Monday, April 9, 2018

និស្ស័យស្នេហ៏


សួរស្តីមិត្តអ្នកអានជាទីស្រលាញ់ រឿងថ្មី​ដែលទើប តែបញ្ចប់
និស្ស័យស្នេហ៏ ភាគទី១” និងមកកំដរការអផ្សុកអ្នកសារថ្មី សុំទោសផងណា យឺតយកតាមែនទែនហើយលើកនេះ ព្រោះតែរវល់ ការងារ និងការប្រលងនៅសាលាផង​ដែរ។ តោះចងដឹងថារឿងនេះ វាមានអត្ថន័យយ៉ាងណា? និស្ស័យស្នេហ៏កើតឡើងដោយរបៀបណា? និងបញ្ចប់ដោយរបៀបណា តាមដានទាំងអស់គ្នាណា
និពន្ឋដោយ : ណារ័ត្ន ឃូល​
Page: MSM ប្រលោមលោកស្នេហ៏


និស្ស័យស្នេហ៏ ភាគទី១



ព្រឹកនេះ មេឃស្រទុំ អាកាសធាតុត្រជាក់ស្រួលណាស់ អាកាសធាតុបែបនេះ បើបានដេកអោយបានយួរតិចពិតជា ប្រសើរណាស់ មិនបែចងើបពីព្រលឹមបែបនេះ តែមិនដឹងធ្វើម៉េចទេ នេះជាជីវិត​ត្រូវតែតស៊ូ ស៊ូ​ស៊ូ ដើម្បីអនាគត​ ហ៊ើយ នឹកអ្នកផ្ទះដល់ហើយ ពេលនេះបើនៅផ្ទះវិញ មិនដឹងល្អម៉េចទេ បាននៅជិតម៉ែ។ ខ្ញុំជាកូនពៅ ក្នុងគ្រួសាកសិក នៅខេត្ត កំពត  មានបងប្អូន ៥នាក់ បងៗគេរៀការអស់ហើយ ជាអ្នករកស៊ី និងជាអ្នកចំការ ដោយសារតែខ្ចិល និងការងារជាអ្នកចំការ ទើបខ្ញុំប្រឹង តស៊ូមករៀននៅភ្នំពេញម្នាក់ឯង ក្រែងសំអាងចំនេះដឹងនេះ រស់នៅបានស្រួលនិងគេ ទៅថ្ងៃមុខ។ សព្វថ្ងៃស្នាក់នៅផ្ទះជួល ជាមួយមិត្តភក្តិ គ្នា៣នាក់ ខ្ញុំជានិស្សិតឆ្នាំទី២ផ្នែកភាសាអង់គ្លេស នៅសាកលវិទ្យាល័យមួយ ប្រាក់ដែរបានសំរាប់ផ្គត់ផ្គងថ្លៃបង់សាលាគឺបានមកពី បងៗ ជួយម្នាក់១០ម៉ឺរៀល ក្នុង១ខែ និង មួយវិញ ខ្ញុំជា គ្រួបង្រៀនភាសាអង់គ្លេសមួយនៅ សាលាមតេយ្យមួយ ក្នុងទីក្រុងភ្នំពេញ ដូចនេះជីវភាពមិនសំបូរទេ តែអាចរស់នៅបានយ៉ាងសមរម្យ។ ម៉ោងជិត៧ហើយទៅរៀនសិន តិចទៅអត់ទាន់…..
……………………………..
         បន្ទាប់ពីចេញពីរៀននៅពេលថ្ងៃត្រង់ គឺខ្ញុំមិនត្រលប់ទៅផ្ទះទេ ខ្ញុំតែងញ៉ាំបាយផ្សារ បន្ទាប់មក គឺទៅសាលាបង្រៀនតែម្តង។ ខ្ញុំបង្រៀនថ្នាក់កូនក្មេងពេញម៉ោង នៅពេលថ្ងៃ រហួតដល់ម៉ោង៤:៣០ ល្ងាច។ យាយពីការបង្រៀនវិញ ហាហាហ មិនងាយទេបង្រៀនកូន ក្មេងនោះ ដូចចាប់ក្តាមដាក់ចង្អេរ តែខ្ញុំរីករាយណាស់ ជាមួយក្មេងៗទាំង អស់នេះ និយាយតាមត្រង់ទៅ ថ្ងៃខ្លះវិញ ខ្ញុំវិលមុខ ចង់ក្អួតដោយសាក្មេងៗទាំងអស់នេះ ប៉ុន្តែភាពរីករាយមានរាល់ថ្ងៃ នៅជិតពួកគេ គឺគ្មានទេ ភាពសោកសៅ មានតែភាពរីករាយ ពេលបានឃើញស្នាមញញឹម ដ៏បរិសុទ្ឋ ដែលចេញពីក្មេងទាំអស់នេះ ធ្វើអោយខ្ញុំ មានកំលាំងចិត្តតស៊ូទៅមុខទៀត រាល់ថ្ងៃនេះ គ្រូនៅសាលាភាគច្រើនបង្អាប់ខ្ញុំថា ដូចឪគេហើយ ហាហាហហា ព្រោះតែស្អិតល្មួតពេក។  បន្ទាប់ពីបង្រៀនខ្ញុំទៅរៀន ភាសាកូរ៉េនៅវិទ្យានមួយ បន្ថែម ១ម៉ោងកន្លះទៀតដូចនេះ តាំងពីព្រឹកព្រលឹម រហូតដល់ ម៉ោង ៧កន្លះយប់បាន បានទៅផ្ទះ ហត់ណាតែត្រូវតែស៊ូ។

        រៀនវេនយប់មានមានសិស្សច្រៀនគួរសម នៅថ្នាក់ភាសាកូរ៉េ យាយមិនអួតទេ សិស្សប្រុសៗសង្ហាៗណាស់ ចំនែកស្រីៗវិញ មិនអន់ទេ ថ្នាក់នេះ សប្បាយណាស់ តែគួអោយស្តាយ ខ្ញុំមិនសូវចេះយាយលេង យ៉ាងច្រើនបានត្រឹមតែ សើចតែប៉ុននោះ។


…………………………………..
        អីយប់នេះស្ងាត់ម្លេះ បាត់ទៅណាអស់ហើយ ពួកនេះ ម៉ោងមិនទាន់៨ផងដេកអស់ហើយឬ? លឿនមេះ?

ចិត្រ ហា ចិត្រ  អាដា(គោះទ្វាបណ្តើរ) បើកទ្វាតិចមើរទៅណាហើយហា ស្ងាត់ជ្រៀប
អួយម៉ែ (ស្រែក ភ័យ)  យីឡប់ទេអីពួកនេះ មកលេងអីចឹង អញភ័យណាស់ណា អាឡប់ ហើយកើតស្អីនឹងសប្បាយចិត្តម៉េះ ហា?
ចិត្រ: ធ្វើលេងតើ ពួកម៉ាក់ ចង់ពញ្ញាក់អារម្មណ៏ឯងហ្នឹងណា សាក់មើរ ហ្ហែងខ្លាចអត់?
ហាហាហាហ អាឡប់តយួ លេងដូចក្មេង
ដាអាច់គោ អញមិនជឿ ហ្ហែងមិនចេះខ្លាច

បាន បានហើយចេញយើងចង់ងួតទឹក ពួកហ្ហែង អោយតែម៉ាកហ្នឹង ចុះបើអញ គាំងបេះដូងងាប់ បាត់រកកូនណា ស្អាត ហើយឆ្លាត់ដូចអញសង់ម៉ែអញ(យាយធ្វើមុខដឺ )

ចិត្ត: (សើច )ហាហាហា ទៅ ទៅងូតទឹក អាងស៊ីបាយ មាជើងលូវហើយ
ដា: ងូតទឹកអោយលឿនណា ប្រយ័ត្នត្រូវវ៉ើយ អាញហេវបាយ
អឺ អឺ អញដឹងហើយ ចាំអញផង អត់មានស៊ីចោលអញទេហ្វើយ

        យាយទៅអាពីរនាក់នេះ ទើបតែស្គាល់គ្នាបាន ប្រហែល ជិត១ឆ្នាំទេ តែមានទំនាក់ទំនងល្អណាស់ ចេះជួយយកអាសារគ្នា មួយវិញទៀតគឺ វល់ វល់ ពេលនៅជុំគ្នាយប់ឡើង។ ចិត្រ​អាយុបងខ្ញុំមួយឆ្នាំ គេ ២១ មានមាឌស្គម​គ្នាហត់ណាស់ធ្វើការដោយកំលាំងមិនស្រូលទេ វាអត់រៀនទេ គេធ្វើការនៅភោជនីយដ្ឋានមួយ ចំនែក អាដាវិញ ជាកូនអ្នកធូរធា ទើបចប់បាក់ដុប គេទើបតែរៀនឆ្នាំទី១ទេ វាមានបងប្អូននៅភ្នំពេញតែវាអត់ទៅ នៅជាមួយ។ ពួកខ្ញុំស្គាល់ដោយចៃដន្យ ប្រហែលមាននិស្ស័យ ហើយទោះអាច ស្គាល់គ្នា បែបនេះ សប្បាយណាស់ពេលបាននៅជុំគ្នាបែបនេះ ប្រៀបដូចបងប្អូនចឹង  ជីវិតនៅពេលនេះហត់តិច តែសប្បាយជាប់តែ ម្តង។ ពួកខ្ញុំជួបគ្នាតែពេលយប់ទេម្នាក់ៗរវល់រៀងៗខ្លួន។​
…………………………
        ព្រឹកណាក៏ដូចព្រឹកណាដែរ ត្រូវងើបពីព្រលឹម ទៅរៀន ទៅ​បង្រៀន ពីព្រលឹមទល់យប់ តែម្តង ខ្ញុំ។ គិតល្ងាចនេះ ពេលចេញពីបង្រៀន មិនទៅសាលាកូរ៉េទេ ទៅដើរហើរតិចមើល លំហែរចិត្តម្តង ក៏ល្អដែរ។
…………………………..
        អូល្ងាចនេះមនុស្សច្រើនគួរសម ហ្ន គិតទៅទិញទឹកសិន ទុកញ៉ាំនៅលើទូក។ ការជិះទូកជាចំនូលចិត្តរបស់ ខ្ញុំអោយតែមិនសប្បាយចិត្ត ឬ មានអារម្មណ៏មិនល្អ ខ្ញុំតែងតែទៅជិះទូកនៅមាត់ទន្លេ ជួនកាលជាមួយ មិត្តភក្តិ តែភាគច្រើនម្នាក់ឯងច្រើនជាង។ ហ៊ើយគេមានគូរ មើលទៅ សប្បាយ ម៉្យាងដែរហ្ន មានក្តីសុខដល់ហើយ ល្អូកល្អើនណាស់ ផ្ទុសស្រលះពីខ្ញុំ ម្នាក់ឯងជានិច្ច ស្នេហា ជាតិនេះគ្មានអ្នកយល់ទេមើលទៅ អារម្មណ៏​នេះ មានតែលាក់អារម្មណ៏​នេះ​ ក៏គ្មានអ្នកដឹងដែរ ហ៊ើយ(ដង្ហើមធំ)។

        ទូករៀបនិងចេញដំនើរ  អ្នកដំនើររាល់គ្នា បានស្វែងរកកន្លែងរៀងៗខ្លួន ម្នាក់ៗស្រវារកកន្លែងល្អរឿងៗខ្លួន។ខ្ញុំ​មិនបានខ្វល់និងពួកគេទេ ព្រោះខ្ញុំមានតែកៅអីអង្គុយមួយគឺ គ្រប់គ្រាន់សម្រាប់មនុស្សឯកការម្នាក់នេះ ទេសភាពស្រស់ស្អាត់នៅ ពេលរសៀល  ខ្យល់ជំនោទន្លេបក់មករំភើយៗ អារម្មណ៏
អណ្តេតអណ្តោង រំសាយអស់ទុកកង្វល់តិចៗដែរខ្ញុំ។

ហ៊ើយនឹកអ្នកផ្ទះដល់ហើយ មួយវិញទៀតមានអារម្មណ៏ថា កំសត់មេះ ខ្ញុំហ៊ើយ…………….. អួយម៉ែ ម៉ែ (ភ្ញាក់ ស្រែក)

រក្សាអូរសុំទោស សុំទោស ប្អូនប្រុស (គាត់យាយ រៀងភ័យៗ)
ខ្ញុំ: មិន មិនអីទេ(ឆ្លើយរដិបរដុប) បាទមិនអីទេ បងប្រុស មានការអីដែរ បងមកស្ងាត់ ដាក់ដៃលើស្មាបែបនេះ ខ្ញុំភ័យណាស់……
រក្សាអូសុំទោស ៗ ណា ប្អូនប្រុស  បងអាចអង្គុយទីនេះផងបានទេ បងចង់អង្គុយបែក្រោយដែរ បានទេ?
ខ្ញុំ: បាទៗ បងអញ្ចើញចុះ
រក្សា(គាត់ញញឹម ស្រស់ណាស់) បាទអរគុណប្អូនប្រុស
(ខ្ញុំតបគាត់វិញដោយស្នាមញញឹម)   ​​




        ពេលនេះមានអារម្មណ៏ថាចង់ក្តៅខ្លួនហើយ មានប្រុសស្អាតអង្គុយចិត្តបែបនេះ ស្នាមញញឹមដ៏ទាក់ទាញ សាកសំជាមួយកែវភ្នែកដ៏មានពន្លឺ ទម្រង់មុខមូលជាមួយម៉ូតសក់បែប ទាហាខ្លីៗ អូយឡួយណាស់ បានបង្ហាញវង់ភក្ត្រប្រុសសង្ហាចេញ មកតែម្តង ជាមួយនិងច្រមុះស្រួច ដូចបារាំង មាធធំកំពស់ប្រហែល១៨០ ហើយមើលទៅ មុខ មាំ កាចណាស់ ស៊ីនឹងមាឌ តែដល់ពេលយាយ និងញញឹមស្លូតនោះស្លូត មានមន្តស្នេហ៏ណាស់ ហ៊ើយយ៉ាប់ហ្មងមកអង្គុយជិត ចឹង ខ្ញុំបែកអារម្មណ៏អស់ហើយ អៀនស្លាប់ហើយខ្ញុំ។  
………….
        ជិះមកដល់មាត់ទន្លេមុខព្រះបរមរាជវាំង ទេសភាពល្អក្រៃ ពន្លឺជះពីរាជវាំងធ្វើអោយសំរស់ពេលរាត្រី កាន់តែចែងចាំស្អាត់ថែមទៀត ចំនែក អាប៉ិកនេះវិញចេះតែញញឹម អត់ចេះយាយទេមើលទៅ យាយតាមត្រង់ទៅ   ពេលញញឹមចឹងស្អាត់អីស្អាត់មេះ លង់ហើយខ្ញុំហាហាហ កុំគិតច្រើនពេក មានតែខូចចិត្តពេលក្រោយទេ  ជិះទូកលើកនេះ មើលតែមុខគេទេ អត់សូវបានមើលទេសភាពទេ ខ្ញុំ។ ហ៊ើយរយះពេល ១ម៉ោង កន្លះ លឿនដល់ហើយ ដល់ច្រាំងបាត់ហើយ អាចបញ្ចាក់ថាពេលវាលាដែលត្រូវបែកគ្នា ដល់ហើយ។ ហ៊ើយបើមាននិស្ស័យជួបគ្នាទៀត តែលើកក្រោយជួបហើយកុំបែក
បាន បាន សំរាក ឈប់គិតៗៗ ទៅផ្ទះវិញ ម៉ោង៧កន្លះហើយ ល្មមទៅផ្ទះហើយ។
……………………
        មនុស្សម្នាច្រើនណាស់នៅតាមផ្លូវ ម្នាក់ៗគេមានគូរ គេសប្បាយ តែ​តាមផ្លូវដែរខ្ញុំធើ្វដំនើរវិញ ខ្ញុំមានអារម្មណ៏ថាម្នាក់ឯង ពិតជាឯក កោណាស់មិនដឹងកាលទេ ខ្ញុំ ហ៊ើយបានហើយទៅផ្ទះសិន។

        យីរលឹមទៀត  ជិតដល់ផ្ទះហើយហ្នឹង ហា ម៉ែអើយជួយផង ហា ហិ​ហិ​ យំលូវហើយ មកបែកកង់អីពេលមេឃ រលឹមចឹងហា? ស្លាប់ហើយ ខ្ញុំ មិនដឹងថាអូសដល់ណាទេនៀក ស្ងាត់ទៀត ផ្លូវហ្នឹង តាមកម្មទៅចឹង ត្រូវតែស៊ូ ស៊ូ ស៊ូ …………. ត្រូវអូសអោយដល់ មុខពេទ្យរុស្សីហើយតាមមើល ទើបមានជាង



        ក្រោមរាត្រីស្ងាត់ នៅតាមផ្លូវទៅ ផ្ទះ ខ្ញុំម្នាក់អែងអូសម៉ូតូតាមផ្លូវ ដោយគ្មានអ្នកអើរពើរ ក្នុងចិត្តគិតថាពេលនេះបើមានបុរសល្អម្នាក់នៅជិត ជួយកអាសារពេលនេះ មិនដឹងល្អមេចទេហ្ន? បានភ្ញាក់ឡើងៗ

       
ទីតៗៗៗៗ (សំលេងឡានស៊ីផ្លេ)
យីអ្នកណាស៊ីផ្លេអី ស៊ីផ្លេមេះ មិនព្រមជិះទៅ ផ្លូវ ប៉ិនណា ណីយ៉ាប់ហ្មង
(ឡាននោះបានបើកមកស្កាត់ពីមុខតែម្តង)
អុញចង់ប្លន់មែន ធ្វើមេចទៅ ៗ ទូរស័ព្ទៗៗ ខល ខល ហាយំឡូវហើយ Scoopy នេះទើបតែទិញ៦ខែទេ​ម៉ែអឹយជួយផង 

        អរគុណចំពោះការចំណាយពេលវេលារបស់អ្នក ចង់ដឹងភាគបន្តរយ៉ាងណាចាំអានទាំងអស់គ្នានៅភាគបន្ទប់ ជាមួយខ្ញុំណា ។
ស្រលាញ់អ្នក

ណារ័ត្ន ឃូលJ


ហេឡួ អលណប់ មិត្តអ្នកអានអឺយ ធ្មេចបើកៗ មួយអាទិត្យទៀតហើយ អាដែងនែក ចងប្រាប់ថា ភាគថ្មីមកដលទៀតហើយ។ ចងដឹងអត់ថា និងមានអ្វីកើតឡើងចំពោះ នេត្រាពេលដែល មានឡានមក ស្កាត់ មុខចឹង? ចុះបន្ទាប់ទៀតមេចទៅ? តោះទៅអានជាមួយគ្នាណា J

និស្ស័យស្នេហ៏ ភាគទី២





    បុរសង្ហាប្រញាប់ប្រញាល់ ចេញពីក្នុងឡាន យ៉ាងរហ័ស​ព្រោះតែខ្លាច កំលោះតូច ភ័យ គាត់និយាយយ៉ាងញ៉ាប់មកកាន់ខ្ញុំ

រក្សា: កុំភ័យៗ ខ្ញុំមែនចោទេ កុំភ័យ
(ខ្ញុំស្លេកអស់ហើយ សុខៗ ជិះឡានមកពាំងមុខចឹងហ ជិះ ស្កុបពីដែលតើ រឿងអីមិនខ្លាច  ) ហា លោក លោក​គឺ….

រក្សា: បាទគឺខ្ញុំ ពួកយើងជួបគ្នានៅលើទូកម៉េញហ្នឹង ហើយម៉ូតូម៉េចហើយ ភ្លៀងទៀតនៀក

បាទបង  បែកកង់ ហើយ(ឃើញហើយនៅសួរទៀត)
រក្សាអូ អូខេ ឥលូវបងជិះទៅមុខក្រែងមានអ្នកប៉ះកង តែភ្លៀងចឹងប្រហែអត់ទេ អោយលេខទូរស័ព្ទមក រូចហុចឥវ៉ាន់ដាក់ក្នុងឡានមក ប្រយ័ត្នផង ណាបងមកវិញ លូវ ហើយ។

កាយវិការហាក់យកចិត្តថ្លើមណាស់ គាត់ចេញឡានទៅ បាត់ខ្ញុំសំលឹងមើលពីក្រោយ លួចញញឹមតិចៗដែរ សំលេងឡានស៊ីភ្លេ ទើបខ្ញុំភ្ញាក់ខ្លួន ឡប់ហើយកុំព្យទ័រ អាយផេទ ទូរស័ព្ទ និង កាបូបលុយនៅគេអស់ហើយ ចុះបើអាប៉ិហ្នឹងអត់មកគិតមេច ហា?(ខ្ញុំធ្វើមុខជូរ)
តែប្រហែមិនអីទេ មើលទៅគេជាមនុស្សល្អដែ ​ឧលោកតាអឺយជួយចៅផង។ មួយសន្ទុះក្រោយមកគាត់បានមកដល់វិញ ខ្ញុំត្រែកអរម៉េះសទេ មានអារម្មណ៏ថាអរដូចឃើញម៉ែមកពីផ្សាចឹង អរគុណលោកតា។

រក្សា: (គាត់បើក កញ្ចក់ឡាន រូចពោលមកកាន់ខ្ញុំ) នៅខាងមុខមានជាង តែឆ្ងាយតិចហើយ ប្អូនប្រុសចេះបើឡានទេ ?
អត់ចេះផង(មេចសួរចឹង ចង់ដូរគ្នាមែន​ )
រក្សាអូខេ ប្អូនអូសម៉ូតូតិចមក តិចទៀតបងមកវិញហើយ
បាទ(ហាទៅទៀតហើយ មេចចេះ ចង់ធ្វើអីហ្នឹង? លេចបិទពួន) 

        ខ្ញុំក៏បានអូសម៉ូតូទៅមុខទៀតយឺតៗ ភ្នែករំពៃមើលទៅមុខ តែមិនមែនរកជាងទេ គឺរកគាត់ទៅវិញ ឡប់ ឡប់ហើយ……
អូសប្រហែលមិនដល់ប្រាំនាទីផង ប្រុសសង្ហា ម្នាក់នេះបែជាជិះម៉ូតូឌុបមកម្តង ជុមមេចចេះ អាប៉ិននេះ​

រក្សា: មេចហើយហត់ណាស់មែនទេ បងជួយ អូសម្តង ទ្រាំតិចទៅណា ជិតដល់ហើយ មោះបងរុញ
បាទបង បាទ​បងអរគុណច្រើន (នៅតាមផ្លូវ ក្រោមដំណត់ទឹកភ្លៀង បុរសសង្ហាម្នាក់នេះ បានអូសម៉ូតូ របស់ខ្ញុំដោយគ្នានស្រដីបន្តិច ប៉ុន្តែទឹកមុខនៅតែញញឹម ខ្ញុំមិនដឹងនិយាយយ៉ាងណាទេ រំភើបពេកចង់ស្រកទឹកភ្នែក នេះជាលើកទីមួយហើយក្នុងឆាកជីវិតខ្ញុំនេះ គាត់មានបំណងអីហ្ន? តែតាមមើលគាត់គ្រាន់តែជិះកាត់ ឃើញអានិត ក៏ជួយយកតែបុណ្យទៅ កុំគិតច្រើនពេក ) ដើរៗស្រាប់តែមកដល់ ជិតសុវណ្ណា ទើបមានជាង បើគិតទៅដើរឆ្ងាយដែរ តែដូចមភ្លែត លឿនមេះន្ន?។

        គាត់ដូចជាហ្មត់ចត់ណាស់ ពេលមកដល់គាត់ជាអ្នក និយាយជាមួយជាង ធ្វើអានេះ ធ្វើអានោះ ចាត់ចែងសព្វគ្រប់តែម្តង ដូចជាម៉េចទេខ្ញុំដល់ពេលចឹង ទៅ ឆ្ងល់ដែរមិនដែលស្គាល់គ្នាផង ប៉ុន្តែអរគុណដល់ដល់លោកតា វត្ថុសក្តិសដែលបានអោយខ្ញុំជួប មនុស្សល្អបែបនេះ នៅខណះនេះ។

        ក្រោមដំណក់ទឹកភ្លៀង រលឹមស្រិច ក្រោមស្បៃរាត្រី ខ្ញុំរងាញ័ដូចកូនសត្វ ប្រុសសង្ហាបានដោះអាវក្រៅដណ្តប់អោយខ្ញុំ ជាមួយស្នាមញញឹម ស្រស់ កែវភ្នែកដ៏មានពន្លឺ មកកាន់ខ្ញុំ។ ដំបូងខ្ញុំបដិសេធដែរ តែដោយសារគាត់ចចេស មិនអាចប្រកែក បានទើបទទួល ភាពកក់ក្តៅនេះ បើគេអោបក៏ល្អដែរ ហាហាហ ឆ្គួតហើយៗៗខ្ញុំ គិតសព្វដូចក្នុងរឿងកុនហើយនៀក ។ រយះពេលជាង ១៥នាទីហើយ មិនទាន់បាននិយាយអីមួយម៉ាត់ព្រោះតែអៀនពេក ខ្ញុំអង្គុយមើលគាត់មើលជាង ញញឹមម្នាកឯង អារម្មណ៏មិដឹងហោះទៅណាទេ ចំនែកគាត់វិញ ងាកមករហូត លង់និងស្នាមញញឹមតែម្តងនិងណ… មានអារម្មណ៏ថាឈឺហើយខ្ញុំ។ ចំនែកបុរសសង្ហាគិតតែមើលជាង ឆ្លើយឆ្លងជាមួយជាង ធ្វើយ៉ាងណាអោយឆាប់ហើយ ម៉ោងប្រមាណជិត៩ទៅហើយ។
ប្រហែល ៣០នាទីក្រោមមកក៏រួចរាល់ បែកម្តង២បំណាក់ តែ បើយូជាងនេះក៏មិនអីដែរព្រោះអីមានគាត់នៅកំដរដែរ ហាហាហា។

 ហ៊ើយដល់ពេលបែកគ្នាហើយមើលទៅ ចុះបែកពេលនេះជួបទៀតអត់?

រក្សធ្វើរូចហើយប្អូនប្រុស ជិះទៅផ្ទះរួចទេ ?(គាត់សួរមកកាន់ខ្ញុំ ដោយក្តីបារម្មណ៏)
បាទ មិនអីទេ បង  តែបងប្រុសវិញ ? ឡានបងនៅឯណា?
រក្ស: មិនអីទេ បងទុកវានៅផ្សារសុវណ្ណា បងដើរទៅយកក៏បានដែរ ណា
បាទ បង មិនសមទេ ចាំខ្ញុំជូនបងទៅយកឡានណា
រក្ស: (ប្រុសសង្ហាញញឹម) បាទអរគុណ តោះ
ប្រុសសង្ហាញញឹម ដោយភាពកក់ក្តៅ។




ក្រោមដំណក់ទឹកភ្លៀង ពូកខ្ញុំជិះមូតូមួយពីរនាក់ ដោយរូបគាត់ជាអ្នកឌុបខ្ញុំ ហ៊ើយ ខ្ញុំមានរម្មណ៏ថា ពេលពេលវេលាបែកពីគាត់ជិតផុតហើយ ។ មកដល់ផ្សារទំនើបល្មម គាត់ងាកមុខ មកកាន់ខ្ញុំរួច ពោលពាក្យ អរគុណមកកាន់ ដែរពាក្យនេះគួរតែខ្ញុំទេដែលជាអ្នកពោលនោះ។

រក្ស: អរគុណណាប្អូនប្រុស
បាទបងអរគុណហើយណា គង់តែបងបានជួយ កុំអី ចប់ហើយខ្ញុំ អរគុណច្រើនមែនទែន បង

 (ខ្យល់ជាមួយភ្លៀង បង្អុលមកខ្លាំងមែនទែន ពួកខ្ញុំបានរត់ចោលជ្រោកក្នុងដំបូលយាបផ្សារជាមួយគ្នា ហេហេ ភ្លៀងចំពេលល្អមេះ)

រក្ស: (ប្រុសល្អញញឹម និយាយបែប ពេញចិត្តណាស់ ) ប្រហែលជាមេឃមិនចង់អោយ យើងបែកគ្នាទេមើលទៅ

(ខ្ញុំក្រលែកមើលមុខគាត់ អៀនណាស់ )ហា​បងថាម៉េច?
រក្ស: ហាហា បងយាយលេងទេ ភ្លៀងខ្លាំណាស់ ប្អូនធ្វើមេចទៅផ្ទះកើត?
បាទមិនអីទេ ចាំតិចទៀតបើអត់រាំងទៅទាំងភ្លៀង តែម្តង ចុះបង? គួរតែទៅហើយ យប់ហើយណា

រក្ស: មិនអីទេ បងចាស់ហើយ ម៉្យាងបងជិះឡាន បងនៅកំដរណា យាយចឹង ប្អូនឈ្មោះអីដែរ?
(ខ្ញុំលួចញញឹម) បាទបងខ្ញុំឈ្មោះនេត្រា ចុះបង?
រក្ស:​ អូពីរោះណាស់  បង ឈ្មោះរក្សា ចុះផ្ទះប្អូននៅណា?

        ខណះនោះពួកខ្ញុំសន្ទនា គ្នាជាច្រើនអស់ពីផ្ទះ ការស្នាក់នៅព្រមទាំងការៀនសូត្រផង ដែរ ភ្លេចមើលម៉ោងជិត ១០ ហើយ ។
បងហា ហាឈីស (កណ្តាស់) ខ្ញុំគិតលាទៅមុនហើយណា ព្រោះយប់ហើយ ទៅទាំងភ្លៀងតែម្តងទៅ

រក្ស:​ អូមិនកើតទេ ភ្លៀងខ្លាំងណាស់  អូខេបងជូនទៅ ម៉ូតូផ្ញើនៅផ្សាសិនទៅណាបានទេ
តែតែ
រក្ស:​ កុំប្រកែកអីណា តោះអូន ប្អូនដូចជាឈឺហើយ
(ខ្ញុំសំលឹងនៅសកម្មភាពគាត់ដែលជួយយកអាសារខ្ញុំ ធ្វើអោយខ្ញុំ ហ៊ើយទប់ចិត្តមិនបានទេ ស្រលាញ់គេមែណទែនហើយ)

        នៅក្នុងឡាន ខ្ញុំកណ្តាស់រហូត ប្រហែលជាឈឺហើយ ស្អែកស៊ូមិនរូចទេ ខ្ញុំ។ មិនយូប៉ុន្មានគាត់ក៏បាន ជួនខ្ញុំមកដល់ ផ្ទះជួល ខ្លាច់ចិត្តណាស់ខ្ញុំ។

រក្ស:​ កុំភ្លេចញ៉ាំថ្នាំណា ស្អែកសំរាកទៅ ចាំស្អែក ពេលល្ងាច  បងមកយក(គាត់យកដៃ ស្ទាប់ក្បាលខ្ញុំ ម៉ាក់អឺយ លង់មែនទែនហើយ ខ្ញុំ)

អរគុណបង តែ បងមកយកទៅណា?
រក្ស:​ គឺទៅយកម៉ូតូនោះអី ហាមប្រកែកប ណា ស្អែកជួបគ្នា
បាទបង(ខ្ញុំញញឹមតប ជំនួសពាក្យអរគុណ រកតែចឹងតើ ហេហេហេហ បានលេខទូរសព្ទដោយមិនបែបសុំ)

        មិត្តភិក្តខ្ញុំ២អ្នកនេះរត់ចេញមកព្រមគ្នា ម្នាក់ៗហាក់ បារម្មណ៏ ពីខ្ញុំណាស់។
ចិត្ត: ហ្ហែងទៅណា ហា? ពួកអញភ័យចង់ងាប់ហើយណា
ដា: អឺចុះអ្នកណាហ្នឹង ណាម៉ូតូហ្ហែង? ចោប្លន់មែនហា?(ពួកវាហាក់ភ័យណាស់ )
អាឡប់ មែនទេ ម៉ូតូអញបែកង់ បានមិត្តភក្តិជួនមក តោះចូលផ្ទះយប់ ហើយ ឃា្លនណាស់ អញឈឺហើយ អានេះ
ចិត្ត: អឺចូលមក អញដាំបបរអោយស៊ី

        ហ៊ើយអា២នាក់នេះ គួអោយស្រលាញ់ណាស់ ចិត្តបានណាស់ ពួកវាខ្លាច ខ្ញុំងាប់ដែរតើរ ស្រលាញ់ពួកវាណាស់ ហាហាហា មានអារម្មណ៏ថាកក់ក្តៅណាស់ ពេលបានការយកចិត្ត ទុកដាក់ពីពួកវា បែបនេះ នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ ត្រូវមែនតើ ។


        យប់នេះដេកមិនលក់ទេ ចេះតែស្រមៃឃើញមុខគេ តែម្តងខ្ញុំ ស្នាមញញឹម ស្រស់នោះស្រស់ សង្ហា ហើយចិត្តល្អទៀត ម្នាក់ហ្នឹង គូរខ្ញុំមែនហ្ន? កំពុងតែគិត ស្រាប់តែលោតសារមួយមក លេខអ្នកណាចេះ? ហា គឺគាត់តើ ហ៊ើយ (ឆាច់ចូលគេងណាក្មេងតូច  ស្អែកជួបគ្នា) ស្វីតណាស់ យ៉ាប់ហ្មង បាក់ហើយខ្ញុំ ចង់អោយស្អែកឆាប់ៗដល់ហើយខ្ញុំ ។

        ថ្ងៃនេះអាកាសធាតុល្អណាស់ ត្រជាក់ មានខ្យល់បកតិច ម៉ោងប្រហែល៥ល្ងាច ខ្ញុំអង្គុយចាំទូរស័ព្ទគេ ម្នាកឯងក្នុងបន្ទប់ ដោយមិនហ៊ានតេទៅគេទេ ខ្លាចរំខាន ម៉្យាងចាំអោយគេតេមកយើងងវិញ ព្រោះបានណាត់គ្នារួច ហើយ លេងចរិកតិច កុំអោយគេថា យើងហ្នឹងងាយពេក ហាហាហា។

រក្សា: អាឡូ បងមកដល់ហើយចុះមកណា
បាទ បាទ ខ្ញុំទៅហើយ បាទបង ចាំមួយភ្លេតណា
រក្សាបាទ អូន

        រថយន្តហាយឡែនឌឺ ពណ៏ស្ករមួយគ្រឿង ឈប់ចាំទទួលខ្ញុំជាមួយនឹងអ្នកបើក ដ៏ស្រស់សង្ហា ហ៊ើយខ្ញុំអើយ ខ្ញុំ លង់ហើយ លង់ហើយ ខ្ញុំថាលង់ គឺលង់មែណទែនហើយ។

សួរស្តីបង J
រក្សា: បាទអូនសួរស្តី បានគ្រាន់បើនៅ? នៅមានអារម្មណ៏ថាឈឺ ក្បាលទេ?
បាទ បងអរគុណ ខ្ញុំមិនអីទេ បានធូរច្រើនហើយបង អរគុណចំពោះរឿងពីយប់មិញដូចគ្នា បើគង់ តែបានបងកុំអី មិនដឹងយ៉ាងមេចទេ ខ្ញុំ។
រក្សា:  អូរ អូនមិនអីទេ តោះទៅរកញ៉ាំអី តិចសិន ចាំទៅ យកម៉ូតូ តោះអូន ឡើងឡានមក
ខ្ញុំញញឹមតបគាត់
រក្សា: ចុះអូនចង់ញ៉ាំអីដែរ?

បាទបង ស្រេចតែបង ញ៉ាំអីក៏បានដែរ
រក្សា: ហាហាហាហ ស្រេចតែបងហ? ចឹង ហាហាហា
ហា បងសើចអី (ខ្ញុំធ្វើមុខឆ្ងល់ អត់យល់)


        ល្ងាច់នេះជាថ្ងៃសៅរិ៏ ស្របនឹងអាកាស់ធាតុល្អ ទៀតនោះ មានមនុស្សម្នារច្រើនណាស់ តាមផ្លួវរាងស្ទះតិចដែរនៅតាមផ្លូវទៅ Mr Sukisoup ម៉ាត់ទន្លេ។

        ពេលទៅដល់អ្នកណាក៏មើលដែរ ប្រុសសង្ហារាងខ្ពស់ មុខស្រស់ បានបើកទ្វាឡានអោយខ្ញុំ អ្នកណាមិនមើល បូករូមនឹងខ្ញុំហាហាសង្ហាដែរតើ រាងស្គមតិច តែសស្គុះ កម្ពស់ ១ម ៧០ ដែរតើ យាយទៅ ឃើញ អែមដែរហ្នឹងហា។ ពួកខ្ញុំញ៉ាំស៊ុប ជាមួយគ្នា នៅទីនោះដោយញ៉ាំក្នុងបន្ទប់ តែពីរនាក់ទេ អៀនណាស់ ខ្ញុំ។ បន្ទាប់ពីញ៉ាំរួចពួកខ្ញុំបានបណ្តើរគ្នានៅលើសួន មុខវត្តបទុមវត្តី ជាមួយគ្នា ជជែកគ្នា ចែករំលែកបទពិសោធន៏ និង បង្ហាញពីចំនូលចិត្ត ហ៊ើយ ចឹងៗ គេហៅថា ស្វែលយល់គ្នាមែនហ្ន? ឆ្ងល់ដល់ហើយ។

តាំងពីពេលនោះមកពួកខ្ញុំបានជាប់ទាក់ទងគ្នារហូត តាមរទូរស័ព្ទ ក៏ដូចជារាល់ចុងសប្តាហ៏ តែងតែជួបគ្នា មិនដែរខាន ទំនាក់ទំនងល្អ ពីថ្ងៃទៅមួយថ្ងៃ។ រយះពេល៣ខែពេញ ដែលពួកខ្ញុំស្គាល់គ្នាការយកចិត្តទុកដាក់ មើលថែអារម្មណ៏កក់ក្តៅតែងមាន តែនេះគេហៅថាជាស្នេហាមែន ឬមិនមែន ខ្ញុំមិនដឹងដែរ ……..

        ថ្ងៃនេះមេឃស្រលះល្អ គាត់បបូលខ្ញុំជិះទៅលេងDream land ជាមួយគ្នា ចង់ណែរនាំមនុស្សសំខាន់ម្នាកអោយខ្ញុំស្គាល់។ ហ៊ើយនិយាយតាមត្រង់ភ័យណាស់ ប្រហែលគេមានមនុស្សសំខាន់ ហើយមើលទៅកាត់ចិត្តទៅ។ សំលេងឡានបានមកឈប់ទទួលខ្ញុំ នោះគឺឡានគាត់។ ប្រុសសង្ហាញញឹមមកកាន់ខ្ញុំ ជាមួយក្មេងប្រុសម្នាក់អាយុ ប្រហែល ៥ឆ្នាំមានមុខម៉ាត់គាត់ដូចគាត់បេះបិទ សាច់សរ មានសាច់ គួរអោយស្រលាញ់ណាស់ ញញឹមមកកាន់ខ្ញុំ ខ្ញុំមានអារម្មណ៏ថា មាននិស្ស័យណាស់ជាមួយក្មេងនេះ តែខ្ញុំរាងមានអារម្មណ៏ថា អសង្ឃឹមរលីងពេលលឺ ក្មេងនេះហៅគាត់ថាប៉ាៗ ហ៊ើយចប់ហើយ គេមានប្រពន្ឋបាត់ហើយ។

រក្សា: នេត្រា នៅភ្លឹកអី មោះអូន ចូលឡានមក
បាទ បាទ បង
រក្សា: អូរនេះមនុស្សសំខាន់របស់បង ណាអូន ជាកូនប្រុសសំណប់ចិត្ត
Jerry ជំរាប់សូរពូរទៅកូន (ខ្ញុំធ្លាក់ថ្លើមក្តុក ហាគេមានកូនហើយ មានប្រពន្ឋហើយ ចប់ហើយខ្ញុំ)
Jerry: ជំរាប់សួរពូ (ឬកពារកូននេះ គួរអោយស្រលាញ់ ណាស់ មាននិស្ស័យដល់ហើយ)
បាទ ក្មួយប្រុស ឈ្មោះពិរោះណាស់ គួរអោយស្រលាញ់ទៀត កូនរបស់បង​ឬ? (ខ្ញុំធ្វើជាសួរពើរ)
រក្សា: (គាត់មើលមុខខ្ញុំចំៗ ឆ្លើយទាំងរដិបរដុប) បាទ អូនគឺកូនមែន
(ខ្ញុំញញឹមតប ដោយមិនបានឆ្លើយតបអី ក្រៅពីស្នាមញញឹម ទាំងដែលបេះដូងរបស់ខ្ញុំស្ទើតែខ្ទិចអស់ទៅហើយ)
Jerry: តោះប៉ាៗ លឿនឡើងៗ​
អូរ Jerry  ឃា្លនហើយមែនទេ? ​តោះចឹង លឿនៗៗ ទៅញ៉ាំអី
Jerry: heheheheh បាទពូJerry ឃ្លានហើយ (ស្ទុះមកអោបករខ្ញុំ ប្រឡែងជាមួយខ្ញុំដូចស្និតណាស់ចឹង)
រក្សា: (ញញឹមជាប់ពេលឃើញបែបនេះ ) តោះ យើង បុត្រាតូច ឃ្លានហើយ Go go go go 



        មួយល្ងាច់នេះពិតជារីករាយណាស់ បន្ទាប់ពីញ៉ាំអីហើយពួក យើងបានទៅ លេងDream​​ Land ជាមួយគ្នា វាពិតរីករាយណាស់ នេះជាលើដំបូង ដែលខ្ញុំមានអារម្មណ៏ថា​ខ្លួនឯងដូចម្តាយគេចឹង កូននេះចូលចិត្តខ្ញុំមេះ ប៉ិនប្រលែងណាស់។ ចំនែកបងរក្សាវិញញញឹមបិទម៉ាត់អត់ជិតទេ ពេលបានឃើញកូនគាត់ និងខ្ញុំចុះសម្រុងគ្នាបែបនេះ។ តែនិយាយតាមត្រង់ខ្ញុំមានសំនួរច្រើនណាស់ ចង់សួរគាត់ តែអត់ហ៊ានសួរ​ តឹងទ្រូងណាស់ មានអារម្មណ៏ថាពេលវេលាបែកគ្នាជិតមកដល់ហើយ អូរឡប់ហើយៗៗ គេមិនដែរសុំស្រលាញ់ម្តងផង……ខ្ញុំអឺយ ខ្ញុំលង់ខ្លួនដក់មិនរូចហើយ ឥលូវដឹងថាគេ មានប្រពន្ឋមានកូនទៀត ចប់ហើយ ចប់មែនទែនហើយ...
         

អរគុណណាមិត្តអ្នកអាន ចំពោះការចំនាយពេលរបស់អ្នក ជួបគ្នានៅវគ្គក្រោយទៀតណា 

ណារ័ត្ន ឃូល

បន្ទាប់ពីពីនេត្រាបានជួប ជាមួយJerry​បុត្រាសំណប់ចិត្តរបស់លោក រក្សាហើយ តើនឹងមានអ្វីប្រែលប្រួលបន្តរទៀត? ជំហានបន្ទាប់ តើនេត្រានៅតែបន្តរដើរផ្លូវដ៏ ស្រពិចស្រពិល នេះទៀតដែលទេ?​និស្ស័យ នេះនិងប្រែប្រូលមែនទេ?

និស្ស័យស្នេហ៏ ភាគទី ៣




 តាំងពីព្រឹករហូតដល់ពេលបាយថ្ងៃត្រង់នេះខ្ញុំទទួល​បានLINEគាត់៣ ដង ប៉ុន្តែខ្ញុំមិនបានតបអ្វីទាំងអស់ ព្រោះមិនចង់និយាយ​អីជាមួយគាត់​ ​​ហ៊ើយហត់នឿយណាស់។ ម៉ោង៤:៣០ នាទី  សំលេងទូរស័ទ្ទបានរោទ៏តឿនខ្ញុំ វាជាលេខទូរស័ព្ទគាត់ ប៉ុន្តែខ្ញុំគ្រាន់តែលើកស្តាប់ ហើយក៏បិទទៅវិញ មិនបាននិយាយអ្វីច្រើន ទេ។ ​រសៀលនេះ  ខ្ញុំម្នាក់ឯង អង្គុយ លំហែម្នាក់ឯង សំលឹងមើលមេឃ នៅផែមាត់ទន្លេ រងចាំទូក ចេញ ហ៊ើយកន្លែងនេះ​ហើយដែល​ធ្វើអោយខ្ញុំ បានស្គាល់គាត់ កន្លែងនេះហើយ ដែលជាចំនុចចាប់ផ្តើមរបស់យើង ប៉ុន្តែឥលូវនៅសល់តែស្រមោល និងការឈឺចាប់ តែប៉ិននោះ។ នៅលើទូកមានអ្នក ដំនើរប្រុសស្រី ជាច្រើន​ បរិយាកាសល្អបែបនេះ តែខ្ញុំវិញបែរជា ស្រងូតស្រងាតទៅវិញ ខ្ញុំមិនបានចាប់អារម្មណ៏ និងអ្វីទាំងអស់នោះ ក្នុងចិត្តច្របូកច្របល់អស់ហើយខ្ញុំ គិតមិនចេញ ចង់ស្មាន ក៏ស្មានមិនត្រូវ មិនដឹងធ្វើយ៉ាងណា? ជម្រើសល្អគួរតែកុំបន្តរល្អជាង ។

 ម៉ោងប្រហែល៦: ៣០នាទី ទូកបានមកដល់់កំពង់ផែវិញ អ្នកដំនើរប្រុសស្រី បានចុះពីលើទូក រីឯអ្នកដំនើរផ្សងទៀតត្រៀម​នឹងឡើងជិះបន្តរបន្ទាប់។ មនុស្សម្នាជាច្រើន បានដើរប្រសាចគ្នា ម្នាក់ចេញ ម្នាក់ចូល។


អួយៗៗ (ខ្ញុំស្រែក ព្រោះតែភ្ញាក់និងការកាន់ដៃរបស់បុរសម្នាក់) ហាគឺបង គឺបង
រក្សា: មែនគឺបង ហេតុអី មិនទទួលទូរស័ព្ទ? ហេតុមិនតបLINE? ហេតុអីគេចមុចបង? (គាត់សួរខ្ញុំជាមួយអារម្មណ៏មួរម៉ៅ ហាក់ដូចជាខឹងណាស់ និយាយតាមត្រង់ មិនដែលឃើញទេ តែដល់ពេលចឹង រិតតែសង្ហាថែមទៀត)

ពីព្រោះខ្ញុំមិនមានអ្វីត្រូវតប មិនមានអ្វី ត្រូវ និយាយ ជាមួយបង ស្តាប់បានអត់?(ខ្ញុំតប់គាត់វិញជាមួយនិងទឹកភ្នែក)

        ប្រុសល្អ ស្ទុះមកចាប់ដៃខ្ញុំអូសចូលឡាន ដោយមិន ខ្វល់ ពី អ្នកណា សកម្មភាព និងឬកពារ ហាក់ ខឹងណាស់។ មាឌគាត់ធំ បូករួមនិងកំពុងខឹងផងនោះ ខ្ញុំមិនអាច យកឈ្នះ នៅ កំលាំងរបស់គាត់បាននោះទេ មានតែបណ្តោយ តាមគាត់ទៅ។

        បរិយាកាសក្នុងឡានហាក់ អាប់អួរណាស់ មិនមែន ពីក្លិនឡានទេ តែមកពីមនុស្សទៅវិញ។ ខ្ញុំលួចមើលមុខគាត់ ម្តងៗដែរ តែអត់មានគួរអោយខ្លាចទេ គាត់បែរជាញញឹមទៅវិញ ដល់ពេលឃើញគាត់ចឹង ខ្ញុំចង់តែសើចទេ យ៉ាប់ណាស់ ប្រុសម្នាក់នេះ ក្តៅត្រជាក់លឿនណាស់។

រក្សាម៉េចអូនមិនមើលមុខបងអោយចំៗ ចាំលួចមើលចឹងធ្វើអី? ខ្លាចបងមែន?
អត់ទេ មានអីគួរអោយខ្លាចផង (ខ្ញុំតបបែបហី តែលួចញញឹម)  ហើយបងចង់នាំខ្ញុំទៅណា រវាងបង និងខ្ញុំមិនមានអ្វីត្រូវនិយាយទេ
រក្សា:ពិតអត់? តែបងដឹងថាអូនមានសំនួរ បងក៏មានចំលើយ ដែលមិនទាន់បានឆ្លើយ
ចុះបើបង ដឹងម៉េចមិនប្រាប់មក ចាំអោយខ្ញុំសួរធ្វើអី?

        ប្រុសល្អ ស្ងាត់ជ្រៀបមិនម៉ាត់មួយម៉់ាត់ ហាក់ខឹងជាងមុន ខ្ញុំដឹង ថាគាត់ចិត្តខ្លាំង ចង់អោយខ្ញុំលួងលោម។ តាមពិតទៅគាត់ បានដាក់ខ្លួនណាស់ហើយដែលតាមខ្ញុំបែបនេះ តែ ខ្ញុំពិតជាហត់ណាស់ មិនចង់ដឹង មិនចង់លឺអីទេ បើគេមាន ប្រពន្ឋ ហើយ មានកូនហើយ ដឹងលឺដើម្បីអ្វីទៀត? វាគ្មានន័យទេ ក៏គ្មានអនាគត់ដែរសម្រាប់ពួកយើងនោះ ខ្ញុំមិនចង់ក្លាយខ្លួនជាអ្នកចូលមកបំបែកបំបាក់គេទេ

        ប្រមាណតែ៣០នាទីក្រោយឡានគាត់បានបើកមកដលត្រើយ ម្ខាង មេឃខ្មៅរក កលភ្លៀង មានខ្យល់ខ្លាំង ធ្វើអោយខ្ញុំនឹកឃើញពេលដែលយើងជួបគ្នាលើកដំបូង គឺមានអាកាសធាតុបែបនេះ តើពេលនេះជាពេលចុងក្រោយ ដែលត្រូវបែកគ្នាដែរមែនទេ?

រក្សាតោះអូនចុះពីឡានមក លឿនឡើង
ទេមិនចុះទេ ចុះធ្វើអី? ជួនខ្ញុំទៅវិញ ខ្ញុំចង់ទៅទៅវិញ (និយាយដោយមិនបានសំលឹងមុខគាត់ ប៉ុន្តែខ្ញុំដឹងថាគាត់ពិតជា ខឹងណាស់)
        សំលេងបិទទ្វាឡាន ក្រាំង ធ្វើអោយខ្ញុំពិត ជាភ័យណាស់
ប្រុសល្អដើរស្ទុះចុះមក បើទ្វាឡានអោយខ្ញុំ អាការះហាក់តឹងតែង ពេកហើយ។

អួយៗ ឈឺណាស់ លែងដៃខ្ញុំ លែងដៃៗ ឈឺណាស់
រក្សា: មិនលេងទេ បើមិននិយាយគ្នាអោយច្បាស់លាស់នោះ
(ខ្ញុំសំលឹងមុខគាត់ ដោយមាំ ដំនក់ទឹកភ្នែកហូរស្រក់ចុះមក ដោយមិនដឹងខ្លួន នៅនឹងមុខគាត់ នេះ ។ (ខ្ញុំយំមិនមែនឈឺទេ តែខ្ញុំយំព្រោះ តែស្អប់គាត់ ដែលលាក់កាពិត យំព្រោះតែស្អប់ ខ្លួនឯងហេតុអីស្រលាញ់គេខ្លាំងម៉្លេះ យំព្រោះតែខ្លាច  ខ្លាចថានឹងត្រូវបាត់បងគាត់ )




រក្សាហេតុអីគេចមុខពីបង ដូចជាគ្មានរឿងអីផង ហេតុអី បងមិន យល់ (សំលេងទន់ភ្លន់ជាមួយនិងដៃទាំងគូរ ឩបរឹងរៀងកាយខ្ញុំ ហាកផ្តល់ភាពកក់ក្តៅដល់រូបខ្ញុំ លួងខ្ញុំអោយឈប់យំ)
(ខ្ញុំងើយមើលមុខគាត់ ដោយជួតទឹកភ្នែកចេញពីថ្ពាល់)​ បង បងប្រាកដជាដឹងហើយមែនទេ រយ:ពេល៣ខែមកនេះ ពីចិត្តខ្ញុំ អ្វីដែលពួកយើងកំពុងតែមាន នេះមិនមែនជាមិត្តភាព ទេ បងដឹងទេ? បងដឹងទេ? (ខ្ញុំគេចពីរង្វង់ដៃគាត់ រួចដើរទៅឈរ នៅនិងបង្កាន់ដៃ នៃមាត់ទន្លេ)
រក្សា: (ប្រុសល្អដើរតាម រួចក្រសោបកាយខ្ញុំពីក្រោយ ) បងយល់ បងយល់នេត្រា បងស្រលាញ់អូនមែន ហើយបងស្រលាញ់ខ្លាំងណាស់
(ទឹកភ្នែកខ្ញុំរមៀលស្រក់ចុះមកប្រដេញគ្នា មិនមែនរំភើបដោយ សារពាក្យស្រលាញ់នេះ ទេខ្ញុំបែរជាឈឺទៅវិញ ) បាទអរគុណចំពោះក្តីស្រលាញ់នេះអូនអរគុណណាស់ អូនក៏ស្រលាញ់បងដូចគ្នា តែអូនមិនអាចទទួលយកបានទេ សុំទោស អូនមិនអាចទេ…..ហិក​ហិកហិក
រក្សាហេតុអី ហា? គឺ គឺ មកពី Jeery មែនទេ?
បងមានប្រពន្ឋ ហើយថែមទាំងមានកូនទៀត អូនមិនអាចទេ អូន?​អូនមិនអាចធ្វើជាអ្នកទី៣ មកបំបែកបំបាក់ក្តីសុខបងនោះទេ (ហិកហិកហិក)
រក្សា: (ប្រុសល្អញញឹម រួចយកដៃឈ្លីក្បាលខ្ញុំ ហើយអោបខ្ញុំ) ក្មេងល្ងង់ អូនយល់ច្រឡំហើយ ហេតុអីមិនសួរបងហា? កុំល្ងង់ពេក គ្រប់យ៉ាង មិនមែនដូចអ្វីដែលអូនបានឃើញនោះទេ បងគ្មានប្រពន្ឋទេ សំណប់ចិត្ត បងនិងបង្ហាញការពិតអោយអូន ឃើញណា កុំពិបាកចិត្តអីណា ឈប់យំទៅ បងសន្យា បងនិងមិនលាក់អូនទេ កុំបារម្មណ៏បងគ្មានប្រពន្ឋទេ កំលោះចេស ហាហាហាហ
(គាត់យកដៃជួតទឹកភ្នែកខ្ញុំចេញ រួចញញឹមមកកាន់ខ្ញុំ ខ្ញុំច្របូកច្របល់អស់ហើយ លោកអើយ មិនដឹងថាត្រូវជឿឬ ក៏អត់ តែមានតែចាំមើលថា ការពិតយ៉ាងណា?)
       
        ចាប់តាំពីថ្ងៃនោះមក ការយកចិត្តទុកដាក់ បែរជាទ្វេរឡើង ប៉ុន្តែខ្ញុំផ្ទាល់នៅតែមិនច្បាស់ ក្នុងចិត្តដដែរ គ្រាន់តែថាគ្រប់ពេល ដែលនៅជិតគាត់ និយាយជាមួយគាត់មានអារម្មណ៏ថាមានសុភម្គល ណាស់ ខ្ញុំមិនដឹង ពិតជាមិនដឹងថាស្អែកនិងមានអ្វីកើតឡើង មិនយល់ថាគាត់ចង់ធ្វើអី ឬមួយ ថាខ្ញុំត្រូវរស់ជាមួយភាពភ័យ ខ្លាចបែបនេះ ឬមួយខ្ញុំត្រូវទ្រាំធ្វើជាមនុស្សទី៣បែបនេះ?
…………………………………………………
        ស្នាមញញឺមរបស់ក្មេងៗ និង សំណើច របស់ពួកគេបានធ្វើអោយខ្ញុំញញឹមរាល់ថ្ងៃ កូនសិស្សរបស់ ខ្ញុំទាំងអស់នេះចេះៗណាស់គួរអោយស្រលាញ់ គិតសព្វៗទៅខ្ញុំ ពិតជានឹក Jerry ណាស់ តាំងពីថ្ងៃនោះមកមិន បងរក្សាមិនដែលនាំ គេមកជួបខ្ញុំសោះ ហ៊ើយនឹកដែរហ្នឹងហា (ទីងៗៗៗ ) សំលេងទូរស័ព្ទបានដាស់ខ្ញុំអោយភ្ញាក់

អាឡួបង
រក្សាបានអាឡូសំណប់ចិត្ត កំពុងបង្រៀនមែនទេ? បងរំខានទេ?
អូបាទបង មិនអីទេ បងមានការអីមែនទេ បានខលមកខ្ញុំពេលនេះ?
រក្សា: បាទអូន បងចងប្រាប់ថា ចេញពីបង្រៀន មិនបែចទៅរៀនទេ ណា បងទៅយក ទុកម៉ូតូនៅសាលាទៅណា ហើយទៅក្រៅជា មួយបងណា
ទៅណា? ទៅណាបង? ឈប់ៗៗៗ ……..ទូតៗៗៗ
យ៉ាបហ្មង តាប៉ិនេះ

        រសៀលនេះដូចរាល់ដងចឹង រៀងស្ទះតិច ម៉ោងប្រមាណជិត ប្រាំ ទើបសិស្សចេញអស់វាជារឿងធម្មតាទេសំម្រាប់ខ្ញុំ ដែលតែង ទៅរៀនយឹតជានិច្ច ហាហាហហា អូរគិតខលទៅបងរក្សាសិន
ទីត ទីតៗៗៗ (សំឡេងស៊ីភ្លេឡាន)
អួគឺគាត់តើរ( ខ្ញុំងាកទៅរកគាត់ រួចញញឹមជាសញ្ញា)

សួរស្តីបង អូនរកខលទៅបងស្រាប់តែបង មកដល់ល្មមតែម្តង
រក្សាហាហាហហ បាទ គឺមកយូរហើយ ឈរមើលអ្នកគ្រូ ពីចម្ងាយ តែមិនហ៊ានខលរំខាន ចង់អោយអូន ធ្វើការអូនអោយបានល្អ ចាំយូបន្តិចក៏មិនអីដែរ ចាំបណ្តើរ មើលកាយវិការអ្នកគ្រូបណ្តើរ ហាហាហា
បងឯងកុំខូចពេក អូយាយចឹងបងគិតនាំអូនទៅណា មិនទាន់ងួត ទឹកទេណា
រក្សា: កុំម៉ាត់ មិនអីទេ នាំទៅជួបមនុស្សសំខាន់ពីរនាក់
(ខ្ញុំញញឹមតបគាត់ ប៉ុន្តែក្នុងចិត្តចាប់ផ្តើមច្របូកច្របល់ មនុស្សសំខាន់ទៀតហើយ ប្រពន្ឋគាត់ដឹង ខ្ញុំអឺយខ្ញុំ) 

        ៣០នាទីក្រោយ រថយន្តដែរខ្ញុំកំពុងជិះដែលមានប្រុស សង្ហា ជាអ្នកបើកបានមកឈប់នៅពីមុខកូនផ្ទះវីឡាមួយ នៅម្តុំទួលគោក ស្រ្តីរាងចំណាស់ម្នាក់ អាយុប្រហែល៣៥ឆ្នាំ បានរត់មកបើក ធ្វើឡានអោយពួកខ្ញុំ ខ្ញុំងាកទៅមើលមុខគាត់រួច

បងៗ បងឯងនាំខ្ញុំមកផ្ទះធ្វើអីហា?
រក្សាហាហាហនាំមកលេង អូនខ្លាចមែន ឬក៏អត់ចង់មកលេងទេ?
មែនទេ ចង់ តែអូន​អូនខ្លាច(ចប់ហើយ ចប់ហើយ ធ្វើម៉េចទៅខ្ញុំ?)
ប៉ាៗ ប៉ាៗ (សំលេងស្រែករបស់ក្មេងប្រុសម្នាក់ដែលខ្ញុំធ្លាប់ បានឮបានស្រែក និងរត់ចេញពីក្នុងផ្ទះ នោះគឺJerry  ក្មេងនេះ គួរអោយស្រលាញ់ណាស់ នឹកណាស់)
រក្សាបាទ កូនសម្លាញ់ ថើបប៉ាមួយមក (ខ្ញុំឃើញបែបនេះខ្ញុំមានអារម្មណ៏ថាកក់ណាស់ ខ្ញុំចង់ដើរតួរធ្វើជាម្តាយគេដល់ហើយ)
Jerry: ពូៗៗ (សំលេងក្មេងតូចបានដាស់ខ្ញុំពីការស្រមើស្រមៃ)
បាទ បាទក្មួយ មោះពូអោបមួយនឹកណាស់នៀក
Jerry: បាទ នឹកពូណាស់ JUP JUP(ថើបខ្ញុំ )
        (បងរក្សាឃើញបែបនេះញញឹមបិទមាត់មិនជិតទេ)
រក្សា: កូនប្រុសប៉ា កុំហៅពូ ហៅថាម៉ាក់វិញ ហាហាហហា អួយៗៗ
បងកុំចេសតែមានពេក លោកប្រធានអើយ
រក្សាតោះអូនចូលផ្ទះ
បាទ បង (ប្រុសល្អដើរចូល ចំនែកខ្ញុំវិញពរ Jerry នៅនឹងដៃ ក្នុងចិត្ត ភ័យនោះភ័យ ស្លែកមុខអស់ហើយ ញ័រដៃទទ្រើកតែម្តង)

        ក្នុងផ្ទះបងរក្សា មានរបៀបណាស់ការរៀបចំបែបរមែនទិច សាមញ្ញណាស់ មានបរិយាកសល្អ ពិសេសខ្លិនពិដោរនៃក្លិន ផ្កាម្លិះ ដែលដុះជុំវិញ បានបន្សាយក្លិនក្រអូបសាយ។ សាឡុងឈើដែលមានភាពរលោងស្រិល បញ្ចាក់អត្តចរិកថ្លៃថ្នូររបស់ ម្ចាស់ផ្ទះតែម្តង។
រក្សាអូនអង្គុយទីនេះសិនហើយ ណា បងយកទឹកមកអោយ
បាទបង តែមិនអីទេ អូនមិនស្រេកផង (ខ្ញុំងើបពីកៅអី រួច និយាយខ្សឹបៗដាក់គាត់) ហើយបងនាំខ្ញុំមកផ្ទះបងធ្វើអីហា?
រក្សាហាហាហាហា មេចខ្លាចមែន នាំមកស្គាល់ម្តាយក្មេងនឹងណា
(គាត់និយាយបែបហី រួចសើច) ចាំអង្គុយទីនេះហើយណា ចាំបងមួយភ្លេតណា អង្គុយទីនេះ កំដរ Jerry ម្លែត
បាទ បាទ (លួចញញឹមតិចដែរពេលឮគេនិយាយបែបនេះ ហាហាហា នាំមកជួបម៉ែក្មេក អូលោកតាអឺយ ភ័យណាស់)
សភាពស្ងប់ស្ងាត់នៃផ្ទះនេះ ធ្វើអោយខ្ញុំមានអារម្មណ៏ល្អណាស់ មានអារម្មណ៏ថា គ្មានអ្នករំខាន បរិយាកាសល្អទៀត ទាំងការរៀបចំ និងតុបតែង ត្រូវចិត្តខ្ញុំណាស់។ រូបថតនៅតាមជញ្ជាំង របស់ Jerry គួរអោយស្រលាញណាស់ អូរស្ត្រីចំណាស់នេះ ប្រហែលម៉ាក់ គាត់ហើយ មើលទៅកាចណាស់ម៉ាកអឺយ។ នេះគឺបងរក្សាតើរ ស្លាប់ហើយកាលពីមុនCute សាឡប់ហ្មង។ អូរព្រះអឺយ ប្រាយៗ
 រក្សា: (ប្រុសល្អបានរត់ មកយ៉ាងប្រញាប់ញាល់) មានរឿងអី ៗ អូន?
(Jerry  យំព្រោះតែភ័យពេកហើយមើលទៅ បានរត់មកឩបខ្ញុំ រូបខ្ញុំស្រវាឩបលួងកុំអោយភ័យ)
គឺ ៗ ហេតុអីបាន រូបបងមានដុតធូបបែបនេះហា ចុះរូបស្ត្រីម្នាក់នោះ ហេតុ? ហេតុអី? ហេតុអី? បងគឺៗៗ ចឹងបានយើងមិនដែលយើងមិនដែលជួបគ្នាពេលថ្ងៃមែនទេ? ចុះៗៗ

រក្សា: (ប្រុសល្អស្រវាអោបខ្ញុំ ជាមួយ និង Jerry) អួកុំភ័យៗ អូន មោះអោយកូនមកបង​គឺ គឺបងប្រុសបងទេ អូនកុំយល់ច្រឡំណា មោះអង្គុសិនមមក នេះញ៉ាំទឹកសិនទៅ
ម៉ាករក្សា:​​ អូ មានរឿងអីកូន មោះJerry មកម៉ាកយាយ មកចៅ
រក្សា:​ មិនអីទេម៉ាក Jerry ភ័យនិងសម្លេង ធា្លក់ថូផ្កាម៉ាក់ ម៉ាកនេះ នេត្រា ណាម៉ាក់
បាទជំរាបសួរអ្នកមីង សុះទោសអ្នកមីង ខ្ញុំមិនប្រយ័ត្ន(ស្លេកមុខអស់ហើយមកថ្ងៃទី១ បែកថូផ្កាគេ )
ម៉ាករក្សា:​​ អូលើដៃថ្វាយព្រះកូន មិនអីទេ ចាំហៅអា ណេតមកសំអាត អង្គុយចុះមកកូន មីងរវល់នៅក្រោយ មិនបានទទួល ថ្ងៃនេះកូននៅញ៉ាំបាយទីនេះហើយណា មីងធ្វើម្ហូបច្រើណាស់ ដោយសារ កូននេត្រា ថានាំកូនមកលេងមីង
(លោកអើយ ភ័យណាស់ ស្លាប់ហើយ ភ័យណាស់ អៀនក៍អៀន ខ្មាស់ទៀត តែដល់បានស្ដាប់ពាក្យផ្អែបបែបនេះ ធួរចិត្តតិច)

បាទ បាទ អ្នកមីង អរគុណអ្នកមីង កុំពិបាកអី អ្នកមីង
ម៉ាក់រក្សា:​​ អូមិនពិបាកទេកូន មីងធ្វើជិតរួចហើយ ញ៉ាំបាយហ្នឹងហើយ
រក្សា: កុំបដិសេធ ម៉ាក់រៀបចំហើយ ណា កុំជំទាស់ណា
បាទ បាទអរគុណ អ្នកមីង អូរអ្នកមីងមានអីអៀយខ្ញុំជួយ តោះខ្ញុំក៏ចេះធ្វើម្ហូបតិចៗដែរ ចាំខ្ញុំជួយណាអ្នកមីង
ម៉ាករក្សា:​​ អូល្អណាស់ ចឹង កំពុងតែរកជំនួយការផង ហាហាហា

        (បរិយាកាសនោះល្អណាស់ ស្និតម៉េះ ទើបតែជួបសោះ ចំនែកបង រក្សាវិញ ញញឹមជាប់តែម្តង )

រក្សា: អូន ផ្លាស់ខោអាវសិនទៅ ងាយស្រួលជាងណា មោះបង យករបស់បងអោយអូនណា
អូបាទអរគុណបង តែពាក់ត្រូវអត់បើខ្ញុំស្គមជាងបងហ្នឹង
ម៉ាក់រក្សា: (ញញឹមរួចក៏ដើរចេញទៅក្រោយមុន ) អ៊ុំចាំនៅផ្ទះបាយណា
បាទអ៊ុំស្រី
        បន្ទាប់ពីចំនាយពេលប្រហឺល៣០នាទីក្រោយមក អាហារពេល ល្ងាចដែរចំអិនដោយស្នារដៃខ្ញុំនិងអ៊ុំស្រីបានរួចជាស្រេច។ អាហារពេលល្ងាចមួយពេលនេះបរបូណ៏ណាស់ ហើយមាន សុភមង្គលទៀតអ៊ុំស្រីសរសើរមិនដាច់ពីម៉ាត់ទេ ខ្ញុំអៀនសឹងស្លាប់ហើយ ចំនែកបងរក្សាវិញគិតតែញញឹម ហើយសើចរហូត នៅផ្ទះនេះ មានតែគ្នា៤នាក់តែប៉ុណ្ណោះ ប៉ុន្តែល្ងាចនេះបូកទាំងខ្ញុំទៀត មានគ្នា ៥នាក់ដែរ តើរ​។
ម៉ោងប្រមាណ៧ កន្លះយប់ទៅហើយ ខ្ញុំនិងអ៊ុំស្រីមានរឿងជាច្រើន ជជែកគ្នា ពីនេះពីនោះ ចំនែកJerry វិញមិនទៅណាពីខ្ញុំសោះ  ហ៊ើយនេះគេហៅថាសុមង្គលគ្រួសារមែន ហ្ន?

ម៉ាក់រក្សា: និយាយចឹងកូនមិនបែចទៅផ្ទះទេ នៅសំរាកទីនេះហើយ ណា នេត្រា យប់ណាស់ហើយ។
អូបាទអ៊ុំស្រី មិនអីទេ ព្រោះស្អែកខ្ញុំត្រូវទៅរៀនពីព្រលឹមផង
រក្សា: គេងនៅទីនេះហើយ ចាំស្អែកចាំទៅ ព្រោះលូវបង អត់សូវស្រូលខ្លួនទេ បងចង់សំរាក(ប្រុសល្អធ្វើឬកពៀរម៉ិកម៊ក់ដូច កូនក្មេង ខ្ញុំអាចមើលដឹងពីបំណងគាត់)
ម៉ាក់រក្សា: មែនហើយកូន កុំទៅអី ចាំព្រឹកចាំទៅ
(មិនដឹងថាប្រកែកយ៉ាងណា ទេ ខ្ញុំអ៊ឹមអ៊ាន តាមពិតចង់ដែរហ្នឹងហា) បាទ បាទអ៊ុំស្រី (គាត់ញញឹមតប) ចឹងខ្ញុំសុំខលទៅប្រាប់មិត្តភក្តិ ខ្ញុំបន្តិចសិនណា
ម៉ាក់រក្សា: ចាកូន អូរក្សាមើលរៀបកន្លែងអោយនេត្រាផងណា ម៉ាក់ទៅតកងូតទឹកតិចសិន ម៉ោះJerry ទៅជាមួយម៉ាក់យាយចៅ
....................
អាឡូ ចិត្ត ហា ហ្ហែងនៅផ្ទះមែនហា ចុះអាដាមកវិញនៅហា?
ចិត្តអឺ ហើយម៉េចចុះ ? នៅណាហា ?
អញនៅផ្ទះបង រក្សា យប់នេះអត់ទៅផ្ទះទេណា ចាំស្អែកចាំជួបគ្នា វើយ ហើយស៊ីបាយនៅ
ចិត្ត: អឺស៊ីរួចហើយ ថែរខ្លួនផង វើយ
អញដឹងហើយ ចឹងបានហើយណា ជួបគ្នាស្អែកពួកម៉ាក បាយ​បាយ
………….

រក្សាខលប្រាប់ហើយមែនទេ តោះទៅងូតទឹក បងយកខោអាវអោយផ្លាស់ តែយប់នេះមិនបែចស្លៀកក៏បានដែរ ត្រូវអត់ ហាហហាហាហ
(យប់នេះដេកបន្ទប់មួយជាមួយគ្នា មិនដឹងមេចទេខ្ញុំ) បងយាយ ពីអីខ្ញុំអត់យល់ទេ ប៉ុន្តែចាំតិចទៀតបានទេ ខ្ញុំចង់ទៅអង្គុយយោលទោងមួយភ្លែតសិន ណាបង
រក្សា: (គាត់ញញឹម រួចកាន់ដៃខ្ញុំដើរចេញទៅ) បាទតោះ អូន

        រាត្រីស្ងាត់ ក្រោមពន្លឺដួច័ន្ទ ដែលមានអមដោយតារា វាយោបោកបក នាំក្លិនគន្ឋា នៃក្លិនផ្កាម្លិះ ក្រអូបសាយ ប្រុសសង្ហា បានលាដៃត្រកង ទាញខ្ញុំមកផ្អិបជាប់និងដើមទ្រូង ដ៏កក់ក្តៅ វាជាលើកទីមួយក្នុងឆាកជីវិតនេះ ដែលរូបខ្ញុំស្ថិតនៅក្នុងស្ថានភាព រ៉ូមែនតិចបែបនេះ វាជាសុបិន្តមែនទេ សូមការពិត សម្រាប់ ខ្ញុំកាន់តែល្អប្រសើរទៅ លោកតាអើយ

បងហា ខ្ញុំនៅតែឆ្ងល់ថា ហេតុអីបានបងនាំខ្ញុំមកលេងផ្ទះ? ហេតុម៉ាក់បងដូចជា មិនចំលែកសោះចំពោះសកម្មភាពរបស់ពួក យើង? ចុះបុរសដែលនៅក្នុងរូបថទនោះជាអ្នកណា ចំនែកJerryវិញ ជាកូនបងជាមួយអ្នកណា? 

រក្សា: (ប្រុសល្អញញឹម ហើយឩនថើបខ្ញុំ ) បុរសម្នាក់នោះជាបងប្រុសបង្កើតបង គាត់បានស្លាប់ដោយ សារជំងឺមហារីកខួរក្បាល តាំងពី Jerry បាន២ខួបម្លេះ ចំណែក ភរិយាគាត់ ព្រោះតែឈឺចិត្តនឹកគាត់ពេក ក៏ធ្លាក់ខ្លួនឈឺ ប្រហែល១ ឆ្នាំក្រោយក៏ចាកចេញទៅដែរ គួរអោយអានិត ពួកគាត់់ណាស់ (និយាយត្រឹមនេះប្រុសល្អហូរ ទឹកភ្នែក )​រីឯJerry​ជាកូនរបស់គាត់ទាំងពីរណាអូន គួរអោយអានិត Jerry ណាស់អូន
(វាយោកបក់មកត្រសៀក ហាក់រងាក្រៃ ខ្ញុំបានក្រោកចេញពីដៃគាត់ ជួតទឹកភ្នែក រួចអោបគាត់ មិនមែនចង់ផ្តល់់ភាពកក់ក្តៅផ្លូវកាយទេ គឺចងកម្តៅផ្លូវចិត្ត) បងកុំយំអី គាត់បានទៅជួបគ្នាហើយ បងជាប្អូនប្រុស និងជាពូដ៏ល្អ បងប្រុសបងប្រាកដ ជាសប្បាយចិត្តណាស់ ដែលមាន បងជាប្អូនប្រុសល្អបែបនេះ Jerry​ក៏ដូចគ្នាដែលគែមានប៉ាដូចជាបង ណា កុំយំអី បងប្រុសបង និង បងថ្លៃមិនចង់ឃើញបែបនេះ
រក្សា : អរគុណអូន បងយល់តើ ព្រោះតែបែបនេះទើបង នៅម្នាក់ឯង ព្រោះបងបារម្មណ៏ ខ្លាចអ្នកផ្សេងមិនចុះសំរុងជាមួយJerry ប៉ុន្តែឥលូវបងរកឃើញហើយ ហាហាហាហ (គាត់សើចឮៗ ហើយមើលមុខខ្ញុំ )
ហា? យ៉ាប់មែនបង សើចឮម៉េស ហើយមើលមុខខ្ញុំធ្វើអីហា ?
រក្សា: មែនណា នេត្រា បងរកឃើញហើយ រយះពេល៣ខែមកនេះល្មមអោយបងយល់ពីអូន បងស្រលលាញ់អូន ណាស់សំណប់ចិត្ត (ប្រុសល្អ ក្រសោប អោបកាយខ្ញុំ ផ្តិតក្បាលខ្ញុំទៅនិងដើមទ្រូងគាត់ ហាកចង់អោយខ្ញុំស្តាប់នៅចង្វាក់បេះដួងគាត់)
រក្សា: ចង់រស់នៅជាមួយអូនអស់មួយជីវិត ចង់សាងអនាគត់ គ្រួសារ ជា មួយអូន និង Jerry តើអូនព្រមទទួលយកកំលោះកំសត់កូនមួយ នេះទេ?
(ខ្ញុំក្រលែកមើលមុខគាត់ ដោយមានទឹកភ្នែកស្រក់មកជាមួយ) អូនព្រម អូនព្រម អូនយល់ព្រម (ខ្ញុំស្រវាអោបគាត់ជាមួយទឹកចិត្ត រំភើបក្រៃ ក្រោមស្បៃរាត្រី ដ៏ត្រជាក់នេះ )
រក្សា:អរគុណ អូន អរគុណដែលទទួលយកបង បងសន្យាថានិងមិនធ្វើអោយអូន ស្រកទឹកភ្នែកឡើយ  និងរស់ នៅក្បែរអូន ធ្វើជាសរសរដ៏រឹងមាំសំរាប់អូន ថ្វើជាស្វាមីដ៏ល្អ និងឪពុកគំរូរសម្រាប់Jerry​ ពេលនេះបងអាចរកម្តាយល្អអោយJerry បានហើយ (គាត់ម៉ើងម៉ាត់ណាស់គ្រប់ពាក្យសំដី បង្កប់ដោយក្តីសង្ឃឹម និងជំនឿចិត្ត)
បង អូនក៏ដូចគ្នាដែរ អូននិងបំពេញតួរនាទីអោយបានល្អ តបស្នងនៅក្តីស្រលាញ់ អូនសន្យា និងដើរផ្លូវមួយនេះជាមួយបងលុះដង្ហើមចុងក្រោយ ប៉ុន្តែ….. (សំលាងរអាក់ ហាក់ភ័យ)

រក្សា: ប៉ុន្តែ ប៉ុន្តែ អីទៅ? អូនបារម្មណ៏ពីអ្វី? មារឿងអីក្នុងចិត្តប្រាប់បង មែនទេ? និយាយមកកុំបារម្មណ៏​​ មានរឿងអីយើង អាចប្រឈមមុខជាមួយគ្នា បាន បងសន្យាថាបង និងកាន់ដៃអូនដើរជាមួយអូន មិនថាមានរឿងអ្វីកើតឡើងនោះទេ។

បាទ បងអរគុណ អរគុណអូនជឿ ប៉ុន្តែអ្វីដែលអូនបារម្មណ៏គឺ គ្រួសារបង ម្តាយរបស់បងតើគាត់និងយល់ពីអារម្មណ៏របស់ បងដែរ ឬទេ?
រក្សា : (ប្រុសល្អ ញញឹមមកកាន់ខ្ញុំ ហាក់គ្មានបារម្មណ៏អីបន្តិចសោះ) អូនកុំបារម្មណ៏ អីពីរឿងនេះ តើអូនមិនឆ្ងល់ទេហី ដែលបងនាំអូនមកថ្ងៃនេះ ចុះអូនយល់យ៉ាងណាដែរចំពោះ អាកប្បកិរិយារបស់ម្តាយបងចំពោះអូន? គឺគាត់បានដឹងរឿងយើងអស់ទៅហើយ ម្តាយបងមិនជំទាស់ទេ តាមបងដឹងគឺគាត់មានអារម្មណ៏ល្អជាមួយអូនណាស់ ឃើញបែបនេះបងសប្បាយចិត្តណាស់ ទាំងម្តាយបង និង​Jerry ចុះសម្រុងជាមួយអូនណាស់ វាជាអ្វីដែលបងចង់ឃើញ សូមអូនឈប់បារម្មណ៏ទៅសំណប់ចិត្ត  ហាហាហហាហ (គាត់សើចហាក់រីរាយដល់ហើយ )

បាទបងវាពិតជាល្អមែនទែនអូន រីករាយណាស់ ពេលបានដឹង​បែប នេះ សូមអរគុណដល់ម្តាយបង អរគុណនៅចិត្តស្រលាញ់របស់បង​ក៏អរគុណដល់លោកតាដែល អាចអោយអូនជួបនៅរឿងល្អបែបនេះ
រក្សាបាទ បាទមែនហើយ បងក៏អរគុណដល់ទេវតាដូចគ្នាដែលអោយបងបានជួបអូន ប៉ុន្តែអូន ហា​ចុះក្រុមគ្រួសារអូនវិញ តើពួកគាត់និងយលស្រប់ទេ? បើអូនជាកូនពៅបែបនេះ ជាកែវភ្នែក និង ក្តីសង្ឃឹមបែបនេះ?
បាទបង ខ្ញុំមិនច្បាស់ទេ ប៉ុន្តែអូនជឿថាគាត់និយល់ពីអារម្មណ៏អូន  ម៉្យាងម្តាយឪពុកអូន លោកតែងមានហេតុផល អោយទេពួកយើងប្រាកដប្រជា បង្ហាញ់ពីជំហរដ៏រឹកមាំ និងជំនឿចិត្ត នៃក្តីស្រលាញ់មួយនេះ អូនជឿថាគាត់ពិតជាយល់ព្រម ពុកម៉ែអូន ស្លូតទេ ហាហាហហ
រក្សា : បាទៗ អូន​អូរខេ ចឹងយើងខំប្រឹងជាមួយគ្នាដើម្បីក្តីស្រលាញ់ មួយនេះ ណាសំណប់ចិត្ត
បាទ បង អរគុណ
រូបខ្ញុំផ្ទាល់បានផ្អែកក្បាលនៅនិងដើមទ្រូងប្រុសកំពូលស្នេហ៏ ស្តាប់នៅចង្វាក់បេះដូង ជាមួយនិងកំដៅនៃក្តីស្រលាញ់ ក្រោមស្បៃរាត្រី ពិតជារ៉ូមែនតិច ណាស់ ហ៊ើយតើនេះជា សុបិន្តឬជាការពិតហ្ន? សូមគ្រប់យ៉ាងដំណើរការ បានយ៉ាងរលូន សូមអោយវិនាទីបន្ទាប់មានតែរឿងល្អ ទៅលោក
រក្សា : អូនៗ (អំណាចនៃសំលេងរបស់ប្រុសសំណប់បានដាស់ខ្ញុំ អោយភ្ញាក់ពី ការលង់លក់មួយភាំង) ភ្ញាក់ឡើង តោះអូនទៅងូតទឹក ​នៅខាងលើ ណា ហាហាហ គេចមិនរួចទេ យប់នេះ ហាហាហា (គាត់ញញឹម រួចធ្វើមុខបែបច្រលើម ) អួយអួយៗ ឈឺណាស់
បងឯងកុំខូចពេក ខ្ឡាំងតាមអោយទាន់មក ហាហាហ
រក្សាកុំអោយបងចាប់បានណា 


        គាត់រត់ដេញខ្ញុំពីក្រោយ សំលេងសំនើច ដែលពោរពេញ ដោយក្តីស្រលាញ់ វាជាពេលវេលាដែរមានន័យ សម្រាប់ពួកយើង។ យប់នោះពួកខ្ញុំងួតទឹកជាមួយគ្នា ការថ្នមថ្នាក់ និងអ្វីផ្សងទៀត របស់ខ្ញុំ ត្រូវបានប្រគល់ជួនគាត់ដែលជាបុរសដំបូងក្នុងឆាកជីវិត នេះ។
…………….

អរគុណមិត្តអ្នកអាន ននូវការចំនាយពេលរបស់អ្នកណា។ ជួបគ្នានៅវគ្គទី៤  Sweet បែបនេះ នៅមានវគ្គក្រោយទៀតទេ? មានតែចាំអានទាំងអស់គ្នាណា...
ស្រលាញ់អ្នក


ណារ័ត្ន ឃូល


សួរស្តីណប់អ្នកអាន បន្ទាប់ពីបានអានភាគទី៣ រូចហើយ នៅចង់អានភាគបន្តរទៀតទេ? ភាពផ្អែមល្ហែមនៃក្តីស្រលាញ់មួយ នេះពិតជាធ្វើអោយខ្ញុំជាអ្នកសរសេរភើបណាស់ តោះចង់ដឹង ថានៅមានអ្វីកើតឡើងទៀត អានភាគបន្តរទាំងអស់គ្នាណា មិត្តអ្នកអានណប់ចិត្ត…..

និស្ស័យស្នេហ៏​  ភាគទី៤



រយះពេលកន្លងមកបានប្រហែល៣ ខែទៀតទៅហើយលឿន ណាស់ ហ៊ើយពេលវេលារីករាយវាចឹងហើយ។ បើនិយាយពីស្នេហាខ្ញុំវិញ រលូនឥតទាក់ទេ មិនដែលឈ្លោះគ្នា ឬមានអ្វីដែលធ្វើអោយថ្នាំងថ្នាក់ទេ។ ពួកខ្ញុំតែង ជួបគ្នារាល់ពេលល្ងានៅម៉ោង ៥ បន្ទាប់ពីចេញពីបង្រៀន និងឧស្សាហ៏ញ៉ាំអីជុំគ្នា ប៉ុន្តែរៀងរាល់ល្ងាចថ្ងៃសៅខ្ញុំតែងទៅ គេងផ្ទះគាត់ ពួកយើងតែងតែដើរលេងជុំគ្នាជាមួយ Jerry​ នៅថ្ងៃអាទិត្យ  ទំនាក់ទំនង ខ្ញុំនិងអ្នកផ្ទះគាត់កាន់តែល្អទៅ គាត់និង ម៉ាក់គាត់តែងទទួចខ្ញុំអោយទៅនៅទីជាមួយគ្នា ប៉ុន្តែខ្ញុំបដិសេធ ដោយសារតែ ខ្ញុំមិនដាច់ចិត្តពីអារម្លាញ់របស់ខ្ញុំម៉្យាចាំមើលតិចសិន តែឥលូវល្មមដែររយះពេលប៉ុន្មានខែនេះ ពួកគាត់ទុក ខ្ញុំដូចអ្នកផ្ទះតែមួយ តែម្តង។
…………………
        ល្ងាចនេះ ពេលចេញពីបង្រៀនមិនបានទៅរៀនទេ ដោយសារមេឃរលឹម ព្រោះខែនេះជាខែភ្លៀង ដូចនេះ ក៏សម្រេចទៅផឹកអីបន្តិចជាមួយប្រុសសង្ហារបស់ខ្ញុំតែម្តងទៅ។

អាឡូ បង អូនចេញហើយ បងនៅឯណា
រក្សា : បាទ នៅមុខសាលាអូនណា សំណប់ចិត្ត ឃើញបងនៅ?

អូបាទបង ចាំមួយភ្លេត(ខ្ញុំរត់ក្រោមតំនកទឹកភ្លៀង សំដៅទោកាន់ឡានគាត់)
រក្សា : អូននេះក្រដាស់ សើមអស់ហើយ  យាយចឹងយើងទៅណា អូន?
បងឃ្លានទេ?
រក្សា : ​អត់ផង ទើបញ៉ាំបង្អែមថ្ងៃមិញ ហើយ ចុះអូន?
អូឡូយម៉េះ ស្រីស្អាតទិញអោយញ៉ាំមែនទេ លោក ប្រធាន?
រក្សា : ហាហាហាហា ត្រូវលូវហើយ អូនឯង ចេះល បងទៀត មានស្រីស្អាតមកពីណាអូន ក្រៅពីអូន ហា សំណប់ចិត្ត
ហាហាហ ថាមិនត្រូវទេ តោះទៅ នស២រ ទៅ​បង ទៅអង្គុយនៅទីនោះបរិយាកាសល្អ សាខា ជិតអង្គកាRak ណាបង រក្សា : បាទទទួលបញ្ជា(ប្រុសល្អធ្វើឬកគួរអោយក្នាញ់ណាស់) ប៉ុន្តែទៅទីនោះធ្វើអី? មានប្រុសស្អាត នៅទីនោះមែន?

បាទមានមែន បងទៅ ទៅ​ឃើញហើយ (ប្រុសល្អ ធ្វើមុខជួរ)
ហាហាហអូននិយាយលេងទេ តោះទៅបង។

        នៅតាមផ្លូវ យើងនិយាយពីនេះពីនោះ មិនដាច់ នេះជាទម្លាប់ បងនេត្រា មិនដែរលាក់ទេគាត់តែងរាយកាណ៏ពីអ្វីដែលគាត់បាន ធ្វើមួយថ្ងៃនេះ មកកាន់ខ្ញុំ ជានិច្ច។ ចំនាយប្រមាណ ៣០នាទី ពួកយើងក៏មកដល់ ល្ងាចនេះស្ងាត់តិចព្រោះមេឃភ្លៀង 


     
​​​​​​​​​​​​​​​​

រក្សានេះអូន Ice chocolate របស់អូន
បាទបង អរគុណ សំនប់ចិត្ត ដឹងចិត្តអូនមែន(ពួកខ្ញុំពេលទៅញ៉ាំអី មិនបែចសួរគ្នាទេ ការចូលចិត្តរបស់ខ្ញុំគាត់ដឹងចង់អស់បាត់ហើយ)
រក្សា: អូនហា អូនប្រលងFinal ហើយមែនទេ ជិតចូលឆ្នាំទី៣ហើយមែនអត់?
បាទបង ខែក្រោយឆ្នាំទី៣ហើយ បង មានការណ៏អីបង?
រក្សាជំនួយការបង សុំឈប់ បងកំពុងរកអ្នកថ្មី អូនចំណាប់អារម្មណ៏ទេ?
អូមែហ បង? ប៉ុន្តែខ្ញុំខ្លាចទៅមិនរួចណាបង
រក្សាកុំគិតចឹងអី សមត្ថភាពប៉ិនហ្នឹងដែរ សាកមើលទៅ បងជឿថាអូនអាចទៅរួច បើមានបងជាប្រុសសង្ហាជាមេនោះ ទៅខ្លាចអីទៀតអូន ថ្ងៃស្អែកផ្ញើ CV មកណា អូន។
ប៉ុន្តែ ៗៗ មិនសមទេដឹងដែលពួកយើទៅធ្វើការជាមួយគ្នាបែបនេះ
រក្សា: មិនសំអី អូន កុំបារម្មណអី មិនមែនមានន័យថាអូន ជាប់ដោយស័្វយប្រវត្តឯណា ហាហាហាហា គឺត្រូវ ធ្វើតេសដូចគេដែលណា ហាហាហ(គាត់សើចឌឺខ្ញុំ)
ហា បាទ (ខំអរ តាប៉ិននេះស៊ីអារម្មណ៏ដែលតើ )

        បរិយាកាសនោះ ពួកយើងមិនជជែកគ្នាតែពីរឿងការងារ នោះទេ បងរក្សា មិនដែលភ្លេចទេអារឿងដែលទាមទារអោយខ្ញុំ ទៅរស់នៅជាមួយ តែម្តងណា ក៏ខ្ញុំបដិសេធដែរ សំណាងដែរ គាត់ មិនដែរលង៉ក់អីទេ គាត់តែងព្រមតាម ការសំណូម ពរខ្ញុំ ជា និច្ច។

……………………….
ហេឡូ ពូកម៉ាក់ ស៊ីបាយនៅហា ហេយ អញទិញ មីឆាមកណា យកទៅ បងនេត្រាទិញផ្ញើណា  (រឿងរវាងខ្ញុំនិងបងនេត្រា ពួកវាដឹងទាំងអស់ ប៉ុន្តែពួកវា មិនប្រកាន់ទេ ផ្ទុយទៅវិញថែមទាំងគាំទ្រទៀតផង មិត្តភក្តិយល់ចិត្តបែបនេះ រកឯណាមាន ហាហាហា)អេពួកឯងមុខជួរមេះហា? ដាហ្ហែងកើតអី?
ដា: (ស្ទុះមកអោបខ្ញុំ រួចយំ) សម្លាញ់ ហិក​ហិក​
កើតអីៗ ហា?
ចិត្រ: (រលីងរលោង) វាជិតទៅចោលពួកយើងហើយ អាត្រាអើយ
ហា ទៅណា ? ៗ
ដា: គ្នាត្រូវទៅ រស់នៅអូស្ត្រាជាមួយបងប្រុសគ្នា គាត់មកយកគ្នាទៅ
អើយអាឡប់ អញស្មានថាស្អី ឆ្គួតទេអី ល្អណាស់ ណា គួរតែទៅ
ដា: តែអញមិនចង់ទេ អញចង់រស់នៅស្រុកខ្មែរ អញចង់នៅ ជាមួយ​ពួហ្ហែងជាង
កុំឆ្គួតពេកពួកម៉ាក គួរតែទៅ ពួកយើនៅតែអាចទំនាក់ ទំនងគ្នាបានដែរតើ ៥ឆ្នាំលឿនទេ ចាំមកវិញ ចាំស៊ីចុកជុំគ្នាទៀត ទៅរៀន​ទៅរកលុយ សន្សំមករកស៊ីនៅស្រុកខ្មែរ ដលពេល មាន កុំភ្លេចអញណា
        (ខ្ញុំអោបវាជាប់ និយាយតាមត្រង់ខ្ញុំមិដាច់ចិត្តទេ តែដើម្បីអនាគត់​ មិនថានៅទីណា ឆ្ងាយគ្នាប៉ុនណា មិត្តភាពនេះនិងមិនរលត់នោះទេ )

ចិត្រ: ត្រូវហើយ ហ្ហែងសំណាងណាស់ណា សម្លាញ់ ៥ឆ្នាំលឿនទេ មិត្តភាពមិនសាបទេ ណប់អើយ
 (ពួកខ្ញុំយំអោបគ្នា នៅក្នុងបន្ទប់ រយះពេលជិត២ឆ្នាំនេះ តែដូច២ខែ មិត្តភាពមិនអាចកាត់ថ្លៃបាននោះទេ)


……………………………
           បន្ទាប់ពីអាដា វាទៅបាត់ទៅយប់ដំបូងរៀងមេចទេ ខ្ញុំ  នឹកណា បន្ទប់នេះរៀងស្ងាត់តិចហើយ អត់វាចឹងនោះ
ដាត្រាហា គ្នាគិតថា ឯងគួរតែទៅនៅជាមួយបង រក្សាទៅល្អជាង
ចុះឯង នោះ បើគ្នាទៅទៀត ឯងនិងនៅម្នាក់ឯងហើយមែនទេ?
ដា: ពួកម៉ាក់ កុំបារម្មណ៏ គ្នាអរគុណចំពោះទឹកចិត្តឯង គ្នាដឹងដាព្រោះតែពួកយើងបានឯងមិនដាច់ចិត្តទៅមែនទេ? កុំល្ងង់ពេក នេះជាសុភម្គលឯងណា ត្រូវរក្សាវា ចំនែកគ្នា មិនអីទេ​នៅកន្លែងគ្នាធ្វើការគេអោយគ្នាសំរាកបាន ណា គ្នានិងរើទៅនៅទីនោះ រាល់សកម្មភាព ទឹកចិត្ត និងទង្វើល្អ គ្នាចង់ចាំជានិច្ច តស៊ូជាមួយគ្នាណា ពួកមាក់ កុំអោយខ្មាស់អាដាពេលវាមកវិញ ណោះ
(ខ្ញុំអោបវា ជាមួយទឹកភ្នែក រមៀលស្រក់ ហ៊ើយគ្មាការជួបជុំគ្នា ណាមិនបែកនោះទេ) អូខេពួកម៉ាក់រក្សាទំនាក់ទំនងណា មិត្តសម្លាញ់

ចាប់តាំងពីពេលនោះមក ពួកខ្ញុំទាំងបីនាក់ត្រូវបានបែកគ្នា ដើម្បីទៅរកអនាគត់រៀងៗខ្លួន។ ខ្ញុំបានរើមកនៅផ្ទះបងរក្សា ប៉ុន្មាថ្ងៃដំបូង មិនដូចជាមិនសូវទម្លាប់សោះ ថ្វីបើមានស្និទ្ឋស្នាល យ៉ាងណា ក៏រៀងពិបាកដែរ ធ្លាប់តែនៅបន្ទប់ជួលខ្លួនឯង លើកដៃលើកជើង ស្រែកអាឡេអាឡូមេចក៏បាន តែពេលនេះត្រូវរៀបឬកតិចហើយ ព្រោះនៅជិតម៉ែរក្មេកផង ហាហាហ។
……………………
        លឿនគួរសំមិនទាន់ដឹងអីផង ៦ខែផុតបាត់ទៅហើយ នៅតែប៉ុន្មានខែទៀតចូលឆ្នាំទៀតហើយ។ រស់នៅផ្ទះរបស់គាត់ ម៉្យាងដែរមិនបែចចំនាយអីទេ សព្វថ្ងៃនេះខ្ញុំឈប់យក លុយអ្នកផ្ទះហើយ ព្រោះខ្ញុំបានចូលធ្វើលេខាបង រក្សានៅក្រុមហ៊ុន បានប្រាកខែគួរសម តែអ្វីដែលធំជាងនេះគឺ ប្រាក់ខែបងរក្សា50% ភាគរយគឺខ្ញុំជាអ្នកទុកដាក់ ចំនែក៥០% ទឿគឺម្តាយគាត់ជា អ្នកចាត់ចែង បាយទឹក ចំនែកប្រាក់ខែខ្ញុំវិញគឺតែងផ្ញើទៅអោយពុកម៉ែតាមសម្ថភាព ប៉ុន្តែជាទូទៅ ពុកម៉ែ គាត់មិនព្រមយក គាត់ចង់អោយខ្ញុំសន្សំខ្លួនឯងវិញ ។ ឥលូវនេះខ្ញុំប្រៀបបានជាភរិយា និងម្តាយJerry​និយាយតាមត្រង់ទៅវាជាភ័ព្វសំណាងដែលខ្ញុំមាន បុរសល្អម្នាក់នេះនៅជិត មានកូនប្រុសដ៏ឆ្លាត និងមានម្តាយក្មេកដ៏មានមេ្តតាធម៏បែបនេះ ចំនែកឯកគ្រួសារខ្ញុំវិញក៏ យល់ចិត្តទៀត ជាតិនេះស្លាប់ទៅបិទភ្នែកជិតហើយ។
………………..
លោកប្រធានហា ល្អនេះពេលចេញពីធ្វើការអូន ចង់ទៅផ្សាតិច ណាបង
រក្សា: ត្រូវលូវ ហើយ​ថាកុំអោយហៅបែបនេះ​ (ប្រុសល្អ ធ្វើមុខជួរ )
(ខ្ញុំលាអណ្តាតដាក់គាត់) បាទ អូនចង់ទៅទិញ ទឹកដោះគោប៉ូវឆ្អឹងជូនម៉ាក់បង និងជូនពុកម៉ែអូនដែរ ឮថាវាល្អសម្រាប់មនុស្សចាស់ណាបង
រក្សា: (គាត់ញញឹម ស្រស់មកកាន់ខ្ញុំ អោយតែធ្វើអីអោយម៉ាក់ និងJerry ដឹងពេញចិត្តស្តូកហ្មង)  អូបាទ ប្រព័ន្ឋសម្លាញ់ សំណាងណាស់ បានអូនជាកូនប្រសា ហាហាហ
(ខ្ញុំញញឹមតបគាត់ ពួកខ្ញុំធ្វើការតែពីរអ្នក ទេក្នុងបន្ទប់ ចឹងបាន ដៃហាហាហា តែការងារគឺការងារ ខ្ញុំឩស្សាហ៏ ត្រូវម៉ាត់ដែរហ្នឹង )
រាត្រីបានមកដល់បន្ទាប់ពីញ៉ាំបាយ ហើយ ពួកខ្ញុំមួយគ្រួសារនៅអង្គុយនៅបន្ទប់ទទួលភ្ញៀវជជែកគ្នាបណ្តើរ បង្រៀនJerry បណ្តើរ ក្រោមបរិយាកាសរីករាយ ផ្ទះដែលមានក្មេងមិនដែលស្ងាត់ទេ។ Jerry​គេស្រលាញ់ខ្ញុំណាស់ តាំងពីខ្ញុំមកនៅទីនេះគេតែងមកគេងនៅបន្ទប់ជាមួយពួកខ្ញុំ ពេលខ្លះមានអារម្មណ៏ថា ខ្លាចចិត្តម៉ាកណាស់ខ្ញុំ។

ម៉ាកបងរក្សានេត្រាកូន យាយចឹងម្តាយកូន មកលេងនៅថ្ងៃណាដែរកូន​ស្រួលម៉ាក់រៀបចំណាកូន
បាទម៉ាក់អាទិត្យក្រោយណាម៉ាក់ តែមិនអីទេម៉ាក់ កុំពិបាកអី ចាំកូនទៅហៅមីងណេតអោយជួយរៀបបន្ទប់ទៅបានហើយ
ម៉ាកបងរក្សា: ពិបាកអីកូន មិនអីទេ ចាំប្រាប់ម្តាយកូនផង មិនបែចយកអីមកទេ កុំអោយពិបាណាកូន អូខេម៉ាកទៅសម្រាកហើយណា បើJerry គេងលក់ ចាំយកមបន្ទប់ម៉ាក់មកណាកូន
បាទម៉ាក់ ចាំកូនបីទោះ
រក្សា: បាទម៉ាក់
        (នៅក្នុងបន្ទប់តែពីរអ្នក ក្នុងឈុតគេង ខ្ញុំគេងផ្អែកទៅនិងគ្រែ ដែលមានប្រុសកំពូលស្នេហ៏កំពុងគេងកើយភ្លៅ  ខ្ញុំកាត់ក្រចក់ដៃអោយគាត់ យប់ណា ថ្ងៃណា ក៏មិនខុសគ្នាដែរ វិនាទីដែលមានគាត់គឺជីវិតនេះពិតជាមានន័យណាស់)
បងហា​អូនគិតសព្វៗទៅ អូនរីករាយណាស់ មានសុភម្គលណាស់ណាស់បង
រក្សា:​ ហា ហាហា មកពីបានបងប្រុសសង្ហាធ្វើប្តីមែនហាហាហាហ
មានណា កុំខូចពេក (ប្រុសល្អជ្រួញចិញ្ចើម) អត់ទេមែនណា គឺមកពីបានរស់ក្បែរទ្រូងបង អូនពិតជាអរគុណនៅ ទឹកចិត្តស្រលាញ់មួយនេះ ភាពកក់ក្តៅ ដែលបងប្រគល់ជួនអូន អរគុណលោកតា អរគុណព្រហ្មលិខិត អរគុណទេវតា ដែលអោយអូនបានបានទទួលបានគ្រប់យ៉ាងដែល្អឥតខ្ជោះនេះ ស្នេហា គ្រូសារ​ សុទ្ឋតែដំណើរយ៉ាងរលូន
រក្សា: (គាត់ចាប់ដៃខ្ញុំជាប់) បងក៏ដូចគ្នាប្រពន្ឋសម្លាញ់
(បងរក្សា និងម៉ាក់ព្រមទាងJerry បានធ្លាប់ទៅលេងផ្ទះរបស់ខ្ញុំ ២ដង់រួចហើយ វាជាបុណ្យកុសសណាស់ដែលម្តាយឪពុកខ្ញុំមិនជំទាស់ វាជាព្រេងសំណាង់ណាស់ដែលគ្រួសារទាំងសងខាងចុះសំរុងគ្នា
បែបនេះ​ស្នេហានេះរលូនណាស់ )
អូបងហា នៅមារឿងមួយទៀត
រក្សា:បាទអូនមានរឿងអីហា​ និយាយមកបងស្តាប់
បាទបងគឺ អូនមានគំនិត អូនចង់ទិញផ្ទះមួយកន្លែងទៀត ដែលអាចរកចំនូលបន្ថែម ពូរបស់មិត្តភក្តិអូននៅសាលា គាត់ចងលក់ផ្ទះ អូនធ្លាប់បានទៅមើលដែរ គឺជាប្រភេទល្វែង ផ្ទះជួល មាន៣ជាន់  ១ជាន់មាន៥បន្ទប់ណាបង ហើយមានអ្នកជួលនៅរាល់ថ្ងៃទៀត មួយខែបាន៥០$ សម្រាប់ជាន់លើ និងជាន់ក្រោមបាន៧០ចេងមួយខែបានជិត១០០០ដែរណាបង ចំណែកទីតាំវិញគឺស្ថិតនៅផ្លូវលំ នៅម្តុំភូមិតាំងក្រសាំង តម្លៃ​១១០០០ត តាមមិត្តអូនប្រាប់ថាគាត់លក់ប្រញាប់ផង​   ម៉េចដែរបង ?
រក្សាមានអីអូន ល្អតើ មានគំនិតល្អ បើបានចំនូលបន្ថែមក៏ល្អដែរ ចាំទៅមើលពីរអ្នកចឹង តែយើងមានលុយមកពីណាច្រើនម៉េះអូន
បើតាមអូនដឹង យើងមានលុយសុទ្ឋក្នុងដៃ ប្រហែលពាក់កណ្តាលជាងដែរតើបង  រីឯ​នៅសេសសល់ទៀតយើងគួរខ្ចីធនាគាសិនទៅមែនទេបង ប្រហែល២ ទៅ៣ ម៉ឺនទៀត?
រក្សា: មានអីល្អដែរតើ ចឹងចាំស្អែកទៅមើលផ្ទះជាមួយគ្នា បន្ទាប់មកចាំសម្រេចចិត្ត នោះអូន?
បាទ លោកប្តី (ខ្ញុំអោនថើបគាត់)
រក្សា: ប្រព័ន្ឋសម្លាញ់មិនត្រឹមតែស្អាតទេ ឆ្លាតទៀត ចេះរកលុយទៀត ថើមមួយមើរ ហាហាហាហា
(ប្រុសសំណប់ធ្វើចរិកដូចស្ទាវ ចាស់ហើយហ្នឹង) តោះបងគេងទៅយប់ណាស់ ហើយណា
រក្សាអត់ទេ បងអត់ទាន់គេងទេ​គឺ បង គឺ ចង់បានកូនមួយទៀត ហាហាហាហា (គាត់ស្ទុះមកសង្គ្រប់លើខ្ញុំជាប់តែម្តង មិនបែចរើរទេហាហាហា)

………………………
        បន្ទាប់ពីទៅមើលផ្ទះ គឺគាត់ពេញចិត្តដូចគ្នាការសម្រេច យកផ្ទះនោះក្នុងតម្លៃ១០៤០០០$​ ប៉ុន្តែអត់ខ្ចីធនាគារទេ គឺដោយសារគាត់ បានលក់ដីមួយកន្លែងអោយទៅពូរបស់គាត់ ដូចនេះមិនបែចខ្លីលុយធនាគារ ថែមទាងអាចសល់លុយ ក្នុងខ្លួនខ្លះទៀតផង។ ទាំងខ្ញុំ និងគាត់សង្ឃឹមថា និងមានចំនូលពីផ្ទះនេះបន្ថែមពីលើប្រាក់ខែ ម៉្យាងសំរាប់នាគត់ ពេលJerryធំសំអាងលើវាជាចំនូលសមរាប់ការសិក្សាផងដែ។
……..
        ថ្ងៃនេះជាថ្ងៃសុក្រ ទាំងខ្ញុំទាំងគាត់ធ្វើការតែមួយព្រឹកទេ ដាក់ច្បាប់ព្រោះ ពុកម៉ែគាត់មកលេង ហ៊ើយសប្បាយចិត្តណាស់។
        សំលេងឡាន បានឈប់នៅពីមុខផ្ទះ រូបខ្ញុំនិងបងរក្សា បានរត់ទៅទទួលលោកទាំងពីរ។

ជំរាប់សួរម៉ែពុក មោះអញ្ចើញចូលផ្ទះ
រក្សា: ជំរាបសួរពុកម៉ែ មោះកូនជួយកាន់ បងណេតហា បងណេត មកជួយកយកមាន់ និងទានៅទៅក្រោយផង បង
ម៉ែខ្ញុំ: អឺល្អហើយកូន លើដៃថ្វាយព្រះណាកូន
ពុក: ល្អហើយកូន ចុះម្តាយឯងនៅផ្ទះទេ
រក្សា:បាទពុក គាត់នៅក្នុងកំពុងរៀបបាយថ្ងៃចាំផ្លូវ ណាពុក តោះពុក
ម៉ែអូពិបានហើយនៀកកូន
……
ម៉ាកបងរក្សាអូ ជុំរាបសួរបង មោះអញ្ចើញចូលក្នុង
ម៉ែចា ជំរាប់សួរ
ម៉ាកបងរក្សា: មិនអីទេ​ មោះ ហត់ណាស់ហើយ សំរាកតិចទៅ ហើយ ចាំហូបបាយជាមួយគ្នា លោកបងអញ្ចើញពិសារទឹកសិនទៅ
ពុក: បាទ អរគុណ
បរិយាកាសគ្រួសារ ទាងសងបរិភោគអាហាជុំគ្នា ក្រោមបរិយាកាស រីករាយ ក្រែលែង។ ស្អែកឡើងជាថ្ងៃសៅរ៏ពួកយើងបានធ្វើដំនើរទៅលេងក្រុងកំពង់ សោមជាមួយគ្នា គេងនៅទីនោះមួយយប់ ទើបត្រឡប់ ដំនើរកំសានដែលពោពេញក្តីស្រលាញ់ មានតែសំនើចបែបនេះ​មានលុយក៏ទិញមិនបានដែរ។
………
ដូចខ្ញុំ និយាយចឹង ពេលវេលារីករាយលឿនណាស់ ភ្លែតៗ Jerry អាយុ១៧ឆ្នាំបាត់ កន្លងទៅ៧ឆ្នាំលឿនមែនទែន ម្នាក់ៗបានប្រែប្រួលអស់ហើយ ចាស់ហើយ ប៉ុន្តែ ហាហា ស្នេហា និងក្តីផ្អែមល្ហែមនៅតែមាន ពីមុនខ្ញុំបារម្មណ៏ណាស់ពេល កូននេះធំឡើង វានិងគិតបែបណា? ប៉ុន្តែទេវតា ពិតជាមិនធ្វើបាបខ្ញុំទេ Jerry ហៅខ្ញុំថាប៉ា គេនៅតែ ស្រលាញ់និងគោរពខ្ញុំ ដដែល J។ ខ្ញុំបានប្តូការងារ ឈប់ធ្វើជាលេខាបងរក្សាទៀតហើយ ព្រោះខ្ញុំគិតថារកស៊ីវិញម្តង រាល់ថ្ងៃក្រៅពីផ្ទះជួលដែលអាចផ្តល់ប្រាក់ចំនូល ក្នុងមួយខែ១០០០ជាង ពួកយើងនៅមានហ៊ាងGreen Tea ឈ្មោះថា (ចំណងដៃ) មួយទៀត វាជារការចូលហ៊ុនគ្នាជាមួយ ចិត្រ ពួកម៉ាកសំលាញ់ខ្ញុំ ដែលអារកប្រាក់បានគួរសមដែរ វាជាការចង់ចាំ ពីស្នេហាខុសធម្មជាតិមួយនេះ។ លើសពីនេះ ខ្ញុំក៏ជាអ្នករកស៊ីបកប្រែ និងរត់ការផ្សែងផងដែរ ហាហាហ ច្រើនណាស់ សព្វថ្ងៃខ្ញុំនិងបងរក្សា បើកឡានរៀងខ្លួន ជួបគ្នាតែល្ងាចទេ ចំនែកJerry​ជិះឡានសាលា ពេលទំនេគេតែងមកហាង កូននេះ សង្ហាណាស់ ចរិកល្អ ហើយរៀនពួកែទៀត​សង្ឃឹមថាគេ និងក្លាយជាបុរសល្អម្នាក់ ខ្ញុំសង្ឃឹមថាគេនិងមានស្នេហាធ្មតា មិនដូចពួកខ្ញុំទៅចុះ។
        …………………..
អាឡូ បងហា ល្ងាច់នេះ ទំនេរទេ ទៅញ៉ាំអីបានទេ មិត្តភ្តិអូន អាដា វាមកពីអូស្ត្រាលីវិញហើយ បង ពួកខ្ញុំចង់ជុំគ្នាម្តងណាស់ ជាមួយចិត្រផងដែរ
រក្សា:  អូរល្អតើអូន អូខែ ចឹងអូនមកយកបងនៅកន្លែធ្វើការមក បងមិនបែចយកឡានទៅទេ
បាទ ទទួលបញ្ជា លោកប្រធា​ន ហាហាហ
        (ខ្ញុំនិងពួកវានៅតែជាមិត្តល្អ ចិត្រវិញ ការប្រឺងប្រែងរបស់គេ បានចេញជាលទ្ឋផល ពីអ្នករត់តុក្លាយជាអ្នកគ្រប់គ្រងហាងមួយ មានប្រពន្ឋហើយ ចំនែកអាដាវិញ ខូចណាស់អត់មានប្រពន្ឋទេ តែស្រីច្រើន។ ពួកខ្ញុំ បានជួបជុំគ្នា ជប់លាងអាហាពេល ល្ងាចជាមួយគ្នា។ តាំងពីថ្ងនោះមក គ្រប់យ៉ាង មិត្តភាព នៅតែមាន មិនសាប់សូន្យនោះទេ យូៗម្តងពួកខ្ញុំតែងជុំគ្នា ដើរកំសាន្តជាលក្ខណះគ្រួសារ ហ៊ើយម៉្យាងដែរ)
………..................

        រសៀលនេះមេឃស្រទុំ រកកលនិងភ្លៀង ព្រោះខែនេះ ជាខែនេះជាខែភ្លៀងហើយ។ នៅលើផ្ទះ នៅវេរ៉ងដាខាងមុខ ខ្ញុំឈរសំឡឹងមើលមេឃដែលងងឹតសូន្យ គ្មានពន្លឺពីព្រះច័ន្ទ និងផ្កាយ ចិត្តនឹកមមៃដល់បងរក្សា ដែលថ្មើរនេះ នៅមិនទាន់ មកវិញផង  ម៉ោងប្រមាណជិត៩ទៅហើយ ចង់ខលទៅដែរតែមិនហ៊ានព្រោះតែខ្ញុំគិតថាពេលនេះគាត់ប្រហែល កំពុងបើកឡាន នៅតាមផ្លួវពី កម្មវិធីឡើងផ្ទះមិត្តភក្តី នៅឯកំពង់ស្ពឺហើយមើលទៅ។
Jerry: ប៉ាៗ ប៉ាតូច ប៉ា​​ ហិក​ហិក​ហិក​ (សំលេងកូនប្រុសសម្លាញ់ ស្រែកហៅពីក្រោម ជាមួយនឹងសំលេងយំផងនោះ ខ្ញុំភ័យណាស់ ស្ទុះរត់ចុះមកក្រោម ទាំងត្រហែបត្រហបមក)

បាទៗ កូន មានរឿងអី​? ​ម៉ាក់ៗៗ មានរឿងអី
ម៉ាករក្សា: កូនៗ កូន មានរឿងហើយ ឡានរក្សាកូន ហិកហិក​(ស្រ្តីចំណាស់ យំ​ទឹកភ្នែកហូររហាម ខ្ញុំភ័យណាស់ ពេលឮបែបនេះ)
ម៉ាក់ៗ មានរឿងអី ឡានបងរក្សាយ៉ាងម៉េច ម៉ាក់
ម៉ាករក្សា: គឺ គឺ មានគ្រោះថ្នាក់ ចរាចរណ៏ហើយកូន ឥលូវនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យណាកូន​​
ហិក​ហិកហិក​​
        (អូព្រះអឺយ គ្រាន់តែឮបែបនេះ ទឹកភ្នែកហូរស្រក់ ស្រាលខ្លួនតែម្តង ឈរលែងហ្នឹងតែម្តង អារម្មណ៏ច្របូកច្របល់ស្ទើតែដួលហើយ តែមិនអាចទេ ខ្ញុំត្រូវតែរឹងពឹង មិនអាចដួលទេ គាត់ត្រូវការខ្ញុំ)

Jerry មើលលោកយាយណាកូន ប៉ាទៅមន្ទីពេទ្យណាកូន ម៉ាក់ទប់អារម្មណ៏ មិនអីទេ ចាំកូនខលមក បងណេតៗមើលម៉ាក់ខ្ញុំផង
បងណេត: ចា មិនអីទេ 



        ម្នាក់ទ្រហូយំពេញផ្ទះ ​ខ្ញុំឃើញម៉ាក់បែបនេះ ខ្ញុំអានិតណាស់ ស្ថិតក្នុងសភាព ទន់ខ្សោយ ផ្អែកនិងចៅប្រុស។ កូនប្រុសច្បង បានស្លាប់ដោយសារគ្រោះថ្នាក់ចរារចណ៏ ចំនែកឥលូវ កូនប្រុសពៅមកជួបបែបនេះទៀត ទំហំចិត្តម្តាយខ្ញុំយល់។ ឧលោកតាអឺយ សុំជួយផង សុំជួយសង្រោះមនុស្សល្អផង សុំប្តូរជាខ្ញុំវិញចុះ សុំអង្វរ ។​សំលេងភ្លៀងជាមួយផ្គរលាន់ហាក ប្រជែងនិងសំលេងខ្សឹកខ្សួលរបស់ខ្ញុំ  រថយន្តបាឡែន មួយគ្រឿងដែលបើកដោយរួបខ្ញុំផ្ទាល់ ជាមួយនិង ទឹកភ្នែករាប់លានដំនក់ បារម្មណ៏ពីស្វាមី ដែលមានតម្លៃស្មើជីវិត ខ្ញុំពិបាកនិងរៀបរ៉ាប់នៅអារម្មណ៏នេះណាស់ តឹងដើមទ្រូងណាស់ ខ្លាចណាស់ ជីវិតនេះមិនអាចខ្វះគាត់បានទេ ហិក​​ហិកហិក…. សុំអង្វរ សុំអោយគាត់រួចផុតពីគ្រោះថ្នាក់នេះ សុំកុំអោយមានរឿង អាក្រក់អីកើតឡើង ចំពោះគាត់អោយសោះ…….  

        អរគុណណាណប់ដែលបានចំណាយពេលអាន រងចាំភាគថ្មីបន្តរទៀត ចងដឹងថានិងមានអ្វីកើតឡើង និស្ស័យស្នេហ៏ នេះនិងអាចប្រែប្រួលទេ? ភាគទី៥ ឆាប់ៗនេះ


ណារ័ត្ន ឃូល


នឹងមានអ្វីកើតឡើងចំពោះ រក្សា? អាចនិងចាកចេញពីនេត្រា​ឆាប់ៗនេះមែនទេ? ចុះនេត្រាវិញ? និស្ស័យស្នេហ៏នេះដល់ ទីបញ្ចប់ហើយ មែនទេ? តោះអានទាំងអស់គ្នា ភាគបញ្ចប់នេះ មានតែទឹកភ្នែក ឬ ភាពរីករាយ? ចាំអីទៀត តោះអានទាំងគ្នា :)


និស្ស័យស្នេហ៏ (ភាគបញ្ចប់)




នៅមុខបន្ទប់សង្រោះបន្ទាន់ ខ្ញុំម្នាក់ឯង ពិតជាល្វើយណាស់ ខ្ញុំគ្មានកំលាំងនិងឈរផង តែខ្ញុំត្រូវតែរឹងប៉ឹងដើម្បី មនុស្ស ដែលខ្ញុំស្រលាញ់។​មួយសន្ទុះក្រោយមក ទើប មិត្តភក្តិមកតាមក្រោយ​ រួមទាំងមិត្តខ្ញុំផង ដែរគឺ អាដា និង​ ចិត្ត។

រយះពេលេជិត២ម៉ោងហើយនៅមិនទាន់ ចេញមកទៀត​ភ្លៀងរលឹមស្រិច ប្រណាំថនិងទឹកភ្នែកខ្ញុំ ហាក់ជួយកំដរខ្ញុំយំ
  
ចិត្ត គ្នាភ័យណាស់ ហិកហិកហិក
ចិត្ត: កុំភ័យ មិនអីទេ  គាត់ប្រាកដជាមិនអីទេ ណា
ដាមែនហើយ ត្រារឹងមាំ ណា បងរក្សា ប្រាកដជាមិនអីទេ
អឺអរគុណហើយពួកម៉ាក់ (ខ្ញុំឆ្លើយតបទាំងគ្មានកំលាំង) គ្នាទៅបន្ទប់ទឹកតិចណា
ចិត្ត: ខ្ញុំជួនទៅ ណា
មិនអីទេ ខ្ញុំទៅបាន (ដំនើរដើរមួយៗចេញទៅទាំងគ្មានព្រលឹង ក្នុងខ្លួន) អួយម៉ែ
ដា:អាត្រាៗៗៗ (ស្រែកឮ រកសំដៅមករកខ្ញុំ)
ដាលើកៗវាឡើង ម៉ែចហើយៗ អូពកធំមេះ ត្រាដឹងខ្លួនឡើង ដឹងខ្លួនឡើង ត្រា គ្រូពេទ្យ(ស្រែក) 
មិនអីទេ ៗ កុំបារម្មណ៏អី (តាមពិតជាឈឺណាស់ ដួលបោកទីនិងជ្រុង សរសរ អត់ចេញ​ឈាមមែនតែមានអារម្មណ៏ថាឈឺណាស់ ដូចជា ស្រវាំងអស់ហើយ ខ្ញុំ ដើរលែងរូចហើយ)

        សំលេងបើកទ្វារបស់គ្រូពេទ្យ ធ្វើអោយខ្ញុំភ្លេចគិតថាឈឺ ស្ទុះរត់សំដៅទៅរកគ្រូពេទ្យ ទាំងត្រហែបត្រហប ជាមួយ ទឹកមុខ ស្លែកស្លាំង ម្នាក់ៗ រងចាំនៅលទ្ឋផលនេះហើយ។

គ្រូពេទ្យ:​​ គាត់រួចផុតពីគ្រោះថ្នាក់ហើយ ការវះកាត់បានសម្រេច តែគាត់នៅខ្សោយណាស់ ហូរឈាមច្រើនពេក ដោយសារតែក្បាល ប៉ះទង្គិចត្រូវ និងរបស់រឹង តាមស្មានប្រហែលចង្កូត ឡានហើយ ត្រួវបញ្ចូរឈាមបន្ថែម ថ្វីត្បីតតែគាត់មិនអី កាវះកាត់បានសម្រេចតែ ភ្នែករបស់គាត់និងចាប់ផ្តើមអន់ថយម្តងបន្តិចៗ ដោយដារតែ ប្រពន្ឋចក្ខុវិញ្ញាណបានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ វាអាចអោយគាត់មើលមិនឃើញនៅពេលអនាតគ់ ទៀតប៉ុនណ្ណោះ (អូរព្រះអឺយគ្រាន់តែឮបែបនេះ ទឹកភ្នែកខ្ញុំហូរស្រក់ អានិតប្រុសកំពូលស្នេហ៏)
លោកគ្រូពេទ្យ តើមានវិធីណាអាចជួយគាត់បាន? (ខ្ញុំសួរទាំងទឹភ្នែក លាយឡំ ជាមួយនិងសំលេង គ្រងួរ)
គ្រូពេទ្យ:​​ គឺមើលថែរគាត់អោយបានល្អ ញ៉ាំថ្នាំ និងអាហាណា ដែលមានវិតាមីនជំនួយភ្នែក ប៉ុន្តែវា គ្រាន់តែជាជំនួយតែប៉ុននោះ អ្វីដែលសំខាន់ គឺអាចរកបានអ្នកដែរ អាចបរិច្ចា កែវភ្នែកជួនគាត់ បាន
(គ្រាន់តែឮបែបនេះ ខ្លួនស្រាលទន់ជាសំលី វាជាពត៏មានរន្ឋត់ណាស់សំរាប់ជីវិតខ្ញុំ មនុស្សប្រុសតែម្នាក់ដែលខ្ញុំ ស្រលាញ់ស្មើកែវភ្នែកបែរជាមកជួបរឿងអកុសលបែបនេះ  ទៅវិញ ហេតុអីម្នាក់នោះមិនជាខ្ញុំទៅវិញ? ហេតុអីក៏ជាគាត់?)
…………..
        (ក្នុងបន្ទប់ បិទជិតមួយនៅឯមន្ទីពេទ្យឯកជន  រូបខ្ញុំផ្ទាល់ មិនបាននៅមើលថែបងរក្សាទេ បែជាមកដេកព្យួរសារ៉ូម ទៅវិញ)
បងរក្សា ៗៗ បងៗ (ស្រែកខ្លាំងៗ)  បងៗៗ
ម៉ាក់ខ្ញុំ:  កូន ៗៗ កូន មិនអីទេៗៗៗ (គាត់ឩបខ្ញុំជាមួយនិងទឹភ្នែក)
ម៉ែ ៗៗ បងរក្សានៅណា ម៉ែ គាត់ម៉េចហើយម៉ែ? ខ្ញុំចងទៅជួបគាត់ណាស់ គាត់នៅណា?
ចិត្រ :​គាត់មិនអីទេ គាត់ផុតពីគ្រោះថ្នាក់ហើយ  សំរាកនៅបន្ទប់ ជិតនេះ ប៉ុន្តែមិនទាន់ដឹងខ្លួនទេ មិនទាន់អស់ជាតិថ្នាំសន្លប់ ឯងកុំបារម្មណ៏អីណា សំរាកយកកំលាំងទៅ
ម៉ែ: សំរាកទៅកូន ចាំបានធូរតិច ចាំនាំកូនទៅជាជួបណាកូន
អត់ទេតែកូនចង់ទៅឥលូវ នាំកូនទៅ ចិត្រ ដា នាំគ្នាទៅ (ខ្ញុំប្រឹងរើបំរាស់ ក្នុងចិត្តនៅតែមិនជឿ១០០% ចង់ទៅឃើញមុខមនុស្សប្រុសដែលខ្ញុំស្រលាញ់ស្មើនិងកែវភ្នែក ដោយផ្ទាល់) អួយ​ឈឺក្បាលមេះ ? អួយម៉ែវិល​មុខណាស់
ម៉ែ: សំរាកមកកូន កុំរឹងរួសអីណា កូនរក្សា ម្តាយក្មេកកូន និង Jerryនៅមើលហើយណា ចាំអស់ស៊ឺរ៉ូម ចាំម៉ែជូនទៅណា
ដា: មែនហើយ ស្តាប់ទៅណា អស់ស៊ឺរ៉ូម ចាំទៅណា ពួកម៉ាក

        (ខ្ញុំបន្ទន់ឥរិយាបថ ដោយមិនម៉ាត់អីមួយម៉ាត់ ក្នុងចិត្តនៅតែមិនស្កប់ ទឹកភ្នែកហូរស្រក់បន្តរបន្ទាប់ គិតដល់ម្ចាស់កែវភ្នែក បើសិនជាគាត់មានរឿងអីនោះ ប្រាកដជាមិនរស់ទេខ្ញុំ សុំអោយគ្រប់យ៉ាងកាន់តែល្អប្រសើរទៅ លោកអឺយ។)
……………………………………………….
        (សភាពនៅក្នុងបន្ទប់នៃមន្ទីពេទ្យ ដែលបងរក្សាកំពុងសំរាក ដែលមានមនុស្ស៤ទៅ ៥នាក់កំពុងរងចាំគាត់ភ្ញាក់ ម្នាក់ៗមានទឹកមុខស្រពាប់ស្រពន់ក្រៃ)

Jerry: ប៉ា ៗ ហិក​ហិក​ហិក​(សំលេងក្មែងតូចបាន រត់មក អោបខ្ញុំជាមួយទឹកភ្នែក ខ្ញុំយលពីអារម្មណ៏នេះ) ប៉ាធ្វើមេចទៅ ប៉ាធំនិងមិនអាចមើលឃើញទេ គាត់អាចនិងខ្វាក់មែនទេប៉ា?
(ខ្ញុំមិនយំ នៅមុខកូនទេ ដៃខ្ញុំអោបគេជាប់និងដើមទ្រូង ជាមួយនិងភាពឈឺផ្សាក្រៃ នៃការពិតនេះ) កូនកុំយំ ប៉ាធំកូនមិនអីទេ គាត់ប្រកាដជាមិនអី ចំពោះភ្នែកប៉ានិងព្យាយាមរកគ្រូពេទ្យ មកព្យាបាលគាត់ណា កុំបារម្មណ៏ណា  រឹងប៉ឹងឡើងកូនជាកូនប្រុស ជាក្តីសង្ឃឹម និងជាកំលាំងចិត្ត មិនត្រូវទន់ជា្រយទេណា ប៉ាកូន ត្រូវការកូន មួយទៀត មិនត្រូវអោយប៉ាកូនដងពីរឿងនេះទេ លឺទេ?
(ក្មេងតូចអោបខ្ញុំកាន់តែខ្លាំង យំរឹតតែខ្លាំង តើនេះជវាសនា មែនទេ? ព្រហ្មលិខិតមែនទេ? )​ម៉ាក់ និងអ្នកម៉ែហត់ហើយ តាមមើល អូខេ ចិត្រ ជួយជូន ពួកគាត់ទៅសំរាកនៅផ្ទះទៅ ទុកគ្នានៅទីនេះ ជាមួយបងរក្សា ចាំមានការអីចាំខលទៅ ណា
ដា ក៏ចឹងដែរ អរគុណហើយទៅសំរាកចុះណា នាំ Jerry ទៅផង ចាំ ថ្ងៃ ចាំមកវិញណា ហើយយកខោអាវខ្ញុំ និងបងរក្សាអោយផង។
ដា:​អឺ មិនអីទេ ចឹង បើមានកាអីខលគ្នាណា តោះអ្នកមីង មោះJerry ទៅមួយពូ ទុកអោយប៉ាកូន នៅមើលចុះ តោះ​គ្នាទៅហើយ។
(ខ្ញុំញញឹមតបទៅកាន់អ្នករាល់គ្នា​ទាំងក្នុចិត្ត ក្នុងចិត្តកំពុងតែឆាប់ឆួល និងភ័យខ្លាចថ្ងៃស្អែក ដែលនិងមកដល់ឆាប់នេះ ខ្ញុំផ្ទាល់មិនច្បាស់ ថានិងមានអ្វីកើតឡើងបន្តរ)
        ប្រុសល្អគេងនៅលើគ្រែពេទ្យ នៅក្នុងដែលសភាពស្លេកស្លាំង និងហើមមុខម៉ាត់ ប៉ងរំពេញក្បាល ចំនែកដៃជើងវិញ គ្រាន់តែរលាត់បន្តិចបន្តួចតែប៉ុណ្ណោះ ឃើញបែបនេះខ្ញុំពិតជា ឈឺចិត្តណាស់។



បងភ្ញាក់ឡើងអូនេះទីនេះ​ លឺអូនហៅទេ បងត្រូវតែរឹងពឹង អូននិងកូនត្រូវការបង  បើសិនអាចប្តូរបាន អូនសុខចិត្តម្នាក់ដែល គេងលើគ្រែពេទ្យនេះ គឺជាអូនវិញ​ហិក ហិក ហិក
(ខ្ញុំយំខ្សឹកខ្សួល នៅក្បែរគ្រែគាត់។ ដៃរបស់ខ្ញុំចាប់នូវប្រអប់ ដៃដែលមានសភាព ត្រជាក់ល្អូក របស់គាត់ ជាប់ វិនាទីនេះ ខ្ញុំមិនអាច និងបរិយាយនិងការឈឺចាប់ និងក្តីកង្វល់យ៉ាងនេះនោះ ទេ មនុស្សដែលខ្ញុំស្រលាញ់ ស្មើរនិងកែវភ្នែកបែរជាមកជួប រឿង បែបនេះទៅវិញ)

បង បង ៗៗ អូបងដឹងខ្លួនហើយមែនទេ អូនៗៗ គ្រូពេទ្យ ៗៗ(ប្រុសសំនប់កំរើកដៃ រូបខ្ញុំផ្ទាល់អរណាស់ បានស្រែក ហៅគ្រូពេទ្យអរគុណលោកតា ទេវតាដែលបានជួយគាត់ សូមអោយគ្រប់យ៉ាងកាន់តែល្អទៅ​លោកអឺយ)
……………………
រក្សា: សុំទោស ​ប្រពន្ឋ សម្លាញ់អោយអូនបារម្មណ៏ហើយ (ប្រុសល្អញញឹម មកកាន់ខ្ញុំ ជាមួយនិងទឹកមុខស្លេកស្លាំង និងសំលេងខ្សេវៗ មកកាន់ខ្ញុំ ទឹកភ្នែកខ្ញុំរមៀលស្រក់នៅចំពោះមុខ គាត់ អ្វីដែលខ្ញុំត្រូវបារម្មណ៏បន្តរនោះគឺ បើសិនជាគាត់ដឹងថាគាត់ និងត្រូវពិការភ្នែកនៅថ្ងៃខាង តើប្រុសល្អ អាចនិងទទួលបានដែឬទេ? បងសម្លាញ់អូននិងនៅក្បែរបង ដល់ដង្ហើមចុងក្រោយ)​ អូនៗៗ កុំយំបងនៅទីនេះតើ កុំយំអីមិនស្អាតើទេណា
បាទបង អូនឈប់យំហើយ សុំទោស បើអូនព្រមអោយ សំរាកនៅ ទីនោះមួយយប់ បងប្រាកដ ជាមិនអីនោះទេ នេះអូន ហិក​ហិកហិក
រក្សា: កុំយំ កុំបន្ទោសខ្លួនឯងអីន មកពីបងចង់មកដោយខ្លួនឯងទេ បងមិនទម្លាប់គេងដោយគ្មានអូនទេ ៧ឆ្នាំនេះ  កុំតែបានអូនទេ ទើបជីវិតនេះមានន័យណា ប្រព័ន្ឋសំលាញ់…..

        (ខ្ញុំញញឹមតបគាត់ជាមួយនិង កង្វល់រាប់ពាន់ ថ្ងៃស្អែក និង ខានស្អែក ចុះខានស្អែកមួយ ម៉េចទៀតទៅ?)

        រយះពេលមួយអាទិត្យនេះ មានអ្នកមកសួរសុខទុកជាហូរហែរ ទាងមិត្តភក្តិ​ ញាតិមិត្ត ផងដែរ ហូរហែមិនដាច់។ បរក្សាត្រូវបានសំរាកនៅផ្ទះចំនួនមួយខែនៅផ្ទះ ចំណែកខ្ញុំវិញ ទុកហាងអោយ ចិត្រជាអ្នកមើល នៅកំដរ បងរក្សា នៅផ្ទះ មើលថែរគាត់ដោយផ្ទាល់ដៃប៉ុន្តែចំពោះរឿងភ្នែកគាត់វិញ ពួកខ្ញុំបានលាក់គាត់។ រាល់ថ្ងៃនេះ ខ្ញុំបានស្វែរកអ្វីដែល្អៗ និងវិធីសាស្ត្រ ព្រមទាំងរកជំនួយ និង អ្នកបរិច្ចាក កែវភ្នែក ជូនគាត់ផងដែរ ចំពោះខ្ញុំវិញ ខ្ញុំមិនបារម្មណ៏ទេ បើទោះជាគាត់ក្លាយទៅជាយ៉ាងណាក៏ក្តីស្រលាញ់នេះនៅតែ មិនផ្លាស់ប្តូរ ជីវិតនេះនិងស្លាប់ក្បែដើមទ្រូងគាត់ ប៉ុន្តែសំខាន់ខ្ញុំ ខ្លាចគាត់មិនអាចទទួលយកបាន។

……………
        នៅក្នុងសួនច្បារតូចមួយ នៅខាងមុខផ្ទះ ប្រុសសំណប់អង្គុយនៅលើប៉ៅអ៊ីផ្អែក ជាមួយស្នាមញញឹម ស្រស់គ្មានកង្វល់ មើលទៅគាត់សប្បាយចិត្តណាស់ ឃើញបែបនេះខ្ញុំលួចញញឹមពីចំងាយ។

បងហានេះថ្នាំ ញ៉ាំទៅ នៅញញឹអណ្តែអណ្តូងអី ហ្នឹងហា
រក្សាបាទអូន បងពេញចិត្តនិងជីវភាពបែនេះ ពេលចាស់ទៅ បងចង់រស់នៅបែបនេះជាមួយអូន នៅផ្ទះធ្វើសូន ដាំផ្កាម្លិះ ដែលអូនចូលចិត្ត រៀបចំ ចំការផ្កាឈូករ័ត្ន មួយអោយអូនទុក គយគន់  ហាហាហាគ្រាន់តែគិតក៏សប្បាយដែល ប៉ុន្តែឥលូវមានអូន នៅជិតហើយ ជីវិតនេះមានន័យណាស់អូន ម្លាញ់ របស់បងហាហាហា
(ខ្ញុំញញឹទៅកាន់គាត់ ទាំងទប់ទឹកភ្នែកមិនចង់បាន) បាទៗៗ លោកប្តី ប៉ុន្តែឥលូវ លេបថ្នាំសិនទៅណា
រក្សាអត់ទេ ថើបបងមួយសិន បានបងញ៉ាំថ្នាំ ហាហាហ ព្រមអត់?
ចាស់ហើយនៅធ្វើចរិកដូចកូនក្មេងទៀត អូខេចឹង ថើបមួយចុះ
រក្សាអូនហាបងចេញពីពេទ្យ២អាទិត្យហើយនៅលេប ថ្នាំរាល់ថ្ងៃទៀត ចឹងហា?
(គាតសួរបែបនេះខ្ញុំទាល់តែម្តង) គឺគឺលេបជំនួយសុខភាព ត្រូវលេបអោយគ្រប់១ឆ្នាំ ធានាថាជា
រក្សា:ហាយូម៉េះ អូន?
ហាមតវ៉ា អូនអោយលេប គឺលេប
រក្សា :បាទៗៗ លោកស្រីប្រពន្ឋ កាចណាស់លូវហ្នឹង ហាហាហាហា មោះអង្គុយចុះមក ហិតក្លិនផ្កាម្លិះជាមួយបង អូនមើលផ្កាឈូករ័ត្ន និង អរគីដេចេញផ្កាហើយ ស្អាត់ណាស់ យើងគួរដាំអីទៀតអូន?


        (ខ្ញុំផ្ទាល់ស្ថិតនៅក្នុងរង្វង់ដៃគាត់ ស្តាប់គាត់ រៀបរាប់ ពីនេះពីនោះ ស្តាប់ទៅគាត់រីករាយណាស់ វិនាទីដែលនៅក្បែរគាត់ មិនដែលធ្វើអោយខ្ញុំពិបាកចិត្តទេ តែឥលូវនេះ ព្រោះតែព្រហ្មលិខិត ធ្វើអោយខ្ញុំស្រក់ទឹកភ្នែកស្ទើតែគ្រប់ពេល ពេលដែល ខ្ញុំនឹកឃើញដល់រឿងនេះ។

អួយ បងខ្ញុំឈឺក្បាលម្លេះ អួយៗៗ
រក្សាអូនៗៗ យ៉ាងម៉េចហើយ បងណេត ៗ ម៉ាក់ៗ ជួយផង អូន​អូន (ប្រុសល្អភ័យឆ្លេឆ្លា ត់ទៅយកថ្នាំមកអោយខ្ញុំផឹក​ទាំងម៉ាក់ទាំង បងណេត រត់មកជួយខ្ញុំ)
……………….
        នៅលើគ្រែក្នុងបន្ទប់ ខ្ញុំគេងស្អំទឹកកក់ នៅនឹងក្បាល មានអារម្មណ៏ថាខ្លួនឯងដូចព្រះនាងចឹងហាហា ព្រោះមានព្រះអង្គម្ចាស់ ចាំជួតខ្លួនអោយ យកអាសារន្នថ្នាក់ថ្នម ម៉្យាងដែរតើ។
បង ធ្វើមុខជួរមេះ អូនមិនអីទេ លេងឈឺហើយណា បងកុំបារម្មណ៏ពេក អូនមិនអីទេ
រក្សា: (គាត់ធ្វើមុខជួរ)​ស្អែកទៅពេទ្យទៅ បងឃើញអូនចេះតែវិលមុខ ហើយរអូរឈឺក្បាលជាប់ ល្ងាចមិញនេះ បងភ័យណាស់ណា បងគិតថាគួរទៅពិនិត្យ ម្តងមើរ ម៊េចបានចេះតែឈឺក្បាលចឹង​ពីមុន មិនអីផងហ្នឹងអូន

បាទបាទ ប៉ុន្តែចាំអាទិ្យក្រោយទៅណា ព្រោះអូនចង់នៅកំដរបងវិញ ម៉្យាងគ្រាន់តែឈឺក្បាលតិចតួចតើបង មិនអីទេ ណា ណា ៗ សំណប់ចិត្ត អូនមិនអីទេ កុំបារម្មណ៏អីណា (តាមពិតខ្ញុំឈឺក្បាលចងស្លាប់ហើយ គួរតែទៅពិនិត្យដែរហ្នឹង)
……………………..
        ពេលវេលាចេះតែកន្លងផុតទៅ រយះពេលមួយខែបានកន្លងផុត បងរក្សាត្រូវត្រឡប់ទៅធ្វើការបានតាមធម្មតា និយាយតាមត្រង់ខ្ញុំ មិនទុកចិត្តអោយគាត់បើកឡានដោយខ្លួនឯងទេ តែគាត់មិន ព្រម ម៉្យាងដូចដឹងស្រាប់ហើយ  ភ្នែកគាត់មិនល្អ ស្រាប់ផង។ បើនិយាយ ពីរឿងនេះខ្ញុំពិតជាខ្វលចិត្តណាស់ មិនដឹងគិតតាមច្រកណាទេ នៀក?

        យប់នេះព្រះច័ន្ទមានពន្លឺស្អាត់ណាស់ អមដោយផ្កាយរះពេញ មេឃតែម្តងខ្ញុំនិងបងរក្សាអង្គុយនៅលើទោងក្រោមផ្ទះ គយគន់ជាមួយគ្នា និងស្រូបនៅក្លិនពិដោនៃ  ផ្កាម្លិះជាមួយគ្នា សាសងរឿងក្នុងចិត្ត និងគិតពីគម្រោងបន្តរសំរាប់ Jerry ផងដែរ។រូបខ្ញុំផ្ទាល់ស្ថិតនៅក្នុងរង្វង់ដៃគាត់ទាំងទ្វេ ជាមួយនិងកំដៅចេញពីក្នុងខ្លួនប្រុសល្អ បូករួមជាមួយនិងចង្វាក់បេះដូងគាត់ផងនោះ ធ្វើអោយខ្ញុំយល់ថាជីវិតនេះកាន់តែមានន័យហើយ។
រក្សាអូនហា? រងាទេ?
អត់ទេ ចុះបង?
រក្សា:អត់ទេ មានអូននៅជិតបែបនេះ មិនរងារទេ បើទោះជាមេឃធ្លាក់ព្រិលក៏ដោយ ហាហាហ
កុំខូចពេក អូបងហាថ្ងៃស្អែក គឺដល់ពេលទៅជួបពេទ្យហើយណា បងសុំច្បាប់មួយព្រឹកទៅណា
រក្សា:ហាទៅទៀតហើយ? អូនហាបងអត់ឈឺអីផង ទៅរ៉ាល់ខែធ្វើអី នេះ ទៅជួបពេទ្យ៥​ ទៅ៦ ដងហើយណា បងឆ្ងល់ដែរម៉េចទៅលើកណាក៏ពេទ្យអត់មានពិនិត្យក្រៅពីភ្នែកចឹង? គាត់ថាអត់អី ៗ ផង ចុះអូនអោយបងញ៉ាំថ្នាំរាល់ថ្ងៃ ទៅពិនិត្យទៀងទាត់ធ្វើអីហា? ចុះអូនវិញឈឺក្បាលរាល់ថ្ងៃ ម៊ែចអត់ទៅជួបពេទ្យចឹង ហា? បងឃើញអូនផឹតែថ្នាំឈឺក្បាលធម្មតារហូតហ្នឹង មិនស្មើភាពសោះ​ ហាហាហា
(ប្រុសល្អសួរដោយឆ្ងល់មកកាន់ខ្ញុំ ទឹកភ្នែកស្ទើតែហូរ ទប់មិនជាប់ ខ្ញុំប្រឹងសំរួលអារម្មណ៏ រួចញញឺមទៅកាន់គាត់) អូនមិនអីទេ តែបងវិញនោះ អូនចង់បញ្ចាក់ថាបងអត់អី ចងអោយគ្រូពេទ្យពិនិត្យ ព្រោះអូនបារម្មណ៏ណា។ ហាមតវ៉ាស្អែទៅពេទ្យជាមួយអូន អាដាគេទៅដែរ។
រក្សា : បាទ លោកស្រីប្រពន្ឋ​ ហាហាហាហ
        (សំណើចសើចដោយគ្មានកង្វល់របស់គាត់ធ្វើអោយខ្ញុំ ទប់ទឹកភ្នែកមិនចង់បានបើគាត់ដឹងការពិតនិងទៅជាយ៉ាងណាទៅ?)
………………………………………………
លោកគ្រូពេទ្យស្ថានភាពគាត់យ៉ាងណា?ប្រសើខ្លះទេលោកគ្រូពទ្យ? (ខ្ញុំសួរដោយតក់ក្រហល់ និងភ័យណាស់ ចំពោះសំដីឆ្លើយតប របស់គ្រូពេទ្យ)
គ្រូពេទ្យ: ស្ថានភាពអ្នកជំងឺនៅពេលនេះ មិនធ្ងន់ធ្ងរទេ ប៉ុន្តែក៏មិនប្រសើរដែរ
ហា ថា ថាម៉េច ចឹងមានន័យយ៉ាងណាទៅលោកគ្រូ?
គ្រូពេទ្យ: មាន័យថា ថ្វីត្បិតតែគាត់ នោតែប្រឈមមុខនិងការ
ងងិតភ្នែក ភ្នែទាំងសងខាង នៅពេលខាងមុខ បើទោះជាពេលនេះ វាមិនធ្ងន់ធ្ងរក៏ដោយ បើសិនជាយើងមិនអាចរកអ្នកបរិច្ចេកបានទេ នោះ។
(សំលេងបើកទ្វាក្រាំង លាន់ដូចរន្ទះ) ហា បង បង ក្រែងបងចេញឡានទៅមុនហើយតើ? បង បង (ប្រុសល្អឮទាំងអស់ ទឹកមុខ ហាកខឹងខ្លាំងណាស់ គាត់រត់ចេញទៅដោយមិនងាកក្រោយ មិនខ្វល់នឹងសំលេងខ្ញុំស្រែកហៅគាត់)
អួយៗ ក្រាំង (ដួលសន្លប់)
ដា:  ត្រា ៗៗ ម៊េចហើយហា?(ស្រែកអន្រួនខ្ញុំ)
…………………
(គ្រែពេទ្យក្នុងបន្ទប់ម៉ាស៊ិនត្រជាក់  រូបខ្ញុំផ្ទាល់គេងព្យូសេរ៉ូម អាដា និងចិត្រឈរក្បែនោះដែរ ម្នាក់មុខស្អុយ យកតែមែនទែន )
ហេយ ពួងកើតអីហ្នឹងហា បានធ្វើមុខចឹង? ចុះៗ បងរក្សា
ម៉េចហើយ? ម៉េចក៏យើងមកដេកនៅទីនេះទៅវិញ? ឯវិចិត្រមកធ្វើអី អត់នៅមើលហាងទេអី ? តោះៗ ជួនគ្នាទៅវិញ គ្នាចង់ទៅរកបងរក្សា លឿនឡើង។
(ម្នាក់ៗមិនប់ខ្ញុំអីមួយម៉ាត់ វិចិត្រភ្នែកទន់ណាស់ បែរជាស្រក់ទឹកភ្នែក រត់មកអោបខ្ញុំដូចកូនក្មេង ចំនែកអាដា វិញយំតាមដែរ)
នែ ម៉េចចឹងហា យំធ្វើអីហា អញមានទាន់ស្លាប់ ណា ឬ ឬមួយ បងរក្សា? បងរក្សាមានរឿងអីហា? មានរឿងអីមែនទែន?
ដា(ស្រែកមកកាន់ខ្ញុំ) គឺឯងជាអ្នកមានរឿង ឮនៅ?
ហា រឿងអីហា?
ចិត្រ: ពេទ្យថាឯងមានឈាមកក់ក្នុងខួរក្បាល ដំនាក់កាលចុងក្រោយហើយ គ្មានសង្ឃឹមរស់ទេ ឯងលឺនៅ ហា?(យំ)
ហា ? កុហកទេ​មិនជឿ អញអត់ដែរកើតអីផង គ្រាន់តែឈឺក្បាលធម្មតាៗហ្នឹង?
ដា:ទេពួកមាក់វាជាការពិត ឯងមិនសង្កេតទេឬ ឯងចេះតែឈឺក្បាល ហើយលេបថ្នាំដល់ហួកំណត់ នោះអី

ហាឬ ឬក៏មកពីពេលដែលគ្នាដួលសន្លប់ ត្រូវនិងជ្រុងសរសរ កាលពីបងរក្សាចូលពេទ្យលើកមុននោះព្រោះតាំងពីពេលនោះមក ឈឺរហូត ហើមិនដែលបានទៅពិនិត្យម្តងផង វា វាជាព្រហ្មលិខិត ហិក​ហិកហិក(យំ) គិតម៉េចទៅ បងរក្សាមិនអាចអត់មានគ្នាទេ ហិកហិកហិក
ដានៅគិតពីអ្នកណាទៀតហា គិតពីខ្លួនឯងសិនទៅ
ចិត្រមែនហើយ ទោះជាមានសង្ឃឹមតែ១០%ក៏ដោយ មិនត្រូបោះបង់ទេ សម្លាញ់ ចាំគ្នាខលទៅប្រាប់អ្នកផ្ទះ និងបងរក្សា

ទេៗៗឈប់ៗៗ ទុកអោយគ្នាគិតតិច សិនណា កុំទាន់ប្រាប់រឿងនេះដល់អ្នកណា សន្យា មក ថានិងលាក់រឿងនេះ អូខេ? សន្យាមក
ចិត្រ: ឯងគិតអីហ្នឹង? ឆ្គួតទេដឹង?
ដា:មែនហើយ  ទេទេយើងមិនព្រមទេ
គ្នាសុំអង្វរណាៗ ជួគ្នាគ្នាម្តងទៅ គ្នាដឹងថាត្រូធ្វើម៉េចហើយ គ្នាត្រូវការពួកឯង ជួយ លាក់ទុកអោយគ្នាធ្វើរឿងចុងក្រោយមួយ សិន ណា ចាំគ្នាចូលវះកាត់ សន្យា មកណា
(ខ្ញុំញញឹមទៅកាន់ពួកវា មើលទៅដូចជារឹងមាំណាស់តាមពិត ខ្ញុំ ខ្ញុំអស់ង្ឃឹមហើយ ប៉ុន្តែដោយសារបងរក្សា ខ្ញុំត្រូវតែតស៊ូរ)


………………………………….
                                
  ​​           សភាពនៅផ្ទះ ហាក់តឹងតែងពេកហើយ បងរក្សា មានទឹកមាំ អង្គុយម្ខាងនៅនិងសាឡុង ចំនែកម៉ាក់និង Jerry នៅម្ខាងទៀត។ ខ្ញុំយល់ពីអារម្មណ៏គាត់ ខ្ញុំយល់ និយាយតាមត្រង់ខ្ញុំគ្មានកំលាំងក្នុងខ្លួនទេ ឈឺក្បាលណស់ ន់ជ្រាយរបស់ខ្ញុំអោយគាត់បានឃើញទេ។ រូបខ្ញុំផ្ទាល់បានដើរចូលទៅអង្គុយជិតប្រុសសំណប់ចិត្តរបស់ខ្ញុំ ដោយលួកដៃទៅកាន់ដៃរបស់គាត់គោលបំណងចងលួងលោមគាត់អោយរសាយនៃកង្វល់នេះ។
រក្សា: (ប្រុសល្អគ្រវាសដៃខ្ញុំចេញ អោយក្រោកឈរឡើង ក្នុងអាការះមួរម៉ៅ) ហេតុអីអូនកុហកបង ហេតុអី? ហេតុអ្នករាល់គ្នាធ្វើបែបនេះ (គាត់ស្រែកខ្លាំងៗ)
បងកុំខឹងពេក ស្តាប់អូនបកស្រាយ តោះឡើងទៅលើ ខ្មាស់ម៉ាក់ Jerry ដូចជាភ័យហើយ
ម៉ាក់: កូនរក្សា ស្ងប់ចិត្តណាកូន ស្តាប់ម្តាយ ម្តាយយល់ពីអារម្មណ៏កូន​តែពួកយើងធ្វើបែបនេះព្រោះខ្លាច ប៉ះពាល់អារម្មណ៏កូនណា កូន
Jerry: (យំ) ប៉ា ហិកហិកហិកហិក
រក្សា: ហាមយំ កូនប្រុសមិនអោយយំ(ស្រែកដាក់កូន)
បងឆ្គូតទេអីបានស្រែក ដាក់កូនចឹងហា? បងទទួលយកមិនបាន ចុះពួកខ្ញុំវិញ បងមានគិតពីអារម្មណ៏ពួកខ្ញុំទេ? បងបានយល់ពីការឈឺចាប់នេះទេ? ហេតុអីបងគ្មាហេតុផល បែប នេះ? ហេតុអី មិនស្តាប់ការបកស្រាយចឹង? (ខ្ញុំស្រែកអោយគាត់ខ្លាំង រយះពេល៧ឆ្នាំមកនេះជា លើកទីមួយហើយដែលពួកខ្ញុំ ប្រើសំដីខ្លាំងៗបែបនេះ) មោះៗៗ ឡើងទៅលើជាមួយខ្ញុំ និយាយគ្នា អោយច្បាស់ មោះ(ខ្ញុំទាញប្រុសល្អ អោយមកតាមខ្ញុំ បើតាមកំលាំងខ្ញុំវិញ មិនអាចឈ្នះគាត់ទេ តែដោយសារតែ គាត់តាមខ្ញុំតែប៉ុណ្ណោះ)
                                 នៅក្នុងបន្ទងប់គេង ដែលពោពេញទៅដោយ ក្តីស្រលាញ់ និងភាពផ្អែមល្ហែម តែពេលនេះ ហាក់ពីដូចជាប្លែក ព្រោះពេលនេះ ម្ចាស់បន្ទប់ កំពុងមានអារម្មណ៏ច្របូកច្របល។
ប្រុសល្អ អង្គុយ ឩនមុខចុះ នៅលើពូកដោយមិននិយាយអីមួយម៉ាត់ ខ្ញុំឃើញបែបនេះ ទឹកភ្នែកខ្ញុំស្រក់អានិតគាត់ តឹងទ្រូងស្ទើប្រេះ​ទៅហើយ។ ខ្ញុំដើរទៅរកគាត់ រួចក្រសោបឩបគាត់ ជាមួយនិងក្តីស្រាញ់ ការបារម្មណ៏ …..
រក្សា : (គាត់ស្រាប់តែស្រក់ទឹកភ្នែក ដែល៧ឆ្នាំនេះ ខ្ញុំមិនដែលបានឃើញម្តងឡើយ) អូនហេតុអីកុហកបង ហេតុ មិនប្រាប់ការពិត តើបងនិងពិការមែនទេ? នៅមានពេលខ្លីណាស់មែនទេ?
(ខ្ញុំលឺសំនួររបស់គាត់ សួរបែបនេះ ទឹកភ្នែកហូរជ្រែក ជោគថ្ពាល់ បន្លារ៉ាប់ម៉ឺន ចាក់ដោតពេញបេះដូង។ ខ្ញុំចាប់ងើយមុខគាត់ឡើង ហើយសំឡឹងមើលភ្នែកគាត់ ញញឹមទាំងទឹកភ្នែក) បងបងសម្លាញ់ បងមិនត្រូវចុះចាញ់ទេ ខ្ញុំ និង អ្នកផ្ទះយើងនៅតែមានសង្ឃឹម ហេតុអីបង ងាយចុះចាញ់ម្លេះ? អូនជឿថានិងមានអ្នកស័្មគ្រចិត្ត។ ប្តីសម្លាញ់ បើទោះជា បងពិការមែន ក៏គ្មានបញ្ហាដែរ បងកុំបារម្មណ៏ បងនៅមានម៉ាក់ នៅមានកូន និង នៅមានអូន អូនស័្មគ្រចិត្ត នៅក្បែរ បង អូនិងធ្វើជាកែវភ្នែករបស់បងអស់មួយជីវិត មិនថាមានរឿងអ្វីកើតឡើងទេ បងត្រូបតែជឿអូន យើងពួតដៃគ្នាណា ប្តីសម្លាញ់…
រក្សា: សុំទោសណាអូន សុំទោស ចំពោះរឿងអម្បិញនេះសន្យា និងបង ថាទោះជាមានរឿងអីក៏ដោយ ក៏អូននិងមិនទៅចោលបង មិនកុហកបង រវាងប្តីប្រព័ន្ឋយើងគឺគ្មានអាថ៏កំបាំទេណា សន្យាមក (ប្រុសល្អលាដៃអោបខ្ញុំជាប់និងទ្រូង)
(ទឹកភ្នែកខ្ញុំហូរ) បាទអូនព្រម អូនសន្យា តែបងក៏ដូចគ្នា មិនថាមានរឿងអីទេ បងត្រូវតែរឹងមាំ ដើម្បីគ្រូសារនេះ ដើម្បីកូន ដើម្បីម៉ាក់ណា បង
រក្សា : ដើម្បីអូនផងដែរមែនទេ?
បាទបង
                                 រាត្រីនោះពួកខ្ញុំគេងអោបគ្នាដោយមិនបានញ៉ាំបាយ ដល់ពេលយប់ម៉ោង១២ ហេវចង់ស្លាប់ហើយ។ អាហារាត្រី នាពាក់កណ្តាលយប់ជាមួយប្រុស្នេហ ហាហាហ ឡូយណាស់ ហ៊ើយមិនដឹងថាការរីករាយនេះនៅសល់ពេលបានប៉ុន្មានទេ?
………………………………………..
                                 បន្ទាប់ពីទៅពីគ្រោះជាមួយគ្រូរពេទ្យ នៅឯមន្ទីពេទ្យ លទ្ឋផលធ្វើអោយខ្ញុំភាំងស្មារតី និយាយអត់ចេញ មានតែទឹកភ្នែក។ ជំហាបន្ទាប់ខ្ញុំដឹងថាត្រូវធ្វើអីទៀត ហើយ សង្ឃឹមថាការសំរេចចិត្តនេះ វាជារឿងចុងក្រោយដែលខ្ញុំអាចធ្វើបាន។
………………..
ដានេត្រា ឯង​គិតបែបនេះមែនទេ?​សំរេចចិត្តច្បាស់ហើយ ?
ចិត្រគ្នាគិតថា បងរក្សាពិតជាមិនយល់ព្រមទេ ពួកម៉ាក ការសំរេចចិត្តនេះធំធេងពេកហើយ
មិត្តល្អ ពួកឯងជាបងប្អូនល្អរបស់គ្នា ជួយគ្នាទៅណា វាជារឿងចុងក្រោយដែលគ្នាអាចធ្វើបាន ណាណាណា សន្យាហើយណា ហាមប្រកែក
ចិត្រ: ចុះម្តាយឪពុកឯង គិតម៉េច?
គាត់មិនដឹងទេ តែគ្នាគិតថាគាត់និងយល់ ពួកឯងកុំទាន់ ប្រាប់រៀងនេះដល់អ្នកណា ពេលដែលគ្នាមិននៅចាំជួយបក ស្រាយផងណា​………
ចិត្រអាឆ្គូត ហ្ហែងជិតឡប់ ហើយ (យំឩបខ្ញុំ)
ដាពូកម៉ាក់ គ្នាពិបាកទ្រាំណាស់
កុំយំៗៗ មិនអីទេ មិត្តភាពជិត១០ឆ្នាំ គ្នាយល់ថាសំណាងណាស់ដែលមាន បងប្អូនល្អដូចពួកឯង កុំយំណា ជំនួយរបស់ពួកឯងជាកំលាំងដ៏មហិមារបស់គ្នាណា
…………………………..
                                 ដំនើរកំសាន្តជាលក្ខណះ គ្រួសារ រយះពេលមួយអាទិត្យពេញ នៅក្រុងសៀមរាប គ្នាមួយឡានជាង១០នាក់ បូករួមទាំងពុកម៉ែ បូករូមជាមួយ វិចិត្រ
និងដា ដែលគេយកមិត្តស្រីគេទៅជាមួយដែរ ម្នាក់ៗមមានគូររគ្រប់គ្នាសប្បាយណាស់ វាជាអនុស្សវរីយ៏ដ៏ ពិបាកបំភ្លេចបាន។
                                 ពួកខ្ញុំដើរមើលប្រាសាទអង្គរតូចមួយព្រឹកធំ បន្ទាប់មកក៏បរិភោគអាហារថ្ងៃត្រង់នៅទីនោះតែម្តង។ សំនើចនៃគ្រួសារ បានកងរំពងសេចក្តីសុខ នៃ គ្រួសារ ហាក់ធ្វើអោយខ្ញុំរជួលចិត្តណាស់។



រក្សា: ម៉េចហើយអូន បាត់ឈឺក្បាលនៅអូន?
អូនមិនអីទេបង​ នេះបង ទឹកជួតវ៉ែនតាបង មោះអូនជួតអោយ
                                 (ទីង​ៗៗទីងៗៗ សំលេងទូរស័ព្ទរោរិទ៏)
អាឡូជំរាប់សួរ បាទ(ខ្ញុំញញឹម ហើយនិយាយឆ្លើបតបឡើងញ៉ាប់ឆ្អេ)
បាទៗៗ លោកគ្រូពេទ្យ បាទ ថ្ងៃខានស្អែកខ្ញុំនិជូនគាត់ទៅ បាទៗ ជំរាប់លា។
ជ័យយោ រកបានអ្នក បរិច្ចាកកែវភ្នែកជួនបង រក្សា​ហើយ យូហូៗៗ បងៗ មានសង្ឃឹមហើយ (ម្នាក់ហូរ ហើយស្បាយចិត្តណាស់ ចាស់ស្រកទឹកភ្នែក ចំនែកJerry វិញលោតផង ស្រែកផង គេសប្បាយចិត្តណាស់។ ប្រុសល្អ ក្រសោបឩបខ្ញុំ ជាមួយក្តីសង្ឃឹម រូចខ្ញុំផ្ទាល់ហូរទឹកភ្នែក ព្រោះតែរំភើបពេក ប្លែកតែដា និងចិត្រទេ​ដែលអត់មានប្រតិត្តិកម្មសោះ ពួកគេបែបជាស្រក់ទឹកភ្នែកទៅ វិញ។ សុំទោសសម្លាញ់គ្នាធ្វើអោយពួក​ឯងពិបាកហើយ)
……………………………..
                                 រសៀលរាងជ្រេ សូរិយារៀបលិច ពន្លឺចាំមកកាន់ផ្ទៃទឹក បង្កើនសម្រស់ អង្គរនេះកាន់តែស្រស់ស្អាត ថែមទៀ។ មានតែខ្ញុំ២នាក់តែប៉ុននោះដែលមិនទៅណាទៀត នៅអង្គុយ នៅនិងថ្មក្បែម៉ាត់ទឹកមុខអង្គរ រងចាំពួកគាត់មកពី អង្គរធំវិញ។
បងហា ទេសភាពស្អាតណាស់ អូនមានអារម្មណ៏ថាកក់ក្តៅ ប្លែកភ្នែកណាស់ ម៉្យាងទៀតអូនរីករាយណាស់ មិនយូទេបងនិងបានជាសះស្បើយ
រក្សា: បាទអូន បងក៏ដូចគ្នា មិនថាការវះកាត់យ៉ាងណា ឬ មើលឃើញឬ អត់ មិនថ្វីទេ សំខាន់ គឺបង មានគ្រួសារកក់ក្តៅមួយនេះ ពិសេសមានអូន (គាត់ងាកមើលមុខខ្ញុំរូចឩនថើបថ្ពាល់ខ្ញុំ ក្តីស្រលាញ់ដែលគាត់តែង តែផ្តល់អោយធ្វើអោយខ្ញុំយលបានច្បាស់នៅស្នេហាដ៏បរិសុទ្ឋ។ ខ្ញុំគេងកើយភ្លៅប្រុសកំពូលស្នេហ៏ សម្លឹងបែរទៅអង្គរវត្ត គយគន់ទេសភាព ជាមួយគាត់ រំលឹអនុស្សាវរីយ័រីករាយជាមួយគ្នា ពិតជាមានន័យណាស់)។
………………………………………….
                                 ថ្ងៃវះកាត់បានចូលមកដល់ ពេលវេលាចុងក្រោយរបស់ខ្ញុំ ដែលបានឃើញគាត់។ ខ្ញុំមិនបានជូន ជូនគាត់ទៅទេមានតែក្រុមគ្រួសារ និងកូនជាមួយនិង ចិត្រ ហើយអាដាតែប៉ុននោះ។ ខ្ញុំបានឆ្លើយឆ្លងទូរស័ព្ទជាមួយគាត់ ដែរមុនពេលគាត់ចូលវះកាត់ ប្រុសល្អមានកំលាំង ចិត្ត ណាស់ព្រោះ តែដើម្បីខ្ញុំ និងអ្នករាល់គ្នា។
………………………….
 
រក្សា: អាឡួអូន ស្អែកនេះបងត្រូវទៅពេទ្យ ដោះបងចេញហើយ អ្នកទីមួយដែលបងចង់ឃើញគឺអូន​ចុះអូនមកទាន់ទេស្អែកនេះ ?
អូបងអូនទៅមិនទាន់ទេ ម៉្យាង ម៉ាក់នៅមិនទាន់បានស្រួលទេ ពេទ្យថាត្រូវនៅសម្រាក់មួយខែទៀត ទ្រាំទៅណា មិនថានៅឆ្ងាយគ្នាយ៉ាងណាទេគឺអូតែងនៅជិតបង បងកុំបារម្មណ៏ថៃ និងខ្មែរជិះយន្តហោះតែ៤៥នាទីទេបង។
រក្សាបាទប្រពន្ឋសម្លាញ់ អូខែពេលបងដោះបង់ចេញ ចាំជជែកគ្នាតាម Skype ណា អូន
បាទ បងប៉ិនហ្នឹងចុះ គ្រូពេទ្យមកហើយ….ទូតទូត
……………….
ដា: នេត្រា ឯងធ្វើបែបនេះ កាន់តែធ្វើអោយបងរក្សាពិបាកទេ
គ្នាដឹង តែគ្នាគ្មានជម្រើសទេ បើមិនធ្វើបែបនេះទេគាត់ក៏មិនព្រមដែរ
ម៉ែ: (គាត់ឩបខ្ញុំជាប់ សំលេងយំខ្សឹកខ្សួល របស់ម្តាយ ធ្វើអោយខ្ញុំឆួល ដើមទ្រូង)

ម៉ែ សុំទោសផង កូនអកត្តញ្ញូ មិនបាននៅបម្រើម៉ែបានយូទេ ឥលូវនាំម៉ែមកពិបាកទៀត
ម៉ែកូនកុំនិយាយបែបនេះ កូនប្រុសម្តាយ
……………………………..
                                 រយះពេល២៥ថ្ងៃបន្ទាប់ពីខ្ញុំ បងរក្សាបានវះកាត់ភ្នែកហើយ ខ្ញុំមិនដែលបាននៅជិតគាត់ ទេ បានត្រឹមឆ្លើយឆ្លងគ្នាតាម ទូរស័ព្ទ តែប៉ុននោះ តាមពិតខ្ញុំពិតជាទាល់ហើយ មិនដឹងប្រកែក និងរកលេសកុហគាត់ដល់ពេលណាទេ ហ៊ើយ…..
………………

(Recorder)
                                 ថ្ងៃនេះជាថ្ងៃទី៤០ហើយ អាកាសធាតុរាងត្រជាក់ ប៉ុន្តែអូនមិនដឹងថាមេឃពណ៏អីអូនោះទេ តែតាមអូនស្មានប្រហែជាស្រទុំហើយ បើពេលនេះ បានអង្គុយ ជាមួយបងក្នុងសួន ស្រង់ក្លិនផ្កាម្លិះ មើលផ្កាឈូករ័ត្ន និង អរគីដេដែលយើងដាំ ជាមួយគ្នាមិនដឹងល្អយ៉ាងណាទេ។ អូនពេលនេះ គឺនៅចិត្តបងណា បងកុំបារម្មណ៏ ហាមយំ នេះជាកិច្ចសន្យាទី ៣០ បងត្រូវធ្វើអោយបានគ្រប់ពាក្យសន្យា ដែលអូន ដាក់អោយបងណា…………..

ទីងៗៗទីងៗៗទីងៗៗ​(សំលេងទូស័ព្ទរោទិ៏)
រក្សា:អូន ហាស្អែបងឡើងទៅថៃហើយណា បងចាំលែងបានហើយ មួយខែ ១០ថ្ងៃហើយណា
បាទបង កុំមកអីណា នៅមួយអាទិត្យអូនទៅវិញហើយ សន្យា ណា ណាណា សុំទោអូនៗៗៗ រវល់បន្តិច ទូតៗៗៗ
រក្សា: អូនៗៗៗ
ដាត្រា ៗៗៗ អ៊ុំស្រីៗៗៗ (ស្រែក)ជួយផង ត្រាៗៗ ភ្ញាក់ឡើងៗ
…………………………….
                                 ខ្ញុំបានប្រឹងបើកភ្នែកឡើងដើម្បី ចង់ដឹងថាខ្ញុំនៅទីណា មានអីកើតឡើង ហេតុអីខ្ញុំឈឺក្បាលម៉្លេះ មានអារម្មណ៏ថានៅដៃ និងក្បាលខ្ញុំហាកមានខ្សែ ខ្វែងទៅខ្វែងមក ពេញតែម្តង។  នៅក្នុងបន្ទប់នេះ លាន់លឺសំលេងមនុស្សស្រីយំ ចឹង អ្នកណាកើតអីចេះ
អួយៗ មានរឿងអីហ្នឹង? ខ្ញុំនៅទីណា (ខ្ញុំលើដៃរាវរកមនុស្សដែល នៅជិតខ្ញុំ) ម៉ាក់ៗ ចិត្រ ៗ អាដានៅទីនេះទេ?
ម៉ែ : ម៉ែនោទីនេះណាកូន កូនប្រុសម្តាយ ឪពុក និងបងឯងក៏មកដែរ ហាម៊េចចឹង ឬក៏ដល់ពេលហើយមែនទេ?
ចិត្រ: កុំគិតបែបនេះ ពួកមាក់ឯងប្រាកដជាមិនអីទេ
ដា: យើងនៅមានសង្ឃឹម  បើទោះ១០% ក៏មិនត្រុវបោះបង់ដែរ មែនទេ​សម្លាញ់
Jerry:
ប៉ាៗៗ ហិក ហិក ហិក កុំអី សុំទោស កុំទៅណាចោលកូនប៉ា
អូកូន មកជាមួយអ្នកណា មកជាមួយលោកយាយមែនទេ។ ចុះប៉ាកូនគេដឹងទេ? កុំប្រាប់ប៉ាកូនអោយដឹង ណា។ ប៉ាមានរបស់មួយ កូនរក្សាRecorder នេះ ទុកអោយប៉ាធំណាកូនពេលដែលប៉ាមិននៅ សន្យានិងប៉ាមក ថា និងធ្វើជាកូនល្អ ចៅល្អ ។ថ្ងៃក្រោយ ទៅគ្រួសារនេះ ត្រូវពឹងលើកូនហើយ មិនត្រូវធ្វើអោយប៉ាធំឯងខកចិត្តទេ ណា។ ធំឡើងរៀបការជាមួយភរិយាល្អម្នាក់ បង្កើតកូន​ ធ្វើយ៉ាងណាអោយគ្រួសារនេះ មានភាពអ៊ូអរ រីករាយណា លឺទេ( ក្មេងល្អរបស់ខ្ញុំយំឧបខ្ញុំ) 
(កំដៅដៃ​ដ៏កក់ក្តៅ បានត្រកងខ្ញុំឡើងអោបផ្អែកនិងដើមទ្រូង បើទោះជាខ្ញុំមើលមិនឃើញ ក៏ខ្ញុំអាចដឹងពីក្លិន ពី កាយវិកា និងភាពកក់ក្តៅនេះដែរ។ ទឹកភ្នែកខ្ញុំច្រាលចេញមកក្រៅ មិនមែនអានិតខ្លួនឯងទេ គឺអានិតប្រុសល្អរបស់ខ្ញុំទៅវិញ)
សុំទោស ៗៗ បងសម្លាញ់ សុំទោស​ អូនពិតជាសុំទោស
រក្សា : កុំសុំទោសបងអី បងទេដែលត្រូវប្រើពាក្យនេះ សុំទោសបងមិនអាចមើលថែអូនអោយល្អ កាលះបង់របស់ អូនធំពេកហើយនេត្រា   បងមិនអាចទទួលយកបានទេ បើគ្មាអូនបង ក៏បងមិនអាចរស់ដែរ…..(គាត់យំសស្រាក់ សំលេងយំកងក្នុងបន្ទប់តែម្តង)
ទេៗៗ បង កុំគិតបែបនេះ បងសន្យាហើយថានិង ធ្វើអោយគ្រួសារនេះ មានភាពរីករាយ Jerry​ត្រូវការបង។ បងមិនត្រូវធ្វើអោយកាលះបងរបស់អូនក្លាយជាអាសារបង់ទេ បើថ្ងៃស្អែកអូន មិននៅ តែការចងចាំ អនុស្សាវរីយ៏ល្អៗ ជាពិសេស កែវភ្នែកទាំងគូររបស់អូន ក៏នៅហ្នឹងបងសូមបងប្រើវាអោយមានតម្លៃ អូននិងនៅក្បែបង ចាំមើលបងជានិច្ច បងមិនត្រូវអោយអូនសង្ឃឹមទេ ត្រូវចាំ រៀបចំគ្រួសារនេះ ជំនួសអូន អូននឹងនៅរងចាំបង ណា កុំបារម្មណ៏ ឮទេ បងត្រូវតែរឹងមាំ។ អ្នករាល់គ្នាដែលនៅទីនេះ ខ្ញុំសុំអរគុណគ្រប់យ៉ាង អរគុណ ណាស់ អាដា ចិត្រ គ្នាអរគុណ បំណងប្រាថាចុងក្រោយ របស់ខ្ញុំគឺ សុំជួយនាំខ្ញុំទៅផ្ទះវិញ កុំបង្ខំអោយខ្ញុំវះកាត់ធ្វើអី គ្មាសង្ឃឹមទេ។ បងហា បងរក្សា អូនសុំ អោយបងនាំអូនទៅផ្ទះ នាំអូនទៅអង្គុយនៅក្នុងសួនស្នេហ៏ ដែលយើងបានសាងឡើងពីរអ្នក​ អូនចង់ស្រូបក្លិន និងគយគន់សម្រស់ ផ្កាទាំងនោះជាមួយបង អូនចង់បិទភ្នែកនៅកន្លែងដែលមានអត្ថន័យនេះ ណាស់ អូនចង់គេងកើយទ្រូងបង មុនពេលអូនឃ្លាតបានទេ….

រក្សា: (គាត់ថើបថ្ងាស់ខ្ញុំជាមួយទឹកភ្នែកស្រក់ចុះមកលើថ្ពាល់ខ្ញុំ) បាទ បាទ​ប្រពន្ឋសម្លាញ់បងសន្យាគ្រប់បែបយ៉ាង តោះ តោះអូនទៅផ្ទះយើងវិញ ចឹង តោះបងយល់ព្រម….
……………………………………………………………
                                 ខ្ញុំមិនដឹងថាមកពីមេឃត្រជាក់ឬមកពី សុខភាព ទេ តែពេលនេះ ខ្ញុំរងាណាស់ ខ្យល់បកមកវ៉ូៗៗ នាំក្លិនផ្កាម្លិះ មកក្រអូបឈ្ងប់តែម្តង។ ប្រុសកំពុលស្នេហ៏ បានប្រឹងឧបខ្ញុំយ៉ាងណានដើម្បីបន្ថែមភាពកក់ក្តៅដល់រូបខ្ញុំ។
រក្សាអូនហា អូន ផ្កាឈូករ័ត្នយើងរីកល្អណាស់ ចំនែកអរគីដេវិញក៏ល្អដែ អូន
បាទ បាទបង ស្អាតណាស់មែនទេ អូនដឹង ព្រោះអូនជឿលើស្នា ដៃថែសូនរបស់បង បង​ បងសម្លាញ់។ ជីវិតអូនមានន័យណាស់ ស្នេហដំបូងក្នុងឆាកជីវិតគឺរូបបង កន្លងមកជិត១០ ឆ្នាំនេះអូនអរគុណបងច្រើនហើយណា សំរាប់គ្រប់យ៉ាងណា អូនមាក្តីសុខណាស់ តែគួរអោយស្តាយអូនមិនអាច បន្តរបានទៅមុខទេ អូនទៅចាំបងមុនណា សុំទោស ដែលទុកអោយបងនៅម្នាក់ឯង សុំទោសផងណាប្តីសំលាញ់ ទុកអោយបងទទួលបន្ទុកនេះតែម្នាក់ឯងបែបនេះ សុំទោស
រក្សា : (យំគាត់យំសស្រាក់) អូនកុំនិយាយយបែបនេះ បងមិនអោយអូនទៅណាទេ កុំទុកចោលបងម្នាក់ឯងណា  ណាអូនសម្លាញ់ បងទេគួរតែអរគុណអូនណា អូនកុំនិយាយច្រើពេកអីសម្រាកទៅ ណា
ទេទេទេ អូនចង់និយាយ (ពួកខ្ញុំរំលឹងអនុស្សវរីយ៏ជាច្រើជាមួយគ្នាតាំងពីវិនាទីដំបូលដែល យើងជួបគ្នានៅលើទូក មកដល់ពេលនេះដែលនិយាយយ់ាងណា ក៏មិនអស់ដែរ)
អូននៅចាំថាកាលនោះបងខូចណាស់ លួចថើបអូន នៅកណ្លាលវាល អូនអៀនណាស់ អូនស្រលាញ់បងណាស់ បងជាកែវភ្នែកអូន បងសម្លាញ់ (យំបណ្តើរនិយាយបណ្តើតទាំងសំលេងខ្សេវៗ)
រក្សា: បាទបងចាំៗ អូនក៏ដូចគ្នាដែរប្រពន្ឋសម្លាញ់ (ខ្យលបកមួយវ៉ូធំ) ដៃដែលខ្ញុំបានដាក់នៅលើដើមទ្រូងគាត់ បានរមៀលធ្លាក់ចុះមកក្រោម ) អូនៗៗៗ (ស្រែកយំ)

លាហើយបងរក្សា អូនលាបងត្រឹមនេះចុះ អូននឹងរងចាំបង កុំបារម្មណ៏ សុំបងកុំភ្លេចធ្វើតាមពាក្យសន្យារបស់បង ដែលបងអូនធ្លាប់បានដាកអោយបង  …………………
……………………………..
២២ឆ្នាំក្រោយមក
                                 សម្លេងអូអរក្នុងកូនផ្ទះវីឡា ដែលមានក្មេងរត់លេងអូអរ ពេញផ្ទះសួនច្បារដែលាមានផ្កាចម្រុះ អមដោយសម្រស់ផ្កាឈូករ័ត្ន ជាមួយក្លិនពិដោ នៃផ្កាម្លិះ បានលើកសម្រស់ និងបរិយាកាសកាន់តែល្អទៀត។ បុរសម្នាកវ័យប្រហែល៣៨ ទៅ​៣៩ឆ្នាំ ដែលមានកូន៣នាក់ទៅហើយ ស្រី២ប្រុសមួយ កំពុងតែរវល់ និងរៀបចំ សែនព្រេន ជាមួយប្រពន្ឋ មានគ្រឿងរណ្តាប់ និងម្ហូបអាហាជាច្រើន…..
ក្មេងៗ: លោកតាៗៗ លោកតាថានិងប្រាប់ចៅពីអត្ថន័យនៃឈ្មោះរបស់ចៅនោះអី
រក្សាបាទ ចៅ​តា អុចធូចអោយលោកយាយទូត និង លោកតាតូចសិនណា Jerry កូនមើលទទួលបានទឹក បងប្អូនឯប្រពន្ឋឯងចុះណា ពុកគិតទៅសួនជាមួយក្មេងៗបន្តិចសិន ណា
Jerry:  បាទប៉ា តែប៉ាគួរតែសំរាកសិនទៅ ប៉ាក្អក់ខ្លាំងណាស់ថ្ងៃនេះ ម៉្យាងមើលទៅប៉ាហត់ណាស់ ថ្ងៃនេះ ប៉ាមិនអីទេមែនទេ?
ប៉ាមិនអីទេកូន រុញប៉ាទៅអង្គុនៅសួនទៅ ប៉ាចង់ទៅ
Jerry:  បាទប៉ា ក្មេងៗមើលលោកតាផងណា បើមាកការអីរត់មកប្រាប់ ប៉ាណាកូន
ក្មេងៗ : បាទប៉ា
...............................
                                 ក្មេងៗ អង្គុយព័ទ្ឋជុំវិញ បុរសចំនាស់ហើយ ត្រៀមស្តាប់ពីរឿងនិទានស្នេហ៏របស់គាត់ ​ ក្រោម ម្លប់នៃដើមមាន។ ថ្ងៃនេះពួកគេចង់ដឹងពីអត្ថន័យឈ្មោះរបសពួកគាត់ម្លិះជាឈ្មោះ របស់ចៅស្រីច្បងអាយុ១២ឆ្នាំ ជាឈ្មោះផ្កាដែលមានក្លិនក្រអូប ជាផ្កាដែនេត្រាស្រលាញ់ ចំនែកនារីរ័ត្នជាឈ្មោះរបស់ចៅស្រីបន្ទាប់ វាជាឈ្មោះផ្កាដែលនេត្រាស្រលាញ់ចូលចិត្តមើល និងថតជាមួយ  ចំនែកនិស្ស័យជាឈ្មោះចៅប្រុសពៅ ដែល មានអាយុទើប តែ៦ឆ្នាំប៉ុនោះ វាជាឈ្មោះតំណាងអោយនិស្ស័យស្នេហបរិសុទ្ឋនេះ។ ស្ថានភាពបុរសចំនាស់ ហាក់នឿយហត់ណាស់ ក្នុងបរិយាយពីអត្ថន័យទាំងនេះ បើទោះជាយ៉ាងណាក្តី គាត់នៅតែប្រឹង រៀបរ៉ាប់តាមដំនើរ ជាមួយស្នាមនឹង ញញឹម អតីតកាលរបស់គាត់ហាក់នៅនឹងមុខ រយះជាច្រើនឆ្នាំមកនេះ គាត់រស់នៅដើម្បីបំពេញពាក្យសន្យា ដែលមានអនុស្សាវរីយ៏កំដរគាត់ ។ ខ្យលកប់វ៉ូៗ នាំក្លិនផ្កាម្លិះក្រអូបឈ្ងុយឈ្ងប់តែម្តង វាជាឧសថទិព្ឋរបស់គាត់ បុរសចំនាស់ញញឹមស្រង់ក្លិនពិដោនោះ កែវភ្នែកទាំងគូរ សំលឹងមើលទៅ សូនស្នេហ៏រួចក៏បិទភ្នែកសន្សឹមៗៗជាមួយ នឹងស្នាមញញឹម ការចាកចេញ ដោយស្ងប់ស្ងាត់ ដោយ ចិត្តសង្ឃឹមថា និងបានជួប ជាមួយមនុស្ស ជាទីស្រលាញ់……

ម្លិះ: លោកតាៗៗ បន្ទាប់មកយ៉ាងមេចទៀត លោកតា?
(ក្មេងៗភ័យណាស់បានរត់ទៅរកមនុស្សចាស់នៅក្នុងផ្ទះ។ ម្នាក់ៗឆ្លេឆ្លារត់មក។ Jerryយល់ច្បាស់ពីស្ថាភាព​ឳពុកខ្លួន គាត់មិនស្រកទឹកភ្នែកដូចអ្នកដទៃទេ គាត់បានដើរទៅបេះផ្កាម្លិះ មួ មកដាក់លើដៃឩពុកខ្លួន រួចនាំកូនចៅលុជង្គង់ថ្វាយកា្របសំពះ លាឳពុកទាំងអាល័យ)
នារីត្ន: (ក្មេងស្រីយំស្រែកសួរទៅឳពុក) លោកប៉ា លោកតាកើតអី បានហៅមិនឭបែបនេះ?
Jerry: លោកតាទៅជួបលោកតាតូចនៅថានសួគ៏ហើយកូន
……………………
រក្សា : (បុរសង្ហា បានរត់ឆ្លេឆ្លា ពេញវាលស្មៅដ៏ខៀវខ្ចី)យីខ្ញុំនៅទីណាចេះ ចុះចៅៗទៅណាហើយ
Jerry​ៗ ចៅៗ (ស្រែក….ប្រុសល្អបញ្ឈប់ដំនើរ រួចញញឹម ) នេត្រា ៗៗ អូន ៗៗ ប្រពន្ឋសម្លាញ់ អូននៅទីនេះយូហើយមែនទេ គឺអូនពិតមែនទេ?
បាទគឺអូន អូនចាំបងនៅទីនេះយូហើយ លោកប្តី
រក្សា :​(គាត់ស្រែកផង ច្រៀងផង លោតផង ហាកសប្បាយណាស់) អូនមិនទៅណាចោលបងទេមែនទេ សន្យាមក? បងហត់ណាស់ បងត្រូវការអូនលើទឹកចិត្ត អ្វីដែលបងសន្យា បងបានធ្វើអស់ហើយ សុំទោសផង បងធ្វើបានតែប៉ិនហ្នឹងទេ។
បាទ បាទអូនដឹង បងធ្វើបានល្អណាសលោកប្តី អូនសន្យាពូកយើងនិងមិនបែកគ្នាទៀតទេ។ ទីនេះជាឋានសួគ៏ស្នេហ៏យើងណាបង ។

      បងរក្សាគេងកើយភ្លៅខ្ញុំ បញ្ចេញស្នាមញញឹមស្រស់ ដ៏ គួរអោយទាក់ទាញ ដៃរបស់ខ្ញុំត្រូវបានគាត់ចាប់មិនព្រមលែង ព្រោះតែខ្លាចខ្ញុំទៅចោលហើយមើលលើទៅ ស្នាំញញឹមដែលដែលខ្ញុំមើលមិនណាយ ដើមទ្រួងដ៏កក់ក្តៅ ជាមួយការថ្នមថ្នាក់ បានវិលត្រឡប់មកម្តងទៀត។ ពួកខ្ញុំទាំងពីបានសើយសុខជាមួយគ្នានៅកន្លែងដ៏ស្រស់ស្អាតដែលគ្មានអ្នកណាមកដល់ ជាឋានសូគ៏សំរាប់ពួកខ្ញុំ អរគុណព្រហ្មលិខិត អរគុណទេវតា អរគុណលោកតា។
រក្សាពីពេលនេះទៅយើងនិងមិន បែគ្នាទេមែនទេ?
បាទ​លោកប្តី មិនបែកទេ មិនបែករហូតណាបង និស្ស័យស្នេហ៏ នេះគ្មានទីបញ្ចប់នោះទេ
រក្សា: បាទអូនសម្លាញ់
គេងទៅអូនច្រៀងបំពេរ ណាប្រុសកំពូលស្នេហ៏………..
រក្សា: ហាហាហាហ បាទប្រព័ន្ឋ សំណប់ចិត្ត
                                
                                 សួរស្តីមិត្តណប់អ្នកអាន និស្ស័យស្នេហ៏ ត្រូវបានបញ្ចប់ត្រឹមភាគទី៥ នេះ បើសិនជាមានយោបលអីកុំភ្លេចណា ខ្ញុំរងចាំ អរគុណចំពោះការចំណាយពេលរបស់អ្នក និងការស្វាគមន៏ផងដែរ អរគុណ។ ជួបគ្នានៅរឿងភាគថ្មី ទៀ ណា សរសេរជិតចប់ហើយ តែរកចំណងជើង ដាក់អត់ទាន់សំ កុំភ្លេចរងចាំអានទាំងអស់គ្នាណា។ ជូនពរសំណាងល្អ ដំនើរកម្សាន្តរីករាយណា សូមអោយមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត 
ណារ័ត្ន ឃូល 





No comments:

Post a Comment

កំសាក

សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ខាងក្រោមនេះ ជាសំណេរសាច់រឿងមួយរបស់ មិត្តអ្នកអានម្នាក់ បាន​រៀបរាប់មកកាន់ខ្ញុំ នូវអនុស្សាវរីយ៏ ដ៏ល្អដែ...