សួរស្តីមិត្តអ្នកអានជាទៅស្រលាញ់របស់ខ្ញុំអើយ អ្នកនិពន្ឋមហាយឹតមកវិញ ជាមួយរឿង ភាគថ្មីនេះ (រឿងនិទានស្នេហ៏) យ៉ាងណាៗ កុំជេខ្ញុំអីណា មួយរយះនេះពិតជារវល់ណាស់ ម៉្យាងជំងឺ ក្រពះខ្ញុំមកលេងខ្ញុំសឹងរាល់អាទិត្យតែម្តង ប៉ុន្តែខ្ញុំនិងមិនភ្លេចនៅ តួនាទីខ្ញុំឡើយក្នុង ការ កំដររ អារម្មណ៏មិត្តអ្នកឡើយ។ (រឿងនិទានស្នេហ៏) វាជារឿងពិតរបស់មិត្តម្នាក់ ដែល បានរៀបរ៉ាប់ មកកាន់ខ្ញុំ។ចង់បញ្ចាក់ថា គ្រប់យ៉ាងមិនដូចការពិត១០០%នោះទេ តែត្រង់ចំនុចគោល សំខាន់ៗ និងដំនើរដើមទងនៃរឿងស្នេហានេះ គឺនិងត្រូវបានលាតត្រដាងក្នុងរឿងភាគថ្មីនេះ។ (រឿងនិទានស្នេហ៏) ខែ្សជីវិតស្នេហាយុវវ័យ វាប្រៀបបាននិងបទពិសោធន៏ស្នេហាមួយ ដែលផ្តើម ពីនិស្ស័យ? ភាពចៃដន្យ? កម្មពៀរ? ឬយ៉ាងណាខ្ញុំមិនដឹងច្បាស់ដែរ តោះចូលអានទៅអានជា មួយគ្នា…
និពន្ឋដោយ: ណារ័ត្ន ឃូល
Page: MSM ប្រលោមលោកស្នេហ៏
(រឿងនិទានស្នេហ៏) ភាគទី១
កន្លងទៅ១ជិតមួយឆ្នាំហើយ ធ្មិចបើកធ្មិចបើកៗចប់១ឆមាស ជិតចូល ឆ្នាំទី២ទៀត ហើយ។ ជីវិតជានិស្សិតខុសពីជីវិតនៅវិទ្យាល័យ មានអារម្ភថា ខ្លួនឯងចាស់ទុំ ជាងមុនទៅណាមកណា ពេល លឺគេថាពួកនិស្សិតៗចឹង មានអារម្មណ៏ថាមេចទេហាហាហា ឡប់ហើយខ្ញុំគ្រាន់តែ បាន ចូលឆ្នាំទី១ សោះសប្បាយចិត្តប៉ិនហ្នឹង ហើយ ចុះទម្រាំបានធ្វើការធំទៀត ហេហេហ មេចទេ ហ្ន ចង់ដឹងដល់ហើយខ្ញុំ?
ឡុង: ហេយ អាឡប់ហ្ហែងកើតអីហា ភ្លឹកម្នាក់ឯងចឹងអានេះ សម័យទាំងថ្ងៃហ្មងហា សៀវភៅអញ កាលបានសង មានយកមកអត់ហា?
(ខ្ញុំនិងហើយពូកែខាងខ្ចីសៀវភៅគេ តាបានខ្ចីហើយ មិនងាយបានសងទេ ចេះតែភ្លេច ហេហេហេហេ )
"អាប៉ាកាច់ យ៉ាប់ណាស់អ្ហែងនេះ ឈឺណាស់ណា ធាក់ម៉ាជើងលូវហើយអ្ហែង នេះយកទៅ ហើយចេញពីមុខអញ ចុះណូរីមកនៅ? ផ្ញើវាទិញទឹក១ដប អីយូមេះហា?"
ឡុង: ស្អីហា ល្អូមេះ នេះយកទៅ ប្រើអញហើយនៅតែល្អូទៀតអានេះពូកែថាអោយគេ ប្រើគេ ជេគេ ម៉ាសប់ អាម៉ាសប់ អើយ
"បានតែជាមួយពួកអ្ហែងផងដែរហ្នឹងហា ជាមួយគេផ្សែងអត់ហ៊ានទេ ខ្លាចគេវៃ ណាស់ ហាហាហា"
ឡុង: ហេយ ហេយ ហេយ ណូរី អាដា ហ្វើយប្រុសស្អាត Add មួយសិន ហា
"អើរអានេះឆ្គូតនិងប្រុសហើយ ប្រយ័ត្នខ្លួនទៅ ប្រយ័ត្នគេរំលោភ ម្តងហើយម្តង ទៀត ហាហាហា"
ណូរី: មែនតើ ឃើញប្រុសមិនបាន តែកុំភ័យ បើមានគេរំលោភ វាមែនជួយអរ ផងណា ហាហាហហា
ឡុង: អើពួកអ្ហែងសើចសិនទៅ ក្រែដូចតែអញដែរតើ ធ្វើរឹកពេក ចឹងបាននៅ ម្នាក់ឯងគ្រប់គ្នាដល់សព្វថ្ងៃ ហាហាហា អញទៅហើយ ទៅឆាតលេងសិន
"យីអាមួយនេះដល់ម្លឹង មើលរាងវាហ ខ្ពស់ សាច់ដុំ ប្រុសសុទ្ឋហ្មង ហា តែ ហាហាហាអ្នកមិនដឹង ប្រាកដជាមិនដឹងទេមើលទៅ ហាហាហា"
ណូរី: តោះបានហើយ ដឹងតែពួកយើងទៅបានហើយ កុំអោយអ្នកណាដឹងវី ខ្មាស់គេ តោះអាដា។
........
និយាយពីពួកខ្ញុំ៣នាក់នេះវិញ មិនបែចនិយាយទេរឿងរៀននោះ បានម៉ា ជាប់ៗ និងខ្ញុំចង់ដាច់ខ្យល់ហើយ។ តាមមើលវាជានិស្ស័យហើយ ពួកខ្ញុំមិន ដែលស្គាល់គ្នាទេពីមុនមក ដល់ពេលចូលមហាវិទ្យាល័យ ស្រាប់តែរៀនជា មួយគ្នា ជំនាញដូចគ្នា អ្វីដែលនឹក ស្មានមិន ដល់នោះគឺចរឹកដូចគ្នាតែម្តង ហាហាហាហា គឺស្រលាញ់ប្រុសដូចគ្នា (អៀនដល់ហើយខ្ញុំ) តែគ្មានអ្នកណាមើល ដឹងទេបើម្នាក់ៗ រាងសង្ហាម្លឹងៗ។ អាឡុងបើលឺតាឈ្មោះក៏ដឹងថាកូនចិនដែរ សរ ខ្ពស់ ហើយមានសាច់ តែរាងវាស្អាត់ណាស់ ដោយសារកម្ពស់ និង មាឌស៊ីគ្នា តែម្តង មុខម៉ាត់គួរអោយស្រលាញ់ ចរិកល្អទៀត ប្រើបាន ស្លូត តែនិយាយច្រើន អាឡុង ចរិកអាក្រុកនោះគឺ ឃើញប្រុសមិនបានទេ សង្សាដូចវារាប់ភ្លេច វាជាកូនអ្នកមានធូរធារ ចឹងរឿងលុយកាក់ចាយវាយអី មិនបែប ខ្វល់អីទេ វាឧស្សាហ៏ប៉ាវពួកខ្ញុំ មានការចាំបាច់អី អាចពឹកពាក់បាន។ ចំនែក ណូរី ជាកូនអ្នកក្រុងកំពង់សោម មិនបែបនិយាយទេ អ្នកខេត្ត មក រៀននៅភ្នំពេញ ជិះមូតូល្អ ប្រើទូរស័ទ្ទទំនើប ដល់តែសិច ហើយ វាមិន ក្រទេ។ ណូរី មិនសូវនិយាយច្រើនទេ តែពេលដែលនៅជុំគ្នាតែ៣នាក់វិញគឺពុលតែម្តង ណូរី អ្នកមិនដឹងថាវាជាសុភាពបុរសហើយ មុខស្រស់ រាងក៏បាន សំបុលស្រអែម ចរិកល្អ ចូលចិត្តជួយគេ ពិសេស Home Work ពូកខ្ញុំពីរអ្នកពឹងវាហើយ។ ស្រីៗលង់ស្នេហ៏វាមិនតិច ព្រោះតែរូបរាង និចរិកវា តែតាមពិតវាស្រលាញ់ ប្រុសតើ ហាហាហា មើលទៅវាក៏ម៉្យាងដែរ មានលុយ មានសម្រស់ ហើយ មានសង្សាឃ្យូតទៀត ស្រលាញ់គ្នាដល់ទៅ៣ឆ្នាំ ហ៊ើយគេអើយគេ ឈប់ យាយពីពូកវា យាយពិខ្ញុំវិញម្តង។ ខ្ញុំជាកូនប្រុស ពៅក្នុងគ្រួសារ អ្នករកស៊ីលក់ដូរធម្មតាៗ គ្រាន់តែម្តាយខ្ញុំមានផ្ទះជួល បានចំនូលពាន់ដុល្លា ទើបខ្ញុំអាចធ្វើខ្លួនបានឡូយឆាយ មិនចាញ់ពូកវា។ បងៗស្រី ខ្ញុំ២នាក់ការអស់ ហើយ នៅតែខ្ញុំទេ ឆ្នាំនេះអាយុ១៩ឆ្នាំគត់ មិនដែលបានស្គាល់អីម្តងទេ មិន មែនមិនចង់ទេ តែគ្មាននិស្ស័យ អ្នកដែលចូលមក សុទ្ឋ តែចេញ ក្រឡាមក បោក ចឹងកុំអីល្អជាង រូបរាងប៉ិនហ្នឹងដែរ មិនដែលរកមនុស្សល្អមិនបាន។ កម្ពស់ ១.៧០ ទំងន់៥៧ហាហាហាស្គមតិចហើយ គេហើយថាអាឆ្អឹង តាមពិត ខ្ញុំ ឈ្មោះ វ៉ាដា តែពួកវា ហៅខ្ញុំតែអាដា បើមិនត្រូវចិត្តវិញ ហៅឯងសុទ្ឋតែ អាក្តា ពួកអាអស់ហ្នឹងយាប់ណាស់តែ ខ្ញុំស្រលាញ់ពួកវា ខ្ញុំខ្មែរសុទ្ឋតែម្តង ទាំងសំបុល ទាំងមុខ សំបុលស្រអែម ច្រមុះស្រួច ភ្នែកធំៗ តែខ្ញុំមានមុខពងក្រពើ ហេហេហេ អែមដែរហ្នឹង គេគ្រប់គ្នាថាខ្ញុំដូចឥណ្ឌា តែខ្ញុំមិនចង់បានទេ ដូចខ្មែរទៅបានហើយ ស្អាតជាង ។ចរឹកជាកូនពៅ ក្នុង គ្រួសារ អ្នកធូរធារ មែនខ្ញុំពិតជារៀងឬកតិចហើយ មិនចូលចិត្តរញេរញៃ បើគ្នាឯង លែងបាន តែ គ្នាគេខ្ញុំមិនសូវចូលចិត្តទេ គេហៅថាឆ្មើង។ យាយប៉ិនហ្នឹង បានហើយ យាយទៀតវីវរស្អប់ខ្ញុំកាន់តែខ្លាំង តែចរិកពីកំនើតទេ ចិត្តវិ ញបរិសុទ្ឋណាស់ ចិត្តល្អទៀត មិនចេះបោកស្នេហ៏ស្រីៗទេ មានគេញ៉ែ ហូហែរ ដែរ តែមិនចង់បោកគេ ហាហាហ បោកមេចកើត បើ ខ្ញុំស្រលាញ់ ប្រុសហ្នឹង ហាហាហាហា…ស្នេហាអើយស្នាហា ពេលណាទើប ខ្ញុំបានស្គាល់រស់ជាតិ ស្នេហ៏ហ្ន? សូមប៉ងជួបមនុស្សល្អៗ ម្នាក់នោះ មិនបែបសង្ហាពេកទេ ធម្មតា ៗបានហើយ តែ មានចំនេះដឹង ស្រលាញ់ខ្ញុំ ស្មោះត្រង់ ពិសេស ស្លូតអាច ទ្រាំចរិកខ្ញុំបានទៅហើយ សំខាន់ស្មោះត្រង់ តែមិនងាយទេ កន្លងមកជួបតែ អ្នកញ៉ែតាប៉ែអត់ប្រយោជន៏ ខាត់តែពេល ហ៊ើយឈប់ខ្វល់ មានស្នេហា មានទុក្ខ នៅបែបនេះក៏ល្អម៉្យាងដែរ មានពួកម៉ាក ឡប់ៗ មានរូប រាងសង្ហា ប៉ិននេះដែរកុំភ័យៗ តែព្រួយដែរហ្នឹងហា ខ្លាចនៅម្នាកឯង ។
…….
អាឡូ ស្អីហា មានការអី ខលទាំងព្រលឹមហា?
ឡុង: អញ ហា ម៉ោង១០ហើយព្រឹក ក្បាលហ្អែង
អឺអញស្គាល់ ហ្ហែងមានការអីហា?
ឡុង: ថ្ងៃទំនេទេ ទៅផឹកកាហ្វេជាមួយគ្នា បងសក្តា សង្សាណូរីណា គាត់ ប៉ាវហ្វើយ
ហាមែនអី អឺទៅ ទៅ ម៉ោងប៉ុន្មាន?(អោយតែលឺគេប៉ាវ ចាំកាលហាហាហ)
ឡុង: ម៉ោ៣ហ្វើយ ទៅយកអញផង ហា
អាប៉ាកាច់ អញដឹងហើយ ដេកហើយហ្វើយ
……….
ហាងកាហ្វេបែបអ៊ឺរ៉ុប ស្ទាយបរទេស មួយកន្លែងដែលជាទីពេញ និយម គ្រប់មជ្ឍដ្ឋានទាំងខ្ញុំទាំងគេ តែងចូលចិត្តលក្ខណបែបទំនើបៗៗ និង
សាមញ្ញ បែបនេះ បរិយាកាសល្អ ការតុបតែងស្រលះ និងត្រជាក់ភ្នែកល្អ អ៊ិធើ ណេត ក៏ដើរលឿនទៀត តែមិនឡួយមេចកើយបើកាហ្វេមួយកែវ ជិត៣ដុល្លា ហើយ ហ្នឹង។
ឡុងហា ខលទៅសួរពួកគេតិចមើល យូរមេះហា
ឡុង: ហាហៅអញពិរោះមេះ ហា មិនទម្លាប់សោះ
យីអានេះ ចង់អោយអញជេមែន?
ឡុង: អត់ទេហេហេហ កាច់មេះអាប៉ាកាច់ អូនោះបងសក្តា និងអារីហ
ណូរី: អូ Sorry Sorry ណប់អើយ ទើបមកពីផ្សា ទិញឥវ៉ាន់
អឺមិនអី ទេអញចាំមួយសន្ទុះហើយ ផឹកអស់មួយកែវហើយហ្វើយ
ឡុង: អានេះ យាយអោយស្រួលតិច បងសក្តានៅហ្នឹងហ្វើយ
អូ ច្រឡំ សុំទោសបងសក្តា ពួខ្ញុំទម្លាប់មាត់ បែបនេះ ទៅហើយ (អៀន ណាស់ខ្ញុំ យី ភ្លេចខ្លួន ចេញចរិកហ្សីនចរិកច្រឡោតហ្នឹងដឹងកាល កាត់ចោល បានទេខ្ញុំ)
សក្តា: អូ មិនអីទេអូន លេងតាមធម្មតាចុះ ណូរីប្រាប់បងអស់ហើយ
ហា អាការី និយាយដើមមិត្តភក្តផងហេ? ហេហេហេហេហ សុំទោស ភ្លេចខ្លួន ទៀតហើយ
ឡុង: ហេហេកុំប្រកាន់អី ជួបតែ២ដង ៣ដងទៀតទៅស៊ាំហើយ វាម៉ាត់អាក្រក់ តិចហើយ
ណូរី: ថាមិនអីទេ ហាហាហាហ
សក្តា: តោះអូន ហៅអីញាំ ឡុង និង វ៉ាដា ហៅអីថែមទៀតទៅ ញាំសិនបានមាន កំលាំងជជែគ្នា
បាទ បង
……
ជជែគ្នាមួយរសៀលស្មានថាមានការអី តាមពិតគេអូសក្រឡា អញ្ជើ ទៅស៊ីការ បងគាត់សោះ អឺទៅក៏ទៅ មានអីពិបាកគ្រាន់តែ ទៅស៊ី សោះ។ និយាយពីបងសក្តាវិញនេះជាលើកទីមួយហើយដែលពួកខ្ញុំជួបគ្នា កន្លងមក ធ្លាប់ តែជួបក្នុងហ្វេសបុកម្តងម្កាល និងលឺតាមណូរី ដល់ជួប ទើបដឹង គាត់ពិតជា បុរសល្អម្នាក់មែន នេះជាសំណាងណូរីហើយ មានប្រុសល្អនៅជិត ចេះគួរ សមគ្នាណាស់ សង្ហា មាន ឆ្លាត ហើយ ស្រលាញ់វាខ្លាំងទៀត ឃើញគេល្អូ ក ល្អើនបែប នេះ ចង់ស្រក់ទឹកភ្នែក ស្រណោះខ្លួនដល់ហើយខ្ញុំ។ មនុស្សប្រុស ម្នាក់ដែមមានទាំងចំនេះដឹង រូបសង្ហា និងក្តីស្រលាញ់ស្មោះបែបនេះ ជា មនុស្ស ប្រុសដែលខ្ញុំប៉ងហើយ តែមិនដឹងពេលណាទើបបានជួបទេហ្ន? ម្នាក់នោះកើតនៅ លោកតាអើយ លោកតា សុំអោយម្នាកនោះឆាប់ បង្ហាញ ខ្លួនតិចមក មកជួយកំដរជីវិតឯកការនេះផងមកលោក។
……………………
ល្ងាចនេះពួកខ្ញុំ៣នាក់ជិះម៉ូតូ២ ដើរShopping នៅផ្សារទំនើបជាមួយគ្នា ដើម្បីរកទិញខោអាវថ្មីត្រៀមទៅ ចូលរួមពិធីមង្គលបង បងសក្តា។ កម្លោះសង្ហា ទាំង៣ អ្នកណាមិនមើលបើម្នាក់ធ្វើខ្លួនឡើងឃ្យូតៗ ចឹងហើយ និយាយមិន អួតទេ សម្រស់បានពីកំណើតហើយ អួតតិចហើយ។
ហេយអញហត់ណាស់ ហារកអីស៊ីសិនទៅ ហី ស្រែកទឹកណាស់
ឡុង: អ៊ឺចឹងក៏បានដែរ ចឹង ចូលហាងការហ្វេជិតៗនេះមើរតោះ
ណូរី : ពួកនេះខ្សោយមេះហា តោះទៅក៏បាន
អឺអាខ្លាំងក្លា អ្ហែងខ្លាំងហើយ
ណូរី :ហេហេហ យាយលេងតើ តោះម្លាញ់ តោះ
ដើរហត់១ថ្ងៃ ហើយបានអង្គុយផឹកការហ្វេស្តាប់ចំរៀង ចឹងទៅម៉្យាងដែរ ស្រួលខ្លួនតិច តែនៅតែមានអារម្មណ៏ថាឯកការណាស់ដែរ មើលទៅណូរី គេ រវល់ជជែកគ្នាតាមឆាតជួយមួយបងសក្តា ថាត្រូវទិញអីទិញអីសំរាប់ពិធីនោះ ងាកទៅអាឡុងកំប៉ិត ភ្នែកលិបនោះវិញ ងប់និងហ្វេសបុកហ្នឹងហើយ ឆាត ផ្កាប់មុខ ចំនែកខ្ញុំមិនមែនអត់មានអ្នកឆាតជាមួយទេតែខ្ញុំមិនចង់ រញ៉ែរញ៉ៃ ឆាតតាប៉ែអី មិនចូលចិត្តសោះ ចង់បានស្នេហាដែលផ្តើមចេញពីមិត្តភាពវិញ ស្គាល់ចិត្តគ្នាជាមុនក្រែងបានយូរជាង ណ្ហើយឈប់គិត ផឹកការហ្វេស្តាប់ចំរៀង វិញល្អជាង ស្នេហា ស្នេហាពេលណាមកពេលហ្នឹងហើយ តែបើមកអោយ លឿនតិចប្រហែលល្អ។
ហេយអញទៅ បន្ទប់ទឹកតិចណា ពួកអាដែង(ស្ងាត់ជ្រៀបគ្មានអ្នកតបសោះ)
យីអ្វី អញនិយាយយកអីស្តាប់ហា?
ឡុង:ហេហេហ អឺណប់ថែរខ្លួន
អាប៉ាកាច់ ស្រលាញ់អ្ហែងត្រង់ហ្នឹងតើហា
….
ដូចស្រូលខ្លួនតិច លាងដៃមួយសិន ហាងការហ្វេនេះ បន្ទប់ទឹក ក៏ស្អាតគួសម
ដែរហ្ន? អួយ ៗៗ អ៊ាក ៗ (សម្លែងស្រែកឈឺ ស្រប់ពេលដែលទង្គិចក្បាលគ្នា)
ហេយ ដើរមិនបើកភ្នែកទេហីហា នេះមនុស្សណាអួឈឺណាស់ ពកក្បាលខ្ញុំ ហើយ ក្បាល U រឹងម្លេះ មនុស្សពិនមនុស្សណា អត់មើលទេហី ?
ម៉ាប់: អូហាហាហហា(យកដៃឈ្លីក្បាលសើច) សុំៗ ទោស សុំទោស តែក្បាល អ្នកណាទន់ ខ្ញុំ ក៏ឈឺដែរ ប្អូនប្រុស
(យីអាម៉ាប់នេះគួរសមមេះ? ខ្ញុំស្រែកខ្លាំងៗចឹងហើយ និយាយស្រួលមកវិញ មានសុជីវធម៏មេះ? ស្អាត់ទៀតហា ភ្នែកលិបៗ សរស្គុះ ខ្ពស់ ស្មើខ្ញុំដែរ តែទាស់មាធ ធាត់តិច ប្រហែល ៩០គីឡួហើយមើលទៅ ញញឺមក៏ស្រស់ ពិសេស មានសុជីវធម៏ទៀត មាននិស្ស័យមេះខ្ញុំ គួរតែអរគុណ ដែលគេអត់វៃ) បាទ ខ្ញុំមិនដឹងទេ អ្នកណាក៏ក្បាលរឹងដែរ បានបានហើយ ចាត់ទុកថា ជាកា រ ធ្វែសប្រហែសរបស់ ខ្ញុំដូចគ្នា សុំទោស (ហាហាហាពេលឃើញគេចំ គួរ អោយស្រលាញ់បែប កូនជ្រូក ក៏ចាប់ផ្តើមបន្ទន់ឥរិយាបតិចទៅ )
ម៉ាប់: បាទ បាទសុំអញ្ចើញប្រយ័ត្នផង (គាត់ញញឹម កាយវិការនៅតែគួរសម)
តាមមើលគាត់ អស់សំណើចនិងភាពក្មេងខ្ចី របស់ ខ្ញុំហើយ មើលទៅ។ ខ្ញុំអើយខ្ញុំ មេចមិនកែចរិកនេះសោះចឹងហ្ន?)
ឡូង: អ្ហែងកើតអី ថ្ងាស់ក្រហមចឹងហា? ដើរចេះតែងៀកក្រោយចឹង ថី
មានអី?
អត់អីផង កុំខ្វល់ តោះទៅវិញ ហី អញអត់ទាន់ទិញស្បែកជើងបានទេ ណា..
ណូរី: អឹតោះ ៗៗ ត្រូវចូលផ្ទះពីព្រលប់តិចលា្ងច់នេះ កុំអោយម៉ែជេហ្វើយ
ឡូង: អាច៏គោ អញមិនជឿបើថាប្រញាប់សាសងគ្នា ជាមួយបងសក្តាអ្ហែង ប្រហែលខ្លះ
…………
យប់នេះមេឃត្រជាក់ដល់ហើយ សម្លឹងមើលទៅមេឃ ផ្កាយរះព្រោងព្រាត អត់តែលោកខែទេ ម្តងឃើញម្តងអត់ បើឃើញ ឃើញតែ១ចំនិតអីហ្នឹង ហ៊ើយ ឯកកោទៀតហើយ ខ្ញុំ រាល់ថៃនេះ ផ្ទះមាននៅ មានគ្រួសារ មានលុយចាយសមរម្យដែរ អូនៅមានពូកម៉ាក់ឡប់៣នាក់ទៀត តែខ្វះម៉្យាង អត់ស្នេហា …ក្តីស្រលាញ់វាមានហើយតែសុទ្ឋបោកសុទ្ឋ ទុកចិត្តមិនបាន ដឹងកាលហ្នស្នេហ៏ពិតបង្ហាញខ្លួន ហ្ន? យ៉ាប់ដល់ហើយនៀកខ្ញុំអើយខ្ញុំ។
ទីងទីងៗៗៗ
យី អាឡុងខល មកធ្វើអី ខលមកយាយរឿងប្រុសទៀតហ្មង
ម៉ោង១១ ហើយ មានការអី អ្វី
ឡុង: យីអានេះ ឬកមេះ? អញខលទៅម៉ោងណាស្រេចតែអញ
អឺស្រេចតែអ្ហែង ចឹងអញបិទស្រេចតែអញ ត្រូវអត់?
ឡុង: អាប៉ាកាច់ យាយសិនចាំបិទ អាអស្ចារ្យ ស៊ាំហា យាយមកអញចាំស្តាប់
ឡុង:ហេយ គេពឹងពាក់អញទេអ្វី នែក អ្ហែងមានOnline អត់ មើលFacebook មើរ មានគេពឹងអោយអញ ប្រាប់អ្ហែងថាជួយ ឆ្លើយសារគេផង បានទេ?
ណាគេ? ត្រូវជាស្អីជាមួយអ្ហែង? អ្ហែងបានអីពីគេ បានជួយគេ? ហើយហេតុអីអញត្រូវឆ្លើយ ដើម្បីអីហា?
ឡុង: យីអានេះអ្វី សួរច្រើនមេះ? បើកមើលទៅដឹងហើយ
អញធ្វើម៉េចដឹង បើAccount Fake ម៉ាការគោក ឆាតមក ម្នាក់អ្ហែងយាយហ្នឹង ឈ្មោះស្អី អត់ប្រាប់ដឹងមួយណា?
ឡុង: អឹអញភ្លេច គេហ្នឹងឈ្មោះ Bonn គាត់ដាក់ Profile រូបកែវទឹក ហ្នឹងមើលទៅ
ហា Fake Profile ហ?
ឡុង: ហើយមេច Fake Profile ហ្នឹងមែនមនុស្សមែន?
អញដឹងតាមនុស្សហើយ តែលាក់លៀមចឹងគ្នាវាមិនចូលចិត្តហាដឹងទេ
ឡុង: យីលូវមើលតិចទៅ បើទំនង ឆាតតប់ មិនទំនងប្លុកចោលទៅ តែសំខាន មើលតិចទៅ អានិតគាត់ គាត់ជាFriends អញក្នុងFacebook អត់ចាប់ អារម្មណ៏អញ ចាប់អារម្មណ៏អ្ហែងវិញហា មកពីដាក់ Cover ជុំគ្នាហ្មង….
ហាហហាហាហ វាមិនដែលហា អឺ ចាំអញបើកមើលតែលូវដេកហើយហ្វើយ
ឡុង: យីអានេះ ចរិកឡូវឡាហូត ហើយតាំងល្អូថាអត់គ្នាហើយ មេចក៏មេចទៅ សំខាន់អញប្រាប់អ្ហែងរូចហើយ …ស្អែកកុំភ្លេចយកសៀវភៅ អញមកផង មួយទៀតពេលមកតាមផ្លូវទិញចាខ្វៃអញស៊ីផង លឺនៅ?
“អាប៉ាកាចអញឈ្នួលអ្ហែង បានហើយ ចាំអញទិចអោយស៊ី តែកុំភ្លេចអោយ លុយ សៀវភៅចាំថ្ងៃ ត្រូវម៉ោងរៀនចាំយក អញកត់អត់ទាន់ហើយទេ បានហើយ See you ហ្វើយណប់ “
ឡុង: ណប់អាចន៏គោ អើ Good Night អាម្លាញ់
(ពួកខ្ញុំតែប៉ិនហ្នឹង យាយគ្នាអ្ហែងអញ អ្ហែងអញ ជេគ្នាទៅមកទៅក តែបានតែបីនាក់ហ្នឹងដែរទេ ជេតែម៉ាត់ទេ តែស្រលាញ់គ្នាណាស់ មានពួកម៉ាក់ ឡប់ៗដូចគ្នា ចឹង សប្បាយខ្លាំងហា ហាហាហហាហា )
…..
ភ្ញាក់ពីព្រលឹម ងូតទឹកទៅរៀន បើទោះជាខ្ចិលយ៉ាងណា ក៏ត្រូវតែងើបដែរ វាចកាតព្វកិច្ចហើយ ម៉ែថាចង់ស្រណុកស្រូលនៅថ្ងៃអនាគត់ ត្រូវខំរៀន ហាហាហា ចឹងត្រូវតែស៊ូៗៗៗ
ទីតៗៗៗ (សំលេង Message ទូរស័ព្ទ )
អ្នកណាទៀតហើយអ្វី? មើលសិនក្រុមហ៊ុនទេដឹង ហាយី អ្វី ឡុង ចាំមើលត្រូវហើយអ្ហែង តាអញជួប អាប៉ាកាច់
….
ព្រឹកណាក៏ដូចជាព្រឹកណាដែរ ខ្ញុំមកដល់សាលាគឺស្ងាត់ជ្រៀប អត់មាន អីប្លែកផង ព្រោះគេចូលរៀនអស់ហើយ មកយឺតរាលថ្ងៃ ខ្ញុំ កុំតែបានអា ពីរនាក់នោះ ទេ កុំអង្គយក្រោយគេរាល់ថ្ងៃហើយខ្ញុំ ឈប់យាយហើយចូលរៀនហើយណា
…
ឡុង: ហេយចេញលេងហើយណា មោះមានទីញអីអោយអញស៊ីអត់ យកមក ឃ្លានហើយ
ណូរី: កុំសួរវា វាមុខមិនស្រស់ទេ ប្រយ័ត្នវាជេ
មិនអោយអ្ហែងស៊ី អ្ហែងសំតែត្រូវទេ អាខ្លុង
ឡុង: វាស្អីទៀតហើយជេ តែអញ វាមេចទៀតហើយ
អាណាប្រើអ្ហែងអោយលេខអញទៅ អាមួយឈ្មោះ Bounn នោះហា?
ឡុង: អញធ្វើមេចដឹង? ហើយមេច? ហេយ អត់ទេហ្វើយ អត់បានអោយទេ
កុំបោក អាមេអណ្តើក បើមែនអ្ហែងណាគេ?
ណូរី: ចុះក្រែងអ្ហែងមានដាក់លេខនៅក្នុងហ្វេសបុកដែរតើហី នៅក្នុង About នោះអី
ឡុង: អឺមែនហើយ ចូលមើលទៅឃើញហើយ អ្វី
អឺមែន យាយចឹងក៏ត្រូវ លុចចោលសិន តែអាមួយ Bounn នោះស្គាល់បាត់ ហើយហ្នឹង
ឡុង:ចុះមានអី ស្គាល់ ក៏ស្គាល់ទៅ ចាត់ទុកថានិស្ស័យទៅ គាត់ឆ្លាតដែលតើរ សាក់មើលហា បើមិនសាកមេចដឹង
ណូរី: សាកអីគេហា អញអត់យល់ ណាគេBounn?
ឡុង: កុំខ្វល់ស៊ីទៅ ចាំអញប្រាប់តាមក្រោយ ស៊ីហើយ វៃអាក្តាហ្នឹងចេញម្តង មកជេអញខុសទំនង
ហេហេហេហ អញភ្លេចណប់ Sorry Sorry
…….
ចាប់តាំងពីថ្ងៃនោះមកខ្ញុំតែទទួលបានសារគាត់រៀងរ៉ាល់ថ្ងៃព្រឹកល្ងាចជានិច្ច ម៉្យាងដែរមានអ្នកតឿនញ៉ាំបាយ មានអ្នកដាស់អោយទៅរៀនពីព្រលឹម ហាហាហា ក្តីសុខម៉្យាងដែរ ដល់ពេលបានឆាតជាមួយគាត់ មានអារម្មណ៏ថា គាត់ពេសេសជាងអ្នកផ្សេង គំនិត និងគោលដៅមិនមែនស្នេហា ការកំម្លែង របស់គាត់បានធ្វើអោយខ្ញុំរឹតចូលចិត្ត ចរិកចាស់ទុំ គំនិតនិង យោបល់ល្អ ៗរបស់ គាត់ ពិតជាធ្វើអោយខ្ញុំគោរពគាត់ណាស់ ថ្លៃថ្នូ មានចំនេះដឹង មួយទៀតសង្ហា សំគ្នាជាមួយខ្ញុំដែរតើរ តែឃើញតែរូបថទ មិនដែលឃើញខាងក្រៅផង មិនដឹងមេចដែរ….ហ៊ើយកុំគិតច្រើនពេក មិនបានប៉ុន្មានទេនិងទៅបាត់ហើយ យកចិត្តទុកដាក់ពេក គេអាចនិងឈឺ ថ្ងៃក្រោយ ម៉្យាងគេមិនដែលបង្ហាញអី គួអោយយើងមានទំនុកចិត្តលើផង ប្រុសល្អមានម្ចាស់អស់ហើយ អាដាអើយ អ្ហែងល្មមភ្ញាក់ហើយ…
ចាប់តាំងពីថ្ងៃនោះមកខ្ញុំតែទទួលបានសារគាត់រៀងរ៉ាល់ថ្ងៃព្រឹកល្ងាចជានិច្ច ម៉្យាងដែរមានអ្នកតឿនញ៉ាំបាយ មានអ្នកដាស់អោយទៅរៀនពីព្រលឹម ហាហាហា ក្តីសុខម៉្យាងដែរ ដល់ពេលបានឆាតជាមួយគាត់ មានអារម្មណ៏ថា គាត់ពេសេសជាងអ្នកផ្សេង គំនិត និងគោលដៅមិនមែនស្នេហា ការកំម្លែង របស់គាត់បានធ្វើអោយខ្ញុំរឹតចូលចិត្ត ចរិកចាស់ទុំ គំនិតនិង យោបល់ល្អ ៗរបស់ គាត់ ពិតជាធ្វើអោយខ្ញុំគោរពគាត់ណាស់ ថ្លៃថ្នូ មានចំនេះដឹង មួយទៀតសង្ហា សំគ្នាជាមួយខ្ញុំដែរតើរ តែឃើញតែរូបថទ មិនដែលឃើញខាងក្រៅផង មិនដឹងមេចដែរ….ហ៊ើយកុំគិតច្រើនពេក មិនបានប៉ុន្មានទេនិងទៅបាត់ហើយ យកចិត្តទុកដាក់ពេក គេអាចនិងឈឺ ថ្ងៃក្រោយ ម៉្យាងគេមិនដែលបង្ហាញអី គួអោយយើងមានទំនុកចិត្តលើផង ប្រុសល្អមានម្ចាស់អស់ហើយ អាដាអើយ អ្ហែងល្មមភ្ញាក់ហើយ…
អរគុណណប់ៗអើយដែលចំនាយពេលអានបើសិនមានយោបល់អី ជួយប្រាប់ផង ម៉្យាងសុំទោសផងរឿងអក្ខរាវិរុទ្ឋណាសូមកុំប្រាន់អី ខុសត្រូវអីជួយសំរួលផង ប្រាប់ខ្ញុំផងណា។ ស្នេហាតាមអ៊ិធើណេត ឆ្លើយឆ្លងគ្នាតាមឆាត បែបនេះពេញនិយមណាស់សម្រាប់ពេលបច្ចប្បន្ន មានអ្នកខ្លះក៏ជោគជ័យ តែអ្នកខ្លះបានត្រឹមគេងអោបខ្នើយ ចុះវ៉ាដាវិញ ស្នេហានេះអាចទៅរូចទេ? ដំនើរនៃសាច់រោះងនេះនិងបន្តរទៅជាយ៉ាងណាបន្តរទៀត រងចាំអានភាគ២ទាំងអស់គ្នាណា..
សូមអរគុណសមីខ្លួនផង ប្អូនប្រុសវ៉ាដា និងអគុណដល់មិត្តទាំងអស់គ្នាជាពិសេសអរគុណចំពោះមិត្តដែលបានផ្ញើររូប ឃ្យូតៗៗ សំរាប់រឿងភាគនេះ។
ណារ័ត្ន ឃូល
សួរស្តីថ្ងៃថ្មី សូរស្តីណប់អ្នកអាន ណប់ចិត្តរបស់ខ្ញុំទាំងអស់គ្នាអើយ ស្វាគមន៏មកកាន់ភាគថ្មី ភាគទី២ នៃរឿង (រឿងនិទានស្នេហ៏) ការភាគដំបូងយើងបានដឹងទាំងអស់គ្នាហើយ ថាវ៉ាដា បានស្គាល់បុរសម្នាក់តាមប្រព័ន្ឋផ្សព្ឋផ្សាយសង្គម ចងអត់ថាទំនាក់ទំនងនេះនិងទៅ យ៉ាងណា? ចង់ទេថាមានអ្វីកើតឡើងបន្តរនៅវគ្គថ្មីនេះ? មួយទៀត សាកទាយមើរថាវគ្គនេះ អាឡុង ពួកម៉ាក់វ៉ាដា អាចគេចផុតពីសម្តីពិរោះភាសារបស់វ៉ាដាទេ? តោះចាំអីទៀតចូលទៅ អានជាមួយគ្នាតែម្តងទៅ….
រឿងនិទានស្នេហ៏ ភាគទី២
ទីងទីងៗៗៗ
ណូរី: អឺអាឡូ នែកយាយចឹងស្អែកគេហែរជំនួនពីព្រលឹម ហា តិចទៅយឹត មួយទៀត យកខ្សែក្រវ៉ាតអញមកផង ភ្លេចនៅថង់អាវយឺតអ្ហែង ទិញមួយគ្នាល្ងាចមេញហា មកអោយលឿន
“អឺៗៗ អញដឹងហើយធ្វើខ្លួនម៉េះ អូភ្លេចស្អែកការបងថ្លៃ ហាហហាហា”
ណូរី: អាឡប់ អឺដេកទៅស្អែជួបគ្នា
…..
ហេហេហេហេហេ ទៅរៀនមិនដែលទាន់ទេ តែ បើចឹងៗៗ មកចាំមុនហ កុំតែបានបងBounn ខលដាស់ហាហាហា យីជំនួនគេច្រើនណាស់តើ តែមិនអីទេភ្ញៀវគេច្រើនដែរ…
“អាឡុង អញទៅបន្ទប់ទឹកម៉ាភ្លេត អ្ហែងយកស្គគ្រាប់មក កាន់ពីរនាក់ ស្រាលតិចលឺនៅ?”
ឡុង: អឹ តែកុំអី សាក់ផ្សងមើលហា ចាំមើលគូរយើងមួយណា
“អូអានេះឡប់ហើយ ឡប់មែនទែនហើយតើ បានហើយចឹង អាឆ្កួតនិងស្នេហ៏”
…..
ស៊ាំហ្មងហា រវល់ចូលបន្ទប់ទឹក ចេញមកគេយកអាស្រាលៗអស់លីង អឺកាន់ប៉ោម ក៏បានដែរហា យីធ្ងន់មេះអ្វី ដាក់មានគីឡូហ្នឹង កំពុងតែស្គមស្រាប់ ផង គ្មានជម្រើសអាហ្នឹងក៏បានដែរ ចាំមើលទៅផ្សងដូចអាពួកម៉ាកឆ្កួតនោះ មើល
ណូរី: វ៉ាដា អាដា នេះៗ ផ្លែឈើទៅមុខហរ
“អូ អឺដឹងហើយ ចុះណាបងសក្តា?”
ណូរី: គាត់នៅក្នុងហ មកលូវហើយ
“អឺចឹងទៅហើយហ្វើយ អូណាឡុង?”
ណូរី: នោះវា វាកាន់ស្ករគ្រាប់ជាមួយអ៊ុំបងសក្តានៅមុខហ
“ហាហាហាហហាហា អឺអឺទៅមើលវាសិន”
“អាឡុង ហា អញរកទៅផ្សងសិនហ្វើយ “ (ខ្ញុំដើរកាត់មុខវា ឌឺវាលេង អោយវារាង )
ឡុង: មកឌឺទៀត ទៅណាទៅទៅ
“ហាហាហាហហា ផ្សងសិន ផ្សងសិន” (អោយវារៀង អាចរិកចោលពូកម៉ាក់ ព្រោះប្រុសហ្នឹង សមមុខ ផ្សងទៅអ្ហែងទៅ ជួបយាយចាស់ ចឹងទៅ។ យីគូរខ្ញុំនៅណាចេះអ្វី អូប្រុសតើ ទៅសិន)
……
បន្ទាប់ពីបរិភោគបរបរ និងថតរូបផុសFacebookហើយ ខ្ញុំមានតួនាទីមួយទៀតគឺអង្គយសំកុកចាំ អាពីរនាក់នោះដឹងកាលវាដាច់ ចិត្តទៅផ្ទះ ថាអាណូរីទៅ វានៅជួយបងសក្តា តែអាឡុងនោះវិញ រវល់និងគេដែរយាប់ដែហ្នឹងហា ហ៊ើយ ដូចស្ងាត់ អត់ឃើញលោតLINE បើកមើលសិន។ យីផ្ញើរមកពីកាលអត់ដឹងសោះ
(LINE)
បាទហែររួចហើយ សុំទោស
អត់ដឹង ទើបយឺតចឹង Bounn
បាទមិនអីទេ ចុះញ៉ាំបបរហើយនៅ?
បាទញ៉ាំរួចហើយ ចុះបង? ដូចគ្នា ឥលូវកំពុងធ្វើអី?
នៅចាំមិត្តភិក្ត គេកំពុងថទរូប
ចុះបងកំពុងធ្វើអី? បងកំពុងរងចាំគេReply
ហា (ចឹងៗអីណាទ្រាំបាន) ហាហាមែនណា អូខេកុំនៅយូពេកណា
ឆាប់ទៅផ្ទះគេងយកកំលាំងទៅ ប្រយ័ត្នល្ងាចអត់ស្អាត
បាទ បាទ អូខេ bye bye បង
បាទដល់ផ្ទះប្រាប់បងផងណា
បាទបង ចាំខ្ញុំLINE ទៅ បាទអូន
……
ហ៊ើយខ្ញុំអើយខ្ញុំ ចឹងៗអី ធ្វើមេចទៅ ស៊ីអារម្មណ៏ណាស់ ស្គាល់គ្នា២ អាទិត្យហើយ មិនបង្ហាញអីតិចសោះ អត់ច្បាស់ចឹង ស្នេហា? មិត្តភាព? អត់យល់ យីមកខ្វល់អីទេអ្វី អត់ប្រយោជន៏សោះ រកទៅហៅអាសម្លាញ់ខ្ញុំសិន ទៅផ្ទះ តាមមើលវានៅចាំកាត់សក់ដែរដឹង?
……………….
នៅក្នុងពិធីមង្គលការនាពេលល្ងាច ភ្ញៀវប្រុសស្រី មិនថាក្មេងចាស់អីទេ លេងខ្លួនមួយទំហឹងៗតែម្តង សម័យនេះគេនិយមណាស់ ស្ទាយកូរ៉េៗហ្នឹង ម្នាក់ៗស្រស់សង្ហាមិនចាញ់គ្នាទេ។ ចំនែកខ្ញុំវិញក៏មិនអន់ដែរ ខោខ្មៅ អាវពណ៏ផ្កាឈូកខ្ចី ដៃវែង និងស្បែកជើងឃ្វា ទើបតែទិញទៀត មានអីម៉្យាងដែ សមញ្ញញបែបនេះស្រួលខ្លួន ហើយមិនស៊ាំភ្នែក តែក្រលែកមកមើលពួកម៉ាកណប់ខ្ញុំវិញ ម៉ែអើយ មិនហ៊ានដើរជិតទៀតហា បើវាស្ទាវពេកចឹង អត់ហ៊ានដើរជិតទៀតហាខ្ញុំ។ បងសក្តានិងណូរីមើលទៅ សំគ្នាណាស់សង្ហាដូចគ្នា ខោខ្មៅជើវែង អាវដៃវែងពណ៏ស ជាមួយក្រវ៉ាតករពណ៏ទឹកមាស សំគ្នាជាមួយអា ឡុងអាវពណ៏សរ មានឈ្នូត ពណ៏មាសនៅករនិងដៃ ឈុរគូរស្នេហ៏ ហ៊ើយបើពេលនេះខ្ញុំមាន គ្នាស្លៀក ឈុតនិងគេចឹងដែរដឹងមេចទេហ្នឹង បើបងBounn មកដែរដឹងតាល្អហ្មង។ យីគិតអីដល់គេទៀតហើយ វាមិនច្បាស់ទេឈប់គិតៗៗៗ
“ហេយ ឡូងហា តោះចូលតុអោយហើយទៅ ហៅអារីមក អង្គុយជាមួយគ្នា តែម្តងទៅ”
ឡុង: អឹអញដើរទៅហៅ សិនចាំមួយភ្លែត ផុសមួយសិន
“អត់ចោលចរឹកCute សោះហា អោយលឿនឡើង”
តុខ្ញុំអង្គយសុទ្ឋតែក្មេងៗ ម្នាក់ៗCuteម៉្យាងម្នាក់ មានអីស្រួលដក ដង្ហើមដែរ តើ មិនបែបរៀបឬកអីទេ សុទ្ឋតែក្មេងៗចឹងហ។ ការបរិភោកអាហារជជែកគ្នា និងមិនចោលទេអាស្ទាយ Selfish នោះអី ម៉្យាងដែរ តែខ្ញុំមេចមានអារម្មណ៏ថាឯកកោម៉្លេះពេលឃើញណូរី និងបងសក្តាបង្ហាញការយកចិត្តទុកដាក់គ្នាបែបនេះ? យី ខ្ញុំមិនដែលចឹងសោះនៀក ចប់ហើយ ចប់ហើយខ្ញុំ
ទីតៗៗ(LINE) Bounn
ហេឡូ កំពុងញ៉ាំមានទេ
បាទបង ចុះបងធ្វើអី? ញ៉ាំបាយ..កុំញ៉ាំស្រាច្រើនពេក
បាទបង អត់ចេះផង ហាហាហ ក្មេងល្អ
បាទអរគុណ អូខេ កុំនៅយូពេកដល់ផ្ទះប្រាប់
បងផងណា bye bye
បាទបង bye bye
…….
ហេហេហសប្បាយចិត្តតិចដែរហ្នឹងហាពេលបានគេសួរនាំចឹង មានអារម្មណ៏ថាមានន័យគួរសមជីវិតនេះ មិនឯកកោពេកទេហាហាហាហា។
មិនយូប៉ុន្មានពីធីកាត់ផ្លែឈើក៏មកដល់ ភ្ញៀវក្មេងចាស់ប្រុសស្រី ព្រមទាំង ខ្ញុំឡើទៅចូលរួមដូចគ្នា។ សំលេងហ៊ូកញ្រ្ជៀវកងរំពង ទទួលស្វាគមន៏គូរ ភរិយាថ្មី។ មើលទៅគួរអោយច្រណែនដល់ហើយ សម្រាប់ខ្ញុំវិញមិន ប្រាថ្នា ថាមានថ្ងៃនេះដូចពួកគាត់ទេ តែសុំត្រឹមបានរស់នៅជាមនុស្សដែលខ្លួន ស្រលាញ់ក្នុងជីវភាពសមរម្យមួយទៅបានហើយ ដឹងបានអត់ហ្ន?
អួយម៉ាក់ (ភ្ញាក់)
ម៉ាប់: អូរសុំទោសៗៗ ប្អូនប្រុស គឺបងណានៅចាំទេ?
“អូរសួរស្តី នៅចាំតើ បងក្បាលរឹង អូសុំទោសច្រឡំ “
ម៉ាប់: ហាហាហាហ មិនអីទេ មិននឹកថាពួកយើងជួបគ្នាទៀតសោះនៀក បងខំតាមមើលក្រែងច្រឡំ អត់ហ៊ានហៅ ទាល់មើលយូទៅហ្នឹងហើយ ទើបដាច់ចិត្តហៅ
“តាមលួចមើលខ្ញុំទៀត យីត្រូវពិន័យហើយ បាយមួយពេលហើយ មើលទៅ”(អូក្រឡាលេង)
ម៉ាប់: ហាហាហាហា ក៏បានស្វាគមន៏ជានិច្ច អូ អោយបងសុំលេខទូរស័ព្ទ ឬក៏facebook បានទេ?
“បានតើ តែយកធ្វើអី?”
ម៉ាប់: ចុះបើអត់មានហៅញ៉ាំបាយមេចកើតទៅ?
“ខ្ញុំយាយលេងទេ តែខ្ញុំអាចអោយបងបានណា“
ម៉ាប់: អូអរគុណ តែបងសុំជំពាក់សិនណា ព្រោះថ្ងៃខានស្អែបកត្រូវទៅ កាណាដា ជាមួយបងស្រី ទៅលេងអ្នកផ្ទះ ២ខែបានមកវិញ ស្តាយដែរ ទើបស្គាល់ ត្រូវបែកដល់ទៅ២ខែ
“អូមិនអីទេ សំណាងល្អណា ជូនពរបងធ្វើដំនើរសុវត្ថិភាពណា”
ម៉ាប់: បាទអរគុណ អូសុំទោសបងលើកទូរស័ព្ទមួយភ្លែតណា
“បាទមិនអីទេ…”(យីអាបងម៉ាប់នេះ ឃ្យូតម៉េះ ឃ្យូតជាងថ្ងៃមុន ស្រស់ សង្ហា ហើយមានទៀត ចេះមកជួបគ្នាចឹងកើត មុខស្អាត ដល់ហើយ បើស្គមជាងនេះ មិនដឹងឡូយម៉េចទេនៀក។ មាននិស័្សយតើ រាប់អានគ្នាក៏បាន អោយ តែចេញ មកមានរបៀប មានរបបចឹង រាប់អានគ្នាបាន។ ហ៊ើយកុំខ្វល់ពេក មិនប៉ុន្មាន ទេស្អែក ខានស្អែក ហ្នឹងទៅបាត់ហើយ ខ្វល់ពីបង Bounn ខ្ញុំវិញ ហាហាហា ហា តែខ្វល់ដើម្បីអី? មិនត្រូវជាអ្វីនិងគ្នាផង តែខ្ញុំដូចជានឹក គាត់ យ៉ាប់ ហើយ យ៉ាប់មែនទែនហើយខ្ញុំ នឹកមនុស្សមិនដែលជួបគ្នាផង)
…..
មួយអាទិត្យរំលងផុតទៀតហើយ នេះជាអាទិត្យទី៣ហើយដែរខ្ញុំ និងមនុស្សប្រុសម្នាក់ដែលមិនដែលមានទំនាក់ទំនងគ្នា មិនដែលសូម្បីតែគិត តែបែរជាមកស្អិតល្មួតបែបនេះសោះ។ ស្ទើរតែគ្រប់ពេលពួកយើងតែង Online ជានិច្ច ឆាត សួរសុខទុក Take care គ្នាគ្រប់ពេល ទាំងអស់នេះជាស្នេហា មែនទេ? មែន? មិនមែន? ខ្ញុំមិនដឹងទេ តែខ្ញុំដូចជា ស្រលាញ់គេហើយ ភាពជា សុភាពបុរសរបស់គាត់បានធ្វើអោយក្មេងប្រុសម្នាក់ដែលមិនដែលចុះចាញ់និងស្នេហា បែជាមកបាក់ចិត្តស្រលាញ់គេដោយមិនដឹងខ្លួនចឹងសោះ ធ្លាក់ក្នុងកន្ថោស្នេហគេមែនទែនហើយខ្ញុំ….
……………..
នេះជាអាទិត្យទី៤ហើយ ជាអាទិត្យដែលខ្ញុំចាំយូណាស់ហើយ ឥលូ វាបានមកដល់ហើយ Yo ho hoohohoh សប្បាយចិត្តណាស់.. រសៀលនេះ មេឃនៅតែភ្លឺល្អម្លេះ? ម៉ោង៥ជាងហើយមេឃនៅបើកថ្ងៃទៀតហា ហ៊ើយខ្ញុំអើយខ្ញុំភ័យអរភ័យអរ មេចទេ ត្រជាក់ចុងដៃចុងជើងអស់ហើយ មកពីម៉ាស៊ីនត្រជាក់នៃហ៊ាង កាហ្វេនេះត្រជាក់ពេក ឬក៏មកពីខ្ញុំភ័យពេកទេ ដឹងនៀក មិនកើតទេទៅ បន្ទប់ទឹកម្តងទៀតសិន ភ័យមេះៗ? ទប់ចិត្ត ទប់ចិត្ត មិន អីទេ គ្រាន់តែជួបគ្នាតើ ស្គាល់គ្នា៤អាទិត្យហើយមិនអីទេ។
ទីង ទីងៗ (សំលេងទូរស័ព្ទ)
អា អាឡូ បង
Bounn: បាទអូន បងមកដល់ហើយ តែបងរកអត់ឃើញ អូនអង្គុយតុណា?
“បាទ? បាទ គឺឥលូវនៅក្នុងបន្ទប់ទឹក បងរកកន្លែងអង្គុយសិនទៅ ចាំខ្ញុំចេញទៅ ខ្ញុំជាអ្នករកបងវិញ”
Bounn: អូ បាទៗ កុំអៀនបងណា ហាហហាហ
ហេហេហេ បាទ
(ម្រាមដៃដ៏ សរក្បុស ដាក់លើស្មើរខ្ញុំ ធ្វើខ្ញុំភ្ញាក់ស្ទើរស្លាប់ អ្វីដែលបឹកស្មានមិនដល់នោះគឺម្នាក់នោះគឺជាគាត់។កំលោះសង្ហារញញឹមស្រស់មកកាន់ខ្ញុំជាមួយទឹកមុខដ៏ស្រស់និងរូចរាងសង្ហារបស់គាត់ ខ្ញុំ មើលគាត់ឡើងភាំងតែម្តង ខ្ញុំ១ម ៧៧ ហើយនៅទាបជាងគាត់ បបូមាត់ស្តើង ច្រមុះស្រូច កែវភ្នែកដែលពោពេញទៅដោយពន្លឺ ស្នាមញញឹមដ៏ទាក់ទាញ សក់ប៉ះៗបូករួមជាមួយអាកប្បកិរិយាជាសុភាពបុរសរបស់គាត់ អោយខ្ញុំ លង់កាន់តែជ្រៅ អូភ្លេចប្រាប់ ខ្ញុំពេញចិត្តនិងការស្លៀកពាក់បែបនេះ ខោខូវប៊យ ជាមួយអាវយឺតពណ៏សាច់ និងស្បែកជើងឃ្លុបរបសគាត់ ព្រះអើយ សង្ហាណាស់ ធ្លាប់តែឃើញរូបថតជាឯកសណ្ឋានការងារតែនេះ បើមិនប្រាប់ទេខ្ញុំគិតថាគាត់អាយុទើបតែ២៣ឆ្នាំ តែតាមពិតហាហាហគាត់ ២៩ឆ្នាំហើយ ហាហាហា សង្ហាម៉េះទេណប់ចិត្ត។
Bounn: អូសុំទោស បងធ្វើអោយអូនភ្ញាក់ហើយ តោះខាងនេះ បងកុម្មង់ Ice Chocolate អោយអូនរួចហើយ (អូម៉ាក់អើយ Sweet ណាស់ដឹងថាខ្ញុំ ចូលចិត្តវាទៀត ចេះយកចិត្តណាស់)
បាទ បងអរគុណ ណា (គាត់ញញឺមតបខ្ញុំ ពួកយើងដើរសំដៅទៅកាន់តុ និយាយតាមត្រង់ពេលឆាត ឬក៏យាយគ្នាតាមLINE ខ្ញុំពូកែសំដីណាស់ តែដល់ពេលជួបគ្នាចឹង ទៅអៀនហា អត់ដឹងយាយអីសោះ។ គាតត់ចេះតែមើលមុខ ហើយសើច មើលមុខហើយសើច យ៉ាបហ្មង )
Bounn: មេច ស្ងាត់ អូនអៀនបងមែន?
“អត់ អត់ទេ”
Bounn: បងដឺងថាអៀន កុំកុហក់ ចេញពីហ្នឹងទៅមើលគុនជាមួយគ្នាបានទេ?
“បាទ? តែបងមើលពេលនេះយប់ពេកហើយ ខ្ញុំតត្រូវចូលផ្ទះមុនម៉ោង៩ ណាបង”
Bounn: អូបាទមិនអីទេ ចាំថ្ងៃក្រោយក៏បានដែរ ចឹងតិចទៀត យើងទៅញ៉ាំបាយល្ងាជាមួយគ្នា បានទេ?
“បាទ បានតើ កំពុងតែឃ្លានស្រាប់ផង អូ ច្រឡំៗៗ មានន័យថា គឺ គឺៗៗៗ”
Bounn: ហាហាហហា ចឹងទៅញ៉ាំឥលូវតែម្តងទៅ ក៏បាន
(ចប់ហើយខ្ញុំ លក់មុខណាស់ ភ្លេចខ្លួនចេញចរិកហ្សិនមកបាត់។ អាហា ពេលយប់ដ៏មានន័យ ដែលខ្ញំមិនដែលបានជួប ញ៉ាំបានជាមួយប្រុសសង្ហានៅ ភោជនីដ្ឋានមួយ ក្នុងទីក្រុងភ្នំពេញ។ ថ្វីបើញ៉ាំម្ហូបប៊ូស តែពិតជាឆ្ងាញ់ បរិយាកាសក៏ល្អ គាត់ដួសអោយខ្ញុំរហូតចេះតែមើលមុខខ្ញុំ យ៉ាប់ហ្មង អត់ដឹងថាអៀនអីទេ )
Bounn: មេចដែរឆ្ងាញ់ទេ ញ៉ាំកើតអត់ ម្ហូបបូស?
“អូបាទ បានតើ អត់អីទេ”
Bounn: ចង់ញ៉ាំអីទៀតទេ?
“អត់ផង ឆ្អែតហើយ” (សួ១ម៉ាត់ ឆ្លើយមួយម៉ាត់)
Bounn: តោះចឹង ជិះឡានដើរលេងបន្តិចសិនចាំបងជូនទៅផ្ទះ អូយាយចឹង អ្នកណាជូនអូនមក
“បាទមិត្តភក្តិជូនមក ចុះបងប្រាប់ថាមិនបែចយកម៉ូតូមក មកទេនោះអី”
Bounn: បាទៗៗ ក្មេងល្អស្តាប់បង្គាប់ ហាហហាហា តោះចឹងអូន
ក្នុងរថយន្តលុច្យស៊ីស 330 ពណ៏ខ្មៅមួយគ្រឿងដែលឈប់ នឹងថ្កល់ នៅលើទឹកដីកោះពេជ្យ ក្មេងប្រុសម្នាក់ដែធ្លាប់តែចេចចាចៗ ស្រាប់តែបាត់ ម៉ាតឈឹងតែម្តងអត់មានអីយាយ ក្រៅពីញញឹមតិចៗ។ ប្រុសសង្ហាអង្គុយជិត គិតតែមើលមុខខ្ញុំហើយសើច មើលមុខខ្ញុំហើយសើច យ៉ាបហ្មង។
Bounn: វ៉ាដា ? ៗ
“បាទ ?”
Bounn: ហាហាហាហ អូនអៀនម្លេះ នេះយើងមិនដែលមិនស្គាល់គ្នាឯណា គេចមុខបងរហូត មិនពេញចិត្តនិងបងមែនទេ ពេលដែលឃើញបងនៅ ក្រៅបែបនេះ មិនសង្ហាដូចក្នុងរូចថតមែនទេ?
“ហាអត់ទេ អត់ទេមានណា កុំចេះតែថា”
Bounn: ហាហាហហាបងយាយលេងទេ ភ័យមេះ
(យីស៊ីអារម្មណ៏ឯងណាស់អ្វី? ប្រុសសង្ហាចាប់កាន់ដៃរបស់ខ្ញុំ ផ្តល់នៅកំម្តៅ ភាពកក់ក្តៅ ជាមួយស្នាមញញឹ កែវភ្នែកដ៏ពោពេញទៅដោយពន្លឺ បានបាញ់ចំបេះដូងរបស់ខ្ញុំ។ វីរហើយខ្ញុំ កក់ស្លាប់បាត់ឥលូវហើយ ភ័យណាស់ ភ័យណាស់ ធ្វើមេចទៅ ?)
Bounn: ពួកយើងស្រលាញ់គ្នាបានអត់? អូនអាចធ្វើជាមនុស្ស សំខាន់តែម្នាក់របស់បងបានទេ វ៉ាដា?
(ខ្ញុំមិនដឹងថាមកពីអំណាច់នៅក្តីស្រលាញ់ របស់គាត់ ឬក៏មកពីអាកាសធាតុឬ មកពីម៉ាស៊ីនត្រជាក់ឡានទេ សភាពពេលនេះ ខ្ញុំត្រជាក់ចុងដៃចុងជើងញ័រ អស់លីងហើយ មិនមែនមិនធ្លាប់លឺប្រយោគនេះ តែពេលនេះវាហាក់ដូចជា ពិសេសយ់ាងមេចទេ គ្រាន់តែលឺភ្លាម ខ្ញុំចង់ស្ទុះហក់ទៅអោបប្រុស សង្ហា តែម្តង)
Bounn: អូខេ បងដឹងថាវាលឿនពេក អូនមិនឆ្លើយក៏បានដែរ (គាត់និយាយហាក់ដូចជាអស់សង្ឃឹមណាស់ចឹង )
“អូនព្រម អូនព្រម” (ចម្លើយដែលឆ្លើយចេញពីបេះដូងដ៏ពិតប្រាកដច្បាស់ លាស់ ឆ្លើយទាំងគ្មានការស្តាយក្រោយ)
Bounn: ហា? (គាត់បែរមករកខ្ញុំទាំងកំរោល ស្នាមញញឹម និងកែវភ្នែក សំលឹងមកខ្ញុំ ដៃទាំងគូររបស់គាត់បានចាប់អោបខ្ញុំយ៉ាងណែន) បង ដឹងបងដឹងថាអូន និងមិនដាច់ចិត្តទុកអោយកម្លោះម្នាក់នេះខកចិត្តទេ
អរគុណ អរគុណអូនសម្លាញ់ បងសន្យា សន្យាថានិង មិនធ្វើអោយអូន ខកចិត្តនោះទេ និងធ្វើជាសង្សាស្មោះជាងគេ ផ្តល់នៅភាពកក់ក្តៅ ក្តីស្រលាញ់ពិតប្រាកដដល់អូន បងស្រលាញ់អូនវ៉ាដា បងស្រលាញ់អូន
“បាទ បាទអូនលឺហើយ អូនក៏ស្រលាញ់បងដូចគ្នា សូមអោយគ្រប់ម៉ាត់របស់បងជាការពិត”
(មិនថាខ្ញុំ មិនថាគេនៅពេលដែលលឺពាក្យនេះពីមនុស្សដែលខ្លួនឯង ស្រលាញ់ ថាទៅមើលមានអារម្ភបែបណាទៅ? ជិវិតនេះមិនឯកកោពេកទេ មនុស្សប្រុសម្នាក់ដែលខ្ញុំមិនធ្លាប់ សូម្បីតែគិត បែរជាចូលមកជីវិតខ្ញុំដោយ ចៃដន្យទៅវិញ តើនេះជានិស្ស័យ ឬយ៉ាងណា នេះជាព្រហ្មលិខិតមែនទេ? សុំអរគុណទេវតា អរគុនលោកតា ដែលអោយខ្ញុំជួបមនុស្សប្រុសល្អបែបនេះ សុំអោយគ្រប់យ៉ាងកាន់តែល្អទៅលោក។ យប់នោះខ្ញុំនិងបងBounn នៅជាមួយគ្នាពេញមួយយប់ជាមួយគ្នា វាជាយប់ទីមួយរបស់ខ្ញុំ ក្នុងឆាកជីវិតនេះ អ្វីៗគ្រប់យ៉ាងរបស់ខ្ញុំបានប្រគល់ជួនទៅកាន់មនុស្សប្រុស ម្នាក់ដែលខ្ញុំស្រលាញ់ជាងអ្វីៗទាងអស់ ខ្ញុំដឹងថាវាពិតជាលឿនពេកណាស់ តែបើសិនជាអ្នកស្ថិតក្នុងស្ថាការណ៏នោះ ប្រាកដជាធ្វើបែបនេះដូចគ្នា។ សូមអោយសុភមង្គលនេះនៅស្ថិតស្ថែរ រហូតទៅលោកអើយ សូមអោយ មនុស្សប្រុសម្នាក់នេះនិងមិនដូចប្រុសដ័ទៃដែលខ្ញុំធ្លាប់បានស្គាល់សូមអោយខ្ញុំក្លាយជា មនុស្សម្នាក់ តែម្នាក់ស្ថិតក្នុងបេះដូងរបស់គាត់រៀងរហូតទៅ។)
….
អរគុណណា អរគុណចំពោះការចំណាយពេលរបស់អ្នកទាំងអស់គ្នាបើមានយោបល់អីជួយប្រាប់ផង ហើយបើសិនមានរឿងអីវចង់អោយAdmin ជួយសរសេរប្រាប់មក Admin Feel free។ ជួបគ្នានៅភាគបន្ទាប់ណា ចាំមើលមើរស្នេហានេះមានអយុកាលប៉ុន្នានថ្ងៃ? ខែ? ឆ្នាំ? តើBounnពិតជាមនុស្សប្រុសពិតប្រាកដដែលអាចអោយ វ៉ាដាពឹងពាក់បានមែនទេ? ជួបគ្នានៅភាគទី៣ណា…..អរគុណដល់មិត្តអ្នកអានដែលបាន ជួយផ្ញើរនៅរូភាពឃ្យូតៗ ទាំងអស់នេះ មកកាន់Admin បើអាចទៅរួចសុំជួយផ្ញើរបន្តរទៀតមកណា អរគុណអល់ណប់
ណារ័ត្ន ឃូល
សួរស្តីមិត្តអ្នកអាន សូមស្វាគមន៏មកកានភាគថ្នី (រឿងនិទានស្នេហ៏ ភាគទី ៣)
កាលពីភាគមុនយើងបានដឹងហើយថា វ៉ាដា និងBounn ក្លាយជាគូរស្នេហ៏និងគ្នា ដោយព្រមព្រៀងចិត្តនិងចិត្ត វាជាស្នេហាដែលផ្តើមចេញពីមិត្តភាព ជាអ្វីដែលវ៉ាដា ចង់បាន តែពេលនេះពួកគេសំតាមបំណងហើយ តោះចូលអានទៅអានភាគថ្មីមើរ ថាតើនៅភាគបន្តរនេះ ស្នេហាពួកគេនិងនៅតែផ្អែមល្ហែមឬ ក៏យ៉ាងណា?
រឿងនិទានស្នេហ៏ ភាគទី ៣
កន្លងទៅបាន១ខែ ហើយពួកខ្ញុំនៅតែមានភាពផ្អែមល្ហែដ៏ដែលក្តី ស្រលាញ់ការយកចិត្តទុកដាក់នៅតែមាន តែគ្រាន់ថា ការណាត់ជួបនៅតែ ដ៏ដែល មិនសូវបានជួបគ្នាទេ ដោយសារគាត់រវល់ យាយតាមត្រង់មកទល់ ពេលនេះគាត់មិនទាន់ប្រាប់ថាគាត់ធ្វើអីទេ ស្នេហាអឺយស្នេហា អ្នកពិត ជាមានឥទ្ឋិពលណា អាចអោយមនុស្ស កើតទុក្ខ អស់សង្ឃឹម សើច សប្បាយ រីករាយ គ្រប់រស់ជាតិតែម្តង ខ្ញុំសុំចុះចាញ់ហើយ នៅអំណាច នៅក្តី ស្រលាញ់ នេះហើយ។ ប៉ុន្តែទោះជាសព្វថ្ងៃខ្ញុំកំពុងមានក្តីសុខ យ៉ាងណា តែខ្ញុំ ហាក់ ព្រួយចិត្តដល់ ហើយ ហេតុខ្ញុំបែជាទៅគិតដល់ បុរសម្នាក់ផ្សេងទៀត ដែលគ្រាន់ តែធ្លាប់ជួប គ្នាតែ២លើកតែប៉ុននោះទៅវិញ? ម៉ាប់គាត់តែឆាតមកខ្ញុំជានិច្ច មិនថា ព្រឹកថ្ងៃល្ងាចទេ យកចិត្តថ្លើមណាស់ ពេលខ្លះខ្ញុំក៏តប ពេលខ្លះ ក៏មិន តប ទៅ គាត់តែងព្យាយាមចង់និយាយជាមួយ ខ្ញុំ គាត់ព្យាយាម យកចិត្តខ្ញុំ រាល់ទង្វើគាត់ អាច អោយខ្ញុំដឹងថាគាត់កំពុងគិតអ្វី តែសុំទោស ក្រៅពីមិត្តភក្តិ ខ្ញុំមិនអាចទៅរួចទេ មនុស្សតែម្នាក់ដែលខ្ញុំស្រលាញ់គឺបងBounn ពិបាក់ម្លេះណ? ស្នេហា អើយស្នេហា…..
…………….
ពេលវេលាចេះតែដើរទៅមុខរហូត គ្រប់យ៉ាងនិងមិនស្ថិតស្ថេ ការផ្លាស់ ប្តូរ ការប្រែប្រូលវាជារឿងធម្មតា របស់ធម្មជាតិ សូម្បីតែចិត្តមនុស្ស ក៏ដូចគ្នា។ ក្តីស្រលាញ់របស់ខ្ញុំជាមួយបងBounn មានរយះ៣ខែហើយ តែគ្រប់យ៉ាងហាក់មិនមានអ្វីប្រសើរជាងមុនសោះ មានតែកាន់តែ សោះកក្រោះទៅៗ ខ្ញុំមិនយល់សោះ។ ងាកមកមើលបងម៉ាប់វិញ តាមពិតខ្ញុំអានិតគាត់ដែរ គាត់តែងឆាត ជជែកជាមួយ យកចិត្តទុកដាក់ និងព្យាយាមសុំជួបជានិច្ច បន្ទាប់ពីគាត់ត្រឡប់មកពីកាណាដាវិញ និយាយតាមត្រង់ខ្ញុំគ្មានចិត្ត គ្មានអារម្មណ៏ទាល់តែសោះ។
ឡុង: ហេយ ឯងគិតអីហ្នឹងហា? ដែតដូងមេះ?
ណូរី : អឺមែនហើយ គ្នាឃើញអែងហាក់មិនសប្បាយចិត្តសោះ ភ្លឹកៗចឹង ចុះមេចហើយ ហា បងBounn ឯងដល់ណាហើយ ?
“គ្មានស្អីទេ គ្នាមិនកើតអីទេ អរគុណហើយណា”
ឡុង: មិនអីទេយើងជាមិត្តភក្តិនិងគ្នាតើ អូយាយចឹង បងម៉ាប់ឯងនោះ?
ណូរី :ត្រូវហើយបងម៉ាប់នោះម៉េចហើយ ?
“ គ្មានស្អីទេ ល្ងាចគាត់ណាត់ជួបគ្នា ចង់ជួប “
ណូរី: យីល្អតើ ចិត្តល្អតិចទៅ បើជាមិត្តភក្តិ គ្រាន់តែជួបគ្នា ក៏មិនអីដែរ
“តែគ្នាមិនចង់អោយវែងឆ្ងាយ ដឹងអត់ បើយើងគ្មានចិត្តនោះ កុំធ្វើអោយគេ ឈឺ ដោយសារយើង”
ណូរី : វ៉ាដា កុំគិតចឹង ទង្វើដែលឯងធ្វើ បានធ្វើអោយគាត់ឈឺបាត់ទៅហើយ យល់ល្អប្រឈមមុខទៅ កុំគេចវេសអី ឯងសាកគិតមើរ សព្វថ្ងៃឯង រងចាំម្នាក់ឯងបែបនេះ ចាំសារ ចាំជួប តើឯងមានអារម្ភយ៉ាងណាដែរ?
ចុះបងម៉ាបវិញគាត់បែបណាដែរ? ល្ងាចនេះទៅជួបគាត់ ទៅ បើជាការរាប់អានមែន វាមិនអីទេ បើកចិត្តអោយទូលាយតិចមើរ
ឡុង: អើមែនហើយ អានេះអ្វី ស៊ាំណាស់ តោះកុំគិតច្រើន អ្នកណាពូកែ អ្នកណា ស្រលាញ់យើងខ្លាំង អ្នកណាផ្តល់ភាពកក់ក្តៅជាងយកអ្នកនឹងទៅ គិតច្រើនមេះហា? ហេវណាស់ហ្វើយទៅរកអីញ៉ាំតោះ
“អឺៗៗ ពូកែណាស់អ្ហែង”
ណូរី : ហាហាហហា តោះៗៗៗ កុំស្មុកពេកពួកម៉ាក់ ដឹងនៅ?
“ហាហាហាហាហាហ នៅជិតពួកអ្ហែង ឡប់ៗៗៗ ចឹង បានធុរខ្លះដែរ”
ឡុង: យីអានេះថាអញពូកឡប់ ទៀត
ណូរី : វាយាយត្រូវហើយ ឡប់តែអ្ហែងទេ អញអត់ទេវើយ
“ហាហាហហាហា”
…………
អាហារពេលល្ងាចមួយពេកដ៏ប្លែកបំផុតដែលខ្ញុំមិនដែលបានជួប នេះជាលើកទីមួយហើយ ដែលខ្ញុំមានអារម្ភបែបនេះ គ្រាន់តែញ៉ាំបាយមួយ ពេលជាមួយមិត្តភក្តិធម្មតាម្នាក់តែខ្ញុំហាក់តឹងតែងម្លេះ មានអារម្ភថា មិន ស្រណុកចិត្តទាល់តែសោះ អ៊ឺមអ៊ៀន យាយតាមត្រង់ លេបបាយ អត់ចូលទេនៀក បើគាត់ចេះតែមើលមុខខ្ញុំរហូតតែម្តង។
ម៉ាប់: កុំអៀនពេកមើរ ក្រែងយើងមិនមែនមិនធ្លាប់ជួបគ្នាឯណា នេះញ៉ាំទៅ ញ៉ាំអោយច្រើនទៅ
“បាទ បាទបង មិនអោយអៀនមេចបងចេះតែមើលមុខ ហើយសើចរហូត មុខខ្ញុំ ប្រលាក់អីមែនទេ?”
ម៉ាប់: បាទ ប្រលាក់ ធ្យូង នៅច្រមុះ
“ហា មែនហ៊? យូហើយបងមិនប្រាប់ ខ្ញុំទៅបន្ទប់ទឹកសិន”
ម៉ាប់: ហាហាហាហ ក្មេងល្ងង់ មានធ្យូងមកពីណា
“យី បងនេះ កុហកខ្ញុំ ផង”
ម៉ាប់: បងលលេងតើ ឃើញអូន មិនសូវនិយាយនោះអី
“ចាំមើលទៅ បងនិងធុញខ្ញុំជាមិនខានទេ ព្រោះតែការនិយាយច្រើនរបស់ខ្ញុំ”
ម៉ាប់: ចាំតែមើលទេ នេះ ញ៉ាំទៅ ចេញពីនេះទៅមើលគុនជាមួយគ្នាបានទេ?
“តែបងយប់ហើយចូលថ្មើរ នេះប្រាកដជាចេញមកវិញយប់ពេកហើយ ទៅជិទូកបានទេ ខ្ញុំចង់ជិះទូក”
ម៉ាប់: អូបាទៗ ជិះទូកក៏បានដែរ បងអត់ដែរជិះផង
“បាទ ចឹងញ៉ាំអោយលឿនទៅ ប្រញាប់ទៅកុំអោយយោយប់ពេក”
…………………..
ក្រោយពីបរិភោគអាហារពេលល្ងាចដ៏មានឧជារសរួចមក ពួកយើងក៏បន្តរទៅជិះទូកជាមួយគ្នា។មុនដំបូងមិនសូវហ៊ានយាយច្រើនទេ តែដល់ពេលយូៗទៅ ភាពស្និទស្នាល់ អារម្មណ៏កក់ក្តៅ ក៏កើតមានតែខ្ញុំច្បាស់នេះមិនមែនជាស្នេហាទេគ្រាន់តែដឹងថាខ្ញុំមានអារម្មណ៏ល្អពេលនេះនៅជាមួយគាត់បែបនេះ។
យប់នេះនៅកន្លងជិះទូក មិនសូវមានមនុស្សច្រើនទេ ប្រហែលមកពី យប់ពេកទេដឹង តែបែប នេះក៏ល្អដែរ ព្រោះវាងាយ ស្រួលសម្រាប់ យើងញ៉ែគ្នា ហាហាហហា។ ប្រុសម៉ាប់ឃ្យូតរបស់ខ្ញុំពេលញ៉ាំបាយមេញ អត់អីទេ តែដល់ពេលឡើងដល់ទូក ដូចជាស្លែកស្លាំងណាស់ គាត់ប្រឹង ធ្វើរឹងប៉ឺង តែមើលទៅគាត់ដូចជាខ្លាចៗមេចទៅ ឃើញគាត់ចឹងខ្ញុំចង់តែសើចទេ។
ហាហាហាហា
ម៉ាប់ : ហាអូនសើចអី ?
“គឺសើចបង បងខ្លាចមែនទេ?”
ម៉ាប់ : (ប្រុសល្អ របស់ខ្ញុំប្រឹងដំឡើងឬក) ខ្លាចអី បងមិនខ្លាចទេ
“តែបងដូចជាស្លរកម្លេះ?”
ម៉ាប់ : អូមកពីបងត្រូវខ្យល់ ហ្នឹណា មិនអីទេៗ អូនឃើញទេ បងមិនអីទេ
“ចឹង បងចាំនឹងហើយ ខ្ញុំចុះទៅក្រោមម៉ាភ្លេតសិន បងចាំនិងសិនហើយ”
ម៉ាប់ :ហា បងទៅដែរ បងទៅដែរ
“ខ្ញុំទៅបន្ទប់ទឹក តើ”
ម៉ាប់ : អត់ទេបងទៅដែរ
“បានបាន តោះបង (គាត់ដើរតាមក្រោយខ្ញុំជាមួយអាការះ ញ័រៗ មើលទៅគាត់ដូចជាស្លេកទៅស្លេកទៅហើយ ) បង បង(ស្រែក ) បងមេចហ្នឹងហា អង្គុយសិនមក”
ម៉ាប់ : បង បងមិនអីទេ (សំលេងខ្សោយៗ ខ្ញុំគ្រាគាត់ ដាក់នៅកៅអី នៅជាន់ខាងក្រោម អត់មានអ្នកណាជួយទេ ដោយសារមានតែអ្នកបើកតែម្នាក់ ឯម្នាក់ទៀតគេនៅខាងលើ ដូច្នេះមានតែខ្ញុំ គាត់និង អ្នកបើកតែប៉ុននោះ)
“តែបងដូចស្លេកណាស់ បងមិនអីទេមែនទេ បងពុលរលក់ ឬបងខ្លាច”
ម៉ាប់ : មិនអីទេ ៗ តែបងឈឺក្បាលតិច សុំទោសរំខានហើយ សុំទោស
“ហាមិនទេ បើបងជិះទូអត់បានផង បងមកធ្វើអី ?“
(តាមពិតគាត់ពុលរលកសោះ ព្រោះតែចង់យកចិត្តខ្ញុំ គាត់ធ្វើតាមខ្ញុំ ស្រប់តាមខ្ញុំ យីប្រុសល្ងង់នេះយ៉ាប់មែន មានដឹងអត់ថាធ្វើចឹងរឺតតែអោយខ្ញុំពិបាកចិត្ត ទៀតណា ចប់ហើយខ្ញុំ ចប់ហើយខ្ញុំ ធ្វើបាបគេទៀតហើយ មិនកើតទេ ឧកាស់ល្អគួតែប្រាប់ការពិតដល់គាត់ជៀសវៀងកុំអោយមានរឿងវែងឆ្ងាយ។ តែពេលនេះកុំទាន់គិតមើលគាត់សិន ធ្វើមេចទេនែក ទូកទើបតែចេញ ទៀត ទាល់តែត្រូវចាំជិត១ម៉ោងទៀតបានដល់កន្លែងវិញ។ គាត់គេងផ្អែកនីងស្មាខ្ញុំ ថ្វីបើរាងធ្ងន់បន្តិចតែ មើលទៅគាត់ដូចជាគូរអោយណិតណាស់ មើលគាត់យូៗទៅ គួរអោយក្នាញ ថ្ពាល់ក្រហមព្រឿងៗ ភ្នែកតូចៗ បបូរមាត់ក្រហម និងរោមមុខតិចនៅលើថ្ពាល់ សង្ហាដល់ហើយ។ បងម៉ាប់អើយ បងម៉ាប់ បងធ្វើអោយខ្ញុំវង្វេងហើយ ណា )
ទីងទីងៗៗ (ទូរស័ព្ទ)
អាឡូបង
Bounn: បាទ អូននៅឯណា ឥលូវ អាចជួបគ្នាទេ?
“បាទ ៗបង នៅលើទូក ចាំបន្តិចទៀតបានព្រោះលូវទូកមិនទាន់ដល់ជ្រាំងផង ហ្នឹង”
Bounn: បាទ អូខេចឹងបងចាំណា
“បាទបង(យីពេលណា មិនជួបមកជួបពេលនេះ ធ្វើមេចទៅ បើមិនជួបទេ មិនដឹងថ្ងៃណាទេ បើគាត់រវល់បែនេះ រហូតហ្នឹង កុំទាន់គិត គិតពីបងម៉ាប់សិនបាន បាន )”
ប្រុសម៉ាប់ឃ្យូត របស់ខ្ញុំ រាងបានធូរតិច មើលទៅកាត់នៅតែសឺៗនៅ ឡើយ បែបនេះបើកឡានមេចកើតទៅៗ បើខ្ញុំទុកគាត់ចោលក៏មិនកើតដែរ គិតមេចចេះ?
ម៉ាប់: អូនរងាមែនទេ សុំទោសរំខានហើយ
“ទេ ទេ មិនអីទេ បងយ៉ាងមេចហើយ មកពីខ្ញុំ ហៅបងមកជិះទូក”
ម៉ាប់: ទេ បងមិនអីទេ នេះយកអាវនេះទៅ ប្រយ័ត្នផ្តាសាយណា
“មិនអីទេ បងទុកចុះ ខ្ញុំមិនអីទេ (យី អត់ខ្លាចស្លាប់ទេអី គិតពីខ្ញុំម្លេះ)”
មិនយូរប៉ុន្មានទូកក៏មកដល់ជ្រាំងវិញ អ្នកដំនើរទូទៅ ទាំងគេទាំងខ្ញុំ ប្រញាប់ដូចគ្នា ខ្ញុំអើយខ្ញុំ គិតមេចទុកគាត់ចោល ឬក៏យកគាត់ទៅជាមួយ យីធ្វើ មេចទៅ នៀក? សំលេងស៊ីភ្លេឡានពី របងផ្លូវចូល ធ្វើអោយខ្ញុំភ្ញាក់ តែម្តង បុរសសង្ហាដែលអង្គុយក្នុងឡាននោះគឺប្រុសណប់ចិត្តរបស់ខ្ញុំ បង Bounnហាក់មិនពេញចិត្តសោះពេលដែលឃើញខ្ញុំបណ្តើរគ្នាបែបនេះ ឃើញ គាត់ដូច្នេះខ្ញុំហាក់បារម្ភណាស់ តាមមើលគាត់ពិតជាយល់ច្រឡំហើយ។ អូ លោក អឺយម្តេចក៏ចៃដន្យម្លេះណ? បងBounn ដើរចុះពីឡានសំដៅ មករកយើង ទឹកមុខមិនសប្បាយចិត្តភ្នែកទាំងគូរមើលមកបងម៉ាប់ ទឹកមុខដែលខ្ញុំមិនដែល បានឃើញ ពិតជាគួរអោយខ្លាច គាត់ប្រច័ណ្ទ? ចឹងក៏ល្អដែរ ហាហាហា
“បងម៉ាប់នេះ បងBounn គាត់ជាសង្សាខ្ញុំ…. បងBounn នេះបងម៉ាប់គាត់ជាមិត្តភក្តិខ្ញុំណាបង (ខ្ញុំណែរនាំអ្នកទាំងពីរ អោយស្គាល់គ្នា តែបង Bounn នៅតែមុខមាំដដែល ប៉ុន្តែរ បងម៉ាប់វិញ គាត់ គាត់ ពេលលឺថាបងBounnជាសង្សាខ្ញុំ គាត់… )”
ម៉ាប់: បាទ សួរស្តី អូវ៉ាដាឧស្សាហ៏និយាយពីលោកប្រាប់ខ្ញុំណាស់ អ្នទាំងពីរ សំគ្នា ណាស់ កុំយល់ច្រឡំអីណា ខ្ញុំជាបងប្រុសល្អរបស់វ៉ាដាទេ (លឺបែបនេះ ខ្ញុំមានអារម្ភខ្លោចចិត្តតែម្តង គាត់ពិតជាល្ងង់ពេកហើយ ប្រុសល្អ សុខចិត្តនិយាយកុហក ដើម្បីខ្ញុំ គាត់ គាត់ …..សុំទោសបងម៉ាប់ សុំទោស)
Bounn: បាទសួរស្តី មិនអីទេ ខ្ញុំយល់តើ រីករាយដែលបានស្គាល់ មើលទៅលោក ដូចជាស្លេកម្លេះ?
“អូគឺគាត់ពុលរលកណាបង បងម៉ាប់ បងបើកឡានកើតទេ ?”
Bounn: យល់ល្អទុកឡាននៅទីហើយ ចាំពួកខ្ញុំជួនទៅផ្ទះ
ម៉ាប់: អូមិនអីទេ អរគុណអូន អរគុណ Bounn ខ្ញុំមិនអីទេ អាចបើកឡានបាន។ អូខេ ចឹងថ្ងៃក្រោយជួបគ្នាទៀត ចាំញ៉ាំបាយជុំគ្នា មិនរំខានទេណា អ្នកទាំងពីរប្រហែលត្រូវការពេលផ្ទាល់ខ្លួនហើយ ខ្ញុំលាសិនហើយណា
Bounn: អូបាទពួកខ្ញុំចង់ទៅរកអីផឹក និងជជែកគ្នាលេង មិនអី លោកគួរតែទៅដែរទៅ (គាត់ហាក់សម្រួលឥរិយាបថ មើលទៅបងBounn គាត់មានអារម្មល្អជាងមុន ចរិកគួរសមរបស់បងម៉ាប់ ធ្វើអោយបងBounn អាចទទួលយក បាន ឃើញបែបនេះធូរចិត្តតិច ស្មានថាឈ្លោះ គ្នាពេញហ្នឹងហើយ)
ម៉ាប់: មិនអីទេ ចាំពេលក្រោយទៅ ខ្ញុំចង់ទៅសំរាក ព្រោះរាងឈឺក្បាលតិច ម៉្យាង ក្មេងម្នាក់នេះចង់នៅជិតលោកតែពីរនាក់ជាង(គាត់ញញឹមកកាន់ខ្ញុំ ស្នាមញញឹម បង្កប់ដោយទឹកភាពខកចិត្ត )
“បងឯងកុំចេសតែថាមើរ”
ម៉ាប់: ហេហេហហេ បងយាយលេងទេ អូខេបងលាហើយ លាហើយBounnជួបគ្នាឧកាសក្រោយណា
(ស្នាមញញឹម និងដំនើរដើរចេញទៅដ៏ស្វាហាប់ របស់គាត់ គ្រាន់តែជា ការលាក់បាំងតែប៉ុណ្ណោះ ខ្ញុំដឹងថាគាត់ គាត់ពិតជាឈឺណាស់ សុំទោស ខ្ញុំមិនមានបំណងលាក់បងទេ តែ វាជាការចៃដន្យប៉ុន្នោះ សុំទោសបងម៉ាប់ សុំទោស)
……………………………..
ហ៊ើយពេលវេលារំលង់ផុតបាត់ទៀតហើយ មួយភ្លេត សោះរំលងផុត ៦ខែទៀតហើយ មាន័យថាស្នេហាខ្ញុំមានអាយុ៦ខែហើយ តែវាហាក់មិន ទៅមុខទាល់តែសោះ បងBounnនៅតែជាមនុស្សរវល់ដ៏ដែល មិនសូវមាន ពេលជួបគ្នា មិនសូវខល យ៉ាងច្រើន ២ ទៅ៣ថ្ងៃនិយាយគ្នា ៤ទៅ៥នា ទីអស់បាត់ ជួបគ្នា១ម្តង ម្លេតៗ ជួនកាលក៏អត់ទៀត កុំតែបានពួកម៉ាក់ ឡប់ៗរបស់ខ្ញុំ កំដរកុំអីឆ្គួតបាត់ មួយទៀតមួយរយះពិត ជាអរគុនណាស់ ដល់បងម៉ាប់ឃ្យូតរបស់ខ្ញុំ ខ្ញុំមិននឹកស្មានថាខ្ញុំមានបងប្រុសល្អបែបនេះសោះ យើងនិយាយគ្នារួចហើយពីទំនាក់ទំនងនេះ គាត់ជាបងប្រុសល្អជាងគេរបស់ ខ្ញុំ គាត់តែងកំដរខ្ញុំ បង្កើតភាពរីករាយដល់ខ្ញុំ កក់ក្តៅណាស់ នៅជិតគាត់ មិនដែលស្គាល់ភាពមិនសប្បាយចិត្តសោះ ពួកយើងរីករាយជានិច្ច មើលគុណ ញ៉ាំអី ហាត់ប្រាណ អូច្រើណាស់ មួយទៀតគាត់ជាគ្រូ គណនេយ្យដ៏ពូ កែ កុំតែបានគាត់ កុំអីខ្ញុំនៅតែធ្លាក់ទៀត ហាហាហាហា។ ពួកម៉ាក់ខ្ញុំ អាពីរនាក់នោះក៏ស្គាល់គាត់ដែរ ចំនែកបងសក្កដា សង្សាណូរី ក៏មាន ទំនាក់ទំនងល្អ មាន័យថាក្រុមនេះកាន់តែធំជាងមុនពួកយើងធ្លាប់ បានដើរ លេងជាក្រុម និងចូលរួមកម្មវិធីជាមួយគ្នាបាន១ម្តង ២ដងដែរ ភាពស្និទស្នាលកាន់តែមាន តែពេលខ្លះខ្ញុំឃើញបងម៉ាប់ហាក់មិនសូវរីករាយ ទេ រាល់ពេលដែលខ្ញុំនិងបង Bounn ស្និទស្នាលគ្នា សុំទោសបងម៉ាប់ សុំទោស……
បន្ទប់ពីប្រឡងហើយ ក្រុមពួកខ្ញុំមានគម្រោងទៅលេងសមុទ្រ ទាំងអស់ គ្នា ដល់ថ្ងៃនោះមិនដឹងសប្បាយមេចទេ ណ?
……………………
ជំនោសសមុទ្រនាពេលរាត្រី ពាក់អាវក្រាសយ៉ាងណាក៏ចង់រឹងថ្គាមដែរខ្ញុំ បើមកចំពេលខែរងាបែបនេះនោះ មើលទៅសក្កដា និងបងណូរីគេផ្អែម ល្ហែមដល់ហើយ ស្នេហាគេរឹងមាំជាងខ្ញុំ មានអារម្មណ៏ថាគួអោយ អោយ ច្រណែនដល់ហើយ ក្រលែកទៅឡុង វិញ មិនចោលចរឹកទៅដល់ណា ស្គាល់គេដល់ហ្នឹង មកមិនទាន់បានមួយយប់ផង ស្គាល់ម្ចាស់ហាងកម្លោះ សង្ហាបាត់ហើយ គ្រាន់បើរបស់វា ឃើញវាមានគ្នាចឹងក៏ល្អដែរ គ្នានៅម្នាកឯងយូហើយ។ ងាកមកមើលខ្ញុំវិញកំសត់ដល់ហើយ មានស្នេហាដូចអត់ បងBounn ទាល់តែយប់បានមកដល់ គាត់មកតាមក្រោយ រវល់ នោះរវល់ហើយ ស្រលាញ់ប៉ះសង្សាមហារវល់ ធ្វើមេចទេមានតែទ្រាំ ទោះជាងយ៉ាងណា ក៏មានបងម៉ាប់ឃ្យូតនៅជិតដែរ អោយតែនៅជិត គាត់ មានអារម្មណ៏ថាខ្លួនឯងដូចព្រះនាង ហាហាហាហ ច្រឡំ ព្រះអង្គម្ចាស់ចឹង គាត់ចេះកម្លែង ចេះយកចិត្ត សង្ហា ឆ្លាត តែខ្ញុំគ្មានសំណាង បានគាត់ ទេ ត្រឹមជាប្អូនប្រុសរបស់គាត់ក៏បានដែរ ធ្វើមេចបើបេះដូងខ្ញុំបា នប្រគល់ជួនបុរសដំបូងក្នុងឆាកជីវិតបាត់ទៅហើយ។
ម៉ោងជិត៧ហើយទើបបងBounn មកដល់សំល្មមនិងញ៉ាំបាយល្ងាចជុំគ្នា នៅនិងឆ្នេសមុទ្រតែម្តង ពេលវេលាល្អ ជួបជុំមិត្តភក្តិឡប់ៗ និងនៅជិតមនុស្ស ដែលខ្លួនស្រលាញ់បែនេះ ថាមើរបើសិនជាអ្នកវិញ មានអារម្មណ៏បែបណា ដែរ? ម្នាក់ៗញញឹម និងសើចបិទមាត់មិនជិតនោះទេ អ្នកសប្បាយជាងគេ គឺអាឡុង តែម្តង គេបានថៅកែក្មេងកំដរ ហាហាហហ ឡូយរបស់វា បើណូរី និងបងសក្តាមិនបែយាយទេ រីឯងខ្ញុំជាមួយម្ចាស់ចិត្តវិញ ហេហេហេ កាន់ដៃគ្នាមិនលែងទេ បរិកាសរីករាយ និង សុមង្គលនេះ ខ្ញំហាកមិនចង់ អោយឃ្លាតសោះ ហ៊ើយពេលនេះ យប់នេះ កន្លែងនេះ ពួកយើងកំពុងតែ រីករាយទាំងអស់គ្នា ចុះថ្ងៃស្អែកយ៉ាងមេចទៅណ? យ៉ាងណាៗ ខ្ញុំសូមអោយគ្រប់យ៉ាងកាន់តែប្រសើរឡើងទៅលោកតាអើយ លោកតា។
“អូរវល់តែសប្បាយភ្លេចខ្លួន បាត់បងម៉ាប់ទៅណាហើយចេះ ?”
Bounn: ម៉ាប់ទៅបន្ទប់ទឹក តែដូចជាទៅមួយសន្ទុះហើយ ដូចអត់ទាន់មកវិញ
“បាទបង ចឹងខ្ញុំទៅមើលគាត់តិចមើរបង តិចគាត់ ពុលរលក់សមុទ្យសន្លប់ បាត់ទៀត គាត់អត់យកទូរស័ព្ទទៅផង”
Bounn: ហាហាហ ចេះតែថាហ្មង អូខេប្រយ័ត្នផងកុំយូពេកណា
“បាទ បាទ លោកប្រធាន”
….
បើទោះជាមេឃងងឹត មនុស្សច្រើនក្តី ក៏ខ្ញុំអាចមើលស្គាល់ នៅចំណាំបាននៅខ្នងដូចបន្ទះក្តារដែលខ្ញុំធ្លាប់ផ្អែកលើ ចំណាំបាន នៅមាឌ និងស្មាដ៏ធំដែលខ្ញុំធ្លាប់កើយ មនុស្សប្រុសម្នាក់ដែឈរនៅនិងមាត់ឆ្នេរ អោបដៃ ងើយមើលទៅមេឃម្នាក់នោះគឺបងម៉ាប់ឃ្យូតរបស់ខ្ញុំ។ ខ្ញុំឈរមើលគាត់ ពីក្រោយខ្នង មួយសន្ទុះ ដូចឆ្កួតចឹង ខ្ញុំមើលគេហើយញញឹមម្នាក់ឯង ចុះបើរចូលទៅ វាមេច? យ៉ាបមែនទៅលួចមើលគេចឹងទៅ។ កំពុងងតែស្លុង ស្រាប់តែគាត់បែរមុខមក ហាហាហាហ ខ្មាស់គេណាស់ខ្ញុំ គាត់ញញឺមមកកាន់ ខ្ញុំ ប្រហែលជាឆ្ងល់ហើយថាខ្ញុំមកពីអង្កាល? បងម៉ាប់ឃ្យូតរបស់ខ្ញុំ ផ្តល់សញ្ញាដោយ លាដៃរបស់គាត់មកកាន់ខ្ញុំ ចង់បញ្ចាក់ថា ចង់អោយខ្ញុំមក ឈរនៅនិងឆ្នេ ឈរមើលផ្កាយជាមួយគាត់ ។ ក្មេងប្រុសរឡិក ឡក់ដូចខ្ញុំ រត់វឹងដោយមិនគិតពីអីទេ គ្រាន់តែដឹងថាពេលទទួលបានស្នាំញញឹមរបស់គាត់ និងភាពកក់ក្តៅ គឺខ្ញុំមានសុភមង្គលណាស់ទៅហើយ។
“អួយៗៗ“
ម៉ាប់: អូ មេចហើយ ៗៗ អូន មើរនងមើលតិចមើរ (គាត់ភ័យណាស់ ស្លន់ស្លោរត់មកកាន់ខ្ញុំទាំងត្រហែបត្រហប)
“អួយចុកណាស់បង ខាងឆ្វេងៗ បង”
ម៉ាប់: អូគឺឆ្អឺងត្រីតើ យីធំណាស់អូន បងដកអោយ ទ្រាំណា
“បាទ បាទបង (ខ្ញុំកាន់ដែគាត់ ជាប់ ខ្ញុំមិនបានចាប់អារម្ភថាមុតអីទេ តែភ្នែករបស់ខ្ញុំ សម្លឹងមើលទៅការយកចិត្តទុកដាក់ ការបារម្ភ របស់គាត់វិញ ភ្លេចគិតថាឈឺ បាត់ហើយ )
អួយម៉ាក់ “
ម៉ាប់: ហាហាហាហឈឺណាស់មែនទេ? អស់អីហើយ ចាំបងទៅរកថ្នាំលាប់អោយ
“ទេៗៗ បងកុំទៅ យប់ហើយ ទៅក្នលែងយើងវិញសិនទៅ ក្រែងគ្នាយើងមាន”
ម៉ាប់: អូខេ តោះអូន តែអូនដើរមេចកើត បើមុតចំបាតជើងចឹង ហើយធំទៀត
“ចុកតិចៗដែរតែអង្គុយនិងសិនហើយ ចាំតិចទៀតចាំទៅ ភ្លាមដើរអត់ទាន់រួចទេ បងហាមើលមេឃមើរ ងងិតឈឹង”
ម៉ាប់: ហាហាហាហហ ស៊ីអារម្មណណាយើងហ្នឹង
(គាត់សើចខ្លាំង អង្អែលក្បាលខ្ញុំ កាយវិការ ស្នាមញញឹម គ្រប់ពេលដែលយើងនៅតែពីរនាក់គឺ ពិតជា មានន័យណាស់ ) អូនហា ?
“បាទបង?”
ម៉ាប់: មើលទៅមេឃ មានផ្កាយរាប់ពាន់ តែគួរអោយស្តាយ ព្រះច័ន្ទមានតែមួយ (គាត់ដង្ហើមធំ កែវភ្នែកសំលឹងមើលទៅមេឃ មើលទៅគាត់ ដូចជាខកចិត្តណាស់)
“ហាហាហាបងល្ងង់មែន នេះជាធម្មជាតិណា មិនអាចមានពី បីបានទេ ប្រុសល្ងង់”
ម៉ាប់: ហាហ៊ានថាអោយបងផងហេ? ចាំមើលណា
“អួយៗៗ រសើបណា ហាហាហាហ ឈប់លេងហើយ រសើបណាស់ ហាហាហ”
ម៉ាប់: រៀងនៅៗៗ (ពួកយើងប្រលែងជាមួយគ្នាដូចក្មេងនៅលើខ្សាចដោយមិនខ្វល់ពីខ្សែភ្នែកអ្នក ដ៏ទៃ) ទីងៗៗៗ
“ឈប់ៗៗ ទូរសព្ទ័ អាឡូបង បាទៗៗ អូនទៅហើយ បាទៗ តោះបង យើងទៅវិញ ពួកគាត់កំពុងចាំយើង (ស្នាមញញឺំរបស់បងម៉ាប់ ស្រាប់តែបាត់ទៅវិញភ្លាមៗ បន្ទាប់ពី ទទួលទូរស័ព្ទបង Bounn )”
ម៉ាប់: អូខេ តោះអូន ឡើងលើស្មាបងមក បងអ៊ៀវ
“ទេៗ មិនអីទេ អូនអាចដើរបាន”
ម៉ាប់: ថាមិនអីទេ ដើរយ៉ាងម៉េចកុំប្រកែក មោះ
(គាត់ញញឹម ស្រប់ពេលដែលគាត់បោះដៃមកទទួលខ្ញុំ នេះជាលើកទីមួយហើយដែលខ្ញុំនិងគាត់មានភាពស្និទស្នាលបែបនេះ ខ្នងដែលធំ ជាមួយស្មាដ៏ទន់ល្មើយរបស់គាត់ បានផ្តល់នៅភាពកក់ក្តៅ មានអារម្មណ៏ថាមិនចង់អោយពេលវេលានេះកន្លងទៅសោះ ចង់នៅគេងបែបនេះ ចង់មាន ភាពកក់ក្តៅបែបនេះរហូត តទៅ)
ម៉ាប់: ហាអូនយំមែនទេ ? ហេតុអីយំ? ឈឺជើងមែនទេ
ទេៗៗ មិនមែនទេ អូនមិនអីទេ ខ្យល់សមុទ្យ បកមក រៀងផ្សាភ្នែក
ម៉ាប់: បងដឹង បងយល់ វ៉ាដា មិនថាអូននៅជាមួយអ្នកណា មិនថាអូនជ្រើសយកអ្នកណា មិនថាមានអ្វីកើតឡើង តែអូនត្រូវ ចាំថានៅមានបងប្រុសម្នាក់នេះ នៅក្បែរអូនគ្រប់ពេល បងប្រុសម្នាក់ នេះ និងបោះបង់អូនចោលទេ បងចង់អោយអូនមានតែស្នាមញញឹម និងសុភមង្គល រហូត អូនសប្បាយចិត្តបងក៏សប្បាយចិត្តដូចគ្នា…..
(អូព្រះអើយ ហេតុអីទៅ បានជាបែបនេះ សុំទោស សុំទោស បងម៉ាប់ អូន បងប្រាកដជាឈឺចិត្តណាស់ហើយមែនទេ? គាត់អ៊ៀវខ្ញុំទៅ ដោយដំនើរ យឺតៗ ពួកយើងម្នាក់ៗស្ងាត់ជ្រៀប មិនមានពាក្យអ្វីឆ្លើយឆ្លង អីមួយម៉ាត់ លឺតែ សំលេង ទឹករលក បោកជាមួយជ្រាំង តែប៉ុននោះ។
អគុណចំពោះការចំណាយពេលរបស់មិត្តអ្នកអាន ស្នេហានេះ រាង ញេញៃតិចហើយ អាចយាយថាសាវា? រើសច្រើន? ចែកមិនដាច់? ខ្ញុំមិនដឹងដែរ តែចាំមើលនៅភាគបន្ទាប់មើរ មានអីកើតឡើងបន្តទៀត ចំពោះស្នេហា ដ៏ស្មុគស្មាញនេះ? ជួបគ្នានៅភាគទី៤ណា បាយបាយ
ណារ័ត្ន ឃូល
ណារ័ត្ន ឃូល
Hello Hello Admin កំពុងយឺតមកវិញហើយ ពាក្យដែរចង់យាយដំបូងគេ ចង់ប្រាប់ថា នឹកខ្លាំងហា ហើយបន្ទាប់ចង់ប្រាប់ថា សុំទោសណាយឺតអាហូត....ភាគមុនយើងបានដឹងហើយថា ពួកគេមានដំនើរកំសាន្តជុំគ្នានៅឯសមទ្រជាមួួយគ្នា ម្នាក់ៗសុទ្ឋតែរីករាយនិងពេលវាលានេះ តែពួកយើងបានដឹងហើយថាពីទំនាក់ទំនងរវាងម៉ាប់និង វ៉ាដា ថាតើនៅភាគនេះនិងមានអ្វីកើតឡើងបន្តរទៀត? អូមុនបន្តរ ចង់រំលឹកតិចថាវ៉ាដាមានរបួសជើង ចង់ដឹងអត់ថា អ្នកណាាដែលចូលខ្លួនមកធ្វើជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់វ៉ាដា ទៅហ្ន? តោះទៅអានជាមួយគ្នាណា.....
រឿងនិទានស្នេហ៏ ភាគទី ៤
គ្រាន់តែទៅដល់ភ្លៀម បង Bounn គាត់រត់មកទទួលខ្ញុំរួចគ្រា ខ្ញុំយកមកដាក់ កៅអី ម្នាក់ៗនាំគ្នាសូរ ថាមានរឿអី រកខ្ញុំឆ្លើយអត់ទាន់សោះ។ បងBounn យកក្រដាស់ សើមមកជួតដីចេញពីជើងខ្ញុំ ទង្វើគាត់ ការយកចិត្តគាត់ទុកដាក់គាត់ចំពោះខ្ញុំ ខ្ញុំពិតជាពេញចិត្តណាស់ តែគ្រាន់ថា មានអារម្មណ៏ថាដូចជាមិន ដូចបងម៉ាប់ សោះ )
Bounn: អូនមិនប្រយ័ត្នសោះ ព្រឹកស្អែកចាំទៅពេទ្យលាង សម្លាប់មេរោគចេញ មើលទៅមុតជ្រៅដល់ហើយ រយះធំទៀត បានតែវៃមែន (គាត់រអ៊ូបណ្តើរ ជួតសម្អាតបណ្តើរ យីបារម្ភឬយ៉ាងណា? បងម៉ាប់បាត់ទៅណាទៀតហើយ យ៉ាបណាស់ ទៅណាមកណាមិនប្រាប់សោះ)
ម៉ាប់: នេះBounn ថ្នាំក្រហម ដើម្បីលាងមុខរបួស ហើយនេះប៉ង់ ចំនែកនេះថ្នាំ ញ៉ាំទៅកុំអោយ ឈឺយប់ឡើងព្រោះ ទើបតែញ៉ាំគ្រឿង សមុទ្យ ផង
Bounn: អូបាទអរគុណម៉ាប់ អូខេដាក់ជើងមកបងលាងអោយ (ទីង ទីង ទូរស្ទព័កាត់រោទ៏) អូអូនបងលើកទូរសព្ទ័សិន ម៉ាប ជួយខ្ញុំបន្តិចណា
(ព្រះអើយ ហេតុអីគាត់ធ្វើបែបនេះ? ខ្ញុំមិនយល់សោះ ម្នាក់នោះសំខាន់ជាង ខ្ញុំទៀត មែនទេ?)
ម៉ាប់: អូបាទមិនអីទេ វ៉ាដាជួយកាន់បងតិចមកអូន
“បាទៗ បង(ប្រុសកំសត់របស់ខ្ញុំ លាងរបួសអោយខ្ញុំដោយយកចិត្តទុកដាក់ គាត់ពិតជាជំនាញណាស់ ថ្មមៗ មួយៗ ដៃស្រាល គាត់ធ្វើដោយយកចិត្ត ទុកដាក់ និប្រយ័ត្នប្រយែង បំផុត )”
ម៉ាប់: អូនឈឺទេ ?
“ឈឺណាស់ ឈឺមែនទែន”
ម៉ាប់: ខំថ្មមហើយ សុំទោស ចុះហេតុអីមិនប្រាប់បង?
“អូនទ្រាំ អូឈឺណាស់ ឈឺមែនទែន”
ម៉ាប់: ហាហាហកុហកបងផង ក្មេងជើងល្អ
“ជើងល្អអី លូវឈឺបាត់ហើយ អួយៗ(ស្រែក) ឈឺមែនទែនណាបង ថ្មមដូច មេញ ឈប់លេងហើយៗ” (ពួកយើងសើចព្រមគ្នា ព្រលែងគ្នា នៅក្នុង ចំនោម ក្រុម ណូរី បងសក្កដា និងឡុង ប្រាកដជាមិនឆ្ងល់ទេ ព្រោះពួកគេដឹង អស់ ហើយ តែអ្នកដែលខ្ញុំចង់អោយខ្វល់វិញ គេកំពុងនិយាយទូរស័ព្ទ ធ្វើព្រងើយ មិនបាន គិតថាខ្ញុំកំពុងតែកើតអី ថ្ងៃណាមួយព្រោះតែភាពព្រងើយកន្តើយនេះ គាត់និងបាត់បង់ខ្ញុំជាមិនខាន។ ពួកយើងមួយក្រុមចុះសំរុងគ្នាណាស់ ពិតជាសប្បាយមែនឬ នៅយប់នោះពួកយើងនៅលេង នៅនឹងឆ្នេរដល់ យប់ជ្រៃតែម្តង បងម៉ាប់តែងនៅជិតជាខ្ញុំ ចំនែក បងBounn វិញគាត់ ដូចជាមិនសូវខ្វល់ខ្វាយអីណាស់ណាទេ ហ៊ើយ ខ្ញុំអើយខ្ញុំ….បើក្រឡែក ទៅមើលអាឡុងវិញ ទើបតែស្គាល់គ្នាមិនទាន់ បាន២៤ម៉ោងផង ស្អិតដូច តាំងម៉ែតែម្តង តែយ៉ាងណាៗ ជូនពរវាអោយសុខបែបនេះរហូត ទៅចុះ។ អ្វីដែលធ្វើអោយខ្ញុំច្រណែននោះ គឺ មួយគូរដែលកំពុងបង្ហោះគោមទៅវិញ មើលទៅស្នេហាគេពិតជាផ្អែមល្ហែមណាស់ ស្គាល់យូហើយមិនដែល លឺគេថ្អូញ ថ្អែថាអន់ចិត្តនិងគ្នាអីទេ។ បងសក្កដា មិនត្រឹមតែសង្ហា មាន ហើយ ឆ្លាតទេ គឺមានបេះដូងដែលស្រស់ស្អាតមួយទៀត ណូរីសំណាង ដែលមានមនុស្សល្អបែបនេះ នៅកំដរ ជីវិតនេះពិតជាមានន័យណាស់ )
………..
វាយោបកនាំក្លិនសមុទ្រដ៏បរិសុទ្ឋ ឆ្នេខ្សាច់ដ៏សរក្បុសស្រស់ ក្រោមពន្លឺព្រះច័ន្ទ គូរស្នេហ៏វ័យក្មេងមួយគួរ កំពង់តែអន្លង់អន្លោច សារសងគ្នា ក្បែរឆ្នេ ដោយមិនខ្វល់ពីក្រសែភ្នែកអ្នកដ៏ទៃកំពុងច្រណែណ និងសុភម្គលនេះ
សក្កដា : អូនហា មេញអូនផ្សងចង់បានអី ពេលបង្ហោះគោមមេញហា ប្រព័ន្ឋសម្លាញ់?
ណូរី : យីអត់ប្រាប់ទេ ចុះបងវិញ?
សក្កដា :ខូចមេះ អត់ប្រាប់បងផង លូវហ៊ានមកសួរបងវិញទៀត ខូចមេះ
ណូរី : ហា គ្រាន់តែចង់ដឹងតើ បើបងមិនប្រាប់ក៏បានដែរ (ខ្ញុំធ្វើចរិកង់ង)
សក្កដា :អូមានណា តែអូនសាកទាយទៅមើល បងជឿថាអូនត្រូវ
ណូរី : អូន គិតមើលសិន គឺគឺ បងចង់អោយអូនរស់នៅក្បែបងរហូតមែនទេ?
សក្កដា :ហាហហាហាហ ខុសហើយ ត្រូវពិន័យ ថើបមួយសិន
ណូរី : ខុស? ចឹងអីវិញទៅចុះ ប្រាប់សិនមកបានអោយថើប
សក្កដា : មិនមែនចង់នៅក្បែរអូនរហូតទេ គឺចង់រស់នៅជាមួយអូនអស់ មួយជីវិត លុះដង្ហើមបងលែងដើរ បងផ្សងថាសូមអោយបង បងទៅមុន អូន ពីព្រោះបងនិងមិនអាចគ្មានអូនទេសូម្បីតែមួយវិនាទី (ប្រុសល្អរបស់ខ្ញុំចាប់ក្បាលខ្ញុះមកអោបនិងដើមទ្រូវដ៏កក់ក្តៅរបស់គាត់ សំលេងនៃចង្វាក់បេះដូង ដែលខ្ញុំស្តាប់មិនដែលជិនណា បង្ហាញប្រាប់ពីភាពបរិសុទ្ឋនៃក្តីស្រលាញ់នេះ)
ណូរី : អូនក៏ដូចគ្នា មិនថាមានរឿងអ្វីកើតឡើង អូននិងមិនលែងដៃ មិនថាមានឧបសគ្គអ្វីទេ អូននិងមិនរាថយ ដ៏រាបណា ក្តីស្រលាញ់របស់បងនៅ
តែមិនប្រែប្រូល អូនស្រលាញ់បង បងសក្កដា
សក្កដា : បាទប្រពន្ឋសំលាញ់ បងស្រលាញ់អូនណាស់(ជំនោសមុទ្រ បកមក នាំ នៅភាពត្រជាក់ លាយឡំជាមួយនិងសន្សើមត្រជាក់ នាពេលរាត្រី តែហាក់ គ្មានអំនាចអ្វីបន្តិមកលើពួកខ្ញុំ បេះដូង និងចិត្តនេះ បានផ្តល់នៅកំដៅ និង អំណាច ពិសេសដ៏ពួកយើង បើទោះជាពេលនេះ មានព្យុះក៏ខ្ញុំមិនខ្លាច ដែរ សូមតែម៉្យាង គឺសូមបាននៅជិតមនុស្សដែលខ្ញុំស្រលាញ់រហូតទៅ)
………………………………
Bounn : តោះអូន បងដូចជាល្វើយណាស់ យើងគិតទៅសម្រាក់មុនហី?
អូបងងងុយហើយ? អូនចង់នៅតិចទៀត បងទៅមុនទៅ តិចទៀតអូន ទៅតាមក្រោយ ជាមួយពួកគេ
Bounn : OK កុំនៅយូពេក។ ម៉ាប់ខ្ញុំទៅមុនហើយ ណា
ម៉ាប់: អូបាទ ជួបគ្នាព្រឹកស្អែក
(គាត់ដើរចេញទៅហាក់មិនខ្វល់សោះ ហេតុអីគាត់ មិនទាមទារអោយខ្ញុំ ទៅជាមួយ? ហេតុអី គាត់……)
ម៉ាប់: ម៊េចហើយ អន់ចិត្តណាស់មែនទេ?
អត់ទេ មានណា អូនោះពូកគេមកវិញហើយ
ណូរី : (គ្រហឹម) ធ្វើអីហ្នឹងហា ច្រណែនណាស់
សក្កដា : អូនថាចឹង មើលវ៉ាដា មុខក្រហមហើយ
ម៉ាប់: ហាហាហ អ្នកដែកគួរអោយច្រណែនោះ គឺ អូនឯងទេណូរី ចេះមក បង្អាប់ ចេះទៀតណ បងសក្កដាបង្រៀនហ្មង ហាហាហ
សក្កដា : អត់ទេម៉ាប់ កូនសិស្សខ្ញុំនេះ ឆ្លាតណាស់ រឿងចឹងៗ ឆ្លាតណាស់
“ហាហាហ បានហើយ បងកុំអួតពេក ខ្ញុំដឹងហើយ ថាHoney បងឯងស្អាត ឆ្លាត”
សក្កដា : បងមានអួតណា បើចឹងមែននេះអូន?
ណូរី : អៀនណាស់ហាហាហ អូ ឡុងនៅណា?
“មិនដឹងទេ ខលរកសិន”
ម៉ាប់: នោះ គេហ កំពុងមានក្តីសុខជាមួយកម្លោះសង្ហាម្ចាស់តូប កុំរំខានអី
ណូរី : យី គ្រាន់បើបោះវា តោះយើងគិតទៅសំរាកវិញហី ស្អែកត្រូវ ទៅកោះផង
“អឺមែនហើយ តោះ”
(បងសក្កដា និងណូរី គេងបន្ទប់ជាមួយគ្នា ចំនែកខ្ញុំនិងបងBounnជាមួយគ្នា រីឯបងម៉ាប់ និងឡុង គេងជាមួយគ្នា តែយប់នេះប្រហែល ម៉ាប់គេង ម្នាក់ឯង ហើយ បើឡុងមានគ្នាហើយហ្នឹង។ និយាយដល់ត្រឹមនេះ ខ្ញុំចាប់ផ្តើមមាន អារម្មណ៏ថា អានិតគាត់ទៀតហើយប់នេះគេងម្នាក់ឯង គ្មានអ្នកកំដរ )
ម៉ាប់: រាត្រីសួស្តីអូន(ប្រុសសង្ហាញញឺមមកកាន់ខ្ញុំ យ៉ាងស្រស់ ជាមួយនឹក្តីកង្វល់ សុំទោស បងម៉ាប់)
“បាទ បងរាត្រីសួរស្តី ស្អែកព្រឹកជួបគ្នា ណា”
ម៉ាប់: បាទអូន គេងលក់សុបិន្តល្អ
(បើសិនជាអ្នកមើលមនុស្សសំខាន់របស់អ្នកកំពុងដើរចូលក្នុងបន្ទប់គេងជាមួយអ្នកផ្សេងតើអ្នកនិងមានអារម្មណ៏យ៉ាងណា? ពិបាកដកដ ង្ហើមណាស់ មែនទេ? សុំទោស សុំទោស សុំទោស)
……
“ហាបងមិនទាន់ងូតទឹកទៀត មកយូហើយហ្នឹង”
Bounn: អូបងរវល់ មិត្តភក្តិខល់មកនិយាយរឿងការងារមិញ តែលូវបហហត់ហើយ ទៅងូតទឹកសិន ថើបមួយមើរណប់ចិត្ត (គាត់ស្ទុះមកអោបថើបខ្ញុំ តែខ្ញុំគ្មាអារម្មណ៏អីតិចទេ មានអារម្មណ៏ថាគាត់ កំពុងកុហកខ្ញុំហើយ)
“អួយបងទៅងូតទឹកសិនទៅ អូនស្អិតខ្លួនណាស់ “
Bounn: អូខេណប់ចិត្ត ចាំបងមួយភ្លេតណា
(ខ្ញុំញញឹមតប)
….
ទីងទីងៗៗ ទូរស័ព្ទរោទ៏
“បង បងហាទូរស័ព្ទ “
(ព្រះអើយ)
Bounn: អោយបង ៗៗ
“គេជាអ្នកណា? គេជាអ្នកណា? ជាសង្សាថ្មីបង? “
Bounn: មិនមែនទេ ជាមិត្តភក្តិធម្មតាទេ
“បងនៅកុហក មួយរយះនេះបងប្លែកណាស់ ទង្វើកាយវិការពាក្យសំដី និងអត្តចរិកបងប្តូរទាំងស្រុង”
Bounn: គ្មានទេ បងនៅដដែរទេ
“ចុះម្នាក់នោះជាអ្នកណា?”
Bounn: ប្រាប់ហើយថា ជាមិត្តភក្តិលឺទេ (ស្រែកគំហក) ហេតុអីអូនស៊ាំញ៉ាំម្លេះ?
ហា បងបង ស្រែកគំហកដាក់ខ្ញុំ ជាមិត្តភក្តិមេចក៏ដាក់ ឈ្មោះអូន សំលាញ់ មេចក៏មានរូបអោបគ្នាហា?
Bounn: បើមិនជឿទេបែកគ្នាទៅ (គាត់ស្រែក ហើយ ដើរចេញទៅឈរនៅបង្អូច ដោយមិនខ្វល់ពីទឹកភ្នែកខ្ញុំដែលកំពុងហូរ ហិហិហិ ហេតុអីបានទៅជាបែបនេះ ស្នេហានេះ ខ្ញុំខិតខំប្រឺងប្រែងណាស់ ហើយ ហេតុអី បានជាទៅជាបែបនេះ ឯណាពាក្យសន្យា ពេលនេះក្លាយជា សន្យាខ្យល់ហើយមែនទេ? បែកគ្នា? គាត់និយាយដូចងាយម្លេះ មិនបង្អន់ខ្ញុំក៏រត់ចេញទៅ ដោយមិនងាកក្រោយ ខ្ញុំមិនដឹងថាត្រូវទៅណា? តែដល់ពេលឈប់គឺខ្ញុំកំពុងនៅមុខបន្ទប់បងម៉ាប់ ទៅវិញ ហេតុអីក៏ខ្ញុំបែបជានឹកឃើញគាត់ទៅវិញ???? ខ្ញុំឈរនៅមុខបន្ទប់ ប្រហែល១០នាទី ក្នុងចិត្តគិតចង់អោយបងBounn មកឃាត់ ចិត្តមួយទៀតចង់ ច្រាណទ្វាចូល តែមិនចង់រំខាន តើខ្ញុំត្រូវធ្វើបែបណា? គិតបែបណាទើបត្រូវ )
……
(សំលេងបើកទ្វា)
ម៉ាប់: ហាក់អូនកើតអីហ្នឹង ហេតុអី ហេតុអី មកឈរយំនៅទីនេះទៅវិញ? ចុះឯណាBounn? (គាត់ចាប់ស្មាខ្ញុំ ហើយគ្រាខ្ញុំដើរចូលបន្ទប់ សំលេង និងកាយវិការយកចិត្ត អារម្មកក់ក្តៅនេះ គឺខ្ញុំធ្លាប់ទទួលបានពីប្រុសក្បត់ ចិត្តម្នាក់នោះ តែពេលនេះមិនមែនជាគាត់ទៅវិញ។ បងម៉ាប់យកថ្មាំ និងប៉ង់មករំជើងអោយខ្ញុំជាថ្មី ព្រោះតែមេញរត់ខ្លាំងពេកឈាម ហើយហើមជាងមុនទៀត អត់ដឹងឈឺទេ តែដល់ពេលគេយកចិត្តចឹងបាន ដឹងថាឈឺ សាច់កម្មណាស់ខ្ញុំ )
“គឺគឺ គាត់ គាត់មានថ្មីហើយ គាត់ផ្លាស់ប្តូរហើយបង ហិហិហិ”
ម៉ាប់: អូខេៗៗ ប្រហែលជារឿងយល់ច្រឡំទេ ស្អែកអស់អីហើយ ចាំនិយាយគ្នាអោយច្បាស់សិនទៅណា តោះបងជូនទៅបន្ទប់វិញ
“អត់ទេ ខ្ញុំមិនទៅ គែមមិនរវល់ផង ខ្ញុំគេងនៅទីនេះដែរ បានទេ?”
ម៉ាប់: អូបានៗៗ នេះញ៉ាំទឹកសិនទៅ
“បាទអរគុណបង អូចុះមេញបងប់ទ្វាបម្រុងនិងទៅណា?”
ម៉ាប់: អូគឺបងគេងអត់លក់ បងចង់ទៅរកអីផឹកតិចហ្នឹងណា តែបែជាឃើញអូនទៅវិញ មេចមិនគោះទ្វា?
“គឺគឺៗៗ”
ម៉ាប់: មិនបែបឆ្លើយទេបងយល់ តោះចូលគេងទៅ
(ខ្ញុំនិងគាត់គេងលើគ្រែតែមួយមនុស្សប្រុសដែលល្ងង់បំផុតដែលខ្ញុំមិនដែល
បានជួបគឺគាត់នេះហើយ ការលះបង់នេះហាក់ធំពេកហើយ ទង្វើល្អរបស់ គាត់ មិនបានធ្វើ អោយខ្ញុំមោទនភាពអីនោះទេ តែផ្ទុយទៅវិញបែរ ជាធ្វើអោយខ្ញុំ ស្អប់ខ្លួនឯង ទៅវិញ ហេតុអីក៏ខ្ញុំធ្វើបាបមនុស្សប្រុសល្អម្នាក់មកកំសត់ បែបនេះ ជាមួយខ្ញុំ ទៅវិញ តើនេះជានិស្ស័យស្នេហ៏ ឬជាកម្មពៀរស្នេហ៏ ខ្ញុំមិនយល់ដែរ គ្រប់ពេលពេលដែខ្ញុំត្រូវការជំនួយ គឺតែងមានវត្តមានគាត់ គ្រប់ពេលដែលខ្ញុំរីករាយគឺគាត់តែនៅក្បែរខ្ញុំជានិច្ច ប៉ុន្តែនិស្ស័យស្នេហ៏បានត្រែមជាមិត្តល្អតែប៉ុននោះបើទៅជាគាត់ល្អយ៉ាងណា ក៏ខ្ញុំគ្មានអារម្មណ៏ក្នុងការបង្កើតស្នេហាជាមួយគាត់… )
ម៉ាប់: នៅមិនទាន់គេងទៀត ក្មេងល្ងង់ស្អែកអស់អីហើយ កុំយំ មិនល្អទេ បិទភ្នែកហើយគេងទៅ កុំខ្លាចអី មិនថាមានអ្វីកើតឡើងទេ បងប្រុសរបស់អូន នៅក្បែឬអូនជានិច្ច អូខេ១ ២ ៣ Good Night
(គាត់ដណ្តប់ភួយអោយខ្ញុំ ផ្តល់កំលាំងចិត្ត លួយងលោមខ្ញុំ មិនអោយខឹងបង Bounn ខ្ញុំរិតតែមិនយល់បើសិនគាត់ស្រលាញ់ខ្ញុំ ហេតុអីគាត់ មិនព្យាយាមចូលមកជិត ហើយឆ្លៀតឧកាសនេះដណ្តើមយក តែផ្ទួទៅវិញ គាត់បែជាព្យាយាមសម្របសម្រូលទៅវិញ ….)
…..
ព្រឹកព្រលឹមថ្ងៃថ្មី ជាថ្ងៃដែលអ្វីៗត្រូវបានផ្លាស់ប្តូរសម្រាប់ជិវិតខ្ញុំ កម្តៅនៃព្រះទន្និក ជះចាំងរស្មីមកបំភ្លឺផែនដី សូមអោយ អំណាចនៃកម្តៅព្រះអាទិត្យដែលកំពុងចាំងជះមកលើខ្លួនប្រានខ្ញុំនេះ ជួយដុតកំលោចនៅភាពឈចាប់ និងការចង់ចាំដ៏ពិបាកបំភ្លេចនេះបានផងចុះ បើសិនជាអាចទៅរួចនោះ….ចង់វិលទៅរកកាលពីមុន វិលទៅរកសររីភាព វិលទៅរកជីវិតដែលគ្មានស្នេហា ជៀសជាងពេលនេះអោយខ្ញុំខូចចិត្ត និងគេតែម្នាក់ទៅវិញ មិនគួរអោយជឿសោះ ជាមនុស្សប្រុសរឹងមាំម្នាក់ បែរជាមកត្រូវសម្រក់ទឹកភ្នែកដោយសារតែប្រុសសាវាម្នាក់ទៅវិញ ហេតុអី ហេតុអី ហេតុអី???? (ស្រែកទៅកាន់សមុទ្រដ៏ធំល្វឹងល្វើយ)
“បងម៉ាប់ ហិហិហិហិ ហេតុអីខ្ញុំពិបាកដង្ហើមម្លេះ?”
ម៉ាប់: កុំព្យាមទប់អី អូនយំចេញមក ក្រែងបានធូរ សម្រូលអារម្មណ៏ អ្វីនឹងបានប្រសើរណា យំមក ស្មារបងនៅទេនេះ ចាំស្វាគមន៏ជានិច្ច
(ស្មាដ៏ធំដែលខ្ញុំធ្លាប់កើយ ធ្លាប់វ៉ៃ តែពេលនេះវាប្រៀបបានទៅនឹង ជំនួយការដ៏ពិសេស សម្រាប់តំម្រេតក្បាល បង្ហូរទឹកភ្នែកទៅវិញ….)
ណូរី: វ៉ាដា បងBounnទៅមុនបាត់ហើយ ឯងមិនទៅតាមតែហី?
(មិត្តល្អរបស់ខ្ញុំ យកដៃដាក់លើស្មារ ហាក់ចង់ជួយរំឡែកនៃការបែកបាក់ ស្នេហានេះដល់រូបខ្ញុំ)
“អរគុណណប់ មិនអីទេ អោយគេទៅចុះ ខ្ញុំគ្មានកំលាំងចិត្តទេ បន្តរ ក៏គ្មានន័យ ដែរ គេចាក់ចេញដោយមិនបានលាអីមួយម៉ាត់បែបនេះ បង្ហាញ់ច្បាស់តែ ខ្ញុំមិនសំខាន់អីបន្តិចនោះទេ”
សក្តដា: នេះអូនញ៉ាំទឹកសិនទៅ តោះយើងគិតទៅលេងកោះហី កុំគិតច្រើនពេក ធ្វើចិត្តអោយសប្បាយៗ ប្រហែលតែល្ងាចនេះ ឬស្អែកគេនិងខល មកសុំទោសអូនជាមិនខាន
ម៉ាប់: មែនហើយ វ៉ាដា តោះទៅលេងកោះ អូចុះឯងណាឡុង
ណូរី :វាទើបតែភ្ញាក់ទេបង កំពុងងូតទឹក ចាំវាម្លែត
“អរគុណ អរគុណ កុំបារម្ភអី ខ្ញុំមិនអីនោះទេ អរគុណអ្នកទាំងអស់គ្នា” (តាមពិតដើមទ្រូងស្ទើរធ្លាយទៅហើយ ស្នេហាដំបូងរបស់ខ្ញុំ បែជាទៅបែបនេះ និយាយតាមត្រង់ ឈឺខ្ឡាំងណាស់ ហួសថ្លែងតែម្តង ពេលនេះមានពួកគេនៅ ក្បែជួយកំដរ ចុះដល់ពេលពួកគេមិននៅតើគិតបែបណាទៅ ខ្ញុំ មេចក៏មកជួបនិងរឿងឈឺក្បាលបែបនេះទៅវិញ)
អរគុណចំពោះការចំនាយពេល និងទឹកចិត្តក្នុងការអានរឿងភាគនេះ ក៏អរគុណដល់មិត្តអ្នកអានដែលមានជួយផ្ញើរូបឃ្យូត ឃ្យូតមកកាន់ខ្ញុំ អរគុណដល់រដ្ឋាផងដែរ។ ជួបគ្នានៅវគ្គក្រោយណា ចងដឹងថាគ្រប់យ៉ាងនិងបន្តរទៅបែបណាទៀត? ស្នេហារវាងវ៉ាដា និងBounn និងត្រូវបញ្ចប់ដោយរបៀបនេះ មែនទេ? រងចាំអានភាគថ្មីជាមួយគ្នាណា...
ណារ័ត្ន ឃូល
សួរស្តីមិត្តអ្នកអាន នេះជាភាគចុងក្រោយនៃរឿង(រឿងនិទានស្នេហ៏)
តោះចូលទៅអានដោយយកចិត្តទុកដាក់ជាមួយគ្នា សង្ឃឹមថាវាអាចមេរៀនជីវិត មួយសម្រាប់អ្នករាល់គ្នាយកទៅពិចារណា….អំណាចនៃក្តីស្រលាញ់ ធំជាងអ្វីៗទាំងអស់….អូខេខ្ញុំមិនមានអ្វីច្រើនត្រូវនិយាយទេនៅវគ្គនេះ តោះចាំអីទៀត ចាបផ្តើមអានជាមួយគ្នា
(រឿងនិទានស្នេហ៏) ភាគបញ្ចប់ ផ្អែកលើរឿងពិត
គេថាពេលវេលាដែលខ្វល់ចិត្ត គឺវែងជាងពេលជាងពេលវេលារីករាយ ខ្ញុំក៏យល់ចឹងដែរ តែចេះសំណាងដែរ ដែលខ្ញុំមានអាសម្លាញ់ពីរនាក់នោះ ហាហាហា បាច់យាយទេ មួយទៀតមានអង្គរក្សពិសេសនៅជិតរហូត អោយតែទំនេរមិនបានទេ ជួបគ្នារហូតតែម្តង ថ្វីបើពេលខ្លះខ្ញុំនៅគិតពីគេ នឹកគេ តែមិនដឹងធ្វើមេចទេ មានតែទ្រាំ រយះពេលជិត២ខែហើយមិនដែល ឃើញខល ហ្វេសបុក ក៏ប្លុកចោលទៀត មានតែតាមដំនើរទេ ខ្ញុំគ្មានឥទ្ឋិពលអី ទៅទាញគាត់មកវិញ ហ៊ើយចិត្តមនុស្ស អើយចិត្តមនុស្ស ពិតជាមិន ទៀងទាត់ មែន ថ្ងៃនេះថាស្រលាញ់ ស្អែកឡើងក៏ចេញដោយមិនលា អីមួយម៉ាត់ ស្នេហ៏គឺ ចឹងហ្ន?….
………………………..
ព្រលឹមថ្ងៃរះ នាព្រឹកថ្ងៃអាទិត្យមនុស្សម្នាច្រើនគួរសម នៅតាមសួនច្បារ និងនៅមុខវាំង មានចាស់មានក្មេង ទាំងគេទាំងខ្ញុំ ប្រឹងងើបតាំងពីម៉ោង៥ ធ្វើខ្លួនមករត់ហាត់ប្រាណ សម្រក់ទម្ងន់ តាមពិតខ្ចិលសឹងស្លាប់ហើយខ្ញុំ តែធ្វើមេចចេះតែទ្រាំទៅ កំដរបងម៉ាប់។ អ្នកដ៏ទៃមើលមកទំនងណាស់ ហាហាហាតែខ្ញុំទើបតែលើកទីមួយទេ ជិតមួយលានឆ្នាំហើយ មិនដែលនឹកឃើញ ក្រោកមកហាត់ប្រាណទាំងព្រឹក ព្រលឹមបែបនេះទេ ខ្ចិលណាស់ តែយាយ តាមពិតទៅវាមានប្រយោជន៏ខ្លាំងហា អូភ្លេចប្រាប់ បងម៉ាប់ខ្ញុំស្រក់ បាន៥គីឡួ រយះពេល២ខែសោះ ឃ្យូតដែលតើ ហាហាហា ដឹងកាលគាត់ ដាច់ចិត្តព្រមសួរថា ខ្ញុំស្រលាញ់គាត់អត់ ខ្ញុំនេះត្រៀមតែឆ្លើយ ទេ តែគេមិនទាន់សួរហាហាហា ខាងស្រីមិនអីទេ ចាំតែខាង ប្រុស តើ ….យីពីរនាក់នោះវារ៉ូមែនតិចមេះអ្វីអត់ខ្លាចចិត្តឯងអីតិច មកទាល់ពេលនេះ ខ្ញុំនៅតែស្ងប់ស្ងែងណូរី និងបងសក្តា ស្នេហាគេ អីក៏ឡូយមេះទេ….
………………………..
ពន្លឺនៃព្រះទិនករកង្ហាញ ខ្លួនម្តងបន្តិចៗ ចាំងមកលើភពផែនដី រស្មី ដ៏មានអំណាចបំភ្លឺផែនដីអោយ អោយស្រស់បំព្រងជាថ្មី ជាមួយក្តី សង្ឃឹមថ្មី គូរស្នេហមួយគូរដែលកំពុងអង្គុយ ប្រកិតនៅនិងសួនច្បារ ក្នុងសំលៀកបំពាក់កីឡា មើលទៅអ្នកទាំងពីរ ហាក់ហត់នឿយ ប៉ុន្តែម្នាក់ៗពោពេញទៅដោយស្នាមញញឹម អត្ថន័យនៃក្តីស្រលាញ់ ភាពផ្អែមល្ហែម ធ្វើអោយអ្នកផងមើលមកច្រណែតែម្តង…
សក្តា: នេះញ៉ាំទឹកសិនទៅ មោះបងជួតញើសអោយ ប្រពន្ឋ
ណូរី : អរគុណបង អេកុំអី នៅតាមផ្លូវ ណាគេមើលមកមិនសំទេ
សក្តា: ហាហេតុអីត្រូវខ្វល់ពីគេ សំខាន់គឺយើងតើ អ្វីដែលពួកកំពុង ធ្វើមិន បាន បង្កភាពឈឺចាប់ដល់អ្នកទេ ហេតុអីអូន គិតពីអារម្មណ៏អ្នកដ៏ទៃជាងបង (ប្រុសសង្ហាក្រោកពីកៅអី មុខធ្លាប់តែញញឹមប្រែជាស្រពោន ព្រោះតែអន់ចិត្ត។ ណូរី កម្លោះសង្ហាក្រោកឈរតាមក្រោយ យកដៃទៅកាន់ប្រអប់ដៃមនុស្សដែលខ្លូនស្រលាញ់ស្មើកែវភ្នែក បើទោះជាសក្តា ខឹងឬអន់ចិត្តយ៉ាងណា ក៏មិនអាចទ្រាំមិនចុះចាញ់ នៅកែវភ្នែក និងស្នាមញញឹមរបស់កម្លោះសង្ហាយើងដែរ)
ណូរី : ទេសំណប់ចិត្តអូនមិនមែនមានន័យបែបនេះទេ ក្តីស្រលាញ់រវាងយើង ទាំងពីរ មិនមែនកំណត់លើទង្វើរ ប៉ុននេះឯណា អូនដឹងពីរជម្រៅក្តី ស្រលាញ់បង ឈប់ខឹងទៅណា ណាណា ឥលូវចេះងក់ងរទៀត រៀនខូចមកពីណា?
សក្តា: ហេហេហេហ បងធ្វើលេងតើ រឿងប៉ិនហ្នឹងខឹងដូចជាមើលងាយ ក្តីស្រលាញ់ដែលបងមានចំពើអូនពេក បើទោះជាមានអ្នកផ្សែងមកប្រាប់ថាអូនមានអ្នកថ្មី អូនក្បត់បង ក៏មិនជឿដែរ ព្រោះបងជឿលើមនុស្សដែបងស្រលាញ់តែម្នាក់ ៣ឆ្នាំនេះល្មមអាច អោយបងដឹងពីប្រពន្ឋបង បងស្រលាញ់ខ្លាំងណាស់ ណូរី បងស្រលាញ់អូន បងស្រលាញ់អូន (ស្រែក)
ណូរី : ហេយៗៗ តិចគេថាយើងឆ្កួតណា ស្រែកលឺៗមេះអូនលឺហើយតើ
សក្តា: ហាហាហបងមិនខ្វល់ សំខាន់ប្រពន្ឋបងបានលឺអត់ យល់ពីចិត្តបងអត់ សប្បាយចិត្តអត់? ហាហាហហាហា
“យីសប្បាយចិត្តមេះ ស្រែកលឺៗ អត់ក្រែងចិត្តខ្ញុំសោះហ្មង”
សក្តា: ហាហាហអូនឯងច្រណែមែន?
“ហេហេហេ ខ្លះៗដែ”
ណូរី : ច្រណែអីនោះប្រុសម៉ាប់អ្ហែងហ? នៅហ្នឹងតើ ដឹងកាលបានគេចាប់ផ្តើម ទាល់តែត្រូវការពួកយើងជួយហើយមើលទៅហាហហាហា
“ណែៗៗ ឈប់យាយគាត់ដើរមកហើយ ខ្មាស់គាត់”
ម៉ាប់: សើចអីសប្បាយចិត្តមេះ ចែកខ្ញុំសើចផង
សក្តា: សួរវ៉ាដា ដឹងហើយ ហាហាហាហាហ
“យី មកសួរអញវិញ អៀនហា អត់ហ៊ានយាយទេ អូឈប់ៗៗ លើកទូរស័ព្ទមួយសិន”
អឡូ អាសំគិស ខ្ចិលណាស់អ្ហែង
ឡុង: អាប៉ាកាច់ ទើបបើកភ្នែក ជេអញទាំងព្រឹកហ្មង
ព្រឹកក្បាលអ្ហែង ម៉ោង៦ ៧ហើយ ហៅមកហាត់ប្រាណអត់មកទេ រវល់ញែគ្នា ជាមួយបងថៅកែហាងអ្ហែងដល់ម៉ោងប៉ុនន្មានយប់មិញ?
ឡុង: ហេហេហ លូវនៅណា?
ពួកអញនៅមុខវាំង ល្ងាចនេះទៅ ផឹកកាហ្វេទេ?
ឡុង: អូអត់បានទៅទេ ព្រោះថ្ងៃនេះបង ភាពថៅកែហាងគ្នាមកភ្នំពេញ មកលេងគ្នា គ្នារវល់ហើយ
អាអាចម៏គោ អឺអឺចឹងក៏ចឹងទៅ ចាំជួបគ្នាថ្ងៃច័ន្ទនៅសាលាទៅចឹង ជួនពរសំណាងល្អណា ថែរខ្លួនផង
ឡុង: ហាហាហា Thank you NOP បានហើយអញដេកវិញហើយ
អឺដេកទៅ អាជ្រូក
……..
បន្ទាប់ពីហាត់ប្រាណបញ្ចេញញើសមួយព្រឹករួចមក ពួកខ្ញុំក៏បែកគ្នាតែម្តងទៅ ព្រោះអីអាឡូងអត់នៅដ៏ដែល អត់ជុំគ្នា គម្រោង ទៅលេងគៀនស្វាយក៏រំសាយ យ៉ាងណាៗ ក៏មិនអីដែរព្រោះអីល្ងាចនេះ ខ្ញុំត្រូវទៅញាំកាហ្វរជាមួយបងម៉ាប់ខ្ញុំ ហើយបន្ទាប់មកគឺទៅមើលគុន ហេហេហ បាត់បង់ស្នេហាក៏មិនឯការពេកដែរ ហាហាហា។
……
ម៉ាប់: អូនហាចូលសាកហ៊ាងនេះម្តងមើរ មនុស្សច្រើនគួរសម សាក់រសជាតិថ្មីម្តង
“បាទបងចឹងក៏បានដែរ”
ម៉ាប់: តោះអូនអង្គុយទីនេះហើយ បងទៅកុហ្មងសិន
បាទបង Thank you J ….(យីការរៀបចំល្អដែរតើ ស្ងប់ស្ងាត់បែប រ៉ូមែនតិច មានអរម្មណ៏ល្អហ អូនេះ គឺគឺ បងBounnតើ ព្រះអឺយហេតុអីក៏ គាប់ជួន គ្នាបែបនេះ? ប្រុសសង្ហារបស់ខ្ញុំពេលនេះកំពុងតែអង្គុយសា សងជាមួយមនុស្សថ្មីម្នាក់ទៀតដែលមិនមែនជាខ្ញុំ ស្នាមញញឹម កាយវិការយកចិត្តទុកដាក់ ម្នាក់នោះមិនមែនជាខ្ញុំ ប្រុសល្អ បង្ហាញកាយវិការកាន់តែស្និតនៅពេលដឹងថាខ្ញុំកំពុងតែសម្លឹងមើលគាត់ ហេតុអី ហេតុអី គាត់អាចធ្វើរឿងនេះទៅរួច? ហេតុអី ក៏ខ្ញុំហាក់ឈឺម្លេះ រវាងពួកយើងមិនត្រូវជាអ្វីនឹងគ្នាផងហ្នឹង ខ្ញុំគិតច្រើនម្លេះ ក្រែងពេលនេះខ្ញុំមានបងម៉ាប់ហើយតើ…..
ម៉ាប់: វ៉ាដានេះអូន Ice Chocolate របស់អូន វ៉ាដា ៗៗ (ខ្ញុំមិនដឹងថាគាត់ហៅខ្ញុំតាំងពីពេលណានោះទេ)
អូៗៗ សុំទោសៗបង ខ្ញុំចង់ទៅបន្ទប់ទឹកបន្តិចសិន សុំទោសៗៗ (ប្រុសល្ងង់របបស់ខ្ញុំ ព្យាយាមសំលឹងមើលមុខខ្ញុំ បើទោះជាខ្ញុំខំគេចយ៉ាងណា ក៏មិនអាចគេចចេញពីក្រសែភ្នែកគាត់បានដែរ)
ម៉ាប់: កុំទៅបន្ទប់ទឹកអី បងនាំអូនទៅកន្លែងមួយ មោះ(បុរសម្នាក់នេះពិត ជាល្ងង់ខ្លាំងណាស់ ខ្ញុំមិដឹងថាគាត់ចង់ធ្វើអីនោះទេ ក៏មិនដឹងថាគាត់់ចង់នាំខ្ញុំទៅណា? បេះដូងខ្ញុំពេលនេះហាក់ ខ្ទេចខ្ទាំអស់ហើយ មិនយល់ហេតុអីក៏ឈឺបែបនេះ? ឈឺជាងថ្ងៃដែលគេ ទុកអោយខ្ញុំនៅម្នាក់ឯងទៅទៀត)
មួយប៉ប្រេចភ្នែកសោះ ពួកខ្ញុំក៏មកដល់ ទាល់តែឡានឈប់តែម្តង ទើបខ្ញុំ ចាប់អារម្មណ៏ថាទីនេះជាកន្លែងណា
បងនាំខ្ញុំមកទីនេះធ្វើអី?
ម៉ាប់: កន្លែងនេះអាចអោយអូនបញ្ចេញកំហឹងបាន អូនមានឃើញអីទេ?
អត់មានអីផងមានតែវាលខ្សាច់ និងស្មៅ ដែលកំពុងរេតាមខ្យល់ហ្នឹង
ម៉ាប់: ចុះអូនស្គាល់ថាទីនេះជាកន្លែងណាទេ?
បាទ ស្គាល់តើ នេះជាទឹកដីបឹងកក់ (ប្រុសល្អញញឹមមកាន់ខ្ញុំ គាត់កាន់ដៃខ្ញុំ ដើរទៅលើវាលខ្សាច់នោះ គាត់យកដៃ ទៅច្បួតស្មៅដែលមានកំពស់ប្រហាក់ប្រហែនិងខ្ញុំ ដែលកំពុងរេរាំតាមខ្យល់ ខ្ញុំមិនយល់ថាគាត់ចង់មានន័យយ៉ាងណា?)
ម៉ានប់: អូនឃើញទេ វាគ្រាន់តែជាស្មៅមួយដើម ដែលដុះគ្មានអ្នកណាថែ ដុះនៅកណ្តាលវាលស្មៅ តែវារឹងមាំអាច តស៊ូរស់ដល់ដំនាក់កាលចុងក្រោយ បើទោះជាគ្មានអ្នកមើលថែរក៏ដោយ (គាត់ងាកមកចាប់ដៃខ្ញុំយកទៅកាន់វា)
ម៉ាប់: អូនមានអារម្មណ៏យ៉ាងណា?
អត់អីផង គ្រាន់តែពេលដែលយើងចាប់វា វាក៏ឈប់រេតាមខ្យល់
ម៉ាប់: មែនហើយ អូន វារេទៅតាមអំណាច ខ្យល់ព្រោះតែមិនអាចទប់លំ នឹងខ្លួនឯងបាន វាគ្មានជម្រើស ទើបវាបណ្តោយតាមខ្យល់បែបនេះ ប៉ុន្តែវ៉ាដា អូនជាមនុស្សអូនមានជំហរ អូនមានសិទ្ឋសម្រេច អូនធ្វើការសម្រេចចិត្ត ដោយខ្លួនឯងបាន បងដឹងថាអូននៅនឹកគេ បងដឹងថាអូននៅត្រូវការគេ តែដោយសារអូន មានបង មានមិត្តភិក្ត តែធាតុពិតអូន មិនទាន់បំភ្លេចគេទេ អូនមិនទាន់ឈប់ស្រលាញ់គេទេ មកទល់ ពេលនេះបងមិននិយាយថាបង ស្រលាញ់ អូនព្រោះតែបងចង់អោយអូនទទួលយកបងដោយពិតប្រាកដ មិនមែនជាអ្នកជំនួស មិនមែនចូលមកដោយសារតែអូនឈ្លោះគ្នានោះទេ។ ក្មេងល្ងង់ស្តាប់បង Bounn គេខុសមួយពេលមិនមែនខុសរហូតឯណា គេមិនមែនមិននឹកអូននោះទេ តែដោយសារគេមានះចង់ឈ្នះ ទើបមិនមករកអូន ម៉្យាងគេប្រច័ន្ឋអូនហើយនឹងបង ផងនោះ ស្តាប់បងធ្វើតាមបេះដូងខ្លួនឯង កុំធ្វើតាមចិត្តរឹងរួងអី សុភម្គលគឺនៅក្នុងដៃអូន ឈប់រឹងរូសទៅ ត្រូចាំអូនមិនមែនជាស្មៅនោះទេ អូនជាមនុស្ស អូនមានជម្រើស ផ្លូវដែលអូនត្រូវដើរនៅវែងឆ្ងាយណាស់ កុំយំក្មេងល្ងង់
(គាត់អោបខ្ញុំជាប់និងទ្រូង ចង្វាក់បេះដូងដែលខ្ញុំធ្លាប់លឺ ពេលនេះសំលេងវាហាក់ប្រែ វាហាក់ដូចជាមានរបូសហើយ សំលេងវាក៏លេង ពិរោះ សុំទោសៗៗៗ អូនសុំទោស ខ្ញុំគ្មានបំណងធ្វើបាបបងបែបនេះនោះទេ សុំទោស បងម៉ាប់ ហិហិហិហិ )
…………………………………………….
បន្ទាប់ពីថ្ងៃនោះមកខ្ញុំចាប់ផ្តើមវង្វេង មិនដឹងថាខ្លួនឯងចង់បានអ្វី ស្រលាញ់អ្នកណាអោយពិតប្រាកដ ខ្ញុំចាប់ផ្តើមស្អប់ខ្លួនឯង ចាប់ផ្តើមគេចមុខ ពីបងម៉ាប់ មិនមែនមិនចង់ជួបនោះទេ ព្រោះតែព្រោះតែមិនចង់ឃើញ គាត់ឈឺ ខ្លាំងជាងនេះ មិនចង់រំខានគាត់បន្តរ បើនៅតែបែបនេះ គ្រប់យ៉ាងនិង មិនប្រសើរនោះទេ វាបែរជាកាន់តែយ៉ាប់ជាងមុនទៅទៀត ការចាកចេញ របស់ខ្ញុំជារឿងដែលល្អបំផុតសម្រាប់គាត់ បើខ្ញុំនៅតែមិនច្បាស់បែបនេះ មានតែធ្វើអោយគាត់រឹតតែឈឺជាងនេះ។
……………………………………….
ណូរី: ហេយ ឯងកុំពិបាកចិត្តពេកសម្លាញ់ បើនឹកគេមេចមិនខលទៅ នៅរឹងរួសដល់ណាទៀត
គ្នាចង់ដែរ តែគ្នាមិនទាន់ច្បាស់ ថាគ្នាស្រលាញ់អ្នកណាអោយប្រកាដ សុំពេល គិតតិចសិន
ឡុង: អាភ្លើនៅគិតអីទៀត មនុស្សល្អមិនមានច្រើនទេ នេះ២អាទិត្យហើយដែលឯងគេចពីបងម៉ាប់ គ្នាហត់និងបកស្រាយណាស់ មួយទៀត ចុះបងBounn នោះក្រែងឯងស្រលាញ់គាត់ណាស់ហី ឥលូវគាត់ចាប់ផ្តើមសារជាថ្មីហើយតើ មេចមិនទទួលគាត់?
“គ្នា គ្នា វង្វេងហើយបើសិនជាគ្នាជ្រើសគាត ចុះបងម៉ាប់ តែបើគ្នាជ្រើសបងម៉ាប់ ចុះបងBounnn?”
ណូរី: សម្លាញ់កុំមហិមាពេក សួរបេះដួងខ្លួនឯងមើរតើឯងស្រលាញ់អ្នកណា អានិតអ្នកណា ហើយអ្នកណាអាចអោយឯងរីករាយបាន
ឡុង: មែនហើយ វ៉ាដា ពេលវេលាមានកំនត់ ត្រូវចេះក្តោបក្តាប់សំលាញ់
អរគុណ អរគុណ ណប់ ហិហិហិហិ(ពួកវាឧបខ្ញុំ ផ្តល់នៅកំលាំងចិត្ត សម្រាប់ខ្ញុំមិនថាស្នេហាសំខានយ៉ាងណា តែមិត្តភាព ជាអ្វីដែលមិនអាចខ្វះបានដូចគ្នា)
ម៉ាប់: វ៉ាដា
(អូលោកតាអឺយ សំលេងមនុស្សម្នាក់ដែលកំពុងតែស្រែកហៅខ្ញុំ បើទោះជាពេលនេះត្រចៀកខ្ញុំមានបញ្ហា ក៏ខ្ញុំអាចស្គាល់បានតាមរយះ ឃាណវិញ្ញាណបានដូចគ្នា ខ្លិនក្រអូប ប្រហើរដែលចេញពីខ្លួនគាត់ នៅតែដិតជាប់ច្រមុះរបស់ខ្ញុំជានិច្ច)
ណូរី: សុំទោសសម្លាញ់ កុំខឹងអី បើមិនធ្វើចឹងឯងធ្វើមេងឯងព្រមជួបគាត់ទៅ ពួកឯងនិយាយគ្នាចុះ ណាគ្នាមិនរំខានទេតោះ ឡុង យើងទៅរកការហ្វេផឹក
(ខ្ញុំញញឹមតបទៅកាន់ពួកវា តែក្នុងចិត្តហាក់ភ័យណាស់ពេលក្រឡែកឃើញ នៅស្នាមញញឹមដ៏ស្រស់ស្រាយរបស់បងម៉ាប់)
សួរស្តីបងសុខសប្បាយ
ម៉ាប់:បាទ សួរស្តីអូន កុំគួរសមអី អូននេះខូចនេះ ទុកបងប្រុសម្នាក់ចោល ២អាទិត្យបើបងមិនអង្វរអោយ ណូរី និងឡុងជួយទេនេះបង និងមិនបានជួបអូនទេ (គាត់ញញឺមស្រស់ណាស់ គាត់នៅតែដើរតួរជាបង ប្រុសល្អរបស់ខ្ញុំដដែល មើលទៅគាត់ ស្នាមញញឹមនៅពេលនេះ គឺមិនដូចពីថ្ងៃដែលយើងជួបគ្នានោះទេ អូខ្ញុំ ខ្ញុំគិតមេចទៅ ?)
ម៉ាប់: អូអូនយំធ្វើអី ហា? កុំយំក្មេងល្ងង់ សន្យានិងបងត្រូវរស់នៅដោយ សុភមង្គល បងប្រុសម្នាក់នេះមិនសប្បាយចិត្តពេលដែលអូនយំ
(បន្ទាប់ពីយើងអង្គុយឧបគ្នាមួយសន្ទុះមក គាត់បានសុំខ្ញុំទៅដើរលេងតែ២នាក់ នៅសមុទ្រម្តងទៀត តែ២នាក់ គាត់ថាគាត់និងត្រូវទៅរស់នៅកាណាដា នៅខែក្រោយ គ្រាន់តែលឺបែបនេះ ខ្ញុំ ខ្ញុំ ហាក់ខ្លាចបាត់បង់គាត់ណាស់ ពេលវេលា ដែលត្រូវបែកគ្នាហើយ ចុះខ្ញុំ បើសិនខ្ញុំថាខ្ញុំស្រលាញ់គាត់ គឺប្រៀបដូចជាចងជើងគាត់ តែបើអោយគាត់ទៅវាប្រសើរជាជា ងរស់ នៅទេនេះជាជាងមនុស្ស ដែលមិនច្បាស់ដោយសារខ្ញុំ ខ្ញុំ ខ្ញុំ ហិហិហិហិ…)
………………………..
ពួកយើងទៅលើកនេះ ជិះឡានក្រុងទៅ នៅតាមផ្លូវពួកយើងមិន សូវជាបាននិយាយគ្នានោះទេ តែបងម៉ាប់ចាប់ដៃខ្ញុំជាប់តែម្តង គាត់ផ្តែកក្បាល ខ្ញុំទៅនឹង ដើមទ្រូងគាត់ យូរៗម្តងខ្ញុំលួចមើលគាត់ឃើញ គាត់ញញឹមជាប់ ប៉ុន្តកែវភ្នែកដែលពោដោយពន្លឺ បែរជាដក់ជាប់ដោយតំនក់ ទឹ់ក គាត់ពិតជាពិបាក់ណាស់ហើយ មើលទៅ….
ម៉ាប់: អូរដល់កន្លែងឈប់ហើយ បងចុះទៅទិញទឹកមួយភ្លែតណា
បាទបង (ប្រុសម៉ាប់របស់ខ្ញុំដើរចុះ ទៅដោយគ្មានកំលាំង មានតែស្នាមញញឺមដែល ឈឺចាប់តែប៉ុនណោះ ……យីប្រអប់អីហ្នឹង ដូចប្រអប់ជញ្ចៀន គាត់មកវិញនៅ លួចមើលសិន អូលោកតាអើយ ស្អាតណាស់ជញ្ចៀនគួរស្នេហ៏តើ នៅមានឈ្មោះខ្ញុំ មានឈ្មោះបងម៉ាប់ ទៀត យីតាម៉ាប់នេះឃ្យូតណាស់ រ៉ូមែនទិចណាស់ ហាហាហ ខ្ញុំដឹងហើយ ខ្ញុំយល់ហើយថាខ្ញុំស្រលាញ់អ្នកណា ចង់នៅជិតអ្នកណាអោយប្រាកដ ចេះស៊ីអារម្មណ៏ទៀត ទាល់តែទៅសមុទ្យទើបអាចអោយបាន ឬ? ទាល់តែទៅសមុទ្រទើបអាចសារភាពស្នេហ៏មែន តាម៉ាប់?)
ម៉ាប់: នេះអូនញ៉ាំទឹកសិនទៅ កើតអីញញឹញស្អាតម៉េះ?
បាទបង បងឯងខូចណាស់ ចាំមើលណាកុហកខ្ញុំ
ម៉ាប់: ហា (គាត់ធ្វើមុខជួរ )
អូននិយាយលេងទេអូនរងចាំណា កុំធ្វើមុខចឹងមើរ បងម៉ាប់ឃ្យូត
ម៉ាប់: បាទ បាទ ( បងម៉ាប់គិត (ឬក៏អូនដឹង អស់ វ៉ាដាបងឃើញអូនរីករាយបែបនេះ បងសប្បាយចិត្តហើយ អូននឹករីករាយរហូតចាប់តាំងពីពេលយប់នេះទៅ បងដឹងថាបងត្រូវធ្វើអីហើយ))
…………………………………….
បន្ទាប់ពីញ៉ាំអាហារពេលយប់ហើយម៉ោងប្រហែល៦: 30នាទី នាមាត់សមុទ្រ លើកនេះបើទោះជាមានខ្យល់ មានអ្វីកើតឡើងក៏ដោយ ខ្ញុំនិងមិនចាកចេញពីគាត់នោះទេ បងម៉ាប់អូនត្រៀមខ្លួនជាស្រេចក្នុងការ ទទួលយក ចិញ្ចៀនពីបង ប្រាកដ១០០% គឺអូនស្រលាញ់បង បងម៉ាប់ ។ មនុស្សប្រុសម្នាក់រាងការធាត់ ម៉ាបៗបែបឃ្យូត ក្នុងសំលៀកបំពាក់ពណ៏សរ ដើរមកកាន់ខ្ញុំ ដោយស្នាមញញឹម នៅក្នុងដៃមានកាន់ប្រអប់ខៀវនោះ អូ ខ្ញុំ ខ្ញុំមិនដឹងយាយថាមេចទេ ហេហេហេហរំភើបណាស់ ដើរអោយលឿនឡើងប្រុសម៉ាប់ ….
ម៉ាប់: សុំទោសអូនយឹតតិច បងមានរបស់អូននិងភ្ញាក់ផ្អើលមិនខាន ក្មេងល្ងង់បិទភ្នែកទៅ (ខ្ញុំញញឺមបិទមាត់មិនជិត ចង់តែស្ទុះទៅឧបគាត់ទេ តែរៀបរឹកតិច ចាំគេសួសិន ) នេះស្រលាញ់ទេអូន
ហេហេហេហេ ស្អាតណាស់ តែមេចមិនពាក់ដៃ ហេតុអីយកចិញ្ចៀនហ្នឹង ធ្វើជាបណ្តោងខ្សែករទៅវិញ?
ម៉ាប់: ហាហាហេហេហ នៅមានពិសេសជានេះទៀត ឥលូវពាក់អោយបងសិនមក បណ្តោងបងពាក់មានឈ្មោះអូន បណ្តោងអូនពាក់មានឈ្មោះបង មេចដែរ បងប៉ិនស៊ីអារម្មណ៏ទេហាហាហហា?
ហាហាហយ៉ាប់ណាស់បងឯង (ខ្ញុំស្ទុះទៅឧបគាត់ទាំងម្រោល )
ម៉ាប់: អូនហាមិនថាមានអ្វីកើតឡើងអូនត្រូវប្រឈមមុខ កុំគេចវេះ សន្យានិងបងត្រូវមានភាពរីករាយ រស់នៅដោយ ស្នាមញញឺមលឺទេ មិនអោយយំទេ បងដឹង មិនសប្បាយចិត្តទេ ឥលូវ អូនបិទភ្នែកជាថ្មីទៅ ហាមបើកណា បើបងមិនប្រាប់ហាមបើក Ok?
បាទលោកប្រធាន អូខេ បិទហើយ (ហេហេហេហ គាត់ពាក់ចញ្ចៀនពេជ្យអោយខ្ញុំទេដឹង ហាហាហហ អរណាស់។ គាត់ចាប់កាន់ដៃ លើកឡើងដោយមិនម៉ាត់អីមួយម៉ាត តែអ្វិដែលខ្ញុំឆ្ងល់នោះ ដៃនោះមិនមែនដៃបងម៉ាប់ទេ យីមានរឿងអ្វីចេះមេចក៏ខ្ញុំភ័យមេះ? អ្នកណាកំពុងបំពាក់ចញ្ចៀននេះអោយខ្ញុំ?)
Bounn: វ៉ាដា បងស្រលាញ់អូន សុំទោសអូន(ប្រុងសង្ហាចាប់ឧបខ្ញុំទាំង កម្រោល ដោយមិនទុកអោយខ្ញុំឆ្លើយទេ កំលាំងនៃបុរសសាច់ដុំម្នាក់នោះ រឹតខ្ញុំជាប់តែម្តង) បងសុំទោស សុំទោសពិតមែន លើកលែងទោសអោយបង ផងបានទេ? បងចង់ចាប់ផ្តើមជាថ្មី ផ្តល់ឧកាសជាថ្មីអោយបងផង បានទេណាសំណប់ចិត្ត (គាត់ចាប់ដៃខ្ញុំឡើង ចិញ្ចៀនពេជ្រត្បួងបង្កប់រូបបេះដូងមួយវង់ ដែលបំពាក់ដោយមនុស្សសំនប់ចិត្ត កំពុងតែរំកិលចូលក្នុងម្រាមចង្អុលរបស់ខ្ញុំ តែអ្វីដែលចំលែក នោះខ្ញុំមិនបានរំភើបអ្វី បន្តិច បែរជាមានអារម្មណ៏ភ័យ និងបារម្ភដល់បងម៉ាប់ទៅ ខ្ញុំយល់ហើយ ថាខ្ញុំត្រូវការអ្នកណា)
ឈប់សិន (ខ្ញុំនិយាយបង្អាក់ ដោយដកដៃចេញពីគាត់) តើមានន័យយ៉ាងមេច? ចុះឯណាបងម៉ាប់នោះ?
Bounn: គឺបងចង់នៅជាមួយអូនជាថ្មីចង់ចាប់ផ្តើមជាថ្មី ផ្តល់ឧកាសអោយបងម្តងទៀតទៀតទៅណា
(ខ្ញុំមិនបានខ្វល់អ្វីបន្តិចនិងសំនួរគាត់ កែវភ្នែកដ៏មុត របស់ខ្ញុំ សម្លឹងទៅកាន់គាត់ជាមួយសំនួរម៉ាត់ៗ លើកនេះខ្ញុំមិនយំ និងមិនច្រឡំទៀតទេ អ្នកដែលខ្ញុំចង់រស់នៅជាមួយគឺបងម៉ាប់ ) តើបងម៉ាប់នៅឯណា? មានអ្វីកើតឡើង?
Bounn: អូនស្រលាញ់គេមែនទេ? អូនឈប់ស្រលាញ់បងហើយមែនទេ? ហេតុអីបងមិនស្មើរគេ?
បងម៉ាប់នៅឯណា? (ម្តងនេះខ្ញុំស្រែកគំហកអោយគាត់ដោយ ស្រែកអស់ពីកំលាំងតែម្តង ទន់ជង្គង់ដួលទៅលើខ្សាច់ ប្រុសសង្ហាសាវាម្នាក់នោះបានចាប់ខ្ញុំគ្រាឡើង ដោយកាយវិការថ្នមៗ និងការយកចិត្តទុកដាក់ តែពេលនេះវាលែងមាន័យ ហើយ…..យីមានរឿងអីចេះ បានមនុស្សច្រើនមេះ រត់ទៅផ្លូវចឹង?)
ទីង ទីង ទីង (ទូរស័ព្ទរោទ៏)
“អាឡូ បងម៉ាប់ បងនៅណា?”
បាទអាឡូ បង តើបងជាប្រពន្ឋ បងប្រុសធាត់ ហើយសរមែនទេ?
“បាទ បាទ? អ្នកណាគេហ្នឹង? នេះលេខបងខ្ញុំតើ ”
បាទ បង បងខ្ញុំឃើញទូរស័ព្ទគាត់save លេខដាក់ថាប្រពន្ឋ ទើបខលទៅតែម្តងទៅ លូវគាត់មានគ្រោះថ្នាក់ចរាចន៏ហើយបង នៅផ្លូវឡើងមក ផ្សា ជិតរង្វង់មូល ណាបង…
“ ហា (គ្រាន់តែលឺបែបនេះ ខ្ញុំរបូតទូរស័ព្ទចេញពីដៃ ងងឹតមុខឈឹងតែម្តង អូទេៗៗ ខ្ញុំមិនអាច ទន់ជ្រាយទេ មិនអាចទេ ខ្ញុំត្រូវតែរឹងមាំ….)
ខ្ញុំស្ទុះងើប រត់ចេញទៅជាមួយអ្នកផ្សេងទៀត ដោយមិនខ្វល់ថាពីបុរស សង្ហាម្នាក់ នោះឡើយ ក្នុងចិត្តគិតធ្វើយ៉ាងមេចទៅអោយដល់ បងម៉ាប់បងកុំកើតអី អោយសោះ ត្រូវចាំអូន ឧលោកតាអើយសុំជួយគាត់ ផង…..
ក្នុងចំនោមវ៉ូងមនុស្សដែលកំពុងតែហំព័ទ្ឋ ដោយស្បៃអន្ឋកាលងងិត បុរសម្នាក់ដែលកំពុងតែដេក នៅនិងថ្នល់ ម្នាក់ៗៗឆ្លេឆ្លា សំលេង រញ៉ៃមិនយល់ថា អ្វីជាអ្វី ចំពោះខ្ញុំផ្ទាល់ ខ្ញុំប៉ន់ស្រន់ សុំអោយម្នាក់ដែលខ្ញុំកំពុងតែឃើញនេះ មិនជាបងម៉ាប់ ប៉ុន្តែការពិតគ្រប់យ៉ាងធ្វើអោយ ខ្ញុំខកចិត្តវិញ។
បង បង ហិហិហិបង ត្រូវតែទ្រាំ បងត្រូវតែទ្រាំ ជួយហៅឡានពេទ្យផង សុំជួយផង (ខ្ញុំស្រែកអៅយគេជួយ ដៃខ្ញុំផ្ទាល់ប្រលាក់ដោយឈាម មនុស្សដែលខ្ញុំស្រលាញ់បំផុត គាត់ហាក់លែងខ្វល់អើរពើរពីខ្ញុំ បើទោះជាខ្ញុំខំស្រែកហៅគាត់យ៉ាងណា ក៏គាត់មិនតប ឈាមនៅតែបន្តរហូរឥតឈប់ ទម្រាំ១០នាទីក្រោយទើបឡានពេទ្យមកដល់។ អ្នកជំនាញលើកគាត់ដាក់នៅលើឡានសង្គ្រោះ ខ្ញុំមិនអាចជួយអ្វីបានក្រៅពីយំ និងសម្លឹងមើលគ្រូពេទ្យកំពុងសង្រ្គោះគាត់ ខ្ញុំ ខ្ញុំពិតជាឥតបានការមែន ខ្ញុំមិនអាចជួយអ្វីបានសោះឡើយ…..គាត់ធ្ងន់ពេកហើយ ទើបសម្រេចចិត្ត បញ្ចូនគាត់មកកាន់មន្ទីពេទ្យនៅភ្នំពេញទាំងយប់ ខ្ញុំនិងបងBounn នៅក្នុងឡានសង្គ្រោះជាមួយគាត់…..
………………………………
ធ្វើដំនើរជាងម៉ោ៤ងទើបមកដល់ ភ្នំពេញវិញ សភាពគាត់ កាន់តែ ខ្សោយទៅៗ អូព្រះអើយ បើមានអ្វីកើតឡើង តើអោយខ្ញុំ ធ្វើបែបណាទៅ? នៅមន្ទីពេទ្យឯកជនដ៏ទំនើបមួយ នៅក្នុងក្រុងភ្នំពេញ គ្រូពេទ្យរត់ខ្វែងដៃ ខ្វែងជើងគ្នា តែម្តង បងម៉ាប់ គាត់ហូរឈាមច្រើន ខ្វះឈាម សំណាងល្អមានបង Bounn ឈាមនប្រភេទអូ ចំនែកអ្នកផ្ទះបងម៉ាប់ វិញម្នាក់ៗញរដៃញ័រជើងអស់ហើយ ម្តាយគាត់សន្លប់រហូត នេះមកពីខ្ញុំជាដើមហេតុ បើខ្ញុំមិនមានខ្ញុំទេក៏មិនមានរឿងបែបនេះដែរ ហិហិហិ
ណូរី :កុំចឹងអី សំលាញ់គាត់មិនអីទេ
សក្តា: អូនតាំងអារម្មណ៏ណា
(ពួកគាត់លួងខ្ញុំ ចំនែកអាឡុងវិញ វាគ្រាក់ខ្ញុំជាប់ព្រោះតែខ្ញុំមិនមាន កំលាំងទាល់តែសោះ)
ម៉ាក់ ម៉ាក់ ហិហិហិ (ម៉ាក់ និងប៉ាខ្ញុំក៏មកដល់ដូចគ្នា)
ម៉ាក់: មេចហើយកូន ៗៗ មានត្រូវអីទេ
អត់ទេម៉ាក់ តែ តែមិត្តភក្តិកូន ម៉ាក់ ហិហិហិ
ម៉ាក់: កុំភ័យអស់អីហើយ កុំភ័យកូន (ម៉ាក់គាត់អោបខ្ញុំជាប់ ទឹកចិត្តម្តាយ ម្តាយគេម្តាយខ្ញុំ សុំទោសបើបងម៉ាប់មានរឿងអីកើតឡើងមែន នោះ ខ្ញុំមិនដឹងបកស្រាយយ៉ាងណាទេ។ ពួកយើងអង្គយនៅក្រៅបន្ទប់សង្គ្រោះជាង២ម៉ោង នៅមិនទាន់មានដំណឹងអី ទាល់តែសោះ។ ខ្ញុំនិងម៉ាក់ ព្រមទាំងមិត្តភកិ្ត នាំគ្នាដើរទៅអង្គុយចិត្តម៉ាក់ ប៉ាបងម៉ាប់ ម៉ាក់គាត់ ជួយគ្រាក់ម៉ាក់បងម៉ាប់….)
ម៉ាក់បងម៉ាប់ : ហិហិហិ កូនអើយកូន ម៉ាក់ថាកុំទៅ ៗ កូនមិនជឿទេ ហិហិហ កូនប្រុសម្តាយ កូនខ្ញុំស្លូតណាស់ អ្នកអើយ ហិហិហិ កូន មេចបានចឹងហា ទេ
វតាអើយជួយកូនខ្ញុំផង ជួយកូនខ្ញុំផង ហិហិហិ…..
ប៉ាបងម៉ាប់: (គាត់យកដៃដាក់លើស្មាខ្ញុំ ) ក្មួយវ៉ាដាមែនទេ ប្រាប់អ៊ុំមើរ មានរឿងអី ?
(ខ្ញុំទាក់ទើរមិនដឹងពីណាទៅណា…..ខ្ញុំក៏រៀបរាប់តាមដំនើររឿងនៅយប់នោះ)
វាពិតជាចៃដន្យណាស់ អ្នកបើបរម្នាក់នោះប្រហែសម្លេះ បើកមកបុកមនុស្សទាំងកំរោលតែម្តង វឹងហិហិហិហិ អំណាចនៃគ្រឿងស្រវឹងមែនទេ (ម៉ាក់បងម៉ាប់យំកាន់តែខ្លាំង ហេតុអីវាចៃដន្យយ៉ាងនេះ?ហេតុអីទៅ?)
ទីងទីងទីង
អាឡូបងBounn
Bounn: បាទអូនម៉ាប់ដឹងខ្លួននៅ?
ហិហិហនៅទេ
Bounn: កុំយំអីអូន គេប្រាកដជាមិនអី ឥលូវបងមកដល់កំពងសោមវិញហើយ បងនិងពូរបស់ ម៉ាប់ចាត់ចែងរួចហើយ គេព្រមទទួលខុសត្រូវគ្រប់យ៉ាង តាមផ្លូច្បាប់ណាអូន ប្រាប់ទៅក្រុមគ្រួសារម៉ាប់ផង
បាទបង ប្រយ័ត្នផង (ខ្ញុំពិតជាចង់ឃើញមុខអ្នកបង្ករហេតុដល់ហើយ )
តាមពិតទៅបានបងBounn ដែរគាត់ទៅមកទៅមក បើតាមខ្ញុំម្នាក់ ឯងពេលកើតហេតុនោះមិនដឹងធ្វើអីមុននោះទេ……………
…………………….
ម៉ោង ៤ទៀបភ្លឺ ទើបពួកយើងទទួលបានដំនឹងពីគ្រូពេទ្យ ម្នាក់ៗរត់ឆ្លេឆ្លាទៅកាន់គ្រូពេទ្យ….ទឹកមុខនិងកាយវិការរបស់គ្រូពេទ្យបើទោះជាគាត់មិននិយាលយអីក៏អោយអ្នកគ្រប់គ្នាកាត់យល់បានដែរ។
គ្រូពេទ្យ: សុំទោសខ្ញុំបានព្យាយហើយ អ្នករាល់គ្នាអាចចូលទៅមើលគេបាន យ៉ាងយូត្រឹមតែយប់នេះនេះប៉ុននោះ….
(សំលេងទ្រយំ ការឈឺចាប់ដែលគ្មានអ្នកយល់ អារម្មណ៏ អារម្មណ៏នេះ មាន អ្នកយល់ទេ? មានអ្នកយល់ទេ? មនុស្សដែលខ្លួនស្រលាញ់បំផុត ពេលនេះ ពេលនេះគេជិតទៅចោលខ្ញុំហើយ គាត់ជិតទៅហើយ ខ្ញុំវង្វេងអស់ហើយ ត្រូវធ្វើបែបណា ហិហិហិហិ
ណូរី: អាដាៗៗ
សក្តា: អោយគេយំទៅអូន (គាត់ឧបខ្ញុំ យ៉ាងណែនចង់ជួយលួងខ្ញុំ កំដៅ និង ភាពស្និទស្នាលនេះ គឺខ្ញុំធ្លាប់ទទួលបានពីបងម៉ាប់ តែពេលនេះម្នាក់នេះមិនមែនគាត់បែរជាបងណូរីទៅវិញ ខ្ញុំពិតជាល្ងង់ណាស់មែនទេ? ហេតុអីក៏ខ្ញុំមិនចេះថែរក្សាមនុស្សនៅក្បែរខ្លួន ហេតុអីក៏ខ្ញុំល្ងង់បែបនេះ អូសបន្លាយពេលរហូតដល់ថ្នាក់នេះខ្ញុំ ហិហិហិហិហិ…..)
…………………………………………..
បរិកាសដ៏ស្ងប់ស្ងាត់បំផុត ម្នាក់ៗស្ថិតក្នុងភាពក្រៀមក្រំ ម៉ាក់បង ម៉ាប់ ងាកសន្លប់ៗៗៗ ខ្ញុំនិង មិត្តភក្តិខ្ញុំនៅទីនេះទាំងអស់គ្នា រួមទាំងម៉ាក់ខ្ញុំដែរ វាជាពេលវេលាចុងក្រោយដែលពួកយើងចំនាយ ពេលប៉ុន្មាន ម៉ោងនេះនៅកំដរគាត់ វាមានន័យថា គឺគាត់ជិតចាកចេញពីពួកយើងហើយ ហិហិហិហិ
នេះរំលងទៅច្រើនម៉ោងហើយស្ថានភាពគាត់នៅតែដដែល មិនមានអ្វីអោយប្រសើរសោះ សំលេងអ៊ុកស៊ីសែន នៃសំលេងដង្ហើម ស្មើរនិងទ្រនិចនាឡិកាដែលកំពុងដើរ វាខុសគ្នាត្រង់ថានាឡិកាយើងអាចយកថ្មីជំនួសបានតែនេះ នេះ ជីវិត ខ្ញុំពិតជាភ័យណាស់ ពេលនេះ គាត់មានឧកស៊ីសែន ចុះដល់ពេលគេដកវាចេញ បងម៉ាប់ខ្ញុំ ហិហិហិ
ប៉ាបងម៉ាប់: វ៉ាដា និងមិត្តភក្តិ ពួកកូនចូលមកជិតនេះ តាមមើលម៉ាប់ប្រាកដជាចង់លឺសំលេង កូនណាស់ មានអ្វីចង់នេះនិយាយ មានអ្វីចង់ប្រាប់ ចង់លា ឆាប់លាគេទៅកូន មិនមានពេលច្រើនទៀតទេ (សំលេងបុរសចំនាស់ ស្អកៗ កែវភ្នែកដែលពោពេញ ទៅដោយទឹកភ្នែក ពោលមកកាន់ពួកខ្ញុំ គាត់បែជាមិនខឹង មិនបន្ទោស តែផ្ទុយទៅវិញ គាត់ បែជាមានចិត្តអានិតពួកខ្ញុំទៅវិញ….)
បុរសមាឌធំម្នាក់កំពុងគេងនៅលើគ្រែ បំពាក់ដោយអ៊ុកស៊ីសែន នៅលើខ្លួន មានខែ្សខ្វែងខ្វាត់ មនុ្សប្រុសម្នាក់ដែលតែងញញឹម បារម្ភពីខ្ញុំ គិតដល់ខ្ញុំពេលនេះគាត់លែងអើរពើរទៀតហើយ មិនខ្វល់ពីទឹកភ្នែក របស់ខ្ញុំដែលកំពុងតែស្រក់នោះទេ…..
សក្តា: អូនកុំចឹងអី ម៉ាប់មិនចង់លឺអូនយំទេ យើងត្រូវធ្វើរឿងរីករាយ មួយចុងក្រោយសម្រាប់គេ
ណូរី: មែនហើយ ដា…. បងម៉ាប់ពូកខ្ញុំនៅទីនេះ បងហាអរគុណណា អរគុណគ្រប់យ៉ាង វាហាក់ខ្លីណាស់ចំពោះមិត្តភាពនេះ តែវាមានន័យណាស់ សម្រាប់ពួកយើង ពួកខ្ញុំនិងចង់ចាំបងរហូត បងម៉ាប់(យំ)
ឡូង: បងសុំទោស ខ្ញុំលែងច្រើនជាងគេ ល្ងង់ជាងគេ សុំទោស តែបងហាខ្ញុំស្រលាញ់បងណាស់ បងប្រុស អរគុណគ្រប់យ៉ាងអរគុណដំបូន្មានបង អរគុណដែលបងតែងការពារ និងតែងនៅខាងខ្ញុំរាល់ពេលដែលពួកវាជេខ្ញុំ បងកុំចាកចេញបានទេ? បានទេបងប្រុស?ហិហិហិហិ
សក្តា: ឡុង អូន ពួកអូនកុំចឹងអី ម៉ាប់គេគេប្រាកដជាយល់….អរគុណ ម៉ាប់ សូមអោយអំពើរល្អ និងអំណាចនៅក្តីស្រលាញ់របស់ម៉ាប់ អាចនាំម៉ាប់ចាកចេញដោយស្ងប់ ពួកយើងនឹងចង់ចាំម៉ាប់រហូតណាសម្លាញ់ (បងណូរី គាត់ឧបពួកខ្ញុំទាំង៣ និងចាប់ដៃ បងម៉ាប់ មិត្តភាពនេះជិតបាត់ម្នាក់ ហើយ ខ្ញុំសូមអោយមានអភូត្តហេតុ សូមអោយម្នាក់ដែលត្រូវចេញ ជារូបខ្ញុំ ជំនួសបងម៉ាប់ )
“ បងហា បងខ្ញុំនៅនេះណា ខ្ញុំគឺវ៉ាដា បងលឺទេ លឺអូនយាយទេ អូនសុំទោស សុំទោស អូនល្ងង់ណាស់ តែបងពិតជាល្ងជាងអូនទៀត ហេតុអីបងមិនដែល និយាយប្រាប់អូនដឹងអត់ថាអូនក៏រងចាំបងដូចគ្នា សុំបងកុំទៅណាបានទេ ទុកពេលអោយអូនតបស្នងនៅអំពើរល្អរបស់បងកន្លងទៅបានទេ ទុកអោយពេលអោយអូនមើលថែបងម្តងបានទេ បងម៉ាប់អូនស្រលាញ់ ស្រលាញ់បងខ្លាំងណាស់ បើគ្មានបងតើអោយអូនធ្វើយ៉ាងណាទៅបង? ឆ្លើយមកៗៗ ក្រោកឡើង សូមអង្វរ អូនសូមអង្វរកុំកើតអីអោយសោះ ហិហិហិ
ណូរី: អូនកុំធ្វើបែបនេះ កុំធ្វើបែបនេះ
(សំលេងដង្ហើមកាន់តែខ្លាំង ម៉ាប់បើភ្នែកតិច)
ឡុង: បង បងៗៗ គាត់បើកៗៗៗភ្នែក (ស្រែក )
(ម្នាក់ស្ទុះមក ស្រែកប្រាប់គ្រូពេទ្យ)
បងៗៗៗ ខ្ញុំចាប់ដៃគាត់ជាប់ (ខ្ញុំភ័យណាស់ គាត់ដូចជា ខ្ញុំមិនដឹងទេ….
ម៉ាក់បងម៉ាប: កូនៗៗៗ ហិហិហិ(គាត់) អោបក្បាលបងម៉ាបជាប់ (ទឹកចិត្តម្តាយ)
(បងម៉ាប់បើភ្នែក សម្លឹលមើលពួកខ្ញុំ សំលេងដងង្ហើមកាន់តែខ្លាំងឡើងៗៗៗ បានត្រឹមតែ១នាទី ១នាទីតែប៉ុននោះ គាត់ គាត់ គាត់ ហិហិហិហិហិ
ស្នាមញញឺចុងក្រោយរបស់គាត់ពិតជាស្រស់ស្អាត់ណាស់ បងម៉ាប់ បង ហិហិហិហ ហា ហាហា (សំលេង់ទ្រហោយំចេញបីបន្ទប់សង្រ្គោះបន្ទាន់ សម្រែកនៃការឈឺចាប់ដែលបាត់មនុស្សដែលខ្លួនស្រលាញ់ មនុស្សល្អម្នាក់បានចាកចេញទៅដោយគ្មានកំហុស ព្រោះតែគ្រោះថ្នាក់ចរាចរណ៏មួយដែលបើកដោយអ្នកស្រវឹង តើនេះជាកំហុសអ្នកណា? តើនេះជាព្រហ្មលិខិត? ឬជាកម្មពៀរ ហា? ហិហិហិហិហិហិហិហិ
…………………………….
១ខែក្រោយមក
រាត្រីស្ងាត់ ជំនោសមុទ្របក់ នាំយកនៅអនុស្សាវរ៏យរាប់ម៉ឺនអនុស្សា គ្រប់យ៉ាងហាក់នៅថ្មីៗនៅឡើយៗ ក្តីស្រលាញ់ ភាពអន្លោចអន្លូចហាក់ នៅ នឹងមុខខ្ញុំ។ ពន្លឺសម្រស់នៃព្រះច័ន្ទ ចាំងនិងផ្ទៃទឹក បង្ហាញវង់ភ័ក្រយ៉ាងត្រចះ ស្នាមញញឹម ជាមួយនឹងទឹកភ្នែក ហូរស្រក់ ប្រដេញគ្នា រយលាន់ដំនក់ ការ ឈឺចាប់ដែលមិនអាចពិពណ៏នា ស្នាមញញឺមដែលគ្មានអ្នកយល់ ភាពរឹងមាំ ក៏លែងមាន ជំនឿចិត្តក៏លែងសល់។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ខ្ញុំកាន់់ តែស្អប់ ខ្លួនឯងឡើង….ហេតុអីៗៗៗ បានទៅជាបែបនេះៗ បើទោះជាពេលនេះ ខ្ញុំត្រូវ ពោលពាក្យសុំទោស១០០លានដង ក៏មិនអាចស្រោចស្រងគ្រប់យ៉ាង អោយ ប្រសើរ សុំទោសៗ សុំទោសជាពាក្យចុងក្រោយដែលខ្ញុំ ចង់និយាយទៅ កាន់ មនុស្សពិសេស តែពេលនេះ បើទោះជា១វិនាទី ក៏គ្មានពេលសម្រាប់ ខ្ញុំឡើយ មួយជិវិតនេះតើខ្ញុំត្រូវរស់ នៅជាមួយវិប្បដិសារីនេះមែនទេ? មែនទេ?
នេះជាសាច់រឿងពិតនៃខ្សែជីវិតរបស់ក្មេងប្រុសម្នាក់ ដែលបានរៀប រាប់មកកាន់ខ្ញុំ ដំនើរដើមទងនៃការចាប់ផ្តើម និងបញ្ចប់ គឺជារឿថពិតតែម្តង បន្ទាប់ពីមិត្តអ្នកអានបានអាននៅរឿងនេះហើយ សង្ឃឹមថាអ្នកអាចនិងប្រាស់ពេលវេលា របស់អ្នកអោយមានតម្លៃ មួយវិញទៀតសង្ឃឹមថាអ្នកទាំងអស់គ្នា និងមិនដាក់មនោសញ្ចេតនាខ្លាំងពេកទៅលើរឿងប្រលោកមួយនេះនោះទេ។ អរគុណដល់វាដា និយាយតាមត្រង់បងពិតជាស្ងប់ស្ងែងប្អូនណាស់ អតីតកាលវាជាកំហុស តែបច្ចុប្បន្នជាពេលសម្រាប់កែរកំហុស សាងអនាគត់ថ្មី អ្វីគ្រប់យ៉ាង មិនមែនយើងជាអ្នកចង់បង្កើត ក៏មិនចង់អោយវាទៅជាបែបនេះឯណា កុំរស់នៅជាមួយវិប្បដិសារី ហើយចាប់ផ្តើមជាមួយសកម្មភាពថ្មី ដោយសិក្សាពីកំហុស និងសំឡឹងមើលអ្នកដែលជោគជ័យ ត្រូវចាំថាពេលវេលាល្អ វាខ្លីជាងពេលវេលាឈឺចាប់ តែកុំបារម្ភពេលវេលារីករាយក៏នៅតែមានដូចគ្នា… រឹងមាំ និងមិនត្រូវអសង្ឃឹម ដ៏រាបណាដង្ហើមយើងនៅតែដកឧកាសនៅតែមាន។ ជាចុងក្រោយខ្ញុំសូមអោយវិញ្ញាខ័នរបស់ម៉ាប់ទៅដោយបានសុខ ទៅចាប់កំណើតជាថ្មី ជាមួយនិងភពដ៏រីករាយមួយ និងគ្មានទុក មួយវិញទៀតសូមផ្តល់ជាកំលាំងចិត្តដល់វាដា ឈប់បន្ទោសខ្លួនឯងទៅអូន គិតពីខ្លូនឯង ពីអនាគត ម៉ាប់ប្រាកដជាយល់នៅក្តីស្រលាញ់របស់ប្អូន។ ចង់ផ្តាំទៅកាន់អ្នកបើកបរទាំងអស់ផងដែរថា ការធ្វែសប្រហេស និងការសេពគ្រឿងសស្រវឹងហួសកំរិត អាចបង្ករនៅសោធនកម្ម បែបនេះដល់អ្នកដែលគ្មានកំហុស។ សង្ឃឹមថាភាគចុងក្រោយនិងត្រូវបានចែករំលែកទៅកាន់អ្នកដ៏ទៃ បានអានដូចគ្នា។
អរគុណដល់មិត្តអ្នកអានដែលចំណាយពេលជាមួយរឿងភាគថ្មីនេះ ជួបគ្នានៅរឿងភាគថ្មីណា
ណារ័ត្ន ឃូល
No comments:
Post a Comment