Saturday, April 7, 2018

គូរស្នេហ៏ឥតព្រៀង ភាគទី១ ដល់ ចប់


            សួរស្តីមិត្តអ្នកអាន នេះជរឿងភាគថ្មីដែលខ្ញុំទើបតែបញ្ចប់រូច សុំទោសរឿងយឺតតិចហើយ ណា ព្រោះ២អាទិត្យនេះក្រពះធ្វើ ទុកពេក​។ សង្ឃឹមថាអ្នកនឹងរីករាយជាមួយនេងរឿងថ្មី​ដែលលើកនេះខ្ញុំបានបន្ថែនូវរស់ជាតិជីវិតខ្លះទៀត មានទាំងសប្បាយ ផ្អែម ល្វីង នឹងទឹកភ្នែក នៅលាយលំ។ សង្ឃឹមថាមិត្តនឹងរីករាយនៅភាគថ្មីនេះណា :) 

និពន្ឋដោយ: ណារ័ត្នឃូល

Page: MSM ប្រលោមលោកស្នេហ៏ 
​​​                                           
                                                   គូរស្នេហ៏ឥតព្រៀង 


ជីវិតរស់នៅទីក្រុងម៉្យាងដែរ ជីវិតហ៊ីហាឡូយឆាយ មិនបែចខ្វល់អីទេ ដើរ លេងប្បាយ តែអត់ចេះផឹករេ ស្រីក៏អត់ដែរ អូបាយអស់ស្ទះហ្មងហ្នឹងណា។ បើនិយាយ​ពីរឿង​រៀនហាហាហាហ មិនបែបនិយាយទេ ខ្ញុំមិនចូលចិត្តសោះឡើយណា ប៉ុន្តែរៀនមិនដែរធ្លាក់ទេ  បើពិន្ទុវិញ​ហេ ហាហាហាហបាន មាជាប់ មាជាប់។ និស្សិតឆ្នាំទី៤ ហើយនៅឡប់ៗទៀតខ្ញុំ ឆ្នាំនេះ អាយុ ២២ ឆ្នាំ  ហើយត្រូវប្រឡងចេញ ម៉ាក់ថា​បើប្រឡងជាប់ពិន្ទុល្អ អាចមានឩកាសជិះឡាន……លឺចឹងហើយសូរស្លាប់ប្រឡង ទាល់ តែជាប់  ហ្នឹងតែពិន្ទុ មិនហ៊ានធានាទេ ម៉ាក់អឺយ។ យាយពីរឿគ្រួសារវិញ ខ្ញុំជាកូនពៅហើយ មានបងប្រុសដល់តែ២ នាក់​គ្មានស្រីមួយទេ បងៗគេមានការងារធ្វើគ្រប់ៗគ្នាអស់ហើយ បងច្បងមានគ្រួសារហើយ កូនមួយ ចំនែកបងទី២ ភ្ជាប់ពាក្យហើយ នៅចាំតែថ្ងៃរៀបការទេ ឆ្នាំក្រោយ ។ គ្រួសារខ្ញុំមិនស្ងាត់ទេ បើមានគ្នាមា គគក ចឹង ព្រោះម៉ាកប៉ាមិនចង់អោយបែកផ្ទះ ។ មិត្តវិញឆ្ងល់ទេ? ខ្ញុំដើរលេង សប្បាយ ចាយលុយ រៀនមិនពូកែ ហើយគ្មានអ្នកណាថាអោយ? ហាហាហតាមពិតទៅ​មិនមែនមកពីកូនពៅទេ គឺមកពីខ្ញុំមានជំងឺបេះដូង ដូចច្នេះមិនអាចទទួលរឿងរន្ឋត់ ឬមិនស្បាយចិត្ត ទេ  ដូច្នេះអាចមានរឿង ទើបពូកគាត់ថ្នមបែបនេះ ។ ថ្វីត្បីតតែខ្ញុំដើរលេង រៀនមិនពូកែ តែមិនដែរនាំរឿងចូលផ្ទះ បំផ្លាញម៉ែឳទេ  ស្រលាញ់នឹងគោរពួកគាត់ណាស់។ តាមពិតទៅអ្នកដឹង បានដឹង ការសើច សប្បាយ លេង ច្រើន ជាមនុស្សកម្លែង សំរាប់គេឯងសើចនោះ វាមិនមែនជាចរិតពិតនោះទេ មកដល់ថ្ងៃនេះ មិនមានស្នេហា​ក៏ជាហេតុផលមួយដែរ  អូខ្ចិលរៀបរាប់ណាស់ ចាំពេលក្រោយចាំប្រាប់ណា។

ភាគ១
             ថ្ងៃនេះចូលឆមាសថ្មី រាងស្ងាត់តិចព្រោះមិនទាន់អស់ចំហាយ ចូលឆ្នាំបែប?មានសិស្សប្រហែលមិនដល់៣០​នាក់ផង មករៀន បើក្រុមខ្ញុំវិញ បើឃើញមួយ គឺឃើញទាំងអស់ ហើយ។ អង្គុយម៉ាព្រឹកហើយ យូម៉េះ ពួកនេះអត់ទាន់មក ទៀត ឃើញតែក្រុមស្រីៗ។ ម្នាក់ៗមកវិញសក់ក្រហមអស់លីង គេសប្បាយចូលឆ្នាំ អួតតែ សៀមរាប  ហាហាហ សៀមរាបៗៗ រីឯ ឯងវិញចាំផ្ទះអត់បានទៅសោះ  មិនអីទេ ដើររហូតហើយ  ខែចូលឆ្នាំ អោយអ្នកផ្ទះដើរ ខ្ញុំចាំផ្ទះក៏មិនអីដែរ។ 
ចន្ថាហេយ ពិសិដ្ឋ សួរស្តីឆ្នាំថ្មីណា មុខចាស់ជាងមុនបែកគ្នាមួយឆ្នាំហាហាហា
ខ្ញុំ: (អឺជួបមុខ បាញផ្លែតហ្មង )ចេះតែយាយ​ហើយ​ យាយប៉ិ យើងហ្នឹងក៏ចឹងដែរ មើលមុខខ្លួនអែងមើរហាហាហ អូ សានសាន យាយប៉ិសក់សេះ ហ្នឹងទៅណា ហើយ? មិញខ្ចីទូរស័ព្ទខ្ញុំ​​      ខ្ញុំចង់CALL ទៅអាពីរនាក់នោះតិច វា​មករៀនអត់  ?
ចន្ថា: សាន សាន ទៅទិញសៀវបាត់ហើយ នៅជាន់ក្រោម  មួយ ស្រីនាង ហក យក​ទូរស័ព្ទខ្ញុំCALL​សិនទៅ ក៏បានដែរ។
ខ្ញុំ: អូមិនអីទេណា​ ចាំមើលតិចសិន (ម៉ាថ្នាក់ សិស្ស ៦០នាក់ ប៉ុន្តែសិ្នតស្នាលមានតែមាននាក់ហ្នឹងទេ ស្រី៣នាក់ហ្នឹង​ឆ្នាស់ៗណាស់ តែគួអោយលាញ់ ចិត្តបានណាស់ម្នាក់ៗ )

ខ្ញុំ: ហេយៗៗៗ​ ឆាយៗៗៗគ្នានៅនៀក យូមេះហា?
ឆាយ: ហាក មេចដូរកន្លែងចឹង អង្គុយគៀនចឹងពិបាកមើលណាស់ ណា​
ខ្ញុំ: អឺអង្គុយគៀនហ្នឹង ហើយគ្រូមើលមិនសូវឃើញ អាឆ្គួត អាចឆ្លៀត ខ្ជិលបានខ្លះ 
ចុះហ្ហែងយូម៉េះ ហា​?
ឆាយ: អញថាអត់មកទេ តែយាយមួយហ្ហែងហើយ​ក៏មកទៅ ​មានណាគេរៀនទេថ្ងៃដំបូងចឹងហ
ខ្ញុំ: អានេះចេះតែមកៗ មក មានអីខាត ថ្ងៃដំបូងហ្នឹងហើយសំខាន់ បានស្តាប់ព័ត៏មាន អាឡប់
ចន្ថា២នាក់នេះខ្ចិលដូចគ្នា តែពិសិដ្ឋយាយត្រូវ តើ ហាហាហហា
សាន សាន: អែក សិទ្ឋ នេះទូរស័ព្ទសងវិញ អរគុណណា​
ខ្ញុំ: បាទយកទៅ ដុសស្លែហ្មង ហ្នឹងមីចែ    អូយ ឈឺណាស់ ណា ជាំហើយ
សាន សាន : ចា សួរស្តីឆ្នាំថ្មី ណា​
ខ្ញុំ: (យ៉ាប់ ហ្មង ) ឆ្នាំថ្មីស្នាមជាំមួយ​បាត់ អត់ស្អាតហើយ ចរិកអាក្រក់ទៀត កាចហួស
សានសានចា ម៉េចដែរ?
ស្រីនាង បាន បាន គ្រូមកហើយ ចូលៗ យើង តោះៗៗៗ

            លោកគ្រូManagementនេះ សង្ហាគួរសម មើល ទៅទាក់ទាញដល់ហើយ ចាស់cute ដោយសារថ្ងៃនេះជាថ្ងៃដំបូង គ្រូមិនបង្រៀនអីទេ គ្រាន់តែរៀរាប់ពី ច្បាប់វិន័យ អីហ្នឹង​។

លោកគ្រូ: Ok ដូច លោកគ្រូបានជំរាប់ដល់ប្អូនៗ ចឹងណា ត្រូវគោរពវិន័យទាំងអស់ គ្នាណា សិស្ស:បាទ
លោកគ្រូ: ដោយសារតែប្រធានថ្នាក់ប្រុស ម្នាក់ ទើបតែដូវេនចេញទៅ​វេនយប់ ដូច្នេះ យើងគួរធ្វើការបោះឆ្នោតជ្រើសរើស ប្រធានថ្នាក់ថ្មីសំរាប់ថ្នាក់យើងអូខេ? មានអ្នកស្ម័គ្រ
ចិត្តទេ?
ចន្ថា:ពិសិទ្ឋលើកដៃ លឿន លឿនៗឡើង
ខ្ញុំ: (តយូ)អត់ទេៗៗៗ មានប្រធានថ្នាក់ណាឡប់ៗ​ដូចខ្ញុំចឹងហា​
សានសានខ្ញុំគិតចឹងដែរ ……
ខ្ញុំ: (មីចែនេះ ប៉ិនហ្មងហ្នឹងហា)ឆាយទៅ នៅចាំអីទៀត
ឆាយ: មិនទេ​ ហ្វើយ
ស្រីម៉ៅគ្រី លោកគ្រូ បងគ្រី
ភ័ក្រ: បាទលោក​គ្រូ គ្រីអាច លោកគ្រូ
ខ្ញុំ: (មែនហ្នឹង អាប៉ិន ហ្នឹងបាន សំជាប្រធានថ្នាក់) លោក គ្រូ ណាគ្រី
សិស្ស:​ មែនហើយ លោកគ្រូ
លោកគ្រូ : OK ណាគ្រីឡើងមកលើមក យើងធ្វើការបោះឆ្នោតណា អ្នកណាពេញចិត្តឲ្យគ្រីធ្វើជាប្រធានថ្នាក់ជំនួស សុវណ្ណប្រធានថ្នាក់ចាស់ លើកដៃ។

            ម្នាក់ៗពេញចិត្តពេល បានគ្រីធ្វើប្រធាន​ មានអីអាប៉ិហ្នឹង រៀនពូកែ រស់រាយ ចិត្តល្អ ហើយសង្ហាទៀត ខ្ញុំក៏ពេញចិត្តដែរ។

លោកគ្រូ: ចឹងសំរេចថាគ្រីជាប្រធានថ្មីហើយ ណា។
ណាគ្រីបាទអរគុណ​ លោកគ្រូ អរគុណមិត្តរួមថ្នាក់ អរគុណចំពោះការជឿជាក់មកលើខ្ញុំ។ ខ្ញុំសូមប្តេជ្ញាថា នឹងធ្វើជាប្រធាន ថ្នាក់ដ៏ល្ឡសំរាប់អ្នកទាំងអស់គ្នា។
សំលេងទះដៃកងរំពងស្វាគមន៏ដល់គាត់​​​     គាត់មានចរិតល្អចេះឩនលំទោន មុខមានអំណោយទាន ណាស់ ខ្ពស់ស្រលះតែទាស់ស្គមតិច។ ហ៊ើមិនអាចទេ យ៉ាបហ្មងគិតដល់ណាហើយហ្វី ?
            មើលមេឃស្រទុំ នឹករឿងចាស់ៗ មានមិត្តភក្តិឡប់ៗ ម៉្យាងដែរ  នឹកពួក ដល់ហើយ។​​ លឿនណាស់មិនទាន់ដឹងអីផង ជីវិតជានិស្សិតត្រូវបានបញ្ចប់ហើយ បែកពីមិត្តភិក្ត យូៗជាប់គ្នាម្តងម៉្យាងដែរ។ ឥលូវ បើទោះជារៀនចប់ក៏អត់ដឹងធ្វើអី អ្នកផ្ទះមិនអោយធ្វើការអោយគេទេ។ ម៉ាក់គាត់ថា សំរាកសិនទៅ មួយឆ្នាំនេះចាត់ទុកថាHoliday ទៅកូន។ OK holiday ក៏ holiday ដែរ ពីមុនរៀន​នៅសាកលវិទ្យាល័យពេលព្រឹក ពេលថ្ងៃនៅផ្ទះជួយលក់ដូរម៉ាក់​នៅផ្ទះ​(នៅផ្ទះលក់ចាហ៊ួយបោះដុំ)ប៉ុន្តែនៅតែឆ្លៀតចេញទៅក្រៅបាន តែលូវមានឡាន ទំនេរពេក អត់ដឹងទៅណា​បើមិត្តខ្ញុំគេរវល់ការងារអស់ហើយ ។​ខ្ញុំពិតជាចង់ធ្វើការណាស់​ចង់ប្រើចំនេះដឺងខ្ញុំ  ប៉ុន្តែហ៊ើយ ឩស្សាឈឺចឹង ធ្វើការអោយគេម៉េច ជីវិតអើយ ជិវិត មានគ្រប់មុខ​។​ ជីវភាពមិនហូហ៊ៀទេ តែគ្រប់គ្រាន់ដែរ  អ្វីដែលខ្វះគឺសុខភាព​  ពិបាកដល់ ហើយណ? ​ឩលោកតាអឺយ បើសិនជាខ្ញុំត្រូវចាកចេញនៅថ្ងៃណាមួយមែន សុំអោយខ្ញុំបាន ស្គាល់ ស្នេហា ពិតម្តងក្នុងឆាកជីវិតផង មក​លោក​ សាធូបៗៗ។

សារភាពថាខ្ញុំស្រលាញ់ប្រុស តែពិបាកដែលហ្នឹង ស្នេហាហ្នឹង ដូចជាចង្អៀត ណាស់  OK​តាមដំនើរទៅ ប្រឹងធ្វើបុណ្យសន្សំកុសល កុំអោយមានជំងឺជាប់ខ្លួនចឹងទៀត។

ម៉ាក់ :ពិសិទ្ឋកូន កូនសិទ្ឋ
ខ្ញុំ: បាទម៉ាក់ កូននៅទីនេះ ម៉ាក់មានការអីម៉ក់?
ម៉ាក់: ស្អែកម៉ាក់ចង់ទៅលេង ផ្ទះអ៊ុំឯងនៅកំពត ម្តង ជាមួយប៉ាកូន ណាកូន កូនទៅទេ ?
ខ្ញុំ: បាទ? បាទទៅម៉ាក់ អផ្សុកដែរហ្នឹង ចុះអត់លក់ទេហ ម៉ាក់?
ម៉ាក់: បងកូន នឹងគូដណ្តឹងគេ អ្នកធានាមើល ដូច្នេះយើងដើរលេង ម្តង ម៉្យាង គេសំរាក់ច្រើនថ្ងៃ ខែ៥ នេះ ណា។
ខ្ញុំ: អូបាទ ម៉ាកចេញទៅម៉ោងប៉ុន្មានដែរ ម៉ាក់
ម៉ាក់ :ពីព្រលឹមតិចទៅ បានត្រជាក់ផងណាកូន
ខ្ញុំ: បាទ ម៉ាក់ កូននឹរៀងរៀបចំឥវ៉ាន់ មិនអោយយឺតទេព្រឹកនេះ

តាមផ្លូវអូយ ស្អាតដល់ហើយ ខានមក២​ទៅ​៣ ឆ្នាំហើយ ទេសភាពស្រស់បំព្រង​។
សងខាងផ្លូវសុទ្ឋតែភ្នំ ខៀវស្រងាត់ ត្រជាក់ភ្នែក ណាស់ មានអារម្មណ៏ស្រស់ស្រាយ ណាស់។ ខ្ញុំកើតមានចិត្តចងរស់នៅជនបទ ដល់ហើយ។
         ភ្លេចៗខ្ឡួនមកដល់ផ្ទអ៊ុំមាន គាត់ជាមនុស្សម៉ត់ចត់ណាស់ តែចិត្តល្អជាទីគោរពរបស់អ្នកផង។ ផ្ទះបុរាណធំដល់ហើយ សង់ពីឈឺ ខ្ពស់ពីដី ៣ខ្នង សព្វថ្ងៃនៅតែពីនាក់ប្តីប្រពន្ឋទេ កូនស្រីគាត់មានប្តី ទៅរស់នៅអូស្ត្រាលីបាត់ហើយ លឺថាឆ្នាំក្រោយមកវិញដើម្បីមើថែរពួកគាត់វិញ ព្រោះពួកគាត់ចាស់ៗ ហើយ ចំនែកឯកូនប្រុសគាត់ស្លាប់បាត់ហើយ ដោយសារឩប្បដិហេតុ ។ ឈើពីដើម រលោងស្រិល ពេលស្ទាប់ទៅត្រជាក់ស្រិប​ ក្បែរផ្ទះគាត់មានស្រះឈូកធំមួយ ដែលមានផ្កា រីកស្កុះស្កៀយ គួរអៀយចង់គយគន់ណាស់ មិនណាយទេ ខ្ញុំចូលចិត្ត នៅជិតនោះនៅ មានដើំម​ ម៉ាក់ប្រាំងធំមួយដើមទៀតណ សុទ្ឋតែផ្លែ ។
 ផ្ទះអ៊ុំមាន នៅជាប់ នឹងផ្លូវលំ។ ដូចច្នេះមិនស្ងាត់ទេ មានឡានម៉ូតូបើក កាត់ហូហែរ។ គាត់មានចំការ ផ្លែឈើ ចែកល្ហុង ល្មុត ខ្នុរ​ ស្វាយ និង​បន្លែ ទៀត ច្រើន ណាស់។​សព្វថ្ងៃលក់ដូដំណាំ ដឹងចាយទៅណាអស់ មានឡានមកដឹកដល់ផ្ទះ អាច់ផ្តល់ការងារដល់អ្នកភូមិ ចឹងហើយបានអ្នកភូមិស្រលាញ់គាត់ ។ពួកគាត់ ពីរនាក់ប្តី ប្រពន្ឋប្រឹងធ្វើបុណ្យណាស់ ដើម្បីបញ្ចូន កុសលបុណ្យជូនកូនប្រុសពៅគាត់។

ម៉ាក់ ប៉ាអូន ជំរាប់សួរលោក បង អ្នកបង សុខសប្បាយតែហី?
អ៊ុំមាន នឹងភរិយា:​(សប្បាយចិត្តណាស់ ពេលបានឃើញគ្រួសារខ្ញុំ ) បាទ ៗៗចាៗៗ​ជំរាប់ សួរ អូមក មិនប្រាប់ មុន មិនបានត្រៀមអីទេនែក អញ្ចើញៗៗៗ អង្គុយលេងសិន
អ៊ុំមានស្រីទូចហា អើយស្រីទូច (អ្នកដែរនៅជាមួយនៅបំរើពួកគាត់) លើទឹកតែជូនភ្ញៀវ លឿនឡើង
ស្រីទូចាៗៗៗ អ៊ុំ
ម៉ាក:កូនសិទ្ឋិហា កូនសិទ្ឋ ចូលមកជំរាបសួរអ៊ុំមកកូន ផ្លឹកអីហ្នឹង ហា​កូន
ខ្ញុំ: បាទ ម៉ាក កូន ផ្លឹក នឹងដើម ម៉ាកប្រាំងនោះធំ អី ធំម្លេះ ម៉ាក់? ជំរាប់សួរ អ៊ុំប្រុស អ៊ុំស្រី
អ៊ុំមាន នឹងភរិយាលើកដៃថ្វាយព្រះក្មួយ ធំទៅសង្ហាដល់ហើយ បើរតន កូនប្រុសពៅខ្ញុំនៅប្រហែលស្របាលគ្នាហើយ យាយចឹងក្មួយអាយុប៉ុន្មានហើយ ក្មួយ មុខដូចស្រី បបូមាត់ក្រហមឆេះ ថ្ពាល់ក្រហមស្រស់ហ្មង កំពស់ក៏បានទៀត ស្រីណាឃើញមិនលង់..(ប៉ាម៉ាក់បានគេសរសើរកូនខ្លួនឯង ចឹង ញញឹមបិទមាត់​អត់ជិត​ទេ)​
ខ្ញុំ: លោកអ៊ុំសរសើរពេកហើយ ឆ្នាំនេះខ្ញុំអាយុ២២ ឆ្នាំហើយអ៊ុំ
អ៊ុំមានអូនប្អូន រតន ៥​ ឆ្នាំ
ភរិយាអ៊ុំមាន: (មុខស្រពោន ស្រក់ទឹកភ្នេក អូលដើមករ)មកពីខ្ញុំ បើពេលនោះខ្ញុំមិនប្រើវាអោយឡើងបេះម៉ាកប្រាំទេ វាក៏មិនរអិលធ្លាក់មកក្រោមដែរ ខុសមកពីខ្ញុំ ហីក ហីក ហីក​
ម៉ាក់:កាត់ចិត្តទៅ​អ្នកបង ជាង​៥ឆ្នាំហើយ ក្មួយទៅបានសុខហើយ​អ្នកបង
            (មិនថាតែប្តីប្រពន្ឋគាត់ទេ ប៉ាម៉ាក់ក៏រលីងរលោងដែរ សូម្បីតែខ្ញុំ​)

អ៊ុំមាន:អូសុំទោសៗៗៗ មានភ្ញៀវមក មិនគួរចឹងទេ សុំទោសផង ដោយ សារតែខ្ញុំនឹក ឃើញពិសិទ្ឋទើប នឹកឃើញ​ ដល់រតនះ យ៉ាងនេះ ណា។
ប៉ាមិនអីទេលោកបង យាយចឹងមេចហើយលោកបង ដំណាំយើង កាក់កប់ល្អទេ ខ្ញុំទុកចិត្តលោកបងហើយ។
 អ៊ុំមាន:បាទ ល្អណាស់ បានផល្អ  លូវមានម៉ូវច្រើនណាស់ មកដណ្តើមគ្នាទិញ​ព្រោះដំណាយើង មិនសួវប្រើថ្នាំ សព្វថ្ងៃមានកម្មករ ជិត១០០នាក់ ឯនោះណាលោក ប្អូន (អ៊ុំមាន នឹងប៉ាធ្វើចំការចូលគ្នា ប៉ាបាន៤%រយ លើប្រាក់ចំនេញ​ អ៊ុំមានបាន៦ % ព្រោះគាត់ជាអ្នកមើលថែគ្រប់បែបយ៉ាង ពួកគាត់ជាមិត្តនឹងគ្នា តាំងពីបែក អាពតម៉្លេះ ចំនែកខាតគឺចេញពាក់កណ្តាលម្នាក់ តែតាមខ្ញុំដឹង​ មិនដែរអីផង)
ប៉ា: អូចឹងផង​ហា លោក​បង​ខ្ញុំជឿលើលោកបងហើយ
អ៊ុំមានបាទទុកចិត្តចុះ ហាហាហាហ

            បរិយាកាសនោះពីក្រៀមក្រមក្លាយជា​រីករាយ មានតែសំណើច ពួកគាត់ចាស់ រំលឹករឿងចាស់ សើចផ្អើលភូមិ។ ហ៊ើយយាយលេងសើចអីខានមកទីនេះ ៥ ឆ្នាំ ៦ឆ្នាំហើយ ចាំថាមកលើចុងក្រោយគឺ បុណ្យ ៧ថ្ងៃ បងរតន។ យាយដល់គាត់នឹកគាត់ដែរ ពីក្មេងធ្លាប់លេងមួយគ្នា ពេលគាត់ទៅភ្នំពេញ ម្តងៗ ចំនែកខ្ញុំវិញអោយតែបានមកម្តងៗ មិនចងទៅវិញទេ គឺបានគាត់ហ្នឹងហើយ កំដរលេង តែតាំងពីខ្ញុំអាយុ១៥​ឆ្នាំចាប់ផ្តើមឈឺមក លែងសូវបានទៅឆ្ងាយ ទំនាក់ទំនងខ្ញុំនឹងគាត់ត្រូវបានផ្តាច់  ព្រោះបើសិនចាស់ៗ មិននាំមកជួបគ្នាធ្វើមេចជួបគ្នា? គ្រាន់តែយាយទូរស័ព្ទម្តងម្កាលទេ ៣ឆ្នាំក្រោយបន្ទាប់ពីខ្ញុំធូតិច សុខភាពមានលំនឹង គាត់បែជាទៅចោលខ្ញុំវិញ នឹកឃើញទឹកភ្នែកហូរ ជោកថ្ពាល់ ស្រណោះគាត់ណាស់ យាយទៅកាលនោះនៅក្មេង មិនដឹងថាចឹងគឺស្រលាញ់ ទេតែដល់ពេលលូវ ទើបដឹងថា​អារម្មណ៏ហ្នឹងជាអារម្មណ៏ស្រលាញ់គាត់។ ហ៊ើយហួសពេលហើយ គាត់ទៅបានសុខ ហើយ នៅតែខ្ញុំទេ មិនដឹងថ្ងៃណាទេ បើនៅផឹកថ្នាំរាល់ថ្ងៃ ចឹង?
ខ្ញុំ: ប៉ាម៉ាក  កូនយកឥវ៉ាន់ទុកសិនណា
ម៉ាក់: ចា កូន
ភរិយាអ៊ុំមាន: ស្រីទូចហា ស្រីទូច នាំប្អូនទៅបន្ទប់តិច មើលរៀចំផង
ស្រីទូច: ចាអ៊ុំ   មោះអ្នកប្រុសមកតាមខ្ញុំមក យកទៅខាងលើហ្មងទៅ
ខ្ញុំ: បាទបង តោះ
ស្រីទូច: នេះអ្នកប្រុសទុកឥវ៉ានលោកស្រី នៅបន្ទប់នេះទៅ ចំនែកអ្នកប្រុស សំរាកនូវបន្ទប់ក្បែរនេះទៅបានទេ?
ខ្ញុំ: នៅណាក៏បានដែរបង      បងហាកុំហៅខ្ញុំថាអ្នកប្រុស អី ណា​ហៅពិសិទ្ឋទៅបាន ហើយណា​បងទូច លឺនៅ?
ស្រីទូច:​ ចា ? មិនសមទេ ខ្លាច អ៊ុំជេ ត្រូវមានរបៀបណា
ខ្ញុំ: មិនអីទេ ខ្ញុំអោយហៅចឹង លឺនូវ​?  អូរៗៗ បងទូចនេះបន្ទប់ អ្នកណា បងទូច?
ស្រីទូច :ចាស? ចាសៗគឺៗៗៗ (និយាយរៀងខ្លាច)បន្ទប់អ្នកប្រុសតូច(រតន:) ណាអ្នកប្រុស
ខ្ញុំ: អូបាទ ចុះខ្ញុំអាចចូលមើលបានទេ?
ស្រីទូចចា បានតែនាងខ្ញុំមិនចូលទេណា អ្នកប្រុស
ហាហេតុអី?
ស្រីទូចចា ចា មិនអីទេ ចានាងខ្ញុំសូមទៅក្រោមវិញហើយ ក្រែងអ៊ុំរក​ (អាការបងទូចរៀងប្រញាប់ប្រញាល)
ខ្ញុំ: បាទទៅចុះបង អរគុណាណាបង
            បន្ទប់នេះមានរបៀបរៀបរយល្អណាស់ សំភារះ សៀវភៅ ដាក់រៀបចំយ៉ាងមានរបៀប បំផុត សូម្បីទូសំលើកបំពាក់ ខោអាវក្នុងទូនៅមានរបៀប មានអារម្មណ៏ថា ដូចទើបអ៊ុតចឹង ។ រូបថទគាត់ នឹងខ្ញុំ ក៏នៅមានដែរ ហាហាហ​រូបថទកាលនៅក្មេងៗ។ អូនេះរូបថទអ្នកណាចេះស្អាតម្លេះ សង្សាគាត់ដឹង ណ? ហ៊ើយបើមែននោះមាន័យ ថាគាត់លាញ់ស្រីទេ ខ្ញុំប្រាថ្នាក៏មិនអាចដែរ។ (សំលេងក្រាំង ) អួយម៉ាក ៗ អូពុទ្ឋោអើយ រំលំរូចថតសោះ។ គិតដើរទៅរកបន្ទប់សិន រៀបចំឥវ៉ាន់ តិចសិន។  អូជើងធូបបងរតនតើ    គិតអូបធូបអោយគាត់សិន។
បងរតន បងប្រុស ខ្ញុំ នឹងម៉ាកប៉ា មកលេង មានគំរោង សំរាកនៅទី នេះ៣យប់ សូមបងកុំប្រកែប្រកាន់អី ណា រូបប្អូនសុំបួងសួងអោយបង បានសុខ និងសូមបងរក្សា ប្អូននឹងគ្រួសារ អោយមានក្តីសុខ សំណាងល្អផងណា……រូបប្អូនពិតជា រលឹកបងណាស់(និយាយត្រឹមនេះទឹកភ្នែកហូ)ជាតិនេះ ហួស សុំជាតិក្រោយ បានស្គាល់បងម្តងទៀតណាបងប្រុស។ និយាយចប់ខ្យល់ បកត្រសៀករៀង ព្រើ សំបុរតិចដែរ​ ហ្នឹងហាខ្ញុំ។
ខ្ញុំ:  បងទូចហា បងទូច?
ស្រីទូចចា ចា អ្នកប្រុស?
ខ្ញុំ: បងហាបន្ទប់នេះសំរាប់ប៉ា ម៉ាក់ ខ្ញុំ ចុះណា ខ្ញុំ បង?
ស្រីទូចនៅខាងលើមានតែ៣បន្ទប់ទេ មួយបន្ទប់អ្នកប្រុសរតនា មួយទៀតសំរាប់ លោកឩត្តម គាត់ជាមេការនៅទីនេះ ឯមួយទៀតគឺសំរាប់ភ្ញៀវណាអ្នកប្រុស។ ដូចនេះបើអ្នកប្រុសមិន ប្រកាន់ទេអាច សំរាកនៅបន្ទប់អ្នកប្រុសតូច រតនសិនក៏បាន។
ខ្ញុំ: ហា អូ មិនអីទេបង មិនអីទេ(ប្រកែកញាប់ឆ្អេ មិនដេក ទេ លោកអឺយ យាយទៅមិនខ្លាចទេ តែអត់ហ៊ាន) ចុះបន្ទប់លោក ឩត្តមអាច សំរាកបានទេ គាត់មិននៅទេឬបង?
 ស្រីទូចគាត់សុំច្បាប់៣ថ្ងៃទៅ សួរសុខទុកលោកតា នៅវត្តដែលគាត់ធ្លាប់អាស្រ័យនៅ កាលពីមុន នៅឯខេត្តកំពង់ចាមបាត់ ហើយ តាមមើមិនអីទេ អ្នកប្រុសអាចសំរាកបន្ទប់នេះបាន ចាំហើយ ចាំខ្ញុំរៀបចំ អោយគាត់វិញ។
ខ្ញុំ: បាទបងអរគុណហើយ ចឹងខ្ញុំយកឥវ៉ាន់ទៅក្នុងហើយ​ណា។
ស្រីទូច: ចាអ្នកប្រុស ហាឈប់ៗៗអ្នកប្រុស មានបំរាមខ្លះ
ខ្ញុំ: ស្អីទៅបង?
ស្រីទូចអ្នកប្រុសត្រូវមានរបៀបណា​មិនត្រូវប៉ះពាល់របស់របរគាត់ទេ គាត់ ម៉ឿងម៉ាត់ ណាស់ យាយអោយចំកាចណាស់ (អូដល់ម្លឹង) កុំប៉ះពាល់ឥវ៉ាន់គាត់ណាអ្នកប្រុស?
ខ្ញុំ: បាទបងដឹងហើយ(មនុស្សប្រុសអី ចង់ដឹងដល់ហើយស្អាតមេចទៅបន្ទប់?)
 ​​​​        ងាប់ហើយ បន្ទប់អី ក៏មានរបៀបម៉េះ ការរៀបចំតុបតែង ត្រូវចិត្តហ្មង បែបខ្មែរបុរាណ តុទូរលោងៗៗដល់ហើយ ផ្ទះនេះ។ អូឡូយឆាយណាស់តើ សំលៀកបំពាក់ស្អាតៗៗណាស់នៀក ចេះតុបតែងបន្ទប់ មើតែមនុស្សស្រី តែមានអារម្មណ៏ថាស្រគត់ ស្រគំតិច។ អូហិបអីហ្នឹង បើកមើលសិន យីសៀវភៅកំនត់ហេតុ បែបយូរហើយមើលទៅរាងចាស់តិច បើកមើលសិន អូកុំៗៗៗអី។ រូបថតគាត់មែនសង្ហាម៉េះ ម្នាក់នេះជាអ្នកណាចេះ កាន់ដៃគ្នា តាមមើលមាន តែសង្សា​ហើយមើលទៅ (ទៀតហើយខ្ញុំ គេមានទៀតហើយ) ហាប្រុសមានតុក្កតា​ មើលស្អាត់តើ មូលវាស្តាប់ភ្លេងតិចមើរ  មាគូររាំក្នុងទឹកចឹង   ​ អូម៉ាក់ (ប្រាយ)​ហាបែកហើយៗ បែកហើយៗៗៗ ធ្វើមេចទៅ ចប់ហើយខ្ញុំ​  ​​ ពិតជាភ័យណាស់ លឺថាអាប៉ិនោះកាចផង​ នេះប្រហែលវត្ថុអនុស្សវរីយគេផង។ ដឹងធ្វើមេចទេ តាមដំនើរទៅ យ៉ាងច្រើនទិញសងគេវិញ។



រយះពាល១យប់នេះ មានអារម្មណ៏ស្រួលខ្លួនណាស់ ស្រស់ស្រាយមែនទែន សប្បាយនឹងជីវិតស្រែ ចំការ ហត់តិច តែអូយឡូយអស់ស្ទះ ហ្មង​ ពិសេសនៅជិត បងទូច ឡប់ៗ ជាងឯងទៀត។ ហ៊ើយនេះជាយប់ទី២ហើយ ខានស្អែកត្រូវទៅភ្នំពេញវិញហើយ មិនចង់សោះ។ យប់នេះស្ងាត់ល្អម៉េះ ងិតឈឹង មើលទៅខាងក្រៅអត់មានលោកខែ សោះ ស្ងប់ខ្យល់ទៀត ក្តៅស្អុះណាស់ បើកទ្វាជំហ សិន ។ អូទេ  ទេ  រូបថទបងរតន ញញឹមខ្ជិប​ដាក់ ចឹងដេកមិនលក់ ទេ ខ្ញុំ ។ មិនមែនមិនខ្លាចទេ គឺខ្លាចដែរហ្នឹងហា បើទោះបី៥ ទៅ៦ឆ្នាំទៅហើយក្តី តែមានអារម្មណ៏ខ្លះដែរ កុំគិតច្រើនដេកសិន។ អូយឆ្កែ លូមេះ ស្លាប់ ហើយ មេចចឹង ឡើងបិទបង្អូចសិន អីក អីក ហាកទាញអត់រួចចឹង? ថាខ្ចិលងើប លូវងើបសិន​ បិទទាល់បានហ្នឹង…….ស្អីៗៗ គេហ្នឹង
អ្នកណាហ្នឹងថ្មើនេះនៅឈរសង់ទីម៉ងអីទៀត យីស្កែនេះ លូអីក៏លូម៉េះ? អូដេកវិញដេកវិញ មិនល្អទេ លេងទេ (ក្រិប សំលេងបិទបង្អូច)

ពេញម៉ាយប់ដែកដូចអត់ដេក ចេះតែស្រមើរស្រមៃឡាហូតចឹង?
រតន:  ពិសិទ្ឋៗៗៗៗ គឺបងណាអូន នៅចាំបងទេ? បងនឹកប្អូនណាស់
ខ្ញុំ: អ្នកណាៗៗៗ
រតនគឺបងណាអូន កុំខ្លាចបងអីណា បងមកល្អទេ ព្រោះតែរលឹកប្អូនពេក។ បងមានរឿងចង់អោយប្អូនជួយ សុំជូយបងណា?
ខ្ញុំ: ទេៗៗៗៗៗទ ទេ(ស្រែកលឺៗៗ )
អូយយល់សប្តិសោះ បែកញើញជោគខ្ញុំ ម៉ោងម៉ានហើយ អុញទៀប ៣កន្លះហ្នឹង ។ ស្លប់ហើយមិញមែនទែន អត់ណ? បងរតន កុំអីបងខ្ញុំខ្លាចណាស់ (ព្រើសំបុលអស់លីង) លោកតាអឺយ ជួយផង ។ ចាប់ពីភ្ញាក់មកអត់ដេកសោះ ព្រោះខ្លាច បន្ទប់ជាប់គ្នាទៀត អូយថប់ដង្ហើមណាស់​ផឹកថ្នាំបន្តរជីវិតមួយសិនខ្ញុំ។


ព្រឹកឡើង

            អួយឈឺក្បាលម៉េះ ដេកអត់ឆ្អែត ហ្មង ហ្នឹងហា? អុញស្ងាត់មេះ អូរម៉ោង៨កន្លះបាត់។ មិនបានទេទៅក្រោមសិន ស្ងាត់ពេកហើយ។
ប៉ាម៉ាក់ ៗៗ អ៊ុំហាអ៊ុំ យីទៅណាហើយ តិចខ្ញុំយល់សប្តិទេដឹង? ទះមួយកំភ្លៀងសិន (ផ្លាច់) អួឈឺ  មានណាការពិតតើ បងទួច បងទូចហាៗៗ
ស្រីទូច:ចាៗៗអ្នកប្រុស នៅនេះ នៅក្រោយផ្ទះ
ខ្ញុំ: បងទូចពួកគាត់ទៅណាហើយ
ស្រីទូចអូលោកអ៊ុំនឹង ឩពុកម្តាយអ្នកប្រុសទៅ ចំការហើយ គាត់ហៅអ្នកប្រុសដែរតែអ្នកប្រុស សំរាន្តមើលទៅលក់ស្រួល ទើបមិនរំខាន
ខ្ញុំ: (ស្រួលស្អី ខ្លាច ច់ងប្រកាច់ហើយ) បាទបងអរគុណហើយ ខ្ញុំទៅងូតទឹកតិច សិនបង
ស្រីទូចចា ចាំខ្ញុំរៀចចំអាហាពេលព្រឹកជូន
ខ្ញុំ: បាទបងអរគុណ ណា បង។
.
.

ខ្ញុំ: បងយាយចឹងតាំងខ្ញុំមក២យប់ដូចរៀងស្ងាត់ម៉េះ
ស្រីទូច​អូរចា មកពីអ្នកប្រុសនៅតែផ្ទះចឹង ហើយ បើទៅចំការទើបអូអរ មានកម្មករច្រើន ហើយម៉្យាង រាល់ ៣ថ្ងៃម្តងទើបមានម៉ូវយ មកយកថ្លឹង ផ្លែឈឺម្តង ណា អ្នកប្រុស នៅផ្ទះជាទូទៅមានតែខ្ញុំ និងអ៊ុំស្រីទេដែលនៅចាំផ្ទះ លក់ដូរនឹងចាំជួបម៉ោយ ក្រែងគេមករក
ខ្ញុំ:អូបាទ ចឹងតិចទៀតបងជូនខ្ញុំ ទៅចំការតិចទៅណា?
ស្រីទូចចាមិនអីទេ ជិតនេះទេ ដើរតែតិចដល់ហើយ
ខ្ញុំ: បាទបង បង ទូចយប់ឡើងអត់សំរាកនៅទីនេះទេមែនទេ បង។
ស្រីទូចចា អត់ទេ ម៉ោង៧ ខ្ញុំទៅផ្ទះវិញហើយ ប្តីខ្ញុំមកយកទៅ ពេលរៀបចំបាយទឹករួច  
 ខ្ញុំទៅហើយ ប្តីខ្ញុំជាកម្មករចំការដែរណាអ្នកប្រុស។
ខ្ញុំ: បាទបងចុះផ្ទះបងនៅណា ? បងមានកូននៅ បង?
ស្រីទូច: ចាមាន២​ហើយ​ស្រីទាំង២ រីឯផ្ទះនៅខាងត្បូងភូមិ
ខ្ញុំ: បាទយាយចឹង បងទូចហា បងទូចជឿថាមានខ្មោចទេ?
ស្រីទូច:ហាមេចសួរចឹង ?​ប្រហែលដឹង
ខ្ញុំ:មានន័យថាមេចបង?
ស្រីទូចកុំយាយរឿងហ្នឹងអី
ខ្ញុំ: បាទ​​​​     បងខ្ញុំញ៉ាំរួចហើយ បង តោះទៅចំការ

ស្រីទូច: ចា តោះ

​​​ ​​                 អរគុណចំពោះការចំណាយពេលរបស់មិត្ត ជួបគ្នានៅេវគ្គក្រោយ សូមសំណាងល្អណា។ អរគុណ :)


 

គូរស្នេហ៏ឥព្រៀង ភាគ២

សួរស្តីមិត្តអ្នកអាន វារៀងយូរតិចហើយមែនទេ?  រយះពេលមួយអាទិត្យនេះ សុំទោសផងណាចំការយឺតយ៉ាវនេះណា។ អូខេកុំអោយខាតពេល តោះទៅអាន ភាគបន្តរចងដឹងថា បន្ទាប់ពីឩត្តមត្រប់មកវិញ ពេលដែលឃើញវត្ថុបញ្ចាំស្នេហ៏គេបែក តើគេនិងមានប្រត្តិកម្មអ្វី ទៅអានទាំងអានគ្នា។

គូរស្នេហ៏ឥព្រៀង ភាគ២


            ព្រឹកនេះអាកាសធាតុក្តៅគួរសម ប៉ុន្តែអូយភ្នែកណាស់ជាមួយនឹងទេសភាព នៅចំការ ស្រស់ស្រាយណាស់ ថានៅផ្ទះទៅមានផ្លែឈឺច្រើន នៅចំការមិនបែបនិយាយ បើខ្ញុំនៅនេះតែ១ ឆ្នាំប្រហែលសាច់ស្អាត់ ស្លាប់ហើយ ញ៉ាំផ្លែឈឺរាល់ថ្ងៃ ហាហាហាហ។ ពូមីងដែលជាកម្មករ ម្នាក់ៗមើលទៅហត់ដល់ហើយ តែពួកគាត់ សប្បាយ នឹងការងារ ដល់ហើយមើលទៅ  នេះមកពីប្រហែលអ៊ុំ គាត់ចិត្តល្អ ចេះយកចិត្តកូនចៅ ហើយ​បានម្នាក់ៗ ធ្វើការអស់ពីកំលាំងកាយចិត្តហ្មង។​អូនោះម៉ាក់ប៉ាតើ ប៉ាម៉ាក់ (ស្រែកហៅគាត់)

ម៉ាក់:អឺកូន ភ្ញាក់ហើយ ញ៉ាំអីនៅ?
បាទហើយ ហើយម៉ាក
ម៉ាក់:ចុះញ៉ាំថ្នាំនៅ កូន?
បាទអត់ភ្លេចទេម៉ាង  នៅចំការ អ៊ុំក៏មានផ្ទធំដែរណ
អ៊ុំប្រុស:  គឺទុកអោយកម្មរសំរាក ណាក្មួយ  ចំនែក នេះផ្ទះបាយ មានចុងភៅ១ ម្នាក់ និងមានគូនកាំបិត ៥នាក់ ណាក្មួយ ជាអ្នកធ្វើបាយ អោយ កម្មករ អូគិតថ្ងៃត្រង់ នេះញ៉ាំបាយនៅចំការតែម្តងទៅបានទេ អ្នកអូន?
ម៉ាកចា លោក​បង មិនអីទេ ផ្លែក ផង……

            ម៉ាថ្ងៃនេះហត់ណាស់ ជិវិតជាអ្នកចំការ មិនស្រួលទេ ប៉ុន្តែមានអី​បាយចិត្តតើ រស់អ្នក ដោយរីករាយជាមួយនឹងជីវភាពសាមញ្ញ ល្អជាងនៅភ្នំពេញ។ ពូមីង កម្មករវិញម្នាក់ៗ ៗ រស់រាយណាស់ ចិត្តបានទៀត ហ៊ើយមិនចង់ទៅវិញទេ។ នេះយប់ទី៣​​ ​ហើយ​ម៉ោង ៧ ហើយបងទូចទៅផ្ទះបាត់ អត់មានអ្នកនិយាយលងមួយ រីឯចាស់ប្រហែល សំរាន្តអស់ហើយមើលទៅ។ ម្នាក់ឯងចឹង អផ្សុកដែរ អេគិតយកសៀវភៅ កំណត់ហេតុ ស្នេហ៏អាប៉ិឩត្តមមកមើលសិន ចាំទុកអោយគេវិញអោយស្រួលទៅបានហើយ។
.
.
កំសត់ណាស់តើគួរអោយអានិតដែរហ្នឹង ហា​។ ហ៊ើយបើគេទៅចោលហើយ មិនរកថ្មីទៅ យ៉ាប់មែន ឯងនៅច្រងោៗ អ្វី។( ក្រាំង) ​អូយស្អីហ្នឹងនៅខាងក្រៅបន្ទប់ អូរលំកែវទឹក នៅតុជើងធូប បងរតនាតើ ខំភ័យ ទៅយកក្រណាស់ជួតសិន (យប់នោះស្ងាត់ដូចរាល់ដងចឹង )។​ អុញម៉េចៗៗ ចឹង បាត់កែវទៅណាហា (សំលែងឆ្កែលូ) អីអាឆ្កែលូទៀតហើយអ្វី ឩលោកតាអឺយ ជួយចៅផង ចៅសូមតែសុខទេ ចូលបន្ទប់ហើយ ហ្វើយ គួរតែសង្ងំដេកវិញ ។

(ក្នុងសុបិន្ត)

រតនាប្អូនប្រុស បងមានរឿងចង់អោយប្អូនជួយបង សុំជួយបងផង ៗ មានតែអូនទេដែលអាចជួយបងបាន ប្អូនប្រុស……

ហាទេទេៗៗៗ ​អូយលសប្តិតើ មេចចេះ ឬមួយមានរឿងអី  គួរអួបធូបតិចសិន ។ បងរតនានេះជាយប់ទី3ហើយណាបងដែរបងមកពន្យ់សប្តិខ្ញុំបែប នេះ តើបងមាន រឿងអី? សុំបងជួយប្រាប់អោយត្រង់តិចមក បើអាចប្អួននឹងជួយបង ណា​បងប្រុស។សុំជួបបងនៅក្នុងយល់សប្តិម្តងទៀត​សាធូបៗៗ។

ម៉ោងប្រហែល២ភ្លឺ

រតនាពិសិទ្ឋ បងមានរឿងមួយចង់អោយប្អូន ជួយបង គឺមុនពេលបងស្លាប់ បងមាននារីម្នាក់ ដែលបងស្រលាញ់ ពួកយើងគ្រោងនឹងរៀបការ ជាមួយគ្នាពេលដែលបងរៀនចប់  ប៉ុន្តែនេះ មិនទាន់បានចូលរៀនផង បងក៏លាចាកលោកនេះ​បាត់ទៅហើយ ទុកអោយនាងរស់នៅម្នាក់ឯង បងមិនគប្បីសោះ ប៉ុន្មានឆ្នាំនេះ បងមិនទៅណាក្រៅពីភូមិគ្រិះនេះ ព្រោះបង មិនអស់អាល័យសោះ នាងមិនព្រមរៀបការជាមួយបុរសប្រុសផ្សេងឡើយក្រៅពីបង បងមិនចង់ចឹងទេអូន
(សំលេងយំខ្សឹកខ្សួល)តើអូនអាចនៅទីនេះមួយរយះបានទេ ជួយពន្យល់នាង  អោយនាងបំភ្លេចបងទៅ ណាអូន សុំជួយបងផងណា បំពេញនៅពាក្យ សន្យាជំនួស បងផងបានទេ?

បាទៗៗៗបង បាទបង (ស្ទុះភ្ញាក់ ឡើង) បងរតនៗៗ អូយលសប្តិតើ អេវាជារឿងពិតមាន ទេ? ចាំសួរបងទូចមើរ ម៉ោង ៥ កន្លះព្រឹក ងើបហាតប្រាណហ្មងទៅ។

            អាកាសធាតុត្រជាក់ល្ហឹម ភ្លឺតិចៗ សម្ផស្សនៃផ្កាឈូក រីករហងនៅក្នុងបឹង សម្រស់ធម្មជាតិនៅជុំវិញផ្ទះនេះ គួយអោយចាប់ចិត្តណាស់ ។ អីកអាក អូយមានអរម្មណ៏ថាស្រស់ស្រាយ ដល់ហើយ ស្រូលខ្លួនណាស់។ អូគិតដើរទៅក្រោមដើមម៉ាកប្រាំងនោះតិច ។ ផ្លែច្រើនម៉េះ ធំៗៗទៀត មិនឃើញទេនៀក បើបេះភ្លក់មួយបានអត់ វ៉ូវ៉ូ(ខ្យល់បកខ្លាំង) ខ្យល់ខ្លាំងម៉េះ រងារណស់​ព្រឺសំបុលអស់ (មានអារម្មណ៏ថាមានអ្នកណា កំពុងឈក្បែខ្ញុំ)។  (បួងសួងក្នុងចិត្ត) ឩបងរតនាអឺយ​ប្អូនបានយល់ពីបំណងបងហើយ បើសិនវាជាការពិតមែន​ហើយបងនៅទីនេះមែន  ប្អូនសុំអោយយខ្យលឈប់បក ទៅបានទេ? ហា​ឈប់មែន (មានខ្មោចមែនក៏អី) មិនកើតទេទៅវិញហើយ។

សួរស្តីបងទូច មកដល់ពីកាលហា?
ស្រីទូចតាំងពីម៉ោងប្រាំ ឯណោះអ្នកប្រុស ថ្ងៃនេះភ្ញាក់លឿនម៉េះ
បាទចង់ហាត់ប្រាណ បងទូចហា បងរតន មានគូស្នេហ៏មែនទេ?
ស្រីទូចហាម៉េចអ្នកប្រុសដឹង ? ចាមាន
មិនអីទេ ចុះគាត់មិនទាន់រៀបការទេមែនទេ ព្រោះតែចាំបងរតនត្រូវអត់?
ស្រីទូច: (ធ្វើមុខភាំង )ចាៗៗៗ​តែមេចអ្នកប្រុស ដឹង ហា​? (សួរដោយឆ្ងល់)
ហហាហាហ អត់អីទេ ចេះតែស្មានទៅ (ចុមដូចមេះ វាជារឿងពិតមែនតើ គួរធ្វើម៊េចចេះណ?)​វិលមុខណាស់ ចាំមើលស្ថានការសិន មើល…….

អូរអរុណសួស្តីប៉ាម៉ាក​
ម៉ាកចាកូន គេងលក់ស្រួលទេកូន?
បាទម៉ាក់ស្រួលណាស់ ចុះម៉ាក់
ម៉ាក់:មានអីកូន ស្រូលខ្លូនណាស់ អូព្រឹកនេះម៉ាកប៉ា នឹងអ៊ុំឯងគិតទៅកំពត លេង​ចង់ទិញគ្រៀងសមុទ្យខ្លះយកទៅញ៉ាំ ដល់ពេលល្ងាចត្រលប់មកវិញ ចាំហួសទៅភ្នំពេញវិញហ្មង តោះកូនរៀបចំឥវ៉ាន់ទៅ ទៅទាំងអស់គ្នា
បាទម៉ាក តែកូនអត់ទៅបានទេ ប៉ាម៉ាក់ និងអ៊ុំអញ្ចើញទៅចុះ ចាំត្រលប់មកវិញ ចាំទៅភ្នំពេញវិញណាម៉ាក់
ម៉ាក :អូខេ កូន អូលោកបង បងស្រីហើយនៅ គិតទៅពីព្រឹក តិចត្រជាក់ អាងបានចូលលេងផ្ទះបងចិត្ត ផង
អ៊ុំស្រីចាហើយ ហើយតោះយើង
អ៊ុំប្រុស ស្រីទូច មើលផ្ទះផងណា មើលបាយទឹកពិសិទ្ឋផង លឺនៅ? ថ្ងៃនេះឩត្តមមកវិញហើយ ត្រៀមបាយអោយគេផង។
(អូ អាប៉ិមុខ កាចហ្នឹង ហ? ចាំមើលមុខ សង្ហាអត់ ចុះធ្វើបែករបោះគេ គេគិតម៉េចទៅ?​)
ស្រីទូចចាអ៊ុំ

            សំលេងឡានចេញផុតទៅ​នៅតែខ្ញុំនឹង បងទូច ។ បងទូចរវល់ចង្គ្រានជើងឆ្នាំង ឯខ្ញុំវិញដើរមើលជុំវិញផ្ទះ ដើរចុះឡើង មកដល់ដើម ម៉ាកប្រាំង ហ្នឹងដែរ ចំងល់ ឆ្ងល់ដល់ហើយ ឆ្ងល់អត់ចេញ។

ឩត្តមបងទូចអឿយបងទូច មានអ្នកណានៅផ្ធះទេ
ចុះអ្នកណារកអីទៅមើលសិន។ លោក លោក​លោកមានការអីដែរ? (អាប៉ិនេះខ្ពស់ម៉េស ១ម៉ែតប៉ែតហើយមើលទៅ)
ឩត្តម:  អូរបាទ សួរស្តីខ្ញុំឈ្មោះឩត្តម
(ស្លា ​ប់ហើយសង្ហាម៉េះ​ហា មុខ ដូចណ្ឌាចឹង ច្រមុះស្រូច បបូរម៉ាតរាងសិចស៊ី ភ្នែកមានពន្លឺមុតល្អណាស់​ ពិសេសមានរោមនៅនឹងធ្ពាល់តិច ព្រមទាំងរោមដើមទ្រូងទៀត អូយ លួយម៉េះ សង្ហាជាងក្នុងរូបថងទៀត)

អូបាទខ្ញុំពិសិទ្ឋ បងប្រុស (មើលអីមើលម៉េះអាប៉ិនេះ ) ចាំខ្ញុំហៅបងទូចអោយណា
ឩត្តម: បាទអរគុណាស់ហើ យ
(យីញញឹមស្រស់ណាស់ ចេះគូរសមណាស់តើ មិនដូចបងទូចប្រាប់ទេ)​បងទូចហា មានភ្ញៀវ
ស្រីទូច:  ចា ចា អ្នកប្រុស អូឩត្តមតើ
ឩត្តមនេះ អ្នកប្រុសពិសិទ្ឋ ជាក្មូយអ៊ុំប្រុសណាឩត្តម  អ្នកប្រុសនេះ ឩត្តមជាអ្នកមើលការខុសត្រូវចំការនេះ។
ឩត្តមបាទបងសួរស្តី ហើយ​ចុះអ៊ុំទៅណាហើយ
ស្រីទូចទៅ​កំពតហើយ រសៀលបានមកវិញ
ឩត្តម: អូបាទ ចឹងបងខ្ញុំគិតទៅផ្លាស់ខោអាវសិនណា ប្អូនប្រុសបងទៅសិនហើយណា
បាទបង តាមសំរួល
ស្រីទូចចា
             បុរសនេះមើលទៅកាចណាស់ តែបើមើលយូទៅមុខមានអំណាចណាស់​ មឿងម៉ាត់ណាស់ ហើយចេះគួសមទៀតផង គួអោយចូលចិត្ត ហ៊ើយៗៗគិតដល់ ណាហើយ គេស្រលាញ់ស្រីទេណា។អូស្លាប់ហើយ ខោអាវខ្ញុំមិនទាន់រៀបផង នៅពេញបន្ទប់គេ ស្លាប់ហើយៗៗៗ។ (ហ្វឹង រកទៅលើផ្ទះ)
ក្រាំង (បើកទ្វាមួយទំហឹង) អាជួយផង​ (គាត់កំពុងស្រាត់ខោ​ លោកអឺយ សាច់ដុំ កង់ៗ រោមរៀបស្មើ ស្បុលសរដែរតើ សង្ហាណាស់ សង្ហាណាស់ បើអានោះវិញ មាឌធំ កំពស់១ម៉ែត៨០ គិតមើលទៅ​ក្តៅខ្ឡួនហើយ )
ឩត្តមស្រែកលឺម៉េះ
លោកមិនចេះចាក់កន្លិះទ្វា ទេហហ  អះអាភាសណាស់ យ៉ាប់ណាស់
ឩត្តមហានេះជាបន្ទប់ខ្ញុំ គ្មានអ្នកណា​ចេញចូលទេ គឺឯងទេ ដែល យ៉ាប់ចេញចូលមិនអោយដំនឹងនោះ(និយាយបែបហី)
ហា? លោក​ លោក ល្អណាស់ ខ្ញុំមកយកឥវ៉ាន ជៀសចេញ (ចរិកស៊ីនចេញហើយ)
(បុរសនោះបែជាសើច មិនប្រកាន់ហ្នឹងការឆ្មើងរបស់ខ្ញុំ នេះបើខ្ញុំជាប្រុសពិតគេវ៉ៃបាត់ ហើយ តែប្រហែគាត់មើលដឹងហើយមើលទៅ?)
ខ្ញុំទៅវិញហើយ​អរគុណ (និយាយបែបហី) ….

(ឩត្តមស្រែកពីលើផ្ទះ)​បងទូច បងទូចៗៗៗ
ទាំងខ្ញុំ នឹងបងទូច រត់ចង់ដាច់ខ្យល់ ស្លាប់ហើយ។
ស្រីទូចមេចៗៗៗ ហាឩត្តមកើតអី ? បងណា តុក្តតាភ្លេងខ្ញុំ បង បងមានឃើញទេ
ហ៊ើយគ្រាន់តែតុក្កតាសោះស្រែកម្លេះ លោក? នៅទីនេះ ខ្ញុំទៅយកអោយ (មើទៅគាត់ដូចជាភ័យណាស់ បែកញើសអស់ហើយ ទើបមកដល់សួររកហ្មង ស្រឡាញ់ខ្លាំងមែន? ) នេះ បែកអស់ហើយ ចាំខ្ញុំទិញសង
ឩត្តមហេតុអីហា? (ស្រែកខ្លាំងៗៗៗ)
នែកស្រែកខ្លាំងម៉េះគ្រាន់តែថ្មមួយហ្នឹង(ខ្ញុំស្រែកអោវិញ ) ចាំខ្ញុំទិញសង បងទូច បងទូចៗៗៗៗ (សំលេងខ្សោយៗ) ថ្នាំៗៗៗៗៗ
ស្រទូចហា​នេះនេះ ៗ(ទាំងបងទូច នឹងគេភ័យស្លឺ តែគេចិត្តបានណាស់​ចេះជួយធ្វើចលនា​ដង្ហើមអោយខ្ញុំ ជួយខ្ញុំចេញពីចិត្ត)
ឩត្តម:បងទូចជូនគេសំរាកទៅ ខ្ញុំចង់នៅម្នាក់ឯង
(បងទូចគ្រាខ្ញុំចូលបន្ទប់ ម៉ាក់ ហើយ ឈ្លីក្បាលអោយខ្ញុំ)
បងទូចបានហើយ អរគុណណាបង។
ស្រីទូច អ្នកប្រុសកុំខឹងគាត់អី វាជាថ្ម តែវាជារបស់ដែមានតំលៃសំរាប់គាត់ សង្សាគាត់ទុកអោយគាត់ មុនពេលគេរៀបការប្រុសថ្មី។ ឩត្តមកំស់ណាស់ ជាកូនកំព្រា រស់នៅវត្ត តាំងពីតូច ដល់ពេលមានស្នេហាគឺចឹងទៀត ។ ដោយសារតែឩត្តមទៀងត្រង់ មានសមត្តិភាព ក្មេងឩស្សាហ៏ ហើយធា្លប់បានជូយជីវិតអ៊ុំទើបអ៊ុំហៅមកនៅជីមួយ តាំងពីអ្នកប្រុសរតនស្លាប់ ៥​ ៦ឆ្នាំនេះ គឺបានគាត់ហើយជាអ្នកទំនាក់ទំនង​ការងាររកស៊ីនោះ​ឩត្តមបងអ្នប្រុសរតន៣ឆ្នាំ ឆ្នាំនេះប្រហែល២៧​ ឬ ២៨​ ហើយមើលទៅ
(ហាស្មានតែ២៤ ២៥ មុខក្មេងម៉េះអាប៉ិនេះ) អូចឹងបងខ្ញុំ ៦ឆ្នាំ ខ្ញុំគួតែហៅគេបង
ស្រីទូចអ៊ុំស្រលាញ់ឩត្តដូចកូន ។ ហើយឩត្តមក៏តបស្នងមិនអោយខុសដែរ។ អ៊ុំធ្លាប់ចូលស្តីគេអោយ ឩត្តមតែគេមិនព្រមព្រោះតែគូស្នេហ៏ គេបែកចិត្តទៅស្រឡាញ់អ្នកមាន ទៅប្រទេសក្រៅបាត់ គួរអានិតគេណាស់ ជីវិតគេស្រដៀង នឹង កើសនីដែរ។
ហាបងគាត់គួរអោយអានិតណាស់ ចុះកើសនីហ្នឹងណាគេ?
ស្រីទូចគឺសង្សាអ្នកប្រុស រតនា ជានារីស្មោះ មកដល់ពេលនេះ មិនព្រមយកគ្រួសាទេ កត្តញ្ញូណាស់ នៅតែមកបំរើអ៊ុំ មិនដែលខានទេ នាងជាកូនអ្នកផ្សារ អោយតែទំនេរតែងមកលេងទីនេះ អូបធូប សំអាតបន្ទប់អ្នកប្រុសរតនា​នឹងសំអាតធ្លាក្រោមដើម៉ាកប្រាំងនោះឯង (អូតិចដូចយលសិប្ត  ខ្ញុំគួនៅទីនេះឬអត់ ដើម្បី វែកញឺករកការពិត?) អ្នកប្រុសខ្ញុំទៅរៀបបាយហើយណា?
បាទបងតោះខ្ញុំទៅជួយ






ស្រីទូចឩត្តម ញ៉ាំបាយ មោះ ឩត្តម(គ្មាសំលេងឆ្លើយទេ)​​ ឩត្តមៗៗ
បងទូចចាំខ្ញុំ យកទៅអោយគាត់ ណាបង ទុកខ្ញុំ
ស្រីទូចទេមិនកើតទេ តិចឈ្លោះគ្នាទៀត
មិនអីទេធានាណា
.
តុកតុក បើកទ្វាតិចបានទេបងប្រុស?(សំលេងទន់)
ឩត្តមចេញទៅ ខ្ញុំចង់នៅម្នាក់ឯង
បានតែខ្ញុំយកឥវ៉ាន់មិនទាន់អស់ទេ សុំចូលយកតិចបានទេ?
ក្រាក(សំលេងបើកទ្វា)
ឩត្តម: យកអីយកទៅ ហើយឆាប់ចេញ (សំលេងអូលដើមករ)
(យំមែន) បាទបង បងហា​? យាយគ្នាតិចទៅ ណា?
ឩត្តម:គ្មានអីយាយទេ ចេញទៅ
សុំទោស​សុំទោស ចេញពីចិត្ត មែនណា សុំទោស លូវអោយខ្ញុំធ្វើម៉េច
ឩត្តមបានហើយចេញទៅខ្ញុំចង់នៅម្នាក់ឯង(ស្រែកជាថ្មី)
(ខ្ញុំទឹកភ្នែករលេងរលោង តែខំទប់) បងប្រុស សុំអង្វរ ហេតុអីបងធ្វើចឹងហា(ស្រែក) ធ្វើជាប្រុសកុំអន់ពេក បានទេ គេកំពុងសុខ ឯបងវិញ មើលខ្ឡួនឯងមើ ? រក្សាស្អី បើវាបែកគឺបែក ហើយ បោះចោល ទីញថ្មីមក គិតពីខ្លួនឯងផង កុំល្ងង់ពេក  បើវាមិនមែនជារបស់លោក មេចមិនបណ្តោយទៅ ហើយស្វែងរកអាថ្មីដែលសាកសម មកវិញមក ល្ងង់ណាស់ (គាត់ស្ងៀម អូតិចដាល់៝ងម៉ាដៃទៅ?)​ ហាក់ហូទឹកភ្នែក  អេៗៗ លោក កុំអោបខ្ញុំខ្លាំពេក បានទេ ហាយំ អូខេយំចុះ យំ​មក ម៉េចធូចិត្តតិចនៅ ? (ពេលនេះទើបដឹងថាស្នេហាគួរអោយខ្លាច)
ឩត្តមធ្វើមិចធ្វើចិត្តបាន វាជាលើទីមួយដែលខ្ញុំយំអោយគេឃើញ គ្មានអ្នកណាស្តីថា ខ្ញុំចឹងទេ ?​អរគុណ បើមានអូននៅទីនេះ ជួយស្តីអោយប្រហែលបងអាច ភ្លេចគេបានឆាប់(យីអូក្លាម៉េះ ច់ងនៅដែរហ្នឹងហា) តែអូនធ្វើអោយបងយំធ្វើអោយបងឈឺចាប់សាជាថ្មី ដូចនេះត្រូវទទួលខុសត្រូវ
ហា? (ម៉េចយកខ្ញុំធ្វើប្រពន្ឋជំនួសមែន?) ចង់អោយខ្ញុំទទួលខុសត្រូវម៉េច?
ឩត្តមព្រមតាមសំណូមពរបង៣​យ៉ាងទៅ(និយាយរបៀបលេង​ សើចចឹង ស្អាតដល់ហើយ)
ហាគិតសិន ប្រាប់ទីមួយសិនមកអីគេ
ឩត្តមនៅទីនេះកំដបងបីខែ ធ្វើអោយបងសប្បាយចិត្ត បំភ្លេចគេ
យីស្អីខ្ញុំនឹង ថ្នាំបំបាត់ការចង់ចាំហេ?(គាត់សើចបែបហី) បានហើយ លូវញ៉ាំបាយសិនទៅ ចាំគិតទៀត។
ឩត្តមយាយគ្នាហើយណា យល់ព្រមហើយណា
បាទ នេះញ៉ាំបាយ(អាប៉ិននេះ ក៏ស៊ីអារម្នណ៏ដែរ)
            បន្ទាប់ពីនោះមានតែសំលេងសើច មានក្តីសុខដែរតើ តែវាមិនអាចទេ។ អូខេ​នៅក៏នៅ ប្រើប្រាស់ពេលវេលានេះ នៅជាមួយគាត់ចុះ អាចជួយគាត់ ក៏អាចជួយបង រតនដែរ ធ្វើបុណ្យចុះ មិនដឹងថាពេលណាខ្ញុំត្រូវចេញទៅដែរ។
ហាប៉ាម៉ាក់លឿនម៉េះ ម៉ោងទើបតែ៣មកដល់វិញហើយ? មានរបស់របរ ច្រើនណាស់ណ?
ម៉ាក់ផ្ញើ បងៗឯងគេចូលចិត្តគ្រឿងសមុទ្រ​​​ អូយាយចឹងកូន ពិសិទ្ឋ កូនចង់នៅសម្រាក់នៅទីនេះ១ខែ ២ខែទេ កូន ព្រោះម៉ា់ក់ឃើញកូន​ដូចជាស្រស់ស្រាយណាស់នៅទីនេះ ប្រហែលជាអាជួយកូនពីជំងឺផងកូន។ ប៉ាម៉ាក់ ចង់ផ្ញើកូននៅទីនេះ ម៉្យាងអោយកូនលំហែខួរក្បាលផង​ក្រែងកូនស្រលាញ់ដើមឈើហេ? វាក៏ជាសំណូមពរអ៊ុំឯងដែរ គិតម៉េចដែរកូន?
បាទម៉ាក់មិនអីទេ កូនចង់នៅទីនេះដែរ កូនចាប់ផ្តើមស្រលាញ់ទីនេះ ហើយ ម៉ាក់់ចាំឩស្សាហ៏មកលេងផងណា?
(សំលេងសើចកងរំពង ខ្ញុំលួចមើលមុខបងឩត្តម ហ៊ានលួចញញឹមផងហេ)
អ៊ុំ:មិនអីទេកុំបារម្មណ៏ខ្ញុំនឹងមើថែគេជំនួសណា អ្នកអូន។
ឩត្តម:ជំរាបសួរអ្នកមីង លោកពូ
ប៉ាម៉ាក់លើកដៃថ្វាយ ព្រះក្មួយ អូនេះ ឩត្តមមែនទេលោកបង
អ៊ុំប្រុសបាទជាកូនចញ្ចិមដែលបានជួយជីវិតខ្ញុំ ពេលដែរត្រូវចោរ ឆក់កាលពីប៉ុន្មានឆ្នាំមុននេះឯង ដូចខ្ញុំបានជំរាបចឹង សព្វថ្ងៃបានគេជួយជំនួសដៃជើង ពេលអត់ពីរតនទៅ  បានគេហ្នឹងហើយ។
ម៉ាក:ចាមានអំណោយទានណាស់ (បងឩត្តមអ៊ៀន ចឹងគួរអោយស្រលាញ់ណាស់) មីងផ្ញើប្អូនផងណា មើល ប្អូនផង ណែរនាំ អោយមីងផង រពិស ណាស់ បានក្មួយ និង ស្រីទូចនៅ ប្រហែមិនអផ្សុកទេ (សំលេងសើចជាថ្មី)
មិនដឹងស្អីទេម៉ាក់(អ៊ៀននឹងខ្សែភ្នែកបងឩត្តម មើលសើចៗៗ)
ប៉ាតោះអូនរៀបចំឥវ៉ាន់ ទៅ  កូនចាំប៉ាផ្ញើឥវ៉ានអោយតាមក្រោយណា
បាទប៉ា  ធ្វើដំនើរតាមផ្លូវសុវត្តិភាពណា ។

            សំលេងឡានចេញទៅ មិនទាន់បានប៉ុន្មានផង មានអារម្មណ៏នឹកគាត់បាត់ហើយ។​ហ៊ើយតែមិនអីទេ សាក់ជីវិតបែបនេះម្តងមើមេចដែរ។  បន្ទប់ខាងលើមានតែខ្ញុំ នឹងបង ឩត្តម តែអត់ស្ងាត់ទេ បានគាត់មួយគ្រាន់បានអោយខ្ញុំរករឿង ពេលទំនេរក្នាញ់ពេកម្តងៗ លើកណាក៏ធ្វើចរឹកប្រុសស្អាតដែរ ចិត្តខ្លាំងណាស់ តែមិនដល់ខ្ញុំទេ។​បើទោះជាយ៉ាងណាក៏​គាត់អត់ហ៊ាស្រែកអោយខ្ញុំទេ លើមុនម្តងហើយមេចហ៊ានទៀត។ ខ្ញុំវិញបានគេអត់ មាត់កាន់តែបានដៃហើតើ​ហាហាហហាហ​មិនដឹងធ្វ់ម៉ចទេ ធម្មជាតិមកចឹង? រាត្រីនេះ សែនត្រជាក់ ខ្យលបក់រំភើយៗ លាយលំសំលេងស្លឹកឈើ រីឯផ្ទៃមេឃមានផ្កាយ តែខ្វះ ព្រះច័ន្ទ កំសត់ដែរហ្នឹង គ្មានគូរនឹងគេ ថ្មើនេះបើបាន បុរសម្នាក់ ដែលខ្ញុំស្រលាញ់ នៅជិតសាសងគ្នាមិនដឹងល្អម៉េចទេ? មិនដែរសោះ ឩស្នេហាអើយ គ្មានឩកាសទេមើលទៅ? បងឩត្តមថ្មើនេះគេងនៅណ? ម្ចាស់ចិត្ត ហាហាហាហាហាហាហ ជិតលប់មែនទែនហើយខ្ញុំ។
  បន្ទប់ពីញ៉ាំបាយ ហើយម្នាក់ៗចូលបន្ទប់ស្ងាត់ជ្រៀប អ៊ុំប្រុសអ៊ុំស្រីសំរាន្តនៅខាងក្រោម លើផ្ទះមានតែតែខ្ញុំ នឹង​បងឩត្តមទេ។  គិតៗទៅ ខ្ញុំនៅឆ្ងល់ តើខ្ញុំត្រូវធ្វើមេចដើម្បីជួយបង បងរតន ធ្វើមេចបានជួបបងកើសនី? (ខ្យល់បក ត្រជាក់រហឹម)​យប់ នេះគ្មានសំលេងឆ្កែលូទេ ចឹងក៏ល្អដែរ។ អីស្អីហ្នឹង (មានអារម្មណ៏ថា មានអ្នកអង្អែលក្បាល) ផឹកថ្នាំមួយសិន ។ ខ្ញុំសូមបូងសួង បើសិនជាបងប្រុសនៅទីនេះមែន សុំបងបង្ហាញខ្លួនអោយខ្ញុំឃើញបានទេ? តែសុំមកអោយស្អាតបាត ណាបង កុំបណ្លាចប្អូន ណា(ខ្យល់បក់កានតែខ្លាំង) ម៉ែអើយឈុតម៉េះ បងៗៗៗ (សន្លប់ បាត់មាត់ឈឺង)

កុំៗៗៗ កុំៗចូលមក បងរតន កុំៗៗៗ( ស្រែក)
ឩត្តមហេៗៗអូន គឺបងទេ អូន
(បើកភ្នេកឡើងនៅក្នុងរវង់ដៃគេ បាត់ខ្លាចបាត់ ) អូយ អុញមេចខ្ញុំនៅនឹងចឹង បង ?
ឩត្តម:គឺអូនសន្លប់ ដួល លាន់ដូចដំរី
(យី ថាឯងដូចដំរីមាឌធំខ្លាំងមែន?) អូបាទ
ឩត្តម:មេចចឹងអូន បានសន្លប់ រន្ឋត់ពេកហ?
បាទបងគឺគឺៗៗៗ បាកយាយណាស់
ឩត្តម:​បងចង់ដឹង យាយមក
គឺៗៗៗ ខ្ញុំឃើញខ្មោច
ឩត្តមក្នុងផ្ទះនឹង?ឃើញម៉េចទៅ?
គឺៗៗបងរតន ណាបង
ឩត្តម:ហាមែនអត់ អូនច្រឡំទេដឹងហី
ទេទេ វាមិនមែនជាលើទីមួយទេបង តែលើកនេះស្រាប់តែច្បាស់ហ្មង
ឩត្តមបងធ្លាប់យល់សប្តិ តែ តាំងពីបងមានព្រះជាប់ខ្លួនមកមិនអីផង…..ចុះគាត់លង់មេច?
(ខ្ញុំរៀបរាប់តាមដំណើរដើមទង)
ឩត្តមអូខេ បងគិតថាកុំប្រាប់អ៊ុំអី នាំគាត់បាកចិត្តទេ ចាំយើងពិសោធន៏ទាំងអស់គ្នាណា ឥលូវអូនទៅសំរាកសិនទៅ ណា
ហាទេៗៗ មិនហ៊ានទេ អត់ហ៊ានទេ
ឩត្តម(សើច) ចឹងគេងមួយបងទៅ ពីយប់នេះទៅ បងក៏អាចមើលថែរបានដែរ ក្រែអូនសន្លប់ ឬមានបញ្ហាអីទៀត នាំបងបារម្ភ ដឹង ជំរាបប៉ាម៉ាក់អូនមេច
(ខ្ញុំលួចញញឹម បានដៃហើយហាហាហ) បាទអរគុណបង(តាមពិតចង់អោយខ្ញុំនៅជិតដែរសោះ​)


         
    ហ៊ើយយប់នោះជាយប់ទីមួយហើយ ខ្ញុំដែលនៅ គេងលើដើមទ្រូងប្រុសបែបនេះ ពេញមួយយប់ មានអ្នកថ្មមថ្នាក់ ការពារបែបនេះ ជាប្រាថ្នាខ្ញុំ មិនចង់អោយពេលវេលានេះរំលងទេ បើសិនជាអាចសុំអោយគាត់ជាមនុស្សដំបូង នឹមនុស្សចុងក្រោយដែលបានក្រសោបកាយ ខ្ញុំ (អត់មានបានធ្វើអីទេណា)។ គាត់ក៏ចឹងទៀត អត់ធ្ងន់អីទេ មើលទៅបានអត់រអ៊ូសោះ អោយខ្ញុំកើយដៃ អោបខ្ញុំមិនលែងសោះ ខ្លិនខ្លូនប្រហើរ ដល់ហើយ។ យប់នេះខ្យល់បកត្រសៀក ត្រជាក់យ៉ាងណាក៏កក់ក្តៅដែរ ព្រោះស្ថិតក្នុងរង្វង់ដៃប្រុសកំពូលស្នេហ៏ហើយ ហាហាហស្រលាញ់គេហើយ ហ៊ើយមេចអាច គេ​បើគេស្រលាញ់ស្រីទេណា អូខេ ស្ងំទៅ កុំគិតច្រើន ដេកសិនមានតែតាមដំនើរទៅចឹង។​

អរគុណច្រើនណាចំពោះការចំណាយពេលរបស់អ្នក :) 
សំណាងល្អទាំងអស់គ្នាណា ជួបគ្នានៅវគ្គក្រោយទៀត ។
 គូរស្នេហ៏ឥតព្រៀង ភាគ៣


លឿនដល់ហើយរយះពេលមួយអាទិត្យទៀតហើយ នឹកប៉ាម៉ាក់ដែរហ្នឹង គិតល្ងាចនេះCallទៅសួរសុខទុកលោកទាំងពីរតិច រលឹកដល់ហើយ។ ថ្ងៃនេះ អ៊ុំប្រុសអ៊ុំស្រី មិននៅផ្ទះទេ រៀងស្ងាត់តិចដែរ ​ផ្ទះកំពុងមានគ្នាតិចផង លូវ បាត់ពីរ នាក់រិតតែស្ងាត់ទៀត។​ មានអារម្មណ៏ថា​មួយរយះនេះដូចគេងលក់ស្រួលតិច អត់យល់សប្តិឃើញបងរតន ឬក៏ប្រហែលខ្ញុំគេងមួយ បងឩត្តម ទើបអត់អី ? ហើយកុំខ្វល់ពេក បើអត់ឃើញក៏ម៉្យាងដែរ មិនបែចខ្លាចច្រើន។ ថ្មើនេះបងឩត្តមកពុងធ្វើអីណ នៅចំការ? គិតថ្ងៃតិចទៅលេងគាត់​នៅចំការសិន។ ម៉ោងប៉ុន្មានហើយមើលម៉ោងសិន ហាកម៉ោង៩ព្រឹកហើយ  បងទូចហា? ៗៗៗ ខ្ញុំគិតទៅចំការហើយណាបង ម៉ោងបាយ មិនបែបចាំខ្ញុំទេ ខ្ញុំញ៉ាំបាយនៅចំការហើយណា​ មិនបែចចាំទេណាបង
ស្រីទូច:ចា អ្នកប្រុស
អូបងទូចអ្នកណាមកបង អូខេខ្ញុំទៅហើយណា
ស្រីទូចចា អូជំរាបសួរ កើសនីតើមកចូលអង្គុយលេងសិនកើសនី
ហាកើសនី (សង្សាបងរតនមែនណ? នៅចាំស្តាប់សិនកុំទាន់ទៅអី)
កើសនីចាជំរាបសួរបង សុខសប្បាយទេឬ?
កើសនីចាសុខទេ អូអ៊ុំប្រុស ស្រីទៅណាហើយបង
ស្រីទូចចាគាត់មានរវល់ទៅក្រៅហើយ អូននេះអ្នកប្រុសពិសិទ្ឋ ក្មួយអ៊ុំប្រុសណា​កើសនី អ្នកប្រុសមកស្នាក់នៅទីមួយរយ:
កើសនី: ជំរាបសួរអូន
បាទបង ជំរបសួរបងស្រី (យីស្អាត់ណាស់ កូនចៅចិន ស្កុះ រៀងតូចស្រឡូន មុខមូល ហើយស្រស់ណាស់ បងរតនភ្នែកមុតមែនហ្នង​) ខ្ញុំធ្លាប់លឺឈ្មោះបងស្រីដែរ
ស្រីទូច: ហា​ លឺមកពីណា?
អរអត់អីទេបង
កើសនី:(​ សើច ) អូយាយចឹង បងខ្ញុំគិតទៅសំអាត នឹងរៀបចំបន្ទប់គេង បងរតនតិចសិនបង តាមមើលដីហើយ  ​ខានមក៣អាទិត្យហើយ
ស្រីទូច: ចាមិនអីទេ​អញ្ចើញ ចុះ
(ហាដល់ម្លឹង អូគាត់ពិតជាស្មោះមែនណ?) បងអោយខ្ញុំជួយទេបង
កើសនី:មិនអីទេ អូន បងអាច ធ្វើខ្ឡួន៝ងបាន អរគុណណាប្អូនប្រុស
បាទ បងមិនអីទេ បើបងមានការអី បងប្រាប់ខ្ញុំចុះណាបង
បងកើសនីសើច បញ្ចេញស្នាមញញឹមដ៏កក់ក្តៅ មកកាន់ខ្ញុំ។ គាត់ពិតជាសុភាពណាស់ ទាំងរូប ទាំងអត្ត្ចរិត ល្អទាំងពួង គួអោយស្តាយណាស់ដែលកម្មពារមកពង្រត់ពួកគាត់ទាំងពីរ ចេញពីគ្នា អាចនិយាយបានថាមានតែនិស័្សយ តែគ្មានវាសនា អានិតគាត់ណាស់ខ្ញុំ។
បងទូចៗៗ បងស្រីគាត់តែងមកសំអាត់បន្ទប់ បងរតន​ជាប្រចាំមែនទេ បង?
ស្រីទូច:ចាអ្នកប្រុស កើសនីមកជាប្រចាំជួនកាល ១ខែមកម្តង ឬ២ ដង នាងប្រតិប្តិ ក្នុងនាំជាកូនដណ្តឹងអ្នកប្រុស រតនាបានល្អណាស់ អានិតពួកគាត់ណាស់ មិនគួរមកជួបរឿងអកុសលបែបនេះសោះ។ អ្នកប្រុសខ្ញុំទៅធ្វើការខ្ញុំសិនហើយណា
បាទបងទៅចុះ (ទៅលួចមើលបងកើសនីតិចសិន)។ អូរគាត់ពិតជាប្រសព្វណាស់ នារីខ្មែរមែនតើ ចេះរៀបចំបានល្អ គ្រប់កាយវិការរបស់គាត់ទន់ភ្លន់ ណាស់ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នណាស់ គ្រប់សកម្មភាព។ តុកៗៗ សួរស្តីបង ខ្ញុំរំខានទេបង?
កើសនី:ទេ មិនអីទេប្អូនប្រុស អញ្ចើញចូលណា។
បាទបងអរគុណ​ បងហាមិនប្រកាន់ទេមែនទេបើខ្ញុំសុំសួររឿងផ្ទាល់ខ្លួនពីបង និង​បងរតន?
កើសនី(ឩនមុខចុះ ភ័ក្រស្រពោន នៅស្ងៀម)
បងៗៗៗ​សុំទោស មិនអីទេបងសុំទោស
កើសនី: អូៗៗ អីទេ ប្អូនចងដឹងពីអ្វី?
បងហា ហេតុមកដល់ពេលនេះ បងមិនព្រមរៀបការ?
កើសនី:  (ញញឹមស្ងួត) អូន បងបានសន្យាហើយ និងបងរតនថាជាតិនេះបើមិន​បានគាត់ជាគូរទេបងសុទ្ឋចិត្តស្លាប់ (ទឹកភ្នែករលីងរលោង) មកទល់ពេលនេះបងមិនមែនរស់ដើម្បីខ្លួនឯងទេ គឺរស់ដើម្បីបំពេញពាក្យ សន្យាតែប៉ុនោះ។
ពាក្យ សន្យា? សន្យាអី?
កើសនី:  គឺ មុនពេលបងរតនដាច់ ខ្យល់គាត់អង្វបងអោយរស់ នៅអោយមានក្តីសុខ ផ្តាំផ្ញើរបងអោយជួយមើថែរឩពុក ម្តាយគាត់ជំនួសគាត់ បើកុំតែបងជំពាក់ពាក្យសន្យា នេះបងក៏មិនអាចរស់​ នៅដល់សព្វថ្ងៃនេះ (ទឹកភ្នែកហូរ សំលេងអូលដើមករ) ពួកយើងសន្យាថានឹងរៀបការ បង្កើតកូន រស់នៅជាមួយគ្នា អស់មួយជីវិត ​តែនេះ ហិៗៗៗ  ឩបងរតន ប្តីសំលាញ់ (ងាកទៅរករូបថទ ប្តីសំលាញ់ អូនមិនដឹងថា អូនអាចទ្រាំដល់ពេលណាទេ សុំចាំអូនផងណា។
បងស្រីៗ ឈប់យំទៅ (គាត់អោបខ្ញុំយ៉ាងណែន បង្ហាញការឈឺចាប់ឥតឩបមា នៃការនិរាសនេះ) បងស្រីបើបងរតនដឹង មិនសប្បាយចិត្តទេបង តើបងអាចរស់នៅដោយរីករាយ ចាប់ផ្តើមអនាគតជាមួយបុរសល្អម្នាក់ទៀត រស់នៅដោយសុភមង្គលបានទេ ធ្វើបែបនេះអាចសំរេចបំណងបងរតនបានណាបង។
កើសនី: ទេអូន ទេបងមិនអាចទេ មិនអាចធ្វើបាន ជាតិនេះបើអត់ពីបងរតន បងសុខចិត្តរស់នៅបែបនេះ។ គាត់បានសន្យានឹង បងច្រើនណាស់ តែមិនទាន់បានបំពេញផង ស្រាប់ទៅចោលបងទាំងទាន់ហន បំផុត ហិ​ហិ​ហិ
បងស្រីយំមកចុះ បង យំចុះ។
            បន្ទាប់ពីនិយាយជាមួយបងកើសនីមួយស្របកធំ និងជួយរៀបចំគាត់ហើយ ខ្ញុំបានបើកឡានជូនគាត់ទៅផ្ទះវិញ នៅតាមផ្លូវបានសំណេះសំណាលគ្នា ពីអនុស្សាវរីយ៏កាលពីមុនរវាងខ្ញុំនិង បងរតន។ ផ្ទះបងស្រីធំគួរសម គាត់ជាអ្នកលក់ដូរនៅផ្សា ឆ្នាំនេះគាត់អាយុ២៥ឆ្នាំហើយជាកូនស្រីទី២ បងប្រុស និងប្អូនស្រីរៀបការអស់ហើយ នៅគាត់ទេ​គួរអោយអានិតគាត់ណាស់។
បងស្រីដល់ហើយ ទីនេះមែនទេ?
កើសនីចា អូន ចូលអង្គយលេងសិន ណា
បាទបង​មិនអីទេ ព្រោះលូវរៀងងិតតិចហើយ​ ចាំពេលក្រោយណាបង
កើសនីចាមិនអីទេចឹង
បងស្រីជួបគ្នាថ្ងៃក្រោយណា សំណាងល្អ
កើសនីចាអូនអរគុណច្រើនណា ដល់ផ្ទះCall មកបងផងណា
បាទបង
            នៅតាមផ្លួវមកវិញ រៀងស្ងាត់តិចព្រោះលូវម៉ោង៦ យប់ហើយ មានអារម្មណ៏ថា​រៀងស្រៀវដែរហ្នឹង ម្នាក់ឯង។​ គិតទៅៗៗ ស្នេហ៏ពិតមានមែនហ្ន ពួកគាត់មានតែនិស្ស័យ តែគ្មានវាសនា ជាប្តីប្រព័ន្ឋ ទេវតា អឺយ ជួយពួកគាត់ផង ។ អួយ អ្នកណា នៅផ្លួវ ចូល ខ្មៅស្ទង់ៗចេះ បងរតនអឺយ បងរតន  ជួយថែរក្សាប្អូនផង បង អ្នកណាចេះ មកឈនៅកណ្តាល ? ទីតៗៗៗ មិនចេញចឹង
សូមទោសលោកខ្ញុំសូមផ្លូវទៅផង អាកម៉ែ (ស្រែក)
ឩត្តម:ហាហាហ
ស្លាប់ហើយ បងមេចចឹងហា? មកលេងអីចឹង? ភ័យចង់ស្លាប់។
ឩត្តមបងចាំអូនទីនេះយូហើយ ហេតុអីអត់យកទូរស័ព្ទទៅចឹង
បងឯងបារម្មណ៏ពីខ្ញុំមែន?
ឩត្តម: (ញញឹមតិចៗ)​ចេះតែបារម្មណ៏ទៅ ព្រោះអ៊ុំគាត់ផ្ញើរហើយ
ចឹង បើម៉ាក់ខ្ញុំអត់ប្រាប់បងមិនខ្វលទេមើទៅ?
ឩត្តម:អត់ទេ (យាយបែបហី បារម្មណ៏ថាអត់ទៀត តាប៉ិ) តោះទៅផ្ទះ ល្ងាចនេះអ៊ុំអត់មកសំរាន្តផ្ទះ ព្រោះគាត់នៅផ្ទះអ៊ុំចិត្តនៅ កំពតហើយ ។
បាទ​បងតោះ
            យប់នេះមានតែខ្ញុំនិងបង ​ឩត្តមទេ នៅផ្ទះ ខ្យល់អាកាស់ត្រជាក់ខ្លិនផ្កាម្លិះ ក្រអូបឈ្ងុយ ខ្ញុំឈរម្នាកឯងនៅវេរង់ដាខាងមុខផ្ទះ ទល់មុខនឹង ដើមម៉ាក់ប្រាំងនោះ តែមិនអារម្មណ៏ខ្លាចសោះ។ រាត្រីនេះមេឃ មាន ព្រះច័ន្ទ នឹងផ្កាយ ច្រើនណាស់ គួរអោយចង់គយគន់ណាស់។ អូទេពសុយុត្ឋ បួងសួងសិន…..
ឩត្តមបួងសួងីអីដែរ(សំលេងពិរោះមកពីក្រោយ)
អួយបង មកពីកាល? គ្មានអីទេ បង
ឩត្តម: មេចឆាប់ភ័យម៉េះ ហ៊ើយព្រះច័ន្ទខ្ពស់ឆ្ងាយ តារារ៉ាប់ពាន់ បើងប៉ងក៏មិនអាចដែរ
ហាចេះកំណាព្យ(គាត់សើច) បងសើចស្អាត់ដល់ហើយ ឩស្សាហ៏សើចតិចទៅចឹង ហាហាហា
ឩត្តម:កូនក្មេង ចេះលចាស់ផង ហេ OKបើអូនចូលចិត្ត បងនិងធ្វើតាម ហាហាហា
ហី ផ្គាប់ចិត្តខ្ញុំហ៊ អូយាយចឹង បងប៉ងអ្នកណាដែរ ប្រាប់ខ្ញុំមើរ ចាំខ្ញុំជួយ ចាស់ហើយល្មមហើយណា ២៨ ជិត៣០ ហើយ លោក​តា ហាហា​
ឩត្តម: យើ ចេះផ្តៅចាស់ទៀតលូវ …..យាយទៅបងគួរតែគិតគូរពីជីវិតបងហើយ កើសនីគេស្មោះព្រោះស្នេហាគេជាស្នេហស្មោះ ប៉ុន្តែបងស្មោះធ្វើអី បើគេកំពុងតែមានក្តីសុខជាមួយប្រុសថ្មី  បងគួរតែតកសម្តីអូនមកគិតទើបល្អមែនអត់?
បាទបង(មានអារម្មណ៏ថាអន់ចិត្ត ពេលលឺគេគិតពីកូរស្រករ ចុះខ្ញុំ?)
ឩត្តម: សំលេងខ្សោយម៉េស អូន
អត់អីទេ អូបងប៉ងអ្នកណាហា ប្រាប់មកខ្ញុំចង់ដឹង
ឩត្តម:គឺព្រះច័ន្ទណាអូន ហាហាហាហ
យ៉ាប់ ហ្មង
ឩត្តម:គេខ្ពស់ពេកបងឈោងមិនដល់ទេ
ខ្ពស់ណា? ដើមត្នោត? នារីដែលបងស្រលាញ់តាមមើរ មិនអន់ទេ
ឩត្តម: ហាហាហ បងឆ្អែតហើយ អូន មនុស្សស្រី គួរអោយខ្លាចណាស់
ហាចឹងបងស្រលាញ់ប្រុសម្តង?
ឩត្តម: ត្រូវហើយ
(ឆ្លើយ៉ាងម៉ើងម៉ាត ហើយសំលឹងមកខ្ញុំចំៗៗ ហ៊ើយម្នាកនោះខ្ញុំមែនហ្ន?)
ឩត្តម: អូនពិសិទ្ឋ (ចាប់ដៃខ្ញុំទាំងពីរ ជាប់ អូយភ័យណាស់ )​អរគុណ អូន រយះពេលជាង១ ខែមកនេះ បានអូននៅជិត អារម្មណ៏បង កក់ក្តៅណាស់ មានអារម្មណ៏ថា​លែងចង់នៅម្នាក់ឯងហើយ ។
(យីអូសក្លាម៉េះ) ចុះបងចង់មេច?(មុខក្រហមអស់ហើយខ្ញុំ)
ឩត្តម: ចង់ ចង់ថើបអូនមួយខ្សឺត
ហាហាហ លប់ហើយ បានសំរាក ខ្ញុំចូលក្នុងហើយរងាណាស់
(ដៃមួយគូរស្រាប់តែស្រវាអូបចង្កេះខ្ញុំយ៉ាងជាប់ ខ្ញុំមិនអាច់ធ្វើអីបានទេ បើខ្លូនខ្ញុំក្នងរង្វង់ដៃគាត់ គៀបជាមួយនឹងសាច់ដុំទ្រូង ដ៏សែនក្តន់របស់គាត់បាត់ទៅហើយ ភ្នែកដ៏គួរអោយទាក់ទាញ សំលឹងទំលុះចំបេះដូងខ្ញុំ )
ឩត្តម: បងស្រលាញ់អូន ពិសិទ្ឋ 
(មិនទាន់បានឆ្លើយផងស្រាប់តែបបូរម៉ាត់គាត់មកប៉ះបរបូមាត់ខ្ញុំបាត់ទៅហើយ រុំភើបណាស់ ) ស្រឹមៗៗៗ
ឩត្តម:​អូនៗៗ អូនៗៗ
១នាទីក្រោយមក
ឩត្តម: អូនៗៗ មេចហើយហា អូន
(ប្រុសល្អស្រវាឩបកាយខ្ញុំ យ៉ាណែនហើយហូរទឹកភ្នេក ហាក់បារម្មណ៏ខុសប្លែក សំរាប់ខ្ញុំសន្លប់ជារឿធម្មតាទេ )  មិនអីទេៗ ខ្ញុំមិនអីទេ
ឩត្តម: តាំពីពេលអូនស្តីអោយបងថ្ងៃជួបគ្នាដំបូង ម៉្យាងល្ងាចមិញនេះ​អូនមិននៅទូរស័ព្ទ​Call មិនលើក ទើប ដឹងថាបង​មិនអាចខ្វះអូនបានទេ ចុះអូនព្រមទទួលយកស្នេហានេះទេ?
(អត់រ៉ូមែនទិចសោះ  ហ៊ើយគិតមេចទៅ)​បងហា អរគុណ តែបងដឹងស្រាប់ហើយ ខ្ញុំមានជំងឺជាប់ខ្លួន ខ្លាចក្រែងតែបង ឈឺចាប់ម្តងទៀតពេលណាមួយដែរខ្ញុំមិននៅណាបង
(សំលេងស្រាល អស់សង្ឃឹម ស្រលាញ់ តែមិនហ៊ាស្រលាញ់)
ឩត្តម: បងយល់ៗៗ បងទទួល តែបងមិនខ្វល់ថាថ្ងៃស្អែកយ៉ាងណាទេ បងត្រឹមតែដឹងថា​បងស្រលាញ់អូន បងនឹងនៅជិតអូនមួយជីវិត លុះដង្ហើមចុងក្រោយ
(ទឹកភ្នែកខ្ញុំស្រក់ ហូរ ខ្លាំងជាងពេលណាៗៗទាំងអស់ តែពេលនេះហូរព្រោះតែ សប្បាយចិត្ត មិននឹកស្មានថា​ខ្ញុំមានថ្ងៃនេះសោះ) ហិហិហិ
ឩត្តម:​ឈប់យំទៅអូន ហាមប្រកែក ពីថ្ងៃនេះទៅអូនត្រូវញញឹម រស់នៅជាមួយគ្នា បងនឹងធ្វើគ្រប់យ៉ាងដើម្បីអូន ដើម្បីក្តីសុខពួកយើង សំណូមទី២ របស់បងក៏ចង់ អោយ អូនដាក់ទានស្នេហ៏ដល់ប្រុសកំសត់ម្នាក់នេះ ផងបានទេ?
បាទបង​អូនទទួល អរគុណចំពោះក្តីស្រលាញ់នេះ 


            ម្តងនេះមិនមែនតែគាត់ទេដែលឩបខ្ញុំ គឺខ្ញុំបានប្រើដៃទាំងគូររបស់ខ្ញុំតប ស្នងទៅគាត់វិញ ខ្ញុំនឹងប្រើពេលវេលាចុងក្រោយនេះនៅជិតគាត់ កែច្នៃស្នេហាអោយមានន័យ អរគុណលោកតា​ អរគុនទេវតាដែលបានអោយ ខ្ញុំជួបមនុស្សប្រុសល្អម្នាក់នេះ។ បន្ទាប់ពីនោះមក ហេហេហេហ សំរេចនៅយប់នោះតែម្តង ខំរក្សា អស់ជាង២០ឆ្នាំហើយ។
            ថ្ងៃថ្មី ជីវិតថ្មីមាន័យណាស់ ចាប់ពីព្រឹកនេះទៅ មានមនុស្សប្រុសម្នាក់ ចូលមកក្នុងជីវិត មានអារម្មណ៏ថាពិលោកនេះ អូអរណាស់។ ព្រឹកនេះ ត្រជាក់ដូចរាល់ដងចឹង តែពេលក្រលែកមើទៅដើមម៉ាក់ ប្រាំងមួយដើមនោះវិញស្លឹកឡើងក្រហម ជ្រុះពាស់ពេញ មានអារម្មណ៏ថា ក្រៀមក្រមណាស់ (យីខ្ញុំដល់ម្លឹង )​យាយមែនណា ខ្ញុំចេះតែមានអារម្មណ៏មេចទេ។
បងឩត្តមៗៗ តោះចុះទៅក្រោម ហាត់ប្រាណណា
ឩត្តម: បាទតោះអូន ពីថ្ងៃនេះទៅ​ហាម អោយហៅថាបងឩត្តមណា ត្រូវហៅថា​លោក​ប្តី
(ផ្លាច)អូយ
កុំខូចពេកតោះបង រត់ចំវិញផ្ទះទៅបានហើយ អូនចង់បេះផ្កាឈូក ថ្វាយព្រះ
ថ្ងៃនេះ ថ្ងៃសីលផង
ឩត្តមតោះអូន
អូល្អៗៗណាស់ណ ខ្លះក្តោប ខ្លរីកស្អាតដល់ហើយ
ឩត្តម: បាននៅអូន?
បាទបានហើយតោះបង
ឩត្តម: តោះចឹង ផ្កាឈួកស្អាត នៅចាំសម្រស់អូនទេ​ហាហាហ
ចេះតែយាយ​ហ្មង អូបងហាខ្ញុំចងទៅក្រោមដើមម៉ាក់ប្រាំនោះតិចបង
ឩត្តម:ទៅធ្វើអី?
បងខ្លាចមែន?
ឩត្តម: មែនអីគួរអោយខ្លាច តោះចឹង
បងហាមួរយះនេះ ខ្ញុំខានឃើញគាត់យូរហើយ បងរឿងរ៉ាវដែលគាត់ប្រាប់ខ្ញុំ គឺត្រូវៗណាស់បង ខ្ញុំចង់ជួយគាត់ណាស់តែអត់ដឹងធ្វើមេច បើខ្ញុំចេះតែខ្សោយចឹងបង។
ឩត្តម: ទៅវិញយើងសាកអូជធូបជួនគាត់ ហើយផ្សងសុះជួបគាត់ម្តងទៀនៅយប់នេះទៅ
បងក៏ចង់ឃើញដែរ
បាទបងតោះចឹង
            យប់ស្ងាត់មកដល់បន្ទាប់ពីញ៉ាំបាយហើយ ម្នាក់ៗចូលនិទ្រាអស់ នៅតែខ្ញុំពីរនាក់ទេ។ បងធ្វើមេចទៅបានហៅគាត់មកបាន ?
ឩត្តម: ចុះរាល់ដងអូនធ្វើមេច?
គឺបូងសួងក្នុងចិត្ត ហើយក៏ជួបក្នុងសុបិន្តទៅ
ឩត្តម: ចឹងសាកធ្វើម្តងទៀតទៅ កុំភ័យ បងនៅទីនេះទេ បងនឹងហើយឩបអូន​ក្នុងរង្វងដៃអោយជាប់ បងការពារអូន ណា (មានកំលាំងហ្មងនឹងណា ពេលឡឺចឹង ហាហាហ)
បាទបង
            ខ្ញុំចាប់ផ្តើមបួងសួងក្នុងចិត្ត(មានខ្យល់បកល្ហៀក) ភ្នក់គិតដល់គាត់ ម៉ែអើយជួយផង ជួយផងបងបង
ឩត្តម: អូនអូន មេច
 គឺគាត់ គឺគាត់
ឩត្តម:ណាណា?
រតន: អូនកុំខ្លាច អូនបិទភ្នែក ហើយ សំរួលអារម្មណ៏ ដង្ហើមអោយវែងៗ
(អេ មានអារម្មណ៏ថាធូរមែនតើ)
រតនបើកភ្នែកមើលបងមកអូន បងធម្មតាតើ
បាទបង តែបងជាខ្មោចណា
ឩត្តម: ណាអូន ណាអូន បងអត់ឃើញចឹង
រតន:​គេមើបងមិនឃើញទេ អូន
ឩត្តម: បងមើលគាត់អត់ឃើញទេ (ខ្ញុំនៅតែស្ថិនៅក្នុងរង្វង់ដៃគាត់ដដែល មិនហ៊ាលែងទេ)
ហេតុអី?
រតន: ព្រោះមានតែអ្នកដែល មានរាសីចុះ នឹងដែលមានពេលខ្លី(ជិតស្លាប់) ទេដែលអាមើលបងឃើញណាអូន
ហា​ចឹងមានន័យថា ហិហិហិហ
ឩត្តមមានន័យថាមេចអូន?
អូអត់អីទេ(ខ្ញុំសំលឹងមើលប្រុសកំពូលស្នេហ ទឹកភ្នែកខ្ញុំហូជោគតែម្តង លែង​គិតពីរឿងខ្លាច ខ្មោចអីទៀតហើយ)
រតនអូនអោយឩត្តមដោះខ្សែកព្រះទុក ហើយយកតឺកនោមខ្លូនឯងលាភភ្នែក បន្ទាប់មកពួងសួងអោយជូបបងទៅ គេអាចនឹងឃើញរូបហើយ។
បាទបង (ខ្ញុំប្រាប់តាមដំនើរ)
ឩត្តមអូព្រះអឺយ បង រតន​មែនតើ បង
រតនញញឹម បាទ អរគុណអូនដែលបានមើល ថែរអ្នកមានគុណជំនួសបង អរគុណច្រើន​   គុណនេះចាំជាតិក្រោយចាំសងអូនវិញណា
បាទបង តែបងខ្ញុំគួតែទៅប្រាប់អ៊ុះទេបង
រតន:  ទេៗៗ កុំអី គាត់បានកាតោចិត្តហើយ វាយូឆ្នាំហើយ កុំសើរើនាំអោយ ពួកគាត់ឈឺចាប់ម្តងទៀតណាអូន
ឩត្តម បាទបង អូចុះបងមិនទៅចាប់ជាតិថ្មី បងនៅអាល័យ កើសនីមែនទេ បង?
ចុះបងមានអីអោយខ្ញុំជួយបង?
ខ្ញុំ:  មែនហើយបង បងចង់អោយខ្ញុំជួយបងដោយរៀបណា?(ខ្ញុំលែងខ្លាចហើយ)
រតននៅលើរណូតឈើក្នុង បន្ទបង មានប្រអប់មួយវាជា ចិញ្ចៀន បញ្ចាំស្នេហដែលបងត្រៀមអោយនាងមុនពេលបងទៅរៀន នៅភ្នំពេញ តែបងមិនទាន់បានអោយផង ស្រាប់ តែបែបនេះ សូមអូនយកវាប្រគល់អោយនាងផង មួយវិញទៀត​បងមានរឿងមួយគឺបងចង់ខ្ចីរាងកាយអូន បានទេ ឩត្តម បងចង់នាំនាងទៅលេងភ្នំបូកគោ ម្តង វាជាបំណងរបស់នាង ព្រោះបងធ្លាប់ បានសន្យាថានាំ​នាងទៅលេង ពេលបងត្រលប់មកពីភ្នំពេញ​ ពេលវេលបងមិនច្រើនទេអូន រាល់ពេលដែលបងបង្ហាញខ្លួនម្តង បងនឹងត្រូវចុះខ្សោយម្តង មិនអាច បង្ហាញ ខ្លួនជាលើទី២​បានភ្លាមនោះ ទេ បងអាចទៅណា មកណា​បាន គឺដោយសារ កុសសល ផលបុណ្យដែលបងសាង និង មា្តយឩពុកបងឩទ្ទិសអោយ ទេអូន។
ឩត្តម: (យំ)បាទ បងថ្វីថ្បិតតែខ្ញុំ មិនមែនជាសាច់ឈាមនៅគ្រួសារនេះ អ៊ុំទុកខ្ញុំដូចកូនបង្កើតចឹង ខ្ញុំយល់ព្រម​ ខ្ញុំគ្មាសាច់ញាតិឯណាទៀតទេ ខ្ញុំស្ម័គ្រចិត្តបង​ដើម្បីបំពេញបំណងបង ណាបងប្រុស ។(ទាំងខ្មោចទាំង​មនុស្សហយំទាំងអស់គ្នាហ្មង)
ខ្ញុំអូបងរតនចុះពេលណាទើបបងអាចចេញមកម្តងទៀត ហើយ​អាចនាំបងកើសនីទៅបូកគោបានបង?
រតនគឺថ្ងៃពេញបូរមី ស្អែកនេះណាអូន បង អាចមានសិទ្ឋ បងនឹងសន្សំកំលាំងទុក
           
.
.
ឩត្តម​អូនអូនៗភ្ញាក់ឡើង អូនៗ
អីក អាក់ អួយឈឺក្បាលម៉េស បង​ អូបងរតន បងគាត់ណាហើយ
ឩត្តម​: គាត់ទៅវិញហើយ អូន
បងយើងយល់សប្តិមែន?
ឩត្តម​:មិនមែនទេ គឺការពិតណាអូន
បងចុះបន្ទាប់មកយើងគិតធ្វើមេចទៅបង?
ឩត្តម​: បងគិតមានតែធ្វើតាមបណ្តាំគាត់ទៅ យករឿងនេះប្រាប់កើសនី  ហើយប្រគល់ចិញ្ចៀននេះអោយកើសនីទៅ
បងហាចុះរឿងគាត់ចង់ចូលខ្លួនបងនោះ បងមិនខ្លាចទេហ?
ឩត្តម​: ខ្លាចអី​គាត់មិនធ្វើបាបបងទេ អូន
តែអូនបារម្មណ៏ណាស់ បង(មុខជូរ)
ឩត្តម​:​ ក្មេងល្ងង់ មិនអីទេ បងនៅទីនេះជិតអូនរហូតណា
បាទបង (គាត់អោបខ្ញុំជាប់ ខ្ញុំមិនខ្លាចគាត់ទៅចោលទេ តែខ្ញុំខ្លាចខ្ញុំទៅចោលគាត់មុន ពាក្យសំដីបងរតនមែនទែនអត់?)
ឩត្តម​:តោះអូនគេងវិញម៉ោងទើ៣ ភ្លឺទេ ចាំស្អែកយើងទៅរកកើសនីទាំងអស់គ្នាណា


បាទបង​(គេងលើទ្រូងប្រុសកំពូលស្នេហទៀតហើយខ្ញុំយប់នេះ មិនថាមានរឿងអីកើតឡើងទេ បានលឺពាក្យគាត់ ស្ថិតក្នុងរង្វងដៃគាត់ ខ្ញុំមានអារម្មណ៏ថា កក់ក្តៅណាស់ហើយ ជីវិតនេះមុនពេល បិទភ្នែកបានស្គាល់ស្នេហ៏ពិតម្តង ក៏អស់ជិតដែរ)
 អរគុណច្រើនណា សំរាប់ការចំនាយពេលរបស់មិត្ត ជួបគ្នានៅវគ្គក្រោយចឹងថាមានរឿង អីនឹងកើតឡើងបន្តទៀត ចាំតាមដានទាំងអស់គ្នាណា ។
​​អូខេសំណាងល្អទាំងអស់គ្នាណាបាទ
ណារ័ត្ន ឃូល :)





សួរស្តីមិត្តអ្នកអាន សុំទោសផងណាដែលលើកនេះ ខ្ញុំយឺតជាងរាល់ដង អធ្យាស្រ័យផងណា តោះកុំអោយខាតពេល ចងដឹងដំនើរឆ្ពោះទៅបូកគោយ៉ាងណា? ចងដឹងថា មានអ្វីកើត ឡើងចំពោះពួកគេទាំង៣ តោះអានទាំងអស់គ្នា
គូរស្នេហ៏ឥតព្រៀង


ព្រលឹមស្រាងៗ​ព្រឹកនេះដូចរាល់ដងចឹងត្រជាក់ណាស់ អ៊ុំប្រុសស្រីទៅចំការអស់ហើយ ចំនែកបងឩត្តមមិនទៅទេ ព្រោះពូកយើងគ្រោងទៅជូបបងកើសនីទាំងអស់គ្នា និងចង់យកចង្ហាន់ទៅប្រគេន ព្រះសង្ឃផងដែរ ដើម្បីឩទិសដល់បងរតនផងដែរ និងហួសទៅកំពតទាំងអស់គ្នាតែម្តងជាបំណងបងរតន។ ខ្ញុំក៏បានសុំអ៊ុំហើយដែរ ប្រហែទៅសំរាកទីនោះមួយយប់ទេមើលទៅ។
បងទូចអរគុណណាដែលបានជួយណា​បង
ស្រីទូច :ចាមិនអីទេ
ឩត្តម:អូនបានCall ទៅកើសនីនៅអូន?
បាទបងCall ទៅហើយ បង ។អូបងយកចិញ្ចៀននោះមកផង
ស្រីទូច: (គាត់លឺ)​លួចញញឹម (ពីរនាក់នឹងលូវផ្លែកម៉េះ ស្និតស្នាលហួស យកចិញ្ចៀនទៅវត្តធ្វើអី?)
(ខ្ញុំអ៊ៀនសឹងស្លាប់) បងទូចសើចអី?
ស្រីទូច:អត់អីទេ អញ្ចើញទៅចុះ អោយសប្បាយ មិនបែបឆាប់មកវិញទេ
(បងទូចប្រហែលដឹង ព្រោះគាត់នៅជិតពួកខ្ញុំរហូតហ្នឹង) បាទបង
ឩត្តម​:​តើអូន នៅទៅយកកើសនីទៀត
       សំលេងឡាន បន្ថើនចេញទៅ ចំងាយប្រហែល៣គីឡូមម៉ែតដល់ផ្សា មុខផ្ទះបងកើសនីតែម្តង ហើយក៏ហួសទៅមុខទៀតតាមបណ្តោយផ្លូវជាតិ តែម្តង។
បង បតចូលវត្តនេះតែម្តងទៅបង
ឩត្តម:បាទអូន
       វត្តនេះមានទេសភាពគួយអោយចង់គយគន់ណាស់ ដើមឈើធំៗត្រជាក់ស្រេប ពិសេស មានស្រះឈូកធំមួយ គយគន់មិនណាយ ទេ ខ្ញុំស្រលាញ់ផ្កាឈូក (ស្អាត) ពួកយើទាំងបីនាក់ (តែខ្ញុំមានអារម្មណ៏ថាបងរតននៅទីនេះដែរ) បានធ្វើបុណ្យរួមគ្នាដោយទឹកចិត្តជ្រះថ្លា យកចង្ហាន់ប្រគេន លោកសង្ឃ អូបធូប ថ្វាយបង្គំព្រះ បាំងស្កូល រាប់បាត្រ រួចរាល់ មានអារម្មណល្អណាស់។ខ្ញុំនិងបងឩត្តមញញឹមបិទម៉ាត់ មិនជិតទេពេលបានដើរលេងមួយគ្នាចឹង តែបងកើសនីរាងឯកាតិចហើយ។ អួយ​មិនដល់ពីម៉ោងផង មកដល់បូកគោបាត អូយស្អាត ដល់ហើយ ត្រជាក់ណាស់ មានអារម្មណ៏ថាខ្លួនឯង ដូចនៅលើមេឃ ជុំវិញខ្លួនសុទ្ឋតែពពក ។អូទីនេះត្រជាក់ខ្លាំង ចឹងបានបងរតន អាចបង្ហាញខ្លួនបាន។​តោះល្មមញ៉ាំបាយហើយ ម៉ោងជិត១២ ហើយ តោះបងឩត្តម បងកើសនីខ្ញុំទៅ​យកកន្ទេនៅគូទឡានសិនណាបង
កើសនី: ចាអូន
       ពួកយើបរិភោគបាយជុំគ្នាយ៉ាងមានឩជារស ជាមួយទេសភាពដ៏ស្រស់ត្រកាល បន្ទាប់ពីបាយហើយ ពួក ក៏បានទៅអូបធូបនៅវត្តសំពៅព្រាំ នឹងជិះឡាន ដើរមើលទេសភាពនៅទីនោះ។ ពេលមកដល់កំពូលភ្នំ ដែលមានជ្រុះជ្រៅ មានអារម្មណ៏ថាស្រាវ ណាស់តែ ត្រជាក់ភ្នែក បានមើលឃើញឆ្ងាយ ឃើញស្រែអំបិល ឃើសមុទ្រដ៏ធំល្វឹងល្វើយ។
បងហាអង្គុយទីនេះទីសិនហើយ ណា ទេសភាពស្ងាតណាស់
ឩត្តម:​ បាទអូន
កើសនី(ហូរទឹកភ្នែក) វាជាកន្លែងដែលបងរតនា សន្យាថានាំបងមក តែពេលនេះ គឺហួសពេលហើយ ហិហិ
បង បង កុំយំអី
អាកាសធាតុពេលនោះត្រជាក់មែនទែន ចុះអាប់ច្រើន ម៉ោងទើបតែ៤កន្ឡះសោះ មានអារម្មណ៏ថារឿងល្ងិតតិច។
អូនៗៗៗ
ហាបងឩត្តម (ខ្ញុំនិង បងកើសនីភ័យខ្លួន មើលមុខគ្នា)
រតនអូនៗៗ បងនៅទៅនេះ គឺបងរតនណា (គាត់បានបង្ហាញចិញ្ចៀននោះទៅបងកើសនី) គឺបង
កើសនី : (យំរិតតែខ្លាំង ស្រឡាំងកាំង ហើយរតទៅអោប រាង្គកាយបងឩត្តម ) គឺបងមែនហ?
រតនបាទអូន(គាត់រៀបរ៉ាប់តាមដំណើរដើមទង)
(ខ្ញុំមិននៅរំខាន​ក៍ងើបដើរចេញ ទាំង ក្នុងទ្រូងបារម្មណ៏ពីប្រុសសង្ហា ខ្លាចមានរឿងដល់គាត់ ឩលោកតាអឺយសុំជួយថែរក្សាផង។)
រតន: អូន(យំឩបកើសនីជាប់) បងសុំទោសបងមិនគួរចឹងទេ អោយអូនរស់នៅម្នាក់ឯងទេអូន បងសុំទោស
កើសនី:ទេបង ទេ កុំចឹងអី បង សុំយកអូនទៅផង អូន មិនអាចខ្វះបងទេ
រតនអូន ស្តាប់បង​នេះជាលើកចុងក្រោយហើយ បងមិនអាចបង្ហាយខ្លួនទៀតទេ សូមអូនស្តាប់បណ្តាំបង ណារកបុរសល្អម្នាក់រៀបការជាមួយ រស់នៅឲ្យមានក្តីសុខ ចិញ្ចៀននេះបងសុំទុកនៅអូន បងចង់ឃើញអូនមានក្តីសុខ ណាអូន​បំភ្លេចបងចុះណាអូន
កើសនី:ទេៗៗៗ បងសំម្លាញ កុំទៅចោលអូន បើគ្មានបងជាតិនេះអូនមិនយកអ្នកណាទេ។
(អ្នកទាំងពីរ យំឩបគ្នា វាជាស្នេហាស្មោះ ស្នេហពិតមិនអាចបំបែកបាន ខ្ញុំមិនដឹងថាគាត់និយាយអីទេ មើលទៅស្និតស្នាលណាស់  ម្តងផ្អែម ម្តងទឹកភ្នែកតែ  មិនយូរប៉ុន្មានប្រហែល​១ម៉ោងក្រោយ មក រាង្គកាយបងឩត្តមក៏ទន់ខ្សោយ រួចក៏សន្លប់ឈឹង។
កើសនី: ឩត្តម ៗៗ(ភ័យ)
ខ្ញុំក៏តរត់ចូលទៅរកពួកគាត់ទាំងក្នុងខ្លួន ភិតភ័យយ៉ាងខ្លាំង នៅពេលឃើញប្រុសសំណប់ សន្លប់ដួលទៅលើដីបែបនេះ
បងៗៗ ហិ​ហិ​ភ្ញាក់ឡើង​ហិហិ
កើសនី: ឩត្តម ៗៗ(ភ័យ)
      


យប់នោះពួកយើងក៏សំរេចចិត្តស្នាក់នៅទីនោះមួយយប់ដោយ សុំ ព្រះចៅអធ្ឋិកាវត្ត សំរាកនៅឯវត្តសំពៅប្រាំមួយយប់។ បងកើសនីគិតតែពីយំ ហើយសំលឹងមើលចិញ្ចៀន​នោះរហូត។ ពួកយើងអង្គុយបទជើងថ្វាយបង្គំព្រះ និងលោកតា ហើយរៀបរ៉ាប់តាមដំនើរ ដើមទង។ លោកតា មានសង្ឃដីការថា​បងរតន មានបុណ្យកុសល ទើបអាចមកទីនេះ បាន គេអស់កម្មពៀហើយ តែដោយសារមិនដាច់អាល័យទើបមិនទៅចាប់ជាតិបែបនេះ។ បងកើសនីរាងបានធូរចិត្តច្រើន បន្ទាប់ពិស្តាប់សង្ឃដីការរបស់លោកតាហើយនោះ ខ្ញុំឃើញគាត់ញញឹម ប្រហែលជាល្អតិចហើយមើលទៅ។ បងឩត្តមវិញក្តៅខ្លួនដល់ហើយ​ កុំតែបានថ្នាំលោតាជួយទេ កុំអីដឹងធើមេចទេ។        ព្រឹកព្រហៀមពួកយើងថ្វាយបង្គំលោកតាត្រលប់មកផ្ទះវិញ ទាំងអស់គ្នា តែលើកនេះខ្ញុំជាអ្នកបើក ដោយសារតែបងឩត្តម មិនស្រួល ខ្លួន ក្តៅខ្លួនអត់បាត់ទេ ខ្ញុំពិតជាបារម្មណាស់ ចំណែកឯបងកើសនីរាងប្រសើជាងមុនតិច តែមិននិយាយអីទាំអស់ ទុកគាត់មួយលែក គិតបងឩត្តមសិន។
បងបងៗ គេងទៅ ជិតដល់ពេទ្យហើយ ចុះផុតពីជើភ្នំនេះទៅ​ចាំចូលខ្លីនិចនៅជិតផ្សាកំពតណាបង ទ្រាំសិនទៅណា?(បារម្មណ៏ណាស់)
យីអាឡាន នេះវាមេចចេះ ប្រញាប់ទៅណា ស៊ីផ្លេមេះ ទៅមុនទៅចឹង​
អាម៉ាក់ ៗៗៗក្រាំងៗៗ អួយបង ៗៗៗ (ក្រឡាប់ឡាន ឡានដាច់ប្រាំងបុកពីក្រោយ )
.
.
​.
ម៉ាក់: កូនៗៗៗៗ
អ៊ុំប្រុសស្រីមិនអីទេអ្នកធ្វើចិត្តអោយត្រជាក់អ្នក
ម៉ាងបងកើសនី: (គាត់មានតែម្តាយទេ) ហិ​ហិ​កូនខ្ញុំ កូនខ្ញុំ
ឩត្តម​: (អោបក្បាល)​អង្គុយយំ មិនយាយអីទាំងអស់ (គាត់ត្រូវស្រាលទេ មិនដឹងថាហេតុអីដែរ)
       នៅក្រៅបន្ទប់ICU លឺតែសំលេងយំ រយះពេល២ម៉ោងហើយនៅមិន ទាន់ដឹងលទ្ឋផលទៀត។ យីខ្ញុំនៅណាចេះ អូបឹងផ្កាឈូក ស្អាតម្ល៉េះ ទេសភាពស្រស់ត្រកាល ផ្ការីចំរុះព័ណ លើវាស្មៅដ៏ធំ អមដោយសំលេងចាបយំ ជាមួយនឹងខ្យល់អាកាស់ ត្រជាក់បែបនេះ មានអារម្មណ៏ថាស្រួលខ្លួនណាស់។ អា បងរតន និងបងកើសនី យីអ្នកទាំងពីអាចនៅជិតគ្នាហើយ ហ?
បងៗៗ បងទាំងពីរបានជួបគ្នាហើយ? ខ្ញុំសប្បាយចិត្តណាស់
រតន: (ញញឹម) បាទអរគុណអូន ច្រើនណា
បាទបង តែលូវពួកយើងនៅណាបង
រតនអង្គុយចុះមកប្អូនប្រុស នេះជាកន្លែង ដែលសុខ ដែលអាចអោយបង និងកើសនីនៅជាមួយគ្នាបានណាអូន
អុញ ចុះខ្ញុំ?
រតន: (សើច) ហាហាហាហ អូនមិនអាចនៅទីនេះបានទេ
ហេតុអី ទីនេះល្អណាស់​ខ្ញុំចង់នៅទីនេះដែរបង
កើសនី:​ ញញឹម(ស្អាតជាងពេលណាៗ ទាំងអស់ ជាស្នាមញញឹមចេញពីបេះដូង) តើអូនអាចនៅទីដោយគ្មានឩត្តមទេ?
(ថ្ពាល់ក្រហមយាយអត់ចេញ)
កើសនី:​  ប្អូនប្រុសអរគុណច្រើន ណា ផ្តាំអរគុណឩត្តមផង ចិញ្ចៀននៅនឹងដៃបង បងជូនអូនជាចំណងដៃជាមួយឩត្តណា មួយទៀត ផ្តាំសុំទោសម៉ាក់បងផង និងអ្នករាល់គ្នាផង បងនិងរតនបានសុខហើយ បានជួបគ្នាហើយណាអូន សុំកុំបារម្មណ៏ ជាតិក្រោយសុំផ្សងជួបប្អូនប្រុសល្អដូចជាអូនម្តងទៀណា។ (ពួកគាត់ស្អិតល្មួត ញញឹមពព្រាយ មានក្តីសុខណាស់)បេះដូងនេះដ៏បរិសុទ្ឋនេះ បងជូនអូនណា ពិសិទ្ឋ
រតន: មែនហើយ អូន អរគុណចំពោះគ្រប់បែបយ៉ាង ជួយមើថែរម្តាយឩពុកបងផងណាអូន អូនល្មមទៅវិញហើយ ទៅចុះអូន អ្នករាល់គ្នាកំពុងចាំផ្លូវអូនណា

.
.
.
បងៗៗៗ(នៅក្នុងគ្លីនិចមួយ នៅទីក្រុងភ្នំពេញ)
ឩត្តមហាអូនៗៗ អ្នកមីង ៗៗៗ អូនពិសិទ្ឋដឹងខ្លួនហើយ
អូយឈឺក្បាលណាស់ ស្អីហ្នឹងរំពេញក្បាល ពេញជើយជើង  អួយម៉ាកៗៗ(ស្លុត អស់ហើយ ខ្ញុំ) ជើង ជើងៗ ខ្ញុំ ម៉ាក? បង? បាក់ជើងម្ខាង ហើយហ? (យំ)
ម៉ាក់: (យំ ហើយត្រកងឩបខ្ញុំ) កូនកុំបារម្មណ៏ ម៉ាក់នឹង​រកគ្រូពេទ្យពូកែជួយកូនណា
(គ្រូពេទ្យពូកែអី បើបាត់ម្ខាងហើយហ្នឹង)
ឩត្តម: (សំលឹងមុខខ្ញុំ ទឹកភ្នែកហូជោគ ហាក់ចង់យាយអីប្រាប់ខ្ញុំ ដៃគាត់ក្តោបដែខ្ញុំជាប់ )
ម៉ាក់ៗ (សំលេងខ្សេវៗៗ ស្លុតពេលលឺបែបនេះ) កុំយំមិនអីទេ
(ម្នាក់ៗយំនោះយំ)
បងហា ចុះ​បងកើសនី (ស្អាត់ជ្រៀប)
ឩត្តម: គាត់ទៅហើយអូន
(ទឹកភ្នែកហូរជោគខ្នើយជាថ្មី ) គឺមកពីខ្ញុំមែនទេ?
ឩត្តម: អូនកុំបារម្មណ៏អី ថែរក្សាសុខភាពទៅណា​
       ប៉ុន្មានម៉ោងក្រោយ មកបន្ទាប់ពីញ៉ាំបាយល្ងាចហើយ ម៉ោងប្រហែល​៩ អ្នកទាំងអស់បានទៅសំរាក នៅតែបងឩត្តមទេដែលនៅកំដេរខ្ញុំ ព្រោះពួកគាត់សុទ្ឋតែហត់នឿយណាស់ហើយរយះពេលបីថ្ងៃនេះ ពេលដែលខ្ញុំសន្លប់នេះ។ នៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ ដែមានតែខ្ញុំ និង   បុរសម្នាក់មាន ទឹកមុខស្លេក ព្រោះតែមិនបានគេង មិនញ៉ាំអី ព្រោះតែបារម្មណ៏ពីខ្ញុំ តែស្លេកមេចក៏ស្អាតដែរ នៅតែសង្ហាអាដែល កំពុងមុខស្ងួត ចាប់ដៃខ្ញុំជាប់​ដោយមិនបាននិយាយអ្វីទាំអស់ ប៉ុន្តែទឹកមុខគាត់បង្ហាញ ពិការឈឺចាប់ឥតគណនា ហាក់បង្ហាញនៅការស្តាយក្រោយនៅកំហុសអ្វីម៉្យាង។ ដល់ពេលខ្ញុំឃើញគាត់ចឹង ខ្ញុំដូចជាបារម្មណ៏ពីគាត់ជាងខ្លួនឯងទៅវិញ។
បងៗៗ(សំលេងខ្សេវៗ)
ឩត្តម: បាទ(ទឹកភ្នែកហូរសារជាថ្មី តាមពិតភ្នែកគាត់ទន់ដូចស្រី គាត់បង្ហាញ ទឹកភ្នែកអោយខ្ញុំឃើញទៀតហើយ)
(ដៃដ៏តូច សស្លេក គ្មានកំលាំងរបស់ ខ្ញុំប្រឹងលើកទៅជួតទឹកភ្នែក បុសរសសំណប់ចិត្ត) បងកុំយំ ហេតុអី(ខ្ញុំសួរគាត់ តែទឹកភ្នែកខ្ញុំបានស្រក់បាត់ហើយ) កុំយំ
ឩត្តម:  សូមទោស សូមទោស អូន សូមទោស
ហេតុអី វាមិនជាកំហុសបងទេ បង
ឩត្តម: បើបងជាអ្នកបើកមិនអីទេ បើបងរឹងប៉ឹងជាងនេះ ក៏មិនអីដែរ មកពីអូនបារម្មណ៏ពីបងទើប លទ្ឋផលទៅជាបែបនេះ អូន  បងសុំទោសៗៗ
មនុស្សល្ងង់ ឈប់យាយទៅ កុំសុំទោស (បើស្រែបាន ស្រែកទៀត តែស្រែកអត់រួច) វាហួសហើយបង ឥលូវខ្ញុំនៅទីនេះ អាច់ជួបបងម្តងទៀត ជាសំណាងណាស់ហើយ បង
(ដៃទាំងគូរត្រកងឩបខ្ញុំជាមួយនឹងទេកភ្នែក ហូរស្រកមកលើ ផ្ទៃមុខខ្ញុំ គាត់ហាក់ឈឺចាប់ណាស់ ខ្ញុំពិតជាបារម្មណ៏ណាស់)
បងហា បងកុំធ្វើចឹង អូនពិតជាបារម្មណ៏ណាស់ កុំអោយអូនបារម្មណ៏ពីបងអីបានទេ អូនមិនសប្បាយចិត្តទេពេលឃើញបងបែបនេះ មនុស្សប្រុសរឹងប៉ឹងម្នាក់ទៅណាហើយ តើអូនសង្ឃឹមយ៉ាងណា បើបងក៏ទន់ជ្រាយបែបនេះ? (ខ្ញុំបែរមុខមើលគាត់ សួរដោយឆ្ងល់)
ឩត្តម: (គាត់មើលមុខខ្ញុំ ហើយជួតទឹកភ្នែកចេញ) បានៗៗ បាន ពីថ្ងៃនេះទៅបងត្រូវតែរឹង មាំដើម្បីអូន បងនឹងធ្វើជាជើងម្ខាងទៀត របស់អូន បងមិនអោយអូនឃើញបងយំទេ បងមិនធ្វើអោយអូនបារម្មណ៏ទៀតទេ បងនឹងធ្វើជាបុរសពិត សំរាប់អូន ណាអូនពិសិទ្ឋ។ បងមិនយំ ក៏មិនធ្វើអោយអូនយំទៀតដែរ បងនឹងធ្វើអោយអូនរីករាយអស់មួយជីវិត ចាប់ពីពេលនេះទៅ យើងនឹងមានតែស្នាមញញឹម មិនថាមានរឿអ្វិកើតឡើងទេ បងនៅជិតអូនរហូត មិនចោលអូនទេ នៅក្បែរអូនរហូត។
(ទឹកភ្នែកដែលខ្ញុំខំទប់ បានទំលុះហូរចេញ មកសារជាថ្មី​តែវាមិនមែនជាទឹកភ្នែកឈឺចាប់នោះទេ វាជាទឹកភ្នែកដែរ រីករាយ នឹងរំភើបក្រៃលែង។ រវង់ដៃដ៏ធំបានព័ទ្ឋរាងកាយខ្ញុំ ដើមទ្រួងដ៏កក់ក្តៅបានផ្តលកំដៅដល់ខ្ញុំ វាជាកំលាំងចិត្តដែលអាចអោយខ្ញុំមានកំលាំងចិត្តរស់តទៅមុខទៀតបាន បើគ្មានគាត់ទេ ខ្ញុំមិនដឹងយ៉ាងណាទេ សំណាងហើយដែលគាត់មិនអី) បង បងហា
ឩត្តម: បាទអូន(ឆ្លើយបែបស្រស់ស្រាយ ផ្អែម ណាស់ តាប៉ិហ្នឹងខិលណាស់)
បងអាច់ធ្វើរឿងមួយបានទេ?
ឩត្តម:បាទ អូន បាន យាយមកអូន
គឺបងល្មមទៅងូតទឹកហើយណា ស្អុះខ្លួនណាស់ ហាហាហ
ឩត្តម: ហាហាហ​នៅចេះលេងទៀតហា ខិលណាស់ អូនអែង មិនស្អុយមេចបើថ្ងៃហើយហ្នឹង ហាហាហាហ OK បងទៅតែអត់មានអីផ្លាស់ មានតែយប់នេះ មិនបែចស្លៀក?
(អ៊ៀន) យ៉ាប់ណាស់ កុំប៉ិនពេក
ឩត្តម: អ៊ៀន​អីអូន មានតែប្តីប្រព័ន្ឋយើងតើ​ ហាហាហ
នៅតែខូច យ៉ាប់អត់ទេ ស្លៀកន្សែងសិនទៅ ចាំស្អែក ចាំគិតទៀត
       យប់នោះអស់ពីទឹកភ្នែក មានតែសំណើច ភាពរ៉ូមែនតិច ភាពផ្អែម ល្អែម មិនដឹងថាក្តីស្រលាញ់នេះនៅបន្តរដល់ថ្ងៃណាទេខ្ញុំ ស្នេហានេះនៅមាន បញ្ហាធំមួយទៀតគឺ អ្នកផ្ទះ។ ដឹងគិតមេចទេ មានតែតាមដំនើរ អូយកុំគិតច្រើនពេក គួរតែក្តោបក្តាប់ពេលវេលារីករាយនៅក្នុងដៃទៅ ខ្ញុំគួរតែព្យាយាម និងសន្សំចៃពេលវេលាដ៏មាន័យនេះ អោយបានល្អ សំខាន់មានបុសរម្នាក់នេះចូលមកជីវិតឯកជនខ្ញុំ បើទោះជាខ្ញុំត្រូវទៅក៏មិនអីដែរមែនអត់?


       នេះជាថ្ងៃទី ៦ហើយដែរលខ្ញុំគេងនៅពេទ្យ តែមិនធុញតែព្រោះមាន បងវង្សនៅទីនេះ២៤ម៉ោងជាមួយ មួរយះពេលនេះ មានអរម្មណ៏ថាឡើងគីឡូណាស់ ព្រោះរបស់ញ៉ាំច្រើន ពិសេសទឹកដោះគោះ ផឹកអត់អស់ទេ បើមានអ្នកមកសួរសុខទុកហូរហែរ។ ប៉ាម៉ាក់ អ្នកផ្ទះអស់បារម្មណ៏ព្រោះម្នាក់ៗឃើញខ្ញុំមានសុខភាពល្អ និងមានស្មារត៏រឹងមាំ បើទោះជាពេលនេះ ខ្ញុំក្លាយជាមនុស្សពិការក៏ដោយ។ កំលាំងចិត្តនេះបានមកពីអ្នកទាំងអស់គ្នា ពិសេសគឺដោយសារប្រុសកំពូលស្នេផងដែរ។ គិត គិតទៅ ស្អែក ៧ថ្ងៃបងកើសនីហើយ ឩបងអឺយកុំប្រកាន់ប្អូនមិនបានទៅ សុំអធ្យាស្រ័យខ្ញុំផងបង ណាសបង។ អ៊ុំប្រហែលក៏រវល់ណាស់ដែរ បើបងឩត្តមនៅភ្នំពេញ ហើយ ចំនែកគាត់ត្រូវជួយរៀបចំបុណ្យជូនបងកើសនី ព្រោះអ៊ុំស្រលាញ់កាត់សូចកូនប្រសារ។ តាមខ្ញុំដឹងម្នាក់ៗមិនសូវ មានទុក្ខខ្លាំងទេ ដោយសារតែបងឩត្តមបានជំរៀបជូនពួកគាត់ បូករួមជាមួយនឹង ការយល់សិប្តិពេលដែលខ្ញុំសន្លប់នោះទៀត បានធ្វើអោយពួកគាត់បានស្ងប់ចិត្ត ព្រោះពួកគាត់បានទៅសោយសុខមួយគ្នាហើយ។ ស្នេហាពួកគាត់ធ្វើគេឯងស្ងោចសរសើរណាស់។ ថ្ងៃនេះមានមិត្តភិក្តិចាស់ៗមកលេង នឹកពួកវាដែរ ទាំងពីរៀនចប់មក មិនសួវជួបគ្នាទេ ។
ឆាយអូរសួរស្តីពួកម៉ាក់​ អូជំរាប់សួរបង
សាន សាន និងស្រីនាង: ជំរាបសួរបង
អូននេះបងប្រុសខ្ញុំណា
ឩត្តម: បាទ​ អូខេប្អូនៗជជែកគ្នាចុះ បងចេញទៅទិញអីតិចណា
បាទបង ឆាប់មកវិញ
ឆាយម៉េចហើយ​ពិសិទ្ឋ?
មិនបើកភ្នែកមើល បាត់ជើងមួយហើយ
សាន សាននៅខ្លាំងទៀតហា អូននេះគូដណ្តឹងខ្ញុំណាពីសិទ្ឋ
បាទ ជំរាបសួរបង
 ការជជែកគ្នាមួយស្របកធំ​អត់កំសត់អីតិច មានតែសំណើច ពួកនេះបើខ្ញុំ ងាប់បាត់វា យំក៏សើចណ? តែចិត្តបានណាស់ ទំនាក់ទនងនៅតែមាន តែគិតៗទៅ អោយគេអានិតមេច បើខ្ញុំជាអ្នកជំងឺមើលទៅមិនគួរអោយអានិតអីត តិចផង ​​​ ​ ​​        ស្រស់ស្រាយ ចង់ងាប់ហើយហ្នឹង តែមិនដឹងម៉េចម៉ាទេបើស្អែកត្រូវទៅពិនិត្យម្តងទៀត និងត្រូវចាំយកលទ្ឋផលអំពីស្ថានភាពបេះដូងខ្ញុំទៀត  ឩលោកតាអឺយ ជួយចៅផង បើបានជារស់ហើយ ខ្ញុំសុំរស់អោយបានយូរជាមួយមនុស្សប្រុសម្នាក់នេះ ត្រឹមតែ៥០ ឆ្នាំទៀត ក៏បានដែរ។
អរគុនច្រើនណា ​សុំទោសផងចំពោះកំហុស ដែលកើត ដោយអចេតនាណា។ សូមសំណាងល្អទាំងអស់គ្នាណា​ :)
ណារ័ត្ន ឃូល





 សួរស្តីមិត្តអ្នកអាន នេះជាភាគចុងក្រោយនៃរឿងគូរស្នេហ៏ឥតព្រៀង បន្ទាប់ពីពិសិទ្ឋទទួល បានការមើលថែរយ៉ាងពិសេសហើយនោះ តើស្ថានភាពគេនឹងទៅជាបែបណា? តើឩត្តមអាចនៅមានឩកាសមើលថែរ ពិសិទ្ឋអស់មួយជាវិតទេ? ចុះអ្នកផ្ទះពិសិទ្ឋនឹងគិតបែបណាចំពោះស្នេហានេះ?  តោះអានជាមួួយគ្នា :)
​   ​​​​​​​​​​​​​​ គូរស្នេហ៏ឥព្រៀង




                  ព្រឹកព្រលឹមមេឃស្រទុំ អាកាសធាតុត្រជាក់ ក្រោមដើមទ្រូងវ្រុសកំពូលស្នេហ នៅលើគ្រែពេទ្យ ដ៏តូច បងឩត្តមត្រកង អោបខ្ញុំ បង្ហើរសំលេងហួច យ៉ាងគ្រលួចអន្ទង បេះដូងខ្ញុំ អោយអន្លងអន្លោចតាមសំលេងនេះ។
(សំលេងគោះទ្វា)
ម៉ាក់អរុណសួរស្តីកូន
បាទម៉ាក់ ចុះណាប៉ា?
ឩត្តមជំរាបសួរអ្នកមីង
ម៉ាក: ចាក្មួយ អូប៉ាកូនកំពុងជួបជាមួយគ្រូពេទ្យ កូនត្រូវទៅស្គេនម្តងទៀតដើម្បី អោយប្រកាដថាអត់អី ឩត្តមក៏ចឹងដែរក្មួយទៅស្គេនទាំងពីរនាក់តែម្តងទៅ ក្មួយ
ឩត្តមអូមិនអីទេ អ្នកមីង ខ្ញុំមិនអីទេ
ម៉ាក:ទេត្រូវតែទៅ  ក្មួយហត់នឿយណាស់ហើយ ជាង១អាទិត្យនេះ
ឩត្តម: បាទអ្នកមីង មិនអីទេ មិនពិបាកអីទេ ម៉្យាងពិសិទ្ឋដូចប្អូនប្រុសខ្ញុំចឹង(ញញឹម ហើយមើលមុខខ្ញុំ)
(យីដូចប្អូនប្រុស យ៉ាប់ហ្មង ! ឃើញម៉ាក់ហើយ គាត់ត្រូវគ្មាចឹង ធូរចិត្តតិច)

        បន្ទាប់ពីស្កែន និងពិនិត្យឡើងវិញ ហើយវិលត្រឡប់មកបន្ទប់វិញ ត្រូវនៅរងចាំលទ្ឋផល ដូចនេះត្រូវនៅសម្រាកពេទ្យមួយរសៀលទៀត ទើបអាចត្រលប់ទៅផ្ទះបាន  ​អរណាស់នៅពេទ្យយូរហើយ នឹកផ្ទះដល់ហើយ។​តែពេលទៅដល់ផ្ទះដឹងបានសិ្នទ្ឋស្នាលគ្នាចឹងទៀតអត់ទេ។ ម៉ោងប្រហែល៤ ខ្ញុំអង្គុយលើរទេះ រុញដោយមានតែជើង ម្ខាង មនុស្សរពិលរបូចម្នាក់បែរជា ក្លាយជាបែបនេះ​វាជារឿងនឹកស្មានមិនដល់មែន ។ អ្នកគ្រប់គ្នាបានសម្លឹងមកខ្ញុំ ដោយងើយឆ្ងល់ ប្រហែលជាពួក គេឆ្ងល់ថាហេតុអីខ្ញុំស្រស់ស្រាយម៉េះទាំងខ្លូន ឯងពិការ ហើយហ្នឹង ហាហាហាហ ទៅឆ្ងល់អី មកពីខ្ញុំមានម្ចាស់បេះដូងនៅជាមួយ ហ្នឹងណា។ បុរស មាឌធំ សំបុលស្រអែមស្រស់ តែបាក់សម្រស់តិចហើយលូវ ព្រោះអត់ងងុយ អ្នកតែនៅជិតខ្ញុំជានិច្ច យកចិត្តទុកដាក់ មើលថែរខ្ញុំ ដូចកូនក្មេង។ វិនាទីដែលនៅក្បែរគាត់ វាមានន័យណាស់សំរាប់ជីវិតនេះ បើទោះជាស្ថិតនៅក្នុងស្ថានភាពបែបនេះក៏ដោយ។
        ប៉ាម៉ាក់ ព្រមទាំងរូបខ្ញុំ និងបុរសម្នាក់នេះ អង្គុយមុខលោកគ្រូពេទ្យក្នុង បន្ទប់បិទជិតមួយ​ដើម្បីចាំស្តាប់លទ្ឋផល ម្នាក់ៗរៀងស្លេកតិចហើយ។ កំដៅក្តៅអ៊ុណៗ នៅលើខ្នងដៃ វាជាដៃបុរសមាឌធំម្នាក់នោះ ដែលបានចាប់ដៃខ្ញុំជាប់ ហាក់ផ្តល់នៅកំលាំងចិត្តដល់រូបខ្ញុំ ហាក់បា្រប់ខ្ញុំថាទោះ បីមានរឿងអីក៏គាត់ នៅជាមួយខ្ញុំដែរ ក្រសែភ្នែកដ៏ថ្លាយង់ពោពេញទៅក្តីអានិត បានសម្លឹងមើលមកខ្ញុំ​ធ្វើអោយ ខ្ញុំស្ទើតែទប់ទឹកភ្នែកមិនជាប់។
ប៉ា: លោកគ្រូពេទ្យយ៉ាងមេចហើយកូនខ្ញុំទាំងពីរនាក់នេះអ្នក
បងឩត្តមមើលមុខខ្ញុំ ពេលលឺប៉ាយាយប្រាប់ពេទ្យបែបនេះ
ពេទ្យ: អូន មិនអីទេ ឩត្តមសុខភាពមិនសូវល្អទេ ដោយសារតែគេងមិនគ្រប់ គិតច្រើនពេកទើបចេះតែឈឺក្បាលបែបនេះ គួរសំរាកអោយបានច្រើន ចំនែកឯផ្នែកផ្សេងវិញ មិនមានប៉ះពាល់អ្វីទេការពិនិត្យបង្ហាញដូចនេះ ចាំខ្ញុំចេញថ្នាំជំនួយស្មារតី នឹងវីតាមីន ខ្លះយកទៅញ៉ាំ។
ខ្ញុំសប្បាយចិត្តណាស់ពេលលឺបែបនេះ គាត់អត់អីខ្ញុំធូចិត្តតិច
ម៉ាក: អូរល្អ ណាស់ ចុះកូនសិទ្ឋលោកគ្រូពេទ្យ?​(ម៉ាក់សួរដោយបារម្មណ៏)
ពេទ្យ: បាទពិសិទ្ឋក៏ដូចគ្នា ក្រៅពី គ្រោះអកុសលបាក់ជើងនេះ មិនមានប៉ះពាល់អ្វីទេ ដល់សុខភាពរាង្គកាយ មួយវិញទៀត វាជាអភូតហេតុ ដែលបញ្ហាបេះដូងពិសិទ្ឋប្រែក្លាយជាប្រក្រតីឡើងវិញ
ម៉ាក: ហាមានន័យថាមេច
ពេទ្យ: មានន័យថាបេះដូងពិសិទ្ឋ មិនបញ្ហាដូចមុនទេ គឺជាដាច់តែម្តង ដូចមនុស្សធម្នតាចឹង
ប៉ាម៉ាក់ បានស្រវាឩបខ្ញុំ យ៉ាងណែន ចំនែកបងឩត្តមវិញ មើលគាត់សប្បាយចិត្តណាស់ មើលទៅ ម្តងនេះដៃខ្ញុំទះស្មាគាត់ម្តង ចង់ប្រាប់គាត់ថា អស់បារម្មណ៏ហើយ។
ពេទ្យ: ចំពោះពិសិទ្ឋត្រូវមកពិនិត្យរាល់១អាទិត្យ ម្តង រយះពេលបីខែនេះ ដើម្បីប្រាកដថាជើងមួយនេះអាចជាបាន១០០%   
ម៉ាក: ចាលោកគ្រូពេទ្យ
ពេទ្យ:​បាទ មិនអីទេ ថែរក្សសុខភាពផង​ណា
បាទ លោកគ្រូពេទ្យ។
        ពេលមកដល់ផ្ទះវិញមានអារ្មណ៏ថាស្រូលខ្លូនណាស់ ប៉ុន្តែមានអារម្មន៏ថា ពេលដែរឃ្លាតពីបងឩត្តមជិត ដល់ហើយ គាត់មិនអាចនៅមើលថែរខ្ញុំដល់ទៅ៣ ខែ ដោយមិនគិតពីការងារគាត់នោះទេ ធ្វើមេចទៅ ខ្ញុំពិតជាត្រូវការគាត់ ណាស់កំឡុងពេលនេះ​កំពត ភ្នំពេញ ឆ្ងាយគួរសម គាត់មិនអាចឡើងចុះរាល់ថ្ងៃបានទេ ខ្ញុំក៏មិនត្រូវ អាត្មានិយមគិតពីខ្លួនឯងដែរ តស៊ូទៅបានបាន។​
……………
ហ៊ើយបែកពីគាត់ពីថ្ងៃសោះដូចពីរខែ នឹកគាតដល់ហើយ យាយគ្នាតាមទូរស័ព្ទក៏មិន ដូចជួបមុខគ្នាដែរ តែដឹងធ្វើមេចទេតាមដំនើរទៅ។
.
.
អ៊ុំប្រុសសួរស្តីអ្នកបង
ម៉ាក់: ចា  លោកបង អូអញ្ចើញមកម្នាក់ឯងទេ
អ៊ុំប្រុស:​ បាទមកជាមួយឩត្តម ចំនែកម៉ែវា នៅចាំជួបម៉ូយមកថ្លឹងផ្លែឈើ
ឩត្តម: ជំរាប់សួរអ្នកមីង
ម៉ាក់:ចាក្មួយ សុខភាពមិនអីមែនទេ?
ឩត្តម:បាទអ្នកមីង មិនអីទេ
អ៊ុំប្រុស:​ អ្នកបង  ពិសិទ្ឋយ៉ាងមេចហើយ?
ម៉ាក:​ សុខភាពល្អទេ តែគ្រាន់តែមើលទៅមិនសូវសប្បាយចិត្ត ប្រហែល អ្នកជំនិតមិននៅក្បែរហើយមើលទៅ ហាហាហ
អ៊ុំប្រុស:​​ហាហាហ អូយាយចឹង បើអោយឩត្តមមកមើលថែបានទេ រយះពេលនេះ ពួកគេស្និទនឹងគ្នា ប្រហែលជួយពិសិទ្ឋ បាន
បងឩត្តមអ៊ៀន ពេលលឺពាក្យស្និទ
ម៉ាកអ៊ូ ខ្ញុំត្រេកអរណាស់បើមែននោះ ពួកគេប្រុសៗដូចគ្នាងាយស្រូល តែ រំខានតែដឹង
ឩត្តមមិនអីទេៗៗៗ (ចាស់ៗសើចព្រមគ្នា)
ម៉ាក: ចុះមានអ្នកណា់មើលការខុសត្រូវនៅចំការ?
អ៊ុំប្រុស:​ មិនអីទេ ពិសិទ្ឋគេណែនាំមិត្តភក្តិដែរមានបទពិសោធន៏ផ្នែកកសិកម្មស្រាប់ មកចូលធ្វើការជំណួសគេ អ្នកបងកុំបារម្មណ៏
ម៉ាក:​ ចាល្អហើយ
អ៊ុំប្រុស:​​ ខ្ញុំសុំផ្ញើរឩត្តមផង បន្ទាប់ពីឆ្លងកាត់រឿងច្រើនបែបនេះ អស់ពីរតនទៅខ្ញុំទទួលយកឩត្តមជាកូន ប្រុសពៅ សម្រាប់ស្នងត្រកូល អ្នកបងជួយមើលមើរអោយផង
ម៉ាក:​ អូ.ល្អណាស់ សាច់ឈាមតែមួយហើយ ចឹង ងាយស្រូលណាស់ចឹង កុំបារម្មណ៏អីលោកបង។
.
.
.
        អង្គុយក្បែរ បង្អួចសំលឹងមើលមេឃ រសៀលនេះមេឃស្រទុំ ត្រជាក់ល្អណាស់ បើបានទៅជិះចេញក្រៅមើលគេឯង ប្រហែលល្អ តែអត់មានអ្នកជូនទៅផង បើគេរវល់អស់ហើយ អ្នកទំនេរអត់ចេះ​បើក​ឡាន។​នៅ២ថ្ងៃទៀត បងឩត្តមមកហើយទ្រាំទៅ អូយ ឆ្ងល់ដល់ហើយ ឈឺតានោម បាក់ចូលន្ទប់ទឹកណាស់​លោកអើយ ។
បង ថាៗ បងថាហា (កម្មករ ជួយសែង នឹងដឹកឥវ៉ាន់អោយម៉ាក់)​បងថាហា​ជួយខ្ញុំតិចបង
ឩត្តមបាទ ៗៗ
(អុញ ស្តាប់ច្រលំដឹង)
បងថាៗៗ
ឩត្តម: បាទៗៗ មកហើយអ្នកប្រុសតូច
វត្តមានគាត់ធ្វើអោយខ្ញុំស្រលាំងកាំង យាយអត់ចេញ មនុស្សកំពុងនឹកដើម ចង់ជួបមុខសឹងស្លាប់ហើយ បែរជាបង្ហាញមុខនៅពេល នេះ​កុំតែជើងដើរអត់រួច កុំអី នឹង ស្ទុះទៅហក់អោប បាត់។
បង បង គឺបង​អូយបង បង
ឩត្តមអូ សុំទោសៗៗ បងនឹងពេកទើបឩបខ្លាំងចឹង ពីពេលនេះទៅ​បងនៅមើលថែអូនរហូតដល់ជា មិនទៅណាទេ នៅក្បែរអូនទាំងថ្ងៃទាំងយប់ លឺនូវប្រព័ន្ឋសំលាញ់។
(គាត់រ៉ាប់រាប់តាមដំនើរ ប៉ុន្តែអ្វីដែរខ្ញុំឆ្ងល់នោះថាតើហេតុអីបានអ៊ុំប្រុស គាត់បែជាសុំអោយបងឩត្តមមកមើរថែខ្ញុំវិញណ?)
ហេតុអីបង
ឩត្តមគឺបងប្រាប់គាត់គ្រប់យ៉ាង
ហា​ ប្រាប់អីខ្លះ?
ឩត្តម: ពួកយើស្រលាញ់គ្នា។ គាត់មិនជំទោះទេ ព្រោះឃើញ បង រតន នឹងកើសនីជាគំរូហើយ គាត់មិនចង់ទេ គាត់យល់ពីអត្ថន័យនៃក្តីស្រលាញ់ គ្មានអ្វីបំបែកបានទេ បើទោះជាគាត់មិនយល់ព្រម ក៏មិនអាចបំបែកយើងបានដែរ ត្រូវអត់?
មែនហើយ តែ​លូវបញ្ហាធំ គឺខាងគ្រួសារអូន?
ឩត្តម:កុំបារម្មណ៏អី  ចាំអូនបានជាសះស្បើយ ចាំគិតទៀត សំខាន់លូវយើងបាននៅជិតគ្នាហើយតើ មែនទេ ប្រពន្ឋសំណាប់ចិត្ត ហាហាហហា​
ខូចណាស់ បងឯង។
.
.
.
ល្ងាចនេះមេឃត្រជាក់ល្អណាស់ អារម្មណ៏ស្រស់ស្រាយមែនទែន។ ខ្ញុំអង្គយនៅលើរទះរុញ នៅក្នុងសូនច្បារ មុខផ្ទះ ក្រោមម្លប់ដើមមៀន ដែលមាន ផើងផ្កា ចំរុះពណ៏ ប៉ុន្តែ ខ្ញុំអ្វីដែលទាក់ទាញខ្ញុំនោះគឺ បុរសម្នាក់ដែល កំពុងញញឹមក្នុង ដៃមាន កាន់ផ្កាម្លិះមួយភួង ដើសំដៅមកខ្ញុំ គាត់ជាបុរសម្នាក់ដែលតែម្នាក់ដែលខ្ញុំប្រាថ្នា  រយះពេលពីរខែនេះ ខ្ញុំមានសេចក្តីសុខណាស់ បានមនុស្សជាទីស្រលាញ់នៅ ជិតមើលថែរយកចិត្តទុកដាក់បែបនេះ ម៉្យាងទៀតពេលឃើញអ្នកផ្ទះចុះសំរុងគ្នាបែបនេះ វាជាក្តីប្រាថ្នារបស់ខ្ញុំដែល ឃើញអ្នកផ្ទះទទួលយកបងឩត្តមប្រៀបដូចគ្រួសារតែមួយ បែបនេះ។ មួយរយះនេះអ៊ុំប្រុស អ៊ុំស្រីឡើងចុះមកសួរសុខទុក្ខខ្ញុំរហូត តែតាមមើល គាត់នឹកកូន ប្រុសគាត់ផងទេដឹង?
ឩត្តមអូនៗៗ ផ្លឹកដល់ណាហើយ ញញឹមម្នាកឯងចឹង ប្រាប់បងមើល អូនកំពុងគិតរឿងអី?ត
បាទ បង អត់អីទេ អត់អីផង
ឩត្តម: មិនជឿទេ ប្រាប់បងភ្លាម លឿនឡឿង បងចង់ដឹង
គឺៗៗ មកពីឃើញ បងសង្ហាពេកទេដឹង ហាហាហ
ឩត្តម:ក្បាលខូចណាស់ អូនឯង តោះអូន អូនចូលផ្ទះវិញ ធ្លាក់ខ្យល់ហើយប្រយ័ត្នឈឺស្អែកត្រូវទៅពេទ្យទៀតណា។
បាទ លោកគ្រូពេទ្យសង្ហា ស្តាប់បញ្ជា​ហាហាហាហ (បុរសសង្ហា ម្នាកដែលមានមាឌមាំ មុខ កាច ដែលគ្រប់គ្នាល្បីថាម៉ើងម៉ាត់ លូវ ក៏ចេះលេងសើច ចេះយំ ចេះទន់ភ្លន់ ហាហាហាហ ចេះយកចិត្ត គ្រប់យ៉ាងអាចកែប្រែបាន ស្រលាញ់គាត់ណាស់)
.
.
.
        វាជារឿងមួយគួរឲ្យសប្បាយចិត្តមែនទែនដែលជើខ្ញុំជាងជាសះស្បើយលឿនបែបនេះ អ្នកផ្ទះរីករាយ តែអ្នកដែលស្បាយចិត្តជាងគេ មិនមែនខ្ញុំទេ គឺបែជាបងឩត្តមទៅវិញ ហាហាហា រាល់ពេលឃើញស្នាមញញឹមគាត់ម្តងៗ វាជាកំលាំពិសេស សម្រាប់អោយខ្ញុំប្រឈមនៅការពិតនេះ។ ជំហានបន្ទាប់ត្រូវរៀនដើរជាមួយនឹងជើង សប្បនិម្មិតម្តង យ៉ាងហោចណាស់ត្រូវចំនាយពេល៣ខែទៀតទៀបអាចដើរ បានធម្មតា វិញ តែហើយ តាមមើលប្រហែលមិនទាន់ការបង ប្រុសខ្ញុំទេមើលទៅ?

        បងវង្សប្រៀបានជាអ្វីគ្រប់យ៉ាងក្នុងជីវិតខ្ញុំ មិត្តអ្នកអានដឹងទេសព្វថ្ងៃនេះគាត់ បានក្លាយជា គ្រូបង្រៀនខ្ញុំដើរ ហាហាហ ខ្ញុំមានអារម្មថាខ្លួនឯងដូចជាក្មេងអាយុ១ ឆ្នាំចឹង ទើបតែរៀនដើរ ។ វាពិតជាពិបាកណាស់សំរាប់ខ្ញុំ ពេញមួយជីវិតហើយ ខ្ញុំមិនដែរប្រាថ្នាទេ តែវាជារឿង ដែល​មិនអាចមើលឃើញ ជាព្រហ្មលិខិត ត្រូវតែទួលយក។

ឩត្តម: អូខេអូន សំរាកសិនទៅ អូនហត់ហើយ ប្រយ័ត្នឈឺណា​ កុំប្រឹងពេក
បាទ បង​​ ​ បងហា តាមមើលអូនមិនអាចឡើងរាំនៅថ្ងៃមង្គលការបងប្រុសបានទេមើទៅ ត្រូវអង្គុយលើរទះរុញហើយ។
ឩត្តម:​ហាហាហាហា​នៅចង់រាំទៀត
យ៉ាប់ហ្មង នៅសើចទៀត
ឩត្តម: អូនកុំភ័យដល់ថ្ងៃនោះ​បើអូននៅតែមិនអាដើរបាន ចាំបងបីអូនរាំ ព្រមអត់?
អើយ បង កុំចេះតែយាយ តោះបង អូនចង់រៀនដើរទៀត
ឩត្តម: ហាទៀតហ? ទើបតែសំរាកមិញហ្នឹង
បងហត់មែន ចឹងសំរាកតិចទៀតទៅ
ឩត្តម: អត់ទេៗ​តែបង ខ្លាចអូនហត់ ណា
(ខ្ញុំដឹងថាគាត់ពិតជាហត់ណាស់ហើយមើលទៅ ប៉ុន្តែដើម្បីតម្រូវចិត្តខ្ញុំ គាត់នៅតែប្រឹងដើម្បី រូបខ្ញុំ)

        វាមិនមែនជារឿងងាយទេសម្រាប់ខ្ញុំដែលត្រូវមករៀនដោះជាថ្មី នៅ​អាយុ២២ ឆ្នាំបែបនេះ។ ពិតជាភ្ញាក់ផ្អើលមែនទេដែលខ្ញុំចំនាយពេលមិនដល់មួយខែផង ស្រាប់តែខ្ញុំអាចប្រើជើងសប្បនិមិត្តបានដោយខ្លួនឯង ថ្វីត្បិតតែមិនទាន់ស្ទាត់ជំនាញ តែខ្ញុំអាចដើរបានដោយខ្លួនឯង ក្នុងដំនើរយឺតៗ ការប្រឹងនេះ​មិនមែនគ្រាន់តែចងរាំក្នុងមង្គលការបងប្រុសនោះទេ គឺដើម្បីអ្នកផ្ទះខ្ញុំ និងមនុស្សដែលខ្ញុំស្រលាញ់ ក្នុងជីវិតនេះ។ 

នៅក្នុងពិធីមង្គលការមួយដែលមាន ភ្ញៀវចូលរួម ជាច្រើមកុះករ ម្នាក់ៗតុបតែងខ្លូនស្អាតៗ​ទៅតាមសម័យថ្មី និងចំនងចំនូលចិត្ត សំលេងកងរំពង ហូរកញ្រៀវ ពោពេញទៅដោយស្នាមញញឹម ទទួលគមន៏គូរស្វាមីភរិយា ថ្មីគឺបងប្រុសខ្ញុំ ប៉ាម៉ាក់ញញឹមបិទ ម៉ាត់មិនជិតទេ។  ភ្លឹកខ្លួន លង់ជាមួយនឹងការរីរាយ​នេះ ស្រាប់តែមានដៃធំៗ មួយគូរបានត្រកងខ្ញុំពីរក្រោយ បើទោះបីជាខ្ញុំក្លាយជាអ្វីក៏ខ្ញុំ នៅ តែចាំថាដៃនេះជារបស់អ្នកណាដែរ។ បុរសម្នាក់នេះពិតជាសង្ហាណាស់ ក្នុងសំលៀកបំពាក់ ខោបារាំងពណ៏ខ្មៅ អាវសឺមី ពណ៏សរដៃវែង ជាមួយនឹងនាឡិការ ពណ៏មាស ដែលខ្ញុំបានជូនគាត់ បូករូមជាមួយនឹងស្នាមញញឹម ដ៏ស្រស់នោះ ពិតសង្ហាណាស់ ជាទីគាប់ភ្នែករបស់ស្រីៗក្រមុំក្នុងកម្មវិធីនេះណាស់។
ពិតជាសាកសំណាស់ សំរាប់ពីធីនេះ​។ ខ្សែរភ្នែកដ៏ស្រទន់ ស្នាមញញឹមដ៏មានមន្តស្នេហ៏បានបាញចាំបេះដូងខ្ញុំ ភ្លឹកនិយាយមិនចេញទេ មិនដែរឃើញសង្ហាដូចថ្ងៃនេះចឹងទេ។
ឩត្តមអូនៗៗ ម៉េចមើលបងខ្លាំមេះ
អូអត់អីទេ ៗៗ
គាំត់ញញឹមទៀត ហ៊ើយចាញ់ត្រង់ស្នាមញញឹមហ្មង
ឩត្តម: តោះឡើងរាំមួយបទ កំដកូនកំលោះកូនក្រមុំ
អត់ទេ អត់ហ៊ានទេ
ឩត្តម: ហាក ក្រែអូនថាចង់រាំនោះអី មោះអូន
(រឿងរាំច្រៀងគាត់អត់ចេះផង មេចថ្ងៃនេះចំលែក​ តាមមើលចង់ផ្គាប់ចិត្តខ្ញុំហើយមើល ទៅ)​អត់ទេ ជើងអូន​មិនស្ទាត់ទេ
ឩត្តម: កុំភ័យបងនៅហ្នឹងតើអូន បើអូនដូលបងទ្រ អូនពិបាកឈ បងស្ម័គ្រចិត្តបីណា សំណប់ចិត្ត
(ខ្ញុំអ៊ាន នោះអ៊ាន ) បាទតោះចឹង 





        ក្នុងចំនោមនុស្សប្រហែល ១០​ទៅ​១៥​គូរ មានចាស់ក្មេង ប្លែកតែគូរខ្ញុំប្រុស នឹងប្រុស ជាចំនាប់អារម្មណ៏របស់គេគ្រប់គ្នាតែម្តង អ្វីដែលទាក់ទាញនោះគឺដៃគូរខ្ញុំសង្ហា ហួសយាយ។ អាវសឺមី ពណ៏ផ្កាឈូកខ្ចី ជាមួយខោជើងវែងពណ៏សរ របស់ខ្ញុំ ពិតជាស៊ីគ្នាណាស់ជាមួយគាត់។ ខ្ញុំពិតជាអ៊ៀនណាស់ នៅពេលដែលក្រលែកឃើញ ក្រសែភ្នែករាប់រយគូរសម្លឹងមកខ្ញុំ ពិសេសពេលឃើញក្រសែភ្នែក អ្នកផ្ទះ ខ្ញុំពិតជាបារម្មណ៏ណាស់ញ័ដៃអស់ហើយ។ កំដៅដៃក្តៅអ៊ុណៗៗ បានក្តោបដៃខ្ញុំយ៉ាង ណែន ជាកំលាំងចិត្ត ប្រាប់ខ្ញុំថាកុំអោយបារម្មណ៏។
ឩត្តម: អូនពិតជាស្អាតណាស់ថ្ងៃនេះ ស្អាតជាងពេលណាៗៗ ទាំងអស់
(មុខឡើងក្រហមតែម្តង គួបផ្សំជាមួយភ្លើងចាំង ពណ័អាវផងនោះ មិនបែបផាត់ពណ័ថ្ពាល់ទេ ស៊ីជម្ពូស្រាប់តែម្តង) អរគុណបង បងក៏ដូចគ្នា (បានត្រឹមញញឹម តែអត់ហ៊ាន មើមុខគាត់ទេ)។.
.
.
.
        បន្ទាប់ពីពិធីមង្គលការចប់សព្វគ្រប់ទៅ វាជាពេលដែលខ្ញុំត្រូវប្រឈមមុខនឹងការពិត នឹងអ្នកផ្ទះ ជាមួយមនុស្សដែខ្ញុំស្រលាញ់ ព្រោះទាំងខ្ញុំ ទាំងគាត់គិតថាគួរតែដល់ពេលហើយ  សកម្មភាពរយះពេល៣ ខែដែលបងឩត្តមនៅមើលថែខ្ញុំនោះល្មមអោយអ្នកផ្ទះ អាចមើលដឹង ម៉្យាងមិនគួរអូសបន្លាយទៀតទេពូកខ្ញុំត្រៀមខ្លួនជាស្រេច មិនថាមានរឿងអ្វីនោះទេ គឺពួកខ្ញុំសម្រេចថាជាតិនេះរស់នៅជាមួយគ្នា រឿងហេតុកន្លងមកល្មមអាចអោយពួកខ្ញុំយល់ពីគ្នាបាន ចំពោះ ១០ ទៅ​ ២០ ឆ្នាំខាងមុខទៀ មានតែសំអាងទៅលើបុណ្យកុសល់ខ្ញុំទៅចុះ។
        អ្នកផ្ទះខ្ញុំ នៅជុំគ្នា ជាមួយ នឹងអ៊ុំប្រុស អ៊ុំស្រី នៅល្ងាចនេះ​សភាពនៅពេលនេះ មើលទៅតឹងតែងណាស់ អ្នករាល់គ្នាមានទឹកមុខ មិនសូវល្អទេ ដោយសារតែប៉ា មិនសូវ សប្បាយចិត្តនឹងរឿងនេះ។
ប៉ាម៉ាក កូនសុំទោស​ សុំទោស (ទឹកភ្នែកហូរជាថ្មី) កូនពិតជាខុសហើយ សូមលោកអភ័យទោស ចំពោះស្នេហានេះផង។
ប៉ាហេតុអីហា ហេតុអីហា បានឯងធ្វើចឹង ធ្វើចឹងយើង យកមុខទុកឯណា ហា?
ឩត្តមលោកអ៊ុំ ពួកខ្ញុំពិតជាស្រលាញ់គ្នាមែន
ប៉ា: យើងមិនខ្វល់ មិនអាចទេ គឺមិនអាចទេ ធ្វើបែបនេះ យើងមិនព្រមទេ
ម៉ាក: ប៉ា វា កុំម៉ាត់ខ្លាំងៗៗ ពេក និយាយតាមសំរួលទៅ​ កូនៗវាស្រលាញ់គ្នា ហើយកុំបំបែកអី (គាត់ជួយអង្វរ)
        ស្ថានភាពពេលនោះពិតជាតឹងតែងណាស់ ខ្ញុំយល់ពីអារម្មណ៏ប៉ា គាត់ស្រលាញ់ខ្ញុំខ្លាំទើបបែបនេះ។
ប៉ា ប៉ា គិតពីមុខម៉ាត់សំខាន់ជាងសុភមង្គលកូន
ឩត្តមសុំកុំបំបែកពួកខ្ញុំអីលោកអ៊ុំ សូមបំពេញបំណងផង
អ៊ុំប្រុសលោកប្អូន កុំខឹងពេក ក្មេងៗស្រលាញ់គ្នា កុំបំបែកអី ដូចប្អូនដឹងស្រាប់ហើយពីរឿង រតន និងកើសនី នោះអី ឬប្អូនចង់ឃើញបែបនេះ? បំពេញបំណងទៅ មុខម៉ាត់មិនសំខាន់ជាងកូនយើងទេ ម៉្យាងពូកគេមិនមែនតែជួបគ្នាថ្ងៃនេះទេ បំបែកក៏មិនបានដែរ លោក​ប្អូនមិនខ្លាចលទ្ឋផលចុងក្រោយទេឬ? ប្រុស ក៏ដោយ ស្រីក៏ដោយ ខុសធ្មជាតិក៏ដោយ ក៏វាជាកូនយើង។ បើទោះជាក្តីស្រលាញ់នេះ វាខុសធម្មជាតិ តែវាមានខុសច្បាប់ទេ តើវាមានបានបំផ្លាញអ្នកដ៏ទៃទេ ផ្ទុយទៅវិញវាបែជាបំពេញនៅក្តីសុខមនុស្ស២នាក់។ ពូកគេធំៗៗហើយ លោកប្អូនចិញ្ចឹមកូន គូរដឹងចរិកកូនហើយ ពិសិទ្ឋ គឺជាកូនល្អតាំងពីតូច មិនដែរធ្វើអោយ ឳពុកម្តាយពីបាកចិត្តទេ ព្រោះតែផ្គាបចិត្តអ្នកមានគុណ តែលើកនេះ តើយើងជាឩពុកម្តាយគួរយល់ចិត្តកូនប្រុសល្អម្នាក់នេះម្តងបានទេ?
(គ្រប់គ្នាស្ងាត់ជ្រៀប សូម្បីប៉ា ចំនែកខ្ញុំ ទឹកភ្នែកនៅតែបន្តហូរ ឥឈប់បើទោះជាខ្ញុំកំពុងស្ថិនៅក្នុងដៃមនុស្សជាទីស្រលាញ់ក៏ដោយ​ខ្ញុំពិតជាខ្លាចណាស់ ខ្លាចនៅលទ្ឋផលនេះណាស់ )
ម៉ាក់ប៉ាវា បង តាមកូនម្តងទៅ បង
ប៉ាដង្ហើមធំ បានហើយ បានហើយៗ តាមចិត្តចុះ ធ្វើអីៗ ធ្វើទៅ(​ស្រែក ហើយ​ក៏ទៅចូលបន្ទប់បាត់)
ខ្ញុំយល់ពីអារម្មណ៏គាត់ សុំទោសប៉ា។

        តាំងពីថ្ងៃនោះមកខ្ញុំបានវិលត្រលប់មករស់នៅក្នុងដីចំការផ្ទះអ៊ុំប្រុស វិញជាមួយបង​ឩត្តមនៅឯខេត្តកំពត់ រយះពេលជាង២ខែហើយ ដែលខ្ញុំរស់នៅទីនេះ ឆ្ងាយពីអ្នកផ្ទះ​ខ្ញុំមានសេចក្តីសុខណាស់ អ្នករាល់គ្នានៅទីនេះស្វាគមន៏ពួកខ្ញុំណាស់ ប៉ុន្តែក្តីសុខនេះនៅតែមិនពេញលេញព្រោះតែមានកំហុស ដ៏ធំនេះមួយរយះពេលនេះ មានតែម៉ាក់ និងប្រុសដែលទើបការ និងប្រព័ន្ឋគាត់ទេ ដែលបានមកលេងខ្ញុំ បាន៣ដងដែរ តែប៉ា មិនមានវត្តមានឡើយព្រោះតែមិនទាន់បាត់ ខឹងហើយមើលទៅ។ មេឃក្រហមទំ ខ្ញុំអង្គុយក្បែបបឹងឈូក ជិតដើមម៉ាកប្រាំងដ៏ធំនោះ ចិត្តរំពៃគិត ដល់អ្នកផ្ទះ គិតដល់បងរតន បងកើសនី ប្រហែលសុខហើយមើលទៅ រំពេចនោះ សំលេងហូចយ៉ាងពិរោះបានដាស់អារម្មណ៏ខ្ញុំអោយងាករកសំលេងនោះ ពិរោះណាស់អ្នកណាចេះ?
អូ បងមកវិញហើយ ពិរោះណាស់
ឩត្តម: ហាហាហអូនចូលចិត្តទេ បងនឹងហូចអោយអូនស្តាប់រាល់ថ្ងៃណា ប្រព័ន្ឋសម្លាញ់
ពិតអត់ បង? អូនចង់ស្តាប់
ឩត្តម: ពិតមែនណា អូនបងសុំទោបងធ្វើអោយអូនពិបាកហើយ មករស់នៅជាមួយបង។ បងសង្កេតឃើញអូន ដូចជាមិនសប្បាយចិត្តសោះ
ទេ ៗៗ (ខ្ញុំផ្តេតក្បាលខ្ញុំទៅលើដើមទ្រូងដ៏ធំទូលាយរបស់គាត់)​អូនមិនស្តាយក្រោយទេ អ្វីដែលអូនបារម្មណ៏គឺអ្នកផ្ទះ ពិសេសគឺប៉ា គាត់ស្រលាញ់អូនណាស់​តែអូន
ឩត្តម: ប្រព័ន្ឋសំលាញ់កុំគិតច្រើពេក គាត់ច្បាស់ជាយល់ហើយ ណាអូន គិតពីសុខភាពផង អូនក៏ត្រូវតែបរម្មណ៏ខ្លូនឯងដែរណា នៅមានបងទៀត មិនថាពិភពលោកនេះទៅជាយ៉ាងណាទេ បងនឹងនៅជិតអូនរហូត។
 ពាក្យសំដី នេះធ្វើអោយខ្ញុំមានកំលាំងចិត្តណាស់ ភ្លេចអស់នៅទុកកង្វល់អស់លីង មែនខ្ញុំគូរតែក្តោបក្តាប់ពេលវេលានេះជាមួមនុស្ស ដែលខ្ញុំស្រលាញ់ មែនអត់?
ឩត្តម:​អូអូន ប៉ាម៉ាក់(អ៊ុំប្រុស អ៊ុំស្រី) គាត់អញ្ចើញទៅ ចូលរូមពិធីបង្កក់ចៅ ប៉ាម៉ាក់ អូនណៅភ្នំពេញហើយមែនទេ ? ក្រែងបានអញ្ចើញទៅភ្នំពេញបាត់ហើយមែនទេ
បាទបង ប្រហែល ទៅ​សំរាន្ត៣យប់ហើយមើលទៅ (សំលរាងក្រៀម​ព្រោះចង់ទៅដែរ)
ឩត្តម:ពួកយើងចាំស្អែកចាំទៅតាមក្រោយ ណោះអូន
ហាទៅ ម៉េច អត់ទេ ខ្លាចប៉ា
ឩត្តមខ្លាច់អី បើម៉ាក់អូនCall មកថាស្អែកត្រូវតែទៅកុំខាន
មែនហ? ពិតអត់ហា អូនCall ទៅម៉ាក់សិន (អរណាស់)
ឩត្តមកុំអីអូន គាត់កំពុងរវល់ហើយមើលទៅ ព្រោះត្រូចចាត់ចែងច្រើនមុខផង តោះអូនទៅផ្ទះ មោះបងអ៊ៀវ ប្រពន្ឋសំលាញ់


ខ្ញុំតបដោយស្នាមញញឹម ក្រោមមេឃស្រទុំ ជាមួយនឹងទេសភាពបៃតង សំលេងសត្វយំ រូបខ្ញុំផ្ទាល់ស្ថិតនៅលើស្មាដ៏មាំរបស់គាត់ ពួកយើបានធ្វើដំនើទៅកាន់ផ្ទះចាស់បុរាណ ជាទី​ផ្តើមស្នេហ៏របស់យើង ដើរបណ្តើរ ស្តាប់សំលេងហួច ចំរៀងស្នេហ បណ្តើរ ដែលបន្លើ យ៉ាងពិរោះ ធ្វើអោយខ្ញុំទន់ត្របកភ្នែកម្តងចង់តែគេងទេ។ 
...
ចំនាយពេលប្រហែល៣ម៉ោងទើបពួកខ្ញុំបានមកដល់ផ្ទះ ប្រហែលម៉ោង ៤រសៀល រាងយឺតតិចព្រោះមានគេមកទាក់ទង ទិញទើបយឹតបែប។ អ្នកផ្ទះញញឹមប៉ព្រាយ ស្លៀកពាក់ស្អាតៗណាស់ ប៉ុន្តែពេលក្រលែកឃើញប៉ា ទឹកភ្នែកខ្ញុំស្ទើតែស្រក់ទៅហើយ។ ម្រាមដៃដ៏ជ្រៀវជ្រួញ បានប៉ះមកលើផ្ទៃមុខ ដែលម៉ត់ស៊ីជំពូររបស់ខ្ញុំ បំណងចង់ឃាត់ទឹកភ្នែកមិនអោយ ហូរ ។
ប៉ាកូន ស្គមច្រើនណាស់ ប៉ាយល់ហើយកូន កុំបារម្មណ៏ ប៉ាមិនបំបែកកូនទេណា ស្រឡាញ់គ្នាចុះ មុខម៉ាត់មិនសំខាន់ដូចសុភមង្គលកូនប្រុសប៉ាទេ (ញញឹម)
ប៉ា(យំ) អរគុណ​អរគុណ ណាស់ប៉ា
ខ្ញុំនឹងបងឩត្តមបាន លោតជង្គង ក្រាប់សំបះបាតជើងលោក ព្រមគ្នា។ បន្ទប់ពីនោះខ្ញុំមានអារម្មណ៏ថា គ្រប់យ៉ាងល្អវិញហើយ សុំអោយបែបនេះ ស្ថិតស្ថេរហូតទៅ។
ឩត្តមតោះអូន ម៉ាក់គាត់រៀបចំខោអាចអោយពូកយើង នៅក្នុងបន្ទប់​ទៅ​ផ្លាស់អាថ្មី បង ចង់ដូរ
ដូរធ្វើអី? (គាត់ធ្វើដូចកូនក្មេង សុខៗចង់ដូខោអាវ) 
ឩត្តម: មក មក បង់ចង់ដូរ
បាទ បាទ​ មេចចឹង
សំលើកបំពាក់ថ្មី វាធម្មតាដូចតែពូកយើងស្លៀករាល់ដងហ្នឹង តែគ្រាន់តែលើនេះ ពួកយើង ប្រើពណ៏ផ្កាឈូកទាំងពីរអ្នក ហើយ វាមើលទៅ​ជាខោអាវគូស្នេហ៏ តែស្អាតម៉្យាង គាត់ខ្ពស់ ស្លៀកអីក៏ស្អាតដែរ។ លើកនេះបង្ហាញតែម្តង មិនបាច់និយាយទេ គ្រាន់តែមើលក៏ដឹង ថា ខ្ញុំនិងគាត់ជាអ្វីនឹងគ្នាដែរ​ J
ម៉ោងប្រមាណ៧យប់ មានភ្ញៀវមកយ៉ាងច្រើនកុះករ តែម្តងក្នុងពិធីខួបកំនើតកូន របស់បងប្រុសច្បង  ​ជាង៤០​តុកួរសមដែរហ្នឹង កន្លះម៉ោងក្រោយមកក៏រៀបចំកាត់នំខេក សម្រាប់ក្មូយប្រុសពៅខ្ញុំ ដែលមានអាយុទើ២ឆ្នាំ​សំលេងហូរ គាប់ផ្សំនឹង ពិធីករ ពូកែវោហាទៀតនោះ អូកប់សារីហ្មង។ បន្ទាប់ ពី​កាត់នំហើយ មិនដល់២នាទីផង ស្រាប់តែលឺសំលេង មនុស្ស ប្រុសដែលខ្ញុំស្តាប់រាល់ថ្ងៃ ​បន្លឺពីលើឆាកមកអញ្ចើញខ្ញុំអោយឡើងទៅលើជាមួយគាត់ ដែលមានប៉ាម៉ាងសងខាងនៅទីនោះដែរ។ គ្រប់គ្នាស្រាប់តែងាកមុខមក រកខ្ញុំគ្រប់គ្នាតែម្តង អ៊ៀនណាស់លោកអើយ ខ្ញុំក្រវិក្បាលបដិសេធ តែស្រាប់តែគាត់ដើរចុះ មកសំដៅមករកខ្ញុំ ហើយបីទៅតែម្តង (ទៅប្រកែកក៏មិនកើតដែរសមលេងទះដែ ជាមួយសំណើច ក៏ហូឡើង)។
ប៉ានេះជាកូនប្រុសពៅខ្ញុំដែល  ជួបគ្រោះថ្នាក់កាលពីថ្ងៃមុន (គាត់និយាយទៅកាន់ភ្ញៀវ) ចំនែកនេះគឺជាកូនប្រសារប្រុសរបស់ខ្ញុំ (ខ្ញុំស្រលាំងកាំងពេលលឺពាក្យនេះ អ្នកខ្លះលួចសើច អ្នកខ្លះញញឹម) មុនដំបូង ខ្ញុំ។មិនព្រមទទួលយកទេ តែមួយរយះពេលកន្លងនេះ ពេលវេលាបានបង្ហាញពីឥទ្ឋិពលនៃក្តីស្រលាញ់ខុសធម្មជាតិមួយនេះ ក្តីសុខរបស់កូនខ្ញុំ វាធំជាងមុខម៉ាត់ ខ្ញុំ ខ្ញុំជាឪពុកហ៊ានធានាថា ក្តីស្រលាញ់ នេះ និង មិនប៉ះពាល់ ឬខូចប្រយោជន៏ អ្នកណាឡើយ សុំកុំសើចកុំយំអីវាក៏ជាស្នេហា មួយដែរ (គាត់ស្រក់ទឹកភ្នែក) អាចទះដៃទទូលយកនៅគូស្វាមីភរិយាថ្មី មួយគូននេះបានទេនេះ។ (រំពេចនោះសំលេងទះដៃបានហូកញ្រៀវ ឡើង ម្តងនេះទឹកភ្នែក ហូរ ខ្លាំងជាងពេលណាទាំងអស់ មិនមែនមានតែអ្នកផ្ទះទេ ដែលស្រក់ទេកភ្នែក សម្បីតែភ្ញៀវចូលរូមក៏មានអ្នកហូរទឹកភ្នែកដែរ)






 ខ្ញុំនឹងបង ឩត្តមបានក្រាបសំពះបាតជើងអ្នកមានគុណ ទាំងសងខាង បន្ទាប់មកបងឩត្តមបានបំពាក់ជញ្ជៀន​ជូន ខ្ញុំ ហើយសុំខ្ញុំរៀការនៅមុខភ្ញៀវដែលបានចូលរួម។
ឩត្តមខ្ញុំឩត្តម សូមសច្ចាថានឹង មើលថែ​ប្រពន្ឋម្នាក់នេះលុះដង្ហើមចុងក្រោយ មិនថាមានរឿងអ្វីកើតឡើង គឺខ្ញុំនឹងនៅជិតគេរហូត ធ្វើជារនាំងការពារ គាត់ គ្រប់វិនាទី។ បើទៅជាស្នេហានេះខុសធម្មជាត់ក៏ដោយ  ប៉ុន្តែវាជាក្តីស្រលាញ់ពិត ក្តីស្រលាញ់ដ៏បរិសុទ្ឋ សូមទទូលយកទទួលយកក្តីស្រឡាញ់មួយនេះផង។
គាត់ស្រវាឩបខ្ញុំ សំលេងទះដែ កងរំពង លាយលំជាមួយនឹងទឹកភ្នែក ជាមួយសំរែក ហូរកញ្រៀវ អបអរ ធ្វើអោយពួកខ្ញុំហូរទឹកភ្នែកព្រមគ្នាជាថ្មី។​


ឩត្តមសុំទោស បងយំអោយអូនឃើញទៀតហើយ
មិនអីទេ បងអាចយំបាន ពួកយើងយំទៅ យំតែត្រឹមតែយប់នេះទេ សន្យាបានទេយំតែយប់នេះ ហើយឈប់យំហើយមែនទេ
​​ឩត្តម: បានៗៗ អូន​បងសន្យា ទឹកភ្នែកនឹងលែងមានបន្ទាប់ពីយប់នេះ ណាអូន
ប្រព័ន្ឋសំលាញ់ J
…………
        ថ្ងៃនេះមេឃស្រលះល្អណាស់ តែរៀងក្តៅតិច ខ្យល់សមុទ្យបក់មកល្ហៀកៗ ជាមួយនឹងក្លិនសមុទ្រ ធ្វើអោយខ្ញុំមានអារម្មណ៏ល្អណាស់។
ឩត្តមនេះទឹកដូងណាអូន ញ៉ាំទៅបានត្រជាក់តិច
បាទបង
ឩត្តម: អង្គុយទីនេះមក បងចង់អោយអូននៅក្នុងរង្វង់ដៃបងគ្រប់ពេលណាអូន
(ញញឹមតប់ទៅគាត់វិញ) បងហាថ្ងៃក្រោយពេលដែលយើងមកម្តងទៀតតើយើងគួ តែយកក្មេងប្រុសម្នាក់ មកជាមួយបានទេ
ឩត្តម: ​ហា អនថាម៉េច អូនចង់ថា​កូនប្រុសយើងមែនទេ
បាទ បងចង់បានទេ?
ឩត្តម: ចង់ ៗៗណាស់
តែអូនបង្កើតមិនបានទេ
ឩត្តម: ​បងមានវិធីផ្សេង ហាហាហ​យប់នេះអូននៅអោយស្ងៀមហាមរើណា
ហាហាហាហ​កុំខុចពេក
        គ្រន់វិនាទីដែលយើនៅជិតគ្នា មិនថាទីណា កាលះទេសះណាទេ គាត់តែងផ្តល់ភាណពកក់ក្តៅដល់ខ្ញុំគ្រប់ពេល មួយជាតិនេះខ្ញុំស្លាប់ទៅបិទភ្នែកជិតហើយ។ ឩវត្ថុស័ក្តិអើយ ឩបងរតន និង​បងកើសនី សុំជួយឃុំគ្រោងក្តីសុភមង្គលនេះផង។ ៥០ឆ្នាំទៀតនៅពេលដែពួកយើងចាស់ៗ ខ្ញុំសុំអោយខ្ញុំទៅមុនគាត់ ព្រោះខ្ញុំមិនអាចរស់នៅដោយគ្មានគាត់មួយថ្ងៃនោះទេ។
អូនស្រលាញ់បង  អរគុណណាស់ បងឩត្តម ប្តីសំលាញ់
ឩត្តម: (ញញឹម) បងងក៏ដូចគ្នា ប្រពន្ឋសំលាញ់។
         បានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ដោយមានការទទួលយកពីអ្នកផ្ទះ វាជាក្តីប្រាថ្នាធំរបស់ខ្ញុំ…. 
 សួរស្តីជាថ្មីណា សុុំសួរមួយមានលួច ញញឹមម្នាកឯងអត់?  ហហាាហា អរគុណច្រើនណាចំការចំនាយពេលរបស់អ្នក  ជួបគ្នានៅរឿងថ្មីទៀតណា 
(ជំនោត្រជាក់ ឆាច់ៗនេះ)  

អរគុណ :)
ណារត្ន័ ឃូល
និពន្ឋដោយ: ណារ័ត្នឃូល

Page: MSM ប្រលោមលោកស្នេហ៏





No comments:

Post a Comment

កំសាក

សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ខាងក្រោមនេះ ជាសំណេរសាច់រឿងមួយរបស់ មិត្តអ្នកអានម្នាក់ បាន​រៀបរាប់មកកាន់ខ្ញុំ នូវអនុស្សាវរីយ៏ ដ៏ល្អដែ...