Wednesday, April 18, 2018

ចំណងគ្រួសារ

សួរស្តីមិត្តអ្នកអាន អ្នកនិពន្ឋ មហាយឺត ណារ័ត្ន ឃូល មកវិញហើយជាមួយរឿងភាគថ្មី (ចំណង់គ្រួសារ) ជាប្រភេទរឿងស្នេហាបែបហ្គេយ ដែលរៀបរាប់ពីជីវិតស្នេហា របស់ក្មេងប្រុស ស្រុកស្រែ​ម្នាក់។ ចង់ដឹង ថាការចាប់ផ្តើម និងបញ្ចប់ទៅដោយរបៀបណាមានតែតាមដាន ជាមួយគ្នា សាច់រឿង និងប្រវត្តស្នេហាមួយ លើទឹកដីស្រុកតានី ខេត្តកំពត មានដូចតទៅ ………


ចំណងគ្រួសារ ភាគទី១​
និពន្ឋដោយ : ណារ័ត្ន ឃូល​
Page FB : MSM ប្រលោមលោកស្នេហ៏




ជាកូនអ្នកផ្សារ ស្រែចំការ មិនដែលបានដេកអី ពេញភ្នែកនិងគេទេ ក្រោកពីព្រលឹម ហូរញើសសស្រាក់ ពីព្រឹកទាល់យប់តែម្តងចឹងបានស្គមហ្នឹងហា ចេញពីរៀនភ្លាមត្រូវមក ដល់ផ្ទះភ្លាម មិនអាចរេរអីទេ បើមិនចឹងទេ គឺដឹងតែត្រូវដំបងរបស់ម៉ែ មិនខានទេ។ ថ្ងៃឈប់សម្រាក់ ពេលទំនេរគឺត្រូវតែនៅអង្គុយនៅតូប យាមស្បែកជើង ខោអាវ កាបូប លក់នោះលក់ តូប២តែអែងម៉ែខ្ញុំ តែ ហ៊ើយកុំតែបានមុខរបរនេះទេដែលជួយអោយគ្រួសារនេះរស់នៅគ្រប់គ្រាន់ សមរម្យ​។ បើទោះជានឿយយ៉ាងណា ក៏មិនអីដែរ ជាស្រ្តីមេម៉ាយ ចញ្ចិមកូន៣នាក់ ម្នាក់់ឯង អស់ជិត១០ឆ្នាំ គាត់ជានិមិត្តរូប គាត់ជាអ្វីៗគ្រប់យ៉ាងរបស់ពួកខ្ញុំ ដែរជាកូនៗ។ សព្វថ្ងៃខ្ញុំនិងប្អូនស្រី នៅជាមួយម៉ែនៅស្រុក ចំនែកបងស្រីមានគ្រួសារ ទិញផ្ទះរស់នៅភ្នំពេញ ទាំងគាត់និងប្តីគាត់ជាអ្នកធ្វើការទាំងពីរនាក់ប្តីប្រពន្ឋ​ ប៉ុន្តែប្តីគាត់មានប្អូនប្រុសម្នាក់ទៀតទើប រៀនឆ្នាំទី១មួយ មកនៅជាមួយ និយាយដល់ម្សៀលនោះ ឆើសគួរអោយស្អប់ ធ្វើមើរតែឯងជាប្រុសស្អាត មិនសូវត្រូវគ្នាជាមួយខ្ញុំទេ ​បានហើយខ្ចិលរំលឹកហា កុំយាយពីម្សៀលនោះអី នាំខូចអារម្មណ៏ រៀបរាប់ពីគ្រួសាខ្ញុំវិញ ប្អូនស្រីពៅទើបរៀនថ្នាក់ទី៥ គិតសព្វៗទៅអាណិតណាស់ដែរ ជាកូនស្រីពៅ មិនទាន់ដែរបានប្រលែងឡែងជាមួយឪពុកផងស្រាប់តែពុកចែកឋានទៅ តាំងពីនាងអាយុ២ឆ្នាំម្លេះ ខ្ញុំស្រលាញ់ប្អូនខ្ញុំណាស់ ឆ្លាត រៀនពូកែ ឪស្សាហ៏ លក់ដូរចំនាប់ណាស់ អាយុ ១០ឆ្នាំទេ តែការងារផ្ទះ សម្បែង មិនដែលអោយម៉ែរអូទេ លីតាប្អុនស្រីខ្ញុំស្អាត់ណាស់ណា ស្អាតដូចខ្ញុំចឹង ហាហហាហា។ និយាយពីម៉ែខ្ញុំវិញ គាត់មានវ័យចំនាស់តិចហើយ ជិត៥០គាត់នោះ អ្នកណាមិនស្គាល់ យាយផាន់ នៅផ្សាត្រាំសរសរ ខេត្តកំពត នោះ តែបន្ទោសគាត់ក៏មិនកើតដែរ អ្វីៗដែលមាននៅពេលនេះ គឺបានមកពីការខំប្រឹងប្រែងរបស់គាត់។ ម៉ែខំដើម្បីកូនតាំងពីបាតដៃទទេ បន្ទាប់ពីពុក លាចាលោកទៅដោយសារតែជំងឺ។ បានហើយរឿងអ្នកផ្ទះចាំរាយរ៉ាប់ពេលក្រោយទៀត តែលូវដល់វេនខ្ញុំម្តង ឆ្នាំនេះចូលកងវិញ ទើបរៀនថ្នាក់ទី១១ទេ ហាហាហនៅក្មេងល្ហក អត់ដឹងអីផង វ័យ ១៧ឆ្នាំ ហេហេហ មិនអន់ទេ កម្ពស់ 1.70 តែទាស់រាងស្គមតិច គេហៅអាស្វិត តាមពិខ្ញុំឈ្មោះ ថារ៉ូ តែមិនដឹងចង្រៃអី ទេ គ្មានអ្នកណាហៅឈ្មោះខ្ញុំត្រូវទេម្នាក់ៗ ស៊ីអារម្មណ៏ណាស់។ អូនៅមួយទៀត ថ្វីបើស្វិតតិច តែម៉ាអែមមែនណា អ្នកណាក៏ថាខ្ញុំញញឹមស្រស់ដែរ ច្រមុះ ស្រួចកាត់ដូចម៉ែ និងមានភ្នែកធំជាមួយស្នាមញញឹមនេះ ហេហេហេ ឃើញអាចធ្លាក់ក្នុងកន្ឋោស្នេហ៏ តែអ្វីដែលខ្វះនោះ គឺគីឡូ ដឹងធ្វើមេចបាន បានធាត់ជាងនេះទេ ចង់ធាត់ណាស់ អ្នកផង ចូលចិត្តខ្ញុំណាស់ ប្រហែលមកពីខ្ញុំជាក្មេងឧស្សាហ៏ទេ ខ្ញុំធ្វើច្រើនជាងនិយាយ តាមពិតចូលចិត្តលេងសើចតែអត់ហ៊ាន បើលេងច្រើន ចរិកហ្ស៊ីន ច្បាស់ជាចេញមកហើយ មិនអាចទេ កុំអោយខូចពូជ។ និយាយពីរឿងរៀនវិញ គឺមធ្យមទេ ខ្ញុំនិប្អូនស្រីខ្ញុំ រៀនឆ្លាស់វេនគ្នា ដើម្បីជួយលក់ម៉ែ ពេលព្រឹកពួកខ្ញុំតែងងើបពីព្រលឹម ខ្ញុំជាអ្នកអូសឥវ៉ាន់ទៅដាក់តូប ម៉ែជាអ្នករៀប ប្អូនស្រីរាបចំផ្ទះ។ និយាយមែន ១ថ្ងៃៗ ជញ្ចូនចេញ ជញ្ចូនចូល ចង់ងាប់ហើយ នេះចេះផ្ទះជាប់ផ្សារ បើនៅឆ្ងាយវិញ មិនរស់ទេ ខ្ញុំ។



ជីវិតជាអ្នកផ្សារ លក់ដូរ មិនអផ្សុកពេកទេ មនុស្សម្នាចេញចូលហូរហែដែរ តែយាយតាមត្រង់ថ្ងៃនេះពិតជាខ្ចិលណាស់ គ្រាន់តែក្រឡែកឃើញខោអាវ២ គ្រែហ្នឹង ខ្ចិលបាត់ហើយខ្ញុំ ប៉ន់អោយតែប្រឡង១២ ឆាប់ៗ អាងបានទៅរៀននៅភ្នំពេញម្តង ហត់ខ្លាំងហា​លោកអើយ ថារៀនចេះរកការងារធ្វើ ឈប់ហើយ អារបរលក់ដូរហ្នឹង ហ…..

ម៉ែ : ហេយ ស្រមើ ស្រមៃដល់ណាហើយ លោកម្ចាស់កូន រៀបស្បែកជើងប៊ុនហ្នឹង រាប់ម៉ោងចឹងហាកូន

“បាទ ម៉ែ ជិតរួចហើយចាំមួយភ្លេត អូយាយចឹងម៉ែ ថាទៅយកខោអាវ និងកាបូបថ្មីយកមកលក់នោះ អត់ទៅទេ អីម៉ែ”

ម៉ែ : តាមមើមិនបានទៅទេ ឯងទៅយកជំនួសម៉ែទៅ ណា ខានស្អែកចាំទៅ មីអូន(លីតា) អត់ទៅរៀនគួរ បាននៅលក់ជាមួយម៉ែ

(ហាហាហហា អរចង់ហោះហើយខ្ញុំ បានទៅភ្នំពេញទៀតហើយ ផ្សាអូឡាំពេជ្រណប់ចិត្ត)
“ម៉ែ ចុះទៅវិលល្ងាច ឬ ដេកផ្ទះចែ១យប់ម៉ែ? តែម៉ែហាទៅវិលល្ងាចមិនទាន់ទេ មនុស្សច្រើនណាស់ ត្រូវដើរមើល ម៉្យាងហត់ណាស់ ខែក្តៅទៀត ជិះឡានពុលណាស់ម៉ែ​ ដេល១យប់ទៅណាម៉ែ”

ម៉ែ : អាឃិល រកតែដើរទេអ្ហែង (តួយក្ស)

“ម៉ែ យូៗទៅម្តង នឹកបងដែរហា នៅលេងផ្ទះគាត់ម្តងទៅណា ណោះម៉ែ១យប់តើ តែសុំលុយចាយខ្លះផងណា”

ម៉ែ : យី ទៅៗ បានហើយ រៀបអោយលឿន អាងឆាប់ទៅផ្ទះ យប់លូវហើយ ណេះ យកអានេះទៅមួយជើងសិនទៅ

“ បាទម៉ែ ហេហេហ សម្រាចចឹងហើយ អរគុណហើយ ណាម៉ែ ឃ្យូត ”

ម៉ែ : យី នៅញិកញក់ហ្នឹងហើយ ម៉ាជើងលូវហើយ អ្ហែង ទៅលឿនឡើង ឆាប់មកយកមួយជើងទៀត

……………………………………

ពីស្រុកតានី ខេត្តកំពត់ជិះ ឡានតែ៣ម៉ោង គឺដល់ភ្នំពេញតែម្តង មិនចំណាយពេលយូអី អារម្មណ៏ពិត អោយតែបានដើរឆ្ងាយផ្ទះ គឺហេហេហេហ អែមហួស។ ល្ងាចនេះ ចេញពីទិញឥវ៉ាន់ គិតទៅណាហ្ន? ទៅដល់ភ្នំពេញចុះពីឡានភ្លាមត្រូវប្រញាប់ទីញអោយហើយ សល់ម៉ោងដើរលេង ហេហេហេហេ តែអត់មានអ្នកជូនដើរទៀតហា យាប់ហ្មង ម្នាក់អែងក៏បាន តែអត់មានអីជិះ អូម៉ូតូអាសំគិះ ប្អូនថ្លៃបងស្រីខ្ញុំនោះអី តែវាមិនអោយទេ ហ៊ើយមានធ្វើមុខក្រាស់ខ្ចីគេតិចទៅ ….

“អួយម៉ាក់ (យីអ្វី កំពុងស្រមើស្រមៃផង ភ្នែកអត់មើលទេអី នេះក្បាលមនុស្សណា)”

ម៉េង: អូសុំទោស ៗៗ ប្អូនប្រុស បង អត់បានមើរ សុំទោសៗៗៗ

“អូបាទ បាទ មិនអីទេ (ខ្ញុំញញឺមទៅកាន់គាត់ ម៉េញរាងខឹងតិច តែដល់ពេឃើញគេសង្ហាចឹង ដឹងយាយថាមេច ប្រុសសង្ហា ញញឺមតប កាយវិកាសុភាពបុរស ស្នាមញញឹមបាញទំលុះចំបេះដូងខ្ញុំហើយម៉ាក់អើយ )”

តៃកុងឡាន: អាអូន ខិតទៅនោះតិចទៅ អោយគាត់អង្គុជិតផង ទើបតែបាន៣នាក់ នៅដាក់ម្នាក់ទៀតបាន (ឡានឈ្នូល គេដាក់១ជួរ៤នាក់)

“អូបាទបង បាទ ខ្ញុំអង្គុជិតបង្អូច បងអង្គុយខាងនេះទៅ (អរចង់ហោះហើយខ្ញុំ ហាហាហាហ)”

ម៉េង: បាទ អរគុណ ខាងនេះក៏បានដែរ (សំដី សំលេងពិរោះ ណាស់ គួរអោយស្អប់ហា )

(នៅតាមផ្លូវ ពួកយើងគ្រាន់តែញញឹមៗៗ មិនមាននិយាអីគា្នបន្តិចទេ យាយពីខ្ញុំវិញអ៊ៀនគេឡើងចង់រឹងថ្គៀមហើយ មិនហ៊ានបែទៅរកគាត់អីតិចទេ។ មានអារម្មណ៏ថាគាត់កំពុងតែមើលមុខខ្ញុំ ឬក៏មើលមុខក៏មើលចេញទៅក្រៅបង្អូចណ? យ៉ាប់ណាស់ មានអ្នកណាយល់ពីអារម្មណ៏នេះទេ?)

តៃកុងឡាន: យីចង្រៃយ ឡានបែកង់បាត់ យីសយម៉េះ

“(ហាហាហាហាហា អត់សយទេពូ ហេងវិញទេ មានពេលនៅជិតប្រុសសង្ហាច្រើនជាងនេះ ហេហេហេហ)

ទាំងគេទាំងខ្ញុំចុះពីលើឡានទៅរកម្លប់ជ្រក រៀងៗខ្លួន មានតែតៃកុងឡាន និងព្រូឡានទេនៅដូកង់ អ្នកគ្រប់គ្នាគេមានគ្នា មានអីជជែកគ្នាអត់តែខ្ញុំម្នាក់ឯង ដឹងទៅយាយមួយអ្នកណាទេ

“អួយម៉ាក់ (ភ្ញាក់ ដូចមានអីត្រជាក់មក់ដាក់លើដៃ)”

ម៉េង: ហាហហា មេចព្រលឹងតិច ញាំទឹកសិនទៅ

“(យីនៅសើចទៀត អួយរំភើបណាស់) បាទអរគុណបង (ខ្ញុំញញឹមទៅកាន់គាត់ដោយព្យាយាម គេចពីក្រសែភ្នែកដែលពោពេញទៅដោយពន្លឺរបស់គាត់)

ម៉េង: អៀនមេះហា អាអូន ជាមនុស្សប្រុសត្រូវរឹងមាំ ណា កុំចឹងមើរ តោះទៅអង្គុយនោះវិញ ប្រហែមិនងាយហើយទេ រកកន្លែងជ្រកសិន



“បាទបង (ខ្ញុំដើរតាមក្រោយគាត់ ដោយសង្គេតដំនើរមួយៗម៉ាត់ៗ កំលោះសង្ហាមិនត្រឹមតែមានមុខម៉ាត់ស្អាតនោះទេ កំពស់ មាឌសំទាំងព្រម សម្បុលស្រអែម មាធធំ កំពស់១ម ៨០ ទេដឹង ប្រុសខ្មែរពិតៗ មើលទៅគាត់ប្រហែល២៥ ទៅ២៦ហើយមើលទៅ )”

ម៉េង: ហេយលឿនឡើងអាល្អិត គាត់បក់ដៃស្រែកហៅខ្ញុំ ខ្ញុំមិនយល់ដែរ តាមហ្នឹងទៅចឹង?)

ពួកយើងអង្គុយជិតគ្នា ក្រោមម្លប់ដើមស្វាយ ជាមួយគ្នា តាមពិតគាត់ប៉ិននិយាយដែតើរ អស់ពិមួយទៅមួយ ខ្ញុំចាំតែបាទ បាទ បាទ ដឹងយាយអី ទេខ្ញុំ អង្គុយមើលតែមុខគេ ហើយអណ្តែតអណ្តូង តែអែងទៅ ហាហាហាហឡប់សុទ្ឋ

ម៉េង:​ យាយចឹង អែងឈ្មោះអីដែរ អាល្អិត ជាអ្នកស្រុកតានីមែនទេ?

“បាទ ខ្ញុំឈ្មោះថារ៉ូ មិនមែនអាល្អិត ខ្ញុំជាអ្នកស្រុកតានីនេះអែងបង ចុះបងវិញ ជាអ្នកស្រុកតានី ឬជាអ្នក ភ្នំពេញ តែមើទៅដូចជាមិនដូចសោះ អ្នកស្រុកស្រែសោះ”(ប្រុសសង្ហារបស់ខ្ញុំសើច ហើយយកដៃទះស្មាខ្ញុំ ហាក់ដូចជាអាម៉េចទេខ្ញុំ វ័យ១៧ឆ្នាំ មិនដែលផង មិនដែលទេ ភ៏យៗ គ្រាន់តែអង្គុយជិត ហើយគេប៉ះស្មាចឹងសោះ )

ម៉េង:​ ហាហាហា មេចក៏គិតចឹង? តាមពិតបងជាអ្នកភ្នំពេញ តែបងទើបដូរមកនៅទីនេះ ប្រហែល ១ខែហើយ នៅទីនេះមានអ៊ុំស្រី គាត់ បើកលក់ចាបហ៊យយនៅផ្សាតានីតែម្តង បងមកនៅផ្ទះគាត់ កូនគាត់ទៅរៀន ភ្នំពេញ ហើយស្នាក់នៅផ្ទះបង វិញ ហាហាហហា

(មានអារម្មណ៏ថាគាត់ដូចជាកម្លែងណាស់) “បាទបង ចុះបងមេចក៏មកនីទីនេះវិញ ចឹង ? មេចមិននៅភ្នំពេញ ហាបង ?”

ម៉េង:​ អូគឺបង ជាគ្រូបង្រៀន នៅទីនេះ

“ហា ជាគ្រូបង្រៀននៅទីនេះ ?​អូសុំទោស​ខ្ញុំភ្ញាក់ពេកហើយ”

ម៉េង:​ មិនអីទេ ហាហាហ ត្រូវហើយ ចុះប្អូនរៀនថ្នាក់ទីប៉ុន្មានហើយ នៅសាលាតានី ឬ ក៏នៅណាដែរ?




“បាទបង ចូលកងវិញ ខ្ញុំទី១១ រៀននៅសាលាបរិវាស ណាបង ”

ម៉េង:​ ហាហាហាហ នៅជិតផ្សាត្រាំសរសរ មែនទេ?

“មេចក៏បងស្គាល់បើទើបមកនៅហ្នឹង ពីតានីទៅទៅ ជិត១០គីឡូណា បងដើរបានឆ្ងាយម្លេះ? យាយចឹងបងបង្រៀននៅសាលាណាដែរ? មុខវិជ្ជាអីដែរ? អូបង មានឈ្មោះអី ”

ម៉េង:​ អត់ទេ បងជិះតើ មានដើរណា បងប្រៀនមុខវិជ្ជាអក្សរសាស្ត្រអង់គ្លេស បងឈ្មោះលី ម៉េង រឿងបង្រៀនចាំពេលក្រោយចាំប្រាប់ អែងអាល្អិត ?

“ចឹងក៏លាក់ដែរ បាទរីករាយដែលបានស្គាល់ណា ”

ម៉េង:​ បាទបងដូចគ្នា បងប្រហែលជាត្រូវពឹងអាល្អិតអែង ជួយនាំផ្លូវហើយ នៅស្រុកគេផង មិនកើតទេ ហាហាហហា

“មិនអីទេ បង​ខ្លាចអី អោយតែយើងចេះគោរពខ្លួនឯង គោរពគេឯងទៅ ចរិកឃ្យូតដូចបងចឹង មិនអីទេ”

ម៉េង:​​​តែបងសង្ហាចឹង បងខ្លាចគេច្រណែន សម្រស់ហ្នឹងណា

“ហាហាហហាហ វាមិនដែរទេ ហាហាហ” (ភ្លាច់ ចំស្មា)

ម៉េង:​ ​​​​អួយដៃធ្ងន់ម្លេះ

“អូសុំទោស សុំទោស (ភ្លេចខ្លួនចេញចរិកហ្ស៊ីន ទៀតហើយ)”

ម៉េង:​ មនុស្សប្រុសគេមិនវ៉ៃចឹងទេ គេ ដាល់ ដឹងនៅ?

ក្រោមកំដៅថ្ងៃដ៏ក្តៅហែងពួកខ្ញុំជជែក គ្នាមិនចេះចប់ អស់ពី១ទៅ ១ សំណើចសើច ដោយមិន ខ្វល់ពីអ្នកណា មិនយល់ដែរ ហេតុអី ? មកពីអី? បានជាពួកយើងស្និទ្ឋស្នាល់គ្នាបែបនេះ? រយះពេលជិត ៣ម៉ោងពីស្រុកកំនើត មានអារម្មណ៏ថាពេលវេលានេះលឿនដល់ហើយ មួយប៉ព្រិចភ្នែកសោះ ពួកយើងបានដល់ផ្លូវរៀងខ្លួន គួរអោយស្តាយណាស់ ពេលវាលានេះហាក់ខ្លីពេកហើយ សម្រប់ខ្ញុំ បើបែបេះដដែលមិនស្គាល់ល្អជាង ទៅកុំខ្វល់ ទៅទិញឥវ៉ានអោយម៉ែសិន មាននិស្ស័យ ប្រាកដជាជួប បើអត់​ក៏មិនដឹងធ្វើមេចដែរ ខ្ទើយគឺបែបនេះ ហើយ

……………………………………………………..

ថ្ងៃនេះ មនុសុ្សច្រើនម៉េះ ចង្អៀតណាស់ មិនដឹងអ្នកលក់មកពីខេត្តណាខ្លះទេ ដណ្តើមគ្នា ទិញតែម្តង ប្រជ្រៀតគ្នា បែកញើស ស្អុយខ្លួន ​។ យីដល់ពេលខោអាវ ម៉ូតច្រើនេពេកចឹង ដឹងយក អាណា ទុកអាណា ទេនៀក ច្រាលភ្នែកហ្មង ដើរទិញ ឥវ៉ាន់ហត់មួយថ្ងៃហើយ ហត់ក៏ហត់ ក្តៅ ក៏ក្តៅ តែចេះតែទ្រាំៗទៅ ជីវិតគឺបែបនេះហើយ បើមិនស៊ូ មេចកើត។ យាយចឹងរកអាតុតុ ជិះទៅផ្ទះចែសិន ធ្មើរនេះតាមមើចែនិង ប្តីទៅមិនទាន់មកពីធ្វើការទេ ទៅដឹងតាជួបអាសំគីសនោះហើយ ប្អូនថ្លៃបងស្រីខ្ញុំហើយមើលទៅ….ហ៊ើយទ្រាំទៅកម្មយើងទេ។ អូឆ្លៀតឧកាសនេះ សុំណែនាំ ពីអាសំគីសនោះតិច យាយថាបើសង្ហាគ្មានអីសង្ហា ទេ កម្ពស់ប្រហែលគ្នា តែគ្រាន់គេមានសាច់ជាង ចឹងមើលទៅទំនង ដែរ តែអន់ចរឹក ឆ្លើយណាស់ ជាមួយខ្ញុំ ជួបពេលណា ខាំពេលនោះ។ វាទើបដូរមករៀនឆ្នាំទី១ នៅភ្នំពេញដែលទេ តែឬកឈើស គួរអោយស្អប់ យាយស្អប់ម៉ែអាស្អប់ ស្អប់រកលេខដាក់អត់បាន អូអាសំគិសហ្នឹងឈ្មោះ វឌ្ឍន: ហៅអាខ្នាក់ ហហាហហាហា វាជាកូនពៅ ជាអ្នកខេត្តកំពត់ដែរទេ គ្រាន់តែរស់នៅទីរួមខេត្ត ចំណែកខ្ញុំនៅស្រុក អាមួយហ្នឹងអឿណាស់ មានតែម៉្យាងទេដែលមើលទៅចូលភ្នែកគឺវារៀនពូកែ តែចង្រៃអី ដូចមានកម្មពៀរចឹង អោយតែជួបមុខគែវាចង់ស៊ីសាច់ខ្ញុំតែម្តង បានហើយឈប់យាយពីអាមួយហ្នឹងហើយ ទុកកំលាំងទៅឈ្លោះគ្នាជាមួយវានៅផ្ទះវិញ តិចទៀតជួប ដឹងណារស់ ណាស្លាប់ទេ នៀក តាមនឹងទៅ ចឹង….

………………………..

ជាធម្មតាគឺបែបនេះអែង ផ្ទះល្វែងនៅភ្នំពេញ រៀងស្ងាត់ចឹងហើយ ម្ចាស់ផ្ទះនៅតែក្នុង ផ្ទះរៀងៗ ខ្លួន បិទទ្វាអោយជិតៗឈឹងតែម្តង មិនដូចខ្ញុំនៅស្រុកទេស្គាល់ពីដើមភូមិ ដល់ចុងភូមិតែម្តង។ យីស្ងាត់មេះ តាមមើលគ្មានមនុស្សនៅទេ តែមេចក៏ទ្វា ដែក អត់ទាញបិទ អឺតមើលសិន អូម៉ូតូអាសំគីសនេះនៅតើ ឈើស អត់មកបើកទ្វាទេអី អត់ដឹងអ្នកប្រុសទូចមក ទេហ ខលប្រាប់មុនហើយតើ ចុចកណ្តឹងសិន (គ្រើង គ្រើងៗៗៗ) យីអ្វីទៅស្លាប់ណាបាត់ហើយហ្នឹង មេចមិនមកបើកទ្វា……………….អូស្លាប់ហើយនេះខ្ញុំនៅក្រៅជិត១កន្លះម៉ោងហើយណា អាសំគីស បើកទ្វា អ្ហែងចាំមើល តាអញចូលបានណា……………..

ក្រាំង(សំលេង បើកទ្វាមួយទំហឹង )

វឌ្ឍន: មេញថាអោយអ្នកណា ហា​(ប្រុសចង្រៃ ឈរច្រត់ចង្កេះ ស្លៀកក្រមា បង្ហាញសាច់ដុំ ធ្វើមុខងាប់ដាក់ខ្ញុំ អែងនេះ ចង់ឈាមច្រមុះស៊ីស៊ីពេក តាមមើលវាចង់ស៊ីសាច់ខ្ញុំហើយ )

“គ្មានទេចេញ ទៅ នេះចាំយូហើយណា ទៅណាហា មេចមិនបើកទ្វា ហា​?”

វឌ្ឍន: កុំសម្តីថ្លោះពេក ប្រយ័ត្ន យើងចាប់រំលោភអែងទៅ

“ឈើស អាច់គោខ្លាចអែងទើបចំលែក ”

វឌ្ឍន: យីអែងប្អូនយើង ដល់ទៅ៣ឆ្នាំណា ឈ្លើយយណាស់ មេចមិនស្គាល់បង ប្អូនចឹង

“ជាមួយមនុស្សមិនគួរគោរព មិនបែចគួរសមពេកទេ ត្រូវអត់ (ខ្ញុំញញឹមទៅកាន់វា បែបឌឺ) ”

“អួយ ៗៗៗ អាឡប់(វាស្ទុះមកចាប់ អោបថើប ច្របាច់ដោះខ្ញុំទៀត អាគុគ )”



វឌ្ឍន: រាងនៅ អាខ្ទើយ អាខ្ទើយ

“(អូលោកតាអើយ ខ្ញុំគ្មានពាក្យតរទេ អាខ្ទើយ ពាក្យនេះធ្ងន់ពេកហើយ) អាឡប់ ខ្ទើយ ទើសក្បាលអ្ហែងហី អាឆ្កែ ”

ផ្លាច់ (មួយកម្លៀង )

វឌ្ឍន: កុំសម្តីថ្លោះពេក កុំស្មានថាយើងមិនហ៊ានណា

(ទឹកភ្នែកខ្ញុំរមៀលស្រក់ មិនមែនឈឺព្រោះតែ មួយកំម្លៀងនោះទេ គឺ ឈឺចិត្ត ដែលមិនមានសម្ថភាព តនិងគេវិញ ….. មិនអាចធ្វើអ្វីបានមានតែក្តោបមុខ រត់ចូលបន្ទប់​ហើយសង្ងំយំម្នាក់អែង តែប៉ុននោះ។)

………………………………………………………..

មិនទាន់ដឹងអីផង ល្ងាចទៀត ហើយ ថាគម្រោងលើកនេះមកភ្នំពេញ ពេលល្ងាចទៅ លេង DreamLands ធ្វើខ្លូនអោយឃ្យូតតិច តែចង្រៃអីមកជួបចឹងទៀត អួយនឹកដល់ ឈួលពេញទ្រូង ចាំមើលហា អ្ហែង ដឹងថាត្រូវហើយ អាគុក ឈប់គិត ៗៗ​។ អាកាសាធាតុត្រជាក់ សំលេងខ្យល់បក នាំក្លិនពិដោ ផ្កាណាគ្រី ក្រអូបឈ្ងុយពេញច្រមុះតែម្តង ពន្លឺច័ន្ទដ៏ស្រទន់ រះខ្ពស់ ឆ្ងាយពីដៃ បានត្រឹមសម្លែង ហើយអណ្តែតអណ្តូង ម្នាក់ឯង ពេលនេះ បង លី ម៉េងកំពុងធ្វើអីហ្ន? ឧលោកតាអើយ សុំអោយខ្ញុំអាចជួបគាត់សារថ្មី សុំអោយពេលថ្មីនោះ ជាពេលវែង និងពោពេញដោយស្នាំញញឹម និងសុភមង្គល ខ្ញុំសូមបន្តរនិស្ស័យនេះ។

អា ជួយៗៗៗ (សំលេងស្រែកពីផ្ទះបាយ )

“ ថីៗ (ខ្ញុំរត់បណ្តើរ ស្រែកបណ្តើរ )​អូឈាម ៗៗ នៅអោយស្ងៀម កុំខ្លាច អង្គុយចុះមក (ខ្ញុំនិយាយបណ្តើរលួងអាម្សិលនោះបណ្តើរ លាងរបួសអោយបណ្តើរ បើទោះជាខ្ញុំស្អប់វាយ៉ាងណា ក៏ខ្ញុំមិនដាច់ចិត្តឃើញវាស្លាប់ដែរ ភ្លើរៗ កាន់កាំបិតមេចបានអោយមុត ដៃឈាមដល់ថ្នាក់នេះ បើដាច់អស់មួយទៅប្រហែល្អហើយ )”

វឌ្ឍន: អា ឈឺណាស់ តិចៗ ចុក ណាស់ អែងថ្មមតិចបានទេ?

“កម្មពៀរមានមែន លឿនទៀត ឈឺចាប់លើស១០០០ដង”

វឌ្ឍន: អែងរអ៊ូ អី អាល្អិត?

“គ្មានអីទេហើយ មុខមិនស្លាប់ទេ ឃើញអត់ខ្ទើយមិនអត់ប្រយោជន៏ទេ ខ្ទើយមានចិត្តព្រះជាង មនុស្សប្រុសពិតប្រាកដខ្លះទៅទៀត (ខ្ញុំនិយាយជាមួយទឹកភ្នែកហូរនៅមុខប្រុសចង្រៃ ហ្នឹង មិនយល់​ហេតុអីខ្ញុំចិត្តទន់ បង្ហាញភាពទន់ជ្រាយអោយគេឃើញបែបនេះ។ គ្រាន់តែនិយាយចប់ ខ្ញុំក៏ចូល បន្ទប់វិញទៅ ដោយមិនម៉ាត់អីមួយម៉ាត់ បាយក៏មិនញ៉ាំដែរ​ព្រោះបើចុះទៅប្រាកដជាជួបវា ម៉្យាង យប់នេះ បងស្រី និងប្តីគាត់អត់មកផ្ទះផង គេរវល់ទៅផ្ទះម្តាយមីងខាងប្រុ សមានកម្មវិធី បាត់ហើយ ចឹងកុំចុះទៅអី វីវរ វៃគ្នាងាប់ម្ខាង តែចេះសំណាងដែរ មាននំបុ័ងម្តុំ ក្នុងកាតាប ញាំអត់អស់ យប់នេះ បានអាហ្នឹងហើយខ្ញុំ )”



ព្រលឹមស្រាង ខ្ញុំងើបពីព្រឹកព្រលឹម ងូតទឹក រៀបចំខ្លួនទៅប៊េនឡាន ដើម្បីរកឡានជិះ ចង់ងើបអោយបានមុនអាម្សៀលនោះ មិនចង់ឃើញមុខ វាទេ នាំសយទាំងព្រឹក។

“អួម៉ែ(ភ្ញាក់)(យីអាឆ្គួតនេះ មកអង្គុយដូចខ្មោចចឹងនៅ លើសាឡុង កន្លៃងទទួលភ្ញៀវ ធ្វើមុខដូចកំសត់ណាស់ចឹង ហាអើយអាឡប់ ។ ខ្ញុំមិនខ្វល់ ថាវាកំពុងធ្វើអី កើតអីទេ ដើរកាត់មុខ ដោយមិនម៉ាត់ និងមិនលា មិនខ្ចីទ្រ) អួយ ចង់ធ្វើអីហ្នឹង (វាយកដៃចាប់កដៃខ្ញុំ )”

វឌ្ឍន: អរគុណកាលពីយប់មិញ តែសុំទោស (មុខមាំ កែភ្នែកដែលមុតមាំក្លាយជាស្រទន់ នេះជាលើកទីមួយហើយ ដែលខ្ញុំឃើញវាមានចរិកបែបនេះ )

“លែងដៃ (ខ្ញុំស្រែគំហក…. ហើយក៏ដើរចេញទៅ ដោយមិនខ្ចីខ្វល់ និងមិនទទួលពាក្យសុំទោសនោះ”

វឌ្ឍន: អាខ្ទើយ (ស្រែកគំហក យ៉ាងខ្លាំង )

ភ្លាច់ (១ កំភ្លៀងសងអែងវិញ )

“ (សំលេងលាន់សួរតែភ្លាច់​ដែលប្រឹងអស់ពីកំលាំងកាយ ដែលផ្តើមចេញ ពីកំសួលនេះ ការឈឺចាប់ព្រោះតែការម៉ាកងាយនេះ។ ប្រុសចង្រៃកាន់ដៃខ្ញុំជាប់ដោយមិនលែង ភ្នែកក្រហមហាក់ចង់ស៊ីសាច់ខ្ញុំ  រីឯម៉ាត់វិញ ហូឈាមរិចៗ ហើយ អូលោកតាអើយតិចវាវៃខ្ញុំវិញទៅ? មិនរស់ទេ ដឹងតែមានម្នាក់ស្លាប់ហើយមើលទៅ​)”

វឌ្ឍន: សុំទោស (គេព្រលែងដៃខ្ញុំ ទឹកមុខកាចដូចខ្លា បែជាមកទន់ភ្លន់ កែភ្នែកប្រែច្រាលដោយទឹក ទៅវិញ)





“(គ្រាន់តែលឺបែបនេះកែវភ្នែកដ៏ទន់ជ្រាយរបស់ខ្ញុំ ក៏ធ្លាយទំនប់ទឹក ហូរចុំមកតែម្តង) ឯងគ្មានបេះដូងទេ ឯងមិនយល់ទេ ពាក្យសុំទោសមិនបានជួយអ្វីអោយប្រើសើរឡើយ កាយវិការ និងចិត្តគំនិតអែងមិន​សំជាអ្នករៀនសូត្រទេ សុំអោយលោកទទួលបានការឈឺរចាប់លើស ខ្ញុំ ១០០០លានដង (តំណក់ទឹកភ្នែក ហូរស្រក់ ជាមួយដំនើរ ដើរលឿនដូចហោះ ធ្វើយ៉ាងណាអោយគេចមុខ ផុតពីអាម្សៀលនោះអោយបាន) ”

………………………………………………………..

អរគុណច្រើនណាដែលបានចំណាយពេលក្នុងការអានរឿងប្រលោមលោករបស់ណារ័ត្ន ឃូល ចង់ដឹងហេ ថានីវគ្គបន្ទាប់មនិងមានអ្វីកកើតឡើង? ថារ៉ូ និងវឌ្ឍនះ និងក្លាយជាសត្រូវបែបនេះ រហូតមែនទេ? ចុះលោកគ្រូម៉េងហ ? តមាដានអានទាំងអស់គ្នា នៅភាគទី២ណា
ខ្ញុំបាទណារ័ត្ន ឃូល ក៏សសុំអភ័យទោសផងដែរ រាល់កំហុសខុសឆ្គង ដែលកើតមានដោយអចេតនា ជាពិសេសអក្ខរាវិរុទ្ឋ អរគុនបាទសម្រាប់ការគាំទ្រ ....

ណារ័ត្ន ឃូល
សូមសំណាងល្អទាំងអស់គ្នា

សួរស្តីមិត្តអ្នកអានជាទីស្នេហា សូមស្វាគមន៏​នៅភាគថ្មី ភាគទី២ នៃរឿង (មនុស្ស ដំបូង) កាលពីភាគមុនយើងបានដឹងហើយថាកំលោះស្វិតបានជួបនិងប្រុសសង្ហាម្នាក់ដោយចៃសន្យ ចង់ដឹងហេថា ភាគទី២នេះនិងមានអ្វីកើតឡើងបន្តរទៀត? ចុះជម្លោះរវាង កម្លោះស្វិត និង លោកវឌ្ឈន:នោះយ៉ាងម៉េចដែរ តោះ ចូលអានជាមួយគ្នា បានដឺងពី សាច់រឿងលំអិត។



ចំណងគ្រួសារ ភាគទី២









ច្រើនថ្ងៃកន្លងទៅ អ្វីគ្រប់យ៉ាងមិនបានប្រសើរទេ ចិត្តដែលខឹង និងអាឆ្គួតនោះ នៅតែមិនទាន់បាត់ ចាំមើលមិនចាញ់ទេ មិនចាញ់ទេ ត្រូវតែអោយមេរៀនទឹកភ្នែកវាម្តង វៃវាបោចសក់ គក់អោយធ្លាក់ឈាម ខ្វះច្រមុះ ទាញម៉ាត់ម្តង អោយរៀង ។ យាយចឹងស្អែកចូលរៀនហើយ នៀក រៀនព្រឹកទៀត ហា  ហត់វាហត់ហើយ តែ ដឹងធ្វើមេចទេ ងើបពីព្រលឹម រៀបឥវ៉ាន់ ហើយទៅរៀន មកពីរៀន រៀបឥវ៉ាន់ទៀត មានន័យហា​ មានន័យហា ទ្រាំៗទៅកម្មយើងទេ…..

            ព្រឹកព្រហាម សូរិយា រៀងរះ ចាំងពន្លឺមកកាន់ផែនដី បង្ហាញសញ្ញាណ បញ្ចាក់ពីថ្ងៃថ្មី ក្តីសង្ឃឹម ថ្មីមកដល់ទៀតហើយ។ អ្នកស្រែដូចជា រូបខ្ញុំមិន ដែលបានដេកអីដល់ថ្ងៃ ចាំងគូទអីនឹង គេម្តងទេ ​ភ្លឺមិនទាន់ទេ បោសជួត រៀបឥវ៉ាន់នៅផ្សា ទម្លាប់រាល់ព្រឹកតែប៉ុនហ្នឹង ឧលោកតាអើយសុំអោយថ្ងៃថ្មី ខែថ្មី រដូវកាលថ្មី គ្រប់យ៉ាងកាន់តែប្រសើរទៅលោក ពិសេសឆាប់មានស្នេហា ហាហាហាហា យាយមែនចង់មានហា​….

ម៉ែហា ខ្ញុំទៅរៀនហើយម៉ែ

ម៉ែ: អើ អូប្រាប់មីអូនអោយ យកថ្មាំអោយម៉ែផង

បាទម៉ែ” (ហ៊ើយអានិតម៉ែណាស់ គាត់ចាស់ហើយនៅមិនទាន់បានសោយសុខអីម្តង មានជំងឺជាប់ខ្លួនទៀត ហា ម៉ែអើយម៉ែពេលខ្ញុំរៀនចប់ មានការងារធ្វើ សន្យាថានិងអោយម៉ែរស់ នៅដោយសុខស្រួល មិនអោយពិបាកនោះទេ)

គ្រឿងៗៗៗ (សំលេងកណ្តឹងកង់)​អាស្វិតៗៗៗ

“(គ្រាន់តែលឺសំលេងស្រែកហៅ មិនបែបងាកមើលទេ ដឹងអាសម្លាញ់របស់ខ្ញុំតែម្តងអើអញទៅហៅអាជ្រូក 

            នៅតាមផ្លូវពួកខ្ញុំ៣នាក់ កង់ម្នាក់មួយ ជិះលាន់រក រ៉ាក់ៗ ធាក់ប្រជែងគ្នាសំដៅទៅ វិទ្យាល័យ របស់ខ្ញុំ ដែលចំងាយប្រហែលជា៥គីឡូពីផ្ទះ តាមពិតថ្ងៃខ្លះហត់ដែរ តែមានគ្នា ជជែកចឹងមិនសូវ ជាហត់ណាស់ណាទេ។ ជីវិតក្មេងនៅស្រុកស្រែមិនស៊ីវិល័យ អីដូចអ្នកភ្នំពេញទេ សំលៀកបំពាក់មិនសរល្អស្អាត អីណាស់ណាទេ ….បើទោះជាខ្ញុំជាកូនអ្នកផ្សារលក់សំលៀកបំពាក់ក៏ដោយចុះប៉ុន្តែ ភាពត្រែកត្រាអាល និងម៉ូតូទំនើប សំលៀកបំពាក់ហ៊ឺហាអី ដូចមិនសូវទេ ត្រឹមតែសាមញ្ញទៅបានហើយ….អូភ្លេចណែនាំ អាជ្រូកដែលខ្ញុំស្រែកតបមេញហ្នឹងគឺជាមិត្តភក្តិណប់ចិត្ត វាឈ្មោះ អាលាង ចិនកំពត់ ផ្ទះវាលក់ចាប់ហ៊ួយ បោះដំនៅខាងជើងផ្សារត្រាំសរសរ រៀនជាមួយគ្នាតាំងពីថ្នាក់ទី២ម៉េះ ទៅណាមួយគ្នា ជាទីចាប់អារម្មណ៏ហ្មង បើម្នាក់ធាត់ដូចជ្រូក ម្នាក់ដូចកង្កែបចឹង ហាហាហា ចាស់បង្អាប់រហូត។ អាលាង រៀនពូកែ តែលេងច្រើនតិច ខូចណាស់  ជាពិសេសស្រីៗ ទីណាមានស្រីស្អាត់គឺមានវា រូបសម្បតិមធ្យម សរ ភ្នែលិប កាម៉ាប់ ៧៥គីឡូ កំពស់តែ៦៥ ទេ ចឹងបានមើលទៅធាត់ តែចិត្តល្អ ចំនុចអាក្រក់នោះឆេវឆាវតិច យកជាគ្នាបានវា មិនដែល ចោលពួកម៉ាកទេអាមួយហ្នឹងនោះ ចំនែកម្នាក់ទៀត ប្រុសសង្ហាប្រចាំថ្នាក់ហើយ យាយមិនសង្ហាមេចកើត ខ្ពស់ដូចខ្ញុំចឹង ១ម៧៥ ៧៦ហើយ ភ្នែកលិបៗ ច្រមុះស្រូវ ចង្កាព្រែកទៀត ជាកូនពេទ្យក្នុងភូមិ ម៉ែឪវាបើហ្វាម៉ាស៊ីនៅផ្សារដែរ  យាយទៅទាំងម៉ែទាំងឪវាជាពេទ្យ  ចឹងគោលដៅវាក៏ចង់ក្លាយជាពេទ្យ។ មិនបាបច់រៀបរាប់ទេ វាគឺ ធារិទ្ឋ  បើប្រាប់គេថា កូនអ្នកស្រែគ្មានណាជឿទេ បើដៃជើងវាស្អាត់ជាងស្រី មិនដូចខ្ញុំទេអូឥវ៉ាន ឡើក្រិនដៃអស់ហើយ។ ពួកខ្ញុំនាក់ហ្នឹង ពួកម៉ាកណប់ហើយ រាប់អានគ្នាតាំពីតូចៗ ដេកមួយគ្នា វ៉ៃគ្នាតាញឺក។ ពេលខ្លះចង់លង់នឹងធារិទ្ឋម្តងៗដែរ បើសង្ហាពេចឹង តែដឹងថាមិនអាចទេ ព្រោះគេស្រលាញ់ស្រីទេ កាត់ចិត្ត មិត្តភាពគឺល្អបំផុតហើយ។ ពួកខ្ញុំជាកូនអ្នកផ្សារ ដូចនេះជីវភាពគឺមធ្យមថ្វីបើនៅស្រែ អ្វីដែលដូចគ្នានោះគឺថា ពួកខ្ញុំមិនឡូយឆាយអីទេ ជិះកង់កញ្ចាស់ទៅរៀនរាល់ព្រឹកចាត់ ទុកជាការហាត់ប្រាណ ។

លាងអាស្វិត លឺថាមានគ្រូដូរមកពីភ្នំពេញមកបង្រៀននៅសាលាយើងហា បើជាគ្រូស្រី ហើយស្អាតទៀត ដឹងម៉េចទេហ្ន?

អានេះ មិនចោលចរិកព្រាន ទើបរៀនទី១១ សោះហ្នឹង ខូចម៉េះហា​”

ធារិទ្ឋយាយចឹង អូនោះ សូរិយាតើ កើតអីចេះ ចូលទៅមើតិចមើល

(ពួកយើងទាំងបីនាក់ ជិះកង់សំដៅទៅកាន់នារី វ័យក្មេងម្នាក់ដែលកំពុងធ្វើមុខជូរ ឆ្កឹះកង់ម្នាក់ឯង តាមមើលប្រហែលមានបញ្ហាអីហើយមើលទៅ)

ធារិទ្ឋកង់កើតអីសូរិយា  (ចរឹកសុភាពបុរស កាយវិការម៉ឹងម៉ាត់ បូករួមជាមួយរូបសម្បត្តិ សង្ហានេះទៀត មាននារីណាដែលអាចគេចបានទៅ​?)

សូរិយា : អូចា ធ្លាក់ច្រវ៉ាកកងហើយ តែលូវគាំងហើយ អូសអត់ទៅទេ នៀក

ធារិទ្ឋអូចាំខ្ញុំជួយមើលអោយ

លាងកើតអត់អារិទ្ឋ បើមិនកើតទេ មានតែលីដាក់កងយកទៅសាលាសិនហី ជិតដល់ម៉ោងចូលរៀនហើយហ្នឹង

ចឹងក៏បានដែរតែធ្វើមេចបើជិះកងទាំងអស់គ្នាហ្នឹងហា សូរិយា ចុះកញ្ញា អាដាអីទៅមុនអស់ហើយហ?”

សូរិយា : អូអត់ដឹងដែរ អត់ទាន់ឃើញផង ចឹងធ្វើមេចទៅ ទាំងអស់គ្នាទៅមុនទៅ ចាំខ្ញុំអូទៅរកកជាង នៅជ្រុងវត្តមានជាងតើ

ធារិទ្ឋមិនអីទេ ចាំខ្ញុំជួយក៏បានដែរ

លាង:​​ អីយ៉ា អីយ៉ា

អីយ៉ាក្បាលអ្ហែង ចឹងទៅទាំងអស់គ្នាហ្មងទៅ ម៉ោងក្រោយចាំចូលរៀនហ្មង បើលូវយឺតបាត់ហើយហ្នឹង

            ពួកខ្ញុំ៣នាក់ដាក់វេនគ្នាអូសកង់ម្តងម្នាក់ ទម្រាំដល់កន្លែងជាង ចង់ធ្លាក់អណ្តាតដែហ្នឹងហា តែធ្វើមេចជាមិត្តភក្តិ ជាប្រុសសង្ហា ជាសុភាពបុរស ឃើញមិត្តរួមថ្នាក់ស្រីស្អាត់ មានធុរះហើយ មិនជួយមេចកើត ម៉្យាងអាសង្ហាពួកម៉ាក់ខ្ញុំចេញមុខទៀត ចឹងត្រូវតែគាំទ្រអោយពេញទំហឹងហ្មង

            ថ្ងៃចូលរៀនដំបូង យាយថាម្នាក់បាយនោះបាយចង់រៀនហា នឹកថ្នាក់ នឹកតុ នឹកកៅអីហា ចាំមើលតែបាន៣ខែហា ដឹងបាត់ខ្លះហើយ ហាហាហាទម្លាប់ចាស់។តែគួរអោយស្តាយ មកអត់ទាន់ម៉ោងគាត់ផង ទាល់តែចាំដល់ថ្ងៃច័ន្ទ បានមានម៉ោងគាត់ទៀត លឺគេថាគាត់កាច់ តែសង្ហាខ្លាំងហា លឺចឹងចង់ជួបហ្មងហា។ តែគិតសព្វៗទៅ នឹកអ្នកគ្រូចចាស់ដែរ ទើបរៀនមួយគ្នាបាន១ខែដូទៅភ្នំពេញវិញបាត់។

………………………………………..

            រសៀលជ្រៀលជ្រេ សុរិយារៀបលិច សំលេងស្គធំ កងរំពងចេញពីក្នុងវិត្ត កន្តឹងគោកងរំពងពេញផ្លូវតាមភ្លឺស្រែ ស្រប់ពេលសិស្សចេញពីរៀន នាល្ងាចថ្ងៃសៅរិ៏។

លាង:​​ អារ៉ូ ស្ពាយកាតាអញម៉ាភ្លេត អញទៅបាញ់នោមមួយសិន

យីអានេះ អត់ចោលចរិក អោយតែទៅណា ដឹងត្រូវចាំហ្មងហា  លឿនឡើង មេឃងងិតហើយ អញប្រញាប់ទៅជួយរើឥវ៉ាន់ម៉ែផង 

លាង:​​ អញដឹងហើយ ចាំម៉ាភ្លេតទៅ (អាប៉ាកាច់)

អូធារិទ្ឋ រកអីហ្នឹងហា 

ធារិទ្ឋខ្ញុំដូចជាភ្លេចសៀវភៅមួយក្បាលហើយ ចាំមួយភ្លេតនៅថតតុទេដឹង គ្នារត់ទៅមើលនៅថ្នាក់ម៉ាភ្លេតសិន          

 “ អើរ ខ្ញុំទៅដែរ តោះ 

ធារិទ្ឋអត់អីទេ អាលាងមកវិញរកអត់ឃើញ វាថាយើងទៅចោលវាបាត់លូវហើយ  ចាំម៉ាភ្លេត

សូរិយា : ធារិទ្ឋ ធារិទ្ឋ ( ស្រែកហៅសៀវភៅនៅនិងខ្ញុំ នៅទីនេះ

(អាសង្ហាពួកម៉ាក់ខ្ញុំ ទុតដំនើរ ងាមករកម្ចាស់សំលេង ព្រមទាំងស្នាមញញឺម ដែលមានប្រជាប្រិយ ស្រីណាមិនលង់ តែខ្ញុំហ្នឹងចង់លង់ ម្តងៗដែរហ្នឹងហា​)

ធារិទ្ឋអូអរគុណ សូរិយា ឃើញវាក្នុងថតតុមែនទេ ?

សូរិយា : ចាមែនហើយ ធារិទ្ឋឯភ្លេច កញ្ញាអ្នកឃើញ ទេ

កញ្ញាហេហេហ តែអ្នកទុកអោយគឺសូរិយាទេ

កាជ្រូក 

កញ្ញាអាកង្កែប អែងថាអ្នកណាហា អាស្វិត

កាជ្រូក កាជ្រូក 

កញ្ញាយី វ៉ៃឯង អោយស្លាប់ៗ ហាហាហាហ (ម្នាក់សើចលេងទាំងអស់គ្នា រត់ផងស្រែកផង នេះហើយជីវិតក្មេងវិទ្យាល័យស្រុកស្រែ ធម្មតាៗ សាមញ្ញមៗ បែបនេះ  )

ធារិទ្ឋបានហើយៗៗ ទៅផ្ទះ យើង តោះ  លាងមកហើយ ចុះណាចិន្តា សូរិយា?

សូរិយា : អូគេទៅមុនហើយ បងគេមកយក ថ្ងៃនេះ

កញ្ញាតោះយើង ចាំកាល?

            គ្នាប្រាំនាក់ ជិះកងពេញផ្លូវ ផាគ្នាបណ្តើ សើចបណ្តើរ ពិសេស យាយកាជ្រូកនោះកាចណាស់ បាញខ្ញុំរហូតតែម្តង តែមិនអីទេមានអាលាង ណប់ចិត្ត ជួយការពារដែរ។ បើយាយពី ២នាក់នោះវិញ មិនបាច់យាយទេ គិតតែញញឹមៗៗ គេប្រុសសង្ហា ស្រីស្អាតនោះ អី…..ពេលវេលាល្អៗបែបនេះ មិត្តភាពនេះ មិនដឹងនៅដល់ពេលណាទេ ហ្នតែមិនអីទេ ស្រុកកំណើតនៅជាមួយគ្នា អាចមានសង្ឃឹមថាជួបគ្នា រាប់អានគ្នាទៅថ្ងៃមុខទៀត បាន ហាហហា ជិតឡប់ហើយ គិតច្រើនមេះ?

………………………………………………………….

            

ធ្មេចបើកធ្មេចបើក ថ្ងៃថ្មីចូលរៀនក៏ចូលមកដល់ សូមអោយថ្ងៃច័ន្ទ សប្តាហ៏ថ្មីជាថ្ងៃថ្មី ជាថ្ងៃល្អសម្រាប់ជីវិតដ៏ឯការនេះផងចុះ។

លាង:​​ អាស្វិត (ស្រែកពីមុខតូបខោអាវមក)

អាប៉ាកាច់ ថាកុំអោយហៅអញចឹង ចាំម៉ាភ្លេត ម៉ែអញចូលក្នុងម៉ាភ្លេត ចាំគាត់មកវិញចាំទៅ។ ចុះណាធារិទ្ឋ ?”

លាង:​​ ទៅមុនបាត់ហើយ វាប្រញាប់ទៅផ្ទះតាវា  បន្ទាប់មកវាទៅសាលាហ្មង

អរចឹងហ អូតោះយើងម៉ែអញមកវិញហើយ  ម៉ែខ្ញុំទៅរៀនហើយ 

មែអឺ ទៅទៅ

………………………………………………………………………..

            សំលេងជួងបន្លឺសំលេង សិស្សគ្រប់គ្នាម្នីម្នាសង្វាតរត់ចូលថ្នាក់រៀនរៀងៗខ្លួន  អគារសិក្សាមួយខ្នង ៦បន្ទប់ ផ្ទាល់និងដៃ ដែលមានសភាពរាងចាស់បន្តិចណាស់ទៅហើយ  និងអាគារចំនួន៤ទៀត ជាទីតាំង ជាកន្លែង ដែលផ្តល់កន្លែងអោយសិស្សគ្រប់ជំនាន់ បន្តរការសិក្សាក្រេបចំនេះដឹង បន្តរវិជ្ជាទៅរកអនាគតដ៏ភ្លឺស្វាង ។ ថ្វីបើវារាងចាស់បន្តិក៏ពិតមែតែ អគារចាស់នោះ បានបិទបាំង ជារនាំងការពារកំដៅថ្ងៃ ខ្យល់ ដល់សិស្សគ្រប់រូប បរិយាកាសល្អ សម្រស់នៃសួនច្បារមុខថ្នាក់ ដែលឡំអរដោយផ្កាព្រៃ ស្រះទឺក ដែលពេញដោយផ្កាឈូក នៅពីជំហៀងថ្នាក់ ជំនោក្លិនម្អមស្រែ និងសម្រស់ ចំការដំណា ស្នាដៃសិស្ស បូករួមជាមួយ និងចំការ ផ្កាចំរុះពណ៏ ទៀតនោះ រឹតតែញ៉ាំងអោយសម្រស់នៃវិទ្យាល័យ បរិវាសនេះ រឺតតែស្រស់ស្អាតថែមទៀត។

            សិស្សប្រមាណ ប្រហែល ៣៩នាក់ ក្នុងនោះបូករួមទាំងខ្ញុំ ផង កំពុងអរង្គុយ ចាំគ្រូក្នុងថ្នាក់ ម្នាក់ៗ វ៉ែតែម្តង គ្រូមិននៅ ទាំងគេទាំងខ្ញុំ។ តុទី៣ ជាប់និងបង្អូច ភ្នែកសំលឹង មើលទៅស្រះឈូក ដែលរីក រហង ក្រោមកំដៅព្រះទិនករ អារម្ភនឹកឃើញដល់មនុស្សដែលមិនគួរនឹក មិនដឹងថាពេលនេះគេកំពុងធ្វើអីទេជួបគ្នាលើកក្រោយគួរធ្វើបែបណាម៉ែថា ចុងខែនេះបងស្រី និងបងថ្លៃមកលេង តែអាតាប៉ិននោះមកដែរ ជួបមុខគ្នាដឹងតាវ៉ៃគ្នាស្លាប់ទៀតហើយ អាប្រុសចង្រៃ វឌ្ឍន កុំគិតៗៗ ពីវាគ្មានប្រយោជន៏ទេ …………………

ជំរាប់សួរលោកគ្រួចូលរៀន

(សិស្សគ្រប់គ្នា ក្រោកឡើង សំលេងកងរំពង ជំរាបទៅកាន់គ្រូថ្មី ដាស់អារម្មណ៏យល សបិ្តរបស់ខ្ញុំ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលនោះ មិនមែនរាងខ្ពស់សង្ហា និងផ្ទៃមុខដែលពោពេញដោយ មន្តស្នេហ៏របស់គ្រូថ្មីនោះទេ ប៉ន្តែ ពិតជាភ្ញាក់ផ្អើលមែទែននោះគឺ មនុស្សម្នាក់ដែលខ្ញុំរំពឹងថា និងបានជួបម្តងទៀត បែរជាមកជួបគ្នាម្តងទៀតក្នុងសភាពបែបនេះ តើនេះជានិស្ស័យឬយ៉ាងណាហ្នរំភើបណាស់ រំភើបណាស់ ណប់អើយ។ កែវភ្នែកដែលពេញដោយពន្លឺបាញ់ចំបេះដូងខ្ញុំ  ស្នាញញឹមដែលខ្ញុំធ្លាប់បានឃើញ និងរំពឹងថានិងបានជួបម្តងពេលនេះ ពេលនេះ មេចក៏បេះដូង ខ្ញុំលោតខ្លាំងម្លេះ ម៉ែអើយជួយផង ជួយផង ទៅហើយ ទៅហើយ ……………….)

ភ្លាច់ (ទះស្មា)

អួយអាប៉ាកាច់ឈឺណាស់ អាឃ្លៀង ”

លាងអ្ហែងភ្លឹកម៉េះហា?

អឺ គឺ អត់អីផង អត់អីទេ

ធារិទ្ឋ អត់ស្រួលខ្លួនមែន ដូចស្លែកមេះ មេចក៏រាងភ័យៗចឹងហា អារ៉ូ?

គ្នាមិនអីទេ មិនអីទេ តោះរៀន គ្រូចូលហើយ រៀនសូត្រ រៀនសូត្រ 

(យី មេចក៏ខ្ញុំចឹងវិញ អៀនម្លេះ ភ័យម៉េះ គាត់មិនមែនខ្លាឯណា តាំងចិត្ត ធ្វើធម្មតា គាត់ជាគ្រូ កាត់ចិត្តទៅអាស្វិតអើយ លាក់ចិត្ត យកចិត្តទុកដាក់រៀនសូត្រវិញ កាត់ចិត្ត កាត់ថ្លើម ធ្លាប់ជួបគ្នាម្តង ហើយ មិនអិទេ មិននឹកស្មានថាគាត់បែជាមកធ្វើជាគ្រូរបស់ខ្ញុំសោះ និស្ស័យមែនហ្ន?)



លោកគ្រូសង្ហា​ កូនកាត់ចិនណែនាំខ្លួនទៅកាន់សិស្សគ្រប់គ្នា ពត៏មានផ្ទាល់ខ្លួនរបស់គាត់មិន

មានអ្វិប្លែកសម្រាប់ខ្ញុំទេ តែកាយវិកាសំដីសំដៅ បែបកម្លែងស្ងួត របស់គាត់ធ្វើ អោយគ្រប់គ្នាទប់ សំណើចមិន បាន  ស្នាមញញឺម បបូរម៉ាត់ ទំរងមុខដែល ពេញទៅដោយអំណោយទាន មិនដឹងថាធ្វើអោយអ្នកណាខ្លះទេ ដេកយំស្តាយនោះ តើអ្នកណាទៅហ្ន៊ ជាគូរគាត់ខ្ញុំមែនហាហាហហាឡប់មែនទែនហើយ ខ្ញុំ

……………………………..

            រំលងទៅបានពីរអាទិត្យហើយដែលគាត់បានចូលមកបង្រៀន ដល់វេនរៀនព្រឹកវិញហើយ អាទិត្យជួបគាត់បាន២ដងដែរ គឺថ្ងៃពុធ និងថ្ងៃសុក្រ បើម៉ោងភាសាអង្គគ្លេស មាន១០ម៉ោងក្នុង១អាទិត្យដឹងល្អមេចទេយាយ មែនខ្ញុំមិនដែលលឺមិត្តរួមថ្នាក់ណារអ៊ូពីគាត់ទេ មានតែសរសើរពីការបង្រៀនរបស់គាត់ សូម្បីតែគ្រូៗ ក៏សរសេពីចរិក សុភាព និងជួយយកអាសារគេទៀត ឥលូវនេះគាត់ ជាប់ឈ្មោះ ជាគ្រូបង្រៀនសង្ហាប្រចាំវិទ្យាល័យខ្ញុំហើយ។ រយះពេល១ខែនេះ មានអារម្មណ៏ល្អណាស់ ចង់ទៅរៀន គាត់មានប្រជាប្រិយ បើនិយាយពីទំនាក់ទនងវិញធម្មតាៗ តែខ្ញុំពិតជាចង់និយាយ លេងជាមួយគាត់ណាស់ដូចគ្រាដែរជិះឡានទៅភ្នំពេញជាមួយគ្នានោះណាស់ តែប្រហែលជាមិនអាចទេ គាត់ជាគ្រូ ខ្ញុំមិនសាកសំទេនាំតែបាក់មុខគាត់ បានត្រឹមតែ លួចមើលគាត់ក្នុងថ្នាក់ក៏អស់ចិត្តដែរ….ស្រលាញ់គេម្នាក់ឯងហើយខ្ញុំ គិតមេចទៅស្នាហាចូលខ្លួនហើយ​…..

…………………………………………………

ម៉ែអាស្វិត ស្អែកព្រឹកមិនបែចទៅរៀនទេ

ហា មេចចឹងម៉ែ ស្អែកថ្ងៃសុក្រតើ មានឈប់ណា

ម៉ែអឺអញដឹងហើយ តែស្អែកបងឯងគេមកលេង​ និងណា ឯងនៅផ្ទះរៀបបន្ទប់អោយគេតិចទៅ មួយទៀត នៅផ្ទះក្រែងគេប្រើអោយធ្វើអីនិងហា

“(អូស្លាប់ហើយ ធើមេចទៅ មានន័យថាមិនបានទៅជួបមុខបងគ្រូសង្ហាខ្ញុំហើយ គិតមេចទៅ យ៉ាប់មែនមកថ្ងៃណាមិនមកទេ មកអាថ្ងៃគេចង់រៀន ស៊ាំហា)”

ម៉ែឯងរអ៊ូអីហ្នឹងហា

ហេហេហហេ អត់អីផង ចុះអ្នកណាមកខ្លះ មកប៉ុន្មានថ្ងៃដែរម៉ែ?”

ម៉ែ: គេមកដេក២យប់ មកជាមួយប្តីវាហ្នឹងហា និងប្អូនថ្លៃវាមកដែរ

“ ហា អាចង្រៃហ្នឹងមកដែរ?”

ម៉ែអ្ហែងថាណាគេ?

ហេហេហេហ អត់ទេមែ អូខ្ញុំ រុញឥវ៉ាន់ចូលផ្ទះមួយជើងសិនណាម៉ែ” (ស្លាប់ហើយមកដល់តែ២យប់ទៀត ហើយវាមកធ្វើអីវា រាល់ដង់មិនដែលមកផងហ្នឹងហា លូវមកធ្វើអី អាឡា បល់ យកនេះអ្វី អូព្រះអើយគិតមេចចេះ តែយីទឹកដីយើងតើ ចាំមើលអ្ហែង ចាត់ការអាហ្នឹងចេញម្តង អាក្អូន)

………………………………………

            


ព្រលឹមស្រាងៗ ជាទម្លាប់ តែតែធីងគូទរៀបឥវ៉ាន់នៅផ្សាជាមួយម៉ែ តែព្រឹកនេះបន្ទាប់ ពីរៀបឥវ៉ាន់ហើយ មិនបានទៅរៀនទេ គឺត្រូវទៅបេះដូង បេះត្នោត ជួយធ្វើម្ហូប មីអូន ចាំទទួលអ្នកភ្នំពេញ លឺថាម៉ែក្មេងឪក្មេក គេមកដែរ ម៉្យាងអាចង្រៃនោះទៀត អូមិនរស់ទេ ខ្ញុំ។

            ម៉ោងប្រមាណ៩ព្រឹក រថយន្តហាឡេនឌឺ ពណ៏មាសមួយគ្រឿងចតសន្សឹម ៗៗ ពីមុខផ្ទះ ទាំងម៉ែ ទាំងខ្ញុំដើរសំដៅទទួលគេ ចាស់ជួបគ្នាយាយនោះយាយ អ្នកដន្លង អ្នកដន្លង តែគ្នាគាត់ហ្នឹង។ យាយថាបន្ទាប់ពីជំរាបសួរគ្នាហើយ គេដើរចូលផ្ទះអស់អាលីង ចំនែកខ្ញុំវិញ ដូចកម្មករចឹងហា គឺជញ្ចូនឥវ៉ាគេចចេញពីឡាន  ជញ្ចូនឥវ៉ានមនុស្សចាស់មិនអីទេតែអាមុខក្មេងនោះ វាឌឺ អាឌឺ មិននិយាយរកខ្ញុំហីទៅ មុខដូចម៉ែអញទេហ្វើយ ឆើស ។

            អាហាពេលថ្ងៃដ៏សំបូរបែប ម្អូបអ្នកស្រែចំការ គ្មានអីក្រៅពីមាន់កាប់ សម្លបម្អូរព្រលឹត កូនត្រី ក្តាម ខ្ចងអីហ្នឹងទេ ចេះតែស៊ីទៅ តែដឹងអីអ្នកពេញគេឆ្ងាញ់ចង់ងាប់ឯខ្ញុំវិញ ទ្រលាន់ហើយ បើបានភីហ្សា អីដឹងល្អមេចទេហ្ន? រាត្រីចូលមកដល់ គ្រប់យ៉ាងគ្រប់ដណ្តប់ដោយស្បៃអន្ឋកាល ចាស់ៗចូលនិទ្រ្ទា អស់ហើយ បន្ទាប់ពីសំណេះសំណាលគ្នាមួយស្របធំ នៅឡើយតែខ្ញុំ នៅមិនទាន់ មិនមែនមិនចង់ដេកទេ តែ វាពិបាកដេក ព្រោះថា គ្រែខ្ញុំត្រូវបែង ​ចែកអោយមនុស្សង្រៃនោះមួយចំហៀងហើយ ស៊ាំណាស់ហា។ យប់នេះហាក់ប្លែក ផ្ទៃមេឃងងិតសុង គ្មានផ្កាយមួយគ្រាប់ ដូចរកភ្លៀងចឹង ចិត្តខ្ញុំរិតតែរងា និងដល់មនុស្សម្នាក់ដែលបាន ត្រឹមតែលួច មើល នេះ១ខែហើយ មិនដែនិយាយអីគ្នាបន្តិចបានត្រឹមតែ ញញឹម ញញឺម ហើយក៏គេចមុខបាត់ ។

វឌ្ឍន:  ស្មាហ្នឹងហើយអត់ដេកទេអីហា នៅសង់ទីហ្មងដល់ណាទៀត (សំលេងនិងកាយវិកា ឃើញហើយចង់តែម៉ាងជើងទេ តែវាមាឌធំជាងខ្ញុំ)

“ យីអ្វី សំលេងសត្វអីមករំខាន ស៊ីអារម្មណអស់អាលីង ចង្រៃយក អូគឺអែងទេហ?”

វឌ្ឍន:  (ប្រុសចង្រៃ ប្រែទឹកមុខ ហាក់ចង់ស៊ីសាច់ខ្ញុំ ) អែងឈ្លើយណាស់ យើងបងអែងដល់ទៅ ៣ឆ្នាំណា

មិនសំខាន់ មិនគួរអោយគោរព មិនចាំបាច់គួរសមពេកទេ” (ខ្ញុំនិយាយបែបហី ហើយដើរចេញទៅ)

វឌ្ឍន:  ឈប់សិន (ប្រុសចង្រៃចាប់ដៃខ្ញុំជាប់ ចង់វ៉ៃគ្នាទៀតហើយទេដឹង )

ហើយវាអាមេចអែង  

វឌ្ឍន:  ជួនយើងទៅក្រោយផ្ទះបន្តិច យើងដូចជាជ្រុះខ្សែដៃ បាត់ហើយ នៅក្រោមដើមស្វាយក្បែរស្រះពេលដើរទៅល្ងាចមេញ

ទៅម្នាក់អែងទៅ យប់ហើយ ខ្ញុំទៅដេក 

វឌ្ឍន:   មិនអោយដេកទេបើរកវាមិនឃើញ

យីអស្ចារ្យម៉េះមិនទៅទេ ខ្សែដៃកាឡៃសោះហ្នឹងហា 

វឌ្ឍន:   អែង  (ម្តងនេះ ចង់ដាលខ្ញុំបន្តិច ចង់អង្វរបន្តិច ប្រុសចង្រៃ មិនចេះទន់ភ្លន់សោះ)

            ម្សៀលនោះដើរសំដៅទៅក្រោយផ្ទះម្នាក់អែង ជាមួយនិងពិល មួយក្នុងដៃ ខ្ញុំមិនដឹងថាវាសំខាន់យ៉ាងណាទេ តែនេះយប់ហើយម៉ោងជិត៩ហើយងងិតសុង ហើយហ្នឹងហា​ មិនមែនខ្លាចពីសុវត្តិភាពទេ ព្រោះផ្ទះខ្ញុំរបង់ថ្មផុតក្បាលព័ទ្ឋជុំវិញដីតែម្តង តែវាយប់ពិបាក់រក និងណា អាតាប៉ិនេះក្បាល់រឹងណាស់

អួយ (សំលេងប្រុសចង្រៃនោះ )

“(យីកើតអីចេះ មេចក(បោះពិលចោលចឹងហា ) ហាហាហអែងកើតអីហា មេចក៏បោះពិលចោលចឹងហា 

វឌ្ឍន:   ខ្ញុំដូចជាជាន់ចំអីហើយ ចុកណាស់ ជើងខ្ញុំ  (មើលទៅគេហាក់ដូចជាឈឺណាស់ ទ្រាំឡើងស្វាយមុខអស់ហើយ )

អូទ្រាំតិចទៅ ខ្ញុំ់គ្រាអែងចូលផ្ទះវិញ យឺតៗៗៗ ទៅហៅម៉ែសិន 

វឌ្ឍន:   ទេៗៗ កុំរំខានពួកគាត់ អែងមានអាគុលទេ?

ទេ មានតែថ្នាំលាងរបួស ចាំមួយភ្លេត ” (ជើងអម្សៀលនេះមុតអំបែងដប់ជ្រៅណាស់ ហូរឈាមច្រើនទៀត ប៉ិនទ្រាំមែន មិនស្រែកអីមួយអើស សោះ សំនិងចរិកក្បាលរឹងរបស់វាហ្នឹងហើយ តែក៏ម៉្យាងដែរ អោយរាងទាល់តែចឹងបានដេកបានស្រួល)

           


 ព្រឹកព្រលឹមថ្ងៃថ្មីក៏មកដល់អ្នកផ្ទះខ្ញុំជាមួយនិងអ្នកភ្នំពេញ គ្រោងទៅលេងបូកគោ និង ចូលលេងកែបដើម្បីទិញគ្រឿងសមុទ្យខ្លះមកផ្ទះវិញ តែខ្ញុំអត់ទៅទេ ស្តាយណាស់ព្រោះតែមនុស្ស ចង្រៃនេះឈឺជើង វាទៅមិនកើតខ្ញុំត្រូវនៅចាំផ្ទះកំដរវា អាផាកាច់ នាំទុក្ខហា។គេទៅអស់នៅដល់ល្ងាច់ នៅតែ២នាក់វាទៀត ដឹងថាមាន១ ស្លាប់ ១រស់ហើយខ្ញុំ គិតសរសេបណ្តាំទុកអោម៉ែអោយ ហើយសិនចឹង។

វឌ្ឍន:   អែងកំពុងធ្វើអីហ្នឹងហា?

មេចមិនបើកភ្នែក កំពុងដាំបាយ ជួនលោកពិសារណាលោក

វឌ្ឍន:  អរគុណ (ប្រុសចង្រៃនិយាយយ៉ាងពិរោះ មកកាន់ខ្ញុំ ចេះទន់ភ្លន់ចឹងទៅណាថាអី)

ហ៊ឺម នោះខ្សែដៃអែង នៅលើតុ រកឃើញហើយ 

វឌ្ឍន:  ហាអែងរកវាឃើញហើយ នៅអែណា អរគុណ មែនទែន (ខ្ញុំមិនយល់ខ្សែដៃនោះមេចក៏សំខានមេះ មេចបានអាម្សៀលនេះ យកចិត្តទុកដាក់មេះ ?)

មិនអីទេ បើជឿតាមចាស់ ម្លេះមិនចឹងទេ ផ្ទះខ្ញុំគ្មាចោរទេ កុំថាឡើយខ្សែដៃក្រឡៃចឹង ខ្សែដៃមាសក៏មិនបាត់ដែរ 

វឌ្ឍន:  អែង

“ វាយ៉ាងមេច ចង់វ៉ៃគ្នាហ?”

វឌ្ឍន:   ក្មេងដូចជាអែងមិនយល់ទេ

អាចគោម៏ បានហើយខ្ចិលឈ្លោះណាស់ចេញ ខ្ញុំធ្វើម្ហូប ជើងអែងចឹង មានតែញ៉ាំសាចជ្រូកអាំងទៅបានកើត កុំញាំអីផ្សេង ខ្លាចវាក្លាយ

(ខ្ញុំនិយាយបណ្តើរធ្វើបណ្តើរទឹកមុខហាក់មិនពេញចិត្ត តែក្នុងចិត្ត ហាក់បារម្មណាស់ដែរ កែវភ្នែករបស់ខ្ញុំដៀងមើលគេម្តងៗរ ចេះលួចសើចទៀត មានអីសង្ហាផោះគេមែនតា អាមួយនេះ សង្ហាគួរសមបើវាឧស្សាហ៏សើចអោយបានច្រើនប្រហែលជាល្អ ជាជាងធ្វើមុខងាប់ ។​)

បន្ទាប់ពីបរិភោគអាហារពេលថ្ងៃត្រង់រួចហើយ ការងារបន្ទាប់កឺត្រូវលាងចាន កម្មអីកម្មម៉េះ អត់បានទៅដើរលេង ហើយមិនបានដេកស្រួល មិនដើរហើរទៅណាទៀត បែរជានៅផ្ទះដាំស្ល មើលថែរអ្នកជំងឺទៅវិញ កម្មជាមួយអាតាប៉ិហ្នឹងហ្មងនឹងខ្ញុំ។

ធុញណាស់ ខ្ចិលណាស់ (រអ៊ូម្នាក់ឯង លាងចានម្នាក់ឯង)”

វឌ្ឍន:  ហេតុអី? (ប្រុសចង្រៃដឹងមកដល់ពីកាលអត់លឺសំលេងអីបន្តិច)

យីមនុស្សឬខ្មោច មកអត់មានសំលេងអីបន្តិចចឹងហា​ ហើយមកធ្វើអី មិនអង្គុយអោយស្រូលទៅ ក្រែងឈឺជើងហី ហា?”

វឌ្ឍន:  មិនអីទ តែឯងបារម្ភមែន?​(និយាយបែបលេង ឧនមុខមើខ្ញុំ)

ហេយឧនម៉េះហា ​ចេះតែបារម្ភទៅ ព្រោះលោកជាភ្ញៀវ វីវស្លាប់នៅទីនេះ ចង្រៃផ្ទះខ្ញុំស្លាប់ហើយ 

វឌ្ឍន:  ឯង ក្មេងឈ្លើយ

“ យ៉ាងម៉េច ចង់វ៉ៃគ្នាមែន មោះ

វឌ្ឍន:  ឯង ព្រហើនណាស់ អត់ស្គាល់បងឬប្អូន

មិនសំខាន់ មិនគួរអោយគួរគោព មិនគោរពយ៉ាងម៉េច?”

 (ប្រុសសង្ហាបែប្រែទឹកមុខ ស្លឹកត្រជៀកប្រែជាក្រហម តាមមើលខឹងខ្លាំងណាស់ហើយ មនុស្សអី ចង់អោយគេគោរព ចង់អោយគេយកចិត្ត ចង់អោយគេស្តាប់តាម វាមិនសំទេ ទាល់តែយូរហរ មិនអាចទេ)

វឌ្ឍន:  អួយ ៗៗ (គេដើរចេញទៅមិនប្រយ័ត្ន ប៉ះចំជើងឈឺ)

អូឈាមហើយ មិនប្រយ័ត្នសោះ ចាំម៉ាភ្លេត” (ខ្ញុំរត់ទៅយកថ្នាំ និងប៉ងរំ ដើម្បីឃាត់ឈាម គាប់ជួនពេលនេះ ថ្ងៃត្រង់ទៀត ឈាមរាវ ហូរឥឈប់ ប្រុសចង្រៃមិនស្រែកអីម៉ាត់ គិតមើលមុខខ្ញុំ ភ្លេចថាជើងឈាមទេដឹង )

នៅឈឺទៀតទេ?”

វឌ្ឍន:  អួយ ឈឺណាស់ ចុកណាស់

អូចាំមួយភ្លេតខ្ញុំទៅយក យកថ្នាំមកអោយផឺក ទ្រាំតិចទៅណាមិនអី ទេ ” (និយាយបណ្តើរពិនិត្យបណ្តើរខ្លាចក្រៃឈាមនៅតែហូរទេតែ…..)

វឌ្ឍន:  ហាហាហហាហ អែងបារម្ភខ្លាំងម៉្លេះ?​ កុំប្រាប់ថាអែងស្រលាញ់យើងណា

 (គ្រាន់តែលឺបែបនេះភ្នែកបែរស្រលាំងកាំង អត់ដឹងត្រូវឆ្លើយថាមេច ឆ្ងល់ដែរខ្ញុំបារម្ភម៉េះ បើស្អប់សឹងស្លាប់ទៅហើយហ្នឹង )

មេចចឹង សប្បាយណាស់មែនទេចឹងនៅស្លាប់ហ្នឹងទៅ ឈឺស” (ខ្ញុំក្រោកដើរចេញ សំដៅទៅលាងចានបណ្តើរ តែឆ្ងលថា មេចក៏ខ្ញុំចឹងវិញ អាប៉ិហ្នឹងស្លាប់ឬរស់មានពាក់ព័ន្ឋអីហ្នឹងខ្ញុំ។ នឹកឃើញចង់តែសើចទេ នៀក យ៉ាប់ហ្មង​)

                អរគុណនៅការចំណាយពេលវេលារបស់អ្នកទាំងអស់គ្នា ជួបគ្នាវគ្គក្រោយទៀតណា រៀងរ៉ាវ ស្នេហា នេះនៅមិនទាន់បញ្ចប់នោះទេ នៅមានវគ្គបន្តរទៀត។ សុំទោសចំពោះកំហុសឆ្គងផ្សេងៗ ដោយអចេតនា។

ណារ័ត្ន ឃូល​

អរគុណ បាទ



       សួរស្តីមិត្តអ្នកអានជាទីស្នេហា ស្វាគមន៏ការមកកាន់ភាគទី៣នៃរឿង (ចំណងគ្រួសារ)  កាលពីភាគមុនយើងបានដឹងហើយថាកម្លោះរបស់យើងទាំង២ ជួបមុខគ្នាមិនបាន គឺដឺងតែ ទាស់ គ្នាតែម្តង តែយ៉ាងណា ក៏ប្រុសស្វិតថារ៉ូនៅមិនដាច់ចិត្តដែរ ចង់ដឹងហេ ថា នៅវគ្គនេះ និងមានអ្វី កើតឡើងបន្តរទៀត? ឈ្លោះត្រូវ ឈ្លោះត្រូវ បាត់មុខមិនបាន អាចជាស្នេហាអត់ហ្ន? តោះទៅ អាន ជាមួយគ្នា បានដឹងច្បាស់....
 ចំណងគ្រួសារ ភាគទី៣ 



  បន្ទាប់ពីលាងរៀបចំទុកដាក់រួចមក កិច្ចការបន្ទាប់គឺដេក មិនដែលបានដេកថ្ងៃផង ថ្ងៃនេះបានដៃ ដេកអោយណាណៃហ្មងហា។ សង្ឃឹមថា អាតាប៉ិនោះ និងមិន រករឿងចុះណា 

វឌ្ឍនចេក ចេក 

“ (យី ចងពៀរណាស់តើ )ធុញណាស់ ខ្ញុំដេក ណា ”
វឌ្ឍនចេក ចេក
យីអ្វី ថីហា មនុស្សកំពុងដេកណា មេចហា ? ”
វឌ្ឍនខ្ញុំចង់ទៅបន្ទប់ទឹក ជួយគ្រាបន្តិចមក ដើរអត់រូចទេ (ប្រុសកំសត់ធ្វើមុខជួរ គួរអោយនិតណាស់ ហាហាហាហ មានថ្ងៃហ្នឹងដែរហ្ន )
បានហើយ បានហើយ មោះ ស៊ាំណាស់ ស្អែកទៅផ្ទះ អោយបាត់ទៅ​ យកកម្មពៀរខ្ញុំណាស់ លោកឯងនេះ មោះជួយយកតែបុណ្យទៅ ” (ខ្ញុំគ្រាដើរទៅបន្ទប់ទឹក ក្រោយផ្ទះ ធ្ងន់សឹងស្លាប់ មាឌដូចក្របី ជាលើកទីមួយដែលខ្លូនប្រាណខ្ញុំស្និទជិតគ្នាបែបនេះ ដើមទ្រូងដែលពេញដោយសាច់ដុំហើយណែ ផ្អិបជាប់នឹងស្មា ខ្យល់ដង្ហើម ក្តៅភាយៗៗ ប៉ះស្លឹកត្រចៀក ជាមួយនិងកំដៅចេញពីខ្លួនគេ ធ្វើអោយខ្ញុំចង់ក្តៅខ្លួនម្តងៗៗដែរ ហ្នឹងហា)
យីសើចអី 
វឌ្ឍនសើចចេកហ្នឹង
អ្នកណាចេកហា ហៅណាគេ ?”
វឌ្ឍនចេក ចេក គឺឯង ហ្នឹងហា​ (ប្រុសចង្រៃ មើលមុខខ្ញុំចំ ដែលចំងាយមិនឃ្លាត គ្នាប្រហែលមិនដល់មួយចង្អាមផង )
វឌ្ឍន:​ អា អា អួយ ឈឺ ឈឺណាស់​(ស្រែក)
អោយរាង រាងនៅ ?”​ (ខ្ញុំប្រលែងអោយគេដើរខ្លួនឯង )
វឌ្ឍន:​ឈឺណាស់ ឈាមទៀតហើយ នេះហើមហើយណា
មិនខ្វល់ ជើងខ្ញុំមែន?” (គាត់ឧនមុខចុះ ពិនិត្យជើងខ្លួនឯង តាមមើលប្រហែលជាឈឺណាស់ហើយ បើឈាមហូរទៀតហើយហ្នឹងឃើញបែបនេះ មិនដាច់ចិត្តទេ ខ្ញុំ​ )
មើល ខ្ញុំមើរអោយ នៅអោយស្ងាម អូមិនកើតទេ តោះទៅផ្ទះពេទ្យជិតនេះ ទេ អោយគេលាងចេញ និងយកខ្ទុះបាន បាន ផ្ទះ ពួកម៉ាកខ្ញុំ ” (ខ្ញុំគ្រាគាត់ដើរចេញទៅ ម្តងនេះមិនមែនលេងសើចទេ គឺមើលទៅ)គាត់ឈឺមែនទែនហើយ អានិតដែរ តែដល់ពេលឃើញចឹង ចឹងសើចតិច អីតិចម៊េចទេ  មិនគួរប្រុសក្អេងក្អាងម្នាក់ទៅជាចឹងទេហ្ន?
……………………………..



       អឺគាត់សួររកអ្ហែងដែរតើ គាត់ថាមានពេលគាត់ចង់ដើរអោយស្គាល់ម្តុំនេះអោយអស់ ព្រោះគាត់មានពេលតែ១ឆ្នាំទេ ឆ្នាំក្រោយ ដូរភ្នំពេញវិញហើយ
ចឹងហ សួររកអញហ ហើយមេចទៀត ?”
ធារិទ្ឋមានមេច ហើយចង់មេច ហា ? អូនោះរួចហើយនោះ បងអ្ហែងហ អញជួយគ្រាទៅផ្ទះអត់ 
មិនអីទេ អញទៅហើយ ស្អែកជួបគ្នា អត់លក់ ក៏អត់បានដេកដែរអញ កម្ម
ធារិទ្ឋ:  ហាហាហហា ទ្រាំទៅ

          បន្ទាប់ពីគ្រាគាត់មកដល់ផ្ទះវិញខ្ញុំអត់មានយាយអីមួយម៉ាត់ មេចចេះ គ្រាន់តែលឺគេថាឆ្នាំក្រោយ គាត់ទោវិញ វាអាមេចចេះ ភ័យម៉េះខ្ញុំលោកគ្រូម៉េង មានអីពាក់ពន្ឋនឹងខ្ញុំ ? គិតច្រើនម៉េះ អាស្វិតអើយ អាស្វិត?????



          ម៉ោងប្រហែល ជា៥កន្លះគ្រួសារខ្ញុំ ពូកគាត់ត្រឡប់មកពី កំពត់វិញជាមួយ និងគ្រឿសមុទ្រជាច្រើន មើលទៅម្នាក់ៗហាក់ដូចជាហត់ណាស់ហើយ។ គ្រាន់តែដាក់ឥវ៉ាន់ចុះភ្លាម គាត់ក៏រូតរះ ចេញដំនើរទៅភ្នំពេញវិញ ទាំងយប់តែម្តង។ ប្រុសចង្រៃរាងធូរបានច្រើសជាងមុន តែមើលទឹតមុខហាក់ស្រពោនម្ល៉េះ កើតអីទៀតចេះ?
នេះថ្នាំ លេបអោយទៀងបើចង់ជា ញ៉ាំតែសាច់ជ្រូកបានហើយ ” 

(និយាយចប់ខ្ញុំក៏ដើរចូលបន្ទប់បាត់ទៅ​ ដោយមិនបានរងចាំស្តាប់ ឬមើលទឹកមុខគេយាយថាមេចទេ អត់ខ្វល់តែរម្តង គ្រាន់មានអារម្ភថា ហត់នឿយ ចង់សម្រាក់ ចង់បិទភ្នែក គេង មិនចង់ដឹងលឺ អ្វីទាំងអស់)
………………………………………

        ផ្ទះខ្ញុំស្ងាត់ជារឿងធម្មតា បើមានតែគ្នាតែ៣នាក់ ហ៊ើយមេឃអើយមេឃ ធុញណាស់មេចក៏អត់សប្បាយចិត្តចឹង ហខ្ញុំ? កើតស្អី ចេះអ្វី ?

ទីត ទីត (សារ )
យី យប់ជ្រៅហើយ ណាគេ ទំនេ មកទីត ទូតអី អ្វី? មើលសិន 
សារ
(វឌ្ឈន: :សុំទោស តែក៏អរគុណ ចេក )
ហាហាហហាហ អាប៉ាកាច់ស់ាំហ្មង ហា​ ចេះប្រើពាក្យ សុំទោស អរគុណ អី ណា វឌ្ឈនះ ប្រុស ចង្រៃ ហ៊ើយ ខ្ចិល ខ្វល់ ដេក វិញ 
រីង រីង ៗៗៗ ទូស័ព្ទ រោទ៏
“(យី អ្វី អាតាប៉ិនេះ មេចចេះ បានលេខ អត់អោយដេកហ្មងអី ស៊ាំហា ) អាឡួ មានការអី ហា អត់ដេកទេ អី?”
វឌ្ឍន: : ដេកតើ រឿងអិថាមិនដេក គ្រាន់តែមិនទាន់ដេក មេច?
មាន មេច ហើយ ខលមកធ្វើអ្វី ?”
វឌ្ឍន: : ចុះមេចមិនមើលសារ  អត់ចេះអានមែន?
“(យាយកាបុតៗ ឈ្លើយណាស់ឃើញហើយ ហើយវាមេច ?”
វឌ្ឍន: : មានមេច គ្រាន់ឆ្ងល់ មេចមិនតប
អត់ចង់តប មេចដែរ 
វឌ្ឍន: : មកពីអត់តប ហ្នឹង ហើយ បានខលទៅ ហ្នឹងហា
យី ប្រុសចង្រៃ វាមេចហា ស្អប់ណាស់ រំខានណាស់ 
វឌ្ឍន: : សុំទោស (គេយាយបែបសុភាព សំលេងពិរោះដែលមិនដែលលឺពី ម៉ាត់ស្អុយរបស់គេ តែពេលនេះ មានអារម្ភថា លឺចេញពីបេះដូងគេទៅវិញ )
“​អូ អូ មិន មិនអីទេ មិនអីទេ (យីខ្ញុំចិត្តទន់មេះ រដិប រដុប មេចចេះ?) ”
វឌ្ឍន: : ហើយក៏អរគុណ ហើយណា  លូវស្រក់ហើមហើយ អរគុណ
បាទ មិនអីតេស
វឌ្ឍន: : ហាហាហាហាហា ចេក បាន………………..សម្រាក
យី ប្រុសចង្រៃ វាអាមេចហា ចង់ពៀរម៉េះ?
វឌ្ឍន: : មានមេច បាន បាយ …..ចេក
“ អា អា ប្រុស ចង្រៃ ម៉ាត់ស្អុយ គួរអោយ ស្អប់ ដេកវិញ ខឹង ហា ចាញ់ចិត្តបែបនេះ ចាំមើលហា ចាំមើល 
ទីត ទីត (សារ )
អូមិនបែចដេកទេដឹង ខ្ញុំ ?”
សារ (រាត្រី សួរស្តី សុបិន្តល្អណា អរគុណ )
គួរអោយស្អប់ណាស់ប្រុសចង្រៃ កុំខ្វល់ កុំខ្វល់ ដេកវិញ ដេកវិញ 

……………………………………………………………


          ថ្ងៃថ្មី សូរីយារះ មិនទាន់ផុតដំបូលផង ខ្ញុំបែកញើសជោគបាត់ទៅហើយ វាជារឿងធម្មតាទេ  សម្រាប់កូនអ្នករកស៊ីដូចជារូបខ្ញុំ ហត់យ៉ាងណាអោយតែបាន លុយចូលផ្ទះ។ មួយថ្ងៃ ហើយមួយថ្ងៃទៀត ចេះតែរំលងផុតទៅ អ្វីៗក៏ត្រូវបានប្រែប្រួលតាមពេលវេលា ពីមួយថ្ងៃទៅ មួយថ្ងៃ ខ្ញុំត្រូវរស់នៅ ដោយលាក់អារម្ភ ខ្លួនឯង ដោយមិនអាចបង្ហាញប្រាប់អ្នកណា បានត្រឹមតែអង្គុយ សម្លឺង កាយវិការ ផ្ទៀងស្តាប់សំលេង ប្រុសសង្ហាដែល ខ្ញុំលួចប៉ង  ធ្វើមេចទេ កើតមកជាចេក គឺត្រូវបែបនេះ ហើយ តែរាល់ថ្ងៃ មិនសូវទំនេរម៉ាត់ទេ គឺតែងឈ្លុះជាមួយអាតាប៉ិឆ្គួតនោះសឹងរាល់យប់មុនចូលដេក ផ្ញើរសា ខល ខល ផ្ញើរសារ កណ្តលាយប់ ក៏ខលមកដែល ដែរ តែមានអារម្ភល្អច្រើជាមួយគ្នា មានអារម្ភថា មានគ្រូវម្នាក់នៅជិតខ្លួន ដឹងខ្លួនថាភាសាអង្គគ្លេស ចេះបានច្រើជាងមុន គេបង្រៀនខ្ញុំ។  យើងតែងសន្ទនា ជាអង់គ្លេស ដំបូង គិតថាឈ្លុះគ្នា តែដល់ពេល យូ ៗទៅ មិនមែនទេ គឺគេកំពុងបង្រៀនខ្ញុំទៅវិញ។ យាយតាមត្រង់ខ្ញុំមិនយល់ដែរ មេចក៏ចឹង វិញ ឌឺដង ផ្លែផ្កា តែ បែជារ មកស្និទស្នាល អីណា អត់យល់ តែ ក៏ល្អដែរ មានគ្នា យាយមួយ បើទោះជាឈ្លោះច្រើនជាងត្រូវក៏ដោយ ទ្រាំទៅ អាតាប៉ិវឌ្ឍន:គិតមេច អោយប្រាកដហ្ន???

          កន្លងទៅ ជិត១ឆមាស អ្វិដែលប្លែកសម្រាប់ខ្ញុំគឺ ភាសាអង្គគ្លេសរបស់ខ្ញុំល្អច្រើនជាងមុន ប្រហែលមកពី មានអាតាប៉ិវឌ្ឈនះ យាយមួយរាល់យប់ ឬក៏មកពីខ្លាចខ្មាស់គ្រូសង្ហា លី ម៉េង ប្រុសក្នុងក្តីស្រមៃរបស់ខ្ញុំ ផង ទើបខ្ញុំខំបែបនេះ។ អូនៅមាន រឿង  មួយទៀត ភ្លេចប្រាប់គឺថាឡើងគីឡូហើយ ឥលូវ ៦៥គីឡូ ហាហាហ អ្នកណាក៏ថាស្អាតដែរ សាក់គិតមើរ ១.៧៥ ដែរ សរ ភ្នែក តូចៗ ច្រមុះស្រូចត សក់ស្លូត បែបនេះ ពិសេស មុខមានអំនោយទានទៀត អ្នកណា មិនសរសើរ ហាហាហាហ អៀនហា។ Feeling ខ្លូនឯងស្អាតជាងមុន អ្នករាល់គ្នាសរសើរ តែម្នាក់នោះនៅតែមើលមិនឃើញដ៏ដែល នៅតែ ១ឆមាសទៀត គាត់ត្រូវទៅ ភ្នំពេញវិញហើយ ជួបមុខគ្នារាល់ថ្ងៃ នៅគ្មាអីយាយ ចុះទម្រាំឆ្ងាយគ្នា ចប់ហើយ។

លាង ហេយ គិតអីហ្នឹងហា នេះ ទឹកកកឈូអ្ហែង អាក្មាប់
អាឡប់ហៅអញ មិនដែលពិរោះមេចទេ អ្ហែង 
លាង អឺមុខអ្ហែង រីកដូចនំប៉័ង
ធារិទ្ឋ:  ហាហហាហ មែនតើ ដូរឈ្មោះទៅ……. អូទៅអត់ហា គេបបួលគ្នាទៅ លេង កែប ថ្ងៃអាទិត្យហ្នឹងហាទៅអត់?
លាង អញទៅ អ្ហែងទៅ ហេ អារ៉ូ ?
ចង់ដែរ តែ មានអីជិះហា​”
ធារិទ្ឋគេជួលឡានទៅតើ
អញដឹងអាយ តែ អត់មានអ្នកជួយលក់ម៉ែ ពួកអ្ហែងទៅ ទៅ ”
លាង ទៅ ទៅ គេទៅច្រើនគ្នាហា​ បានជុំគ្នា
ចាំអញសុំម៉ែអញសិន  
ធារិទ្ឋ:  ចឹងក៏បានដែរ ចាំសុំអ៊ុំមើរ ចុះប្អូនអ្ហែងហ?
“ វាទៅភ្នំពេញ បាត់ហើយ នៅតែម៉ែ និង អញទេ ”
លាង :​អាយ៉ាប់ តោះស៊ីអោយលឿន  អាងទៅផ្ទះ វិញ អានេះរឿងច្រើនហា អត់ទៅត្រូវហើយអ្ហែង
………………………..


        
  ធ្មេចបើកដំនើរកំសាន្តដែល ពេញដោយស្នាមញញឺមក៏មកដល់ ការតុបតែង របស់យុវវ័យ តាមខេត្តដូច សិស្សវិទ្យាល័យស្រុកស្រែ មិនមានអ្វីអស្ចារ្យនោះទេ អ្វីដែលពួកយើងមានគឺក្តីស្រលាញ់ ស្នាមញញឺមចេញពីចិត្ត ការយកអាសារ គ្រាន់តែឃើញ ក៏សប្បាយដែរ បើសិនប្អូន ខ្ញុំ មកពីភ្នំពេញ ព្រឹកនេះ កុំអីបានទៅដែរបាត់ ស្តាយដែរហ្នឹង តែអានិតម៉ែ អត់មានអ្នកជួយលក់់ មិនកើតទេ កាត់ចិត្តទៅ។ 

          អង្គុយសំកុក នៅនិងតូបមុខជូរ មិនបែបប្រាប់ក៏ដឹងដែរ អារម្ភ មិននៅផ្ទះទេ គឺនៅកែប ធើមេចទេខ្ញុំ …. អួ ម៉ែ (ភ្ញាក់)
ម៉ែយី ព្រលឹងតិចម៉េះហា ? ស្រមៃដល់ណាអាយ ?
ម៉ែរ ហ ភ័យហា ណា ”
ម៉ែ:  មានស្អីទេ ទៅទៅ ផ្លាស់ខោអាវទៅ ចង់ទៅកែបទៅ ទៅ
ហា ម៉ែយាយអី អត់យល់ ទៅមេចគេទៅបាត់ហើយ ហ្នឹង ”
ម៉ែ:   នោះទៅមួយគ្រូអែងទៅ គាត់នៅចាំ
“(អូស្លាប់ហើយ អត់យល់ គ្រូណា មេចក៏ម៉ែស្គាល់ ហើយ ខ្ញុំអត់ស្គាល់អត់យល់ហេម៉ែ ចុះបានណាគេជួយលក់
ម៉ែ:    មិនអីទេ មីអូនមកដល់លូវហើយ  ទៅតិចទៀតគ្រូ ម៉េងមកយកហើយ
ហា (គ្រាន់តែលឺបែបនេះ ខ្ញុំភ្ញាក់តែម្តង ម៉ែស្គាល់គាត់ ដែរ អុញ មេចចេះ )”

          ខ្ញុំប្រញាប់ទៅរៀបចំខ្លួន ស្លៀកពាក់តាម បែប ក្មេងស្រុកស្រែ តែឃ្យូត ជាមួយអាវយឺតពណ៏ ស អាសាច់ក្រណាត់ខាងក្រៅ ការ៉ូពណ័ខៀវ ខោខោប៉ូវ និងស្បែកជើងប៉ាត់តា មានអីដល់ពេលចឹង ឃ្យូតដែរតើ។ ដៃកាន់ទូរស័ព្ទចាំលោកគ្រូមកយក ភ័យផងអរផង រកថាមិនត្រូវទេនៀក មេចចេះហ្ន នៅ តែមិនយល់ មិនយល់ មិនយល់
ម៉ែអារ៉ូ ហាអារ៉ូ (ម៉ែស្រែកហៅ​)
បាទម៉ែ ទៅ ហើយ ”

          បុរសសាច់ដុំ រៀងខ្ពស់សង្ហា ញញឹមស្រស់ កំពុង តែជជែកជាមួយម្តាយខ្ញុំ ជាមួយនិងអាកិប្បកិរិយា ឧនលំទោន កាយវិការថ្លៃរថ្នូ សុភាពបុរសបែបនេះ មិនថា ចាស់ក្មេងទេ ក៏មិនអាចគេចផុត បានដែរអំនោយទៀនពី ធម្មជាតិរបស់គាត់ ធ្វើអោយខ្ញុំ និងអ្នកផង គោរពរាប់អាន គ្រប់ៗគ្នា។



ម៉េងអូ មកហើយ ហេ តោះចឹង កុំអោយ ថ្ងៃពេក ប្រហែលទៅដល់ ម៉ោងបាយល្មមចឹង អ៊ុំខ្ញុំលាសិនហើយណា  
ម៉ែចាកូន ជិះស្រូលបូល ណា កុំឡឺនពេក ហា
ម៉េងបាទអ៊ុំ
បាទ ម៉ែ ខ្ញុំទៅសិនហើយ តែម៉ែហា​”
ម៉ែហាហាហ អញដឹងហើយ ណេះ ហើយបើដាក់បាន ទិញ ក្តាម ២គីឡុមកផងណា
បាទម៉ែហ (អៀនចង់ងាប់ហើយខ្ញុំ មេចក៏គាត់ស្គាល់លោកគ្រូ មេចក៏ស្និទមេះ?​អត់យល់???)”

          នៅតាមផ្លូវ ពួកយើងអត់មានយាយគ្នាអី មួយម៉ាត់ទេ  ខ្ញុំអង្គុយពីក្រោយ លើងចង់រឹងអស់ហើយ គកុំថាឡើយឧបចង្កេះ តា ប៉ះអត់ហ៊ានប៉ងផង​ រឹងខ្លួនសឹងស្លាប់ ហើយ ខ្ញុំ
ដូចជាយ៉ាប់ពេកហើយនៀក វល់មេចហេ អត់យល់ មេចក៏មកជិះ មូតូជាមួយគាត់ទៅវិញ មេចក៏គាត់ មិនទៅឡានជាមួយពួកនោះ តែកុំខ្វល់ សំខាន់លូវ យើងនៅមួយគ្នាពីរនាក់ ហេហេហេហ កុំឆាបដល់ពេកលោក អោយយូតិច ទៅបាននៅក្បែរប្រុសសង្ហា យូតិច ។

អូ អូ មេចហ្នឹង មេចហ្នឹង បង ប្រយ័ត្នៗ
លោកគ្រូម៉េងប្រហែលបែកកង់ហើយ  នៅជិតៗហ្នឹង មានកន្លែងប៉ះទេ ?
​ហា​ អូមានតើ លោកគ្រូ តែត្រូវបណ្តើរទៅមុខតិចទៀត នៅមុខសាលាទូកមាស បានមានកន្លែងប៉ះ លោកគ្រូ

          និយាយចប់ប្រុសង្ហា ញញឹម ផ្តល់សញ្ញា ពួកយើងក៏បន្តរដំនើរលើផ្ឡូវថ្នល់ ក្រោមកំដៅថ្ងៃដ័ក្តៅ ជាមួយគ្នា ដើម្បី ទៅរកជាង ដែលនៅឆ្ងាយពីទីនេះ ប្រហែល ជា ៣គីលូម៉ែទៀត។ ដើរបណ្តើរ បណ្តើរមូតូបណ្តើរ ប្រុសសង្ហា មិនមានម៉ាត់អីបន្តិច គិតតែញញឹម តិចឆ្គួតទៅហ្ន? អូឡប់ទេអី គិតអីចឹង….   

លោកគ្រូម៉េង:  សប្បាយអត់ ?
“(ឡប់ទេអី មកសួរចឹងហេហេហេ សប្បាយតើ 
លោកគ្រូម៉េង:  មុខឯងក្រមហើយ យកមួកបងទៅ ណេះ
អត់ទេលោកគ្រូទុកចុះ ”
លោកគ្រូម៉េង:   យកទៅ កុំក្បាលរឹងពេក
​“បាទ មោះទុកអោយ ខ្ញុំជួយបណ្តើរម្តង ហី លោកគ្រូ
លោកគ្រូម៉េង:   អត់អីទេ បងអាចធ្វើបាន នោះជាងឃើញហើយតើ 




          តាមផ្លូវជាតិ បុរសសង្ហា បណ្តើរម៉ូតូក្រោមកំដៅថ្ងៃ ដោយមិនមានត្អូញត្អែរអីបន្តិច ផ្ទុយទៅវិញ បែជាហុចមួកអោយខ្ញុំពាក់ទៅវិញ។ ដំនើរដ៏ស្វាហាប់ កកាយវិការសុភាពបុរសរបស់គាត់ បានបាញទម្លុះចំបេះដូងខ្ញុំ តើអ្នកណាហ្ន ដែលមានសំណាងជាម្ចាស់បេះដូងគាត់? តើអ្នកណាអាចជាមនុស្សដែលអាចទទួលបាននៅក្តីស្រលាញ់ពីគាត? ហ៊ើយ កុំស្រមៃអី អាស្វិតអើយ ម្នាក់នោះច្បាស់ជាមិនមែនឯងហើយ ប្រុសល្អបែបនេះ បានត្រឹមជាមិត្តល្អ ជាបងប្រុស ទុកថាគ្រាន់បើណាស់ទៅហើយ ។

លោកគ្រូម៉េង:   ហេយ ឯងនៅភ្លឹកអីហ្នឹង អណ្តែងអណ្តូងម៉េះ ដើរអោយទាន់បងមក


(យីគំពុងស្រមៃផង) “ បាទ បាទ លោកគ្រូ “


អរគុណ មិត្តអ្នកអាន ដែលបានចំនាយ ពេលជាមួយប្រលោមលោកមួយនេះ អរគុណនៅការគាំទ្រ។ បន្តរអាននៅវគ្គក្រោយណា ចង់ដឹងហេ ថា ដំនើរនៃស្នេហានេះ និង វិវត្តន៏ទៅជាយ៉ាងណា ? ថារ៉ូ ស្រលាញ់ពេញចិត្តអ្នកណាអោយប្រាកដហ្ន? ជួបគ្នានៅ)វគ្គក្រោយណា 

ណារ័ត្ន ឃូល
អរគុណ  បាទ



សួរស្តីមិត្តអ្នកអាន (ចំណងគ្រួសារ ភាគទី៤ ) ត្រឡប់មកវិញហើយ កាលពីភាគមុន ក្មេងតូច របស់យើងកំពុងធ្លាក់ក្នុងកន្ថោស្នេហ៏​បណ្តើរៗ ហើយទៅលើកម្លោះភ្នំពេញ តែ​អាទិត្យយ៉ាងណាក៏ខ្លួននៅមិនទាន់ច្បាស់ ដោយសារ នៅចំពោះមុខ ខ្លួន គឺឪលោកគ្រួភាសា អង្គេសដ៏សង្ហា ម្នាក់ ដែលតែខ្លួនលួចប៉ង់ ហ៊ើយដល់ចឹងដឹងធើមេចហេ? ចាំមើលមេរអាទិត្យនេះ ថារ៉ូ និង លោកគ្រូម៉េង ព្រមទាំងមិត្តរួមថ្នាក់ទៅដើរលេងជុំគ្នា និងមានអ្វីកើតឡើងហ្ន? តោះទៅអានសាច់រឿង លំអិតទាំងអស់គ្នា


ចំណងគ្រួសារ ភាគទី៤







តាមផ្លូវជាតិ បុរសសង្ហា បណ្តើរម៉ូតូក្រោមកំដៅថ្ងៃ ដោយមិនមានត្អូញត្អែរអីបន្តិច ផ្ទុយទៅវិញ បែជាហុចមួកអោយខ្ញុំពាក់ទៅវិញ។ ដំនើរដ៏ស្វាហាប់ កកាយវិការសុភាពបុរសរបស់គាត់ បានបាញទម្លុះចំបេះដូងខ្ញុំ តើអ្នកណាហ្ន ដែលមានសំណាងជាម្ចាស់បេះដូងគាត់តើអ្នកណាអាចជាមនុស្សដែលអាចទទួលបាននៅក្តីស្រលាញ់ពីគាតហ៊ើយ កុំស្រមៃអី អាស្វិតអើយ ម្នាក់នោះច្បាស់ជាមិនមែនឯងហើយ ប្រុសល្អបែបនេះ បានត្រឹមជាមិត្តល្អ ជាបងប្រុស ទុកថាគ្រាន់បើណាស់ទៅហើយ ។

ប្រមាណ​១៥ នាទី ពួកយើងក៏មកដល់កន្លែងប៉ះម៉ូតូ  ក្រោមម្លប់ដើមក្រខុប ប្រុសសង្ហា មើលទៅដូចជាហត់ណាស់ហើយ បណ្តើរម៉ូតូតែម្នាក់ឯង តែគាត់ នៅតែពោពេញដោយស្នាមញញឹមដ៏ដែល។ ប្រុសល្អរបស់ខ្ញុំ ពិតជាមានអំណោយទាន ពីធម្មជាតិមែន គ្រាន់តែទៅដល់ភ្លាម ស្គាល់គេ ស្គាល់ឯងបាត់ទៅហើយ។ គាត់ជជែកបណ្តើរ ជួយហុចនេះ ហុចនោះបណ្តើរ យាយទៅ ដឹងថាមេចទេ បើ ចឹងចឹងអី  ណាគេទប់ចិត្តបានទៅលោក

លោកគ្រូម៉េង:   អូពូ ទុកមូតូខ្ញុំហ្នឹងសិនចុះ ណាពូ តិចទៀតខ្ញុំមកយក ខ្ញុំចង់ដើរចូលក្នុងសាលាតិចណាពូ (ប្រុសសង្ហាពោលទៅកាន់ពូរប៉ះកង់ )
ពូប៉ះកង់ : មិនអីទេក្មួយ ចូលចុះ នៅខាងក្រោយសាលាមានភ្នំ ទេសភាពស្អាតណាស់ក្មួយចូលទៅមើល មើរ
លោកគ្រូម៉េង:   អូបាទ ពូ តោះ ថារ៉ូ ទៅមួយបង
បាទ បាទ​” 







(គ្រាន់តែលឺពាក្យថាបងភ្លាម អូយ ចង់សន្លប់ មេចចេះលោកគ្រូនេះ អត់យល់ហេ ម៉ាកៗហ្នឹង។ គាត់កាន់ដៃខ្ញុំ ឆ្លងផ្លូវចូលទៅក្នុងវិទ្យាល័យ ទូកមាស ដែលនៅជាប់នឹងផ្លូវជាតិតែម្តង។ សម្រាប់ខ្ញុំធម្មតាទេ នៅសម្រស់សាលាជាប់ជើងភ្នំ បែបនេះ តែមើលទៅគាត់វិញ ហាក់ជាប់ចិត្តម៉េះទេ  ប្រុសសង្ហា បន្តរដំនើរដើរចូលទៅក្នុង កែវភ្នែក សំលឹងយ៉ាងយកចិត្តទុក ទៅ នឹងអគារចាស់ៗ ជាប់ ជើង ភ្នំ ស្នាំមញញឺមដែល រំជួយដល់បេះដូង បានលេចសារជាថ្មី ជាមួយនិងប្រអប់ដៃ ដែលពេញ ដោយកំដៅ ចាប់ដៃខ្ញុំបន្តរទៅខាងក្រោយសាលា មិននឹកស្មានថាគាត់ឆ្គួតនិង សម្រស់ធម្មជាតិបែបនេះ សោះ។ ភ្នំថ្ម ដែលរោមដោយដើមរក្ខជាតិតូចធំ ឆ្លុះនឹងផ្ទៃមេឃេពណ៏ខៀវ ជាមួយនិងពន្លឺថ្ងៃ បង្ហាញនៅសម្រស់ធម្មជាតិនេះរឺតតែស្រស់បំព្រង ក្លិនពិដោរនៃក្លិន ម្រះព្រៅ ដែលដុះអម ថ្នល់ រទេះភ្លើង អមជាមួយម្លប់ឈឺធំតូច និងសម្លេងសត្វយំកងរំពង រឹតតែញាំងបរិយកាសនេះ អោយកាន់តែរីក រាយ។ បុរសសង្ហារបស់ខ្ញុំ ឈ្លក់វង្វេង និងទេសភាពនេះ ថតអត់ឈប់ជាមួយនិងកាម៉េរ៉ា ឌីជីថលរបស់គាត់។)

លោកគ្រូម៉េង:   ថារ៉ូ ៗៗ (ស្រែក )
បាទ បាទ លោកគ្រូ
លោកគ្រូម៉េង:   យី ភ្លឹកអីហ្នឹង ហាហាហាហាហ មកនេះមក
អូលោគ្រូហ (អៀនចង់ស្លាបហើយ)”
លោកគ្រូម៉េង:   ឡើងទៅអង្គុយកន្លែងនោះទៅ បងថតរូបអោយ
អូ មិនអីទេ អត់ទេ ”
លោកគ្រូម៉េង:   ឡើន ឡើង ធ្លាក់លូវហើយ ហ៊ាន ជំទាស់នោះ
“ លោកគ្រូ វាមិនដែល ”
លោកគ្រូម៉េង:   ហាហាហាហា អោយឡើនឡើង
បាទបាទ

          ភាពស្និតស្នាលក៏ចាប់ផ្តើមមានឡើង អារម្ភដែលជួបគាត់នៅថ្ងៃដំបូង ក៏កើតមានឡើងសារជា  ថ្មី ។ សើចបណ្តើរ ថតរូបបណ្តើរ ពីមួយទៅមួយ ភ្លេចខ្លួន ដូចជាដើកាន់តែឆ្ងាយដែរហើយនៀក។ ប្រុសសង្ហារបស់ខ្ញុំ សប្បាយនឹងសម្រស់ធម្មជាតិនេះណាស់ គាត់យកខ្ញុំជាតារាមូឌែលរបស់គាត់ ម្តងកាចទៅនេះ ម្តងកាចទៅនោះ ហាហាហាហាហា សប្បាយហាពេលវេលានិងនៅបានយូប៉ុន ណាហ្ន?  តាមមើលមិនបានប៉ុន្មាន វានិងរំលង ផុត ហើយ ភាពឯកការនិងត្រឡប់មកម្តងទៀត មិនខាន។ សំលេង ផ្គលាន់ ជាមួយ និងតំនកទឹកភ្លៀងធ្លាក់ស្រោចមកលើផែនដី ស្រប់ពេលដែលខ្ញុំ កំពុងញញឹម វាហាក់ដាស់ខ្ញុំអោយភ្ញាក់ពីសុបិន្តល្អនេះ។

លោកគ្រូម៉េង:    ថារ៉ូ (ប្រុសល្អហៅខ្ញុំ ស្រប់ពេលដែគាត់ចាប់កាន់ដៃ ខ្ញុំរត់ទៅ រកទៅជ្រក ក្រោមខ្ទម ចំការ ក្បែរជើងភ្នំ នេះជាលើកទីពីរហើយ ) ត្រជាក់ទេ នេះយកអាវក្រៅបងពាក់ទៅ ​ប្រហែលត្រូវ ចាំយូរតិចត ហើយ ទ្រាំតិចទៅណា
បាទ មិនអីទេ លោកគ្រូ លោកគ្រូទុកខ្លួនឯងចុះណា ”
លោកគ្រូម៉េង:   ហាហាហហា អាល្អិត ឥលូវមានសាច់ ធាត់ មានកំលាំងជាងមុនមែនទេនេះយកទៅ
បាទ ធាត់បែបឃ្យូតមេចចុះ មិនយកទេ លោកគ្រូទុកចុះ ប្រយ័ត្នផ្តាសាយ
លោកគ្រូម៉េង:    អួតទៀត កូនជ្រូក
(អៀនចង់ងាប់ហើយនៀក ស៊ីអារម្ភហា ….. មេឃនៅតែបន្តរភ្លេង បើទោះជារំលងទៅ ១០នាទីទៅហើយក្តី)
“ អាចឈីស អាឈីស (កណ្តាស)”
លោកគ្រូម៉េង:   យើសឃើញទេ ប្រាប់អត់ស្តាប់ ពាក់ទៅ ប្រយ័ត្នឈឺ បងដឹងរកកូនណា ឃ្យូទចឹង សងអ៊ុំទេ
“ ថាមិនអីទេ លោកគ្រូ ក៏ត្រូវការដែរ មិនអីទេ …..អូ អូ (គាត់ស្ទុះអោបខ្ញុំជាប់ រង្វង់ដៃ ដ៏ធំ ពោពេញដោយកំដៅ បានស្រោមលើរាងកាយរបស់ខ្ញុំ ចង្វាក់បេះដូងនេះ បែរលោតខុសពីធម្មតា ចំហាយក្តៅភាយៗចេញពី ច្រមុះលោកគ្រូ លោកគ្រូ (ខ្ញុំស្រែក ជាមួយនិងការើបម្រាស់)”
លោកគ្រូម៉េង:   នៅអោយស្ងៀម ហាមឡូឡា តាចឹង រឹត ស្លាប់ឥឡូវហើយ​(គាត់និយាយជាមួយកែវភ្នេកដ៏ស្រទន់ ដៃឆ្វេងម្ខាងទៀត យកមកអង្អែលក្បាល់ខ្ញុំ កែវភ្នែកទាំងគូររបស់ខ្ញុំ ហាក់ស្រវាំង ខូរក្បាលដូចជាវល់វល់ ហើយ នេះគាត់កំពុងធ្វើអីចេះ? )
“ គឺ គឺ គឺ 
លោកគ្រូម៉េង:   ពីវេលានេះទៅ​ មិនអោយហៅថាលោកគ្រូទៀតទេ ពេលនៅតែ២នាក់បែបនេះ
“ ហា ចឹង ចឹង មេច មេចទៅ ហៅថាមេច ”
លោកគ្រូម៉េង:   គិត គិតមើលទៅ​ បងស្រលាញ់អូន





“(ប្រុសល្អរបស់ខ្ញុំ និយាយពាក្យនេះ ចេញមកដោយភាពក្លាហា ដោយមិនមានលាក់លៀមអីបន្តិចសោះ តែខ្ញុំនេះវិញ អ្នកដែលទទួល គឺថា អត់ដឹងយាយថាមេចទេ ម៉ែអើយ អរផង ភ័យផង មេចក៏គាត់ អានិយាយពាក្យនេះ ឬវាជាការលែងសើចទេដឹង អត់រ់ូមែនតិចអីតិច គ្មានដើមគ្មានឃ្លា ហើយ មកឆ្លើយប្រាប់ត្រង់ៗ ចឹងអី គេមិនទាន់ត្រៀមខ្លូនផង  )”
“ លោក លោកគ្រូ កុំ កុំលេងអី ”(មេចចេះ ញេ ញៃពេលតិចគេ ដកពាក្យទៅខ្ញុំ គិតមមេចវិញ ហា ?)
លោកគ្រូម៉េង:   បងយាយមុខស្ងួត បើអូន មិនស្រលាញ់បងទេ បង និងរឹតអូនអោយស្លាប់ ហើយបងសម្លាប់ខ្លួន តាមអូន ឆ្លើយមកថា ស្រលាញ់បង
 
“ (ភ្នែកដែលទន់ជា្រយរបស់ខ្ញុំ ដក់ពេញដោយទឹក ហូរច្រាលនៅមុខប្រុសសំណព្វ គ្មានពាក្យអ្វិថ្លែង អោយសំ និងអារម្ភពេលនេះ គ្រាន់តែដឹងថាវា ជាទឹកភ្នែកដែលចេញពីក្តីរំភើប)”
លោកគ្រូម៉េង:    ក្មេងល្ងង់ យំធ្វើអី បងនិយាយលេងទេ ទោះជាអូនបដិសេធក៏មិនអី ដែរ សំខាន់បងស្រលាញ់អូន ​ រយះពេល៦ខែ បងដឹង បងសម្រេចចិត្តច្បាស់ហើយ ថា គឺជាអូន  បងស្រលាញ់អូន

គឺ ហិហិហិអូន អូនក៏ស្រលាញ់បងដែរ (សំលេងផ្គរលាន់ គ្រហឹម អំណាចនៅវាយោបងផាត់ មកលើពួកយើងទាំងពីរ ទទឹកជោគតែម្តង តែបើទោះជាភ្លៀងផ្គរយ៉ាងណា ក៏មិនអីដែរ ព្រោះពេលនេះ ខ្ញុំហាក់ មានអារម្មណ៏ថា កក់ក្តៅ និងមិនខ្លាចនៅអ្វីទាំងអស់ បើទោះជាខ្ញុំ មិនច្បាស់ថ្ងៃស្អែសម្រាប់ខ្ញុំ និងទៅជាយ៉ាងណាក៏ដោយ ចុះ  អូនស្រលាញ់បង បងម៉េង)

          បន្ទាប់ពីភ្លៀងរាំង ផ្ទៃមេឃបែរស្រឡះល្អ ពន្លឺថ្ងៃ ដែលបានបាត់មួយរយះបែរះជាថ្មី នៅលឺផ្ទៃមេខដ៏ស្រស់ នៃភពផែនដី ដែលសម្បូរដោយជីវជម្រុះមួយនេះ ពន្លកនៃស្នេហាដ៏ក្មេងខ្ចី របស់ខ្ញុំបានចាប់ចាប់ផ្តើមរីកពន្លកនៅវ័យ ១៧ឆ្នាំ បុរសទីមួយ ក្នុងឆាកជីវិតនេះ ជាបុរសម្នាក់ដែលខ្ញុំលួចប៉ង ជាក្តីស្រលាញ់ដែល ផុសចេញពីចិត្ត មិនមែនជាស្នេហា ក្មេងខ្ចី មិនមែនជាស្នេហា ភ្លើចំបើង ខ្ញុំជឿ ជាក់
លើបុរសម្នាក់នេះ ១០០% និងមិនខ្លាច នៅការបោះជំហានបន្ទាប់ទៀត សុំអោយគ្រប់យ៉ាង កាន់តែល្អប្រសើរ សុំអោយគាត់ម្នាក់នេះជាបុរសពិត ដែល ស្ថិត និង ចាប់ដៃគ្នា លុះដង្ហើមចុងក្រោយ…. 

          អាហាសមុទ្យដ៏សម្បូរបែប បរិយាកាសដ៏រីករាយជាមិត្តរួមថ្នាក់ ក្រោមម្លប់ដើម ឆ័ត្រក្បែរ ឆ្នេរកែប សម្តីកម្លែង សាស័ព្ទមិនចេះចប់ មិនចេះហើយ ញ៉ាំអោយបរិយាកាស នៃដំនើរកំសាន្តនេះ កាន់តែរីករាយ។​ អ្នកខ្លះ លេងទឹក អ្នកខ្លះ លេងបៀរ ថតរូប ដើរលេង តែ ខុសគេតែខ្ញុំទេ ស៊ីហើយ គឺដេក តែម្តង ចឹង ចឹង បានទៅជាជ្រូកហ្នឹងហា
លោកគ្រូម៉េង:   រ៉ូ តោះដើរទៅនោះជាមួយលោកគ្រូតិច  
បាទ បង (អូច្រឡំ ហេហេហេហេ
លោកគ្រូម៉េង:   មានអី មកដើលេងហៅថា បងក៏មិនដែរ ពិរោះតើ ហាហាហាហ (ប្រុសល្អរបស់ខ្ញុំ មិនបានបញ្ចេញនៅអាការះ ផ្អែមល្ហែមអីទេ គឺគាត់ធម្មតា ធម្មតា ខ្ញុំក៏ដូចគ្នា តែអ្វីដែលប្លែកនោះគឺ ថ្ងៃនេះខ្ញុំ ញញឺមច្រើនជាងរាល់ដង ស្រស់ស្រាយហា គិតៗទៅ មានស្នេហាគឺបែបនេះហ្ន  មានន័យអ្វីម្លេះទេ ម៉ែអើយ ម៉ែ






          ដំនើរកំសាន្តជាក្រុមជាមួយមិត្តរួមថ្នាក់ វាពិតជាឡូយណាស់តែអ្វីដែលកាន់តែស្ចារ្យនោះគឺ ថាពេលនេះខ្ញុំមានបុរសកំពូលស្នេហ៏ នៅជិត វាប្រៀបបាននឹងកំលាំង ដ៏ខ្លាំងក្លាមួយ នៅពីក្រោយ ខ្នងខ្ញុំបែបនេះ។ ពួកយើងបានបន្តរទៅលេងសួនសត្វ  ព្រមទាំង ចូលទៅ ថតរូប លេងនៅ ចំកា ធូរេន និងមើលទៅម្នាក់ៗពិតជាអស់ដៃអស់ជើង ណាស់ បើម្នាក់សប្បាយ ហូរកញ្រ្ចៀវ បែបនេះ ប៉ុន្តែ បងសង្ហា ខ្ញុំវិញ អត់អីហេ នៅរឹងមាំដដែល យាយមែនគ្រឺតណាស់ពេលឃើញ គាត់ញញឺម ម្តង ៗ។

         ម៉ោង៤រសៀល  មេឃ រាងស្រទុំ បន្តិច ប៉ុន្តែក៏ល្អដែរ ត្រជាក់ បែបនេះ ទើបស្រួលខ្លួន ងាយធ្វើដំនើរ បន្តិច ។ អ្នករាល់គ្នា ត្រឡប់ទៅផ្ទះវិញជាមួយស្នាញញញឹម និងនាំយកនូវ អនុស្សាវរ៏យ ជាច្រើន រួមជាមួយការចងចាំល្អ ល្អ ទៅជាមួយផងដែររួមទាំងខ្ញុំ នេះជាលើកទីមួយហើយ ក្នុងឆាក ជីវិតនេះ។  ខ្ញុំនិងបងម៉េង ហេហេហេអៀនម៉ាត់ណាស់ នៅមិនទាន់ត្រឡប់ទៅវិញភ្លាមៗនោះទេ គាត់ថា ចង់នៅគេងទីនេះមួយយប់ ព្រឹកស្អែក ចាំត្រឡប់ទៅវិញ បើទោះជាខ្ញុំប្រកែកយ៉ាងណា ក៏មិនអាចយកឈ្នះសម្តី ទន់ភ្លន់របស់គាត់បាន ដែរ តែអ្វីដែលជាចម្ងល់នោះគឺ ថា ម៉ែនៅផ្ទះ គាត់ព្រមអោយនៅដែរ ឆ្ងល់មេចចឹងហ្ន? 
…………………………………………………………

បងម៉េងដល់ហើយអ្នកនាងម្ចាស់
“ ហាទីនេះ នាំខ្ញុំមកទីនេះធ្វើ នេះក្រែងផ្ទះ យាយ យាយខាងប៉ាខ្ញុំ តើ”
បងម៉េងហាហាហាហនេះជាផ្ទះយាយបង តោះចូលទៅ ជំរាបសួរគាត់
(អូព្រះអើយមេចចេះវង្វេង អស់ហើយតែខ្ញុំចាំនេះជាផ្ទះ របស់យាយដែលគាត់ត្រូវជាបង របស់ យាយប៉ាខ្ញុំ តែតាំងពី យាយខូច និងប៉ាចែកឋានទៅ ខ្ញុំអត់ដែរបានមកទេ ម៉្យាងទាល់តែបុណ្យទានជុំបងប្អូន ជួប ព្រោះអីរាប់ទៅដូចសាច់ឆ្ងាយ តែគ្រាន់ចាំថា ផ្ទះនេះ ខ្ញុំធ្លាប់រត់លេង )
បងម៉េងហេចូលមក នៅឆ្ងល់អីទៀត មកជំរាបសួរលោក យាយមក
បាទ បាទ បង​”

(ផ្ទះឈឺខ្ពស់ផុតពីដី ៣ខ្នងយ៉ាងស្គឹមស្កៃ មានរចានបទបែបខ្មែរ ថ្វីបើមានភាពចំនាស់បន្តិច តែ គ្រប់យ៉ាងហាក់រក្សាបានយ៉ាងល្អ និងមានសណ្តាប់ធ្នាប់ មិនត្រឹមតែ សង្ហារឹមនោះទេ សូម្បីតែកាំជណ្តើរក៏រលោងដែរ បន្ទះក្កា ងឺ ដ៏ត្រជាក់ ភ្លឺរលោង ខ្មៅស្រឹបបែបនេះមិនមែនតិចឆ្នាំនោះទេ កាលពីមុនមិនទាន់មាន ផ្ទះថ្មសង់ភ្ជាប់តទៅក្រោយ និងសួនច្បារបែបនេះ វង្វេងហើយ វង្វេងហើយ  )

ម៉េងជំរាបសួរម៉ាកយាយ (ប្រុសសង្ហា លើដៃ ថ្វាយ បង្គំ​ យាយចំណាស់ ដែលមានព្រជន្ម ជាង៨០ វស្សា ដោយក្តីគោរព និងភាពថ្លៃថ្នូរជាកូនខ្មែរ ) គាត់ជាម៉ាកយាយបង
អូបាទ ជំរាបសួរ លោកយាយា (ខ្ញុំគោរព និងឧនលំទោនទៅតាមគួរសម និងរបៀបជាកូនអ្នកមានពួជពង្ស )”
យាយលើកដៃថ្វាយព្រះចៅ នេះអ្នកណា ចៅធំ(ម៉េង)?
ម៉េងបាទម៉ាកយាយនេះ ថារ៉ូ កូនពូ ឌី យាយនៅចាំទេ ពូឌី កូនលោកតា ថានោះអី ?
(អុញ មេចក៏គាត់ស្គាល់ ឈ្មោះប៉ា ខ្ញុំ តាខ្ញុំច្បាស់ម៉េះ ……គ្រាន់តែលឺគាត់ពោល បែបនេះ​ខ្ញុំបែស្រលាំងកាំងតែម្តង តែប្រុសល្អរបស់ ខ្ញុំគិតតែពីសើច ឃើញខ្ញុំធ្វើមុខភ្លី ភ្លើបែបនេះ ទៅវិញ យ៉ាបហ្មង )



យាយ: អូ អូ ចៅ ចៅ មោះមកនេះមើរ (សំឡេងដូនចាស់ រាងស្អកៗ បកដៃអោយមកអង្គុយជិតខ្ញុំ ម្រាមដៃដ៏ជ្រីជ្រួញ បោសអង្អែកលើផ្ទៃមុខ)
យាយ: ចៅជីដូន ចៅជីដូន ដូចណាស់ ចៅដូច លោកតាចៅណា អត់ដែរមកលេងយាយសោះ  
 (ខ្ញុំចេះតែញញឺម អត់ដឹងយាយតាមេច ព្រោះអី កំពុងតែវិល )
ម៉េង: អូ ជំរាបសួរពូ សេង មីង ទៅណាហើយ ចុះក្មេងៗ
សេង អឺ មកពីកាល  មីងអែងគេទៅផ្សាម៉ាភ្លេត មកវិញលូវហើយ អង្គុយលេងសិនទៅណា ជាប់ដៃតិច 

          អាហារពេលល្ងាចដ៏សម្បូរបែបជាមួយគ្រួសារធំមួយ ដេលខ្ញុំ ខានស្គាល់រស់ជានេះ ជាង១០ឆ្នាំទៅហើយ។ បងម៉េងត្រូវជា ចៅបង្កើតរបស់លោកយាយ រីឯលោកយាយជាប្អូន ប្រុសលោកតាខ្ញុំបង្កើត មានន័យថា ខ្ញុំ និងបងម៉ែង ត្រូវជាជីទូមួយ ជាមួយគ្នា តែតាំងពី ប៉ាស្លាប់ទៅ ខ្ញុំមិនសូវស្គាល់ទេ  ដូចប្រាប់ចឹង មានតែចាស់់ៗនោះទេ តែ ហេតុអីបានបង ម៉េងគាត់ស្គាល់ ខ្ញុំ ចៃដន្យម៉េះ ឬក៏មេចចឹងមានន័យថា ម៉ែខ្ញុំស្គាល់គាត់ដែរ​ អុញ មេចចេះ វិញ ឡប់លូវហើយ ខ្ញុំ។

          អាហាពេលយប់ដ៏មានអត្ថន័យ និងសំណើច បានបញ្ចប់ដោយរីករាយ ចំនែកខ្ញុំ នេះចាំតែឆ្លើយ  សំនួរពូកគាត់ឡើងចង់ស្ងួតបំពងករអស់ហើយ  តែយ៉ាងណាក៏ល្អដែរបានស្គាល់ញាតិ ជាអ្នកមាន មានផ្ទះធំ ជាប់ ដៃព្រែក បែបនេះ ក៏ម៉្យាងដែរ ស្រួលមកលេង ហាហាហាហា
ម៉េងហេ​យ អត់ទាន់ងងុយទេ ឬ ?
បាទ នៅទេ ចុះបង​”
ម៉េងល្អហើយ តោះចឹងទៅ អង្គុយនៅ កញ្ចុះ ក្បែរព្រែក ក្រោយផ្ទះ មើលអំពិល អំពេក គយគន់លោកខែ តែងកំណាព្យជាមួយគ្នា តោះ (គាត់យាយដូចក្នុងរឿងចិន កាយវិការ គួរអោយក្នាញ់ ចេះលែងសើចទៀត ហា)
យ៉ាបហ្មង ចេះតែមានហើយ បងអែង នេះ​ ”
ម៉េងមោះអោយលឿន បងបីទៅ លូវហើយ  មោះ កាន់ដៃបងមក
 
          សំលេងខ្លុយ បន្លឺយ៉ាង រណ្តំ ដោយប្រុសសង្ហា បទបំពេរ ដ័មានន័យ​  ខ្ញុំនេះអ្នកស្តាប់ ចង់ស្រកទឹកភ្នែក មិននឹកស្មាថាគាត់ចេះភ្លំខ្លុយ បានពិរោះបែបនេះសោះ។
“​ពិរោះ ណាស់ ចូលចិត្ត ចូលចិត្ត
ម៉េងហាហា បញ្ចោរបងទេ ដឹង ហី ?
“​អេក មិនជឿហីទៅ 
ម៉េងហាហាហាហ កូនក្មេង បងជឿរ បងជឿតើ
“ អូបងហា បងនៅមិនទាន់ប្រាប់ខ្ញុំទេ រឿងហ្នឹងមេចវិញ ? អូនអត់យល់ហេ 
ម៉េងរឿងអី ? (ប្រុសំណប់ចិត្ត ខ្ញុំ ធ្វើជាអត់ដឹង នៅជិតគាត់យូបានដឹងថាគាត់ចេះកំប្លែង ខ្ញុំធ្វើជាមុខជូរដាក់គាត់ចរិកកូនក្មេង របស់ខ្ញុំ បើទោះជាប្រឹងទប់យ៉ាងណា ក៏លាក់មិនជិតដែរ)
ម៉េងបាន បានតែ អូន អង្គុយទីនេះ មក អង្គុយក្នុងរង្វង់ដៃបងមក ចាំបងប្រាប់
“ អូខេ អូខេ ចឹងបាននៅ?”
ម៉េងហាហហាហា ចេះអងគ្លេសទៀត ហា
“ បង 
ម៉េងបាន បាន តាមពិតទៅ បងមានអារម្ភល្អតាំងពីថ្ងៃជួបអូនដំបូងមកម្លេះ គ្រាន់តែដឹងថាអូនរៀនទី ១១ នៅសលាបរិវាស បងដឺងថាពួកយើងនិងជួបគ្នាម្តងទៀត តែបងមិនបានគិតអីវែងឆ្ងាយទេ ព្រោះបងដឹងថាបងចាស់ វ័យ ២៥ឆ្នាំ រីឯអូន ១៧ វាខុសគ្នាឆ្ងាយណាស់ តែដល់ពេល់យូៗៗទៅ បង្រៀនចុះឡើង ក៏ស្រលាញ់ ហាហាហាហា
មែនហ ចុះមេចបានស្រលាញ់ ហើយហេតុអីស្គាល់ម៉ាក់ខ្ញុំ ហើយដឹងថាខ្ញុំ មានជាប់សាច់ ឈាមជាមួយគ្នា 

ម៉េងបងមិនដឹងរយះពេល៦ខែនេះអូន មានចាប់អារម្ភអីអត់ទេ តែបងនេះ សង្កេតរហូត តែអូនហាក់គ្មាន ផ្តល់ឧកាសសោះ ថ្ងៃមួយបងទើបមកពី ផ្សាតានី ហើយឈប់ញាំអីនៅផ្សាត្រាំសរសរ ក៏ជួបធារិទ្ឋ សួរនាំក៏ដឹងថា តូបម៉ាអូនឯងមួយណា បន្ទាប់មកបងឧស្សាហ៏មកទិញអី ម្តង ពីរដង គាត់ក៏សួរបថា បងហ្នឹង កូន បងភារី ប្តី គាត់កាលពីនៅរស់ជាជាងមាស នៅភ្នំពេញមែន? គ្រា់តែលឺចឹងបងស្លាំងកាំង គាត់ ស្គាល់ឈ្មោះប៉ាម៉ាក់បង តែបងក៏ប្រហែល ប្រហែល គាត់ បន្ទាប់មកក៏ជជែកគ្នា ហើយក៏ស្គាល់ គាត់ថា គាត់ចំណាំត្រង់សើចស្រស់ដូចប៉ាបង ហាហាហា ម៉ាក់អូនក៏ថាបងស្អាតដែរ មេចដែរ
“ គាត់ចាស់ចឹងហើយ ល្មមល្មម គាត់ថាស្អាតហើយ (ប្រុសសំនប់ចិត្ត ធ្វើមុខជូរ បែរមុខចេញអូនយាយលេងតើ តែ ចុះរឿងមកកំពតនេះ ? ”



ម៉េងមានអីពិបាក បងដឹងថាអូនចង់មកលេងជាមួយមិត្តភក្តិ តែដោយសារជាប់ លក់ច្បាស់ជាមិនបានមកហើយ  ដូចនេះ បងប្រាប់គាត់តាមដំនើរថាចង់យកអូនមកលេងផ្ទះលោកយាយម្តងព្រោះ យាយមិនដែរស្គាលមុខផង  គាត់ក៏ព្រម រួចខលហៅប្អូនស្រីអូន មកភ្នំពេញវិញ គាត់ថាមានពេលល្អ និង មកលេង ដែរតែមិនដឹងពេលណាទេ។ ម៉ាកអូនចូលចិត្ត បងហាណា ចាំមើលម៉ាកអូនទំនេរ នាំទៅលេងផ្ទះបងនៅភ្នំពេញជាមួយគ្នា ពួកគាត់ខានជួបគ្នា ច្រើនឆ្នាំហើយ ជួម៉ាក់បង។

ចឹងហ មួយទៀតហេតុអី បងជ្រើសយកខ្ញុំ ? ហេតុអី បងសារភាពពេលនេះ 
ម៉េងបងមិនដឹងទេ គ្រាន់តែដឹងថាស្រលាញ់ ឬ មកពីអូនធាត់មានសាច់ ធ្វើអោយបងលង់ ឬមកពី អូន មានចរិកល្អ ឬក៏មកពីនិស្ស័យ គិតហើយគិតទៀត ព្រោះបងមិនមែនក្មេងទេ បង មិនចង់មានស្នេហ៏ ច្រើនដង បងបានគិត ហើយគិត ទៀត តែក្តីស្រលាញ់ជម្រុញអោយបង ជ្រើសយកអូន បងខ្មាសអៀនទៅ វិញទេ បង វ័យ២៥ ២៦ឆ្នាំ ទៅហើយ តែអូន១៧ ក្មេងខ្ចី បែបនេះប្រហែលអូន មិនទទួលទេ មើលទៅ
ចុះបើបងគិតចឹងប្រាប់គេធ្វើអីចុះ?
ម៉េងចេះតែប្រាប់ទៅ ក្រែងគេមានចិត្តលើយើងដែរនោះអី ហាហាហាហ
ខូចណាស់បងឯងនេះ បងចុះថ្ងៃស្អែកហគិតមេចទៅ ? ចំពោះបងមិនអីទេ តែខ្ញុំវិញ ហាក់មិនងាយទេ
ម៉េងមេចគិតចឹងកូនក្មេង តួនាទីអូនគឺត្រូវខំរៀន រឿងផ្សេងបងចេះគិតហើយ តាប្រឡបបាកឌុបធ្លាក់ ដឹងថាត្រូវហើយ
យីចង់វ៉ៃគេ មែន ?”
ម៉េងខ្លាចអី
មែនហ ???
ម៉េងហាហហាហាមិនហ៊ានទេ ប្រពន្ឋសំលាញ់
“ អៀនហា​ ”





ប្រុសល្អរបស់ខ្ញុំ កចាប់ងើយមុចខ្ញុំឡើង សំឡឹងដោយកែវភ្នែកភ្លឺថ្លា បបួមាត់ដ៏ទន់របស់គាត់ ថើបថ្ងាស់ខ្ញុំ រង្វង់ដៃ សាចដុំ រុះព័ទ្ឋរាងកាយខ្ញុំការពារពី ភាព ត្រជាក់។ ភាពកក់ក្តៅ អំណាចនៃក្តីស្រលាញ់ ជំនឿចិត្ត បានគ្រប់ចិត្តកាយខ្ញុំ បុរសដំបូងម្នាក់នេះហាក់ផ្តល់ជំនឿចិត្តយ៉ាងមាំ ក្នុងការដើរបន្តរ លើផ្លូវនេះ ខ្ញុំដឹងថាវានិងមិនងាយដូចការគ្រង់ទុកនោះទេ តែ ខ្ញុំជឿជាក់លើគាត់  មិនថាមានរឿងអ្វីកើតឡើងនោះទេ អោយតែមានបុរសម្នាក់នេះនៅក្បែរ ខ្ញុំ និងមិន ខ្លាចឡើយ​ ។ 

ស្នេហា ស្នេហា ធ្វើអោយមនុស្ស ដេកសើច អង្គុយសើច ញ៉ាំបាយក៏សើចដែរ ឥទ្ឋិពល ខ្លាំងមែនហ្ន តែ នៅចឹងរហូតអត់ទេ? វគ្គក្រោយនៅតែរីករាយបែបនេះ មែន? ចាំតាមដានវគ្គក្រោយទាំងអស់គ្នាណា សូមសំណាងល្អជួនដល់អ្នកទាំងអស់គ្នាណា !
ណារ័ត្ន ឃូល
អរគុណ




សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ភាគ៥ មកដល់ហើយ ភាគបន្តរនិងត្រូវបានលាតត្រដាង តោះទៅអានជាមួយគ្នា មើរ ចង់ដឹងហេថាថារ៉ូបានទៅរៀនបន្តរនៅភ្នំពេញអត់ហ្ន? ចុះស្នេហារ៉ូមែនធិចគេនោះដល់ណាអាយ ហ្ន? ទៅអានហៅមិត្តភិក្តមកអានជាមួយគ្នា កំដរការអផ្សុក ណា !

ចំណងគ្រួសារ ភាគទី៥




            ព្រះអាទិត្យថ្មី នៃ ថ្ងៃថ្មីរះបន្តរបន្ទាប់ ពីមួយថ្ងៃមួយថ្ងៃ ទំនាក់ទំនងគ្រួសារខ្ញុំ និងគាត់កាន់តែ ស្និតស្នាល ស្នេហាពួកយើកាន់តែលូតទៅមុខជានិច្ច វ័យ១៧ឆ្នាំរបស់ ខ្ញុំប្រែក្លាយជាមនុស្សចាស់ វ័យ ២៥ឆ្នាំ ដោយសារទទូលបានការយកចិត្តទុកដាក់ពីបុរសចំនាស់ ២៦ ឆ្នាំម្នាក់នោះ  ភាសាអង់គ្លេស ក៏រីកចំរើន ចរឹកឬកពារ លែងជាកូនក្មេង ចេះគិតច្រើនជាងមុន។ យើងទាំង២នាក់ឧស្សាហ៏ដើរលេងជាមួយគ្នា ម៉ែខ្ញុំគាត់រាងបើកសិទ្ឋទូលាយ ពេលដែលដើរជាមួយបងម៉េង ប្រហែលមកពីគាត់ឃើញខ្ញុំ ពូកែជាងមុនហើយមើលទៅ ដើរជាមួយបណ្ឌិត អាចមានឧកាសក្លាយជាបណ្ឌិត  ហេហេហេហេ។
…………………


          ១ឆ្នាំកន្លងហួស ស្នេហានេះពោពេញដោយភាពផ្អែមល្ហែម ម៉្យាងពួកខ្ញុំលាក់វាបានជិតល្អណាស់ ស្និតស្នាលក៏មិនអីព្រោះជាប់សាច់ឈាមដែរ ដូចនេះគ្មានអ្នក ណាសង្ស័យអីទេ។ ពេលវេលារីករាយ ដើរលឿនមែនទែន តែ ផ្ទុយទៅវិញ ខ្ញុំត្រូវត្រៀមរស់នៅមួយឆ្នាំដោយគ្មានគាត់។ ប្រុសល្អរបស់ខ្ញុំត្រូវ ដូរ មកមកបង្រៀននៅភ្នំពេញ​ និងត្រូវរៀនបន្តរ។ ១ឆ្នាំដែលគ្មានគាត់វាពិតមិនសូវទម្លាប់ ប៉ុន្តែពេលវេលា បានបង្រៀនខ្ញុំ អោយរៀនទទួលខុសត្រូវ និងគ្រប់គ្រង ខ្លួនឯង  បើទោះជាមិនមានគាត់អ្នកនៅក្បែរ ព្រឹកល្ងាចដូចមុនក៏ដោយ។​ ទំនាក់ទំនង តាមទូរស័ព្ទ ជួបគ្នាខែបុណ្យទាន វារិតតែពិសេស សម្រាប់ស្នេហា ផ្លូវឆ្ងាយដូចជាពួកយើង។ និយាយមែន ពីមុនពេលមានបងម៉េងនៅ មិនសូវបានរវីរវល់ជា មួយអាតាប៉ិវឌ្ឈន:   នោះទេ ស្មានតែគេខឹងបាត់ ហើយ ដឹងអី​ ហេហេហ នៅឈ្លោះជាមួយខ្ញុំដដែលពេលជួប គ្នាតតាមឆាតម្តងៗដែរ យាយដល់អាតាប៉ិហ្នឹង ស៊ាំចិត្តហា ។


ម៉េងអាឡូអូន កំពុងធ្វើអីហ្នឹង?
បាទ កំពុងនឹក បង ហាហាហហា
ម៉េងយី ចេះ លលេងទៀត
ចេះយូហើយ 
ម៉េងស្អែកចេញ លទ្ឋផលហើយ ភ័យអត់?
អត់ផង 
ម៉េងហាហាហាហា ជំនឿចិត្តខ្ពស់ម្លេះ ?
ព្រោះអូន មានបង ព្រោះបងជាកំលាំងចិត្ត អូន ជឿរជាក់លើសមត្ថភាពខ្លួនឯង តាចេញលទ្ឋផលភ្លាម អូនទៅ អូននឹងបានរៀបចំឥវ៉ាន់ទៅ រៀនបន្តរនៅភ្នំពេញ និងអាចបាន នៅជិតបងដូចគ្នា ហេហេហេ 
ម៉េងហ៊ឺម
មានរឿងអី មើលទៅបងដូចជាមិនសប្បាយចិត្តសោះ បងដូចជាប្លែក ដល់ហើយ ”
ម៉េងទេៗ គ្មានអីទេ អូនកុំគិតច្រើនអី មិនអីទេ
សង្ឃឹមថាចឹងចុះ
ម៉េង: អូនជិតបានមករផននៅភ្នំពេញ ហើយ ពេលវេលាស្និតស្នាល កាន់តែមានច្រើន បងទង្ទឹងថ្ងៃនោះ
“អូនក៏ចឹងដែរ២ថ្ងៃទៀតចេញលទ្ឋផលហើយ ”
ម៉េង: អូ អូនហា បងរវល់បន្តិច បាយ បាយណា
បាទបង




អារម្ភចាប់ផ្តើមភ័យ នៅមិនសុខ មិនមែនព្រួយពីឡទ្ឋផលប្រឡងនោះទេ តែបែជាបារម្ភពី ប្រុស ល្អរបស់ខ្ញុំទៅ វិញ គាត់បានប្រែប្រួល រយះពេលតែ១ខែ គាត់ប្រែក្លាយជាមនុស្សរវល់ លែងមាន ភាព កម្លែង ភាពរស់រវើករបស់គាត់បែរជាសោះកក្រោះ ទង្វើនេះ បញ្ចាក់ថាអស់ចិត្ត? បញ្ចាក់ ជិត ដល់ផ្លូវ បំបែកមែនទេ? អូលោកតាអើយ បើសិនបែបនោះមែន តើខ្ញុំនិងក្លាយជាបែបណាទៅលោក? 


រីងៗៗៗ (ទូរសព័ទ្ទរោទ៏)
មានការអី យប់ហើយខ្ញុំគេង 
វឌ្ឍន: ឈ្លើយមេះ អត់ចេះជំរាបរទេហ?
“យី ក្បាច់ក្បួរណាស់ នឹកខ្ញុំមែនហា  
វឌ្ឍន: ហាហាហហាហា ចេះយាយកើត ចង់ប្រាប់ថា ធ្លាក់ហើយ កុំរំពឹងពេកណា
“យី ប្រុសសចង្រៃ  សម្តី មិនដែលពិរោះសោះ”
វឌ្ឍន: ហាហហាហា យាយរួមគឺធ្លាក់ហើយ  នៅលក់ខោអាវទៀតទៅណា
“អូ ទ្រាំមិនបានទេ គួសស្អប់ណស់ បានហើយ បិទ”
វឌ្ឍន: ហេយៗៗៗ ហ្គួទណាយ
“(ចេះយាយពិរោះខ្លះទៅ មិនបាន ) បាទ ហ្គូទណាយ​”
វឌ្ឍន: ហាហាហហា អូខេបា​យ​ បាយ ធ្លាក់ហើយ ធ្លាក់ហើយ
យី អ្វី ” (គួឬអោយស្អប់ណា់ គិតៗទៅ មានគាត់ដែរ ប្រសព្វឆ្គួត តាមអារម្មមិនទាន់ទេ យប់នេះកើតអី ចេះ មកលលេងសម្តី ក្នុងចិត្តអាតាប៉ិហ្នឹងចង់អោយធ្លាក់ខ្លាំងមែន? កុំខ្វល់ នឹក ម្ចាស់ចិត្តដល់អាយ ….)
.................................................................


          លទ្ឋផលជាទីគាប់ចិត្ត នៃការប្រឡងបាក់ឌុប និទ្ទេស មានអន់អី ម៉ែខ្ញុំសប្បាយចិត្តណាស់ បិទតូប មកភ្នំពេញ ជប់លាង ជាមួយគ្រួសារបងស្រី មិនបែចខ្ញុំប្រាប់ក៏ដឹងដែរមែនទេ ? គឺដឺងថា មានវត្តមានអាតាប៉ី  វឌ្ឍន:នោះដែរ  តែក៏មានបង ម៉េងបុរសង្ហារបស់ខ្ញុំ និងគ្រួសារគាត់  រួមជាមួយ គ្រួសារ បងថ្លៃខ្ញុំដូចគ្នា ចាស់ក្មេង ២០នាក់ដែរតើ អ៊ូអរ ជីវិតស្នេហា ការទួលខុសត្រូវ និង ការប្រឈមនិងជីវិតនេះ គឺចាប់ ពីចំនុចនោះមក  


ហេយ បង ឈរធ្វើអីម្នាក់ឯង  ញាំឆ្អែតហើយមែនទេ? ”
ម៉េង បាទ អូន ចុះអូន ចេញមកក្រៅតាមបងធ្វើអី ប្រយ័ត្ន ម៉ាក់រកណា
មិនអីទេចាស់ៗ ពូកគាត់ កំពុង ជាប់ម៉ាត់គ្នា នៅក្នងហ តែបងកើតអី បងមើលទៅហាក់មិនសូវសប្បាយចិត្ត សោះ នេះ ១ខែ ហើយ ទើបតែបានជួបគ្នា នៅថ្ងៃនេះទេ ខលក៏មិនសូវទៀត បងកើតអី ? (ប្រុសល្អដង្ហើមធំ ងើយមើលមេឃ រូចបែប មកញញឹម ដាក់ ខ្ញុំ)”
ម៉េង គ្មានអីទេ អូន សុំទោស ណា មកពីបងរវល់ពេក ខែនេះ តែក្នុងចិត្ត បង តែមានអូនជានិច្ច អូយាយចឹង អូន បន្តរ យក បរិញ្ញាប័ត្រ អក្សរសាស្ត្រអង់គ្លេស មែនទេ?
បាទ បង  គិតថា ស្អែក ខានស្អែក ទៅ សួរសាលា ហើយ 
ម៉េង ល្អតើ ចាំបងជួនទៅ  



“ បាទបងអរគុណ (ខ្ញុំ សំលឹង មើលទៅ កែវភ្នែកដែល ពេញ ដោយពន្លឺ តែហាក់មិនដូចពីមុនសោះ  បុរសម្នាក់នេះហាក់ មិនស្រស់បោះទាល់តែសោះ ក្នងុចិត្តគាត់ ប្រហែលជាស្មុគស្មាញណាស់ហើយ )”
ម៉េង : (ប្រុសល្អរបស់ខ្ញុំ កាន់ដៃខ្ញុំ ញញឹមស្រស់ បន្លប់មុខក្រៀមក្រំអូន បងជូនអូន
អ្វី ហ្នឹង ? អូអរគុណ ហាន់នី ស្អាតណាស់ (ចញ្ចៀន ពេជ្យ រូប បេះដូង) ”
ម៉េង ស្រលាញ់អត់?
បាទ ស្រលាញ់ ស្រលាញ់ណាស់ អូន នឹងថែរក្សាវាអោយបានល្អ មានវា ប្រៀបដូចមានបង ជាប់និងដើមទ្រូង 
ម៉េង ដល់ម្លឹងផង អូន សម្លាញ់ ចឹងមានវា បងលែងសំខាន់ហើយ ហាហាហាហ
មែនហា ”

ម៉េង កុំដោះវាចេញ កុំបោះវាចោល បើទោះជាអូនស្អប់បងក៏ដោយ មិនថាមានអ្វីកើតឡើង បេះដូងបងគឺនៅនឹងអូន ត្រូវជឿជាក់លើបង បងស្រលាញ់អូនអស់មួយជីវិត
បាទ បងអូនក៏ដូចគ្នា ស្រលាញ់បង រហូត
វឌ្ឍន: :ចេក ចេក (សម្លេង ស្រែក ហៅ )
“(ប្រុស ចង្រៃ អត់កែរចរិក ដាច់សង្វាក់អស់ហើយ វាម៊េច ហា ? ”
វឌ្ឍន: : មានអី អ៊ុំអោយហៅ
“(ខ្ញុំ សម្លក់អាម្សៀលនោះ បងម៉េង ប្រុសសង្ហា យកដៃអង្អែលស្មា ខ្ញុំ ) ដឹងអាយ (ប្រុសចង្រៃ ដើរចេញ ឬក ឡើងអឿ ស្លាប់ហើយ តិចទៀត នៅផ្ទះ ជាមួយគ្នា វ៉ៃគ្នាស្លាប់ហើយ បើមិនដែល ត្រូវគ្នា ចឹហ)”
បង  ខ្លាច ខ្ញុំវ៉ៃគ្នាមែន
ម៉េង ហាហាហហាហា កូនក្មេង ធ្វើចឹងធ្វើអី ហាតោះ ចូល ក្នុង វិញម៉ាក់ហៅហើយ




 

          ចាស់ៗ ជជែកគ្នា មិនដាចពីនេះ ពីនោះ រីឯក្មេងៗវិញ រត់ពេញផ្ទះ ឡើងវ៉ុលតែម្តង ពិធីជប់លាងគឺបែនេះ បើស្ងាត់គេ មិនហៅថាជប់លាងនោះទេមែនទេ?
ម៉ាក់បងម៉េង :  អូមកហើយ ហេកូន នេះ អ៊ុំអោយណា កាដូរលើកទឹកចិត្ត (អាំងបាវពណ៏ក្រហម)
អូ មិន មិនហ៊ានទទួលទេ អ៊ុំ កុំអី ”
ម៉ាក់បងម៉េង :  អត់ទេកូនយក ទៅ អ៊ុំ លើកទឹកចិត្ត
ម៉េង យកទៅ ម៉ាកអោយហើយ
“(ខ្ញុំក្រលែក មើលទៅ ម៉ែ គាត់ ងុក ក្បាលបាទ អរគុណ អ៊ុំ 
ម៉ាក់បងម៉េង :   ថារ៉ូ ពេញវ័យសង្ហាណាស់ ចាំមើលតែមករៀននៅភ្នំពេញ ស្រី ដេញស្លាប់ហើយ ហាហាហា បើសង្ហាម្លឹងៗ

(អ្នកគ្រប់គ្នា សើចចំអក់អោយខ្ញុំ រីឯខ្ញុំនេះអៀនសឹងស្លាប់ ហើយ បងម៉េង វិញ សើចឡើងរលាក់   តែម្តង )
ម៉ាក់បងម៉េង :   យាយចឹង បងឡើទៅវិញ ថ្ងៃណាដែរ?
ម៉ែខ្ញុំចា ប្រហែល ខានស្អែក ព្រោះចាំ ទៅ មើលសាលា ប៉ង់លុយ អោយថារ៉ូណាបង
ម៉ាក់បងម៉េង :    អូ ចាចឹង ល្អដែរ ខ្ញុំ គិតថា បង ចាំថ្ងៃ អាទិត្យ ចាំអញ្ចើញទៅ វិញ បានទេ?
ម៉ែខ្ញុំចា មេចទៅ ? មានការអ្វី មែន បង ?
ម៉ាក់បងម៉េង :     ចង់ហៅបានជាគ្នា ព្រោះថ្ងៃសៅរ៏ និង ត្រូវទៅ ភ្ចាប់មាត់ ភ្ចាប់ ពាក្យជាមួយ កូនមិត្ត ភក្តិ អោយ ម៉េងនិងណា បង
ម៉ែខ្ញុំអូ ចឹង មិនអីទេ ខ្ញុំ ទៅបានតើ ចង់ទៅឃើញដែល នារីណាបានម៉េងជាស្វាមី ហ្ន សំណាងណាស់

(ចាស់ៗ សើចព្រមគ្នា ជាមួយនិងរឿងសេរី មង្គលនេះ តែផ្ទុយទៅ វីញ ខ្ញុំ ធ្លាក់ថ្លើមក្តុក តែម្តង បេះដូង ខ្ញុំពេលនោះ ប្រៀបបានផ្ទាំងថ្ម មួយផ្ទាំង ធ្លាក់ចំ កំតិចគ្មានសល់ ហេតុអីគាត់ មិនប្រាប់ខ្ញុំ ហេតុអីគាត់ លាក់បាំង ហេតុអី ហេតុ អី …….ដំនើរត្រេត ត្រូត គ្មានកំលាំង កែវភ្នែក ដក់ពេញដោយទឹកភ្នែក ស្ទើរបាក់ទំនប់ ប្រឹងទប់ ទាំងតឹងទ្រូវស្ទើរប្រេះ អ្នកណាយល់ពីអារម្មណ៏នេះ ??? ខ្ញុំ មិនដឹង ថាមានអ្នកណាចាប់អារម្ភ និងកាយវិកានេះ ឬយ៉ាងណា តែគ្រាន់ដឹង ថាមានខ្សែភ្នែកចម្លែក មួយគូរ កំពុង តែសម្លឹង មកកាន់ខ្ញុំ បើទោះជាខ្ញុំ ប្រឹងទប់យ៉ាងណា ក៏មិនអាចលាក់លៀមបានដែរ)
………………………………..




បងមកតាមខ្ញុំ ធ្វើអី ចុះទៅក្រោមវិញ ទៅប្រយ័ត្នគាត់រក ”
ម៉េង សុំទោស
(ខ្ញុំបែរមុខទៅរកគាត់ ជាមួយនិងស្នាមញញឺម លាយឡំនិងតំនក់ទឹកភ្នែក ហូរជោគថ្ពាល់) កុំសុំទោសអី មិនមែនជាកំហុសឯណា វាជាកាតព្វកិច្ច បងគ្មានកំហុសទេ 
ម៉េង សុំទោស ៗ (គាត់ចាប់ឧបខ្ញុំ ជាប់និងដើមទ្រូង សំលេងអួលដើមករ ភាពទន់ជា្រយរបស់បុរសមាឌមាំ ម្នាក់នេះ​បង្ហាញអោយខ្ញុំ ឃើញ តំនក់ទឹកភ្នែក ហូរចេញ ពីក្រសែភ្នែក ដ៏រឹងមាំរបស់គាត់  តើពួកយើងនៅតែបន្តរ ឬក៏ស្របតាមបំណងចាស់? ផ្លូវនៃស្នេហា ផ្ទុយភេទនេះ ពីបាកដើរពេកហើយ )

……………………………………………..


          បន្ទាប់ពីថ្ងៃនោះ មកគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ ពីក្មេងប្រុសម្នាក់ដែលមានតែស្នាមញញឺម ប្រែក្លាយជាសោះកក្រោះ លែងចេះញញឺម ជំនួសដោយទឹកភ្នែក និង រស់នៅជាមួយភាពឯកការ បើទោះជាបង ម៉េងគាត់ ព្យាយាមយ៉ាងណា ក៏ខ្ញុំជឿថា ស្នេហ៏នេះ មិនអាចទៅ រួច គឺពិតជាមិនអាចទៅ រួច ឡើយ ហិហិហិហិហិ
ម៉េង អាឡូ អូន បងទៅ យក ល្ងាចនេះ ចាំបងណា
អត់ទេ អូន មិនស្រួលខ្លួនទេ មិនចង់ទៅណាទេ
ម៉េង : ទេអូន កុហក មួយអាទិត្យ ហើយ ម៊េចអូន គេចមុខ បង មិនទុកអោយបងបកស្រាយ ស្មានថាបងចង់មែនទេ?
បានហើយ ខ្ញុំ ចង់ចង់សម្រាក់ (ទូតៗៗៗ ផ្តាច់ទូរស័ព្ទ ) (ខ្ញុំ ដឹងថាមិនមែន មានតែខ្ញុំនោះទេ ដែលឈឺ តែ ខ្ញុំ មិនចង់បានបែបនេះ ទេ គឺចង់ឃើញមនសុ្សដែលខ្ញុំ ស្រលាញ់មានអនាគត សុំទោស បង
ម៉េង ហិហិហ)
…………………………



ម៉េង អាឡូ បងនៅមុខផ្ទះ ចេញមក
មិនទៅទេ បានហើយ 
ម៉េង បើមិនទៅ ទេ បងចូលទៅចាប់ហើយ (ប្រុសល្អរបស់ខ្ញុំ និយាយចប់ ចូលមកមែន អាតាប៉ិ វន្ឍន ហ្នឹង បើកទ្វាផ្ទះ អោយ ហ្មង )
ម៉េង រ៉ូ បើកទ្វាបន្ទប់ បើកទ្វាៗៗៗ (ស្រែក )
ចេញទៅ ខ្ញុំ ចង់នៅម្នាក់ឯង 
ម៉េង ទេ បើមិននិយាយគ្នា បងមិនទៅណាទេ
“(ប្រុសល្អ របស់ខ្ញុំ ឈរអង្រួនទ្វា ដោយមិនស្តាប់សម្តី ខ្ញុំ ) ហេយ បងឆ្គួតទេអី បងឆ្គួតហើយ 
វឌ្ឍន: :  ទៅឈ្លោះគ្នានៅក្រៅ បងស្រី មកលូវហើយ ចង់អោយគេដឹងមែន ? (ប្រុសចង្រៃស្រែក ពីក្រៅបន្ទប់ សម្តីគាត់ធ្វើអោយ ខ្ញុំ ស្ងាត់ជ្រៀបតែម្តង មានន័យថាគាត់ដឹង ពីទំនាក់ទំនងពូកយើង?)
ម៉េង សុំទោស
វឌ្ឍន: : ខ្ញុំ យល់ រ៉ូចេញមក ជជែកគ្នា ទៅ កុំរឹងរួសបែបនេះ ប្រយ័ត្នបែកការ
“(សំលេង បើកទ្វា ) ហិហិហិហិ សុំទោស សុំទោស (ប្រុសល្អ របស់ខ្ញុំ អោបខ្ញុំជាប់ជាមួយទឹកភ្នែកហូរ ដោយមិនខ្មាស់ វឌ្ឍន)”


          ខ្ញុំចេញមកខាងក្រោជាមួយគាត់ ជិះឡាន ជិតមួយម៉ោង មិនដឹងថាត្រូវទៅណា ម្នាក់ៗស្ងាត់ រៀងៗ ខ្លួន ថាទៅមើលគួរនិយាយពីអ្វីគួរធ្វើអ្វីបើប្រាកដរួចទៅហើយ ថាអានាគតកូនក្រមុំមិន មែនជាខ្ញុំ មនុស្សដែលរួមរួសជាមួយគ្នា មិនមែនជាខ្ញុំ ឈឺចាប់ពេកហើយ ការពិតនេះ 
ទីងៗៗៗ (ទូរស័ព្ទរោទ៏)
ម៉ាក់បងម៉េង អាឡូ ម៉េង នៅណាកូន?
ម៉េង បាទ ម៉ាក់នៅជាមួយ រ៉ូណាម៉ាក់
ម៉ាក់បងម៉េង ចាកូន មកយកម៉ាក់ទៅផ្ទះ ផងបានទេ ម៉ាក់នៅ ហាង មីងឯងណា
ម៉េង បាទ ម៉ាកមិនអីទេ
……….


           យប់នោះខ្ញុំមិនបានមកផ្ទះវិញ ទេដោយសារតែ ម៉ាក់បងម៉េងឃាត់អោយនៅញាំបាយជាមួយ។ គ្រួសារគាត់មិនមានគ្នាច្រើនទេ មានតែម៉ាកគាត់ គាត់ និងប្អូនស្រី រួមទាំងគូរដណ្តឹងប្អូនស្រីគាត។ បងម៉េងអត់មានប៉ាដូចខ្ញុំចឹង ប៉ុន្តែមិនអីទ បន្តិចទៀតនិងអ៊ូអរមិនខាន គ្រួសារនេះ និងក្លាយជាគ្រួសាធំ នៅពេលដែលបងម៉េង រៀបការបង្កើតកូន នឹកដល់រឿងនេះ ខ្ញុំទប់ទឹកភ្នែកមិនបានមែនតើ
ម៉ាក់បងម៉េង រ៉ូ ៗៗ កូនភ្លឹកម៉្លេះ ថីនឹងកូន ញាំទៅ កូន
បាទ ៗ អ៊ុំ បាទ ”





ម៉ាក់បងម៉េង ញាំទៅកូន  សៀកហ័ន ដូសម្លរថែមកកូនអោយប្អូន(សៀកហ័ន គាត់ជាប្អូនស្រី បងម៉េង គាត់បងខ្ញុំ ដោយសារតែចុងឆ្នាំនេះគាត់ការហើយ ចឹងហើយ បាន បងម៉េងត្រូវន្យា ពេលទៅឆ្នាំក្រោយ)

អូរមិនទេ អ៊ុំ ឆ្អែត ហើយ 
ម៉េងញាំអោយច្រើនទៅ (ប្រុសល្អ ប្រើសំលេង យ៉ាងមាំមកកាន់ខ្ញុំ ដោយមិនមើលមុខខ្ញុំ ប្រហែលជាគាត់គិតថា ខ្ញុំ រីការាយណាស់ហើយ ពេលដែលបានការយកចិត្តបែបនេះ តែផ្ទុយទៅវិញ ខ្ញុំ ពិតជាពិបាក់ដង្ហើមណាស់ ពិបាកមែន……)
ម៉ាក់បងម៉េង អូយាយចឹង សល់តែ ២អាទិត្យទៀត ដល់ថ្ងៃភ្ជាប់ពាក្យហើយនៀក កូនរ៉ូ មកជួយអ៊ុំផង ហើយ មើល មើលបងអែងផងណា
អូ បាទ បាទ បាទ អ៊ុំ (ស្នាញញញឺក្លែងក្លាយរបស់ខ្ញុំ ប្រឹងញញឺមដោយមិនសំ ទឺកភ្នែក ទប់មិនជាប់ )”


ម៉េងម៉ាក់ កុំនិយាយរឿងនេះបានទេ​ ធុញណាស់   (ប្រុសសម្លាញ់ ប្រើសំលេង គំហកទៅកាន់ម៉ាក់គាត់ )
ម៉ាក់បងម៉េង មេចអែងយាយចឹង ហា​(ស្ត្រីចំណាស់ បន្លឺសំលេង ជាមួយទឹកភ្នែក )
សៀកហ័នម៉ាក់ ហើយថីហ្នឹង កើតអីស្រែកខ្លាំងម៉េះ ?

ម៉េងមិនចង់ភ្ជាប់ពាក្យ មិនចង់ការ មិនចង់មានប្រពន្ឋ
ម៉ាក់បងម៉េង :​ អូ ម៉េចក៏ចឹង នៅចំណាស់ណាទៀត ក្រែងនិយាយគ្នាហើយតើ ម៉ាក់ចាស់ហើយ ៦០ផ្លាយអីលូវហើយ ឯងមិនយល់ទេហ ?
ម៉េងចុះម៉ាក់មានយល់ពីអារម្ភខ្ញុំ អត់ហា ម៉ាក់ រៀបការ ៗ បើខ្ញុំមិនស្រលាញ់ផង
ម៉ាក់បងម៉េង :​ កូនគេល្អ សំនឹងអែង អែងល្ងង់មេះ ហាចុះ អែងស្រលាញ់អ្នកណា ចាំដល់ពេលណា  ហា?

សៀកហ័នម៉ាក់ៗៗ បានហើយ បានហើយម៉ាក់
ម៉ាក់បងម៉េង :​ ត្រូវតែភ្ជាប់ពាក្យ ហើយការ

( ប្រុសល្អ របស់ខ្ញុំ ស្រក់ទឹកភ្នែក គាត់ក្រែលែកមកមើលខ្ញុំ កុំអីៗៗ បងកុំនិយាយការពិតចេញអី កុំអី )
ម៉េងខ្ញុំស្រលាញ់ថារ៉ូ ពូកយើងស្រលាញ់គ្នា ស្នេហានេះ ២ឆ្នាំ ហើយ ខ្ញុំមិនអាចទទួលយកស្រីផ្សែងមកទេ

ម៉ាក់បងម៉េង :​ អូៗៗ អាកូន អារកូន …..
សៀកហ័នម៉ាក់ ៗៗៗ
ម៉េងម៉ាក់ៗៗ
(អ្នករាល់គ្នាច្រួលច្របល់ពេញផ្ទះ​ ស្រ្តីចំណាស់ រន្ឋត់ពេក ទន់ដៃទន់ជើង ដួលទៅលើឥដ្ឋ តែអ្វីដែល ខ្ញុំភ័យនោះគឺថា ដៃរបស់ប្រុសល្អរបស់ខ្ញុំ មុត និងអំបែងចានដែលបែកខ្ជាយ ពេលដែលគាត់ រត់ទៅទ្រម្តាយ។ ម្នាក់ៗដូចជាស្ថិតក្នុងភាពតឹងតែងដល់ហើយ ផ្ទះដែលមានសុភម្គលមួយប្រែជាស្ងាត់ ផ្ទុកទៅដោយភាពស្មុគស្មាញទៅវិញ។ ប្អូនស្រី បងម៉េង និងគូដណ្តឹង អង្គុយក្បែរ គ្រែម្តាយគាត់ដែលកំពុងតែដាក់សារ៉ូម រីឯខ្ញុំ វិញ អាចធ្វើអ្វីបានក្រៅបានពី អង្គុ បង្ហូរទឺកភ្នែក ម្នាក់ឯងក្រោម ពន្លឺច័ន្ទ ក្នុងស្បៃដ៏ងងិត ឈឹងគ្មានពន្លឺនេះ)

ម៉េងអូននៅទីធ្វើអី ហេតុអី មិនចូលក្នុង (ប្រុសង្ហា ពោលដោយសម្លេងស្អក់់ ជាមួយ រង្វង់ដៃ អោបខ្ញុំអោយគេចផុតពីភាពត្រជាក់ នៃទឹកសន្សឹម )
បង មកធ្វើអី ចុះ ម៉ាក់ហ? ”
ម៉េងគាត់រាងត្រជាក់បន្តិចហើយ ពេទ្យបន្តិចទៀតដឹងខ្លួនវិញហើយ សុំទោស ៗ (គាត់ពោល ទាំងទឹកភ្នែក គាត់យកទឺកភ្នែក មកជជែកជាមួយ ខ្ញុំទៀត ហើយ បងម៉េងដែលធ្លាប់តែរឹងមាំ បែរជា ចូលចិត្តបង្ហូទឹកភ្នែក ទៅវិញ បើបែបនេះ មានតែខ្ញុំ ជាអ្នកធ្វើចិត្តដាច់)
“ (កែវភ្នែកទាំងគូរ ដក់ដោយទឹកភ្នែក ខ្ញុំយកដៃ ជួតវាចេញ ដោយស្នាំញញឹម ទោះជាវាជាស្នាមញញឺម ក្លែងក្លាយ ក៏ដោយបងហា បងកុំយំ បងអាចទេ បើអូន សុំបងរឿងមួយ ធ្វើតាមអូនបានទេ? ”



 

ម៉េងរឿងអី ក៏បងអាចធ្វើបាន សុំត្រឹម តែកុំអោយបែកគ្នា គឺបងអាចធ្វើបាន ទុកពេលអោយបង ដោះស្រាយ ជាមួយអ្នកផ្ទះបងសន្យា ពួកយើងប្រាកដជាអាចនៅជុំគ្នាបាន
បងឈប់ល្ងង់ទៅបានទេយលចិត្តអូនផង ពួកយើងមិនអាចទេ មិនអាចទេនិស្ស័យជាស្នេហា ជាប្តីប្រពន្ឋអី បងបំភ្លេចទៅ ពួកយើងមិនអាចយកឈ្នះអ្នកផ្ទះទេបងដាច់ចិត្តមើលម៉ាក់បងបែបនេះ ដែរ មែនទេហា សុំទោស ខ្ញុំ មិនអាចដើរទៀតទេ សុំទោស សុំទោស សូមបងគោរពតាមការសម្រេចចិត្តរបស់អូន វាគ្មានលទ្ឋផលទេ បងដឹងទេបងដឹងទេ?
(សំលេងយំខ្សឹកខ្សួល សម្រែការនៃឈឺចាប់ គ្មាអ្នកយល់ ហេតុអយុត្តិធម៏ម្លេះ នេះ ក៏ជាស្នេហា ដែរ ហេតុអី ចាំបាច់តម្រូវអោយពួកខ្ញុំត្រូវបែក គ្នាហេតុអី?


អរគុណ បាទ នៅការចំណាយពេលរបស់អ្នករាល់គ្នា ហ៊ើយស្នេហាគឺបែបនេះ ទម្រាំបានគ្នាជាប្តីប្រពន្ឋមិនងាយនោះទេ ពិសេសស្នេហាភេទដូចគ្នាបែបនេះ ផ្លូវនេះ មិនងាយដើរ។ ចាំតាមដានជាមួយគ្នាបន្តរទៀតថា លោកគ្រូម៉េង និង ថារ៉ូ និងត្រូវបែកគ្នាមែនទេ? ចម្លើយ​និងត្រូវបានលាតត្រដាងនៅភាគក្រោយ

អាយ ឡាវ យូ
ណារ័ត្ន ឃូល
(Page) MSM ប្រលោមលោកស្នេហ៏





បន្ទាប់ការពិតត្រូវបានលាតត្រដាង តើស្នហានេះ នឹងបន្តរទៅជាយ៉ាងណា លីម៉េងអាចរ៉ាបរង បានទេអាចដោះស្រាយបានទេបើម្ខាងជាអ្នកមានគុណ ម្ខាងជាមនុស្សដែល ខ្លួនស្រលាញ់ ស្មើរកែវភ្នែក នោះ ចុះ ថារ៉ូ ក្មេងកំលោះទើបជាប់បាក់ឌុបម្នាក់នេះវិញអាចទទួលយកបានទេស្នេហានេះដល់ផ្លូវបំបែកមែណទេគេថារនាំង គ្រួសារ ជារនាំង ដ៏ខ្លាំងបំផុតសម្រាប់ស្នេហា ពួកគេទាំង ពីរអាចទៅរួចទេ?  ទៅអានមួយគ្នា មោះ

ចំណងគ្រួសារ ភាគទី៦




សៀកហ័ន:  បងៗ ម៉ាក់ដឹងខ្លួន ហើយ បង
(ទាំងខ្ញុំទាំងគាត់ រត់សំដៅចូលក្នុងផ្ទះ បងម៉េងលុតជង្គងក្បែគ្រែម្តាយគាត់ មនោសញ្ចេតនាម្តាយកូន ធ្វើយ៉ាងម៉េចអាកាត់បាន  អ្នកដែលគួរតែ ដើរចេញ មានតែខ្ញុំ គឺមានតែខ្ញុំ ដែលអាចបញ្ចប់វាបាន
ម៉េង:  ម៉ាក់ៗៗ សុំទោស ៗ (សំលេងកូនប្រុស ជាមួយទឹកភ្នែក ហូរស្រក់ អានិតម្តាយ បងម៉េង ឆាបឆួលពេលឃើញអ្នកមានគុណ ស្រក់់ទឹកភ្នែកដោយសារខ្លួន )
ម៉ាក់បងម៉េង : កូនប្រុស ម្តាយសុំបានទេ? កុំបែបនេះអីកូន កុំបែបនេះអី ម្តាយចាស់ហើយ  មុនម៉ាកចេញទៅ គឺម៉ាកចង់ឃើញ កូន និងប្អូនអែងមានគ្រួសារ មានលំនឹង ម៉ាក់តស៊ូចិញ្ចឹមពួកឯងតែម្នាក់ឯង គឺព្រោះជាប់សម្តី សន្យាជាមួយប៉ាឯង ថាត្រូវរកអានាគត អោយពួកឯង ធ្វើតាមម៉ាក់ទៅកូន កូនជាកូនប្រុស បើមិនចឹងទេ តើម៉ាក់មានមុខឯណា ទៅជួប ប៉ាឯង ទៅកូន?
ម៉េង:  ម៉ាក់……………………………………………..សុំទោស ៗ
(សំលេងខ្សឹកខ្សួលភ្នែក  ទឹកភ្នែកម្តាយហូរ មានកូនឯណាដាច់ចិត្ត បណ្តោយ អោយទឹកភ្នែក ខ្លួនហូរនៅនឹងមុខនោះ  សុំទោសអ៊ុំស្រី សុំទោស បងម៉េង តទៅនិងលែងមានវត្តមានខ្ញុំទៀតហើយ..... )
............................................................................



ស្នេហានេះ ២ឆ្នាំ  ត្រូវបញ្ចប់ដោយគ្មានលក្ខ័ណ ពិធីភ្ជាប់ពាក្យ សំលេងភ្លេងការ ចងដៃ បុរសដែលកំពុងតែក្រាបផ្ទឹម ជាមនុស្សដែលខ្ញុំ ស្រលាញ់ស្មើរជីវិតដែលមិនដែលគិតថានិងមានថ្ងៃនេះ។ ពួកខ្ញុំគ្រាន់តែចង់រស់នៅជាមួយគ្នា កសាងអានាគតគ្រួសារ សាមញ្ញជាមួយគ្នា  តែគ្រប់ យ៉ាងហាក់មានរនាំង ឧបសគ្គ រាប់មិនអស់ ចំពោះស្នេហាផ្ទុយភេទនេះ បើទោះជាមានគម្រោង បើទោះជាខំប្រឹងយ៉ាងណា ក៏មិនអាចជំនះ ឈ្នះ នៅរនាំងគ្រួសារ​បានដដែរ។


ពេលវេលាឈឺចាប់ពិតជាវែងជាង ពេលវេលារីករាយ មែន ៣ខែនេះ មានអារម្មណ៏ថា ដូច ៣ឆ្នាំចឹង ជីវិតថ្មីនេះ ហាក់មិនស្រូលនោះទេ ជាប់បាក់ឌុបមករៀននៅភ្នំពេញ ជាក្តីស្រមៃរបស់ខ្ញុំ តែពេលនេះ បើសិនអាត្រឡប់ទៅ រក២ឆ្នាំមុនវិញ មិនដឹងល្អម៊េចទេ គ្មានស្នេហា គ្មានការឈឺចាប់ ជាកូនក្មេងម្នាក់មានតែស្នាមញញឹម ឡេះឡោះ មិនបែបគិតច្រើន តែ​ហ៊ើយ មនុស្សគិតមិនដូចទេវតាគិត។ ស្នេហាលើកទីមួយ វាជាការចងចាំល្អ។ មួយជីវិតខ្ញុំ ខ្ញុំនិងរក្សាការចងចាំនេះ ថ្វីបើពេលនេះ ពួកខ្ញុំស្ថិត ក្នុងស្ថានភាពមួយ ផ្សេងគ្នាក៏ដោយ។
………………………….



វឌ្ឍន: : ហេយនៅធ្វើអី លើដំបូលរាល់យប់ហ្នឹហា  ដេកទៅ យប់ហើយ
“(ប្រុសចង្រៃហើយវាយ៉ាងម៊េចហា ភ្នែកជាប់គ្នាមែន? ”
វឌ្ឍន: : ប្រយ័ត្នខ្មោច លងទៅ 
អាចម៏គោ បានហើយ ទៅមុនទៅ រំខានណាស់” (តាមពិតទៅ មានអាតាប៉ិ វឌ្ឍនហ្នឹងដែរគ្រាន់បានឈ្លោះ មិនសូវអផ្សុក ថ្វីបើគាត់ម៉ាត់អាក្រក់ ចូលចិត្ត ញ៉េះញ៉ោះ តែដល់ពេលស្និទទៅ កាន់តែចូលចិត្ត។ ចិត្តបានដែលតើ នាំខ្ញុំដើរលេងរហូត សំខាន់មិនដែលអោយខ្ញុំចេញលុយ ទេ អូភ្លេច ប្រាប់គេ រៀនឆ្នាំទី៤ ហើយ លូវគេមានការងារធ្វើទៀតប្រាក់ខែច្រើនដែលតើ បើយាយពីសង្ហាវិញ សង្ហាខ្លាំងណាស់ ខ្ញុំ ក៏ចឹងដែរ មានសាច់ មានឈាម ហើយកាន់តែសរទៀត ទំនេរទៅ ហាត់ប្រាណមួយគ្នា តែយាយមែន ១ម៉ោង ឈ្ឡោះគ្នា ៥៥នាទីបាត់ហើយ ប៉ិនឌឺហា យ៉ាប់ ។ បើទោះជាខ្ញុំ មានគាត់ មានគ្រួសារ មានមិត្តភក្តិក៏ដោយ តែអារម្ភ និងបេះដូងនេះហាក់ បិទទ្វាជិតតែម្តង តាមមើលខ្ញុំត្រូវរស់នៅជាមួយភាព ឯការអស់មួយជីវិត ហើយមើលទៅ )

រីង រីងៗៗៗ
“(អូបងម៉េងតើអាឡូ បង 
ម៉េង បាទអូន ធ្វើអីហ្នឹង
អង្គុយ លើដំបូលម្នាក់ឯង ចុះបង? ”
ម៉េង ប្រយ័ត្នផ្តាសាយណា យប់ហើយ ឆាប់ចូលផ្ទះទៅ
មិនអីទេ ខ្ញុំ ធន់ណាស់ ”
ម៉េង ស្អែក យើងអាចជួបគ្នា បានទេ ?
មិនទំនេរទេ កុំអី ណា 
ម៉េង មេចក៏អូន គេចពីបងរហូតចឹង នេះ ជិត៣ខែហើយ ពួក យើង មិនដែលបានជួបគ្នា សោះបងដឺង ថាអូនកំពុងគិតអ្វី អូន ឈឺ ចុះបងនោះ អូនមិនគិតទេ

គិតថាបងរីករាយណាស់មែនទេ ហេតអី មិនជឿជាក់ ហេតុអី អូនមិនទុកពេលអោយបង (គាត់និយាយដោយ សំលេង ស្អក ពាក្យពេជ្យ ម៉ាត់ៗ  ខ្ញុំដឹង ថាគាត់ក៏ឈឺដូចគ្នា តែជម្រើសល្អ មានតែការចាក់ចេញរបស់ខ្ញុំ ទើបធ្វើអោយគាត់ អាចរកអនាគត់ឃើញ ​)
សុំទោស យប់ហើយ បង ខ្ញុំចង់សម្រាក់
តូតៗៗៗៗ (បិតទូរស័ព្ទ)
ហិហិហិហិហិហិ

វឌ្ឍន:​ : អាល្អិត តោះទៅដេក ហៅពីរដងហើយណា អោយលឿន (គាត់យកអាវក្រៅមកកគ្រប់លើខ្ញុំ សម្តីនៅតែដដែល គ្មានចេះទន់ភ្លន់អីទេ តែកាយវិការ​​ហាក់ឈឺឆ្អាល់)  
 មិនអីទេ មិនអីទេ ខ្ញុំចង់នៅបន្តិចទៀត  ទៅមុនទៅ កុំមកខ្វល់
វឌ្ឍន:​ បើឯងមិនទៅ យើង បីឯងទៅ ហើយ
មិនទៅ


វឌ្ឍន:​ : ទៅភ្លាម (សំលេង គំហក )
ហិហិហិហិហិ មនុស្ស ចង្រៃ ហិហិហិហិហិ (ទឹកភ្នែក ស្រក់ នៅចំពោះមុខ)
វឌ្ឍន:​ មោះ (គាត់គ្រាខ្ញុំឡើង ដោយ មិនខ្វល់ពីទឹកភ្នែកដែលកំពុងហូរ ជោគថ្ពាល់របស់ខ្ញុំនោះ ឡើយ មនុស្សចង្រៃនោះចេះប្រើតែ កំលាំងបាយ តែប៉ុននោះ)
បាន ហើយ ខ្ញុំដឹង ហើយ លែងដៃចេញទៅ  ខ្ញុំ រៀបកន្ឡែងដែក 
វឌ្ឍន:​ អត់ទេ ដេក លើពូកទាំងពីរនាក់មក ឈប់អោយដេក លើឥដ្ឋ ហើយ
កុំចេះ ចឹងទៅដេកនៅក្រោមវិញ មិនខ្ចី រួមបន្ទប់ជាមួយមនុស្ស ចង្រៃ ដូចឯងទេ
វឌ្ឍន:​ ឯង (ប្រុសចោលម្សៀត ខឹង ឡើងមុខក្រហម ទាញ ខ្ញុំ ទៅលើពូក ឧបខ្ញុំជាប់តែម្តង )
នែក នែក ឯងធ្វើអី ហ្នឹង ហា?”
វឌ្ឍន:​ កុំម៉ាត់ផ្អើលដល់បង លូវហើយ បើចង់សុខ សង្ងំដេកទៅ ហាមតវ៉ា គឺដេកនៅលើគ្រែនេះ ពីរនាក់

អត់ដេក ចេញៗ
វឌ្ឍន:​ បើមិនព្រម សង្កត់ជាប់អត់អោយទៅណាទេ
អួយ ឈឺណាស់ បាន បាន ដោះដៃចេញទៅ ដេក ម្នាក់ម្ខាង ហាមប៉ះគ្នា 
វឌ្ឍន:​ អត់ ចូលចិត្តអោប ចង់អោប
“ ហើយឯងវា យ៉ាងមេច ហ្នឹងហា រោគចិត្តទេអី ហា?”
វឌ្ឍន:​ ថាចឹង ក៏វបាន ដែរ
អូព្រះអើយ មនុស្សចង្រៃ នេះ យ៉ាងមេចចេះ ?”
វឌ្ឍន:​ មានយ៉ាងមេច ចង់អោយឯងដេក ខ្លាច ឯងឈឺ គិតច្រើន
ហា???? ”

វឌ្ឍន:​ គ្មានស្អីទេ (ប្រុស ចង្រៃ លែង ដៃ ហើយ ក្រោកដោះអាវ បង្ហាញសាចដុំ កង់ៗរបស់គេ យីចង់ធ្វើអីចេះ )
ហើយ ដោះអាវធ្វើអី ហា​ ”
វឌ្ឍន:​ ដេក នោះអី យើងជាមនុស្សប្រុស មិនដូចឯងទេ ដេក ក៏ពីរ បីជាន់ដែរ
“ យី ចុះ ខ្ញុំទារទៅដេក ក្រោម​ មេចមិនអោយទៅ​ ហា ?”
វឌ្ឍន:​ ខ្លាចឯងគិតខ្លី សម្លាប់ខ្លួន
គិតខ្លីរឿងអី ?  បារម្ភមែន ?


ទីត ទីត (LINE )
វឌ្ឍន:​ កុំមើល….. មែនបារម្ភ (នេះជាលើកទីមួយហើយ ដែលគាត់ និយាយស្វិតៗ បែបនេះដាក់ខ្ញុំ បើទោះជា សំលេង មិនពិរោះ ក៏ដោយ ខ្ញុំ សម្លឹង មើលគេ ដោយ ទឹកភ្នែក )
ចុះបើបារម្ភ មេច ក៏ចេះតែ រករឿង 
វឌ្ឍន:​ :​ សុំ ទោស សម្តី ពិរោះ កាយវិការស្និទស្នាល ទន់ភ្លន់ មិនមានន័យថា ជាក្តីស្រលាញ់ ពិត១០០ ភាគរយនោះទេ មនុស្សត្រូវរឹងមាំ យំមកចុះ កុំលាក់បាំងអី​ នៅមានបងម្នាក់ដែលនៅជិត និងមើលថែរ ឯង(គាត់ យកដៃ អង្អែលក្បាលខ្ញុំ កាយវិការ និងសំលេង ធ្វើអោយខ្ញុំច្របូលច្របល់សារជាថ្មី សំលេង ដង្ហើម កម្តៅចេញពីខ្លូនគាត់ ព្យារយាមជ្រៀបចូល ក្នុងបេះដូងដ៏ត្រជាក់នេះ  អោយរលាយ តែទោះជាយ៉ាងណា​ បេះដូងនេះ បានស្លាប់បាត់ទៅហើយ​ )


បង ហា​ បងអាចធ្វើរឿងមួយ ដើម្បីខ្ញុំ បានទេ ចង់ពឹងបងមួយរយះ ប្រហែល មិនវែងទេ
វឌ្ឍន:​ បាន ចង់អោយយើងដេក ឧបឯងបែបនេះ រាល់យប់មែនទេ ហាហហាហាហ
ទៀត??? បើមិនរករឿង ផ្ចាញ់ ​មួយពេល វាស្លាប់ហី ហា​”
វឌ្ឍន:​ អត់ទេ តែចូលចិត្តចឹង
“ អូ ខ្ញុំ ស្ទះស្លាប់ ដោយសារខឹង បង ឥលូវហើយ
វឌ្ឍន:​ ហាហាហហាហ មោះយាយមកចង់អោយបងធ្វើអី?
ធ្វើសង្សារខ្ញុំ មួយរយះ ដើម្បី អោយបងម៉េង គាត់ស្អប់ខ្ញុំ អាចកាត់ចិត្តបាន ”
វឌ្ឍន:​ ហា (ភ្ញាក់)

មិនព្រមហ សុំទោស បងជាប្រុសពិត  កុំអីចឹង ”
វឌ្ឍន:​ បានតើ (កាត់ឆ្លើយបែបហី )
មែណហ ?”
វឌ្ឍន:​ បាទ មោះប្រពន្ឋសម្លាញ់ បងងុយណាស់គេងមក
ហី លឿនម៉េះ ប្រពន្ឋ អី ស្វិត ម៉េះ
វឌ្ឍន:​ ចុះលូវយើងសង្សាគ្នាហី ត្រូវធ្វើអោយដូច
អូមិនបែបទេ សំដែងតែនៅមុខបងម៉េងបានអាយ 
វឌ្ឍន:​ មិនព្រម ទាល់តែ​​ធ្វើគ្រប់ពេល បានស៊ាំ ពេលនៅមុខគេ បាន អត់ឆ្គង បើមិនព្រមទេ មិនចូលដៃទេ
អុញ ចេះចឹងទៀត មេចហ្នឹង អូខេចឹងក៏បានដែរ (ថីចេះ ចរិកប្លែកម៉េះ ផ្លាស់ប្តូរ​ ៣៨០ ដឺក្រេ)”
វឌ្ឍន:​ រអ៊ូអី អូនម្លាញ់ គេងទៅ
ហា អូខេ បងម្លាញ់...... ”
…………………………………………….



          ថ្ងៃ យប់ រំលង ចេញថ្ងៃចូលខែ ខែចូលឆ្នាំ អ្វីគ្រប់់យ៉ាងត្រូវបានប្តូរផ្លាស់  តែសម្រាប់ខ្ញុំ វិញ​ សុបិន្តអាក្រក់នេះនៅតែបន្តរដ៏ដដែល ពេលខ្លះមានអារម្ភថាខ្លួនេងអាអាត្មានិយមណាស់ដែល ចង់ទាម ទាររស់នៅជាមួយនុស្សដែលខ្លួនឯងស្រលាញ់ តែពេលខ្លះបែជាគិតថា ដើម្បីមនុស្សដែលខ្លួន ស្រលាញ់ ខ្ញុំត្រូវហ៊ានលះបង់ក្តីសុខផ្ទាល់ខ្លួន ប្រហែលជាជាតិនេះខ្ញុំ ត្រូវតម្រូវរស់នៅ ជាមួយ ភាពឯការ អស់មួយជីវិតហើយមើលទៅ សុំតែម៉្យាង គឺខ្ញុំ ចង់ឃើញមនុស្សដែលខ្ញុំ ស្រលាញ់ រស់នៅ ពេញដោយស្នាមញញឹម លុះដង្ហើមចុងក្រោយ។ នៅតែ៣ថ្ងៃទៀត ជាថ្ងៃ ដែលបងម៉េង ចូលរោងការហើយ មួយរយះនេះ ពិតជាអរគុណដល់បងវឌ្ឈនណាស់ បានគាត់ជួយ ទើបបងម៉េង អាចកាត់ចិត្តពីខ្ញុំ បាន បើទោះជាវិធីនេះ វាហាក់ធ្វើបាបគាត់ ក៏ពិតមែន តែវាជាមធ្យោបាយដ៏ល្អបំផុត ដែលអាចអោយគាត់ បំភ្លេច ខ្ញុំ បានសុំទោសប្រុសល្អរបស់អូនអើយ។


រីងៗៗៗ (ទូរស័ព្ទរោទ៏)
អាឡូ បង ជំរាបសូរ
ម៉េងបាទអូនជំរៀបសួរ សុខសប្បាយទេ ម៉េចហើយ ប្រឡងបញ្ចប់ឆមាសត្រៀម ចូលឆ្នាំទី២ហើយមែនទេ?
បាទ បងចូលឆ្នាំទី២ហើយ លឿនមែនទែន
ម៉េងហាហាហាហា បាទ មែន តែសម្រាប់បង វាដូចជាយូណាស់
សម្រាប់ខ្ញុំដូចជាលឿនតើបង 
ម៉េងបាទអូន មកពីអូនមាន វឌ្ឍន:​ នៅជិត ជូនពរអូនទាំងពីរ ណា កុំអោយដូចបង សុំទោស ថារ៉ូ
អូទេៗៗ កុំយាយចឹងអីបង​
ម៉េងបាទៗ ថ្ងៃមង្គលកាបង អូនអាចមកចូលរួមទេ?
បាទ បងខ្ញុំ និងទៅពេលល្ងាច ជាមួយបងវឌ្ឍន: ព្រោះអី ពេលព្រឹក បងវឌ្ឍន:​ គាត់រវល់ ខ្ញុំត្រូវទៅក្រៅជាមួយគាត់ តែម៉ែខ្ញុំ និងបងៗ ពួកគាត់និងទៅ តាំងពីព្រឹក ដូចដែលចាស់បានជជែកគ្នាចឹង 
ម៉េងបាទអូន ទូតៗៗៗ (ដាច់)



          ខ្ញុំមិនទាន់បានតបផង ប្រុសកំសត់ផ្តាច់បាត់តែម្តង មានអ្នកណាយល់ទេ យល់ពីអារម្ភនេះទេ? មនុស្សដែលខ្លួនស្រលាញ់ជិតក្លាយជារបស់អ្នកផ្សេង ស្នេហាធ្វើបាបមនុស្ស ម្លេះ? សុំទោស អ្វីដែលបងបានឃើញ មិនមែនជាការពិតទេ ស្នាមញញឺមនេះ មិនមែនការពិតទេ សុំទោស សុំទោស ពិតមែន ហិហិហិហិ សុំទោស បងម៉េង ហិហិហិហិ អូនមិនចង់ទេ គ្រាន់តែចង់រស់នៅជាមួយមនសុ្សដែលខ្លួនស្រលាញ់មេចក៏ឈឺចាប់ម្លេះ?
………………………………………………….


          រសៀលនេះ មេឃស្រលះល្អណាស់ ជំនោខ្យល់បកលាយជាមួយពិដោរនៃផ្កាម្លិះដែលបងវឌ្ឈនតែងទិញផ្ញើរខ្ញុំ ចង់ជាប់បង្អូច ជាមួយនិង Dream Catcher ដែលកំពុងបក់រវេចៗ តាម អំនាចនៃវាយោ ទឹកភ្នែក ស្រក់ហូរទាំងមិនបានព្រៀងទុក ថ្មើរនេះ ប្រុសសំណប់ចិត្ត កំពុងតែមមាញឹក និងទទួលភ្ញៀងនៅឯរោងជ័យ ផុតពីយប់នេះទៅ មនុស្សប្រុសដំបូងក្នុងឆាកជីវិតនេះ ក្លាយជាស្វាមីគេ ហើយ ខ្ញុំពិតជាល្ងង់មែន ហេតុអីក៏យំចឹងទៀតហើយ គួរតែរីករាយ គួរតែរីករាយបានត្រូវ ……
វឌ្ឍន:​ យំទៀតហើយ …..(សំលេង ស្រែកពីក្រោយខ្នង​ បើទោះមិនលឺក៏អាចទាយបានដែរថាជាអ្នកណា ស្គាល់ដល់ខ្លិន)


ហើយម៉េចចុះ មកធ្វើអី 
វឌ្ឍន:​ : មកយកអែងទៅ ញ៉ាំការនោះអី​
 មិនទៅទេ អ្នកណាអោយមកយក 
វឌ្ឍន:​ : ទេត្រូវតែទៅ អ្នកផ្ទះអោយមកយក
 មិនទៅទេ ខ្ញុំចង់នៅម្នាក់ឯង បងកុំរំខាន
វឌ្ឍន:​ : ត្រូវតែទៅ
អួយ ឈឺណាស់ ហិហិហិ
វឌ្ឍន:​ : យំទៀតហើយ ឯងទន់ជ្រាយម្លេះហា​ មេចមិនហ៊ានប្រឈម ត្រូវតែទៅ ដើម្បីអោយគេអស់ចិត្ត ត្រូវញញឹម ហើយជូនពរគេអស់ពីចិត្ត បើសិនជាឯងចង់អោយគេមានសុភមង្គល មែនពិត… ….

……………………………..





          គ្មាននរណាម្នាក់ អាចត្រលប់ទៅ​កាន់អតីតកាល ឬអាចកែប្រែអតីតនោះបានទេ ប៉ុន្តែ យើងអាចចាប់ផ្តើមជវិតថ្មី ដរាបណាព្រះអាទិត្យនៅតែរះ ថ្ងៃថ្មីនៅតែមាន បន្តរជំហានជាមួយក្តីសង្ឃឹម និងជំនឿចិត្ត សម្រាបប់ខ្ញុំ បើទោះជាផ្លូវខាងមុខ មានរនាំងយ៉ាងណា ក៏ខ្ញុំ នៅតែបន្តរទៅមុខជានិច្ច ដើម្បីអនាតគរបស់ខ្ញុំ ចំពោះរឿងស្នេហា ខ្ញុំពិតជាលែងមានជំនឿរចិត្តអីទៀតហើយ បើទោះជាស្នេហ៏ស្មោះ ក៏មិនមែនន័យថា អាចបន្តរទៅមុខរហូត អាចនិយាយថា ខ្ញុំ កំសាក ខ្ញុំមិនក្លាហា តែខ្ញុំ ពិតជាមិនចង់ឃើញអ្នកណាមកពិបាកជាមួយខ្ញុំ ដោយសាតែខ្ញុំនោះទេ។ មែន រស់នៅជាមួយមនុសុ្សដែលខ្លួនស្រលាញ់ជាក្តីសុខរបស់អ្នកផង តែ ចំនែកខ្ញុំ បើសិនវាត្រឹម តែជាក្តីសុខរបស់មនុស្សពីរនាក់ ដែលអាចអោយ អោយអ្នកដ៏ទៃឈឺចាប់ដោយសារយើងនោះ ខ្ញុំ សុខចិត្តឈឺចាបតែម្នាក់ឯងជាជាង អោយអ្នកដ៏ទៃ គ្រួសារខ្ញុំ មកខ្វល់ចិត្ត អោយមនុស្សដែលខ្ញុំស្រលាញ់ មករងសំពាធ មិនមែនមានន័យថាមហិមា ការចាកចេញ ជាវិធិតែមួយ ដែលអាចអោយអ្នករាល់គ្នា ស្ងប់ចិត្ត។


          ពិភពលោកថ្មីដែលពេញដោយក្តិសង្ឃឹម ពន្លឺ ព្រះអាទិត្យរាបលិច ក្រាលគ្រប់ ពេញ ផ្ទៃទឹក ខ្យល់ទន្លេ បោកបកផាត់ផាយ ជាមួយសំនើម ត្រជាក់ ធ្វើអោយ ខ្ញុំ ត្រជាក់ព្រឺៗម្តងៗដែរ ទេសភាពនៃ ជ្រាំងម្ខាង បង្ហាញយ៉ាងច្បាស់នៃសម្រស់រាជធានី ពន្លឺភ្លើងគោម បំភ្លឺ ចែងចាំងពណ៏មាស អមជាមួយនិងអាគារខ្ពស់ទាប  នាំអោយទេសភាព កាន់តែស្រស់បំព្រង សម្រាប់ខ្ញុំ វាពិតជាល្អឆើតឆាយ តែខ្ញុំនៅតែនឹកនៅសម្រស់ព្រៃភ្នំ សំលេងចាប់យំ ពន្លឺងចង្កៀង និងសំលេងទឹកភ្លៀង ជាមួយរង្វង់ដៃ ដែលកក់ក្តៅ ដែលខ្ញុំធ្លាប់ទទួលបាន ពី ប្រុសសំណប់ចិត្ត គិតទៅ ២ឆ្នាំទៀតហើយ ជានិស្សិតឆ្នាំទី៣ វ័យ២២ ឆ្នាំ ប៉ុន្តែ ខ្ញុំយល់ថា ខ្ញុំ ដូចជាមនុស្សចាស់ វ័យ ៣០ឆ្នាំចរិក នឹងធឹង មិនសូវនិយាយស្តី ធ្វើអោយអ្នកផងគេមិនសូវហ៊ានរាប់រក អ្នកខ្លះគិតថា ខ្ញុំឬក តែអ្នកដែលស្គាល់ទើបដឹង ថាខ្ញុំ រួសរាយ ប៉ុនណា។ សព្វថ្ងៃ ខ្ញុំ
 នៅតែបន្តរនៅផ្ទះជាមួយបងស្រីដដែល ឥលូវនេះគាត់មាន កូនប្រុស១ហើយ ទើបអាយុ១ខួបទេ មានន័យថា ផ្ទះគាត់ថែមសមាជិកថ្មី ម្នាក់ទៀតហើយ និងអ្នកមើលថែរក្មេងម្នាក់ទៀត។ អូភ្លេចប្រាប់ខ្ញុំមានការងារធ្វើហើយ ជាអ្នកជំនួយការគម្រោងនៅអង្គការមួយ មិនជា ទំនេរប៉ុន្មានទេ ដែលរៀនផងធ្វើការផង ប៉ុន្តែខ្ញុំពេញចិត្តអោយខ្លួនឯងរវល់បែបនេះ ។ បើនិយាយពីប្រុសសង្ហា កំពូលម៉ាត់រឹង ចង់ឈ្នះ របស់ខ្ញុំ បងវឌ្ឍនះ វិញ គាត់រៀនចប់ហើយ ទំនាក់ទំនងខ្ញុំ និងគាត់ល្អច្រើន គាត់ជាបងប្រុសដ័ល្អម្នាក់របស់ខ្ញុំ ទាំងការងារ ការរៀនសូត្រ ការមើលថែរ គ្រប់សព្វបែបយ៉ាង គឺគាត់តែងនៅក្បែរខ្ញុំ និងផ្តល់ភាពកក់ក្តៅជានិច្ច ពេលខ្លះមានអារម្ភថាវាជាស្នេហាមែនឬមិនមែន ចែកមិនដាច់សោះ តែខ្ញុំលែងហ៊ានប្រាថ្នាហើយ បើចុងក្រោយគង់តែបែកដដែលចាប់ផ្តើមធ្វើអី នៅបែបនេះ មានក្តីសុខជាង មែនទេ ហាន់នី ????




វឌ្ឍនះ ហេយ កុំធ្វើចរិកចឹងមើរ ម៉ាក្រញ៉លូវអាយ ហុចទឹកអោយបងផឹកតិច
ធ្វើលេងតើ នេះបង បងហាពេលទូកត្រឡបដល់ជ្រាំងវិញ ជួនខ្ញុំទៅទិញការរ៉េម មួយប្រអប់យកទៅញ៉ាំ នៅផ្ទះ​”
វឌ្ឍន:​ ទេឯង ក្តៅក្នុងមិនទាន់បាត់ទេ មិនអោយញាំទេ
ហេយលោកបង ខ្ញុំជាហើយ 
វឌ្ឍន:​ មិនទាន់ទេ
ជាហើយ ខ្ញុំ ចង់ញាំការ៉េម 
វឌ្ឍន:​ ចាំញាំការ៉េបបងទៅ ហាហាហាហ
ប្រុសចង្រៃ អាសអាភាសណាស់ 
វឌ្ឍន:​ យាយមែន
ខ្ពើមណាស់ ឡូវឈ្លើយណាស់ ចូលចិត្តនិយាយរឿងអាសអាភាសម៉េះ
វឌ្ឍន:​ ២៥ឆ្នាំ ហើយ ចាំដល់កាលទៀត ចាំមើលថ្ងៃណាមួយ ចាប់រំលោភឯងម្តង
គួរអោយស្អប់ បងហ៊ានខ្ញុំ ខាំអណ្តាតខ្លួនឯងអោយស្លាប់ហ្មង 
វឌ្ឍន:​ ហហាហាហាហា ចង់គីគីលូ ហាហាហាហា
អាសអាភាសណាស់ មោះដល់ជ្រាំងហើយ ទៅផ្ទះ
វឌ្ឍន:​ អត់ ចង់គីគីលូ
យី 
វឌ្ឍន:​ អូ ឈឺហា ទះខ្លាំងម្លេះ?
ចង់ទៀតទេ ?”
វឌ្ឍន:​ គីគីលូ?​ អូទេៗៗ បងយាយលេងតើ ណប់ចិត្ត តោះទៅផ្ទះ
ហាហាហហា ឆ្លាតហាន់នី (ខ្ញុំ និងគាត់គឺបែបនេះ គិតទៅ២ឆ្នាំហើយ ទំនាក់ទំនងលើសពីមិត្តល្អ លើសពីបងប្អូន កម្លែង​ ផ្អែមល្ហែម ឈ្លុះគ្នា ប្រច័ន្ទគ្នា មានគ្រប់មុខតែម្តង បើនិយាយពីគីគីលូអីនោះវិញ ហេហេហេហេហេ ២ឆ្នាំហើយ គេង បន្ទប់មួយគ្នាថាអត់ក៏មិនជឿទេ មែនហេរស់នៅដូចប្តីប្រពន្ឋ ប៉ុន្តែពួកខ្ញុំ មិនដែលជជែកគ្នាពីអានាតគអីនោះទេ ដូចខ្ញុំបានប្រាប់ចឹង បទពិសោធន៏ជីវិតលើកទី១មួយ ធ្វើអោយខ្ញុំលែងហ់ានប្រាថ្នា ខ្ញុំគ្រាន់តែក្តោបក្តាប់នៅអ្វីដេលខ្ញុំមាននៅក្នុងដៃអោយបានល្អ បន្តរជំហាន ជាមួយស្នាមញញឹម ពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីអនាគតថ្ងៃមុខ តែប៉ុន្នឹង ពេលនេះ ខណះនេះខ្ញុំមាន បងវឌ្ឍន:​ នៅជិត តែ ខ្ញុំក៏ត្រៀមខ្លួនជាស្រេច នូវថ្ងៃមួយដែលខ្ញុំត្រូវរស់ដោយ គ្មានវត្តមានគាត់ ជីវិតជាហ្គេយ ត្រូវតែរស់នៅជាមួយភាពឯកការអស់មួយជីវិត មួយឃ្លានេះ តែស្ថិតក្នុងចិត្ត និងតែងដាស់តៀនខ្ញុំ កុំអោយមានសង្ឃឹមហួហេតុលើស្នេហា…….​ )”
………………………………………..





          វិស្សមកាល់នៃបុណ្យជាតិចំនួន ៣ថ្ងៃជាប់គ្នា បូកជាមួយ និងសៅរ៏ អាទិត្យទៀត បាន៥ថ្ងៃ ចាំកាលបានមិនមកលេងស្រុក កាលពីមុនអោយតែបានមកភ្នំពេអរចង់ផាកាច់ តែលូវ អោយតែបានមកលេង ស្រុក ដេកអត់លក់ហេ នឹកម៉ែ នឹកតូបខោអាវ នឹង រទេះរុញហាហាហាហហា ចិត្តមនុស្សផ្គាប់មិនត្រូវមែន។ បើទោះជាពិភពលោកនេះប្រែលប្រួល តែចិត្តស្រលាញ់របស់ម្តាយ ខ្ញុំមិនដែលប្រែអ្វីម្តងឡើង សម្រាប់ខ្ញុំដែលជាកូន មានតែកើនឡើងទ្វេ។ អោយតែមកលេងស្រុកម្តងៗខ្ញុំមិនដែល ភ្លេច ថ្នល់រទេភ្លើង ខ្ទមស្បូវ ក្បែរជើងភ្នំថ្ម ក្រោយវិទ្យាល័យទូកមាស ទិដ្ឋភាពហាក់នៅថ្មីៗ មិនថាពេលនេះ ខ្ញុំមានអ្នកណា នៅជាមួយអ្នកណា តែ បងម៉េង នៅតែជាមនុស្សដំបូងដែលខ្ញុំមិនអាចបំភ្លេចបាន ដដែល………….
វឌ្ឍន:​ ហេយ  គិតអីហ្នឹងអូន ភ្លឹកម៉េះ
អូអត់អីទេ អត់មានអីទេ តោះបងវីញ មេឃជិតភ្លៀងហើយ 
វឌ្ឍន:​ ទៅណាភ្លៀងមកអាយ មោះជ្រក់សិន
រលឹមតិចមិនអីទេ 
វឌ្ឍន:​ អត់ទេបងខ្លាចផ្តាសសាយ
យី មើលមាឌ ហ សាច់ដុំធំៗ? ខ្លាច់ផ្តាសសាយ? (ប្រុសល្អរបស់ខ្ញុំធ្វើមុខជួរ ខ្ញុំ ដឹងថាគាត់ ធ្វើពុធ ចង់យលលេសនៅលេងទី ប៉ុននោះ មើលទៅគាត់ក៏ចូលចិត្ត ទេសភាពនេះដែរ ក្រៅពីអាយុតិចជាងបងម៉េងតែ មើលទៅគាត់ដូចជា មិនមានអ្វីខុសពីបងម៉េងទេ ចេះង៉ក់ងរ កម្លែង តែ ស្អប់ហា ពេលនឹងធឹង កាចហួស )”
…………………………………..


          ផ្ទះធំ ទំហំ ៤ល្វែងជាប់ថ្នល់ ក្បែរផ្សារដែលមានតែសមាជិក តែ៣នាក់ ជាកេរ៏រ្តបស់ពុក និង ការខំប្រឹងរបស់ម្តាយខ្ញុំ ប្តូរពី ផ្ទះស្លឹក មកជាផ្ទះថ្ម ស្រ្តីមេម៉ាយ ម្នាក់នេះបានផ្តល់គ្រប់យ៉ាង យ់ាងពិសេសបំផុតដល់ខ្ញុំ និងប្អូនស្រីខ្ញុំ មកទល់ពេល់នេះ ខ្ញុំ នៅតែមិនទាន់មានសមត្ថភាពតបស្នង គាត់វិញនៅឡើយគួរអោយខ្មាស់ណាស់។ ហូបបាយជុំគ្រួសារ បើទោះជាមិនមាន អាហារទំនើបបែបអ្នកទីក្រុងក៏វាពិតជាមានឧជារស គ្រួរសារតូចមួយនេះ ជិតមានសមាជិកថ្មី ចូលមកហើយ ព្រោះអីប្អូនស្រីពៅ វ័យ ១៨ឆ្នាំរបស់ខ្ញុំ និងមានគ្រួសារឆាប់ៗនេះដោយការផ្សំផ្គុំ រវាងចាស់ យ៉ាងណាៗ ក៏ខ្ញុំទុកចិត្តដោយសារតែគេម្នាក់នោះជាជាងមាស់តូបក្បែរគ្នា ជាកូនអ្នកធូរធារម្នាក់ដែនៅផ្សារ បែបនេះក៏ល្អ និងមានមេគ្រួសារម្នាក់ទៀតជួយសម្រូលម៉ែ រីឯមុខរបរ គាត់និងផ្ទេរទៅអោយប្អូនស្រី វាសំល្មមដែលគាត់ ដល់ពេលសម្រាក់ ជាង៣០ឆ្នាំហើយដែលគាត់លំបាកដោយពូកខ្ញុំដែលជាកូនៗ

ម៉ែខ្ញុំ:  ហូបអោយច្រើនទៅ កូន
វឌ្ឍន:​ បាទអ៊ុំ បាទ
ម៉ែខ្ញុំ:   មកលើកនេះ ដូចធាត់ជាងមុន កូន
វឌ្ឍន:​ ហូបបានជាងមុនអ៊ុំ ហើយឡូវ ខ្ចិលហាត់ប្រាណ ការងារច្រើន​ ពេក ក៏ខ្ចិលទៅ
ម៉ែខ្ញុំ:   ហាហាហាហ កុំខ្ចិលកូន ហាត់ទៅដើម្បីសុខភាព  អឺ រ៉ូកូន ដួសបង្អែម អោយបងអែងតិចមក មីអូន ធ្វើចេកខិ្ទះ ហី មើលមើរ
ប្អូនស្រីចាម៉ែ ចាំខ្ញុំ ដួសអោយ  បងអែងញាំបាយទៅ
បងម៉ាចានដែរ តែយកទឹកច្រើន ហា
ប្អូនស្រីចា បង
ម៉ែខ្ញុំ:   យាយចឹង ម៉ាក់ប៉ាអី សុខសប្បាយទេហីកូន
វឌ្ឍន:​ បាទអ៊ុំ សុខទេ
ម៉ែខ្ញុំ:   អ៊ុំខានទៅលេងយូអាយ ចាំមើលទុកដាក់មីអូន អោយមានប្តី សី រកស៊ិអីត្រឹមត្រូវ អ៊ុំរកដើរហើរ ម្តង ចាស់ហើយ វឌ្ឍន:​ :
ហ្នឹងហើយម៉ែ ចាំខ្ញុំនាំម៉ែទៅកែសម្ផស្សនៅកូរ៉េ ម្តង  
ម៉ែខ្ញុំ:    ទៅតាអ្ហែងទៅ ម៉ែទុកលុយធ្វើបុណ្យវិញ ហាហាហាហ ផ្តាំសូរសុខទុក្ខម៉ាក់ប៉ាផងណាកូន ចាំមើលខែក្រោយជិតដល់ថ្ងៃ ការមីអូន អុំឡើងទៅ អញ្ចើញការ ចាំគេបោះសំបុត្រហើយ សិន
វឌ្ឍន:​ បាទអ៊ុំមិនអីទេ (អាហារពេលយប់ដឹងកាលបានចប់ទេ បើម៉ែខ្ញុំ និងអាតាប៉ិមាឌធំខ្លាចផ្តាសាយ  តពីរឿងមួយទឿរឿងមួយ អត់ចប់ហ្មង ហ្នឹងហា​)
…………………………………………………





          កន្លងទៅ២ឆ្នាំ ខ្ញុំមិនដែលបានទាក់ទងគ្នាទាល់តែសោះ ជាមួយបងម៉េង និងក្រុមគ្រួសារគាត់ គ្រាន់តែដឹងថាគាត់ត្រូវនៅ កាណាដាជាមួយប្រពន្ឋ គាត់ តាំងពីការហើយបាន ៣ខែមកម្លេះ ជួបគ្នា លើកចុងក្រោយ នៅថ្ងៃមង្គលការ ដោយគ្មានបាននិយាយស្តីគ្នាមួយម៉ាត់ ក្រៅពីស្នាញញឺម បង្កប់ដោយទឹកភ្នែក និងភាពខ្លោចផ្សាតែប៉ុន្នោះ។
          នេះជាលើកទីមួយដែលខ្ញុំត្រូវមកប្រឈម មុខជាមួយនឹង អ្នកផ្ទះបងម៉េងសារជាថ្មី បន្ទាប់ពីថ្ងៃនោះ មក។ ស្រ្តីចំណាស់ដែលមានវ័យ បងម្តាយខ្ញុំ មិងប៉ុន្មានឆ្នាំ តែមើលទៅ ដូចជា រាង ទ្រុឌទ្រោ   បន្តិ ដោយសារតែគាត់មានជំងឺប្រចាំកាយ។ ចាស់ៗជួបគ្នាជជែក ពីរឿងមួយទៅ រឿងមួយមិនដាច ចំនែកខ្ញុំ បានត្រឹមតែញញឺម អ៊ឺមអៀន មិនហ៊ានមើលមុខគាត់ចំទេ។
ម៉ែខ្ញុំ ចា យាយចឹង បងនៅផ្ទះ តែជាមួយ ចៅ និង អ្នកនៅជាមួយហ្នឹងទេចឹង ហាបង
ម៉ែបងម៉េងចា ព្រលឹមឡើងគេទៅធ្វើការអស់ហើយ កូនស្រីពៅនឹងប្តីគេ ចំណែក ម៉េងគេនៅសៀមរាប យូៗមកលេងម្តង (អូស្លាប់ បងម៉េងនៅស្រុកខ្មែរទេឬក៏ខ្ញុំស្តាប់ច្រឡំ?)
ម៉ែខ្ញុំ អូបង ក្រែងគេទៅនៅទីនោះជាមួយប្រពន្ឋគេហី តាមខ្ញុំ ដឹង ក្រែង បងថ្លៃធានាទៅនៅ កាណាដាទាំងពីនាក់ប្តីប្រពន្ឋហី បង? (សំនួរនេះហាក់ចាក់បេះដូង ស្រ្តីចំណាស់ កែវភ្នែក ដែលពេញដោយ កង្វល់ ពន្លឺភ្លឺ រលោង ពេញដោយទឹកភ្នែក ស្ទើរបាក់ទំនប់ ចំងល់ សំនួររាប់ម៉ឹនចាក់ដោតពេញខួរក្បាល ថាមានអ្វីកើតឡើង អោយប្រកាដ ហេតុអី គាត់ មិនទៅកាណាដា ហេតុអីបានទៅសៀមរាបទៅវិញនៅស្រុកខ្មែរសោះហេតុ មិនដែលទាក់ទងគ្នា? )

ម៉ែបងម៉េងដំបូងគឺគ្រោងចឹងមែនបង តែ ការហើយមិនទាន់ បានប៉ុន្មានផង ក៏មានរឿងទៅបង​ ខ្ញុំ ខុសហើយ បងអើយ រើសកូនប្រសារ តាមចិត្តឯង មិនព្រមសួរចិត្តកូន
ម៉ែខ្ញុំ អូចឹងមេចវិញ
ម៉ែបងម៉េងពួកវាចែកផ្លូវគ្នា តាំងពីការបាន ៦ខែ ៧ខែ ពេលទៅកាណាដាម៉េះ ហើយម៉េងក៏ត្រឡប់មកស្រុកខ្មែរវិញ គេខូចចិត្តខ្លាំង ក៏សម្រេចចិត្តទៅសៀមរាបទៅ
ម៉ែខ្ញុំ មានរឿងអីមែនបង បានដល់ថ្នាក់លែងគ្នាទាំង ថ្មីថ្មោងចឹង
ម៉ែបងម៉េងវែងឆ្ងាយណាស់ បងអើយ
ទីងទីង
ម៉ែខ្ញុំ អូខ្ញុំ លើកទូរស័ព្ទតិច មីអូនខលមកប្រហែលមានការអីហើយ
ម៉ែបងម៉េង:​ ចាបង (ស្តី្រចំណាស់ បែរកែវភ្នែកមកកាន់ខ្ញុំ ជាមួយទឹកមុខស្រងូតស្រងាត់ )​
អ៊ុំសុំទោសក្មួយ អ៊ុំមិនគួរបំបែកពូកកូនទេ ពេលនេះទើបអ៊ុំយល់ មានះពេកអ៊ុំអាចនិងបាត់បងកូនប្រុសម្នាក់ ថារ៉ូជួយអ៊ុំផងកូន លួងលោមគេអោយមកផ្ទះវិញ មកកូន អ៊ុំលែងជំទាស់ហើយ ……
………………………………………………





          សារជាថ្មីក្តិកង្វល់ បារម្ភ ដល់ប្រុសសំណប់ចិត្ត  រឿងរ៉ាវនឹកស្មានមិនដល់ ការចាកចេញ​​ មិនមែនជាដំណោះស្រាយ ខ្ញុំពិតជាល្ងង់ណាស់មែនទេ ល្ងង់ណាស់មែនៗ ដែលជ្រើសរើសវិធីនេះ ខ្ញុំរំពឹងថា គ្រប់យ៉ាងនិងបានប្រសើរបន្ទាប់ពី ដកខ្លួន ដើម្បីមនុស្សដែលខ្ញុំស្រលាញ់ទៅសាងអនាគតថ្មីតែនេះលទ្ខផល រវាងយើងទាំងពីរ  គ្មានអ្នកណាម្នាក់ រស់នៅជាមួយស្នាមញញឺមនោះទេ  សុំទោស អូនសុំទោស ហេតុអោយពួកខ្ញុំឈឺចាប់ម្លេះ រយះពេល២ឆ្នាំ អូនមិនដែលត្អូញត្អែរ និងជិវិតឯកកានេះទេ តែពេលនេះអូនពិតជាស្តាយក្រោយណាស់ ហិហិហិហិហិ
វឌ្ឍន:​ យំមកចុះ ៗៗ អូន យំមកចុះ ស្អែក យើងទៅរកគេ ២នាក់ទៅយ៉ាងម៉េចដែរ
ហិហិហិហិហិហិហិហិ

          អរគុណបាទចំពោះការចំណាយពេលរប់មិត្តអ្នកអាន ហ៊ើយស្នេហាគឺពិតបែបនេះហ្ន ម្តងនេះតើងថារ៉ូគួរធ្វើបែបណា? គិតត្រូវធ្វើយ៉ាងណា ចំពោះបញ្ហានេះ? ចំម្លើយមាននៅវគ្គក្រោយណា ជួបគ្នា នៅវគ្គបន្ទាប់។ ជូនពរអ្នករាល់គ្នារីករាយ និងសំណាងល្អនៅឧកាសបុណ្យភ្ជុំបិណ្ឌនេះណា ដំណើរកំសាន្ត ឆ្ងាយជិត សូមសុខសុវត្តិភាពណា
ណារ័ត្ន ឃូល

អរគុណ

ចំណងគ្រួសារ ភាគបញ្ចប់






            ទឹកដីថ្មី នៃក្រុងសៀមរាប ដ៏សម្បូសប្បាយ ទេសភាព និងប្រាង្គប្រាសាទ ជាច្រើន ល្បីរន្ទឺដល់ភ្ញៀវទេសចរណ៏ ទូទាំងពិពភលោក មកកំសាន្តទេសចរណ៏ ក្មេងចាស់ប្រុសស្រី ច្រើនហូហែរ អ្នករាល់គ្នាមកទីនេះ ដើម្បីទស្សនាអច្ឆរិយ វត្ថុលើពិភពលោក ជាមួយក្រុមគ្រួសារ មិត្តភក្តិ គូរសង្សា សាងអនុស្សាជាមួយគ្នាលើទឹកដ៏ដីដ៏ពិសិដ្ឋនេះ តែចំនែកខ្ញុំវិញ មកលើកនេះ ប្រៀបដូចការជាផ្សងព្រេង សង្ឃឹមថាពួកយើងអាចចាប់ផ្តើមសារជាថ្មី ជាមួយគ្នា លើទីដ្ឋាន ដ៏មហស្ចារ្យនេះ សារជាថ្មីផងចុះ


            សូរិយារៀបលិច ពន្លឺចាំងជះ និងប្រាសាទអង្គរតូច ប៉ះនិងផ្ទៃទឹក ពន្ឡឺពណ៏មាស ក្រាលពេញធ្លា បង្ហាញពី ទិដ្ឋភាពប្រៀបដូចដ្ឋានសួរគ៏។ សំលេង សត្ចជ្រឹងយំ កង់រំពង ខ្យលត្រជាក់ បក់ផាត់ នៅអាកាសធាតុដ៏បរិសុទ្ឋ កែវភ្នែកសំលឹងមើលទៅឆ្ងាយ ក្តីកង្វល់រាប់ម៉ឹនសែនអាលាយ នៅតែវិលវ៉ុល មិនដាច់ មិនទាន់ដឹងថាត្រូវធ្វើយ៉ាងណាពេលទៅជួបគាត់ ប្រឈមកមុខយ៉ាងណា ? គួរនិយាយបែបណា? បកស្រាយបែបណា? គាត់ជឿខ្ញុំទេហិហិហិ  



វឌ្ឍន:​ យំទៀតហើយក្មេងល្ងង់  មិនអីទេ បងម៉េងគាត់ប្រាកដជាសប្បាយចិត្ត ស្អែកនេះ យើងនៅទៅរកគាត់នៅសាលារៀនដែលគាត់បង្រៀន នោះទាំងអស់គ្នា អូខេ ? (ប្រុសចង្រៃ ដែលខ្ញុំតែងតែស្អប់ ជេ វ៉ៃគ្នា តែកន្លងទៅ ប៉ុន្មានឆ្នាំនេះ គេកឹជាអ្នកមើលថែរខ្ញុំ ជាអង្គរក្សខ្ញុំ ជាអ្នកលួងលោមខ្ញុំ ផ្តល់កំលាំងចិត្ត ភាពកក់ក្តៅ ជាគ្រូភាសារអង់គ្លេស ដ៏ជំនាញ និងជាទីប្រឹក្សាដ៏ល្អបំផុត )
សុំទោស សុំទោស
វឌ្ឍន:​ ហេតុអីសុំទោស ?
កន្លងមកនេះពិបាកបងហើយ 
វឌ្ឍន:​ បងពេញចិត្តធ្វើតើ ជិតដល់ពេល ចប់កុងត្រាសម្តែងហើយមែនទេ អស់តួរនាទីបងហើយមែនទេ?
ហិហិហិហិ សុំទោស បងវឌ្ឍន:​ពិតជាសុំទោស

វឌ្ឍន:​ :ប្រាប់ហើយថាកុំយំ មិនបែចពោពាក្យសុំទោសទេ បងមិនអីទេ បងមិនស្រលាញ់ប្រុសទេ បងនិងរៀបការមានប្រពន្ឋ ពីដើមដល់ចប់ តាំងពីថ្ងៃដែលស្គាល់ឯងបងដឹងថាបងចូលចិត្តឯង ស្រលាញ់ចរិក ឯង គ្រប់យ៉ាងដែលឯងមានគឺ បងចង់បានមករក្សារ តែរយះពីឆ្នាំនេះ ជាតួរជំនូសនេះបានផ្តល់នៅក្តិសុខដល់បងណាស់ទៅហើយ បើទោះជាយើងមិនអាចមានភាពស្និទ្ឋស្នាលបន្តរក៏យើងនៅតែជាបងប្អូនល្អដ៏ដែល មានពាក្យឃ្លាបងចង់ប្រាប់ឯង ថា មិនអាចស្រលាញ់ឯង មិនអាចយកឯងជាប្រពន្ឋ តែមិនមែនមានន័យថាមិនស្រលាញ់នោះទេ ជាតិក្រោយ បើឯងជាស្រីមែន បង និង យកឯងជាប្រពន្ឋតែម្តង ហាហាហាហាហហាហាហា

………………………………….
             ប្រុសសង្ហាវ័យវ័យប្រហែលជិត៣០ ក្នុងឯកសណ្ឋាណ តឺណុយ អាសាម៊ី ពណ៏សរ​ ខោគគីពណ៏ខ្មៅ ស្បែកជើងឃ្វៀពណ៏ខ្មៅ សាកសំជាមួយនិងរូបរាង មាំទាំរបស់គាត់ គ្រាន់ថាគាត់រាងស្គមជាងមុន បន្តិច ប៉ុន្តែរបៀបនៃការតុបតែខ្លួន នៅតែដដែល មុខមាត់មិនមានអ្វីប្លែកទាល់តែសោះ ស្នាមញញឺម ភាពរស់រាយនៅ តែមាន មើលទៅក្មេងៗនៅក្នុងថ្នាក់នោះស្រលាញ់គាត់ណាស់ ខ្ញុំ និងបងវឌ្ឍន:​ តាមដានកាត់ ៣ថ្ងៃជាប់គ្នាដោយមិនអោយគាត់ ដឹង សព្វថ្ងៃ គាត់ជាគ្រូវបង្រៀននៅវិទ្យាល័យស្វាយ  នៃខេត្តសៀមរាប ថ្នាក់ទី១២ ផ្នែក អក្សាសាស្ត្រអង់គ្លេស និងបង្រៀននៅសាលាឯកជនមួយនៅពេលរសៀល រហូតដល់ម៉ោង៩យប់ទើបគាត់មកដល់ផ្ទះ។ ដីភុមិតូចមួយ ដែលមានផ្ទះឈឺ ៣ខ្នងជាប់និងដី អមជាមួយសួនបន្លែរ ផ្កាផ្ញិ នៅអមសងខាង និង សត្ខសុនក ៣ក្បាលផងដែរ។  ម្លប់ដើមស្វាយ ជាច្រើនដើម ដែលដាំដោយគាត់ និងខ្ញុំកាល ពី២ ៣ឆ្នាំនោះឥលូវបានផ្តល់នៅផ្លែផ្កា ជាច្រើន វាជាផ្ទះរបស់គាត់ដែលបានទិញ នៅឯជាយក្រុង ពេលដែលយើងកំពុងស្រលាញ់ ធ្លាប់និយាយថា នៅពេលចាស់ទៅសៀមរាបជាទីតាំងទីមួយដែលពួកយើងកសាងអានាគត់ថ្មី តែពេលនេះ គួរអោយអានិតប្រុសកំសត់ហា គម្រោងដែលបានគ្រោង មានតែគាត់ទៅវិញ ជាអ្នកមើលថែវា រីឯខ្ញុំសង្ងំ រស់នៅទីក្រុងតែម្នាក់ឯងទុកគាត់ចោល បែបនេះ មិនសមសោះ ………………….



………………………………………………………………
កូនសិស្ស:  លោកគ្រូ ៗ មានបងប្រុសម្នាក់គាត់ អោយ ខ្ញុំ យកសំបុត្រនិងជញ្ចៀនរូបបេះដូង នេះ មកជូនលោកគ្រូ
ម៉េងអូអ្នកណាគេ មោះអោយគ្រូមក អរគុណណា ចូលថ្នាក់មុនទៅ
កូនសិស្ស:  បាទលោកគ្រូ
សំបុត្រ
[រសៀលល្ងាច់នេះ អូនចាំបង មុខប្រាសាទ ក្បែរស្រះទឹក ….. មិនជួបមិនបែក]
ម៉េង: (ប្រុសល្អ ធ្លាក់សំបុត្រពីដៃ ក្តាប់ជញ្ចៀន ជាប់និងដៃ កែវភ្នែកប្រែក្រហមច្រាល ញញឺមលាយទឹកភ្នែក តើនេះមាន័យបែបណា ខ្ញុំពិតជាភ័យណាស់ ល្ងាចនេះ ខ្ញុំ ត្រូវប្រឈមមុខបែបណា ជាមួយគាត់ ត្រៀមពាក្យអ្វី សម្រាប់និយាយ បកស្រាយអោយគាត់យល់ តើគាត់និងទូលយកខ្ញុំសារជាថ្មីទេ???????




……………………………………………
            រសៀលទន់ជ្រេ សូរិយា រាបលិច ពន្លឺក្រហម ល្ងាចនេះ មិនខុសពីម្សិលមិញនោះទេ មនុស្សជាច្រើន  រាបរាងចេញតំនើរឆ្ពោះទៅកាន់ទៅក្រុងវិញបន្ទាប់ពីទស្សនាប្រាសាទរួច ប្លែកតែខ្ញុំ​ អង្គុយនៅនឹងថ្មរប្រាសាទក្បែរជ្រាំងស្រះទឹកមុខអង្គរ  ដើមទ្រូងអូលណែន ចិត្តមួយភ័យ ចិត្តមួយខ្លាច ចិត្តមួយបារម្មខ្លាចគាត់មិនមក ចុះបើគាត់មកខ្ញុំត្រូវធ្វើអ្វី បន្តទៀត?


 ១ម៉ោង បាត់ ២ម៉ោងកន្លងហួស ១ម៉ោងមេឃប្រែងងឺត សង្ឃឹមក៏លែងងមានទឹកភ្នែក ហូរច្រាល បន្លាចាក់ដោតពេញបេះដូង ការឈឺចាប់កើតមានសារជាថ្មី វិប្បិសិសារីជេស្តីបន្ទោសខ្លួនឯង បើជាថ្ងៃនោះ ខ្ញុំ រឹងមាំបន្តិច ក្លាហានបន្តិច ព្រមតាមមនុស្សដែលខ្លួនឯងស្រលាញ់ នោះ គ្រប់យ៉ាងប្រហែលជាប្រសើរជាងនេះ មែនទែ សុំទោស សុំទោស អូនខុសហើយ ហិហិហិហិ
វឌ្ឍន:​ អូន ៗៗ ទប់ចិត្ត ប្រហែលជាគេរវល់អីហើយទេ ដឹង យើងគួរតែទៅផ្ទះគេតែម្តងទៅ?
ហិហិហិ លែងមានតម្លៃហើយ ខ្ញុំ លែងនៅក្នុងចិត្តគាត់ហើយ ឧកាសចុងក្រោយ ក៏លែងមានដែរ បង ហិហិហិហិហិ សុំទោស ​សុំទោស”(ប្រុសល្អយកដៃកាន់ស្មាខ្ញុំ ដោយមិនបានម៉ាត់អ្វីបន្តិច ដោយបណ្តោយអោយទេកភ្នែកហូរតាមកំសូលនៃ អំណាចនៃការស្តាយក្រោយនេះ ។ ដំនើរត្រេតដើរចេញ ស្រប់ពេលដែលផ្ទៃមេឃប្រែជាងងឹត បោះជំហានមួយៗទាំងគ្មានកំលាំង មិនដឹងថាត្រូវប្រឈម និង បន្តរដំនើរបែបណាបន្តរទៀត ថ្ងៃស្អែកជា ថ្ងៃថ្មី ជាជិវិត ដែលខ្ញុំត្រូវប្រឈម ចាប់ពីវិនាទីនេះទៅ ខ្ញុំ មិនមែនរស់នៅតែជាមួយភាពឯកការ តែមួយមុខនោះទេ  គឺថែមជាមួយវិប្បដិសារី មួយទៀត ដែលនិងនៅកំដរខ្ញុំអស់មួយជីវិត នេះ 
  ………………..)




ថា រ៉ូ??? (សំលេងស្រែកហៅពីចំងាយ ក្នងអាការះត្រហែបត្រហប ឈរអោបក្បាលជង្គង់ នៅពីមុខខ្ញុំ  ស្រមោលព្រាលៗ អាចបង្ហាញអោយខ្ញុំស្គាលថាម្នាក់នោះជាមនុស្សប្រុស ក្នុងចិត្តគិតថាគាត់ប្រហែលច្រឡំមនុស្សតែចិត្តមួយស្រមៃថា ម្នាក់នោះគឺជាគាត់។ សំលេង ស្រែកហៅ ជាមួយនិងដំនើរត្រេតត្រួត មួយឆ្ពោះមកកាន់ខ្ញុំ ម្តងបន្តិចៗៗ បុរសម្នាក់ដែលមានរុំរបូសនៅនឹងក្បាល និង មានឈាមតិចនៅដៃនិងក្បាលជង្គង់ ប្រឹងទាំងត្រហែបត្រហប នោះគឺ ជាមនុស្សប្រុសតែម្នាក់ដែល ខ្ញុំ បង់សុំផ្ញើរវាសនាលើ ក្នងុជាតិនេះ )
បងៗៗៗ ហិហិហិហិ បង បងកើតអីហា បងម៉េចហើយ ?​”
ម៉េង : បង បងមិនអីទេ សុំទោសបងយឺតហើយ
ទេ ៗៗ មិនយឺតទេ មោះទុកអូនគ្រាបងទៅពេទ្យ” (ខ្ញុំ យំផង អរផង បារម្ភផង គិតពីអាការមនសុ្សដែលខ្លួនស្រលាញ់ បងវឌ្ឍន:​ និងខ្ញុំ ឆ្ពោះទៅគ្លីនិចឯកជនមួយនៅឯក្នុងក្រុង​ អូលោកតាអើយសុំកុំអោយមានរឿងអ្វីអោយសោះ )

………………………………………




            ព្រះអាទិត្យថ្មីរះបំភ្ឡឺលើទឹកទឹកចាស់ ដែលយើងធ្លាប់សាងស្នេហ៏ជាមួយគ្នា ក្រោមខ្ទមស្បូវ នាជើងភ្នំ ជិតថ្នលរទេះភ្លើង ខាងក្រោយសាលាទូកមាស ទីដ្ឋានផ្តើមស្នេហ៏ប្រុសល្អរបស់ខ្ញុំញញឹម ស្រស់ទៅកាន់ទេសភាពដែលនៅពីមុខ ទេសភាពខៀវខ្ចី នារដូភ្លៀង ក្លិនម្អមស្រែ និងក្លិនម្រះព្រៅ បកភាយ តាមខ្យលកាត់ច្រមុះ បង្កើនអារម្ភស្រស់ថ្លា មិននឹកស្មានថាពួកយើងមានឧកាសជាថ្មី មកទីនេះជាថ្មីជាមួយគ្នា ជាមួយអារម្ភស្រស់ថ្លា គ្មានសំពាធ ពីគ្រួសារទាំងសងខាង តទៅនេះ ស្នេហានេះ និងមិនមានអ្នករារាំងទៀតទេ……


ម៉េងអូនហា​ កាលយប់នោះអូនភ័យទេ ?
នៅមកសួរទៀត បងបន្លាចអូនហើយ ភ័យចង់ស្លាប់ហើយ បងក៏ចឹងដែរ នេះសំណាងហើយ ដែលយប់នោះ បងមិនអី មិចេះប្រយ័ត្នសោះ ជិលឿនពេកចឹងហើយ គ្រោះថ្នាក់ចរាចរណ៏ដោយសារអូន បើមានរឿងអីនោះតើអោយអូនប្រឈមមុខយ៉ាងណា? ”
ម៉េងហាហាហហាហាអូនខ្លាច ?
អត់ទេ (ប្រុសល្អរបស់ខ្ញុំធ្វើមុខជូរ ) យាយលេងតើ 
ម៉េងយីចេះល ទៀត សំណាងណាស់ដែលបងរូចពីសេចក្តីស្លាប់ ពេលដែលបងទៅកាណាដា ដោយសារតែបងមិនអាចទ្រាំរស់ លាក់អារម្ភខ្លួនឯងបាន ម្នាក់ឯង គិតមិនចេញ ទើបបងជ្រើសវិធីបញ្ចប់ជីវិត តែសំណាងដែលមានគេជួយទាន់ ប្រពន្ឋបងគេយល់ ទើបគេព្រមដោះលែងបង អ្វីដែលរឹតតែសំណាងនោះគឺអូននៅចាំបង តាមពិត បងចង់ទៅរកអូនតែ កន្លងទៅជិតមួយខែបងឃើញអូនទៅណាមកណាជាមួយវឌ្ឈន មានក្តីសុខ បងឃើញអូនមានអ្នកថា បងក៏អស់ចិត្ត ហើយក៏សម្រេចមករស់នៅឆ្ងាយម្នាក់ឯងទៅ អរគុណអូន (ស្តាប់ទៅ​ ពេលវេលាពិតជាធ្វើបាបពូកខ្ញុំណាស់ តែក៏អរគុណពេលវេលា អរគុណលោកតដែលផ្តល់ឧកាសអោយពួកខ្ញុំជួបគ្នាជាថ្មី អរគុណអ្នកមានគុណទាំងសងខាងដែលយល់ដល់ចិត្តកូន ៗ)
“ រឿងកន្លងហួសទុកជាសុបិន្ត យ៉ាងណាក៏វាបានអោយយើងស្គាល់ពីខ្លួន យើង និង ដៃគូរ អូនសន្យា មិថាមានអ្វីកើតឡើងទេ អូន និងកាន់ដៃបង នៅក្បែរបង តស៊ូ រស់នៅជាមួយបង លុះដង្ហើរមចុងក្រោយ 




ម៉េង :  ហាហាហហា ចុះអូនលែងមហិមា លះបងអោយគេទៀតហើយមែន
អត់ទេ លែងហ៊ានហើយ លើកនេះគឺអាត្មានិយមបន្តិច គឺស្រលាញ់តែម្នាក់ឯង ដណ្តើម យកឈ្នះតែម្តង ហាហាហាហាហាហ
ម៉េង :   អូកាចម៉េះ ចឹងបងរកថ្មីមេចបានទៅ ហាហាហាហហា
បងហ៊ាន គឺកាត់ដាច់តែម្តង 
ម៉េង :   ហហាហាហាហហ ជួយផងៗ ប្រពន្ឋខ្ញុំកាច់ម្លេះ
“ ពេលត្រឡប់ទៅភ្នំពេញវិញ ញាំការបង វឌ្ឈនះសិន ចាំឡើងទៅសៀមរាបវិញណោះបង ?”
ម៉េង :    បាទលោកស្រីប្រធាន ស្រេច តែលោកទេ ញាំការសង្សាចាស់ ហាហាហហា អួយៗៗៗ
រាងនៅៗៗ យាយចឹងទៀតអូនខឹងហើយ  





            ក្រោមមេឃខ្ចី ខ្ញុំ និងប្រុសសំណបចិត្តជជែកប្រលែង ឥតឈប់ឈរ ដោយសារនេះជាជើងភ្នំទៀត ដូចនេះមិនខ្លាចភ្នែកញាតិ មិនថាមិនមានអ្វីកើតឡើងនោះទេ ស្នេហានេះ និងនៅស្ថិតស្ថែត រៀងរហូត ខ្ញុំបានបណ្តោយអោយពេលវេលាហូសដល់ទៅជាង២ឆ្នាំ ស្នេហានេះ សុំផ្តាំទៅកាន់អ្នករាល់គ្នាថាការចាក់ចេញ មិនមែនន័យថាអាចអោយអ្វីៗប្រសើរឡើងនោះទេ បើទោជាស្នេហាជាការលះបង់ក៏ដោយជឿរជាក់មនុស្សដែលខ្លួនស្រលាញ់ប្រឈមមុខ ស្វែងរកដំណោះស្រាយ ស្នេហាពិត ពិតជាមាន ……ច្បាស់ហើយ មានទំនុកចិត្ត មានសមត្ថភាព កុំរុញរា ឧកាសល្អមិនមែនចេះតែមានគ្រប់ពេលនោះទេ ….

និពន្ឋដោយ : ណារ័ត្ន ឃូល​
Page FB : MSM ប្រលោមលោកស្នេហ៏

            អរគុណមិត្តអ្នកអានជាទីស្រលាញ់ ចំណងគ្រួសារ ស្នេហា រនាំងគ្រួសារមួយនេះ បញ្ចប់ត្រឹមភាគនេះហើយ យ៉ាងណាៗ ក៏អរគុណ ការគាំទ្រ និងការចំណាយពេលរបស់អ្នកទាំង អស់គ្នា ជួនពរសំណាងល្អណាងល្អណា ជួបគ្នានៅរឿងភាគក្រោយទៀតណាបាទ….
ណារត័្ន ឃូល
អរគុណ

No comments:

Post a Comment

កំសាក

សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ខាងក្រោមនេះ ជាសំណេរសាច់រឿងមួយរបស់ មិត្តអ្នកអានម្នាក់ បាន​រៀបរាប់មកកាន់ខ្ញុំ នូវអនុស្សាវរីយ៏ ដ៏ល្អដែ...