Sunday, April 8, 2018

ជំនោត្រជាក់ ឬ Cool Winds



    សួរស្តីមិត្តអ្នកអាននេះជារឿងថ្មីមួួដែលខ្ញុំទើបតែបញ្ចប់កាលពីយប់មិញ  ជាមួួយនឹងបរិយាកាសដ៏ត្រជាក់ ដោយអំណាចភ្លៀង។ សុំទោសផងណា យឺតយ៉ាវហហើយព្រោះរវល់ពេក មួយវិញទៀត ក្រពះខ្ញុំវិញមិនអំនោយ ផលសោះ។ ជំនោត្រជាក់ ឬ Cool Winds តោះអានជាមួួយគ្នាមើរ ប្លែកពីរឿងមុនម៉េចទៅ? ក​ម្លែង កំសត់ រ៉ូមែនធិច បែបណាណ? ចាំអីទៀត អាន ជាមួួយគ្នាតែម្តងទៅ​ :)  
និពន្ឋដោយ : ណារ័ត្ន ឃូល​

Page: MSM ប្រលោមលោកស្នេហ៏


ជំនោត្រជាក់ ឬ Cool Winds 
ភាគទី១
              

ក្រោមមេឃខៀវខ្ចី ជំនោសមុទ្របក់មករំភើយៗ មានអារម្មណ៏ ត្រជាក់តិចៗដែរ សំលេងសត្វចាបយំកងរំពង ធ្វើអោយចង់គេង លក់ ម្តងៗដែរហ្នឹង ។  ទេសភាពស្រស់បំព្រង ព័ណ៏ខៀវស្រងាត់ ត្រជាក់ ភ្នែកដល់ហើយ បើសិនយើងងើយ សំលឹងមើលទៅលើ ឃើញ សុទ្ឋតែ ត្រជៀក កាំហើរប្រសាច ពេញមេឃ ព្រោះអីអ្នកស្រុកនេះគាត់រកស៊ី ចិញ្ចឹមត្រជៀកាំ ម្លប់ដូងដ៏ត្រជាក់បាន ផ្តល់កន្លែង សំរាប់អោយគូរ ស្នេហ៏វ័យក្មេងមួយគូរ ជ្រកដើម្បីជៀស ផុតពីកំដៅថ្ងៃ ម្លប់ដ៏ត្រជាក់ នេះហាក់ផ្តល់នៅ កន្លែងដ៏សែនសុខធ្វើ អោយពូកគេទាំងពីរ មិនចង់ងើប ចេញទៅណាសោះ។
ធ្ងន់ទេ ធ្ងន់ទេបង?
ជំនោទេៗៗអូន មិនអីទេ គេងមកចុះអូន គ្មានបញ្ហាទេ
ខ្ញុំ បាទ ប៉ុន្តែអូនបារម្ភហ្នឹងណា នេះជិតម្ភៃនាទីហើយណា បងមិនចុកដៃទេឬ?
ជំនោ: មិនអីទេ ឃូល អូនគេងមក កុំថាម្ភៃនាទី  ១ម៉ោង ១ខែ ១ឆ្នាំ ឬ១ជីវិត ក៏មិនអីដែរ (ប្រុសញញឹម ជាមួយ នឹងស្នាមខូចសងខាង ស្រស់ម្លេះទេ)
ខ្ញុំ បងឯងខូចណាស់​សំដីផ្អែមហួស អោយតែបានដូចម៉ាត់ទៅ
(ញញឹមមើលមុខគ្នា បង្កប់ដោយក្តីស្រលាញ់ពេញបេះដូង)
ជំនោ: បងសុំធ្វើជាខ្យល់ដែលអាចស្ថិតនៅជុំវិញខ្លួនអូនអស់មួយជីវិត នៅជាតិនេះ (សំលឹងមើលមុខខ្ញុំ ទឹកមុខម៉ឺងម៉ាត់ណាស់)
ខ្ញុំ :​អូនក៏ដូចគ្នា ជាត់នេះ សុំរស់ក្រោមដើមទ្រូងបងម្នាក់គត់ ឃូលក៏មិនអាចរស់ដោយគ្មានបងបានដែរ (គាត់យកដៃអង្អែលក្បែលខ្ញុំ ហើថើបថ្ងាស់ខ្ញុំ មួយខ្សិត បញ្ជាក់ពី ការអានិត ស្រលាញ់ ពេញបេះដូង)
ជំនោ: បងមានរឿយមួយចង់ប្រាប់អូន
ខ្ញុំ :​ បាទ មានរឿងអីបង និយាយមកអូនចាំស្តាប់
ជំនោ: បងចង់ប្តូរឈ្មោះ អូនគិតម៉េច?
ខ្ញុំ :​ ហេតុអីបង ?
ជំនោ:គឺចង់អោយស៊ីជាមួយអូនហ្នឹងណា
ខ្ញុំ :​​ហាចឹងចង់ដូរដាក់ឈ្មោះអីវិញ
ជំនោ: អូន ឈ្មោះឃូល មានន័យថាត្រជាក់ បងវិញជំនោ មានន័យថា ខ្យល់ បូកចូលគ្នាគឺជំនោរត្រជាក់ ចុះបើបងដាក់ឈ្មោះថា វិន វិញ បូកជាមួយអូន គឺ ឃូល វីន ជំនោត្រជាក់អាដែរ ហាហាហាហាហ​អូនគិតមេចដែរអូន?​អូយ ៗៗៗ
ខ្ញុំ :​​កុំចេសតែមានពេក លោកប្រុស គិតអីដូចកូនក្មេង ដូរធ្វើអី ឈ្មោះជំនោពិរោះណាស់ហើយ កុំដូរអី ណា
គាត់ញញឹមតប ស្រប់ពេលដែលដៃរបស់គាត់ទាំងគូរ បានស្រវា ឩបខ្ញុំ មិនត្រឹមតែផ្តល់ នៅកំដៅតែផ្លូវកាយនោះទេ តែថែមទាំង ផ្តល់នូវភាពកក់ក្តៅ ដល់បេះដូងខ្ញុំទៀតផង។  បងជំនោរគាត់ ជាបុរស ល្អម្នាក់ដែលតាំងពីខ្ញុំបានជួបមក ស្នេហ៏នេះមានរយះ ពេល៥ឆ្នាំ ហើយ តែវាហាក់បីដូចជាលឿន ពេកហើយសំរាប់ ពួកយើង ទាំងពីរ ប្រហែល មកស្នេហ៏ពួក ខ្ញុំមានតែភាព រីករាយហើយ មើលទៅ បានលឿនយ៉ាងនេះ ភ្លែតៗ ៥ឆ្នាំ។ ប្រុសសំណប់របស់ខ្ញុំម្នាក់នេះ មានសំបុរសរ ជាកូនកាត់ចិន ខ្ពស់ស្រឡះ ស្មាបើកស្ទើតែ១៨០ដឺ ក្រេទៅហើយ ច្រមុះស្រួច បបូរមាត់ ស្តើង​មានភ្នែកតូចៗ ហិហិហិ ទាក់ទាញណាស់ អ្វីដែលតម្រូវ ចិត្តជាងគេគឺចរិតគាត់ បុរសសុភាព មិនសូវចេះនិយាយ  បានញញឹម យោង ឆ្លាត ម៉ត់ចត់ណាស់ តែបើពេលនៅមួយខ្ញុំវិញ រពិសណាស់ គាត់ហ្នឹង ជាមនុស្សរ៉ូមែនទិចណាស់ គាត់កត្តញ្ញូណាស់ ជាកូនប្រុស ទោល ក្នុងត្រកូលកូនចៅខ្មែរកាត់ចិន អ្វីដែលដែលធ្វើអោយខ្ញុំស្រលាញ់ គាត់ខ្លាំងនោះគឺ ភាពស្មោះត្រង់ និង ក្តីស្រលាញ់ដ៏បរិសុទ្ឋរបស់គាត់។ ចំនែកខ្ញុំវិញក្រោពីបេះដូងដ៏បរិសុទ្ឋមួយ គឺអត់មានអីផង បើនិយាយពី រូបរៀងវិញ ខ្ញុំមិនសង្ហាអីទេ កំពស់១ម៉ែត្រ៦៧ ហើយហិហិ ៦៥គីឡូ ម៉ាប់ហ្មង គាត់ថា ធាត់បែបនេះ គួរអោយស្រលាញ់ សាច់ច្រើន ហាហា សំបុរសរដូចគ្នា ព្រោះខ្ញុំជាកូនកាត់ចិនដូចគាត់ដែរ​តែខ្ញុំមានបងស្រី ម្នាក់ទៀត គាត់ជាអ្នកលក់ថ្នាំពេទ្យ ឆ្នាំនេះគាត់អាយុ២៤ឆ្នាំ គាត់ ឈ្មោះធារី ចរិកបងប្អូនខ្ញុំស្រដៀងគ្នា មិនសូវយាយច្រើនទេ ចេះ តែញញឹមទេ តែខ្ញុំខុសពីបងស្រីត្រង់ថាខ្ញុំរៀង ឆើតឆាយជាងតិច បងស្រីស្រគត់ស្រគុំណាស់ គាត់ជានារីខ្មែរសុទ្ឋសាធតែម្តង​សុភាពណាស់។  យាយពី ឆ្នាំនេះខ្ញុំ២២ឆ្នាំ ទើបតែបញ្ចប់ មហាវិទ្យាល័យហើយ រីឯបងជំនោវិញ ទើប២៦ប៉ុណ្ណោះ គាត់ជាអ្នក ធ្វើការនៅ៝ អង្គកាមួយនៅក្រុងភ្នំពេញ ចំនែកខ្ញុំក៏ដូចគ្នាដែរ។ ខ្ញុំមិនដឹង ថានេះជានិស្ស័យឬអ្វីទេ គ្រួសារខ្ញុំ និងគ្រួសាគាត់បានរាប់អានគ្នា ច្រើន ឆ្នាំហើយ។ ដោយ សារតែភាពសិ្នទ្ឋស្នាលនេះ ទើបធ្វើអោយ ពួកខ្ញុំ បានជូបគ្នាញឹក ញាប់ ម្តងគាត់មកផ្ទះខ្ញុំ ម្តងគ្រួសារខ្ញុំទៅផ្ទះគាត់ ភាពស្និតស្នាលគ្នាដែលផ្តើមចញ ពី បងប្រុស ក៏ក្លាយទៅជាស្នេហា ដ៏ជ្រៀលជ្រៅ មិនអាចកាត់ថ្លៃបាន។ តែអ្វីដែលជាឩបស្គនោះគឺ ពួកយើងសុទ្ឋតែជាកូនប្រុសទោលក្នុងគ្រួសារ កាត់ចិន មិនដឹង ថាលទ្ឋផលយ៉ាងណាទេ ហ៊ើយគិតរឿងនេះពីជាខ្វលចិត្តណាស់។

ខ្ញុំ : បង បងជំនោ ភ្ញាក់ឡើងបង
ជំនោ: ហា អីក អាក់ អាបងគេងលក់​ពីកាល អូយស្រូលខ្លួនណាស់អូន
ខ្ញុំ :​បងគេងមួយស្របក់ហើយ​ តោះបងល្ងាចណាស់ហើយ ម៉ោងជិត៦ហើយគិតទៅ ផ្ទះសំណាក់វិញតោះបង
ជំនោតោះៗ អូន មោះប្រណាំងកង់គ្នា ហ៊ានអត់ អ្នកណាទៅដល់មុន
ខ្ញុំ: ហ៊ាន មិនខ្លាចទេ មោះ
ជំនោ:​តែបើចាញ់បងត្រូវអោយបងកេងឩបមួយយប់ពេញណា​តែបើបងចាញ់ត្រូវអោយបងថើប ម៉េចព្រមអត់?
ខ្ញុំ: កុំខូចពេកតោះ បង ខ្ញុំទៅមុនហើយ
ជំនោ:​ ឈប់ៗ ខូចណាស់អូនឯង
        ប្រុសល្អជិះដេញតាមក្រោយជាមួយនឹងសំលេងហូចយ៉ាងពិរោះ តាមពីក្រោយ គ្រប់វិនាទីរបស់ពួកខ្ញុំពោពេញទៅដោយស្នាមញញឹម និងសុភមង្គល។
        Mango Tree Resort ខេត្តកំពត សប្បាយដល់ហើយ នៅទីនេះមានកន្លែងកំសាន្តណាស់ រ៉ាប់មិនអស់ទេ ពិសេសជានៅមួយ
មនុស្សសំណប់ទៀត រិតតែមិនបែបនិយាយ។
ជំនោ:​ ត្រជាក់ទេសំណប់ចិត្ត ពាក់អាវនេះទៅ ក្រាស់តិចណាសការពារ ត្រជាក់  និងមូសផងដែរ​តិចទៀតយើងទៅ មើលអំពិលពេក ជាមួយគ្នាណា
ខ្ញុំ: បាទបង តែយប់ហ្នឹង ទៅតែពីរនាក់មេចទេ ខ្លាចណាស់
ជំនោ:​​ខ្លាចអី បងនៅទីនេះហើយ ហ្នឹង  កុំបារម្ភអី មានអ្នកទេសចណ៏ច្រើនទៀត និង អ្នកនាំភ្ញៀទៅដែរតើ កុំខ្លាច បងនិងកាន់ដៃអូនអោយជាប់ ធានាថាការពារអូន អោយមានសុវត្ថិភព ១០០%ណា។
ខ្ញុំ:​ផ្អែមណាស់ បាទបង​ បងក៏ដូចគ្នាពាក់អាវនេះមួយយជាន់ទៀតទៅ ខ្លាចផ្តាសាយ
ជំនោ:​​ បាទ អូនសំលាញ់
        នៅក្នុងព្រៃជ្រៅ ធ្វើដំនើរដោយជិះទូក ជាមួយមនុស្សមួយក្រុម ធំដើម្បីទៅមើល អំពិលពេលរាត្រី មុនដំបូងខ្លាចដែរតែ ដល់ពេលមាននុស្សច្រើនចឹង ធូរចិត្តតិច ពិសេសមានបុរសម្នាក់នេះកាន់ដៃខ្ញុំជាប់មិនលែងឡើយ។ អាកាសធាតុត្រជាក់ ខ្យប់បកតិច សម្រស់ព្រះច័ន្ទ ឆ្លុះនិងផ្ទៃទឹក គួរអោយចង់គយគន់ណាស់ ។ ធ្វើដំនើរមិនដល់ម្ភៃនាទីផង ស្រាប់តែទូកឈប់ ពន្លឺបំភ្លឺ ដោយអំពូលអគ្គិសនីត្រូវបានពន្លត់ ជំនួសដោយពន្លឺធម្មជាតិ តូចចំរុះពណ៏ រាប់ម៉ឺនពន្លឺ មកត្រសងជុំវិញអ្នកដំនើរ ម្នាក់ៗភ្លឺក ដល់យាយមិនចេញ វាពិតជាស្អាតពេកហើយជាមួយនឹងសម្រស់ នៃពន្លឺរបស់អំពិល អំពេកទាំងអស់នេះ។ ប្រអប់ដៃដ័សក្បោះ ជាមួយនឹងម្រៀមដែដ៏ទន់ បានចាបកាន់ស្មាខ្ញុំធ្វើអោយខ្ញុំភ្ញាក់ពីសម្រស់នោះ ហើយងាកមករម្ចាស់ដៃ​ជាមួយស្នាមញញឹម។
ជំនោ:​​ ស្អាតណាស់មែនទេ?​ អូន ពេញចិត្តទេ?
ខ្ញុំ: បាទបង ស្អាត់ណាស់ មិនដែរឃើញចឹងទេ
        ពួកយើងគយគន់ជាមួយគ្នា ថតជាវីឌីអូទុកនៅសកម្មភាព របស់វា។ យូរៗមានខ្យល់ខ្លាំងបកមកម្តងៗ ធ្វើអោយខ្ញុំរាងត្រជាក់តិចៗ ដែរ បើទោះជាមានអាវក្រាស់ក៏ដោយសារ តែ បានកំដៅដើមទ្រូង ពីបុរសសំនប់ចិត្ត ធ្វើអោយខ្ញុំប្រែក្លាយជាកក់ក្តៅលើសដើមទោវិញ។
វាពិតជារ៉ូមែនទិចណាស់ Mango Tree Resort ។​




រយះពេល១ម៉ោងពិតជាខ្លីណាស់សម្រាប់បរិយាកាសល្អបែបនេះ ហ៊ើយ​មិនទាន់មើលឆ្អែតផង តែមិនដឹងធ្វើមេចបើគេមក យើងក៏ត្រូវមកដែរត្រូវអត់?
ជំនោ: ម៉េចហើយអូន​ ត្រជាក់ណាស់មែនទេ តោះចូលផ្ទះវិញ
ខ្ញុំ: អត់ទេ បង តែអូន ចង់អង្គុយនៅរៀនហាលនេះសិន អូនចង់មើលលោកខែតិចសិនណា
ជំនោ:បាទៗ ចឹងបង បង្កាត់ភ្លើងសិនដើម្បីអោយកក់ក្តៅបន្តិច
ខ្ញុំ: បាទបង ប្រយ័ត្នផងណា
        រយះពេលច្រើនឆ្នាំមកនេះ ទង្វើល្អដែលមានទាំងពីថ្ងៃចាប់ផ្តើម រហូតដល់ពេលនេះ នៅតែមានជាដ៏រាប គ្រប់យ៉ាងកាន់តែល្អជាងមុន ក្តីស្រលាញ់កាន់តែ ផ្អែមល្ហែម។ ធំហំការស្រលាញ់ នៃក្តី  ស្រលាញ់នេះ ពិបាក និងបរិយាណាស់ គិតដល់ត្រឹមនេះខ្ញុំពិតជាខ្លាចណាស់ ខ្លាចថ្ងៃណាមួយខ្ញុំត្រូវបាត់បង់គាត់ ខ្លាចថាថ្ងៃនោះមកដល់ ខ្ញុំពិតជាបារម្មណ៏ អ្វីដែលខ្ញុំអាចធ្វើទៅបាន គឺបានត្រឹមរក្សាពេលវាលាដ៏មានន័យនេះ រក្សានូវអ្វីដែលមានក្នុងដៃ និងបានត្រឹមបូងសួង សុំ អោយគ្រប់យ៉ាង ចំពោះស្នេហាដ៏បរិសុទ្ឋនេះ នៅស្ថិស្ថេជារឿងរហូតទៅ។ ក្រោមស្បៃរាត្រី គ្រប់ដណ្តប់ ពាសពេញ ធ្វើអោយគ្រប់យ៉ាងប្រែជាងងិតសូន្យសុងជំនួស ដោយពន្លឺស្រទន់ដោយសារតែអំណាចនៃ ពន្លឺព្រះខែ និងកំដៅភ្នក់ភ្លើងបានជួយកំដៅពួកយើងទាំងពីរ អោយមានភាពកក់ក្តៅ ពេលវេលានេះជាពេលពិសេសមួយក្នុង
ចំនោមរាប់លានម៉ឺន អនុស្សាវរីយ៏ដែលពួកយើងមានជាមួយគ្នាកន្លង
មក។ ប្រុសល្អបង្ហើរសំនៀងយ៉ាងក្រអូន ជាង់មួយនិងស្នាមញញឹម ស្រប់ពេលនិង​រូបខ្ញុំផ្ទាល់ កំពុងស្ថិតនៅក្នុងរង្វង់ដៃដ៏កក់ក្តៅ និងផ្អែកក្បាលទៅ​លើដើមទ្រូងដ៏ទូលាយ​ខាងឆ្វេង ផ្ទៀងស្តាប់សំលេងបេះដូងដែលកំពុងលោតជាចង្វាក់។

ជំនោ: អូនៗៗ មេចហើយងងុយគេងហើយឬ?
ទេៗ នៅទេ ប៉ុន្តែ កំពុងភ្លឹកនឹងសំលេងបេះដូងនឹងណា
ជំនោ: អូ ចុះអូនលើវាថាអីខ្លះទៅ?
គឺវាប្រាប់អូនថា បងមិនគួរអោយស្រលាញ់ទេ
ជំនោ: (ធ្វើមុខជូរ)
ហាអូនយាយលេងតើ អូនយល់ បើវាប្រាប់ចឹងមែនក៏អូនមិនជឿដែរ មេចពេញចិត្តនៅប្រុសសំណប់?
ជំនោ: ហាហាហ ក្មេងខូច ចេះ លបងទៀត? បេះដូងនេះជារបស់អូន ដរាបណាវានៅដើរ បងនៅតែមានអូន បងសូមសន្យាថាស្រលាញ់ អូនតែម្នាក់លុំបេះដូងនេះលេងដើរ មែនណា ស្រលាញ់អូន តែម្នាក់ គត់។
អូអូនជឿៗ អូនក៏ដូចគ្នាស្រលាញ់បងលុះបេះដូងលែងដើរដូចគ្នា។

        រាត្រីនោះពិតជាមានន័យណាស់ទីនេះជាលើទីមួយដែលយើង
បានមក ក៏ជាកន្លែងដែលពួកខ្ញុំពេញចិត្តណាស់ដែរ Mango Tree Resort ជាកន្លែងដែលរ៉ូមែនធិច​ ជាកន្លែងដែលពួកយើង មានការចង់ ចាំជា ច្រើន ដែលមិនអាចបំភ្លេចបាន ជាកន្លែងដែលយើងបានសន្យានឹងគ្នា បើសិនថ្ងៃក្រោយស្នេហានេះអាចទៅរួច អាចបានជោគជ័យ​ខ្ញុំនឹងសំរេចជ្រើសកន្លែងនេះសំរាប់ពិធីមង្គលការពួកខ្ញុំ​តែម្តង ហ៊ើយប៉ុន្តែគ្រប់យ៉ាងដូចជានៅឆ្ងាយណាស់សំរាប់ស្នេហាខុសធម្មជាតិមួយនេះ។
        ភ្លេចៗខ្លួនៗ អាធ្រាតណស់ទៅហើយ ពួកខ្ញុំក៏ សម្រេចចិត្ត ចូលនិទ្រាដោយក្តីសុភមង្គលជាមួយគ្នាយ៉ាងមានក្តីសុខ​។​បើទោះ ជាត្រជាក់យ៉ាងណាក៏គ្មានបញ្ហាព្រោះមានម៉ាស៊ីនកំដៅមាឌធំនៅជិតជានិច្ច ហិហិហិហិអ៊ៀនម៉ាត់ ដល់ហើយ GOOD NIGHT J


        ព្រឹកព្រហៀម សូរិយារៀបរះ សំស្រស់ត្រកាល​ចែងចាំង មកលើ
ផ្ទៃទឹក ផ្លាតចំព្រៃឈើតូចធំ រិតតែត្រជាក់ភ្នែក ដល់អស់ភ្ញៀវ ទេសចណ៏ គន់មើលមិនជិនណាយ។  ក្នុងសំលៀកបំពាក់សមាញ្ញ ខោខ្លី អាវាលក្លៀក ពណ៏ស បង្ហាញនៅសាច់ដុំធំៗ របស់បុរសសំណប់ ជាមួយនឹងទទឹកមុខញញឹមពព្រាយរបស់គាត់ ធ្វើអោយមាននារីក្រមុំមួយចំនួន នៅទីនោះបានដៀងភ្នែក មើលមិនដាក់សោះ  ហ៊ើយមានសង្សាជាប្រុស ស្អាតពេលខ្លះភ័យ ដែរហ្នឹង ។

បង បង ភ្លឹកអីហ្នឹង មើលស្រីស្អាតមែន ហា?(ធ្វើឬកបែបប្រច័ណ)
ជំនោ: មែនណា ហាហ​ហាប្រច័នបងមែន ហាហាហាហា ក្មេងល្ងង់ ? មិនថាបងមើលអ្នកណាទេ តែក្នុងចិត្តបងមានតែអូនទេ ណាសំណប់ចិត្ត។
ផ្អែមណាស់ បងឯង
​ជំនោ: អូ អូនហេវនៅ ចង់ញ៉ាំអីតិចទេ ?
អូមិនអីទេបង អូនអត់ទាន់ឃ្លាន​ តែអោយអូនសុំញ៉ាំទឹកតិចមក
ជំនោ:នេះសំណប់ចិត្ត ញ៉ាំតាមសំរួលណា
បាទបង អូបងហាព្រឹកនេះអូនចងជិះកងចូលលេងក្នុងភូមិតិច  មក២ ថ្ងៃហើយ ចង់ចូលមើលភូមិស្រុកគេតិច
ជំនោ: អូខេអូន ចាត់ទុកថាជិះកងហាត់ប្រាណ ចុះ
អូនទៅហើយ ខ្លាំងដេញអូនអោយទាន់មក (សំលេងស្រែក សើចចំអក)
ជំនោ: ហាចាំបងផង ចាំបងផង​ ខូចណាស់អូនឯង ចាំមើលតាចាប់បាន ថើបអោយណាណៃហើយ (ប្រុសល្អស្រែកតាមក្រោយ)



        សំលេងសើចសប្បាយតាមផ្លូវ លេងសើច បណ្តើរ ជិះកងមើលទេសភាព ជាមួយនឹងស្នាមញញឹម សំខាន់នោះ គឺមានបុរស ល្អនៅកំដរ បរិយាកាសនេះ បើទោះជាហត់ ជាក្តៅតែពិតជាមានក្តី សុខណាស់ពេលវេលាល្អៗៗ បែបនេះ មិនចង់អោយឆាប់រំលងសោះ។

        សួរស្តី អានចប់ហើយមែនទេ? តែកុំភ្លេចណានៅមានវគ្គបន្តទៀត។ សុំសួរតិចមានញញឹមបណ្តើរអត់ ពេលអាន? អូខេអររគុណណាស់ ចំពើការចំនាយពេលណា ជួបគ្នានៅវគ្គក្រោយណា :)
អរគុណ
ណារ័ត្ន ឃូល :)








សួរស្តីមិត្តអ្នកអាន សុំទោសផងខ្ញុំយឺតយ៉ាវតិចហើយណា បែកគ្នា១អាទិត្យហើយ តោះចង់ដឹងថាស្នេហាដែលមានតែភាព រីករាយនេះនៅអាចបន្តរបានដល់ពេលណា? តើបន្ទាប់​ពីត្រលប់​មកកាន់ភ្នំពេញវិញ នឹងមានអ្វីកើតឡើង? តើឃូលអាចទ្រាំនៅទំងន់នេះទេ? ចុះជំនោវិញ? ចង់ដឹងថានិងមានអ្វីកើតឡើងចំពោះស្នេហ៏ដ៏បរិសុទ្ឋដែលមានរយះពេល៦ឆ្នាំនេះ តោះអានជាមួយគ្នាណា :)

ជំនោត្រជាក់ ឬ Cool Winds ភាគ២




ពេលវេលារីករាយដើរលឿនណាស់ នេះជាយប់ចុងក្រោយ ហើយសំរាប់ដំណើរកំសាន្តមួយនេះ។ យប់នេះមានកម្មវិធីពិសេស ដោយសារតែមាន គូរស្នេហ៏វ័យក្មេងមួយគូរ ដែលជាអ្នកទេសចរណ៏ ដូចពួកខ្ញុំដែរ បានប្រារព្ឋខូប ពិធីអាពារពិពាហ៏ របស់ពួកគេនៅទី នេះ ក៏មានពីធីរាំរែក និងពិសារអារបូសហ្វេ ជុំគ្នាតែម្តងទៅ សប្បាយគួរសមដែរបើទោះ ជាមិនសូវស្គាល់គ្នាក៏ដោយ សំលេងកងរំពងតែម្តង។ សំលេងចំរៀងរ៉ូមែនទិច The way you look at me គ្រាន់តែលឺ ម្នាក់ៗ ចាប់ដៃគូរឡើងរាំ មើលទៅលង់លន្លោចណាស់។

អេបាត់បងជំនោទៅណាហើយ យីទៅណាមិនចេះប្រាប់សោះ (ងាកចុះឡើងស្វែងរកគាត់)
ជំនោ: ហេយ អូនសំលាញ់បងនៅទីនេះ
អូបងទៅណា មិនប្រាប់អូន ដឹងទេអូនបារម្មណ៏ណាស់ណា (ធ្វើឬកម្ញិកម្ញក់)
ជំនោ: សុំទោសៗ ណាធ្វើអោយអូនបារម្មណ៏ហើយ
មិនអីទេបង តែអូនបារម្មណ៏ តែថ្ងៃក្រោយកុំធ្វើចឹងទៀតណា ចុះបងទៅណាមិញ?
 ជំនោ:អូគឺបងទៅ កុម្មងបទ គឺបទដែលអូនពេញចិត្តនោះអី មោះផ្តល់កិត្តយសអោយបង ឡើងរាំមួយបទបានទេ ?(ប្រុសល្អធ្វើឬក ពារគួរអោយក្នាញ់ជាមួយនឹងស្នាមញញឹមដែលពិបាកនិងទប់ចិត្តមិនយល់ព្រម មិនបាន)
បាទបង (ថ្ពាល់ក្រហមអស់ហើយខ្ញុំ)
        មានគូររាំជាច្រើនកំពុងស្លុងអារម្មណ៏ជាមួយ និងទិតដ្ឋភាពមួយ នេះ។ កែវភ្នែកជាច្រើនគូរបានសម្លឹងមកកាន់ពួកខ្ញុំ មិនបែបឆ្ងល់ថាហេតុអីបានគេមើលទេ មិនមែន ព្រោះបងជំនោសង្ហាទេ គឺមានតែពួកខ្ញុំពីរនាក់ហ្នឹង ដែរជាគូរប្រុស នឹងប្រុស រាំជាមួយគ្នា។ ខ្ញុំពេញចិត្តណាស់បើទោះជាពួកខ្ញុំ ស្និតស្នាគ្នាយ៉ាងណាតែ មិនដែលបង្ហាញបែបនេះ នៅចំនោមមនុសស្សច្រើនបែបនេះដែរ។ មុនដំបូងអ៊ានណាស់ តែដោយសារប្រុសសំណប់ ផ្តល់កំលាំងចិត្ត ទើបខ្ញុំហ៊ានប្រឈមបែបនេះ។ គាត់គិតតែសម្លឹងមើលមុខខ្ញុំជាមួយភ្នែកតូចៗ ដ៏ទាក់ទាញ ស្នាមញញឹមបង្កប់អត្ថន័យជ្រៀលជ្រៅ គាត់មិនខ្វលថាអ្នកណា គិតបែបណា មិនខ្វលពី ក្រសែភ្នែកអ្នកដ៏ទៃឡើយ ក្រៅពីរក្សាពេលវេលានេះអោយមានន័យ ជាមួយខ្ញុំប៉ុណ្ណោះ។

        អធ្រាតយប់ស្ងាត់ម្នាក់ៗពិតជាហត់ណាស់ចំពោះពិធីជប់លៀងនោះ សំរាប់ខ្ញុំវិញ ហ៊ើយរាំលេងសប្បាយណាស់​ សប្បាយជាងចូលក្លិប ទៀត។​  បងជំនោវិញ គេងក៏ញញឹមដែរ ហាហាហ មើលទៅគាត់ គេងលក់ស្រូលដល់ហើយ គួរអោយស្តាយដែរ ពេលវេលារីករាយមួយនេះជិតរំលងទៀតហើយ ព្រឹកស្អែកត្រូវត្រលប់ ទៅ  ភ្នំពេញវិញពីព្រលឹម។ ហ៊ើយអូខេគេងហើយ ពេលណា កន្លែងណាក៏សប្បាយដូចគ្នាដែរ ​អោយតែមានបង ជំនោនៅជិត ត្រូវអត់? គិតច្រើនពេកហើយគេងវិញ។

        ម៉ោងប្រហែល១០ កន្លះព្រឹក បងជំនោបានបើកឡានជូនខ្ញុំ មកដល់ផ្ទះ វិញដោយសុវត្តិភាព ទាំងកាយទាំងចិត្ត។ ព្រឹកនេះនៅផ្ទះតែជុំគ្នាតែម្តង ព្រោះជាថ្ងៃសៅរ៏ ឈប់សំរាក ចំនែកបងស្រីគាត់លក់ថ្នាំ នៅផ្ទះស្រាប់។
ម៉ាក់ខ្ញុំអូន កូនមកវិញហើយហ? សប្បាយទេកូន ?
ជំនោ: ជំរាប់សូរអ្នកមីង លោកពូ
ម៉ាក់ខ្ញុំ:​ ចាក្មូយ មោះចូលផ្ទះ សិនមក បានអីខ្លះអីហ្នឹង?
បាទម៉ាក់ សប្បាយណាស់ នេះជាគ្រឿងសសមុទ្រ ណាម៉ាក់ ក្រែងម៉ាក់ថា យប់នេះធ្វើស៊ុមនោះអី
ម៉ាក់ខ្ញុំ:​​អូចា ល្ងាចនេះ ប៉ាម៉ាក់ជំនោ ក៏មកដែរ
ប៉ាខ្ញុំ: មែនហើយកូន យាយចឹងជំនោ មិនបែចទៅផ្ទះទេកូន នៅនេះហើយ ព្រោះល្ងាច់ប៉ាម៉ាក់កូនក៏មកញ៉ាំបាយនៅទីនេះដែរ
ជំនោ: អូបាទ លោកពូ មិនអីទេអរគុណហើយ តែខ្ញុំចង់យកឥវ៉ាន់ ទៅទុកផ្ទះ​ហើយចង់ទៅសំអាតខ្លួនតិចសិន ចាំល្ងាចមកវិញជាមួយ ប៉ាម៉ាក់
ម៉ាក់ខ្ញុំ:​​អូចាមិនអីទេចឹង ណាកូន ចាំល្ងាចចាំជួបគ្នាចឹងណា
ជំនោបាទអ្នកមីង អញ្ចឹងខ្ញុំជំរាបលាសិនហើយ លោកពូ ខ្ញុំជំរាបលាសិនហើយ​ អូអ្នកមីង ឃូលទៅណាហើយ ខ្ញុំភ្លេចទទូរស័ព្ទនៅកាបូបគេ
ម៉ាក់ខ្ញុំ:​​ ឃូលឡើងទៅក្នុងបន្ទប់មិញហើយ  យកឥវ៉ាន់ទៅទុកក្មួយឡើង ទៅមើលមើរ
ជំនោ:​បាទអ្នកមីង …….ឃូលៗៗ បើកទ្វាបងតិច
បាទបង ហាកស្មានថាបងទៅវិញហើយ
ជំនោ:​ទៅមេចកើត បើមិនទាន់លាអូនផង ហ្នឹង (និយាយគួរអោយក្នាញ់ណាស់) សូមអោបមួយ យប់នេះបងគេង ម៉េចទៅបើគ្មានអូន ?
 ផ្អែមម៉េស? បានហើយ ម៉ាក់មកឃើញលូវហើយ បងទៅផ្ទះសិនទៅ ល្ងាចចាំជួបគ្នាទៀត ខូចណាស់ចេះកុហកថាមកយកទូរស័ព្ទអីណា បងឯងនេះ កុហកម៉ាក់អូនទៀត
ជំនោ:​​(សើចហាហាហាហ)​ដើម្បីអូន គ្រាន់តែកុហកតិចតូចមិនអីទេ


        ស្នេហាអាចធ្វើអោយគ្រប់យ៉ាងប្រែប្រួល អំណាចនៃក្តីស្រលាញ់ អាចកែប្រែចរិកមនុស្សបាន ពី​ល្អទៅអាក្រក់ ពីអាក្រក់ទៅល្អ ដូចបងជំនោចឹង អត់សូវចេះយាយ តែបើនៅជិតខ្ញុំវិញ រពិសណាស់ លូវចេះកុហក ចេះយកលេសទៀត តែម៉្យាងដែរគាត់កែ ពីចរិកល្អ ទៅជារិតតែគួរអោយស្រលាញ់ទៅវិញ សំណាងដែរ។

        រសៀលនេះអ៊ូអរគួរសម ពីរគ្រូសារជួបគ្នា បរិភោគអាហាពេលល្ងាចជាមួយគ្នា យ៉ាងមានឩជារស ភាពស្និតស្នាលដូចជាគ្រួសារតែមួយចឹង សុភមង្គលគ្រួសារគឺអា ស្រ័យថាសមជិកទាំងអស់ចុះសំរុងគ្នា។ បន្ទាប់ពីបរិភោគអាហាពេល ល្អាចហើយ ចាស់ៗនាំគ្នានិយាយរឿងនេះរឿងនោះមិនឈប់ រីឯបងស្រីជួយរៀចចំទុកដាក់ រៀបចំនៅឯផ្ទះ បាយជាមួយបងនាង (អ្នកនៅមួយ)។ រីឯខ្ញុំវិញនៅអង្គយជាមួយបង ជំនោនៅលើតោង ក្រោមដើម ឆ័ត្រតែពីរនាក់នៅគានរបងផ្ទះ មើលលោកខែ មានក្តីសុខតែ២នាក់ ញ៉ាំត្របែកបណ្តើរ ជជែគ្នាបណ្តើរ។

បងនេះ​​ ញ៉ាំទៅអូនជិតអោយ
ជំនោ:​បាទអូន ប្រយ័ត្នមុតដៃណាសំនប់ចិត្ត
បាទមិនអីទេ ……អូយៗៗៗ
អូយ ៗ មិនអីទេ តែតិចទេ មើលបង មើលតិចមើរមិនអីទេ ​មុតតិចទេ អត់អីទេណា
ជំនោ:​​​អូនអត់ប្រយ័ត្នសោះ មោះទុកអ្នងជិតអោយញ៉ាំវិញណាអូន
បាទបងប្រយ័ត្នផងណា
ម៉ាកបងជំនោកូន ៗ កូនជំនោ កូនឃូលចូលមកក្នុងមកកូន ប៉ាម៉ាកមានរឿងចង់និយាយ
ជំនោ:​ បាទម៉ាក់ខ្ញុំទៅលូវហើយ មោះអូនចូលទៅក្នុងផ្ទះតោះ
បាទបងតោះ

        ចាស់ដូចជាសប្បាយចិត្តដល់ហើយ មើលទៅ ២គ្រួសារ សរុបទៅបានតែគ្នា ៧នាក់។ គ្រួសារខ្ញុំ ៤នាក់ បងជំនោ ៣​នាក់ តែអត់ស្ងាត់ទេអោយតែជួបគ្នាម្តងនោះ។​បងស្រីអង្គុយនៅទីនោះដែរ ធ្វើមុខអឺមអៀនៗ ដូចខ្ញុំយាយចឹង គាត់ស្រគត់ស្រគុំណាស់ ពិសេសពេលជួបបុរសៗៗ រិតតែ ទៀតហើយកាត់នោះ បើទោះជាគាត់ និងបងជំនោស្គាល់គ្នាយូយ៉ាងណាក្តី​តែបងស្រីខ្ញុំ មិនសូវបានយាយ គ្នាទេ​ព្រោះ គាត់អៀន ច្រើន។

ប៉ាបងជំនោកូនជំនោ កូនមានអាយុច្រើនហើយ តាមសមត្ថភាពកូន កូនល្មមមានគ្រួសារហើយ ប៉ាម៉ាក់ចង់បានចៅពរ
(បងជំនោងាកមើលមុខខ្ញុំ ចំនែកខ្ញុំធ្វើជាមើលមិនឃើញ)
កូនគិតម៉េច ប៉ាម៉ាក់បានព្រមព្រៀងគ្នា ថានឹងដណ្តឹងធារីអោយកូនជាគូរអនាគត់ហើយ ព្រោះគ្រួសារយើង បានយល់ចិត្តថ្លើមគ្នា ម៉្យាងធារី សាកសមនិងកូនណាស់
 (គាត់ងាកមើលមុខខ្ញុំ ចង់អោយខ្ញុំមានប្រតិ្តកម្ម ចង់អោយខ្ញុំផ្តល់ចំលើយជូនគាត់ ហាក់ចង់អោយខ្ញុំជួយធ្វើអ្វីម៉្យាង ខ្ញុំដឹងថានិងមានរឿងនេះកើយឡើង គ្រាន់តែមិននឹកស្មានថាម្នាក់ នោះជាបងស្រីខ្ញុំទៅវិញ)​

ជំនោ:​​(គាត់រៀងស្ទាក់ស្ទើ តែដោយសារជាបំនងម៉ែឩគាត់មិនអាចប្រកែកបាន) បាទ បាទ ប៉ាម៉ាក់
ម៉ាក់ខ្ញុំ: គិតយ៉ាងមេចដែរធារីកូន ? កូនឆ្លើយមកមើល
ធារី: ចាប៉ាម៉ាក់ស្រេចតែ ប៉ាម៉ាក់ទុកដាក់ទៅចុះ
        ចាស់ទុំព្រមព្រៀងគ្នា ទៅវិញទៅមក បានរើសថ្ងៃ អាពាហ៏ពិពាហ៏ ពួគគាត់សប្បាយចិត្តណាស់ដែលមាន កូនដើរគន្លងធម៏បែបនេះ។ ប៉ុន្តែ​ដោយសារតែពួកខ្ញុំជាកូន មិនចង់អោយឪពុកម្តាយពិបាកចិត្ត ទើបបង្ខំព្រមតាម មិនជំទាស់ បើទោះជារងការឈឺចាប់យ៉ាងណាក្តី។  បន្ទាប់ពីនោះមកខ្ញុំ បានងើបដើរចូលទៅក្នុងបន្ទប់ ដោយ ស្នាមញញឹមត្រែកអរចំពោះបងស្រីដែលទទួលបានស្វាមីល្អបែបនេះ ។ ដំបូងឡើយខ្ញុំ និងបងជំនោ បានធ្លាប់គិត ថាពេលដែលគាត់រៀប ការហើយ ទំនាក់ទំនង ពួកយើងនៅតែមានព្រោះគាត់និយាយថារៀបការតែនាម បំពេញតែមុខម៉ែឪតែប៉ុនោះចំនែកខ្ញុំ ខ្ញុំយលព្រមធ្វើជាអ្នកទី៣ សម្រាប់គាត់ ក៏ប៉ុន្តែនេះ ម្នាក់នោះជាបងស្រីខ្លួនឯង តើអោយខ្ញុំគិតបែបណា  ត្រូវធ្វើបែបណា ជួយគិតខ្ញុំផងបានទេ?
 ប្រមាណប្រហែល ៣០នាទីក្រោយមក
ជំនោ:អូនៗៗ បើកទ្វាអោយបងតិច​ តោះទៅក្រៅជាមួយគ្នា បងមានរឿងចង់និយាយ
ហាទៅណា? មិនទៅទេ ចុះប៉ាម៉ាកនោះ?
ជំនោ: មិនអីទេបងជំរាបគាត់រួចហើយ យប់នេះបងនិងអូនត្រូវទៅចូលរួមខូបមិត្តភិត្ត នៅក្លិបកំសាន្ត សូមដើរមួយយប់មិនអីទេ ម៉្យាងមានអូនគាត់មិនប្រកាន់ទេ
ខ្ញុំមិនទៅណាទេ បងកុហកទេ
ជំនោ: បងមានរឿងចង់និយាយ មោះទៅជាមួយបង ឆាប់ឡើង​បើមិនចឹងទេ បងនិងយករឿងប្រាប់អ្នកផ្ទះទាំងអស់
ហា មិនបានទេ អូខេ អូខេ អូនទៅៗ។

        នេះជាលើកទីមួយហើយដែលខ្ញុំឃើញគាត់ បញ្ចេញអាការ បែបនេះ ​ខ្ញុំយល់ថាគាត់ក៏ឈចាប់មិនចាញ់ខ្ញុំដែរ អំពើល្អ ក្តីស្រលាញ់ រយះពេលកន្លងមកបានបញ្ចាក់អោយខ្ញុំឃើញច្បាស់ពីគាត់ តែខ្ញុំពិតជាគ្មានជម្រើសមែន គ្មានជំរើសទេ ក្រៅពីបញ្ចប់ទំនាក់ទំនង ស្នេហានេះ បើទោះជាការឈឺចាប់នេះមានទំហំធំប៉ុនណានោះទេ។​

        ម៉ោងប្រហែល៩យប់ទៅហើយ  តាមផ្លូវផ្លូវជាតិលេខ៣ ឆ្ពោះទៅ កាន់ផ្ទះតូចរបស់គាត់នៅឯជាយក្រុង ដែលមានសភាពស្ងាត់ជ្រងំ និងងងិតសូន្យ ខ្ញុំពិតជាបារម្មណ៏ណាស់ ពីគាត់ណាស់។ ប្រុសល្អធា្លប់តែញញឹម ប៉ុន្តែពេលនេះស្ងាត់ជ្រៀប មិនមានវាចាអ្វីមួយម៉ាត់ ភ្នែកសំលឹងទៅត្រង់ ក្នុងចិត្តគិតយ៉ាងណា អោយទៅដល់គោលដៅឆាប់ ៗ។
កូនផ្ទះ ដ៏តូចកំពស់២ជាន់ ដែលមានការរៀបចំយ៉ាងស្អាត វាការពេញចិត្តរបស់ពួកយើង ជាផ្ទះលំហែ សំរាប់គាត់ហើយនឹងខ្ញុំ តែមិននឹកស្មានថាពួកខ្ញុំបែជាមកទីនេះ ក្នុងសភាពបែបនេះ សោះ ភាពស្ងាត់ជ្រងំនែតំបន់ជាយក្រុង បែបនេះ សំរាប់គូរស្នេហ៏រ៉ូមែនទិច ពិតជាសាកសមណាស់ តែពេលនេះវាហាក់មិនសម នឹងពួកខ្ញុំទាល់តែសោះ។

គ្រាន់តែចុះពីឡានភ្លាម ខ្ញុំក៏បានរត់ឡើងទៅជាន់លើដំបូលតែម្តង ប្រុសល្អមិននិយាយអ្វីទាំងអស់ មុខមាំ បន្ទាប់ពីបិទទ្វារបងរួចរ៉ាល់គាត់ ក៏បានឡើងមកតាមខ្ញុំ តែម្តងនេះគាត់បែជាញញឹមទៅវិញ។ ស្នាមញញឹមនេះ ខ្ញុំអាចមើលដឹង មិនមែន ជាស្នាមញញឹម ដែលគាត់ធ្លាប់ ផ្តល់មកអោយខ្ញុំទេ នេះគាត់ជាប្រុស បើសិនគាត់ជា ស្រីប្រហែលយំបាត់ហើយ។  ផ្ទៃមេឃងងិតឈឹង យប់នេះគ្មានលោកខែ មានតែផ្កាយ ខ្យល់ត្រជាក់បកមករំភើយៗ ម្តងៗ មិនមែនត្រជាក់តែកាយទេ តែត្រជាក់ដល់បេះដូងតែម្តង ស្ទើតែកក ទៅហើយខ្ញុំ។ 
ជំនោ: (សំលេងប្រុសល្អបន្លើ ពីក្រោយ ជាមួយនិងរវង្វ់ដៃ បានក្រសោបកាយខ្ញុំពីក្រោយ ) អូន អូន​ ហាអូនយំមែន ហេតុអីអូនយំ? កុំយំ បងចង់អោយអូនញញឹម
(សុំទោស ខ្ញុំទប់ទឹកភ្នែកមិនបានទេ មិនអាចទទួលការឈឺចាប់នេះទេ។ ខ្ញុំបង្វិលលខ្លួន មើលទឹកមុខដ៏ក្រៀមក្រំរបស់គាត់ ដែលខ្ញុំមិនដែលបាន ឃើញទាល់តែសោះ) ទេទេ អូន មិនអីទេ បងកុំបារម្មណ៏ អីណា
ជំនោ:​អូនកុហក អូនចេះកុហកបងទៀត ? អូនលេងស្រលាញ់បងហើយឬ?
ទេៗៗ អូន អូន​ៗៗ ហិ​ហិហិហិ (ទោះខំទប់យ៉ាងណាក៏ទប់មិនជាប់ដែរ មានតែបណ្តោយអោយវាធ្លាយទៅតាមកំសូលវាទៅចុះ។ ប្រុសកំសត់ ក្រោបអោយកាយខ្ញុំ យ៉ាងណែន ភាពទន់ខ្សោយដែលខ្ញុំមិនដែលបាន ឃើញជាមួយនឹងទឹក ភ្នែកកូនប្រុស បានហូរមកប្រដេញគ្នាចំពោះមុខ ខ្ញុំ វាជាលើកទីមួយហើយ ដែលខ្ញុំឃើញគាត់ក្នុងសភាពបែបនេះ ឈឺចាប់ពេកហើយ សំរាប់គាត់)
ជំនោ: អូន អូនៗ កុំយំ ៗ បងមិនចង់ឃើញអូន មិនសប្បាយចិត្ត (គាត់យកដៃជូតទឹកភ្នែកខ្ញុំ ស្រប់ពេលដែលទឹកភ្នែកគាត់ឈប់ហូរ)​
មិនថាមានរឿងអ្វីកើតឡើងទេ បង​មិនបោះបងអូនឡើយ ស្នេហានេះ មិនរលត់ទេ អូន​ផ្ទុយទៅវិញ បងនិង ផ្តល់នូវសុភមង្គល អោយអូនលើសដើម។ សុំទោសព្រោះនេះ ជាចំណងគ្រួសារ ព្រោះបងជាកូន ប្រុសតែម្នាក់ក្នុងគ្រួសារ សុំទោស ដែលអោយអូនយំ ព្រោះរឿងនេះ តែបងសន្យាថា មិនថាបងនៅទីណា ជាមួយអ្នកណាទេ អូនជាមនុស្សតែម្នាក់គត់ ដែល នៅក្នុងចិត្តបង ជិវិតមិនគ្មានអូនទេ​សំណប់ចិត្ត ។
(ទឹកភ្នេលរលីង រលោងជាថ្មី ខ្ញុំពិតជាអានិតគាត់ណាស់ )
អរគុណបង អរគុណគ្រប់យ៉ាង តែបងដឹងស្រាប់ហើយ ម្នាក់នោះគឺជាបងស្រីអូន គាត់គឺជាបងស្រីអូន តើអោយអូនធ្វើ បែបណា ប្រឈមមុខជាមួយពូកគាត់ដោយរបៀបណា  បងចង់អោយអូន២នាក់បងប្អូន យកប្រុសតែម្នាក់ឬ? ទេទេ អូន​មិនអាចធ្វើបានទេ អូន មិនអាចទេ ហិហិហិហិ

ជំនោ: កុំយំ ចឹងបងនិងបដិសេធពិធីនេះ ​ឬក៏ពួកយើងនឹងទៅរស់នៅអោយឆ្ងាយពីពួកគាត់ តែ២នាក់ទៅ
ទេទេ តើបងអាចធ្វើដោយរបៀប ណា នេះគាត់ជាប៉ាម៉ាក់បងណា កុំបដិសេធអី  វាជារឿងល្អទៅវិញទេ ។ មិនអាចបន្តរនិស្ស័យជាសង្សា ក៏យើងអាខក្លាយជាបងប្អូនបានដែរ មែនទេ ?

ជំនោ:ទេ បងមិនត្រូវការ បងមិនត្រូវការទេ ប៉ាម៉ាក់សំខាន់ ប៉ុន្តែបងជឿថាគាត់ពិតជាយល់ ថាសុភមង្គលបងរិតសំខាន់ជាងការ សំរេចសិត្តរបស់គាត់ទៅទៀត។
ប៉ុន្តែបើសិនគាត់មិនព្រម ចុះនៅមានប៉ាម៉ាក់អូនទៀត នៅមានបងស្រីអូនទៀត តើអោយពួកគាត់ទទួលយកបែបណា ? បងអ្នកគ្រប់គ្នានឹងពិបាកដោយសារយើង គួរគិតដល់ទំនាក់ទំនងគាត់ចាស់ៗ មិនត្រូវអោយពូកគាត់់ល្អក់ កករជាមួយ គ្នាដោយសារតែពួកយើងនោះទេ កុំអីបង កុំអី ចាត់ទុកថាជា វាសនាទៅចុះ​ មួយរយះពេលនេះ អ្វីដែលបងផ្តល់អោយអូន គ្រប់គ្រាន់ណាស់ទៅហើយសំរាប់អូន បញ្ចប់វាទៅ  (ពាក្យនេះពីបាកនិយាយណាស់ ប្រៀបដូចជាកាំបិត ចាក់ចំដើមទ្រូងខ្ញុំចឹង  ខ្ញុំមិនប្រាកដថាអាចរស់ដោយគ្មានគាត់ឬអត់ទេ ពិតជាខ្លាចណាស់  )

ជំនោ: វាគ្រប់គ្រាន់សំរាប់អូន​តែមិនទាន់គ្រប់គ្រាន់សំរាប់បងនៅឡើយ ទេ អូននិយាយបែបនេះ ប្រៀបដូចយកកាំបិតមកពុះចំបេះដូងបង (ប្រុសល្អហូរទឹកភ្នែកជាថ្មី) អូនគិតដល់អ្នកផ្ទះ គិតសល់បងស្រីអូន ចុះបង? ចុះប្រុសម្នាក់នេះអូនទុកគេនៅឯណា? ទេ ទេ បងនឹងជំនះ បងត្រូវរស់នៅជាមួយអូន មិនបោះបងអូនទេ ស្រលាញ់អូនរហូត….

(គាត់ក្រសោបឩបកាយខ្ញុំយ៉ាងណែន ហាក់ខ្លាច់ខ្ញុំចាកឆ្ងាយពីគាត់ ហាក់ខ្លាចបាត់បង់ខ្ញុំចឹង​ចំនែកខ្ញុំក៏ដូចគ្នា មិនអាចធ្វើអីបានបានត្រឹម តែយំ  ក្រោមដើមទ្រូងរបស់គាត់ ខ្ញុំវិលវល់អស់ហើយ គិតមិនចេញទេ គិតមិនចេញទេ ចេញតែទឹកភ្នែកទេ ខ្ញុំ ព្រះអើយបន្ទាប់ពីយប់នេះទៅ តើថ្ងៃស្អែកទៅជាយ៉ាងណា? ប្រឈមមុខបែបណា ? ហិ​ហិហិហិ

 ព្រលឹមស្រាងៗ សំលេងមាន់រងាវរបស់អ្នកជិតខាងបាន ដាស់ខ្ញុំអោយភ្ញាក់ ម្នាក់ៗភ្នែកធំៗ ប៉ិនពងមាន់ហើមភ្នែកអស់ដោយ សារតែយប់មិញយំខ្លាំងពេក តែដឹង។

បង ៗៗ ភ្ញាក់ឡើង មេឃភ្លឺហើយណា ភ្ញាក់ឡើង
ជំនោបាទ បាទ ប្រពន្ឋសំលាញ់​តោះទៅងូតទឹក២នាក់ អាងទៅរកអីញ៉ាំណោះ ? (គាត់យាយចឹងគួរអោយក្នាញ់ណាស់ ធ្វើដូចអត់មានរឿងអីកើតឡើងចឹង)
ហា បងស្រស់ស្រាយម៉េះ? បងមិនអីទេមែនទេ? (ខ្ញុំបារម្មណ៏តិចគាត់ឈឺចាប់ ពេក ឆ្គូតទៅ?)
ជំនោហាហា មិនអី បងមិនអីទេ តោះទៅងូតទឹក ញ៉ាំអោយឆ្អែត បានមានគំនិតថ្មី មានកំលាំងប្រឈម តោះអូន
(អុញខ្ញុំធ្វើមុខឆ្ងល់ លីលើអស់ហើយ ប៉ុន្តែឃើញគាត់ចឹង ខ្ញុំធូចិត្តតិច ដែរ)
.
.
បន្ទាប់ពីបរិភោគអាហារពេលព្រឹករួច  នៅឯភោគជនីយដ្ឋានមួយនៅជាយក្រុង ក្រោមម្លប់ស្បូវ ដែលអាច ការពារពួកខ្ញុំពីរកំដៅព្រះទិនករ  បងជំនៅមិនខ្វល់ ពីក្រសែភ្នែក អ្នកណាឡើយគាត់ បាន ក្រសោបកាយខ្ញុំ  ដង្ហើមធំជាប់ ៗគ្នា​បញ្ចាក់ពីកង្វល់ដ៏ធំនេះ ស្នាមជ្រួញ នៅលើថ្ងាស បញ្ចាក់ពីកង្វល់ ដែលមានទំនង់ រាប់ម៉ឺន បានសង្កត់មកលើគាត់។

បង បង កំពុងគិតអីហ្នឹង ឈប់គិតទៅណា ធ្វើតាមអូនប្រាប់ទៅ នេះជាវាសនា កុំគេចអី។
ជំនោ: ទេ ទេ បងមិនទទួលទេ អូនកុំបារម្មណ៏ ទុកអោយបងគិតតិចទៀតទៅ បងប្រាកដជារកដំណោះស្រាយបាន​ទុកអោយបងជាអ្នកដោះស្រាយណា (គាត់ងាក់មើលមុខខ្ញុំ ហើយញញឹម ប្រកប់ដោយជំនឿចិត្តណាស់ )។
……..
ជំនោ: ប៉ាម៉ាក់ សុំទោសកូនមិនអាចទេ កូនមិនអាចរៀបការ ជាមួយធារីទេម៉ាក់
ម៉ាក់បងជំនោហេតុអីទៅកូន នាងសាកសមនិងកូនណាស់ ណា
ប៉ាបងជំនោមែនហើយកូន ឬកូនមានអ្នកណា ក្នុងចិត្តហើយ ប៉ុន្តែប៉ាម៉ាក់បានព្រមព្រៀងគ្នាជាមួយគេហើយ កូនក៏ដឹងដែរ ពីទំនាក់ ទំនងគ្រួសារយើង​និងគ្រួសារនាង ណាកូន ។ កូនគួរស្តាប់ឳពុកម្តាយ មិនខុសទេ
ម៉ាក់បងជំនោ: មែនហើយកូនប្រុស ម្តាយមានតែកូនមួយ សុំកុំធ្វើ អោយប៉ាម៉ាក់ពិបាកចិត្តអីណា
ជំនោ: (បុរសក្រៀម ក្រំយ៉ាងខ្លាំង  ភ្នែកក្រហមច្រាល ព្រោះមិនដឹងត្រូវ ជំរាបអ្នកមានគុណដោយរបៀបណា? គាត់លុតជង្គងចុះ) ប៉ាម៉ាក់ កូន មិនអាចរៀបការជាមួយធារីទេ កូនអកត្តញ្ញូ សុំទោស កូនមានអ្នកដែលកូនស្រលាញ់ហើយ ប៉ាម៉ាក់

ប៉ាបងជំនោ: ហាងាម៉េច?(សំលេងក្រោធ )ចុះកូនមានអ្នកណា?
ម៉ាក់បងជំនោ: មែនហើយកូន តើនារីណាដែលកូនពេញចិត្តនោះ?
ជំនោ: (ម្តងនេះបរុសល្អមិនអាចទប់ទឹកភ្នែកបាន) គឺ គឺ ឃូលណាម៉ាក់ កូនស្រលាញ់ឃូល
ប៉ាបងជំនោ: ហាឯងថាម៉េច? ហា អាកូនចោម្សិត(សំលេងក្រោធខ្លាំង)
ម៉ាក់បងជំនោ: ហា? កូន​កូន​ថាម៉េច អូ​ស្លាប់ហើយ កូនប្រុស ម៉ាក់ ម៉ាក់ស្តាប់ច្រលំទេអី? ប៉ាវាៗៗ (សន្លប់ បាត់)
ជំនោ:  ម៉ាក់ៗៗៗ (ម្នាក់រត់ ខ្វែងដៃ ជើង ម្តាយគាត់ខ្សោយស្រាប់ផង)
……….
        គ្រួសារខ្ញុំ បានទៅសួរសុខទុកគាត់ដល់មន្ទីពេទ្យទាំងអស់គ្នា ជាលទ្ឋផល គាត់មិនធ្ងន់ធ្ងរទេ ប៉ុន្តែដោយសារគាត់ជាមនុស្សចាស់ មិនអាចរងសំពាធខ្លាំងបាននោះទេ។ ចាស់ៗៗ សំណេះសំណាលគ្នា ចំនែកខ្ញុំ បានត្រឹមតែញញឹម បន្ទាប់មកក៏ជំរាប់លាពួកគាត់ ចេញមកក្រៅដើម្បី រក បងជំនោ បើទោះជាអ៊ុំ មិនប្រាប់ការពិត ក៏ខ្ញុំដឹងថា មូលហេតុមកពីអីដែរ។


        ក្រោមម្លប់ដើមឈើនៅខាងនៅខាងក្រោយអគារដែលម្តាយ
គាត់សំរាក ​នៃមន្ទីពេទ្យមិត្តភាពខ្មែរសូវិត បុរសម្នាក់រាងខ្ពស់ មាឌដំបង រាងស កំពុងឈរសំលឹងមើលមេឃ ក្នុងសភាពអស់សង្ឃឹម បើទោះជាខ្ញុំឃើញគាត់ តែពីក្រោយក៏ខ្ញុំអាចស្មានដឹងថាបុរសម្នាក់​នោះ ជា បងជំនោដែរ។ ខ្ញុំមិនដើរទៅរកគាត់ភ្លាមទេៗ ខ្ញុំឈរមើលគាត់ពីចំងាយ ប្រហែល ២០ម៉ែត្រពីគ្នា ប៉ុន្តែគាត់ហាក់មើលមិនឃើញខ្ញុំសោះ ប្រហែលអារម្មណ៏មិននៅក្នុងខ្លួនទេមើលទៅ។ ឃើញគាត់បែបនេះទឹកភ្នែកខ្ញុំហូរ ការឈឺចាប់នេះមានអ្នកណា
យល់ទេ? គ្រប់ពេលគាត់តែងធ្វើអោយខ្ញុំរីករាយ សប្បាយចិត្ត តែពេលនេះ ខ្ញុំបែរជាមិនមានលទ្ឋភាពគ្រប់គ្រាន់សំរាប់លួងលោមគាត់ ទៅវិញ ខ្ញុំវិលៗៗ អស់ហើយ តើត្រូវធ្វើបែបណាទៅ ?

        ប្រុសល្អក្រលែកមើលឃើញខ្ញុំ ក៏ស្ទុំវឹងរត់សំដៅមករក ខ្ញុំ ដោយសំរិបជើង និងល្បើន ស្ទុះមកអោបខ្ញុំទាំងកំរោល  គាត់មិននិយាយអ្វីទាំងអស់ ចំនែកខ្ញុំ មិនអាចធ្វើអីបាន ក្រៅពី ហូរទឹកភ្នែក ប្រហែល៥ នាទីក្រោយ ទើបខ្ញុំកាន់ដៃគាត់ ដើរសំដៅទៅរក កន្លែងអង្គុយ។

ជំនោ: អូន មកអត់ប្រាប់បង នៅឈរលួចមើលបងទៀត​ អូន ឯងខូច ណាស់ (គាត់និយាយបែបហី តែគាត់កំប្លែងមិនសំសោះ កាត់តែមិនចង់អោយខ្ញុំឃើញកាត់ឈឺចាប់ទេមើលទៅ)
បង បង (ខ្ញុំអោយគាត់ជាថ្មីហើយពោល) បងអាចយំ​ យំ​មកចុះ​អោយធូរចិត្ត ប៉ុន្តែបន្ទាប់ពីនេះទៅ បងត្រូវ សន្យា មិនយំទៀតទេណា ត្រូវរឹងប៉ឺង ដើម្បីអូន ណា ប្រឈមុខ ជាមួយបញ្ហានេះ ទទួលយកការពិតទៅ ណាបង។ គាត់មើលមុខខ្ញុំ មិននិយាយអី ទឹកភ្នែកកូនប្រុសហូរជាថ្មីម្តងទៀត ម្ខាងម្តាយ​ ម្ខាងមនុស្សដែលខ្លួន ស្រលាញ់  ជាកូនប្រុសទោលទៀត កាតព្វកិច្ចនេះធំពេក ហើយសំរាប់គាត់។ ខ្ញុំមានអារម្មណ៏ ថាបេះដូងរបស់ខ្ញុំ កំពុងតែត្រជាក់ទៅៗៗ ស្ទើតែកក់ ទៅហើយ ជំនោដែល តែងនៅជិតខ្ញុំ ជាកម្មសិទ្ឋតែម្នាក់ ជិតត្រូវបានប្រគល់ទៅ អោយនារីម្នាក់ ដែលជាបង ស្រី បង្កើត ខ្ញុំមិននឹកស្មានសោះ ថាជាគាត់ទៅវិញ ក្រៅពីទទួលយក ការពិត ខ្ញុំពិតជាគ្មានជំរើសទេ។

        បន្ទាប់ពីនោះអ្វីត្រូវបានព្រមព្រៀងតាមគំនិតចាស់  ពិធីមង្គលការនឹងប្រាព្ឋនៅដើមឆ្នាំក្រោយ ចំនែករឿងខ្ញុំនិងបង ជំនោ ប៉ាម៉ាក់ខ្ញុំមិនបានដឹងរឿងទាំងនោះទេ។  ខ្ញុំវិញបានត្រឹមតែញញឹម ទទួលយកការពិតនេះ ក្រៅពីជួនពរ និងកាត់ចិត្ត មិនដឹង ថាត្រូវធ្វើអីបានទៀតទេ ពេលវេលាឈឺចាប់ដើរយឺតដល់ហើយ មួយខែមកនេះ  ខ្ញុំហត់នឿយណាស់នឹងគេចវេសពីគាត់ ហត់ណាស់ និងការធ្វើជាមិនអីនោះ គ្មានអ្នកណាដឹងពីអារម្មណ៏ទេហ៊ើយ។
…..
ល្ងាចនេះ គ្រួសារខ្ញុំ ទៅផ្ទះបងជំនោញ៉ាំបាយ ចំពោះខ្ញុំបាន បដិសេធ គេចបានប៉ិនណា យកប៉ិនហ្នឹងទៅ ស្ងាត់ណាស់ នៅផ្ទះម្នាកឯង ព្រោះបងដែលនៅជាមួយសុំច្បាប់ទៅស្រុកបាត់ ហើយ នៅម្នាក់ឯង ស្តាប់ចំរៀង អារម្មណនឹកដល់បងជំនោ ទឹកភ្នែកហូរ​ដោយមិនដឹងខ្លួន។
រីង រីង រីង រីង (កន្តឹងរៅទ៏)ហាម៉ាក់ប៉ាលឿនម៉េះ មកវិញហើយ ទៅបើកទ្វាសិន។
ហាកគឺមេចចឹង (ខ្ញុំស្រឡាំងកាំងពេលឃោះបុរស សង្ហា កំពុងឈមុខផ្ទះ ក្នុងសភាព ខុសប្លែកខ្លាំងណាស់  រយះពេលតែ ជិតមួយខែសោះគាត់ហាក់ស្គមខ្លាំងណាស់ ​បាក់សម្រស់អស់ហើយ។ បើកទ្វារបងមិនទាន់ផង ប្រុសល្អបានរត់មកឩបកាយ ខ្ញុំយ៉ាងណែន ម្តងនេះខ្ញុំមិនព្រមដូចលើមុនទៀតទេ ខ្ញុំខំរើ ចេញពីរង្វង់ដៃគាត់ ខ្ញុំយល់ៗ តែខ្ញុំមិនអាចទេ ត្រូវគិតពីអ្នកផ្ទះ ត្រូវគិតពីអនាគត់ មិនត្រូវអាត្មានិយមបានទេ  )
បង បងៗ លែងៗ ខ្ញុំ បងឈប់ឆ្គួតទៅ បានទេ វាគ្រប់គ្រាន់ហើយ រវាងយើមិនអាចទៅរួចទេ បញ្ចប់វាទៅ បងមានភារះកិច្ចជាប់ខ្លួន (ជាលើទីមួយដែរខ្ញុំ ជេគាត់ ប្រើសំដីធ្ងន់ៗបែបនេះ ខ្ញុំពិតជា ឈឺណាស់) ជាកូនប្រុសមិនត្រូវអោយអ្នកផ្ទះ ពិបាកចិត្តទេ លឺទេ បើបងស្រលាញ់ខ្ញុំ ត្រូវរស់នៅអោយមានក្តីសុខ (និយាយត្រឹមនេះទឹកភ្នែកខ្ញុំហូរ) សន្យានឹងអូនហើយ ថាមិនធ្វើអោយអូនពិបាកចិត្ត ដោយសារ បងនោះអី ស្តាប់អូន ៗ​បំពេញបំណងប៉ាម៉ាក់បងទៅ បងជាកូនទោល កុំធ្វើអោយគាត់អស់សង្ឃឹមអី ណា យើងនៅតែអាចរាប់អានគ្នាបាន បន្តិច បងនឹងក្លាយជាបងថ្លៃខ្ញុំហើយ ណា។
បងជំនោមិនម៉ាត់អីមួយម៉ាត់ ក្រៅពីសំលឹងមុខខ្ញុំ ដោយទឹកមុខស្លេកស្លាំង ហើយរត់ចេញទៅក្រៅបាត់ខ្ញុំភ័យណាស់ ខ្លាចគាត់មានរឿង មិនបង្អន់យូរ ខ្ញុំបានរត់ទៅតាមគាត់ ម៉ោងប្រហែល ៨ទៅហើយ ផ្ទះនៅផ្លូវលំដូចម្តុំផ្ទះខ្ញុំរៀងស្ងាត់ហើយ វាពិតជាគាប់ជូនណាស់ ភ្លៀ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងបានបង្អុលចុះមក ហាក់ជួយយំសោក ជំនួសពួកខ្ញុំ។ ស្រមោលមនុស្សប្រុស ដែលឈរពីមុខខ្ញុំ អាចអោយខ្ញុំ យល់ច្បាស់ថា ជាមនុស្សទីស្រលាញ់ពេញបដូងខ្ញុំ  ភ្លៀងបង្អុលកាន់តែខ្លាំង  ទោះជាខំភ្លៀងខ្លាំងយ៉ាងណាក៏មិនអាច លាងទឹកភ្នែករបស់ខ្ញុំអស់ពីថ្ពាល់បានដែរ។ ​ពន្លឺភ្លើងហ្វាឡាន បានចាំពីក្រោយខ្នងបងបជំនោ បើកសំដៅមករកគាត់ ម្ចាស់ឡានហាក់មើលមិនឃើញពួកយើងឡើយ ។
បងជំនោ បងបងៗ (បុរសហាក់មិនខ្វល់ពីសំលេងខ្ញុំ មិនខ្វល់ពី ឡាននៅពីក្រោយនោះឡើយ) បង ប្រយ័ត្ន (ខ្ញុំរត់សំដៅទៅរកគាត់ ដោយមិនខ្វល់ពីអ្វីឡើយ ដើម្បីសង្គ្រោះជីវិតប្រុសសំណប់) 
អាក អា អូយ ៗៗ បងៗៗ
​        ខ្ញុំបានរត់ទៅកន្ត្រាក់គាត់ចេញពីមុខឡាន សំលេងចាប់ហ្រ្វាំង លាន់រំពង់ពេញផ្លូវ បើទោះជា ភ្លៀងខ្លាំយ៉ាងណាក៏ដោយ ប៉ុន្តែ ដូចជាយឺតពេលបន្តិចហើយ) បងៗៗ ដឹងខ្លួនឡើង បង ឈាម ៗៗ បង កុំកើតអីណា​បង​បង អូនសុំទោស ភ្ញាក់ឡើង ។ គាត់អត់មានតប អីមួយម៉ាត់ ក្បាលមានចេញឈាម ខ្ញុំពិតជាភ័យណាស់ មិនអាធ្វើអ្វីបានក្រៅពី យំ និង ស្រែកអោយគេជួយ ខ្ញុំចាប់ផ្តើយល់ពី អំណាចនៃក្តីស្រលាញ់ នេះ ខ្ញុំខ្លាចណាស់ ខ្លាចបាត់បង់គាត់
អូលោកតាអើយសុំជួយគាត់ផង បើសិនគ្មានគាត់ខ្ញុំក៏មិនអាចរស់ដែរ។
………….
នៅគៀនបន្ទប់ទឹកប្រុសបិទជិត ​ដែលមានសភាពស្ងាត់ជ្រងំ សំលេងយំខ្សឹកខ្សួល ម្នាក់ឯង សំដែងពីការឈឺចាប់ក្រៃកន្លង ស្តាយនៅកំហុស ស្តាយ នៅការរឹងរួស មាន​ រយពាន់សំនួរ ចាក់ដោតពេញខួរក្បាល រយលានពាក្យបន្ទោស​នៅអន្ទោល ពេញ ខួរក្បាល​ តើមានអ្នកណាដឹងពីអារម្មណ៏នេះ ទេ?)
ខ្ញុំ :  បើសិនជាបងជំនោ មានរឿងអ្វីកើតឡើងមែននោះ ខ្ញុំក៏ពិតជាមិនរស់ទេ (សំលេងរអូម្នាក់ឯង យំបន្តើរ បន្ទោសខ្លួនឯងបណ្តើរ……..)
វីន: (ប្រអប់ដៃបុរសម្នាក់ ដែមានទំងន់ ហើយមានកំដៅបានចាប់ ស្មាខ្ញុំ) ប្អូនប្រុស ៗ មានរឿងអី បានជាមកអង្គុយយំនៅទីនេះម្នាក់ ឯងទៅវិញ ?
ខ្ញុំ: (មិនបានគិតច្រើន ក៏ស្រវាអោបគាត់ដោយមិនបានគិតវែងឆ្ងាយ)
វិន: (គាត់ទទួលខ្ញុំដោយដៃទាំងថ្វេ ព្រមទាំងបានលើដៃអង្អែលក្បាលខ្ញុំ វាជាភាសាលួងលោម) យំមកចុះប្អូនប្រុស យំចុះក្រែបានធូរណា
ខ្ញុំ: (ពេលបានលឺបែបនេះកាន់តែយំខ្លាំជាងមុន បន្ទប់មកខ្ញុំបានរៀបរាប់ពីគ្រោះកាចនេះតាមដំនើររឿង ទាំងទឹកភ្នែក……..
វីន: ប្អូនប្រុស កុំអស់សង្ឃឹមអី គាត់ត្រូវការ ការលើទឹកចិត្តពីប្អូន រឹងពឹងឡើង មិនត្រូវទន់ជ្រាយនោះ ទេ គាត់ត្រូវការប្អូន មនុស្សល្អទេវតាតែងជួយ ណា កុំបារម្មណ៏អី  (គាត់និយាយជាមួយស្នាមញញឹម )
ខ្ញុំ: (ខ្ញុំតបគាត់វិញដោយស្នាមញញឹម ជំនួសដោយពាក្យអរគុណ រួចក៏រត់ចេញទៅជាមួយនឹងជំនឿចិត្ត ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ )

        ស្នេហាគឺបែបនេះ មានរឿងជាច្រើនដែល​យើងមិន​នឹកស្មានដល់ អាចនឹងកើតឡើងបានគ្រប់ពេល មិនមានការឈឺចាប់មិនហៅថាស្នេហទេ…….ចង់ដឹងថានិងមានអ្វីកើតឡើងចំពោះជំនោ? ស្នេហនេះនឹងទៅជាយ៉ាងណា? ជួបគ្នានៅវគ្គក្រោយណា អរគុណចំពោះការចំនាយ​ពេលរបស់​អ្នកណា​J
ជូបគ្នាវគ្គក្រោយ


ណារ័ត្ន ឃូល​ J


សួរស្តីមិត្តអ្នកអាន ភាគ៣នៃ រឿង ជំនោត្រជាក់ ឬ Cool Winds
បញ្ចប់ហើយរួចរាល់។ ជំនោអាចរួចផុតពីដំណាក់កាលនេះទេ? នឹងមានអ្វីកើតឡើងចំពោះពួកគេ? ឃូល និងទៅជាយ៉ាងណា? ចងដឹងថាមា អ្វីប្លែក? តោះអានជាមួយគ្នា។ លើនេះប្រហែល មិនសូវខុសអក្ខរាវិរុទ្ឋទេមើលទៅ ព្រោះលូវមានអ្នកស្ម័គ្រចិត្តជួយ Edit.  

ជំនោត្រជាក់ ឬ Cool Wonds ភាគទី៣





នៅមុខបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីពេទ្យឯកជនមួយ នៅក្រុងភ្នំពេញ ម្នាក់ៗស្លេកមុខអស់ហើយ ញ័រដៃញ័រ​ជើង ជាពិសេសម៉ាក់របស់គាត់ដែល មានតែកូនប្រុសទោលតែម្នាក់ផង ខ្ញុំពិបាករៀបរ៉ាប់នៅ អារម្មណ៏នេះណាស់។ ប្រហែល ១​ម៉ោងជាង​ក្រោយមក លោកវេជ្ជបណ្ឌិត​បានអោយដំណឹងថា គាត់ខ្វះឈាម ត្រូវការឈាមបន្ទាន់ ម្តាយគាត់មានឈាមប្រភេទអូ(O)ដូចគាត់ តែដោយសារតែខ្សោយពេក មិនអាច ធ្វើការបរិច្ចាកបាន  ម្តងនេះរិតតែពិបាកហើយ ឈាមប្រភេទអូ(O) មិនងាយរកទេ ម៉ាក់យំកាន់តែខ្លាំង។ 
វីន: លោកគ្រូពេទ្យ ៗៗ គឺខ្ញុំ ៗ មានឈាមប្រភេទអូដូចគាត់ដែរ  (ម្នាក់ៗ ភ្លឹកនិងបុរស មាឌធំម្នាក់ សំបុរស្រអែមស្រស់ ស្លៀកសំលៀកបំពាក់ ជាអ្នកយាមនៅទីនោះ អេគាត់ជាបងប្រុសមិញតើ គាត់សង្ហាណាស់ អូគិតដល់ណាហើយ)
ម៉ាក់: ចា ៗៗ ក្មួយ ចាក្មួយ មីងអរគុណ​ហើយ តោះៗលោកគ្រូពេទ្យ
……….
ការសង្គ្រោះចំនាយពេលជាង២ម៉ោងឯណោះ​ លទ្ឋផលដោយសាតែក្បាលគាត់ បែកចេញឈាម រយះធំពេក មួយវិញទៀតវាត្បៀត និង សសៃចក្ខុវិញ្ញាណរបស់គាត់  ដូចនេះ គាត់ នឹងអាចស្រវាំងភ្នែកប្រហែល ជាត្រូវ ប្រើនៅវ៉ែនតាជំនួយហើយឯមួយវិញទៀតនោះ គឺ ថា​អ្វីដែលធ្ងន់ធ្ងរនោះគឺថា មានដុំឈាមបានធ្លាក់ចូលទៅក្នុងខួរក្បាលគាត់វាយឺតពេល មិនអាចសង្រ្គោះបានទេ មានតែពឹងលើព្រេងសំណាងតែប៉ុននោះ វាជាគ្រោះអកុសល កំលាំងគាត់និងចុះខ្សោយម្តងបន្តិចៗ ភ្នែកគាត់ និងចាប់ផ្តើមស្រវាំង ថ្វីបើពេលនេះ មិនអីតែថ្ងៃក្រោយ វានឹងរើឡើងម្តងទៀត ដូចនេះ គាត់ប្រាប់អោយពួកយើងត្រៀមចិត្ត ទុកជាមុន យ៉ាងយូរ៦ខែក្រោយ ពេលវេលាគាត់សល់មិនដល់១ ឆ្នាំទេ ប៉ុន្តែបើគាត់រីករាយ ច្រើនជាង ពិបាកចិត្ត គឺ គាត់មានពេលអាច យូជាងនេះ។

(ខ្ញុំ មិនដឹងត្រូវនិយាយបែបណា នោះទេ ក្រោយពីបានលឺបែបនេះ ក្រៅពីទឹកភ្នែកហូរ ជោគថ្ពាល់ ក្រៅពីការស្តាយនូវកំហុស បើសិនជាអាចដូរបានខ្ញុំសុំអោយម្នាក់នោះគឺជាខ្ញុំវិញ  ម្នាក់ៗទ្រហោយំ  មនុស្សល្អម្នាក់ហេតុអីបានទៅជាបែបនេះទៅវិញ? ហេតុអី?​រាប់ម៉ឺនសំនួរ សួរទៅ តែគ្មានចំលើយតប ក្រៅពីស្តាយ និងទទួលយកការពិតនេះ គឺគ្មានជម្រើសផ្សេងនោះទេ។
……..
ពេលវេលាកន្លងទៅលឿនណាស់ ​ជិត២ ខែទៅហើយ គ្រប់យ៉ាងប្រែជាប្រក្រតីវិញ ចាស់ទាំងសងលែងជំទាស់នឹងស្នេហា មួយនេះ។ ខ្ញុំត្រូវឈប់សំរាកពីការងារ ខ្ញុំចង់ចំនាយពេលវេលាចុង ក្រោយជាមួយគាត់។ បុរសម្នាក់ដែលបានបរិច្ចាកឈាមជួយបងជំនោ គាត់ឈ្មោះវីន ជាកូនកំព្រា មកពីបាត់ដំបង គាត់មកភ្នំពេញរកការងារ ធ្វើ គាត់ជាសន្តិសុខពេទ្យ  បើគាត់មិនពាក់ឯកសណ្ឋានទេ មើលទៅមិនដឹងទេ សាច់ ឈាមមុខមាត់អូយសង្ហាណាស់ ញញឹមស្រស់ ហើយចិត្តបានណាស់ គាត់អាយុ ២៦ឆ្នាំ ស្មើបងជំនោដែរ។ អ៊ុំអានិត ហាក់មាននិស្ស័យ ជាការដឹងគុណ ក៏បានហៅមកនៅជាមួយ ធ្វើជាអ្នកបើកឡានអោយ បងជំនោ ។តាំងពីពេលនោះ ពួកយើង៣ នាក់ទៅណា មកណាជាមួយគ្នា ជានិច្ច ព្រោះខ្ញុំឥលូវ ក៏នៅផ្ទះគាត់ដែរ មានអារម្មណ៏ថា ស្និតស្នាលដល់ហើយ ។​បងវីនវិញ ប៉ិនកំប្លែង ពួកខ្ញុំមិនបានទុកគាត់ ជាអ្នកបើកឡានអីទេ គឺជាមិត្តភិក្តទៅវិញ អាយុស្របាលគ្នា ត្រូវគ្នា។ បងវីន ស្លៀលពាក់ខោអាវ ស្អាតៗចឹងទៅ អោយ សង្ហា មិនចាញ់បងជំនោទេ ហាហហាហា ជិតឡប់ហើយ ខ្ញុំ។

ជំនោអូន ៗ បងចង់ចេញទៅក្រៅ ល្ងាចនេះ ដើលេងតិចណ?
ហា បងចង់ទៅណា ទើបតែងើបពីឈឺ កុំប្រឹងពេក
ជំនោ: មិនអីទេប្រពន្ឋសំលាញ់ នៅក្នុងឡានតើ គ្រាន់តែចេញមើលគេហ្នឹង
បាទ បាទ​ស្រេចចិត្ត ចាំអូនទៅប្រាប់បងវីន​សិន ណា
ជំនោ: បាទសំណព្វចិត្ត
………
ល្ងាចនេះ ពួកខ្ញុំ៣នាក់ធ្វើខ្លូន បែបសាមញ្ញ ចេញទៅក្រៅ ហាហាហ អ្នកណាក៏មើលដែរ បុរស២នាក់ដើរអមខ្ញុំនោះ មិនបាច់ និយាយទេ ម្នាក់សង្ហា ម្នាក់ទៀត មានមន្តស្នេហ ស្រីណាឃើញ ដែលថាមិនមើលនោះ ហាហាហា
ជំនោអូនហា+ ទៅ មើលកុន វិញហី
ហា ទៅមើលកុន អូន មិនចូលចិត្តទេ (តាមពិតចូលចិត្តតែ តារាងថ្ងៃនេះ មានតែរឿងកំសត់ មិនចង់មើលទេ)
ជំនោ : វីន ចង់មើលកុនទេ ហា+? រឿងស្នេហានេះបែបល្អមើលហើយ
វិន បាទ បង​ចង់តើ តែឃូល អត់ចូលចិត្តផង
ជំនោអូខេ លូវធ្វើការបោះឆ្នោតណា អ្នកណាមានសំលេងច្រើន ឈ្នះ
បាន បាន ពួកបងខូចណាស់ តោះទៅមើលក៏បានដែរ តោះ

        រឿងកុនស្នេហា កំសត់​ធ្វើអោយអ្នកមើលហូរទឹកភ្នែក គ្រប់គ្នា សូម្បីតែពួកខ្ញុំ តែបងជំនោអត់យំសោះឆ្ងល់ដែរ។  បន្ទាប់ពីកំសត់ រួច ពួកយើង បានទៅច្រៀងលេង យ៉ាងសប្បាយ បងជំនោ វិញ អូរមើលអត់ដឹងថាឈឺទេ ហាហា ឯបងវីន មិនបាច់និយាយទេ គាត់ពូកែច្រៀងណាស់ អត់ហត់ ម្នាក់ច្រៀង ម្នាក់រាំ ដល់ករ​ហ្មង ខ្ញុំពេលបានឃើញបែបនេះ ទឹកភ្នែកខ្ញុំហូជាថ្មី ព្រោះខ្លាចថ្ងៃ ក្រោយលែង បានបែបនេះ ។
ហាត់ណាស់! ឈប់រាំហើយ! អូនកំពុងតែមើល ជក់ចិត្តផង
ជំនោហេតុអីអូនយំ ? មកពីបងឬ? (សំលេងចំរៀង ត្រូវបានស្ងាត់ បងវីននៅជិតនោះយល់ការក៏ដើរចេញក្រៅ)
ជំនោ : វិន! កុំទៅ! នៅហ្នឹងហើយ !
វិន: បាទ តែ តែ តែ
ជំនោកុំទើសទាល់អី ខ្ញុំគ្មានបងប្អូនទេ ខ្ញុំទុកឯងដូចប្អូនចឹង ថ្ងៃនេះ ពួកយើងនិយាយគ្នាអោយ ហើយទៅ ហើយបន្ទាប់មកត្រូវសន្យាថា ថ្ងៃក្រោយ លែងមានទឹក ភ្នែកហើយ មានតែភាពរីករាយអូខេ?
(ខ្ញុំយំជាថ្មី ស្រវាអោបគាត់ នៅចំពោះមុខ បង វិន។ ចំនែកបងវិន ភ្នែកឡើងក្រហម សំលឹងមកកាន់ពួកខ្ញុំ)
ជំនោអូន បងដឹងថាថ្ងៃណាមួយ បងនិងចាកចេញពីអ្នករាល់គ្នា បងដឹងខ្លូនឯងច្បាស់ណាស់ តែបងបានត្រៀមរួចរាល់ហើយ អ្វីដែលអាចធ្វើបានគឺបងចង់ ចំនាយពេលវេលាដែល មានន័យនេះជាមួយមនុស្សដែលបងស្រលាញ់ស្មើជីវិត ចាត់ទុកថាបងជាគ្មានជំងឺ កុំគិតថ្ងៃស្អែកអី រក្សាពេលវេលានេះទៅណា អូន។ បើថ្ងៃក្រោយគ្មានបងអូន  ត្រូវរស់នៅដោយរីករាយ និងមានក្តីសុខ បងចង់ឃើញមនុស្សដែលបងស្រលាញ់ញញឹមរាល់ថ្ងៃ សប្បាយចិត្ត អូនដឹងអត់? វិន បងដឹងរយះពេលដែលយើងស្គាល់គ្នា មិនយូរប៉ុន្មានតែបងមើលដឹង ថាឯងមានចិត្តលើឃូលមែនទេ?
វិនហា ទេ? ទេ (បើកភ្នែកធំៗៗ ឆ្លើយរដិប រដុប)
ចំនែកខ្ញុំវិញ ហួសចិត្តនឹង សំនួរនេះ មានតែទឹកភ្នែកហូរ
ជំនោកុំប្រកែកអី បងមើលដឹង បើសិនចឹងមែន​បងក៏រីករាយដែរ ដែលមាន មនុស្សល្អម្នាក់ ស្រលាញ់ឃូល ដូចបង បើបងមិននៅបងទុកចិត្តហើយ។ យើងស្រលាញ់ឃូលជាមួយគ្នាទៅ  ៣នាក់យើង​ ចាប់ដៃគ្នា កសាង ស្នេហាដ៏ចំលែកមួយនេះទៅ យ៉ាងមេចដែរ ?
(ខ្ញុំយល់ពីន័យគាត់ ព្រោះតែគាត់ខ្លាចគ្មានអ្នកមើល ថែរខ្ញុំពេល គាត់មិននៅ)
វិន : (គាត់រៀងអៀនៗ) បាទ បងគឺៗ មិនសមទេ
ជំនោមិនសមយ៉ាងម៉េច? អោយតែប្អូន មានក្តីស្រលាញ់ពិត ចំពោះឃូលមែន បងមិនចិត្ត ចង្អៀតនោះទេ .
ខ្ញុំបងជំនោបង​យាយ​អីហ្នឹង? (ទឹកភ្នែកហូរ អានិតមនុស្សប្រុសម្នាក់ បើទោះបីជាគាត់មិនបាននៅក្បែខ្ញុំ ក៏គាត់បានគិតគូរ ពេលវេលាថ្ងៃស្អែកសំរាប់ខ្ញុំ មនុស្សល្អបែបបនេះហេតុអីអាយុខ្លីម្លេះ?)
បងអើយ (ខ្ញុំសំលឹងមើលមុខគាត់ ទឹកភ្នែកហូរ មិនដាច់ ) អូនយល់ពីអារម្មណ៏បង អូនសូមអរគុណចំពោះក្តីស្រលាញ់ដ៏មហិមានេះ តែខណៈពេលនេះ ក្រៅពីបង អូនគ្មានអារម្មណ៏ស្នេហ៏ជាមួយអ្នកណា ទេ​អូនគ្រាប់តែចងកំដបង ជាមួយពេលវេលាដែលនៅសេសសល់ នេះអោយមានន័យ បងកុំខ្វល់ពីសុភមង្គលអូនអី ក្តីសុខសុភមង្គលអូន គឺ បង បងដឹងទេ? ចំនែកបងវិញ បងវិន អូនមិនស្អប់ខ្ពើមបងទេ មួយរយៈពេលខ្លីនេះ អូនអរគុណបងច្រើនចំពោះទង្វើល្អទាំងពីថ្ងៃទី១ ដែលយើងបានជួបគ្នា រហូតមកទល់ពេលនេះ ប៉ុន្តែអូនមិនចង់និយាយ ពីរឿងស្នេហា ក្តីស្រលាញ់អីនោះទេ អូនសង្ឃឹមថាបងនឹងយល់ ចិត្ត អូន បើអាចទៅរួចយើងកុំទាន់គិតពីរឿងនេះបានទេ ? ក្តីស្រលាញ់ របស់បងអាចប្រគល់ជូន បងជំនោ បានទេ? បងអាចប្រឹងប្រែង ជាមួយខ្ញុំធ្វើយ៉ាងណាអោយពេល
វេលាដែលសេសសល់នេះ មានន័យបំផុតសំរាប់យើង
ទាំង៣ នាក់បានទេ? សុំកុំមានការបែងចែក អីណា អូនសុំចិត្ត (ខ្ញុំស្រវាអោបប្រុសល្អ បង្ហូរទឹកភ្នែក កាន់តែខ្លាំង ដោយសម្លឹងមើលទៅ បងវិន ជាមួយ នឹងហត្ថទាំងគូរស្រវាកាន់ដៃបង វិនដែលនៅជិតនោះផ្ទាល់  បងជំនោស្រវាអោបខ្ញុំ ជាមួយបងវិន រូចហូរទឹកភ្នែកជាមួយគ្នា។ កាយ ខ្ញុំទាំងមូល បានស្ថិតនៅក្នុងរង្វង់ដៃ ​ប្រុសល្អទាំងពីរនាក់។ ហើយពេលាវានេះ ជាពេលដែលខ្ញុំ មិនដែលនឹកស្មានដល់ថាកើតមានក្នុងជីវិតសោះឡើយ។)
………


        ហើយតែមួយប្រព្រិច ភ្នែកសោះ រយៈពេល៦ខែបាត់ហើយ  គ្រប់យ៉ាងហាក់បានប្រសើឡើងវិញ សុខភាព បងវិនកាន់់តែប្រសើរ ឡើង។ ពេលវេលាកន្លមកនេះតាំងពីមានបងវីនចូល មករួមដំណើរ និងតាំងពីបងជំនោមានរឿង គ្រប់យ៉ានៅពេលនេះហាក់ ដូចជាការចាប់ផ្តើមជាថ្មីឡើងវិញ ពួកខ្ញុំ៣នាក់សព្វថ្ងៃមិនទំនេទេ គឺឥលូវនេះ ខ្ញុំព្រមទាំងបងជំនោបានចូលបំរើការងាជាអ្នកស័្មគ្រចិត្តនៅ អង្គការមួយ ដែលផ្តោតទៅលើវិស័យអប់រទៅលើកុមារ នៅតាម ទីជនបទ។ ខ្ញុំនិងគាត់ស្សហ៏បានចុះខេត្តណាស់ ព្រោះស្សហ៏មានបេសកម្ម ចុះទៅបង្រៀនក្មេងនៅតំបន់ឆ្ងាយៗ ខ្ញុំនិងបងវិនរីករាយនឹងការងារនេះណាស់ វាជាការងាដ៏មានន័យ បើទោះជាពួកខ្ញុំមិនបានទទួលបៀវត្សច្រើនក៏ដោយ។ ចំនែកបងវីនវិញក៏មិនទំនេរដែរ ព្រោះសព្វថ្ងៃនេះគាត់ត្រូវទៅ រៀនជាប្រចាំ បងវីនគាត់បានចាប់ជំនាញជាជាងទូរស័ព្ទដោនេះការត្រួសត្រាយផ្លូវដោយ បងជំនោ (ប្រុសល្អរបស់ខ្ញុំគិត វែងឆ្ងាយណាស់ គាត់បានរៀបចំអស់ បាត់ទៅហើយ ពេល ដែលគាត់មិននៅ)។

បងហា បង អាទិត្យក្រោយលើកថាក្រុមការងារចុះទៅខេត្តកំពត បន្ទប់មកគេមានគម្រោងទៅសំរាកនៅ Mango Tree ទៀតណាបង ចឹងយើងបានទៅមើលអំពិលអំពេកទៀតហើយណ?
ជំនោ: បាទអូន អូបងគិតហៅវីនទៅជាមួយដែរអូន
បាទ បងហៅគាត់ទៅមួយដែរទៅ ប្រហែលមិនអី ទេ
ជំនោចាំពេលគេងូតហើយចាំប្រាប់ (បងវីនពេលខ្លះគេងជាមួយពួកខ្ញុំ ពេលខ្លះគេងនៅបន្ទប់គាត់ដែលនៅជាប់គ្នា​តែយូរៗម្តងប៉ុនណោះ ពួកខ្ញុំទៅរញេរញៃបន្ទប់គាត់ ហាហាហហ វល់ពេញនឹង តែហាមគិតអីផ្សេងណា អត់ទាន់ទេ )
វីនហា​ អត់ទាន់គេងទៀត បងជំនោ ចុះអូនឃូល?
នៅទេ មកស៊ីអារម្មណ៏បងសិន មកធ្វើតេសមើល បងឯងទៅរៀនចេះអីខ្លះ មើលឆែកសៀវភៅសិន​ យកកាតាប អត់មាន មេរៀន ដឹងថាត្រូវហើយ បងឯង។
ជំនោសើច ហើយយកដៃឈ្លីក្បាលខ្ញុំ
វីនហា អូនឯងដល់ម្លឹងផង? (និយាយមិនទាន់ផុតផង ប្រុសស្រអែមស្រស់ ស្ទុះមកចាប់ ចាក់ក្រលៀកខ្ញុំ ដូចជាក្នាញ់នឹងពាក្យសំដីខ្ញុំណាស់ចឹង ឯបងជំនោគិតតែពីសើច )

បងៗ បងជួយអូនផង (សំលេងសើចកងពេញបន្ទប់ ទិដ្ឋភាពនោះ ដូចក្មេងចឹង តាមពិតចាស់ៗអស់ហើយហ្នឹងហាហា)
ជំនោហាហាហ អត់ទេ អូនឯងខូចដែរ អូខេបានហើយៗ ឈប់លេង និយាយចឹងវីនអូនឯង ទំនេរទេ ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យក្រោយនេះ បងចង់បបូលអូនទៅ កំពតជាមួយក្រុមការងារបង ទៅជាមួយបងទេអូន? ទំនេអត់
វីនបាទបង ទៅបានតើ ចំនែករៀន ចាំសុំគេឈប់១ថ្ងៃពីរ មិនអីទេ បង
ខ្ញុំហា សិស្សខ្ចិល គេចសាលាបងហេ?  អួយបាន ៗ អូនឈប់ហើយៗ (គាត់ធ្វើបាបខ្ញុំជាថ្មី)
ជំនោ:អូចឹងល្អហើយ យើងបានទៅដើរលេងជុំគ្នាទៀតហើយចឹង ហាហាហា(គាត់សប្បាយចិត្តណាស់)
វីនបងគេងបន្ទប់ខ្ញុំដែរមែនទេ បង?
ជំនោ: បាទអូន គេងនេះហើ ហាហាហបានដៃហើយ ឃូល?
ខ្ញុំបាទបង ត្រឹមត្រូវហើយ យប់់នេះ មករំខាន មិនអោយបងដេកទេ ហាហាហា
វីន: បាទបងចឹង ចាំខ្ញុំរៀបសិន បងគេងលើពូកជាមួឃូលទៅចឹង ខ្ញុំគេងនៅក្រោមនេះ
ជំនោមិនអីទេអូន គេងលើជាមួយគ្នាហ្មងទៅ
វីន: មិនអីទេបង គ្រែតូចពេក ខ្លាចកិនឃូល លេចផោម ហាហាហហា
ខ្ញុំមិនជឿទេ( ពួកយើងសើចជាមួយគ្នា ពោពេញទៅដោយ ក្តីរិករាយ នៅយប់នោះ)

        ពេលវេលាដែលបានព្រៀងបានមកដល់ ក្រុមការងារ ១ឡាន ជាង ១០នាក់ នៅតាមផ្លូវ សប្បាយជាហូហែរ ចំនែកឯការងារក៏ រលូនផងដែរ។ បន្ទាប់ពី បញ្ចប់កិច្ចការនៅពេលព្រឹករួចហើយ ពេលល្ងាចជាពេលសំរាក ពួកខ្ញុំក៏ដូចជាក្រុមកាងារបានកំសាន្ត និងស្នាក់នៅ Mango Tree Resort នោះតែម្តង។ នេះជាលើកទី២ ហើយដែរខ្ញុំបានមកម្តងទៀត ប៉ុន្តែលើកនេះ មកមានចំនួនច្រើនជាងមុន អ្វីដែលសំខាន់នោះគឺមានប្រុសសង្ហា២នាក់នៅជិត
ហើយអ្វីដែលជាក្តីបារម្មណ៏នោះគឺ ប្រុសល្អរបស់ខ្ញុំ មកលើកនេះ គឺមាន ជំងឺមកជាមួយ ហើយមិនអោយគិតម៉េចកើតក្នុងចិត្តនៅតែ បារម្មណ៏ បើទោះជាគាត់រឹងប៉ឹងយ៉ាងណា ក៏ខ្ញុំនៅតែមើលឃើញពី ភាពទន់ខ្សោយ របស់គាត់ ទោះជាគាត់ខំលាក់បាំងយ៉ាងណាក៏ដោយ ដើម្បីលើកទឹកចិត្តគាត់ ពួកខ្ញុំកុំឲ្យបារម្មណ៏។
………………….

        អាធ្រាតយប់ជ្រៅ ខ្យល់ធ្លាក់ ប៉ះកាយ រងាក្រៃ ភ្នក់ភ្លើង បានជះពន្លឺនិងកំដៅដល់មនុស្សមួយក្រុមដែលកំពុងអង្គុយជជែកគ្នាពីនេះពីនោះ ដែលមានតែសំនើចសើចក្អាកក្អាយ បុរសម្នាក់ជាទីស្រលាញ់របស់ខ្ញុំ បានបញ្ចេញស្នាមញញឹម យ៉ាងស្រស់ស្រាយ អង្គុយគៀកជាមួយខ្ញុំ ដោយ មិនឃ្លាតមួយជំហានណាឡើយ ចំនែកបុរសស្រអែមស្រស់ ម្នាក់ទៀតដែលបានវោហាធ្វើអ្នកគ្រប់គ្នាសើចបិទម៉ាត់មិនជិតទេ គាត់ក៏ដូចគ្នា បងវីន មិនឃ្លាតពីពួកខ្ញុំឡើយ។ ខ្ញុំសំលឹងមើលមុខ បងជំនោ ដែលកំពុងសើច ដោយល្អិតល្អន់ គាត់រីករាយបែបនេះ ហេតុអីខ្ញុំមិនរីករាយដែរ កំដរអនុស្សាវរីយ៏នេះ  បន្ទប់មកខ្ញុំងាកទៅមើលមុខ បងវីនដែល កំពុង រវល់និងវោហារបស់ខ្លួនដែលធ្វើអោយរាល់គ្នាភ្លឹក កាន់តែមើលកាន់តែអាណិត ខ្ញុំដឹងថាគាត់ពិបាកណាស់ ពេលដែលគាត់ ឃើញខ្ញុំមានភាពស្និតស្នាលជាមួយនឹងបងជំនោ ហើយក៏ដឹងថាគាត់ ហត់នឿយដែលស្រលាញ់ខ្ញុំតែម្ខាង បែប នេះ (បងវិន អូនសុំទោស តែ ពេលនេះអូនគ្រាន់តែចង់កំដបងជំនោដែលនៅតែសល់ដង្ហើមចុងក្រោយតែប៉ុណ្ណោះ។  យប់កាន់តែងងឹត ពេលវេលាដែល ត្រូវចាប់ផ្តើម ចេញទូក ទៅមើលអំពិលអំពែក បានមកដល់ ខ្ញុំរីករាយណាស់ បានទៅមើលម្តងទៀតហើយ សប្បាយចិត្តណាស់។


តោះបង គេទៅចោលយើងឡូវហើយ
ជំនោអូនហា បងអត់ទៅទេ បង ងងុយគេងណាស់ បងចង់គេង អូនទៅជាមួយ វីនទៅណា
អត់ទេបើបងអត់ទៅអូនអត់ទៅដែរហ្នង
ជំនោកុំចឹងអី បង ចង់គេង បើអូនអត់ទៅ ចុះវីន គ្នាទើបតែមកលើក ទីមួយទេណា នាំគេទៅលេងទៅ
វីន: បង មិនអីទេ ខ្ញុំមិនទុកចិត្តឲ្យបងនៅម្នាក់ឯងទេ
ជំនោបង​មិនអីទេអូន ទៅ ទៅ បងមិនអីទេ
តែៗៗ អូនបារម្មណ៏
ជំនោកុំបារម្មណ៏ បងមិនអីទេ តែបងងងុយគេង  ម៉្យាងមានពូតៃកុងឡាននៅដែរតើអូន
បាទ បង ចឹងបងថែរខ្លួន ណា ត្រូវ បើក   Skype  អោយអូនមើល ចឹងអូនអាច មើលបងតាមនេះបាន ទើបអូនអស់ចិត្ត
ជំនោ : បាទអូន​ អ្នកនាងម្ចាស់ ហាហាហាហ
(ក្នាញ់ណាស់ ចឹងអី )
 អូនទៅហើយណា តិចទៀតជួបគ្នាណា តោះបងវីន គេ ទៅអស់ហើយ
វីនតោះអូន
……………
        នៅតាមផ្លូវខ្ញុំអនឡាញជាប់ មើលប្រុសកំពូលស្នេហ៏ កំពុងគេង យ៉ាងស្រួល​ឃើញចឹងស្ងប់ចិត្តតិច។ ចំនែកងាកមកបុរសម្នាក់នេះវិញ រាងស្ងាត់តិច ខ្ញុំមើលដឹងថាគាត់អន់ចិត្ត ។ ប្រហែល១៥នាទីក្រោយពួក យើងក៏ទៅដល់ ម្នាក់ៗរីករាយណាស់ និងទេសភាពអំពិលអំពេកនេះ តែបងវីន វិញដូចមិនភ្ញាក់ផ្អើលសោះ។ ខ្យល់បងមួយវិប ៗ ត្រជាក់យកមែនទែន ប្រុសល្អ សំបុរស្រអែម ឃើញដូចនេះ ត្រកង ទាញខ្ញុំចូលក្នុងរង្វង់ដៃ គាត់ រួច ផ្អឹបក្បាលខ្ញុំនឹងដើមទ្រូងគាត់ កក់ក្តៅមែនទេ។

បងអូនអរគុណគ្រប់យ៉ាង តែអូនសង្ឃឹមថាបងយល់
វីនក្មេងល្ងង់ កុំគិតច្រើនពេក បងយល់តើ ថាបងជាអ្វី​ត្រឹមជាអ្នកបើកឡាន ជាកូនកំព្រា ជាអ្នកមកក្រោយ មិនមានអ្វីអាច ទាញចិត្តអូននោះទេ។ (គាត់ងាកមើលមុខខ្ញុំ ដោយទឹកភ្នែករលីងរលោង)

ទេបងកុំគិតបែបនេះបានទេ ?
វីនបងសុំសួរមួយ តើអូន ធ្លាប់ស្រលាញ់បងទេ?
(សំនួរនេះ ចាក់ដោតដល់បេះដូង សួរចំៗតែ ម្តង បេះដូងខ្ញុំលោតញាប់ជាងមុន )
វីនអូខេមិនអីទេ បងយល់ បងយល់ បងត្រឹមជាមនុស្សកំដក៏….
(ខ្ញុំនិយាយកាត់គាត់)  ស្រលាញ់
វីន: (គាត់អោនមើលមុខខ្ញុំ បើកភ្នែកធំៗ រួចអោបខ្ញុំ កាន់តែណែន) អរគុណអូន អរគុណ (សំលេងអួលដើមករ)

បងៗកុំរឹតអូនពេក អូន ថប់ដង្ហើមណាស់
វីន:អូអូ! សុំទោសៗៗ បងអរពេក ហ្នឹងណា
បងហាតែបងដឹងស្រាប់ហើយពីស្ថានភាពពេល នេះ សុំបងបើកចិត្ត អោយទូលាយ ណា
វីនបងយល់ៗ គាត់ថើបក្បាលខ្ញុំ អូនកុំបារម្មណ៏ បងជំនោជាបងប្រុស បង បងរីករាយក្នុងការចែករំលែកនេះក្តីស្រលាញ់នេះជាមួយគាត់ ត្រឹមតែអូនស្រលាញ់បង វាគ្រប់គ្រាន់ណាស់ទៅហើយ។
(ខ្ញុំងើយមើលមុខ ហើយរហូតទឹកភ្នែក ដោយសារតែរំភើប នឹងទឹកចិត្តរបស់គាត់ អរគុណ ដល់ទេវតា ដែលអោយខ្ញុំជួបនៅបុរសល្អបែបនេះ សុំអោយក្តីស្រលាញ់នេះស្ថិតស្ថេរ ហូត សូមអោយ មានអភូតហេតុ អោយបងជំនោ បានជាសះស្បើយ រួមដំនើរនេះ ជាមួយគ្នា……...) ខណនោះមិនបានចាប់អារម្មណ៏នឹងទេសភាពអីទេ បើខ្ញុំភ្លឹក និង​ស្រមើស្រមៃ ដល់ណាផង ហើយអាចទៅរួច ទេ ?

        រយះពេលប្រហែល ១ម៉ោងក្រោយមក ពួកយើងក៏មកដល់ ផ្ទះសំណាក់វិញ ម្នាក់បានចូលបន្ទប់រៀងៗខ្លួន ពួកខ្ញុំ៣នាក់ស្នាក់នៅ បន្ទប់តែ១ជាមួយគ្នា។ 
វីន: តោះអូន គេងគ្រែមួយបងហ្មងទៅ បើបងជំនោគេង ចឹងអូនគេងមិនកើតទេ ម៉្យាងកុំដាស់គាត់អីណា
បាទ បង ចឹងគេងគ្រែជាមួយបងក៏បាន

        ១យប់នោះគ្នានដេកអីទេ បើ ញញឹមបិទមាត់មិនជិតបែប ពេលឃើញ បង វីន ញញឹមចឹង ខ្ញុំកាន់តែបាក់តែម្តង នេះកុំតែបង ជំនោនៅនេះដែល ទេ កុំអី គេចមិនផុតយប់ហ្នឹងទេមើលទៅ។
        ថាគេងអត់លក់ តែដល់ពេលបើកភ្នែក ម៉ោង៦បាត់។
ហាក់បងជំនោ ៗ ទៅណាហើយ (ភ័យពេលបើកភ្នែក ឡើងអត់ឃើញគាត់)
បងវីន ៗ បង បងជំនោទៅណាហើយ បាត់គាត់ហើយបង (ហិហិហិហ)
វីន: កុំភ័យ គាត់ចេញទៅក្រៅជិតនេះទេ ដឹង អូនខលទៅមើល បង ចេញទៅមើលខាងក្រៅ
បាទបងខលអត់ចូលទេ គាត់មិនដែលចឹងទេ តោះបង តោះ
(ពួកខ្ញុំភ័យណាស់ ប្រហែលគាត់ដឹងហើយមើលទៅ គាត់ពិតជា អន់ចិត្ត លោកតាអើយ សុំកុំអោយគាត់កើតអីអោយសោះ )
បងជំនោៗ(ស្រែក)
វីននោះអូន គឺគាត់តើ គាត់នៅឈនៅក្បែរឆ្នេរ ក្រោមដើមដូង នោះអូន
តោះបង តោះ បងជំនោ(ស្រែក) (ខ្ញុំស្ទុះរត់ទៅអោបគាត់ ដោយមិនបានគិតពីអ្វី គ្រាន់តែដឹងថា ខ្ញុំមិនអាចគ្មានគាត់នោះទេ  
ខ្ញុំពិតជាភ័យណាស់ )
បងៗ ហេតុបងទៅណាមិនប្រាប់អូន អូនភ័យណាស់
ជំនោ: (មុខឡើងមាំ មិននិយាយអ្វី បានទាញខ្ញុំចេញពីទ្រូងគាត់ រូចតបដោយសំលេងមាំ) ហេតុអ្នកទាំង២ ធ្វើបែបនេះ ហេតុអី?
វីន: (លុតជង្គង់ចុះហើយសម្រក់ទឹកភ្នែក នៅចំពោះមុខគាត់) បងៗ សុំទោសៗ ខ្ញុំខុសហើយ សុំទោសបងប្រុស
ចំនែកខ្ញុំវិញគិតតែពីយំ មិនដឹងថាត្រូវធ្វើអី…….
ជំនោ: បងខឹង ហើយ បងខឹង និងពួកអូន ហេតុអីលាក់បង ហា?(សើច)
បងកើតអី ខ្ញុំមិនយល់ទេ
វីន: បងជំនោ បងៗៗ​ មានន័យយ៉ាងណាទៅបង?
ជំនោ(ហុចដៃទៅអោយបងវីន ទាំងញញឹម រួចផ្តល់សញ្ញា អោយខ្ញុំចូលមកជិត រួចបានចាប់ដៃខ្ញុំនិងបងវីនចូលគ្នា និងលោតត្រដាងដៃទាំងសង របស់គាត់ឧបពួកខ្ញុំ) បងដឹងអស់ហើយ ពួកអូនឯង មិនបាច់លាក់ទេ បើបងមិនរៀបចំបែបនេះ អូកឯងប្រហែលនៅកុហកបងទៀតហើយមែនទេ? ដូចបងយាយចឹង ពួកយើងបង្កើតស្នេហាចំលែកដែល​មិនដែលមាននេះអោយកើតមានទៅ វីន អូនត្រូវសន្យានិងបងត្រូវស្រលាញ់ និងផ្តល់សុភមង្គល ដល់ឃូល​អោយច្រើនជាងបង លឺទេ……
វីន: បងប្រុស ៗ(ឧបជំនោជាប់ ជាមួយនឹងទឹកភ្នែកហូរសរស្រាក់ ចំនែកខ្ញុំវិញហួសចិត្តនិងបុរស ម្នាក់នេះ គាត់ពិតជាស្រលាញ់ខ្ញុំដល់ ម្លឹង រៀបចំអោយខ្ញុំជួបបុរសល្អ តាមពិតគឺគាត់បារម្ភថាពេលដែលគាត់មិននៅគ្មានអ្នកមើលថែរខ្ញុំ អូរលោកតាអឺយសុំជួយ បុរសកំសត់ម្នាក់នេះផង)
ជំនោ: កុំយំ ៗ សន្យាពីពេលនេះទៅ មិនអ្វីលាក់បាំងគ្នា កសាងសុភមង្គលជាមួយគ្នា ណា សន្យានឹងបង លឺទេ អូខេ? អូបងមានអ្វីចង់បង្ហាញ តោះទៅតាមបង
(ខ្ញុំនិង បង វីនមើលមុខគ្នា ដោយងើយឆ្ងល់ និងមានអារម្មណ៏ថា អានិតគាត់
និងមានអារម្មណ៏ថាខ្លាច់បាត់បង​ គាត់កាន់តែខ្លាំងឡើង)
ជំនោ: នេះនែ ឃូលនៅចាំទេ? កាលមកលើកមុនដើមដូងនេះ មានឆ្លាក់ឈ្មោះអូន និង បង ឥលូវបងបានថែម ឈ្មោះវីនថែមួយទៀត មានន័យថាពីពេលនេះទៅ ស្នេហានេះ មានមនុស្ស៣នាក់ ហាហាហ បងធានាថា និង ធ្វើអោយស្នេហានេះ កាន់តែមាន័យ និងផ្អែមល្ហែម ចុះវីន គិតមេច?
វីន:​ បាទ បងខ្ញុំសន្យាដូចគ្នា ស្រលាញ់ឃូល  និងបងអោយអស់ពីចិត្ត
(គ្រាន់តែលឺបែបនេះ ខ្ញុំហូរទឹកភ្នែក ស្រវាអោបបុរសល្អទាំងពីរ ជាមួយនឹងទឹកភ្នែក )​អូនអរគុណបង អរគុណចំពោះក្តីស្រលាញ់ អូនសន្យា និង ធ្វើអោយក្តីស្រលាញ់នេះមានតែ ស្នាមញញឹម  ពីថ្ងៃនេះ ទៅ ពួកយើង និងរីករាយ ហើយសាងស្នេហាចំលែកនេះ អោយកាន់តែមានន័យ.

        បន្ទាប់ពី ទឹកភ្នែក គឺមានតែ សំលេងសើច ក្នុងពេលតែមួយខ្ញុំ បែរជាមានប្រុសល្អពីរនាក់ ហើយមានទំនាក់ទំនងល្អ លើសពីការគិត ទៀត ពិតជាមានក្តីសុខណាស់។  ដំនើរកំសាន្តលើកនេះពិត ជាបានផ្តល់នៅការចងចាំដ៏ល្អដល់ពួកយើងគ្រប់ៗគ្នា ខ្ញុំនឹងចង ចាំទិដ្ឋភាពនេះអស់មួយជីវិត។
អរគុណចំពោះការចំនាយពេលវេលារបស់មិត្តអ្នកអានណា។ សុំទោសផងចំពោះកំហុសដោយអចេតនា ផងណា។ ស្នេហ៏នេះនិងនៅថិតថេទេ? ជំងឺជំនោអាចនឹងជាសះស្បើយទេ? ចង់ថានិងមានអ្វីកើតឡើង ចាំតាមដានអានទាំងអស់គ្នា នៅវគ្គក្រោយណា ។ អរគុណ J
សូមសំណាងល្អ


ណារ័ត្ន ឃូល​

      


  សួរស្តីខ្ញុំពិតជាយឺតមែនទែនហើយ សំរាប់វគ្គទី៤នេះ សុំទោសផងណា។ ដំើរកំសាន្តជាលើកដំបូង បានបង្ហាញអោយអ្នក ទាំង៣កាន់តែយល់ចិត្តគ្នា។ ស្នេហាដ៏ចំលេកមួយពិត ជាបានកើតលោះមែន ប៉ុន្តែស្តាយត្រង់ថា វាសនាមិនបែជាតម្រូវ អោយជំនោ បែជាមានជំងឺបែបនេះសោះ។ តោះចង់ដឹង ថាមានអ្វី កើតឡើងបន្តរចំពោះពួកគេ? អានទាំងអស់ គ្នាណា​ :)


 ជំនោត្រជាក់ ឬ Cool Winds 
ភាគទី៤







          បន្ទាប់ពីចប់បេសកម្មនៅខេត្តកំពត់៣យប់ ៤ថ្ងៃនេះ អូសប្បាយអស់ទាស់ហ្មង ជាមួយ បុរសល្អពីរនាក់នេះ ហ៊ើយពេល  វេលារីករាយ ដើរលឿនដល់ហើយ ។​ មកដល់ផ្ទះវិញម៉ោងប្រហែល ៧ យប់ ទៅហើយម្នាក់ៗ អស់កំលាំង ណាស់ ក៏ចូលបន្ទប់សំរាក តែលើក នេះគឺគេងបន្ទប់មួយ ជាមួយគ្នាតែម្តង ហ៊ើយ គេងហើយ សងខាងខ្លួន មានប្រុសស្អាត់នៅជិត ទោះហត់យ៉ាងណាក៏គេងលក់ស្រួលដែរ។
………………….

        ស្នេហ៏ចំលែកនេះបានបង្កើតឡើងដោយពូកខ្ញុំផ្ទាល់ បើនិយាយ ទៅខ្ញុំពិតជាអៀនម៉ាត់ណាស់ តែ ខ្ញុំមិនខ្វល់ មិនខ្វល់ពីគំនិត អ្នកណា ទាំងអស់​អ្វីដែលខ្ញុំដឹងគឺថា ខ្ញុំមាន មនុស្សជាទីស្រលាញ់ដល់ តែ២នាក់ នៅជិតម៉្យាងទៀតគឺមានសុភមង្គលក្រៃលែង។ រយះពេល៣ខែកន្លង ផុតទៅ  តែហាក់មួយប៉ព្រេចភ្នែកសោះ អ្វីគ្រប់យ៉ាងរលូនតែម្តង ម្នាក់ៗរវល់រៀងខ្លួន តែមិនភ្លេចទេ រាល់ល្ងាច គឺការកំសាន្តជុំគ្នា មិនថានៅក្រៅ ឬនៅផ្ទះទេ តែងនៅជុំគ្នា ដែលមានតែស្នាមញញឹម ។

        អាកាសាធាតុល្អក្រៃលែង ម៉ោងប្រហែលជា៥: ៣០នាទី នៅក្នុងបរិវេនសាលារដ្ឋមួយដែលមាដើមឈើធំៗ ជាម្លប់សំរាប់អោយពួកខ្ញុំកំសាន្ត លេងនិងការវាយសី បូករួមជាមួយស្រះទឹក គូបផ្សំជាមួយនិងស្នាមញញឹម និង សំនើចនេះ ធ្វើអោយបរិយាកាសកាន់តែរីករាយ រកនិយាយមិនត្រូវ។
បង បង(ស្រែក) តោះបានហើយសំរាកសិនទៅ មោះញ៉ាំទឹកសិន
ជំនោ បាទអូន
នេះបង  ទឹក
វីនអូនហុច ផ្លែប៉ោមបងតិចមក
បាទបង អង្គុយចុះមក អូនជិតអោយ
វីន :ទទូលបញ្ជា បាទ​ J

បងអែងនេះ អូ បងជំនោកុំញ៉ាំទឹកច្រើនពេក បង បងកំពុងតែហត់ចឹង នោះ មោះសំរាកនៅលើកន្ទេលនេះសិន មក
ជំនោបាទ អូនតែបង ចង់គេងកើយភ្លៅ ហាហាហ

ខូចមេះ មោះគេងមកសំរាកសិនមក (ប្រុសល្អញញឹតប ហាក់ពេញចិត្តនិង ចំលើយនេះណាស រីឯបងវីន ញញឹមហួសចិត្ត និងចរិកបងប្រុស  ខ្ញុំឃើញអ្នកទាំងពីបែបនេះ ខ្ញុំមានក្តីសុខដល់ហើយ)

        បងជំនោគេងនៅលើភ្លៅខ្ញុំយ៉ាងមានក្តីសុខ ចំនែក ខ្ញុំវិញស្ថិតនៅក្នុងរង្វង់ដៃបងវិន។ពួកយើងនិយាយពីនេះពីនោះ ពិភាក្សាពីគំរោងបន្ទាប់ពីបងវីនរៀនចំ ក៏ដូចជារឿងដែរត្រូវបន្តរ បន្ទាប់ទៀត ប៉ុន្តែហាក់រៀងស្ងាត់សំលេងបងជំនោឈឹង តែម្តង ប្រហែលគេងលក់ហើយមើលទៅ។
វីនតោះអូនទៅវិញ ល្ងាចនេះត្រូវញ៉ាំបាយជុំគ្នា ខ្លាចប៉ាម៉ាក់ចាំ ដាស់បងជំនោមើរអូន បងទៅយកឡាន
បាទ បង ……បង បង ភ្ញាក់ឡើងតោះទៅវិញ បងជំនោ បង ជំនោ (ស្រែកខ្លាំងឡើងៗៗ ខ្ញុំព្យាយាមអង្រួនគាត់យ៉ាងខ្លាំទៅតាម អ្វីដែលខ្ញុំធ្វើបាន ប្រុសល្អមិនបានតប អីមួយម៉ាត់ ក្រៅពីស្នាមញញឹម និងទឹកមុខស្លេកស្លាងរបស់គាត់  ខ្ញុំពិតជាភ័យណាស់ អស់ព្រលឹងរលីងក្នុងខ្លួន ទំនប់ទឹកភ្នែក ទប់លែងជាប់ ជាមួយនឹងសម្រែកស្រែកអោយជួយ បងវីនស្ទុះស្ទា រត់មក ធ្វើចលនាបេះដូង បីគាត់ដាក់ឡាន )
…………………………
        ប្រហែលជាងមួយម៉ោង នៅមុខបន្ទប់ អាយស៊ីយូ ជាថ្មីម្តងទៀត ជាមួយនឹងក្រុមគ្រួសារទាំងសងខាង ម្នាក់ៗស្លេកអស់ហើយ ទឹកមុខក្រៀមក្រំ និងទឹកភ្នែក ហូរឥតដាច់។ បងវីនឈគ្រៀកខ្ញុំជាប់ ព្រោះខ្ញុំមិនអាឈដោយកំលាំងខ្លួនឯងបាន ទឹកភ្នែកបែកធ្លាយ ហូរស្រាក់ ឥតដាច់ ខ្ញុំខ្លាចណាស់ ពិតជាខ្លាចណាស់។ សំលេងបើកទ្វា របស់លោកវេជ្ចបណ្ឌិត ជាក្តីទន្ទឹងរបស់អ្នករាល់គ្នា។

ម៉ាកបងជំនោលោកគ្រូពេទ្យៗ(សំលេង​អួលដើមក ជាមួយទឹកភ្នែក) យ៉ាងមេចហើយៗ កូនខ្ញុំហេតុអីបែបនេះ ហេតុអីបែបនេះ?
លោកគ្រូពេទ្យ: (មានទឹកមុខស្មើរ) គេមានសុខភាពខ្សោយខ្លាំងណាស់ ពេលវេលារបស់គេ ប្រហែលជាជិតដល់ហើយ នេះគឺគេបានតស៊ូខ្លាំងណាស់ហើយដែលអាចប្រឈមមកដល់ពេល ត្រៀមជិតបើសិនជារយះពេល២៤ម៉ោងនេះគេមិនបានមានប្រត្តិកម្មអ្វីទេ នោះមានន័យថា ……. 

        និយាយត្រឹមនេះ សំលេងទ្រហូយំកាន់តែខ្លាំង ខ្ញុំឈលែងនឹងដួល ផ្តេកទៅលើបងវីនពេញទំហឹង ទឹកភ្នែកហូរលែងចេញ ដើមទ្រូងតឹងណែន រយម៉ឺន បន្លាចចាក់ដោត ពេញបេះដូង ប្រៀបបានផ្ទាំថ្ម ធ្លាក់មកលើ ខ្ញុំ ខ្ញុំ ខ្ញុំមិនដឹងពិពណ៏នា​បែប​ណាទេពីអារម្មណ៏នេះ…….……..

អ្នកផ្ទះទាំងសងខាងនៅកំដរបងជំនោនៅមន្ទីពេទ្យគ្រប់គ្នា ម្នាក់ៗមានទឹកមុខស្រពាប់ស្រពោនណាស់ អ្នកដែលដុនដាប់ជាងគេ គឺម៉ាក់បងជំនោតែម្តង អារម្មណ៏ម្តាយ​ ឃើញកូនប្រុស តែមួយគត់ទៅជាបែបនេះអ្នកណា អាចទ្រាំបាន។

នៅមុខធ្លានៃមន្ទីពេទ្យឯកជនមួយ ក្រោម ដើមស្វាយមួយដើមដែលបែកមេឃសាខា ខ្ញុំឈរម្នាក់ឯងជាមួយ និង អារម្មណ៏ច្របូកច្របល់ ក្រោមផ្ទៃមេឃងងឹតសូន្យឈឹងដែល គ្រប់ដណ្តប់ដោយស្បៃរាត្រី  យប់នេះគ្មានផ្កាយរះសោះ មានតែព្រះច័ន្ទ ដែលរះតែឯង កណ្តោចកណ្តែងពេកក្រៃ   សំលេងខ្យល់បកត្រសៀកៗ ប៉ះចំកាយខ្ញុំ ទឹកភ្នែកខ្ញុំរមៀលស្រក់​ ហូរឥតដាច់ នឹងឃើញសំដីបង ជំនោ ដែលធ្លាប់បានប្រាប់់ថា និងធ្វើជាជំនោ នៅក្បែរកាយខ្ញុំអស់​មួយជី វិត តែពេលនេះ ហិ​ហិហិហិ ……..ខ្ញុំពិតជាហត់ក្នុងការ រស់នៅជា​ មួយ ជីវិតដែលភិតភ័យបែបនេះ ណាស់ ហេតុអីទេវតាកម្លែងលេង និង ពូកខ្ញុំម្លេះ? ខ្ញុំបានតម្រេតខ្លួន និងក្បាលទៅនិងដើមស្វាយ មួយដើមនោះដោយមាន អារម្មណ៏ល្វើយណាស់………..

អារម្មណ៏ក្តៅឩណ្ណៗ ដោយសារអំណាចអាវក្រាស់ ដែលបានលាតគ្រោបដណ្តប់មកលើខ្ញុំយ៉ាងថ្មមៗ និងល្អិតល្អន់ ទោះជាមិនបើកភ្នែកមើលក៏ខ្ញុំដឹងថាជាអ្នកណាដែរ។ រង្វង់ដៃដ៏ស្រទន់ ដែលមានកំដៅ បានត្រកងក្បាលខ្ញុំទៅដាក់នៅលើ ដើមទ្រូងគាត់ ជាមួយនិង ការហ៊ុំព័ទ្ឋរាងកាយខ្ញុំ ដោយអំណាចនៃរាងកា យគាត់បានធ្វើអោយខ្ញុំបាត់ត្រជាក់ ប៉ុន្តែទឹកភ្នែក ខ្ញុំបែរជាស្រក់ជាថ្មី ហើយខ្លាំងជាងមុន។ ប្រុសល្អ មិនបាននិយាយអ្វីមួយម៉ាត់ គាត់រិតតែអោបខ្ញុំខ្លាំងឡើង។




វីនអូន ៗ យំចុះ យំមកចុះ តែអូនត្រូវតែរឹងពឹង បងជំនោត្រូវការ ពូកយើង ត្រូវការការលើទឹកចិត្តពីអូនណា កុំបែបនេះ លទ្ឋផលបែបណាក៏ដោយ យើងត្រូវតែ តស៊ូជាមួយគាត់ដល់ដំណាក់ កាលចុងក្រោយណា បងជឿថាគាត់ប្រាកដជាដឹងខ្លួនវិញ បងជឿបែបនេះ     អូនកុំបោះបងអីណា……(គាត់និយាយបណ្តើរ ហូរទឹកភ្នែកបណ្តើរ ខ្ញុំដឹង ខ្ញុំដឹង ថាគាត់បារម្មណពីខ្ញុំ ខ្ញុំដឹងតែ​ហិហិហិហិ)
  
បាទបង អូន មិនបោះបងទេ បងជំនោ ពិតជាដឹងខ្លូន គាត់និងមិនទៅដោយមិនលាទេ មែនទេ ឩលោកតាអើយសុំជួយផង កាត់អាយុខ្ញុំ​១០​ឆ្នាំ ២០ ឆ្នាំក៏គ្មានបញ្ហាដែរ ខ្ញុំសុខចិត្តចែករំលែកអាយុខ្ញុំទៅកាន់គាត់ (បងវីនអោបខ្ញុំកាន់តែខ្លាំង ហើយយំកាន់តែខ្លាំជាងមុនទៀត)
វីន: អូន តោះជូតទឹកភ្នែក ត្រលប់ទៅបន្ទប់វិញ បាត់យួចាស់បារម្មណ៏ ហើយ តោះអូន…….

អរគុណចំពោះការចំនាយពេលរបស់អ្នក ជួបគ្នានៅវគ្គបញ្ចប់ណា

សំណាងល្អ 
ណារ័ត្ន ឃូល​:)
           


សួរស្តីមិត្តអ្នកអាន នេះជាភាគបញ្ចប់ អានជាមួយគ្នា មោះ មិនដឹងថា លទ្ឋផលចុក្រោយយ៉ាងណាទេ?

ជំនោត្រជាក់ ឬ Cool Winds 
(ភាគបញ្ចប់)





            ក្នុងបន្ទប់មួយ ដែលមាន មនុស្សប្រហែល៤ ទៅ៥នាក់ ដែលមានសភាពស្ងាត់ជ្រងំ ព្រោះគាត់ម្នាក់ៗហត់ណាស់ទៅហើយ ទឹកមុខ ដែលពោពេញទៅដោយទុកសោក ដែលពីបាកនិងពិពណ៏នា។



ម៉ាខ្ញុំ: ឃូល កូននៅទីនេះជាមួយវីន ហើយណា ម៉ាក់ប៉ា ចង់នាំ ម៉ាក់ក្មេកកូន (ម៉ាក់បងជំនោ) ទៅរកអីញ៉ាំនៅហាងម្តុំៗនេះតិចណាកូន តិចទៀត ម៉ាក់មកវិញហើយ បើមានការអីខលទៅម៉ាក់ភ្លាមណាកូន ចុះកូនចង់ផឹកអីទេ ហាវីន?

បាទម៉ាក់ មិនអីទេ កូនអត់ឃ្លានទេម៉ាក់

ម៉ាក់បងជំនោកូនមើលបងផងណា ម៉ាក់មកវិញលូវហើយ ណា (សំលេងខ្សោយ គ្មានកំលាំង ទឹកចិត្តស្រលាញ់របស់ម្តាយ មិនវាស់បាន ការឈឺចាប់នេះធំពេកហើយសំរាប់គាត់ )

បាទម៉ាក់កុំបារម្មណ៏អីណា



        ចាស់ៗបានចេញទៅ ក្នុងបន្ទប់នេះ នៅសល់តែ៣នាក់ខ្ញុំ បងវីនអង្គុយនៅម្ខាងនៃគ្រែ រីឯខ្ញុំអង្គុយនៅម្ខាងទៀត ខ្ញុំបានចាប់ដៃដ៏ស្លែករបស់គាត់ថ្មមៗ មកប៉ះនៅលើផ្ទៃមុខខ្ញុំ ជាមួយនិង ទឹកភ្នែកហូរម្តងទៀតចេញពីបេះដូង រាប់ម៉ឺនអនុស្សាដែលខ្ញុំចងរំលឹក អោយគាត់ស្តាប់…………..

បងៗ ភ្ញាក់ឡើង(សំលេងខ្សេវ ជាមួយនិងទឹកភ្នែក ការឈឺផ្សាដែលមិនអាចរៀបរ៉ាប់បាន)​ បងគេងយូហើយណា ខូចមេះហា បើកភ្នែកឡើងឃើញទេ អ្នករាល់គ្នា បារម្មណ៏ណាស់ណា បងភ្លេចនៅ នៅមានរឿងច្រើនទៀតណា ដែល បងមិនទាន់ធ្វើ  ពាក្យសន្យា បងមិនទាន់បានបំពេញទេណា  បងមិនត្រូវទៅដោយមិនលានោះទេ  មិនទទូលខុសត្រូវសោះ  លឺទេ? ភ្ញាក់ឡើង ភ្ញាក់ឡើង (ស្រែកខ្លាំងៗជាមួយសំលេងទ្រហូយំកាន់តែខ្លាំង) ភ្ញាក់ឡើងអូនសូមអង្វរ កុំទុកអូនចោល អូនសុំអង្វរ (ទាំងបងវិន និងខ្ញុំទ្រហូយំនៅជិតគាត់ )



វីនអូនៗៗ (គាត់បានស្ទុះមកចាប់ខ្ញុំ ព្រោះតែខ្ញុំរន្ឋត់ពេក) អូនកុំបែបនេះអី បងជំនោ មិនចង់ឃើញអូនចឹងទេ អូន គាត់ប្រាក់ជាមិនអីទេ ប្រហែលជាគាត់ហត់ពេក ទើបគេងបែបនេះ តិចទៀតភ្ញាក់ហើយ(ប្រុសល្អលួងខ្ញុំបែបជាយំខ្លួនឯងទៅវិញ)

 បង បងជំនោ បងឃើញទេ ពួកខ្ញុំនៅទីនេះចាំបងណា កុំបែបនេះអីបង ឆាប់ភ្ញាក់ឡើងបង បងឆាប់ឡើង បងត្រូវតែស៊ូណា បងកុំបោះបង់ បងអាចធ្វើបាន ពួកអូណផ្តល់ ជាកំលាំងចិត្ត ដល់បងណា បង ស៊ូណា ដើម្បីអ្នករាល់គ្នា បងអាចធ្វើបាន បើកភ្នែកមកបង……

        បើទោះជាពួកខ្ញុំខំយ៉ាងណា ក៏គ្មានលទ្ឋផល បានត្រឹមទ្រហូយំអោបគ្នានៅចំពោះមុខគាត់តែប៉ុណ្ណោះ….



ីន: អូនៗៗៗ បងជំនោ បង ៗគាត់ អូន (សំលេងរដិបរដុប )

បង បង​ជំនោ បងៗ ទៅហើយគ្រូរពេទ្យមកបង បងបង រឹងពឹងឡើង បងអាចធ្វើបាន បង បង…….



        ជាថ្មីម្តងទៀត ម្នាក់ៗស្ថិតនៅក្នុងទឹកមុខ ក្រៀមក្រំ រងចាំលទ្ឋផល របស់គ្រូពេទ្យ ​ ប្រមាណ ប្រហែល១៥នាទីក្រោយ​ ជាលទ្ឋផល ដែលម្នាកទន្ទឹងរងចាំគ្រប់គ្នា។



ពេលលលឺថាគាត់អាចឆ្លងផុតពីយប់នេះ វាជាដំនឹងល្អបំផុតសំរាប់ អ្នករាល់គ្នាដែលអាចនិយាយថាមកពី បុណ្យកុសលនិងការ បន់ផ្សងដល់ទេវតា ដើម្បីជួយថែរក្សា​គាត់ បើទោះជាគាត់បានឆ្លងផុត យប់នេះ ក៏ដោយ ប៉ុន្តែពេលវេលារបស់គាត់ និងមិនមានពេលយូរដូចមុនទៀតទេ គ្រូពេទ្យមានប្រសាសន៏ថា នេះ ជាអភូត្តហេតុតាមជំងឺគាត់ គឺអាចរស់បានតែ ៦ខែទេ តែនេះ គាត់ អាចរស់បានដល់១ឆ្នាំ ហើយលើកនេះគាត់អាចរួចផុតម្តងទៀត គាត់ពិតជារឹងមាំណាស់ គ្រូពេទ្យបន្តថា បន្ទាប់ពីនេះត្រូវរៀនធ្វើចិត្ត ព្រោះគាត់អាចចេញ ទៅចោលពួកយើងបានគ្រប់ពេល គឺមិនយូរទេ មានន័យថាគ្រប់គ្នាត្រូវប្រឈមមុខអោយហើយ ម្តងទៀតជាលើកចុងក្រោយ សំរាប់ខ្ញុំក្រៅពីទទួលយកការពិតនេះ គឺគ្មានជំរើសផ្សេងទេ ១ខែ? ១ថ្ងៃ? ១ម៉ោ ឬ១នាទីក៏ដោយ ខ្ញុំត្រូវតែតស៊ូ ដើម្បីគាត់ នៅជិតគាត់ផ្តល់នៅសុភម្គលចុងក្រោយ អោយគាត់

រស់នៅដោយ មាន័យចំពោះប៉ុន្មានវិនាទីចុងក្រោយ នេះ។

…………..

        បន្ទាប់ពីស្នាក់នៅមន្ទីពេទ្យ៣យប់ ម្នាក់ៗគឺអស់ខ្យល់ហើយ ប៉ុន្តែពួកយើង មានកំលាំងចិត្តណាស់ព្រោះឃើញបង ជំនោមានភាព រីករាយ ប៉ុន្តែគាត់មិនសូវមានកំលាំងទេ  មិនអាចដើរដោយខ្លួនឯងទេ គឺត្រូវប្រើរទេះរុញ។ នៅក្នុងបន្ទប់មួយ ដែលមាសភាពរញេរញៃបន្តិច  តែបង្កប់ដោយអនុស្សារ៉ាប់ម៉ឺន មិនអាចបំភ្លេច សភាពបុរសម្នាក់ដែល តែងមានកំលាំង កម្លែង និងរស់រើក ប្រែជាហាក់ស្ងប់ស្ងាត់ តម្រេតនៅលើគ្រែគេង ដែលមានបងវីន នៅទ្រពីក្រោយ និងមានរូចខ្ញុំផ្ទាល់អង្គុយពីមុខគាត់ ចាប់ដៃគាត់ជាប់ មិនលែង។



ជំនោ: (គាត់ញញឹម ស្ងួត)  ឃូល អូន ញញឹមបែបនេះស្រស់ណាស់ បងស្រលាញ់ ណាស់ បងចង់ឃើញអូនរីករាយ បែបនេះ សន្យានិងបងមកថាអូន និងរស់នៅដោយរីករាយណា សន្យាមកបានទេ? (សំលេងខ្សេវៗ ជាមួយទឹកមុខស្លេក )



បាទ បង បាទ​បង តែបងក៏ដូចគ្នាត្រូវសន្យាថាបង នឹងនៅក្បែរអូន មើលស្នាមញញឹមអូន មើលថែរអូន មិនទៅណាចោលអូន បានទេ?(ទឹកភ្នែក ដែលខ្ញុំបានទប់ ក៏ទប់លែងជាប់ មានតែបណ្តោយអោយហូរតាមអំណាចនៃការឈឺចាប់នេះ)

ជំនោ: ដូចអូនដឹងស្រាប់ហើយ បងមិនអាចបំពេញពាក្យសន្យានេះទេ បងសុំទោសណាអូន……………វីន  ប្អូនប្រុស ពេលបងមិននៅ សុំប្អូនជួយជំនួសតួរនាទីជាកូនជំនួសបងផងណា មួយវិញទៀត ដូចបងប្រាប់ចឹង អ្វីៗដែលបងធ្លាប់បានប្រាប់ៗ ប្អូនយល់ហើយមែនទេ អត់ពីបងទៅ អូននិងឃូលត្រូចរស់នៅជាមួយគ្នាអោយមានក្តីសុខណា បងនិងនៅចាំមើលពួកអូនណា……

វីន: (បងវីនហូទឹកភ្នែក ឆ្លើបតបជាមួយសំលេងអួលដើមករ ) បាទបង បងកុំបារម្មណ៏ បងនឹងជាឆាប់ៗ សំរាកទៅ បងហត់ណាស់ហើយ បង

ជំនោ: ទេ ទេ កុំឃាត់បង បងចង់និយាយ ពីពេលនេះទៅបង ត្រូវនិយាយអោយច្រើន ជាមួយពួកអូន ជាមួយអ្នកផ្ទះទៀត កុំឃាត់បងអីណាអូណ…..



        (បងជំនោបានធ្វើរឿងជាច្រើនដែលខ្ញុំមិនដឹង គាត់បញ្ចូនបងវីនទៅរៀន ដើម្បីមានចំនេះរកស៊ីលក់ដូរទូរស័ព្ទ សម្រាប់ អនាគត់ សូម្បីតែកន្លែង បើក លក់ដូរ ដើមទន់ក៏គាត់រៀបចំហើយ ផ្ទះតូចនៅជាយក្រុងចំនងដៃសម្រាប់ពួកខ្ញុំ បូករួមជាមួយប្រាក់មួយចំនួន​បានរៀបចំ ទុកអោយខ្ញុំជាស្រេចពេលដែលគាត់មិននៅ សម្បីតែបុរសល្អក៏គាត់ រៀបចំជាស្រេច បុរសល្អបែបនេះ ក្តីស្រលាញ់ដ៏ជ្រៀលជ្រៅបែបនេះ តើអោយខ្ញុំងាយបំភ្លេចម្តេចបាន? ធ្វើចិត្តម្តេចបាន ?ស្នេហា៦ឆ្នាំ ខ្ញុំមិនធានាថាពេលដែកគាត់មោននៅ ខ្ញុំអាចនឹងរស់នៅបានដោយគ្មានគាត់នោះទេ បើអាចទៅរួចខ្ញុំសុំប្តូរ អ្នកដែលត្រូវទៅជាខ្ញុំវិញ ព្រោះខ្ញុំជាដើមហេតុ ឩលោកតាអឺយសូមជួយចៅផង​ ចៅទាល់ហើយ ចៅទាល់ហើយ)

………………………….




        នេះជាថ្ងៃទី១០ហើយ ប៉ុន្មានថ្ងៃនេះ គាត់មានសុខភាពល្អប្រសើ ពិសេសគឺគាត់សប្បាយចិត្តណាស់ ថ្ងៃនេះគឺពួកខ្ញុំ និងគ្រួសារទាំងសងខាង បូករូមជាមួយនិងគូរដណ្តឹងបងស្រីខ្ញុំផងដែរ បានទៅលេង Mango Rsourt ទាំងអស់គ្នាតែម្តង គឺ២ឡាន ដំនើរកំសាន្តនេះ រីករាយណាស់នៅតាមផ្លូវគឺសើចរហូត វារាងចំនាយពេលចួរ ដោយសារពួកខ្ញុំបើកលានតិចៗជៀសវៀង រលាក់ ពិបាក់ដល់បងជំនោ។ ពេលទៅដល់ល្មមញ៉ាំបាយថ្ងៃត្រង់ បរិភោគអាហាជុំគ្នា កំសាន្តជុំគ្នា បងជំនោញញឹមបិទម៉ាត់មិនជិតទេ ប៉ុន្តែខ្ញុំអាចមើលដឹង ថាគាត់ មិនមានកំលាំងទេគាត់ដូច ជាចុះខ្សោយ ហើយ   ស្នាមញញឹម និងភាពរឹងមាំពេលនេះគឺដោយសារកំលាំងចិត្ត តែប៉ុននោះ ខ្ញុំនៅជិតគាត់ជានិច្ច ដោយមិនឃ្លាតពីគាត់ឡើយ។



 ហ៊ើយលឿនណាស់១យប់បាត់ហើយ ព្រឹកនេះអាកាសធាតុល្អណាស់ តែបងជំនោមិនសូវស្រូវស្រូលខ្លួនទេ មើលទៅគាត់ដូចជាខ្សោយហើយ ថ្វីបើគាត់មិនត្អូញត្អែប៉ុន្តែគាត់ មិនអាចលាក់ខ្ញុំ និងបងវីនបានទេ។​ អ្នករាល់គ្នាសុទ្ឋតែដឹងថានេះជា ដំនើរកំសាន្តជុំគ្នាលើកចុងក្រោយ តែម្នាក់ប្រឹងធ្វើអោយ មានភាព រីករាយគ្រប់គ្នា វាជារឿងចុងក្រោយដែលអ្នករាល់គ្នាអាចធ្វើបាន។ នៅថ្ងៃនេះមានតែខ្ញុំ៣នាក់ទេដែលមិនចេញទៅណា  ខ្ញុំនិងបងវីន នៅទីនេះកំដរគាត់ជាប់។ បន្ទាប់ពីគាត់សម្រាក់ នៅបន្ទប់មួយថ្ងៃរាងមានកំលាំង​ អាធ្រាតក៏បានបានមកដល់ម៉ោង ប្រមាណ៧យប់  បិរភោគអាហារពេលយប់ ជាមួយគ្នានៅនឹងឆ្នេដែលមានការរៀបចំ តុបតែ យ៉ាង ស្អាត ជាមួយនិងបទភ្លេងរ៉ូមេនធិច មាន័យណាស់ នៅយប់នោះមិនមែណត្រឹមតែគ្រួសាខ្ញុំទេ នៅមានភ្ញៀវទេសចរណ៏ ផ្សេងទៀតក៏ចូលរួមកំសាន្តចៀងរាំផងដែរ។ ម៉ោប្រហែល៧:៣០ នាទីយប់ បុរសសង្ហាស្រស្អែមស្រសស់បានដឹកដៃខ្ញុំចូលទៅកណ្តាលទី នៃចំនោមនុស្ស ហើយលោកជង្គង់សុំខ្ញុំរៀបការជាមួយនឹងជញ្ចៀន ពេជ្យរូបបេះដូង ខ្ញុំរំភើបណាស់ រំភើបណាសស់ នៅមុខអ្នកមានគុណ នៅមុខបងជំនោ និងនៅមានអ្នកទេសចរណ៏នៅទីនោះ បានហ៊ូកញ្រ្ជៀវ ធ្វើអោយខ្ញុំពិបាកបដិសេធន៏ណាស់ អប់អរពូកខ្ញុំ ហាក់ចង់អោយខ្ញុំទទួលយកគាត់ ដោយមិនមានល័ណ្ខ។ ខ្ញុំបានសម្លឹងមើលបុរសល្អដែលកំពុងអង្គុយនៅនឹងកៅអីរុញជាមួយ

ទឹកមុខស្លេកស្លាំង ញញឹមជាប់មកកាន់ពួកខ្ញុំ ទាំងអស់ នេះជាបំណងដែលគាត់ ចង់ឃើញ ខ្ញុំនិងបងវីនបែបនេះ ទឹកភ្នែកខ្ញុំហូរជាថ្មី  ខ្ញុំរត់ទៅអោបគាត់ ដោយទឹកភ្នែក ម្នាក់ៗបើកភ្នែកមើលខ្ញុំ ….



ជំនោ: អូន កុំធ្វើបែបនេះ មើលហ្ន វីនកំពុងចាំអូនណា ឆាប់ឡើងក្មេងល្ងង់ ឆាប់ឡើង អូន បងចង់ឃើញបែបនេះណា

        ខ្ញុំបានផ្តល់សញ្ញាដល់បងវិន អោយជួយ ខ្ញុំរុញបងជំនៅទៅដល់វេទិកានេះ ដូចគ្នា អ្នកគ្រប់គ្នារឹតតែឆ្ងល់ សូម្បីបងវីន និង បងជំនោមិនដឹងថាខ្ញុំចង់ធ្វីអី្វ?

        នៅចំពោះមុខអ្នកផ្ទះ នៅចំនោមមនុស្សជាច្រើន និង ចំពោះមុខបុរសទាំងពីរនេះ ខ្ញុំបានរៀបរាប់ដំនើរដើមទងដែលមាន ភាពរីករាយ និងទឹកភ្នែក តាំងពីដើមរហូតដល់ពេលនេះ ធ្វើអោយម្នាក់ស្រក់ទឹកភ្នែក គ្រប់គ្នា ព្រោះតែអានិតស្នេហាកំសត់នេះ ពិសេសបងជំនោ បុរសដ៏មហិមាចំពោះស្នេហា។



បងវិញ សុំ បងចាំម៉ាផ្លេត បងជំនោនៅមុខមនុស្សជាច្រើន ស្នេហានេះមានរយះពេល៦ឆ្នាំហើយ តែអូនមិនដែលលឺបង សុំអូនរៀបការផង ចុះថ្ងៃនេះ នៅចំពោះមុខអ្នករាល់គ្នា បងមានអ្វីបញ្ចាក់ពីស្នេហានេះ ហា?


        បងជំនោ និង បងវិនមើលមុខគ្នា ហើយញញឹម ប្រុសល្អយល់ន័យ បានលុតជង្គង់ចុះស្មើបងជំនោ ហើយអ្នកទាំងពីបានពោលពាក្យសុំរៀបការព្រមគ្នា មកកាន់ខ្ញុំ ទឹកភ្នែកហូរជាថ្មី ស្រក់ចុះជាមួយស្នាមញញឹម និង ចំម្លើយយល់ព្រម​អោយក៏ស្រវាឩបគ្នានៅទីនោះដែលមានមនុស្សច្រើន សំលេងហ៊ូក៏កើតមានម្តងទៀត យប់នោះជាយប់ដែលមាន័យបំផុត ក្នុងជីវិតពួកយើង គ្រួសារទាំងសង់ ក៏យល់ស្រប់។





ជំនោ អូនហាបងចង់សំរាកតោះជូនបងទៅបន្ទប់វិញណា

បាទបង បាទ ​ទឹកមុខបងស្លេកស្លាំងណាស់

វីន មែនហើយ បងមិនអីទេមែនទេ

ជំនោ: មិនអីទេអូន តោះ អូ ឃូល វីន បងចង់ទៅកន្លែងមួយ ព្រឹកនេះ ងើបពីព្រលឹមទៅមើលថ្ងៃរះជាមួយគ្នានៅ ឆ្នេដែលមានដើមដូង ឆ្លាក់ឈ្មោះពួកយើងនោះអី បងចង់ទៅទីនោះ លើកទីមួយ មានបងនិងអូន មកលើកទី២គឺមានគ្នា៣នាក់ ឥលូវនេះយើងទៅម្តងទៀតទៅមើលមើរ មានរលុបឈ្មោះចេញ ពី ដើមដូងនោះនៅ ហើយបងចង់គេងហាលនឹងពន្លឺថ្ងៃពេល ព្រឹកនៅទីនោះ ផងដែរណា។

បាទ បងមិនអីទេ ចឹងតោះឆាប់សម្រាកទៅចឹង ត្រូវងើបពីព្រលឹមផង។

       

អាកាសធាតុពេលព្រឹកព្រលឹម ម៉ោងប្រហែល៥ ព្រះទិន្នករ ចាំងពន្លឺព្រាកៗមកលើផ្ទៃសមុទ្រ ប្រៀបានគ្រាប់ពេជ្យ  ពួកខ្ញុំ៣នាក់ស្ថិតនៅក្នុងឈុតគេងយប់ពណ៏ស បានគេងតម្រេតគ្នា នៅក្រោមដើមដូង ដោយបងជំនោផ្អែកលើបងវីន ចំនែកខ្ញុំគឺចាប់ដៃគាត់ជាប់។ សុខភាពគាត់កាន់តែខ្សោយហើយ មែនទែនហើយ ​នេះជាថ្ងៃទី១៣ហើយ​ពេលវេលាកាន់តែខិតជិត ប៉ុន្តែនៅមុខគាត់ខ្ញុំមិនត្រូវអស់សង្ឃឹមទេ។

ជំនោអូន ហា​ ឈ្មោះពួកយើងនៅមិនទាន់រលុបទេ នៅឆ្នាំក្រោយបើពួកអូន បានមកកុំភ្លេចណា មកមើលដើមដូងមួយនេះផងណា បើរលុបកុំភ្លេចសរសេរថែមណា សប្បាយណាស់ ជីវិតនេះមានន័យ ណាស់ដែលអោយបងមានគ្រួសារ កក់ក្តៅបែបនេះ បានស្គាល់ស្នេហាពិតបែបនេះ បង រីករាយណាស់ (គាត់យាយបណ្តើរញញឹមបណ្តើរ សំលេងមួយៗរបស់គាត់ កាន់តែខ្សោយទៅ ពួកខ្ញុំទាំងពីរ មិនបានតប ឬកាត់អ្វីទាំងអស់ ទុកអោយគាត់និយាយពាក្យក្នុងចិត្ត) អូន ហា កុំយំសន្យាមកត្រូវតែរីករាយ បើទោះជាបងមិននៅ តែបង និងធ្វើជំនោ នៅក្បែរអូន និង វីនរហូត លឺទេ? (ប្រុសល្អនិយាយពីនេះពីនោះ ផ្តាំផ្ញើរ ដែលគ្រប់យ៉ាងផ្តោតលើអ្នកផ្ទះ និងរូបខ្ញុំ កាន់តែនិយាយគាត់កាន់តែហត់ពីបាកដង្ហើម)

បង បងហា​បងសំរាកសិនទៅណា កុំអោយហត់ពេក


ជំនោទេ(សំលេងខ្សេវៗ) ទេ ៗ បងមិនអីទេ ៗ បងចង់និយាយទៀត

(បងវីនផ្តល់សញ្ញាមិនអោយខ្ញុំឃាត់គាត់) (សូរិយារះឡើងខ្ពស់ពីមាត់ទឹក បញ្ចាំងពន្លឺ ភ្លឺព្រាកមកកាន់ផែនដី ក៏ដូចជាពូកខ្ញុំ វាដូជាពេលកំនត់ ប្រុសល្អខ្សោយទៅ ៗៗ ជាមួយនិងពាក្យចុងក្រោយ (រីករាយៗៗ) ប៉ុន្មានម៉ាត់ចុងក្រោយក៏រអិលក្បាលចេញពីទ្រូងបងវីន ជាមួយទឹកមុខញញឹមជាប់  ខ្ញុំនិងបងវីន មិនដឹងទឹកភ្នឺកហូរពីណាទេ )

បងជំនោ បង គេងហើយមែនទេ? គេងចុះ គេងអោយ ស្រូលណា(សំលេងអួលដើមករ ជាមួយនិងការថ្នាក់ ថ្មមរៀប ចំទុក ដាក់ គាត់អោយសំរាកតាមដំណេកគាត់ តើអារម្មណ៏នេះ មានអ្នកយល់ទេ? គាត់ទៅហើយ គាត់ទៅហើយ តែក្នុងចិត្តនេះ នៅតែមានគាត់ វាយោដែលផាយផាត់នេះ ជាបងជំនោដែលនឹងនៅក្បែខ្ញុំជារៀងរហូត បងជំនោអូនអរគុណ គ្រប់យ៉ាងអូនស្រលាញ់បង )


………………………….

១ឆ្នាំក្រោយមក

        គ្រប់យ៉ាងដំនើការរលូន ការរកស៊ីជាដើម ថ្ងៃនេះខ្ញុំនិងបងវីន មកកំសាន្តនៅទីនេះម្តងទៀត ឈ្មោះរបស់ពួកខ្ញុំនៅមិនទាន់ រលុបដដែល។ មកឈនៅទី ក្រោមម្លប់ដូង ដែលមានការចង់ចាំ ជាច្រើន មិនអាចបំភ្លេច ជាកន្លែងចុងក្រោយរបស់ពួកយើង ដែលខ្ញុំបាន​នៅជិតបងជំនោ។

        វាយោបោបកសំលេងស្លឹកដូងរេតាមខ្យល់បង្កើតជាចង្វាក់ភ្លេង ហាក់ស្រែកប្រាប់ថា បងជំនោនៅទីនេះ។ ខ្ញុំនិងបងវីន បានធ្វើបណ្តោងខ្សែកមាស់ ដែលមានប្រហោងខាងក្នុងហើយ បានដាក់កំទេចផេះធាតុបងជំនោពាក្យជាប់ខ្លួន  មិនថានៅទីណាពេលណាទេ បងជំនោតែងនៅជិតខ្ញុំជានិច្ច។



ប្រុសល្អស្រវាអោបខ្ញុំក្នុងរង្វង់ដៃភ្នែក រំពៃទៅមុខ មើលសមុទ្យដ៏ធំ ហើយញញឹមជាមួយនិងជំនឿរចិត្ត  ខ្ញុំនិងគាត់បានស្រែកហៅបង ឈ្មោះបងជំនោព្រមគ្នា ទៅកាន់សមុទ្រ។




  ហ៊ើយ មានរឿងជាច្រើនដែមិនអាចស្មានដល់  បើទោះជាស្នេហាជាការលះបង់ក៏មិនមែនលះបង់អោយអ្នកដ័ទៃដែរ ក៏ព្រោះតែការឹងរួស មិនព្រមតាមការសំណូមពរគាត់ ក៏មិនជួបគ្រោះ ថ្នាក់បែបដែនេះ  អំណាចនៃក្រីស្រលាញ់មានទំហំធំណាស់ បើច្បាស់ហើយ មានសមត្ថភាពហើយ ​កុំទាក់ទើរ លទ្ឋផលអាចស្តាយក្រោយ បាត់បងមនុស្សជាទីស្រលាញ់ បាន ដោយគ្មានថ្ងៃត្រឡប់។

អរគុន ចំពោះការចំណាយពេលរបស់មិត្តអ្នកអាន :) ជួបគ្នានៅរឿងក្រោយ ទៀតណា (និស្ស័យស្នេហ៏) ចង់ដឹងអត់ថារឿងនេះមាន ដំណើរដើមទងយ៉ាងណា កុំភ្លេចអានជាមួួយគ្នាណា។
អរគុណច្រើន



ណារ័ត្ន ឃូល :)

No comments:

Post a Comment

កំសាក

សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ខាងក្រោមនេះ ជាសំណេរសាច់រឿងមួយរបស់ មិត្តអ្នកអានម្នាក់ បាន​រៀបរាប់មកកាន់ខ្ញុំ នូវអនុស្សាវរីយ៏ ដ៏ល្អដែ...