Tuesday, April 24, 2018

បន្ទុកបេះដូង ភាគទី៤


សួរស្តីបាទ សូមស្វាគមន៏​មកកាន់ភាគទី៤ នៃ រឿង (បន្ទុកបេះដូង) កាលពីភាគមុនយើងបានដឹងហើយថា កំសួលស្នេហ៏ចាស់បាន រវាង ភារុណ និងតារា បានបន្តរជាថ្មី....ក្នុងភាគនេះ នឹងមានអ្វីកើតឡើងបន្តរ ចំពោះ ស្នេហាមួយនេះ? តោះចូលទៅអានជាមួយគ្នា....សូមមេត្តាអធ្យាស្រ័យ ​ នូលកំហុសខុសឆ្គង ផងបាទ...

បន្ទុកបេះដូង ភាគទី៤
និពន្ឋដោយ: ណារ័ត្ន ឃូល 
Page: ប្រលោមលោកស្នេហ៏



នៅថ្ងៃបន្ទាប់ បន្ទាប់ពីយប់នោះ មក​ខ្ញុំ និងបង ភារុណ នៅតែទាក់ទងគ្នា អារម្មណ៏កាលពីមុន ក៏បានកើតឡើងម្តងទៀត បើទោះជាពួកយើងនៅឆ្ងាយពីគ្នាតែ ការយកចិត្តទុកដាក់ ក្តីស្រលាញ់ ការនឹករលឹក នៅតែបំពេញគ្នាទៅវិញទៅមក និយាយមកដល់ចំនុច ញុមមានអារម្មណ៏ថាខ្លួនពិតជាខុសធ្ងន់ណាសចចំពោះរាត្រី តើខ្ញុំ ជាមនុស្សអារត្មានិយមណាស់មែនទេ ដែលទាក់ទងមនុស្សប្រុសម្តងដល់ពី ចុះបើរាត្រីដឹងពីរឿងនេះ តើគេ និងគិតបែបណា…………………………..
                       
រាត្រី: ហេយ អូនកំពុងគិតអីហ្នឹង មើលទៅអូនដូចភ្លឹកៗមេចទេ អារម្មណ៏មិននៅក្នុងខ្លូន​សោះ​ មានកង្វល់អីមែនទេ ?
តារា: អត់មានផង បងកំពុងគិតអី ខ្ញុំមិនអីនោះទេ តោះញាំលឿនទៅ មីត្រជាក់អស់ឥលូវហើយ
           
……………………………………………………………………………………………..
ថ្ងៃនេះជាថ្ងៃថ្មីទៀតហើយ នៃជីវិតដែលពោពេញ ដោយស្នាមញញឺមមួយនេះ​គន្លងទៅមួយរយះ ខ្ញុំអាចចាត់ចែងការងារ ផ្ទាល់ខ្លួនបានយ៉ាង ល្អមែនជាមនុស្សអាត្មានិយម ដែលចង់បានទាំងពីរ ឬក៏ជាមនុសុ្សអាក្រក់ដែលលាក់បាំង រាត្រីពីទំនាក់ទំនងខ្ញុំនិងបងភារុណ ប៉ុន្តែអ្វីដែលខ្ញុំ អាចធ្វើបានគឺ ផ្តល់នៅក្តីស្រលាញ់ដ៏ល្អបំផុតដល់គេ ចំនែកបងភារុណ គាត់យល់ស្ថានភាព គាត់ព្រមទទួល ខ្លួនជាអ្នកទី២ អាចនិយាយថាគ្រប់យ៉ាងវាមិនល្អនោះទេ តែស្ថានភាពដែលពូកយើងកំពុងប្រឈម វាកំពុងតែមានស្ថេរភាព ដូចនេះ​បើទោះជាមិនអាចកែខៃវាអោយកាន់តែល្អប្រសើរជាងនេះ បានតែពួកយើង និងព្យាយាមថែរក្សានៅស្ថេរភាពនៃស្នាមញញឺម និងក្តីស្រលាញ់នេះ នៃសុភមង្គលនេះ អោយ បានជានិរន្ត៏តទៅ………………..និយាយពីអាកាស់ធាតុនៅទីនេះវិញ ពិតជាស្រស់ស្រាយណាស់ គ្មានផ្សេងឡាន គ្មានជាតិគីមី ស្ងាត់ល្អ អាកាស់ធាតុ ក៏ស្រស់បំព្រង តំបន់ដាច់ស្រយាលមួយនេះ ឈ្មោះថា ពយយាយមី ដែលធ្វើដំនើរ តាមផ្លូវជាតិលេខ៤  ហូសចំការដូងប្រេងបន្តិច មានផ្លូវបត់ស្តាំ ជិះ ចូល មករាងឆ្ងាយបន្តិច ប៉ុន្តែផ្លូវល្អទេ គ្រាន់តែថា ត្រូវជិះកាត់ព្រៃ កាត់វាល កាត់ចំការកៅស៊ូ  ប្រហែល ១ម៉ោង កន្លះបានដល់ កន្លែងសម្រាក់ ដែលនៅជាប់និងឆ្នេសមុទ្រ ដែលមានទឹកថ្លាឆ្វេង ទីនោះពិតជាស្ងាតណាស់ មិនសូវមានទេសចរណ៏ទៅលេងទេ ប្រជាជននៅទីនេះ ក៏មិនសូវច្រើន មានអ្នកភូមិ តែប្រហែល ២០ ទៅ៣០គ្រួសារតែប៉ុននោះដែលពួគគាត់ភាគច្រើន ប្រកបរបរធ្វើចំការ ចំការ ចាំដី ក៏ជាកម្មករចំការកៅស៊ូ ពួកខ្ញុំត្រូវត្រៀមគ្រប់មុខ ទាំងចំនីអាហារ ទឹក តង់ ថ្នាំ ពិល  គ្រប់មុខតែម្តង…………………..



រាត្រី: អូនកំពុងសរសេរអីទៀតហើយ
តារា: កំណត់ហេតុស្នេហ៏យើង
រាត្រី: អរ បាទ បងទៅជួបអ្នកជំងឺខាងនោះបន្តិច      
តារា: បាទបង (ប្រុសក្នុងបេះដូងរបស់ខ្ញុំ ដើរចេញ ទៅជាមួយនិងសំលៀកបំពាក់គ្រូពេទ្យ ដំនើរស្វាហាប់ របស់គ្រូពេទ្យកំលោះ មិត្រឹមតែឆក់យកបេះដូងខ្ញុំទេ នារីផ្សេងទៀត មិនឈឺ ក៏អាចឈឺបានដែរ ដើម្បីអោយលោកគ្រូពេទ្យជួបផ្សំថ្នាំអោយ។ មួយរយះនេះ គាត់មិនទំនេរទេ ចុះស្តារហូតនេះ បន្ទាប់ពីឆ្នាំប្រឡងចេញ គាត់បានចុះស្តារជាគ្រូពេទ្យស័្មគ្រចិត្តនៅអង្គការមួយ ដូចនេះ នៅពេលចុងសប្តាហ៏ ខ្ញុំតែងចំណាយពេល​កំដរគាត់ធ្វើខ្លួនជា ជំនួយការផ្ទាល់ខ្លួន​​គឺយូរការបូបថ្នាំ ជូន  ជា​និច្ច…….ដូចពេលនេះអញ្ចឹង ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត របស់ពួកគាត់បានចុះមកពិនិត្យ សុខភាព ដល់អ្នកភូមិ ដាច់ស្រយាលមួយ និងតាមដានពិនិត្យជំងឺ ពិគ្រោះយោបល់ដល់អ្នកជំងឺអេដស៏ ផងដែរ យាយមែនហា យូយូទៅ ចេះផ្សំថ្នាំ ស្គាល់ថ្នាំខ្លះអាយ រាត្រីគាត់បង្រៀនខ្ញុំ គាត់ថាតិចទៀត ទៅ ខ្ញុំមិនត្រឹមជាប្រពន្ឋ តែជាគ្រូពេទ្យផ្ទាល់ខ្លួន ដែលទទួលពិនិត្យព្យាបាលគាត់ម្នាក់គត់ )
សិទ្ឋិ;  ហេយតារា មេចនៅទីនេះម្នាក់ឯង មិនចូលទៅក្នុងទេហី មេចមិនចូលទៅក្នុងទៅ
តារា: អត់ទេបង ចង់នៅបណ្តែតអារម្មណ៏ទីនេះបន្តិចទៀត កំពុងតែរីករាយនិងទេសភាពនៃខេត្ត បៃលិននេះផង ត្រជាក់ ស្រស់ស្អាត់ ជីវភាព ពួកគាត់មិនទាន់សម័យ ដូចអ្នកទីក្រុង តែមើលទៅពូកគាត់ គឺសាមញ្ញបំផុត
សិទ្ឋិ;   ចុះបើគេអោយនៅហ្នឹង១ឆ្នាំអី នៅអត់?
តារា;  ហិហិហិហិអត់ តែបើបង រាត្រីនៅ​ ញុមក៏នៅបាន
សិទ្ឋិ;  ហាហាហាហ ថាមែន មែន ស្រលាញ់គ្នាដល់ហើយហ្ន hhhhhhhhh បងពិតជាច្រណែន ណាស់
តារា; HHHHHHH បងបញ្ជោញុមអាយ ចុះ បងហ មេចមិនរកមួយទៅ លោកគ្រូពេទ្យ
(លោគ្រូពេទ្យសង្ហា គ្រាន់តែខ្ញុំ និយាយចំអន់គាត់ត្រឹមនេះ គាត់ក៏ទម្លាក់ទឹកមុខ ញញឺមបែបស្ងួត ហើយក៏ដើរចេញ ទៅ​ ។ តាមលក្ខណះគាត់ វាមិនពិបាកនោះទេ ដែលស្វែងរកដៃគូរ ឬគូជីវិត តែគាត់ខ្លួនគាត់ឃុំខ្លួនឯងជាមួយ ភាពឯកការដោយ រស់នៅគឺតែដើម្បីអ្នកផ្ទះ​តែប៉ុនណោះ)

ទិង​ទីងៗ (សំលេង​ទូរស័ព្ទ រោទ៏ )
តារា;  អាឡូបាទ
ភារុណ;  អូននៅណា
តារា;  នៅខេត្តជាមួយរាត្រី គាត់ចុះបេសកម្ម៣ថ្ងៃ ចុះ​បង
ភារុណ;  បងនៅគេងផ្ទះ អត់ទៅ លក់ទេ 
តារា;  ថី ឈឺមែន ចុះ រចនា នៅណា​?
ភារុណ;  ផ្តាសាយធំ​រចនា នៅជាមូយម៉ាកយាយនៅ ផ្សា
តារា;  ចុះ បងមិនអីទេ​
ភារុណ;  បងមិនអីទេ បើសិនមានអូននៅក្បែរ បង ……ចង់អោយអូនពេលនេះ នៅក្បែរ ក្បែរគ្រប់វិនាទី តើពេលណាទើបយើងអាចរស់នៅជាមួយគ្នា​ បាន ឬក៏ត្រូវលាក់បាំងបែបនេះ អូនដឹងអត់ បេះដូងស្ទើរតែបែក ទៅហើយ ម្តងៗ បងព្យាយាម កុហក ខ្លួនឯង ខំអោយខ្លួនឯងបំភ្លេច ភ្លេចថាអូន​នៅជាមួយគេ តែ វាពិបាក់ណាស់ ក្នុងការរៀនធ្វើចិត្តបែបនេះ
តារា;  បង ប៉ិនហ្នឹងសិនចុះ រាត្រី ដើរមកហើយ​……
ទូត ទូត
រាត្រី:  មេចមិនចូលទៅក្នុងជាមួយបង អម្បិញមិញ បងឃើញនិយាយអីជាមួយ
លោកគ្រូពេទ្យសិទ្ឋិ ?
តារា;  គាត់បង្អាប់ អូន និងបង​ហ្នឹងហា
រាត្រី: គាត់ច្រណែន នឹង​បង ???
តារា;  ហាហាហា ច្រណែនបង​ដែលមានអូន ហាហាហ ប្រហែលដឹង
រាត្រី: ហេវនៅ?
តារា;  អត់ផង ឃើញមុខបងឆ្អែតតែម្តង​ហាហាហា
រាត្រី;  ចឹងផង ស្រូលចិញ្ចឹមហើយ ចឹងហ​…… ចាំមើលតិច ទៀត ប្រហែល ម៉ោង ៤ យើងម្រាក់ហើយ វិលទៅកន្លែងសម្រាកវិញ ប្រហែលញាំបាយ ម៉ោង៦អីហ្នឹង អូ បង សិទ្ឋិ គេងជាមួយយើង ដែរ អូន​មិនប្រកាន់ទេ ឬ?
តារា;  អត់អីទេ ចុះបង មិនពិបាកទេ
រាត្រី: អូនថាទៅ តែគ្មានជម្រើសទេ ព្រោះ ខ្វះតង់ មានតែចែករំលែក ចំនែករឿងយើង ចាំទៅវិញ ចាំសរុបក៏បាន ហាហាហាហាហា
តារា;  អត់ យីប្រុសព្រាន និយាយមិនខ្មាស់ម៉ាត់សោះ បងរាត្រីពីមុនទៅណាហើយ ឥលូវ ចេះសម្តី ចឹងចឹង មកកពីណា តាំងពីចុះស្តារ មក ខូចម៉ាត់អស់ ចាំមើលតិចទៀត​ ងោយបងនៅលក់ថ្នាំនៅតែផ្ទះ មិនអោយទៅណាឆ្ងាយទេ ខ្លាចបាត់ នេះពេលចុះស្តារមានខ្ញុំ ចុះមកឃ្វាល កុំអី មិនដឹងមេចទេ លោក​….
រាត្រី: ហាហាហហាហា អូខេ អូខេ​







ក្រោមបរិយាកាសដ៏រីរាយ ការបរិភោគអាហារសាមគ្គិ របស់ក្រុមគ្រូពេទ្យស្ម៏គ្រចិត្ត​ រួមជាមួយអារជ្ញារធ នៅតំបន់នោះផងដែរ បន្ទាប់មក​ពួកយើងក៏មកសំរាកនៅផ្ទះអ្នកភូមិវិញ បង រាត្រី ប្រុសសង្ហា អស់កំលាំង ក៏គេងមបាត់ទៅនៅឡើយតែខ្ញុំ​នៅអង្គុយ យោលទោង ក្រោម ដើមដូង ម្នាក់ឯង ថ្មទូរស័ព្ទក៏ជិតអត់ ទៀត មានចាំស្អែក ចាំសាក តាមឡាន

តារា;  អាឡូ បងគេងនៅ
ភារុណ: បាទ នៅទេ អូនញាំបាយ​រួចនៅ ?
តារា;   រួចហើយ ចុះបង  ចំនែកក្មេងៗ គេងនៅ បងបានធូរតិចនៅ
ភារុណ: ប្រសើរច្រើនហើយ បង នឹកអូន ចង់ឡើងទៅលេងអូន
តារា;  អូន ក៏នឹកបង តែកុំអី ព្រោះ នៅ២ថ្ងៃទៀត បានត្រលប់ទៅភ្នំពេញវិញ
ភារុណ: HMMMMM ចឹងក៏បាន រាត្រីគេងហើយ?
តារា;   បាទ គេងហើយ បងដូចជាស្រ្តេស ដល់ហើយ មានរឿងអីមែនទេ មួយរយះនេះ បងដូច ជា ព្យាយាម ដេញដោល  និងតែងតែអន់ចិត្តពីទំនាក់ទំនងពួកយើងដល់ហើយ ក្រែងយើងបាននិយាយច្បាស់ហើយតើ
ភារុណ: បងដឹង តែបង ធ្វើចិត្តមិនទាន់បាន ពេលខ្លះ ក៏មិនអាចហាមឃាត់ខ្លួនឯងបាន អោយបងសុំទោស
តារា;  អូនក៏សុំទោសបងដូចគ្នា តែវាគ្មានជម្រើសទេ ដូចដែរបងដឹងស្រាប់
ភារុណ: បងយល់ យល់ វាសម និងកំហុសរបស់បងកន្លងមកហើយ បងក៏គ្មានសិទ្ឋ ក្នុងការសម្រេច ឬហាមឃាត់ ក៏គ្មានសំណូមពរអីក្រៅពី ការអភ័យ និងអនុញ្ញាតិអោយបង នៅក្បែរអូន បែប នេះក៏បងអស់ចិត្ត
តារា;   សុំទោសអូនគេងហើយ

                        បន្ទាប៉ពីបិទទូរស័ព្ទ  ខ្ញុំ ងើយទៅមើលដួងតារាដែលកំពុងតែរះ ប្រជែងគ្នា បង្អួតសម្រស់ នៅលើវាហា សំលេង សត្វល្អិតយំ រំកង ខ្យល់ បក់រសាត់ល្វើយ ក្បែរនិងត្រចៀក ដង្ហើមខ្ញុំដកដង្ហក់ គិតដល់ជំហានបន្ទាប់ គិតពី ថ្ងៃស្អែក គិត ថាត្រូវធ្វើអ្វីបន្តរ បន្តរបែបនេះ ឬក៏បែបណា បើសិននៅបែបនេះ វា មានតែភាពភ័យខ្លាច និងវិប្បដិសារី តែបើបញ្ចប់គួរត្រូវធ្វើបែបណា ត្រូវធ្វើតាមបេះដូង ឬក៏ធ្វើតាមចិត្ត អានិត…….?

 សិទ្ឋិ;  តាមបេះដូងល្អជាង
(ខ្ញំភ្ញាក់ព្រឺត នៅពេលលឺសំលេងបង សិទ្ឋិដើរចូលមក )
តារា;    បងមិនទាន់គេងទេ
សិទ្ឋិ;  បងងូតទឹកហើយ ចេញមក ឃើញតែរាត្រីកំពុងគេង បាត់អូន បងក៏ដើរកទៅ ដឹង មកអង្គុយ រអ៊ូម្នាក់ឯងបែបនេះ សោះ  មានរឿងអីក្នុងចិត្តមែនទេ ?
តារា: គឺគ្មានទេ (ខ្ញំសម្លឺងទៅគាត់ដោយក្រសែភ្នែក ខ្ញុំផ្ទាល់ គ្មានជំនឿចិត្ត ទាល់តែសោះក្នុងការប្រឈម និងពាក្យដោះសារនេះ …………….លោកគ្រូពេទ្យសង្ហា យកដៃទះក្បាល់ខ្ញុំ តិច រួច      ញញឹម ខ្ញុំផ្តល់សញ្ញាអោយគាំត់អង្គុយ ចុះ )
 សិទ្ឋិ;  ពីមុនបង ជាមនុស្សខូច ខិលម្នាក់ មានដៃគូរច្រើនមិនអស់ ចំនុចល្អរបស់បងមានតែមួយទេ គឺរៀនពូកែរ តែយាយពីស្នេហ៏វិញ គឺគ្មានស្នេហពិតទេ បងទុកស្នេហាគ្រាន់់ជាការលេងសើច ដៃគូរគ្រាន់កំដរអារម្មណ៏ ដល់ពេលមួយបង បានជួបនារីម្នាក់ ទើបបងដឹង ក្តីស្រលាញ់ពិតគឹវាបែបនេះ បងចាប់ផ្តើមចេះស្មោះ ស្គាល់ពាក្យស្រលាញ់ តែលទ្ឋផល គឺយើងមិនបានជួបគ្នានោះទេ…….
(និយាយត្រឹមចំនុចនេះ គាត់ ក៏ងើបឈរឡើង ដកដង្ហើមធំ)
តារា: ហេតុអីមិនអាច រៀបការជាមួយគ្នាបាន អ្នកផ្ទះ មិនពេញចិត្តមែនទេ (លោកគ្រូពេទ្យសង្ហា ដង្ហើមធំម្តងទៀត រួចបន្តរ )
សិទ្ឋិ;  ព្រោះបងមានផ្ទុក មេរោគអេដស៏
(ខ្ញុំ ញញឺមលលើកទឹកចិត្តគាត់ )
តារា: ពេលនោះ បងធ្វើបែបណាទៀត
សិទ្ឋិ;   អូថាទៅមើល​
តារា: ខ្ញុំ និងមិនអោយមនុស្សដែលខ្ញុំ ស្រលាញ់ មក ចូលខ្លួន រងគ្រោះជាមួយនោះទេ
សិទ្ឋិ;  ( គាត់ញញឹម) យេស​មែនហើយ អាចនិយាយថា ជាដំណឹងអាក្រក់បំផុតសម្រាប់បង នៅពេលដែលយើងសម្រេចធ្វើតេស្តឈាមជាមុន មុនពេលសម្រេចចិត្តរៀបការ យ៉ាងណាក៏បងអរគុណដល់ទេវតា ដែលអោយបងបានដឹងរៀងនេះ មុនពេល ដែលបង ជ្រុលខ្លួនជាងនេះ ជាមួយ នារីដែលបងស្រលាញ់ស្មើរជីវិត
តារា: ចុះ អ្នកផ្ទះ បង ចុះ បងស្រីម្នាក់នោះ
សិទ្ឋិ;   ភ្លាមៗវាពីបាកទទួកណាស់ តែ គាត់នៅតែព្យាយាម នៅជិតបង គាត់នៅតែមិនបោះបង បងគាត់លើកទឹកចិត្តបង គាត់បង្ហាញពីផ្លូវដែលត្រូវដើរបន្តរ  បងពីជាស្អប់ខ្លួនឯង វប្បដិសារី នៅស្អិតជាមួយបង ពេញមួយជីវិត បើសិនជាបង មិនភ្លើតភ្លើន ទេម្លេះ រឿងនេះ ក៏មិនកើឡើង ចំពោះគ្រួសារទាំងសងគឺពួកគាត់មិនដឹងទេ
តារា:បន្ទាប់មក???
សិទ្ឋិ;   បងទទួលយកនៅផលកម្មនេះ បងចាប់ផ្តើមក្រោឈរម្តងទៀត បង គូរវាសពីផ្លូវដែលត្រូវដើរ បន្តរ តែអ្វីដែលបងត្រូវដោះស្រាយ  មុនគេ គឺជានារីម្នាក់ដែល នៅតែអភ័យ និងនៅតែទទួលយកបង
តារា: ហ៊ឺមគាត់ពីជាមានស្នេហ៏ពិតមែន​
សិទ្ឋិ;   បាទ តែបងគ្មានសំណាង និងរួមដំនើរជាមួយគាត់ បងសម្រេចចិត្តបែកគ្នា
តារា: បែកគ្នា? ហេតុអី?
សិទ្ឋិ;   អូនគិតថា អ្នកជំងឺដូចបងអាចស្វែងរក ក្តីសុខអោយនាងបានទេ…………បងបានបាត់បងគ្រប់យ៉ាងទៅហើយ បើសិនជារឿងចុងក្រោយដែលបងបានធ្វើ នេះ អាចជាផ្លូវនាំអោយនាង មានអនាគត់ បងសុខចិត្តទទួលរងកម្មនៅអំពើរបាប ដែលបងបានធ្វើកន្លង វាសំណាស់ទៅហើយ ដែលធ្លាក់មកលើបងជាអ្នកទទួល តែម្នាក់
តារា: ចុះ ពេលនេះ ?
សិទ្ឋិ;   នាង កំពុងតែរស់នៅមានក្តីសុខជាមួយស្វាមី នៅឯកាណាដា មានកូន២ ហើយ វាជាសុភមង្គលពិតរបស់បងដែបងបានឃើញមនុស្សស្រីដែលបងស្រលាញ់ មានស្នាមញញឺម
តារា:  ចុះ អ្នកផ្ទះបង ?
សិទ្ឋិ;   ដូចបងនិយាយមុនដំបូងពិបាកទទួលណាស់តែ បន្ទាប់មកគ្រប់យ៉ាង បានល្អប្រសើរ ម៉្យាង គ្រួសារបងជា ពេទ្យ បងប្រុស បងជាវេជ្ចបណ្ឌិត បងក៏ជាពេទ្យ ប្អូន ស្រី៏ជាគិលានុបដ្ឋយិការ ពួកគាត់ទទួលយកការពិត ម៉ាកប៉ាបង​គាត់ចាស់ហើយៗ អ្វីដែលបងត្រូវធ្វើ គឺមើលថែរខ្លួនឯងអោយល្អ មើលថែរប៉ាម៉ាកបង គាត់ចង់ឃើញបង មានសុខភាពល្អ មួយទៀត អោយបងនៅជាមានដង្ហើម បងនៅតែបម្រើការលើវិស្ស័យ នេះ ចែករំលែកនៅបទពិសោធន៏ជិវិត លើកទឹកចិត្ត ធ្វើរការសង្គមនេះ អោយដល់ដង្ហើមចុងក្រោយ បងគ្រាន់តែប៉ន់ផ្សង សូមលាងកម្មពារជាតិនេះ ដែលបងបានសាង លើក្មេងស្រីៗ ច្រើនរាប់មិនអស់ សូម អហោសិកម្មអោយបង ផង……………………………
តារា:   បងពិតជារឹងមាំណាស់
សិទ្ឋិ;   ទេ បងជាមនុស្សដែលទន់ជ្រាយបំផុត បងខ្លាចបំផុតនៅ ភាពឯកការ តែលទ្ឋផល គឺបងត្រូវដើរលើផ្លូវជីវិតដែលមាន ដែនកំណត់នេះ តែម្នាក់ឯង
តារា:  ទេ បងមិនមែនម្នាក់ឯង ទេ នៅមានក្រុមកូនសិស្ស នៅមានក្រុមការងារ នៅមានអ្នកជំងឺជាច្រើនទេ ដែលស្រលាញ់នងគោរពបង
សិទ្ឋិ;   មិនបាច់ព្យាយាមលើកទឹកចិត្តបងទេ វាជាការល្អ តែ ពួកគេនិងមិននៅជាមូយយៀងរហូតនោះទេ វាខុសស្រឡះពីអូន
 តារា:   (ខ្ញុំ ញញឺម បែបស្ងួត មើលទៅគាត់ ) ស្នាមញញឺម និងសុភម្គលដែលមើលឃើញពីខាងក្រៅ  មិនមែនសុទ្ឋ តែ ផុសចេញពីក្តីសុខខាងក្នុងនោះទេ គ្រប់កាយវិការរបស់មនុស្ស ពិតមិនបានស បញ្ជាក់ពៅសណ្តានចិត្ត របស់បុគ្គលទាំងស្រុងនោះទេ វាសនាមនុស្សមិនដូចគ្នា កម្មពារ ពិតជាមានមែន មិន​ចាំជាតិក្រោយនោះទេ…………………………………………


ព្រឹកព្រលឹមស្រាងៗ ខ្ញុំ និងបង រាត្រីក្រោកមុនគេតែម្តងមិនទាន់ ទាំងដុសធ្មេញ ផងនាំគ្នា រត់ពេញ ផ្លូវ នៅទីនេះ រត់មា បែកញើសនៅមិនទាន់ ឃើញឡានមួយផង មានពេលខ្លះឆ្ងល់ដែរ ចុះ បើមានការអីគិតមេចទៅ ទំរាំទៅដល់ផ្លូវជាតិក៏ត្រូជាចំនាយពេលជាង១ម៉ោងដែរ……… ក្រោមសូរិយា រះចេងចាំងមកលើផ្ទៃសមុទ្រ ប្រៀបដូចគ្រាប់ពេជ្យ ភ្លែកផ្លែក ដូចពេជ្រ ប្រុសលល្អរបស់ខ្ញុំ ប​ង្អាក់ដំនើរ ឈរត្រឹង ញញឹមសមុទ្យ កាន់ដៃខ្ញុំជាប់
រាត្រី; បងចង់អោយអោយពួកយើងមានពេលវេលាល្អៗបែបនេះរហូត
(ខ្ញុំ ញញឹម តបគាត់  ដោយភាពកក់ក្តៅ ភ្លេចខ្លួន ថាពេលនេះ ខ្លូនកំពុងតែមានកំហុស ធំមួយ ជាប់នឹងខ្លួន គិតមកវិញ រាង រាង មិនដឹង  មិនដឹង យាយថាមេចទេ )

ជួយជួយៗ (សំលេងខ្សេវៗ ស្រេកចេញ ល្វើយៗ ជ្រុងម្ខាងនៃ ចំការដូងខាងមុខ )
 ជួយ ជួយ ផង
សម្លេង របស់បុរសវ័យកណ្តាល ម្នាក់ស្រែកអោយជួយ សភាពគាត់ដូចជាឈឺចាប់ខ្លាំងណាស់ ជើងរបស់គាត់ម្ខាង មុតរយះវែងខ្លាំងណាស់ ជាមួយ និងស្នាមកោសរលាត់ តាមដៃ មុខ តិច
រាត្រី; ពូ ពូ (រាត្រីរត់ចូលទៅបីគាត់ឡើង ដោយមិនបានគិតពីសុវត្តិភាពផ្ទាល់ខ្លួន ទាំង ខ្លួនបានដឹងទៅហើយ ថាគាត់មានផ្ទុកមេរោគ )
តារា: ឈាម ច្រើនណាស់ (រាត្រី ហែកអាវ ខ្លួនឯង រុំជើងគាត់ដើម្បិឃាត់ឈាម ចំនែកខ្ញំវិញយកទូរស័ព្ទ ដើម្បីខលរកជំនួយ ព្រើពេលនេះ ពួកយើង នៅរាងឆ្ងាយបន្តិច ពីកន្លែងសម្រាក់ រាត្រីព្យាយាម សម្រលចលនា បេះ ដូងជូនគាត់ ព្រោះមើលទៅគាត់ ដូចជាខ្សោយខ្លាំងណាស់ ព្រោះតែឈាម ហូរច្រើនពេកហើយ ខ្លួន របស់ រាត្រីប្រឡាក់ឈាមគាត់ ពាសពេញ ខ្លួន គាត់ មិនអោយខ្ញុំចូលចិត្តនោះទេ……………)


.
.
.
.
.
.
កន្លងទៅ ២អាទិត្យហើយ នេះ ដែលពួកយើងទាំង២ មិនសូវបានជួបគ្នា បើទៅជួបគ្នា ក៏មិនសូវមានអ្វីនិយាយច្រើនភាពផ្អែមល្ហែម ក៏កាន់តែឃ្លាតឆ្ងាយ ក្តីប្រងើយកន្តើយ បានចូលមកជ្រៀត ជំនួសតំនែងនៃភាពផ្អែមល្ហែម ខ្ញុំមិនយល់ថា គេកំពុងតែកើតអី តាំងពីថ្ងៃ​ដែលត្រឡប់មកពីកំពង់សោមវិញ គាត់ប្រែជាស្ងៀមស្ងាត់ គាត់បន្ទោសខ្លួនងរហូតដែលមិនអាចជួយ បុរសដែលធ្លាក់ពីចុងដូងនោះទាន់ពេល…….

តារា; ជំរាបសួរមីង រាត្រីនៅផ្ទះទេ
ម៉ាក់រាត្រី; អូ តារា មោះចូល មក ចាំតិច មីង រួចដៃលូវអាយ
តារា; បាទមីង (ថ្ងៃនេះ ខ្ញុំឡើងមកកំពត មកស្រុកកំណើត ដាក់ច្បា់លោះងមកតែម្តង មិនមែនមកលេងអ្នកផ្ទះឬ នឹក បងភារុណទេ គឺមកតាមរកស្នេហ៏ គាត់ថាមកលេងផ្ទះ តែ២ ឬ៣ថ្ងៃទេ តែនេះ ជាងមួយអាទិត្យហើយ នៅមិនទាន់ឃើញឡើងទៅវិញទៀត ខលចូល មិនលើក ឆាត Seen មិនតបមិនដឹងកើតអី អោយប្រាកដ ដឹងថាគាត់មិនរីករាយ មិនសប្បាយចិត្ត និងរឿងដែលកើតឡើងនៅថ្ងៃនោះ )
ម៉ាក់រាត្រី;  សួរស្តីក្មួយ ខានជួបមួយរយះ ហើយ មីងរកខលទៅក្មួយដែរ ប៉ុន្មានថ្ងៃនេះ តែរវល់ និងព្រួយចិត្ត​ ផង​មិនដឹងរាត្រី កើតអីទេ ក្មួយ​ ស្ងាត់ មុខស្រពោន មិនស្រស់ សោះ​​មីសួរគេមិនឆ្លើយ ដល់ថ្ងៃត្រូវទៅវិញហើយ មិនព្រមទៅ ការងារមិនដឹងមេចទេ រៀនជិតចប់ហើយ
តារា; មិនអីទេមីងចាំខ្ញុំជជែកជាមួយ គេខ្ញុំ ស្និទស្នាលគា្ន ប្រហែលមានរឿងខ្លះគេអាចលាក់មីង ព្រោះតែមិនចង់អោយមីងពិបាកចិត្ត ទេដឹង តែខ្ញុំ ដឹង វាមិនធ្ងន់ធ្ងរទេ កុំបារម្មណ៏អី គ្រាន់តែអន់ចិត្ត និងខ្លួនឯងដែលមិនអាចជួយ អ្នកជំងឺថ្ងៃមុនបានទាន់ពេល……………….
ម៉ាក់រាត្រី;  HMMMMMMM មីងសង្ឃឹមចឹងចុះ ចឹង ក្មួយសាក់លួងៗគេមើរ គេនៅក្នុងបន្ទប់ ម្នាក់ឯង ស្មានេះហើយមិនទាន់ឃើញចុះមកញាំអីទេ
តារា; បាទមីង





            ខ្ញុំបោះជំហានឈានចូលទៅក្នុងផ្ទះ តាមទ្វាចំហៀងជំនួស ព្រោះថាផ្ទះនេះ នៅខាងមុខ គឺសម្រាប់អ្នកជំងឺ មានទូរថ្នាំ និងគ្រែអ្នកជំងឺ៥គ្រែ ម៉្យាងផ្ទះនេះមិនស្ងាត់ទេ នៅមានអ្នកនៅជាមួយ និងគ្រូពេទ្យ ២នាក់ទៀត ផងដែរ នៅជាជួយមុខរបរ ម្តាយរបស់រាត្រី មុខរបរទាំងនេះ គឺនឹងធ្លាក់មកលើកូនប្រុសម្នាក់នេះ ជាអ្នកគ្រប់គ្រង់…………………ច្រក់ទ្វាចំហៀងផ្ទះ នាំខ្ញុំ ចូលទៅ ធ្លាខាងក្រោយដែលមានរបងមួយជាន់ទៀត គ្រាន់តែខ្ញុំ ចូលទៅដល់ភ្លាម ពូកឆ្កែបាក់ហ្សែរ ២ក្បាល ហកមកទទួកតែម្តង មួយឈ្មោះថា អាមាន មួយទៀតឈ្មោះថា អាមែន មានពួកវាទុកគ្រាន់ការពារផ្ទះ ឆ្កែទាំង២នេះស្គាល់ខ្ញុំច្បាស់ដូចថ្ងៃ រកបក់កន្ទុយផង លិទ្ឋផង ស្វាគមន៏ណាស់ មើលទៅវាដូចរីករាយណាស់ ចឹង តាមមើលវាមិនដឹងថាម្ចាស់វា ពិបាក់ចិត្តបែបណាទេមើលទៅ….ខ្ញុំ បន្តរជំហានមួយដើរចូលទៅក្នុងផ្ទះវីឡាតូចមួយ ដែលទើបតែសង់ហើយ ជាង២ឆ្នាំទេ នៅជាន់ទី៣ ជា Rooftop ដែលមានកូនកញ្ចុះ មួយ រួមទាំងសួនតូចមួយផងដែរ ពីRooftop យើងអាចមើលឃើញសមុទ្របានយ៉ាងងាយ មិនប្រាប់ក៏អាចទាយបានដែរថា អាស្ទាយ​ចឹងចឹងអី មានតែរាត្រីហ្នឹងឯងជាអ្នកកុហ្មង ហ មិនដែលចាស់នឹកឃើញម៉ូតហ្នឹងទេ នៅជនបទ ហើយអ្នកអោយគំនិតមានតែញុមនឹងឯង ព្រោះជាអនាគត់កូនប្រសារហ ហាហាហាហ ហ៊ើយ គួរតែប្រញាប់ទៅរកម្ចាស់ផ្ទះវិញប្រសើរជាង……………..ក្នុងផ្ទះស្ងាត់ជ្រាប ការរៀបចំតុបតែង នៅតែដដែល អ្វីដែលប្លែកនោះទេ ផ្ទះពេទ្យចូលមកគឺផាសុភាពតែម្តង ខ្ញុំ បោះជំហាន មួយៗឡើងជាន់ខាងលើ សំដៅទៅរកម្ចាស់បន្ទប់ សំលេង ក្អក់របស់ប្រុសសង្ហា បានផ្តល់ជាសញ្ញានៃវត្តមានរបស់គាត់…………………ខ្ញុំស្ទុះហ្វឹង រត់ទៅឧបគេពីក្រោយ ដោយក្តីរលឹក នឹងបារម្ម ប្រុសល្អ បែរមកឧបខ្ញុំ អង្អែលក្បាលថ្នមៗ សំលេងបេះដូង រន្ថើនឡើងជំនួសដោយការរៀបរ៉ាប់ នូវការបារម្មណ៏………………….
តារា: បងស្លែកម្លេះ? កើតអី​ម៊េចមិនទៅវិញ ម៊េច បងមិនតបឆាត មិនលើកទូរស័ព្ទ ហេតុអីទុកខ្ញុំចោល (ខ្ញុំចាប់ដៃកាត់ជាប់ ពួកយើសម្រូតខ្លួនអង្គុយ​នៅហ្នឹង​គ្រែក្តាងឺ ដោយថ្មមៗ ប្រអប់ដៃលោគ្រូពេទ្យត្រជាក់ស្រេប បបូរម៉ាត់ប្រែជាស្លេក កែវភ្នែកទាំងគូរក៏លែងថ្លា ) បងក្តៅខ្លួនណាស់ ខ្លួនជាពេទ្យម៊េចក៏បណ្តោយខ្លួនឯងអោយទៅជាបែបនេះទោវិញ? (គាត់មិតបអីសូម្បីតែមួយមាម៉ាត់) បងកើតអីៗ យើងអាចជជែកគ្នាបានហើយមែនទេ? មានរឿងអ្វីអោយប្រាកដ បងនិយាយមក ពេលនេះ​មានតែ២ នាក់យើងតែប៉ុននោះ (ខ្ញុំ ចាបអង្អែលដៃគាត់ថ្មម ជាមួយនិងការញញឹមលើកទឹកចិត្ត លើកនេះ មិនដឹងមានអ្វីកើតឡើង ទើបគាត់បាក់ទឹកចិត្តខ្លាំងបែបនេះ )
រាត្រី;  យើងបែកគ្នាទទៅ


តារា: បែកគ្នា??? (ព្រះអើយ បេះដូងខ្ញុំ ស្ទើរតែលោតចេញក្រៅ ឈាម​ច្រាលឡើងលើ​ ដង្ហើមដកសឹងតែមិនដល់គ្នា ទឹកភ្នែកហូរ ដណ្តើមគ្នាស្រក់​ប្រជែង ​រយលានសំនួរដែលខ្ញុំ​ពិបាកនឹងហាម៉ាត់សួរ ) ហេតុ ហេតុអី???
រាត្រី;  អូនដឹងខ្លួនច្បាស់ណាស់ (គាត់ងើបចេញ ពីខ្ញុំ ដើរសំដៅទៅបន្ទប់ ខ្ញុំរត់ទៅពាំង ទ្វាជាប់ រាត្រីប្រឹងរុញច្រានខ្ញុំចេញ)
តារា: ទេបងបើទោះជាអូនខុស ក៏បងត្រូវតែ ប្រាប់ពីហេតុផល អោយអូនអោយច្បាស់សិនដែរ តើ តើវាអយុត្តិធម៏សម្រាប់អូន ដែលសុខ ខុសបងធ្វើបែបនេះ អូន ឬបង បង​មិនអាសូរ នៅចិត្តស្រលាញ់អូនទេ ឬ ឬ បងភ្លេចអស់ហើយ បងនិយាយមក តើអ្វីទៅបានជាធ្វើអោយប្រែប្រូលភ្លាមៗបែបនេះ ឬ បងគិតថា ក្តីស្រលាញ់នេះ វាទន់ជា្រយខ្លាំងណាស់មែនទេ ម៊េចក៏បងទុកស្នេហាមួយនេះ ដូចជាសម្រាមបែបនេះទៅវិញ​ ??? បងឆ្លើយមក (ខ្ញុំ ស្រែកដាក់គាត់ខ្លាំង កម្លាំងដៃ ទាំងទ្វេរបស់ខ្ញុំ វាយគាត់ចាំ ដើមទ្រូងខ្លាំងៗ សម្រែកនៃការឈឺចាប់ នៅពេលដែលមនុស្សដែលខ្លួនស្រលាញ់ស្មើរជីវិតសុខៗ ក៏សុំបែក តើអ្នកអាចទទូលយកបាន ???)

បង ៗ បង ជួយផង ជួយផង ម៉ាក់ ៗ (ខ្ញុំរឹតតែភ័យជាមុនទៅទៀត បងរាត្រី សុខ ក៏ដួលសន្លប់មកលើខ្ញុំពេញទំហឹង)…………………………


  អរគុណបាទ នុវការចំណាយពេលរបស់មិត្តអាន ជួបគ្នា នៅភាគទី៥ ទៀតណា... ណារ័ត្ន ឃូល!





No comments:

Post a Comment

កំសាក

សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ខាងក្រោមនេះ ជាសំណេរសាច់រឿងមួយរបស់ មិត្តអ្នកអានម្នាក់ បាន​រៀបរាប់មកកាន់ខ្ញុំ នូវអនុស្សាវរីយ៏ ដ៏ល្អដែ...