Wednesday, April 11, 2018

ជម្រើសបេះដូង

សួរស្តីមិត្តអ្នកអាន ជួបគ្នាសារជាថ្មីជាមួយរឿងភាគថ្មី ដែលទើបតែបញ្ចប់ សុំទោសផងណាខ្ញុំដឹងថាខ្ញុំយឺតខ្លាំងមែនទេ តែទោះជាយ៉ាងណា ពេលនេះ ខ្ញុំបានត្រឡប់មកជាថ្មី ជាមួយនិងរឿងថ្មីមួយនេះ។ ខ្ញុំមិនប្រកាដថារឿងនេះ អាចជ្រៀតចូលក្នុងអារម្មណ៏របស់មិត្តអ្នកអានឬក៏អត់នោះទេ តោះចង់ដឹងថាវា មានអត្ថន៏យយ៉ាងណា អានលេងៗ កំដរថ្ងៃចុងសប្តាហ៏ ជាមួយគ្នាតោះ។
និពន្ឋដោយ: ណារ័ត្ន ឃូល
Page: MSM ប្រលោមលោកស្នេហ៏

ជម្រើសបេះដូង


ជីវិតជាកូនអ្នកទីក្រុងមិនអស្ចារ្យអីណាស់ណាទេ តាមខ្ញុំយល់រស់នៅទីណាក៏ដូចជាទីណាដែរ សំខាន់គឺមានក្តីសុខ នៅជិតមនុស្សដែលខ្លួនស្រលាញ់ មានគ្រួសារមួយដ៏កក់ក្កៅ ក្នុងស្ថានភាពមួយ ដ៏សមរម្យ ដូចខ្ញុំសព្វថ្ងៃនេះ ចឹងខ្ញុំរស់នៅជាមួយគ្រួសារ ខ្ញុំដែលស្ថិតនៅក្រោមការឃុំគ្រង់ យ៉ាងល្អ របស់ប៉ាម៉ាកខ្ញុំ។ គ្រួសារខ្ញុំមានគ្នា៥នាក់ ប្អូនស្រីពៅទើបរៀនថ្នាក់ទី៩ ចំនែកបងប្រុសជិតការហើយឆ្នាំក្រោយ។ ខ្ញុំអាយុ២២ឆ្នាំ ហើយតែម្តាយឪពុកខ្ញុំវិញទុកខ្ញុំដូចក្មេង២ ឆ្នាំចឹង ពេលខ្លះមានអារម្មណ៏ថាតឹងតែងណាស់ សេរីភាពមិនគ្រប់គគ្រាន់ តែទាំង អស់នេះ គឺជាក្តីស្រលាញ់ដែលអ្នកមានគុណផ្តល់អោយខ្ញុំ ក្នុងនាមជាកូន អ្នកណា ក៏ដូចជាអ្នកណាដែលមែនទេ មនុសុ្សសំខាន់បំផុត ក្នុងឆាក
ជីវិតគឺ អ្នកមានគុណ។ ខ្ញុំមានមោទនភាពណាស់ដែលបានធ្វើជាកូនគាត់ ថ្វីបើគាត់គ្មាទ្រព្យធន ទំនុកបំរុងខ្ញុំ តែអ្វីដែលពូកគាត់ផ្តល់ អោយពួក ខ្ញុំដែលជាកូន គឺជាក្តីស្រលាញ់ ការទួរន្មាន​ និងសុភម្គលដែលមិនអារកទិញ បាន។ និយាយតាមត្រង់ពេលខ្លះខ្ញុំយល់ថាខ្ញុំល្ងង់ណាស់ អន់ចិត្តនិងខ្លួនឯងថាហេតុអី ខ្ញុំអន់ម៉េះបើខ្ញុំរៀនពូកែជាងនេះ មានសម្ថភាពជាងនេះ ដូចបងប្រុស ប្រហែលម្តាយឪពុកខ្ញុំរឹតតែសប្បាយ ចិត្តទៀត ហើយមើលទៅ។ ​​ហ៊ើយធ្វើម៉េចទេ បើសមត្ថភាពខ្ញុំវាបានតែប៉ិនហ្នឹង ម្តាយខ្ញុំគាត់មានប្រសាន៏ ថាថ្វីបើពួកខ្ញុំមិនមែជាមនុស្សល្បី ជាអ្នកពូកែ តែគាត់មានមោទនភាពដែលមានពួកខ្ញុំជាកូនដែលដើរគន្លងធម៏បែបនេះ។ អ្នកម៉ែខ្ញុំ តែងលើទឹកចិត្តកូនៗជានិច្ច

ទីង តុង ទីង តុង(សំលេងទូស័ទ្ទរោទរ៏)
អាឡួម៉ាក់ បាទម៉ាក់
ម៉ាកកុំនៅយូពេកណាកូន ម៉ោង៨ ជាងអីមកវិញណាកូន ផ្លូវស្ងាត់ណាស់
បាទម៉ាក់ប្រហែល៩អីទៅវិញហើយ តែម៉ាក់អឺយជិះឡាន មកជាមួយគេ ទាល់តែចាំគេណាម៉ាក់
ម៉ាក: ចឹង បើយប់ពេក ខលប្រាប់បងឯងណាកូន ចាំអោយកូនសិទ្ឋទៅយក ណាកូន
បាទម៉ាក់មិនអីទេ ចាំកូនខលទៅ ណា ម៉ាក់កុំបារម្មណ៏ ព្រោះអីមានគ្នាច្រើន ម៉្យាងប្រធានកូន ផ្ទះគាត់តាមហ្នឹងដែរទេម៉ាក់
ម៉ាកអូចឹងល្អហើយកូន ចឹងលេងអោយសប្បាយចុះណាកូន
បាទម៉ាក់ បាទ ជំរាប់លាម៉ាក់
          ស្រលាញ់លោកណាស់ខ្ញុំ គ្រប់ដង្ហើមចេញចូលរបស់លោកគឺមានតែកូន តែម្តង……………
          ខ្ញុំសំលឹងមើលទៅច៏ន្ទ ដែលរះសែនឆ្ងាយ ដៃខ្លីឆោងមិនដល់ បានត្រឹមតែសម្លឹង ហើយញញឹម មិនដឹងថាគេមើលឃើញអត់ផង យ៉ាងណាៗ ស៊ាំនិងជីវិតបែបនេះហើយ ឯកការដោយសារស្នេហា វាមិនស្លាប់ទេ…..ពិតជានឹកគេដល់ហើយ ថ្មើនេះកាណាដាម៉ោងប៉ុនន្មានហ្ន?​ ជាតិនេះមិនមែនគូរទេ ឈប់គិតទៅ….

មង្គលវិសាល ឈរធ្វើអីហ្នឹង ស្លុងអារម្មណ៏ម៉េះ មេចមិនចូលទៅក្នុង គេកំពុងសប្បាយណា ឬក៏នឹកផ្ទះហើយ ហ្នឹងហា? (សំលេងគាត់ធ្វើអោយខ្ញុំ ភ្ញាក់ពីការស្រមើស្រមៃ)
ហាហាហាមានណាបង គ្រាន់តែថាមិញញ៉ាំច្រើនពេក ចង់ឈរអោយស្រក់ពោះ តិច ណាបង ម៉្យាងខ្ញុំមិនសូវចេះផឹកផង ចូលទៅ ខ្លាចពួកគាត់ បញ្រក់ខ្ញុំណាបង (បងមង្គលគាត់ជាប្រធានផ្នែក គម្រោងរូបរាងសង្ហាណាស់ កំលោះជ្រេ អាយុ២៧ហើយអត់ទាន់មានប្រពន្ឋទេ។ ខ្មៅតែស្រស់ រាងជាមនុស្ស ប្រុសតែម្តង គាត់ជាអ្នកកីឡា មុខម៉ាត់ដូចកូនកាត់ ឥណ្ឌាលក់មុងចឹង)
មង្គលហាហាហាហ មានណា អ្នកណាហ៊ាន បើបងនៅហ្នឹងហើយហាហាហ (ពេលខ្លះគាត់យាយខ្ញុំអត់យល់ទេ មិនដឹងគាត់គិតអីទេយាយប្លែកៗ )
បាទបង តោះបងទៅក្នុងវិញហីបង តោះ (ពេលដែលនៅជិតគាត់តែពីរអ្នក ខ្ញុំមានអារម្មណ៏ថាខ្លាចគាត់វិញទេ មិនមែនស្អប់ទេ តែខ្ញុំមិនមានអរម្មណ៏អីលើគាត់ លើពីមិត្តរួមការងាទេ)


 


          ម៉ោងប្រហែល ៩យប់ទៅហើយ ទើបកម្មវិធីជប់លៀងនោះចប់ ម្នាក់ៗរាងត្រេតត្រូតតិចហើយបើផឹកយកឈ្នះចឹងហនៅក្នុងរយន្តលុច្សសីស មួយគ្រឿងដែលមានតែខ្ញុំនិងគាត់ ស្ថិតក្នុងភាពស្ងាត់ក្រៃលេង និយាយតាមត្រងខ្ញុំចង់អោយតែដល់ ផ្ទះឆាប់ៗទេ លោកអឺយ 
មង្គល : មេចហើយ វិសាល ស្ងាត់ម៉េះអូនអត់យាយអីចឹង (គាត់ងាកមកមើលខ្ញុំ រួចដៃស្រវាកាន់ដៃខ្ញុំជាមួយនិងទឹកមុខញញឹមស្រស់ បែបព្រាននារី ខ្ញុំមិនចូលចិត្តគាត់សោះ)
បាទ បាទ បងមិនអីទេ (ខ្ញុំដកដៃចេញពីគាត់ យ៉ាងលឿន ដោយមិនបានងាកមើលមុខគាត់អីតិច)
មង្គល: (គាតអែបឡានទៅគាន)
ហា បងឈប់ឡានធ្វើអី យប់ហើយណា បងមិនខ្លាចទេអី
មង្គល:​ ​(គាត់ហាក់ខឹងខ្លាំងណាស់ ចរិកគាត់ចង់ឈ្នះណាស់ តែ បើស្រប់តាមអីក៏អោយដែរហេតុអីៗៗ ហេតុអី មិនទទួលយកបង ? រយះពេលជិត២ឆ្នាំដែលយើងធ្វើការជាមួយគា្ននេះ អូនមិនដឹងពីចិត្តបងទេឬ វិសាល?
ហា អូ បងៗៗយាយអីហ្នឹង សុំទោសក្រៅ ពីមិត្តរួមការងារខ្ញុំអត់មានគិតអីទៀតទេ សុំទៅសផងណា សុំទោស
មង្គល: (គាត់ស្ទុះមកចាប់ខ្ញុំក្នុងឡានតែម្តង ដោយសារតែអំនាចស្រលាញ់ ឬក៏អំណាចនៃស្រាទេនៀកខ្ញុំមិនច្បាស់ទេ )

ហេហេហេ បងៗៗ បងកុំអី បងស្រវឹងហើយ ចេញៗ (ខ្ញុំខំរើបំរះ ចេញពីក្នុងដៃ ថ្វីបើគាត់មាឌធមតែ ខ្ញុំវិញ ៦០គីឡួ ១ម ៧០ដែរតើរ មិនឈ្នះក៏អាចទប់ទល បានដែរ។ ខ្ញុំជ្រុលដៃទះគាត់មូយកំភ្លៀង ហាក់ធ្ងន់ដែលហ្នឹង តែមួយកំភ្លៀងនេះ ហាក់ដាស់អារម្មណ៏គាតអោយភ្ញៀកឡើងវិញ។)
មង្គល: (ប្រុស ចង្រៃ ហាកបន្ទន់ឥរិយាបថតិចសុំទោស សុំទោស បងស្រវឹងហើយ
ខ្ញុំចង់ទៅផ្ទះខ្ញុំនិយាយជាមួយកំហឹង លាយជាមួយទឹកភ្នែក ប្រុសចង្រៃ ក្តីស្រលាញ់គេបង្ហាញតាមនេះមែន? )
មង្គល់សុំទោសៗ អូខេៗ តោះបងជូនអូនទៅផ្ទះ តោះៗ

ប្រហែល១៥នាទីក្រោយមក រថយន្តបានបមកដល់ផ្ទះខ្ញុំ។ ខ្ញុំផ្ទាល់ចុះពីឡានដោយ មិនងាកមើលគាត់ និងពោលពាក្យអរគុណអីមួយម៉ាត់ទេ បើអ្នកជាខ្ញុំវិញអ្នកច្បាស់ជាយល់អារម្មណ៏នេះ។ ក្តីស្រលាញ់ដោយសា្រ បែបនេះ មិន មែនជាក្តីស្រលាញ់ទេ។ នឹកឡើងឆួលចិត្ត ឈឺនិងគេចាត់ទុកខ្ញុំជាមនុស្សប្រភេទនេះ ថ្វីបើខ្ញុំជាខ្ទើយ តែក៏មិនមែន ងាយបែបនេះដែរ ស្តាយណាស់ អោយមនុស្សចង្រៃបែបនេះមកប្រលោក ប្រលាក់បែបនេះ។
…………………………
          ១យប់កន្លងទៅថ្ងៃជាថ្ងៃអាទិត្យ បានសំរាកមួយថ្ងៃទៀតហើយ បំភ្លេចរឿងយំមិញចោល តែ មិនអត់ទោសទេ ចាំមើលតែថ្ងៃច័ន្ទហ្នឹង ទៅសម្ភាសន៏កន្លែងថ្មីជាប់ហា  លាឈប់ពីអាមេ ឆ្គួtៗហ្នឹងហើយខ្ញុំ។ ល្ងាច់នេះណាត់គ្នាជាមួយមិត្តភក្តីទៅហាត់ប្រាណផង កុំគិតច្រើនពេក អីក អាក អីក ខ្ចិលណាស់ ដេកតិចទៀតសិន Good nigh​ J
         
          ល្ងាចថ្ងៃអាទិត្យនេះ មនុស្សមិនខុសពីរាល់ដងទេ មនុស្សច្រើនណាស់ សមស្រប់និងអាកាសធាតុត្រជាក់ល្អទៀតនោះ វារឹតតែសាកសំ សំរាប់ការលែហែរ នាល្ងាចចុងសប្តាហ៏នេះ។ ក្រលែកមើគេជិតខាង ហ៊ើយគេមានគូអស់លីង នៅតែខ្ញុំទេ ឯកកាដល់ហើយខ្ញុំ មកពីខ្ញុំធាត់ពេក អត់សង្ហា ឬក៏ម៊េចហ្ន បានគ្មានអ្នកចាប់អារម្មណ៏យី យូម៉េះពូកនេះណាត់ឯងម៉ោង  លូវ ៥កន្លះហើយ អត់ទាន់ឃើញទៀតអ្វី?
ទីត ទីត នៅនេះ នៅនេះ ?
ណាគេចេះ សំលេងដូច ក្លុច
ស្រីលុច្យហ្វាកអឺ ចាំយូនៅណប់ sorry ណា ស្ទះផ្លូវហ្នឹងហា
បាទ យូហើយ ប្រហែលជិត២ម៉ោងហើយណា  ចុះណា តួរឯក?
(ស្រីលុច្យទើបតែប្រឡងជាប់ទី១២ ទេ តែមាឌ និងមុខចំនាសគ្នាទេ លុច្យខ្ពស់ រាងស្អាត ខ្មៅស្រអែមស្រស់ រួសរាយណាស់ ចិត្តបានទៀត ខ្ញុំស្រលាញ់ត្រង់ថា យាយអីក៏មានហេតុផលដែរ មិនងាយខឹងផ្តេសផ្តាស តែពេលខ្លះចរិកដូចកូនក្មេងចឹង  )
ស្រីលុច្យមកលូវហើយ មកមួយ ហ៊្សុន អូនោះៗៗ មកហើយ
(ពីរអ្នកហ្នឹងជិះម៉ូតូមួយគ្នា )
អេតួរឯក យូម៉េះ យើងចាំយូហើយហ្វើយ
ស្រីពៅ: Sorry ណប់ តែលូវមកដល់ហើយតើចុះណា សិទ្ឋលុច្យហា ណាសាវួន ប្រុសស្នេហ៏នោះ?
លុច្យយី ខ្ញុំម៉េចដឹង អ៊ៀនណាស់ណា ប្រុសសេ្នហ៏យ័ត្នគេឮទៅ

ហាហាហាហ មើលគេអៀនក្រែងយាយទូរស័ទ្ទមួយគ្នាតើ រាល់យប់ហ្នឹង
ស្រីពៅអឹមែនតើ កុហកពួកអញ យ័ត្ន ធាត់គ្មានថ្ងៃស្គមទៅ ហាហាហ​(បរិកាសនោះពួកខ្ញុំសើចម៉ាលាន់តែម្តង នៅក្រោមដើមផ្កាចំប៉ា នៅម្តុំក្តាន់ពីរ អ្នកផ្សេងមើលមកថាពួកខ្ញុំឆ្គូតហើយ ឬក៏គិតថាពួកខ្ញុំយូៗជួបគ្នាម្តងបានសប្យាបយចឹងហ  តាមពិត រៀនអង់គ្លេសជាមួយគ្នារាល់ល្ងាចហ្នឹង។ (ស្រីពៅជា កូនអ្នកកំពង់ចាម គេមានសាច់ដូចខ្ញុំចឹងពីអ្នកខ្ញុំពេលនៅចិត្តគ្នាគេថាកូនផ្លោះ។ មិនបែបខ្ញុំយាយប្រាប់ទេ ចរិកកូនពៅគឺ ពូកែ​ ងណាស់ តែស្រលាញ់ថា ចិត្តបាន ចិត្តល្អ ថ្វីត្បិតតែពូកែង តែក៏ឆាប់បាត់ ហើយមិនចេះកុំទេ មនុស្សត្រង់ ឃើញអីយាយហ្នឹង ធ្វើហ្នឹង ក្បាលរឹងតិច  ចំនែកហ្ស៊ុនវិញ ជាHoney nop Jup Jup របស់ស្រីពៅ គេស្រលាញ់គ្នាយូហើយ )



តោះ ទៅស្តាតហី នៅណាគេទៀត ចាំប្រាប់ សាវួន និងសិទ្ឋអោយទៅតាមក្រោយទៅណា
លុច្សចាំតិចទៅណប់ មកលូវហើយ
ពួកវាអត់ស្គាល់ផ្លួវមែន អឺចាំក៏ចាំដែរ ណា…..ហេយគ្នាមានរឿងមួយស្អែក គ្នាទៅសម្ភាសន៏កាងារថ្មីហើយ ជំនួយការគម្រោងណាពួកម៉ាក នៅអង្គការមួយ
ស្រីពៅអូឡូយមេះ ស៊ូៗៗ ពួកមាក់ ក្រែងបានដកខ្លួនចេញពីមេ ឆ្គួតរបស់ឯង
អឺមែនតើ អរគុណពួកម៉ាក
លុច្ស:អង្គការ ដែលប្រាប់ថ្ងៃមុននឹងមែនជាប់ហើយឡូយផស់គេហ្ន
ហេហេហេហហេ ឡួយអីមិនដឹងជាប់ធ្លាក់ផង អូនោះសាវួន និងសិទ្ឋ មកហើយ លុច្ស(សាវួនជាកូនអ្នកមានមកពីឧត្តមានជ័យ ប្រុសកំលោះនេះសង្ហាណាស់ ស្មាបើកស្ទើតែមួយ១៨០ដឺក្រេហើយ មុខស្រស់ មាឌក៏បាន សំគ្នាមួយលុច្សណាស់ ចំនែកពីសិទ្ឋវិញមកពីបន្ទាយមានជ័យ ជាកូនអ្នកមានដូចគ្នា ចាយលុយដូចព្យុះ សម្រស់បានតែមាឌតូចតិច ពួកខ្ញុំរៀនអង់គ្លេសមួយគ្នាពេលល្ងាច ច៏ន្ទ ដល់សុក្រ វល់ ៗក្នុងចំនោមពួកខ្ញុំ មានតែស្រីពៅ និងសាវួនទេដែលរៀនពូកែ)

          ជុំគ្នាមួយល្ងាចថាទៅហាត់ប្រាណអី ទៅស៊ីថាខ្លះ ជជែកគ្នា ពីនេះពីនោះ សើចផ្អើលគេអែង របស់ហូបហូរហែរ ហាហាហា ថាទៅហាត់ប្រាណ ? នៅជិតពួកនេះ សប្បាយណាស់ ថ្វីបើពួកវាមានគូរ អត់តែខ្ញុំ តែពេលនៅជិតគ្នា អត់មានញ៉េញ៉ៃអី ទេ ដូចមិត្តភក្តិចឹង អត់មានអ្នកង៉ក់ងរដូចកូនក្មេងអី ទែ ហេហេហេ ម៉្យាងដែរពួកម៉ាក់ខ្ញុំ…….
……………………………………………. 
ព្រឹកព្រហាមម៉ោង៧នាទីមេឃស្រទុំដូចពេលល្ងាចម៉ោង៥ចឹង ត្រជាក់ណាស់ ព្រោះនេះជារដូវរងារផង។ មានមនុស្ស ម្នា ជាច្រើន នៅតាម ដងផ្លូវ ម្នាក់ៗធ្វើដំនើររៀងខ្លួនស្រូតទៅធ្វើការ ព្រោះពេលថ្ងៃនេះជាថ្ងៃច័ន្ទ ផង ទាំងខ្ញុំទាំងគេ ប្រញាប់ដូចគ្នាតាគ្នាហ្នឹង ហ៊ើយយឹតម៉ោងហើយខ្ញុំ ផ្លូវស្ទះទៀត  ប្រញ៉ាប់ទៅសម្ភាសន៏ទៀត ខ្ញុំ 

អួយៗៗ ជួយផង អីកអាក ក្រាំង(សំលេងដួលម៉ូតូ)
អួយម៉ែអើយឈឺណាស់ រលាត់ដៃបាត់ ហើយ បែកStop ទៀតនែក ហេយ លោក ជិះមិនបើកភ្នែកទេហី ហា (ខ្ញុំដោះមួកចេញ ស្រែកទៅកាន់អាតាប៉ិ មាឌធំ ហ្នឹង។ )  (គាត់ជួយលើកម៉ូតូខ្ញុំ ដោយមិននិយាយពា ក្យ សុំទោសអីមួយម៉ាត់  ឬកពារ ចេញមក រាង ឡួយៗម៉េចទេ តែគួរសមដែរគេ អត់វ៉ៃ ឬថាអោយ បើខុសម៉្យាងម្នាក់ហ្នឹង។



យីគ្រាន់តែជួយលើកម៉ូតូរួច ជិះទបាត់ អាតាប៉ីអត់ចិត្តមែនហ្មង រាងស្ហា ជិះម៉ូតូល្អ តែ ចរិកអន់ សយម៉េះ។ ស្លាប់ហើយម៉ោង ជិត៨ជាងហើយ យឺតបាត់ហើយខ្ញុំ សម្ភាសន៏ម៉ោង៩ព្រឹកហ្នឹងផង។

……………
អួយឈឺដៃណាស់ ឈាមព្រិចៗទៀត   អូរសួរស្តីបង ខ្ញុំមកសម្ភាសន៏បង
អូ ចូលមកក្នុងសិនមក ទុកម៉ូតតូហ្នឹងហើយ  រូចចូលទៅក្នុងសិនទៅ មានReceptionist នៅខាងក្នុងណាអូន ”
បាទបងអរគុណ បង (យីម៉ូតូនេះ ដូចធ្លាប់ស្គាល់ អាម៉ូតូ ម្ចាស់អន់ចរិក មិញហ្នឹងដឹង?​)​​  អូជំរាប់សួរបង ខ្ញុំមកសម្ភាសន៏ព្រឹកនេះណាបង

ម៉ារីចា អូន អង្គុយសិនមក អូន អូរដៃប្អូនកើតអីហ្នឹងអូន ឈាមហើយ បងទៅយក ថ្នាំលាបអោយណា
បាទបាទ អរគុណហើយបងស្រី មិនអីទេ ពេលជិះមកតាមផ្លូវ មេញ បុកឆ្កែណាបង ដូលខ្លួនឯងទៅ
ម៉ារី ហា  គាប់ជួនម៉េះលោកសំណាង ឈាមម្រាមដៃ ដែរទើបបិទហើយ បងសួរគាត់ គាត់ថាជិះប៉ះឆ្កែដែរ
ហេហេហ គាប់ជួនណាស់ បង អរគុណណាបង ដែលជួយយកអាសារ ណាបង
ម៉ារី:  តោះអូន គេចេញហើយ អូនចុងក្រោយគេហើយ ចូលទៅក្នុងបន្ទប់នោះទៅ
បាទបង អរគុណណាបង


          ( ស្លាប់ហើយគ្រាន់តែចូលទៅក្នុងបន្ទប់ភ្លាមខ្ញុំចង់ទន់ជង្គង់ លោកសំណាង នោះជាអាប៉ិអត់ចិត្តនោះមិញដែលជិះប៉ះគ្នាតើ ចប់ហើយ មិនបែចសម្ភាសន៏ទេ ធ្លាក់បាត់ហើយ។ បុរសនេះមុខមាំណាស់ ស្អាត់ណាស់ សម្បុលស ភ្នែកមុត ច្រមុះស្រូច បបូរម៉ាត់ព្រែក សក់ខ្លីវែកជំហៀង រាងខ្ពស់ជាងខ្ញុំ ទៀត១ម៨០ ហើយមើលទៅ ម៉ីងម៉ាត់ជ្រុល។ ស្អាតវាយ៉ាងមិញតែអន់ចរិក គួរអោយស្អប់ ប្រុសចង្រៃ )

សំណាងសួរស្តីប្អូន យើងជួបគ្នាម្តងរួចហើយ ព្រឹកមេញ យ៉ាងមេចហើយដៃ (គាត់ញញឹមស្ងួត សំដីពិរោះ តែនៅតែកាច)

បាទបងសួរស្តីបង បាទបងមិនអីទេ តែឈឺតិចៗដែចុះបងវិញ?
សំណាងមិនអីទេ អូន អូខេបំភ្លេចរឿព្រឹកមេញចោល យើងធ្វើការម្តង កុំទុកដាក់ក្នុងចិត្តអី
ហេហេហ បាទបង (មិនជឿទេ ចប់ហើយខ្ញុំ )

          នៅក្នុងបន្ទប់ មួយបិទជិត ដែលមានអ្នកសម្ភាសនដល់ទៅ៣នាក់ ខ្ញុំម្នាក់ឯងត្រូវរ៉ាប់រងសសំនួររបស់ពួកគាត់ តាមពិតទៅ មិនមានអីពិបាក ឆ្លើតទេ តែខ្ញុំខា្លចអាប៉ិសំណាងហ្នឹងកុំ ខ្ញុំដែលបានស្រែកអោយព្រឹកមិញ  គួរអោយឆ្ងល់ដែរ ពីអ្នកនោះសួរនោះសួរ តែតាប៉ិហ្នឹង​ អត់សូវសួរ អង្គុយមើលតាមុខខ្ញុំសោះហើយ យូៗៗ ទៅ អៀន ចង់ងាប់ហើយ មកពីខ្ញុំស្អាតផងដឹង ច្រមុះស្រួច សបុលស្រអែមស្រស់ ខូចសងខាងទៀត មិនអន់ទេ  ដំនើរការសម្ភាសន៏រយះពេល១ម៉ោង កន្លងផុតទៅ ពីដំបូងហាកតឹងតែណាស់ តែដល់ពេលយូទៅ   មានអីម៉្យាងដែរហាហា

ម៉ារីអូរួចហើយមែនទេ អូនសង្ឃឹមទេបងហាក់មាននិស្ស័យណាស់ ចង់អោយអូនជាប់ដល់ហើយ បានធ្វើការមួយគ្នា
បាទបង សង្ឃឹមដែរបង អរគុណណាបង
ម៉ារីអូលោកសំណាង អាអូនម្នាក់នេះ ឈាមដៃដូចលោដែរ ចៃដន្យណាស់ អ្នកទាំងពីជិះបុកឆ្កែដូចគ្នា លូវមកជួបគ្នាទៀត



(ខ្ញុំបើកភ្នែកធំៗៗ មើលទៅគាត់ ស្លាប់ហើយ ៗៗ ចប់ហើយខ្ញុំ)
សំណាង: (ញញឹមហើយតប)បាទ ជានិស្ស័យហើយមើលទៅ
បាទ ហេហេហេ (ខ្ញុំញញឹមស្ងួតទាំងក្នុងចិត្ត គិតថា ហ៊ើយ ត្រូចរកកន្លែងមួយទៀត គឺធ្លាក់ដោយស្វ័យប្រវត្តហើយ ខ្ញុំ)
…………….
           

ចង់ដឹងអត់ថានិងមានអ្វីកើតឡើងរវាង កំលោះសង្ហាពួកកែឌឺ និងក្មេងប្រុសមានះ ក្បាលរឹងម្នាក់នេះ? រងចាំអានភាគទី២ ទាំងអស់គ្នាណា។ អរគុណការចំណាយពេលរបស់មិត្តអ្នកអាន ខ្ញុំរងចាំការកែសម្រួលរបស់អ្នកណា។ ការចុចLike  Comment  របស់អ្នក វាជាកំលាំងចិត្តដ៏វិសេស សម្រាប់ម្នាក់នេះ
ស្រលាញ់អ្នក
ណារ័ត្ន ឃូល



បន្ទាប់ពី វិសាល បានទៅជួប សម្ភាសន៏ជាការងារថ្មី ព្រមទាំងបានជួន ទេវបុត្រសង្ហា ដែលជាប្រុស ចង្រៃដែលវិសាលស្អប់បើរួចមក តើនឹងមានអ្វីកើតឡើងបន្តរទៀត?  ពួកគេអាចទៅរួចទេ? វិសាល អាចជាប់ទេ? ចុះនៅវគ្គបន្ទប់ និងមានអ្វីកើតឡើងចំពោះ ក្មេងប្រុសពូកែឌឺម្នាកនេះ ? តើសាកល្បងអានជាមួយគ្នា ទើបដឹងសាច់រឿង លំអិត 
ជម្រើសបេះដូង ភាគទី២




បន្ទាប់ពីញ៉ាំបាយហើយ ខ្ញុំអង្គុយតែម្នាក់ឯង ញ៉ាំទឹក នៅ នស២រ ត្រចៀកស្តាប់ចំរៀងទេ តែ  ក្នុងចិត្តគិតមមៃដល់លោកសំណាង ខ្ញុំនឹកគេ ឬក៏ខ្ញុំ ខឹង អត់យល់ដែរ  កាត់ចិត្តទៅខ្ញុំអើយ។ រយះពេលជិតមួយអាទិត្យនេះ  ខ្ញុំធ្វើការដោយគ្មានកំលាំងសោះ ព្រោះធុញនិង បងមង្គលណាស់ ធុញនិង បរិយាកាសនេះណាស់ម៉ាក់អើយ ។​ 

ទីងៗៗៗ
អាឡូជំរាបសួរបាទ ខ្ញុំវិសាល
ម៉ារីចាអូន ជំរាប់សួរ បងម៉ារីណាអូន​ ប្អូនត្រូវបានជ្រើសរើសជាជំនួយការគម្រោង របស់លោកសំណាងណាអូន​អបអរផង ចុះប្អូនអាចចូលធ្វើការបាននៅពេលណាដែលអូន
បាទៗៗ បង បាទ​អរគុណ​បងស្រី នៅថ្ងែព្រហស្បតិ៏សប្តាយក្រោយណាបង(ខ្ញុំអរស្ទើហោះ មិនយល់ដែរ ស្អប់គេតែដល់បានធ្វើការជាមួយគេ បែជា រំភើបទៅវិញ អត់យល់ខ្លួនអែង)

ម៉ារី: អូ ចាអូន​ថ្ងៃព្រហស្បតិ៏ សប្តាហ៏ក្រោយជួបគ្នាណាអូន​ អូខេជំរាប់លា ណាអូន
បាទបង ជំរាប់លាបង អរគុណច្រើនណាបង


(ខ្ញុំញញឹមបិទម៉ាត់មិនជិតទេប៉ន់អោយតែដល់ថ្ងៃឆាប់ៗទេខ្ញុំ ចង់ធ្វើការថ្មីផង ចងចាកចេញពីទីនេះឆាប់ៗផង ក៏ចង់ទៅជួបមុខគេឆាប់ៗផង ដែរ អូៗៗ ជិតឡប់ហើយ ហេតុអីបែរជាត្រូវជាចង់ ទៅជួបគេវិញជិតឆ្គួត ហើយខ្ញុំ)

……………………..

        ថ្ងៃនេះជាថ្ងៃធ្វើការចុងក្រោយរបស់ខ្ញុំ នៅទីនេះ ខ្ញុំក៏មានសេចក្តីអាលោះអាល័យផងដែរ តែមិនដឹងថាត្រូវគិតបែបណានោះទេ
អនាគតជាធំមិត្តភក្តិរាប់អានគ្នាអាចណាត់ជួបគ្នាបាននៅលើក ក្រោយ។ នៅក្នុងបន្ទប់បិទជិតនៃឯហាង ម៉ាស្ទ័រស៊ូគីស៊ុប ដែលមានគ្នាប្រមាណជាង ១០ទៅ១៥ នាក់ វាជាពីធី ជួបលាងលាគ្នាសំរាប់ការចាកចេញរបស់ខ្ញុំ គ្រប់គ្នាហាក់រីរាយណាស់ ប៉ុន្តែមើលទៅលោកមង្គលវិញ ហាកមិនសប្បាយចិត្តសោះ គាត់ផឹកច្រើនជ្រុល មើលទៅដូចជាស្រវឹងហើយ។ ម្នាក់ៗរីករាយណាស់ និងការរាំច្រៀង សប្បាយបែបនេះ បរិយាកាសនេះ មិនបានធ្វើអោយខ្ញុំ ស្លុងអារម្មណ៏ទៅនិងភាពតរីករាយនេះទេ តែខ្ញុំហាកអានិតគាត់ដែរ ហ៊ើយសុំទោសបងមង្គល មិនអាចទៅរួចទេរវាងយើង ស្នេហាមិនអាចបង្ខំទេ។

        បន្ទាប់ពីបរិភោគអាហារួចមកគ្រប់គ្នាបានបែកគ្នាទៅផ្ទះរាងៗខ្លួន ចំនែកខ្ញុំវិញ ក៏ដូចគ្នាបន្ទាប់ពីទទួលពាក្យជួនពរពីពួកគាត់ និង ជំរាបលារួចមក ខ្ញុំក៏ត្រលប់ទៅផ្ទះដូចគ្នា ដោយមិនខ្វល់ពីបងមង្គលនោះទេ។

ទីតៗៗ (សំលេង ស៊ីភ្លេឡាន)
ហាបងមង្គលតើ មកតាមធ្វើអី?
មង្គលឈប់សិន ៗ ឈប់ វិសាល បងមានរឿងនិយាយ សុំពេលនិយាយបន្តិចបានទេ ?
បងមានរឿងអី? ចាំស្អែកទៅ យប់ហើយណា (យីស្អីចេះ យ៉ាប់ដែរហ្នឹងហា)
មង្គល : ទេៗ ៗ បងចង់និយាយពេលនេះ​ ណា តែមួយភ្លេតទេបានទេ?
បានបាន អូខេ (ដោយសារតែនៅមានមនុស្សច្រើន គួរសមខ្ញុំក៏យលព្រម ឆប់ម៉ូតតែម្តងទៅ)


អូខេ បងមានរឿងអីចង់និយាយ?
មង្គល: សុំទោសវិសាល ព្រោះតែបងមេនទេទើបអូន ប្តូរកន្លែធ្វើការបែបនេះ? (ប្រុសកំសត់ធ្វើមុខស្រពោនមើលទៅគួរអោយអានិតគួរសមដែរ)
ទេៗៗ មិនមែនបែបនេះទេ គឺព្រោះតែខ្ញុំចង់សាកល្បងការងារ និង បរិយាកាសថ្មីតែប៉ុនោះ មិនពាក់ព័ន្ឋនិងបងនោះទេ
មង្គល: ទេ បងមិនជឿទេ បងសុំអង្វរ កុំធ្វើបែបនេះបានទេ បងសន្យា បងនិមិនធ្វើបែបនេះទៀតនោះទេ កុំអីណា ត្រលប់មកវិញមកបងនិងមិនទម្លាប់ និងពេលវេលាដែលគ្មានអូនទេ អូននមិនយល់ចិត្តបងទៀតហេ រយះពេល ជិត២ឆ្នាំនេះ?
បងស្រលាញ់អូនហើយ វិសាល កុំចាកចេញអីបានទេ? កុំព្រោះតែកំហុសរឿងលកាលពីថ្ងមុននោះអូនយកចិត្តទុកដាក់ក្នុងចិត្តអីណា? បងសន្យា បងសន្យាបានទេ?
សុំទោសផង មិនមែនបែនោះទេ តែសុំបងគោរពការសម្រចចិត្តរបស់ខ្ញុំផង ពួកយើងមិនអាចទៅរួចទេ សុំទោសផង បងល្អខ្ញុំទទួលស្គាល់ អូខេយប់ហើយ ខ្ញុំទៅផ្ទះហើយ ជួបគ្នាថ្ងៃក្រោយណាបង។ (និយាយចប់ខ្ញុំត្រៀមរូចជាស្រេច រត់ឡើងម៉ូតូ ហើយ ចេញពីទីនោះយ៉ាងលឿន ខ្លាចអាប៉ិនោះឆ្គួតទៀត។ ស្នេហាអឺយស្នេហា ម៉េចចឹងហ្ន?)
…………………………
        ថ្ងៃថ្មីបានចូលមកដល់ ពេលវេលាដែលត្រូវចូលធ្វើការក៏បានមក​ដល់ដូចគ្នា វាជាពេលវេលាដែល ខ្ញុំបានរំពឹង ជិត ពីរអាទិត្យមកហើយ។ មកដល់ថ្ងៃដំបូងមានអារម្មណ៏ថាប្លែកណាស់ គ្រប់យ៉ាងគឺប្លែកតែម្តង សំរាប់ខ្ញុំមានរឿងជាច្រើនដែលត្រូវរៀន និងស្វែយល់បន្ថែមទៀតនោះ។ គ្រប់គ្នាពិតជារាក់ទាក់ណាស់ កក់ក្តៅណាស់សម្រប់ថ្ងៃដំបូង នេះ។

        បន្ទប់ធ្វើការខ្ញុំនៅជាន់ទី៣ កំពុងតែស្វែលស្រាប់ផងខ្ញុំ ឡើងចុះដល់ទៅ២ជាន់ទៀត។  នៅក្នុង បន្ទប់នេះ មានគ្នា ៩នាក់ ដែលតុខ្ញុំផ្ទាល់ គឺអង្គុយជិត លោកសំណាង ផ្ទាល់តែម្តង់ព្រោះតែខ្ញុំជាជំនួយការគាត់ផ្ទាល់ដូចនេះខ្ញុំត្រូវតែអង្គុយជិតគាត់បែបនេះហើយ។អ្នករាល់គ្នាហាក់ រវល់និង ការងារខ្លូនឯងណាស់  ដូច្នេះគ្មានពេលអីមកផ្អែមល្ហែម ជាមួយ ខ្ញុំយូពេកនោះទេ។
….
យី គេមកធ្វើការអស់ហើយ ចុះលោកប្រធានខ្ញុំមេចយូម៉េះ ម៉ោងប្រមាណ ជិត៩ហើយ អត់ទាន់មកទៀត យ៉ាប់ដែរហ្នឹងហា ធ្វើមេគេអីចឹង គួរអោយស្អប់ណាស់។

ទីងទីងៗ (សំលាងទូស័ព្ទលើតុរោទ៏)
មានិតវិសាល មានទូរស័ទ្ទ ម៉ារីរកណាអូន
អូបាទបងអរគុណ អឡូជំរាប់សួរ ខ្ញុំវិសាលនិយាយបង
ម៉ារី: អូនវិសាលហា អូនយកLaptop ចុះមកផងណា ប្អួនត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលជាមួយ លោកសំណាង ណាអូន នៅ ភោជនីយដ្ឋានបៃតង ចំនួន២ថ្ងៃ
បាទៗៗ បងខ្ញុំទៅហើយ បង ចាំមួយភ្លែតណា (យីទើបមកដល់ ប្រើបាត់ហើយ  ហ៊ើយមិនដឹងថានេះជាកម្មឬអ្វីនោះទេ?)
…………………..   
        នៅក្នុងបន្ទប់ប្រជុំដ៏ធំមួយ មាននុស្សប្រហែលជិត៣០នាក់ ដែលម្នាក់ៗ មើលទៅសុទ្ឋតែជាអ្នកការទូតតែម្តង មានប៉ុន្មានអ្នកដែរ ដែលខ្ញុំស្គាល់។ ខ្ញុំពិតជាអៀនណាស់ដែលមកយឹតជាងគេបែបនេះ ពួកគាត់ពិតជាស្វាគមន៏ ខ្ញុំណាស់ សូម្បីតែគ្រូបង្រៀន តែចំលែកអី តែ អាតាប៉ិសំណាងទេ មិនអើពើរអីតិច...
លោកគ្រូ: សួរស្តីប្អូនប្រុស តើប្អូនមកពីខាងណាដែរអូន?
បាទគឺៗ មកពីៗ
សំណាងមកជាមួយខ្ញុំ គឺជំនួយការផ្ទាល់ខ្លូន សំរាប់គំរោង Climate Change
នេះ
(អ្នកគ្រប់គ្នាញញឹមមកកាន់ខ្ញុំ លោកសំណាងបានបង្ហាញសញ្ញាអោយ ខ្ញុំចូលអង្គុយចិត្តគាត់ ។បន្ទាប់ពីសម្រូលឥរិយាបទរួចមក ការដំនើរការរៀនក៏ចាប់ផ្តើម)
សំណាង: (ខ្សឹបដាក់ត្រជៀកខ្ញុំ)  កត់ទុកផងណាប្រយ័ត្នខ្ញុំសួរអត់ចេះ បន្ទាប់ពីចប់វគ្គនេះ ត្រូវត្រូវរបាយការណ៏អោយខ្ញុំ លឺទេ?(សម្តីម៉ាត់ៗ តែម្តង គួអោយស្អប់ណាស់ ថាអាមេមុន វាព្រាននារី ដល់ពេលម្នាក់នេះវិញ កាចគួសម កម្មខ្ញុំមែន?) បាទ លោក ចាំខ្ញុំធ្វើជូន

(លោកសំណាងញញឹមស្ងួត ហាក់បង្គប់ន័យណាស់ គួរអោយស្អប់។ វគ្គបណ្តុះបណ្តាលមានពេល២ថ្ងៃពេញមាន័យថា ខ្ញុំត្រូវនៅទីនេះពេញតែម្តងជាមួយគាត់ ស្លាប់ហើយ។ រយះពេលមួយព្រឹកហាក់យូមេះ ឃ្លានបាយណាស់នៀក។ ​អូគេរៀបហើយ បានញ៉ាំហើយ ទៅលាងដៃសិនខ្ញុំ។ អ្នករាល់គ្នាបានចូលតុបណ្តើរ បណ្តើរ ចំណែកខ្ញុំវិញ ហាហាហា មកអង្គុយចាំតែម្តង  លោកសំណាង ដើរបណ្តើរ ជជែកគ្នាបណ្តើរ ជាមួយបរទេសម្នាក់ តែខ្ញុំមិនខ្វល់ទេ នេះជាពេលឯកជន របស់ខ្ញុំ )


សំណាង: វិសាល អង្គុយទីនេះមក (គាត់និយាយដោយមិនមើលខ្ញុំសោះ ខណះពេលនោះខ្ញុំចង់តែយក កែវទឹកជះកណ្តាលមុខទេ ឈ្លើយណាស់)
បាទ បងមិនអីទេ អង្គុយទីនេះបានហើយ មិនអីទេ
សំណាង: ទេមកទីនេះមក  អង្គុយក្បែរខ្ញុំមក(ម្តងនេះហាក់តឹងតែងជាងមមុនទៀត)
បាទបងទៅ ក៏បាន(ខ្ញុំញញឹមជាប់បើទោះបីជាខ្ញុំមិនពេញចិត្តក៏ដោយ )

        (ហ៊ើយមួយថ្ងៃរំលងផុតបាត់ទៀតហើយ ថ្ងៃធ្វើការដំបួងហាកតឹងពេកហើយខ្ញុំ អោយតែបែបនេះ មិនយូទេ​ដឹងតែវាយគ្នា ស្លាប់ហើយខ្ញុំ ជាមួយអាប្រុសសង្ហា សម្តីអាក្រក់ហ្នឹង)

……………………….
លោកគ្រូ:  អរុណសួរស្តីអ្នកគ្រប់គ្នាសម្រាប់ថ្ងៃនេះ ពួកយើង និងមានការអនុវត្តច្រើនជាងម្សិលមិញ ដូចនេះ សុំយកចិត្តទុកដាក់ និង ចាប់ដៃគូរ ដែលមកពី ស្ថាប័នដូចគ្នាដើម្បីធ្វើការជាក្រុមជាមួយគ្នា។
(គ្រាន់តែឮបែបនេះ ចប់ហើយខ្ញុំ តាមមើលមិនរស់ទេ ទើបតែចូលមកសោះត្រូវបណ្តើរៗហើយហ្នឹងចុះទម្រាំដល់១ខែនោះ ចប់ហើយ ចប់ហើយៗៗ។ ការបង្រៀនដំនើរកាទៅយ៉ាងរលូន បរិយាកាសដំនើរការបានល្អណាស់ មិនតឹងតែពេកទេ នេះ​មកពីគ្រូមានបច្ចេកទេសល្អ និងសក្ខាកាមទាំងអស់គ្នា មានការសហាការ គ្នាល្អ។ សំនួរចម្លើយ ការដេញដោលដែលពោពេញដោយភាពរីករាយធ្វើអោយខ្ញុំមានអារម្មណ៏
ស្រួលដកដង្ហើមបន្តិចដែរ បើសិនជាមិនដូចច្នេះ ទេខ្ញុំប្រាកដជាពិ បាកដកង្ហើម ស្លាប់ហើយ មើលទៅ)
លោកគ្រូអូនខេ ល្ងាចនេះជាពេលចុងក្រោយសម្រាប់ពួកយើងចំពោះវគ្គ បណ្តុះបណ្តាលនេះ ដូច្នេះ មួយរសៀលរយះពេល៣ម៉ោង ជាការសាកល្បងការងារជាក្រុម ម្តង សូមអ្នកដែលមកពី ស្ថាប័នជាមួយគ្នា ចាប់គូរគ្នា​និងបញ្ចេញមតិអំពីជំហានបន្ទាប់ពីទទួលវគ្គបណ្តុះបណ្តាល។
(ក្រុមនីមួយៗម្នាក់ៗម្នាក់ៗសុទ្ឋតែមានមតិល្អ និងគម្រោងល្អៗមិនចាញ់គ្នានោះទេ។មានអារម្មណ៏ទទួលបានចំនេះដឹងថ្មី
ទៀតហើយ ពីវគ្គបណ្តុះបណ្តាលនេះ)
សំណាងនេះវិសាល (ក្រោកដើរចេញទៅ ដោយមិនបញ្ចាក់អីមួយម៉ាត់ )
បាទ? ហា បងៗៗ បងទៅណាជិតដលក្រុមយើងហើយណា បង (យីឈ្លើយម៉េះ និយាយទូរស័ព្ទអស្ចារ្យណាស់មែនទេ ជាមួយស្រីមែន? ចរិកអន់ណាស់ ហុចស្អី មានក្រដាសសស្លែតហ្នឹង មានអីមើល?  ​ជិតដល់វេនខ្ញុំហើយធ្វើម៉េចទៅ? មកវិញៗៗ  ឆាប់ឡើងខ្ញុំមិន ដឹងនិយាយ អីទេណា?)

(បន្ទាប់ពីរំលងពីរក្រុមហើយអត់ទាន់មកវិញទៀត មិនដឹងធ្វើយ៉ាងម៊េចទេ ចឹងមានតែខ្ញុំ គ្រាន់តែប៉ុនហ្នឹងមានអីអស្ចារ្យ។ បន្ទប់ពីខ្ញុំធ្វើការអធិប្បាយទៅតាមអ្វីដែលខ្ញុំយល់ និងតាមបទពីសោធន៏របស់ ខ្ញុំ។ ខ្ញុំពិតជាភ័យណាស់ អ្វីដែលសំខាន់គឺ និយាយជាភាសអង់គ្លេស ទៀត មិនដឹងត្រូវឬខុសទេ? សម្លេងទះដៃបានបន្លឺឡើង បន្ទាប់ពីខ្ញុំបរិយាយ និង ឆ្លើយឆ្លងសំនួររបស់ក្រុមផ្សេងៗរួចមក។ ពួកគាត់ពិតជាពេញចិត្តនឹងគំនិតខ្ញុំ ណាស់ ដល់ពេលចឹងហេហេហេ ចូរដែហ្នឹងហា។ ស្រប់ពេលនោះលោកសំណាង ប្រុសចរិកកោងបាន ដើរចូលមកជា មួយទឹកមុខមាំ ដោយមិនអើរពើហ្នឹងខ្ញុំ អីតិច មិនសរសើហីទៅ មិនញញឹមទៀត យ៉ាបណាស់អាតាប៉ិននេះ ស៊ាំហ្មង​) 



ពេលពី២ថ្ងៃបានរំលងផុតទៀតហើយខ្ញុំអានឆ្លងវាផុតដោយសុវត្តិភាពប៉ុន្តែមិនដឹងថាថ្ងៃស្អែកនិងមានអ្វីកើតឡើងទៀតនោះទេខ្ញុំ បើចង្វាយខ្ញុំចរិកចឹងៗនោះ។​ នៅថ្ងៃបន្ទាប់ខ្ញុំមកកាន់ការរិយាល័យតាមធម្មតា  ដោយក្នុងដៃមានកាន់នូផ្កាម្លិះមួយភួងផងដែរ។

ម៉ារី : អរុណសួរស្តីអូន គេងស្រួលទេយប់ម៉េញអូន?
បាទបងអរគុណចុះបងវិញបងស្រីថ្ងៃនេះស្អាតដល់ហើយជាមួយអាវ ផ្កាឈូកនេះ បង 
ម៉ារី : ហាហាហ បោកបងហើយ អូអូនទិញផ្កាម្លិះមកធ្វើអីអូន?
បាទបង ជិះមកតាមផ្លូវឃើញដូនចាស់លក់នៅនឹងភ្លើងស្តុប អានិតគាត់ជួយ ទិញគាត់ទៅបង ម៉្យាងខ្ញុំចូលចិត្ត ខ្លិនផ្កាម្លិះនេះណាបង
ម៉ារី : ក្មេងល្អមែនអូន អូGood morning  សំណាង
សំណាងបាទ Good morning  ម៉ារី ញ៉ាំអីនៅ?
(យីមកពីកាល យ៉ាបមែន )
ម៉ារី : ចានៅទេ ប៉ុន្តែទិញបបរយកមកញ៉ាំដែរ
Good Moring បងសំណាង(ខ្ញុំបែរទៅ ញញឹម និងរាក់ទាក់ ធម្មតា )
សំណាងបាទ (គាត់ញញឹមស្ងួត ហើយក៏ឡើងទៅលើបាត់ទៅ។ គួរអោយ ស្អប់)
ម៉ារី : អូនកុំខឹងអី សំណាងគាត់មិនមែនចឹងទេអូន ដោយសារតែគាត់មាន បញ្ហាខ្លះៗ តែប៉ុននោះ ទើបគាត់មិនសូវសប្បាយចិត្តបែបនេះ ណាអូន  គាត់ មនុស្សល្អទេអូន
បាទបង មិនអីទេ អូខេបងខ្ញុំទៅលើហើយណាបង (តាមពិតម្តងៗ ចង់ឈះដុំ )
ម៉ារី : ចាអូន ស៊ូ ស៊ូណា
……………………………..
១ខែកន្លងផុតទៅ គ្រប់យ៉ាង បានដំនើរការបានល្អ ជាមួយក្រុមការងារ ខ្ញុំមានអារម្មណ៏ថា​ចុះសម្រុងគ្នាល្អណាស់ លើកលែងតែលោកសំណាងទេ ដែលខ្ញុំយល់ថា ដូចជាមិនចូលគ្នាសោះ គាត់ល្អគ្រប់យ៉ាង ប៉ុន្តែត្រង់មានចរឹកម៉ឹងម៉ាត់ពេកជាមួយខ្ញុំ….

        (ហ៊ើយជិតស្លាប់ហើយខ្ញុំ មួយព្រឹកនេះ​  អាតាប៉ិហ្នឹង ប្រើរហូត ចុះឡើងៗៗ តិចយកនេះ តិចយកនោះ ជិតស្លាប់ហើយខ្ញុំ។)
សំណាង: រក្សាបានខលទៅ បញ្ចាក់ពីវគ្គបណ្តុះបណ្តាល់ នៅអាទិត្យ  ក្រោយ មានបានជួនដំណឹងដល់សក្ខាកាមអស់ឬនៅ? ចុះមានទាក់ទង កន្លែងស្នាក់នៅ និង អាហារ ព្រមទាំង មានស្នើរសុំការចាយវាយពី គណនេយ្យនៅ? ចុះឯណារបាយការណ៏កាពីប្រជុំម្សិលមិញនោះ (ប្រុសចង្រៃសួរដោយមិន មើលមុខខ្ញុំអីតិចសោះ)
(ស្លាប់ហើយៗៗ សួរច្រើនចឹងឆ្លើយ ណាទុកណាទៅលោក) បាទបង ខលប្រាប់អស់ហើយ  ឯកសារគណនេយ្យក៏ធ្វើរួចហើយដែរ ចំនែក កន្លែងស្នាក់នៅក៏បានរៀបចំរួចហើយដែរ។

        និយាយតាមត្រង់អោយតែមានវគ្គបណ្តុះបណ្តាលម្តង់ៗ ហត់ ចង់ស្លាប់ហើយខ្ញុំ គេប្រើធ្វើនេះ ធ្វើនោះ ហើយ សុទ្ឋ តែកំណត់ ពេលយកទៀត អាប៉ិហ្នឹងចង់ធ្វើបាបខ្ញុំហ្មង ។ រយះពល៣ថ្ងៃកន្លងផុតទៅ វគ្គបណ្តុះបណ្តាល បានត្រូវបានបញ្ចប់ដោយជោគជ័យ លោកសំណាងមេខ្ញុំ វិញ ញញឺមអាហូត តែឯងនេះ ហត់ចង់ដាច់ខ្យល់រត់ទៅនេះរត់ទៅនោះ ទើបតែបានជិតពីខែសោះខ្ញុំដូចជាស្រក់គីឡូតិចហើយ។
......................

សំណាង: របាយការណ៏ប្រជុំរួចហើយឬនៅ ? ព្រឺកថ្ងៃស្អែទៅប្រជុំនៅក្រៅ ជាមួយគ្នា (គាត់និយាយមុខឡើងម៉ើងហ្មងមុខ )

ឯកសារ ខ្ញុំបានត្រៀមរួចហើយ ប៉ុន្តែរបាយការណ៏ប្រជុំ កាលពីថ្ងៃពុធមុន មិនទាន់រួចទេ បង (និយាយបែបអ៊ឹមអៀន)
សំណាង: ហាមិនទាន់រួច យូ រម៉េះ ខ្ញុំប្រញាប់ណាស់ ថ្ងៃស្អែក ខ្ញុំត្រូវការ វិសាលឯងធ្វើការអីចឹងប្រាប់ហើយថាប្រញាប់ណាស់ អូខេ ស្អែកផ្ញើរអោយខ្ញុំ លឺនូវ? (គាត់ និយាយតាមធម្មតាទេ តែមួយៗម៉ាត់ៗ មាន័យណាស់)
បាទបង (ចងស្រក់ទឹកភ្នែក ប្រុសចង្រៃ ការងារម៉ាគគោក ធ្វើមិចទាន់ ចាំមើលមិនចាញ់ចិត្ត ត្រូវធ្វើអោយហើយ ស្អែកអោយលោកចាំមើលណា លោកសំណាង មិនថាលោកជាមេ ឬ ជាប្រុសស្អាត់អីទេ ខ្ញុំនិងធ្វើអោយលោកទទួល ស្គាលខ្ញុំ  ប្រុសចង្រៃ ប្រុសចង្រៃ គូរអោយស្អប់ )

        ម៉ោងប្រមាណ៥:៣០នាទីទៅហើយម្នាក់ៗបានរៀបចំចេញទៅផ្ទះ បណ្តើរៗ។ នៅក្នុងបន្ទប់ខ្ញុំផ្ទាល់ នៅតែខ្ញុំនិងអាតាប៉ិរោគចិត្តហ្នឹងទេ ដឹងកាលបានទៅ បើខ្ញុំនៅម្នាក់ឯង ស្រូលខ្លួនជាង យ៉ាប់ហ្មង។ ម៉ោងជិត ៧ទៅហើយនៅមិនទាន់ហើយទៀត បានត្រឹមតែពាក់កណ្តាលហ្នឹងធ្វើម៉េចទៅ យប់នេះមិនបែបដេកទេមើលទៅ។(គិតក្នុងចិត្ត)

 ម៉ោងប្រហែល៨លោកសំណាង ប្រុសចង្រៃ រៀបចំចេញទៅផ្ទះ ដោយមិន បានលាខ្ញុំអីមួយម៉ាត់ អន់ចរិកទៀតហើយ។ ហ៊ើយគេទៅបាត់ធូចិត្តតិច អាចដង្ហើមបានស្រួលខ្លះ ហើយ ខ្ញុំ។

ទីងទីងទីងទីងៗ
ពៅអាឡូ អាម៉ាបអត់មោករៀនចឹងហា?
មិនបានទៅទេ រវល់ សុំច្បាប់ផងណា
(ខណនោះខ្ញុំរៀបរាប់ប្រាប់ពួកម៉ាក់ខ្ញុំ តាមដំនើររឿង ព្រមទាំង
ជេគាត់ទៀត ហៅគាត់ប្រុសចង្រៃពេញៗម៉ាត់តែម្តង ជិត៣០នាទី អត់មានធ្វើអីទេ យាយតែដើមអាតាប៉ិហ្នឹង)

        (សំលេងបើទ្វាក្រាំងៗ ធ្វើអោយខ្ញុំភ្ញាក់ព្រើត ស្រលាំកាំងតែម្តង ជាមួយនិងវត្តមានប្រុសសង្ហា នៅចំពោះមុខ ជាមួយទឹកមុខ ឡើងមាំ)
ពៅ ហាគ្នារវល់បានហើយណា បាយៗ…..​​   ​​

 អូ គឺៗ បងមិនទាន់ទៅទេហ? (សំលេងរដិបរដុប ស្លាប់ហើយ យាយដើមគេមួយថ្ងៃហើយ ជេគេទៀត ចុះ ធ្វើមេច? )
សំណាង : នៅទេ នៅមិនទាន់ទៅទៀត ?​ ណេះ ញ៉ាំទៅ
ហាអីគេហ្នឹង មិនញ៉ាំទេ មិនឃ្លានទេ
សំណាង : ញ៉ាំទៅ បើទោះជាអែងស្អប់ខ្ញុំ ខឹង ខ្ញុំ ក៏ខ្ញុំមិនដាច់ចិត្តដាក់ថ្នាំពុលសម្លាប់អែងដែរ ម៉ោងជិត៩ហើយណា 
មិនអីៗទេ ខ្ញុំ ខ្ញុំ ទៅផ្ទះហើយណាបង​ (ចប់ហើយ ខ្ញុំ មិននៅទេ វិវគាត់ទប់ចិត្តមិនបានសម្លាប់ខ្ញុំចោល បាត់ទៅ) ខ្ញុំទៅមុនហើយបងទៅហើយ (រញីរញ័រ កាយវិកាភ៏យផង អៀនផង ពិតជាខ្មាស់ណាស់ )


អាម៉ាក់អឺយ ម៉ាក់(ស្រែក ដាច់ភ្លើង)
សំណាង : (រត់ចេញមកក្រៅបន្ទប់) យ់ាងម៉េចហើយ? ប្រាយ (សំលេងរលំតុកៅអី ) 
អួយ អ៊ីកអាក៊ ឈឺណាស់ (មានអារម្មណ៏ថាមានរបស់ធ្ងន់សង្កត់ពីលើ) អូបងបងៗ ណាពិលពិល  យីមកដាច់ភ្លើងអីពេលហ្នឹងចឹងហា?
សំណាង : ឯងយ៉ាងម៉េចហើយ​ វិសាល កើតអីហា ស្រែកខ្លាំម៉្លេះ?
ដាច់ភ្លោះងណាបង ខ្លាចខ្មោច អូបង ក្បាលបង ចេញឈាមហើយ (ខ្ញុំពិតជាភ័យណាស់ ពេលឃើញបែបនេះ)
សំណាង : មិនអីទេ ប៉ិនហ្នឹងនោះ ប្រហែលជាដួលបុកកៅអី ចុះឯងមិនអីទេមែនទេ? (សម្តីទន់សួរយកចិត្តទុកដាក់មែន?)
បាទ ៗៗ មិនអីទេ មោះបងអង្គុយសិនមក ខ្ញុំជួតឈាមអោយ  សុំទោសៗបង
សំណាង : មិនអីទេ មិនអីទេ
កុំប្រកែកនៅអោយស្ងៀម ខ្ញុំជួតអោយ (ប្រុសល្អស្តាប់បង្គាប់ណាស់ សង្ងំស្ងៀម សុភាពបែបនេះ គួរអោយស្រលាញ់ណាស់ )
សំណាង :​អួយ ឈឺណាស់ ថ្នមតិច
បាទបង បាទ (បានដៃហើយ ពួកែធ្វើបានខ្ញុំហេ ដាក់មាអស់ដៃហ្មង)
សំណាង  : ​អាឈឺណាស់ណា យើសអែងខូចមែន
(គាត់ងាកមើលមុចខ្ញុំ ហាក់ដឹងពីបំណងរបស់ខ្ញុំ។ ភ្លាត់ស្នៀត ទប់ចិត្តមិនបានសើច ហាហាហ)​
ហេហេហ មានណាបង សុំទោស (តាមពិតទៅមានក្តីសុខតិច ដែរឧកាសល្អ )
សំណាង  :​ អូស្អីហ្នឹងនៅក្រោយខ្នងឯង
អា (ស្រែក) បងឆ្គួតទេអី
សំណាង :​​ ហាហាហាហា (សើច ) ចង់លេងមួយ ចាស់ហេ  អួយឈឺណាស់
អូៗ សុំទោស (ខ្ញុំអោបគាត់ ជាប់ ដៃម្ខាងកាន់ក្បាលគាត់ទៀត)

        (ខណះពេលនោះគួរអោយអស់សំណើចណាស់ខ្ញុំ មានស្អប់ មានខឹង មានកម្លែង ធ្វើការជាមួយជិតពីរខែហើយ ទើបតែយប់នេះចេះកម្លែងជាមួយខ្ញុំ គួរអោយស្អប់មែនប្រុសចង្រៃ។ សំលេងផ្គរលាន់ ហាក់តឿន អោយពួក ខ្ញុំប្រញាប់ទៅផ្ទះ គួរអោយស្តាយដែរពេល វេលារីករាយជិតផុតទៀតហើយ )

បងហា បងសំណាងខ្ញុំទៅមុនហើយ បង (រត់ចុះទៅក្រោម ដើម្បីប្រញាប់ទៅផ្ទះ)
សំណាង :​​ បាទ (ប្រុសចង្រៃ យាយស្ងួត អត់ជាតិសោះ)
ជួយផង (ស្រែកពីជាន់ក្រោមជាន់ទី២មក)
សំណាង :​​ ហា វាយ៉ាងម៉េចទៀតហើយ
គឺគឺៗ ជាប់សោរហើយ បង អ្នកណាចាក់សោទ្វាកណ្តាលនេះ ហា​(ចងយំតិច ចង់អីតិច តិចយប់នេះ ដេកហ្នឹងទៅខ្ញុំ)
សំណាង :​​ កុំភ៏យ ៗបងខលទៅសន្តិសុខខាងក្រោម (លោកសំណាងខលម្តងហើយម្តងទៀត តែគ្មានអ្នកលើក) វិសាលតាមមើលគេងទីនេះហើយ ព្រោះ អី ភ័ក្រ(សន្តិសុខ) គេគេងបាត់ហើយ ព្រោះគ្នាមិនសូវស្រូលខ្លួនផង ប្រហែជាពុលថ្នាំគេងបាត់ ហើយ ឯងមិនបែចប្រឹងស្រែកហៅទេ គេងទីនេះហើយ ខលទៅប្រាប់អ្នកផ្ទះទៅ

(បន្ទាប់ពីនោះខ្ញុំប្រាប់អ្នកផ្ទះតាមដំនើររឿង  រួចឡើង ទៅលើវិញជា មួយបង សំណាង។ ពួកខ្ញុំទាំង ពីបានប្រឹងធ្វើ របាយការណ៏ ជាមួយគ្នា នៅក្នុងបន្ទប់ មានអារម្មណ៏ថា មានសាមគ្គីគ្នាល្អណាស់ ប៉ុន្តែអាកាសធាតុ រៀងហប់តិចព្រោះដាច់ភ្លៀង ហប់ឈឹង។ ប្រុសល្អដោះអាវ ចំនែកខ្ញុំ ពាក់អាវ វាលក្លៀក អត់អៀនទេ ព្រោះមើលគ្នាឃើញ ព្រៀលៗដោយសារ តែអំណាច ពន្លឺកុំព្រួទ័រប៉ុនណោះ។ រយះពេលប្រហែល៤០នាទី ក្រោយមកពួកខ្ញុំបាន បញ្ចប់របាយការណ៏មួយដោយជោគជ័យ )
គ្រូកៗៗ(សំលេងកូពោះ អៀនចង់ងាប់ហើយខ្ញុំ)
សំណាង :​​ ឯងឃ្លានហើយមែនទេ? តោះបានហើយសំរាក ញ៉ាំអីសិន មិញបងទិញ នំបុ័ង និងទឹកផ្លែឈើមក យកមកញ៉ាំជាមួយគ្នា
បាទបង  (ខ្ញុំនិងគាត់អង្គុយ ផ្ទាល់ហ្នឹងឥដ្ឋ រួចផ្អែកទៅនឹងជញ្ចាំង គាត់ចេះតែលួចមើលមុខខ្ញុំ ចំណែកខ្ញុំវិញ ហ៊ើយដូចឈ្លក់ និងរៀងស៊ិចស៊ីរបស់គាត់យ៉ាងម៉េទេខ្ញុំ )
សំណាង :​​​ វិសាលចូលមកធ្វើការនៅទីនេះ មានដែលដឹងរឿងអីខ្លះទេ ?
ដឹងរឿងអីគេបង?
សំណាង :​​​ ហាឯងមិនដឹងទេ​អគារដែលយើងធ្វើការនេះ ជាអតីត គ្លីនិចឯកជនមួយ កាលពី៥ឆ្នាំមុន។
ហាបងយាយលេងយាមែន(ខ្ញុំខ្លាច់ចង់ងាប់ហើយ  )
សំណាង :​​​ តាមខ្ញុំដឹង ពីមុនមានមនុស្សស្លាប់ច្រើនណាស់ ពេលដែលខ្ញុំចូលមក មានបុគ្គលិកប្រុសម្នាក់គាត់នៅដល់យប់ដូចយើងចឹង ត្រូវបានខ្មោចប្រុសម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរារច៏ បានដើរមកបណ្លាចគាត់ រហូតដល់គាត់ខ្លាចឈប់ធ្វើការ  រហូតមកដល់ពេលនេះ នៅតែមានគេឃើញស្រមើលមនុស្សដើរ នៅពេលយប់ជានិច្ច
ក្រាំង(សំលេងផ្គរលាន់ ) ម៉ាក់អឺយ​ម៉ាក់ ហាហា យំលូវហើយ​
សំណាង :​​​ ហាហាហាហហា (សើចម៉ាអស់ដៃ)
បងយាយអីចឹងហា? (ខ្ញុំអោបគាត់ជាប់មិនលេង រៀងកាយខ្ញុំបានទ្រោប នៅលើដើមទ្រូងសាច់ដុំរបស់គាត់ ស៊ិចស៊ីហួស)
សំណាង :​​​​ហាហាហហាហ កុំល្ងង់ពេក ក្មេងល្ងង់ ខ្ញុំកុហកអែងទេ  មើលអោបខ្ញុំខ្លាំងចឹងតិចគេមកឃើញ គេថាយើងហ្នឹងហាហាហាហា  លែង ខ្ញុំទៅបន្ទប់ទឹកតិច
ទេ ៗៗ មិនអោយទៅទេ កុំទៅខ្ញុំខ្លាចណាស់
សំណាង :​​​​ ហាចឹងមានតែនោមនៅហ្នឹង
ហា ចឹងខ្ញុំទៅបន្ទប់ទឹកដែរ
សំណាង : ហាហាហាហ មែនក៏អី តោះចឹង​​​​

……..
សំណាង : តោះវិសាលគេងទៅយប់ហើយម៉ោងជិត១២ហើយណា ដល់ម៉ោងខ្មោចចេញលូវហើយ ហាហាហាហ អួយឈឺណាស់
បងកុំយាយមើល ខ្ញុំខ្លាចមែនណា
        (យប់នោះខ្ញុំនឹងបងសំណាងគេងទន្ទឹមគ្នា ខ្ញុំពិតជាចង់អោបគាត់ណាស់ តែអត់ហៀន ចង់តែយំទេ។)
ម៉ាក អឺយស្អីហ្នឹង ម៉ាក់ (ស្រែក)
សំណាង : បាត់ខ្លាចនៅ? គេងទៅស្អែកទៅប្រជុំនៅក្រៅផង
        (ប្រុសល្អ ត្រកងក្បាលខ្ញុំដាក់លើដៃគាត់រួចអោបខ្ញុំជាប់ ហាក់ចងផ្តល់ នូវកំដៅដល់ខ្ញុំ និងភាពក្លាហាដល់ខ្ញុំ។ ខ្ញុំពិតជាអៀនណាស់ ទឹកភ្នែកខ្ញុំហូរ ស្រក់ នឹកដល់អតីតកាល នឹកដល់គ្រាដែលធ្លាប់ស្ថិតក្នុងរង្វង់ដៃប្រុសកំពូល ស្នេហ៏ តែពេលនេះសល់តែស្រមោល សល់តែការចងចាំ បើទោះជាពេល វេលាកន្លងផុតទៅ យូយ៉ាងណា តែការចង់ចាំល្អ នៅតែមានក្នុងខួរក្បាល។​


បងវិបុល បងជាមនុស្សដំបូងក្នុងជីវិតអូន​ គ្មានថៃ្ងបំភ្លេចបានអស់មួយជីវិត។ តំនក់ទឹកភ្នែកហូរស្រក់ជោគថ្ពាល់ សើមដល់ដើមទ្រូងប្រុសល្អ   )
សំណាង: ហា ឯងយំ យំធ្វើអីហា? កុំភ័យៗ ខ្ញុំមិនធ្វើអីឯងទេ ខ្ញុំគ្មានរស់និយមប្រុសដូចគ្នាទេ មោះគេងទៅ គ្មានខ្មោចអី ទេ ខ្ញុំនិយាយលេងទេ
(គាត់ យក់ដែជួតទឹកភ្នែកខ្ញុំ រួចអោបខ្ញុំកាន់តែណែន ជាមួយដៃម្ខាងទៀត អង្អែក្បាលខ្ញុំ។ បើពេលនេះម្នាក់នេះជាបង បងវិបុល ប្រុស កំពូលស្នេហ៏មិនដឹងល្អយ៉ាងណាទេ?

        សួរស្តីមិត្តអ្នកអាន អរគុណច្រើនចំពោះការចំនាយពេលរបស់អ្នក ចំនួននៃការចូលអាន ការចុច like និង ការផ្តល់ជាមតិរបស់អ្នក ជាកំលាំងចិត្ត របស់ខ្ញុំ ។ រង់ចាំអានភាគបន្តរទៀតណា នៅវគ្គទី៥

ណារ័ត្ន ឃូល






       បន្ទាប់ពីវិសាល និង សំណាងជាប់សោរមួយយប់រួចមក នៅឯការិយា ល័យរួចមកនិងមានអ្វីកើតឡើង? បទពិសោធន៏នេះអាចជួយអោយ ពួក គេកាន់តែយល់គា្នជាងមុនទ? ចង់ដឹងមានតែចូលទៅអានជាមួយគ្នា តោះ អានជាមួយគ្នាមើលវគ្គ មានអ្វីប្លែកពីវគ្គមុនទៅ?

ជម្រើសបេះដូង ភាគទី៣




    ​ ​​ព្រឹកព្រហាម ម៉ោងប្រមាណ៥: 30នាទី ខ្ញុំបំរាស់ខ្លួនស្រាប់តែបាត់ លោកសំណាងបាត់ ខ្ញុំផ្ទាល់ពិតជាភ័យណាស់ តិចគេទៅចោលបាត់? ខ្ញុំប្រញាប់ប្រញាល់ រត់ចុះទៅជាន់ទី២ តែទ្វានៅតែជាប់សោមានន័យថា គាត់ប្រហែល ជានៅលើដំបូលហើយមើលទៅ។ អាកាស់ធាតុត្រជាក់ ជាមួយនិងចំហាយនៃ សន្សើម ធ្វើអោយ ខ្ញុំទ្រាំស្ទើតែមិនបាន ផ្ទៃមេឃមានពណ៏រាងស្រគាំ ជាមួយ និងពន្លឺភ្លឺតិចៗ ដោយអំណាច ពន្លឺនៃព្រះទិនករ កំពង់តែ រៀបនឹងបង្ហាញ់ខ្លួនម្តងបន្តិចៗ។ ខ្ញុំឡើងទៅដោយយឺតៗ និងថ្នមសំលេង ព្រោះតែមិនចង់អោយគេដឹងថាខ្ញុំឡើងទៅ។ ប្រុសសង្ហា ឈរ ពត់ដៃជើង ពេលនេះ ទើបខ្ញុំបានឃើញនៅរូបរាង ដ៏ស្រស់សង្ហា របស់គាត់ពិតប្រាកដ ជាមួយនិងខោខ្លី ដោះអាវនៅលើដំបូល សាច់ដុំម្ខាងៗ គួរអោយខ្លាច អ្វីដែលចាប់អារម្មណ៏នោះគឺ សាច់ដុំដើមទ្រូងប្រុសល្អ នោះគឺណែណខ្លាំងណាស់ ចឹងតើបានយប់ម៉េញមានអារម្មណ៏ ថាដូចគេងគើយខ្នើយ ស្មាបើក កម្ពស់១ម៨០ បើធ្វើជាម៉ូឌែលល្អជាង សង្ហា មុខស្អាតទៀត ឆ្ងល់ដែរហេតុអីគាត់មិនឯឧស្សាហ៏ញញឺម មិនថារូចរាងទេ មុខមាត់ក៏ស្អាត់ដែរ សំទាំងព្រមតែម្តង។

ហា ហាឈីស ហាឈីស ហាឈី(កណ្តាស់)
សំណាង ហាឯងឡើងមកពីកាល ហា​(គាត់ធ្វើមុខឆ្ងល់)
បាទយូហើយ (ខ្ញុំឆ្លើយបែបបហីទៅវិញ)
សំណាងហា ចឹងឯងឡើងមកលួចមើលខ្ញុំមែនទេ?
ទេ កន្លែងនេះ ជាសាធារណះ តើ (ខ្ញុំលាអណ្តាតដាក់គាត់)
សំណាង: ហាហាហាហ(ប្រុសល្អសើចនឹង កាយវិការបស់ខ្ញុំ គាត់សើចចឹង មានមន្តស្នេហ៏ណាស់ សង្ហាណាស់។ ខ្មាស់គេណាស់ខ្ញុំ ចេញចរិកហ្សិនមកហើយ គាត់ពិតជាហួសចិត្តនិងចរិកកូនក្មេងរបស់ខ្ញុំហើយ មើលទៅ។ មិនបង្អន់យូខ្ញុំក៏រត់ចុះទៅក្រោមមុន។ វីវរហើយហើយ ខ្ញុំចាញ់ស្នាមញញឹមនេះហើយ ធ្វើមេចទៅ? )
…………………….
        ម៉ោងប្រមាណ៨ :30នាទី ពួកខ្ញុំក៏បានជួបគ្នាសារជាថ្មី នៅការិយា ល័យត្រៀមចេញទៅប្រជុំជាមួយគ្នានៅក្រៅ។ ចរិកគាត់នៅ តែដដែល គ្មានអី ខុសប្លែកផង ច អាប៉ិហ្នឹងតាមមើល គ្មានបេះដូងទេមើលទៅ ត្រជាក់ល្អូក ម្តងៗខ្ញុំស្ទើតែកក់ស្លាប់បាត់ហើយ ចាំមើលណាប្រុសចង្រៃ ខ្ញុំដុតរំលាយបេះដូងទឹកកករបស់លោកអោយបាន​ អោយលោកតាមយក ចិត្តខ្ញុំ វិញមកម្តង។
………………………………
ធ្មិចបើកធ្មិចបើក ៣ខែហើយខ្ញុំ ជាប់ជាបុគ្គលិកពេញសិទ្ឋហើយ  យាយតាម ត្រង់ត្រូវអរគុណគាត់ដែរ​​  គាត់ស្តីបន្តោសខ្ញុំរហូត តែនៅពេល នៅ មុខ គេគាត់ តែងលើកពីខ្ញុំជានិច្ច ចឹងចឹងគេហើយថា ស្រលាញ់ មិនអោយ ដឹង ចិត្តមែន?

………
        រសៀលថ្ងៃសោរ៏ ជាថ្ងៃ ឈប់សំរាកដ៏រីករាយ មិនថានៅយូឬយ៉ាង ណាទេក៏មិនថ្វីដែរព្រោះស្អែកជាថ្ងៃអាទិត្យ។ ល្ងាចនេះខ្ញុំដើរម្នាក់អែង នៅសួន វិមានឯករាជ្យ ក្នុងសំលៀកបំពាក់ កីឡា ខោខ្លី អាយឹត ជាមួយ និងស្បែកជើង កីឡា មានអី ក្យួតដែរតើ។ ដើរបណ្តើរស្តាប់ចំរៀង បណ្តើរ ប៉ុន្តែចិត្តវិញចេះតែនឹកដល់អាតាប៉ិ មេចង្រៃនោះ បើសិន ជាពេលនេះ មានគាត់បណ្តើរវិញ ដឹងតាឡូយហ្មង។

ហត់ណាស់ នៀក អង្គុយតិចសិន  ហ៊ើយ ខ្ញុំអើយខ្ញុំ ឯកការមេះណ? អួយ ម៉ាក់​(ភ្ញាក់ និងទំងន់ដៃ គេទះស្មា)
មង្គល: អូ សុំទោស វិសាល គឺបងណា ធ្វើអោយអូន ភ័យហើយ
ហេហេហេ មិនអីទេ បង បងមកពីកាល? (តាមពិត មិនពេញចិត្តគាត់ទេ ហ៊ើយ មេចបានមកជួបគាត់វិញ ហ្ន?)
មង្គល: បងមកយូហើយ ដើរតាមអូន ពីក្រោយមួយជុំហើយ ចុះអូនមកម្នាក់ឯងទេឬអូន?
បាទបង មកម្នាក់ឯង ចុះបងមេចមិនហៅខ្ញុំ បង កុំអីបានដើរពីរអ្នកតែម្តង
មង្គល: បាទ អូន បងខ្លាចរំខាន
មង្គល: ការងារថ្មីយ៉ាងមេចដែរអូន?
មិនអីទេបង ល្អដែរតើ
មង្គល:  អោយបងសុំទោស សុំទោសចំពោះអ្វីដែលបងបានធ្វើ សុំទោស
មិនអីទេ បងបំភ្លេចវាចោលទៅ
មង្គល: អូខេ អរគុណច្រើន  វិសាល តើពីពេលនេះទៅយើងអាចរាប់អាន គ្នាដូចពី មុនបានទេអូន?
បាទ បងបានតើ រឿងអីមិនអាច សប្បាយចិត្តណាស់ពេលលឺបែបនេះ អូខេតោះ ខ្ញុំដូចជាឃ្លានណាស់ គិតទៅរកអីញ៉ាំជិតៗនេះហីបង?
មង្គល: អូបានទអូន បងក៏ឃ្លានដែរ តើអូន

        ខ្ញុំនិងគាត់ដើរបណ្តើរ ជជែគ្នាបណ្តើរ ពិនេះពីនោះ ខ្ញុំដឹងថាគាត់កំពុងគិត អី មើលទៅគាត់យូៗទៅ ពិតជាគួរអោយអានិតណាស់ តែសុំទោសបងមង្គល មិនអាចទៅរួចទេ បង ខ្ញុំគ្មានអារម្មណ៏អីបន្តិចសោះ  បេះដូងខ្ញុំ បានស្លាប់បាត់ទៅហើយ បន្ទាប់ពីបងវិបុលចាកចេញទៅ តែពេល នេះ បើសិនអ្នកដែលដើរជាមួយខ្ញុំ ជាបង សំណាង មិនដឹង ល្អយ៉ាង ណាទេ ហ្ន? យីឡប់ទៀតហើយ មេចបានគិត ដល់ ប្រុសចង្រៃ នោះទៀតហើយខ្ញុំ ស៊ាំដែរហ្នឹងហា។

មង្គល: វិសាលៗៗ អូន ភ្លឺកអីហ្នឹង អូន?
ហា អត់អីទេៗៗ បង (យី ខ្ញុំ​ច្រឡំមនុស្សហើយមើលទៅ ម្នាក់ដើរកាត់មេញ មិនមែនលោកសំណាងទេមើលទៅ បើគាត់មែនប្រាកដជាហៅខ្ញុំហើយ កុំខ្វល់ ទៅរកអីញ៉ាំអីវិញ)

        បន្ទាប់ពីនោះមក ខ្ញុំនិងបងសំណាង ហាកមានស្និទស្នាលជាងមុន គាត់គោរពខ្ញុំណាស់ មានអារម្មណ៏ថាចាប់ផ្តើម អានិតគាត់តិចៗហើយ គាត់ពិតជាខិតខំណាស់ ឃើញបែបនេះខ្ញុំហាក់មិនសូវសប្បាយចិត្តទៅវិញ ព្រោះតែមិនចង់អោយគាត់ ហត់នឿយ និងចំនាយពេល ច្រើនដោយសារខ្ញុំ។ ហ៊ើយ ខ្ញុំ អើយ ខ្ញុំ កាំមែន មនុស្សល្អគេស្រលាញ់ មិនអាទទួល មនុស្សខ្លួនឯងស្រលាញ់ បែរមិនបានជួប ដល់ពែលមនុស្សដែលខ្លួន ស្អប់បែរជួបមុខរាល់ថ្ងៃ នឹកដល់រឿងហ្នឹង ក្នាញ់ណាស់ ប្រុសចង្រៃ។

        មួយអាទិត្យៗ ពិតជាលឿនណាស់  អត់ទាន់ដឹងអីផង ថ្ងៃនេះ  ថ្ងៃសុក្រទៀត ហើយ ល្ងាចនេះគិតចេញទៅមុន ព្រោះណាត់បង មង្គលរួចហើយ ទៅមើលគុនពីរអ្នក មិនអាចយឺតទេ រឿងល្អមើលផង (របួសចាស់) តែអាមេហ្នឹង មិនងាយទៀត ចាំសាកមើលសិន។
 បងសំណាងហា ឯកសា ផ្សេងៗខ្ញុំធ្វើរួចហើយ បង យាយចឹងល្ងាចនេះ ខ្ញុំសុំចេញមុនបន្តិច ព្រោះរវល់តិចណាបង
សំណាងទៅណា? ម៉ោងប៉ុន្មាន? សំខាន់ទេ?
(ប្រុសចង្រៃ ខ្ញុំទ្រាំមិនបានទេ យាយស្តីមិនដែល មើលមុខខ្ញុំសោះ) គឺមើលគុន ម៉ោង៤ល្ងាច សំខាន់ណាស់ (ខ្ញុំឆ្លើយទៅវិញ តាមសំនួរកាត់របស់គាត់)
សំណាង: ដឺណាស់អែង (គាត់ងាកមើលមុខខ្ញុំ មើទៅគួរអោយខ្លាចដែរ តែស៊ាំហើយ)
អត់ទេ ឆ្លើយតាមត្រង់ អត់កុហកទេ (សប្បាយចិត្តណាស់ពេលឃើញ មុចគាត់ក្រហមចឹង ខឹងខ្លាំងហើយមើលទៅ )
សំណាង: ទៅជាមួយអ្នកណា?
(យី សួរអីសួរមេះ ជិកឬសជីកគាល់ហ្មង) ទៅជាមួយមនុស្សសំខាន់
សំណាង: (គាត់ងាកមកមើលមុខខ្ញុំជាថ្មី តែលើកនេះដូចមេចទេ ខឹង ឬក៏មេចទេនៀក អាប់ប៉ិនៀក អត់យល់) ជាមួយ ប្រុសសង្ហាដែលបណ្តើរគ្នាកាលពី ប៉ុន្មានថ្ងៃមុននេះមែនទេ?
បាទ ត្រូវហើយ  បងហា តើបងអោយខ្ញុំចេញមុនទេ សរុបមក ហាបង? (គឺគាត់មែនតើ ឃើញហើយមិនហៅទេ ជ្រេញណាស់)
សំណាងទៅចុះ


        (ហ៊ើយធូទ្រូងតិច សួរម៉ែអាសួរហើយ តែខ្ញុំមានអារម្មណ៏ថាមិន ស្រួលចិត្តសោះ នៅពេលដែលខ្ញុំឆ្លើយបែបនេះ វាខុសស្រឡះពីការពិតតែម្តង ចុះបើគាត់គិតថាមែន ធ្វើមេចទៅ? យី កុំគិត កុំគិត គាត់គិតបែប ណាជារឿងគាត់តើ មានអីទាក់ទងខ្ញុំ ខ្ញុំគ្មានក្នុងកែវភ្នែកគាត់ទេ គាត់ជាមនុស្ស ប្រុសសាច់ដុំ មិនមែនជាខ្ទើយដូចខ្ញុំឯណា យ៉ាប់ណាស់ )


        ល្ងាច់នេះមនុស្សច្រើនគួរសម ល្បីថារឿងហ្នឹងល្អមើល  ចាំមើល ល្អមើលមែនអត់? មិនដឹងថា បងមង្គលទិញសំបុត្របានអត់ទេនៀក អត់បានកក់ទុកមុនផង ម៉្យាងមនុស្សច្រើនទៀត។ ខណះពេលកំពុងរងចាំ វត្តមានមនុស្សសង្ហាម្នាក់ធ្វើអោយខ្ញុំស្រលាំងកាំងតែម្តង ពេលដែលខ្ញុំ  ឃើញគាត់ឈរពីមុខខ្ញុំបែបនេះ ។
ហា បងមកមើលដែរ មែនបងសំណាង?
សំណាងត្រូវហើយ ខ្ញុំមកមើលជាមួយមនុស្សពិសេសខ្ញុំដែល ចុះឯណាមនុស្សពិសេសឯង(លឺបែបនេះមានអារម្មណ៏ថា មិនសប្បាយសោះ)
ទៅទិញសបុត្របាត់ហើយ ចុះឯណាមនុស្សពិសេសបង ?
សំណាងមិនមកទេ ឈឺហើយ
មង្គល: អូវិសាល សុំទោស សំបុត្រលក់អស់បាត់ហើយអូន បងអត់បានកក់មុន ដោយសារថ្ងៃនេះ ជាថ្ងៃបើឆាក មនុស្សច្រើន ណាអូន
មិនអីទេបង មិនបានមើលថ្ងៃនេះ ចាំមើលថ្ងៃក្រោយទៅចឹង។ អូបងមង្គលនេះ នេះ បងសំណាង ជាប្រធានគម្រោង ណាបង
មង្គលបាទ សួរស្តីខ្ញុំមង្គល
សំណាងបាទសួរស្តី យាយចឹងសបុត្រលក់អស់ហើយមែនទេ  ចឹងអត់បានមើលហើយ យើង ចុះលោកគិតទៅណាបន្តរទៀត
(យី ទៅណាស្រេចតែគេ ចេះសួរមេះ)
មង្គលអត់មានគម្រោងទេនៀក តាមមើលទៅរកអីញ៉ាំតិច ហើយមើលទៅ បើមិនយល់ទាស់ទេ លោកទៅញ៉ាំបាយល្ងាចជាមួយពួកខ្ញុំទៅ យ៉ាងមេចដែរ (បង មង្គល អើយបងមង្គល ហៅទៅធ្វើអី)
សំណាង: អូមិនអីទេកុំរំខានអី
បងទៅដែរទៅ ណាបងបានគ្នាច្រើនតិច (ចេះតែឃាត់ៗ ទៅ កុំអោយ គេថា យើងហ្នឹង ឈ្លើយ)
សំណាងអូខេចឹងក៏បាន តោះ
(ហាទៅមែនទែន?)

        ​នៅតាមផ្លូវ បងមង្គល និងបងសំណាងជជែកគ្នាពីនេះពីនោះ មិនចប់សោះ វាជារឿងធម្មតាទេ ព្រោះអីបងមង្គលជាមនុស្សរួសរាយស្រាប់ តែចំលែកអីតែអាតាប៉ិនោះ និយាយច្រើនមេះថ្ងៃនេះ រាល់ដងមិន សូវបានសម្តីផងហ្នឹង។ ចំនាយពេលប្រហែល៣០នាទី ពួកយើងក៏មកដល់ កន្លែងញ៉ាំបាយ នៅឯភោជនីយដ្ឋានស្បួវមាស មានអីបរិយកាសល្អតើ ពួកខ្ញុំទាំង៣នាក់ សម្រេចថាអង្គុយខាងក្រោមព្រោះមានកញ្ចុះ ស្អាតដែលតើ ធ្វើពីឬស្សី។ គម្រោងមកញ៉ាំបាយទេ តែដល់ពេលមកដល់ បែជាកុម៉ងស៊ុបញ៉ាំវិញ អត់ដូចការគ្រោងសោះ រឿងហេតុមិនទៀង។

        ពួកយើងញ៉ាំបណ្តើរជជែកគ្នាបណ្តើរ ពីនេះពីនោះ បងមង្គល និងបងសំណាង ត្រូវគ្នាតើ ម្នាក់ៗ ពូកែវិភាគណាស់ រឿងមួយចូលដល់រឿង មួយ មុនដំបូងខ្ញុំបារម្មណ៏ថា ខ្លាចគ្រប់យ៉ាងនិងគួរអោយខ្លាច តែដល់ពេលចឹង  មានអី សប្បាយដែរតើ។


មង្គលអូ សុំទោសខ្ញុំចង់ទៅបន្ទប់ទឹកម៉ាភ្លេត
សំណាងអូបាទ អញ្ជើញ
បាទបង កុំយូពេល ខ្ញុំខ្លាចខ្មោច
មង្គល:ហាហាហា ចេះតែយាយហ្មង លោកសំណាងនៅហ្នឹងតើ
លោកសំណាង រឹតតែគួរអោយខ្លាចជាងខ្មោចទៀត (និយាយខ្សឹប រអ៊ូម្នាក់ឯង)
សំណាង: ឯងថាមេចមិញ? ក្មេងជើងល្អ
អត់អីផង តែជើងមានខូចណា បង​ ចុះបងមកមើលគុនដែរ  ឬមកតាមដានហា?
សំណាង: ទាំងពីរហ្នឹង (ម្តងៗទ្រាំមិនបានទេ ខ្ញុំសម្តីគួរអោយក្រឹតណាស់)
មេចបងចង់មកជួបមនុស្សសំខានខ្ញុំមែន ហា លូវឃើញហើយ ខ្ញុំជាខ្ទើយ ចង់ដេញចេញឈប់អោយធ្វើការឬយ៉ាងណា?
សំណាង: អត់ទេ រឿងហ្នឹងដឹងយូហើយ មានប្រុសសុទ្ឋឯណាទន់ដូចចេកនោះ ហាហាហ
​(ខ្ញុំ ខ្ញុំទ្រាំមិនបានទេ ប្រុសចង្រៃ ) បងសំណាង ខ្ញុំ ខ្ញុំ ស្អប់បងណាស់
សំណាង: លឺឯងយាយចឹង ខ្ញុំធូរចិត្តតិច (គាត់សប្បាយចិត្តណាស់ ពេលបានថា អោយខ្ញុំចឹង )
(ខ្ញុំ ខ្ញុំទ្រាំមិនបានទេ ប្រុសចង្រៃ ) បង បង
សំណាង: នោះមង្គលមកវិញហើយ យ័ត្នគេប្រច៏ន្ទទៅ
មង្គល : មានរឿងអី សើចស្បាយមេះ ចុះ ម៉េចហើយវិសាលមុខស្អុយម៉េះ ?
អត់អីទេ បង មុសខាំណាបង មូសចង្រៃខាំអត់ដឹងមនុស្សល្អសោះ
សំណាង ហាហាហហា មុសណាចេះដូចមនុស្ស អូខេសុំទៅ បន្ទប់ទឹកតិចណា
មង្គល : បាទ លោក អូនហា មើលទៅអូនហាក់មិនសូវត្រូវគ្នាមួយគាត់សោះ សំណាងល្អតើអូន
រឿងវែងឆ្ងាយណាស់បង ត្រូវគ្នាទើបចំលែក ខ្ញុំមិនយល់ដែរ កន្លងមកខ្ញុំមិនដែលទៅណាមកណាជាមួយទេ ក្រៅពីការងារ នេះជាលើក ទីមួយហើយដែលមកក្រៅជាមួយគាត់បែបនេះ  តែបងកុំខ្វល់អី  បងហារូបរាង ដូចបង មិនខ្វះទេអ្នកស្រលាញ់ ល្មមៗយកទៅបង កុំរើសពេក ប្អូនប្រុសរបស់ បងម្នាក់នេះ ចង់ញ៉ាំការបងឡើងញ័រខ្លួនហើយ  បងកុំគិតពី ខ្ញុំច្រើនពេក បង គួតែគិតពីខ្លួនឯង ញ៉ាំទៅឆាប់អស់ ណាបងអាងទៅវិញយប់ហើយ

(និយាយត្រឹមនេះ ខ្ញុំពិតជាអានិតប្រុសល្អម្នាក់នេះណាស់ តែធ្វើយ៉ាងមេច បើខ្ញុំគ្មាននិស្ស័យជាមួយគាត់ផង ស្នេហាអើយស្នេហា ធ្វើបានមនុស្សម្លេះ?

សំណាង: យីស្ងាត់ម្លេះ ខ្ញុំទៅតែមួយភ្លែតសោះហ្នឹង
អត់អីទេ នេះបងមីខ្ញុំទើបស្រុះជួនបងមិញ សាក់ញ៉ាំមើរ មានប្រហិត ពីរគ្រាប់ទៀតណា អូភ្លេច ថាបងអត់ចេះញ៉ាំហិរ ខ្ញុំច្រឡំដាក់ម្ទិះបាត់ហើយ តែប្រុសសាច់ដុះដូចបងគ្រាន់តែម្ទិះ ហេតុអី ទ្រាំមិនបានបង?

សំណាងអត់ទេបងចេះញ៉ាំតើ មោះបងញ៉ាំអោយមើល
(តាមពីគាត់អត់ចេះទេ អោយតែមានជាតិហិរគឺអត់ញ៉ាំតែម្តង គាត់ចាញ់ហិរណាស់ តែលើកនេះយកមុខ យកម៉ាត់ ខ្លាចបាក់មុខ មុខបងមង្គលតែដឹង តែអានិតដែរ ស្លាប់ហើយ មុខក្រហម ស៊ឺតស៊តៗហ្នឹងហើយ )
មង្គល : បានហើយសំណាង ញ៉ាំមិនកើតកុំញ៉ាំអី បានហើយ
សំណាង: មិនអីទេ កុំអោយចាញ់ចិត្តកូនក្មេង
នេះទឹកណាបង ញ៉ាំសិនទៅ(យីខ្ញុំ មេញចង់ធ្វើបាបគេតែលូវបែរជាអានិតគេវិញ ចិត្តអត់ដាច់សោះ ហ្មង)

​​      ​បន្ទាប់ពីញ៉ាំស៊ុបរួចហើយម៉ោងប្រហែលជិត៨ បងមង្គល ជូនពួកខ្ញុំមក ដល់កន្លែងយកមូតូវិញ ខ្ញុំពីរនាក់ដូចមិនអីទេ តែបង សំណាងដូចមិន សូវស្រូសោះ  មុខក្រហម់ ចេញកន្ទួលពេញមុខ ដូចជា អស់កម្លាំងណាស់មើលទៅ ខ្ញុំដូចជាលេងជ្រុលពេកទេដឹង គាត់មានប្រិត្តិកម្ម ជាមួយរបស់ហិរស្រាប់ផង ។ ពេលមកដល់ បងមង្គល ក៏ចេញឡានទៅបាត់ ព្រោះតែគាត់ប្រញាប់ទៅ ផ្ទះវិញ ព្រោះរវល់ត្រូវទៅប្រលានយន្ត ហោះទៅយកបងប្អូនគាត់មកពីស្រុកក្រៅ។

ខ្ញុំនិងបងសំណាងដើរចូលទៅក្នុងផ្សា ស៊ីធីម៉ល ដំបូងខ្ញុំគិតថាទៅផ្ទះហើយ តែដល់ពេលមើលគាត់ដូចអស់ស្រូលសោះ ក៏បង្ខំចិត្តហៅតុក តុក ជិះទៅរកហ្វាមាស៊ី ទៅ ប្រុសអីខ្សោយម៉េះ?
   ខ្ញុំពិតជាជ្រុលពេកហើយ ដែលធ្វើបាបគាត់ដល់ថ្នាក់នេះ តែគាត់ក៏ចឹងដែរ បើអត់ចេះប្រឹងមេះ ហ៊ើយឡូវមកអង្គយមើលគាត់ព្យួរសេរ៉ូម ទៅវិញ ក្តៅពេក ចង់កាត់បន្ថយកំដៅខ្លះ ម៉្យាងស្បែកគាត់ឡើងក្រហម និងកន្តួលតែម្តង ប្រតិត្តិកម្មខ្លាំងម្លេះ យប់នេះ​តាមើល មិនបានទៅផ្ទះទេ មើលទៅខ្ញុំ។

សំណាង: សាល ៗៗ បងនៅណាអូន?
បងនៅពេទ្យនឹងណា
សំណាង: ហាមេចចឹង
ចុះបើបង ត៉ៃល៉ៃ្វ តៃល៉្វៃ ខ្ញុំភ័យពេកក៏ជួនបងមកនេះតែម្តងទៅ
សំណាង: ហាហាហ បងមិនអីទេ
ចឹងបើបងមិនអីទេ ខ្ញុំទៅផ្ទះវិញហើយ ណា
សំណាង: ហាតែបងគ្មានកំលាំង ជិះម៉ូតូទេ ជូនបងទៅផ្ទះផង ឬក៏យកបងទៅគេងនៅចាំផ្ទះអឺឯងទៅ ក៏បានដែរ
ហា មិនអាចទេ បានហើយចាំខ្ញុំ ជូនបងទៅផ្ទះក៏បាន ចាត់ទុកថារួចគ្នាដែល ខ្ញុំធ្វើអោយបងក្លាយបងក្លាយជាបែបនេះ
        នេះជាលើទីមួយហើយខ្ញុំដែលមកជិះម៉ូតូយប់អាធ្រាត្របែបនេះ ជាមួយ មនុស្សដែលខ្ញុំស្អប់បែបនេះ ទាងខ្ញុំទាំងគាត់ស្ងាត់ជា្រប់ អត់មានយាយ គ្នាអីមួយម៉ាត់ គាត់អង្គុយឃ្លាតពីខ្ញុំហាក់ខ្ពើមខ្ញុំខ្លាំងណាស់ចឹង ប៉ុន្តែហេតុតែបារម្មណ៏ខ្លាចគាត់ធ្លាក់ពីលើម៉ូតូ ទើបខ្ញុំប្រាប់អោយគាត់ឃិតមកអោយជិត អោយអោបខ្ញុំអោយជាប់។ ប្រុសចង្រៃលឺបែបនេះអោបចង្កេះខ្ញុំជាប់តែម្តង ដល់ពេលចឹងមិនយល់ដែរ តែខ្ញុំលួចញញឹមដែរហ្នឹងហា បងសំណាងចាប់ផ្តើមបន្លឺសំលេង ជាមួយនិង សំនួរដែលចង់ដឹងពីទំនាក់ទំនងខ្ញុំនិងបងមង្គលអោយច្បាស់។ ចាប់ពីវិនាទីនោះមក ពួកខ្ញុំឆ្លើយឆ្លងគ្នាមិនឈប់ រីឯងខ្ញុំវិញរៀបរាប់ពីដំនើរនៃសាច់រឿងនេះ ដល់បងសំណាង ពេលវេលានេះជាពេវេលាលើទី១ហើយដែលពួកយើងហាក់យល់ចិត្ត និងចុះសម្រុងគ្នាយ៉ាងនេះ។ ខ្ញុំទទួលបានដំបូន្មានជាច្រើនពីគាត់ ស្តាប់មានហេតុផល ដែរ ខ្ញុំមិនគួរអូសបន្លាយយូពេកទេ តែគួរធ្វើមេចទៅហ្ន?
សំណាងហាហាហាហ ជួលបងធ្វើសង្សាលេង ៗទៅ អោយគេឆាប់កាត់ចិត្ត ម៉្យាងបើធ្វើចឹងទៅ ធ្វើអោយ ដាច់ចិត្ត ទៅរស់នៅស្រុកកក្រៅ បើមិនដូចច្នេះទេ និងមិនដាច់ឡើយ ដ៏រាបណាឯងមិនទាន់មានអ្នកមើលថែរ លឺនៅក្មេងល្ងង់
ហា ធ្វើចងកើតដែរ ហ? តែល្អតើ

     ន្ទាប់ពីនោះខ្ញុំចាប់ផ្តើមកាត់បន្ថយការណាត់ជួបរបស់គាត់ ដោយយក លេស ថារវល់ជាមួយបងសំណាង រាល់ពេលដែល ខ្ញុំជួបគាត់គឺខ្ញុំតែងទៅ ជាមួយបងសំណាងជានិច្ច​ ខ្ញុំដឹងថាគាត់ពិតជាឈឺណាស់ តែធ្វើបែបនេះក្រែង ជួយអោយគាត់គេចផុតពីភាពស្រពិចស្រពិលនេះទៅរយះពេល១ខែកន្លងផុត ទៅអ្វីៗ ហាក់មិន ប្រសើរសោះ គាត់មិនអាក្រក់តែស្នេហាគឺគ្មាននិស្ស័យ។
   អាហារពេលល្ងាចនៅកន្លែងដ៏ដែល មនុស្សដដែល តែបរិយាកាសខុសគ្នា បើទោះពេលនេះទោះជាហៅទឹកកក់មួយ ធុង ធំក៏មិនអាចរងាប់ រងើកភ្លើង ស្នេហ៏នេះ ខុសនិស្ស័យនេះបានដែរមើលទៅ? ប្រុសកំសត់ អង្គុយទល់មុខខ្ញុំនិង បងសំណាង ក្នុងទឹកមុខស្រងូតស្រងាត់ ចំនែកលោកសំណាងវិញ មិនម៉ាត់អីមួយមាត់ មើលទៅគាត់ធ្វើដូចមែនទែន  ពូកែរសំដែរតើលោកសំណាង

បងមង្គល  ខ្ញុំសុំទោស សុំទោស ពួកយើងមិនអាចទៅរួចទេដូចខ្ញុំបានប្រាប់ បង ពីដំបូងម្លេះ ក្រៅពីមិត្តភក្តិ គឺមិនអាចទេ ខ្ញុំមិនចង់ឃើញបងបែបនេះទេ សុំបងកុំធ្វើបាបខ្លួនឯង កុំចំណាយពេលទៀតអី ខ្ញុំមានមនុស្សដែលខ្ញុំ ស្រលាញ់ បងសំណាងជាមនុសុ្សតែម្នាក់ដែលខ្ញុំស្រលាញ់ សុំកាត់ចិត្ត និងកុំរារាំងនៅក្តីស្រលាញ់នេះអី បានទេ បងគួរតែរៀបការហើយទៅ នៅអូស្ត្រាលីជាមួយម្តាយមីងបងទៅ កុំចំនាយពេលអីណា
សំណាងមែនហើយ មង្គល កុំធ្វើអោយវិសាល ពិបាកអី បានទេ? ខ្ញុំអាចមើលថែគេបាន លោកកុំបារម្មណ៏អី(គាត់និយាយបណ្តើរ ចាប់ដៃខ្ញុំបណ្តើរ មើលទៅគាត់ដូចមែនទែនចចឹង យីសម្តែងសំមេះ បើមែនទែនក៏ល្អដែរ ឈប់គិត ៗៗ មិនអាចទៅរួចទេ)
មង្គល : ខ្ញុំដឹង ខ្ញុំដឹង ដឹងថាលោកស្រលាញ់វិសាល ក៏ដឹងថាវិសាលស្រលាញ់លោកខ្លាំងដែរ​តាំងអីថ្ងៃជួបអ្នកទាំងពីរថ្ងៃដំបូង ម្លេះ(ហាកាយវិការពួកយើង គឺស្រលាញ់គ្នា? មិនអាចទេដឹង?) បើទោះជាខ្ញុំព្យាយាមយ៉ាងណា ក៏មិនអាយកបេះដូងគេបាន សុំទោសខ្ញុំពិតជារំខានហើយ តែពេលនេះ ខ្ញុំបានដឹងថាមានមនុស្សល្អជួយ មើលថែរវិសាលបែបនេះ ខ្ញុំធូរចិត្តហើយ។ វិសាល តើបងអាចធ្វើជា បងប្រុសដ៏ល្អរបស់អូនបានទេ ? សំណាងលោកត្រូវមើលថែគេអោយល្អ បើនេះជាការម្រេចចិត្តរបស់មនុស្សដែលខ្ញុំស្រលាញ់ ខ្ញុំយល់ព្រម ខែក្រោយនេះ ខ្ញុំនិងទៅអូស្ត្រាលីហើយ ហើយ មុនពេលដែល ខ្ញុំចេញទៅអ្នកទាំងពីរ កំដរខ្ញុំ និងផ្តល់ការចងចាំល្អអោយខ្ញុំផងបានទេ ?
សំណាង : អរគុណមង្គល លោកមានចិត្តទូលាយណាស់ អរគុណដែលលោកយល់ ខ្ញុំសន្យាថានិងមើលថែរវិសាលអោយបានល្អ លោកកុំ បារម្ភ យើងនៅតែអាចទាក់ទងគ្នាបានបើទោះជាពួកយើងនៅឆ្ងាយ គ្នាក៏ដោយ រយះពេល១ខែនេះ ពួកយើងនិងសាងអនុស្សាវរ៏យ៏រីករាយជាមួយ គ្នា ណោះវិសាល?

បាទបងមែនហើយ កុំបារម្មណ៏អីណា បងប្រុសសំណប់ចិត្ត
(យី ធ្វើដូចមែនទែន បងសំណាង ១ខែទៀតចឹង មានន័យថាខ្ញុំត្រូវ ស្និទស្នាល ស្អិតល្មួតជាមួយប្រុសចង្រៃនេះ ពេញមួយខែទៀតហើយមែនទេ? តែក៏ល្អដែរតើ ខ្ញុំមិនស្រូលចិត្តសោះ ខ្ញុំយល់ពីអារម្មណ៏នេះ ពិតជាអានិតក្តីស្រលាញ់របស់គាត់ណាស់ សូមកុំអោយខ្ញុំមានកាំពៀជាមួយក្តីស្រលាញ់ តែម្ខាងបែបនេះតទៀតអី សូមអោយជួបតែសំណាងល្អ និងសូមអោយគាត់ជួបស្នេហពិតទៅ លោកតាអើយ លោកតា ខ្ញុំក៏សង្ឃឹមថាខ្ញុំអាចជួបស្នេហ៏ពិតឆាប់ៗដែរ ឆាប់ៗនេះមក)

  ​​     អរគុណច្រើនមិត្តអ្នកអាន ជួបគ្នានៅវគ្គក្រោយទៀតណា មិនដឹងថាមានអ្វីកើតឡើងទេ? តាមមើលវិសាល និងសំណាងដល់ពេល វ៉ៃគ្នាហើយមើលទៅនៅវគ្គក្រោយ ហាហាហ ប៉ុន្តែយ៉ាងណា ខ្ញុំអ្នកសរសេផ្ទាល់នៅមិនទាន់ប្រាកដនៅឡើយទេ ចាំរងចាំអានទាំងគ្នា អរគុណមិត្តអ្នកអាន ស្រលាញ់អ្នក...


ណារ័ត្ន ឃូល 


សួរស្តីមត្តិអ្នកអានជាទីស្រលាញ់ វគ្គមុនយើងបានដឹងហើយថា មង្គលអាចទទួលយកការពិតនេះ តើនេះជាឧកាសដសម្រាប់ សំណាង និងវិសាលមែនទេ ស្នេហានេះនិងចាប់ផ្តើម នៅពេលនេះមែនទេ? ខ្ញុំមិនប្រកាដដែរ តោះអានជាមួយគ្នាមើរ បានដឹង ថាយ៉ាងម៉េច

ជម្រើសបេះដូង វគ្គ៤





ហ៊ើយពេលវាលាកន្លងផុតទៅលឿនដល់ហើយ តាមខ្ញុំចំនាំ អោយតែ ពេល វេលារីករាយគឺដើរលឿនតែម្តង។​បងមង្គលទៅរស់នៅស្រុក ក្រៅជាមួយ ម្តាយមីងគាត់ និងយកប្រពន្ឋនៅទីនោះតែម្តង តាមការរៀបចំរបស់ចាសៗ។ និយាយតាមត្រង់គិតសព្វៗទៅ អានិតគាត់ដែរ តែសង្ឃឹមថាគាត់ និងរីករាយ ជាមួយជីវិតថ្មី ទៅចុះ។ គាត់ទៅបាត់ហើយ ដល់ពេលគិតពីខ្លួនខ្ញុំវិញម្តង  បើរំលឹកទៅ ប៉ុន្មានខែមុននេះពិតជារីករាយណាស់ មានសុភមង្គលណាស់ ដែលបាននៅជិតបងសំណាង ការយកចិត្ត គ្រប់យ៉ាងល្អមែនទែន គាត់គួរអោយស្រលាញ់ណាស់ ហាហហាហ អូឆ្គួតទៀតហើយ ខ្ញុំ តាមពិតគ្រាន់ តែការសំដែងទេ មិនអាចទៅរួចទេ  បើសិនជាគាត់ស្រលាញ់ ខ្ញុំមែន គាត់ប្រាកដ ជាបន្តរការយកចិត្តនេះ តែ ដល់ពេលបងមង្គលទៅបាត់ ភាពស្និតស្នាលមិនដូចពីមុន  ការយកចិត្តក៏លេងមាន តែយ៉ាងណាៗ ក៏បានធ្វើសង្សាលេងគេ៣ខែដែរតើ ហាហាហាហា មិនទំម្លាប់សោះ បើសិនមិនមែនគូរ សុំសមិនស្គាល់ល្អជាង តែដល់ពេលនេះ ពិតជាពិបាកណាស់ ខ្ញុំស្រលាញ់គេមែនទែនទេដឹង? មិនអាចទៅរួចទេ មិនអាចទៅរួចទេ គេមិនអាច គេជាប្រុស ខុសពីខ្ញុំជាខ្ទើយ…..


       ការងាដំនើរការធម្មតា បងសំណាង និងខ្ញុំកាត់បន្ថយការឈ្លុះ គ្នាបានខ្លះៗដែរ តែចរឹកគាត់អោយស្អប់នៅតែមាន ម្តងៗក្នាញ់នោះក្នាញ់ខ្ញុំ។ គិតសព្វៗទៅខែក្រោយ ដល់ថ្ងៃរៀបការបង ប្រុសហើយ សប្បាយ ចិត្ត ណាស់ជិតបានធ្វើខ្លួនក្យូតទៀតហើយខ្ញុំ។ តើខ្ញុំគួតែហៅ គាត់ អត់ហ្ន? បើ បង មារី និងបងៗ ដែលស្និតស្នាល ប៉ុន្មានអ្នក សុទ្ឋតែ ខ្ញុំគ្រោង អញ្ចើញ ហ៊ើយ គួរតែ ហៅ ទៅមិនទៅជារឿងគេទេ។

………

ពីធីអាពាពិពាហ៏ប្រារព្ឋនៅ កោះពេជ្យ ដែលមានភ្ញៀវ ប្រុសស្រីជាច្រើន បានមកចូលរួមកុះករ ញ្ញាតមិត្តជិតខាង ផងដែរ មិត្តភក្តិខ្ញុំ រួមនិងអ្នកធ្វើការជាមួយគ្នាបានមកដល់អស់ហើយ ម្នាក់ៗធ្វើខ្លួនកប់សារី និយាយពីសប្បាយពេកក្រៃហើយ ក្រុមខ្ញុំនោះ។ ហ៊ើយ ម៉ោង ៧ ហើយ អាតាប៉ិនេះយូមេះណ? តិចគេអត់មកទៅ យីទៅខ្វល់អី មិនមក ក៏តាមចិត្ត មិនមកក៏ល្អដែរ ឈប់ៗៗ គិត មកមិនមក មិនសំខាន់ទេ។
ហេវដល់ហើយគិតរកចូលតុ អង្គុយជុំគ្នាមួយពួកមាក់អោយហើយសិន ឈប់ចាំហើយ យូណាស់។

ទីងទីងៗៗ
យីអ្នកណាតេមកចេះ? អូគឺគាត់តា មិនមកហីទៅ ខលមកធ្វើអី ?
អាឡូជំរាប់សួរបង
សំណាងបាទ វិសាល បងភ្លេចបាត់ហើយ អគារអីទៅអូន?
បាទអគារ D ណាបង
សំណាង: អូខេអរគុណ អូន (តូតៗៗ)
យីនិយាយមិនទាន់ចប់ផង បិទបាត់ យ៉ាប់ ហ្មង

 ទីងទីងៗៗ
ហា មកទៀតហើយ
អាឡួបង​
សំណាង: បាទអូន បងនៅខាងមុខ ចេញមក(តូតៗៗ)
យី ស៊ាំណាស់ បិទទៀតហើយ មេចមិនចូលមក យាប់មែនធ្វើមើលតែឯងហ្នឹង តារាត្រូវទៅទទួល ….តែពេលដឹងថា គេមកចឹង សប្បាយចិត្តមេះទេខ្ញុំ យីមេចចឹងវិញខ្ញុំ ឡប់ហើយ ឡប់ទៀតហើយ  សប្បាយចិត្តមេះ?

        ក្នុងចំនោមនុស្សជាច្រើន ដែលម្នាក់ៗសុទ្ឋតែមានភាពស្រស់សង្ហា មិនចាញ់គ្នា សំលេង សើចសប្បាយព្រោះថ្ងៃនេះថ្ងៃមង្គលការ បោះជំហាយឺតៗដើរទៅមុខខ្លោងទ្វា ដើម្បីទៅទទួលប្រុសល្អ របស់ខ្ញុំ មួយវិញទៀតចង់លួចមើលគាត់ផង ថ្ងៃនេះសង្ហាប៉ុនណា?
 បុរសសង្ហាម្នាក់ កំពុងឈរនិយាយទទូរស័ព្ទ ដោយដៃម្ខាងជ្រែងហោប៉ោ ជាមួយ ខោជើងវែង ពណ៏គគី និងអាវសរដៃវែងររឹបរៀង បញ្ចេងសាច់ដុំ ដតឹងណែនរបស់គាត់ ជាមួយស្បែកជើងប៉ូ ពណ៏ខ្មៅ ពិតជាសមញ្ញណាស់ សក់វែកភ្លីឡើងឡូយ ២៩ឆ្នាំហើយ នៅតែសង្ហាទៀត ហ៊ើយ តើស្រីណា បានគាត់ជាគូរគ្រងទៅហ្ន?

សំណាងវិសាល ៗៗ ហេយៗ (គាត់អង្រួនខ្ញុំ )
ហាហាហ(ភ្ញាក់) អូបាទបង
សំណាង:​យីឯងភ្លឹកម្លេះ ? អូថ្ងៃនេះសង្ហាណាស់តើ
(អៀនណាស់ម៉ាក់អឺយ ធ្វើការយូខែហើយមិនដែលសរសើរផង
 យាប់មែន )
សំណាង:​ អាវពណ័ផ្កាឈូក ឯង ស៊ីនឹង ថ្ពាល់ក្រហមឯងណាស់
(ស៊ីអារម្មណ៏ណាស់ ) បាទៗ អរគុណហើយ តោះបងចូលតុតែម្តងទៅ



ប្រុសល្អញញឹមរាក់ទាក់ជាមួយក្រុមគ្រួសារខ្ញុំ បង្ហាញ់ពីភាពទន់ភ្លន់ ការគោរពចាស់ទុំ មានរបៀបណាស់ គាត់ញញឹមទៅកាន់អ្នករាល់គ្នា កាយ វិការរាក់ទាក់អ្នករាល់គ្នារបស់គាត់ ធ្វើអោយខ្ញុំផ្ទាល់ ទប់ចិត្តមិនបានសោះ មានអារម្មណ៏ថាចូលចិត្តគាត់ខ្លាំងណាស់ គោរពណាស់ ពេញចិត្តណាស់ គាត់ស្នើរអោយខ្ញុំអង្គុយរួមតុជាមួយគាត់។ ដំបួងទាក់ទើៗតែ ន្ហើយ ក៏សម្រេចិត្តអង្គយតុថ្មីជាមួយគាត់តែម្តង ទៅ។ ថ្វីបើពួកយើងអង្គុយជាមួយគ្នា តែ គ្មានយាយអីទេ ខ្ញុំហាកអ៊ៀននឹងគាត់ណាស់ យូម្តងខ្ញុំលួចមើលគាត់ ប្រុសល្អគិតតែញញឹម និង ឆ្លើយឆ្លងសំដីជាមួយអ្នករួមតុជាមួយ គ្នា   ព្រោះនៅចាំភ្ញៀវ មិនទាន់គ្រប់គ្នានៅឡើយ។

សំណាង: វិសាលឯងសង្ហាណាស់ ថ្ងៃនេះ
(សរសើរទឿតហើយ ) បាទបងអរគុណ ខ្ញុំអ៊ៀនណាស់
សំណាង:​អ៊ៀនអី យើងធ្លាប់គេងអោបគ្នាមួយយប់ហើយ ហ្នឹង ដើរលេងមួយគ្នារាប់ភ្លេច នៅអ៊ៀនអីទៀត?ធ្លាប់ធ្វើសង្សាលេងៗទៀតនោះ 
អួយ (ខ្ញុំទះគាត់មួយដៃ)
អូសុំទោសៗៗ ភ្លេចខ្លួន (អ្នករួមតុសើចព្រមគ្នា ហូសចិត្ត និងចរិកកូនក្មេងរបស់ខ្ញុំ)

        បន្ទាប់ពីត្រូវមួយដៃហើយ គាត់បែរមុខមកកាន់ខ្ញុំ ហើយចាប់ផ្តើម និយាយ ពីនេះពីនោះ គិតសព្វទៅគាត់ប៉ិននិយាយតើ  បរិកាសកាន់តែរីករាយ ជាមួយនឹងការជជែកគ្នានេះ។

        នារីវ័យក្មេងម្នាក់ជាមួយ និងបុរសសង្ហា មិនប្រាប់ក៏ដឹងថា គេជាដៃគូរគ្នា ដែរ ម្នាក់សង្ហា ម្នាក់ស្រស់ណាស់ ធ្វើអោយបង សំណាងភ្លឹកតែម្តង។

បងៗ(ខ្ញុំអ្រួនជើងគាត់) ភ្លឹកមេះ?
សំណាង : មិនអីទេ​តោះញ៉ាំ
(ទឹកមុខគាត់ប្រែប្រួលភ្លាមៗបន្ទាប់ពីបានឃើញគូរស្នេហ៏មួយគូរនោះ ស្នាមញញឹមក៏លែងមាន គិតផឹក លើកដាច់លើកដាច់។ចំនែក នារីក្មេងនោះវិញមុខស្រពោន ចេះតែអោនមុខរហូត។ មានរឿងអីចេះ?)

        ពិធីកាត់ផ្លែឈឺក៏បានមកដល់ភ្ញៀវម្នាក់ៗហូរអ៊ឺងកងតែម្តង រួបខ្ញុំផ្ទាល់ជាមួយមិត្តភក្តិ និងអ្នករួមតុបានឡើងទៅមើលគេ កាត់ផ្លែឈើ។ កូនក្រមុំនិងកូនកំលោះសែនសំគ្នាណាស់ ក្តីស្រលាញ់ដែលដ៏បរិសុទ្ឋ ស្នេហាដែមានការគាំទ្រពីគ្រប់មជ្ឍដ្ឋាន អារពាពិពាហ៏បែននេះខ្ញុំពិតជាប្រាថ្នា ណាស់។ បើទោះជាគ្រប់គ្នារីករាយយ៉ាងណា សប្បាយនិងកម្មវិធីនេះ ក្តី តែបុរសសង្ហារបស់ខ្ញុំ ហាក់បាត់ស្នាមញញឹមអស់រលីង មុខមាំ លេងវាចាគិតតែផឹកតែប៉ុននោះ រីឯស្រីវ័យក្មេងសរស្អាតនោះ វិញបែរជាស្រក់ទឹកភ្នឹកមកតក់ទៅវិញ ឃើញបែបនេះខ្ញុំក៏ដើរ ខណះពេលនោះមានតែគាត់៣ នាក់ទេ  តែប៉ុននោះដែលអង្គុយ រួមតុជាមួយគ្នាដោយសារតែខ្ញុំត្រូវបងសំណាង ចាប់ជាប់មិនអោយទៅណា រីឯស្វាមីនារីម្នាក់នោះ និងអ្នករាល់គ្នា បានឡើងទៅចូមរួមពីធិកាត់ផ្លែឈអស់ហើយ។
        វាហាក់បីដូចជាតឹងតែងពេកហើយ ម្នាក់គិតតែផឹក រីឯម្នាក់ទៀត ស្រក់ទឹកភ្នែកមកម៉ាត់ៗតែម្តង។
នារីក្មេង:  សុំទោស សុំទោសៗ (នាងពោលពាក្យសុំទោស ដោយមិនបានបញ្ចាក់អោយច្បាស់ ថាទៅកាន់អ្នកណា។ នារីក្មេង តូចល្អិត សំបុរសរ ច្រមុះស្រួច ភ្នែកតូចៗ ពោលពាក្យសុំទោស ជាមួយសំលេងរអាករអូល រួចក៏រត់ចេញទៅ ដោយមិនងាកក្រោយ​ ។ ក្រឡែងមកមើលប្រុសសង្ហារបស់ខ្ញុំវិញ ហាក់មិនអើពើរសោះ និងពាក្យសំដីនិង ការរត់ចេញទៅ របស់នាង គាត់គិតតែពីផឹក លើកដាច់ៗម្នាក់ឯង មុខឡើងក្រហម កែវភ្នែកទាំងគូរពោពេញ ដោយដំនក់ទឹកភ្នែកដែលស្ទើតែធ្លាយចេញមកទៅហើយ តែប្រុសល្អខំប្រឹងទប់ តាមមើលព្រោះតែមិនចង់ បង្ហាញពីទន់ជ្រាយអោយអ្នកណាឃើញហើយមើលទៅ។ ដៃដ៏ស្គមហើយវែងរបស់ខ្ញុំ បានទះស្មាប្រុសសង្ហាខាងស្តាំ ចង់ប្រាប់ អោយ  គាត់រឹងមាំ បើទោះជាខ្ញុំមិនប្រកាដថាមានអ្វី កើតឡើងអោយពិត ប្រាកដ តែខ្ញុំយល់ថាគាត់កំពុងតែឈឺ។ 

        កម្មវិធីច្រៀងរាំ បានញ៉ាំងអោយកម្មវិធីកាន់តែរីករាយ ទាំងម្ចាស់ម្មវិធី និង ភ្ញៀវកិត្តិយស រាំលេងសប្បាយតាមបទភ្លេង រូបខ្ញុំផ្ទាល់បានត្រូវមិត្តភក្តិ ទាញអោយឡើងរាំជាមួយ បើទោះជាខ្ញុំរាំសប្បាយយ៉ាង ណាតែចិត្ត នៅតែ មិនស្ងប់អារម្មណ៏ខ្វល់ពីប្រុសល្អរបស់ខ្ញុំ តែគិតតែពីផឹក បើយ៉ាងនេះ មិនកើតទេ យី ខ្ញុំកើតអីចេះ មេចក៏បារម្មណ៏ពីគេមេះ ហា?
       
បន្ទាប់ពីមួយបទទៅមួយបទ ម្នាក់ៗបែកញើសជោគ ពិសេសមិត្តភក្តិខ្ញុំ បាយដល់ករ ខ្ញុំក៏រីករាណាស់ដែរព្រោះជាមង្គលការបងប្រុសផង។ យីគាត់ទៅណាហើយចេះ ស្លាប់ហើយប្រហែសម៉េះ ទុកទូរស័ទ្ទចោលចឹងទៅណា ហើយ ? ទៅមើលបន្ទប់ទឹកសិន។
       
        មនុស្សម្នាជាច្រើនចេញចូលអត់ដាច់សោះបន្ទប់ទឹក មនុស្សច្រើនណាស់ ព្រោះនេះជារដូវការ ចឹងមានច្រើនរោងណាស់។ ហ៊ើយមិនយកទូរស័ទ្ទទៅចឹង ដឹងថារកតាមណាទេនែក? គិតទៅមើលនៅក្រៅសិន។

        រាត្រីងងឹតសូន្យ ខ្យល់បកត្រជាក់រសៀក ប្រុសសង្ហា ឈរ ផ្អែក និងឡាន នៅហ្នឹងចំណតឡាន ដែលមានឡានរាប់រយគ្រឿង ហាក់អស់ង្ឃឹម ក្នុងជីវិត។ហេតុអីក៏ខ្ញុំរកគាត់ឃើញ បើឡានច្រើនចង់ស្លាប់ហើយហ្នឹង និស្ស័យមែន?
        សភាពស្រវឹងទ្រុឌទ្រោម មុខឡើងក្រហម ខ្លួនក្លិនស្រាហួងតែម្តង ប្រុសសង្ហាអោបខ្ញុំយ៉ាងណែន នៅចន្លោះឡាន ដែលគ្មាន អ្នកណា មើលឃើញ។  សំលេងខ្សឹកខ្សួល របស់មនុស្សប្រុសរឹងមាំម្នាក់បានបន្លឺឡើង ជាមួយ និងទឹកភ្នែកដ៏សថ្លាហូរធា្លក់ចុះ មក តក់តក់តែម្តង។វាយោបោកបក់ជាមួយ និងតំណក់ទឹកភ្លៀងរលឹម នាពេលរាត្រី ហាក់ជួបិទបាំងនៅភាព ទន់ខ្សោយនេះ តែទោះជាយ៉ាងណា ខ្ញុំនៅតែអាច ដឹងថា ទឹកភ្នែកគាត់ហាក់ដូចជាហូរខ្លាំងជាងមុន បើទោះជាមានភ្លៀង ធា្លក់ អមជាមួយក៏ដោយ។

សំណាងសុំទោស បងសុំទោស ៗៗៗ (ដោយសារអំណាច នៃមេឃភ្លៀង ប្រុសល្អបានដៃស្រែកយំកាន់តែខ្លាំង ជាមួយនិងពាក្យសុំទោស ដែលបង្កប់ដោយភាពឈឺចាប់ក្រៃ។ ដៃគាត់អោបខ្ញុំកាន់តែខ្លាំង)

បងសំណាង​បងៗ បានហើយ បង តោះទៅរកកន្លែងជ្រក តោះបង ភ្លៀងខ្លាំងណាស់
សំណាងទេ ខ្ញុំមិនទៅទេ ខ្ញុំចង់នៅទីនេះ  ទុកអោយភ្លៀងហូរលាងភាព អាមាស់របស់ខ្ញុំ ហូរលាងភាពកំសាករបស់ខ្ញុំ
ទេទេ បង មោះបងស្រវឹងហើយ
សំណាង ទេ ខ្ញុំមិនស្រវឹងទេ (ក្នុងសភាពទ្រេទទ្រូត គាត់ប្រតាយប្រតប់ជាមួយខ្ញុំ នៅគៀនឡាន)
អួយ អួយ​
សំណាងអូ៝ងយ៉ាងមេចហើយ សុំទោស អូមិនអីទេមែនទេ សុំទោស (ប្រុសល្អភ័យណាស់  ស្ទុះមកត្រកងខ្ញុំឡើងរួចគ្រាខ្ញុំ ទៅជ្រកភ្លៀងនៅសំយាប អគារ ឃើញគាត់បែបនេះ ខ្ញុំភ្លេចថាឈឺបាត់ទៅហើយ បើទោះជាជង្គង់ និងកែងដៃខ្ញុំមានឈាមហូរក្តី ក៏ដោយ។ ដំនក់ទឹកភ្នែកខ្ញុំហូរស្រក់ចុះមក តាមគាត់ )
សំណាង: ថី ថី អែងឈឺណាស់មែនទេ?
(ខ្ញុំសំលឹងមើលមុខប្រុសល្អជាមួយទឹកភ្នែក ហើយក៏ស្ទុះអោបគាត់ តែម្តង ) ទេ ៗ មិនឈឺទេ តែខ្ញុំពិតជានឹកគេណាស់ ឈឺចិត្តណាស់ ហិក​ហិកហិក



(បងរក្សា អោបខ្ញុំដោយយកដៃអង្អែលក្បាលខ្ញុំ ខណ:នោះមិនដឹងថាអ្នក ណាលួងអ្នកណាទេ។ ម៉ោងប្រមាណជិត៩ទៅហើយ ពិធីស្ទើតែចប់ហើយ ខ្ញុំបានជំរាបអ្នកផ្ទះថាជូន បងសំណាងទៅផ្ទះ មុនដោយសារតែគាត់ ស្រវឹងទៅហើយ)
        សំណាងដែរល្ងាច់នេះគាត់ជិះឡានមក បើជិះមូតូអាធំនោះវិញ ខ្ញុំមិនចេះជិះទេនៀក។ បុរសសង្ហា មិនមាត់អីមួយបិទភ្នែក ជិតតែម្តង ឃើញបែបនេះ ខ្ញុំបានដៃ គយគន់សម្រស់គាត់មិនបែបលាក់លាមអីទេ ថ្ពាល់ក្រហមបែបនេះ គួរអោយស្រលាញ់ដែរតើ។

        ផ្ទះល្វែងមួយ នៅម្តុំផ្សាដីហុយ ដែលធ្មើរនេះ រាងស្ងាត់បន្តិច ដោយសារតែទីនេះជាផ្លូវលំ មានតែឡានពួកយើងតែប៉ុននោះដែល កំពុង បើកសន្សើមៗចូលមក ដើម្បីរកកន្លែងចត។

        បន្ទាប់ពីបើកទ្វាផ្ទះហើយ ខ្ញុំបានប្រើនៅកម្លាំងរបស់ខ្ញុំមកគ្រា គាត់ចូលផ្ទះ និងរៀបចំបិទ ព្រមទាំងសំរាកនៅទីនេះមួយយប់ ដោយសារតែខ្ញុំបារម្មពីគាត់ ដែលនៅម្នាក់ឯង បើសិនជាមានរឿងអីនោះ គ្មានអ្នកជួយទេ។ មិនងាយទេ ដែលអូសបុរសសាច់ដុំ កំពស១ម ៨០ បែបនេះនោះ មកដល់ជាន់ឡៅតឿ។ ផ្ទះល្វែងមួយទាំងមូល នោតែម្នាក់ឯង ចុះអ្នកផ្ទះទៅណាណ? អាតាប៉ិនេះ ធ្វើតែខ្លួនមែនតើ ផ្ទះអត់ចេះសំអាតសោះ មើមិនយល់ទេ រញ៉េរញៃណាស់។

        ប្រុសល្អ ហាកបីដូចជាក្តៅខ្លូន រាងកាយដ័ស្គម របស់ខ្ញុំហាកគ្មានកំលាំទាល់តែសោះ តែដោយសារកំលាំងចិត្ត បានជួយ យកអាសារគាត់ ផ្លាស់សំលៀកបំពាក់ ជួតខ្លួន និងរៀបចំផ្ទះនេះ ទាំងយប់តែម្តង ព្រោះពិបាក់មើលពេក ម៉្យាង គាត់ ងាកស្រែកៗ មាយប់ អត់ដេកអាលីងខ្ញុំ ដូចថែកូនខ្ចីហើយ ហ្នឹង ហ៊ើយ ខ្ញុំអើយ ខ្ញុំ មេចក៏មកធ្វើចឹង យកចិត្តមេះ ?​ឧស្សាហ៏មេះ ? មិនយល់សោះ។



….
ព្រឹកឡើង

        សំលេងស្រែកពីជាន់ក្រោម ធ្វើអោយខ្ញុំស្ទុះចង់បាក់ក  មិនបែបប្រាប់ក៏ខ្ញុំដឹងដែរ វាជាសំលេងប្រុសចង្រៃនោះតែម្តង ស្រែករកស្លាប់អី ហ្នឹង?

សំណាង: អ្នកណា អ្នកណា រៀបចំឥវ៉ាន់ទាំងអស់នេះ? អ្នកណាកែប្រែនៅ សភាពទាំអស់នេះ? ចុះរូបគំនួរនេះអ្នកណាជាអ្នកដាក់ព្យួរហា?
(សភាព ស្លន់ស្លោ ស្លឈាមរបស់គាត់ ហាក់ខឹងខ្លាំងណាស់ )
គឺ ខ្ញុំ (គាត់ស្ទុះមកចាប់ស្មារបស់ខ្ញុំដោយ ភ្លេចថាយប់មេចដៃខ្ញុំ មានរបួសដោយសារគាត់)
អួរឈឺណាស់ ណា
សំណាង ហេតុអី ៗ អ្នកណាប្រើឯងហា?​ខ្ញុំមិនត្រូវការទេ
អួយឈឺណាស់ រញេរញៃបែបនេះ បងមិនចង់សំអាតទេឬ? បង មិនចង់ផ្លាស់ប្តូទេឬ? បងចងរស់នៅជាមួយរញេរញៃបែបនេះអស់មួយជីវិតឬ? (ខ្ញុំស្រែកទៅកាន់គាត់ ជាមួយទឹកភ្នែក មិនមែនឈឺដោយសារកំលាំងគាត់ទេ​គឺឈឺចិត្តច្រើជាង)
 (ប្រុសល្អ ព្រលែងខ្ញុំរួចដើរទៅមើលផ្ទាំងគំនូរ មួយនោះដាលជញ្ជាំង មួយដៃ ធ្វើអោយខ្ញុំស្លន់ ដួលព្រុសទៅលើឥដ្ឋតែម្តង )
…………………………………………..

          នៅលើគ្រែពូក ដែលមានភាពទន់ល្មើយ ជាមួយក្លិនក្រអូបប្រហើរ បូករួមជាមួយនិង ខ្យល់ត្រជាក់នៃ អំណាច ម៉ាស៊ិន ត្រជាក់ធ្វើអោយខ្ញុំគេងមិនចង់ឡើងសោះ។ អីក អីក អូយឈឺក្បាលមេះ ប្រាយ (បែកកែវទឹក )
សំណាងកុំងើបៗ ចាំខ្ញុំយកទឹកអោយញ៉ាំគេងទៅណា គេងទៅ
(ឃើញគាត់យកចិត្តបែបនេះហាកទន់ចិត្តតិចដែរ តែរឿងព្រឹកមិញមិនទាន់ភ្លេចទេ ) ចេញៗៗ ខ្ញុំត្រូវការទៅផ្ទះខ្ញុំវិញ (សភាពស្លេកស្លាំង គ្មានកំលាំង ទាល់តែសោះ អស់កំលាំងចិត្តអាលីងហ្មង កំលាំងកាយក៏គ្មានសល់ដែរ យប់មិញត្រូវទឺកភ្លៀងហើយ អត់ដេកមាយប់ លូវមកជួបចឹងៗទៀត។ ខ្ញុំខំរើបម្រាស់ ងើបឡើង រួចដើរមិនបាន២ជំហានផង​ក៏វិលមុខដូលទៅលើដើមទ្រូវដ៏ណែនរបស់ប្រុស ចង្រៃនោះតែម្តង )

សំណាងកុំចចេរសពេកអែងឈឺហើយ គេងទៅ ណា ចាំជាចាំខឹងទៀត ខ្ញុំទៅយកបរបរអោយឯងញ៉ាំណា។ (យីអាតាប៉ិនេះយាងមេចចេះ ឆ្គួតទេដឹង ប្រុសចង្រៃ គួរអោយស្អប់ អន់ចរឹក)
…………………..
        បន្ទាប់ពីញ៉ាំអាហារថ្អៃត្រង់ហើយ (បបរ) រួមទាំងផឹកថ្នាំហើយ   និង មាន ការយកចិត្តជា ពិសេសមានអារម្មណ៏ថាស្រួលខ្លួនបានច្រើន ប៉ុន្តែនៅ តែ គុំក្នុងចិត្ត ខ្ញុំមិនបាននិយាយរកគាត់អីមួយមាត់នោះទេ។

សំណាងរាងធូបន្តិចហើយមែនទេ? តោះក្រោកបន្តិចទៅ ទៅជាន់លើគេងអង្រឹង នៅលើដំបូលក្រែង បានស្រលះបន្តិចតិចណា  មិនទៅទេ(ខ្ញុំឆ្លើយបែបហី)
សំណាងត្រូវតែទៅ តោះ (គាត់ចូលមក បីខ្ញុំតែម្តង )
ហេយៗៗ ធ្វើអីហ្នឹងហា?
សំណាង: កុំរើប្រយ័ត្នធ្លាក់ មិនដឹងទេ ទៅតាមសំរួល ឬក៏បង្ខំ?

        នៅលើដំបូលផ្ទះ ខ្យប់រហៀកៗ មេឃមីស្រទុំ រូបខ្ញុំរងាញ័រដូចកូនសត្វ បើទោះជាមានអាវពីរជាន់ក៏ដោយ តែនៅពេលក្រលែកទៅមើលប្រុសចង្រៃ ដែលស្ថិតក្នុងសភាពអស់សង្ឃឹម​អង្គុយ ទុច និង ឥដ្ឋ ជាមួយខោខ្លី ដោះអាវ បញ្ចេញនៅសាច់ដុំធំៗ ដែលកំពុង យកដៃអង្អែលស្រទាប់ផ្កាកុលាប ដែលកពុងរីកស្គុំស្គាយបញ្ចេញសម្រស់ដ៏ស្អាត់ តែប្លែកតែអ្នក មើលថែរទេ ដែលកំពុង តែស្រងូតស្រងាត់ទៅវិញ។
គាត់កើតអីចេះ ? នៅលើដំបូលសុទ្ឋតែផ្កាកុលាប់ច្រើនពណ៏ណាស់ ផ្ទះនៅខាងក្រោមរញេរញៃណាស់ តែនៅលើដំបូលវិញថែរបានល្អមេះ ហ្ន?

        ខ្យល់បកមកមួយវិបធ្វើអោយខ្ញុំស្ទើតែរឹងថ្គាម ទៅហើយ ប្រុសល្អ អង្គុយ អោបដៃ មើលផ្កាតែម្នាក់ឯងហាក់មិនខ្វលពីអ្វីទាំងអស់ តែតាមខ្ញុំដឹងគាត់ដូចជារងាណាស់ដែរតើ។
សំណាង: អូឯងមិនរងាទេអី?
បាទមិនអីទេ ខ្ញុំមានមួយជាន់ហើយ បងយកអាវនេះពាក់សិនទៅ ត្រជាក់ណាស់
សំណាង: អរគុណហើយ វិសាល
ផ្កាទាំងអស់នេះ បងដាំ និងមើលថែរដោយផ្ទាល់មែនទេ មើលទៅល្អៗណាស់ ស្អាត់ណា
សំណាង: បាទ គឺខ្ញុំ និងអតីតមិត្តស្រីខ្ញុំ
(គាត់តបខ្ញុំជាមួយ សំលេងតិចៗ ហាក់គ្មានកំលាំងសោះ ទឹកភ្នែករលីងរលោង ស្ទើរតែធា្លយទំនប់ទៅហើយ ឃើញបែបនេះ ខ្ញុំឈប់និយាយ រួចយកដែទៅ ដាក់លើស្មាគាត់)

បងខ្ញុំមិនប្រាកដ ហើយក៏មិនច្បាស់ដែរថាមានរឿងអ្វីកើតឡើង តែបង វាជាអតីតកាល បងមិនអាចរស់នៅជាមួយអតីតកាលអស់មួយជីវិតទេ គួរតែគិតពីបច្ចប្បន្ន និងអនាគត់វិញ បើបងរស់នៅកំដរអតីតកាលបែបនេះ និងមិនមានលទ្ឋផលឡើយ ផ្ទុយទៅវិញ មានតែការឈឺចាប់តែប៉ុននោះ

ប្រុសល្អមើលមកខ្ញុំ​ ជាមួយនិង ទឹកមុខស្រងូតស្រងាត់ រូចស្រវា  អោប ខ្ញុំយ៉ាងណែន  ព្រមទាំងដកដង្ហើមធំជាច្រើនៗដង

បងហាបើបងមានអ្វីចង់និយាយគួរតែនិយាយ ​មិនគួរលាក់ម្នាក់ឯងទេ និយាយនៅការឈឺចាប់ដែលបងមាន ចេញមកអោយអស់ រួចកប់វាចោលជាមួយ និងផ្កានេះ ចាប់ផ្តើមជាថ្មី សំរាប់អនាគត់ថ្មីណា
 (គាត់ដង្ហើមធំជាងថ្មីម្តងទៀត  ទំរងមុខដែលធ្លាប់តែមាន អំណាច បែរជាស្រពប់ពន់ ពន្លឺភ្នែកដែលធ្លាប់តែមានពន្លឺប្រែក្លាយទៅជា ជនលិចដោយអំណាចទឹកភ្នែកទៅវិញ បើទោះជាគាត់ខំគេចវេសយ៉ាងណា ក៏មិនអាចបិទបាំងភាពទន់ជ្រាយនេះដែរ។ អំណាចខ្យល់បក់មក ធ្វើអោយខ្ញុំទ្រាំសឹងតែមិនបាន។ រង្វង់ដៃដែលមាំ ណែណ បានផ្តល់នៅភាពកក់ក្តៅ ដល់រូវខ្ញុំ ដើមទ្រូងដែលមានភាពណែនតែទន់ បានអនុញ្ញាតអោយខ្ញុំកើយជំនួស ខ្នើយ )
បង បង ចង់ធ្វើអីហ្នឹង?

សំណាងគេងមក ក្រែងអែងរងារហេ? កុំអៀនអី
(ខ្ញុំសំលឹងមើល ញញឹមព្រមទទួល និយាយតាមត្រង់មានសុភមង្គលណាស់ កក់ក្តៅណាស់ មិនអាចទេ នេះជាលើទី២ហើយ ដែលខ្ញុំបានគេង លើដើមទ្រូងគាត់បែបនេះ។ លោតាៗ តើពេលណាបានចៅបានស្គាល់ ស្នេហាផ្អែមល្ហែមនឹងគេណ? សូមអោយឥលូវនេះ ទៅលោកតា)


សំណាងហេ ហេៗ វិសាល ឯងញញឺមអីហ្នឹង ស្រមៃដល់ណាហើយហា?
ហាហា អត់ទេ អត់ទេ បងមានណា (យ៉ាប់ហ្មងខ្ញុំ ) អូខេបង យាយមកបងកើតអី បងមិនសប្បាយចិត្តរឿងអីបង​បងមានស្នេហ៏មិនសំបំណងមែនទេ? ឬយ៉ាងម៉េច?

        (ប្រុសកំសត់ បិទភ្នែក ដកដង្ហើមធំ ជាមួយនិងដៃអង្អែកក្បាលខ្ញុំ)
សំណាង និរតី គេចូលចិត្តបែបនេះណាស់ គេចូលចិត្តអោយខ្ញុំអោបគេបែបនេះ និងយកដែអង្អែសក់នាង ប្តីប្រពន្ឋវ័យក្មេង ដែលអង្គុយជាមួយគ្នាកាលពីយប់មិញនោះ នាងជានិរតី ស្រីតែម្នាក់ដែលខ្ញុំស្រលាញ់ស្មើជីវិត។ ក្តីស្រលាញ់ដែល​ផុសចេញពីចិត្តនិង​ចិត្ត ស្រីល្អជាកូន ពៅរបស់អ្នកមានស្តុកម្នាក់  ចំនែកខ្ញុំគ្រាន់តែជានិស្សិត​ក្រីក្រម្នាក់តែ​​ប៉ុននោះ ក្តីស្រលាញ់ ៥ឆ្នាំ បានត្រូវរលាយរយះ​ពេលមួយប៉ព្រិចភ្នែកដោយសារ តែអំណាច វណ្ណះគ្រួសារ។ បើថ្វីត្បិតតែខ្ញុំស្រលាញនាងស្មើជីវិត តែខ្ញុំមិនអាច អោយមនុស្សស្រីដែលខ្ញុំស្រលាញ់ មករងទុក្ខនោះទេ ជាកូនកំព្រា គ្មានម្តាយឪពុក ទ្រព្យធនក៏គ្មាន តើអាចទៅរួចទេ? តើអាចរកក្តីសុខអោយនាងបានទេ (អូបងជាកូនកំព្រា?) ។ ពួកយើងបានតស៊ូនិងជំនះរាល់ការបំបែកពីសំណាក់គ្រួសារនាង តែទោះជាយ៉ាងណា ក៏មិនអាចទៅរួច ការចាកចេញរបស់ខ្ញុំ ជាជម្រើស ល្អបំផុតសំរាប់អនាគត់នាង តែអ្វីដែលខ្ញុំធ្វើ វាហាក់បីដូចជាធ្វើបាបនាង ពេក ការឈឺចាប់ និរាសនេះ ពិបាកនិងប្រាប់ឯងណាស់ ស្នេហានេះ បែក មិនបានក្បត់ តែបែកព្រោះតែលះបង់ ខ្ញុំគ្មានភាពក្លាហាន គ្មានសមត្ថភាព អ្នកដែលគួរតែពោលពាក្យសុំទោសគួរតែខ្ញុំ។ ប្រមាណប្រហែលជាង ៤ឆ្នាំហើយ ដែលខ្ញុំមិនដែលបានជួបគ្នា  ខ្ញុំអាចរស់នៅបានដោយសារ តែខ្ញុំនៅចង់ឃើញមនុស្សដែលខ្ញុំស្រលាញ់ រស់នៅយ៉ាងមានក្តីសុខ។ កន្លងមកខ្ញុំដឹងថានាងមានស្វាមីជាអ្នកជំនួញម្នាក់ ខ្ញុំក៏ស្ងប់ចិត្តដែរ ជីវិតនេះ រស់កំដរមនុស្សស្រីដែលខ្ញុំស្រលាញ់ តែប៉ុននោះ។ ផ្កាកុលាបទាំងនេះ និងការរៀបចំនៅផ្ទះតូចនេះ វាជាអ្វីដែលពួក យើងបានធ្វើរួមគ្នា  អនុស្សាវរីយ៏ រយម៉ឺន នៅតែដិតជាប់។ ឯងដឹងទេ ផ្ទះមួយនេះជាកំលាំងញើសឈាមរបស់ខ្ញុំនិងនាង ខំរកលុយសន្សំ បង់រំលស់ ដោយសមត្ថភាពពួកខ្ញុំ ផ្ទាល់ប៉ុន្តែមិនទាន់បានពាក់កណ្តាល់ផង នាងត្រូវបែកពីខ្ញុំ ដោយសារភាពកំសាក់របស់ខ្ញុ បែបនេះ ខ្ញុំបានក្លាយជាម្ចាស់ផ្ទះមួយនេះ ហើយ តែម្ចាស់ស្រីបែរ ជាមិននៅ ទៅវិញ។ គម្រោង ផែនការអនាគត់ ពួកយើងបានរៀបចំបានយ៉ាងល្អ តែវាបានត្រឹមតែ ជាការគ្រោងតែប៉ុននោះ។
(កំលាំងខ្យល់បក់ បានបោកមកកាន់ពួកខ្ញុំទាំងពីរ ប្រុសកំសត់ រឹតតែក្រសោអោបកាយខ្ញុំខ្លាំងជាងមុន តែខ្ញុំយល់ថា អ្នករងារពិតនោះ គឺជាគាត់វិញទេ។ ដំនក់ទឹកហានក្លា ស្រក់មកលើថ្ពាល់ខ្ញុំ គាត់យំជាថ្មីម្តងទៀត រូបខ្ញុំផ្ទាល់បានគ្រលៀសខ្លួនចេញពីរង្វង់ដៃរបស់គាត់ ហើយបែរខ្លួនទៅអោប គាត់ជាប់នឹងដើមទ្រូងខ្ញុំវិញម្តង)
បង បងយំអោយអស់មក យំមកចុះ ស្នេហគឺបែបនេះ ហើយ ឆាកជីវិត គឺមានគ្រប់រស់ជាតបែបនេះ។ បងហាចុះបើបងដឹងថាគេមានក្តីសុខហើយ ចុះហេតុអីបងមិនរកក្តីសុខខ្លួនឯងម្តងហាបង?
សំណាង(ប្រុសកំសត់ដកដង្ហើមធំ ក្រោកឈរ បង្ហាញ់រាងសាច់ដុំរបស់គាត់ រួចសំលឹងមើលទៅឆ្ងាយ កែវភ្នែកហាកបង្កប់ដោយវិបត្តិ ) តាមពិតកន្លងមកបងធ្លាប់សាក់ល្បងដែរ បងធ្លាប់មានស្នេហា ជាមួយមនុស្សម្នាកដែរ តែហាក់មិនចុះសម្រុងគ្នាទាល់តែសោះ អ្វីដែលពួកយើងមានគឺមិនមែនជាស្នេហា គេដូចជាយកស្នេហា ជាល្បែងតែប៉ុននោះ មានបងហើយ ថែមមានគេ ស្គាល់គ្នាបានត្រឹមតែ ២ខែ ពួកយើងក៏បែកគ្នាទៅ បន្ទាប់ពីនិរតី ទៅមនុស្សស្រីដែលបងស្គាល់ និងមានទំនាក់ទំនង ជាមួយ ដូចជាមិនសូវមិនចុះសម្រុងនិងគ្នាសោះ។ និយាយតាមត្រង់បងហាក់ គ្មានកំលាំងចិត្តនិងស្នេហាទៀតទាល់តែសោះ ស្នេហាដំបូងក្នុងឆាក់ជីវិត ត្រូវព្រាត់គ្នា ដល់មានលើកក្រោយគេបោកទៀត បោកទាំងខ្លួនទៀត  គិតឈប់ស្រលាញ់ស្រីហើយ គិតស្រលាញ់ប្រុសម្តងមើ វាមេចវិញ ហាហាហ

(យីនៅចេះសើចដែរតើ ប្រហែលមិនអីទេមើលទៅ ​យ៉ាប់ណាស់អាតាប៉ិ  នេះ។ )

បង សូមបងកុំរស់នៅជាមួយអតីតកាលនេះ ឈប់គិតពីពីរឿងមិនល្អ ដែលបងបានជួប គេមានគូរគេហើយ នៅឡើយតែបងទេ សមត្ថភាពបង បងប្រាកដជាអាច  រកមនុស្សម្នាក់ដែលល្អសំរាប់បង រៀបចំជាថ្មីទៅ លុបចោលនៅអតីតកាលនេះ ទៅយ៉ាងម៉េចដែរ?
សំណាងហាលុបចោលម៉េចទៅ អាល្អិត
គឺ គឺចាប់ផ្តើមពីការរៀបចំនៅ និងការតុបតែងផ្ទះនេះ ជាថ្មីយ៉ាងមេចដែរ ផ្កាកុលាប់នេះ ក៏ត្រូវលុបចោលដែរ អាចជំនួសមក ដោយផ្កាលម្លិះវិញបានទេ?
សំណាង: ហាហាហាហ អាល្អីត អូខេអគុណ គំនិតល្អដែលតើរ តែហេតុអីជំនួសដោយផ្កាម្លិះ?
គឺគឺគឺ ខ្ញុំចូលចិត្ត ហាហាហហា យាយលេងទេ ជំនួសដោយអីក៏មិនអីដែរ
សំណាង: អូខែ តោះចឹងយើង គួរធ្វើអីមុនទៅ លូវ?
គឺចាប់ផ្តើមពីការញ៉ាំមុនសិន រួចចាំគិតទៀត ខ្ញុំហេវហើយណា លោក ប្រធានគម្រោង
សំណាង: ហាហាហា អាល្អិតឯងពូកែសំដីណាស់តើ តោះចឹងទៅក្រៅញ៉ាំអី រួចដើរទិញឥវ៉ាន់ថ្មីយ៉ាងម៉េចដែរ?
បាទទាន ទទួលបញ្ជា
(ប្រុសល្អដែរធ្លាប់តែមានមុចមាំ កាច់សំលេងធ្ងន់ៗ បែប្រែក្លាយជាចេះកំម្លែង ចេះយំ ចេះញ៉ិកញ៉ក ហាហាហាល្អមើលដែរតើ។  បន្ទាប់ពីបរិភោកអាហាសម្រន់រយចមក ពួកខ្ញុំបានដើរផ្សាទិញ នៅរបស់ប្រើប្រាស់ ជាច្រើន សូម្បីតែស្រោមពួកក៏ដូរថ្មី។ ការរៀបចំបែបស្រគត់ស្រគុំ ប្រែក្លាយជាពណ៏ចំរុះ ។ ផ្កាកុលាបក្រហមជំនួសដោយ ផ្កាម្លិះ និងអរគីដែពណ៏ស្វាយ ។ រូបថទនៅតាមជញ្ជាំងក៏ដូចគ្នាគឺត្រូវដូរចេញដូចគ្នា តែមិនទាន់រករួបថ្មីដាក់បានទេ។ ផ្ទះដែលមានសភាព រញ៉េរញ៉ៃបានក្លាយជា ផ្ទះដែលមានរៀប និង មានអារម្មណ៏ថ្មី ពណ៏ផ្ទៃមេឃនៃវាំងនង បានចាំឈ្លុះជាមួយ និងកំរាល់តុពណ៏ផ្កាឈូក ។ អំពួល ភ្លើងពណ៏សបានចាំងអោយឃើញគ្រប់យ៉ាងក្នុងផ្ទះអោយកាន់តែច្បាស់ ។ មិនថាបន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងផ្ទះបាយ ទេ លើដំបូលក៏ដូចគ្នា ការរៀបចំគឺខុសពីមុន ទាំងស្រុង ការផ្លាស់ប្តូទីតាំង  និង ការរចនាថ្មី ថ្វីត្បិតែមិនស្រស់ស្អាត់ ទាំងស្រុង តែ វាហាក់ ដូចជាប្លែកជាងមុន ។

(យប់នេះ ខ្ញុំនៅគេងនៅផ្ទះគាត់មួយយប់ទៀតដោយសារ ជ្រុលខ្លូនបាត់ទៅហើយខ្ញុំ បំណាច់ថាជួយហើយគួ រតែជួយតែម្តង អោយ ហើយហ្មងទៅ ។ រាត្រី យប់ស្ងាត់ ម៉ោងប្រមាណ៨ទៅហើយ ខ្ញុំពិតជាហត់ណាស់មួយថ្ងៃនេះ លើកចុះលើកឡើង ចង់ដាច់ខ្យល់ហើយខ្ញុំ។ ពន្លឺច័ន្ទនាពេលរាត្រី បានបង្កើនសម្រស់រាត្រីកាន់តែស្រស់ស្អាត់ថែមទៀត។ ផ្កាម្លិះ ជាច្រើនថូ តម្រៀបគ្នា ជា មួយនិងអគីដែ ដែលបានចង់ភ្ជាប់ទៅ និងបង្កោល ដែលពួកខ្ញុំបានរៀបចំ មិនដឹងថាពេលដែលវាចេញផ្កា តើស្អាតយ៉ាងណាទេណ? មិនដឹងថាពេលនោះខ្ញុំបាន មកជាន់ទីនេះម្តងទៀតទេហ្ន? មិនដឹងថាអ្នកណាជាម្ចាស់ ដែលនិងថែរក្សានៅសូនផ្កាដ៏តូចនេះ ទេ? 


អូទេព សូយុទ្ឋតើ បួសសួងសិន  (អួយម៉ាក់)(ភ្ញាក់)
សំណាង:​​ អូព្រលឹងតិចមេះ? ប៉ន់អីខ្លះមេញ?
មិនប្រាប់ទេ
សំណាង:​​​ អូខេ អូខែ នេះ ញ៉ាំទៅ បងចេះធ្វើតែប៉ិនហ្នឹងទេ  សាក់ញ៉ាំមើរ​ទ្រាំលេបទៅណា
អូខេសាកសិន  អូឆ្ងាញ់ណាស់ បងឆុងមីបានឆ្ងាញ់ណាស់ តើ លើកក្រោយ សុំពងពីរណា អូខេ ?
សំណាង:​​​   ហាហាហាហ បងមានតែពីរ បើឯងយកបាត់ បងបានអី?
យី មិនមែនទេ ខ្ញុំចង់យាយថាពង់មាន់ណា លើកក្រោយដាក់ពីរបានទេ តែតែ….?
សំណាង:​​​ តែ តែអី ហា? អាល្អិត ឯងងមកទីនេះបានគ្រប់ពេលណា បងស្វាគមន៏ឯងជានិច្ច អរគុណ វិសាល អរគុណច្រើន
ហាអរគុណរឿងអី ?
សំណាង:​​​ គឺចេះតែអរគុណទៅ ហាហាហាហ
ពេលបងសើចពិតជាគួរអោយស្រលាញ់ណាស់  ហាហហាអូ….(អ៊ៀន)
សំណាង: ហាហាហាហ មែនហ? ចឹងបងគូរតែញញឺមអោយច្រើនត្រូវអត់?
យ៉ាប់ តាមចិត្ត ចុះ លោកប្រធាន
        (ក្រោមពន្លឺ ដួចច័ន្ទ ខ្ញុំនិងប្រុសសង្ហា  កានចានមីម្នាក់មួយចាន ញ៉ាំបណ្តើរ សើចបណ្តើរ ពាក្យនិយាយឆ្លើយឆ្លង គ្នាមិនចេះចប់។ ការខឹងស្អប់កាលពីមុនស្រាប់តែរលាយបាត់  ជំនួសដោយក្តីស្រលាញ់ អូទេៗៗ ឡប់ហើយ មិនមែនទេ មិនអាចស្រលាញ់ទេ បើហ៊ានស្រលាញ់ ខ្ញុំអាចនិងទឹកភ្នែកម្តងទៀត។ មិនដឹងថាថ្ងៃស្អែកយ៉ាងណាទេហ្ន? មិនដឹងថា បន្ទាប់ពីវិនាទី នេះទៅ ខ្ញុំនិងក្លាយជាមនុស្សឯកកោជាថ្មីទៀតឬយ៉ាងណា? ហេតុអីខ្ញុំឃើញគាត់ញញឹមខ្ញុំរីករាយយ៉ាងនេះ ? ឧលោកតាអើយ តើខ្ញុំកំពុងតែជ្រុលខ្លួន ប្រលោកនិងការឈឺចាប់ជាថ្មីហើយមែនទេ ? តើរាល់នៅក្តីស្រលាញ់សុទ្ឋមានការឈឺចាប់មែនទេ ? )
       
        តាំងពីពេលនោះទំនាក់ទំនងខ្ញុំនិងគាត់កាន់តែប្រសើរឡើង ការយកចិត្តទុកដាក់ ភាពរួសរាយក៏កើតមានឡើង គាត់បាន ប្រែក្លាយ ជាមនុស្សថ្មីម្នាក់ទៀត ប៉ុន្តែការងារវិញនៅតែ អាដែ ថាខុសគឺស្តីអោយ  ធ្វើមិនទាន់គឺត្រូវម៉ាត់ តែបើក្រៅពីកាងារវិញ គឺស្វីតៗ តែម្តង។ រយះពេល៦ខែកន្លងផុត ទៅ​ បើទោះជាមិនយូសំរាប់ពួកខ្ញុំតែ​ ល្មម អាចអោយខ្ញុំ យល់ពីគាត់ មាឌធំ តែបើនិយាយពីមនោសញ្ចេតនាវិញគឺ ខ្សោយតែម្តង​​ភ្នែកទន់ណាស់។ គាត់ចូលចិត្តមើលគុនរឿងខ្មោច ហើយអាងមកបន្លាចខ្ញុំ និង បែបវិទ្យាសាស្ត្រ ចំនែកខ្ញុំវិញចូលចិត្ត គុនកំសត់ៗ អោយតែមើលពេលណា គឺគាត់យំរហូត ។ រយះពេលដ៏ខ្លីនេះ​ពិតជារីករាយណាស់ ដើរលេង មើលគុន ញ៉ាំអី អ្នកផ្ទះខ្ញុំស្គាល់អស់ហើយ  ចុះសម្រុងល្អណាស់។ បងសំណាងជាបុរស ទីពីរ បន្ទាប់ពី បងវិបុល ដែលបានឈានជើងចូលផ្ទះខ្ញុំ បែបនេះ។

បងសំណាង  ល្ងាចនេះផ្ទះខ្ញុំធ្វើស៊ុប ម៉ាក់អោយហៅបងទៅដែរ បងទៅទេ
សំណាង :  អូ ចុះបើអ៊ុំស្រី មិនហៅទៅ តើអែងហៅបងទៅទេហា?
ហាហាហហា គឺអត់ទេ (ខ្ញុំងាកទៅគាត់ ជាមួយនិងមុខឌឺទៅកាន់គាត់)
បងគិតថា មិនសំទេ​ដឹងកុំរំខានអី ញ៉ាំជុំគ្នាជាមួយអ្នកផ្ទះទៅណា ក្រែងឯងមានបងប្អូនមកលេងផងហេ? ម៉្យាងល្ងាច់នេះបង ចង់ទៅលេងផ្ទះមិត្តចាស់បន្តិច ផ្តាំអរគុណអ៊ុំស្រីផង ណា

ពិតអត់ហាបង ទៅជួបស្រីទេដឹង?
សំណាង : ត្រូវលូវហើយអែង អាល្អិត ញ៉ាំអោយសប្បាយណា
បាទលោកប្រធាន

ល្ងាចនេះខ្ញុំ ជិះម៉ូតូម្នាក់អឯងមកផ្ទះ ដោយគ្មានវត្តមានប្រុសសង្ហា ជិះអមពីក្រោយដូចរាល់ដង ចេញពីធ្វើការគឺមកផ្ទះតែម្តង។ នៅតាមផ្លូវមានមនុស្សម្នាច្រើន ម្នាក់ៗ តំរង់អោយតែទៅអោយដល់ គោលដៅ តែខ្ញុំវិញ មិនខ្វល់ទេ អ្នកណាទៅប្រញាប់ទៅមុនទៅ ។ ជិះបណ្តើរ ញញឹមបណ្តើរ នឹកគេបណ្តើរមេចទេខ្ញុំ បែបហ្នឹងគេហៅថាធ្លាក់ក្នុងក្រឡ ស្នេហ៏គេហើយមែនទេ? មានអារម្មណ៏ថា ដកលែងរួចមេចទេ។ ហ៊ើយរស់នៅ ក្នុងនាមជាមនុស្សជំនួស បានត្រឹមរីករាយមួយគ្រាៗ ពេលខ្លះក៏ភ័យ ពេលលឺគេថារវល់មួយអ្នកនេះ អ្នកនោះ។ ល្ងង់ណាស់មែនទេ បើដឹងថាអត់ស្រលាញ់ប្រុសហើយនៅតែខំ ទៀតខ្ញុំ។

        យីនៅផ្ទះដូចជាមានភ្ញៀវ ឡានអ្នកណាចេះ?(អូលោកតាអើយ វត្តមានភ្ញៀវល្ងាចនេះ ធ្វើអោយខ្ញុំស្ទើតែគាំង ស្រលាំងកាំងតែម្តងខ្ញុំ )
ម៉ាក់ខ្ញុំកូនជំរាប់សួរ មីងពូរទៅ កូន ឈរផ្លឹកអីហ្នឹង នេះបងអែងណា វិបុលនោះអី បែកគ្នាទើបតែ៤ ទៅ៥ឆ្នាំ ចង់ភ្លេចមែនកូន?
អូបាទជំរាប់សួរ អ្នកមីង ជំរាបសួរពូ សួរស្តីបងវិបុល (មិនស្គាល់មេច ប្រុសដែលខ្ញុំស្រលាញ់ស្មើជីវិត )

​​ ​              ទំនាក់ទំនងដ៏ល្អមួយដែលទើបតែចាប់ផ្តើមរវាងកំលោះសង្ហា
សំណាង និងវិសាលតែទើបតែមានពន្លឺតិចៗ តែពេល នេះស្រាប់ តែលេច មុខលោកវិបុលមនុស្សដំបូល វាពិតជា ចៃដន្យពេកហើយ ថ្ងៃស្អែកនិងទៅជាយ៉ាងណា? ចុះវគ្គថ្មីនិងមានអ្វីកើតឡើង វិសាល និងទទួលយកវិបុល ឬក៏បន្តរលួចស្រលាញ់សំណាងម្នាក់ឯងបន្តរ ទៀត? វគ្គថ្មី ឆាប់ៗនេះ
ស្រលាញ់អ្នក


ណារ័ត្ន ឃូល



បន្ទាប់ពី​វិបុលស្នេហ៏ដំបូងរបស់វិសាល បានត្រឡប់មកកាន់ស្រុកខ្មែរ ក្នុងគោលបំណងមកបន្តរក្តីស្រលាញ់ជាមួយវិសាលវិញ តើនិងមានអ្វីកើតឡើងបន្តរ? វិសាលអាចទទួលយកទេ? បើមែនតើលោកសំណាងនោះ យ៉ាងមេចវិញ? ចង់ដឹងថា ម្នាក់ណាជាអ្នកចុងក្រោយរបស់វិសាល? កាម្រេចចិត្តរបស់វិសាល ត្រឹមត្រូវឬទេ មានតែអានជាមួយគ្នា
ជម្រើសបេះដូង ភាគទី៥


(ខ្ញុំមិនចាប់អារម្មណ៏នឹងសម្តី ទាំងនោះទាល់តែសោះ ទឹកភ្នែក ស្ទើតែស្រក់ នៅពេលដែលឃើញបងវិបុល មានអារម្មណ៏ថាឈឺណាស់  ប្រៀបបាននឹង បន្លាចាក់ដោតនៅក្នុងទ្រូង)
ម៉ាក់កូនសាលៗ កូននៅភ្លឹកអីកូនឆាប់ទៅងូតទឹកទៅ កូន អាងបានញ៉ាំស៊ុបជុំគ្នាណាកូន
បាទម៉ាក់ អ្នកមីង និងអ៊ុំប្រុស ខ្ញុំសូមលាទៅ សំអាតខ្លួនសិនហើយ
ម៉ាក់បងវិបុលចាក្មួយ ចា

        បរិកាស ២គ្រួសារ បរិភោគអាហារពេលល្ងាចជុំគ្នា ពិតជាមានភាពអ៊ូអរណាស់ ។ ចាស់ៗបែកគ្នាយូ មានរឿងច្រើននិយាយគ្នា អត់តែខ្ញុំ និងបងវិបុលទេ ដែលអត់មានអីយាយ ម្នាក់ៗអោនមុខចុះក្រោម រហូត  អត់ហ៊ាន មើលមុចគ្នាសោះ  ខ្ញុំមិនដឹងគាត់យ៉ាងមេចទេ តែខ្ញុំ ហាក់រឹងខ្លួនអស់ហើយ ពិបាកដង្ហើមណាស់។

ម៉ាក់:​​  ​យាយចឹងមកលេងលើកនេះ មកប៉ុន្មានខែដែរ? ហើយគិតមកដណ្តឺងកូនគេហ្នឹងមែន?
ប៉ា បងវិបុល: បាទខ្ញុំមកនេះតែ ១ខែទេ  ចង់ដើលេងលំហែផង
ហើយគិតថា ចង់អញ្ចើ បង អោយទៅជាមួយបានគ្នា  ចំនែក វិបុល គេចង់នៅលេងទី នេះ​៤ ទៅ ៥ ខែ បំណងខ្ញុំ ចង់ ផ្ញើរវិសាលអោយនៅទីនេះ ផងបានទេ កំលុងពេលដែលគេនៅស្រុកខ្មែរ ព្រោះទុកចិត្ត ម៉្យាងវិសាល និងវិបុលស្និទនឹងគ្នា ផង បានគ្នា
ម៉ាក់:​​ អូចាមិនអីទេ នៅយូជាងនេះ ក៏មិនអីដែរ ហើយយាយចឹង  ចង់ទៅណាខ្លះ
ម៉ាក់បងវិបុល: ចាបង គឺទៅលេងអង្គរវត្តមុនគេ ពឹងលើអ្នកបងហើយនៀក
ម៉ាក់:​​ ចា មិនអីទេ

        ចាស់ៗ ជជែកគ្នាមិនចប់ ពួកគាត់ជាមិត្តស្លាប់រស់និងគ្នា  តាំងពីតូច ប៉ុន្តែគ្រួសារអ៊ុំស្រីទើបតែរើទៅណៅកាណាដា កាលពីប៉ុនន្មានឆ្នាំនេះ ដោយសកូនស្រីច្បងគាត់ធានាទៅ ទាំងគ្រួសារ។ ចាប់តាំពីពេលនោះ ខ្ញុំនិងបងវិបុលត្រូវបែកគ្នា ទំនាក់ទំនងនៅមានខ្លះៗ តែដល់ពេលខ្ញុំដឹងថាគាត់មានប្រពន្ឋ ទំនាក់ទំនងខ្ញុំ និងគាត់ក៏ដាច់តែម្តងទៅ  នៅតែចាស់តែប៉ុននោះ ។ បែកគាត់យូរហើយ នៅតែសង្ហាដដែល សរជាងមុន ធាត់ជាមុន មាឌគាត់មិនចាញ់បងសំណាងទេ មាឌធំដូចគ្នា តែគាត់មុខស្រស់ជាង បើទោះជាមិនញញឹមក៏ដោយ កូនចិន ភ្នែកលិបៗ អត់សូវចេះយាយទេគាត់ ហ្នឹង ដោយសារតែគាត់មិនចេះតវ៉ា គ្រប់យ៉ាងគឺសម្រេចលើអ្នកផ្ទះ ទើប ពួកយើងបែកគ្នាបែបនេះ។

        ម៉ោងប្រមាណ ៦ ៣០នាទីល្ងាច មេឃងងឹតសូន្យ គ្មានផ្កាយរះអីមួយ គ្រាប់ ខ្ញុំអង្គុលើទោងម្នាក់ឯងក្រោមដើមមាន នៅចំហៀង ផ្ទះ បិទភ្នែក ស្រូប នៅពិដោនៅ ក្លិនផ្កាម្លិះ  យូរៗដង្ហើមធំម្តង ខ្ញុំល្ងងណាស់មែនទេ ? ហេតុអីច្របូកច្របល់ម្លេះ វាចប់បាត់ទៅហើយ ទៅខ្វល់អីម្លេះ ឬខ្ញុំ មិនទាន់ភ្លេចគេបាន ឬខ្ញុំ នៅតែចង់ទទួលបានភាពកក់ក្តៅពីគាត់។ ស្នេហាដំបូងក្នុងឆាកជីវិត បើទោះជា ស្អប់ ឬ ខឹងយ៉ាងណា តែ ក្នុងចិត្តនៅតែមិនអាចបំភ្លេចបានដដែល។


វិបុល: មិនត្រជាក់ទេអី វិសាល ប្រយ័ត្នផ្តាសាយណា
(សំលេងប្រុសល្អ បានពញ្ញាក់ខ្ញុំពីការស្រមើរស្រមៃ)​ បាទ បាទ បង មិនអីទេ
វិបុល: បងអង្គុយផងបានទេ ? 
បាទបង បានតើ (ខ្ញុំពិតជាពិបាកណាស់ ពិបាកដកដង្ហើមណាស់​ )
វិបុល: បែកពីអូនយូហើយ  នឹកណាស់  អូននៅតែស្អាត់ដដែល គួរអោយស្រលាញ់ណាស់
បាទ អរគុណបង  (ខ្ញុំងាកមុខទៅញញឹមដាក់គាត់)
វិបុល: សុំទោសវិសាល បងគ្មានភាពក្លាហាន ក្នុងការជំនះឧបសគ្គនេះ ព្រោះតែបងជាកូនប្រុស តែម្នាក់ក្នុងគ្រួសារ នៅពេលនោះ  ដូចអូនដឹងស្រាប់ ហើយ

ទីងទីងទីងៗ (សំលេងទូរស័ទ្ទរោទិ៏)
អាឡូបង
សំណាង : បាទញ៉ាំស៊ុបឆ្ងញ់អត់ មានទុកអោយបងអត់ហ្នឹងហា?
បាទ បាទ​បងគឺ ៗ ឆ្ងាញ់ បងខ្ញុំរវល់បន្តិច បាហើយណា បាយ បាយ
សំណាង : បាទ បាទ
(ពេលទទួលបានទួរស័ទ្ទ គាត់ ខ្ញុំរឹកតែខ្វល់ចិត្តទៀត ប្រុសម្នាក់ដែលខ្ញុំ កំពុងតែលង់ស្រលាញ់ហើយស្រលាញ់ខ្លាំង កំពុងនៅនឹងមុខ តែខ្ញុំមិនប្រកាដថាយ៉ាងណានោះទេ ចំនែកពេលនេះ ប្រុសកំពូលស្នេហ៏​ដែលខ្ញុំស្រលាញ់ស្មើពេញបេះដូងបានលេចមុខចេញមកបែបនេះ តើអោយខ្ញុំធ្វើបែបណាទៅ បើពេលនេះ ខ្ញុំស្រលាញ់បងសំណាង បាត់ទៅហើយ បើទោះជាខ្ញុំមិនទាន់ច្បាស់ពី បងសំណាងថា ទទួលយកខ្ញុំឬក៏អត់ក៏ដោយ។ ក្រលែកទៅមើលបងវិបុលវិញហាក់ រៀងអន់ចិត្ត ពេលដែលខ្ញុំនិយាយបែបលួចលាក់បែបនេះ)

វិបុល​វិសាលតើអាចទេ អូននៅមានពេលសំរាប់បងទេ? បងនៅមានឧកាសទេ? (ប្រុសកំសត់មកពីឆ្ងាយ គោលដៅគឺចង់មកជានា និងខ្ញុំវិញតែពេលនេះខ្ញុំមានអារម្មណ៏ថាហូសពេលបាត់ទៅហើយ  បើបេះដូងខ្ញុំបានប្រគល់ជូនបងសំណាង ធ្វើយ៉ាងមេចទៅ? )

បងវិបុល សុំទោស មិនអាចទេ សុំទោស អូនមិនអាចទេ​
វិបុលហាហេតុអីបានមិនអាច មកពីគ្រួសារបង? អូនកុំបារម្មណអី លើកនេះគឺពួកគាត់ តាមចិត្តបងហើយអូន បងរស់នៅមិនចុះសម្រុងនិងប្រពន្ឋ បងព្រោះតែបងមិនអាច កុហកខ្លួនឯងបាន ព្រោះតែបង មិនអាចភ្លេចអូនបាន សុំទោស សុំទោស បើពេលនោះបង ចិត្តរឹង បងព្រមជំនះឧបសគ្គ នេះជាមួយអូន ម្លេះពេលនេះ ពួកយើង ប្រកដជាមានក្តីសុខណាស់មែនទេ?
ទេទេ មិនមែនបែបនេះ ទេ បងកុំរំលឹកការឈឺចាប់នោះអី ម៉្យាងវាហួស បាត់ទៅហើយ បើសិនជាប៉ាម៉ាក់បងយលព្រម ក៏មិនប្រាកដ ថាប៉ាម៉ាក់ ខ្ញុំយល់ព្រមនោះដែរ
វិបុល: (ប្រុសកំសត់ស្រវាអោបខ្ញុំដោយមិនខ្លាចថាអ្នកផ្ទះខ្ញុំបានឃើញ ឬអត់) អូន អូនកុំបារម្មណ៏រឿងប៉ាម៉ាក់អូន ម្តាយបងពិតជាអាច ដោះស្រាយ អោយពួកយើងបាន មែនណា
លែង លែងខ្ញុំ(ខ្ញុំខំរើចេញពីដៃបងវិបុល) មិនមែនបែបនេះទេ គឺខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយ បងយល់ទេ?
(ចំលើយនេះហាក់ដោតចំបេះដូងប្រុសកំសត់ តើលឿនពេកមែនទេ ដែលខ្ញុំពោលពាក្យបែបនេះ?​ខ្ញុំយល់ពីអារម្មណ៏នេះ​កាលពី៤ឆ្នាំខ្ញុំធ្លាប់បានភ្លក់វាម្តងរួចហើយ ។ បងវិបុល ប្រុសកំសត់របស់ខ្ញុំ ហូរទឹកភ្នែក នៅចំពោះមុខខ្ញុំម៉ាត់ៗតែម្តង ខ្ញុំសាហាវណាស់មែនទេ ដែលដាច់ចិត្តធ្វើបាបប្រុសដែលខ្ញុំធ្លាប់់ស្រលាញ់ស្មើកែវភ្នែកបែបនេះ? ដំនើរដើរចេញទៅហាក់គ្មានសង្ឃឹម គ្មានកំលាំងទ្រេតទ្រោត ឃើញបែបនេះ ខ្ញុំហាក់ស្លុតចិត្តណាស់ ហេតុអី ខ្ញុំហាក់ឈឺចិត្តម្លេះ? ឬមួយខ្ញុំនៅស្រលាញ់គេ អូលោកតាអឺយ ខ្ញុំយ៉ាងមេចចេះ តើខ្ញុំចង់បានអ្វីអោយប្រាកដទៅ? )
ក្រាំង (សំលេងធ្លាក់របស់របរ)
អូបង វិបុល បងៗៗ ម៉ាក់ៗៗ ជួយផង ៗៗ(ស្រែក) (ប្រុសកំសត់ដួលបោកក្បាលទៅនឹងដី សន្លប់បាត់មាត់ឈឹង) ម្នាក់រត់មក ឈ្លេឈ្លា ពេញហ្នឹង តែម្តង


        នៅបន្ទប់គេងដ៏តូចរបស់ខ្ញុំ ប្រុសកំសត់គេង ស្អំទឺកកក់ ខ្លួនហាក់ក្តៅជាមុន តាមមើលព្រោះតែអស់កំលាំង និងការជិះយន្តហោះច្រើនម៉ោងពេកហើយ ម៉្យាងសំដីប៉ុន្មានម៉ាត់ របស់ខ្ញុំ ប្រហែលជាប៉ះពាល់អារម្មណគាត់ខ្លាំងណាស់ហើយ  បានទៅជាបែបនេះ តែសំណាងដែរ ដែលគាត់មិនអី។

ទីងទីងទីង(សំលេងទូរស័ព្ទ)
អាឡូបង សំណាង
សំណាង: បាទអាល្អិត គេងនៅ
នៅទេលោកប្រធាន ចុះលោកប្រធានវិញ
សំណាង: ហាហាហ បើគេងបាត់ ខលទៅកើតហី?
ស៊ីអារម្មណ៏ណាស់ លោកប្រធាន
សំណាង: ហេហេហេហរៀនតាមឯងហ្នឹងអាល្អិត អូស្អែកនេះទំនេរទេ ទៅមើលគុន មានរឿងថ្មីណា
អូទៅមិនបានទេបង រវវ់ជាមួយអ្នកផ្ទះ
សំណាង: ចឹងថ្ងៃខានស្អែកគ៏បានដែរ ថ្ងៃអាទិត្យមេចដែរ?
គឺគឺ រវល់ដូចគ្នា
វិបុល : វិសាល ៗៗៗ(សំលេងរវើ រវាយ របស់បងវិបុល)
សំណាង: អាឡូៗៗ អ្នកណាហៅឯង?
គឺគឺ បានហើយ បានហើយ​ខ្ញុំរវល់តិចណាបង បាយៗ ទូតទូតទូត
បងវិបុលយ៉ាងមេចហើយបង រៀងគ្រាន់តិចនៅ បង អន់ឈឺក្បាលតិចនៅ ?
វិបុល:  អូនៗទុកឧកាស់បងផងបានទេ? កុំទាន់ឆ្លើយថាមិនអាច តើអាចអោយពេលបងខ្លះបានទេ ? (ប្រុសកំសត់ចាប់ដៃ ខ្ញុំជាប់ ជាមួយទឺកមុខក្រៀមក្រំ)
កុំទាន់គិតរឿងនេះអី បង គេងទៅ គេងទៅ

        ប្រុសកំសត់ពិតជាគួរអោយអានិតណាស់  និយាយតាមត្រង់ ខ្ញុំបារម្មណ៏ ថាខ្ញុំទ្រាំមិនបានចិត្តទន់ស្រលាញ់គាត់វិញ គាត់ជាមនុស្សល្អ ល្អគ្រប់យ៉ាងសម្រាប់ខ្ញុំ បើទោះជាពេលនោះគាត់ជាអ្នកទៅចោលខ្ញុំក៏ដោយ ក៏ព្រោះតែអំណាចគ្រួសារ តែពេលនេះគាត់បានត្រឡប់មកវិញ ព្រោះតែខ្ញុំ តើខ្ញុំគួរធ្វើបែបណា បើចិត្តខ្ញុំក៏ស្រលាញ់បងសំណាងដែរ ហេតុអីៗៗ ស្នេហាតែងតែធ្វើបាបខ្ញុំជានិច្ចបែបនេះ?
……..
        គ្រួសារបងវិបុលស្នាក់់នៅជាមួយគ្រួសារខ្ញុំដោយបងវិបុលគេងបន្ទប់ជាមួយខ្ញុំ ព្រោះតែម៉ាក់ខ្ញុំឃាត់ មិនអោយទៅស្នាក់នៅសណ្ឋាគារនោះទេ។ រយះពេលមួយអាទិត្យពេញ ដែលខ្ញុំមិនបានទៅធ្វើការ  ក៏មិនបាននិយាយច្រើនជាមួយបងសំណាង។ ពេញមួយអាទិត្យនេះ គ្រួសារយើងទាំងពីរបានដើរលេងជុំគ្នា បន្ទាប់ពីទៅកោះកុងហើយ ក៏ចេញមកកាន់កំពង់សោមទៀត។​ ពិតជារីករាយណាស់ ពេលបានដើរ លេងជុំគ្រួសារបែបនេះ ម៉្យាងខ្ញុំទទួលបានការការពារយ៉ាងពិសេស ពីបងវិបុល គាត់គោរពណាស់ គាត់សន្យាថា គាត់និងព្យាយាយកចិត្តខ្ញុំ បណ្តុះចិត្តស្រលាញសារជាថ្មី ដោយ មិនបង្ខំខ្ញុំឡើយ។

        យប់នេះ នៅម៉ាត់សមុទ្រ មានភ្ញៀទេសសចរណ៏ ច្រើនជាង យប់ម្សិលមិញ ព្រោះតែមេឃអត់ភ្លៀង។ ពន្លឺព្រះច័ន្ទចាំងមកលើផ្ទៃទឹក បង្ហាញសំរស់យ៉ាងស្រស់សោភា ធ្វើអោយខ្ញុំនឹកគ្រាញ៉ាំមីឆុងនៅលើដំបូលផ្ទះ ជាមួយបងសំណាង។ យីនិយាយមិនទាន់ផុតផងគាត់ខលមកតែម្តង

អាឡូលោកប្រធាន
សំណាងអាល្អិតសប្បាយណាស់មែនទេ? ដើរដល់មួយអាទិត្យ ចាំមើលតាមកវិញត្រូវហើយអែង
ហា មេចចឹងលោកប្រធាន ខ្ញុំសុំច្បាប់ត្រឹមត្រូវតើ លោកប្រធាន
សំណាង: មិនខ្វល់ទេគឺអែងទុកបងអោយនៅឯកការម្នាក់នោះអី បងមិនទម្លាប់គ្មានសំលេងរំខាន និងតម៉ាត់រប់សអែងទេ ម៉្យាងគ្មានអ្នកណាអោយបងស្តីអោយសោះ
ហាលោកប្រធាន ដល់ម្លឹង ហាហហា បើនឹកថានឹកទៅ កុំកាចកុងពេក
សំណាង: ហាហាហហា យាយចឹងក៏បានដែរ គឺបងនឹកអែងមែន
ហាហាហហាហា ចឹងថ្ងៃក្រោយ កុំខ្លាំងពេក តាខ្លាំងពេក លើកក្រោយ សុំឈប់តែម្តង ហាហាហា
សំណាង: យីសាហាវចឹងផង ហាអាល្អិត ហាហាហ
(ខ្ញុំនិងគាត់ចំនាយពេល និយាយគ្នាជាង៣០នាទី មានតែសំណើច ពាក្យឌឺ កម្លែង។ ប្រុសម្នាក់បានប្រែប្រួលហើយ ខ្ញុំឃើញគាត់បែបនេះ ខ្ញុំរីករាយណាស់ មានអារម្មណ៏ថាគាត់បង្ហាញ់ពីការយកចិត្ត​ទុកដាក់កាន់តែខ្លាំង  ការយកចិត្ត រាល់ទង្វើរ របស់គាត់បានបង្កប់នៅក្តីស្រលាញ់ អូលោកតាអើយ ហេតុអីប្រុសល្អពីរអ្នកមកក្នុងពេលតែមួយបែបនេះ?)

វិបុល :  រងារទេ អូន ? មោះបងដណ្តប់អោយ ប្រយ័ត្នផ្តាសាយណា ចាស់ៗគាត់ ទៅអូតែលសំរាកមុនហើយ  អូនងងុយទេ
បាទបងអរគុណ មិនទាន់ទេ ខ្ញុំចង់នៅស្រូបខ្យល់ត្រជាក់នេះបន្តិចទៀតសិន
វិបុល :   បាទអូន អូចុះមិញអូននិយាយជាមួយអ្នកណា ហាករីករាយម្លេះ គេជាសង្សាថ្មីមែនទេ ពេលបងឃើញអូននិយាយជាមួយគេ​ហាក់រីករាយណាស់
(កាយវិការគាត់សួរហាក់មើលទៅធម្មតា តែតាមខ្ញុំដឹងគាត់ហាក់ ខ្លាចដឹងនៅចម្លើយរបស់ខ្ញុំណាស់)
គឺគឺ មិនមែនទេ គឺ មេខ្ញុំទេបង
វិបុល :  គាត់យកចិត្តទុកដាក់និងអូនណាស់ហ្ន? ឃើញខលសួរសុខទុក
រហូតតែម្តង
បាទបង តោះបងខ្ញុំរវើយណាស់ទៅគេងតោះបង
……….

        បន្ទាប់ពីផុតមួយអាទិត្យខ្ញុំត្រូវវិលចូលធ្វើការវិញ ចំនែកបងវិបុល និងគ្រួសារគាត់ ត្រូវបានអ្នកផ្ទះខ្ញុំជួនដើរ តែបងវិបុលវិញមិនទៅណាសោះ គឺតែងចាំយកខ្ញុំចេញពីធ្វើការជានិច្ច បន្ទាប់ពីមកគឺតែងទៅមើលគុន និងញ៉ាំអីជាមួយគ្នា ទម្លាប់នេះខ្ញុំតែងធ្វើវាជាមួយបងសំណាង តែពេលនេះ ជំនួសដោយវិបុលទៅវិញ។ ងាកទៅបងសំណាងវិញតាំងពីបានដឹងថាខ្ញុំនិងបងវិបុលនៅផ្ទះជាមួយគ្នា និងឃើញពីភាពហួងហែងរបស់បងវិបុល មកគាត់ហាក់មិនសប្បាយចិត្តសោះ
ប្រុសម្នាក់ដែលធ្លាប់រួសរាយ បែរជាធ្លាក់មកសភាពដើមវិញយ៉ាងមេចទេ?
……..
        ១ខែកន្លងផុតទៅ ប៉ាមាក់បងវិបុលត្រុវត្រឡប់ទៅ កាណាដាវិញ ដោយបានបើកហាងតែតូចមួយទុកអោយបង វិបុល ។ ពេលខ្លះខ្ញុំត្រូវគេងនៅហាងនោះជាមួយគាត់គ្រាន់បានគ្នា ដំបូង មិនសូវដាច់គឺមានតែគាត់ និងបុគ្គលិកតែម្នាក់ប៉ុននោះ បូករួមទាំងខ្ញុំពេលទំនេរតែងទៅជួយគាត់។ ពេលវេលារបស់ខ្ញុំភាគច្រើនតែងនៅក្បែរបងវិបុល ប៉ុន្តែខ្ញុំតែយល់ថា នេះមិនមែនជាក្តីស្រាលាញ់ទេ តែវាគ្រាន់តែការអានិតតែប៉ុននោះ។ មនុស្សប្រុសដែលខ្ញុំមិនបានស្រលាញ់ កុំពុងតែយកចិត្តខ្ញុំ ប៉ុន្តែមនុស្ស ប្រុសដែលខ្ញុំស្រលាញ់ ហាក់ មិនបញ្ចេញអ្វីអោយច្បាស់ទាល់តែសោះ។
……………………….
        ថ្ងៃនេះថ្ងៃអាទិត្យលក់ដាច់គួរសមដែលតើ បងវិបុល ហាក់មានក្តីសុខណាស់ អ្វីដែលពួកខ្ញុំកំពុងធ្វើវាជាក្តីសុបិន្តរបស់យើង ដែល បានគ្រោង  តែពេលនេះ ហ៊ើយ
វិបុល :  អូ សួរស្តីលោក លោកជាមេវិសាលមែនទេ មោះត្រូវការពិសាអីដែរ
សំណាង: អូបាទ គឺសុំតែទឹកឃ្មុំមួយកែវមក​អរគុណបាទ
វិបុល :   បាទៗ លោកសុំចាំមួយភ្លេត
ហា គឺគឺ បងម៉េចក៏បងស្គាល់ទីនេះ ?
សំណាង: មិនពិបាកទេ ចឹងតើបានរវល់  រវល់រហូតតែម្តង ព្រោះតែគេមែនទែ គជាមនុស្សប្រុសដែលទៅយករាល់ល្ងាចមែនទេ?
គឺគឺ បាទ តែតែមិនមែនដូចបងគិតនោះទេបង
វិបុល :   នេះលោក  អូខេជជែកគ្នាលេងចុះណា
សំណាង: (ប្រុសល្អ មុចឡើងមាំ មិនស្តីអីមួយម៉ាត់ រួចក៏ដើរចេញទៅ)
ចំនែកបងវិបុល ឈរមើលដោយទឹកមុខញញឹមជាប់  បើទោះជាគាត់ជ្រាប់ដឹងថាម្នាក់នោះជាអ្នកណា គាត់បង្ហាញកាយវិការអនុញ្ញាត់អោយខ្ញុំចេញទៅតាមបងសំណាង  ទាំងដែលក្នុងចិត្តគាត់ កំពុងតែមានបន្លារ៉ាប់ម៉ឺចាក់ចំដើមទ្រូងគាត់។
ខ្ញុំៗៗ​មិនដឹងថាត្រូវធ្វើយ៉ាងណា មានតែ ធ្វើតាមបេះដូងខ្លួនឯង សម្រចចិត្តទៅតាមមនុស្សប្រុសកំពូលស្នេហ៏ ដោយចិត្តហាក់បារម្មណ៏និង បងវិបុលយ៉ាងខ្លាំង ។



        នៅតាមផ្លូវម៉ោងប្រមាណ៦ល្ងាច ស្រប់ពេលដែលមានភ្លៀងរលឹមតិចៗ ផងនោះ ខ្ញុំម្នាក់អែងគិតដល់ប្រុសកំពូលស្នេហ៏របស់ខ្ញុំ ពេលនេះតើ កំពុងនៅទីណា? ម៉្យាងប្រុសកំសត់របស់ខ្ញុំក៏ដូចគ្នាថាពេលនេះគាត់យ៉ាងម៉េចទៅហើយទេ? ……………..
យីផ្ទះអត់ចាក់សោផង គាត់ទៅណាចេះ នៅខាងលើទេដឹង? បងសំណាងៗៗ
(គាត់មិនឆ្លើយតបមកខ្ញុំអីមួយម៉ាត់។ ប្រុសសង្ហា ឈរហាលភ្លៀង ម្នាក់អែង នៅលើដំបូល ដោយមិនខ្វលពីអ្វីទាំងអស់)
បង បងៗ ធ្វើអីហ្នឹងហា ឆាប់ចូលមក ប្រយ័ត្នឈឺណា
សំណាង: ឯងកុំខ្វល់ មនុស្សដូច ខ្ញុំស្លាប់ក៏គ្មានបញ្ហាដែរ ខ្ញុំគ្មានសាចញាតិអីត្រូវបារម្មណ៏នោះទេ
បង បងសំរួលចិត្តណា មោះចូលមកអង្គយសិនមក​ណា
សំណាង: ចេញទៅៗ  (គាត់ច្រានខ្ញុំចេញ)
អួយ អួយ ម៉ាក់ អួយ ចុកណាស់
សំណាង: វិសាល ៗ អាល្អិតយាងមេចហើយ ឈាមដៃហើយ  ខ្ញុំទៅយកថ្នាំសិន
ទេៗៗ មិនបែចទេ ខ្ញុំមិនត្រូវការទេ​ ខ្ញុំមិនត្រូវការរបស់មនុស្សម្នាក់ដែលកំសាក់ នោះទេ​មិនត្រូវការ របស់មនុស្សគេចវេសបែបនេះទេ

(គាត់សំលឹងមើលមុខខ្ញុំ កែវភ្នែកទាំងគួររបស់គាត់ ធ្វើអោយខ្ញុំច្របូលច្របល់ មិនដឹងថាគាំត់កំពុងចង់គិតធ្វីអីនោះទេ)
សំណាង: បងស្រលាញ់ឯង បងស្រលាញ់អែងខ្លាំងណាស់វិសាល កុំចាកចោលបងបានទេ​ កុំជ្រើសគេចោលបងអីបានទេ វិសាល? (គាត់អោបខ្ញុំយ៉ាងសង្គ្រប់ ហាក់ខ្លាចបាត់ខ្ញុំចេញពីដៃ។ ទឹកភ្នែកខ្ញុំរមៀលស្រក់ អួលដើមករ និយាយមិនចេញ តាមពិតគាត់ពិតជាស្រលាញ់ខ្ញុំមែន គាត់ពិតជាស្រលាញ់ខ្ញុំមែន )
សំណាង: តើអូនព្រមទទួលយក ប្រុសកំសត់ម្នាក់នេះទេ?
អូនទទូលៗៗ អូនស្រលាញបងណាស់ បង សំណាង
សំណាង: ពិតមែនហេ? តើនេះជាយល់សប្តិមែនទេ? (គាត់អោបខ្ញុំយ៉ាងណែនហាកខ្លាចខ្ញុំរលាយបាត់ពីមុខគាត់ ហាហាហហា អរគុណអរគុណ លោកតា អរគុណទេវតា ពេលនេះ មនុស្សដែលខ្ញុំស្រលាញ់ គេក៏ស្រលាញ់ខ្ញុំដែរខ្ញុំពិតជារំភើបចិត្តណាស់ ត្រែកអរណាស់​ទឹកភ្នែករមៀលស្រក់ព្រោះតែ នឹកស្មានមិនដល់ វាជាការពិតមែនហ្ន ដែលក្តីស្រលាញ់អាចយកឈ្នះ នៅចិត្តមានះ រឹងរួស របស់បុរសសាច់ដុំ ម្នាក់អោយក្លាយជាទន់ជ្រាយបែបនេះទៅវិញ ?
បង បងហា បងឧបខ្ញុំជាប់បែបនេះ ខ្ញុំដង្ហើមមិនរួចទេ
សំណាង: អូរសុំទោស ៗ បងអរពេកនឹងណា
អូនមានរឿងចង់សួរបង  តើបងចាប់ផ្តើមស្រលាញ់ខ្ញុំតាំងពីពេលណា?
សំណាង: (ប្រុសសង្ហាញញឺមស្រស់ បែបជ្រលើមមកកាន់ខ្ញុំ)គឺៗ ហាហាហា មុនដំបូងមិនស្រលាញ់តែព្រោះតែក្នាញ់ពេក ចង់ឈ្នះច្រើជាង ។ បងដឹងថាអូនជាអ្នកណា ចង់យកឈ្នះអូនគឺត្រូវ យកចិត្តអូន អោយបានបន្ទាប់មកបងអាច ធ្វើអីបានតាមចិត្ត បងគ្មានចិត្តស្រលាញ់ប្រុសដូចគ្នា នោះទេតែ ដល់ពេលបានធ្វើការជាមួយគ្នារាល់ថ្ងៃ ឈ្លោះគ្នារាល់ថ្ងៃមានអារម្មណ៏ថាល្អ ជាពិសេស បន្ទាប់ពីបង បាននិយាយប្រាប់រឿងផ្ទាល់ខ្លួនប្រាប់អូនហើយ បងមានអារម្មណ៏ថាធូរស្រាល ច្រើន បន្ទាប់មកទៀតអារម្មណ៏ថាស្រលាញ់ក៏ បានផុសឡើង ភាពស្និទស្នាលរយះពេលកន្លងមកនេះ ធ្វើអោយបងលែងចង់រាប់អានមនុស្សស្រី បងគ្រាន់តែដឹងថា ពេលបងនៅជិតអូន គឺគ្រប់យ៉ាងកាន់តែប្រសើរ បងដឹងថាបងស្រលាញ់អូនបាត់ទៅ ហើយ បងខំព្យយាមទប់ដែរ តែទប់មិនបាន បងចង់កែប្រែក្តីស្រលាញ់ជាស្នេហា ទៅជាមិត្តភក្តិវិញ តែធ្វើមិនបានសោះ ព្រោះបេះដូងបង មានតែរូបអូនបាត់ទៅហើយ គឺស្រលាញ់អូន​
ចុះហេតុអីមិនបងមិនប្រាប់តាំងពីដំបូង ពេលនេះទើបតែប្រាប់បែនេះ បើបង ដឹងពីចិត្តអូនយូហើយនោះ?
សំណាង: គឺគឺ មកពីចាំអោយអូនសុំស្នេហ៏បងមុននោះអី ហាហាហាហ
យ៉ាប់ហ្មង មែនទែនឬ?
សំណាងហាហហាហ មិនមែនទេ មកពីមួយរយះពេលនេះ អូន មិននៅក្បែបង សោះកក្រោះ អូនហាក់មិនសប្បាយចិត្តសោះ តែងបដិសេធការ ណាត់របស់បង ម៉្យាងបងតែងឃើញអូនរវល់ជានិច្ច ពេញមួយអាទិត្យ គឺ បងឃើញតែមានប្រុសសង្ហាម្នាក់តែមកទទួលអូនជានិច្ច ដល់ឃើញបើហាងជាមួយគ្នាទៀត បងខ្លាច បងខ្លាច ខ្លាច បងយឺតពេល មួយជំហាន ពីមុនព្រោះតែបងទន់ជ្រាយ មហិមា ទើបបងបាត់បងមនុស្សដែលបងស្រលាញ់ តែពេលនេះ បងមិនបោះបង់ទេ
អូនហា តើគេនោះជាអ្នកណា អោយប្រកាដ ហេតុអីអូនស្និទ្ឋម្លេះ?
(ប្រុសល្អសួរសំនួរមកកាន់ខ្ញុំ ទាំងទឹកមុខមិនស្រលះ ខ្ញុំយល់ពីអារម្មគាត់ ដល់ពេលគាត់សួរបែបនេះ ហាក់ដូចមានដំថ្មមួយផ្ទាំង ទំលាក់ចំបេះដូចខ្ញុំយ៉ាងដូចច្នេះ ខ្ញុំមិនដឹង មិនដឹងថានិងត្រូវធ្វើអ្វីបន្តរ គ្រាន់តែដឹងថា​ផ្លូវដែលខ្ញុំ ត្រូវដើរហាក់ដូចជាយ៉ាប់ពេកហើយ ។ ប្រុសកំពូលស្នេហ៏របស់ខ្ញុំស្តាប់ការរៀបរាប់តបស់ខ្ញុំយ៉ាងយកចិត្តទុលដាក់ គាត់ស្ងប់ស្ងាត់ល្អណាស់ ខ្ញុំក៏មិនច្បាសើថាគាត់និងធ្វើបែបណាដែរ បន្តរទៀតនៅពេលដែលគាត់ដឹងរឿង ទាំងអស់នេះ រវាងខ្ញុំនិង បងវិបុលបែបនេះ)
សំណាង: (ប្រុសកំពូលស្នេហ៏ យកដៃអង្អែលក្បាល ខ្ញុំ ដកដង្ហើមធំ) បងយល់ បងយល់ អូនពិតជាពិបាកណាស់មែនទេ បងដឹងថាបងជាអ្នកមកក្រោយ តែ បងគោរព តាមការសម្រេចចិត្តរបស់អូន​លើកនេះបងនិងមិនបោះបង់ តែ បងក៏ មិនចង់ឃើញមនសុ្សដែលបងស្រលាញ់ពិបាកដែរ ក្មេងល្អរបស់បង សុភម្គលរបស់អូន គឺមានតែអូនជាអ្នកសម្រេចតែប៉ុននោះ
បង ៗ បងសុំទោស ហិក​ហិកហិក សុំទោសពេលនេះអូនពិតជាច្របូក ច្របល់មែន ម្នាក់ជាស្នេហ៏ដំបូង ដែលខ្ញុំស្រលាញ់ស្មើជីវិត អ្វីដែលពិបាកនោះគឺ ខ្ញុំពិបាកនឹង ស្អប់គាត់ណាស់ ផ្ទុយទោវិញខ្ញុំបែរជាអានិតគាត់ទៅវិញ តែចំពោះបងបើទោះជាបងជាអ្នក មកក្រោយតែខ្ញុំបានចាត់ទុកបងជាអ្នកចុងក្រោយ បាត់ទៅហើយ គ្រាន់តែពេលនេះ ខ្ញុំមិនអាច មិនអាចទុកបងវិបុលចោលបានទេណាបង សុំទុកពេលអោយខ្ញុំ ពន្យល់គាត់នៅក្តីស្រលាញ់នេះ បើសិនជាបងស្រលាញ់ខ្ញុំមែន សុំជឿជាក់លើខ្ញុំ មនុស្សចុងក្រោយទើប ជាជម្រើសរបស់ខ្ញុំណាបង គឺ អូនស្រលាញ់បង និងចង់រួមរស់ជាមួយបងតែម្នាក់គត់។

(បងសំណាង អោបខ្ញុំជាមួយស្នាមថើបដ៏មានអត្ថន័យ ក្រោមពន្លឺលោកខែ លើដំបូលផ្ទះ ជាទីស្ថានស្នេហ៏របស់ពួកយើង ស្នាមថើបដែលខ្ញុំ ខានទទួលបានជាង៤ឆ្នាំទៅហើយ ពេលនេះ ខ្ញុំទទួលបានវាជាថ្មីម្តងទៀត ពីបុរសម្នាក់ដែល ខ្ញុំលួចស្រលាញ់យូហើយ  អារម្មណនេះ ពិបាក់និយាយប្រាប់ណាស់)


ទីងទីងទីង
អាឡូជំរាបសួរម៉ាក់
ម៉ាក់:  កូននៅណាកូន​ វិបុលមានរឿងហើយកូន ឆាប់មកអោយលឿនឡើងមក
បាទៗៗ ម៉ាក់ (គ្រាន់តែលឺបែបនេះ ខ្ញុំស្លែកមុខអស់ហើយ ញ័រដៃញ័រជើង តែម្តង អូរលោកតាអើយ សុំកុំអោយមានរឿងអីកើតឡើង អីលោកតាអើយ )

………

ម៉ាក់គាត់យ៉ាងមេចហើយម៉ាក់ មានរឿងអីកើតឡើងម៉ាក 
ម៉ាក់ម៉ាក់ មិនដឹងទេកូន មិនច្បាស់ទេកូន គ្រាន់តែដឹងថាគេមានគ្រោះ ថ្នាក់​ចររាចណ៏ ពេលនេះនៅក្នុងបន្ទប់សង្គ្រោះណាកូន​ ចុះក្រែង​កូននៅជា​មួយ​វិបុល​នោះអីហាកូន ?
បា​ទម៉ាក់កូនមានការ ក៏ចេញក្រៅជាមួយបង សំណាងមួយភ្លែត​ស្រាប់តែលឺបែនេះតែម្តង (បងសំណាង យកដៃអង្អែលស្មាខ្ញុំ ហាកចង់ជួយ លួយលោមខ្ញុំ បើសិនជាមានរឿងអីមែន តើខ្ញុំគាប្បី និងខ្លួនឯងទេ គាប្បីនឹង គាត់ទេ? កុំអីកុំអី ឧព្រហ្មលិខិតអើយ សុំកុំអី ពីមុនអ្នកអ្នកដាក់ទោសអោយខ្ញុំរស់នៅជាមួយភាពឯការ និងឈឺចាប់ព្រោះតែការព្រាត់ប្រាស់គ្នាអស់ជាងបួនឆ្នាំ តើពេលនេះ អ្នកចង់អោយខ្ញុំរស់ទៀនៅជាមួយវិប្បដិសារីជាថ្មីម្តងទៀតមែនទេ)

 




              ទាំងខ្ញុំ និងអ្នកផ្ទះ រួមទាំងបងសំណាង កំពុងរងចាំ លទ្ឋផលរបស់គ្រូពេទ្យ ដូចគ្នា ម្នាក់ហាក់ស្ថិត ក្នុងភពច្របូកច្របល់ ណាស់
ដោយមិនទាន់បានជំរាបដំណឹងទៅកាន់អ្នកផ្ទះគាត់នៅឯកាណាដាទេ ។ បងសំណាង កាន់ដៃខ្ញុំជាប់ ចិត្តមួយព្រួយដល់ប្រុសសំណប់ ចិត្តមួយអានិតដល់ប្រុសកំពូលស្នេហ៏ ហេតុ អី ស្នេហ៏ធ្វើបាបមនុស្សបែប​នេះ?
………………………………
          ​ស្នេហាសមតាមបំណង មនុស្សដែលខ្លួនលួចស្រលាញ់ បាន ពោល ពាក្យសុំស្នេហ៏នេះជាសុភមង្គលមួយ តែអ្វីដែល ត្រូវ ប្រឈមបន្តរនោះគឺ ក្តីស្រលាញ់របស់វិបុល។ នៅវគ្គបន្ទាប់ និងមានអ្វីកើតឡើង បើការសម្រេចចិត្ត របស់វិសាល បានធ្វើអោយម្នាក់ទៀត រង់គ្រោះបែបនេះ? រងចាំអានទាំងអស់គ្នាណា
ស្រលាញ់អ្នក
ណារ័ត្ន ឃូល



សួរស្តីមិត្តអ្នកអានណប់ចិត្តអើយ កុំថាអី ថាវណ្ណណា អាទិត្យណា ក៏យឺតដែរខ្ញុំ តែយ៉ាង ណាៗ ខ្ញុំនៅតែមកវិញ និងមិនចោលនៅតួនាទីក្នុង ការកំដរ មិត្តអ្នកអានពេលអផ្សុកនោះទេ។ វិបុល ចូលពេទ្យ ស្របពេល ដែលសំណាង និងវិសាលបានយល់គ្នា សម្រេចចិត្តថានិង ចាប់ដៃ គ្នា សាង ជីវិតស្នេហាខុស ធម្មជាតិនេះ តើគម្រោងនេះបានសម្រេចនេះទេ? បើមិនអាច ឬមិនអាចនិង មានអ្វីកើតឡើងនៅវគ្គ បញ្ចប់នេះ? តោះអានជាមួយគ្នា មើរ វានិងបញ្ចប់ ដោយរបៀបណា?

ជម្រើសបេះដូង ភាគបញ្ចប់




បង ៗ បងដឹងខ្លូនហើយមែនទេ កុំព្យាយាមក្រោកអី សម្រាកសិនទៅ ជើងបងនៅមិនទាន់ជានោះទេ
វិបុល អាក បងឈឺក្បាលម្លេះ សុំទោសផងធ្វើអោយអូនពិបាកហើយ សុំទោស អ្នកមីង ពិបាកហើយ
ម៉ាក់មិនអីទេក្មួយ លើក្រោយត្រូវប្រយ័ត្នផងណា ក្មួយ ប៉ាម៉ាកឯងបារម្មណ៏
ណាស់ណា
វិបុល : បាទ អ្នកមីង សុំទោសផង
ម៉ាក់: អូខេ ចឹងមីងទៅផ្ទះ ទៅយកខោអាវអោយណា កូន វិសាល នៅមើលបងឯងសិនទៅណា សំណាងមីងផ្ញើរផងក្មួយ
សំណាង: បាទអ្នកមីង មិនអីទេ
(បន្ទាប់ពីអ្នករាល់គ្នាបានចេញទៅអស់ ពេលដែលត្រូវប្រឈមក៏បានមកដល់។ ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់សោះតែហាក់ ថប់ដង្ហើមម្លេះ ។ បងសំណាងអង្គុយនៅលើសាឡុង ដោយមិននិយាយអីមួយម៉ាត់ ចំណែកបងវិបុលចេះតែញញឹម ប្រហែលពេញចិត្តនិងការយកចិត្តហើយមើលទៅ )
វិបុល: អូនតើបងមិនអាចដើររួចទេមែនទេ?
ទេទេៗ មិនមែនទេ យ៉ាងយូរ តែ២ខែអីទេ បងនិងជាសះស្បើយហើយ អាចដើរបានធម្មតាវិញហើយ ហើយ ពេទ្យថានេះសំណាងហើយ ដែល គេជិះមកបុកបញ្ឈិត បើចំជើងតែម្តងច្បាស់ជាបាក់ហើយ ចំនែកក្បាលបង ចាំខានស្អែក ចាំទៅស្កែនម្តងទៀតដើម្បីអោយប្រាកដតែម្តង
វិបុល: បាទអូន​អរគុណ អរគុណអ្នករាល់គ្នា  អូនហា ចុះបើបងដើរមិនរួចរហូតតើអូនស្ម័គ្រចិត្តនៅមើលថែរបងរហូត ទេ? (គាត់សួរដោយមិនបានខ្លាចចិត្តបងសំណាងអីបន្តិច បើទោះជាគាត់ បានយល់ពីចិត្តបងសំណាងក៏ដោយ)
បង បងនិយាយអីហ្នឹង បងមិនកើតអីទេ កុំបារម្មណ៏អី
វិបុល  (ប្រុសកំសត់ ចំហាយក្តៅៗ ឧណ្ឌៗ   ចាប់ដៃខ្ញុំជាប់ជាមួយ និងទឹកភ្នែករលីងរលោង) សុំទោស សូមទុកឧកាសអោយបងផងបានទេ អូន កុំទុកបងចោលអី ទុកឧកាសអោយបងផង រយះពេល៤ឆ្នាំ នេះ បង ពិបាកទ្រាំណាស់ទៅហើយ 


(ខ្ញុំក្រលែកទៅ មើលមុខបងសំណាង ជាមួយទឹកភ្នែកស្រក់ អារម្មណ៏ ច្របូក ច្របល់ បើទោះជាពេលនេះខ្ញុំចង់ដកខ្លួន ភ្លាមៗក៏មិនអាចដែរ។ បងសំណាងហាក់មិនអើរពើរនឹងទឹកភ្នែកខ្ញុំទាល់តែសោះ ភ្នែកគាត់ឡើងក្រហម ដៃក្តាប់ជាប់តែម្តង ឃើញគាត់បែបនេះ ខ្ញុំរឹតតែពិបាក)
សំណាង : (ប្រុសសង្ហាដើរមកជិត បងវិបុល ជាមួយនិងអារម្មណ៏មួរហ្មង ខ្ញុំលូកដៃចាប់ដៃគាត់ ទើបគាត់ព្រមលាដៃវិញ ) វិបុលខ្ញុំដឹងពីអារម្មណ៏លោក នៅពេលនេះ តែតើលោកមិនគិតថា លោកអាត្មានិយមទេឬ? លោកយល់ពីក្តីស្រលាញ់ពិតប្រាកដទេ? ខ្ញុំយល់ ខ្ញុំយល់ពីការ​ស្តាយក្រោយ​របស់លោក តែលោកគួរដឹងអ្វីដែលលោកធ្វើពេលនេះ គឺកំពុងដាក់សំពាធ អោយវិសាលហើយ លោកថាលោកពិតជាពិបាកណាស់កន្លងមក៤ឆ្នាំពេល ដែលគ្មានវិសាល ចុះលោកមានគិតពីវិសាលវិញទេ? ព្រោះតែភាពកំសាក់របស់លោកបានធ្វើអោយគេរស់នៅជាមួយភាពឯកការ អស់ជាង៤ឆ្នាំ សួរថាគេមានទៅទាមអ្វីពីលោកវិញទេ គេសុខចិត្ត ទទួលយកការពិត ហើយព្រមតាមសំណើរពីមនុស្សដែលខ្លួនស្រលាញ់ ប៉ុន្តែពេលនេះ ពេលនេះ វិសាល គេបានជួបមនសុ្សដែលខ្លួនស្រលាញ់ហើយ គេទើបតែបានរីករាយ និងយល់ពីភាពផ្អែមល្ហែម នៃក្តីស្រលាញ់ មិនទាន់បាន១ ឆ្នាំផង លោកបានមកបំផ្លាញវាម្តងទៀត តើលោកគិតថាធ្វើបែបនេះសំទេ? តើនេះជាភាពអាត្មានិយមមែនទេ? លោកស្រលាញ់គ្រាន់តែ ដើម្បីតែបំពេញបំណងខ្លួនឯងតែប៉ុននោះ ក្តីស្រលាញ់ពិតគឺចង់ ឃើញមនុស្សដែលខ្លួនឯងមានក្តីសុខ មិនមែនរំខានសេចក្តីសុខ មនុស្សដែលខ្លួនស្រលាញ់នោះទេ វិបុល ខ្ញុំនិងវិសាលពិតជាស្រលាញ់គ្នាខ្លាំង សុំលោកបំពេញបំណងពួកខ្ញុំផង កុំធ្វើបាបចិត្តវិសាលទៀតអី កុំដាក់សំពាធគេទៀតអីបានទេ?

បង បង ហិក ហិក​ហិក បានហើយ បានហើយ  (ប្រុសកំសត់ ពិតភ្នែក ជាមួយ និងទឹកភ្នែក ហូរស្រក់ចុះមកជោគខ្នើយតែម្តង ចំណែក បងសំណាងវិញគាត់ឧបខ្ញុំ តម្រេតក្បាលខ្ញុំទៅផ្អឹមនឹងដើមទ្រួងគាត់ ជាប់។ ខ្ញុំហាកមានជំនឿចិត្តណាស់ ប្រុសល្អរបស់ខ្ញុំធា្លប់និយាយថាលើលោកនេះ គាត់និងមិនលែងដៃដូចពីលើកមុននោះទោះ ម្តងនេះ គាត់ និងមិនមហិមាដូចពីមុននោះឡើយ  បងសំណាងខ្ញុំស្រលាញ់ បង អូនត្រៀមខ្លួនជាស្រេចក្នុងការដើរនៅផ្លូវដ៏វែងមួយនេះ មិនថាពិបាកយ៉ាងណានោះទេ ។)


……
              មួយខែកន្លងផុតទៅ អ្វីៗហាក់បានប្រសើរជាងមុន ទំនាក់ទំនង ខ្ញុំនិងបងសំណាង កាន់តែល្អឡើង ស្នេហាដែលយល់ចិត្តគ្នា ផ្តើម ពីចិត្ត និង ចិត្ត ប្រើប្រាស់ពេលវេលា មកពិសោធន៏ បែបនេះ វាពោពេពេញ ទៅដោយ ភាពផ្អែមល្ហែម និងការយល់គ្នា។ ចំណែកបងវិបុលវិញ បានធូរច្រើនគាត់អាច ដើរបានដោយខ្លួនអែង បានដោយមិនចាំបែចប្រើឈឺច្រត់នោះទេ រីឯងហាងតែនោះវិញត្រូវបានជំនួសដោយប្អូនជីដូនមួយខ្ញុំដែលទើបរៀនឆ្នាំទី១ ជាអ្នកមើល និងលក់ដូរជាមួយនិងបុគ្គលិកម្នាក់ទៀត ដោយមានការជួយជ្រុមជ្រែងពីខ្ញុំ និងបងសំណាង ខណ:ពេលដែលបង វិបុលកំពុងព្យាបាលរបួស ។ ចាប់ពីថៃ្ងដែលគាត់ ដឹងពីទំនាក់ទំនងរវាង ខ្ញុំនិងបងសំណាង មក ព្រមទាំងបានស្តាប់នៅពាក្យពិត ចេញ ពីបេះដូង បង សំណាងរួចមក មានអារម្មណ៏ថាគាត់ ហាកបានកែប្រែច្រើន ក្តីស្រលាញ់ ដែលគាត់មានមកលើខ្ញុំពេលនេះ ប្រៀបបានបងប្អូនទៅ វិញ។ បើទោះជាគាត់ប្រឹងលាក់់យ៉ាងណា តែខ្ញុំនៅតែមើលដឹងថាភ្លាមៗមិនអាចទេ តែទោះជាយ៉ាងណា​វាបានប្រើសើរច្រើនជាងមុនដែរ។
……
              យប់នេះ ពួកខ្ញុំបរិភោគអាហាររួមគ្នានៅផ្ទះនាពេលល្ងាច រួមទាំងបងសំណាងផងដែរ ។ អ្នកផ្ទះបរិភោកអាហារជុំគ្នាបែបនេះ​ពិតជារីករាយណាស់។​បងសំណាង ហាកបីដូចជាសមាជិកពេញលេញ មួយរូបដែរ របស់គ្រួសារខ្ញុំ  ភាពស្និតស្នាលរវាងគាត់ និងគ្រួសារខ្ញុំកាន់តែល្អឡើង ប៉ុន្តែ រឿងពិត របស់ខ្ញុំនិងគាត់នៅមិនទាន់ បានបង្ហាញនៅឡើយទេ។ បងវិបុលគាត់ចង់រើចេញទៅនៅហ៊ាងតែរបស់គាត់
ដំបូងអ្នកផ្ទះមិនព្រមនោះទេ តែដល់ពេលស្តាប់ហេតុផលរបស់គាត់ហើយ ម្នាក់ៗក៏យល់ព្រមតាមសំណើរនេះ។ ខ្ញុំ់មិនបានហាមឃាត់ គាត់អី មួយ ម៉ាត់ នោះទេ បើទោះជាឃាត់ គឺមានតែធ្វើអោយគាត់ វិល វុលក្នុងមនោ សញ្ចេតនា នេះតែប៉ុននោះ ធ្វើបែបនេះក៏ល្អដែរ នៅឆ្ងាយគ្នាប្រហែជាអាចជួយគាត់អោយ បានរសាយពីកង្វល់នេះ​ខ្លះ។

……….

              ពេលវេលារីករាយដើរលឿនរយះពេល៤ខែកន្លងផុតបាត់ទៀត ហើយ  ចំនែកបងវិបុលវិញនៅសល់តែ ២ខែទៀតត្រូវត្រឡប់ទៅវិញហើយ ។ ចំនែកខ្ញុំ និងបងសំនាងវិញកាន់តែប្រសើរ ខ្ញុំមានពេលច្រើននៅជាមួយគ្នា ធ្វើការជាមួយគ្នា ញ៉ាំបាយ ដើរលេង មើលគុណហើយខ្ញុំតែងទៅគេង ផ្ទះគាត់ញឺកញាប់ ហាហាហ យាយដល់រឿងនេះអ៊ៀន ណាស់។ ស្នេហាដ៏ផ្អែមជាង ទឹកឃ្មុំ មិនដឹងនៅស្ថិតដល់ពេលណា ទេហ្ន? គិតដល់រឿងនេះពិតជាព្រួយណាស់ បើសិនជាថ្ងៃណាមួយ អ្នកផ្ទះដឹង មិនដឹងថាគាត់គិតបែបណាទេ នៀក? កុំគិតៗ ឈឺក្បាល ណាស់ បងសំណាងប្រាប់ថា គិតអ្វីដែលនៅចំពោះមុខវិញ ល្អជាង។ ក្រលែកទៅមើលបង វិបុលវិញ ឃើញថាគាត់រៀងប្រសើរច្រើន ថ្វីត្បីតតែគាត់ មិនស្រស់ស្រាយ ១០០% តែគាត់បានប្រសើរច្រើនជាងមុន  ប្រហែលគា ត់រីករាយ និងមុចជំនួញគាត់ហើយមើលទៅ ដាច់គួរសមដែរ មួយវិញទៀតតាមការអង្កេត គាត់ដូចជា ល្អូកល្អើនជាមួយ សុភាព ប្អូនប្រុស ខ្ញុំ ដែលជាអ្នកមើលការនៅហាងនោះណាស់ មានស្នេហាហើយមើលទៅ​..
….
              ថ្ងៃនេះ មេឃក្តៅបើកថ្ងៃក្តៅចេះតែម្តង ប៉ុន្តែក៏ល្អដែរ មានភ្ញៀវច្រើនគួរសមដែលតើរ។ ពេលទំនេរខ្ញុំឆ្លៀតមកជួយ បងវិបុលម្តងម្កាលដែរ ម៉្យាងបងសំណាងរវល់ ទាល់តែរសៀលតិចបាន មកយកខ្ញុំទៅមើលគុន ដូច្នេះក៏មកចាំគាត់នៅហាងតែម្តងទៅៗ។


វិបុល : អរគុណណាវិសាល ហត់ទេអូន​មកជួយបង
ហាហាហា មិនអីទេ បង​ ងាយៗ អូចុះបងហា ខែក្រោយបងត្រូវទៅវិញហើយ ចុះហាងនេះ គិតមេចទៅបង?
វិបុល : បងមិនទាន់ច្បាស់ដែរអូន តែបងចង់នៅទីនេះអោយយូជាងនេះ បងចង់នៅរកស៊ីនៅទីនេះវិញអូន​ចាំមើល ប្រហែលជាបងត្រូវទៅវិញ សិន បន្ទាប់មកនិងមកវិញម្តងទៀត នៅអោយយូជាងនេះ ឡើងចុះៗ ទៅ តែពេលបងមិននៅ ផ្ញើរៗ មើលផងណាអូន
ហាហា បងកុំយាយចឹង ផ្ញើរខ្ញុំធ្វើអី នោះ ជំនួយការបងហ ចំណាប់ណាស់ ពូកែទៀត បងកុំបារម្មណ៏​
សុភាព ហា បង យាយអី ៗមើលមុខខ្ញុំសើច ចឹងបង
វិបុល: គ្មានអីទេ​អាម៉ាប់ បងទៅក្រោយមាភ្លេត នៅជជែកគ្នាចុះណា
បាទបង​….មេចហើយភាព ធ្វើការបានជាង២ ខែ ៣ខែនេះ​អូន មានអារម្មណ៏មេចដែរ នៅនឹកផ្ទះទៀតអត់?
សុភាព អូយបង​មានអីសប្បាយណាស់ តែហត់តិច ប៉ុន្តែក៏ល្អដែរ បង  ហត់កាយ តែអត់ហត់ចិត្តទេ បងវិបុល ចិត្តល្អណាស់ មិនដែស្តីអោយខ្ញុំទេ មិនប្រកាន់កូនចៅអីទេ ធ្វើទាំងអស់គ្នា។ បង បងដឹងអត់ គាត់អោយប្រាក់ខែ​កន្លែងស្នាក់នៅ បាយញាំហើយ តែងទិញរបស់របរអោយខ្ញុំទៀត ថ្ងៃមុនខ្ញុំ ក្តៅខ្លួន គាត់ មើលខ្ញុំមាយប់បង​អត់គេងទេ មានអារម្មណ័ថាមេចទេបង
ហាហាហាហ ចុះឯងគិតមេច អាម៉ាប់?
សុភាព : បងហា ចូលចិត្ត ហើយ ស្រលាញ់ខុសគ្នា មេចទៅ ?
ស្រលាញ់ គឺ ផ្តើមពីចូលចិត្ត គ្រាន់ថាស្រលាញ់ គឺចង់បាន យក ជារបស់ខ្លួន ហេយ កុំប្រាប់ថាឯងស្រលាញ់បង វិបុលណា
​សុភាព : ហា គឺ គឺ គឺ អត់ទេ គ្រាន់តែចូលចិត្ត តើបង (មុខ ក្រហម )
អាម៉ាប់ ហាមកុហក ប្រាប់តាមត្រង់ បងជួយ កុហកបង​បងនិងប្រាប់ដល់មីងនៅស្រុកហើយ
សុភាព ទេ ទេ បងគឺ គឺ បាទ
ហាហហាហ ពិតឬ? មេចមិនប្រាប់បង លាក់បងធ្វើអី ក្រែងដឹងពីបងដែរតើ កុំទុកក្នុងចិត្តអី​នៅមានបង និង បងសំណាង ដែលយល់ពីអារម្មណ៏នេះ ក្មេងល្ងង់ ហាហាហហ ចង់តែសើច កូនជ្រូក មានស្នេហ៏ហាហាហា
វិបុល: (គាត់ដើរមកពីក្រោយ ដោយក្នុងដៃមានកាន់តែបៃតង៣កែវផងដែរ) មានអីសើច  ប្រាប់បងផង បងចង់សើចដែរ
សុភាពគឺ ៗ អត់អត់ទេ ខ្ញុំទៅ គិតលុយអោយភ្ញៀវសិនបង ទៅហើយ
វិបុលចុះអែង មិនផឹកអានេះសិនទេឬ ?
សុភាព: អត់ៗៗ ទេ
វិបុល: ​ចុម មេញអូនយាយអីខ្លះវិសាល បាន វាទៅជាចឹងហើយ ឃើញបងហាក់ ញីញ័រមេះអូន?
ហាហហាហា វាមានស្នេហាហើយបងដឹងអត់
វិបុល:​ អូ ឡូយមេះ​បងអត់ដឹងសោះជាមួយអ្នកណា ហ្ន?
នៅធ្វើពើរទៀត បងឯងនេះ ទង្វើដែលលបងធ្វើ បានពង្វក់កូនជ្រូក តូចនោះហើយណា
វិបុល:​ ហា​គេប្រាប់អូនមែនទេ
ហាហាហាហ បាទ ក្មេងល្អនោះ ត្រូវខ្ញុំ សាកចិត្តសួរដឹងអស់ហើយ
វិបុល:​ តាមពិត ទៅ ភាព គួរសោយស្រលាញ់់ណាស់ នៅក្មេង តែឆ្លាត់ ណាស់ បងទុកចិត្ត គេធ្វើការបានល្អ លុយកាក់អី បងមិនបារម្មណ៏ គេស្មោះត្រង់ បង បងមានចិត្តខ្លះៗដែរអូន ស្រលាញ់ចរិក ពិសេសក្រឺត និង មាឌណាស់ សរ ថ្លោះ ភ្នែកតូចៗ គួរអោយ ស្រលាញ់ (គាត់និយាយបណ្តើរ មើលទៅ កូនជ្រូកនោះបណ្តើរ ញញឺមបណ្តើរ ហាហាហា )
បង បងស្រមៃដល់ណាហើយ ហា?
វិបុល:​ អូ ៗ សុំទោសៗ បងស្លុងពេក ណាអូន
បង ហា បើអាចទៅរួចហេតុអីបង មានសាក់ល្បងចាប់ ផ្តើមទទួលក្តី ស្រលាញ់ជា ថ្មី ម្តងទៀតទៅបង? សុភាពជាក្មេងល្អ គេហាក់កំសត់ណាស់ កំព្រាម្តាយ​ ឪពុកតាំងពីតួច នៅជាមួយ ម្តាយមីង  ទម្រាំបានតស៊ូររៀនប្រឡងបាកឌុបជាប់ មិនងាយទេ គេជាបងប្អូនសាច់ឆ្ងាយ របស់អូន ដោយសារគ្រួសារអូនអានិតទើប ហៅអោយមករៀននៅទី នេះម៉្យាងស្រប់ពេលបងត្រូវការមនុស្សមើលហាងផង ប្រហែលជា និស្ស័យទេដឹង? បង ក្មេងនេះជាក្មេងល្អ ស្លុត បូត ឆ្លាត បើសិនគ្នាមានម្តាយ ឪពុកនៅឃុំគ្រង ប្រហែជាអាចល្អណាស់ហើយ តែបើសិនជាចាប់ពីពេលនេះទៅ បានបងជាអ្នកមើលថែ ប្រហែទៅថ្ងៃមុខជីវិតគេប្រាកដជាមានពន្លឺ ហើយ ណាបង
វិបុល: បាទអូនបងមើលដឹង ដឹងថាគេមានចិត្តលើបង បងក៏ដូចគ្នា តែគ្រាន់តែថា បងនៅមិនទាន់ មិនទាន់ភ្លេចអូនបានទាំងស្រុងណា (គាត់បែរមកមើលមុខខ្ញុំ កែវភ្នែកដែលពោពេញទៅដោយក្តីស្រលាញ់ បេះដូងខ្ញុំហាក់លោតខុសប្រក្រតី សុំទោស បងវិបុល មិនអាចទេ បងមកយឺតពេកហើយ បេះដួងខ្ញុំបានប្រគល់ ជូន បងសំណាងបាត់ទៅហើយ សុំទោស)
វិបុល : ហាហាហ ក្មេងល្ងង់បងធ្វើលេងទេ បងធ្វើលេងទេ បងដឹង កុំធ្វើមុខជូរពេកបានទេ
              (តាមពិត បើទោះជាគាត់ប្រឹងធ្វើយ៉ាងណាក៏មិនអាចលាក់បាំង ការពិតបានដែរ សុំទោសគឺខ្ញុំដែរធ្វើអោយគាត់ឈឺចិត្តបែបនេះ សង្ឃឹមថាពេលវេលាអាចជួយគាត់ អោយធូរស្រាល់  អាចទទួលយកអ្នកថ្មី ផ្សេងពីខ្ញុំ)

…….

              យប់នេះមេឃ រកកលភ្លៀង សំលេងផ្គរលាន់ ក្រាំងៗ តែម្តង តាមមើលប្រហែលជាភ្លៀងខ្លាំងហើយមើលទៅ។ ក្នុងហាងទាំងមូលហាក់ ស្ងាត់ជ្រៀបតែម្តង  បុរសសង្ហារាងខ្ពស់ កំពុងអង្គុយចាំក្នុងហាង តែម្នាក់ឯង ជាមួយអារម្មណ៏ មិនស្ងប់ រសាប់ រសល់ ដើរទៅដើរមក ពេញ ហាងម្នាក់ ឯងក្នុងហាង ក្នុងដៃកាន់ទូរស័ព្ទជាប់ មិនលែង ហាក់កំពុងរងចាំវត្តមានអ្នកណាម្នាក់  មិនប្រាប់ក៏អាចដឹងថា ម្នាក់់នោះ ប្រហែលសំខាន់ណាស់ហើយ បានឆ្លេឆ្លាបែបនេះ។

វិបុល : អាឡួ វិសាល អាឡូ
សំណាងបាទអាឡួ ខ្ញុំសំណាង វិសាល ចូលបន្ទប់ទឹកបាត់ហើយ មានរឿងអីឬ វិបុល បានរាង ត្រហេប ត្រហបម្លេះ?
​វិបុល : គឺៗៗៗ ភាព កូនជ្រូក នោះ នៅមិនទាន់មកវិញទេ ខ្ញុំបារម្មណ៏ ណាស់ ម៉ោង ជិត៩ ហើយ នៅមិនទាន់ឃើញទៀត ទូរស័ទ្ទ ក៏មិនចូលទៀត នៀក
សំណាង: ចាំម៉ាភ្លែតទៀតមើ ក្រែងលោគេ បែក កង់ម៉ូតូអីដឹង ស្ងប់ ចិត្តតិចសិនទៅ តាមមើលមិនអីទេ
វិបុល : បាទ ៗ ៗ ចឹង មានតែចាំតិចទៀត មើរ ចឹងលាហើយណា
សំណាង: បាទ​កុំបារម្មណពេកណា
….
អូបងអ្នកណា ខលមក ម៉ាក់មែនទេ?
សំណាង:​ទេ គឺវិបុលណាអូន គេបារម្មណ៏ ភាពអត់ទាន់ឃើញ មពីរៀនវិញទេ ថ្មើនេះហើយ
ហា ម៉ោង៩ជាង ហើយ តិចគេកើតអីទៅ​
សំណាង:​ បងមិនដឹងដែរ តែអូន វិបុលហាក់ភ៏យណាស់ យកចចិត្ត ទុក ដាក់ប្លែក តិចគេ …
ហហាហាហហ មែនហើយ បង
សំណាង:​ អូ ពិតមែនឬ?​បើចឹងមែនពិតជាល្អហើយ បងនិងលែងបារម្មណ៏ថា មានអ្នកណា មក ប្រកូត ជាមួយបងទៀតហើយ ហាហាហា(គាត់សើច ហើយចាប់បីខ្ញុំ ហាក់សប្បាយចិត្តជាងម្ចាស់ដើមគេទៀត ពេលដឹងថាបងវិបុល ស្រលាញ់ សុភាព)
តោះៗៗ គិតទៅមើលគេតិច មើល តិចសុភាព មានរឿងអីទៅ បង ម៉្យាង បងវិបុល ពិតជាបារម្មណ៏ស្លាប់ហើយ
សំណាង:​ តោះអូន បងពាក់អាវសិន យកអាវភ្លៀទៅផងអូន ក្រែងភ្លៀងណា
បាទ លោកប្រធាន
សំណាង:​ ហាចេះឌឺទៀត ត្រូវពិន័យ មួយ ខ្សឹត បានបាន ហាហាហហាហា​
…….
              អាធ្រាត្រណាស់ទៅហើយ  ភ្លៀងក៏ធា្លក់ខ្លាំងទៀត  កូនជ្រូក ជាទីស្រលាញ់របស់ វិបុលនៅមិនទាន់ម​កទៀត កំលោះ អភ័ពពិត ជាភ័យណាស់ ពេលនេះទើបគេដឹងថាគេមិនអាចខ្វះ កូនជ្រូក នោះទេ។ បុរសសង្ហា សំរេចចិត្ត ថាចេញទៅរក កូនជ្រូកជាទីស្រលាញ់របស់គេ ដោយមិនដឹងច្បាស់ពីគោលដៅ ។ គ្រាប់ភ្លៀង​ធំ លាយជាមួយខ្យល់ ស្រោចមកលើធរណី តែវាមិនមែនជាឩបសគ្គរបស់ វិបុល ឡើយ អំណាចនៅក្តីស្រលាញ់ បាន ធ្វើអោយវិបុលរឹងមាំ និងពោពេញ ទៅដោយ ជំនឿចិត្ត។ ជិះពីមួយផ្លូវ ទៅមួយផ្លូវ នៅតែមិនឃើញ យប់កាន់តែងងឹត ទៀត ទូរស័ព្ទ ក៏ខលមិនចូលទៀត ប្រុស កំសត់ ស្រក់ទឹកភ្នែក ក្នុងចិត្តកាន់តែភ័យទ្វេឡើង។


ទីងទីង
វិបុល  អាឡូជំរាបសួរ
បាទបងខ្ញុំ វិសាល  បងហាខ្ញុំរកឃើញ សុភាពហើយ បង គេនៅមន្ទីពេទ្យណាបង
វិបុល  : ហាថាមេចគេកើតអី ?
បង បងទប់ចិត្ត គេមិនអីទេ​បង ជិះម៉ូតូយឺតៗ ណាបង  
…….
វិបុល : ​ភាព ៗៗ អូនកើតអីអូន មេចចឹង វិសាល កើតអីហា ចុះ យ៉ាង មេចហើយ (គាត់ហាក់ភ័យណាស់ អាការះហាក់បញ្ចាក់កាន់តែច្បាស់ ថាគាត់ពិតជាស្រលាញ់ និងបារម្មណ៏ណាស់)
សុភាព : សុំទោសបងៗ ធ្វើអោយបងបារម្ភហើយបង សុំទោស
វិបុល : ​មិនអីទេអូន អោយតែអូន អស់អីទៅបានហើយ
បងកុំបារម្មណ៏ពេក ភាពគេមិនអីទេ គ្រាន់តែអស់កម្លាំង អស់ស៊ឺរូមអាចទៅផ្ទះបានហើយ ។ ខ្ញុំទៅជួបពេទ្យ តិចសិនណា តោះបង សំណាង (ខ្ញុំនិងបងសំណាងដើរចេញទៅក្រៅ ទុកអោយគេពីរនៅតែនាក់)

វិបុល: អូរបាទអូន​អរគុណ អរគុណណា អរគុណសំណាង
សំណាង: មិនអីទេ តិចទៀតជួបគ្នា
              សភាពដែលកំពុងមានភ្លៀងធ្លាក់ខ្លាំង លាយជាមួយ សំលេង ផ្គរលាន់ ធ្វើអោយចិត្តប្រុសសង្ហា ហាក់កាន់តែក្រុកក្តួលអានិត មនុស្សដែលខ្លួនស្រលាញ់។ វិបុលកាន់ដៃ សុភាពជាប់ តែម្តង។
សុភាពបង ៗ ខ្ញុំមិនអីទេ បងកុំបារម្ភពេកអី
វិបុល:​មិនអោយបារម្ភយ៉ាងមេចកើត ចុះមានអ្វីកើតឡើងហាអូន
សុភាព:​គឺ ពេលចេញពីរៀន ខ្ញុំ បានប្រញាប់ទៅទិញ នំខេក ប៉ុន្តែមនុស្សច្រើនខ្ញុំត្រូវរងចាំយូ បន្ទាប់មកខ្ញុំជិះមិនប្រយ័ត្ន ក៏របូតធ្លាក់ខូចអស់ទៅ វារាងយប់ ហាងនៅជិតៗនេះ បិទអស់ហើយ ទើបខ្ញុំត្រូវជិះ ទៅឆ្ងាយ បន្តិ
ច ចង់ខល់ប្រាប់បងដែរ ទូរស័ទ្ទអស់ថ្មហើយ គិតថាជិះអោយលឿនឆាប់មកវិញ តែមិនប្រយ័ត្ន ក៏ជិះធ្លាក់ជង្ហក់ ដូលសសន្លប់តែម្តងទៅ គង់បានអ្នករួមដំនើរជិតខាងជួយទេបង។ ដល់ពេលអូនដឹងខ្លូន ខល់ទៅបងតែខល់អត់ចូល ក៏ខលទៅ បងវិសាលតែម្តងទៅ​ណាបង
វិបុល : អូគឺចឹងទេ ថ្ងៃក្រោយកុំធ្វើបែបនេះ ចេញពីរៀនត្រូវមកផ្ទះចង់ទិញ អីយប់ហើយ
សុភាព 
 គឺៗៗ អោយបង ថ្ងៃនេះ ជាថ្ងៃខួបកំនើតបងនោះអី
វិបុលហា អូន(គាត់ស្ទុះទៅអោប សុភាព ទឹកភ្នែកហូស្រក់ចុះមកដូចមនុស្សស្រី តែលើកនេះ ព្រោះតែរំភើប និងក្តីស្រលាញ់នេះ ទង្វើនេះ បានបាញ់ទម្លុះចំបេះដូងប្រុសសង្ហា អោយចុះចាញ់តែម្តង  )
សុភាព  : បង ៗ កុំយំ កុំយំ បងអោបអូនខ្លាំងម្លេះ
វិបុលសុំទោស សុំទោស មកពីបង...........បងសន្យាថាបង និងមើលថែរអូនអោយបានល្អ បំផុតពីថ្ងៃនេះ អូនព្រមធ្វើជាមនុស្សសំខាន់ របស់ទេ សំណប់ចិត្ត?
សុភាព  : ហិហិហិកព្រម ព្រម ហិហិហិហិ
វិបុល  : កូនជ្រូកល្ងង់យំធ្វើអីអូន​ បងសន្យានិងធ្វើអោយអូនមានតែ ក្តីសុខ និង សុភមង្គល
សុភាព  : អរគុ អូនដូចគ្នា អូនសន្យានិងតបស្នងនៅក្តីស្រលាញ់ និងភាពស្មោះត្រង់ជួនបង

………………………
              កន្លងមួយប៉ព្រេចភ្នែក រយះពេល២ឆ្នាំ ខ្ញុំនិបងសំណាង ពិតជា រីករាយ និងអ្វីដែលពួកយើងកំពុងមានសុភមង្គលណាស់ ស្នេហា នេះមានអាយុកាល៣ឆ្នាំហើយ  គ្រប់យ៉ាងមានតែភាពផ្អែមល្ហែម តែពួកខ្ញុំ នៅមិនទាន់បើកជំហនៅឡើយទេ បងសំណាងថា ឆ្នាំក្រោយពួកយើងនិង សម្រេចចិត្តជំរាប់ចាស់ យ៉ាងណាៗ និងឆ្លងកាត់ពេលវេលានោះជាមួយគ្នា ទោះព្រម ឬមិនព្រមក៏មិនអាចបំបែកបានដែរ  ស្ម៏គ្រចិត្តដើរជាមួយគ្នា រហូតដល់ចាស់រៀងៗខ្លួន ជាតិនេះខ្ញុំស្លាប់លើទ្រូងគាត់ ក៏មិនស្តាយ បានស្គាល់ស្នេហ៏ពិត   ពិតជាមានន័យ ណាស់។ ចំនែក បងវិបុល និងកូនជ្រូក នោះវិញ រឹតតែឡូយជាពូកខ្ញុំទៀត ពួកគេទាំងពីរ ទៅរស់នៅកាណាដា ជាមួយគ្នា ស្នេហាពួកគេប្រើសជាងខ្ញុំព្រោះអ្នកផ្ទះបងវិបុលមិនជំទោះទេ ដូចច្នេះផ្លូវដែគេដើរស្រួលជាងពួកខ្ញុំ ។ ហ៊ើយ មិនថាថាមេចដែរ តែ គ្រាន់តែដឹងឥលូវនេះ ខ្ញុំកំពុងមានទេវបុត្រសង្ហាម្នាក់នេះ នៅកំដរ មើលថែរ យកចិត្តជាពិសេស មានក្តីសុខណាស់ ចង់ប្រាប់ទៅកាន់អ្នករាល់គ្នាថាខ្ញុំមាន សុភមង្គលណាស់ J J J  


              ខ្សែជីវិតដែលត្រូវដើរ វាជាដំនើរដើរវែងឆ្ងាយ ដែលមិនអាចមើលដឹង ថានិងមានអ្វីកើតឡើងបន្តរ។​គ្រប់យ៉ាង អាចផ្លាស់ប្តូរ បានគ្រប់ពេល ដោយគ្មានការគ្រោងទុក។ ឆ្លងកាត់រឿងជាច្រើនធ្វើអោយ ខ្ញុំយល់ថា គ្រប់យ៉ាងគឺស្តិតនៅលើការសម្រេចចិត្តរបស់យើង បើសិនជាច្បាស់ ហើយគួរតែធ្វើវា បើសិនជានៅស្ទាក់ស្ទើរយើងអាចនិងបាត់បង់វាបានគ្រប់ ពេល។  ជឿជាក់លើខ្លូនឯង ជឿជាក់លើមនុស្សដែលខ្លួនស្រលាញ់ ការតាំងចិត្ត ឆន្ទះ ភាពស្មោះត្រង់  អធ្យាស្រ័យ ជាអ្វិដែលត្រូវតែមានជាមួយក្តី ស្រលាញ់ ដែលច្វះមិនបាន អូរនៅមួយទៀត ចំនេះវិជ្ជាផងដែរ បើអត់លុយក៏សូវសប្បាយដែរ ហេហេហេហេហ ។ អរគុណណា ចំពោះការ ចំណាយពេលរបស់អ្នកអានទាំងអស់គ្នាណា រឿងនេះ សន្មត់ថា ចប់ ត្រឹមតែ ប៉ិននេះ ជួបគ្នានៅរឿងក្រោយណា នៅឆ្នាំថ្មី ២០១៥ ជាមួយនិងរឿង ពិតរបស់មិត្តម្នាក់ ដែលបានរៀបរាប់ ផ្ញើរមកអោយខ្ញុំផ្ទាល់តាមរយះសារ។សុំទោសចំពោះ កំហុសដោយអញ្ចេតនា ជាពិសេសនោះគឺ អក្ខរាវិរុទ្ឋតែម្តង។
អរគុណចំពោះការចំនាយរបស់មិត្តអ្នកអានណា សំណាងល្អទាំងអស់គ្នា


ណារ័ត្ន ឃូល


  

No comments:

Post a Comment

កំសាក

សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ខាងក្រោមនេះ ជាសំណេរសាច់រឿងមួយរបស់ មិត្តអ្នកអានម្នាក់ បាន​រៀបរាប់មកកាន់ខ្ញុំ នូវអនុស្សាវរីយ៏ ដ៏ល្អដែ...