Thursday, April 12, 2018

វិញ្ញាណស្នេហ៏

វិញ្ញាណស្នេហ៏ ភាគទី១
សួរស្តីមិត្តអ្នកអានជាទីស្រលាញ់ បែកគ្នាយូអាយ នឹករលឹកដល់អ្នករាល់គ្នាដល់អាយ អរគុណសម្រាប់ការគាំទ្រ នឹងការរងចាំ បើទោះជាយឺត នឹងយូយ៉ាងណា ពេលនេះ ខ្ញុំនៅតែមកដ៏ដែល សូមស្វាគមន៏មកកាន់រឿងប្រលោមលោកភាគខ្លី (វិញ្ញាណស្នេហ៏) ចង់ដឹងថា រឿងរ៉ាវនៃសេចក្តីក្តីស្រលាញ់ ស្នេហា កំសត់ នឹងកម្លែងបែបណា តោះទៅអានជាមួយគ្នា …………



និពន្ឋដោយ: ណារ័ត្ន ឃូល​
Page : MSM ប្រលោមលោកស្នេហ៏






រឿងវិញ្ញាណ ណាពិតជាមែន នៅក្នុងលោកនេះ បើទោះជាសម័យកាលដើរលឿនយ៉ាងណាក៏ដោយ តែ អប្បិយជំនឿមិនជឿមិនបានទេ ត្រូវតែជឿ។ គោរពគេ មិនបំពានគេ គេមិនធ្វើអីយើងទេ តែខ្លាចតែ យើងហ្នឹង ទេ ម៉ាត់ប៉បាច់ប៉បោច……
ភ្លាច់ (ទះក្បាល) អួយឈើ ណាស់អាប៉ាកាច់នេះអ្វី 
សិន អ្ហែងទៅដេកអត់ ហា?
អញដេកលូវអាយ ហើយអ្ហែងវាមេច? 
សិន: នេះនៅព្រៃហា​ ហើយមកយាយអីរឿងហ្នឹង  
ចុះបើពួកអានេះវាឆ្ងល់ ខ្ញុំក៏ប្រាប់វាទៅ
ជាតិ: អ្ហួយអានេះ អញកំពុងស្តាប់ជក់មករំខាន ដេកមុនទៅ
កញ្ញាយាយថា មិនគួរយាយមែនតើ លូវធ្វើមេច​ ចប់អាយ យប់នេះ មេចហ៊ាន ចេញ​ចូលបន្ទប់ទឹកទៅ បើស្រីៗមានតែ ៤នាក់ហ្នឹង ?
ឆវី មែនតើ មកពីពួកប្រុសៗហ្នឹងអោយ ដោនឡូតរឿងកម្លែងមក មើល បែរជាយករឿងខ្មោចមកមើលទៅវិញ​
សិនកុំជឿវា វាប្រូទេ
ជីងៗ ជឿមិនជឿ តែលូវ មើលរួចហើយ ស្តាប់ចប់ហើយ ហើយងងឹតចឹង មិនខ្លាចបានចម្លែក ឆវី កញ្ញា គ្នា​ចង់ទៅ បន្ទប់ទឹក
អាប៊ីចាំខ្ញុំជួនទៅ
ហ្សាណាឡប់ ថីហ្នឹង ចង់គេងចំណេញមែន គេសុទ្ឋតែស្រីៗ ឯងប្រុសហ្នឹង
អាប៊ី: ចុះថា ខ្លាចហ?
ជីងៗ : ហ្សាណាគ្នាទ្រាំលែងបានអាយ ជូនគ្នាទៅតិចមក
ហ្សាណាអើៗ តោះ ឆវី កញ្ញា មោះមកមួយគ្នា
ឆវី : អូខេ យកពិលសិន តោះៗ ណែ ប្រុសៗនៅហ្នឹងអាយណា បើលឺពួកខ្ញុំស្រែក រត់ទៅមើលផង តែហាម មានគំនិតអាក្រក់ហា
អាប៊ី: ចា លោកជំទាវ ចង់ដឹង តែខ្លាច (ហាហាហាហា)




            ក្រុមស្រី៤នាក់នោះ ក៏ដើរសំទៅបន្ទប់ទឹក ដែលមានតែភ្លើងផ្លុងៗ ដែលជាប់នឹងរោងបាយ ម្នាក់ៗរាងញីញ័រៗ ចង់ដឹង ចង់ស្តាប់តែស្តាប់ហើយខ្លាច។ អាធ្រាត្រ ធ្លាក់សន្សើមបែបនេះ បើទោះជាមិនមានខ្យល់ក៏រងារដល់ ចង់រួញដែរ រដូវរំហើយនៅ ខេត្តមណ្ទលគិរីគឺបែបនេះហើយ ។ សួរស្តីខ្ញុំ ឈ្មោះសិទ្ឋិ តែពួកម៉ាក់ខ្ញុំមួយក្រុមនេះ ហៅខ្ញុំ ថា អាចារ្យ ច្រើនជាង ដោយសារខ្ញុំចេះសូត្រធម៏ បាលី នឹងដឹង ច្រើនពីអបិយជំនឿ ប្រហែលមកខ្ញុំ ស្នងពីលោកតា ខ្ញុំហើយមើលទៅ បើនិយាយទៅប្រហែលជាអ្នកផ្សេងមិនជឿទេថា ខ្ញុំ​អាចទំនាក់ទំនង់ជាមួយវិញ្ញាណបាន ព្រមទាំងអាចបណ្តេញ ខ្មោចល្មមបាន នេះមកពីអ្នកផ្ទះខ្ញុំមិនអោយស្នង តែដោយសារចូលចិត្តទើបចេះតែលួចមើល ឆ្ងល់ច្រើន នឹងក្បែរលោកតា យូៗក៏ចេះ ខ្លះទៅ​ល្មមអាចការពារខ្លួនបានដែរ តែអូបញ្ចាក់តិច បើទោះជាខ្ញុំ ចេះ ក៏ចេះបែបចិត្តធម៏ដែរណា មិនមែនមន្តអាគមន៏ បំពុលមនុស្ស ឬដាក់ស្នេហ៏អីទេ បើខ្ញុំ ចេះអារឿងស្នេហ៏នឹងមែន មែនពេលនេះ រៀនឆ្នាំទី៤ អាយ នៅតែអត់លិឍចឹងទេ ហេហេហេហ។ បានអាយរឿងផ្ទាល់ខ្លួនចាំប្រាប់បន្តរទៀត អូប្រហែលឆ្ងល់អាយ ពួកខ្ញុំដែលទំនេរមកអង្គុយនិយាយរឿងខ្មោចនេះ ជាមិត្តភក្តិនឹងគ្នា រៀនជាមួយគ្នា ជិតចប់ឆ្នាំ ក៏នាំគ្នាដើរលេងទៅ យាយគ្នាម៉ាហ្វូងធំ តែលូវសល់តែជាង១០នាក់ហ្នឹង ដោយសារពួកខ្ញុំ វាត្រូវគ្នាជាមួយរឿង មន្តអាគមន៏ហ្នឹង អីហ្នឹង បើនិយាយពីជំនាញវិញ ផ្នែកគ្រប់គ្រង់ហេ ណា​ហាហាហា។
ជួយៗៗ ផង ជួយផង (ស្រីស្រែក)
សិន (ជាកំលោះសង្ហា ប្រចាំក្រុម ម៉ឺងម៉ាត់ជ្រុលពេលខ្លះ តែយកចិត្តទុកដាក់ណាស់នឹងមិត្តភក្តិ គាត់នឹងខ្ញុំ មិនត្រឹមតែរៀនជាមួយគ្នាទេ ថែមទាំង ធ្វើការនៅអង្គការជាមួយគ្នាទៀត គ្រាន់គេធ្វើនៅផ្នែកMedia ខ្ញុំនៅផ្នែក Project  គាត់គួរអោយលាញ់ណាស់ តែគាត់មើលអត់ឃើញខ្ញុំហេ​) ហើយថី ថី  ???
អាប៊ី: មានរឿងអីៗៗកើតឡើង???
​(ម្នាកៗរត់មកដល់មុខបន្ទប់បនោះទាំងអស់គ្នា ផ្អើលទាំងពូម្ចាស់រីហ្សតទៀត អូភ្លេចពូ គឿងជាពូថ្ឡៃខ្ញុំ គាត់ជាជនជាតិដើមភាគតិចនៅតំបន់នេះ )
ឆវី : មេច មេច ក៏ចង្គៀងរលត់ហើយស្រាប់តែ ភ្លឺវិញបែបនេះ​ចឹង ហា​
ហ្សាណា: មែនៗ ហើយ ខ្ញុំក៏ឃើញចឹងដែរ
ពូគឿងទេក្មួយចង្គៀង ប្រេងកាតបែបនេះហើយ ពេលវាជិតអត់វារៀបនឹងរលត់ ហើយក៏ឆេះមកវិញ ដោយសារប្រេងនៅជាប់នឹង សរសៃអំបោះចឹងអាយ សុំទោសណា ស្អែកមានភ្លើងអគ្គិសនីវិញអាយ ដោយសារល្ងាច ផ្ទុះសេ យប់ពេក ជាងមកធ្វើអត់ទាន់ណា
គ្មានស្អីទេ តោះ ៗទៅដេក មោះណប់ (ខ្ញុំនិយាយបណ្តើរ ភ្នែកមើលពូគឿងបណ្តើរ រីឯម្នាក់ៗបន្ទាប់ពីស្តាប់អាយ ក៏រាងធូចិត្តបន្តិច ហើយ ត្រឡប់ទៅ​ Bangkalo(ផ្ទះស្នាកនៅដាច់ៗ បែបជានជាតិភ្នង ) រាងខ្លួន ដោយស្រីៗ ៤នាក់មួយបន្ទប់ នឹងប្រុសៗ ៥នាក់ទៀត ស្នាក់នៅបន្ទប់ធំជាមួយគ្នា)




            ព្រឹកព្រហាម សួរិយា រះចាំងជះ មកលើផែនដីសារជាថ្មី ជាមួយនឹងថ្ងៃថ្មី​ សំលេងចាយំ រហឹង តែម្តង សម្រស់ផ្កាព្រៃ ដែលដាំនៅជុំវិញបឹងហ្គាឡូ ជាមួយនៅទោងយោលក្រោម ដើម មានធំ ពិដោនៃលក្លិនផ្កាចំប៉ី នឹង ផ្កាម្លិះកំពុងប្រដែញគ្នា រំសាយក្លិន ដល់អ្នកទេសចណ៏វៃក្មេងឡប់ៗដូចជាពួកខ្ញុំ។ ទីនេះគឺរៀបចំឡើងតាមរៀបអ្នកព្រៃភ្នំ សូម្បីក​ន្លែងគេង ឬបន្ទប់ទឹកជាដើម បើនិយាយពីសំភារះវិញ មិនអន់ទេ មានបង្គន់អានាម័យ និង ពូកខ្នើយ កង្ហាអីធម្មតាចឹង អ្វីពីសេសនោះគឺ វានៅជាប់នឹងមាត់អូរ ដែលយើង អាចលេងទឹកបាន ព្រទាំងមានស្ពាន អាចឆ្លងទៅម្ខាងទៀតបាន ផងដែរ សប្បាយសប្បាយ។  

សិន:លឿនឡើងគ្នាយើង ម៉ោង៧អាយ ឆាប់ចេញឡានទៅលេងទឹកជ្រោះបូស្រា អាងបានទៅភូមិព្នង ពេលត្រឡប់មកវិញ ទាន់នៅភ្លឺ
“’ចា លោកប្រុស អាវីត យកកន្សែងបង់ករអោយគ្នាផងណា​
សិន: ស៊ីក្រញ៉ឡូវអាយ កូនក្មេង

ភ្លែម ភ្លែម (ខ្ញុំលាអណ្តាត ដាក់គាត់ ហើយក៏រត់ទៅយកអាហារនៅផ្ទះបាយ ដែលពូម្ចាស់រីសត គាត់រៀបចំអោយទុក ជាអាហារសម្រន់តាមផ្លួវ )
            នៅតាមផ្លូវគ្នាខ្ញុំ ៩នាក់ ជាមួយពូតៃកុងឡានខ្ញុំ នឹងពួគឿងពូខ្ញុំក៏គាត់ទៅជាមួយដែរ ដើម្បីជួយនាំផ្លូវ ម៉្យាងគាត់បារម្មណ៏ពីល្ងាចមេញផង តែបើបានគាត់ចាស់ទុំទៅបែបនេះ ក៏ល្អ  ដែរ។ បន្ទាប់ពីចូលទិញគ្រឿងកំប៉ុង នំ នែក និងអាហារម្រន់ នៅផ្សាឯក្រុងសែនមនោរម្យហើយ ពួកខ្ញុំ​បន្តរដំនើរ ឆ្ពោះទៅទឹកជ្រោះប៊ូស្រាតែម្តង។ នៅតាមផ្លួវចំណត ឡើងចុះ ពុះជ្រែក ជើងភ្នំ សម្រស់នៃទេសភាព ធម្មជាតិ ពណ៏ខៀវខ្ចី រំលេចនៅ ភាពស្រស់ត្រកាល ខ្យលអាកាស់ក៏បរិសុទ្ឋ សម្រាប់អ្នកភ្នំពេញដូចជាពួកខ្ញុំ យូៗបានមកម្តង យាយថា ហ៊ើយសប្បាយហួសយាយ តែម្តង ហាហា។


            បន្ទាប់ពី​ការធ្វើដំនើរជាង២ម៉ោងពួកខ្ញុំក៏ទៅដល់កន្លែងលេងទឹក  ទេសភាពនៃទឹកជ្រោះប៊ូស្រាពិតជាមិនធ្វើអ្នកទេសចរណ៏ខកបំណងនោះទេ  មានមនុស្សម្នាច្រើន គួរសមដែលតើ បូករួមទាំងភ្ញៀវបរទេសផងដែរ។ ម្នាក់ៗរីករាយ និងសប្បាយ នឹង ការថតរូប លេងទឹក ឆែក អ៊ីន យាយទៅគ្រប់ស្ទាយតែម្តង អត់តែខ្ញុំ ទេ ព្រោះខ្ញុំ មកទីនេះ  ២ ដង ៣ដងអាយ ពេលមកលេងពូគឿង ក៏ក្លាយជាអ្នកនាំភ្ញៀវម្តងៗដែរ អូមួយទៀត នៅតូរឯក ម្នាក់ទៀត បងសិនម្ចាស់ចិត្ត សង្ហាណាស់ម៉ែអើយ សាច់ដុំធំៗ ជាមួយរោមទ្រូង ឆ្មាៗ ដុសពេញតែម្តង ប្រុសសង្ហាមានអំនោយទៀនណា មុខកាច តែពេលសើចម្តងៗ ម៉ែអើយ ស្រស់ណាស់ ភ្នែកលិបៗ បបួរមាត់ប្រែក ពណ៏ក្រហម កំពស់១ម ៨០អាយ ស្រីណាឃើញមិនលង់នោះលោក តែគួរអោយស្តាយគាត់មានគូរដណ្តឺងហើយ គេចាំតែថ្ងៃរៀបការទេ តែពេលខ្លះចែកមិនដាច់ទេថាស្រលាញ់ប្រុសឬក៏ស្រី បើគាត់ យកចិត្តទុកដាក់នឹងខ្ញុំបែបនេះនោះ យាយហ្សីនបើមែនក៏ល្អដែរ តែបានត្រឹម ប្អូនប្រុសក៏ល្អ ខ្ញុំ មិនដាច់ចិត្តទេបំបែកគេទេ មកទាល់ពេលនេះមិនទាន់ដែលស្គាល់គូដណ្តឹងគាត់មេចហេនេះ តែកុំខ្វល់តែពេលគេការបានស្គាល់អាយ។



            បន្ទាប់ពីអាហារថ្ងៃត្រង់ហើយ  ពូកខ្ញុំក៏ចាប់ផ្តើមរួតរះ ចេញដំណើរទៅវិញ ដើម្បី​ទៅលេងភូមិព្នងអោយទាន់ថ្ងៃ មិនទាន់លិច។ នៅតាមផ្លូវម្នាក់ៗ អស់ខ្យល់ហើយលេងទឹកនោះអី​ តែខ្ញុំវិញញឺមខ្ចឹប ចង់ឃាត់ពេលវេលាដល់អាយ ដឹងអត់? បងសិនកំពុងគេង កើយស្មាខ្ញុំ ហាហហាហាហ អៀនហា…..២ម៉ោងតាមផ្លូវ ត្រឡបើមកវិញ ក្នុងឡានស្ងាត់ជ្រៀបតែម្តង មានតែខ្ញុំ ពូតៃកុងឡាន និង ពូគឿងទេ នៅមើលផ្លូវនឹងគ្នាជជែកពីនេះពីនោះ ខ្លាចពូតៃកុងឡាន ងងុយ។ សម្រស់ជ្រឡងភ្នំ ដងព្រៃដ៏ស្រស់បំព្រង បើទោះជាមេឃនៅកម្តៅយ៉ាងណាក្តី ក៏អាកាសធាតុនៅតំបន់នេះនៅតែមានសភាពត្រជាក់ ជាមួយនិងភាពបរិសុទ្ឋ គ្មានផ្សែងឡាន គ្មានសំលេងរំខាន គ្មានសំពាធ គ្រប់យ៉ាងបរិសុទ្ឋល្អមែន….
ជាតិ: សិទ្ឋិ ៗៗ ប្រាប់ពូអោយរកន្លែងឈប់តិចមក គ្នារ៉ាន់នោមហា​
អរៗ ពូរកន្លែងណាគួរសមតិចទៅ ពូ អោយពួកវាសម្រូលឥរិយាបថតិច
  ម្នាក់ៗស្រាប់តែភ្ញាក់អស់លីងដោយសារសម្រែកអាប៉ាកាច់នៅក្រោយ ហ្នឹងហា​យ៉ាប់មែនកំពុងចូលតួរមើលផង លូវ បងសិន ភ្ញាក់បាត់អាយ ហ៊ួយប្រុសសង្ហាគេងទៀតមកពៅ គេងទៀតមក ហាហាហា
សិនហេយ ហើយវាថីអែង ហ្នឹង ហាឧបក្បាលជាប់
ហេហេហអត់អីផង គេងទៀតទៅ បង​មានទាន់ដល់ណា 
សិន: ក្រញ៉ឡូវ
ហេហេហេហេហេហេ តោះ ពួកយើងដល់អាយ ចុះមក អ្នកចង់អី​តាមសម្រូល ប្រយ័ត្នផងចា តម៉ាត់តមពាក្យពាក្យផងណា​កូន សុំគេសុំឯងណាមុនហ្នឹង បតដៃ បតជើង បងសិនខ្ញុំ ជូនទៅហេ 
សិន:ហាហាហាហ មិនចាច់ទេ ឯងចង់កាន់ឯងអោយមែន?
សិន: តោះទៅជួយកាន់
ហ៊ួយ នេះបង​យ៉ាបមែន 
សិន: ហាហាហហាមើលគេអៀន
            ដោយសារនៅតាមផ្លូវបែបនេះគ្មានបន្ទាប់ទឹក ដូចច្នេះ ក៏សម្រេចចិត្ត តាមផ្លូវបែបនេះទៅ​ព្រោះទម្រាំដល់ វារាងឆ្ងាយគួរសម ខ្លាចពួកនេះបែកផ្លោក ប៉ុន្តែស្រិវិញ​មិនដឹងទេ….គេគ្រប់គ្នា រួមទាំងពូដែរ ចុះពីឡានអស់លីង នៅតែខ្ញុំ ឈរមុខឡាន កំពុង សែលហ្វី ម្នាក់ឯង ពីមុខ ពីក្រោយ ពីចំហៀង អូ ? អ៊ូៗ ស្អីៗៗ ហ្នឹង (ពន្លឺភ្លឺចាំងចេញទូរស័ព្ទ) មានអ្វីនៅពីក្រោងខ្ញុំ ហ្នឹង ថតជាប់អីហ្នឹង
ភ្លែកៗ ភ្លឺៗមាសមែន? (រំពេចនោះខ្ញុំក៏ងាកទៅរកមើលពន្លឺនោះដែលភ្លឺចេញពីកូនដើមឈើមួយដើម ដែលដុះនៅខាងក្នុងព្រៃអមផ្លូវ សម្រាប់ខ្ញុំ វាមិនប្លែកទេ ឬគួរអោយខ្លាចទេ តែខ្ញុំ ចង់ដឹងអោយប្រាកដ ថាវាជាអ្វី​?) បោះជំាហានយឺតចូលទៅ​ដោយដៃម្ខាងវែកមែឃឈើដែលនៅពីខ្ញុំ ចំណែក ភ្នែករំពៃទៅរកពន្លឺនោះដោយមិនដាក់ភ្នែក មួយជំហានបន្ទាប់រឹតតែត្រជាក់ ខ្ញុំក៏នឹករលឹកដល់គុណម៉ែគុណឪ គូ្រអាចារ្យ តែអ្វីដែលខ្ញុំ មានទំនុកចិត្តនោះគឺខ្ញុំ ជឿថា បើសិនជាយើងមានបំណងល្អ មិនបៀតបៀនគេនោះគេក៏មិនធ្វើអីយើងដែរ មួយជំហាន់បន្ទាប់ អ៊ួយម៉ែ ម៉ែ
ពូគឿងថី ៗៗ ហាហា



អូ អត់អីទេពូ អត់អី ….យីមេឃឈឺងាប់សោះ ស្មានតែស្អី ឆ្គិះខ្នងខ្ញុំ អួគ្មានស្អីផងទៅវិញហើយ (ខ្ញុំក៏បែខ្នង សំដៅមកផ្លូវវិញ តែ នៅពីមុខខ្ញុំ គឺ …… ) Wow ស្អាតម្លេះ ចុះមិញដើរចូលមកមេចក៏អត់ឃើញ ឬក៏មកពី…? (ខ្ញុំ ក៏បិទភ្នែក លើដៃសំពះ ហើយបន់ស្រន់ក្នងចិត្ត ឧម្ចាស់នៃវត្ថុនេះអើយ ខ្ញុំនៅមិនទាន់ដឺងពីគោលបំណងអ្នកនៅឡើយទេ? អ្នកនាំខ្ញុំ មកដើម្បី​ មកជួបវា ឬយ៉ាងណា ? ឬក៏ចង់អោយខ្ញុំ ជួយថែរក្សា? បើនជាអ្នកចង់អោយ ថែរក្សា វារហូតដល់ជួបម្ចាស់ ឬក៏យកវា ទៅធ្វើទានឧទ្ទិសជួនអ្នកសុំអ្នកជួយបង្ហាញ​ខ្ញុំ និងព្យាយាយតាមដែលអាចទៅរួច ខ្ញុំ សុំតែក្តីសុខសប្បាយ គ្មានឡើយគិនិតអាក្រក់…..គ្រាន់តែបូងសួចងចប់ខ្ញុំមានអារម្មណ៏ថារឹតតែត្រជាក់ តែគ្មានខ្យល់ គ្មានសំលេងហាកដូចជាខ្ញុំ នៅម្នាក់ឯងបែបនេះ គ្រាន់តែបែបនេះ ខ្ញុំ ដឹងថាមានអ្វីកើតឡើងបាត់ទៅហើយ ខ្ញុំ បិទភ្នែកជាថ្មីនឹកដល់គុនម៉ែ គុនឪ នឹងបួងសួងបន្តរ បើសិនជាអ្នកចង់អោយ ខ្ញុំ យកវាទៅ​រក្សា និងមានអ្វីចង់ពឹងពាក់ សុំកបើផ្លូវអោយខ្ញុំផង ខ្ញុំ មកល្អ សុំទៅវិញដោយល្អគ្មានបំណង ប៉ះពាល់អ្នកទេ សុំ ខម្មាទោសផង…..អូព្រះអើយ គ្រាន់បួសួរចប់ គ្រប់យ៉ាងប្រែមកជាប្រក្រតី​ ខ្ញុំ ក៏លើដៃសំពះបីដង ហើយចាបយកបណ្តោងនាឡិកា ដែលនៅព្យូរនៅនឹងមេឃឈើរតូចមួយនោះ មកដាក់ក្នុងហោប៉ៅទាំងចិត្តនៅឆ្ងល់នៅឡើយ តែអត់ខ្លាចទេ យាយហ្សិន…..
អាប៊ីហេយ អ្ហែងយូ​ម៉េះធ្វើអីហា​?មានអី តោះៗៗ អួយតឿនៗ នោះចែៗហ មិនទាន់ សែលហ្វីផង …..ណែ ៗៗ មោះបានអាយ ឡើនឡើង រសៀលហើយ យើងនៅទៅភូមិភ្នងទៀតហា​ មោះៗ 


          
  ពួកខ្ញុំ ក៏ចេញដំនើរបន្តរទៅទៀត​ លើកនេះ គឺអ៊ូអរណាស់ គេទើបភ្ញាក់ ចឹងមានកំលាំងហ្មង កូរពេញឡាន តែម្តង តែបងសិន ខ្ញុំ វីញចេះតែសើច តែញញឺម ហើយជំនាញរអ៊ូ តែគួរអោយឡាញហា​។ ថ្វីបើរីករាយយ៉ាងណាក្តី តែខ្ញុំ វិញ នៅតែមិនសុខចិត្ត មានអារម្មណ៏វល់ នឹងនាឡិកានោះតែ
ម្តង មេចក៏ជាខ្ញុំជាអ្នកឃើញវា? មេចក៏នាឡិកាស្អាតបែបនេះ មកនៅព្យូរនៅហ្នឹងដើមឈើបែបនេះ? មេចក៏គ្មានអ្នកឃើញ? ឬក៏ម្ចាស់គេព្យួរសិនហើយចូលទៅក្នុងព្រៃ ឈឺនោម ហើយក៏យកវាមក? អ៊ូយមិនកើតទេ លួចគេហើយចឹង តែបើរបស់មនុស្ស មេចក៏បន់ស្រន់ភ្លាម បាត់ភ្លែត តែបើរបស់ខ្មោចមេច ក៏មកជ្រើសខ្ញុំវិញ​ហា?
អ៊ួយម៉ែ ងាប់អាយអស់លីង អស់លីងហ្មង  (បងសិនយកដៃទះស្មាខ្ញុំ )
សិនហើយភ្លឹកអី ភ្លឺកមេះ? គិតដល់ណាហើយ 
ហ្សាណា: លោកអាចាត្យ(ខ្ញុំ) កំពុងគិតថាពីរឿងស្នេហា នឹករលឹកមែនទេចាស?
ឆវី : មែនហេៗ គីតពីរឿងសីលទាន ស្អែកថ្ងៃសិលផងហាហាហាហហ
(ម្នាក់សើច កក្អាក ស៊ាំហ្មងហា ) ចាអ្នកនាងៗ នឹងលោកប្រុសទាំងអស់គ្នា ខ្ញុំ កំពងុគិតថា ល្ងាចគួរអោយអ្នកទាំងអស់គ្នាស៊ីអី ហើយស្អែកទៅណាទៀត ព្រោះនៅតែស្អែកមួយថ្ងៃទៀតទេចា យើងត្រូវទៅភ្នំពេញទៅរៀនបញ្ចប់ថ្នាក់ ទៅរកលុយ  ទៅ បង់តុងទីនគេផងដែរ (គ្រាន់តែលឺបែបនេះ ម្នាក់ៗសើចគិល ព្រមទាំងពូគឿង និងតៃកុងឡានផងដែរ​យាយសើចៗ ភ្លេចខ្លួនក៏មកដល់ភូមិភ្នង ជីវភាពគាត់នៅទីនេះ មិនប្រសើរណាស់ណាទេ ពេលដែលខ្ញុំទៅដល់ពួកគាត់ ក៏មកទទួល ជាមួយស្នាមញញឹម ការស្លៀកពាក់របស់គាត់ គឺធម្មតាដូចអ្នកភូមិភាគកណ្តាលផងដែរ ផ្ទះជនជាតិដើមនៅភូមិនេះ នៅសល់តែ​ ៤ផ្ទះ ៥ផ្ទះតែប៉ុននោះ ក្រៅពីនេះ គឺផ្ទះឈឺធម្មតា  ពួកគាត់ លក់របស់អនុស្សាវរីយដែលធ្វើពីដៃដូចជាខ្សែក ខ្សែដៃ និងរបស់ប្រើប្រាស់ផ្សេងទៀត។ ដើម្បីជួយគាំទ្រ និងទ្រង់ជៀវភាពពួកគាត់ ក៏នាំគ្នាទិញ ម្នាក់១ ម្នាក់២ទៅ​។ មួយទៀតអ្វីដែលចាប់អារម្មណ៏នោះគឺ ជ្រូក ស្រុកនោះគួរអោយស្រាញ់មេះហាហាហហ គេហៅថាជ្រូកកណ្តុរ តូចៗ ហើយឃ្យូតណាស់ ស្អាតហ្មង។ បន្ទាប់ពីដើរមើល ដើរថតរូបរួច សូរិយាក៏រាងជ្រេណាស់ទៅហើយ ពួកខ្ញុំក៏ចេញដំណើរត្រឡប់ចូលទៅកាន់ក្រុងសែនមនោសរម្យវិញទៅ កាន់ រីសតបែប បាំងហ្គាឡូ បែបភ្នង សម្រាក់លំហែរវិញ។ ជិះមកដល់រាងឆ្ងាយពីភូមិបន្តិច រំលេចបានៅទេសភាព រឹតស្អាតថែមទៀត ជ្រឡងភ្នំដែលអមដោយវាស្មៅខ្ពស់ទាប ពណ៏បៃតង គាប់ជួនជាមួយពន្លឺសូរិយារាបលិចជះមកក្រាល ពេញវាស្មៅពណ៏បៃតង អូហូ ស្អាតខ្លាំងណាស់ ។
ជីងៗ : ហេយៗ ឈប់ថតរូបតិចបានទេ
កញ្ញាមែនអាយ ឈប់មួយភ្លែតទៅហី?
ពូគឿងកុំអី មេឃជិតងងឹតហើយ យើងនៅពាក់កណ្តាលទៀតបានដល់ណា គ្រាន់តែមើល ពីឡានបានហើយ
សិន: មេនហើយ កុំអី
ជាតិ: តែមួយភ្លែត ទេ ១០នាទីអូខេ
ពូគឿង: អូខេ ចឹងក៏ចឹងចុះ



            ម្នាក់ចុះពីឡាន ហូរកញ្រ្ជៀវ ដូចមនុស្សឆ្គួត តែថាទៅទេសភាពបែបនេះអ្នកណាមិន មិនអីទេ មិនដឹងទេ ដឹងត្រឹមថា លុវហ្នឹង បងសិនកុំពុង ដាក់ដៃលើស្មា ខ្ញុំញញឹម បិទភ្នែក ស្រូបយកខ្យល់អាកាសដ៏សែនបរិសុទ្ឋនេះ ហាហាហាហា ចង់នៅថែម១០នាទីទៀត
ឆវី ត្រជាក់ស្រួលណាស់ ចង់នៅទីនេះ បានយូរជាងនេះតិចទៀត (នាងស្រែកទៅ កាន់លំហលើកដៃ ត្រដាង ធ្វើដូចទីតានិច អាយហ្នឹង ចូលតួរហាចែ)
អាប៊ីមែនអាយ មួយសន្ទុះទៀតទៅណា
ពូគឿងហេ ចង់នៅអី យាយអី? មោះឡើងឡានវិញ បានបានហើយ (គាត់ជាចាស់ទុំ ខ្ញុំយល់សំដី គាត់ តែក្មេងៗភ្នំពេញស្អីនេះ ដឹងសប្បាយអត់យល់ហ្មង ឧលោកតាអើយ សុំទៅផ្ទះវិញហើយ សុំសុខសប្បាយ ….រថយន្យចេញដំនើរយ៉ាងរលូនបរចេញប្រមាណ ១០នាទី )
កញ្ញា អ៊ូក ៗៗ ថីៗហ្នឹង ពូ?
ជាតិ: មែនហើយ ថីហ្នឹងពូ?
ពូតៃកុងឡានពូ មិនដឹងទេ ស្រាប់តែរលត់ចឹងទៅ
សិន អូមកពីក្តៅពេកទេដឹង បើកគម្រប់មើលមើរពូ
(ទាំងពូតៃកុងឡាន ពូគឿង បងសិន ចុះទៅមើលឡាន ម្នាក់ៗរៀងសា្ងត់ជ្រៀប តែម្តង ប៉ះសក់ដែរហ្នឹងហា បើចេញពីភូមិមកឆ្ងាយអាយ ហើយទម្រាំដល់ក្រុងវិញនៅឆ្ងាយទៀត ហើយមករល់ឡាន នៅកណ្តាល់ផ្លូវ ស្ងាត់ ងងឺតឈឹង ចឹងអី នៀក)
អ្នកណា ខ្លះចង់នៅលែងទីនេះតិចទៀត អញ្ចើញចុះចា លូវបានដូចបំណង
វីត: អាប៉ាកាច់
ជីងៗ កុំយាយចឹងមើរ
ឆវី មិនអីទេៗៗ កុំមាត់
នៅចាំក្នុងឡាន ហ្នឹង កុំចុះមក សំខាន់កុំហើបមាត់ផ្តេះផ្តាសទៀត 



            ឃើញពូគឿង និងពូតៃកុងឡាន ដឹងឆ្គិះអីខ្លះទេ លោក ឯបងសិន វិញ នៅតែសង្ហាដ៏ដែល មើលផង ឆ្គិះផង ចុងក្រោយគឺថា ចុះរុញឡានទាំងអស់គ្នាតែម្តង អត់តែស្រី ៤នាក់ហ្នឹងទេ នៅក្នុងឡាន។ ឯខ្ញុំវិញ មានតែប៉ន់ព្រះសំពះទេវតា និងសុំខម្មាទោស ដល់ម្ចាស់ទឹកម្ចាស់ដី ដែលកូនចៅ ខុសម៉ាត់ខុសពាក្យ សុំ កុំប្រកែប្រកាន់អី សុំជួយផង មក….
សិនយេ ឆេះហើយៗៗ តោះៗ
គ្រប់គ្នាញញឹមស្ទុះឡើងឡាន  ម្នាក់ៗ អត់ហ៊ានមាត់អីទេនៅក្នុងឡាន ស្ងាតឆឹង តែអ្វីដែលចំម្លែកនោះ គឺថា ….
ពូតៃកុងឡាន អុញមេចទៀតហើយនៀក រលុតទៀតហើយ
            ម្តងនេះ គឺរឺតតែស្ងាត់ អត់មានអ្នកស្រែក​មានតែមានអ្នកស្លែកមុខ ម៉ោង៦ល្ងាចនៅតំបន់ព្រៃភ្នំ គឺថា ងឹតឈឹងតែម្តង រឿងនោះមិនអីទេប៉ុន្មានទេ តែខ្ញុំ បារម្មខ្លាច មនុស្សជាង បើមានអ្នកណាមកស្កាត់ផ្លូវអី ដឹងធ្វើមេចទេនៀក….

ពូគឿងមើលចុះរុញម្តងទៀតមើរ
អ្នកគ្រប់គ្នា ចុះជួយរុញ ម្តងជាពីរដងនៅតែមិនឆេះ ម្តងនេះមែនទែនហើយ
គិតមិចទៅពូ មានតែខលហើយអ្នកនៅកន្លែងមកជួយសណ្តោង 
ពូគឿង: ពូខលរកឡានសិន
បាទពូ
            រាត្រីស្ងាត់ ខ្យល់បកកាន់តែខ្លាំង ពោះក៏កូរ មើលទៅគួរអោយអានិតណាស់ ពិសេសស្រីៗគ្នាភ័យស្លែកអស់អាយ  បងសិននិងប្រុសៗ រួមជាមួយពូតៃកុងឡាន នៅឈរជាប់ឡាន ភ្នែក មិនហ៊ានប្រិចទេ ខ្លាចមានអ្នកណាមក អី​ស្រួលត្រៀមរត់ តែបងសិនវីញឆ្លាតណា់ ក្នុងដៃមានដំបងហើយស្រាប់​អ្ហែងតែមកអីដឹងត្រួវ អាយ ហា​អាចោហារយអើយ តែយាយលេងសើចអី ខ្ញុំស្រាវមេះតែនៀក….បេះដួងលោតដុកដាក់ ខុសពីធម្មតា ដៃញ័អស់លីង​មកពីឃ្លាន? មិនមែនទេ (ខ្ញុំ យកដៃស្ទាប ដើមទ្រូងក៏ប៉ះហ្នឹង)
អូនាឡិកាតើ  (ខ្ញុំ ចាប់យកវាមកក្តាប់នឹងដៃទាំងសងខាង បិទភ្នែក ប៉ន់ស្រន់ជាថ្មី) ឧលោកតាម្ចាស់ទឹកម្ចាស់ដៃ អ្នកតាព្រៃភ្នំអើយសុំជួយពួកចៅអោយទៅដល់ផ្ទះដោយសុវត្តិភាពផង ឧម្ចាសនាឡិកាអើយ បើសិននេះពិតជាអ្នកមែន សុំអ្នកកុំខឹង ឬក្រោធ ថ្វី សុំអ្នកជួយអោយឡាន មកប្រក្រតី ជួនពូកខ្ញុំទៅផ្ទះវីញដោយសុវត្តិភាពផង បើសិនមានការអី សុំអ្នកមកពន្យលសប្តិ ប្រាប់ពីបំណងអ្នក អាចជួយបាន ខ្ញុំ នឹងធ្វើ ខ្ញុំ ជឿថាអ្នកក៏ត្រូវការខ្ញុំ តែពេលនេះ ខ្ញុំ ចង់អោយអ្នកជួយខ្ញុំ​អោយផុតមួយគ្រានេះសិន ពួកខ្ញុំជាអ្នកធ្វើបុណ្យធ្វើទាន គ្មានបំណង់អាក្រក់ទេ សុំអ្នកជួយ សណ្តោសផងចុះ 
            រំពេចនោះស្រាប់តែមានខ្យល់បកកាត់ច្រមុះ ក្លិនផ្កាម្លិះ ក្រអូបឆួលពេញ ច្រមុះ បក់កាត់ច្រមុះ ជាមួយធាតុត្រជាក់នាំអោយខ្ញុំ ព្រឺសំបុលខ្ញាក់តែម្តង បែបនេះមិនបែចឆ្ងល់ហេ នៅតំបន់ព្រៃភ្នំមានផ្កាម្លិះមកពីណា មានតែ……
ពូៗៗ ពូសាក់បញ្ឆេះម្តងទៀតមើរ ពូ
ពូតៃកុងឡាន :  អូខេ ពូសាកសិន
យេយេយ ឆេះហើយ ឆេះហើយ 


            អ្នករាល់គ្នាធ្វើមុខភ្លើៗ មកកាន់ខ្ញុំ តែអត់មានអ្នកណាសួរអីទេ ឃើញដូចនេះ ខ្ញុំ ក៏ឆ្លើយកាត់កុំគិតច្រើន មោះទៅផ្ទះ ឡើនឡាន ហេវបាយណាស់ ខ្ញុំគិតវាក្តៅពៅពេក ដល់ពេលឈប់មួយសន្ទុះចឹងទៅ ឡានមានអារម្មណ៏ល្អក៏ឆេះវិញទៅ មានតែប៉ិនហ្នឹង (និយាយបណ្តើរ មើលមុខពូគឿងបណ្តើរ)
ពូគឿងមែនហើយ ពូគិតចឹងវាក្តៅពេកបានររលត់ព្រោះជិះគ្នាមួយ១ថ្ងៃហើយហ្នឹង

            រឿងបែបនេះ មានតែក្មេងទេបានជឿ តែជឿមិនជឿគ្មានមធ្យោបាយសំខាន់ បានទៅផ្ទះ ក្រលែកទៅម្នាក់ៗវិញ អត់ម៉ាត់ស្ងាត់ជ្រៀបសូម្បីបងសិន ភ្នែកសំឡឹងយ៉ាងណាអោយដល់ផ្ទះឆាប់
ឧលោកតា ម្ចាស់ទឹក ម្ចាសដី ម្ចាស់ភ្នា ព្រៃព្រឹក្សា សុំជួយថែរក្សាកូនចៅផង បើសិនជាអ្នកមែន សូមអរគុណច្រើន (ខ្ញុំក្តាប់នាឡិកាជាប់ ជាមួយស្នាមញញឹម មានអារម្មណថាមាននិស្ស័យមេះណោះ បើជាខ្មោចសង្ហា ក្មេងអី ហើយចិត្តល្អទៀត ដឺងល្អមេចហេហេហេហា ជាថ្មីម្តងទៀត ក្លិនផ្កាម្លិះ បក់កាត់ច្រមុះខ្ញុំ ជាមួយនឹងធាតុត្រជាក់ ម្តងនេះ ខ្ញុំញញឺមហើយស្រង់យកក្លិននោះ តែម្តងនេះ ខ្ញុំមិនមានព្រឺសំបុរអីដូចមុនទេ មានអារម្មណ៏ ម្ចាស់នាឡិកាគឺនៅជិតខ្ញុំ….សុំគុណបុណ្យកុសស្យដែលខ្ញុំ បានសាង សុំផ្សងជួបមនុស្សល្អ ខោ្មចក៏ល្អដែរ សុំគ្រប់យ៉ាងកាន់តែប្រសើរទៅចុះ)

            ចប់១ភាគបាត់ ជួបគ្នានៅវគ្គក្រោយណា មិនដឹងថា ក្រុមហ្នឹងនិងមានអ្វីកើតឡើងទៀតទេហ្ន? ចុះនាឡិកានោះវិញ? មានខ្មោចមែនអត់ ឬក៏សិទ្ឋិ (អាចារ្យតូច) ប្រូទេដឹង ចាំតាមដានភាគ២ជាមួយគ្នា ណា
ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
អរគុណ បាទ



វិញ្ញាណស្នេហ៏ ភាគទី២

សួរស្តីមិត្តអ្នកអានជាទីស្រលាញ់ ស្វាគមន៏មកកាន់ភាគបន្តរនៃរឿង(វិញ្ញាណស្នេហ៏) ប​ន្ទាប់ពីសិទ្ឋិរើសបាននូវនាឡិកានោះ រឿងហេតុចំលែកៗ ចាប់ផ្តើមកើតឡើង មិនដឹងថារឿងបន្ទាប់នោះជាអ្វី? តើសិទ្ឋិអាចដោះស្រាយអារថ៏កំបាំងនៃនាឡិកានេះបានដែរឬទេ? តោះចូលទៅអានជាមួយគ្នា ពីភាគបន្តរនេះ…..





         

បន្ទាប់ពីបានជួបរឿងដ៏សែនរន្ឋត់នោះមក ពួកយើងក៏បានមកដល់រីហ៊្សតដោយសុវត្តិភាព   វិញ ម្នាក់ៗ ញញឹមខ្ចឹបតែម្តង លើកដៃដឹងគុនម៉ែគុណឪ អាហ្នឹងអោយរៀង យាយច្រើនពេក។ ក្រុមការងារពូគឿង រៀបចំបាយទឹកជួន​ពួកខ្ញុំ​ញាំ ព្រោះដឹងថាម្នាក់ៗពិតជាចង់សម្រាក់ខ្លាំងណាស់ហើយ។ បន្ទាប់ពីស្រស់ស្រូបអាហាររួចម្នាក់ៗ រូតរះ ចូលបន្ទប់រាងៗខ្លួនយប់នេះអត់បានប្រជុំតុមូលអីទេ។ សូម្បីបងសិន ម្ចាស់ចិត្ត​ក៏ដេកស្រូលដែរ ឡើងចំហមាត់តែម្តង ម៉ោងប្រហែល ១១ជាងទៅហើយ ខ្ញុំ នៅតែគេងមិនលក់ទៀត ក៏ចេញមកខាងក្រៅអង្គុយនៅនឹងទោងក្រោមដើមមៀនម្នាក់ឯង scroll facbook ទៅមក មកហើយទៅ ដឹងចុចអីផង ស្រាប់តែ អូនាឡិកានោះ..ខ្ញុំផ្ទាល់លូកយកវាចែញពីហោប៉ៅ មកពីនិត្យមើលជាថ្មី ក្រោមពន្លឺនៃតារារាប់ពាន់ ជាមួយនិងចង្កៀងអគ្គិសនីដែលគេបញ្ឆេះចោល អាចអោយខ្ញុំមើលដឹងថានាឡិកានេះ ពិតជាស្អាតណាស់ ខាងក្រៅពណ៏មាស់ រលោងស្រិល នៅផ្នែកខាងបាត មានឆ្លាក់អក្សរ S(Sothea)& N(Nora) មានក្បាច់នៅក្រោមអក្សរទាំង២នេះ វាប្រៀបដូជារបស់គូរស្នេហ៏ ចំនែកឯផ្នែកខាងក្នុង វិញនៅមាន ពាក្យ Forever នៅនឹងគម្រប់ មួយទៀត បញ្ជាក់ថា វាជារបស់គូរស្នេហ៏មានតើ សំខាន់គឺវានៅដើរ ហើយដើរត្រូវម៉ោងទៀត គ្រាន់ថាវារាងចាស់បន្តិចដោយសារប្រលាក់ដី អាចសន្និដ្ឋាន ម្ចាស់វាមិនមែនក្រទេ ព្រោះអី លេខម៉ោងទាំង ១២គ្រាប់នោះជា ពេជ្យ ប្រហែល ១លី ទៅ២លីអីដឹង  កញ្ចក់វារាងស្រាំ ប្រហែលមកពី ប៉ះរបស់រឹងហើលមើលទៅ អូមួយទៀត វាស្អាតណា ខ្សែវា ប្រហែល ៥ជីហើយមើលទៅ ព្រោះអី​ប៉ិនខ្សែក ខ្ញុំ ដែរ hmmmm មិនអីទេ ចាំខ្ញុំ យកវាទៅលក់ ហើយ យលលុយមកធ្វើបុណ្យឧទ្ទិជួនអ្នកណា ….ភ្លាមៗនោះ ស្រាប់តែមានខ្យល់បកមួយហ្វឹបធំ មកកាន់ខ្ញុំ ជ្រុះនាឡិកានោះពីដៃតែម្តង យី អ្វី ខ្យល់ខ្លាំងមេះ មេចមិនយាយ ណាដឹងលោក ប្រកាន់ច្រើនហា (ទម្លាប់និាយាយចោលបែបនេះ ជាទម្លាប់ខ្ញុំទៅហើយ ដូចដឹងស្រាប់ខ្ញុំ អាចមានអរម្មណជាមូយវិញ្ញាណ)
ក្លិនក្រអូប នៃផ្កាម្លិះផាត់មកចំច្រមុះជាថ្មី មិនបាច់គិតទេ គឺថា ម្ចាស់នាឡិកាតែម្តង ….ខ្ញុំបិទភ្នែក ហើយបួងសួងសុំជួបអ្វីដែលល្អៗ និងសុខសាន្ត ….គ្រាន់តែបើភ្នែកឡើង អ្វីដែលខ្ញុំ នឹកស្មានមិនដល់នោះគឺ គឺ …..ពូគឿង កាន់ពិលក្នុងដៃឈរពីមុខខ្ញុំ
អួពូ មកពីណា ហ្នឹងពូ ? ភ័យសឹងអី 
ពូគឿង ពូដើរ មើលជុំវិញ សិន ក្រែង នៅមានភ្ញៀវ មិនទាន់ចូលបន្ទប់ ហើយអែងមិនទាន់ដេកទៀត ហី យបហើយ
នៅទេពូ មិនទាន់ទេ 
ពូគឿង : កុំនៅយូពេក ពូដើរមើលមួយជុំ សិន
បាទពូ (ហ៊ួយភ័យហាណា ស្មានតែ ខ្មោនោះតើ យី ស្មានតែបានជួប បបួលធ្វើមិត្តភក្តិហ្មង ហាហាហ)
ខ្មោចចង់ស្គាល់ខ្ញុំមែនទេ? (សំលេង ស្រាលស្រទន់មកកាន់ខ្ញុំ ជាមួយធាតុត្រជាក់ និងក្រិនផ្កាម្លិះ បើសិនជាអ្នកវិញមានអារម្មបែបណាដែរ តែខ្ញុំនេះ ភ័យគួរសមដែរ អត់បានត្រៀមផង​ មកឆៅៗទៀត តែយ៉ាងណាក៏សំលេងខ្មោចប្រុសដែរ ហាហាហាហ)  
អួយមកពីណាទៅណា ទៅហ្នឹងវីញទៅ លោក 
ខ្មោច: មកពីក្នុងនាឡិកា
(តម៉ាត់ទៀត ខ្មោចចង្រៃ)
ខ្មោច: ហេតុអីថាខ្ញុំ ចង្រៃ?
(យីគិតក្នុងចិត្តហ្នឹង ដឹងដែរអ្វី)
ខ្មោច: គិតស្មើរនឹងនិយាយ
អួយ បងខ្មោចស៊ីអារម្មណ៏អូនណាស់ ស្អែកចាំឧទិ្ទសកុសលអោយ ដល់ភ្នំពេញ​លក់នាឡិកាហ្នឹង ហើយលុយធ្វើបុណ្យជូន ណា ទៅវិញ (ខ្ញុំនិយាយទាំងមិនបានងាកមើលមុចខ្មោចនោះទេ)
ខ្មោច:​ អត់ទេ (ខ្យល់បកមួយហ្វិបខ្លាំង)
យីអត់អត់ទៅ ចាំបាច់នាំខ្យល់ មកខ្លាំងមេះ អាង ជាខ្មោច



ខ្មោច:​ សុំទោស
បានអាយ ចង់មេចចឹង ហា?
ខ្មោច: ចង់ទៅផ្ទះ​
ទៅទៅ អ្នកណាឃាត់
ខ្មោច: មិនស្គាល់ទេ
អុញ ចឹងធ្វើមេច ?
ខ្មោច:​ ជួយរកផង
ហា? (ខ្ញុំ ស្រែកភ្លាត់ម៉ាត់ ងាកបែរមករកខ្មោច ព្រះអើយ សង្ហាម៉្លេះទេនៀក ក្នុងឈុត ខោខាវប៉យ អាយឺងពណ៏ទឹកប៊ិច ស្បែកជើងឃ្លុបពណ៏សរ កំពស់ ខ្ពស់ស្រលះ តែម្តង មុខមាត់វិញ ដូចកូនចៅឥណ្ឌា ច្រមុះស្រួច បបូរមាត់ ស្ពេស ស៊ីជម្ពូ ភ្នែកជ្រៅ ធំ ប៉ុន្តែសរមេះ  តែខ្មោចសរចឹងអាយស្លែកហ? សក់ខ្លីៗ សង្ហា បងស៊ុបភើខ្មោច) គ្រាន់តែគាត់ស្រពោនបន្តិច គ្រាន់តែងាកទៅ មិនទាន់បានមើលមុខចំផងឃើញបានតិចក៏រលាយបាត់ យ៉ាបណា់ខ្មោចនេះ​ចិត្តច្រើនម៉េះ មិនទាន់បានយាយអីផង ហ៊ើយ អូភ្លេចប្រាប់ឆ្ងល់ណាស់មែនទេ កុំឆ្ងល់ ខ្ញុំ្ញញឺកណាស់ទៅហើយ តែម្តងៗ ចង់ប៉ះសក់ដែរហ្នឹងហា….”
………..
          ស្អែកថ្ងៃថ្មីទៀ អាយ នៅតែមួយថ្ងៃនេះទៀតទេ ដែលបានដើរលេងនៅរមណីដ្ឋាន មណ្ឌលគិរីនេះ។ ពេលថ្ងៃមានគម្រោង ទៅលេងទឹកជ្រោះដំណាក់ស្តេច នឹងទៅ​មើលទំបន់វារីផងដែរ តែទៅលើកនេះ គឺថា ពិនិត្យឡានយ៉ាងល្អិតល្អន់ ព្រមទាំងត្រៀមពិល និងដំបងផងដែរ តែតាមខ្ញុំ​គិតមិនអីទេ ព្រោះអីល្ងាចមិញម្នាក់ៗរាងអាយ លែងហ៊ានម៉ាត់អាយ ម៉្យាងមានបងខ្មោចសង្ហាទៅដែរអូយាយចឹងយប់មិញទៅណាបាត់ អត់យល់សប្តិសោះ មិនទាន់បានយាយគ្នាអីតិចផង​។
          នៅតាមផ្លូវពូកខ្ញុំ ក៏បានយកគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃផងដែរ គេថា ដើរលេងសប្បាយ សប្បាយនឹងការធ្វើបុណ្យដាក់ទៀន កុំចោលអោយសោះ...បន្ទាប់ពីចូល វត្ត ថ្វាយបង្គំព្រះសង្ឃ និងប្រគេនព្រះសង្ឃរួចពូកខ្ញុំ ក៏រកកន្លែងសម្រាក់ ថតរូប ផឹកនេះ ផឹកនោះ ដើរមើលជុំវិញបរិវេន វត្ត អ្នកគ្រប់គ្នាដើរជាក្រុម តែខ្ញុំវិញដើរក្រោយគេ ព្រោះកំពុងស្វែងរកខ្មោចសង្ហា។ ក្នុងចិត្តនឹករលឹកដល់ម្ចាស់នាឡិកា ព្យួរជាប់និងករ ដង្ហោយហៅម្តងជា ២ដង ស្រាប់តែខ្លិន ក្រអូបមកមែន យី មកមែន? ក្នុងវត្តទៀត ?
ពូគឿងសិទ្ឋិ យាយមួយណាគេ ?
អូអត់ទេពូ យាយជាមួយមិត្តភិក្ត នេះដាក់កាសត្រជៀកតើ អូដើរជាមួយគេទៅ ខ្ញុំអង្គុយទីនេះយាយមួយសន្ទុះ សិន ស៊ឹមទៅជួបគ្នានៅឡានវិញណាពូ
ពូគឿង: ហ៊ឺម មិនអីទេ 
និយាយចប់ ពូក៏ដើរតាមអ្នកគ្រប់គ្នា ខ្ញុំ មិនបង្អង់រត់ទៅមាត់ស្រះ ទឹក ខ្មោចសង្ហា ឈរ សម្លឺងទៅស្រះទឹក ក្នុងម្លប់ក្រោមដើមអំពិលទឹក ចម្លែកទេ ខ្មោចចេញពេលថ្ងៃ???





ហេយ ខ្មោចសង្ហា ដែតដូងមេះ? (អូខ្ញុំឡប់ទេដឹងយាយជាមូយខ្មោច ធ្វើស្ទាយដូចមនុស្ស ចឹង?)
ខ្មោចខ្មោចក៏ធ្លាប់ជាមនុស្សដែរ តើ
អូចឹងហ តែមនុស្សខ្លាចខ្មោច ខ្មោច លែងជាមនុស្ស អាយ យល់
ខ្មោច: អាល្អិត….(គាត់បែរមុខមករកខ្ញុំ លើកនេះ ខ្ញុំ ឃើញគាត់កាន់តែច្បាស់គាត់ពិតជាសង្ហាណាស់ វ័យគាត់ដូចជា២៧ ឬ ២៨ប៉ុនោះ កាលគាត់នៅរស់គាត់ធ្វើអីណោះ?)
ហេយ កុំធ្វើមួយៗ ចឹងមើរ ខ្ញុំ ខ្លាច …. យាយថា លោកចូលវត្តបាន ?
ខ្មោច: មិនដឹងដែរ ខ្ញុំអាចទៅបានគ្រប់ទីកន្លែង ដែល នាឡិកានេះទៅដល់ ប៉ុន្តែ មិញ ខ្ញុំ មិនអាចូលព្រះវិហាបានទេ មានពន្លឺរាំងខ្ញុំ
ត្រូវហើយ ចូលមេចបាន ព្រះវិហាណាពូ អូលោកខ្មោចអាចចូលវត្តបាន អាចចេញពេលថ្ងៃបាន អាចប​ង្ហាញខ្លួនបាន អាចដើរហើរបាន មានន័យថាលោកមានសីលហើយមែនទេ?
ខ្មោច: ក្មេងឡប់
ខ្មោចដូចលោកបានឡប់ មានថាអាយុលោកមិនទាន់អស់ បុណ្យកុសលកាលនៅរស់បានជួយលោក លោកមានអារម្មណ៏ថាត្រជាក់ ស្រួលទេ?
ខ្មោច: ហ្នឹងហើយ ហើយឆ្អែតជានិច្ច​ ហេតុអី



មកពីបុណ្យកុសល្យលោក នឹងអ្នកផ្ទះ​លោកតែង ធ្វើបុណ្យឧទ្ទិសជូនលោក ហ្នឹងហា តែម៉េចក៏មិនទៅចាប់ជាតិ
ខ្មោច: គ្រួសារ? ចាប់ជាតិ មិនដឹងទេ ចាំអីមិនបានទេ ដឺងត្រឹមថាពេលខ្ញុំ ដឹងខ្លួនគឺខ្ញុំ នៅទីនោះជាមួយនាឡិកានេះ មិនដឹងថាហេតុអីទេ មានមនុស្សច្រើន ឈប់ទីនោះ ដើរចូលព្រៃនោះតែ គ្មានអ្នកណាមើលឃើញទេ មានតែឯងដំបូងគេបង្អស់ ដែលឃើញវា …. ហេតុអី ហើយ ខ្ញុំត្រូវធ្វើបែបណាដើម្បីចាប់ជាតិខ្ញុំចង់រកគ្រួសារខ្ញុំ? ខ្ញុំ ចង់ដឹងថាហេតុអីខ្ញុំទៅជាបែបនេះ?
អូរ ចឹងលោក មិនដឹងខ្លួនស្លាប់ដោយសារអីទេ? មិនចាំអីទេ សូម្បីគ្រួសារ? ចុះឈ្មោះខ្លួនឯង
ខ្មោច: មែនហើយ ស្អីក៏មិនដឹងដែរ
ហ៊ឹម លោកចង់អោយខ្ញុំ ជួយរឿងនេះមែនទេ? រកគ្រួសារលោក?
ខ្មោច: មែនហើយ (មុខគាត់រឺតតែគួរអោយនិត )
ព្រះ……” (ស្រែក)
ខ្មោច: គ្មានអ្នកណាអាចជួយខ្ញុំ បានទេ មានតែឯងទេ ដែលខ្ញុំអាចទំនាក់ទំនងបាន
ហ៊ឹម……..ជួយម៊េចទៅលោក ?
ខ្មោច: មិនដឹងទេ
ហា??? (គាត់រឺតតែ ស្រពោន ជាងមុនទៀត ) “អរ ចឹងក៏បាន ចាំប្រឺងប្រែង តែលោកក៏ត្រូវ ជួយខ្ញុំ ដូចគ្នា មើលថែរខ្ញុំ នឹងនាំសំណាងមកកាន់ខ្ញុំ
ខ្មោច: មែនហេ មែនហេ អរគុណ ខ្ញុំ និងព្យាយាម តែឯងកុំហៅខ្ញុំ ថាខ្មោចបានហេ?
ហៅថាមេច បើបងជាខ្មោច មែន?
ខ្មោច: ខ្ញុំដឹងអាយ ហៅថាបងបងប្រុសបានហេ ?
អរចឹងក៏បានដេស បងប្រុសខ្មោច 
ខ្មោច:​ឯង…?
ហេហេហេហហេ…..”


          ពួកខ្ញុំក៏បន្តរដំនើរទៅមុខទៀត ឆ្ពោះទៅកាន់ទឹកធ្លាក់ដំណាក់ស្តេច ដែលនៅមិនឆ្ងាយពីទីនេះនោះទេ។ ទឹកធ្លាក់ដ៏សែនមនោរម្យ ត្រជាក់ប្រៀបបាននឹងទឹកអម្រឹត ទេសភពព្រៃភ្នំត្រជាក់ងំ កម្លោះសង្ហា របស់ខ្ញុំវិញ ដឹងថីទេ ស្លៀកខោខ្លី ពាក់អាវវាលក្លៀក បញ្ចេញរោមទ្រូង សាច់ដុំ ឡើងណែន យីពូនេះមកដើរលេងចឹង បញ្ចេញអីបញ្ចេញមេះ ធ្លាប់តែឃើញស្លៀកពាក់តឺនុយ ដល់ពេលចឹង ម៉្យាងដែរនងសិនសំណប់ចិត្តអូន ចុះខ្មោចនោះហ ខ្ពស់ស្រឡះ ហើយស្អាតចឹង មាន 6Pag អត់ហ្ន???
ខ្មោច: ឯងស្រលាញ់គេហើយ?
អូយ មកស្ងាត់ៗចឹង គ្មានសំលេងសោះ អូភ្លេចថាបងជាខ្មោច តែយ៉ាងណាកុំចឹងអី​ ដឺងហេ គ្នាភ័យ លួសព្រឡឹងអាយុតិចណា
ខ្មោច: អត់ទេ នាំក្លិនមកមុនដែរតើ តែឯងមិនចាប់អារម្មណ៏ខ្លួនឯងតើ
យី …. (គ្រឺតណាស់ ខ្មោចចង្រៃ បានសង្ហាយោងទេនៀក)”
ខ្មោច: ត្រូវហើយ បានសង្ហាយោង ត្រូវចាំថា គិតស្មើរនឹងនិយាយ
(គ្រាន់តែនិយាយចប់គាត់ ក៏រលាយខ្លួនបាត់ទៅ គាត់យាយត្រូវ ខ្ញុំ​ស្រលាញ់បងសិនមែន តែធ្វើមេច បើគាត់ជាមនុស្សប្រុសពេញលក្ខណះ ហ្នឹងទៅមេចរួចទៅលោក ???)
សិនហេយ សិទ្ឋិ មកនេះ មោះថតរូចជាមួយបងមួយ មោះ 
បាទបងទៅអាយ (ឯងនេះអរចង់ស្លាប់ហើយ)

          ម៉ោងប្រហែល ២ ពួកយើងក៏ចេញដំនើរត្រឡប់ចូលក្រុងហើយក៏ឡើង ទៅលើភ្នំដោះក្រមុំ នឹងឈាងទៅមើលសមុទ្រឈើនៅទីនោះ។ ម៉ោងប្រហែល ៤កន្លះ​សូរិយានៅតែចាំងរះ ក្រាលគ្រប់ប្រថតិពិ ពពកបាំងពាំង ប្រកនិង ព្រៃឈើ ខ្ពស់ទាប ប្រៀបបានរលក់នៃទឹកដែលឆ្លុះភ្ចាប់នឹងជើងមេឃ អមដោយជំនោខ្យល់ដ៏ត្រជាក់នោះ ហ៊ើយមិនដឹងយាយថាមេច អូនរងា អូន ចង់មានស្នេហា ចង់មកសាងសងគ្នានៅទីនេះ
ខ្មោច:  អណ្តែតអណ្តូងពេកហើយ ឯងនេះ
អ៊ួយ ប្រាប់ថាពេលមក អោយសញ្ញាផង 
ខ្មោច:  អោយតើតែឯង មិនចាប់អារម្ម
យីខ្មោច ចង្រៃ ចេញ ខ្ញុំទៅសាសងជាមួយបងសិនខ្ញុំវិញ(គ្រាន់តែប៉ិននេះ​គាត់ ក៏រលាយបាត់ភ្លែត តែខ្ញុំមិនខ្វល់ទេ សង្ហាបែបណាក៏ជាខ្មោចដែរ តែបងសិនខ្ញុំវិញ ជាមនុស្ស អាចហូបបាន គ្រប់ពេលហាហាហហាហាហ)​
          ម៉ោងប្រហែល៦ល្ងាចពូកខ្ញុំ ក៏មកដល់រីសតវិញ គ្រប់គ្នា មើលទៅហត់ណាស់ តែម្នាក់ៗពេញចិត្តស្តូកតែម្តងជាមួយនឹងដំនើរកំសាន្តនេះ មណ្ឌលគិរី មិនធ្វើអោយអ្នកទេសចណ៏ខកបំណងទេ។ អាហារពេលល្ងាចជុំគ្នា ជាមួយគ្រួសារពូគឿង ដោយម្ហូបអ្នកស្រុកព្រៃ សម្លរ សម្លរ អីទេ ភ្លេចឈ្មោះអាយ គេស្លក្នុងបំពងឬស្សី ឆ្ងាញ់ប្លែកតែម្តង។ ក្រោមពន្លឺព្រះច៏ន្ទ ពួកខ្ញុំទាំង៩នាក់ អង្គុយជុំវិញ ភ្នក់ភ្លើង ជជែកគ្នាពីនេះពីនោះ ពីសើច ដល់កម្សត់ពីកម្សត់ដល់យំហ៊ើយមិត្តភាពគឺបែបនេះ អាយ ថ្ងៃនេះមិនបែក ក៏ស្អែកនៅតែបែក  អត្ថន័យនេះ ក្តីស្រលាញ់នេះ​រវាងមិត្តភាពពូកខ្ញុំនេះ ជាង៤ឆ្នាំអាយ ចូលមកសាកលវិទ្យល័យរៀនឆ្នាំទី មួយ ជាមួយគ្នារហូតដល់ឆ្នាំទី៤ តែម្តង គ្រាន់អ្នកខ្លះដូចបងសិនចឹងគាត់ អាយុច្រើនជាងព្រោះគាត់រៀនចប់មួយមុខអាយ ហើយអ្នកខ្លះក៏ចប់បាឌុប ចូលមក។ តាមពិតវាមិនមែនជាដំនើរកំសាន្តលាគ្នាអីទេ គ្រាន់ថា បន្ទាប់ពីដល់ភ្នំពេញវិញ យើងត្រូវត្រៀមប្រឡង បញ្ចប់ បន្ទាប់មក មិនដឹងទេ មើលទៅ​មិនបានស្និទអីចឹងទៀតទេ បើម្នាក់ៗមានការងារធ្វើ អស់អាយ ហើយអ្នកខ្លះ គេមានលុយគេបន្តរទៅស្រុកក្រៅ តែខ្ញុំវិញអត់ហេ​ថ្វើការបន្តរជាមួយបងសិន ខ្ញុំវិញ….ហេហេហហេ។ បន្ទាប់ពី ជជែកគ្នា លេង រំលឹកអនុស្សាវរីយ៏ មើលទៅម្នាក់ៗមិនអាល័យសោះ ហ៊ើយដូចមែនទែន បានប៉ុន្មានមាសមេ តាដល់ភ្នំពេញវិញហ្នឹង ….មានFacebook សោះហ្នឹងហា ធ្វើដូច ឃ្លាតគ្នា មិនអាចជូបស៊ាំហា​…..


…….
សិនសិទ្ឋិ អត់ចូលដេកទេហី ស្អែកត្រូវទៅវិញអាយ រៀបចំខោអាវនៅ?
អូបាទ បង នៅទេ តិចទៀតចូលដេកអាយ បងគេងមុនចុះ
សិន: ហ៊ឺមមិនអីទេ (ប្រុសសង្ហាដើរចូលមកជិតខ្ញុំ ដោយស្នាម​ញញឺម ដំនើរស្វាហាប់ ជាមួយនឹងជំហានមួយៗ សំដើរមករកខ្ញុំ ប្រុសង្ហា យកដៃដាក់លើស្មា ខ្ញុំ ភ្នែកសំលឹងងើយមើលទៅមេឃ យូរៗម្តងគាត់ គាត់ដង្ហើម ចិត្តចង់សួរគាត់ តែមិនហ៊ាន )
សិន: បងប្រហែល ជាត្រូវទៅនៅស្រុកក្រៅបន្ទាប់ពីបងបញ្ចប់កុងត្រាគម្រោងនៅ ចុងឆ្នាំ នេះ
អូ ឡូយមេះបង ទៅនៅស្រុកណា​ដែរ លូវខែ ៨ហើយហ្នឹង ចឹងនៅ៤ខែទៀត បងទៅហើយមែនទេ ការងារថ្មីមែនបង ? (ព្រះអើយខ្ញុំពូកែធ្វើពុតម៉េះ….ប្រុសសង្ហា ងាកមុខ មកកាន់ខ្ញុំ ប្រអប់ដៃដ៏សែន
ក្តៅ របស់គាត់ ក្តោបម្រាមដៃតូចៗរបស់ខ្ញុំយ៉ាងណែន បែបនេះ ខ្ញុំគួរធ្វើបែបណា? )
សិនសុំទោស (ពាក្យសុំទោស រឹតតែធ្វើអោយខ្ញុំ ឆ្ងល់ថាហេតុអី នឹងមានអ្វីកើតឡើងបន្ទាប់?)
សុំទោស បងកើតអី ហេតុអីសុំទោស? 
សិន: គឺ បងនឹងទៅនៅឆ្ងាយ ពីឯង នឹងមិនបានមើលថែអែងទៀតទេ….
ហាហាហាហហ ខ្ញុំ២៣ឆ្នាំ ហើយពូ មិនអីទេ បងទៅឆ្ងាយ ក៏តែអាចទាក់ទងគ្នាបាន ដែរតើ(លោកតាខ្ញុំ អើយទឹកភ្នែកខ្ញុំស្រក់លូវអាយ ទប់លែងបានហើយ)
សិន: បង បង ស្រលាញ់ឯង (ប្រុសសង្ហារបស់ខ្ញុំ ស្រវាអោបខ្ញុំ ក្នុងដៃ ពួកខ្ញុំស្គាល់គ្នា ជាង៤ឆ្នាំ ធ្វើការជាមួយគ្នា ជាង៣ឆ្នាំ ភាពស្និទស្នាលតែងមាន តែនេះ វាជាលើកទីមួយសម្រាប់ខ្ញុំ ពាក្យថាស្រលាញ់បានរអិលចេញពីម៉ាត់គាត់ហើយ ហាហាហហាហារំភើបណាស់តែ)
បងលែងសើចទេដឹង (ខ្ញុំធ្វើដូចជាចង់សើចព្រោះអីខ្ញុំមានអារម្មណ៏ថាគាត់ដូចជា…. តែគាត់មេចនឹងអាច លែងសើចបានទៅ ព្រោះគាត់មនុស្សហ្មតច៉ត់តាំងពីដើមមកម្លេះ រឿងបែបនេះមិនអាចនិយាយលែងបានទេ….) ខ្ញុំដឹងអាយ បងស្រលាញ់ខ្ញុំដូចប្អូនប្រុសមែនទេ? ហាហាហាហា ចឹងក៏ប្រាប់ដែរ លោកបង សង្ហា….”​(កម្លោះសង្ហារបស់ខ្ញុំ​ងាកមើលមុខជាថ្មីម្តងទៀត កែវភ្នែកដែលពេញពន្លឺរបស់គាត់ ធ្វើអោយបេះដូវរបស់ខ្ញុំ លោចចង់ចេញមកក្រៅ)
សិន: អូនពិតជាមើលមិនដឹងពី​បងមែនហ
(ដល់ពេលគាត់សួរចឹង ខ្ញុំមិនដឹងឆ្លើយមេចដែរ បញ្ឈរភ្នែក មើលចំកែវភ្នែករបស់គាត់ ស្រាប់តែដំនក់ទឹកថ្លាៗហូរចេញមកក្រៅដោយមិនដឹងខ្លួន នៅពីមុខប្រុសង្ហា នេះជាលើកទីមួយហើយដែលខ្ញុំ​មានអាការបែបនេះ នៅចំពោះមុខ)
សិន: តាមពិតជាង៤ឆ្នាំមកនេះ បងស្រលាញ់អូនណាស់ ការយកចិត្តទុកដាក់ក្តីស្រលាញ់នេះមិនមែនត្រឹមតែជាប្អូនប្រុស នោះទេ មិនអាចសារភាព បងមិនអាចចាប់ផ្តើម បងជាកូនប្រុស តែមួយក្នុងគ្រួសារ បងមានគូដណ្តឺង បើយើងចាប់ផ្តើមក៏បានក្នុងមួយរយះពេលខ្លះដដែល ដូចនេះទើបមិនចង់អោយអូនខូចចិត្ត ស្នេហាដែលមិនអាចទៅរួច កុំបង្កើតវិញល្អជាង…..

          គាត់និយាយបានតែត្រឹមនេះ ខ្ញុំ ក៏យកដៃកាត់ប៉ះផ្ទៃមុខរបស់គាត់ កែវភ្នែកដ៏មុតស្រូច សម្លឺងមើលមកខ្ញុំ ជាថ្មី ដៃត្រជាក់របស់គាត់ ចាប់ បកផាត់សក់ដែលផាតលើផ្ទៃមុខរបស់ខ្ញុំចេញ
ចុះហេតុអីពេលនេះ បងនិយាយពាក្យទាំងនេះចេញមក ពេលនេះ?
សិន: ព្រោះ បង បង ….មិនដឹងទេ ដឹងត្រឹម តែបងស្រលាញ់អូន
បង (ប្រុសសង្ហា មុខស្រពោន) រយះពេលកន្លងទៅ តើនេះមិនមែនជាស្នេហាទៀតមែនទេ? រៀនជាមួយគ្នា ធ្វើការជាមួយគ្នា ដើរលង ហាត់ប្រាណ ជាមួយគ្នា​ និយាយរឿងក្នុងចិត្ត ង៉ក់ងរ លួងលោម តើនេះមិនមែនហៅថាស្នេហាទេមែនទេ? បើទោះជាមិនបាននិយាយថាស្រលាញ់ ក៏ទាំងនេះ អូនបានចាត់ទុកថាវាជាក្តីស្រលាញបាត់ទៅហើយ  ឬបងមើលមិនដឹងថា ម្នាក់នេះស្រលាញ់បងប៉ិនណាអត់?  (ប្រុសសង្ហា ចាប់ក្បាលខ្ញុំ ផ្អិចជាប់ហ្នឹងដើមទ្រូង សូំលេងនៃចង្វាក់បេះដូងលោត រន្ថើន ស្រប់ជាមួយនឹងចង្វាក់បេះដូងខ្ញុំ ក្រោមពន្លឺចន្ទ្រាដ៏ស្រទន់ ជំនោនៃក្លិនផ្កាម្លិះបក់ផាត់ នឹងចុងច្រមុះ ធ្វើអោយខ្ញុំភ្ញាក់ព្រឺត ដល់មនុស្សម្នាក់ទៀត អូមែនទេ ដល់ខ្មោចម្នាក់ទៀតខ្ញុំ បម្រាស់ខ្លួនចេញ ពីដើមទ្រូងដ៏កក់ក្តៅប្រុសសង្ហា ក្រឡែកបែរទៅរកម្ចាស់ក្លិន តែគួរអោយស្តាយ គាត់ ស្រាប់តែរលាយភ្លាមៗ តែម្តង)
សិន: អូនកើតអី ? មានរឿងអី?
គ្មានអី គ្មានអី ទេ បង  ហ៊ឺមពេលនេះគួរតែជាពេលដែលខ្ញុំ រិករាយបំផុតតែហេតុអី បែជាខ្ញុំមានអារម្មណ៏ថា ច្របូលច្របល់ម្លេះ ភ័យ ខ្លាច ខ្លាចថ្ងែបែកគ្នា ៤ខែឡើនណាស់ មួយវិញទៀត ហេតុក៏ខ្ញុំ ខ្វល់នឹងវិញ្ញាណដែលទើបតែស្គាល់គ្នា ៣ថ្ងៃសោះ នោះម្លេះ ហ៊ឺម វិលមុខ កិតមិនចេញ មួយជំហាន គិតមួយជំហាន សិនចុះ សុំទោសបងប្រុសខ្មោច)

        សូមអរគុណច្រើននៅកាចំណាយពេលរបស់អ្នកទាំងអស់គ្នា រងចាំអានភាគបន្តរជាមួួយគ្នាទៀត ដែលនឹងចេញនៅពេលខាងមុខនេះ។ មិនដឹងថាទៅថ្ងៃមុខស្នេហានេះទៅជាយ៉ាងណានោះទេ? ចុះខ្មោចនោះពិតជាមានមែន? សិទ្ឋិ ដែលជាអាចារ្យតូច តើនឹងត្រូវដោះស្រាយយ៉ាងណា ចំពោះរឿងនេះ? តាមដានទាំងអស់គ្នា... ជួួយ Share ផងណា 
ណារ័ត្ន ឃួល (ហ៊ា ម៉ាប់)

អរគុណ បាទ 

វិញ្ញាណស្នេហ៏ ភាគទី៣



ដំណើរកំសាន្តរយះពេល ៣យប់ ៤ថ្ងៃ បានបញ្ចប់យ៉ាងរីករាយ ជាមួយនឹងអនុស្សាវរីយដ៏រីករាយ នឹងបំភ្លេចមិនបាន ពេលវេលាសប្បាយៗ ឆាប់ចប់ នឹងកន្លងលឿនដល់ហើយ ប៉ុន្តែក៏សង្ឃឹម ថា ពេលវេលារីករាយនឹងឆាប់ត្រឡប់មកវិញដូចគ្នា។ មកដើរលេងលើកនេះ យាយពីថាសំណាងណាស់ ស្នេហាសុំស្រលាញ់ ត្រង់ៗ តែក៏ត្រូវត្រៀមចិត្ត សម្រាប់បែកដូចគ្នា មួយទៀត រើសបាន នាឡិកា ពេជ្យ យ៉ាងហោចណាស់ ក៏លក់បាន ១០០០ពាន់ដុល្លា ដែរតែមិនដឹង សយឬក៏អត់ទេ ត្រូវនាំថែមខ្មោចសង្ហាមួយទៀត ទៅតាមជាមួយ ត្រូវទទួលបន្ទុកមើលថែរ តែក៏ត្រូវរកយុត្តិធម៏ រកផ្ទះសំបែង ញាតិផៅ អោយទៀត ហ៊ើយខ្ញុំ អាយ មិនទាន់រៀនចប់ផង​មានអារម្មណ៏ថាដូចមានកូនមួយអាយ ហើយកូននេះ កូនខ្មោច ទៀតហា ខ្មោចចង្រៃ…..
អូយម៉ែ 
កញ្ញាថីៗ សិទ្ឋិ
សិនកើតអី
អ្នកគ្រប់គ្នា ភ្ញាក់នឹងសម្លេងស្រែករបស់ខ្ញុំ ផ្អើលគេអេងអស់ម៉ាឡាន
អត់អីៗ ហេ  (យីគ្រាន់តែគិតចឹងសោះ  ចេញ​មក ពើម ពីមុខហ្មង ខ្មោចចង្រៃ មុខស្លាប់ទៀត )
(ឆ្លើយឆ្លងក្នុងចិត្ត )
(ហ៊ួយ ប្រាប់ហើយ ថា កុំអោយធ្វើចឹង តិចលោះសព្រឡឹង ខ្ញុំស្លាប់ទៅ​? )
(ខ្មោចអែងភ្លេចយើង ហើយ មែនហេ ?)
(មែនអាយភ្លេច បាត់អាយ ស្អប់មុខ ថាកុំអោយពញ្ញាក់ នៅតែ ចឹង) (ខ្មោចចង្រៃ មុខស្រពោន បែរមុខចេញពីខ្ញុំ ហើយក៏រលាយ បាត់ម្តងបន្តិចៗ គាត់ប្រហែលជាអន់ចិត្តខ្លាំងអាយ ខ្ញុំ ជាអ្នករើសគាត់មក ខ្ញុំ ជាអ្នក សន្យាជាមួយគាត់ ហ៊ឹម អ្នកណាថា មិនជួយលោកបង ខ្មោច តែលូវមិនទាន់ដល់ភ្នំពេញឯណា លោក មិនទាន់បាន៣ថ្ងៃផង ហ្នឹងហា​….គ្រាន់គិតតែប៉ុន្នឹង ក្លិនក្រអូប ភាយតែម្តង មិនបាច់យាយក៏ដឹងដែរ ថាជាអ្នកណា  )
យីខ្មោចនេះ ជោហា 
វីតហា ខ្មោចអី ហា?
សិនយាយអីហ្នឹង
អូអត់អីៗ ហេ អត់មានអីផង​រអ៊ូម្នាក់ឯងតើ ហេហេហហេហ
………………………………………….
            ចុះពីលើឡានភ្លាម ចិត្តនឹកមិនចង់ឃ្លាតក៏កើតមានឡើង មិនចង់បែកពីសំណប់ចិត្តសូម្បី១នាទី តែហ៊ឹម មានតែត្រៀមធ្វើចិត្តពីលូវទៅមកដល់គេហដ្ឋាន ដ៏សែន តូច នឹងចង្អៀត តែជាទីសែនមនោរម្យខ្ញុំ វិញអាយ អារម្យបែកផ្ទះ ៣ថ្ងៃ នឹកផ្ទះដល់អាយ។ ស្ត្រីចំណាស់ខ្ទង់ជាង ៥០ នឹងបុរសចំណាស់ ប្រហែល ជិត៦០ ដែលកំពុងតែមមាញឹក ជាមួយ នឹងការរាប់ លុយ ចង់ឥវ៉ាន់អោយគេនោះ ពួកគាត់ជាអ្នកមានគុណទាំងទ្វេររបស់ខ្ញុំ មុខរបររាល់ថ្ងៃ ជាអ្នកបោះដុំឥវ៉ានចាប់ហ៊ួយ នៅក្នុងភូមិ មុខរបរនេះហើយ ដែលទ្រទ្រង់ជីវភាព នឹងអាចអោយកូន រៀនចប់ចុងចប់ដើម ហើយក៏ជាដើមហេតុដែលខ្ញុំ មានរូបរាងសង្ហា នឹងមាំគឺដោយសារ លើកឥវ៉ាន់  ដឹកទំនិញអីហ្នឹង ធន់ហា តែក៏គិបកេងបានខ្លះៗដែរហាហាហហាហ ជារៀនពីមុនទេណា។ បងប្រុសច្បង់ខ្ញុំជា វេជ្ជបណ្ឌិតមួយរូបគាត់មានប្រពន្ឋ កូនមួយ រួចហើយ សព្វថ្ងៃរស់នៅបែកផ្ទះ​ ចំនែកបងស្រីច្បង គាត់រៀនត្រឹមបាក់ឌុបទេ មុខរបរសព្វថ្ងៃនេះ៧០% គឺទុកអោយគាត់ តែនៅតែជាម៉ែ នឹងពុកជាអ្នកមើលការខុសត្រូវ សិន​ទម្រាំដល់ពេលគាត់រៀបការទើបប៉ាម៉ាក់ ប្រគល់ជួនគាត់ដាច់ ប្រហែល ឆ្នាំក្រោយអីហ្នឹង ការអាយ ជែហ្នឹង ហ អូភ្លេចប្រាប់កាចហា បងស្រីច្បង់ខ្ញុំហ្នឹង ចំនែកខ្ញុំជាកូនប្រុសពៅ ក្នុងគ្រួសារដ៏តូច ដែលពោពេញទៅដោយសុភមង្គលមួយនេះ ប៉ា ម៉ាក់ ស្លូតណាស់ តែឆ្ងល់ដែរ កាច់បងស្រី ខ្ញុំមួយហ្នឹង កាចហួស។ ផ្ទះអ្នករកស៊ី មិនបាច់រាប់រាប់អីទេ មែនហេ? ចង្អៀតណាស់ សុទ្ឋតែឥវ៉ានតែម្តង ពិសេសគ្រឿងកំប៉ុង រៀបទាំងកេស ដល់ដំបូលតែម្តង​។ អូមួយទៀត ក៏មាន អ្នកនៅជាមួយដែរ ជួយលក់ នឹងដឺកឥវ៉ានអោយភ្ញៀវ មាន ៥នាក់ដែរ ស្រី២សុទ្ឋតែជាកូនក្មួយមកពីស្រុក ធានាសុវត្តិភាព បាន ទុកចិត្តបាន ព្រោះនៅជាមួយច្រើនឆ្នាំអាយ ម៉្យាង ប៉ាម៉ាក់គាត់ស្លូតចឹងអាយ ទើប គេអាចនៅជាមួយបានយូ។ មួយកំណាត់ខាងមុខ ហ្នឹង គឺសុទ្ឋតែឥវ៉ាន់ តែម្តង ចំនែកជាន់ឡៅតឿ គឺមសម្រាប់ស្រីៗ សម្រាក់ រីឯ ខាងក្រោម គៀនៗ ឥវ៉ាន់ បងៗប្រុសៗ នៅ ចំនែកឯគ្រួសារខ្ញុំ ដែលមានគ្នា​៤នាក់នេះវិញ គឺ ស្នាក់ផ្ទះថ្ម នៅខាងក្រោយ តូបឥវ៉ាននោះ មិនជាធំណាស់ណាទេ ផ្ទះល្វែងកំពស់៣ជាន់ ជាន់ទី ៣ហ្នឹង ឯងគឺខ្ញុំ នៅលើដំបូល ជាកន្លែងសម្រាប់គយគន់ ព្រះខែ មើលមេឃរំលែកចិត្តនឹក ស​ម្រាប់មនុស្សអណ្តែតអណ្តូង ដូចខ្ញុំ ហ្នឹងឯង អូខេ រឿងផ្ទះ ចាំលើក្រោយចាំយាយថែម ទៀត។​ ងូតទឹកផ្លាស់ខោអាវរួច ស្រូលខ្លួនម្លេះទេ ហើយ ខលទៅម្ចាស្នេហសិន ….ក្រាំង ) (ធ្លាក់នាឡិកា)
(អូ សូរី សូរី អេយាយចឹង ខ្មោច ចង្រៃ នោះនៅណាចេះ?)
បងប្រុសខ្មោច បងប្រុសខ្មោច (ហៅគាត់ ) (អូព្រះអើយ គាត់មិនអាចចូល មកក្នុងផ្ទះខ្ញុំ បានទេ ភ្លេចឈឹង )
            ខ្ញុំ ស្ទុះស្ទារ រត់ចុះមក្រោមទាំងត្រហេបត្រហប  មនុស្សសង្ហា ដែលកំពុង ឈរ ពីមុខផ្ទះ នៅនឹងកណ្លាល់ផ្លូវជាមួយទឹកមុច អស់សង្ឃឹម ស្រពាប់ស្រពោន អាការស្លែកស្លាំង របស់គាត់ធ្វើអោយខ្ញុំ ក្តុកក្តួល យ៉ាងខ្លាំង។

បងប្រុស ៗៗ ​ (ខ្ញុំស្រែកហៅគាត់ក្នុងចិត្ត ប្រុសសង្ហា របស់ខ្ញុំ ងើយមុយឡើង គាត់ហាក់ចង់យំបន្តិច ចង់អីបន្តិច គាត់ស្ទុះ មកឧបខ្ញុំ តែដោយសារអំនាច់នៃ រិទ្ឋិបារមី ជំនាងផ្ទះ និងម្ចាស់ទឹក ម្ចាស់ដី គាត់មិនអាចចូលមក ក្រោមសំយាប់ផ្ទះខ្ញុំបានទេ ប្រុសសង្ហារបស់ខ្ញុំ ព្យាយាមម្តងហើយម្តងទៀត តែលទ្ឋផលនៅតែដដែល ​)
ចាំម្លែតៗៗ បងនៅហ្នឹងសិនអាយ  (ខ្ញុំ រត់ចូលផ្ទះ​អុចធួបនៅកន្លែងកុងម៉ា កន្លែងជំនាងផ្ទះ​សុំខម្មាទោស និងសូត្រធម៏អធិដ្ឋាន ព្រមទាំងរំលឹកគុដល់គ្រូបាធ្យាយ សុំអោយគាត់ជ្រកកោនបណ្តោះអាសន្ន។ ដោយអំនាច នៃគុណ បុណ្យព្រមទាំងគាត់ជាខ្មោចតែលតោល តែគាត់ពេញទៅដោយ ភាពត្រជាក់ត្រជុំ ខ្ញុំក៏ឆ្ងល់ដែរ ហេតុអី ហ្ន? ដូចនេះគាត់ក៏អាចចូលមកក្នុងផ្ទះខ្ញុំ បានធម្មតា។ អូប្រហែលជាឆ្ងល់ហើយ ថាហេតុអីគាត់ចូល វត្តបាន តែគាត់ចូលផ្ទះខ្ញុំ មិនបាន ដូចខ្ញុំប្រាប់ចឹង តារបស់ខ្ញុំគាត់ចេះ ចឹង គាថា ជុំវិញ ផ្ទះ មិនថាជាអ្នកណា មកពីណាទេ មិនអាចផ្តេសផ្តាសទេ ទោះជាខ្មោចមានបុណ្យក៏ដោយ )

ចឹង ចាប់ពីនេះទៅ យើងនៅបន្ទប់ជាមួយគ្នា ទៅណាមកណាជុំគ្នាហើយមែនទេ បងប្រុសខ្មោច ?
ខ្មោចមែនហើយ
ចុះងូតទឹក ហ?
ខ្មោច: ហ្នឹងក៏ចឹងដែរ
ហា??
            គាត់បែរមុខចេញទៅ រកបង្អូច ខ្ញុំដឹងថាគាត់កំពុងតែគិតពីអី ខ្មោចក៏ចេះពិបាកចិត្តដែរ
បងកុំព្រួយ ខ្ញុំ សន្យាថានឹងជួយ បងគឺជួយ មិនកុហកនោះទេ 
ខ្មោច: អរគុណសុំទោសរំខានឯងហើយ (គាត់ពោលពាក្យ ជាមួយនឹងទឹកមុខញញឺមស្ងួត មកកាន់ខ្ញុំ ដៃគាត់ទាំងពីរអោបខ្ញុំ តែ បានត្រឹម តែស្រមោលប៉ុននោះ គួរអោយនិត ជឿថាគាត់ប្រាកថជាចង់ទៅចាប់ជាតិណាស់ហើយ ចង់ស្គាល់គ្រួសារ ខ្លួនឯងណាស់ហើយមើលទៅ ……….)
…………………………………………………

ថ្ងៃខែចេញយប់ ព្រះច័ន្ទរលត់ចេញ​ ពន្លឺថ្ងៃ  ផ្លាស់ឆ្លាស់ វេនគ្នា​ ធ្មេច បើកធ្មេចបើក ថ្ងៃរំលងខែ បាត់ទៅហើយ បើនិយាយពីស្នេហាខ្ញុំ និងបងសិន សំណប់ចិត្តខ្ញុំ វិញ ផ្អែមណាស់ ញ៉ាំបាយថ្ងៃត្រង់ ញាំចំនីល្ងាច ទោរៀនជាមួយគ្នា ដើរលេង មើលថែរគ្នាទៅវិញទៅមក ឆាត​មុនចូលគេង ពាក្យផ្អែមល្ហែម អូនបង អូនបង  សូរ ស្វីត ​គេមើលមកពីក្រៅមក ឃើញថាមានតែ២នាក់ហេ តែធាតុពិតវិញ មានម្នាក់ទៀត ជាខ្មោច សង្ហា មហារំខាន នោះអី ហាហាហហាហ តែ សប្បាយដែរ តើ…..
សិននេះអូន ទឹក ហត់ទេ ទៅញាំអី​លូវអត់ អូន ?
អូរអត់ទេ ហត់ហើយ នេះ ដើរ៥ជុំហើយណា ខ្លាំងដែរ តើ ហាហាហហា 
សិន: អូខេ អូ យាយចឹង បើឃើញអូន ឯងដូចខ្វាយខ្វល់ នឹងនាឡិកានេះមេះ ផុសFB ផង Instagram ផង នៅក្នុង Blogs ទៀត ស្វែងរកម្ចាស់វាមែន? ហើយហេតុអី
អរ គឺគឺ ហ្នឹអាយ បងស្វែរកម្ចាស់វា គឺពឹងអោយជួយរក​
សិន: អ្នកណាគេ មេចបងមិនដឹង ចឹង? គេជាអ្នកណា ហា​?
អរ បាទ បាទ គឺ គឺ
ខ្មោច ប្រាប់គេទៅ ថា ខ្មោចសង្ហា ជាអ្នកពឹង
(ខ្មោច ចង្រៃ នៅអោយស្ងៀម )
សិន: ហា ?
អូមិនអីទេ វាជារបស់មិត្តភក្តិទេ គេពឹងអោយជួយរកម្ចាស់វា ក៏ចេះតែផុសៗ ទៅ មិនអី ធំដំនោះទេ 
សិន: អរ ហេតុផលមិនសមរម្យ ទទួលមិនបាន តែមិនចង់ប្រាប់ក៏មិនអី
(គ្រាន់តែលឺបែបនេះ ខ្ញុំក៏ សម្លក់ទៅ ខ្មោចនោះ មកពីគាត់ហ្នឹង ស៊ាំហ្មង )
សិន: តោះអូនទៅញាំអី បងឃ្លានអាយ
បាទបង តោះ….”
            អាហារពេលល្ងាចដ៏សាមញ្ញតាមចិញ្ចើមផ្លូវ ពេញទៅដោយឧជារស ពិសេសនោះគឺមាន ប្រុសសង្ហា សំណប់ចិត្តនៅក្បែរតែម្តង​ ទាស់ត្រងថា នៅមានខ្មោចមួយទៀត សម្រាប់ខ្ញុំ ក៏ឆ្ងល់ដែរ ថាហេតុអី​ខ្មោចសង្ហានេះ អាចដើរហើរធម្មតា ចូលហាង ចូលអី ធម្មតា លើលែងតែផ្ទះខ្ញុំ និងព្រះវិហារតែប៉ុននោះ មួយទៀត​គាត់មានខ្លិនក្រអូបផ្កាម្លិះជាប់ជានិច្ចតែម្តង ស៊ីផ្កាមែនហ្នឹង…..?
………………..


ព្រឹកព្រលឹម នាថ្ងៃចុងសប្តាហ៏ដ៏រីករាយ នៃដើមខែថ្មី ដ៏ស្រស់ស្រាយ តែក៏មានន័យថា ពេលកាន់តែខើច ដែរសម្រាប់ខ្ញុំ នឹងបងសិន។ ខ្ញុំ​តែងធ្វើចង្ហាន់ដាក់បាតជានិច្ច បើសិនជាចំពេល សម្រាក់ តែ ឥលូវទៅជាទម្លាប់ បើសិនជាមិនបានធ្វើចង្ហាន់ ក៏យកគ្រឿងកំប៉ុង នឹងអាហារក្រៀមៗ ឆ្លៀតទៅវត្ត ដែរ ដើម្បីឧទ្ទិសជូន ញាតិផៅ ពិសេសនោះគឹខ្មោចសង្ហានេះឯង ………….រសៀលដ៏ស្រស់ស្រាយជាមួយអាហារពេលល្ងាចបែបរ៉ូមែនតិចតែ២នាក់ អូនៅមានខ្មោចមួយទៀត បរិយាកាសដ៏សែនអណ្តែតអណ្តូង ក្រោមភ្លើងរាត្រីព្រឹមៗ អមជាមួយសំលេងភ្លេងបំពេរ ប្រុសល្អសង្ហារបស់ខ្ញុំ ចាប់កាន់ដៃ ជាមួយស្នាមញញឺម
សិនអូន បិតភ្នែកសិនទៅ
“ ហា មេចចឹងវិញ​ បិទធ្វើអី ? 
សិន: បិទសិនទៅ​
ខ្មោចគេមានអីអោយឯងហ្នឹងហា​ ប្រអប់នៅខាងក្រោយនោះអី?
(យី ខ្មោចចង្រៃ ប្រាប់ធ្វើអី លែង​ ភ្ញាក់ផ្អើលលូវអាយ )
សិន: ហាអូនិយាយអីហ្នឹង?
អូគ្មានអីទេ គ្មានអីទេ ”  (ដៃដ៏ត្រជាក់របស់គាត់ បានចាប់ពាក់នៅរបស់រឹងម្យាង ដោយថ្នមៗ នឹងប្រុងប្រយ័ត្ន សមឡេងដង្ហើម នឹងចង្វាក់បេះដូង លោតប្រណាំងគ្នា ជាមួយខ្ញុំ  )
សិន: អូនបើកភ្នែកបានអាយ
“ អូ អរគុណ មែនទែន ឃ្យូទម៉េះ នាឡិកា គូរស្នេហ៏ទៀត ហាហាហាហាហ តែហេតុអីជានាឡិកាទៅវិញ  
សិន: ព្រោះវាអាចនឹងនៅក្បែរអូនគ្រប់ទៅកន្លែង ព្រោះវាបង្ហាញពី ពេលវេលាដើរទៅមុខជា​និច្ច ព្រោះវា អារក្សាទុកនៅការចង់ចាំល្អៗ របស់ពូកយើងទាំងពីនាក់ ហើយវាក៏អាចកំណត់ពេលអោយបងមកជួបអូនម្តងទៀត នៅថ្ងៃណាមួយ ជាមិនខាន(ទឹកមុខក្រៀមក្រំ សំលេងដ៏ពិរោះ អត្ថន័យនេះ អ្នកណាយល់? ទឹកភ្នែក ហូរស្រក់ មិនមែនព្រោះខឹង មិនមែនព្រោះមិនចង់បែក នោះទេ តែអរគុណ សម្រាប់ពេលវេលាកន្លង អរគុណគ្រប់យ៉ាង បើទោះជាពួកយើងបែកគ្នា នៅឆ្ងាយគ្នា តែខ្ញុំ ជឿថា គ្រប់យ៉ាងនិងមិនរលត់ ទៅតាមពេលវេលានោះទេ

“ ដងឹថា ថ្ងៃក្រោយទៅបងនឹងក្លាយជារបស់អ្នកផ្សេង ដឹងថា យើងនឹងមិនអាច មានពេលដូចពីមុននោះទេ អូនត្រៀមខ្លួនរូចជាស្រាច នឹងទទួលយក សន្យាថា នឹងរស់នៅបន្តរចាំមើលបងរីករាយ អូននឹងរក្សានៅរាល់អនុស្សារដែលយើងមាននឹងមិនអោយរលត់នោះទេ  
សិន: ឈប់និយាយទៅ (ប្រុសសំណប់ យកដៃអង្អែលក្បាលខ្ញុំថ្នមៗ ក្លិនពីដោនៃផ្កាម្លិះ ក៏រសាត
ឆ្ងាយពី ម្តងបន្តិចៗ មានន័យថាបងប្រុសខ្មោច រសាតចេញ តាមមើលគាត់ទុកពេលអោយពួកខ្ញុំ សារសងគ្នា ហើយមើលទៅ​ )
សិន: អូនហា អូនមាននាឡិកាថ្មី ហើយ ដូចនេះ មិនចាំពាច់ពាក្យនាឡិកា នោះទៀតទេ ត្រូវហេ? ហេតុអី ក៏អូនតែយកវាតាមខ្លូន និងយកចិត្តទុកដាក់នឹងវាខ្លាំងម្លេះ មួយទៀត បងឃើញអូនតែងផុស ស្វែងរកម្ចាស់វាខ្លាំងម្លេះ ហេតុអី
“ អរគឺ ៗៗ គ្មានអីទេ អូនគ្រាន់តែចង់ ជូនរបស់នេះនៅទៅម្ចាស់ដើមវិញ 
សិន: វាជានាឡិកាមានតម្លៃ ចឹងគេអាចបោកអូនបានថាគេជាម្ចាស់នាឡិកា បានតើ អូនមានអីសំអាង ថា គេជាម្ចាស់នាឡិក
បាទ បាទ​គឺមាន មានតើ (ខ្មោចជាសាក្សីនោះអី​)
សិនហា ?
អូ អូ គ្មានអីទេ បង តែបង ថ្ងៃនេះ ហេតុអី សួរឿងនេះ?
សិន: បងគ្រាន់តែឆ្ងល់ យាយចឹង ធ្លាប់បានដំណឹងអីនៅ ?
ធ្លាប់មានគេ ឆាតសួរ ពី ៣នាក់ដែរ តែពួកគេមិនមែនជាម្ចាស់ទេ 
សិន: ពេលអូន Tage រូបអោយបង មានគេសួរបងពីវា ហើយចង់ទិញ វាដែរ តែបងថាចាំសួរអូនសិន ម៉្យាងមាន​ បងប្អូននៅ កាណាដា គេ ចង់បានវាខ្លាំងណាស់ គាត់ជាបងស្រី ជីដូនមួយបង ចង់អោយ បងទំនាក់នង អោយ ខែក្រោយនេះ​គាត់នឹង គ្រួសារ នឹងមកកាន់ស្រុក ខែ្មរ មួយខែ បន្ទាប់មក បងនឹងត្រឡប់ទៅវិញជាមួយគេ  (និយាយដល់ត្រឹមនេះ បេះដូងស្ទើរតែឈប់ដើរ ថ្វីបើខ្ញុំ បានត្រៀមខ្លួនពិតមែន តែខ្ញុំនៅតេខ្លាចថ្ងៃនោះមកដល់…..ម្ចាស់បេះដូង ងើបឈរ  ទាញកៅអី មកក្បែរខ្ញុំ ហត្ថា ដ៏ណែន ត្រកងអោបខ្ញុំ ក្រោម​ពន្លឺភ្លើងរាត្រីជាមួយ នឹងភ្លេង កំដររ៉ូមែនទិច ខ្ញុំផ្ទាល់ក្នុងរង្វង់ដៃដ៏កក់ក្តៅ ស្តាប់ចង្វាក់បេះដូងឌុក ដាក់ ឌុក ដាក់ យូរៗម្តងគាត់ ដង្ហើមធំម្តង ហ៊ឺមពេលវេលា កាន់តែខើចមែនទែនហើយ ស្នេហានេះ... )
…………………………..

            អារហារពេលល្ងាច ដ៏មានន័យ មិនមែនព្រោះតែ រស់ជាតិ ក៏មិនមែនព្រោះតែបរិកាស នោះទេ គឺព្រោះតែបុគ្គលដែលខ្ញុំ បានរួមតុជាមួយនោះ ជាមនុស្សដែលខ្ញុំ គោរពនឹងស្រលាញ់។ ម៉ោងប្រហែលជិត ១០ទៅហើយ បន្ទាប់ពី ងូតទឹក សម្អាតខ្លួនរួច ជាទម្លាប់ទៅហើយ​ដែលខ្ញុំ តែងទាញទូរស័ព្ទញែគ្នាជាមួយបងសិន  ឃ្លាតគ្នាមិនបានតែម្តង ហាហាហហា តែ ដូចជាបាត់ខ្មោច សង្ហានោះទៅណា បាត់អាយ។ ខ្យល់ជំនោរពេលរាត្រី ដ៏ត្រជាក់ ផ្ទៃមេឃ ដ៏ខ្មៅ គ្មានសូម្បី ដួងផ្កាយ មានសំលេងខ្យល់ បក់វ៉ូៗ  ជាមួយខ្លិនក្រអូបចេញពី គាត់(ខ្មោច)….ខ្មោចសង្ហា អង្គុយ យោលជើង នៅលើកៅអី ផ្អែក កែវភ្នែកគាត់ កំពង់សំលឹងទៅកាន់លំហមេឃ ដែលដ៏សែនឆ្ងាយ……
ហ៊ឺម ខ្មោច ក៏ចេះកើតទុក្ខដែរ ហ្ន ??? (ខ្ញុំនិយាយបែបហី ដោយភ្នែកដៀងមើល គាត់ …. ខ្មោច
សង្ហាបែរធ្វើព្រងើយ មិនខ្វលពីសំដីខ្ញុំ​ ឃើញបែន នេះ ខ្ញុំរឹតតែចម្លែក ចិត្ត តែម្តង )
ខ្មោចតាមមើលខ្ញុំ គ្មានឧកាស បានស្គាល់អ្នកផ្ទះខ្ញុំទេ ប្រហែលជាមិនអាចទទួលបាននៅក្តីស្រលាញ់ ដូចជាឯងនោះដែរ (សម្តីប្លែករបស់គាត់ ធ្វើអោយខ្ញុំ ភ្ញាក់ខ្លួនភ្លេត )ខ្ញុំ នៅទីនេះមានតែរំខានឯងទេ អាចជូនខ្ញុំ ទៅ​កន្លែងដើមបានទេ ប្រហែល ជាប្រសើរជាងរស់នៅក្នុងទីក្រុងទំនើបបែបនេះ ឬប្រហែល ជាមានគ្រួសារខ្ញុំ ឆ្លង់កាត់ទីនោះ ពួកគេអាចនឹងនឹករលឹកខ្ញុំ ហើយទៅរកខ្ញុំ ក៏ថាបាន….(សម្តីរបស់គាត់ ពញ្ញាក់អារម្មខ្ញុំពិតមែន ផ្ទៃមុខ ដ៏សង្ហា ប្រែជាស្រពោន មិននឹងស្មានថាខ្មោច ក៏ចេះខូចចិត្តដែរសោះ )
បងនិយាយ អីហ្នឹង ???
ខ្មោច: គឺបងមិនចង់រំខានឯងទេ ក្មេងល្ងង់ នៅជាមួយខ្មោច ដូចជាបង នាំតែរំខានឯងទេ អាចជួយ ជូនបងទៅកន្លេងដើមវិញទេ ប្រហែលមានតែ ការងចាំ ទេ ជាជម្រើសល្អបំផុតសម្រាប់បង អរគុណ សិទ្ឋិ សុំទោសរំខានពេលអូនហើយ សូមបុណ្យកុសល្យ នឹងអំពើរល្អរបស់ប្អូន នាំប្អូននៅសេចក្តីសុខសប្បាយ ណា (និយាយតែត្រឹមនេះ គាត់ក៏រលាយតែម្តង )
 “បងៗៗៗ ចេញមកសិន ចេញមកនិយាយជាមួយគ្នា 
ពន្លឺ ភ្លឺតិចៗ ដែលចេញពីនាឡិកា ដែលខ្ញុំ កំពុងពាក់ ជាប់នឹងក អាចអោយខ្ញុំដឹងថា គាត់ប្រហែលជាចង់ស្ងប់សង្ងាត់ ហើយមើលទៅ សុំទោស បងខ្មោច វត្តមានបងស្រប់ពេលដែល ស្នេហាខ្ញុំ ជិតឃ្លាតឆ្ងាយ ទើបខ្ញុំគ្មានពេលច្រើនជាមួយបង អូខេអោយខ្ញុំសុំពេលបន្តិចណា ខ្ញុំ និងជួយបងរកសាច់ញាត់អោយឃើញ។ 
………………………………………………….


សូរិយាថ្ងៃថ្មី រះលើផែនដី សំលេងចាបយំ ប្រដេញគ្នា លើចុងព្រៃ សម្រស់នៃបឹងព្រលិត បង្អួតគ្នា លើផ្ទៃទឹក កន្លង កន្ទុំរុយ ហោះ ឆាប ប្រដេញគ្នាពេញ បឹងតែម្តង នាំអារម្មខ្ញុំ លង់តាមសម្រប់ទេសភាពធម្មជាតិបែបនេះ អោយគន់មិនណា...ប្រអប់ដៃដ៏កក់ក្តៅ ទំលាក់លើស្មា ខ្ញុំ ជាមួយ នឹងសំលេងដ៏ពិរោះ ដែលស្តាប់មិនណាយ...
សិន: ហេយអូន នៅឈរទីនេះធ្វើអីម្នាក់ឯង យូម៉េះ? បងខំតែរក តោះទៅវិញ  គេកំពុងរៀបចំបាយទឹក ហើយ ញាំបាយ មិនឃ្លានទេអីហា​?
អូបាទបង មិនអីទេ អូនចង់នៅទេនេះ បន្តិចទៀត ចុះបង  បងឃ្លានហើយមែនទេ ???
សិន: បាទម្ចាស់ចិត្ត ឃ្លានហើយ ហ៊ឺមពេលបានធ្វើបុណ្យ យកចង្ហាន់មកប្រគេន លោក បែបនេះ មានអារម្មណ៏ថា ជ្រះថ្លាល្អណាស់ សូមអោយបុណ្យកុសលនោះចែកដល់អ្នកជីដូនជីតា និងសូម អោយអំណាចនៃបុណ្យកុសលដែលបងបានធ្វើ ជួយថែរក្សាមនុស្សល្អ ដែលនៅជុំវីញខ្លួនបង ជាពិសេសេ សុំអោយអូន មានសុភម្គល និងសុខសប្បាយ (ប្រុសល្អរបស់ខ្ញុំ គួរអោយស្រលាញ់ដល់ហើយ បងដឹងអត់ សុភមង្គលអូនគឺនៅហ្នឹងបងនឹងណា )
អរគុណ បង អូនក៏ចឹងដែរ ក៏សុំចែករំលែក បុណ្យកុសលដល់ម្ចាស់និឡិកាផងដែរ (គ្រាន់តែនិយាយប៊ុននេះ ខ្លិនផ្កាម្លិះ ក៏ក្រអូប ប្រហើរកាត់ច្រមុះ ខ្ញុំ ជាថ្មី នេះ រំលងទៅ ១អាទិត្យហើយ ដែលបងខ្មោច មិនព្រមជួប និង អោយខ្លិនដល់ខ្ញុំ សង្ងំនៅតែក្នុងនាឡិកា….ខ្ញុំ លួចញញឹមម្នាក់ឯង)
ខ្មោចអរគុណ
មិនអីទេ 
សិន: ហា អូននិយាយជាមួយអ្នកណាគេ
សិន: ហ៊ឹម មែនហើយ តោះអូន
ប្រុសសង្ហា ដើរបណ្តើរ កាន់ដៃខ្ញុំបណ្តើរ ទៅកាន់ តូប បាយ នៅនឹងក្បែរម៉ាត់ទឹក ក្រោមម្លប់នៃដើម​អំពិលបារាំង ដ៏ធំ ម្ហូបស្រែៗៗ បែបជនបទ ឆ្ងាញ់មិនចាញហាងនៅភ្នំពេញនោះទេ… វាជារឿងធម្មតាទៅហើយដែលពួកខ្ញុំតែងមានចំនាយពេល វេលាដើរកំសាន្តជាមួយគ្នា ថ្ងៃចុងសប្តាហ៏បែបនេះ ការដើរហើរជាមួយគាត់វារឿងធម្មតាទៅហើយ អ្នកផ្ទះខ្ញុំស្គាល់គាត់ រីឯអ្នកផ្ទះគាត់ស្គាល់ខ្ញុំ​ដូចគ្នា ហ៊ឺមអាទិត្យក្រោយ បងស្រីគាត់មកហើយ វាមាន័យថា ពេលវាលា កាន់តែខើចទៅខើចទៅ ហើយ មែនទេ ?.....
……………………………………………
អួយ
ខ្មោច: នៅខ្លាចទៀត អាល្អិត
យី មនុស្សកំពុងភ្លឹកហា មកអត់សំលេងណា មិនខ្លាច មើលតែខ្លួន​ឯងហ្នឹងមនុស្ស ចឹង ខ្មោចសោះហ្នឹង …..អូស សុំៗៗៗទោស  (ភ្លេចខ្លួន ភ្លាត់ម៉ាត់ទៀតអាយខ្ញុំ )
ខ្មោច: មិនអីទេ យើងស៊ាំ ហើយ កាល់នាំយើងទៅ វិញ យើងចង់ទៅ កន្លែងដើមវិញ
ទៅណា ២ថ្ងៃ  ៣ថ្ងៃទៀត បងស្រី បងសិនមកអាយ ចាំជួបគាត់សិន សួរគាត់ មើលទៅគាត់ដូចជាចាប់អារម្មនឹងនាឡិកានេះណាស់ ក្រែងឡមានតំរុយអីទៅ ណា អាចជួយបងបាន ម៉េចបង ធុញទីក្រុងហើយមែណទេ ឬក៏ធុញ នឹងខ្ញុំ ហា ? 
ខ្មោច: មិនមែនទេ តែបងរំខានឯងពេកហើយ ម៉្យាងច្រើនដង មានតែអ្នកសួរ តែចម្លើយបានត្រឹម ខកចិត្ត មានតែបណ្តោយតាម កម្មទៅចុះ (ខ្មោចសង្ហា ក្រៀម ក្រំ គាត់ដូចជានឹកអ្នកផ្ទះដល់អាយ កុំថាឡើយខ្មោច សូម្បីមនុស្សក៏ដោយ រស់នៅដោយបែបនេះ មានក្តីសុខ ណា លោក ពិតជាគួរអោយអានិតណាស់ )
កុំអស់សង្ឃឹម អីបង​ ថាមិនត្រូវ បងស្រីបងសិនគាត់ស្គាល់ម្ចាស់វាអីទៅមែនទេបង?
ខ្មោច: ហ៊ឹំ សង្ឃឹមចឹងចុះ
ខ្មោចសង្ហារបស់ខ្ញុំ អង្គុយចុះក្បែរខ្ញុំ ទឹកមុខប្រែញញឹម ដោយជំនឿរជាថ្មី​មិនថាមនុស្សឬខ្មោចទេ ការលើកទឹកចិត្ត មិនបោះបង់គ្នា ជាកំលាំងចិត្តអោសបុគ្គលនោះ មានកំលាំងបន្តរជំហាន​បន្តរទៀត
………………………

យប់នេះមានតារារះព្រោងព្រាត លើមេឃ ខ្វះតែចន្ទ្រា ចិត្តនេះប្រែជារងារត្រូវការអ្នកនេបនិត្យ រាល់ថ្ងៃនៅមានប្រុសសង្ហា នៅក្បែរ ចុះពេលឆា្ងយ ខ្ញុំ​ត្រូវធ្វើចិត្តមេចទៅ មិនយូរប៉ុន្មាន ប្រហែល២អាទិត្យគាត់នឹងចាកចេញ ពីប្រទេសកំណើតនេះ ឃ្លាតឆ្ងាយពីខ្ញុំមួយរយះធំ​ អនុស្សាវរី៏ជាង៤ឆ្នាំ នឹងនៅសល់ត្រឹមតែស្នាមញញឹម ភាពនឹករលឹក ហើយជំនួសដោយការងចាំតែប៉ុននោះ ទាំងមិនដឹងថា ស្នេហានេះនិងទៅជាបែបណា? មិនមែនន័យថាគ្មានគាត់គ្រប់យ៉ាងនឹងរលាយ តែ គ្រប់យ៉ាងនិងមិនដូចដើម ខ្ញុំ​ពិតជាខ្លាចណាស់
ខ្មោច : ឯងខ្លាចមែនទេ? ខ្លាចថាថ្ងៃស្អែកត្រូវរស់នៅដោយគ្មានគេមែន ទេឯងនៅមានសំណាងជាងខ្ញុំ យ៉ាងហោចណាស់ឯងដឹងថា នៅមានមនុស្សដែលគួរនឹករលឹក ចំនែកបងវិញ សូម្បីតែខ្លួនឯងជាអ្នកណាក៏មិនដឹងដែរ ដឹងត្រឹមថា ខ្លោចជាខ្មោចតែលតោលម្នាក់ប៉ុននោះ ក្រៅពីអែង បងគ្មានសាច់ញ្ញាតិទេ
អួយ ភ្លេចគិត ថាគ្រាន់តែគិត ក៏បងអាចដឺងដែរ….តែក៏ជារឿងល្អដែរ នៅមានបងម្នាក់ដែល ដឹងការពិតពីអារម្មណ៏នៃបេះដូងខុសកាយមួយនេះ​អរគុណ
 ខ្មោច ហាហាហាហហ អរគុណអី​ មានតែយើងទេដែលត្រូវអរគុណ អែង
បងហា បងធ្លាប់មានស្នេហាទេ ?
ខ្មោច : បងមិនដឹងទេ ធ្វើម៉េចបងដឹង បើបងមិនស្គាល់ខ្លួនឯងផង ហ្នឹង
អូមែន ភ្លេចគិត ចុះពេលនេះ បងចេះស្រលាញ់ទេ ដើរជាមួយគ្នាយូអាយ បងមានពេញចិត្ត ធ្លាប់គិតថា បើសិនបងមិនមែនជាខ្មោច បងនឹងស្រលាញ់ មើលថែរគេ ?
ខ្មោច : ហា គឺគឺ មិនអាចទៅរួច ចឹងមិនគិតទេ
វាមិនដែល សួរតិច បងស្រលាញ់ប្រុសឬស្រី
ខ្មោច : យីអាល្អិតនេះ សួរច្រើនមេះ បង គ្រាន់តែចង់ជួបអ្នកផ្ទះ​ នឹងស្គាល់ខ្លួនឯងជាអ្នកណា នេះជាបំណងធមជាងគេ សម្រាប់បង​
អរបាទ ជឿសិនក៏បាន ដែស ហាហាហាហ (ស្គាល់គាត់យូដែរអាយ មិនដែលបាននិយាយអីជាមួយគ្នា ច្រើនហេ​ ទើបតែយប់នេះ ជជែកគ្នា​បានច្រើន បើសិនគាត់មិនមែនជាខ្មោច មិនដឹងល្អមេចទេហ្ន រូបសម្បតិ្ត ចរិក គឺពិតគួអោយគួរគោរពទៀត)
ខ្មោច : ហាមស្រលាញ់ខ្មោច
ហា?????




វិញ្ញាណស្នេហ៏ ភាគទី៤




ថ្ងៃដែលទទ្ទឹងក៏បានមកដល់ គ្រប់យ៉ាងមិនអាចគេចវេស ពេលវេលាកាន់តែខើច ហ៊ឹម នេះជាការជួបជុំដ៏រីករាយ ក៏ប្រៀបាននឹកជួបជុំលាគ្នាផងដែរមើលទៅ …….

           
ជំរាប់សួរបងស្រី 
បងស្រីអូចា សួរស្តីអូន សុខសប្បាយទេ ធ្លាប់តែឃើញនៅក្នុងរូបថត នៅខាងក្រៅសង្ហាណាស់តើ  សុភាព ទៀត ចឹងបានសិន សរសើរមិនដាច់សោះ
ហាហាហាហ បង ប៉ិនសំដីណាស់តើ មិនដល់ម្លឺងទេ បងស្រី
បងស្រី: ហាហាហាហាហ ដាក់ខ្លួនមេះអូន ? តោះយើង
            ខ្ញុំ និងប៉ាម៉ាក់បងសិន មកទទួលគាត់ដល់ប្រលានយន្តហោះតែម្តង គ្រួសារដ៏តូចមួយនេះបែកគ្នា ជាង៣ឆ្នាំហើយ មើលទៅពួកគាត់ពិតជានឹករលឹក គ្នាណាស់​ តាមពិតទៅបងសិនគាត់ជាកូនប្រុសទោល នៅក្នុងគ្រួសារ ចំនែកបងស្រីជីដូនមួយវិញត្រូវជាក្មួយបង្កើតម្តាយគាត់ តែគាត់កំព្រាតាំងពី វ័យជំទងម្លេះ ទើបម្តាយគាត់យកមកចិញ្ចិម ផ្គត់ផ្គង់ ដូចកូនបង្កើតចឹង យាយទៅគ្រួសារតែមួយ តែគាត់ មានស្វាមីជា បរទេស ទើបបានទៅរស់នៅក្រៅប្រទេសបែបនេះ ឥលូវមកលើកនេះ គាត់មកយកបសិនទៅជាមួយ និងមានគម្រោង យកទាំងមាក់ ទាំងប៉ាទៅ នៅនៅទីនោះជុំគ្នាតែម្តង។ ប៉ាម៉ាក់បងសិន ខ្ញុំ ជួបច្រើនដងហើយ គាត់ ជាចាស់ទុំគួរអោយគួរអោយគោរព ចំនែក បងស្រី និងស្វាមីគាត់វិញ ក៏រាក់ទាក់ណាស់ដែរ ពិសេស កូនៗគាត់  ២នាក់ហ្នឹង ឃ្យូទៗណាស់។ អូ​ភ្លេចគិត ឡែលង់និងសុភមង្គលនៃគ្រួសារមួយនេះ ភ្លេចគិតទៅដល់ខ្មោចសង្ហារបស់ខ្ញុំ តាមមើលទៅគាត់ ពិត ក្តុក្តួលណាស់ពេលឃើញ គ្រួសារគេជួបជុំគ្នាបែបនេះ….
អូយ ថាកុំអោយមកបែបនេះ នៅតែមិនស្តាប់ទៀត ចេញ មកអង្គុយជិតចឹងហ្មង ហ
សិនហា ថី បងអង្គុយហ្នឹងយូអាយ ហើយតើ
“ អរអត់អី អត់អីហេ បង  (ខ្មោចគួរអោយស្អប់នេះ )
ខ្មោច : មិនបាច់អានិតទេ បងមិនអីទេ តែបងដូចជាមានអរម្មណ៏ថា រីករាយទៅវិញ នឹងគ្រួសារ ដ៏តូចមួយនេះ​ បងចង់នៅក្បែរដែរ ចង់់ចូលរួមជាមួយគ្រួសារនេះដែរ
(បាទ បងតាមចិត្ត ទោះឃាត់ក៏មិនជាប់ដែរ បើទៅណា មកណា មិនដែលប្រាប់អីមួយម៉ាតផងហ្នឹង លោកប្រុសខ្មោច ម្ចាស់ចិត្ត អូនអើយ)
………………………
            នេះជាថ្ងៃទី២ អាយ ដែលបងស្រី មកដល់ស្រុកខ្មែរ ទាំងខ្ញុំ​និងបងសិន ត្រូវសុំច្បាប់ ពីការងារ ដើម្បី នៅកំដរពួកគាត់នៅដំនើរកំសាន្តក្នុងស្រុក ពិសេស នោះស្វាមី គាត់ និងកូនៗគាត់ ដើរលេងលំហែស្រុកខ្មែរម្តងមើល ម៉េចវិញ……
             ជំនោសមុទ្រ កណ្តាល់ថ្ងៃក្តៅហែង គេអែង ហែលទឹក ពេញហ្នឹង ពិសេស ក្មេងៗ កូនបងស្រីនោះតែម្តង ឃើញគ្រួសារគាត់បែបនេះ ខ្ញុំពិតជាស្រមៃចង់បាន បែបនេះដល់អាយ មានស្វាមីម្នាក់ មានកូនៗ ឃ្យូទៗបែបនេះ អ្នកណាមិនចង់បាន លោក….
ម៉ាកបងសិនសិទ្ឋិ កូនមិនទៅហែលទឹកជាមួយគេទេកូន
អូអត់ទៅទេម៉ាក់ កូននៅទីនេះចាំឥវ៉ាន់វីញ ចុះម៉ាក់មិនទៅទេហ ហើយណាប៉ា ហម៉ាក់ (ខ្ញុំ និងគ្រួសារគាត់ស្និទគ្នាខ្លាំង គាត់ទុកខ្ញុំ ដូចកូន ចឹងក៏ហៅចឹងទៅ​មានទាំងក្តីស្រលាញ់ មានទាំង  ការគោរព )
ម៉ាកបងសិន: ម៉ាក់អត់ទៅទេ កូន ប៉ាគាត់ទៅសម្រាន់នៅសណ្ឋាគារបាត់ហើយ ល្ងាចតិចបានភ្ញាក់តាមមើល
បាទ ម៉ាក់ 
ស្រ្តីចំណាស់ ក្តោបដៃខ្ញុំយ៉ាងណែណ ស្នាមម្រាមដៃដ៏ជ្រីវជ្រួញរបស់គាត់ អង្អែលដៃខ្ញុំថ្នមៗ ធ្វើបែបនេះ ខ្ញុំហាក់ភ្ញាក់ខ្លួនព្រឺត តែម្តង គាត់មិនដែលបែបនេះផង 
ម៉ាក់មានអី ចង់និយាយជាមួយកូនមែនទេ? ម៉ាក់?
ម៉ាកបងសិន: សុំទោសសិទ្ឋិ ម៉ាក់មិនគួរ ពង្រាត់កូនទេ  (សម្តីគាត់ធ្វើ ខ្ញុំស្រលាំងកាំងតែម្តង ពង្រាត់រឿងអី អត់យល់)
មាន មានរឿងអី ម៉ាក់​ពង្រាត់រឿងអី ?
ម៉ាកបងសិន: តាមពិតសិន មិនចង់ទៅទេ តែដោយសារការអង្វរពីម្តាយ ទើបគេព្រមចាកចេញទៅ​រកអនាគត់ថ្មី ម្តាយមានកូនប្រុសតែម្នាក់ ម៉ាក់គ្រាន់តែចង់ឃើគេមានក្តីសុខ មានសុភមង្គល បង្កើតក្រុមគ្រួសារ មានកូន ម៉ាក់ដឹងថាកូនទាំងពីស្រលាញ់គ្នា ម្តាយមិនឃាត់ទេ រយះពេលច្រើនឆ្នាំនេះ ព្រោះគិតថាវាគ្រាន់ជា និស្ស័យ ឬជាចំនូលចិត្តមួយប្រាវ មិនដឹងថាកាន់តែយូ កាន់តែជ្រៅ ម្តាយយល់ តែម៉ាក់ចង់ឃើញសិន មានអនាគត់ ម៉ាក់ ចង់បន្តរពួជពង្ស  សិទ្ឋិ កូនល្អ បើសិនជាកូនជាមនុស្សស្រីវិញ មិនដឹងថាល្អយ៉ាងណាទេ​(គ្រាន់តែលឺបែបនេះ ខ្ញុំ ចង់ ចង់ធ្លាក់ថ្លើមក្តុក តែម្តង គាត់ដឹងរឿងនេះ ៤ឆ្នាំ ចឹង បងសិនមេចមិនដែលយាយអីចឹង ?)
អរម៉ាក់កុំយាយចឹងអី ​ទឹកចិត្តសន្តោសរបស់ម៉ាក់ ជាមហាតិគុនណាស់ទៅហើយ បែកគ្នា ដើម្បីអានាគតគឺជាការត្រឹមត្រូវ ខ្ញុំបានត្រៀមចិត្តអាយ ខ្ញុំជូនពរគាត់ចេញពីចិត្ត ចាត់ថាពួកខ្ញុំ គ្មាននិស័្សយទៅចុះ តែខ្ញុំបន្តរនិស្ស័យជាមិត្តភក្តិ​ រាប់អានគ្នា ត្រឹមជាបងប្អូន ហើយមានការមេត្តាពីម៉ាក់ទៀតវាល្អណាស់ទៅហើយសម្រាប់ពូកខ្ញុំ នោះ ម៉ាក់ កុំបារម្មអី ពូកខ្ញុំបានសម្រេចចិត្ត និងទទួលយកការពិតអស់ទាំងនេះរូចអាយ  (អ្នកម្តាយចំណាស់ អោបខ្ញុំដោយអារម្មណ៏ក្តុកក្តួល  ដៃម្ខាងអង្អែលក្បាលខ្ញុំ ដោយថ្នមៗ បើទោះជាពេលខាងមុខខ្ញុំ មិនបានឃើញមុខមនុស្សដែលខ្ញុំ ស្រលាញ់ ក៏ខ្ញុំអាចដឹងថា គាត់កំពុងតែញញឺម បើការចាក់ចេញ ការកាត់ចំណងស្នេហ៏នេះអាចអោយអ្នកមានគុណសប្បាយចិត្ត អាចអោយគ្រប់យ៉ាងកាន់តែល្អ នោះ ហេតុអីពួកខ្ញុំ មិនព្រមធ្វើវា បើមានជាតិក្រោយពិត ខ្ញុំសូមកើតជាមនុស្សប្រុសដែលពេញលក្ខណះ បើមានជាក្រោយពិតសូមផ្សងជួបស្នេហពិត បើសិនអាច សូមជាតិនេះ ជៀសឆ្ងាយពីការនិរាសព្រាត់ប្រាស់បែបនេះទេ ទៀត)
………………………….
            ជំនោសមុទ្យពេលល្ងាច ក្បែរឆ្នេរ នាពេលរាត្រី ក្រោមពន្លែ ព្រះខែ រលោកសមុទ្រ បោកបកជាមួយក្លិនផ្កាម្លិះដ៏ក្រអូបឈ្ងុយយកាត់ច្រមុះ មានតែខ្ញុំ ទេដែលមានសំណាងស្រង់វា។ អាហាគ្រឿងសមុទ្យដ៏សម្បូរបែបជាមួយគ្រួសារ មួយដែលពេញដោយក្តីស្រលាញ់ បែកគ្នាជាង៣ឆ្នាំ សាកគិតមើល មានន័យយ៉ាងណា??? ពីរឿងមួយយ តទៅរឿងមួយ មិនដាច់ សម្លេង និងស្នាមញញឹម នៃគ្រួសារមួយនេះធ្វើអោយខ្ញុំរិតតែច្បាស់ថា ការលះប៉ង់ របស់ខ្ញុំពិតជាត្រឹមត្រូវដែលមិនឃាត់ ឬរារាំង បងសិន ប្រុសសង្ហារបស់ខ្ញុំក្នុងការចាកចេញ  ស្នាំញញឺម សើចមិនឈប់ តែចម្លែកត្រង់ថាសមាជិកម្នាក់ទៀតនោះ ដូចជារីករាយពេកអាយ បងខ្មោចសង្ហារបស់ខ្ញុំ ទៅណាមិនឆ្ងាយនោះទៅ គាត់សើច គាត់ញញឹម នៅក្បែរអ្នកផ្ទះ រហូត ខ្ញុំមិនដែលឃើញគាត់រីករាយបែបនេះសោះ ឃើញគាត់បែរនេះ ខ្ញុំប្រែជាអានិតគាត់វិញ សង្ឃឹម ថាខ្ញុំនឹងមានតម្រុយខ្លះអាច រកឃើញអ្នកផ្ទះគាត់ឆាប់ៗទៅចុះ…..
…………………………….



បងស្រីបងសិន : Hello អូន នៅមិនទាន់គេងទៀត ហ ចេញមកឈរនៅក្រៅម្នាក់ឯងចឹង
គ្មានអីទេ បង គ្រាន់តែគេងមិនទាន់លក់ ចុះបងវិញ ចេញមកខាងក្រៅធ្វើអី ទៅ បង ? (តាមពិតនៅពីរនាក់ខ្មោចសង្ហាតើ )
បងស្រីបងសិន : អូដូចគ្នាតើអូន... អរគុណដែលកំដរបងដើរលេង ប៉ុន្មានថ្ងៃនេះ
ហាហាហាហ មិនអីទេបង អរគុណ គួរតែខ្ញុំទៅវិញដែលគួរនិយាយពាក្យនេះ អរគុណសម្រាប់ការស្វាគមន៏ពីក្រុមគ្រួសារបងដូចគ្នា ពិសេសកូនៗបង ឃ្យូតៗណាស់
បងស្រីបងសិន: អូ យាយចឹង យើងនៅមិនទាន់បានជជែកគ្នាអីសោះ នៀក ពីរឿងនាឡិកនោះអី​
បាទ មែនហើយ ចង់សួរបងដែរ តែអត់ទាន់ហ៊ាន គិតថាចាំបងទំនេរតិចសិន​
បងស្រីបងសិន: ខ្លាចអីអូន គ្នាឯងសោះហ្នឹងហា យាយថានាឡិកាហ្នឹង ម៊េចក៏ទៅនៅព្រៃវិញហ្នឹ បងកំពុងឆ្ងល់ ហើយម៊េចក៏គ្មានអ្នកឃើញ បែរជាអូនជាអ្នកឃើញទៅវិញ ឆ្ងល់អត់ចេញដែរហ្នឹងហា
មែនអាយបង ចុះបង ស្គាល់វាទេ ខ្ញុំកំពុងស្វែងរកម្ចាស់វាណាបង 
បងស្រីបងសិន: ហាហាហហា រកម្ចាស់ភ្ជាប់និស្ស័យ មែន ហា
ហេហេហេហ ប្រហែលដឹងបង (អៀនហា….ពូខ្មោចគ្រាន់តែលឺបែបនេះ ញញឹមខ្ចិបហ្មង)
បងស្រីបងសិនហាហាហាហ សិទ្ឋិ ឃ្យូតហា គួរអោយស្រលាញ់
អូរ បងបញ្ចោ ខ្ញុំ អាយបង ហេហេហេហ 
ខ្មោច : មែនតើ
ហា????​  (យីចេះ សរសើរខ្ញុំទៀត ស៊ាំហ្មង  អូយឡែ តែស៊ីជោហ្នឹងអាយ)
អូ បងហា ចុះនាឡិកានេះ វិញដូចជាចាប់អារម្មណ៏វាណាស់ មានស្គាល់ម្ចាស់វាទេបង???
បងស្រីបងសិន: អត់ទេ (គ្រាន់តែឆ្លើយបបែបនេះ បងខ្មោចសង្ហារបស់ខ្ញុំ ប្រែរទឹកមុខមួយរំពេច) តែបង ដូចជាប្រហែលៗ ដែលអូន រកនឹកមិនទាន់ឃើញ វារាងស្រដៀងៗ បងរាងស្រពិចស្រពិលមេចមិនដឹងទេអូន អក្សរS&N ពេញ គឺ Samen នឹង Norak  
មែនហើយ បងៗ បងសាក់រកនឹកមើល ក្រែងមានតម្រុយអី ខ្លះ ណា
បងស្រីបងសិន: ហ៊ឺម បងរកនឹងដែរ តែនឹងមមិនឃើញ ឈ្មោះដូចគ្នាច្រើនណាស់អូន តែបង ដូចជាប្រហែលៗ លូវ តាមសម្រូលសិនអូន ភ្លាមៗៗ នឹកមិនឃើញទេ
បាទ បងមិនអីទេ សុំទោសរំខានបងអាយ 
បងស្រីបងសិន: ហាហាហហ មិនអីទេ តែបងស្រលាញ់នាឡិកានេះណាស់ ចង់បានមួយដែរ បើធ្វើ គួរតែទៅកុហ្មងនៅណាដែរ អូន ស្គាល់ហេ???
អត់ដឹងដែរបង ទាល់តែសួរបងសិន គាត់ស្គាល់ច្រើជាងខ្ញុំ ចុះក្រែង ពូបងគាត់ជាងមាសស្រាប់នោះអី
បងស្រីបងសិន: តែនេះនាឡិកា មិនមែនខ្សែដៃខ្សែកណាអូន​
អូមែន ហាហាហាហ 
បងស្រីបងសិន: ហាហាហហាហ តោះអូនចូលគេងយប់អាយ ស្អែកត្រូវ ភ្នំពេញវិញ ហើយត្រូវទៅសៀមរាប ទៀត មួយទៀត បងចង់ទៅលេងមណ្ឌលគិរី រតនគិរីទៀត សន្សំកំលាំងដើរ ណោះ ហេហេហេហេហេហេ
បាទបង គេងមុនទៅខ្ញុំ ចង់នៅទីនេះតិចទៀតសិនណា បង​
បងស្រីបងសិន: អូខេ ចឹងក៏បានដែរ

ឃើញទេ គ្រួសារបងសិន សុទ្ឋតែគួរអោយគោរពណាស់ មិនឆ្មើងឆ្មៃ រួសសាយរាក់ទាក់ណាស់ បើសិនខ្ញុំក្លាយជាប្អូនថ្លៃគាត់ក៏ល្អដែរ បើត្រូវគ្នាបែបនេះនោះ ហ….យាយចឹង ដូចបាត់ម្នាក់ទៀត ទៅណាអាយ ទេ នៀក…..
បង ៗៗ បងខ្មោចៗ បង បាក់ទឹកចិត្តទៀតអាយមែនទេ? បង​បងហា ចេញមក ចេញមក 
ខ្មោច : បងនៅទីនេះ កុំបារម្មណ៏ បងនឹងមិនទៅស្លាប់ទេ
ហ៊ួយនិយាអីចឹង តែ បងស្លាប់រួចអាយតើ ហាហាហាហ អូអូ ច្រឡំ ច្រឡំសុំទោស 
ខ្មោច : មិនអីទេ ទៅគេងទៅ បងទៅអាយ
បងបងបងបង ឈប់សិន ឈប់ (យី អ្វី អាងថាជាខ្មោច ហ្មងហេថាទៅ ក៏ទៅ ប្រុយហ្មង តែហ៊ឺម អានិតគាត់ណាស់ ​គិតមេចទៀតចេះលោក ??? ក្រញាញ់ខួរហ្មង)
…………………………


            ព្រលឹម ស្រាង ព្រះទិនករនៅមិនទាន់ជះពន្លឺនៅឡើយ តាមផ្លូវដ៏វែង ហើយស្ងាតជ្រងំ រថយន្ត ធន់កណ្តាល ២២កៅអី បោះពូយ លើផ្លូវជាតិ ឆ្ពោះទៅកាន់មណ្ឌលគិរី ទឹកដីព្រៃដ៏ត្រជាក់ និងទេសភាពដ៏ល្អឯក ដំនើរកំសាន្តជុំគ្រួសារ បងសិន និងម៉ាក់ខ្ញុំ​ផងដែរ​ព្រមទាំងវត្តមានបងប្អូន គាត់ ចាស់ក្មេង ១ឡានពេញ….សំលេង ជជែក ពីរឿងមួយទោរឿងមួយ មិនដាច់ ចំនែកខ្ញុំ នឹងបងសិនវិញ ញញឹម ទាំងចិត្ត ហាក់ មិនស្រឡះ សោះ គិតមេច??? ភ័យ ភ័យ ម្លេះទេ។ ក្រឡែក ទៅកាន់បងខ្មោចសង្ហា វិញ គាត់ហាក់មិនខ្វល់ពីអ្វីទាំងអស់ កែវភ្នែក ដ៏ពេញដោយពន្លឺ ប្រែជាស្រអាប់ គាត់មិនខ្វល់សូម្បីខ្ញុំ មើលទៅគាត់ពិតជាអន្ទះសារ ទៅកាន់កន្លែងដើមខ្លាំងណាស់ តើគាត់ពិតជាសម្រេចចិត្តបែបនេះ មែនហ?..........

            ម៉ោងប្រហែល៣រសៀល ពួកខ្ញុំ ក៏មកដល់ រីសតពូគឿង វាមិនមានអ្វីប្លែកទេ សម្រាប់ពួកខ្ញុំ តែវាពិសេសសម្រាប់អ្នក ពីស្រុកគេទៅវិញ។ ទោះចង់ឬមិនចង់ ខ្ញុំត្រូវទៅគ្រប់ទីកន្លែង ជាមួយ
ចាស់ៗ សម្រាប់ដំនើរកំសាន្ត នេះ យាយមែន អត់ចង់ទៅណាទេ ចង់នៅតេពីរនាក់ បងសិន ចង់សន្សំពេលវេលានេះ ចង់រក្សា វិនាទីដែលរំលងនេះ មិនយូត្រឹម១អាទិត្យទៀត​គាត់នឹងចាកចេញ ហើយ មិនប្រាកថា៣ ឬ៥ឆ្នាំក្រោយពួកយើងអាចជួបគ្នាបាននោះទេ……..ហ៊ើយ គិតមេចទៅ ????
…………………………
ពន្លឺដ៏ស្រទន់ របស់ព្រះច័ន្ទ ចាំងមកលើផែនដី អមជាមួយ និងផ្កាយរាប់ពាន់ ខ្ញុំផ្ទាល់ស្ថិតក្នុងរង្វង់ដៃ ដ៏កក់ក្តៅ ខ្យលដង្ហើមក្តៅឧនៗ ប៉ះចំស្លឹកត្រចៀក សំលេងបេះដូង លោតដង្ហក់តាម ប្រុសល្អរបស់ខ្ញុំអោនថើបក្បាលខ្ញុំ ដោយក្តី ស្នេហា…..
សិន :ពេលបងមិននៅ អូនត្រូវមើលថែរខ្លូនអែងអោយល្អ ពេលបងមិននៅអូនត្រូវញាំបាយអោយទៀត ពេលបងមិននៅ អូនមិនត្រូវខ្ចិល នឹងការហាត់ប្រាណនោះទេ ពេលបង……
(ខ្ញុំ បម្រាស់ខ្លួន បែរមុខទៅកាន់គាត់ យកដៃខ្ទប់ម៉ាត់ កែវភ្នែក ដ៏ភ្លឺថ្លា ស្រាប់តែ ពេញទៅដោយទឹក ថ្លា ស្ទើរតែធ្លាយទំនប់ ទៅហើយ)
ពេលបងមិននៅ អូន នឹងរស់នៅដោយប្រសើរ អូននឹងមិនមែនជាក្មេងបៀមដៃ អូននឹងរស់នៅដោយរីករាយ ហើយ អូនចាំមើលបងរីរាយ ដូចគ្នាសន្យានឹងអូន បងនៅតែមានស្នាមញញឺម អូន ចាំបង​មិនថា ៥ឆ្នាំក្រោយបងនឹងក្លាយជាស្វាមី ក្លាយជាឪពុកគេក៏ដោយ ក៏អូន នៅតែចង់ចាំនៃស្នេហា ដែលពេញដោយមនោសញ្ចេតនានេះ សន្យានឹងអូន ៥ឆ្នាំក្រោយជួបគ្នា យើង ម្នាក់ៗ គឺសុទ្ឋ តែស្ថិតក្នុងលក្ខណមួយដ៏ល្អ នៅតែមានស្នាមញញឹម អោយគ្នា ទំនាក់ទំនាក់ជាបងបងប្អូន ល្អ សន្យានឹងអូន បងត្រូវតែរស់នៅដោយរីករាយ
សិន : តើរស់នៅដោយរីករាយបែបណា បើសិនគ្មានអូន​? បង្រៀនបងផង បានទេ? បង្រៀនបងអោយញញឺម ដោយគ្មានអូន បង្រៀនបងអោយរៀនរស់ដោយគ្មាន អូននៅក្បែរទ្រូង​
(ខ្ញុំ ងើបឈរឡើង នៅចំពោះមុខគាត់ ដៃទាំងសងខាង ស្រវាឯបគាត់ ផ្អឹបនឹងដើមទ្រូង ក្រោមស្ពៃរាត្រី ដ៏ត្រជាក់ល្អូក ក្លិនក្រអូបនៃ បងខ្មោច រសាត់ប៉ះច្រមុះ ខ្ញុំ ធ្វើអោយខ្ញុំ ភ្ញាក់ព្រឺត អត់មានមនុស្សតែនៅមានខ្មោចមួយទៀតដែលកំពុងតែចាំមើលយើង)
ពេលវាលា អាចបង្រៀនពូកយើង អោយរស់នៅដោយគ្មានគ្នា​បាន ហើយពេលវេលាក៏អានាំនៅស្នាមញញឺម ត្រឡប់មកវិញបានដូចគ្នា ត្រូវតែព្យាយាម ដើម្បីអនាគតពួកយើង យើងត្រូវតែតស៊ូ មោះធ្ពក់ដៃសន្យានឹងគ្នាថា ពួកយើងនឹងរស់នៅដោយល្អ អូខេ???
ប្រុសល្អរបស់ខ្ញុំ អោបខ្ញុំយ៉ាងណែន សំលេងយំបន្លឺឡើង ចេញពីមនុស្សរឺងមាំម្នាក់ មនុស្សប្រុសដែលមានតែស្នាញញឺម ជាកូនប្រុសទោលគ្រូសារ បែរជាបង្ហូទឹកភ្នែក តើនេះគេហៅថា ភាពទន់ជ្រាយ ឬក៏ភាពឈឺចាប់ហូសប្រមាណ ព្រោះតែការនិរាសនៃ ស្នេហានេះ?????
………………………………..


បងស្រីបងសិនសិទ្ឋិហុចទឹកអោយបងតិចអូន នៅកៅអីខាងក្រោយហា
អូបាទបង​
សិនអូ​ អិ អិ ថៃហ្នឹងពូ តៃកុងឡាន ???? (អ្នកគ្រប់គ្នា ស្រែក ភ្លាត់សំលេង ព្រោះតែឡានសុខ សុខ ស្រាប់តែរលត់ កណ្តាលវាលតែម្តងនេះ ម៉ោង៣អាយ នៅតាមផ្លូវមកពី ទឺកជ្រោះបូស្រ៊ាវិញ ស្ងាត់ណាស់ មានតែរកជំនួយហើយ……អ្នករាល់គ្នាចុះពីលើឡាន មានតែប្រុសៗទេ ដែលជួយ ម្នាក់ម៉ាដៃម៉ាជើង។​ ពួកគាត់កំពុងតែរីករាយនឹងទេសភាព នាពេលរសៀលថ្ងៃរៀបលិច ពណ៏មាសឆ្អិនឆ្អៅ តែខ្ញុំវិញ សុំកុំអោយតែឆាប់យប់ សុំអោយតែពេលវេលាយឺតជាងនេះក្រែងអាចពន្យាពេល បានយូជាងនេះបន្តិច)
តៃកុងឡានឆេះ ឆេះអាយ តោះ ឡើងឡានៗ អុញ…..រលុតទៀតបាត់ វាកើតអីចេះ (ម្តងនេះ មិនមែណជារឿងលេងទេ ម៉ោង៤ជាង បើនៅតែបែបនេះ ទៀតមិនល្អទេ….OH )
គឺបង គឺបងមែនទេ 
សិនអូននិយាយជាមួយអ្នកណា ហ្នឹង?
មិនអីទេ អត់អីទេ បងទៅ ជួយមើលឡានតិចទៅ
សិន:អូខេ
បាទបង Take care…..បងខ្មោច បង គឺបងមែនទេ ចេញ​មក ចេញមកនិយាគ្នា 
ខ្មោច : បងមិនចង់ទៅវិញទេ ទុកបងនៅទីនេះ បងចង់នៅកន្លែងដើម រងចាំអ្នកផ្ទះបង
(អត្ថន័យគាត់ធ្វើអោយខ្ញុំ ស្ទើរស្រក់ទឹកភ្នែក ព្រោះតែអានិតគាត់)
បងយាយអីហ្នឹងហា បងត្រូវទៅជាមួយខ្ញុំ បងគ្មានកន្លែងទៅ គ្មានសាច់ញាតិទេ បងត្រូវទៅ ជាមួយខ្ញុំ មានតែខ្ញុំ ទេដែលអាចជួបងបាន  
ខ្មោច : ទេ បងមិនចង់រំខានឯងទេ ទុកនាឡិកានេះនៅទីនេះ ហើយចាកចេញទៅ បងអរគុណ
ទេ ខ្ញុំ ដាច់ខាតមិនទុកបងចោលទេ ហេតុអីបងល្ងង់ម្លេះ??? កុំទាន់អស់សង្ឃឹមបានទេ? 
ខ្មោច : ចេញទៅ ចេញទៅ (សំលេងស្រែកគំហក លាន់ដូចរ​ន្ទះ សម្រឹបខ្យល់ បោកប៉ះទង្គិចគ្នា មិនមែណខ្ញុំទេ តែអ្នកដដៃទៃទៀត ពិតជាភ័យ នឹងកំលាំងខ្យល់នេះណាស់ សម្រែក្មេងយំ របស់ក្មួយបងសិន ធ្វើអោយចាស់ៗរិតតែភ័យ )
បាន បាន បងលែងត្រូវការខ្ញុំ អាយ អូខេ…………….” ខ្ញុំលាដៃចាប់ខ្សែក ដោះចេញទាំងទឹកភ្នែក រហាម គប់ចូលទៅ ក្នុងព្រៃ ក្បែរផ្លូវ កន្លែងដដែល ដែលខ្ញុំ បានរើសបានវា ប្រហែលជាជីវិតខ្ញុំ គឺបែបនេះ​មនុស្សល្អក៏មិនអាចក្បែរ លូវខ្មោចក៏មិនត្រូវការទៀត……….
សិនសិទ្ឋិ សិទ្ឋិ ឡើងឡាន អូនឡាន ឆេះវិញអាយ ឡើនឡើង ងងឺតអាយ
 “បាទ បាទបង (ខ្ញុំពិតជាចង់មើលមុខគាត់ជាលើកចុងក្រោយ តែគាត់ពិតជាដាច់ចិត្តណាស់ មិនអោយខ្ញុំ ឃើញ មិនលាគ្នា បើទោះនេះលើកចុងក្រោយក៏ដោយចឹងហ………..?????)
…………………………..



សិនអូន អូន ថីហ្នឹង តាំងពីមកពីមណ្ឌលគិរិវិញ អូន ដូចគ្មានអារម្មណ៏ក្នុងខ្លួនចឹង??? មានរឿងអីមែនទេ?
អត់ អត់អីទេ បង 
សិនបារម្មពីនាឡិកាដែលបាត់នោះមែនទេ?
ហ៊ឺម មែនហើយ 
សិន: ប្រហែលជាមិនមែនរបស់យើងទេដឹង បើជារបស់យើងវានិងនៅជាមួយយើង ប្រហែលជាដល់ពេល ដែលវាត្រូវទៅរកម្ចាស់ដើមវិញហើយមើលទៅ
សូមអោយអញ្ចឺងចុះ….អូបងឃ្លាននៅ អូនទៅ ឆុងមីអោយញាំ អូនចេះតែឆុងមី ផ្សេងទៀតមិនចេះទេ 
សិនស្អីក៏ញាំដែរអោយតែអូនអ្នកធ្វើ
ចឹងចាំម៉ាភ្លេត អូនទៅធ្វើអោយ 
សិនអត់ទេទៅពីរនាក់ ហ្មង ហាហាហហាហ
            ខ្ញុំ និងមនុស្សកំពូលស្នេហនៅចាំផ្ទះតែពីរនាក់ ដោយសាអ្នកផ្ទះទៅ លេងស្រុកកំនើត អស់ហើយ មិនយូរទេ ៥ថ្ងៃទៀតគាត់នឹងឡើងយន្តហោះ ចេញទៅក្រៅស្រុក ហើយ សុភមង្គលនៅមានដល់ពេលណាដែរ មិនដឹងទេ បានប៉ុនណា យកប៉ុនហ្នឹង…….
យេយេយេយ ឆ្អិន មី ឆុង ពងឌុប ហាហាហាហាហ
សិន: អូ ពង់ច្រើនម៉្លេះ អូនសម្លាញ់ ចិត្តបង
ព្រោះអូនចូលចិត្តពង់នោះអី ហាហាហាហ
សិន: ចេះឡ សម្តីទៀត បងញាំអោយអស់ ប៉ូវកំលាំង ញាំ អូនម្តង (អួយៗៗ)
រាងនៅៗៗ អាសអាភាសមេស 
សិន: រាងអាយ ខ្លាចៗអាយ ហាហាហហា (ប្រុសល្អ ស្រែកផង សើចផង ព្យាយាមចាប់ដៃខ្ញុំ ដែលព្យាយាម លូកក្តិចត្រចៀកគាត់ ) អូន អូន អូន យប់ទៀតហើយ
ទេ ទេ មិនមែនទេ មកពី អម្បិញមិញ រលាស់ដៃត្រូវភ្នែកតើ 
សិន: អូនកុហកបងទៀតអាយ បើអូន បែបនេះ តើអោយបង ចាកចេញពីអូនដោយស្ងប់ចិត្តបែបណា? គ្មានផ្លូវផ្សេងទេមែនទេ? បែកគ្នា ជាម្រើសតែមួយទេមែនទេ?
ការចាកចេញទៅ ស្វែងរកសុភម្គល់ថ្មី ជាម្រើសដ៏ល្អ បំផុតសម្រាប់ពួកយើង អូនមិនអីទេ អូនមិនអី ទេ ៥ឆ្នាំក្រោយជួបគ្នា យើងនៅតែល្អនឹងគ្នា​មែនទេ………….?” ស្នេហាធ្វើបាបមនុស្សស្មោះម្លេះ???
………………………………………..
​​​            ពិធិជប់លៀងលាគ្នា ជុំគ្រូសារ និងសាច់ញាតិ ជាមួយនឹងមិត្តភិក្តិ ដ៏តូចមួយនៅផ្ទះ​បងសិន បរិកាសដ៏ អ៊ូអ៊រ របស់អ្នកផងជូនដំនើរក្រុមគ្រួសារបងស្រី បងសិន ព្រមទាំងបងសិនដែលនឹងចាក់ចេញ ទៅក្រៅប្រទេសនៅយប់ថ្ងែស្អែក ម្នាក់សើចផង ច្រៀងផង ត្រែកអរនិងសំណាងនេះ តែសមីខ្លួនវិញ ហាក់ទប់ទឺកភ្នែកមិនចង់ជាប់នោះទេ…..

វិត យេយេយេយ លើកកែវជួនពរបងសិន បានទៅស្រុកគេ
កញ្ញា ជួនពរមានសុភមង្គល ណាកុំភ្លេចថតរូប អនាគត់ ភរិយាផ្ញើរក្នុង Group Chat ផង
អាប៊ីដឹងថាស្អាតជាង កញ្ញាហើយ ហាហាហាហ
កញ្ញា : ប្រុសចង្រៃ
ជាតិចឹង បងសិនប្រហែល មិនបានមកទទួលសញ្ញាប័ត្រជុំគ្នាទេ​មើលទៅ​ ក៏មិននៅស៊ីការពួកខ្ញុំ ដែរ ម្នាក់ៗរៀនចប់ ការប្តីអស់ហើយចាំមើលទៅ ហាហាហាហ
ឆវី ចា តោះ លើក ដាច់ ជួបពរបងមានសុភមង្គល ៥ឆ្នាំ ក្រោយជួបគ្នា ជាថ្មី
អាប៊ី : Fb មានតើ ចែ ចាំដល់៥ឆ្នាំអី ចែ?
សិនហាហាហា លើកកែវ អរគុណទាំងអស់គ្នា ផងណា ជួនពរដូចគ្នា
            បរិយាកាសដ៏រីករាយ សំនើច ពាក្យជូនពរ ដែលអ្នកគ្រប់គ្នា កំពុងតែត្រែកត្រអាល បានដុតអារម្មណ៏ខ្ញុំ អោយកាន់តែ ឆេះខ្លោចទៅវិញ ថ្ងៃស្អែក ថ្ងៃខានស្អែក ហើយខានស្អែកមួយទៀត ខ្ញុំត្រូវរស់ដែលគ្មានគាត់ មនុស្សដែលខ្លួនស្រលាញ់ក្លាយជារបស់អ្នកដ៏ទៃហើយទឹកភ្នែករមៀលស្រក់ បេះដូងឈឺពឹតផ្សា សម្លឹង មើលអ្នករាល់គ្នាដែលកំពុងតែរីករាយ វាជាអ្វីដែលខ្ញុំប្រាថ្នាដែលឃើញអ្នកមានគុណ ញញឹម តែការនិរាសនេះ មិនមែនជាអ្វីដែល ខ្ញុំប៉ង់នោះទេ មានវិធីផ្សេងទេ…..?
………………………………
ខ្យល់ទន្លេ ដ៏សែនត្រជាក់ សំលេងរលកទន្លេក បោកផ្ទប់នឹងច្រាំង  លាយឡំ នឹងសំលេង បេះដូងដូង ស្ទើរលោតចេញមកខាងក្រៅ​ ក្រោមពន្លឺច័ន្ទ ខ្ញុំ និងប្រុសល្អ ឈរផ្អែកនឹងឡាន កែវភ្នែកសំឡឹងទៅសែនឆ្ងាយជាមួយនឹងអារម្មណ៏ រសាត់អណ្តែត គ្មានគោលដៅ មិនប៉ុន្នានម៉ោងទៀត ប្រុសល្អរបស់ខ្ញុំ នឹងហោះចេញទៅឆ្ងាយ ជាមួយក្តីស្រលាញ់ នេះហើយ…..
តោះបង ប្រហែលអ្នកផ្ទះចាំយូហើយ បងត្រូវ ទៅCheck In ២ម៉ោងមុនណា ពួកគាត់ប្រហែលនៅតាមផ្លូទៅប្រលានយន្តហោះ ហើយ 
សិន: ទេ​បង ចង់នៅតិចទៀត បងចង់នៅក្បែរអូនតែ២នាក់តិច តែតិចទៀតក៏បានដែរ
ទេ ទេ ប្រយ័ត្ន ខក ម៉ោង តោះយើងជិះឡានបណ្តើរ និយាយគ្នា បណ្តើរក៏បានដែរតើ មែទេ?  បងតោះ​  (ខ្ញុំព្យាយាទប់ទឹកភ្នែក អូដៃគាត់ឡើងឡាន ដាច់ខាតគាត់ត្រូវតែទៅ )


            តាមផ្លូវក្នុងភ្នំពេញ ដ៏សែនអ៊ូអរ មនុស្សម្នាកំពុងុរូតរះទៅកាន់គោលដៅរាងៗខ្លួន ប្លែកតែឡានខ្ញុំ តែប៉ុននោះ ដែលគ្មានសំលេងអីបន្តិច ស្ងាត់តែម្តង មានអារម្មណ៏ថា ចង់អោយផ្លូទៅកាន់ប្រលានយន្តហោះ វែង និងឆ្ងាយជាងនេះ ក្រែងអាចពន្យាពេលអោយពួកខ្ញុំ នៅបានយូរជាងនេះ
បង បង​ (ខ្ញុំសម្លឹង មើលមុខប្រុសល្អ ដែលកំពុងតែបើកឡាន កែវភ្នែកក្រហម ដែលកំពុងមានតំនក់ទឹកថ្លាហូរកាត់ថ្ពាល់ )
សិនបងមិនអីទេ កុំបារម្ភ តែបងបារម្ភអូន
អូនមិនអីទេ អូនមិនទេ បងកុំបារម្ភ ត្រូវធ្វើតាមសន្យា យើងត្រូវរស់ដោយរីការាយ ៥ឆ្នាំក្រោយជួបគ្នា គឺម្នាក់ៗត្រូវ រីករាយៗ សន្យាណា​ (ខ្ញុំយកដៃជួតទឹកភ្នែកគាត់ចេញពីថ្ពាល់ តែបែរជាមិនអាចទប់ទឹកភ្នែកខ្លួនអែងទៅវិញ )
សិន: អូនយំទៀតអាយ
ទេ អូន​មិនមែនយំទេ គឺអូនរំភើប រំភើបដែលអួនមានបង អូនពិតជាសំណាងដែលមានបងយកចិត្តទុកដាក់នឹង អូនពិតជាសំណាងណាស់ដែលបាន មនុស្សប្រុសល្អមកកាន់ដៃ បើទោះជាពេលនេះ បងត្រូវឃ្លាយឆ្ងាយ ក៏អូនរីករាយ ព្រោះមនុស្សល្អរបស់អូន មានអានាគតហើយ 
……………………………………………………
            1យប់ដំបូង ទឹកភ្នែក ខ្ញុំហូរជោគខ្នើយ យប់ទី២ នៅតែមិនមានអ្វីប្រសើរ យប់ទី៣ខ្ញុំអាចញញឺមម្តងទៀត រយះពេល ៣នាទី ពេលដែលបានលឺថាគាត់ បានទៅដល់ដោយសុខសប្បាយ យប់បន្ទាប់ ខ្ញុំត្រូវរៀនកាត់ចិត្ត បណ្តើរ ១អាទិត្យក្រោយ ខ្ញុំអាចមើលថែរខ្លួនឯងបាន តែថាមនុស្សម្នាក់នេះលែងស្គាល់ភាពរីករាយ លែងចង់ស្គាល់ស្នេហា ក្លាយជាមនុស្សស្ងប់ស្ងាត់ លែងមានស្នាមញញឺម មិនលែងច្រើន ឃ្លាតឆ្ងាយពីអ្នករាល់គ្នា លែងមានកម្មវិធី លែង មានការកំសាន្ត ឃ្លាតឆ្ងាយពីហ្វេសបុក រស់នៅជាមនុស្សថ្មី កំដរពេលវេលា ដែលមិនដឹងថា ថ្ងៃណា​អាចមានស្នាមញញឺមជាថ្មី គ្រាន់ដឹងថា គ្រប់ពេលដែល ខ្ញុំ បានដឹងថា គាត់ មានសុភមង្គល មានក្តីសុខ លឺសំលេងគាត់ ខ្ញុំ បែរជាស្រក់ទឹកភ្នែក រំភើបជំនួយសគាត់វិញ

             ១ខែក្រោយមក
ផ្ទៃមេឃដែលពេញ ដោយពន្លឺ ក្រហមស្រទុំ នាពេលរសៀល សូរិយា រៀបលិចនៅមុខ ព្រះបរមរាជវាំងជាទីពេញនិយម​ទាំងចាស់ទាំងក្មេង មកកំសាន្តនៅទីនេះ ហាត់ប្រាណលំហែរ និងកំសាន្ត សប្បាយ  ជាមួយមិត្តភក្តិ គ្រួសារ នឹងមនុស្សជាទីស្រលាញ់ ទឹកមុខស្នាមញញឺម អ្នករាល់គ្នា ធ្វើអោយខ្ញុំមាអារម្មថា ពិភពលោកនេះ ដូចជាធំពេកហើយ សម្រាប់ខ្ញុំ ហេតុអីដាច់ចិត្ត អោយខ្ញុំ នៅម្នាក់ឯងបែបនេះ សូម លោកតាវត្ថុស័ក្តិសិទ្ឋអើយ សុំជួយបង្ហាញផ្លូវខ្ញុំផង….
អួយ
ក្មេង:​ បងៗ ជួយទិញផ្កាម្លិះខ្ញុំ មួយភួងទៅបង នៅតែមួយ ទេ ខ្ញុំទៅផ្ទះវិញហើយ
អូ អូ អូន លួសព្រលឹងបងអស់អាយ អូន​ អូខេ បងទិញ 
ក្មេង:​ អរគុណ បង សូមសំណាងល្អណា បង​
បាទ បាទ អូន  (មើលទៅក្មេងតូចនេះ គួរអោយស្រលាញ់ណាស់ ជីវិតមនុស្សមិនដូចគ្នា គ្នាត្រូវរកស៊ី តាំងពីក្មេងបែបនេះ ទៅហើយ ជូនពរឯងសំណាងល្អ ដូចគ្នាអាល្អិត………… ខ្ញុំប្រាស់ខ្លួនទៅលើស្មៅ ដោយដៃក្តោបភួងម្លិះនៅនឹងដើមទ្រូង ក្លិនពីដោ ក្រអូបឈ្ងុយ ឈួលពេញច្រមុះ តែម្តង បបូរមាត់ខ្ញុំ បែរជាកម្រក ញញឺមម្នាក់អែង អារម្មណ៏ខ្ញុំ ប្រែជាស្រស់ថ្លា មួយរយះនេះ ខ្ញុំ មិនដែលទទួលបាន ក្លិន ក្រអូបបែបនេះ តាំងពីបង ខ្មោចមិននៅក្បែរ…...)
អូ មែនហើយ បងខ្មោច បងប្រុសខ្មោចគឺបង គឺបង មែនទេ ? គឺបង………” (ឡប់ហើយ ខ្ញុំ ក្លិនផ្កាម្លិះតើ តែមែនហើយគឺបងខ្មោច បងប្រុសខ្មោច នោះអី  ខ្ញុំ គួរតែទៅតាមគាត់មកវិញ ខ្ញុំ ត្រូវតែទៅយកគាត់មកវិញ………….)

     

សួរស្តីមិត្តអ្នកជាទីស្រលាញ់អរគុណ នៅការជួនពររបស់អ្នករាល់គ្នា សូមទោស ខ្ញុំយឺតហើយព្រោះអីគ្រុន២ថ្ងៃ ហើយ តែថ្ងៃនេះ មានអារម្មណ៏ថាធូស្រាលច្រើនគ្រាន់ ហត់ៗ ហើយហេវខុសពីធម្មតា សុំទោសណា តោះកុំអោយខាតពេលចូលទៅសាច់រឿងវិញ នៅចាំហេ ថាសិទ្ឋិ និងបងខ្មោចត្រូវនៅឆ្ងាយពីគ្នា ចំនែកបងសិន ម្ចាស់ស្នេហ៏ក៏លាមាតុភូមិទៅនៅក្រៅបរទេសទៀត...សិទ្ឋិគិតមេច? តើសិទ្ឋិ ទៅតាមបងខ្មោច បងខ្មោចមកវិញអត់ហ្ន ចុះមានរឿងអីកើតឡើងទៀតហ្ន សម្រាប់ស្នេហាមហាប្លែកនេះ....???      

Page: MSM ប្រលោមលោកស្នេហ៏ 
និពន្ឋដោយ : ណារ័ត្ន ឃូល 


​​​                   វិញ្ញាណស្នេហ៏ ភាគទី៥ 



 ម៉ោងប្រហែល ៣រសៀល គ្រាន់តែចុះពីឡានក្រុងភ្លាម ខ្ញុំ រូតរះ សំដៅរត់ទៅផ្ទះ​ពួគឿង ដោយមិនបង្អង់ ឡានវ៉ែន មួយគ្រឿង ដែលពូរៀបចំជាស្រេច រងចាំខ្ញុំ មិននិយាយអ្វីច្រើន ខ្ញុំ យកឡានបើកចេញសំដៅទៅម្នាក់ទោះជាមានការឃាត់ពី​ ប្រពន្ឋរបស់គាត់ក្តី ក៏ខ្ញុំនៅតែជំនះ ចេញទៅតែម្នាក់ឯងតាមផ្លូវដ៏ស្ងប់ស្ងាត់ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាត់មិនបានទាក់ទាញអារម្មណ៏ខ្ញុំនោះទេ​ អ្វិដែលខ្ញុំត្រូវធ្វើ គឺ ត្រូវទៅកាន់ទីនោះ រកនាឡិកានោះអោយឃើញ មុនពេល អាធ្រាត្រ…..ប្រមាណ ប្រហែល៤៥នាទីក្រោយ ខ្ញុំបង្អន់រថយន្ត ឈប់ បើកទ្វាឡាន រត់សំដៅទៅក្នុងព្រៃនោះ ដោយក្នុងចិត្តសង្ឃឹថា នឹងបានជួបគាត់ជាថ្មីម្តងទៀត….កាយផង វែក នៅតែមិនឃើញ មេឃក៏កាន់តែ ងងិតទៀត ចង់ទាល់ដំរិះហើយខ្ញុំ លើកដៃបួងសួង នឹកគុណ គ្រូវបាអាចារ្យ គុណម៉ែគុណឧ ម្ចាស់ទឹកម្ចាស់ដី សូម លោកប្រណី ថែរក្សាកូនចៅ បើមានខុសសូមប្រកាន់ សូមថែរក្សា ចៅសុខសប្បាយ មកពេលនេះ គ្រាន់សុំ រកអ្នកមាននិនិស្ស័យ ក្នុងន័យយកអាសារតែប៉ុននោះ គ្មានបំណងអាក្រក់ឬ ចង់ប៉ះពាល់អីទេ ឧបងប្រុសខ្មោច បើបងបាន លឺ បងនៅទីនេះ មែន សូមអោយស្កប់ខ្យល់ សូមបង្ហាញ់ សូមបងអោយខ្ញុំ បានថែរក្សា បងជាលើកទី២ សូមបង បង្ហាញខ្លួនមកបានទេ………………..
            បើទោះជាខ្ញុំនិយាយអី បួងសួងយ៉ាងណា ក៏គ្មាន័យ លទ្ឋផលចុងក្រោយ គឺមានតែខ្យល់ត្រជាក់ បងមកកំដរ ខ្ញុំតែប៉ុននោះ ក្រោមស្បៃរអន្ឋកាលម្នាក់ឯង នៅតាមផ្លូវស្ងាត់ ដោយខ្ញុំ មិនបានខ្វល់ពីសុវត្តភាពខ្លួនឯង កុំថាឡើយមនុស្សដែលខ្ញុំ ស្រលាញ់មិនបានជួបគ្នា សូម្បីតែខ្មោច ក៏មិនត្រូវការខ្ញុំដូចគ្នា…………………ហិហិហិហិហិ (បើសិនស្លាប់ទើបអាចជួបគ្នាមែនទេ….?)

ខ្មោចអ្នកណាថា??? (ខ្លិនក្រអូបឈ្ងុយ នៃផ្កាម្លិះ​ ជាមួយនិងសំលេង ពិរោះ បន្លឺឡើង….ប្រុស
សង្ហា ថ្ពាល់ខួច ញញឹមស្រស់នៅឈរពីមុខខ្ញុំ ទឹកភ្នែក ខ្ញុំស្រក់ លាយជាមួយស្នាមញញឹម រត់ស្ទុះទៅអោបគាត់ទាំងកំរោល ដោយភ្លេចថាគាត់ជាខ្មោច…. )
អូសុំទោសភ្លេចគិតថាបងជាខ្មោច ប៉ះមិនបាន  ហេតុអីទុកខ្ញុំ យូយ៉ាងនេះ ហា
ខ្មោចសំណួរនេះ គួរតែបងសួរអែង វិញ ….
 សុំទោស​ សុំទោស មកពីបងរឹងរួសពេកធ្វើអី
ខ្មោច: អូនមិនយល់ពីអារម្ម ខ្មោចអនាថា ដូចបងទេ \
(លឺគាត់និយាយបែបនេះ ខ្ញុំញញឹម លួងគាត់)
អូនយល់ អូនយល់ តើបងរស់នៅបែបនេះ ជាមនុស្សថ្មី ចាប់ផ្តើមជាមួយខ្ញុំ យើងរស់នៅជាមួយគ្នាបែបនេះ សូមបងគិតថាអូនជាញាតិតែម្នាក់ដែលបងមាន ទុកឧកាសអោយខ្ញុំ មើលថែបងបានទេ 
(គាត់ញញឹម មកកាន់ខ្ញុំ​ ដំនក់ទឹកថ្លា ស្រក់មកលើបាទដៃខ្ញុំ បញ្ចេញបន្លឺ វារឹតតែអោយខ្ញុំឆ្ងល់ទៀត គាត់មិនមែនជាខ្មោចធម្មតាទេអនុភាពរបស់គាត់ វាហាក់ប្លែកពីខ្មោចអនាថាផ្សេងទៀត )
ម៉េចហើយ ទៅផ្ទះបាននៅ លោកប្រុស ខ្មោច 
ខ្មោច: កុំហៅថាខ្មោច ដាក់ឈ្មោះថ្មីបានទេ ផ្តើមពីឥលូវទៅ
ចឹងហៅថាបងខួចបានទេ ?
ខ្មោច: ពិរោះតើ អូខេ ខួចក៏បាន
បាទ អញ្ចឹងឥលូវ សូមនាឡិកា មក ហើយ អញ្ចើញឡើងឡាន 
ខ្មោច: ទៅយកទៅ អូនចោលវានៅកន្លែងណា វានៅហ្នឹង
ធ្វើរឹកណា ទៅរកសិន លើកនេះ តារកឃើញ យកទៅលក់ហ្មង 
ខ្មោច: ហ៊ានហី​……??? សំណូមពរទីរបស់បងគឺ បងចង់អោយ មើលថែរបងអោយបានល្អ បានទេ (ខ្មោចសង្ហារបស់ខ្ញុំ ញញឺមស្ងួតមកកាន់ខ្ញុំ ពោលនៅប្រយោគដ៏សែន កក់ក្តៅ បើសិនអាចខ្ញុំ ពិតជាចង់ស្ទុះទៅឧបគាត់ខ្លាំងមែនទែនតែ ហ៊ឹម…..)
អូនសន្យា នឹងមើលថែបងអោយបានល្អ នឹងទី ២គឺរកគ្រួសារបអោយឃើញ …..”
ខ្មោច: អរគុណ អូន
តែបង សំណូមពរបងអស់២ ហើយ ណា ខ្ញុំ នៅមិនទាន់បានមួយទេ លោកបងខ្មោច 
ខ្មោច: ពេលនេះគិតឃើញហើយ គឺ ចង់អោយបងស្រលាញ់ ខ្ញុំរហូត មើលថែរខ្ញុំ អោយបានល្អ  ព្យយាមធ្វើអោយខ្ញុំមានស្នាមញញឹមរាល់ថ្ងៃបានទេ ….
ខ្មោចគ្មានអីទៅ ពិបាក



             ស្នេហារវាងមនុស្ស និងខ្មោចក៏ចាប់ផ្តើមពីពេលនោះមក ខ្ញុំមិនដឹងទេថាថ្ងៃមុខ និងមានអ្វីកើតឡើង តែពេលនេះ ខ្ញុំស្រលាញ់គាត់ បន្ទាប់ពីបងសិនទៅគាត់ជាមនុស្សតែម្នាក់ដែលអាចនាំនៅស្នាមញញឹម អោយខ្ញុំ និងក្តីសង្ឃឹម ខ្ញុំមិនរំពឹងថា និងអាចរស់នៅក្បែរគាត់រហូតទេ តែខ្ញុំចង់សម្រេចបំណងគាត់ គឺចង់រកអ្នកផ្ទះគាត់អោយឃើញ បើទោះជាថ្ងៃមុខ ខ្ញុំត្រូវរស់ឯកការជាថ្មីក៏ដោយ….
……………………………..


ហ៊ើយជ្រះថ្លា ដល់ហើយ បន្ទាប់ពីធ្វើបុណ្យដាក់ទៀនរូច ជូនបុណ្យបងផង 
ខ្មោចបាទ​បងបានទទួលហើយ ពេលលោកប្រោះព្រុំអម្បាញ់មិញ ហេយយាយចឹងអូន មិនអីពិតមែន នេះ មិនសូវ ឃើញនិយាយអីជាមួយសិនសោះ
មិនអីទេ បងគាត់ រវល់ដែរ ជាមួយការងារ ម៉្យាងគាត់ ជិតរៀបការហើយ កុំរំខានគាត់អី ក្រែងល អនាគត់គាត់អន់ចិត្ត មែនហេ??? 
ខ្មោច: មែនខ្លាចបងអន់ចិត្តហេ ហាហាហាហហ
ថាចឹងក៏បាន ដែរ

            រយះពេល១ខែនេះ គ្រប់យ៉ាងកាន់តែប្រសើរ ថ្វីបើស្នេហានេះចម្លែកបន្តិច តែមិនអីទេ ពួកខ្ញុំ មានក្តីសុខ មិនអាចប៉ះពាល់គ្នាបាន តែទទួលបាន តែនៅអារម្មស្នេហាគ្រប់ពេលតែម្តង។ ខ្ញុំ តែងមានកាស់ទូរស័ព្ទនៅត្រចៀកជានិច្ច មិនដូចច្នេះគេថាខ្ញុំ និយាយម្នាក់ឯង ដូចឆ្គួតលូវអាយ ធ្វើចឹងទៅ ពេលនិយាយជាមួយបងខូច(ខ្មោច)​ទើបគេមិនឆ្ងល់……

អាទិត្យក្រោយនេះ ខ្ញុំចូលធ្វើការនៅកន្លែងថ្មីហើយណា លោកប្រធាន 
ខ្មោច: ដឹងអាយ ប្រាប់ពីរ ដងអាយ
យី ចេះតសម្តី ខ្លាចលោកភ្លេចនោះអី
ខ្មោច: បងជាខ្មោច បងដឹងរឿងច្រើនជាងអូនទៀត តោះទៅវិញ ល្មមចូលផ្ទះហើយ យប់ហើយ
ហាហាហាហហ បងខ្លាចមែន?
ខ្មោច: យី ក្មេងនេះ គ្មានអ្នកណាមកធ្វើអីបងទេ តែបងខ្លាចសុវត្តិភាពអូនទៅវិញ​ទេ
ចឹង ហតោះទៅវិញ ក៏បាន តែចាំមួយភ្លេតអូនចូលបន្ទប់ទឹកសិន 
ខ្មោច: បាទ​
ទីង ទីង ទីង
(យី ទូរស័ព្ទ អ្នកណា ចេះ???...........Oh Iphone6 )





អា អាឡូ ជំរាបសួរ
<បាទ បាទ ជំរាបសួរ សុំទោសបង បង បងនៅណាដែរ នេះជាទូរស័ព្ទរបស់ខ្ញុំ តើអាចអោយខ្ញុំសុំវាវិញបានទេ?>
បាទ បាទ មក មក យកចុះ លោក 
<អូ អរ អរគុណ ខ្ញុំ ទៅលូវ ចាំមួយភ្លេត តែបងចាំនៅណា?>
ខ្ញុំ ចាំនៅ​ជាន់ផ្ទាល់ដី ក្បែរជណ្តើរយន្ត តែម្តង នៃផ្សា EAON ”
<បាទ​ បាទ > (គ្រាន់តែនិយាយចប់ ក៏ដាច់ទៅ របស់គេគួរតែអោយគេវិញ មិនមែនរបស់យើង គួរកុំ ពាក់ព័ន្ឋអី​)
បង បង ខ្ញុំ មេញ​
ខ្មោច: បងដឹងហើយ
បងលួចស្តាប់អូន?
ខ្មោច: អត់ទេ បងនៅពីក្រោយខ្នងអូន ស្តាប់តាមធម្មតា ហាហាហាហ
ខ្មោចចង្រៃ
ខ្មោច: ហ៊ានជេបងផង​???
ហេហេហេហេហេហ
ខ្មោច: នោះគឺគេម្នាក់នោះហើយ….



            ប្រុសសង្ហាម្នាក់ក្នុងឯកសណ្ឋានជាអ្នកធ្វើការ ខ្ពស់ស្រឡះ មុខដូចកូនកាត់ថៃ ដំណើរស្វាហាប់  ដើរបណ្តើរ ខលបណ្តើរ សំដៅមករកខ្ញុំ ស្នាំញញឺម ដ៏រួសរាយបាញ់ចំបេះដូងខ្ញុំ ស្ទើរគាំង
<សួរស្តីប្អូនប្រុស គឺប្អូនជាអ្នករើសបានមែនទេ ?>
បាទ បាទ បង នេះ របស់បង ខ្ញុំលឹវារោទរ៏ ពេលខ្ញុំ ចូលបន្ទប់ទឹក មេញ
<បាទ បាទ អូន បងភ្លេចពេលចូលបន្ទប់ទឹក មេញ បន្ទាប់ពីប្រជុំរួច អរគុណនៅទឹកចិត្ត ប្អូន បងគោរពនឹងស្រលាញ់ភាពស្មោះត្រងនេះណាស់ តោះ អោយបង សុំស្គាល់ឈ្មោះផងបានទេ បងឈ្មោះ សុវត្តិ ចុះប្អូន>
បាទ ខ្ញុំ ឈ្មោះសិទ្ឋិ 
ខ្មោចផ្អែមល្ហែម ដល់អាយ
(មានណា )
សុវត្តិហា អូនយាយអីគេ
អរ អរអត់អីផង បងចឹងជួបគ្នាថ្ងៃក្រោយណា ខ្ញុំ សូមលាទៅវិញហើយ ប្រយ័ត្ន ផងកុំប្រហែសពេក
សុវត្តិ: បាទ ៗ អូន បងចង់អញ្ចើញប្អូន ញាំបាយមួយពេល ទុកជាការអរគុណ
 អូមិនអីទេ បងកុំគួរសមអី 
សុវត្តិ: ទេៗ មនុស្សល្អកំររកបាន មិនបានរាបអាន ពិតជាគួរអោយស្តាយណាស់ អោយបងសុំលេខទូរស័ព្ទផងមក
អូ ចឹងក៏បាន….ចឹង ខ្ញុំជំរាបលាសិនហើយ បង
សុវត្តិ: បាទអូន សូមសុខសប្បាយ

            សម្តី គាត់ ពិតជាពិរោះភាសាណាស់ មិនមែនមកពីភាពសង្ហារបស់គាត់នោះទេ ដែលទាញខ្ញុំ អោយទ្រេតបែបនេះ ចរិក លក្ខណ ពិតជាថ្លៃថ្នូណាស់ បុរសកូន កាត់ វ័យ គាត់ប្រហាក់ប្រហែលនឹងខ្ញុំ ដែលទេមើលទៅ ២៤ ឬ២៥អីហ្នឹង គ្រាន់តែគាត់ ខ្ពស់ជាងខ្ញុំ បន្តិច នឹងមានមាធធំ រាប់អានជាមិត្តល្អក៏បានដែរ …..អូភ្លេចគិតថា នៅមានម្នាក់ទៀត ងរបាត់ហើយដឹង នៀក លោកបងខ្មោចខ្ញុំ នៀក
………………………



            លើដំបូលផ្ទះ ក្រោមលំហមេឃល្វឹងល្វើយ ផ្កាយរាប៉ពាន់សែនលាន កំពុងរះអមព្រះច័ន្ទ ជំនោពេលរាត្រី  លាយលំនឹងខ្លិនក្រអូបចេញពីដួងវិញ្ញាណ បងខ្មោច។ ប្រុសល្អរបស់ខ្ញុំ កំពុងអង្គយ យោលជើង កែវភ្នែក ដែលពេញដោយពន្លឺ កំពុងព្យាយាមសំលឹង ទៅកាន់ជើងមេឃដែលគ្មាន ព្រំដែន ហាក់កំពុងតែគិត ឬប្រហែលជាពេលនេះគាត់ កំពុងតែនឹកអ្នកផ្ទះទៀតហើយមើលទៅ
បងកំពុងគិតអី???
ខ្មោច: គ្មានទេ តែបងមានអារម្មចំលែក ពេលបានឃើញគេ
អ្នកណាគេ?
ខ្មោច: សុវត្តិ
ហា??? ហេតុអី?
ខ្មោច: មានអារម្មថាធ្លាប់ស្គាល់ក្មេងប្រុសម្នាក់នេះ មានអារម្ម ថាមាននិស្ស័យ ជាមួយ គេមានស្នាមដៅ នៅខាងក្រោយកញ្ចឹង ពណ៏ក្រហម ប៉ិនប្រអប់ដៃ ចំនែក ក្រចក ដៃចង្អុល ខាងឆ្វេង គឺព្រែកពីកំណើតតែម្តង បងដូចជាធ្លាប់បាជួប បបងស្រពិច ស្រពិល កាន់តែគិត បងកាន់តែ ហត់
ចឹង បងសម្រាក់សិនទៅ ចាំខ្ញុំ ជាអ្នកតាមដានវិញ ថាមិនត្រូវគឺគេ អាចជាមនសុ្សដែរ ដែលពាក់ ព័ន្ឋ នឹងនាឡិកានេះក៏មិនត្រូវ 
ខ្មោច: បងមិនដឹងទេ បងគ្រាន់តែធ្លាប់ស្គាល់គេ មានអារម្មបែបនេះ
            ខ្ញុំញញឹមលួងចិត្តគាត់ ចង់អោយគាត់ សម្រាលចិត្តបន្តិច សូមអោយកាតគិតរបស់គាត់ជារឿងពីត សូមអោយបុរសម្នាក់នោះអាចជួយអោយខ្ញុំ រកឃើញសាច់ញាត់បងខ្មោចឃើញទៅចុះ។
…………………………………….
អាទិត្យថ្មី បានចូលមកដល់មានន័យ ខ្ញុំ មិនអាចដេកស៊ី ដើរហើរ តាមចិត្តទៀតទេ  ដល់ម៉ោងធ្វើការកលុយទៀតហើយអូហ្វីសចាស់កន្លែងថ្មី ការងារថ្មី អារម្មថ្មីដូចគ្នា មានអី ពីមុនធ្វើការអង្គការ លូវ ដូរមកក្រុមហ៊ុនម្តងមើរមេចវិញ??? តំណែងថ្មី ជំនួយការផ្ទាល់ ប្រធានផ្នែក ធនធានមនុស្សម្តងមើរមេចវិញ ……




ខ្មោចថ្ងៃទី១ មេចវិញ
មិនអីទេ យ៉ាងណា ក៏មិនរត់ចោលភ្លាម ៗៗៗ ដែរ ហាហាហហា
ខ្មោច: អោយតែពូកែដូចសម្តី ជារឿងល្អ ហើយ
ហាហាហហាហ ត្រូវហើយ 

ទីងទីងទីង (ខ្ញុំលើកទូរស័ព្ទមួយសិន​)
អាឡូជំរាប់សួរ 
សុវតិ្តបាទ ជំរាបសួរ ប្អូនប្រុស គឺបងសុវត្តិណា
បាទ បាទ សុខសប្បាយទេបង?
សុវតិ្ត: បាទ សុខអូន យាយចឹងទំនេរទេ បងចង់អញ្ចើញប្អូន ញាំបាយល្ងាចនេះ ទុកជាអរគុណ និងជជែកគ្នាលេង គ្រាន់បានស្គាល់គ្នាច្រើនជាងនេះ
បាទ បង ចឹងក៏បានដែរ (សង្ឃឹមថា ខ្ញុំ បានស្វែងយល់ នឹងបានដំណឹងខ្លះទៅចុះ ពីគាត់ )
………………….
            បរិយាកាស ដ៏សែនរ៉ូមែនតិច អាហាជប៉ុន ស៊ូស៊ី សាប៊ី នៅភោជនីយដ្ឋាន ហាយក្លាស ជាមួយប្រុសសង្ហាសុវត្តិ មើលទៅគាត់យូទៅពិជាគួរអោយស្រលាញ់ណាស់ ទាំងរួសរាយ ទាំងសង្ហា ទាំងគួរអោយគោរព សមត្ថភាព និងចំនេះដឹង ការងារល្អទៀត​មិនដឹងថាអ្នកណាជា ម្ចាស់គ្រោងបេះដូគាត់ទេ មើលទៅ​
បងហា បង យាយថា​បងមានស្នាមដៅពណ៏ក្រហម នៅក្រោយកញ្ចឹងករ ខាងឆ្វេងមែនទេ???
សុវត្តិហា មេចក៏ប្អូនដឹង???(ប្រុសសង្ហា ស្រឡាំងកាំង និងសំនូររបស់ខ្ញុំ )
គឺ គឺ គឺ ខ្ញុំ ខ្ញុំ ឃើញ ស្នាម ក្រហម ៗចេញមកតិចៗតាមក៏អាវ ចឹង ក៏ស្មានទៅ​
សុវត្តិ: ហាហាហហា បងស្មានថាលួចមើលបងងូតទឹក នឹងហើយបងមាន ពូកែសង្កេត មេះ ???






ហេហេហហេហេហ បាទ បង ម្រាមចង្អុលបង ព្រែកតាំងពីតូចមែនទេ?
សុវត្តិហ៊ឹម មែនហើយ យី ប្អូនពូកែសង្កេតណាស់ណ???
បាទ បាទ  (ចុម មែនទែន )
ខ្មោចច្បាស់ណាស់ បងធ្លាប់ស្គាល់គេ បង បង ហត់ណាស់ បង
បង បង ឈប់គិតៗ សម្រាក់ៗ 
សុវត្តិ: ហា មានរឿងអី អូននិយាយអី
អូអត់អីទេ បងសុំទោស ខ្ញុំ សុំចូលបន្ទប់ទឹកបន្តិច 
សុវត្តិ: បាទ អូន……
បង ៗៗ បងមិនអីទេ មែនទេ?
ខ្មោចមិនៗៗ អិទេ គ្រាន់តែបងហត់ អស់កំលាំងតែប៉ុននោះ
គេអាចអោយបង​ស្រមៃ នៅរឿងពីមុនបានទេ ? ចឹងមានន័យថាបងសុវត្តិ ប្រាកដជាមានអ្វីទាក់ទងនឹងបងមិនខាន សង្ឃឹមចឹងចុះ តែបងកុំព្យាយាមពេកទុកអោយខ្ញុំ ស៊ើបវិញល្អជាង 
            ប្រុសល្អរបស់ខ្ញុំ យកដៃទប់ដើមទ្រូង ដង្ហក់ ម្នាក់ឯង ខ្ញុំពិតជាចង់ជួយគាត់ណាស់ តែខ្ញុំ មិនអាចប៉ះពាល់គាត់បាននោះទេ។ ឧលោតាអើយសុំអោយ ការស្មានលើកនេះ ជាការពិត អាចអោយ ខ្ញុំ រកឃើញអ្នកផ្ទះគាត់ទៅ ចុះ………………….
សុវត្តិយ៉ាងមេច ហើយ សិទ្ឋិ មិនស្រួលខ្លួនមែនទេ ?
អូ អូ អត់ទេ បង សុំទោស រំខានហើយ ជួបគ្នា លើកទីមួយ ធ្វើចរិកប្លែកៗ ដាក់បង 
សុវត្តិ: បាទ មិនអីទេ យាយចឹង សិទ្ឋិ ជាអ្នកភ្នំពេញ ឬអ្នកខេត្តទេ ?
អូ បងខ្ញុំជាអ្នកភ្នំពេញ ទេ ចុះបង 
សុវត្តិ: បាទ ដូចគ្នា​ បងនៅភ្នំពេញ ទេ គ្រួសារបងជាមន្ត្រីរាជការ មានតែបងទេ ជាកូនប្រុសពៅ ជាអ្នករកស៊ី ខុសពី បងៗ របស់បង
ល្អតើបង អ្នករកស៊ីមាន មានសេរីភាព 
សុវត្តិ: ហាហាហហ សង្ឃឹមចឹងចុះ តោះ ញាំទៅអូន
បាទ បង 




            អាហារពេលល្ងាចមួយពេល ហាក់មិនសូវមានឧជារស់ទេ ថ្វីបើបងសុវត្តិ រួសរាយ សួរនាំពីនេះពីនោះ មិនដាច់ តែក្នុងចិត្តខ្ញុំ បារម្មដល់ម្នាក់ទៀត ពេលនេះ មិនដឹងយ៉ាងមេចទេ គាត់ត្រូវការពេលសម្រាក់ ព្រោះខ្មោចមិនដូចមនុស្សទេ រាល់ពេលដែលគាត់ដើរហើរមកខាងក្រៅបែបនេះ គឺដោយសារ កំលាំង ថាមពល នៃបុណ្យកុសល តែក៏មិនមែនមានន័យថា វា បាន គ្រប់ពេលវេលាដូចគ្នា​ ខ្មោចក៏ត្រូវការសម្រាក់ តាំងសម្មាធិ សន្សំ ទើបអាចមានថាមពល បន្តរទៀត បាន គាត់អាច ទ្រទ្រង់បាន តែគាត់ មិនអាចប្រើកំលាំងទៅ​ ធ្វើអីបាននោះទេ នៅឋានមនុស្សនេះ រាល់ពេលដែលគាត់ ព្យាយាមចង់ប៉ះពាល់ ឬប្រើកំលាំង សូម្បីការគិត បកទៅរក ការពិតបែបនេះ ក៏អាចធ្វើអោយ ចុះខ្សោយភ្លាមៗ និងមិនទ្រោមទ្រ និងបរិយាកាស នៃ​អាកាសធាតុបានដូចគ្នា ឧលោកតាអើយ សូមអោយបុណ្យកុសល្យដែលខ្ញុំ បានធ្វើសូមឧទ្ទិស ជួនគាត់ផងចុះ សូមអោយគាត់ មិនអី ត្រជាក់ត្រជុំ ដោយអំណាចនៃបុណ្យកុសល្យនេះ ផង​ចុះ
សុវត្តិ: សិទ្ឋិ ញាំទៅអូន នៅគិតដល់ណាទៀត?
បាទ បាទ បង 
សុវត្តិ: បង ឆែកមើល ប្រូហ្វាលប្អូន ឃើញប្អូន​ផុស រក ម្ចាស់នាឡិកា មែនហេ
អូបាទ មែនអាយ តែយូហើយ បងអើយ 
សុវត្តិ: បាទបងទើបតែឃើញ ពេលចូលក្នុងប្រូហ្វាលអូន យាយចឹងរកឃើញនៅ?
នៅទេបង កំពុងស្វែងរក 
សុវត្តិ: ចិត្តល្អមែន ចង់អោយគេវិញ មែនទេ ??? នាឡិកានោះស្អាតណាស់ បើសិនអាច អោយបងសុំមើលវា បន្តិចបានទេ
បានតើបង នេះ ខ្ញុំ ពាក់វាជាប់ជានិច្ច 
សុវត្តិ: អូស្អាតណាស់តើ ថ្វីបើរាងចាស់តិច តែមើលទៅសាមញ្ញណាស់ តែស្អាត បើសិន….យី មានអក្សរទៀត​ S and N មានន័យថាម៊េច?

អត់ដឹងដែរ​បង ប្រហែលវាជានាឡិកាគូរស្នេហហើយមើលទៅ បានមានអក្សរចឹង ខ្ញុំជឿថាប្រាកដជាមានមួយជំហៀងទៀត ព្រោះវាជាតំណាងឈ្មោះមនុស្សពីនាក់ ម៉្យាងនៅគម្រប់នេះ នាឡិកាខាងលើ ចំហៀងកាស្តាប មានរូបបេះដូងមួយចំហៀង ចឹងមានន័យថា បើផ្គុំមួយចំហៀងទៀត និងចេញរូប បេះដូងមួយតែម្តង 
សុវត្តិ: អូប៉ិនសង្កេតណាស់ ល្អិតល្អន់ណាស់ហ្នគួរអោយចាប់អារម្មណ៏ណាស់នៅបេសកម្មនេះ អោយបងចូលរួមស៊ើបអង្កេតផងបានទេ តើបងអាចជួយអីបានខ្លះ?
“ អូ អូ​បាទ បាទ បង ជួយ ផុស ឬសាកសួរពីនាក់នៅក្បែរខ្លូនបងទៅក្រែងលមានគេស្គាល់ ព្រោះអីវាពិតជាសំខានណាស់សម្រាប់ខ្ញុំ វាទាក់ទងដល់វាសនាមនសុ្ស 
សុវត្តិ: ចឹងផង ពិតជាចាប់អាម្មណាស់ មិនអីទេ បងស្គាល់គេច្រើនណាស់ ចាំបង ស៊ើបសួរអោយ
បាទ អរគុណ បង តោះបងញាំទៅ ត្រជាក់អស់លូវអាយ….”

            បើសិនលើកនេះ អាចជួយស្វែរកគ្រួសារបងសិនបានមែន វាពិតជារឿងល្អ ដែលអោយគាត់ជួបជុំគ្រូរសារគាត់វិញ ស្គាល់ខ្លួនឯងថាជាអ្នកណា នឹង បានទៅចាប់កំណើតជាថ្មីផងដែរសូមគុណបុណ្យព្រះជួយប្រោះព្រុំនៅជីវិតសត្វលោកផង….កូនចៅសុំអោយដូចបំណងប្រាថា្ន
…………………………………………
    ​​   ​ អរគុណច្រើន សម្រាប់ការចំណាយពេលរបស់មិត្តអ្នកអានទាំងអស់គ្នា សម្រាប់រឿងប្រលោមលោកខ្នាតខ្លីមួយនេះ ជួបគ្នានៅវគ្គទី៦ជាមួយគ្នាទៀតណា សាច់រឿងបន្តរ នឹងមានអ្វីកើតឡើង ចាំតាមដានជាមូយគ្នា ណោះ....
ណារ័ត្ន ឃូល 
អរគុណ 





សូរស្តីមិត្តអ្នកអានជាទីស្រលាញ់អរគុណច្រើន កុំសុំទោសដែលអោយចាំយូ Adminគ្រុន ផ្តាសាយនៅមិនទាន់ជាទេ ត្រូវទឹកភ្លៀងរាល់ល្ងាច មួយទៀតរវល់នឹងការងារផងដែរ តែ យឺតយ៉ាងណា ក៏នៅតែមកវិញដែរ….ភាគមុនដឹងហើយថា សិទ្ឋិ បានស្គាលសុវត្ត លើកនេះគេសង្ឃឺមយ៉ាងមុតមាំថា និងបានដំណឹងខ្លះ អំពីបងខ្មោច តោះចូលទៅអានជាមួយគ្នា មើរ ក្រែងលោវាជាការពីត បើសុវត្តិ អាចជាប់ពាក់ព័ន្ឋ មែន ប្រកាដជាអាចជួយ បងខ្មោចបានអាយ….ចូលទៅអានជាមួយគ្នាមោះ

Page: MSMប្រលោមលោកស្នេហ៏
និពន្ឋដោយណារ័ត្ន ឃូល
វិញ្ញាណស្នេហ៏ ភាគទី ៦




ថ្ងៃអាទិត្យ ថ្ងៃថ្មី ថ្អៃឈប់សម្រាក់លំហែរកាយ ខ្ញុំ និងមិត្តភិក្តិរួមការមួយក្រុម ធ្វើដំនើរ ដោយឡាន វ៉ែន  ១៥កៅអី ឆ្ពោះទៅកាន់ រមណីយដ្ឋាន គិរីរម្យ កំសាន្តនៅថ្ងៃ ចុងសប្តាហ៏ ក៏អាចថានេះជាពេល ចង់នៅមិត្តភាពថ្មី កាន់តែស្និទស្នាលផងដែរ តែនៅមានមនុស្សពិសេសម្នាក់ទៀត គឺ បងខ្មោច ចោលមេចបាន ហាហាហហាហ………… នៅតាមផ្លូវ ឡើងភ្នំ ទេសភាពអមម៉ាត់ផ្លូវ ពិតជាគួរអោយទាក់ភ្នែកណាស់ សម្រស់ផ្កាព្រៃ រីរហង សំលេងចាបយំ កងរំពង អាកាសធាតុពិតជាត្រជាក់ស្រួលមែនទែន ទៅព្រៃស្រល់ គ្មានអ្នកណាទប់ចិត្តមិនចុះថតរូបបាននោះទេ មែនហេ​ ស្ទាយអីក៏មានដែរ​ អត់តែខ្ញុំទេ សុភាព ៗៗ ព្រោះអីមាន់ថ្មីនោះអី
លីនសិទ្ឋិ មកអូន អៀនអី ចូលមកថតរូបជុំគ្នា 
បាទ បាទ​បង  បងលីនជា គាត់នៅផ្នែករដ្ឋបាល គាត់ រាងមានសាច់បន្តិច តែឃ្យូទហា ជេ ជេ ហ្នឹងហ អូមួយទៀត ដឹង ហេគាត់ជា ប្អូនថ្លៃ បងសុវត្តិ ចៃ ដន្យមែនទេ ហាហាហាហាហាហ

            បន្ទាប់ពី​ញាំបាយ ហើយការងារបន្ទាប់ គឺ ការហែលទឹក លេងបៀរ អ្នកខ្លះហែលទឹក អ្នកខ្លះ លេងបៀរ តែអ្នកខ្លះដូចជាខ្ញុំ វិញគឺ ដើរថតរូប Selfish នោះអី​…………….
អូ អូ យាយ យាយ មិអីទេ ហី ??? យាយ សុំទោស  (ខ្ញុំថយក្រោយមិនប្រយ័ត្ន ប៉ះចំយាយជីម្នាក់ ចេះចាប់ទាន់កុំអី ដូលគាត់ ហ្នឹង វី វបណ្តោយ)
យាយជីយាយមិនអីទេ ចាស់ជីដូន មុខម៉ាត់អំណោយទានណាស់ហ្ន ស្អាតណាស់ចៅប្រុស យាយអោយ ខ្សែ អំបោះក្រហម ចៅពីរខ្សែរ មួយទុកចង់នៅខ្លួនឯង មួយទៀត ទុកអោយទៅនាក់ដែរចៅគិតថា សាកសម អំពើររល្អចៅនឹងមិនសាបសូន្យ តែចៅត្រូវចាំថា ចៅមិនអាចហួងហែង របស់ដែលមិនមែន នៅភពនេះបានគ្រប់ពេលទេ វាមានពេលកំណត់ គួរកុំបណ្តោយ មិនមែនជាការល្អនោះទេ កុំអោបក្រសោបនៅអ្វីដែលមិនមែនជាការពិត គួរ តែរុញច្រាន វា ទៅកាន់កន្លែងដែលរបស់នោះគួរទៅ………….(ប្រសាសន៏លោកយាយធ្វើអោយខ្ញុំរាងស្រលាំងកាំង តែខ្ញុំ មិនបានគិតច្រើននោះទេ)
នេះ លោកយាយខ្ញុំ ចូលបច្ច័យខ្លះ សូមយាយ មេត្តាអធ្យាស្រ័យនៅកំហុសឆ្គងមិញផងយាយ 
យាយជី: មិនអីទេ ចៅ សុខសប្បាយណា យាយលាហើយ
បាទ យាយ អរគុណ  (បន្ទាប់មកខ្ញុំ ក៏យកខ្សែរអំបោះនោះទុកក្នុងការបូបលុយ ខ្ញុំ រួចក៏បន្តរ ថតរូបទៀតទៅ  )
ខ្មោចគាត់មានប្រសាសន៏ត្រូវ ទីនេះមិនមែនជាកន្លែងដែលបងត្រូវនៅនោះទេ
(ខ្ញុំបិទទូរស័ព្ទ  បែរខ្នងទៅរកម្ចាស់សំលេង ដែលកំពុងឈរពីក្រោយខ្ញុំ ប្រុសល្អរបស់ខ្ញុំ មិនសប្បាយចិត្តសោះ និងសម្តី លោកយាយមិញទេ )
 បង បងនៅទីនេះ គឹដើម្បីរកគ្រួសារបង ដើម្បីស្វែរកការពីតសំរាប់ខ្លួនឯង បងនៅទីនេះ ដើម្បីកំដរខ្ញុំទៀតនោះអី​ ចឹងបើសិនភារកិច្ចនេះ មិនទាន់សំរេចទេ បងមិនអាចទៅណាបានទេ មែនហេ ? មោះថតរូបជាមួយគ្នា១ ប៉ុស្ត៏ទៅ បានហេ​ ?? ១​​ ២ ៣ ញញឹម  ហេហហេហេហេ អត់ឃើញបងអាលីង ភ្លេចគិតថាបងជាខ្មោច ធ្វើមេចថតជាប់ បើមែនចង់ថតវីឌីអូទុក ក្រែងពេលខាងមុខ បងចាកចេញទៅ ខ្ញុំ នៅមានវា កំដរខ្ញុំ សម្រាប់ កំដរពេលនឹកបង​មែនហេ​??? ហេហេហេហ
(ខ្ញុំ និយាយចប់ ហើយក៏ដើរចេញទៅ ធ្វើដូចធម្មតា តែការពិតខ្ញុំ ខ្លាច គាត់ចាកចេញពីខ្ញុំជាងស្អីទៅទៀត វាជាការពិត ពេលណាដែលគាត់ដឹងថាខ្លួនជាអ្នកណា គឺជាពេលដែលគាត់ត្រូវដល់ពេល ទៅរកជាតិថ្មីរបស់ខ្លួន តែនេះមិនមែនជារឿងល្អទេមែនទេ? បែកគ្នា ឈឺចាប់ តែខ្ញុំសុខចិត្តបែក សូមអោយតែគាត់បានជួបអ្នក ផ្ទះ នឹងឆាប់បានទៅចាប់ជាតិថ្មី…….)



……………
(កន្លែងធ្វើការ)

លីនហេយ សិទ្ឋិ អូនទៅញាំបាយ ហេ តោះដល់ម៉ោងអាយ
អូអត់ទេ បងខ្ញុំ អត់ឃ្លានទេ
លីន: ចឹងបងទៅមុនអាយ គ្រួសារបង មកយកទៅញាំ អូភ្លេច នេះ បងសុវត្តិ បងថ្លៃ ផ្ញើរអោយអូន
បង សុវត្តិ ? អីគេហ្នឹង យាយចឹងគាត់ សុខសប្បាយទេ បង​
លីន: សុខតើ នេះមិនដែល ទាក់ទងគ្នាទេអី
ម្តងម្កាលដែរ បង ឆាតរកគ្នា អូខេបង ខ្ញុំផ្តាំអរគុណគាត់ផង 
លីន: ចា ចឹងបងទៅញាំបាយ អាយ
បាទ បង  (កញ្ចប់ក្រឡាន ខេត្តក្រចេះមួយថង់ធំ បញ្ញើពីចំងាយ យីតាប៉ិនេះស៊ីអារម្មដែរហ្នឹង តែយ៉ាងណា ក៏អរគុណដែរ គិតឆាតទៅអរគុណគាត់​)


Line
អរគុណ បង ទំនងឆ្ងាញ់ណាស់
4នាទីក្រោយ….

សុវតិ្តមិនអីទេ សុំទោសបងរវល់ខ្លាំង មិនសូវបាននៅភ្នំពេញទេ ឥលូវនៅតាមផ្លូវទៅបាត់ដំបង
អូបាទ បងមិនអីទេ ហត់ណាស់ហើយ បងទៅបាត់ដំបងធ្វើអីបង​
សុវតិ្ត: បងទៅនិយាយរឿងរកស៊ី ម៉្យាងចូរលេង ឧពុកមាផង គាត់នៅទីនោះ អូភ្លេចអ៊ួត មានពេលគួរតែ ទៅលេងម្តង គាត់មានចំការ ផ្កាម្លិះធំណាស់ នៅទីនោះ អូនចូលចិត្តបែបនេះ ដឹងតែពេញចិត្តហ្មង តែណ្ហើយ ចាំថ្ងៃក្រោយ ក៏បាន
បាទ បង មិនអីទេ ចឹង អូខេ បើកបរប្រយ័ត្នប្រយែង ជួបគ្នា ពេលក្រោយ
សុវតិ្ត: បាទ អូនដូចគ្នា ជួបគ្នា ឆាប់ៗ
(គាត់រវល់បែបនេះ រកពេលនិយាយ ជជែក ជ្រៀតចូលស៊ើបប្រវតិ្តអីមិនបានសោះ ចុះធ្វើមេចបានដំណឹងខ្លះសម្រាប់បងខ្មោចនៀក)



ខ្មោច ផ្អែមល្ហែម ម្លេះ?  គួរអោយច្រណែន
យី មកស៊ីអារម្មណ៏អី ឆាត សួរសុខទុក្ខធម្មតាតើ ក្រឡានក្រចេះ ញាំហេ​?
ខ្មោច : ញាំមេច (ប្រុសសង្ហា ខ្មោច ខ្ញុំ ធ្វើង៉ក់ងរ ចឹង ចង់តែសើចហេ….)
ចេះង៉កងរទៀត មិនអីទេ ចាំខ្ញុំយកទៅផ្ទះជូនម៉ែរ សូមពរពីគាត់ និងឧទ្ទិសជូនបងទៅ បង បានញាំអាយ មែនហេ​???
ខ្មោច បាទ….
ទិង ទីង ទិង​
អូ បងសិន ខល មក តាម Viber ”
សិនសួរស្តីអូន សុខសប្បាយទេ ? មាននឹកបង ហេ ?
ហាហហាហ នឹកណាស់ម្ចាស្នេហ៏ មេចអាយ នៅទីនោះយ៉ាងណា ដែរ បង
សិន: មិនស្រួលទេ បងចង់ត្រឡប់មកវិញ ចង់មកនៅស្រុកខ្មែរជាមួយមនុស្សដែលបងស្រលាញ់វិញ
កុំធ្វើចឹងមើរ ធំហើយណា ដំបូង ដំបូងបែបនេះអាយ ជិត៥ខែហើយនៅមិនទម្លាប់ទៀត ចុះ មេចហើយ បងនឹងរៀបចំពីធិថ្ងៃណាដែរ?
សិន: កុំនិយាយរឿងនេះអី….
 (ខ្ញុំ យលពីចិត្តគាត់ តាមពិតទៅគាត់ទ្រាំណាស់ហើយមើលទៅ សុំទោសមនុស្សល្អ បងគួរតែធ្វើបែបនេះ វាប្រសើរជាង ព្យាយាមជំនះគ្រួសារ ដើម្បីស្នេហានេះ…..ខ្ញុំ នឹងគាត់មិនសូវបាននិយាយគ្នាច្រើននោះទេ ពេលវេលាកន្លង មិនបានលុចចោលនៅអនុស្សារបស់ពួកយើងទេ តែវាបានបង្រៀនពួកយើងអោយទទួលយកការពិត និងរៀនរស់ដោយគ្មានគេ ពេលនឹក ពេលគិត គឺឈឺម្តងៗដែរ ពេលនេះ មានបងខ្មោចនៅជិត ទើបមិនគិតថាឯកការ ចុះពេលក្រោយទៅ ….ឬជីវិតនេះ មានតែការបែកគ្នាបែបនេះមែនទេ??? ថ្ងៃណាទេ ខ្ញុំ?)
………………………………
            អាធ្រាត្រនេះគ្មានផ្កាយសូម្បីមួយដួង ផ្ទៃមេឃហាក់ អួរអាបដល់អាយ មានតែខ្យល់ បកផាយផាត់ខ្មោចសង្ហា ជាទម្លាប់ចូលចិត្តអង្គុយយោលជើង នៅនឹងអង្រឺង សម្លឹងមើលមេឃ ឃើញបែបនេះ ខ្ញុំមិនហ៊ាន រំខាន គិតថា និងដើរចេញ តែគាត់….

ខ្មោចចូល មកបងមិនអីទេ
បងហា តើបងធុញ និងការវិលវល់បែបនេះ ទេ​? មួយរយះកន្លងដែលយើងស្គាល់គ្នា តើបងមានអារម្មណ៏បែបណាដែរ?
ខ្មោចបងមិនដឹងទេ បងគ្រាន់តែចង់រកឃើញអ្នកផ្ទះឆាប់ៗ ស្គាល់ថាខ្លួនឯងជាអ្នកណា តែបងគិតថាបងក៏មានសំណាងដែល បានស្គាល់ឯង អរគុណ គ្រប់យ៉ាង តើឯងមានសំណូមពរអីទេ ពីបង បងអោយ បំណងប្រថ្នាឯង៣
ហា ច្រើនមេះ? បងអាចធ្វើបានដែរ បងមានសិល្ប៏ ???
ខ្មោច: ហាហាហហា គ្មានទេ​ តែបង និងព្យាយាម
ចឹង ចាំគិតមើលសិន ថាគួរ យកផ្ទះ ឬឡាន ហាហហាហ
ខ្មោច: យើសអាល្អិត នឹកឃើញពេលណា ប្រាប់បង បងនឹងព្យាយាម តែបំណង របស់ឯង នឹងសម្រេច ពេលដែលបងមិននៅ ………..





បើចឹង មិនបាច់ក៏បានដែរ 
ខ្មោច: អាល្អិត ហាមង៉ក់ងរ
ចុះ បងមានបំណងអីទេ ខ្ញុំ អោយបង បាន៣ដូចគ្នា 
ខ្មោច: ហាហាហាហា ទី១ បងចង់ស្គាល់អ្នកផ្ទះបងវិញ ទី២ និងទី៣ ចាំប្រាប់តាមក្រោយ
ចឹង ក៏បាន ខ្ញុំ ប្រាកដជារកអ្នកផ្ទះបងឃើញ ឆាប់ៗនេះ 

Line
អូបង សុវតិ្តតើ 
ខ្មោចគេឆាត មកញ៉ែទៀតហើយ ហាហាហាហា តាមសម្រូល
យ៉ាប់ហ្មង …”
“bat hi”
សុវតិ្ត: Doing now?
“M stay with music and how about you”
សុវតិ្ត: Just missing you when I smell the Jasmins
(Photos Jasmin file)
“(Sticker) Smile ”
“wow so beautiful, where is it?”
សុវតិ្ត: My uncle'shome at Battambong Province. Do you want to visit here?
“Of Couse ”
សុវតិ្ត: let me know when you free.
“But, if maybe that time you won’t free ”
សុវតិ្ត: No I will free for you almost the time when you need my hands
“Sure ???”
សុវតិ្ត: hahhahah Sure….Oh oun could you send me your watch's photos to me….
“Yes why not?  Who want to see it?”
សុវតិ្ត: No I feel it really similar to my uncle watch
“Really please please pay attention to compare it…it really necessary for me   ”
សុវតិ្ត: It ok …..I will back to you
“Am waiting………………”
បង បងៗ ចេញមកៗ ខ្ញុំមានការចង់និយាយ 
ខ្មោចបាទនៅទេ ឆាតចប់ហើយ?
បងសុវត្តិ ឃើញ នាឡិកាមួយទៀត ស្រដៀងនឹង នាឡិកានេះ 
ខ្មោច: មែនឬ?
គាត់នៅមិនទាន់ច្បាស់១០០ភាគរយទេ ចាំមើលគាត់ ផ្ទៀងផ្ទាត់សិន​ បានដឹង 
ខ្មោច:…………………….
(ឧលោកតាអើយ សុំអោយលើកនេះ មិនច្រឡំទៅចុះ សុំអោយ លើកនេះ​ជាការពិតទៅចុះ …..)
………………………………….

សុវតិ្តពូ​ មិនចូលសំរាន្តទេ យប់ហើយ ឬនៅនឹក ដល់រឿង កន្លង ទៀត
ពូអោយពូភ្លេចមេចក្មួយ បើ២៥ឆ្នាំមុន ហាក់នៅនឹងភ្នែក តែពូមិនអីទេ គ្រាន់តែពេលនឹកឃើញអនុស្សាវរីយ៏ ចាស់នាំអោយពូញញឺម ក្តីសុខពេលនឹកឃើញមនុស្សដែលខ្លួន ស្រលាញ់ ២៥ ឆ្នាំមុនហាក់នៅនឹងភ្នែក ២៥ឆ្នាំក្រោយ មកទលពេលនេះ ពូ នៅតែជាពូ ដ​ដែល រស់នៅជាមួយអនុស្សាវរីយ៏ ចាំថ្ងៃស្លាប់ ព្រោះពូមានភារកិច្ច នៅមើលថែរក្សាអ្នកមានគុណ.
សុវតិ្ត:  បាទពូ​ បើសិនពេលនេះ នៅមានគាត់នៅក្បែរម្លេះ ពូ ពិតជារីករាយណាស់ហើយមើលទៅ….
ពូអូថ្ងៃ ស្អែក មិត្តភក្តិឯង ឡើងមកមែនទេ ?
សុវតិ្ត: បាទពូ​ គេឡើងមក ព្រោះគេ ក៏ចឹងដឹងពីនាឡិកានេះ ដែរ
ពូ: ពូក៏ចឹងដឹងដែរ តោះចូលគេងទៅ តាយាយឯង សម្រាន្តអស់ហើយមែនទេ ?
សុវតិ្ត: បាទ​ពូ តោះពូ




            បុរសចំណាស់ វ័យ ប្រហែល ៥០ ឆ្នាំប្លាយ ខ្ពស់ស្រឡះ តែរាងស្គម បន្តិច ទឺកមុខពេញដោយក្តីនឹករលឹក កែវភ្នែក ដែលអាប់ដោយពន្លឺ ក្តោបនាឡិកាក្នុងដៃ សម្លឺងទៅកាន់ពន្លឺ ដែលចាំង ជះ ស្ទឺងសង្កែរ ជំនោរមាត់ស្ទឹង បកផាត់នៅក្លិនផ្កាម្លិះ​កាត់ច្រមុះ យូៗម្តងគាត់ ដកដង្ហើមធំ ម្តង ហាក់មានទុកកង្វល់ ដំនើរមួយៗ ឆ្ពោះចូលទៅក្នុងបន្ទាប់គេង ដែលក្រាលយដោយឈើរប្រណិត ការរៀបចំបែបសាមញ្ញម គាត់តំរេតខ្នងទៅ ទៅលើខ្នើយសំឡី ដៃម្ខាងគងថ្ងាស់ ដៃម្ខាង កាន់នៅសុំរូបថត ចាស់មួយសន្លឹក ដែល ដាក់តាំងនៅក្បែរគ្រែឈឺ  ទឹកភ្នែក បុរសចំណាស់បិទភ្នែក ហូរទឹកភ្នែក ស្រក់ចុះ ឆួល ដោយការនឹករលឹក…..
…………………………………..
            


      ដំនើរតាមផ្លូវ ឆ្ពោះទៅក្រុងបាត់ដំបង តាមរយះ រថយន្តក្រុង ខ្ញុំម្នាក់ឯងអង្គុយ២កៅអី មិនបាច់ឆ្ងល់ទេ នៅមានម្នាក់ទេមែនហេ? មិនមែនតែខ្ញុំ ដែលជ្រូលច្របល គឺថាបងខ្មោច រិតជ្រូលច្របល់ជាងខ្ញុំ ទៀត ទាំងខ្ញុំ នឹងគាត់ គឺសុទ្ឋតែអន្ទះសារណាស់ ចិត្តចង់ទៅដល់ អោយបានឆាប់បំផុតតាម ដែលអាចធ្វើទៅបាន
            ផ្ទះឈើប្រក់ ក្បឿង៣ខ្នង ខ្ពស់ផុសពីដី បែបបបុរាណ ថ្វីបើរាងចាស់បន្តិច តែសំណងនឹងក្បាច់វិញ មើលទៅ​ នៅតែរឹងមាំនិងស្អាតដដែល ខាងក្រោម​ថ្ម ប្រហែលទើបតែសង់ទេ​ទើបថ្មីបែបនេះគ្រាន់តែចុះពីឡានភ្លាម បងសុវត្តិ រត់ចុះមកទទួល តែម្តង រង់ទ្វារបើកឡើង បង្ហាញភ័ក្រប្រុសសង្ហា ញញឺម ស្រស់យ៉ាងរាក់ទាក់ គាត់លូកទាញការបូបខោអាវ ពួកយើងក៏បន្តរជំហាន ចូលទៅ

ហាក​ អាក អាក (ស្រែក)
យ៉ាងមេចនឹង ??
សុវត្តិហា​អូន យាយអីគេ
អូ មិនអីទេ បងចូលមុនទៅ ខ្ញុំជ្រុះរបស់នៅទីនោះ រត់ទៅយកភ្លេត 
សុវតិ្តបងចាំនៅត្រង់នេះ
បាទ បង​ (ខ្ញុំធ្វើជាដើរចេញ ពីគាត់)
បងយ៉ាងមេចអាយ ? 
ខ្មោចបងមិនអីទេ អូន តែចូលមិបានទេ
ផ្ទះ អ្នកកាន់សិល្បិ៏គឺបែបនេះអាយ លុះត្រាតែម្ចាស់គេយល់ព្រម​ 
ខ្មោច: បងចាំនៅខាងក្រៅចុះ ណា
អូខេ បង 
            និយាយចប់ខ្ញុំ ក៏ចូល ទៅក្នុងបរិវេនផ្ទះជាមួយបងសុវត្តិ ក្លោងទ្វាផ្ទះ ពោពេញដោយផ្កាម្លិះ ជះក្រអូបសាយតែម្តង ស្រស់ស្រាយណាស់…. ផ្ទះនេះ ពិតជាស្អាតមែន កាំជណ្តើរ រលោងស្រិល ការរៀបចំបែបខ្មែរ រក្សានៅចម្លាក់ ធំតូចធ្វើពីឈើ ស្ពាន់ដាក់តាំង លម្អ យ៉ាងប្រណិត ស្ទើរគ្រប់ទីកន្លែង មានភូងម្លិះ និងម្លិះក្រៀម​ លម្អសាឡុងឈើដល់រលោងស្រិល លម្អរដោយកន្ត្រកផ្លែឈើ ធ្វើពីឈើ និងម្លិះភូងលើតុ មើលទៅផ្ទះ និងស្ងប់ស្ងាត់ បរិយាកាស ក៏គួរអោយចូលចិត្តទៀត គួរអោយចង់រស់នៅដល់ហើយ  ….​បងសុវតិ្តដើរចុះទៅខាងក្រោមផ្ទះ ដោយទុកអោយខ្ញុំ នៅលើផ្ទះម្នាក់ឯង មិនដឹងដែរ តែមិនមានអារម្មថាខ្លាចអីទេ រូបថតចាស់ៗ ដាក់តាំងនៅជញ្ជាំង ប្រហែលជាលោកតា លោកយាបងសុវត្តហើយ ម្នាក់នេះ ប្រហែលជាអ៊ុំប្រុស បងសុវត្តិដឹង អូរូបនេះសង្ហានេះម្លេះ
អ៊ុំប្រុសជារូបអ៊ុំ កាលនៅក្មេង (គាត់ចូលមកស្រប់ពេលខ្ញុំ រពិសដៃ កាន់នេះកាន់នោះ ក្នុងផ្ទះគេ ផង​)
អូ បាទ ជំរាបសួរអ៊ុំ សុំទោស ខ្ញុំ រពិសដៃបន្តិចហើយ 
អ៊ុំប្រុស: មិនអីទេ ក្មួយ មោះអង្គុយចុះមក សុវតិ្ត ប្រាប់ស្រីនាងយកទឹកអោយភ្ញៀវ
(បុរសចំណាស់ វ័យប្រហែល ៥០ឆ្នាំផ្លាយ មើលទៅនៅតែសង្ហា សំដីម៉ាត់ៗ កែវភ្នែកថ្លា មុខស្រស់ តែមើលទៅគាត់ហាកកំពុងតែលាក់នៅ កង្វល់ មិនទាន់រសាយ ចរឹកពារពេញដោយអំណាច សមនឹងម្ចាសភូមិគ្រិះនេះណាស់ តែសំដី សំដៅគួរអោយគោរព មិនកោងកាច់ នោះទេ​)
អ៊ុំប្រុស: មកតែម្នាក់ឯង ហើយ ស្នាក់នៅបានប៉ុន្មានថ្ងៃដែរ បើអាចនៅអោយបានយូទៅ លឺថា ក្មួយចង់ចេះដាំ នឹងថែរក្សារដើមម្លិះហី ចឹងត្រូវម៉ាច ផ្ទះអ៊ុំ មានដើមម្លិះ​រាប់ពាន់ដើមឯណោះ (អូ ចឹងតើ បាន ក្រអូបឈ្ងុយតែម្តង )

អូបាទ ចឹងអ៊ុំត្រូវការកម្មករបន្ថែមមែនទេ  (អ្នករាល់គ្នា សើច ព្រមគ្នា ហួសចិត្តនឹងសម្តីកូនក្មេងរបស់ខ្ញុំ បងសុវត្តិ ញញឺម មកកាន់ខ្ញុំ ហាកពេញចិត្តនឹងចរឹកខ្ញុំ មេះ?)
អ៊ុំប្រុស: សុវត្តិ មើលរៀបន្ទប់ អោយ ក្មួយផង ប្រាប់គេអោយរៀបចំបាយទឹក អោយស្រួល ផងណា​
សុវត្តិបាទ អ៊ុំ ចុះអ៊ុំ លោកតា លោកយាយមិនទាន់អញ្ចើញមកវិញទេ?
អ៊ុំប្រុស: ប្រហែលល្ងាចស្អែកអីហ្នឹង ចាំទៅយកគាត់ ពីផ្ទះ បុណ្យ​  ក្មួយ អ៊ុំទៅងូតទឹកសិនហើយ មើលនាំក្មួយទៅ ងងួតទឹក ផង​ រៀបចំផង អាង ញាំបាយជុំគ្នា ម៉ោង ៥ជាងហើយណា
សុវត្តិ: បាទ អ៊ុំ



            ខ្ញុំ នឹងប្រុសសង្ហា ចុះទៅខាងក្រោមវិញ ស្នាក់បន្ទប់ថ្មនៅជាជាន់ផ្ទាល់ដី ជាប់នឹងបន្ទប់ដែលគាត់ស្នាក់នៅផងដែរ គ្រាន់តែចុះមកដល់ក្រោមភ្លាម បងសុវត្តិរៀបចំផ្តែផ្តាំ យកចិត្តដល់អាយ បើសិនហ៊ានបណ្តោយងងូតទឹកអោយ  ប្រហែលងូតអោយទៀតតាមមើលហាហហាហាហ
សុវត្តិ: អូខេ ចឹង អូនងូតទឹក ទៅណា បងក៏ងូតទឹកដែរ អាងបានញាំបាយជាមួយគ្នា ណា
បាទ បង បាទ​
គ្រាន់តែគាត់ដើរចេញភ្លាម ខ្ញុំ ស្ទុះវឹង រត់ចេញក្រៅរបង រកមើលប្រុសសង្ហាខ្មោចរបស់ខ្ញុំ មិនដឹងថាពេលនេះគាត់យ៉ាងមេចទេ អន្ទះសារណាស់ហើយ
បង បងៗៗ 
ខ្មោចបងនៅទីនេះ បងមានអរម្មណ៏ថា បងស្គាល់ទីនេះ ធ្លាប់រស់នៅ មានអារម្មជិតដិតនឹងមនុស្សនៅទីនេះ តែបងនឹកមិនឃើញ បើបងធ្លាប់នៅ ហេតុអីបងចូលមិនបាន
បើសិនបែបនេះមែន ជារឿងល្អណាស់ តិចទៀតញាំបាយហើយ ខ្ញុំ នឹងសួរគាត់ អូ បងអាចចូល មក្នុងនាឡិកាបានតើ
ខ្មោច: ទេ ចាំម្ចាស់គេអនុញ្ញាតិ សិន មកទឹកដីគេ មិនអាចជំទាស់ រឹងរួសនោះទេ
អូខេ ខ្ញុំ នឹងរកវិធី អោយបងចូលទៅអោយ ម្ចាស់ផ្ទះ អូខេ តែម្តង តែបងនៅទីនេះ មិនអីទេ 
ខ្មោច: មិនអីទេ យើងមកដោយសេចក្តីស្ងប់ គោរពកោតក្រែងម្ចាស់ស្រុក នឹងបានសុខ បងមិនអីទ
បងកុំព្យាយាមគិតពេក បងអាចនឹង បាត់បង់កំលាំង សន្សំកំលាំងវិញល្អជាងណា ទុកអោយខ្ញុំ ជាអ្នកវែកញែកវិញ ល្អជាង 
ខ្មោចអរគុណអូន

            ខ្ញុំក៏ត្រឡប់ចូល្នុងផ្ទះ រៀបចំងូតទឹក នឹងស្រស់ស្រូបអាហាពេលល្ងាចជាមួយបងសុវតិ្ត និងអ៊ុំរបស់គាត់អាហារតាមបែបជនបទមួយពេលដ៏សែនឆ្ងាញ់ បើទោះទីនេះមិនជាភ្នំពេញរបស់ភោជនីយដ្ឋានជាន់ខ្ពស់ តែ ការរៀបចំ សណ្តាប់ធ្នាប់ និងអនាម័យវិញមិនបាច់យាយ សូម្បីតែអ្នកបំរើកូនឈ្នូល នៅផ្ទះគាត់ ក៏មានរបៀបដែរ នេះមកពីម្ចាស់ផ្ទះ តែម្តង ផ្ទះនេះមានគ្នាតែ៣នាក់ប៉ុននោះ តាយាយ អ៊ុំប្រុស ក្រៅពីនេះសុទ្ឋតែកម្មករ នឹងអ្នកមើលថែរផ្ទះតែប៉ុននោះ។

អ៊ុំប្រុស នេះក្មួយ ដាកអានេះ មួយចាន ទៅ ក្រោយបាយ ​ចាហ៊ួយ អប់ផ្កាម្លិះ ក្រអូបឆ្ងាញ់ណាស់ ណាស់ សាក់មើល
បាទ បាទ អ៊ុំ អរគុណ ចាំបន្តិចទៀត ស្រក់ពោះបន្តិច  
សុវត្តិហាហាហអ៊ុំមិនបាច់បារម្មទេ សិទ្ឋិញាំច្រើនណាស់ តែតិចទៀតហ្នឹង ចាប់លែងឈ្នះ លូវអាយ
ហេយ យាប់ហ្មង (ខ្ញុំលួចក្តិច គាត់ )
អ៊ុំប្រុស : ហាហាហាហ អ៊ុំយល់ អៀនអីក្មួយ ពួកឯងស្រលាញ់គ្នាយូនៅ មេចសុវត្តិមិនដែល នាំមកជួបអ៊ុំសោះ
ហា????  
សុវត្តិ: ទើបតែថ្មីៗនេះ ទេ ២អ៊ុំ ស្រលាញ់មែនទែន
ហា????  
អ៊ុំប្រុស : កុំបណ្តោយពេលវេលាអី ស្រលាញ់ត្រូវចេះថែរក្សា បើសិនហូសពិតជាស្តាយមិនខាន
 បុរសចំនាស់ញញឺមស្ងួត បម្រាស់ខ្លួនចេញពីតុអាហារ ដើរសំដៅទៅរេរ៉ងដា ដៃម្ខាង ដាក់លើបង្កាន់ដៃ ដៃម្ខាង ក្តោបនៅនាឡិកានោះក្នុងដៃ គាត់ដកង្ហើមធំ  សំម្លឹងមើលទៅព្រះច័ន្ទ ដែលកំពុងចាំងរស្មីនៅលើផ្ទៃទឹក នៃដងស្ទឹងសង្កែរ ហាក់ដូចកំពុងគិតនឹងដល់អ្នកណាម្នាក់ដ៏សែនអាល័យ


សុវត្តិ: អ៊ុំ ???
អ៊ុំប្រុស : អ៊ុំមិនអីទេ ក្មួយសិទ្ឋិ កំពុងស្វែងរកម្ចាស់នាឡិកានេះមែនទេ (គាត់បែរមុខមកកាន់ខ្ញុំ ដោយអោយសញ្ញាខ្ញុំ និងបងសុវត្តិ មកអង្គយក្បែរគាត់)
បាទអ៊ុំ អ៊ុំស្គាល់ម្ចាស់មែនទេ  
អ៊ុំប្រុស : បាទ ក្មួយ តែក្មួយមកយឺតតពេល ហើយ
(ខ្ញុំ ស្រលាំងកាំង )
មានន័យថាមេចអ៊ុំ 
អ៊ុំប្រុស : ម្ចាស់នាឡិកាមិននៅទេនេះទៀតទេ គេចាក់ចេញពីផែនដីដ៏ស្រស់ស្អាតនេះ ជាង២៥ឆ្នាំហើយ
ចឹង ???
អ៊ុំប្រុស : ពេលនេះ គេកំពុងតែនៅស្ថានសួគ៏រង់ចាំអ៊ុំ ក៏ថាបាន សង្ឃឹមថា ពួកយើងនឹងបានជួបគ្នាឆាប់???
សុវត្តិអ៊ុំ វាពិតជាឈឺចាប់ណាស់ អ៊ុំកុំរំលឹកអី
អ៊ុំប្រុស : អ៊ុំមិនអីទេ ក្មួយសិទ្ឋិ ចង់ដឹងពីប្រវត្តិនាឡិកានេះទេ
ចង់ ចង់អ៊ុំ តែអ៊ុំហា ខ្ញុំ មានមិត្តភក្តិម្នាក់អាចអោយគេ ចូលមកផងបានទេ 
អ៊ុំប្រុស : មិនអីទេ ចូលបំណងល្អ និងនៅបានសុខ អ៊ុំអនុញាតិ គេនៅណា
ខ្យល់បកមួយវ៉ឺបធំ នាំក្លិនផ្កាម្លិះមកជាមួយ បងខ្មោច ឈរនៅជ្រុងម្ខាងនៃពួកយើង ដៃ ក្តោបដើមទ្រូវជាប់ គាត់ប្រហែលជាព្យាយាមគិតពេកហើយ ទើបបែបនេះ
គាត់មកឡូវហើយ តោះអ៊ុំបន្តរទៅ
អ៊ុំប្រុស : នេះជានិឡិកាអ៊ុំ នៅលើនេះ​មានឈ្មោះអ៊ុំ និងមនុស្សដែលអ៊ុំស្រលាញ់ (S) មានន័យ សុធា (N) ជាឈ្មោះអ៊ុំ ណូរ៉ា  វាមិនមែនជាវត្ថុបញ្ចាំស្នេហ៏នោះទេ ព្រោះពួកយើងនៅមានវត្ថុអនុស្សាវរ៏យច្រើនជាមួយគ្នា គ្រាន់តែថានាឡិកាជាការដូរសមម្រាប់ សុធា ដែលអ៊ុំជូនគេនៅថ្ងៃកំណើត។ កាលពី២៥ឆ្នាំមុន អ៊ុំនឹងគេពិតជាមានសុភមង្គលណាស់ រស់នៅជាមួយគ្នា តស៊ូជាមួយគ្នា រហូតបានដីផ្ទះនេះ ធ្វើជំនួញជាមួយគ្នា តែដល់ពេលឥលូវដីនេះ ប្រែក្លាយជាផ្ទះបុរាណដែលគេស្រម័យ ដីនេះ ក្លាយជាចំការម្លិះដូចការគ្រោង ផ្ទូយទៅវិញគេបែរជាទៅសោយសុខម្នាក់ឯងទៅវិញដោយទុកអោយអ៊ុំមើលថែរវាម្នាក់ឯង មើលថែម្តាយឧពុកចាស់ជរាម្នាក់ឯង រស់រាប់ថ្ងៃរងចាំស្លាប់តែម្នាក់ឯង គេមិនខ្វល់ពីអុំសោះ តែម្តង……………


ជាង២៥ឆ្នាំមុន
(((សុធាបងហា ខ្ញុំ ជឿថា បន្តិចទៀត នៅពេលដើល យើងធ្វើជំនួញនេះបានជោគជ័យ ប៉ាម៉ាក់ និងលែងជំទាស់យើងហើយ មែនទេ ចាំពេលនោះចាំយើង ក្រាប់សំពះ សុំទោសគាត់
ណូរ៉ា បងសង្ឃឹមចឹង ដែរ សុំទោស ព្រោះបងអ្នកក្រ ធ្វើអោយអូនលំបាក់ហើយ
សុធា: ក្រមានអីបង ស្រលាញ់គ្នា ៣ឆ្នាំ ទិញដីបានមួយកន្លែង ដាំផ្កាម្លិះ បាន ជាង២០០ដើមទៀត មិនអន់ទេ មែនហេ
ណូរ៉ា : បងនឹងព្យាយាមថ្ងៃយប់ មើលថែរដើមផ្កាម្លិះទាំងនេះអោយល្អ ប្រឹងរកលុយ មើលថែរអូន អោយអូនរស់នៅដោយរីករាយ និងជំនះអ្នកផ្ទះអូន កុំខឹងអ្នកមានគុណអូនអីព្រោះបងក្រ ជាកូនកំព្រា ទើបគាត់បារម្ម ម៉្យាងនេះជាស្នេហា ខុសធម្មជាតិទៀត គាត់ពិបាកទទួលយកណាស់មែនហេ​ ចឹងចាំយើងមានសិន ចាំអោយគាត់ ដឹង ហាហាហហ
សុធា: បាទ តែបងកុំមើលថែរផ្កាទាំងយប់ទាំងថ្ងៃពេក អូនច្រណែណ ហាហាហា
ណូរ៉ា : ចឹងហ…………..)))



……………………….
អ៊ុំប្រុស : សុធា (ខ្មោច) ជាកូនអ្នកធូរធារម្នាក់ ដែលគាត់រៀនចប់ផ្នែកកសិកម្ម ហើយចុះមកធ្វើកម្មសិក្សានៅក្រុងបាត់ដំបង គាត់ស្រលាញ់ផ្កាណាស់ ស្រលាញ់ការដាំដុស បំណង់គាត់ក៏ចង់បានចំការផ្កាម្លិះ មួយ សម្រាប់ជាជំនួញទៅថ្ងៃមុខ អ៊ុំជាកូនកំព្រា បានរៀនព្រោះតែអាហាររូបករណ៏ ពួកយើងជួបគ្នាដំបូងពេលចុះកម្មសិក្សានៅមណ្ឌលគិរីនៅចំការការតែ វាប្រហែលជានិស្ស័យហើយ រៀននៅសាលាជាមួយគ្នា ជំនាញដូចគ្នា មិនដែលចាប់អារម្មណ៏គ្នាអីទេ ព្រោះអ៊ុំ ក្រ ដូចនេះ ខ្សត់មិត្តភក្តិណាស់ តែបែរជាស្គាល់សុធា ដោយចៃដន្យទៅវិញ។ ពួកយើងក៏ទាក់ទងគ្នា ក្នុងន័យមិត្តភក្តិ រៀនសូត្រយូៗ ទៅក៏ស្រលាញ់គ្នា សន្យាថានឹងស្រលាញ់គ្នារហូត តស៊ូជាមួយគ្នា ទិបំផុតអ៊ុំ នឹងគេក៏សាក់ល្បងបណ្តុះដើមផ្កាម្លិះ យូរទៅ ក៏រីកធំៗៗទៅ​រហូតទៅជាចំការបែបនេះ តែពេលនោះ អ្នកផ្ទះសុធា នៅមិនទាន់ដឹង​ឡើយទេ  ដល់ពេលដែលប្រមូលផល​បាន២ ទៅ ៣ដងសមយើងមានដើមទុនបន្តិចបន្តួច ចង់ពង្រីកបន្ថែមទៅ មុខ បានប៉ាម៉ាក សុធាជាអ្នកជួយ ការប្រឹងប្រែងរអ៊ុំ នឹងគេ ក៏បានជាលិទ្ឋផលដំបូងសុធា ឡើងចុះ ៗភ្នំពេញដើម្បីមានពេលកំដរអ្នកមានគុន គេជាអ្នករកទីផ្សាផង ដល់ពេលគេស្គាល់ច្រើនទៅ មានគេមកទិញ ដឹក ដល់ផ្ទះ ពីកម្មករ១០នាក់រហូតដល់៣០នាក់ ទើបអ្នកផ្ទះ សុធា ក៏សម្រេចចិត្ត មករស់នៅទីនេះជាមួយគ្នាដំបូងគ្រួសារនេះមានគ្នា ៤នាក់គឺអ៊ុំ ប៉ាម៉ាក សុធា និងសុធា យើងរស់នៅកក់ក្តៅ ប្រឺងប្រែងជាមួយគ្នារហូតដល់បានសងផ្ទះឈើមួយនេះសុធា តែងតែ វេចខ្ចប់ ពូជផ្កា និងរបស់តែង តាំង ផ្សេងៗពីគ្រប់ខេត្តដែលគេបានទៅ អ្វីដែលក្មួយបានឃើញ គឺជាការរៀបចំរបស់គេ អ៊ុំនៅតែរក្សា ការស្រលាញ់របស់គេ….លឿនមែនទែន ៤ឆ្នាំបាត់ ជីវភាពពួកយើងកាន់តែធូរធារ ជាមួយ និងផ្កាម្លិះនេះ អ៊ុំសម្រេចថា និងប្រាប់រឿងនេះដល់អ្នកមានគុន តែពួកយើងជាសំណាងណាស់ ដែលពួកគាត់មិនជំទាស់ បើទោះជាសុធា ជាកូន ប្រុសតែមួយក៏ដោយ ពេលនោះ ស្នេហានេះ​ គ្រួសារនេះ កាន់តែមានសុភមង្គលឡើង យើងមានសមត្ថភាព យើងមានសុភមង្គល គឺជៀសឆ្ងាយការនិន្នទារ ពីអ្នកជិតខាងបាន ញាតិមិត្តបាន។ អ៊ុំគិតថា ទៅថ្ងៃមុខ នឹងសុំកូនគេចិញ្ចិម អោយបាន ៤នាក់ អោយគ្រួសារនេះកាន់តែអ៊ូអរ ថែមទៀត សុធាស្រលាញ់ក្មេងណាស់គេ ចង់អោយកូនច្បង់រៀនពេទ្យ កូនស្រីបន្ទាប់ជាគ្រូបង្រៀន កូនប្រុសជាមេធាវី និងកូនស្រីពៅ ជាអ្នកជំនួញដូចគេ គ្រាន់តែគិត ក៏រីករាយដែរ មែនហេ???(បុរសចំណាស់ ញញឺមស្ងួត ជាមួយទឹក ភ្នែក ហូរស្រក់មួយតក់ ធ្លាក់ចុះ មក ដែលគាត់ព្យាយម ទប់យូរណាស់មកហើយ​ ដៃកាន់នាឡិកា ជាប់ អង្អែលវាដោយថ្នម ពិតភ្នែក ដង្ហើមធំ ….)
ចុះមានរឿងអីបន្ទាប់មកទៀត អ៊ុំប្រុសធា ពេលគាត់នៅឯណា ??? ហើយមានអីពាក់ពន្ឋនឹងនាឡិកានេះ ​???
សុវត្តិសិទ្ឋិ…..
អ៊ុំប្រុសសុធា​ចាក់ចេញពីអ៊ុំ ពីគ្រួសារនេះ ពីផ្ទះនេះ ជាង ២៥ឆ្នាំ ហើយ
ហេតុអី ???
សុវត្តិសិទ្ឋិ…..បានហើយ
 អ៊ុំប្រុស: ឆ្នាំនោះ សុវត្តិ ប្រហែលមានអាយុ ៨ឆ្នាំ សុធា ចង់ទៅលេងនៅកន្លែងផ្តើមស្នេហ៏ ដែលយើងស្គាល់គ្នាដំបូងសម្រាប់ជាអំណោយរំលឺកនៃក្តីស្រលាញ់ជាង៤ ឆ្នាំមកនេះដែលយើងកាន់ដៃគ្នារកស៊ី  អ៊ុំក៏នាំគេទៅសុវត្តិ ក៏ទៅជាមួយពូកអ៊ុំដែរ…………….




(((២៥ឆ្នាំមុន ចំការតែ មណ្ឌលគិរី
សុធាបង ហា​នៅចាំថ្ងៃនោះទេ
ណូរា: បងចាំតើ វាហាក់ដូចម្សិលមិញ  ឆ្នាំនោះ ឆ្នាំនេះ រំលងទៅជាង៤ឆ្នាំ​ក៏បងនៅតែស្រលាញ់អូន
សុធា: ហាហាហា ចុះឆ្នាំក្រោយទៀត? ឆ្នាំក្រោយមួយទៀត នោះ?
ណូរា: គឺស្រលាញ់រាល់ឆ្នាំ អស់ចិត្តនៅ ???
សុធា: នៅទេ អូ….សុវ​ត្តិ ក្មួយ កុំទៅឆ្ងាយពេក កូន
ណូរា: មើលទៅគេដូចជារីករាយណាស់  បើសិនយើងមានកូនម្នាក់ស្អាត នឹងឆ្លាតដូចសុវត្តិចឹង មិនដឹងល្អមេចទេ ហ្ន
សុធា: ជិតមានអាយ ហាហហាហាហ
ណូរា: បោក
សុធា: យាយមែន​ហា យើងធ្វើជាអាណាព្យាបាលគេទៅ​ផ្គត់ផ្គងគ្រប់យ៉ាង ផ្តលការរៀនសូត្រអោយគេ មើលថែរគេអោយល្អទៅ ធំឡើងគេប្រាកដជាស្គាល់យើងអាយ
ណូរា: ចុះប៉ាម៉ាក់គេ ព្រមដែរ
សុធា: យើងមិនមែនយកសុវតិ្តមក មើលថែរ សុំធ្វើកូនណា គ្រាន់តែបំពេញតួរនាទីជាពូ ជាអ៊ុំ ល្អសម្រាប់គេទៅ​ គ្រប់គ្រាន់ហើយ  ឆ្នាំក្រោយ យើងនិង មានកូនប្រុសម្នាក់ ស្រីម្នាក់ហី ក្រែង បងថា បងនិង រកក្មេងមកចិញ្ចឹមនោះអី 
ណូរា: ហាហាហហា​ចឹងឆ្នាំក្រោយយើងនឹងមកទីនេះទាំងគ្រួសារតែម្តងមែន ហេ?
សុធា: មែនហើយ តែបងត្រូវព្យាយាមរកលុយអោយបានច្រើនជាងនេះ ព្រោះតិចទៀត​នឹងមានសមាជិកគ្រួសារកើនឡើងហើយ ខ្ញុំ មិនដឹងទេ ខ្ញុំ ចាំតែរាប់លុយទេ ហាហហាហាហហា
ណូរា: ហា​ ហាន់នី​???? (ពួកយើង រត់លេងដេញចាប់គ្នា លើវាលស្មៅពណ៏បៃតង ដែលឆ្លុះ​នឹងពន្លឺថ្ងៃរៀបលិចពណ៏មាស ចាំងច្រាល សម្លេងសើចមនុស្សបីនាក់ ពេញវាលស្មៅ សុភមង្គលមួយដែល ពេញដោយពន្លឺ ទាំងនេះជាអ្វីដែលពួកយើង ប្រាថ្នា….ដំនើរកំសាន្តដែលពេញដោយសុភម្គលនេះ មាន១ឆ្នាំប៉ុន្មានដងសម្រាប់អ្នកដែលរវល់នឹងការរកស៊ីដូចជាពួកយើងបែបនេះ លើកនេះថែមអាល្អិតសុវត្តិទៀត អារម្មណ៏ដូចជាឪពុកម្តាយគេបណ្តើរៗហើយ ហាហាហា ចង់មានកូនដល់ហើយ….ធ្មេចបើកស្អែកចូលព្រឺក ព្រឺកចូលយប់ ពួកយើងបានទៅកំសាន្តច្រើនកន្លែងមែនទែន នៃខេត្តមណ្ឌលគិរីនេះ….

សុធាបងអោយអូនបើកមកម្តងហី? បងហត់ហើយ
ណូរា : មិនអីទេ អង្គុយអោយស្រូល ចុះ​សុវត្តិគេងបាត់ហើយមែនទេ?
សុធា បាទ គេងបាទហើយ មោះទុកអោយអូនជាអ្នកបើវិញ បកយរតែសម្រាក់ ចាំទៅដល់ទឺកធ្លាក់ចាំអូនដាស់បង អូខេ ?
ណូរា : ថាមិនអីទេ គេងទៅណាបង បងអាចបើកបាន
សុធា: ប្រយ័ត្នប្រយែងណា ចឹងអូនគេងហើយ Take Honey ណប់ចិត្ត
ណូរា : បាទ​ណប់ចិត្ត មាសស្នេហ៏ ហាហាហាហហ



 (សុធា មនុស្សដែលខ្ញុំស្រលាញ់ស្មើរ ជីវិត គ្រប់ទង្វើររបស់គេធ្វើអោយខ្ញុំ យល់ថាជាតិនេះ ខ្ញុំ មិនឯកការពេកនោះទេ កើតមកកំព្រា តែបែរជាមាននិស្ស័យជួបមនុស្សជាទីស្រលាញ់បែបនេះ មានម្តាយឪពូកក្មេក ប្រកបដោយព្រហ្មវិហាធម៏…………តាមផ្លូវដែលមានទេសភាពពណ៏បៃតងស្រស់ អម ជាមួយខ្យលអាកាស់ត្រជាក់ ដោយអំណាចនៃ អាប់ចុះ នាព្រឹកព្រលឹម រថយ្តលុចស្សីសបោះពួយសំដៅទៅកាន់កន្លែងដែលយើងប្រាថ្នា ទឺកជ្រោះបូស្រ៊ា ដ៏សែនមនោរម្យ​ )



ណូរា : អេ អា ៗៗៗៗ (ស្រែក ) (ផាំង) ​ជួយៗៗ ផង ជួយ ផង​
(សំលេងឡាន ដូចស្នូរន្ទះ បុក នឹងដើមឈើរ ប្រកមាត់ផ្លូវ ព្រោះ តែផ្ទុះកង់រតយន្តមុខ ណូរា ឈាម រហាម ស្រោច លើ មុខ ព្យាយាមស្រែកអោយគេ ជូយ ដោយដៃម្ខាង ប្រឹងទាញស្រវា អាវក្មួយប្រុស ដែលដួល ផ្ទុប មកនឹងកៅអីមុខ សន្លប់បាត់ស្មារតី អារម្មណភ័យ ក្មួយប្រុស អារម្មណ៏ភ័យ មនុស្សដែលខ្លួនស្រលាញ់ មុខ ស្រោចដោយឈាម ធ្លាក់ចេញពីទ្វាឡាន ទៅ ព្រៃម្ខាង នៅ នឹងផ្លូវ ផ្សែងហ៊ុត្រឡូម ណូរា ព្យាយាម ប្រមូលស្មារតី​ រើសម្រះខ្លួនចេញពីឡាន ដោយបារម្មពីមនុស្សទាំងពីនាក់នេះ តាមផ្លូវដ៏ស្ងាត់ជ្រងំភ្លាមៗ គ្មានអ្នកជួយ តែដោយអំណាចគុណបុណ្យព្រះ មានអ្នកដំនើរដូចគ្នា ជិះកាត់ ចុះជួយយកអាសារ ព្យាយាម សង្រោះពួកគេចេញ ពីឡាន ព្រោះខ្លាចផ្ទុះ មួយសន្ទះក្រោយទើបមានឡានពេទ្យមក ដល់​សុវត្តិ ត្រូវដឹងបញ្ចូន មកកាន់មនញទីពេទ្យខេត្ត ភ្លាមៗ ចំនែក សុធា ពេទ្យជំនាញព្យាម ធ្វើចលនា ដង្ហើម ឃាត់ឈាម តែយឺតពេល ទៅហើយ…..គាត់ចាកចេញ ដោយមិនបានលា……)
ណូរា ទេ ទេៗៗ២ ជួយ ផង សុំជួយគាត់ ផង សូមជួយដឹកគាត់ទៅកាន់មន្ទីពេទ្យសិន គាត់មិនអីទេ សុធា សុធា ដឹងខ្លួនឡើង សុធា អូន ដឹងខ្លួនឡើង ប្រពន្ឋសម្លាញ់ សូមអង្វរជួយគាត់ផង សូមជួយគាត់ផង អូន អូន ដឹងខ្លួន ដឹងខ្លួនឡើងបងសុំអង្វរ កុំទុកបងចោលអី គ្រូពេទ្យ គ្រូពេទ្យសុំជុំួយគាត់ផង សុធា សុធា អូន អូន កុំអី កុំអី ព្រះអើយ សូមអង្វរ ដឹងខ្លួនឡើង ប្រពន្ឋសម្លាញ …………ជួយផង សូមជួយប្រពន្ឋខ្ញុំផង

អរគុណនូវការចំណាយពេលដ៏មានតំលៃរបស់អ្នករាល់គ្នា ជួបគ្នានៅភាគក្រោយ សដ្ឃឹមថា គ្រប់យ៉ាងនឹងកាន់តែប្រសើរទៅចុះជូនពរអ្នកមិត្តអ្នកអានជួបតែសំណាងល្អណា ជួបគ្នានៅភាគក្រោយ
ណារ័ត្ន ឃូល

អរគុណ​

សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ស្វាគមន៏មកកាន់ភាគបញ្ចប់នៃរឿង "វិញ្ញាណស្នេហ៏" កាលភាគមុនយើងបានដឹងហើយថា បងខ្មោចបានជួបជាមួយនឹងគ្រួសារគាត់វិញ ហើយ នេះជាអ្វីដែលគាត់ប៉ងប្រាថ្នា ស្នេហា និរាសព្រាត់ប្រាស់ ជាង២០ឆ្នាំ តែតោលម្នាក់ឯងរហូតដល់បាន ជួបកម្លោះសង្ហា សិទ្ឋិ អូតែបើយើងយាយពីសិទ្ឋិ តើគាត់នឹងទៅជាបែបណា នៅពេលដែលបងខ្មោចស្គាល់គ្រួសារខ្លូនវិញ? ឬនេះ បង្ហាញថាសិទ្ឋិ អស់ពេលដែលនៅក្បែរ មើលថែរ ហើយមែនទេ? តោះចូលទៅអាន ជាមួយគ្នា ជាមួយភាគបញ្ចប់នៃរឿង វិញ្ញាណស្នេហ៏....

វិញ្ញណស្នេហ៏ ភាគបញ្ចប់
និពន្ឋដោយ: ណារ័ត្ន ឃូល 
Page​​​   ​ ​  ​​  : MSMប្រលោមលោកស្នេហ៏​




អ៊ុំប្រុសសម្រែកឈឺចាប់នៃការប្រាត់ប្រាស់ពីមនុស្សដែលខ្លួនស្រលាញ់ ទាំងមិនបានត្រៀម ចិត្ត​នេះហាក់ថ្មីៗពេកហើយ ខុសគ្នា តែប៉ុន្នាននាទីប៉ុនោះ គេ បែរជា ទៅចោលអ៊ុំ ដោយមិនលា ទៅជាមួយពាក្យ សន្យា (បុរសចំនាស់ យកដៃជូតទឹកភ្នែក សម្លែងកូនប្រុស រឹងមាំ ស្រែកទ្រហយំ ដោយឧបនាឡិកានេះជាប់)
ចុះ បងសុវត្តិ ?
អ៊ុំប្រុស: សុវត្តិពេលនេះ បោកក្បាលនឹងកៅអី របួសធម្មតា នឹងរលាត់ដៃជើង តែ សុធា វិញត្រូវ ខ្លាំងដោយសារ គេនៅកៅអីមុខ ហើយខ្ទៀតចេញពី ឡាន ទៅផ្ទុបនឹងគល់ឈើ បើសិនអ៊ុំព្រម ដូរអោយគេចេញ ចឹងអ្នកនៅកៅអីនោះ គឺជាអ៊ុំមិនខាន សុធាប្រាកដជាមិនអី នេះមកពីអ៊ុំ ច្រើនឆ្នាំមកនេះ អ៊ុំបន្ទោសខ្លួនឯងរហូត មិន​គួរចឹងសោះ ទេវតាដាច់ព្រះទ័យម្លេះ ពង្រាត់មនុស្សដែលខ្ញុំ​ស្រលាញ់ស្មើរជីវិត ចាកចេញ ដោយគ្មានពាក្យលាអីមួយម៉ាត់ ….
(ប្រុសចំនាស់ ទម្លាក់ខ្លួនមួយទំហឹងលើកៅសាឡុង ដៃកាន់ក្តោបនាឡិកា ម្តងនេះគាត់យំយកតែ
ម្តង អ្នកដ័ទៃលឺតែសំលេងគាត់យំទេ​តែខ្ញុំ វិញ គឺលឺសំលេងម្នាក់ទៀតដែលកំពុងតែយំសោកបោកខ្លួន សស្រាក់ អ្នកណាយល់អារម្មណ៏នេះ គូស្នេហ៏មួយគូរដែលតស៊ូ គូរស្នេហ៏មូយដែលមាន     សុភម្គល មានការយល់ស្រប់ពីអ្នកផ្ទះ ញាតិមិត្តតែបែរជាមករងគ្រោះ ព្រាត់ប្រាស់បែបនេះទៅវិញ…..បងខ្មោច ព្យាយាម ប៉ះ និងស្រវាអោប អ៊ុំប្រុស តែគាត់នៅតែធ្វើវាមិនបាន បានត្រឹម សម្លឹងស្រក់ទឹកភ្នែក…………… )
បងសុធា គាត់នៅទីនេះទេអ៊ុំ  (គ្រប់គ្នា ស្រឡាំងកាំង នឹងពាក្យសំដីខ្ញុះ បងសុវតិ្តបើកភ្នែកធំៗមើលមកខ្ញុំ )
អ៊ុំប្រុសក្មួយនិយាយអី ?
គឺ បងសុធា គាត់កំពុងអង្គុយជិតអ៊ុំ នេះទេ 
សុវត្តិសិទ្ឋិ ??? “”
មែនគឺគាត់នៅទីនេះទេបង វិញ្ញាណគាត់នៅក្នុងនាឡិកា នៅមិនទាន់ទៅណាទេ (ខ្ញុំ រៀបរាប់ប្រាប់គាត់ពីដំនើរដែលខ្ញុំ បានដឹងពីរឿងនេះ )
អ៊ុំប្រុស: បាន បាន ហើយ កុំព្យាយាម លួងលោមអ៊ុំអី
ទេ ជាការពិត អ៊ុំមាន ប្រអប់ឈើ មូយ មានចិញ្ចៀនពីរវង់ មួយ របស់បងសុធា មួយទៀតជារបស់អ៊ុំ ជាចិញ្ចៀន បញ្ចាំចិត្ត មែនទេ? វាជាចិញ្ចៀនលាត ដាំពេជ្យ៣គ្រាប់ នៅខ្នងចិញ្ចៀន មានឆ្លាក់អក្សរ S&N មែនទេ ???  (ម្តងនេះ អ៊ុំប្រុស និងបងសុវតិ្តស្ងាត់ឈឹតែម្តង)
អ៊ុំប្រុស: ហេតុ ៗ​ហេតុអី​ ក្មួយដឹង ???
គឺបងសុធា ពិតជានៅទីនេះមែន  (បុរសចំណាស់ធ្លាក់នាឡិកាពីដៃ ភ្នែក​កឡើងក្រហម ដៃទាំងពីរ ចាប់ខ្ញុំជាប់ អង្រួនស្ទើរ រំជួយផ្ទះ)
អ៊ុំប្រុស: គេនៅឯណា? សុធាៗៗ អូននៅទីនេះមែនទេ? ដាច់ចិត្តម្លេះ? ម៊េចមិនអោយបងជួបអូន ម៊េចនៅលាក់បងដល់ណាទៀត ជាង២៥ ឆ្នាំកន្លងហើយ ដែលបងនៅម្នាក់ឯងឬនៅមិនទាន់គ្រប់គ្រាន់សំចិត្តអូនទៀត???
(បងខ្មោច ព្យាយាម ស្រវាឧបមនុស្សដែលខ្លូនស្រលាញ់ តែទោះយ៉ាងណា​ នៅតែមិនអាចប៉ះពាល់គាត់បាន បងខ្មោចបានត្រឹម តែសម្រក់ទឹកភ្នែក ស្រែកយំម្នាក់ឯង )
គាត់នៅឈរពី មុខអ៊ុំតែម្តង គាត់ព្យាយាម​ទាក់ទងអ៊ុំ តែ គាត់ធ្វើមិនបាន​​ 
អ៊ុំប្រុស: សុធាៗៗ ហិហិហិហិ (គាត់សម្លឹងទៅត្រង់ មាត់ដង្ហោយហៅ​ ម្ចាស់ស្នេហ៏ ទាំងដែលខ្លូន​ មិនដឹងថា ពេលនេះ គាត់មានសភាពបែបណានោះទេឃើញបែបនេះ ខ្ញុំ ពិតជាឈឺជំនួសគាំត់មែន បងសុវតិ្ត ឈរគ្រៀក និង​អ៊ុំប្រុស​ជាប់ បាររម្មណ៏ក្រែងគាត់ដួល)
(ខ្ញុំ ចង់ជួយគាត់អោយមើលឃើញបង ខ្មោចដែរ តែខ្ញុំបានត្រឹមតែបួងសួង ដល់លោកតា វត្ថុស័ក្តសិទ្ឋ គុណបុណ្យនៃអំពើល្អជួយអោយដូចបំណងនៅពេលនេះ…..បងខ្មោចធ្មេចភ្នែក បួងសូងតាមខ្ញុំ តែខ្ញុំមិនដឹងគាត់អ្វើអីខ្លះទេ គ្រាន់ដឹងថា ពេលនេះ កាន់តែត្រជាក់ទៅៗៗ ទាំងបងសុវត្តិ និងអ៊ុំប្រុស ក៏ចឹង លើកដៃសំពះដូចគ្នាដែរ )
សុវត្តិអ៊ុំ អ៊ុំ ៗៗ (ស្រែក)
អ៊ុំប្រុស: សុ សុ សុធា អូនៗ (គាត់ស្ទុះ ឧបស្រវាមនុស្សដែលខ្លួនស្រឡាញ់ ដែលបែកឃ្លាតពីទ្រូវជាង២៥ឆ្នាំ ក្តីនឹករលឹកធំជាងមហាសមុទ្យ ការឈឺចាប់នៃកានិរាសនេះ គ្មានអ្វីពណ៏នា តែទោះជាគាត់ព្យាម ស្រវាយ៉ាងណាក៏នៅតែមិនអាចប៉ពាល់បងខ្មោចបានដូចគ្នា)
សុធាបានហើយ បានហើយ បងមិនអាចប៉ះពាលខ្ញុំបានទេ ពេលនេះ អូនជាខ្មោចហើយ ពួកយើងនៅភព២ផ្សេងគ្នា សុំទោសគ្រប់យ៉ាងពិតជាសុំទោសមែន បងលំបាកពេកហើយ ពេលដែលគ្មានអូននៅក្បែរ សុំទោសដែលអូនមិនអាចកំដរបងដល់ចាស់បែបនេះ សុំទោស ហិហិហិហិ



អ្នកទាំងពីរ បង្ហូរទឹកភ្នែករៀបរាប់ពីក្តីស្រលាញ់ ពីក្តីនឹករលឹក គ្រប់យ៉ាងដែលគេបានឆ្លងកាត់ អ៊ុំប្រុស ធ្វើបាននៅអ្វិដែលគាត់សន្យា គាត់មើលថែអ្នកមានគុណបងសុធាបានយ៉ាងល្អ គ្រប់រឿងដែលបងសុធា ចង់បាន ជាក្តីស្រម័យអ៊ុំប្រុសធ្វើវាបានគ្រប់ ចិញ្ចៀនបញ្ចាំចិត្តក៏រក្សាវានៅយ៉ាងល្អ អ្នកទាំងពីរបន្ទាប់ពីទឹក ភ្នែកចូលដល់ស្នាមញញឺម បងសុវត្តិថា អ៊ុំប្រុសលែងសើចបែបនេះយូណាស់មកហើយ ថ្ងៃនេះ គាត់បានជួបមនុសុ្សដែលខ្លូនស្រលាញ់ នេះជាអ្វីដែលគាត់ប៉ង់ គាត់តែងសម្លឺង ទៅកាន់ចេតិយក្រោយផ្ទះដែលមានក្បាច់រចនាល្អប្រណិត ខ្ពស់ផុសពីដៃ នៅចំកណ្តាលចំការ ផ្កាម្លិះសង្ឃឹមថាថ្ងៃណាមួយគាត់ និងបានជួបមនុស្សដែលខ្លូនស្រលាញ់ម្តង ក៏អស់ចិត្តក្នុងឆាកជីវិត គាត់ប្រតិ​បត្តិ ធម៏អាទ៏ បុណ្យទាន ថ្ងៃសីលមិនដែលខាន បាយសម្លរប្រគេនព្រះសង្ឃ មើលថែរអ្នកមានគុន ដោយធម៏មេត្តា អំណាចនៃកុសល្យផលបុណ្យ ជួយតាមថែរគាត់ ដូចចេ្នះហើយបានខ្ញុំ ឆ្ងល់ថាហេតុអីបងសុធាជាខ្មោចអនាថាទេ តែមេចក៏គាត់មានចំនុចពិសេសច្រើនម្លេះ ក្រអូបជាប់ ទៅណាមកណាមិនពិបាកទេ នេះមកពីកុសល្យផលបុណ្យដែល គាត់សាង និង អ្នកផ្ទះឧទិសជូនគាត់នោះអី ត្រជាក់ត្រជុំ ដូចទឹកអម្រឹត)

អ៊ុំប្រុសអុនកុំបារម្មអ៏លោកពុក អ្នកម៉ែ មិនអីទេ ថ្ងៃស្អែកនេះគាត់ឡប់មកវិញ គាត់ពីតជារីករាយ ណាស់ហើយ
សុធាអរគុណ បង​ តែបង កុំជំរាបគាត់អី លោកទាំងពីរចាស់ៗហើយ គាត់បានធ្វើចិត្តហើយ បើគាត់ដឹងថាខ្ញុំ នៅវិលវុលបែបនេះគាត់ពីជាពិបាកចិត្តទៀត ដូចនេះ មិនបាច់ទេ បងគ្រាន់តែជំរាប់គាត់ថា បងយល់សប្តិឃើញខ្ញុំ ជំរាបពីសុខទុក្ខខ្ញុំ បានហើយ បែបនេះ គាត់ពិតជាសប្បាយចិត្តមិនខាន
អ៊ុំប្រុស: ហ៊ឹម ល្អតើ …. បង និងនិមន្តពព្រះសង្ឃ ធ្វើបុណ្យចំរើនកុសល្យជូន ពុកម៉ែ នឹងឧទិសកុសល្យជូនអូន យើងធ្វើបុណ្យព្រមគ្នា ជាមួយគ្នា បើទោះជាអូននៅភពផ្សេងក៏ដោយ ចិត្តស្នេហ៏នេះនឹងមិនប្រែប្រូលឡើយ
សុធាអរគុណ អរគុណ បងខ្លាំងណាស់



            អ្នកទាំងពីរដើរបណ្តើរជជែកគ្នាបណ្តើរ កាត់ស្បៃងងឹត តម្រង់ទៅ ចេតីយបងសុធា…….គូរស្នេហ៏ដែលស្រលាញ់គ្នាស្មើរជីវិត ដែលបែកគ្នាជាយួរមកហើយ ជួបគ្នាជាថ្មីលើកទីមួយ ម្នាក់ជាមនុស្ស ម្នាក់ជាមនុស្សជាខ្មោច ដែលមិនអាចបប៉ះពាល់គ្នាបានគិតទៅមើល សេចក្តីនឹករលឹកនេះ មិនអាចកាត់ថ្លៃបាននោះទេ………… ចំនែកខ្ញុំវិញ ខ្ញុំអាចទេមិនយូរមិនឆាប់គាត់នឹងចាក់ចេញ ឥលូវនេះបងខ្មោចរកឃើញអ្នកផ្ទះ តួរនាទីរបស់ខ្ញុំក៏ជិតអស់ ជំហានបន្ទាប់ខ្ញុំត្រូវមើលថែរខ្លួនម្តង ឯបងសិនមានគូរ មានសុភមង្គល ហើយ រីឯ បងខ្មោចក៏ដូចគ្នា ចឹងខ្ញុំគួរធ្វើអីប​ន្តរទៀត …………….???
…………………
            សំលេងភ្ញៀវអើងកង ញាតិមិត្តប្រុសស្រីជុំគ្នា ពីធីប្រគេនចង្ហាន់ ដាក់បាត្រ ធ្វើបុណ្យឧទ្ទិសកុសល្យ តាមសទ្ឋាជ្រះថ្លា មើលទៅអ៊ុំប្រុសណូរូពិតជារីករាយដល់ហើយ អ្នកមានគុណឪពុកម្តាយគាត់ ក៏សប្បាយចិត្តណាស់ដែរ តែគួរអោយស្តាយបងខ្មោច មិនបាននៅទីនេះ ព្រោះតែគាត់ មិនហ៊ាននៅម្តុំនេះ ខ្លាចក្រែងអ្នកផញទះដឹង ព្រោះថា ចាស់ចាស់កាន់ធម៏អារទ៏​អាចនឹង មើលឃើញគាត់។
            បន្ទាប់ពីពីធីបុណ្យចំរើនព្រជន្មរួចសព្វគ្រប់ទៅ បងខ្មោច ទទួលបាននៅកុសល្យពេញបរិបូណ៏ ដោយត្រជាក់ត្រជុំ។ប៉ុន្តែទោះជាគាត់គេយ៉ាងណាក៏មិនអាចបិទបាំងពីអ្នកមានគុណគាត់បានដូចគ្នា គ្រួសារមួយដែលបែកគ្នាជាង២ទ.ស វិលមកជួបជុំគ្នាជាថ្មី នៅលើលំនៅឋានដែលបង្កើតឡើងតាមក្តីស្រមៃ និងការខិតខំរបស់គ្រូសារគាត់។ បងខ្មោច ននិងអ៊ុំប្រុស ក្រាបសំពះបាទជើងអ្នកមានគុណទាំងទ្វេរ បើទោះជាពេលនេះ ពួកគាត់រស់នៅភពផ្សេងគ្នាក៏ដោយ ឃើញបែបនេះ ខ្ញុំ ផ្ទាល់លើកដៃប្រណម បន់ស្រន់ទេវតា អរគុណដែលបានអនុញ្ញាតិអោយគាត់បានជុំគ្នា ទោះជាយ៉ាងណា ក៏វាជរឿងពិសេសបំផុតដែរ ចុងក្រោយខ្ញុំអាចធ្វើបាន នៅពាក្យសន្យា ខ្ញុំបានជួយនឹងបំពេញតួរនាទីរបស់ខ្លួនបាន អរគុណទេវតា អរគុណលោកតា អរគុណ វត្ថុស័ក្តដែលជួយ សម្រេច នឹងតាមថែររក្សាកូនចៅ….

            ពន្លឺច័ន្ទ ដ៏ស្រទន់រះចាំងមកលើផ្ទៃទឹកស្ទឹងសង្កែរ ជំនោរ បកផាតប៉ះចុងស្លឺក ប្រក់ដំបូល សំលេងសត្វរៃយំ រំពង ក្បែរបង ពិដោក្លិនផ្កាម្លះបក់ផាត់ ចុងជ្រមុះខ្ញុំ សំលេងបន្លើ បង្ហើរពីក្រោយដ៏ស្រទន់មកកាន់ខ្ញុំវង់ភ័ក្រប្រុសល្អដែលពេញដោយពន្លឺ ស្នាមញញឺម ស្រស់ដែលមិនសាបសូន្យ ជាមួយពន្លឺកែវភ្នែក សម្លែងត្រងមកចំបេះដូងខ្ញុំ ដំនក់ទឹកភ្នែក ហូរស្រក់ជាមួយស្នាមញញឹម ទៅកាន់ប្រុសល្អដែលកំពុងឈរ ទល់នឹងមុខ
(កុំយំ អូនកុំយំ បានទេ? កុំយំអី ) សំលេងពិរោះ អរង្វរ ក ខ្ញុំ ដឹងថាគាត់ ចង់អោយខ្ញុំ រីករាយ តែពេលនេះ ខ្ញុំពិតជារីករាយមែន ទឹកភ្នែកនេះ មិនមែន ខូចចិត្ត ឬពិបាកចិត្តអីនោះទេ គឺជាទឹកភ្នែករំភើបទៅ      វីញទេ
អូន មិនអិទេ ពេលនេះ អូនធ្វើបានហើយ អាច អាចសំរេចបំណងប្រថ្នាបងបានហើយ ឥលូវ បងនៅមានបំណងទី៣ពីខ្ញុំ ពេលនេះ បងអាចប្រាប់បាននៅ ថាបងចង់បានអីទេ ឃើញទេខ្ញុំអាចធ្វើវា បានបញ្ចាក់ថា ខ្ញុំមិនអន់ទេ មែនទេ ប្រាប់មក    សម្តី ស្តាប់ទៅដូចជារូបខ្ញុំនេះផ្ទាល់ ពិតជាឡូយណាស់អញ្ចឹង តាមពីខ្ញុំ ខ្លាចណាស់ ខ្លាំច ថាបំណងចុងក្រោយរបស់គាត់គឺចង់អោយខ្ញុំភ្លេចគាត់….



ខ្មោច: អរ អរគុន អូន អរគុណអូនមែនទេ គុណអូនជាតិនេះបងសុំ ចាំជាតិក្រោយចាំ ចាំបងសងអូន ជាតិក្រោយមែនពីតបងសុំជួប គូរស្នេហ៏បងម្តងទៀត ហើយបងសុំធ្វើជាបងប្រុសបង្កើតប្អុន ជាអ្នកទទួល និងមើលថែរប្អូនអោយល្អ សុំអោយបុណ្យកុសល និងអំពើល្អ ប្អូនជូយប្អូនអោយមានតែស្នាមញញឹម និងសុភមង្គល បំណងប្រាថ្នា របស់ទី៣ គឺបងចង់អោយប្អូន រស់នៅជាដោយរីករាយ មើលថែខ្លួនឯងអោយល្អ ត្រូវចាំត្រូវរស់នៅដោយរីករាយបានទេ??? សន្យានឹងបងមក ពេលបងមិនៅ ប្អូនត្រូវមែថែរខ្លូនអោយល្អ 
ហាហហាហាហ សាមញ្ញពេកហើយ ពិតណាស់ ខ្ញុំ ប្រាកដជារីករាយ ដូចពេលនេះចឹង ខ្ញុំកំពុងតែរីករាយ មិនអីទេ ប្អូនសន្យា ប្អូនអាចធ្វើបាន តែបងនៅជំពាក់បណងខ្ញុំ ២ទៀតនោះអី??? 
ខ្មោចបាទ ប្អូននិយាយមក
ទី១ អរគុន ចំពោះក្តីស្រលាញ់របស់បង ទី២បងមិនត្រូវគិតថា បងជំពាក់ខ្ញុំនោះទេ មិនត្រូវខ្លាច បារម្ភនោះទេ ទី៣បងត្រូវតែរីករាយ ជួនពរបង និងឆាប់បានជុំគ្នា ជាមួយមនុស្សដែលខ្លួនស្រលាញ់ឆាប់
ខ្មោច: អូន ៗៗៗ (បងខ្មោចស្ទុះមកឧបខ្ញុំទាំងកំរោល ខ្ញុំក៏មិនដឹងដែរ មិនយល់ដែរ ថាហេតុអីពេលនេះពូកខ្ញំអាចប៉ះពាល់គ្នាបាន នេះជាលើកទីមួយហើយដែលពួលយើងបានស្និតគ្នាបែបនេះ ដងខ្លួនដ៏រឹងមាំ ដើមទ្រូងដ៏ទូលាយ រង្វង់ដៃដ៏កក់ក្តៅ ត្រងកង់ខ្ញុំ ធាតុត្រជាក់ដែលចេញពីគាត់ មិនបានធ្វើអោយខ្ញុំរងានោះទេ តែអំនាច់នៃក្តីស្រលាញ់​ធ្វើអោយខ្ញុំកាន់តែកក់ក្តៅ ខ្ញុំ ងើយមើលមុខប្រុសល្អ ជាមួយស្នាមញញឹម ម្រាមដៃតូចៗរបស់ខ្ញុំ ប៉ះលើផ្ទៃមុខគាត់ )
នេះ នេះ ជាការពិតមែនទេ ??? (បងខ្មោចញញឹម មកកាន់ខ្ញុំ ដោយ ឧបក្បាលថើបថ្ងាស់ខ្ញុំ )
ខ្មោច: មែនហើយ  បងអរគុណ ប្អូនច្រើនណាស់ ប្អូនសំលាញ់សុំថែខ្លួនណា….បងលាហើយ(ប្រុសល្អក៏រសាត់ពីខ្ញុំម្តងបន្តិចម្រងបន្តិច បើទោះជាខ្ញុំ ប្រឹងចាប់ យ៉ាងណាក៏បានត្រឹមផ្សែង)



បង បង បង កុំ កុំអី កុំអី កុំអី កុំទៅអី ហិហិហិហិហិ សូមអង្វរ…..បង បងៗៗៗៗ អូតាម តាមពិតខ្ញុំ​យល់សិប្តិតើ អេតែនេះ នេះ គឺ នាឡិកានោះតើ មេចបាន មកនោះក្បាលដំនេកខ្ញុំទៅវិញ គឺ បង បងខ្មោច បង   (ខ្ញុំកាន់នាឡិការត់ចេញមកខាងបន្ទប់ ពន្លឺផ្កាយតូចៗ កំពុងចាំងជះ ពេញវេហា ពិដោផ្កាម្លិះ​ជះ សាយ ពេញបរិវេនផ្ទះ បុរសចំនាស់ កំពុងឈរនៅលើផ្ទះ សម្លឺងមើលទៅលើមេឃ កាយវិការ នឹងជំហរ ហាក់មិនអាចទប់លំនឹងខ្លួនបាន ឃើញដូចនេះ ខ្ញុំរត់សំដៅលើផ្ទះ )
អ៊ុំ ៗៗ មិនអីទេ មែនទេ ? ហេតុ អីមិនសម្រាន្ត  (គាត់ស្រក់ទឹកភ្នែក កែវភ្នែកទាំងគូរសម្លឹងមកកាន់ខ្ញុំ ដៃឆ្វេងកាន់ក្តោបនាឡិកា ជាប់ ដៃស្តាំ អ្អែលក្បាលខ្ញុំ ដោយក្តីស្រណោះ )
អ៊ុំប្រុសគេទៅហើយ គេទៅហើយ គេទៅចោលអ៊ុំទៀតហើយ តើអ៊ុំត្រូវចាំគេដល់ពេលណា ទៀត បាន បានជុំគ្នា (លឺដូចនេះ ខ្ញុំ បែរជាញញឹម ទៅកាន់គាត់ រង្វង់ដៃដែលណែនក្តន់របស់ខ្ញុំខំលាតត្រដាងអោបគាត់ បុរសចំណាស់យំ ដង្ហកដូចកូនក្មេង)
(ខ្ញំ​បំរាស់ខ្លួនចេញ ពីគាត់ កែវភ្នែក សំលឹងមើលទៅមេឃ ពន្លឺផ្កាយរាប់ពាន់គ្រាប់ កំពុងបញ្ចេញ ពន្លឺ បំភ្លឺរាត្រី ដែលកំពុងតែហ៊ុំព័ទ្ឋ ដោយស្ពៃងងឺត ជំនោបក់ផាត់ ជាមួយក្លិនពិដោផ្កាម្លះ ប៉ះចំចុងជ្រមុះ ពួកយើង បុរសចំណាស់ ដកដ្ហើមស្រូបយក ដោយស្នាមញញឹម គាត់កាន់ដៃ ខ្ញុំជាប់ ដោយដៃម្ខាងទៀតរបស់ពួកយើង ក្តោបជាប់នៅនាឡិកា​ នោះម្នាក់ម្ខាង)


…………………………
 ហ៊ើយពេលវេលាប្តូរផ្លាស់មិនទៀង រឿងហតុកន្លង ហាក់ដូចនៅនឹងមុខ បើទោះជាគ្រប់យ៉ាងនៅមិនទាន់បានល្អប្រសើរក៏ពិតមែនតែ វាមិនអាក្រក់បំផុតនោះទេ ខ្ញុំក្លាយខ្លួនជាជំនួយការបងសុវត្តិ ក្នុងការមើលថែរចំការផ្កាម្លិះ នេះ ជាមួយនឹងអ៊ុំប្រុស មិនមែនធ្វើការស៊ីប្រាក់ខែទេ គឺចែកប្រាក់ចំនេញតែម្តង គ្រួសានេះ នៅសល់តែយើង៣នាក់តែប៉ុននោះ បន្ទាប់ពីបងខ្មោចចេញផុតទៅ  ២ឆ្នាំក្រោយ លោកអ្នកមានគុណ របស់គាត់ក៏បានចែកឋាន បន្តរបន្ទាប់ដោយជរាពាធ ចំនែកអ៊ុំប្រុសវិញសុខភាពក៏មិនសូវល្អប៉ុន្មានដែរ ប្រុសចំនាស់ នេះមើលទៅគាត់ដូចជារស់តែកំដរពេលវេលាតែប៉ុននោះ ខ្ញុំ នឹងបងសុវត្តបំពេញតួនាទី ប្រៀបដូចជាកូន ដូចជាក្មួយ មើលថែគាត់ មុខជំនួញ ត្រួវបានពូខ្ញុំជាអ្នកមើលការខុសត្រូវជំនួស មួយវិញទៀត អ្នកផ្ទះខ្ញុំវិញបានដឹងរឿងទាំងអស់ ខ្ញុំពិតជាសំណាងណាស់ដែល អ្នកផ្ទះចិត្តសណ្តោស តែពេលនេះសម្រាប់ខ្ញុំ ទោះអ្នកផ្ទះ មិនអនុញ្ញាតិអោយខ្ញុំ មានស្នេហាជាមួយមនុស្សប្រុស ក៏គ្មានបញ្ហា ដែរ ស្នេហាពេលនេះសម្រាប់ខ្ញុំប្រៀបដូចខ្យល់ដែលគ្រាន់តែបកផាត់រសាត់កាត់មុខ ហើយករលាយបាត់ដដែល…….



            កៅអីផ្តៅ បង្អែក នៅនឹងយ៉មុខផ្ទះ​បុរសចំនាស់ អង្គុយ យោលម្នាក់ឯង ក្រោមពន្លឺនៃព្រះទិន្នក ពណ៏មាសចាំងចូល បាច់សាច ដោយពន្លឺមាស យូរៗម្តងគាត់ញញឺម តែឯង
អ៊ុំប្រុសអូសិទ្ឋិ មកដល់ពីកាលកូន? អត់ដាស់អុំផង ចេះមកអង្គុយមើលអុំ គេងចឹងកើត ចុះណាសុវត្តិ?
បាទ អ៊ុំមួយសន្ទុះហើយ បងសុវត្តិគាត់ កំពុងគិតលុយ អោយថ្លៃផ្កានៅក្រោយផ្ទះ​ជាមួយឈ្មួញ ខ្ញុំឡើង មកយកលុយអាប់ ឃើញអុំសំរាន្តស្រូល ក៏អង្គុយមើលអុំម្លែតទៅ​ យល់សប្តិល្អណាស់មែនទេ បានអុំញញឺម រហូតចឹង 
អ៊ុំប្រុស: ហាហាហហាហ មែនហើយ អ៊ុំសុបិន្តឃើញសុធា  មានអារម្មណ៏ថាសុធានៅក្បែរពួកយើងជានិច្ច
(ខ្ញុំ ញញឺមទៅកាន់គាត់) មែនហើយ អ៊ុំ សុំទោសផងខ្ញុំ កាត់យលសិប្តិល្អរបស់អ៊ុំហើយ 
អ៊ុំប្រុស: អូនមិនទេក្មួយ
បាទ អ៊ុំ ក្មួយ ទោជួយបបងសុវត្តិសិន អ៊ុំសម្រាន្តទៀតចុះ 
            បុរសចំនាស់ យកដៃអង្អែលក្បាលខ្ញុំ ញញឺមអោយសញ្ញា បន្ទាប់មកខ្ញុំ ក៏ចាកចេញទៅ ទាំងញញឹមក្នុងចិត្ត បងខ្មោចអើយ ខ្ញុំ ក៏នឹកបងដូចគ្នា អ្នកគ្រប់គ្នា នឹកបងណាស់ អគុណសម្រាប់វត្តមានរបស់បង ដែលធ្វើអោយក្មេងប្រុសម្នាក់នេះ មានស្នាមញញឹម រឹងមាំ ថ្វីបើបងមិននៅទីនេះ តែអរគុណ អនុស្សាវវរីយរបស់ពួកយើង នឹងកំដរខ្ញុំ ដល់ថ្ងៃស្លាប់……
………………….

ជំនោរាត្រី ដែលគ្មានដួងខែ រថយន្តលុចស្សីស ពណ៏ស ស៊េរី ៣៣០ បោះពួយនៅលើផ្លូជាតិ ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ ដែលបើកបរដោយខ្ញុំផ្ទាល់ ប្រុសសង្ហារដែលអង្គយក្បែរខ្ញុំ កំពុងគេងលង់លក់ស្រួល ជាមួយដំនេក មើលទៅគាត់ដូចជាលងលក់ស្រូលមែនទែន….ម៉ោងប្រមាណ ជា១០យប់ទៅហើយទើបពូកខ្ញុំមកដល់ផ្ទះឯភ្នំពេញ ពួកខ្ញំ ទាំងពីរមកចូលរួម ពីធីមង្គលការ បងប្អូន តែប្រុសសង្ហារបស់ខ្ញុំ នៅតែមិនទាន់ភ្ញាក់ទៀត
បង បង បងសុវតិ្ត ដល់ផ្ទះហើយ ភ្ញាក់ឡើង អួយបងក្តៅម្លេះ បងកើតអីហ្នឹង ក្តៅម្លេះ បង ​(ខ្ញុំហៅគាត់យ៉ាងណាក៏គាត់មិនព្រមភ្ញាក់សោះ ក្តៅខ្លួនខ្លាំងណាស់នេះ ខ្ញុំ ព្យាយាមគ្រាចូលទៅក្នុងបន្ទប់ ពីអ្នកអ្នកផ្ទះខ្ញុំ បើកទ្វា ទុកឡានរួចរាល់ )


           
រាត្រីដ៏សែនស្ងាត់ គ្រប់មនុស្សកំពុងតែលង់លក់ ក្រោមស្បៃអន្ខកាល់ដែលក្រាល់គ្រប ដោយភាពងងឹតសូន្យសុង ដោយអមដោយអាកាសធាតុត្រជាក់ ខ្ញុំផ្ទាល អង្គុយក្បែរគ្រែគេងប្រុសល្អ កែវភ្នែក សំលឹងមើលទៅកាន់ដួងផ្កាយតូចៗ ជាច្រើនដែលកំពុងតែព្យាយាយមបញ្ចេញ ពន្លឺតូចរបស់ខ្លួន បំភ្លឹរាត្រីនេះ តែផ្ទុយស្រឡះ យប់នេះគ្មាន ព្រះច័ន្ទ ទុកអោយដួងតារារាប់ពាន់ រះបំភ្លឺតែឯង…..

សុវត្តិ(គេងមមើរ) ​អូន អូន  
បាទ បាទ អូននៅទីនេះ អូននៅទីនេះ 
សុវត្តិ(គេងមមើរ) ​អូន អូន កុំទៅចោលបង សិទ្ឋិ សិទ្ឋិ ទុកឧកាសអោយបងផង បានទេ? កុំ កុំ….
អូននៅទីនេះ អូនៅទីនេះ គេងទៅ គេងទៅ  (ខ្ញុំយកដៃស្ទាប់ថ្ងាស់គាត់ កំដៅគាត់ដូចជាអន់បន្តិចហើយ សង្ឃឹមថាព្រឹកស្អែគាត់ នឹងល្អប្រសើរ ទៅចុះ….ហ៊ឹម ៗៗៗ ក្រៅពីពាក្យសុំទោស ខ្ញុំគ្មានអ្វីត្រូវបញ្ជាក់ប្រាបគាត់នោះទេ សុំទោស បងសុវត្តិ ចិត្តស្រលាញ់ បានរលាយសូន្យ​ អារម្មណ៏ស្នេហា ក៏លែងមាន បេះដូងនេះ បានស្លាប់បាត់ទៅហើយ សុំអោយ មនុស្សល្អដូចបង បានជួបមនុស្សល្អម្នាក់ទៀត ដែលអាចប្រគល់គ្រប់យ៉ាង នៅក្តីស្រលាញ់ជូនបង​ ដែលបងត្រូវការ បានទៅចុះ)
……………………………………………
            ផ្ទៃមេឃស្រឡះ សុរិយារាងរះ ជះចាំងលើផែនដីចាស់ដែលពោពេញដោយពន្លឹនឹងក្តីសង្ឃឹម និងស្នាមញញឹម……រដូវរំហើយ នៃខែថ្មី វាយោបោកបក់ កាត់វាលស្មៅដ៏ធំល្វឹងល្វើយ តាម ជ្រលងភ្នំខ្ពស់ទាប ប្រុសចំណាស់ ដែលមានស្បែកជ្រៀវជ្រួញ ក្នុងឯកសណ្ឋាន ដ៏សង្ហាបែបបុរសចំនាស់ អង្គុយនៅលើកៅអីរុញ កែវភ្នែក ដែលពេញដោយពន្លឺ សម្លឹងទៅជើងមេឃដ៏សែនវែងឆ្ងាយ ដៃទាំងពីរក្តោបកាន់នូវនាឡិកាបញ្ចាំចិត្ត ជាប់នឹងដើមទ្រូង កាយវិការស្រាលៗគ្មានកំលាំង កំហែង  សុខភាពកាន់តែទន់ខ្សោយ បងសុវតិ្តក្មួយប្រុសសម្លាញ់ ប្រៀបដូចកូនប្រុស អង្គុយលុតជង្គុង ជិតនឹងរទេះរុញ ចាំច្របាច់ជើងអ្នកមានគុន រំលងទៅជាង៥ឆ្នាំ គ្រប់យ៉ាងកាន់តែប្រែប្រូល អ្នកមានគុណទាំពីរបស់អ៊ុំប្រុសបានចែកឋាន ដោយជរាពាធ គ្មានអ្វីដែលទៀតទាត់នោះទេ ប៉ុន្តែអំណាចចិត្តស្នេហ៏នៅតែមិនប្រែប្រួល​បើទោះជាពេលវេលាបានផ្លាស់ប្តូរគ្រប់យ៉ាងក៏ដោយ លោកអ៊ុំណូរា នៅតែព្យាយាម រស់បំពេញតួរនាទី ជាកូនប្រុស និងពាក្យសន្យាដែខ្លួនបានជំពាក់ មនុស្សដែលខ្លូនស្រលាញ់(សុធា) គាត់រស់មកទាល់ពេលនេះ យ៉ាងរីករាយជាមួយស្នាំញញឹម​ និងជំនឿរចិត្តថា គាត់នឹងបានជួបមនុស្សដែលខ្លូនស្រលាញ់ ក្នុងពេលឆាប់ៗនេះ….៥ឆ្នាំកន្លង បន្ទាប់ពីអ្នកមានគុនទាំងពីរបានចែកឋានទៅ សុខភាព អ៊ុំប្រុសណូរា ក៏កាន់ទន់ខ្សោយទៅ គាត់មានប្រសាសន៏ថា តួរនាទីរបស់គាត់ពេលនេះចប់ហើយ ដល់ពេលដែលគាត់ធ្វើតាមអ្វីដែលគាត់ចង់ធ្វើហើយ។ អ្នកផ្សេងអាចមិនយល់ តែចំពោះខ្ញុំ​នឹងបងសុវត្តិប្រាកដជាយល់ពីគោលបំណងគាត់។ អ៊ុំប្រុសសុធា បានចាកចេញពីយើងយូណាស់ហើយតាំងពី ពីធ្វើបុណ្យ បាំស្គូល បញ្ចូនកុសល្យ ជួនគាត់នៅឯផ្ទះចំការខេត្តបាត់ដំបង មក គាត់អស់វេលានៅជាមួយពួកយើងនៅឋានមនុស្ស ពេលនោះជាលើកទីពីរដែលខ្ញុំមានអារម្មណ៏ថាបាត់បង់មនុស្សដែលខ្លូនស្រលាញ់ បើទោះជាខ្ញុំដឹងថាម្នាក់នោះ មិនមែនខ្ញុំ ក៏ដោយ តែមួយរយះពេលដែលមានគាត់(បងខ្មោច)កំដរខ្ញុំ ពួកយើងនៅជាមួយគ្នា ពេលវេលានោះជាស្នេហា ជាពេលវេលាដ៏អស្ចារ្យ យ៉ាងណាៗ ក៏ជួនពរគាត់ នឹងមនុស្សដែលគាត់ស្រលាញ់ ពេញដោយសុភមង្គល សង្ឃឹមថាអ៊ុំប្រុសណូរា នឹង បានជួបជុំជាមួយមនុស្សដែលខ្លនស្រលាញ់ឆាប់ៗនេះទៅចុះ​។
………………………….




សុវត្តិហេយ ធ្វើអីហ្នឹង ឈរម្នាក់ឯងនៅត្រង់នេះ មិនរងារទេឬយ៉ាងណា

អូរបាទបង ខ្ញុំ​មិនអីទេ បង គ្រាន់តែលង់នឹងសម្រស់ រាត្រី តែប៉ុននោះ ចុះ អ៊ុំប្រុសសម្រាន្តហើយ
សុវត្តិ: បាទអូ​ន គាត់សម្រាន្តមុននេះបន្តិច
 (គាត់និយាយដោយសម្តីពិរោះជាមួយនឹងជំហានមួយៗ តម្រង់មករកខ្ញុំរយះពេល៥ឆ្នាំកន្លងនៅមានគាត់ កំដរដែរ ខ្ញុំស្ទើរក្លាយជាសមាជិកនៃគ្រួសារនេះបាត់ទៅហើយ​ ព្រោះតែទទួលពាក្យពីបងសុធា(ខ្មោច) ជួយមើលថែរអ៊ុំប្រុសណូរា តែទំនាក់ទំនងនេះ នេះកាន់តែស្និតឡើងៗ បើនិយាយពីស្នេហារវាង ប្រុសសង្ហានេះ ខ្ញុំពិតជាមិនដែលគិតនោះទេ ក្រៅពីមិត្តភាពស្និទ្ឋស្នាល ប្រៀបដូចបងប្អូនទៅ យើងមិនមានអ្វីអោយលើសពីនេះនោះឡើយបុរសសង្ហា វ័យ៣១ឆ្នាំ យកដៃអង្អែលក្បែល ខ្ញុំ ញញឺមបង្ហាញនៅស្នាមខូច យូ២រម្តងគាត់ដង្ហើមធំម្តង)
ចុះបងមិនទាន់គេអទៀតមែនទេ? មិនទាន់ងងុយ???
សុវត្តិ: ទេគ្រាន់តែបងគេងអត់លក់តែប៉ុននោះ (ខ្ញុំសម្លឺងមើលមុខគាត់ រូចក៏បែរមុខចេញ សម្លឺងទៅកាន់ផ្ទៃមេឃដ៏ធំល្វឹងល្វើយ ផ្ទៃមេឃដែលពោពេញដោយ ដារារយពាន់ កំពុងបញ្ចេញពន្លឺ មិនមែនមានន័យថាខ្ញុំ មិនដែលឃើញនៃភាពស្រស់ស្អាតនៃ ទេសភាពដ៏អស្ចារ្យបែ​បនេះនៅខេត្តរតនះគិរីនេះទេ គោលបំណង ខ្ញុំគ្រាន់តែគេចចេញពីភ្នែកគាត់ គ្រាន់តែមិនចង់អោយគាត់ ឃើញនៅទឹកភ្នែកខ្ញុំ នោះទេ)
 បាទបង??? 
សុវត្តិ: អូន អូនយំមែនទេ? មិនយូទេ សិនគាត់នឹងត្រឡប់មកវីញ នៅខែក្រោយ អូន នឹងអាចជួបជុំជាមនុស្សដែលអូនស្រលាញ់ថ្មីៗនេះ មិនខាន (គាត់ឧបខ្ញុំ ក្នុងរង្វង់ដៃជាប់ ច្រើនឆ្នាំមកនេះ គាត់តែធ្វើបែបនេះ រាល់ពេលដែលទឹកភ្នែកខ្ញុំ ហូរ ខ្ញុំ​និងគាត់មិនមែនជាមិត្តភក្តិ ជាបងប្អូន ឬនោះទេ ពូកយើងជាដៃគូររកស៊ិដ៏ល្អ ដោយខ្ញុំ និងបងសុវត្តិជាអ្នកមើលថៃចំការនេះ ជាមួយគ្នា​… វាជាបំណងរបស់បងសុធា និងអ៊ុំប្រុសណូរ៉ាផដែងរ)
បើបងសិន គាត់ត្រឡប់មកវិញវា យ៉ាងម៉េច គាត់មានគ្រួសារហើយ នៅមានកូនម្នាក់ទៀត បើទោះជានៅមានក្តីស្រលាញ់ តែទោះជាយ៉ាងណា​ក៏យើងនៅតែមិនអាចបន្តរនៅស្នេហា ខ្ញុំអាចធ្វើចិត្តបាន ៥ឆ្នាំកន្លង មកហើយ ជួបគ្នាសារជាថ្មី ក្តីស្រលាញ់មិនប្រែប្រួល តែទំនាក់ទំនងមិនអាចដូចកាលពី៥ឆ្នាំមុននោះទេ  ចាស់ៗហើយ គួរដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើប្រហែលជា 
សុវត្តិ:​ ប្រហែលជាអ្វីទៅ???
ប្រហែលជា ជាតិនេះ ខ្ញុំតម្រូវត្រូវរស់នៅបែបនេះរហូត
សុវត្តិ:​ មិនពិតទេ ឬអូនមើលមិនឃើញទឹកចិត្តបង?
ខ្ញុំដឹង រស់នៅបែបនេះ បងមិនគិតវាជាសេចក្តិសុខមួយទេមែនទេ? មិនមែនមានន័យថា ទាល់តែជាស្នេហាទើបគេហៅថា ក្តីស្រលាញ់ឯណា? មនុស្សជាទីស្រលាញ់ពីរនាក់ដែលមាននាមជាស្នេហា បានចាកចេញពីខ្ញុំម្តងម្នាក់ៗ មួយលើកជា ពីរលើក គ្រប់គ្រាន់សម្រាប់ខ្ញុំណាស់ទៅហើយ តែទោះជាយ៉ាងណា ក៏ខ្ញុំមិស្តាយក្រោយ អនុស្សាវរីយ៏បានកំដរខ្ញុំជានិច្ច” (ខ្ញុំបែរមុខទៅរកគាត់ យកដៃស្ទាប់ថ្ពាល់ ដែលសែនរលោង ថ្នម កែវភ្នែកដែលទប់លែងជាប់ បានធ្លាយទំនប់ ហូរស្រក់ នៅពីមុខប្រុសល្អរបស់ខ្ញុំ)
សុវត្តិ:​ ផ្តល់ឧកាសអោយបងផង សិទ្ឋិ មែនហើយពួកយើងចាស់ៗហើយគួរតែគិតពីអនាគត់ សូមអូនកុំបណ្តោយពេលវេលាអោយកាន់តែ វែងជាងនេះអី បានទេ?
(ខ្ញុំ ញញឺមទៅកាន់គាត់ទាំងខ្លួនឯងផ្ទាល់មិនដឹងថាខ្លួនត្រូវការអ្វីអោយប្រាកងនោះទេ ចិត្តរារែក មិនដាច់ស្រឡះ បេះដូងនេះបានស្លាប់ពេលដែលបងសិនបានចាកចេញ វាលែងមានដង្ហើមពេលដែលបង សុធាលែងនៅទីននេះ)
បងគួរតែរៀបការជាមនុស្សស្រីល្អម្នាក់ ដើម្បីអនាគតបង បងមិនត្រូវមកប្រថុយខ្លួន នឹងមនុស្សដែលរស់គ្មានបេះដូងបែបនេះទេ 
សុវត្តិ:​ តែបង គ្មានអារម្មណ៏ជាមួយមនុស្សនោះទេ អ្នកដែលបងស្រលាញ់គឺអូន គ្រួសារទាំងសងខាង បានដឹងពីរឿងយើងអស់ហើយ អ្នកគ្រប់គ្នា បានទទួលយករឿងនេះ សិទ្ឋិ ច្រើនឆ្នាំហើយ នេះ ៣ឆ្នាំហើយ អូននៅមិនយល់ទៀតឬយ៉ាងណា? បងបានទុកពេលអោយអូន មិនបង្ខំ ព្រោះបងចង់អោយអូនស្រលាញ់បងពិត ចេញពីចិត្ត មិនមែនព្រោះបង ជាមនុស្សជំនួស ឬក៏ទង្វើល្អរបស់ មិនស្មើរ និង ក្តីស្រលាញ់របស់ សិនហា? អ៊ុំប្រុសសុធា ក៏ចេញទៅយូហើយដែរ ឬអូន នៅមិនយល់ទៀត ?
បាន បានហើយ សុំទោស សុំទោស អូនចង់សម្រាក ខ្ញុំចូលទៅគេមុនហើយ 
(ខ្ញុំប្រែខ្លួន បង្វិល គេចភ្នែកចេញពីគាត់ ព្រោះតែទប់ទឹកភ្នែក មិនជាប់ ដឹងថា រយះពេលជាង៣ឆ្នាំ នេះ គឺអូនមានបង តែ អូនចង់បានបែបបនេះ រហូតទៅឬក៏បងនៅតែមិនយល់ អូនពីតជាមិនហ៊ាននិយាយថាស្រលាញ់ បទពិសោធន៏ ក្តីស្នេហាសម្រាប់អូន គឺមានតែការនិរាសន៏ តែប៉ុននោះ បើសិន អាចអាចហេតុអី យើងមិនរស់នៅក្នុងសភាពបែបនេះ វាមិនប្រសើរទេឬ? ក្បែរគ្នា ស្ទើរគ្រប់វិនាទី​  បើទោះជាគ្មានភាពស្និទស្នាល(រួមដំនេក) តែបងជាមនុស្សប្រុសចុងក្រោយសម្រាប់អូន ក្នុងជាតិ នេះ……………………….


………………………………………………………………….
(១ខែក្រោយ)
រសៀលរាងជ្រេបន្តិចប៉ុន្តែ ពន្លឺនៃព្រះទិនករនៅតែមិនអន់ថយ អំណាចនៃកំដៅចាំង ក្រាលក្របលើធរណី ពីធី ពីសារអារហាពេលល្ងាចជុំគ្នា ជាមួយគ្រួសារ ទទួលអ្នកស្រុកក្រៅ យ៉ាងអ៊ូ ម្នាក់ៗរីករាយ សប្បាយ រំលឹក អនុស្សា មិនចប់មិនហើយ……….ក្មេងប្រុសតូចសម្បុស សរ មានសាច់ វ័យប្រហែល ៣ឆ្នាំ រត់ទ្រេត ទ្រូត ញញឺម ស្រស់កំពុងលេងយ៉ាងសប្បាយ ជាមួយក្មេង​ៗ បុរសវ័យ ប្រហែល ៣០ជាងឆ្នាំ កំពុងតែប្រលែង លេងយ៉ាង​មានក្តីសុខ គាត់ងៀកមកញញឺម ដាក់ខ្ញុំ ដែលកំពុងតែភ្លឺក នឹងសុភមង្គលនោះ…..
សិន ឈរញញឺម ម្នាក់ឯង ចឹង មេចមិនចូលទៅ អូន លេងជាមួយគ្នា ទេ ?
អូ អូ មិនអីទេ បង មើលទៅគេ មានសុខភាពល្អណាស់ សុភមង្គល គ្រួសារដែលពេញដោយ ស្នាមញញឺម 
សិន : នេះជាអ្វីដែលអូនចង់បានមែនទេ??
បាទ មែនហើយ បងធ្វើបានហើយ បងប្រុស គាត់ញញឺម បែបស្ងួត កែវភ្នែក ដែលមុតថ្លា បាញ់ចំបេះដូងខ្ញុំ តែពេលនេះទឹកភ្នែក ខ្ញុំ មិនបានស្រក់ព្រោះតែក្តីស្រលាញ់នេះទេ ផ្ទុយទៅវិញ ខ្ញុំបែរជាញញឺម ឆ្លើយតបទៅនឹងភាពរីករាយដែលគាត់មានទៅវិញ…..
សិន អូនត្រូវចាំថា នៅមានបង ជាបងប្រុសល្អសម្រាប់អូន​ មិនថាមានអ្វីកើតឡើង អូនត្រូវ រកបង មុនគេ  បង​នឹងតបស្នង តួរនាទី នឹងក្តីស្រលាញ់ ជាបងប្រុសជូនអូន (ប្រុសល្អ ឧបខ្ញុំដោយក្តីស្រលាញ់ ខ្ញុំញញឺមក្នុងចិត្ត ទេវតាពិត ជាមិនដាចចិត្តទេ បើទោះជាយ៉ាងណា ក៏ពួកយើងនៅតែ អាចបងប្អូននឹងគ្នា…….កំពុងតែបិទភ្នែកញញឺម ក្លិនពិដោផ្កាម្លិះ បកផាត់ នឹងចុងច្រមុះ ធ្វើ អោយខ្ញុំមានអារម្មណ៏ថា ក្រអូប នឹងត្រជាក់ស្រូលដល់ហើយ ត្របកភ្នែកលិបៗ របស់ខ្ញុំ ប្រឺកបើកម្តងបន្តិច ម្តងបន្តិច ស្រមោលប្រុសសង្ហា មាឌធំ ថ្លាល់ខូច កំពូងឈរញញឹម ពីមុខខ្ញុំ ក្នុងដដៃមានកាន់ផ្កាម្លិះ ២ បីទង )
អូ គឺបងទេ ហេ  (បងសិន ក៏ព្រលែង ខ្ញុំ ចេញពីដៃ គាត់ងាក បែរទៅអ្នកដែលខ្ញុំ​និយាយទៅកាន់)
សុវត្តិ: បាទ គឺបង
ស្មានថា អ្នកណា (ខ្ញុំ ក៏ងៀកទៅកាន់ដៃ គាត់ ដោយភាពស្និទស្នាល ពួកយើងបីនាក់ ជជែកគ្នា​ពីនេះ ពីនោះ ឥឈប់ឈរ សើចសប្បាយ ពី​រឿងមួយទៅរឿងមួយ ជាមួយអនុស្សាហ៏ដែលយើងបាន ឆ្លងកាត់ បងសិន និងបងសុវត្តិ ត្រូវគ្នា ល្អណាស់ វាជារឿងមួយដែលខ្ញុំ ប្រាថ្នា)



………………………………………………………….
រំលងទៅ២ ឆ្នាំទៀត ហើយ ហ៊ើយ ពេលបវេលាដើរលឿនមែនទេ ពីមូយទៅឆ្នាំ នៅរដូវធ្លាក់ភ្លៀង ធម្មជានៅលើទឹកដីមណ្ឌលគិរី នៅតែស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចណ៏មិនដែលខាន មិនថាភ្ញៀវជាតី​ឬអន្តរជាតិ មិនដែលរំលងនៅវាលស្មៅដ៏ធំ ល្វឹងល្វើយ ស្រស់ ជំនោរអាកាសបរិសុទ្ឋនោះទេ ខ្ញុំ ចាប់កាន់នាឡិការបុរាណ នោះ ឡើង ក្នុងចិត្តញញឺម ជាប់ស្រមៃនឹកដល់អ៊ុំប្រុស សុធា និងអ៊ុំប្រុសណូរ៉ា ប្រហែលពេលនេះ ពួកគាត់ កំពុងនៅជាមួយគ្នា​រីករាយ ណាស់ហើយមើលទៅ បើសិន ជាពួកអ៊ុំទាំង២ បានកំពុងតែរីករាយនឹងអាកាសធាតុ និងអនុស្សាហ៏នេះ មែន សុំអោយក្លិនដោរ ដែលក្មួយតែងស្រង់ បកផាត់ចុងច្រមុះ ក្មួយផង ពួកក្មួយ ពិតជានឹក រលឺក អ៊ុំទាំងពីរដល់ហើយ…..ពិដោរផ្កាម្លិះ ពិតជាមកមែន ជាមួយនឹងប្រុស សង្ហា ម្ចាស់ជីវិត មុខស្រស់ ឈរកាន់ ផ្កាម្លិះ ក្នុងដៃរពីមុខខ្ញុំ …..
ហាហាហាហហ គឺបងមែន គ្រប់ពេលដែលផ្សងចង់ស្រង់ក្លិនផ្កាម្លិះ បងតែបង្ហាញខ្លួន ឬដូចសម្តី អ៊ុំប្រុសសុធា គាតមានប្រសាាន៏ គូរស្នេហពិត និងមិនឃ្លាត និងបង្ហាញខ្លួន ជាមួយនិងក្លិនផ្កាម្លិះ តែគ្រប់ពេលគឺជាបងទៅ វិញ មិចមិនឃើញប្រុសស្តាមកពីណាចឹង ហាហាហាហ
សុវត្តិហាហាហា ម្នាក់នោះគឺបង មានតែបងម្នាក់តែប៉ុននោះ គ្មានអ្នកផ្សេងទេ អូន កុំស្រមៃ
អែក អូនមិនចង់បាន 



សុវត្តិ: ហាហាហ លាអណ្តាតដាក់បងទៀត បង ថើប អូន អោយណាណីហ្មងហាហាហាហហ
បងហ៊ានហេ អៀន ម៉ាកហា ឯណា Jasmine នឹង Time កូន នៅណាបង 
សុវត្តិ: នៅជាមួយ ម៉ាក់  និងចាស់ៗ ហើយ Jasmineកូនស្រី គេង ក្នុងឡាន ប្អូនស្រី អូន កំពុងមើល អោយគេ ញាំទឹកដោះគោ ចំនែក Time កូនប្រុសកំហូចអួន នោះ កំពុងរត់ពេញស្មៅហ
បងនេះ ខូចមែនអោយមើលកូន បែរជាលួចមក ពញ្ញាក់អូនទៅវិញ 
(ប្រុសល្អឧបខ្ញុំ ជាប់ពីក្រោយ គាត់ដាក់កលើស្មារខ្ញុំ ដៃទាំងពីរ ឧបងក្រសោបខ្ញុំ ចង្វាក់បេះដូងយើងទាំង២លោតព្រមគ្នា….
សុវត្តិអរគុន អូន អរគុន អូនខ្លាំងមែនទែន (ខ្ញុំ ញញឺម ប្រែខ្លួន ផ្តែកក្បាលលើដើមទ្រូង គាត់)
បង អូនស្រលាញ់បង ហើយនឹងកូន ជាតិនេះ បងជាបុរសចុងក្រោយ ជិវិតនេះ គឺរស់ ប្រែងប្រែសម្រាប់អានគតកូន ទាំង២នាក់នេះ នឹងដើម្បីក្តីស្រលាញ់របស់បង អរគុន គ្រប់យ៉ាង សូមអោយអំណាចនៃក្តីស្រលាញដ៏បរិសុទ្ឋនេះ និងអាចនាំមកនៅសុភមង្គលតរៀងទៅ សូមអគុណ ដល់អំនាចនៃបុណ្យកុសល្យ ដែលជួយអោយពួកខ្ញុំ មានតែស្នាមញញឺមបែបនេះ
សុវត្តិ: បាទ បងមានអរម្មណ៏ ថាអ៊ុំប្រុសណូរា និងអ៊ុំសុធានៅទី នេះ
មែនគឺពួកគាត់នៅទេនេះ 
សុវត្តិ: ហា????
គឺនៅក្នុងចិត្តពួកយើងជានិច្ច ហាហាហហាហា
សុវត្តិ:  ហ៊ាន ល បងផងហេ កុំរត់ អោយថើបតាមសម្រូល ហាហាហហា


            ពួកយើងដេញប្រលែងគ្នា ពេញវាលស្មៅបណ៏បៃតងខ្ចី ទឺកដីមណ្ឌលគិរី បានផ្តល់នៅអនុស្សាវរីយ៏ជាច្រើនដល់ពួកខ្ញុំ ចំនុចផ្តើមគឺនៅទីនេះ អនុស្សាហ៏ទាំងប៉ុន្មាននៅតែស្ថិតក្នុងការចង់ចាំមិនភ្លេច លើកនេះ ជាដំនើរកំសាន្តជំគ្រួសារធំមួយ ដែលពោពេញដោយសុភមង្គល ចុងក្រោយខ្ញុំ អាចធ្វើបាន តាមពាក្យសន្យា គឺខ្ញុំ នឹងរស់នៅដោយក្តីសុខ និងស្នាមញញឺម អ៊ុំប្រុសទាំង២ កុំបារម្ម សុំអោយ នៅឋានសួរគ៏ សោយសុភមង្គលចុះពួកខ្ញុំអាចមើលថែរខ្លួន​ឯងបាន ចំនែកបងសិន ក៏ដូចគ្នា ២ឆ្នាំទៀតបងមកលេងស្រុក ខ្មែរ ខ្ញុំនឹងបង្ហាញបងសុភម្គលគ្រួសារតូចមួយនេះ ប្អូនប្រុសម្នាក់នេះ មានសុភមង្គល សូមអរគុណនៅកាយកចិត្តទុកដាក់ អរគុណ អ្នកមានគុន អរគុណទេវតា អរគុន មណ្ទលគិរី​​………..
បងតាមអូនអោយទាន់មក ហាហហាហាហាហ
សុវត្តិ: ហាហាហ ចាប់បានហើយ ហើយ រត់មិនរួចទេ ១ជីវិត រហូតដល់ដង្ហើមឈប់ដក បងនឹងមិនអនុញ្ញាតិអោយអូន ឃ្លាតឆ្ងាយពីបងទេ លឹទេ ហា​……ហាហាហាហហា ថើបមួយសិន
អួយ ខ្មាស់កូន ហាហាហហាហាហ 
……………………………………………………………………..

ស្នេហាមិនមែនសុទ្ឋតែទឹកភ្នែកនោះទេ មានទុក្ខ មានសុខ គ្រប់យ៉ាង មិនទៀងទាត់ ជីវិតគរូររឹតតែពិបាកកំណត់ទៀត តែកុំអស់សង្ឃឹមសម្រាប់អ្នក មិនទាន់មានគូរ ស្នេហ៏ពិតប្រាកដជាមាន មួយទៀតសុំដាស់តឿនដល់អ្នករាល់គ្នាផងដែរទៅណា មកណាសុំកុំលេងច្រើន នឹងមាត់រពិស អប្បិជំនឿត្រូវជឿ កុំបំពាន មួយវិញទៀត ត្រូវដឹងបើសិនអ្នកព្រមទទូលយកស្នេហ៏ អ្នកត្រូវហ៊ានទទួលយកការឈឺចាប់ដូចគ្នា។ អរគុណសម្រាប់ការតាមដាន រឿងភាគនេះ អរគុណ នៅការចាប់អារម្មណ៏នឹងការគាំទ្រ អរគុណ  នៅរាល់ Comment, SMS ជាដើម ក៏ដូចជាការ Share របស់អ្នករាល់គ្នា ថ្វីបើមិនមានអ្នកចុចLIKE ច្រើន តែមានចំនូូន View ច្រើន អរគុណ មែនទែន....ជួបគ្នា នៅរឿងបន្ទាប់ទៀត សូមសំណាងល្អទាំងអស់គ្នា :) 

អរគុណបាទ​
ណារ័ត្ន ឃូល 





No comments:

Post a Comment

កំសាក

សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ខាងក្រោមនេះ ជាសំណេរសាច់រឿងមួយរបស់ មិត្តអ្នកអានម្នាក់ បាន​រៀបរាប់មកកាន់ខ្ញុំ នូវអនុស្សាវរីយ៏ ដ៏ល្អដែ...