Wednesday, April 8, 2020

កំសាក



សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ខាងក្រោមនេះ ជាសំណេរសាច់រឿងមួយរបស់ មិត្តអ្នកអានម្នាក់ បាន​រៀបរាប់មកកាន់ខ្ញុំ នូវអនុស្សាវរីយ៏ ដ៏ល្អដែលគាត់ធ្លាប់មាន ជាមួយមនុស្សដែលខ្លួនស្រលាញ់ និង មិត្តល្អរបស់គាត់។  

កំសាក 
Page: MSM ប្រលោមលោកស្នេហ៏

ណារ័ត្ន ឃូល( Hea Mab) 

ញុមមិនដឹងថាត្រូវញញឺម ត្រូវយំ សង្ងំ លាក់អារម្មណ៏ ឬត្រូវប្រឈមមុខ និងការពិតបែបណា បើពេលនេះ ចិត្តនេះហាក ជ្រុល ស្រងលែងបានទៅ​ហើយ​ នៅចិត្តស្រលាញ់ ដ៏ជ្រៀល ជ្រៅមួយនេះ ភាពអ៊ឹមអៀន កំសាករបស់ខ្ញុំបានបណ្តោយអោយ មនុស្សល្អម្នាក់ដែលខ្ញុំ គោរព ស្រលាញ់ បានទៅ លើអ្នកដ៏ដទៃ ដែលជាមិត្តល្អ របស់ខ្ញុំ ម្នាក់ជាមនសុ្សដែលខ្ញុំស្រលាញ់ ម្នាក់ជាមិត្តល្អ តាំង ពីវិទ្យាល័យ អ្វិៗ ដែលខ្ញុំអាចធ្វើ បាន មានតែ យំ យំអោយអស់ទឹកភ្នែក ក្រែងបាន ធូរខ្លះ។  





            ស្នេហា និងមិត្តភាព បើអោយអ្នក រើស តើអ្នកនឹងរើសយកមួយណា? សំណួរនេះ តែងនៅក្នុងចិត្ត សួរខ្លួនឯងដាស់តឿនខ្លួនឯង ជានិច្ច មនុស្សកំសាក ដូចញុម ម៊េចនឹងមានសមត្ថភាព ដោះស្រាយនូវសំនួរ នេះ​ ញុមបានបណ្តែតបណ្តោយ អោយពេលវេលា ជាអ្នកសម្រេច ចិត្តជំនួសខ្ញុំ ម្នាក់ជាមិត្តល្អ ដែល​រាប់គ្នា មករាប់ឆ្នាំ តាំងពីវិទ្យាល័យ រហូត ដល់រៀន មហាវិទ្យាល័យ មានការងារ ធ្វើ ក្នុងក្រុមហ៊ុនតែ មួយស្និតដូចបង ដូចប្អូន ដល់ពេលមួយ យើងបែរជា ស្រលាញ់ មនុស្សប្រុស ដូចគ្នា។ សាកគិតមើល ថាវាពិបាកបែបណា ? ខ្វះ មនុស្សប្រុសណាស់មែនទេ? មានច្រើនតែ គ្រាន់តែ បេះដូងត្រូវការម្នាក់ហ្នឹង។ ញុមបានរៀន រៀន រៀនច្រើនមែន ទែន ពីការធ្វើចិត្ត គិតពីមិត្តភាព អោយច្រើនជាស្នេហា ព្រោះ ញូមស្រលាញ់មិត្តញុម ខ្លាំង បើទោះជាញុម មានអារម្មណ៏ថា ត្រូវការគេម្នាក់នោះខ្លាំងប៉ុនណា។ រៀនសើច ជូនពរមិត្ត រៀនធ្វើ ជាមេអណ្តើកអោយមិត្តភិក្តិ  លាក់អារម្មណ៏ គាំទ្រមិត្តភិក្ត នៅពីក្រោយមិត្តខ្នងមិត្តភិក្ត ទុកពេលអោយមិត្តភិក្តិ​ ស្តាប់ទៅ​ញុម អស្ចារ្យណាស់ត្រូវហេ ពាន​​ Ocasr គួរតែបានញុមបើពូកែសំដែងហ្មឹង ៗៗៗ ហាហាហាហហា។ តែញុមពិតជាពូកែមែន ចុង ក្រោយ ពួកគេពិតជាស្រលាញ់គ្នា មែន ហើយស្រលាញ់ខ្លាំង វត្តមានញុមក៏ចាប់ផ្តើម បាត់ម្តងបន្តិច ម្តងបន្តិច សំលេង Group Chat ក៏លែងមាន Statur Fun ក៏លែនមាន Meantion ដូចពីមុន មិត្តល្អជិតដិត ក៏ក្លាយជាមិត្តធម្មតា រហូតដល់ យូ យូ ឆាត មួយម៉ាត់ ប៉ុន្តែ មិនមែន មកពីគេទាំងពីរនោះ គឺមកការដកខ្លួនរបស់ ខ្ញុំ ខ្ញុំ បានចាប់ផ្តើ រកការងារថ្មី ខ្ញុំ ចាប់ផ្តើមបដិសេធ កាត់បន្ថយ ការជួបជុំ។



ថាទៅពេលខ្លះ មកពីមើលគុន ច្រើនខ្លាំងបែប​ ​បានបណ្តែតអារម្មណ៏តាមសាច់រឿង បណ្តោយ​ខ្លួនទោរទន់ នឹកខ្លួនឯងដូចតួរឯង តួរឯងមិនបែកទេ តែកំសត់បន្តិច ដល់តែពេលក្រលែក មើលជាក់ស្តែងនៅជីវិតពិ វាមិនដូចគ្នា ជីវវិតគេ ខ្ញុំពិតជាមិនដឹង តែជីវិតខ្ញុំ មួយចំនុចទៅមួយចំនុច ញុមត្រូវប្រឹងអោយខ្លាំង តាមតែ ដែលអាចធ្វើទៅ​បាន​ ប្រឺងទាំង ចិត្ត ប្រឺងទាំងកាយ មិនថាការងារ មិនថាស្នេហា មួយណា ក៏ញុមត្រូវតែឬព្យាយាម ទើបយកបាន។ បច្ចុប្បន្នជាបុគ្គលិកផ្នែក Media  នៅក្រុមហ៊ុនឯកជនមួយ ជាមួយ តំណែង នឹងបៀវត្សន៏ សំល្មម អាចថាវាសមរម្យមួយ ទៅនឹង​ការ ខំប្រឹងប្រែងរបស់ខ្ញុំកន្លងមក វ័យ ២៧ឆ្នាំ ញូមអាចមានសមត្ថភាព បង់ផ្ទះ រំរលស់ ដោយខ្លួនបាន  ឯងមិនទាន់សល់អី​ជាដុំកំភួន តែអាចទ្រទ្រង់ខ្លួនឯងបាន តែទាំងអស់នេះ នៅមិនទាន់ស្កប់នៅឡើយទេ ញុមនៅមានគោលបំំនងបន្តរទឿត ដើម្បី ពង្រឹងខ្លួនឯង ទោមុខទៀត តែពេលខ្លះញុមពិតជាហត់នឿងក្នុងជីវិតស្នេហា ញុមអស់សង្ឃឹម និងចាប់ផ្តើម​និងជឿទុកចិត្ត។ ពីមុនតែងគិតថា យើងត្រូវ ​ប្រឺង ពេលយើងមានលំនឹង មានការងារល្អ ធ្វើ ក៏មានអ្នកល្អ មើលឃើញយើងដូចគ្នា មានបំណង ចង់ផ្តើម ចង់បន្តរ ចង់រក្សា ស្នេហាអោយបាន ល្អ សាងគ្រួសារ មានផ្ទះមាន ឡាន ជាមួយគ្នា តែដល់ពេលនេះ ទើបញុមដឹង វាមិនងាយ​នោះទេ វាគ្រាន់តែ Plan តែ យ៉ាងណា ក៏ខ្ញុំ មិនតូចចិត្តមិនសោកស្តាយ ព្រោះញុមក៏បានច្នៃជីវិតខ្លូន ញុមអោយបានល្អប្រសើរ ជាងមុនឆ្ងាយ។ ​ បើទោះជាជិវិតល្អ បែបណា ក៏មនុស្សគ្រប់គ្នា នៅតែប្រាថ្នាស្នេហាកំដរ។


អរគុណ សម្រាប់ការចំណាយពេល អានរបស់មិត្តអ្នកអានទាំងអស់គ្នា នៅមាន អត្ថបទច្រើនផ្សេងទៀត ដែលខ្ញុំ កំពុង តែ ឆ្លៀតសរសេរ និងDevelop វាដើម្បីផុស​ជូន។ ឆ្លៀតឧកាសនេះ​សុំបញ្ចេញមតិបន្តិច កុំទុកពេលអោយគ្រប់យ៉ាងហួសពេល កុំបណ្តោយពេលវេលាពេក កុំមហិមាពេក  លះបង់ពេក អ្នក ឈឺ បំផុតអាចយើងខ្លួនឯង ករណ៏​នេះ ក៏មិនប្រាកដថាម្នាក់នោះមិនចាប់អារម្មណ៏នឹងយើងដែ តែមកពី​យើង យើងបុិនសម្តែងថាយើងមិនបានលួចស្រលាញ់គេ សម្តែងថាយើង គ្រាន់តែចង់ធ្វើ មេអណ្តើអោយមិត្តភិក្តិ ទាំងអស់នោះ អាចអោយគេគិតច្រឡំថា យើងពិតជាគ្មានចិត្តលើគេ មែន តែក្រលែកមកវិញ បើមនុស្សគ្មានចិត្តម៊េច ក៏អាចស្គាល់គ្នាបាន មានទំនាក់ទំនងគ្នាបាន មានអារម្មណ៏ ល្អនឹងគ្នា បាន អាចទៅណា មកណាជាមួយគ្នា​ទោះមិនមែន២នាក់ ក៏ដោយ តែមកពី​យើង ជាមេអណ្តើកព្យាយាម ធ្វើ អោយ គេមានមានពេលនៅជាមួយគ្នា​ហើយយើងដកខ្លួនចេញ ក៏ថាបាន….បទពិសោធន៏លើកនេះ អាចអោយ យើងយកទៅពិចារណា សម្រាប់ឧកាសក្រោយ មើលឃើញទំនង អាចទៅរួច បណ្តុះបណ្តាល ហើយ ហ្វឹបៗតែម្តង ទៅ ខុសត្រូវអោយវាដឹង កុំអោយស្តាយ ស្តាយទាំងចំម្ងល់ លាក់ម្នាក់ឯងបែបនេះទៀត។  ​

Page: MSM ប្រលោមលោកស្នេហ៏

ណារ័ត្ន ឃូល( Hea Mab) 




Saturday, May 12, 2018

បន្ទុកបេះដូង (ភាគបញ្ចប់)


                        
សួរស្តីមិត្តអ្នកអាន ទាំងគ្នា​សុំទោស ផងប្រហែលជាចាំ ខ្ញុំយូពេកហើយមែនទេ​មួយរយះនេះ រវល់ ច្រើន ម៉្យាងគ្រុន ផង​ ទើបមិនពេលច្រើនជាមួយនិងការសរសេ. មានមិត្តអ្នកអាន មួយចំនួនប្រហែលជាឆ្ងល់ហើយ​ហេតុ អី​ខ្ញុំ​ត្រូវបញ្ចប់សាច់រឿងត្រឹមភាគនេះ....លូវ ចេះ មិននិងបកស្រាយ តោះចូលទៅអាន ភាគ បញ្ចប់ជាមួយគ្នា.....

Page: MSM ប្រលោមលោកស្នេហ៏
និពន្ឋដោយ​: ណារ័ត្ន ឃូល​ (ហ៊ា ម៉ាប់)
បន្ទុកបេះដូង (ភាគបញ្ចប់)


ក្រោមស្បៃរាត្រី នៃ ដែលកំពុងតែគ្រប់ដណ្តប់ គ្របយ៉ាង អោយងងិតស្លុង បិទជិតនៅការពិតទាំងស្រុង ស្រមោលស្លុងៗ នៃដែលចែងចាំងពីពន្លឹនៃព្រះច៏ន្ទ ជះ​មកលើបង្អូច  ខ្ញុំ​ម្នាក់ឯងយកដៃច្រត់ ទៅលើចង្រឹងបង្អួច ដកដង្ហើមធំ តាមជំនោនៃវាយោ ទឺកភ្នែកក៏ស្រក់ ហូរម្តងម្កាលដោយមិនដឹងខ្លួន កែវភ្នែករំពៃ មើលទៅលើវេហា ដែលពេញទៅ​ដោយហ្វូងផ្កាយ កំពុងតែ ប្រណាំង គ្នា ចាយសម្រស់ អម ដួងច័ន្ទ ប្លែកតែខ្ញុំ ម្នាក់ឯងគ្មានអ្នកកំដរ គ្មានអ្នកលួងលោម គ្មានអ្នកយល់ ចិត្ត ត្រូវគិតតែម្នាក់ឯង សម្រេចចិត្តដោយខ្លួនឯង បារម្មណ៏ពីគេតែម្នាក់ឯង ទាំងដែរគេ មិនបានដឺងទេថា ការសម្រេចចិត្តតែម្ខាង របស់គេធ្វើអោយខ្ញុំ នេះ ស្ទើរតែឆ្គួតតែឯង ឧព្រះអើយ តើខ្ញុំត្រូវសម្រេចចិត្តដើរលើផ្លូវមួយណា តើខ្ញំត្រូវធ្វើបែបបណា ដើម្បីទាញយកចិត្តមនុស្សដែលខ្ញុំស្រលាញ់ស្មើរជីវិតអោយវិលត្រឡប់មកដូចដើមវិញបាន….ហេតុអី ក៏ទេវតា ដាច់ព្រះទ័យម្លេះ ដែលអោយពួកខ្ញុំ មកជួបនឹងរឿងបែបនេះទៅវិញ មនុស្សល្អម្នាក់ បែរជាប្រឈម និងជំងឺដ៏កាចសាហានេះ  ស្នេហារបស់ពួកខ្ញុំ ខុសអី បានតម្រូវអោយពួកខ្ញុំ ប្រឈមបែបនេះ ចុះចំនែកខ្ញុំវិញ មានកម្មពារអ្វី បាន តម្រូវមកអោយខ្ញុំ​មកជួបបញ្ហាជីវិត បែបនេះម្តងៗ ហើយម្តងទៀត បានជួបមនុស្សល្អហើយបែរជា មកត្រូវបែកព្រោះគ្រួសារ បានស្រលាញ់ បានសំបំណងហើយ បែរជាមកប្រឈម និងកម្មវាសនា បែបនេះទៅវិញ សុំ សុំជួយ បង្ហាញផ្លូវអោយខ្ញុំ​ តែទោះជាយ៉ាងណា ក៏ខ្ញុំ និងមឲបោះបង រាត្រីបាននោះទេ  តារា និងមិនអាចរះ បាន បើសិនជាគ្មានរាត្រី ……សុំទោ​ស ពិតជាសុំទោស ណស់បងភារុណ សុំទោស ……………………………………..




…………………………………………………………………………………………………………………………………………………………………………………………………………………………………………


ព្រលឹមស្រាងៗ នៃថ្ងៃថ្មី ដែរ ចាំងរះដោយពន្លឺព្រះអាទិត្យ មកលើផែនដីចាស់ជា ថ្មីម្តងទៀត  វាហាក់ដូចជាបានតឿនអោយគ្រប់គ្នា រួតរះ ក្រោកបំពេញកិច្ចការ បន្តរដំនើរ ជាមួយក្តៅសង្ឃឹម ថ្មីបន្តរទៀត បើទោះជា ខាងមុខ រាងពិបាក់បន្តិច ក៏មិនត្រូវរាថយ បើទោះជាខាងមុខ មានភាពស្រណុកសុខយ៉ាងណា ក៏មិនត្រូវ បានចិត្ត ឬ ធ្វេសប្រហែស និងដំណើរជីវិតនេះ គ្មានអ្នកណាមើលឃើញ ថាជំហានបន្ទាប់ វិនាទី បន្ទាប់ និងមានអ្វីកើតឡើង មានអ្វីប្រែប្រួល គ្រាន់តែដឹងថាភាពរីករាយ និងមិននៅជាមួយយើងរហូតនោះទេ តែភាពរីករាយក៏មិនរត់ចោលយើងដែរបើសិនជាយើងចេះស្វែងរកក្តីសុខផ្ទាល់ខ្លួន រីករាយ និងអ្វីដែលខ្លួនកំពុងតែមាន………….



 

នៅតាមផ្លូវមានមនុស្សច្រើនហូរហែរ កំពុងតែធ្វើដំនើរ ទៅប្រកបរបរ និងបំពេញតួរនាទី​រៀងៗខ្លួនៗចំនែកខ្ញុំ ក៏មិនខុសពីអ្នកជុំវិញខ្លួន កំពុងតែរួតរះ ប្រញាប់យកបាយទៅ មន្ទីពេទ្យ ជួនម្ចាស់ចិត្តដែលកំពុងគេងគ្រុន នៅក្នុងមន្ទីពេទ្យ ………………..ភ្លេចប្រាប់សព្វថ្ងៃនេះ ខ្ញុំលាឈប់ការងារ ហើយ ដោយសាររកបានការងារថ្មី តែពុំមានប្រាក់ខែទេ ហាហាហាហា និយាយលេងទេ គឺ មានតែសុភមង្គល និងស្នាមញញឺម ជំនួសប្រាក់ខែ ការងារជាគិលានុបដ្ឋាយិការផ្ទាល់ របស់លោកគ្រូពេទ្យរាត្រី មិនងាយនោះទេ អ្នកផ្សេងមើលមក ឃើញគាត់ដូចម៉ឺងម៉ាត់ ត្រឹម ត្រូវណាស់ តែធាតុ ចរិកហ្សិន ដូចកូនក្មេង ចឹង ស្រួលមិនស្រួល ង មិនញាបាយ ហ្មង តែ បើទោះជាយ៉ាងណា ក៏មកនស្តាយ ក្រោយ ដែរ
តារា:   ហេឡូបាទ មកហើយៗ មកហើយ បបរក្តៅៗ                                       
រាត្រី;   យូម្លេះ បងចាំអូនយូហើយ
តារា:   ស្ទះផ្លូវណាលោកប្រុស  ឯណាម៉ាក ប៉ា
រាត្រី;   បងអោយគាត់ទៅសម្រាក់ហើយ
តារា:   បាទ​ពួកគាត់គួរតែទៅ ផ្ទះវិញ​កុំបារម្មណ៏
រាត្រី;   អញ្ចឹង ហ​ បងគិតថា ស្អែកបងចេញពីពេទ្យបានហើយ មិនដឹងនៅអីយូម្លេះទេ សម្រាក់នៅផ្ទះក៏បាន ណាមួយបង​ចង់ទៅធ្វើការវិញ​
តារា:   No No  លោគ្រូពេទ្យ អាងខ្លួនជាពេទ្យ មិនស្តាប់សម្តីពេទ្យសោះ គេង ២ថ្ងៃ ទៀត តាមដានសុខភាពបងសិនណា លោកគ្រូពេទ្យរូបសង្ហា នេះគ្រុនពោះវៀនណា មិនមែន ផ្តាសាយទេ បងត្រូវតម ត្រូវស្តាប់បង្គាប់លឺទេ
រាត្រី:    Hmmmmmmm Boring
តារា:   យីស នៅតវ៉ាទៀត
ទីងទីងទីង
តារា:   អាឡូបង បាទ នៅបន្ទប់ ២០២បង បាទ
ភារុណ: សួរស្តីអូន មេចហើយ
រាត្រី: អូរសួរស្តីបង មិនដឹងទិញអីមកច្រើនម្លេះ នាំតែរំខានទេ បានធូរច្រើនហើយ
តារា:   យីស ធូរ មុខឡើងស្លេក នៅធូរទៀត ពេទ្យ ក៏ចេះនិយាយកុហក​
(បងភារុណ សើច…..ពួកយើងទាំង៣ជជែកគ្នាពីនេះ ពីនោះ ខ្ញុំ បញ្ជុកបបររាត្រីបណ្តើរ ជជែកបណ្តើរ យូរៗម្តង ខ្ញុំលួចមើលពួកគេទាំងពីរ ដែលកំពុងតែមានភាពស្និតស្នាល និងគ្នា Hmmmmmm មិនដឹងថានេះជាកម្ម ឬជាផលទេដែល អោយអោយពួកយើងទាំង៣ មកប្រទាក់ក្រឡាគ្នាបែប នេះ អ្វីដែលខ្ញុំ ប្រាថ្នាបន្តរគឺ សុំអោយបងភារុណ មានសុភមង្គល នៅជំហានបន្ទាប់ ក៏សុំអោយអោយមនុស្សដែលខ្ញុំជ្រើសមានសុខភាពល្អ អាចកំដរគ្នាដល់ចាស់)







ទីងទីងទីង
សិទ្ឋិ: សួរស្តី
 រាត្រី:    សួរស្តីបង ចូលមកបង
តារា:   ហេឡូ បងសិទ្ឋិ អរគុណ ណាអញ្ជើញ ចូលអង្គុយលេងសិន
សិទ្ឋិ;   បាទ អូមានភ្ញៀវដែរ
តារា:   នេះ បងភារុណ បង​
សិទ្ឋិ;   អរបាទ (បងសិទ្ឋិចាប់ដៃ បងភារុណ ជាការគួរសម តាមពិតបងសិទ្ឋិ បានស្គាល់បងភារុណរួចទៅហើយតាមរយះការរៀបរាប់របស់ខ្ញុំ។ ពួកយើង ក៏បន្តរជជែក សួរសុខទុក ពីភាក្សា តែ បងភារុណ មានការក៏លាទៅវិញមុន ទុកអោយ បងសិទ្ឋិ និងរាត្រីនៅជជែក្នុងបន្ទប់ ចំនែក ខ្ញុំជួនដំនើរប្រុសសង្ហា ចេញ មកខាងក្រៅ។ 




ពួកយើងដើរបណ្តើរ ជជែកគ្នាបណ្តើរ ពីនេះ ពីនោះ តាមរបៀបអ្នកស្គាល់គ្នាធម្មតា….ដើរៗ ក៏ដល់បង់សម្រាក់ក្រោមម្លប់ដើមឆ័ត្រ គាត់សុំអោយខ្ញុំកំដរគាត់បន្តិច )
ភារុណ;  អូនហត់ទេ?
តារា:   (ខ្ញុំ ញញឺមតបបាត់ ) ទេ គ្មានបញ្ហាទេសម្រាប់ខ្ញុំ ចុះបង មានសុភមង្គលទេ?
ភារុណ;   អូនថាទៅ
តារា:   (ខ្ញុំបែរមុខទៅ កាន់គាត់ ដៃស្តាំ ចាប់យក កំទេចស្លឹកឈឺដែលបានជ្រុះមកទុំនឹងជើងសក់គាត់ ចេញ ដោយរក្សានៅស្នាមញញឺម)​ បងប្រាកដជាសុខ ព្រោះបងបានសន្យានិងខ្ញុំហើយថាបងនិងរស់ដោយសុភមង្គល ជាមួយជាជីវិតថ្មីនេះ មែនទេ
ភារុណ;   (គាត់ងាក់មកមើលមុខខ្ញុំ ដោយទឹកភ្នែក រលីរលោង) សុំទោស
តារា:   ទេ បងត្រូវនិយាយថា ជួយអប់អរផង ដែលចាស់ៗ ព្រមទទួលយកពួកខ្ញុំ វាមិនមែនជារឿង កំសត់ ដែលបងត្រូវសម្រក់ទឹកភ្នែកទេ មែនទេ
ភារុណ;   សុំទោស បងសុំទោស (គាត់ឧបខ្ញុំយ៉ាងណែន តែខ្ញុំ លែងមានទឹកភ្នែកស្រក់ហើយ ខ្ញុំបបោសស្មាគាត់ថ្នមៗ )
តារា:   ខ្ញុំ មិនអីទេ ខ្ញុំ និងរាត្រី និងរស់នៅអោយបានល្អ ពួកយើងនិងថែរទាំសុខភាពអោយ
បងកុំបារម្មណ៏ នៅខែក្រោយ ពួកខ្ញុំ និងមានវត្តមានក្នុងពិធីមង្គលការប្អូនស្រីបង  បងគួរតែបំភ្លេចអតីតចោលទាំងអស់ អូខេ មើលថែរចនាអោយល្អ សម្លឹងមើលអ្នកដទៃ ហើយរៀនទទួលយកអ្នកថ្មី..…………ចំនែកពួកខ្ញុំទាំងពីរក៏ដូចគ្នា ពួកខ្ញុំ និងប្រឹងប្រែង ធ្វើអោយ ដំនើរជីវិត នេះប្រសើរជាងនេះ  កប់អតីតកាល នេះ ទុកមួយអន្លើរ រក្សាស្នាមញញឹម ខំប្រឹងប្រណាំង ជាមួយ និងពេលវេលា បន្តរ មិនថាថៃ្ងមុខ មានរឿងអ្វីកើត
ឡើងនោះទេ តែ ខ្ញុំ និងកាន់់ដៃ រាត្រី លុះដល់ដង្ហើមចុងក្រោយ….. 



(ក្រោមម្លប់ដ៏ត្រជាក់ ខ្ញុំផ្អែកក្បាលលើ ស្មាគាត់ វាជាឧកាសចុងក្រោយដែលខ្ញុំអាចមានភាពស្និតស្នាលជាមួយគាត់ បន្ទាប់ពី នេះទៅគាត់នឹងក្លាយជាមនុស្សុថ្មី ជាមួយអានាគត់ថ្មី ចំនែកខ្ញុំក៏ដូចគ្នា អ្នកណាអាចមើលឃើញ ថានៅថ្ងៃស្អែកនឹងមានអ្វីកើតឡើងបន្ទាប់?  អ្វីដែលត្រូវធ្វើគឺត្រូវប្រឈម និងការពិត សម្រាប់ខ្ញុំ ពេលនេះ គឺ គោលដៅមានតែមួយ គត់ មើលថែររាត្រីអោយបានល្អ សាង អនាគត់គ្រួសារជាមួយគ្នា រស់ជាមួយគ្នា ស្លាប់ជាមួយគ្នា អ្នករាល់គ្នាប្រហែលជាគិតថា វាពិតជាកំសតពេកហើយដែលមនុស្សល្អ ដូចជាជារាត្រីមកជួបនឹងជំងឺកាចសាហាវបែបនេះ ទៅវីញ តែយ៉ាងហោចណាស់ ខ្ញុំ គិតថា វាជារឿងដ៏ល្អឥខ្ចោះណាស់ទៅហើយដែល ចាស់ទុំទាំងសងខាង ព្រមទទួលយកពួកយើង


ស្នេហាមិនមែនជារឿងដ៏មហិមាដែលគ្រប់គ្នា ត្រូវតែផ្គាប់ចិត្ត និងធ្វើតាម អំពើរចិត្តនោះទេ វាជារឿងដែល ត្រូវតែមានទំនួលខុសត្រូវខ្ពស់ ព្រោះរាល់ការសម្រេចចិត្ត វាសុទ្ឋតែផលប៉ះពាល់ដល់ជំហានបន្ទាប់ ក្តីសុខ សុភមង្គ​ល ឬទឹកភ្នែកអ្នកណាអាចប្រាកដ? ជាក់ស្តែងដូចពួកខ្ញុំចឹង ចុងក្រោយបើទោះជាបងភារុណជាមនសុ្សដំបូង តែចុងក្រោយ គាត់នៅតែមិនជាជារបស់ ប្រុសល្អផ្អែកស្មារមកលើខ្ញុំ យូៗម្តងគាត់ដកដង្ហើមធំ ខ្ញុំសម្លឺងមើលទៅលើមេឃ បិទភ្នែក ញញឺមតិចៗ ត្រជាក់ផ្ទៀងស្តាប់ចង្វាក់បេះដូងប្រុសល្អ ដែលកគមពុងតែលោតរន្ថើន  តាមទ្រនិចវិនាទី ដែលកំពុងតែបន្តរ ដើរមុខឥតឈប់ ជំហានបន្ទាប់នេះ ជាផ្លូវជីវិតចុងក្រោយ របស់ពួកយើង ដែលត្រូវ មិនអាចបក្រោយម្តងទៀត ក៏គ្មានជំរើសទី២ ខ្ញុំបើកភ្នែកឡើង សន្សឹមៗ តិចៗ ក្រលែកមកមើកប្រុសល្អ ដែលនៅក្បែរខ្ញុំ គាត់ ឧនថើបក្បាលដោយទន់ភ្លន ស្មាមខូចទាំងសង ដ័សែនសំ បបរមាត់ដ៏ទន់ភ្លន់ កាយវិការដ៏ម៉ឹងម៉ាត់ ជាមួយនឹងកែវភ្នែកដ៏មុតស្រូច បានចាក់ដោតបេះដូងខ្ញុំ បើទោះជាព្យាយាមយ៉ាងណា ក៏ខ្ញុំ មិនអាចទប់ទឹកភ្នែកជាប់ មានតែបណ្តោយ អោយហូរតាមកំសូល នេះ ចុះ សុំទោស ដែលខ្ញុំ មិនអាចធ្វលតាមបេះ ដូងខ្លួនឯង សុំទោស ដែលខ្ញុំមិនអាចមើលថែរបង សុំទោស ខ្ញុំមិនអាត្មានិយមទុករាត្រី ចោលនោះទេ ប្រុសល្អយកដៃជូតទឹកភ្នែកខ្ញុំចេញ គាត់​ងើបក្រោកឡើង ដើរចេញដោយមនបានងាកក្រោយ ចំនែកខ្ញុំ វិញ បាន​ត្រឹម បង្ហូរទឹកភ្នែក សំលឹង មើលមនសុ្សដែលខ្លួនស្រលាញ់ស្មើរ កែវភ្នែក ចាកឆ្ងាយ ឆ្ងាយលើកនេះ និងមិនដូចលើកមុនៗ ឆ្ងាយលើកនេះ និងគ្មានថ្ងៃស្គាល់ថារីការាយ អារម្មណ៏កក់ក្តៅពីគ្នាទៀតទេ …..ហិហិហិហិ ) 

…………………………………………………………………………………..







.៥ឆ្នាំ ក្រោយមក​

            ប្រុសកំសត់ អង្គុយ យោលជើង នៅក្នុងខ្ទមស្បូរ នៃដំបូលផ្ទះ ភ្នែកទាំងគូរ រំពៃ មើលទៅ
សមុទ្រ ដៃទាំងគូរ កាន់ក្តោបនៅ កែវទឹក មានចំហាយក្តៅ ហុយតិច ខ្លួនប្រាណប្រុសសង្ហា គ្រប់ដណ្តប់ដោយអាវក្រាសៗ បូរមាត់ដែលធ្លាប់តែមានពណ៏ស៊ីជម្ពូរប្រែក្លាយជា សរស្លែក ជាមួយនិងស្បែកស្រអាប់ ​យូរៗម្តងគាត់ ដង្ហើមធំ ម្តង ខ្ញុំ គ្រហឹមអោយសញ្ញា គាត់ពីចំងាយ…….
តារា:   ញ៉ាំបបរអស់ហើយឬនៅលោកគ្រូពេទ្យ សង្ហា  (គាត់ងាមកញញឺម ដាក់ខ្ញុំ ជាមួយនិងសញ្ញាបង្ហាញ ថា រូចរាល់ហើយបាទ)
រាត្រី;   បាទ
តារា;  មោះញាំថ្នាំ យ៉ាងម៉េច ហើយ រាងធូរបន្តិចទេ ? ញ៉ាំថ្នាំ ហើយចូលទៅក្នុងវិញ  ណា បងគួរតែសម្រាក់អោយបានច្រើន ឆាប់ជាណា ម្ចាស់ចិត្ត

រាត្រី;   បាទ ៗ ទទួលបញ្ជា ប្រពន្ឋសម្លាញ់ ចុះ ម៉ាក់ និងប៉ា ?
តារា;   ប៉ាម៉ាក់ ចេញទៅ ភ្នំពេញតាំងពីព្រលឹមម្លេះ ទៅជា​ជាមួយចំរើនជាអ្នកបើកឡានជូនទៅ  នៅតែប្រពន្ឋគេ នៅក្រោមជាមួយក្មេងៗទេ តោះបងចូលទៅសម្រាក់ ញុមចង់ចេញទៅជួយធាវីបន្តិច មានអ្នកជំងឺច្រើន ព្រឹកនេះ ម៉ាក់មិននិងចំរើន មិននៅផង អត់មានជួយមើលទេ ……

រាត្រី;    បាទអូន ទទួលបញ្ជា

            ខ្ញុំញញឺមតបទៅកាន់ប្រុសល្អ ដោយក្តីពេញចិត្ត តាំងពីថ្ងៃ ដំបូងដែលគាត់ចូលមកជីវិតរបស់ខ្ញុំ គ្រប់យ៉ាងគឺប្រៀបាននឹងពន្លឺរស្មី នៃជិវិតមួយនេះ  អ្វីដែលខ្ញុំ សោកស្តាយបំផុតគឺ ខ្ញុំមិនអាចចែករំលែកនៅក្តីឈឺចាប់របស់គាត់បាន ៥ឆ្នាំកន្លងមកនេះ យើងកាន់តែយក់ពីគ្នា កាន់តែស្រលាញ់ កាន់តែខ្លាំងឡើង ថ្វីបើព្រហ្មលិខិត  មិនអានិតនូវក្តីស្រលាញ់មួយនេះ ក៏ពិតមែន តែខ្ញុំគិតថាទេវតា មិនដាច់ព្រះទ័យពេកទេ ចំពោះស្នេហាមួយនេះ ពួកខ្ញុំទទួលបាននៅសេចក្តីសណ្តោសប្រណីពីគ្រួសារទាំងសងខាង ថ្វីបើនេះជាស្នេហា ដែលមិនការទទួលស្គាលពីមជ្ឈដ្ឋានទូទៅ ក៏ពិតមែន តែទៅជាយ៉ាងណា ក៏វាមិនថ្វីពិភពលោករបស់ពួកខ្ញុំ សុំត្រឹមរស់ក្បែមនុស្សដែលខ្លួនស្រលាញ់ ដល់ដង្ហើមចុងក្រោយ សុំត្រឹមក្តីស្រលាញ់ពីក្រុមគ្រួសារ ប៉ិននេះ ក៏អស់ចិត្ត ដូចដែលឃើញពេលនេះស្រាប់ ក្នុងគ្រូសារតាំងមូល នេះ អាចយាយបានថា គ្របយ៉ាងមិនល្អបបំផុត តែ វាបានប្រសើរច្រើន ថ្វីបើបងរាត្រី​គាត់មានជំងឺកាចសាវហាវប្រចាំកាយក៏ពិតមែន តែគាត់ទទួលបានកើកទឹកចិត្តយ៉ាងពិសេសពីក្រុមគ្រួសារ ពិសេស មានអ្នកមើលថែរសង្ហា ដូចជាខ្ញុំនៅជិតទៀតនោះ សព្វថ្ងៃ ប្អនប្រុសជីដូនមួយរបស់គាត់ ដែលម្តាយឧពុកគាត់បានទំនុកបំរុង អោយរៀន សូត្រដូចកូន  ឥលូវបានរៀបការមានប្រពន្ឋ ហើយមករស់ក្នុងផ្ទះជាមួយគ្នា ដែលប្រព្ឋគេ ក៏ជាគ្រូពេទ្យផងដែរ មុខរបស់ទាំងមូល ត្រូវបាន ចំរើន និងភរិយា ជាមួយនិងខ្ញុំ ជាអ្នកកាន់កាប់ ចំនែក ម៉ាក បងរាត្រី គាត់ គ្រាន់តែមលពីលើ តែប៉ុននោះ ម៉ាក និងប៉ាគាត់រាង មានវ័យចំនាស់ទៅហើយ នេះជាពេល ដែលគាត់ត្រូវរីករាយ សម្រាក  ភាគច្រើនគឺតែងទៅ បុណ្យទៅទាន ពិសេសជាមួយម៉ាក់ ប៉ាខ្ញុំផ្ទាល់តែម្តង។ ចំនែកប្អូនប្រុសពៅ របស់ខ្ញុំវិញ ពេលនេះ​គេរៀនឆ្នាំ ទី២ហើយ​ផ្នែក វេជ្ជសាស្ត្រដូចគ្នា នៅឯភ្នំពេញ ក្រោមទំនុកបំរុងពីខ្ញុំ ភាពស្និតស្នាល មិនមានតែគ្រួសារពួកខ្ញុំទាំងពីរនោះទេនៅមានគ្រួសារ បងភារុណមួយទៀត ម៉ាក់បងភារុណ ឈប់ទៅលក់គាត់ នៅផ្ទះមើលថែរ ចៅ និង ដើរធ្វើបុណ្យ ជាមួយ ប៉ាក់ខ្ញុំអីហ្នឹង ព្រោះអីកូនស្រីគាត់មានគ្រួសារហើយ គេជាអ្នកបន្តរវេន បើនិយាយពីនាងតូចរចនាវិញពេលនេះ អាយុ ៦ឆ្នាំ ហើយ និយាយពីថា ត្រូវគ្នាជាមួយខ្ញុំ នាងឧស្សាហ៏មកលេងខ្ញុំ និងបងរាត្រីណា នាងល្អិតនេះ មានអំនោយទៀន ណាស់ ខ្ញុំនិងបងរាត្រី ស្រលាញ់នាង​ប្រៀបដូចកូនស្រីបង្កើត ប៉ុន្តែ បងភារុណ វិញ……………………...
…………………………………………………………………………………………………





            ពីមួយថ្ងៃ ទៅមួយថ្ងៃ គ្រប់យ៉ាកាន់តែប្រែប្រូល ទៅតាមពេលវា ប៉ុន្តែចិត្តស្នេហ៏ នៅតែ មិនប្រែប្រួល អនុស្សាវរិ័យនៅតែ ស្ថិតក្នងការចង់ចាំ ដានអាល័យ នៅ តែមាន ក្នុងអារម្មណ៏ ទឹកដី កែប កំណើតនៃជីវិតខ្ញុំ គ្រប់បទពិសោធន៏ នៃជីវិត មានទាំង សើច មានទាំងយំ  ដានឆ្នារនេះ ហើយ ដែលខ្ញុំ ធ្លាប់រត់ប្រឡែងជា មួយបងប្រុសល្អ បង់មួយនេះហើយ ដែលខ្ញុំ តែ អង្គុយ​មើល លំហសមុទ្រដ៏ធំល្វឹងល្វើយ​ នៅមានស្មារដ៏ធំ ដែលតៃង អនុញ្ញាតិអោយខ្ញុំផ្អែក មិនរើសពេល មានទាំងពេលសើច ពេលសប្បាយ ពេលទឹកភ្នែក ពេលអស់សង្ឃឹម ការផ្តល់កំលាំងចិត្ត តែពេលនេះ គ្រប់យ់ាងត្រូវបានប្តូរផ្លាស់ ប្រែជាថ្មី ស្រឡាង វាប្រៀបដូចជាពិភពថ្មីមួយទៀត  ប៉ង់ចាស់ដែលខ្ញុំធ្លាបអង្គុយ ប្រែជាពណ៏ថ្មី ការតុបតែង ប្រែរលំអរកាន់តែឆើតឆើយ មនុស្សក៏កាន់តែ វ័យជ្រេ ស្នាមជ្រួញ លេចឡើងបន្តរបន្ទាប់ ពីមួយកន្លែង ទៅមួយកន្លែង ខ្ញុំម្នាក់ឯងអង្គុយ ​លើបង់នេះ ម្នាក់ឯង បិទភ្នែកស្រូបយកខ្យល់សមុទ្រ  អារម្មណអណ្តែងអណ្តួង នឹកមនសុ្សដែលធ្លាប់ក្បែរ នឹកមនុស្សធ្លាប់ស្នេហ តែមិនអាចជួប គម្លៀតរវៀងយើងទាំងពីរ ឆ្ងាយ សែនឆ្ងាយ ដាច់អាល័យ ជាតិនេះ​ហួសហើយ បងភារុណ ខ្ញុំពិតជានឹកបងណាស់ ព្រហ្មលិខិតដាច់ចិត្តណាស់ ឆក់យកជីវិត មនុស្ស ស្លូតត្រងម្នាក់ ចេញពីពិភពលោក នេះ ដោយមិនអាសូរ បើទោះជាពេលនេះ កន្លងទៅច្រើន ឆ្នាំទៅហើយក្តី តែក្តីអាល័យ ពិតកាត់ថ្លៃមិនបាន សុំទោសគ្រប់យ៉ាង ពិតជាសុំទោស គ្រប់យ៉ាង ដែលមានអាចជួបជួយអ្វីបងបាន ក្រៅពីសម្ឡ្លឹង មើលរូបថតបង ចង់អោយបងដឹង ការចង់ចាំទាំងឡាយ និង​កំដរដង្ហើមខ្ញុំ ដល់ថ្ងៃអវសាន្តនៃជីវិត នេះ ….ខ្ញុំ​និងមើលថែរ ទំនុកបំរុង រចនា អោយបានល្អ បំផុតប្រៀបដូចកូនបង្កើត សុំវិញ្ញាណបងទៅអោយបាន សុខ………ហិហិហិ

រាត្រី: អូន អត់អីទេ មែនទេ ? (ប្រុសល្អ របស់ខ្ញុំ យកដៃ ដាក់លើស្មា ខ្ញុំ គាត់ញញឺម រួចក៏ខិត ទម្លាក់ខ្លន អង្គុយ ក្បែរខ្ញុំ គាត់យកដៃ ដ៏សទន់ល្មើយ​ច្បូតផាត់សក់ចេញពីផ្ទៃមុខ កែវភ្នែកទាំងគូរ របស់ ប្រុសល្អរបស់ ខ្ញុំ បង្ហាញពន្លឺថ្លាឆ្វេង ដៃខាងស្តាំ របស់គាត់ ចាប់ផ្តែក ក្បាល់ខ្ញុំ លើស្មារគាត់  សំលេងបេះដូង របស់គាត់ កំពុងតែ លោតរន្ថើន តំនាលគ្នា ) អូន​ កំពុងនឹក បង​ភារុណ មែន?  ពិតជាមិនអស់ចិត្តមែន មនុស្សដែលមានជំងែជាប់ខ្លួនដូចជាបង បែរជានៅមានដ្ហើម ដើរទៅដើរមកកំដរពិភពលោក នេះទៅវិញ រីឯមនសុ្សល្អរឹងមាំ ម្នាក់បែជាឃ្លាត ឆ្ងាយ ដោយមិនបានព្រាងទុក ភ្លាម ៗ ដោយ គ្រោះថ្នាក់ចរាចណ៏បែបនេះ សោះ បើសិនពេលបងអាចដូរបានមែន បង សុំអោយអ្នកដលចាកចេញ គួរតែបង មិនមែនគាត់ទេ​…….អូន ធ្លាប់មានអាម្មណ៏ថាស្តាយក្រោយទេ ដែលជ្រើសយកបង នៅកំដរអ្នកជំងឺម្នាក់នេះ……(គ្រាន់តែគាត់និយាយដល់ត្រឹមនេះ ខ្ញុំយកដៃ ខ្ទប់មាត់គាត់ ជូតទឹកភ្នែកខ្លួនឯងចេញ​ )
តារា: បងមិនគួរសួរសំនូរទាំងនេះ នៅពេលនេះ ទេ ច្រើនឆ្នាំ មកនេះ ខ្ញុំ មិនដែលមានអារម្មណ៏ថាសោកស្តាយនោះទេ ដែលជ្រើសយក បង ខ្ញុំធ្វើតាមបេះដូងខ្លួនឯង ជិវិត នេះ គឺបូជាជូនបង ខ្ញុំសង្ឃឹម ថា ខ្ញុំអាច នឹងបិទភ្នែកមុនបង ព្រោះខ្ញុំនិងមិនអាចរស់នៅដោយគ្មាបងបានទេ សន្យានិងខ្ញុំ បងត្រូវ ថែរក្សាសុខភាព ខ្លួនអោយបានល្អបំផុត​ព្រោះជីវិតអូន ត្រូវការបង តែម្នាក់




(បងរាត្រី យកដៃឧប ខ្ញុំពេញទំហឹង ក្រោមរសៀល នៃពន្លឺពណ៏មាស រះចាំងចែង និងផ្ទៃសមុទ្រ ជំនោរសៀកៗ បកផាត់មិនហត់ប៉ះកាយ កែវភ្នែករំពៃមើលទៅ ផ្ទៃមេឃដ៏សែនធំល្វឹងល្វើយ ដែលរៀបនិងអស្ដតង្គ ងងឹតម្តងបន្តិចៗ ទឺកភ្នែក ហូរស្រក់ដោយមិនដឹងខ្លួន បើទោះជាជាតិនេះ ខ្ញុំទទួលរងនៅរឿងមិនសប្បាយចិត្ត ខកចិត្ត ខូចចិត្ត តែខ្ញុំ ពិតជាមានអារម្មណ៏ថា ឆាកជីវិតនេះពេញដោយបទពិសោធន៏ ……ខ្ញុំ​បានធ្វើរអោយបងភារុណ ចាកឆ្ងាយ ដោយគ្មានថ្ងៃវិលត្រឡប់ សុំទោស ពិតជាសុំទោស ពិតមែន​ ដរាប់ណា ខ្ញុំ នៅមានដង្ហើម ខ្ញុំ និងមើលថែ រចនា អោយបានល្អបំផុត )




                        សុំទោស មិត្តអ្នកអាន ប្រាកដជាខឹង ខ្ញុំ ថាហេតុអីបានជាខ្ញុំតម្រូវអោយ មានម្នាក់ត្រូវចាកចេញយ៉ាងដូចច្នេះ ទៅវិញ? អ្នកប្រាកដជាអលោះអាល័យដល់ភារុណ ណាស់មែនទេ​? ខ្ញុំក៏ដូចគ្នា នៅពេលដែលខ្ញុំសរសេរដល់ត្រឹមនេះ ញុមនាអារម្មណ៏ខូច មិនសប្បាយចិត្ត ទើប ខ្ញុំសម្រេច បិទសាចរឿងត្រឹម នេះ ព្រោះបើបន្តរ ខ្ញុំ​ខ្លួនឯងពីតជាមិនដឹង និងបង្កើត សើចរឿង បន្តរទៀតបែបណា គួរបន្ទោសលើអ្នកណា ទម្លាក់កំហុសលើអ្នកណា ណាជាអ្នកទទួលខុសត្រូវ  មានតែអាស្រ័យលើមិត្តអ្នកអាន ដែលជាអ្នកវិនិច្ឆ័យ មានធ្លាប់គិត ទេ បើសិនជាភារុណ មិនតាមម្តាយ ហើយ ព្យាយាមជំនះ រស់នៅជាមួយតារា រឿងនេះ ក៏មិនកើតឡើងមែនទេ?  បើពេលនោះ តារា ជ្រើសយក ភារុណ នៅពេលដែលគាត់់ត្រឡប់មកវិញ វាពិតជាល្អមែនទេ? ចុះ រាត្រី វិញគាត់ហ្នឹងទៅជាយ៉ាងណា? ស្នេហាគឺបែបនេះ មែនទេ  ដែលតម្រូវ ត្រូវអោយមានការឈឹចាប់ ជាច្រើនដង ត្រូវប្រឈមនិងការលះបង់ ត្រូវ ត្រៀមខ្លួនទទួលយក នៅរឿងឈឺចាប់ំ្តងហើយ ម្តងទៀត ? ចុះ បើសិនជាគ្មានស្នេហ៏ វាពិតជាពិតជាល្អ ជាងមែនទេ?


Tuesday, April 24, 2018

បន្ទុកបេះដូង ភាគទី៤


សួរស្តីបាទ សូមស្វាគមន៏​មកកាន់ភាគទី៤ នៃ រឿង (បន្ទុកបេះដូង) កាលពីភាគមុនយើងបានដឹងហើយថា កំសួលស្នេហ៏ចាស់បាន រវាង ភារុណ និងតារា បានបន្តរជាថ្មី....ក្នុងភាគនេះ នឹងមានអ្វីកើតឡើងបន្តរ ចំពោះ ស្នេហាមួយនេះ? តោះចូលទៅអានជាមួយគ្នា....សូមមេត្តាអធ្យាស្រ័យ ​ នូលកំហុសខុសឆ្គង ផងបាទ...

បន្ទុកបេះដូង ភាគទី៤
និពន្ឋដោយ: ណារ័ត្ន ឃូល 
Page: ប្រលោមលោកស្នេហ៏



នៅថ្ងៃបន្ទាប់ បន្ទាប់ពីយប់នោះ មក​ខ្ញុំ និងបង ភារុណ នៅតែទាក់ទងគ្នា អារម្មណ៏កាលពីមុន ក៏បានកើតឡើងម្តងទៀត បើទោះជាពួកយើងនៅឆ្ងាយពីគ្នាតែ ការយកចិត្តទុកដាក់ ក្តីស្រលាញ់ ការនឹករលឹក នៅតែបំពេញគ្នាទៅវិញទៅមក និយាយមកដល់ចំនុច ញុមមានអារម្មណ៏ថាខ្លួនពិតជាខុសធ្ងន់ណាសចចំពោះរាត្រី តើខ្ញុំ ជាមនុស្សអារត្មានិយមណាស់មែនទេ ដែលទាក់ទងមនុស្សប្រុសម្តងដល់ពី ចុះបើរាត្រីដឹងពីរឿងនេះ តើគេ និងគិតបែបណា…………………………..
                       
រាត្រី: ហេយ អូនកំពុងគិតអីហ្នឹង មើលទៅអូនដូចភ្លឹកៗមេចទេ អារម្មណ៏មិននៅក្នុងខ្លូន​សោះ​ មានកង្វល់អីមែនទេ ?
តារា: អត់មានផង បងកំពុងគិតអី ខ្ញុំមិនអីនោះទេ តោះញាំលឿនទៅ មីត្រជាក់អស់ឥលូវហើយ
           
……………………………………………………………………………………………..
ថ្ងៃនេះជាថ្ងៃថ្មីទៀតហើយ នៃជីវិតដែលពោពេញ ដោយស្នាមញញឺមមួយនេះ​គន្លងទៅមួយរយះ ខ្ញុំអាចចាត់ចែងការងារ ផ្ទាល់ខ្លួនបានយ៉ាង ល្អមែនជាមនុស្សអាត្មានិយម ដែលចង់បានទាំងពីរ ឬក៏ជាមនុសុ្សអាក្រក់ដែលលាក់បាំង រាត្រីពីទំនាក់ទំនងខ្ញុំនិងបងភារុណ ប៉ុន្តែអ្វីដែលខ្ញុំ អាចធ្វើបានគឺ ផ្តល់នៅក្តីស្រលាញ់ដ៏ល្អបំផុតដល់គេ ចំនែកបងភារុណ គាត់យល់ស្ថានភាព គាត់ព្រមទទួល ខ្លួនជាអ្នកទី២ អាចនិយាយថាគ្រប់យ៉ាងវាមិនល្អនោះទេ តែស្ថានភាពដែលពូកយើងកំពុងប្រឈម វាកំពុងតែមានស្ថេរភាព ដូចនេះ​បើទោះជាមិនអាចកែខៃវាអោយកាន់តែល្អប្រសើរជាងនេះ បានតែពួកយើង និងព្យាយាមថែរក្សានៅស្ថេរភាពនៃស្នាមញញឺម និងក្តីស្រលាញ់នេះ នៃសុភមង្គលនេះ អោយ បានជានិរន្ត៏តទៅ………………..និយាយពីអាកាស់ធាតុនៅទីនេះវិញ ពិតជាស្រស់ស្រាយណាស់ គ្មានផ្សេងឡាន គ្មានជាតិគីមី ស្ងាត់ល្អ អាកាស់ធាតុ ក៏ស្រស់បំព្រង តំបន់ដាច់ស្រយាលមួយនេះ ឈ្មោះថា ពយយាយមី ដែលធ្វើដំនើរ តាមផ្លូវជាតិលេខ៤  ហូសចំការដូងប្រេងបន្តិច មានផ្លូវបត់ស្តាំ ជិះ ចូល មករាងឆ្ងាយបន្តិច ប៉ុន្តែផ្លូវល្អទេ គ្រាន់តែថា ត្រូវជិះកាត់ព្រៃ កាត់វាល កាត់ចំការកៅស៊ូ  ប្រហែល ១ម៉ោង កន្លះបានដល់ កន្លែងសម្រាក់ ដែលនៅជាប់និងឆ្នេសមុទ្រ ដែលមានទឹកថ្លាឆ្វេង ទីនោះពិតជាស្ងាតណាស់ មិនសូវមានទេសចរណ៏ទៅលេងទេ ប្រជាជននៅទីនេះ ក៏មិនសូវច្រើន មានអ្នកភូមិ តែប្រហែល ២០ ទៅ៣០គ្រួសារតែប៉ុននោះដែលពួគគាត់ភាគច្រើន ប្រកបរបរធ្វើចំការ ចំការ ចាំដី ក៏ជាកម្មករចំការកៅស៊ូ ពួកខ្ញុំត្រូវត្រៀមគ្រប់មុខ ទាំងចំនីអាហារ ទឹក តង់ ថ្នាំ ពិល  គ្រប់មុខតែម្តង…………………..



រាត្រី: អូនកំពុងសរសេរអីទៀតហើយ
តារា: កំណត់ហេតុស្នេហ៏យើង
រាត្រី: អរ បាទ បងទៅជួបអ្នកជំងឺខាងនោះបន្តិច      
តារា: បាទបង (ប្រុសក្នុងបេះដូងរបស់ខ្ញុំ ដើរចេញ ទៅជាមួយនិងសំលៀកបំពាក់គ្រូពេទ្យ ដំនើរស្វាហាប់ របស់គ្រូពេទ្យកំលោះ មិត្រឹមតែឆក់យកបេះដូងខ្ញុំទេ នារីផ្សេងទៀត មិនឈឺ ក៏អាចឈឺបានដែរ ដើម្បីអោយលោកគ្រូពេទ្យជួបផ្សំថ្នាំអោយ។ មួយរយះនេះ គាត់មិនទំនេរទេ ចុះស្តារហូតនេះ បន្ទាប់ពីឆ្នាំប្រឡងចេញ គាត់បានចុះស្តារជាគ្រូពេទ្យស័្មគ្រចិត្តនៅអង្គការមួយ ដូចនេះ នៅពេលចុងសប្តាហ៏ ខ្ញុំតែងចំណាយពេល​កំដរគាត់ធ្វើខ្លួនជា ជំនួយការផ្ទាល់ខ្លួន​​គឺយូរការបូបថ្នាំ ជូន  ជា​និច្ច…….ដូចពេលនេះអញ្ចឹង ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត របស់ពួកគាត់បានចុះមកពិនិត្យ សុខភាព ដល់អ្នកភូមិ ដាច់ស្រយាលមួយ និងតាមដានពិនិត្យជំងឺ ពិគ្រោះយោបល់ដល់អ្នកជំងឺអេដស៏ ផងដែរ យាយមែនហា យូយូទៅ ចេះផ្សំថ្នាំ ស្គាល់ថ្នាំខ្លះអាយ រាត្រីគាត់បង្រៀនខ្ញុំ គាត់ថាតិចទៀត ទៅ ខ្ញុំមិនត្រឹមជាប្រពន្ឋ តែជាគ្រូពេទ្យផ្ទាល់ខ្លួន ដែលទទួលពិនិត្យព្យាបាលគាត់ម្នាក់គត់ )
សិទ្ឋិ;  ហេយតារា មេចនៅទីនេះម្នាក់ឯង មិនចូលទៅក្នុងទេហី មេចមិនចូលទៅក្នុងទៅ
តារា: អត់ទេបង ចង់នៅបណ្តែតអារម្មណ៏ទីនេះបន្តិចទៀត កំពុងតែរីករាយនិងទេសភាពនៃខេត្ត បៃលិននេះផង ត្រជាក់ ស្រស់ស្អាត់ ជីវភាព ពួកគាត់មិនទាន់សម័យ ដូចអ្នកទីក្រុង តែមើលទៅពូកគាត់ គឺសាមញ្ញបំផុត
សិទ្ឋិ;   ចុះបើគេអោយនៅហ្នឹង១ឆ្នាំអី នៅអត់?
តារា;  ហិហិហិហិអត់ តែបើបង រាត្រីនៅ​ ញុមក៏នៅបាន
សិទ្ឋិ;  ហាហាហាហ ថាមែន មែន ស្រលាញ់គ្នាដល់ហើយហ្ន hhhhhhhhh បងពិតជាច្រណែន ណាស់
តារា; HHHHHHH បងបញ្ជោញុមអាយ ចុះ បងហ មេចមិនរកមួយទៅ លោកគ្រូពេទ្យ
(លោគ្រូពេទ្យសង្ហា គ្រាន់តែខ្ញុំ និយាយចំអន់គាត់ត្រឹមនេះ គាត់ក៏ទម្លាក់ទឹកមុខ ញញឺមបែបស្ងួត ហើយក៏ដើរចេញ ទៅ​ ។ តាមលក្ខណះគាត់ វាមិនពិបាកនោះទេ ដែលស្វែងរកដៃគូរ ឬគូជីវិត តែគាត់ខ្លួនគាត់ឃុំខ្លួនឯងជាមួយ ភាពឯកការដោយ រស់នៅគឺតែដើម្បីអ្នកផ្ទះ​តែប៉ុនណោះ)

ទិង​ទីងៗ (សំលេង​ទូរស័ព្ទ រោទ៏ )
តារា;  អាឡូបាទ
ភារុណ;  អូននៅណា
តារា;  នៅខេត្តជាមួយរាត្រី គាត់ចុះបេសកម្ម៣ថ្ងៃ ចុះ​បង
ភារុណ;  បងនៅគេងផ្ទះ អត់ទៅ លក់ទេ 
តារា;  ថី ឈឺមែន ចុះ រចនា នៅណា​?
ភារុណ;  ផ្តាសាយធំ​រចនា នៅជាមូយម៉ាកយាយនៅ ផ្សា
តារា;  ចុះ បងមិនអីទេ​
ភារុណ;  បងមិនអីទេ បើសិនមានអូននៅក្បែរ បង ……ចង់អោយអូនពេលនេះ នៅក្បែរ ក្បែរគ្រប់វិនាទី តើពេលណាទើបយើងអាចរស់នៅជាមួយគ្នា​ បាន ឬក៏ត្រូវលាក់បាំងបែបនេះ អូនដឹងអត់ បេះដូងស្ទើរតែបែក ទៅហើយ ម្តងៗ បងព្យាយាម កុហក ខ្លួនឯង ខំអោយខ្លួនឯងបំភ្លេច ភ្លេចថាអូន​នៅជាមួយគេ តែ វាពិបាក់ណាស់ ក្នុងការរៀនធ្វើចិត្តបែបនេះ
តារា;  បង ប៉ិនហ្នឹងសិនចុះ រាត្រី ដើរមកហើយ​……
ទូត ទូត
រាត្រី:  មេចមិនចូលទៅក្នុងជាមួយបង អម្បិញមិញ បងឃើញនិយាយអីជាមួយ
លោកគ្រូពេទ្យសិទ្ឋិ ?
តារា;  គាត់បង្អាប់ អូន និងបង​ហ្នឹងហា
រាត្រី: គាត់ច្រណែន នឹង​បង ???
តារា;  ហាហាហា ច្រណែនបង​ដែលមានអូន ហាហាហ ប្រហែលដឹង
រាត្រី: ហេវនៅ?
តារា;  អត់ផង ឃើញមុខបងឆ្អែតតែម្តង​ហាហាហា
រាត្រី;  ចឹងផង ស្រូលចិញ្ចឹមហើយ ចឹងហ​…… ចាំមើលតិច ទៀត ប្រហែល ម៉ោង ៤ យើងម្រាក់ហើយ វិលទៅកន្លែងសម្រាកវិញ ប្រហែលញាំបាយ ម៉ោង៦អីហ្នឹង អូ បង សិទ្ឋិ គេងជាមួយយើង ដែរ អូន​មិនប្រកាន់ទេ ឬ?
តារា;  អត់អីទេ ចុះបង មិនពិបាកទេ
រាត្រី: អូនថាទៅ តែគ្មានជម្រើសទេ ព្រោះ ខ្វះតង់ មានតែចែករំលែក ចំនែករឿងយើង ចាំទៅវិញ ចាំសរុបក៏បាន ហាហាហាហាហា
តារា;  អត់ យីប្រុសព្រាន និយាយមិនខ្មាស់ម៉ាត់សោះ បងរាត្រីពីមុនទៅណាហើយ ឥលូវ ចេះសម្តី ចឹងចឹង មកកពីណា តាំងពីចុះស្តារ មក ខូចម៉ាត់អស់ ចាំមើលតិចទៀត​ ងោយបងនៅលក់ថ្នាំនៅតែផ្ទះ មិនអោយទៅណាឆ្ងាយទេ ខ្លាចបាត់ នេះពេលចុះស្តារមានខ្ញុំ ចុះមកឃ្វាល កុំអី មិនដឹងមេចទេ លោក​….
រាត្រី: ហាហាហហាហា អូខេ អូខេ​







ក្រោមបរិយាកាសដ៏រីរាយ ការបរិភោគអាហារសាមគ្គិ របស់ក្រុមគ្រូពេទ្យស្ម៏គ្រចិត្ត​ រួមជាមួយអារជ្ញារធ នៅតំបន់នោះផងដែរ បន្ទាប់មក​ពួកយើងក៏មកសំរាកនៅផ្ទះអ្នកភូមិវិញ បង រាត្រី ប្រុសសង្ហា អស់កំលាំង ក៏គេងមបាត់ទៅនៅឡើយតែខ្ញុំ​នៅអង្គុយ យោលទោង ក្រោម ដើមដូង ម្នាក់ឯង ថ្មទូរស័ព្ទក៏ជិតអត់ ទៀត មានចាំស្អែក ចាំសាក តាមឡាន

តារា;  អាឡូ បងគេងនៅ
ភារុណ: បាទ នៅទេ អូនញាំបាយ​រួចនៅ ?
តារា;   រួចហើយ ចុះបង  ចំនែកក្មេងៗ គេងនៅ បងបានធូរតិចនៅ
ភារុណ: ប្រសើរច្រើនហើយ បង នឹកអូន ចង់ឡើងទៅលេងអូន
តារា;  អូន ក៏នឹកបង តែកុំអី ព្រោះ នៅ២ថ្ងៃទៀត បានត្រលប់ទៅភ្នំពេញវិញ
ភារុណ: HMMMMM ចឹងក៏បាន រាត្រីគេងហើយ?
តារា;   បាទ គេងហើយ បងដូចជាស្រ្តេស ដល់ហើយ មានរឿងអីមែនទេ មួយរយះនេះ បងដូច ជា ព្យាយាម ដេញដោល  និងតែងតែអន់ចិត្តពីទំនាក់ទំនងពួកយើងដល់ហើយ ក្រែងយើងបាននិយាយច្បាស់ហើយតើ
ភារុណ: បងដឹង តែបង ធ្វើចិត្តមិនទាន់បាន ពេលខ្លះ ក៏មិនអាចហាមឃាត់ខ្លួនឯងបាន អោយបងសុំទោស
តារា;  អូនក៏សុំទោសបងដូចគ្នា តែវាគ្មានជម្រើសទេ ដូចដែរបងដឹងស្រាប់
ភារុណ: បងយល់ យល់ វាសម និងកំហុសរបស់បងកន្លងមកហើយ បងក៏គ្មានសិទ្ឋ ក្នុងការសម្រេច ឬហាមឃាត់ ក៏គ្មានសំណូមពរអីក្រៅពី ការអភ័យ និងអនុញ្ញាតិអោយបង នៅក្បែរអូន បែប នេះក៏បងអស់ចិត្ត
តារា;   សុំទោសអូនគេងហើយ

                        បន្ទាប៉ពីបិទទូរស័ព្ទ  ខ្ញុំ ងើយទៅមើលដួងតារាដែលកំពុងតែរះ ប្រជែងគ្នា បង្អួតសម្រស់ នៅលើវាហា សំលេង សត្វល្អិតយំ រំកង ខ្យល់ បក់រសាត់ល្វើយ ក្បែរនិងត្រចៀក ដង្ហើមខ្ញុំដកដង្ហក់ គិតដល់ជំហានបន្ទាប់ គិតពី ថ្ងៃស្អែក គិត ថាត្រូវធ្វើអ្វីបន្តរ បន្តរបែបនេះ ឬក៏បែបណា បើសិននៅបែបនេះ វា មានតែភាពភ័យខ្លាច និងវិប្បដិសារី តែបើបញ្ចប់គួរត្រូវធ្វើបែបណា ត្រូវធ្វើតាមបេះដូង ឬក៏ធ្វើតាមចិត្ត អានិត…….?

 សិទ្ឋិ;  តាមបេះដូងល្អជាង
(ខ្ញំភ្ញាក់ព្រឺត នៅពេលលឺសំលេងបង សិទ្ឋិដើរចូលមក )
តារា;    បងមិនទាន់គេងទេ
សិទ្ឋិ;  បងងូតទឹកហើយ ចេញមក ឃើញតែរាត្រីកំពុងគេង បាត់អូន បងក៏ដើរកទៅ ដឹង មកអង្គុយ រអ៊ូម្នាក់ឯងបែបនេះ សោះ  មានរឿងអីក្នុងចិត្តមែនទេ ?
តារា: គឺគ្មានទេ (ខ្ញំសម្លឺងទៅគាត់ដោយក្រសែភ្នែក ខ្ញុំផ្ទាល់ គ្មានជំនឿចិត្ត ទាល់តែសោះក្នុងការប្រឈម និងពាក្យដោះសារនេះ …………….លោកគ្រូពេទ្យសង្ហា យកដៃទះក្បាល់ខ្ញុំ តិច រួច      ញញឹម ខ្ញុំផ្តល់សញ្ញាអោយគាំត់អង្គុយ ចុះ )
 សិទ្ឋិ;  ពីមុនបង ជាមនុស្សខូច ខិលម្នាក់ មានដៃគូរច្រើនមិនអស់ ចំនុចល្អរបស់បងមានតែមួយទេ គឺរៀនពូកែរ តែយាយពីស្នេហ៏វិញ គឺគ្មានស្នេហពិតទេ បងទុកស្នេហាគ្រាន់់ជាការលេងសើច ដៃគូរគ្រាន់កំដរអារម្មណ៏ ដល់ពេលមួយបង បានជួបនារីម្នាក់ ទើបបងដឹង ក្តីស្រលាញ់ពិតគឹវាបែបនេះ បងចាប់ផ្តើមចេះស្មោះ ស្គាល់ពាក្យស្រលាញ់ តែលទ្ឋផល គឺយើងមិនបានជួបគ្នានោះទេ…….
(និយាយត្រឹមចំនុចនេះ គាត់ ក៏ងើបឈរឡើង ដកដង្ហើមធំ)
តារា: ហេតុអីមិនអាច រៀបការជាមួយគ្នាបាន អ្នកផ្ទះ មិនពេញចិត្តមែនទេ (លោកគ្រូពេទ្យសង្ហា ដង្ហើមធំម្តងទៀត រួចបន្តរ )
សិទ្ឋិ;  ព្រោះបងមានផ្ទុក មេរោគអេដស៏
(ខ្ញុំ ញញឺមលលើកទឹកចិត្តគាត់ )
តារា: ពេលនោះ បងធ្វើបែបណាទៀត
សិទ្ឋិ;   អូថាទៅមើល​
តារា: ខ្ញុំ និងមិនអោយមនុស្សដែលខ្ញុំ ស្រលាញ់ មក ចូលខ្លួន រងគ្រោះជាមួយនោះទេ
សិទ្ឋិ;  ( គាត់ញញឹម) យេស​មែនហើយ អាចនិយាយថា ជាដំណឹងអាក្រក់បំផុតសម្រាប់បង នៅពេលដែលយើងសម្រេចធ្វើតេស្តឈាមជាមុន មុនពេលសម្រេចចិត្តរៀបការ យ៉ាងណាក៏បងអរគុណដល់ទេវតា ដែលអោយបងបានដឹងរៀងនេះ មុនពេល ដែលបង ជ្រុលខ្លួនជាងនេះ ជាមួយ នារីដែលបងស្រលាញ់ស្មើរជីវិត
តារា: ចុះ អ្នកផ្ទះ បង ចុះ បងស្រីម្នាក់នោះ
សិទ្ឋិ;   ភ្លាមៗវាពីបាកទទួកណាស់ តែ គាត់នៅតែព្យាយាម នៅជិតបង គាត់នៅតែមិនបោះបង បងគាត់លើកទឹកចិត្តបង គាត់បង្ហាញពីផ្លូវដែលត្រូវដើរបន្តរ  បងពីជាស្អប់ខ្លួនឯង វប្បដិសារី នៅស្អិតជាមួយបង ពេញមួយជីវិត បើសិនជាបង មិនភ្លើតភ្លើន ទេម្លេះ រឿងនេះ ក៏មិនកើឡើង ចំពោះគ្រួសារទាំងសងគឺពួកគាត់មិនដឹងទេ
តារា:បន្ទាប់មក???
សិទ្ឋិ;   បងទទួលយកនៅផលកម្មនេះ បងចាប់ផ្តើមក្រោឈរម្តងទៀត បង គូរវាសពីផ្លូវដែលត្រូវដើរ បន្តរ តែអ្វីដែលបងត្រូវដោះស្រាយ  មុនគេ គឺជានារីម្នាក់ដែល នៅតែអភ័យ និងនៅតែទទួលយកបង
តារា: ហ៊ឺមគាត់ពីជាមានស្នេហ៏ពិតមែន​
សិទ្ឋិ;   បាទ តែបងគ្មានសំណាង និងរួមដំនើរជាមួយគាត់ បងសម្រេចចិត្តបែកគ្នា
តារា: បែកគ្នា? ហេតុអី?
សិទ្ឋិ;   អូនគិតថា អ្នកជំងឺដូចបងអាចស្វែងរក ក្តីសុខអោយនាងបានទេ…………បងបានបាត់បងគ្រប់យ៉ាងទៅហើយ បើសិនជារឿងចុងក្រោយដែលបងបានធ្វើ នេះ អាចជាផ្លូវនាំអោយនាង មានអនាគត់ បងសុខចិត្តទទួលរងកម្មនៅអំពើរបាប ដែលបងបានធ្វើកន្លង វាសំណាស់ទៅហើយ ដែលធ្លាក់មកលើបងជាអ្នកទទួល តែម្នាក់
តារា: ចុះ ពេលនេះ ?
សិទ្ឋិ;   នាង កំពុងតែរស់នៅមានក្តីសុខជាមួយស្វាមី នៅឯកាណាដា មានកូន២ ហើយ វាជាសុភមង្គលពិតរបស់បងដែបងបានឃើញមនុស្សស្រីដែលបងស្រលាញ់ មានស្នាមញញឺម
តារា:  ចុះ អ្នកផ្ទះបង ?
សិទ្ឋិ;   ដូចបងនិយាយមុនដំបូងពិបាកទទួលណាស់តែ បន្ទាប់មកគ្រប់យ៉ាង បានល្អប្រសើរ ម៉្យាង គ្រួសារបងជា ពេទ្យ បងប្រុស បងជាវេជ្ចបណ្ឌិត បងក៏ជាពេទ្យ ប្អូន ស្រី៏ជាគិលានុបដ្ឋយិការ ពួកគាត់ទទួលយកការពិត ម៉ាកប៉ាបង​គាត់ចាស់ហើយៗ អ្វីដែលបងត្រូវធ្វើ គឺមើលថែរខ្លួនឯងអោយល្អ មើលថែរប៉ាម៉ាកបង គាត់ចង់ឃើញបង មានសុខភាពល្អ មួយទៀត អោយបងនៅជាមានដង្ហើម បងនៅតែបម្រើការលើវិស្ស័យ នេះ ចែករំលែកនៅបទពិសោធន៏ជិវិត លើកទឹកចិត្ត ធ្វើរការសង្គមនេះ អោយដល់ដង្ហើមចុងក្រោយ បងគ្រាន់តែប៉ន់ផ្សង សូមលាងកម្មពារជាតិនេះ ដែលបងបានសាង លើក្មេងស្រីៗ ច្រើនរាប់មិនអស់ សូម អហោសិកម្មអោយបង ផង……………………………
តារា:   បងពិតជារឹងមាំណាស់
សិទ្ឋិ;   ទេ បងជាមនុស្សដែលទន់ជ្រាយបំផុត បងខ្លាចបំផុតនៅ ភាពឯកការ តែលទ្ឋផល គឺបងត្រូវដើរលើផ្លូវជីវិតដែលមាន ដែនកំណត់នេះ តែម្នាក់ឯង
តារា:  ទេ បងមិនមែនម្នាក់ឯង ទេ នៅមានក្រុមកូនសិស្ស នៅមានក្រុមការងារ នៅមានអ្នកជំងឺជាច្រើនទេ ដែលស្រលាញ់នងគោរពបង
សិទ្ឋិ;   មិនបាច់ព្យាយាមលើកទឹកចិត្តបងទេ វាជាការល្អ តែ ពួកគេនិងមិននៅជាមូយយៀងរហូតនោះទេ វាខុសស្រឡះពីអូន
 តារា:   (ខ្ញុំ ញញឺម បែបស្ងួត មើលទៅគាត់ ) ស្នាមញញឺម និងសុភម្គលដែលមើលឃើញពីខាងក្រៅ  មិនមែនសុទ្ឋ តែ ផុសចេញពីក្តីសុខខាងក្នុងនោះទេ គ្រប់កាយវិការរបស់មនុស្ស ពិតមិនបានស បញ្ជាក់ពៅសណ្តានចិត្ត របស់បុគ្គលទាំងស្រុងនោះទេ វាសនាមនុស្សមិនដូចគ្នា កម្មពារ ពិតជាមានមែន មិន​ចាំជាតិក្រោយនោះទេ…………………………………………


ព្រឹកព្រលឹមស្រាងៗ ខ្ញុំ និងបង រាត្រីក្រោកមុនគេតែម្តងមិនទាន់ ទាំងដុសធ្មេញ ផងនាំគ្នា រត់ពេញ ផ្លូវ នៅទីនេះ រត់មា បែកញើសនៅមិនទាន់ ឃើញឡានមួយផង មានពេលខ្លះឆ្ងល់ដែរ ចុះ បើមានការអីគិតមេចទៅ ទំរាំទៅដល់ផ្លូវជាតិក៏ត្រូជាចំនាយពេលជាង១ម៉ោងដែរ……… ក្រោមសូរិយា រះចេងចាំងមកលើផ្ទៃសមុទ្រ ប្រៀបដូចគ្រាប់ពេជ្យ ភ្លែកផ្លែក ដូចពេជ្រ ប្រុសលល្អរបស់ខ្ញុំ ប​ង្អាក់ដំនើរ ឈរត្រឹង ញញឹមសមុទ្យ កាន់ដៃខ្ញុំជាប់
រាត្រី; បងចង់អោយអោយពួកយើងមានពេលវេលាល្អៗបែបនេះរហូត
(ខ្ញុំ ញញឹម តបគាត់  ដោយភាពកក់ក្តៅ ភ្លេចខ្លួន ថាពេលនេះ ខ្លូនកំពុងតែមានកំហុស ធំមួយ ជាប់នឹងខ្លួន គិតមកវិញ រាង រាង មិនដឹង  មិនដឹង យាយថាមេចទេ )

ជួយជួយៗ (សំលេងខ្សេវៗ ស្រេកចេញ ល្វើយៗ ជ្រុងម្ខាងនៃ ចំការដូងខាងមុខ )
 ជួយ ជួយ ផង
សម្លេង របស់បុរសវ័យកណ្តាល ម្នាក់ស្រែកអោយជួយ សភាពគាត់ដូចជាឈឺចាប់ខ្លាំងណាស់ ជើងរបស់គាត់ម្ខាង មុតរយះវែងខ្លាំងណាស់ ជាមួយ និងស្នាមកោសរលាត់ តាមដៃ មុខ តិច
រាត្រី; ពូ ពូ (រាត្រីរត់ចូលទៅបីគាត់ឡើង ដោយមិនបានគិតពីសុវត្តិភាពផ្ទាល់ខ្លួន ទាំង ខ្លួនបានដឹងទៅហើយ ថាគាត់មានផ្ទុកមេរោគ )
តារា: ឈាម ច្រើនណាស់ (រាត្រី ហែកអាវ ខ្លួនឯង រុំជើងគាត់ដើម្បិឃាត់ឈាម ចំនែកខ្ញំវិញយកទូរស័ព្ទ ដើម្បីខលរកជំនួយ ព្រើពេលនេះ ពួកយើង នៅរាងឆ្ងាយបន្តិច ពីកន្លែងសម្រាក់ រាត្រីព្យាយាម សម្រលចលនា បេះ ដូងជូនគាត់ ព្រោះមើលទៅគាត់ ដូចជាខ្សោយខ្លាំងណាស់ ព្រោះតែឈាម ហូរច្រើនពេកហើយ ខ្លួន របស់ រាត្រីប្រឡាក់ឈាមគាត់ ពាសពេញ ខ្លួន គាត់ មិនអោយខ្ញុំចូលចិត្តនោះទេ……………)


.
.
.
.
.
.
កន្លងទៅ ២អាទិត្យហើយ នេះ ដែលពួកយើងទាំង២ មិនសូវបានជួបគ្នា បើទៅជួបគ្នា ក៏មិនសូវមានអ្វីនិយាយច្រើនភាពផ្អែមល្ហែម ក៏កាន់តែឃ្លាតឆ្ងាយ ក្តីប្រងើយកន្តើយ បានចូលមកជ្រៀត ជំនួសតំនែងនៃភាពផ្អែមល្ហែម ខ្ញុំមិនយល់ថា គេកំពុងតែកើតអី តាំងពីថ្ងៃ​ដែលត្រឡប់មកពីកំពង់សោមវិញ គាត់ប្រែជាស្ងៀមស្ងាត់ គាត់បន្ទោសខ្លួនងរហូតដែលមិនអាចជួយ បុរសដែលធ្លាក់ពីចុងដូងនោះទាន់ពេល…….

តារា; ជំរាបសួរមីង រាត្រីនៅផ្ទះទេ
ម៉ាក់រាត្រី; អូ តារា មោះចូល មក ចាំតិច មីង រួចដៃលូវអាយ
តារា; បាទមីង (ថ្ងៃនេះ ខ្ញុំឡើងមកកំពត មកស្រុកកំណើត ដាក់ច្បា់លោះងមកតែម្តង មិនមែនមកលេងអ្នកផ្ទះឬ នឹក បងភារុណទេ គឺមកតាមរកស្នេហ៏ គាត់ថាមកលេងផ្ទះ តែ២ ឬ៣ថ្ងៃទេ តែនេះ ជាងមួយអាទិត្យហើយ នៅមិនទាន់ឃើញឡើងទៅវិញទៀត ខលចូល មិនលើក ឆាត Seen មិនតបមិនដឹងកើតអី អោយប្រាកដ ដឹងថាគាត់មិនរីករាយ មិនសប្បាយចិត្ត និងរឿងដែលកើតឡើងនៅថ្ងៃនោះ )
ម៉ាក់រាត្រី;  សួរស្តីក្មួយ ខានជួបមួយរយះ ហើយ មីងរកខលទៅក្មួយដែរ ប៉ុន្មានថ្ងៃនេះ តែរវល់ និងព្រួយចិត្ត​ ផង​មិនដឹងរាត្រី កើតអីទេ ក្មួយ​ ស្ងាត់ មុខស្រពោន មិនស្រស់ សោះ​​មីសួរគេមិនឆ្លើយ ដល់ថ្ងៃត្រូវទៅវិញហើយ មិនព្រមទៅ ការងារមិនដឹងមេចទេ រៀនជិតចប់ហើយ
តារា; មិនអីទេមីងចាំខ្ញុំជជែកជាមួយ គេខ្ញុំ ស្និទស្នាលគា្ន ប្រហែលមានរឿងខ្លះគេអាចលាក់មីង ព្រោះតែមិនចង់អោយមីងពិបាកចិត្ត ទេដឹង តែខ្ញុំ ដឹង វាមិនធ្ងន់ធ្ងរទេ កុំបារម្មណ៏អី គ្រាន់តែអន់ចិត្ត និងខ្លួនឯងដែលមិនអាចជួយ អ្នកជំងឺថ្ងៃមុនបានទាន់ពេល……………….
ម៉ាក់រាត្រី;  HMMMMMMM មីងសង្ឃឹមចឹងចុះ ចឹង ក្មួយសាក់លួងៗគេមើរ គេនៅក្នុងបន្ទប់ ម្នាក់ឯង ស្មានេះហើយមិនទាន់ឃើញចុះមកញាំអីទេ
តារា; បាទមីង





            ខ្ញុំបោះជំហានឈានចូលទៅក្នុងផ្ទះ តាមទ្វាចំហៀងជំនួស ព្រោះថាផ្ទះនេះ នៅខាងមុខ គឺសម្រាប់អ្នកជំងឺ មានទូរថ្នាំ និងគ្រែអ្នកជំងឺ៥គ្រែ ម៉្យាងផ្ទះនេះមិនស្ងាត់ទេ នៅមានអ្នកនៅជាមួយ និងគ្រូពេទ្យ ២នាក់ទៀត ផងដែរ នៅជាជួយមុខរបរ ម្តាយរបស់រាត្រី មុខរបរទាំងនេះ គឺនឹងធ្លាក់មកលើកូនប្រុសម្នាក់នេះ ជាអ្នកគ្រប់គ្រង់…………………ច្រក់ទ្វាចំហៀងផ្ទះ នាំខ្ញុំ ចូលទៅ ធ្លាខាងក្រោយដែលមានរបងមួយជាន់ទៀត គ្រាន់តែខ្ញុំ ចូលទៅដល់ភ្លាម ពូកឆ្កែបាក់ហ្សែរ ២ក្បាល ហកមកទទួកតែម្តង មួយឈ្មោះថា អាមាន មួយទៀតឈ្មោះថា អាមែន មានពួកវាទុកគ្រាន់ការពារផ្ទះ ឆ្កែទាំង២នេះស្គាល់ខ្ញុំច្បាស់ដូចថ្ងៃ រកបក់កន្ទុយផង លិទ្ឋផង ស្វាគមន៏ណាស់ មើលទៅវាដូចរីករាយណាស់ ចឹង តាមមើលវាមិនដឹងថាម្ចាស់វា ពិបាក់ចិត្តបែបណាទេមើលទៅ….ខ្ញុំ បន្តរជំហានមួយដើរចូលទៅក្នុងផ្ទះវីឡាតូចមួយ ដែលទើបតែសង់ហើយ ជាង២ឆ្នាំទេ នៅជាន់ទី៣ ជា Rooftop ដែលមានកូនកញ្ចុះ មួយ រួមទាំងសួនតូចមួយផងដែរ ពីRooftop យើងអាចមើលឃើញសមុទ្របានយ៉ាងងាយ មិនប្រាប់ក៏អាចទាយបានដែរថា អាស្ទាយ​ចឹងចឹងអី មានតែរាត្រីហ្នឹងឯងជាអ្នកកុហ្មង ហ មិនដែលចាស់នឹកឃើញម៉ូតហ្នឹងទេ នៅជនបទ ហើយអ្នកអោយគំនិតមានតែញុមនឹងឯង ព្រោះជាអនាគត់កូនប្រសារហ ហាហាហាហ ហ៊ើយ គួរតែប្រញាប់ទៅរកម្ចាស់ផ្ទះវិញប្រសើរជាង……………..ក្នុងផ្ទះស្ងាត់ជ្រាប ការរៀបចំតុបតែង នៅតែដដែល អ្វីដែលប្លែកនោះទេ ផ្ទះពេទ្យចូលមកគឺផាសុភាពតែម្តង ខ្ញុំ បោះជំហាន មួយៗឡើងជាន់ខាងលើ សំដៅទៅរកម្ចាស់បន្ទប់ សំលេង ក្អក់របស់ប្រុសសង្ហា បានផ្តល់ជាសញ្ញានៃវត្តមានរបស់គាត់…………………ខ្ញុំស្ទុះហ្វឹង រត់ទៅឧបគេពីក្រោយ ដោយក្តីរលឹក នឹងបារម្ម ប្រុសល្អ បែរមកឧបខ្ញុំ អង្អែលក្បាលថ្នមៗ សំលេងបេះដូង រន្ថើនឡើងជំនួសដោយការរៀបរ៉ាប់ នូវការបារម្មណ៏………………….
តារា: បងស្លែកម្លេះ? កើតអី​ម៊េចមិនទៅវិញ ម៊េច បងមិនតបឆាត មិនលើកទូរស័ព្ទ ហេតុអីទុកខ្ញុំចោល (ខ្ញុំចាប់ដៃកាត់ជាប់ ពួកយើសម្រូតខ្លួនអង្គុយ​នៅហ្នឹង​គ្រែក្តាងឺ ដោយថ្មមៗ ប្រអប់ដៃលោគ្រូពេទ្យត្រជាក់ស្រេប បបូរម៉ាត់ប្រែជាស្លេក កែវភ្នែកទាំងគូរក៏លែងថ្លា ) បងក្តៅខ្លួនណាស់ ខ្លួនជាពេទ្យម៊េចក៏បណ្តោយខ្លួនឯងអោយទៅជាបែបនេះទោវិញ? (គាត់មិតបអីសូម្បីតែមួយមាម៉ាត់) បងកើតអីៗ យើងអាចជជែកគ្នាបានហើយមែនទេ? មានរឿងអ្វីអោយប្រាកដ បងនិយាយមក ពេលនេះ​មានតែ២ នាក់យើងតែប៉ុននោះ (ខ្ញុំ ចាបអង្អែលដៃគាត់ថ្មម ជាមួយនិងការញញឹមលើកទឹកចិត្ត លើកនេះ មិនដឹងមានអ្វីកើតឡើង ទើបគាត់បាក់ទឹកចិត្តខ្លាំងបែបនេះ )
រាត្រី;  យើងបែកគ្នាទទៅ


តារា: បែកគ្នា??? (ព្រះអើយ បេះដូងខ្ញុំ ស្ទើរតែលោតចេញក្រៅ ឈាម​ច្រាលឡើងលើ​ ដង្ហើមដកសឹងតែមិនដល់គ្នា ទឹកភ្នែកហូរ ដណ្តើមគ្នាស្រក់​ប្រជែង ​រយលានសំនួរដែលខ្ញុំ​ពិបាកនឹងហាម៉ាត់សួរ ) ហេតុ ហេតុអី???
រាត្រី;  អូនដឹងខ្លួនច្បាស់ណាស់ (គាត់ងើបចេញ ពីខ្ញុំ ដើរសំដៅទៅបន្ទប់ ខ្ញុំរត់ទៅពាំង ទ្វាជាប់ រាត្រីប្រឹងរុញច្រានខ្ញុំចេញ)
តារា: ទេបងបើទោះជាអូនខុស ក៏បងត្រូវតែ ប្រាប់ពីហេតុផល អោយអូនអោយច្បាស់សិនដែរ តើ តើវាអយុត្តិធម៏សម្រាប់អូន ដែលសុខ ខុសបងធ្វើបែបនេះ អូន ឬបង បង​មិនអាសូរ នៅចិត្តស្រលាញ់អូនទេ ឬ ឬ បងភ្លេចអស់ហើយ បងនិយាយមក តើអ្វីទៅបានជាធ្វើអោយប្រែប្រូលភ្លាមៗបែបនេះ ឬ បងគិតថា ក្តីស្រលាញ់នេះ វាទន់ជា្រយខ្លាំងណាស់មែនទេ ម៊េចក៏បងទុកស្នេហាមួយនេះ ដូចជាសម្រាមបែបនេះទៅវិញ​ ??? បងឆ្លើយមក (ខ្ញុំ ស្រែកដាក់គាត់ខ្លាំង កម្លាំងដៃ ទាំងទ្វេរបស់ខ្ញុំ វាយគាត់ចាំ ដើមទ្រូងខ្លាំងៗ សម្រែកនៃការឈឺចាប់ នៅពេលដែលមនុស្សដែលខ្លួនស្រលាញ់ស្មើរជីវិតសុខៗ ក៏សុំបែក តើអ្នកអាចទទូលយកបាន ???)

បង ៗ បង ជួយផង ជួយផង ម៉ាក់ ៗ (ខ្ញុំរឹតតែភ័យជាមុនទៅទៀត បងរាត្រី សុខ ក៏ដួលសន្លប់មកលើខ្ញុំពេញទំហឹង)…………………………


  អរគុណបាទ នុវការចំណាយពេលរបស់មិត្តអាន ជួបគ្នា នៅភាគទី៥ ទៀតណា... ណារ័ត្ន ឃូល!





កំសាក

សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ខាងក្រោមនេះ ជាសំណេរសាច់រឿងមួយរបស់ មិត្តអ្នកអានម្នាក់ បាន​រៀបរាប់មកកាន់ខ្ញុំ នូវអនុស្សាវរីយ៏ ដ៏ល្អដែ...