Tuesday, April 24, 2018

បន្ទុកបេះដូង ភាគទី៤


សួរស្តីបាទ សូមស្វាគមន៏​មកកាន់ភាគទី៤ នៃ រឿង (បន្ទុកបេះដូង) កាលពីភាគមុនយើងបានដឹងហើយថា កំសួលស្នេហ៏ចាស់បាន រវាង ភារុណ និងតារា បានបន្តរជាថ្មី....ក្នុងភាគនេះ នឹងមានអ្វីកើតឡើងបន្តរ ចំពោះ ស្នេហាមួយនេះ? តោះចូលទៅអានជាមួយគ្នា....សូមមេត្តាអធ្យាស្រ័យ ​ នូលកំហុសខុសឆ្គង ផងបាទ...

បន្ទុកបេះដូង ភាគទី៤
និពន្ឋដោយ: ណារ័ត្ន ឃូល 
Page: ប្រលោមលោកស្នេហ៏



នៅថ្ងៃបន្ទាប់ បន្ទាប់ពីយប់នោះ មក​ខ្ញុំ និងបង ភារុណ នៅតែទាក់ទងគ្នា អារម្មណ៏កាលពីមុន ក៏បានកើតឡើងម្តងទៀត បើទោះជាពួកយើងនៅឆ្ងាយពីគ្នាតែ ការយកចិត្តទុកដាក់ ក្តីស្រលាញ់ ការនឹករលឹក នៅតែបំពេញគ្នាទៅវិញទៅមក និយាយមកដល់ចំនុច ញុមមានអារម្មណ៏ថាខ្លួនពិតជាខុសធ្ងន់ណាសចចំពោះរាត្រី តើខ្ញុំ ជាមនុស្សអារត្មានិយមណាស់មែនទេ ដែលទាក់ទងមនុស្សប្រុសម្តងដល់ពី ចុះបើរាត្រីដឹងពីរឿងនេះ តើគេ និងគិតបែបណា…………………………..
                       
រាត្រី: ហេយ អូនកំពុងគិតអីហ្នឹង មើលទៅអូនដូចភ្លឹកៗមេចទេ អារម្មណ៏មិននៅក្នុងខ្លូន​សោះ​ មានកង្វល់អីមែនទេ ?
តារា: អត់មានផង បងកំពុងគិតអី ខ្ញុំមិនអីនោះទេ តោះញាំលឿនទៅ មីត្រជាក់អស់ឥលូវហើយ
           
……………………………………………………………………………………………..
ថ្ងៃនេះជាថ្ងៃថ្មីទៀតហើយ នៃជីវិតដែលពោពេញ ដោយស្នាមញញឺមមួយនេះ​គន្លងទៅមួយរយះ ខ្ញុំអាចចាត់ចែងការងារ ផ្ទាល់ខ្លួនបានយ៉ាង ល្អមែនជាមនុស្សអាត្មានិយម ដែលចង់បានទាំងពីរ ឬក៏ជាមនុសុ្សអាក្រក់ដែលលាក់បាំង រាត្រីពីទំនាក់ទំនងខ្ញុំនិងបងភារុណ ប៉ុន្តែអ្វីដែលខ្ញុំ អាចធ្វើបានគឺ ផ្តល់នៅក្តីស្រលាញ់ដ៏ល្អបំផុតដល់គេ ចំនែកបងភារុណ គាត់យល់ស្ថានភាព គាត់ព្រមទទួល ខ្លួនជាអ្នកទី២ អាចនិយាយថាគ្រប់យ៉ាងវាមិនល្អនោះទេ តែស្ថានភាពដែលពូកយើងកំពុងប្រឈម វាកំពុងតែមានស្ថេរភាព ដូចនេះ​បើទោះជាមិនអាចកែខៃវាអោយកាន់តែល្អប្រសើរជាងនេះ បានតែពួកយើង និងព្យាយាមថែរក្សានៅស្ថេរភាពនៃស្នាមញញឺម និងក្តីស្រលាញ់នេះ នៃសុភមង្គលនេះ អោយ បានជានិរន្ត៏តទៅ………………..និយាយពីអាកាស់ធាតុនៅទីនេះវិញ ពិតជាស្រស់ស្រាយណាស់ គ្មានផ្សេងឡាន គ្មានជាតិគីមី ស្ងាត់ល្អ អាកាស់ធាតុ ក៏ស្រស់បំព្រង តំបន់ដាច់ស្រយាលមួយនេះ ឈ្មោះថា ពយយាយមី ដែលធ្វើដំនើរ តាមផ្លូវជាតិលេខ៤  ហូសចំការដូងប្រេងបន្តិច មានផ្លូវបត់ស្តាំ ជិះ ចូល មករាងឆ្ងាយបន្តិច ប៉ុន្តែផ្លូវល្អទេ គ្រាន់តែថា ត្រូវជិះកាត់ព្រៃ កាត់វាល កាត់ចំការកៅស៊ូ  ប្រហែល ១ម៉ោង កន្លះបានដល់ កន្លែងសម្រាក់ ដែលនៅជាប់និងឆ្នេសមុទ្រ ដែលមានទឹកថ្លាឆ្វេង ទីនោះពិតជាស្ងាតណាស់ មិនសូវមានទេសចរណ៏ទៅលេងទេ ប្រជាជននៅទីនេះ ក៏មិនសូវច្រើន មានអ្នកភូមិ តែប្រហែល ២០ ទៅ៣០គ្រួសារតែប៉ុននោះដែលពួគគាត់ភាគច្រើន ប្រកបរបរធ្វើចំការ ចំការ ចាំដី ក៏ជាកម្មករចំការកៅស៊ូ ពួកខ្ញុំត្រូវត្រៀមគ្រប់មុខ ទាំងចំនីអាហារ ទឹក តង់ ថ្នាំ ពិល  គ្រប់មុខតែម្តង…………………..



រាត្រី: អូនកំពុងសរសេរអីទៀតហើយ
តារា: កំណត់ហេតុស្នេហ៏យើង
រាត្រី: អរ បាទ បងទៅជួបអ្នកជំងឺខាងនោះបន្តិច      
តារា: បាទបង (ប្រុសក្នុងបេះដូងរបស់ខ្ញុំ ដើរចេញ ទៅជាមួយនិងសំលៀកបំពាក់គ្រូពេទ្យ ដំនើរស្វាហាប់ របស់គ្រូពេទ្យកំលោះ មិត្រឹមតែឆក់យកបេះដូងខ្ញុំទេ នារីផ្សេងទៀត មិនឈឺ ក៏អាចឈឺបានដែរ ដើម្បីអោយលោកគ្រូពេទ្យជួបផ្សំថ្នាំអោយ។ មួយរយះនេះ គាត់មិនទំនេរទេ ចុះស្តារហូតនេះ បន្ទាប់ពីឆ្នាំប្រឡងចេញ គាត់បានចុះស្តារជាគ្រូពេទ្យស័្មគ្រចិត្តនៅអង្គការមួយ ដូចនេះ នៅពេលចុងសប្តាហ៏ ខ្ញុំតែងចំណាយពេល​កំដរគាត់ធ្វើខ្លួនជា ជំនួយការផ្ទាល់ខ្លួន​​គឺយូរការបូបថ្នាំ ជូន  ជា​និច្ច…….ដូចពេលនេះអញ្ចឹង ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត របស់ពួកគាត់បានចុះមកពិនិត្យ សុខភាព ដល់អ្នកភូមិ ដាច់ស្រយាលមួយ និងតាមដានពិនិត្យជំងឺ ពិគ្រោះយោបល់ដល់អ្នកជំងឺអេដស៏ ផងដែរ យាយមែនហា យូយូទៅ ចេះផ្សំថ្នាំ ស្គាល់ថ្នាំខ្លះអាយ រាត្រីគាត់បង្រៀនខ្ញុំ គាត់ថាតិចទៀត ទៅ ខ្ញុំមិនត្រឹមជាប្រពន្ឋ តែជាគ្រូពេទ្យផ្ទាល់ខ្លួន ដែលទទួលពិនិត្យព្យាបាលគាត់ម្នាក់គត់ )
សិទ្ឋិ;  ហេយតារា មេចនៅទីនេះម្នាក់ឯង មិនចូលទៅក្នុងទេហី មេចមិនចូលទៅក្នុងទៅ
តារា: អត់ទេបង ចង់នៅបណ្តែតអារម្មណ៏ទីនេះបន្តិចទៀត កំពុងតែរីករាយនិងទេសភាពនៃខេត្ត បៃលិននេះផង ត្រជាក់ ស្រស់ស្អាត់ ជីវភាព ពួកគាត់មិនទាន់សម័យ ដូចអ្នកទីក្រុង តែមើលទៅពូកគាត់ គឺសាមញ្ញបំផុត
សិទ្ឋិ;   ចុះបើគេអោយនៅហ្នឹង១ឆ្នាំអី នៅអត់?
តារា;  ហិហិហិហិអត់ តែបើបង រាត្រីនៅ​ ញុមក៏នៅបាន
សិទ្ឋិ;  ហាហាហាហ ថាមែន មែន ស្រលាញ់គ្នាដល់ហើយហ្ន hhhhhhhhh បងពិតជាច្រណែន ណាស់
តារា; HHHHHHH បងបញ្ជោញុមអាយ ចុះ បងហ មេចមិនរកមួយទៅ លោកគ្រូពេទ្យ
(លោគ្រូពេទ្យសង្ហា គ្រាន់តែខ្ញុំ និយាយចំអន់គាត់ត្រឹមនេះ គាត់ក៏ទម្លាក់ទឹកមុខ ញញឺមបែបស្ងួត ហើយក៏ដើរចេញ ទៅ​ ។ តាមលក្ខណះគាត់ វាមិនពិបាកនោះទេ ដែលស្វែងរកដៃគូរ ឬគូជីវិត តែគាត់ខ្លួនគាត់ឃុំខ្លួនឯងជាមួយ ភាពឯកការដោយ រស់នៅគឺតែដើម្បីអ្នកផ្ទះ​តែប៉ុនណោះ)

ទិង​ទីងៗ (សំលេង​ទូរស័ព្ទ រោទ៏ )
តារា;  អាឡូបាទ
ភារុណ;  អូននៅណា
តារា;  នៅខេត្តជាមួយរាត្រី គាត់ចុះបេសកម្ម៣ថ្ងៃ ចុះ​បង
ភារុណ;  បងនៅគេងផ្ទះ អត់ទៅ លក់ទេ 
តារា;  ថី ឈឺមែន ចុះ រចនា នៅណា​?
ភារុណ;  ផ្តាសាយធំ​រចនា នៅជាមូយម៉ាកយាយនៅ ផ្សា
តារា;  ចុះ បងមិនអីទេ​
ភារុណ;  បងមិនអីទេ បើសិនមានអូននៅក្បែរ បង ……ចង់អោយអូនពេលនេះ នៅក្បែរ ក្បែរគ្រប់វិនាទី តើពេលណាទើបយើងអាចរស់នៅជាមួយគ្នា​ បាន ឬក៏ត្រូវលាក់បាំងបែបនេះ អូនដឹងអត់ បេះដូងស្ទើរតែបែក ទៅហើយ ម្តងៗ បងព្យាយាម កុហក ខ្លួនឯង ខំអោយខ្លួនឯងបំភ្លេច ភ្លេចថាអូន​នៅជាមួយគេ តែ វាពិបាក់ណាស់ ក្នុងការរៀនធ្វើចិត្តបែបនេះ
តារា;  បង ប៉ិនហ្នឹងសិនចុះ រាត្រី ដើរមកហើយ​……
ទូត ទូត
រាត្រី:  មេចមិនចូលទៅក្នុងជាមួយបង អម្បិញមិញ បងឃើញនិយាយអីជាមួយ
លោកគ្រូពេទ្យសិទ្ឋិ ?
តារា;  គាត់បង្អាប់ អូន និងបង​ហ្នឹងហា
រាត្រី: គាត់ច្រណែន នឹង​បង ???
តារា;  ហាហាហា ច្រណែនបង​ដែលមានអូន ហាហាហ ប្រហែលដឹង
រាត្រី: ហេវនៅ?
តារា;  អត់ផង ឃើញមុខបងឆ្អែតតែម្តង​ហាហាហា
រាត្រី;  ចឹងផង ស្រូលចិញ្ចឹមហើយ ចឹងហ​…… ចាំមើលតិច ទៀត ប្រហែល ម៉ោង ៤ យើងម្រាក់ហើយ វិលទៅកន្លែងសម្រាកវិញ ប្រហែលញាំបាយ ម៉ោង៦អីហ្នឹង អូ បង សិទ្ឋិ គេងជាមួយយើង ដែរ អូន​មិនប្រកាន់ទេ ឬ?
តារា;  អត់អីទេ ចុះបង មិនពិបាកទេ
រាត្រី: អូនថាទៅ តែគ្មានជម្រើសទេ ព្រោះ ខ្វះតង់ មានតែចែករំលែក ចំនែករឿងយើង ចាំទៅវិញ ចាំសរុបក៏បាន ហាហាហាហាហា
តារា;  អត់ យីប្រុសព្រាន និយាយមិនខ្មាស់ម៉ាត់សោះ បងរាត្រីពីមុនទៅណាហើយ ឥលូវ ចេះសម្តី ចឹងចឹង មកកពីណា តាំងពីចុះស្តារ មក ខូចម៉ាត់អស់ ចាំមើលតិចទៀត​ ងោយបងនៅលក់ថ្នាំនៅតែផ្ទះ មិនអោយទៅណាឆ្ងាយទេ ខ្លាចបាត់ នេះពេលចុះស្តារមានខ្ញុំ ចុះមកឃ្វាល កុំអី មិនដឹងមេចទេ លោក​….
រាត្រី: ហាហាហហាហា អូខេ អូខេ​







ក្រោមបរិយាកាសដ៏រីរាយ ការបរិភោគអាហារសាមគ្គិ របស់ក្រុមគ្រូពេទ្យស្ម៏គ្រចិត្ត​ រួមជាមួយអារជ្ញារធ នៅតំបន់នោះផងដែរ បន្ទាប់មក​ពួកយើងក៏មកសំរាកនៅផ្ទះអ្នកភូមិវិញ បង រាត្រី ប្រុសសង្ហា អស់កំលាំង ក៏គេងមបាត់ទៅនៅឡើយតែខ្ញុំ​នៅអង្គុយ យោលទោង ក្រោម ដើមដូង ម្នាក់ឯង ថ្មទូរស័ព្ទក៏ជិតអត់ ទៀត មានចាំស្អែក ចាំសាក តាមឡាន

តារា;  អាឡូ បងគេងនៅ
ភារុណ: បាទ នៅទេ អូនញាំបាយ​រួចនៅ ?
តារា;   រួចហើយ ចុះបង  ចំនែកក្មេងៗ គេងនៅ បងបានធូរតិចនៅ
ភារុណ: ប្រសើរច្រើនហើយ បង នឹកអូន ចង់ឡើងទៅលេងអូន
តារា;  អូន ក៏នឹកបង តែកុំអី ព្រោះ នៅ២ថ្ងៃទៀត បានត្រលប់ទៅភ្នំពេញវិញ
ភារុណ: HMMMMM ចឹងក៏បាន រាត្រីគេងហើយ?
តារា;   បាទ គេងហើយ បងដូចជាស្រ្តេស ដល់ហើយ មានរឿងអីមែនទេ មួយរយះនេះ បងដូច ជា ព្យាយាម ដេញដោល  និងតែងតែអន់ចិត្តពីទំនាក់ទំនងពួកយើងដល់ហើយ ក្រែងយើងបាននិយាយច្បាស់ហើយតើ
ភារុណ: បងដឹង តែបង ធ្វើចិត្តមិនទាន់បាន ពេលខ្លះ ក៏មិនអាចហាមឃាត់ខ្លួនឯងបាន អោយបងសុំទោស
តារា;  អូនក៏សុំទោសបងដូចគ្នា តែវាគ្មានជម្រើសទេ ដូចដែរបងដឹងស្រាប់
ភារុណ: បងយល់ យល់ វាសម និងកំហុសរបស់បងកន្លងមកហើយ បងក៏គ្មានសិទ្ឋ ក្នុងការសម្រេច ឬហាមឃាត់ ក៏គ្មានសំណូមពរអីក្រៅពី ការអភ័យ និងអនុញ្ញាតិអោយបង នៅក្បែរអូន បែប នេះក៏បងអស់ចិត្ត
តារា;   សុំទោសអូនគេងហើយ

                        បន្ទាប៉ពីបិទទូរស័ព្ទ  ខ្ញុំ ងើយទៅមើលដួងតារាដែលកំពុងតែរះ ប្រជែងគ្នា បង្អួតសម្រស់ នៅលើវាហា សំលេង សត្វល្អិតយំ រំកង ខ្យល់ បក់រសាត់ល្វើយ ក្បែរនិងត្រចៀក ដង្ហើមខ្ញុំដកដង្ហក់ គិតដល់ជំហានបន្ទាប់ គិតពី ថ្ងៃស្អែក គិត ថាត្រូវធ្វើអ្វីបន្តរ បន្តរបែបនេះ ឬក៏បែបណា បើសិននៅបែបនេះ វា មានតែភាពភ័យខ្លាច និងវិប្បដិសារី តែបើបញ្ចប់គួរត្រូវធ្វើបែបណា ត្រូវធ្វើតាមបេះដូង ឬក៏ធ្វើតាមចិត្ត អានិត…….?

 សិទ្ឋិ;  តាមបេះដូងល្អជាង
(ខ្ញំភ្ញាក់ព្រឺត នៅពេលលឺសំលេងបង សិទ្ឋិដើរចូលមក )
តារា;    បងមិនទាន់គេងទេ
សិទ្ឋិ;  បងងូតទឹកហើយ ចេញមក ឃើញតែរាត្រីកំពុងគេង បាត់អូន បងក៏ដើរកទៅ ដឹង មកអង្គុយ រអ៊ូម្នាក់ឯងបែបនេះ សោះ  មានរឿងអីក្នុងចិត្តមែនទេ ?
តារា: គឺគ្មានទេ (ខ្ញំសម្លឺងទៅគាត់ដោយក្រសែភ្នែក ខ្ញុំផ្ទាល់ គ្មានជំនឿចិត្ត ទាល់តែសោះក្នុងការប្រឈម និងពាក្យដោះសារនេះ …………….លោកគ្រូពេទ្យសង្ហា យកដៃទះក្បាល់ខ្ញុំ តិច រួច      ញញឹម ខ្ញុំផ្តល់សញ្ញាអោយគាំត់អង្គុយ ចុះ )
 សិទ្ឋិ;  ពីមុនបង ជាមនុស្សខូច ខិលម្នាក់ មានដៃគូរច្រើនមិនអស់ ចំនុចល្អរបស់បងមានតែមួយទេ គឺរៀនពូកែរ តែយាយពីស្នេហ៏វិញ គឺគ្មានស្នេហពិតទេ បងទុកស្នេហាគ្រាន់់ជាការលេងសើច ដៃគូរគ្រាន់កំដរអារម្មណ៏ ដល់ពេលមួយបង បានជួបនារីម្នាក់ ទើបបងដឹង ក្តីស្រលាញ់ពិតគឹវាបែបនេះ បងចាប់ផ្តើមចេះស្មោះ ស្គាល់ពាក្យស្រលាញ់ តែលទ្ឋផល គឺយើងមិនបានជួបគ្នានោះទេ…….
(និយាយត្រឹមចំនុចនេះ គាត់ ក៏ងើបឈរឡើង ដកដង្ហើមធំ)
តារា: ហេតុអីមិនអាច រៀបការជាមួយគ្នាបាន អ្នកផ្ទះ មិនពេញចិត្តមែនទេ (លោកគ្រូពេទ្យសង្ហា ដង្ហើមធំម្តងទៀត រួចបន្តរ )
សិទ្ឋិ;  ព្រោះបងមានផ្ទុក មេរោគអេដស៏
(ខ្ញុំ ញញឺមលលើកទឹកចិត្តគាត់ )
តារា: ពេលនោះ បងធ្វើបែបណាទៀត
សិទ្ឋិ;   អូថាទៅមើល​
តារា: ខ្ញុំ និងមិនអោយមនុស្សដែលខ្ញុំ ស្រលាញ់ មក ចូលខ្លួន រងគ្រោះជាមួយនោះទេ
សិទ្ឋិ;  ( គាត់ញញឹម) យេស​មែនហើយ អាចនិយាយថា ជាដំណឹងអាក្រក់បំផុតសម្រាប់បង នៅពេលដែលយើងសម្រេចធ្វើតេស្តឈាមជាមុន មុនពេលសម្រេចចិត្តរៀបការ យ៉ាងណាក៏បងអរគុណដល់ទេវតា ដែលអោយបងបានដឹងរៀងនេះ មុនពេល ដែលបង ជ្រុលខ្លួនជាងនេះ ជាមួយ នារីដែលបងស្រលាញ់ស្មើរជីវិត
តារា: ចុះ អ្នកផ្ទះ បង ចុះ បងស្រីម្នាក់នោះ
សិទ្ឋិ;   ភ្លាមៗវាពីបាកទទួកណាស់ តែ គាត់នៅតែព្យាយាម នៅជិតបង គាត់នៅតែមិនបោះបង បងគាត់លើកទឹកចិត្តបង គាត់បង្ហាញពីផ្លូវដែលត្រូវដើរបន្តរ  បងពីជាស្អប់ខ្លួនឯង វប្បដិសារី នៅស្អិតជាមួយបង ពេញមួយជីវិត បើសិនជាបង មិនភ្លើតភ្លើន ទេម្លេះ រឿងនេះ ក៏មិនកើឡើង ចំពោះគ្រួសារទាំងសងគឺពួកគាត់មិនដឹងទេ
តារា:បន្ទាប់មក???
សិទ្ឋិ;   បងទទួលយកនៅផលកម្មនេះ បងចាប់ផ្តើមក្រោឈរម្តងទៀត បង គូរវាសពីផ្លូវដែលត្រូវដើរ បន្តរ តែអ្វីដែលបងត្រូវដោះស្រាយ  មុនគេ គឺជានារីម្នាក់ដែល នៅតែអភ័យ និងនៅតែទទួលយកបង
តារា: ហ៊ឺមគាត់ពីជាមានស្នេហ៏ពិតមែន​
សិទ្ឋិ;   បាទ តែបងគ្មានសំណាង និងរួមដំនើរជាមួយគាត់ បងសម្រេចចិត្តបែកគ្នា
តារា: បែកគ្នា? ហេតុអី?
សិទ្ឋិ;   អូនគិតថា អ្នកជំងឺដូចបងអាចស្វែងរក ក្តីសុខអោយនាងបានទេ…………បងបានបាត់បងគ្រប់យ៉ាងទៅហើយ បើសិនជារឿងចុងក្រោយដែលបងបានធ្វើ នេះ អាចជាផ្លូវនាំអោយនាង មានអនាគត់ បងសុខចិត្តទទួលរងកម្មនៅអំពើរបាប ដែលបងបានធ្វើកន្លង វាសំណាស់ទៅហើយ ដែលធ្លាក់មកលើបងជាអ្នកទទួល តែម្នាក់
តារា: ចុះ ពេលនេះ ?
សិទ្ឋិ;   នាង កំពុងតែរស់នៅមានក្តីសុខជាមួយស្វាមី នៅឯកាណាដា មានកូន២ ហើយ វាជាសុភមង្គលពិតរបស់បងដែបងបានឃើញមនុស្សស្រីដែលបងស្រលាញ់ មានស្នាមញញឺម
តារា:  ចុះ អ្នកផ្ទះបង ?
សិទ្ឋិ;   ដូចបងនិយាយមុនដំបូងពិបាកទទួលណាស់តែ បន្ទាប់មកគ្រប់យ៉ាង បានល្អប្រសើរ ម៉្យាង គ្រួសារបងជា ពេទ្យ បងប្រុស បងជាវេជ្ចបណ្ឌិត បងក៏ជាពេទ្យ ប្អូន ស្រី៏ជាគិលានុបដ្ឋយិការ ពួកគាត់ទទួលយកការពិត ម៉ាកប៉ាបង​គាត់ចាស់ហើយៗ អ្វីដែលបងត្រូវធ្វើ គឺមើលថែរខ្លួនឯងអោយល្អ មើលថែរប៉ាម៉ាកបង គាត់ចង់ឃើញបង មានសុខភាពល្អ មួយទៀត អោយបងនៅជាមានដង្ហើម បងនៅតែបម្រើការលើវិស្ស័យ នេះ ចែករំលែកនៅបទពិសោធន៏ជិវិត លើកទឹកចិត្ត ធ្វើរការសង្គមនេះ អោយដល់ដង្ហើមចុងក្រោយ បងគ្រាន់តែប៉ន់ផ្សង សូមលាងកម្មពារជាតិនេះ ដែលបងបានសាង លើក្មេងស្រីៗ ច្រើនរាប់មិនអស់ សូម អហោសិកម្មអោយបង ផង……………………………
តារា:   បងពិតជារឹងមាំណាស់
សិទ្ឋិ;   ទេ បងជាមនុស្សដែលទន់ជ្រាយបំផុត បងខ្លាចបំផុតនៅ ភាពឯកការ តែលទ្ឋផល គឺបងត្រូវដើរលើផ្លូវជីវិតដែលមាន ដែនកំណត់នេះ តែម្នាក់ឯង
តារា:  ទេ បងមិនមែនម្នាក់ឯង ទេ នៅមានក្រុមកូនសិស្ស នៅមានក្រុមការងារ នៅមានអ្នកជំងឺជាច្រើនទេ ដែលស្រលាញ់នងគោរពបង
សិទ្ឋិ;   មិនបាច់ព្យាយាមលើកទឹកចិត្តបងទេ វាជាការល្អ តែ ពួកគេនិងមិននៅជាមូយយៀងរហូតនោះទេ វាខុសស្រឡះពីអូន
 តារា:   (ខ្ញុំ ញញឺម បែបស្ងួត មើលទៅគាត់ ) ស្នាមញញឺម និងសុភម្គលដែលមើលឃើញពីខាងក្រៅ  មិនមែនសុទ្ឋ តែ ផុសចេញពីក្តីសុខខាងក្នុងនោះទេ គ្រប់កាយវិការរបស់មនុស្ស ពិតមិនបានស បញ្ជាក់ពៅសណ្តានចិត្ត របស់បុគ្គលទាំងស្រុងនោះទេ វាសនាមនុស្សមិនដូចគ្នា កម្មពារ ពិតជាមានមែន មិន​ចាំជាតិក្រោយនោះទេ…………………………………………


ព្រឹកព្រលឹមស្រាងៗ ខ្ញុំ និងបង រាត្រីក្រោកមុនគេតែម្តងមិនទាន់ ទាំងដុសធ្មេញ ផងនាំគ្នា រត់ពេញ ផ្លូវ នៅទីនេះ រត់មា បែកញើសនៅមិនទាន់ ឃើញឡានមួយផង មានពេលខ្លះឆ្ងល់ដែរ ចុះ បើមានការអីគិតមេចទៅ ទំរាំទៅដល់ផ្លូវជាតិក៏ត្រូជាចំនាយពេលជាង១ម៉ោងដែរ……… ក្រោមសូរិយា រះចេងចាំងមកលើផ្ទៃសមុទ្រ ប្រៀបដូចគ្រាប់ពេជ្យ ភ្លែកផ្លែក ដូចពេជ្រ ប្រុសលល្អរបស់ខ្ញុំ ប​ង្អាក់ដំនើរ ឈរត្រឹង ញញឹមសមុទ្យ កាន់ដៃខ្ញុំជាប់
រាត្រី; បងចង់អោយអោយពួកយើងមានពេលវេលាល្អៗបែបនេះរហូត
(ខ្ញុំ ញញឹម តបគាត់  ដោយភាពកក់ក្តៅ ភ្លេចខ្លួន ថាពេលនេះ ខ្លូនកំពុងតែមានកំហុស ធំមួយ ជាប់នឹងខ្លួន គិតមកវិញ រាង រាង មិនដឹង  មិនដឹង យាយថាមេចទេ )

ជួយជួយៗ (សំលេងខ្សេវៗ ស្រេកចេញ ល្វើយៗ ជ្រុងម្ខាងនៃ ចំការដូងខាងមុខ )
 ជួយ ជួយ ផង
សម្លេង របស់បុរសវ័យកណ្តាល ម្នាក់ស្រែកអោយជួយ សភាពគាត់ដូចជាឈឺចាប់ខ្លាំងណាស់ ជើងរបស់គាត់ម្ខាង មុតរយះវែងខ្លាំងណាស់ ជាមួយ និងស្នាមកោសរលាត់ តាមដៃ មុខ តិច
រាត្រី; ពូ ពូ (រាត្រីរត់ចូលទៅបីគាត់ឡើង ដោយមិនបានគិតពីសុវត្តិភាពផ្ទាល់ខ្លួន ទាំង ខ្លួនបានដឹងទៅហើយ ថាគាត់មានផ្ទុកមេរោគ )
តារា: ឈាម ច្រើនណាស់ (រាត្រី ហែកអាវ ខ្លួនឯង រុំជើងគាត់ដើម្បិឃាត់ឈាម ចំនែកខ្ញំវិញយកទូរស័ព្ទ ដើម្បីខលរកជំនួយ ព្រើពេលនេះ ពួកយើង នៅរាងឆ្ងាយបន្តិច ពីកន្លែងសម្រាក់ រាត្រីព្យាយាម សម្រលចលនា បេះ ដូងជូនគាត់ ព្រោះមើលទៅគាត់ ដូចជាខ្សោយខ្លាំងណាស់ ព្រោះតែឈាម ហូរច្រើនពេកហើយ ខ្លួន របស់ រាត្រីប្រឡាក់ឈាមគាត់ ពាសពេញ ខ្លួន គាត់ មិនអោយខ្ញុំចូលចិត្តនោះទេ……………)


.
.
.
.
.
.
កន្លងទៅ ២អាទិត្យហើយ នេះ ដែលពួកយើងទាំង២ មិនសូវបានជួបគ្នា បើទៅជួបគ្នា ក៏មិនសូវមានអ្វីនិយាយច្រើនភាពផ្អែមល្ហែម ក៏កាន់តែឃ្លាតឆ្ងាយ ក្តីប្រងើយកន្តើយ បានចូលមកជ្រៀត ជំនួសតំនែងនៃភាពផ្អែមល្ហែម ខ្ញុំមិនយល់ថា គេកំពុងតែកើតអី តាំងពីថ្ងៃ​ដែលត្រឡប់មកពីកំពង់សោមវិញ គាត់ប្រែជាស្ងៀមស្ងាត់ គាត់បន្ទោសខ្លួនងរហូតដែលមិនអាចជួយ បុរសដែលធ្លាក់ពីចុងដូងនោះទាន់ពេល…….

តារា; ជំរាបសួរមីង រាត្រីនៅផ្ទះទេ
ម៉ាក់រាត្រី; អូ តារា មោះចូល មក ចាំតិច មីង រួចដៃលូវអាយ
តារា; បាទមីង (ថ្ងៃនេះ ខ្ញុំឡើងមកកំពត មកស្រុកកំណើត ដាក់ច្បា់លោះងមកតែម្តង មិនមែនមកលេងអ្នកផ្ទះឬ នឹក បងភារុណទេ គឺមកតាមរកស្នេហ៏ គាត់ថាមកលេងផ្ទះ តែ២ ឬ៣ថ្ងៃទេ តែនេះ ជាងមួយអាទិត្យហើយ នៅមិនទាន់ឃើញឡើងទៅវិញទៀត ខលចូល មិនលើក ឆាត Seen មិនតបមិនដឹងកើតអី អោយប្រាកដ ដឹងថាគាត់មិនរីករាយ មិនសប្បាយចិត្ត និងរឿងដែលកើតឡើងនៅថ្ងៃនោះ )
ម៉ាក់រាត្រី;  សួរស្តីក្មួយ ខានជួបមួយរយះ ហើយ មីងរកខលទៅក្មួយដែរ ប៉ុន្មានថ្ងៃនេះ តែរវល់ និងព្រួយចិត្ត​ ផង​មិនដឹងរាត្រី កើតអីទេ ក្មួយ​ ស្ងាត់ មុខស្រពោន មិនស្រស់ សោះ​​មីសួរគេមិនឆ្លើយ ដល់ថ្ងៃត្រូវទៅវិញហើយ មិនព្រមទៅ ការងារមិនដឹងមេចទេ រៀនជិតចប់ហើយ
តារា; មិនអីទេមីងចាំខ្ញុំជជែកជាមួយ គេខ្ញុំ ស្និទស្នាលគា្ន ប្រហែលមានរឿងខ្លះគេអាចលាក់មីង ព្រោះតែមិនចង់អោយមីងពិបាកចិត្ត ទេដឹង តែខ្ញុំ ដឹង វាមិនធ្ងន់ធ្ងរទេ កុំបារម្មណ៏អី គ្រាន់តែអន់ចិត្ត និងខ្លួនឯងដែលមិនអាចជួយ អ្នកជំងឺថ្ងៃមុនបានទាន់ពេល……………….
ម៉ាក់រាត្រី;  HMMMMMMM មីងសង្ឃឹមចឹងចុះ ចឹង ក្មួយសាក់លួងៗគេមើរ គេនៅក្នុងបន្ទប់ ម្នាក់ឯង ស្មានេះហើយមិនទាន់ឃើញចុះមកញាំអីទេ
តារា; បាទមីង





            ខ្ញុំបោះជំហានឈានចូលទៅក្នុងផ្ទះ តាមទ្វាចំហៀងជំនួស ព្រោះថាផ្ទះនេះ នៅខាងមុខ គឺសម្រាប់អ្នកជំងឺ មានទូរថ្នាំ និងគ្រែអ្នកជំងឺ៥គ្រែ ម៉្យាងផ្ទះនេះមិនស្ងាត់ទេ នៅមានអ្នកនៅជាមួយ និងគ្រូពេទ្យ ២នាក់ទៀត ផងដែរ នៅជាជួយមុខរបរ ម្តាយរបស់រាត្រី មុខរបរទាំងនេះ គឺនឹងធ្លាក់មកលើកូនប្រុសម្នាក់នេះ ជាអ្នកគ្រប់គ្រង់…………………ច្រក់ទ្វាចំហៀងផ្ទះ នាំខ្ញុំ ចូលទៅ ធ្លាខាងក្រោយដែលមានរបងមួយជាន់ទៀត គ្រាន់តែខ្ញុំ ចូលទៅដល់ភ្លាម ពូកឆ្កែបាក់ហ្សែរ ២ក្បាល ហកមកទទួកតែម្តង មួយឈ្មោះថា អាមាន មួយទៀតឈ្មោះថា អាមែន មានពួកវាទុកគ្រាន់ការពារផ្ទះ ឆ្កែទាំង២នេះស្គាល់ខ្ញុំច្បាស់ដូចថ្ងៃ រកបក់កន្ទុយផង លិទ្ឋផង ស្វាគមន៏ណាស់ មើលទៅវាដូចរីករាយណាស់ ចឹង តាមមើលវាមិនដឹងថាម្ចាស់វា ពិបាក់ចិត្តបែបណាទេមើលទៅ….ខ្ញុំ បន្តរជំហានមួយដើរចូលទៅក្នុងផ្ទះវីឡាតូចមួយ ដែលទើបតែសង់ហើយ ជាង២ឆ្នាំទេ នៅជាន់ទី៣ ជា Rooftop ដែលមានកូនកញ្ចុះ មួយ រួមទាំងសួនតូចមួយផងដែរ ពីRooftop យើងអាចមើលឃើញសមុទ្របានយ៉ាងងាយ មិនប្រាប់ក៏អាចទាយបានដែរថា អាស្ទាយ​ចឹងចឹងអី មានតែរាត្រីហ្នឹងឯងជាអ្នកកុហ្មង ហ មិនដែលចាស់នឹកឃើញម៉ូតហ្នឹងទេ នៅជនបទ ហើយអ្នកអោយគំនិតមានតែញុមនឹងឯង ព្រោះជាអនាគត់កូនប្រសារហ ហាហាហាហ ហ៊ើយ គួរតែប្រញាប់ទៅរកម្ចាស់ផ្ទះវិញប្រសើរជាង……………..ក្នុងផ្ទះស្ងាត់ជ្រាប ការរៀបចំតុបតែង នៅតែដដែល អ្វីដែលប្លែកនោះទេ ផ្ទះពេទ្យចូលមកគឺផាសុភាពតែម្តង ខ្ញុំ បោះជំហាន មួយៗឡើងជាន់ខាងលើ សំដៅទៅរកម្ចាស់បន្ទប់ សំលេង ក្អក់របស់ប្រុសសង្ហា បានផ្តល់ជាសញ្ញានៃវត្តមានរបស់គាត់…………………ខ្ញុំស្ទុះហ្វឹង រត់ទៅឧបគេពីក្រោយ ដោយក្តីរលឹក នឹងបារម្ម ប្រុសល្អ បែរមកឧបខ្ញុំ អង្អែលក្បាលថ្នមៗ សំលេងបេះដូង រន្ថើនឡើងជំនួសដោយការរៀបរ៉ាប់ នូវការបារម្មណ៏………………….
តារា: បងស្លែកម្លេះ? កើតអី​ម៊េចមិនទៅវិញ ម៊េច បងមិនតបឆាត មិនលើកទូរស័ព្ទ ហេតុអីទុកខ្ញុំចោល (ខ្ញុំចាប់ដៃកាត់ជាប់ ពួកយើសម្រូតខ្លួនអង្គុយ​នៅហ្នឹង​គ្រែក្តាងឺ ដោយថ្មមៗ ប្រអប់ដៃលោគ្រូពេទ្យត្រជាក់ស្រេប បបូរម៉ាត់ប្រែជាស្លេក កែវភ្នែកទាំងគូរក៏លែងថ្លា ) បងក្តៅខ្លួនណាស់ ខ្លួនជាពេទ្យម៊េចក៏បណ្តោយខ្លួនឯងអោយទៅជាបែបនេះទោវិញ? (គាត់មិតបអីសូម្បីតែមួយមាម៉ាត់) បងកើតអីៗ យើងអាចជជែកគ្នាបានហើយមែនទេ? មានរឿងអ្វីអោយប្រាកដ បងនិយាយមក ពេលនេះ​មានតែ២ នាក់យើងតែប៉ុននោះ (ខ្ញុំ ចាបអង្អែលដៃគាត់ថ្មម ជាមួយនិងការញញឹមលើកទឹកចិត្ត លើកនេះ មិនដឹងមានអ្វីកើតឡើង ទើបគាត់បាក់ទឹកចិត្តខ្លាំងបែបនេះ )
រាត្រី;  យើងបែកគ្នាទទៅ


តារា: បែកគ្នា??? (ព្រះអើយ បេះដូងខ្ញុំ ស្ទើរតែលោតចេញក្រៅ ឈាម​ច្រាលឡើងលើ​ ដង្ហើមដកសឹងតែមិនដល់គ្នា ទឹកភ្នែកហូរ ដណ្តើមគ្នាស្រក់​ប្រជែង ​រយលានសំនួរដែលខ្ញុំ​ពិបាកនឹងហាម៉ាត់សួរ ) ហេតុ ហេតុអី???
រាត្រី;  អូនដឹងខ្លួនច្បាស់ណាស់ (គាត់ងើបចេញ ពីខ្ញុំ ដើរសំដៅទៅបន្ទប់ ខ្ញុំរត់ទៅពាំង ទ្វាជាប់ រាត្រីប្រឹងរុញច្រានខ្ញុំចេញ)
តារា: ទេបងបើទោះជាអូនខុស ក៏បងត្រូវតែ ប្រាប់ពីហេតុផល អោយអូនអោយច្បាស់សិនដែរ តើ តើវាអយុត្តិធម៏សម្រាប់អូន ដែលសុខ ខុសបងធ្វើបែបនេះ អូន ឬបង បង​មិនអាសូរ នៅចិត្តស្រលាញ់អូនទេ ឬ ឬ បងភ្លេចអស់ហើយ បងនិយាយមក តើអ្វីទៅបានជាធ្វើអោយប្រែប្រូលភ្លាមៗបែបនេះ ឬ បងគិតថា ក្តីស្រលាញ់នេះ វាទន់ជា្រយខ្លាំងណាស់មែនទេ ម៊េចក៏បងទុកស្នេហាមួយនេះ ដូចជាសម្រាមបែបនេះទៅវិញ​ ??? បងឆ្លើយមក (ខ្ញុំ ស្រែកដាក់គាត់ខ្លាំង កម្លាំងដៃ ទាំងទ្វេរបស់ខ្ញុំ វាយគាត់ចាំ ដើមទ្រូងខ្លាំងៗ សម្រែកនៃការឈឺចាប់ នៅពេលដែលមនុស្សដែលខ្លួនស្រលាញ់ស្មើរជីវិតសុខៗ ក៏សុំបែក តើអ្នកអាចទទូលយកបាន ???)

បង ៗ បង ជួយផង ជួយផង ម៉ាក់ ៗ (ខ្ញុំរឹតតែភ័យជាមុនទៅទៀត បងរាត្រី សុខ ក៏ដួលសន្លប់មកលើខ្ញុំពេញទំហឹង)…………………………


  អរគុណបាទ នុវការចំណាយពេលរបស់មិត្តអាន ជួបគ្នា នៅភាគទី៥ ទៀតណា... ណារ័ត្ន ឃូល!





Friday, April 20, 2018

បន្ទុក បេះដូង ភាគទី១ ​ដល់់ ទី៣



សួរស្តីបាទ​ខ្ញុំណារ័ត្ន ឃូល អាចហៅខ្ញុំថា ហ៊ា ម៉ាប់ រីករាយដែលបានមកជួបមិត្តអ្នកអានសារជាថ្មី ម្តងទៀតជាមួយនិងសាច់រឿងថ្មីមួយទៀត ដែលចំនាយពេល ដ៏យូសែនយូ មិនមែនមានន័យថា វាជាសាច់រឿងដ៏ល្អឥតខ្ចោះដែលខ្ញុំ ខិតខំសម្រិតសម្រាងសរសេរនោះទេ យូរក៏ព្រោះតែមានភារកិច្ចត្រូវបំពេញ តែដូចដែលបានជំរាប់ពីលើកមុនៗ ខ្ញុំនិងមិនចោលការសរសេនោះទេ ទោះជាវាមិនបានផ្តល់កំរៃ អោយខ្ញុំតែ រាល់ការ ចុចLIKE, SHARE និង VIEW របស់អ្នកជាកម្លាំងចិត្ត អោយខ្ញុំ នៅតែបន្តរចំនូលចិត្តនេះ សុំទោសផង បើសិនជាសាច់រឿង មិនល្អ ការសរសេរ និងប្រើពាក្យពាជន៏ មិនល្អ មិនពិរោះ និងបញ្ហាអក្ខរាវិរុទ្ឋ មេត្តា អាធ្យាស្រ័យ អោយខ្ញុំបាទដែលជាអ្នក ស្រលាញ់ការសរសេ ម្នាក់នេះផង............."បន្ទុកបេះដូង " ជារឿងស្នេហ៏ បែបយុវវ័យ ជនបទ រវាងក្មេងប្រុសជំទង និងបុរសវ័យកណ្តាល 
តោះចូលទៅអានភាគទី១ទាំងអស់គ្នា....

ដោយ: ណារ័ត្នឃូល (ហ៊ា ម៉ាប់)
FB Page: MSM ប្រលោមលោកស្នេហ៏ 


បន្ទុក បេះដូង
“ ភាគទី១


ការតស៊ូចញ្ចិមកូនរបស់ស្រ្តីមេម៉ាយម្នាក់ ដែលមាកូនក្នុងបន្ទុក ជាមួយនឹងកូនប្រុសច្បងវ័យជំទង ដែលសុខចិត្តបោះបង់ការសិក្សាមកជួយរកចំនូលជាមួយម្តាយម៉េម៉ាយ​ មិនថាយប់ថ្ងៃ ក្តៅឬភ្លៀងរងារយ៉ាងណា ក៏គ្រួសារកំសត់នេះ មិនដែលរាថយឡើយ ពីកម្មករលើទូក ក៏ក្លាយជាអ្នកបោះគ្រឿងសមុទ្យតាមហ៉ាង ពីអ្នកអូរទេះលក់ភេសជ្ជះរហូតមានដល់តូបតូចល្មមមួយដែលមានភេសជ្ជះគ្រប់មុខ ពីក្មេងដែលបោះបង់ការសិក្សា ក៏ក្លាយជាមគ្គុទេសន៏ម្នាក់ដែលអាចនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ហ៊ើយ មិនដឹងគូរគ្រងអ្នកណាទេហ្ន កនយើង ……………








ភារុណ: យីសមកពីពេលណា ម៊េច មិនប្រាប់បងផង ចេះមកឈរ លួចមើលបងអញ្ចឹងកើត អត់ដឹងបងអៀនទេហី
 តារា: (ខ្ញុំឈរហ្នឹងត្រឹង ជាមួយស្នាមញញឺតបទៅកាន់គាត់ វាជាទម្លាប់ទៅហើយ​ដែលនៅពេលដែលគាត់ល លេងបែបនេះ សម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៏មានសុភមង្គលខ្លាំងណាស់ រីករាយណាស់ នៅពេលដែលឃើញគាត់ញញឺមបែបនេះ ច្រើនឆ្នាំមកនេះ បើទោះជាគាត់ឆ្លង់កាត់នៅឆាកជីវិតកម្សត់បែបណា ក៏ខ្ញុំ មិនដែលឃើញគាត់ស្រពោន នឹងចុះចាញ់ម្តងណាឡើយ តែខ្ញុំវិញក៏ដូចគ្នា គឺស្ងួតបែបនេះ តាំងពីដើម​ ញញឹម ញឹម ញឹម) បាទបង អត់មានអីទេ មកមួយសន្ទុះហើយ តែឃើញបងរវល់ ទើបមិនហ៊ានរំខាន
ភារុណ: ហ៊ឹម ខ្លាចចិត្តអីអូន ធ្វើមើរតែមិនស្គាល់ចិត្តបង មកតឿនបងយកគ្រឿសមុទ្យអោយម៉ាក់មែនទេ? មិនអីទេ បងរៀប ចំរួចហើយ ថាបន្តិចទៀតយកទៅអោយ តែលូវមកបាត់ សង្ស័យតែអត់ចង់អោយបង ទៅលេងផ្ទះហ្មង ហាហហា
(គាត់តបខ្ញុំបណ្តើរ ដៃធ្វើការបណ្តើរ បុរសរីករាយម្នាក់នេះ មិនងាយបង្ហាញពីកង្វល់របស់ខ្លួនអោយអ្នកណាម្នាក់ឃើញនោះទេ ក្រៅពីញញឺម ជាមូយនឹងស្នាមខួចទាំងព្រង របស់គាត់)
  
តារា: អូបង អត់ទេ តែដោយសារ ត្រូវចេញទៅយកបន្លែនៅផ្សារដដែល ដូចនេះ ក៏ឈៀងចូលមករំលឹកបងតែម្តងទៅ ពេលបងរួចដៃ ចាំដឹកទៅ ស្អែក សុក្រ សៅរ៏ អាទិត្យចឹង តាមមើរលក់ដាច់ ទើប ត្រៀមៗ អោយហើយទៅបាទ។
ភារុណ: អញ្ចឹងហ ប្រុសពៅ មិនអីទេ អូ តារាហា អាទិត្យនេះបង មានភ្ញៀវមកពីក្រៅគេចង់អោយបងនាំគេដើរលេង តាម កាលវិភាគ គឺគេមកដល់នៅថ្ងៃអាទិត្យនេះ ហើយ នឺងនាំគេដើរលេង តាមតំបន់ភ្នំ នៅថ្ងៃច័ន្ទពេញមួយថ្ងៃតែម្តង អូនទំនេរទេ ចង់ទៅទេ ទៅស្រូបយកពពក  នៅលើភ្នំបូកគោ ហី?
តារា: អរគុណបង មិនទាន់ហ៊ានថា ទេ គឺក្រែងលប្រឡង ទៅមិនកើតទេ ចាំមើលជិតដល់ថ្ងៃសិនទៅ ចាំខ្ញុំ ប្រាប់បងវិញ ណា
ភារុណ: បាទមិនអីទេចឹង (គាត់បែរមកនិយាយចំមុខដោយញញឹម ប្រុសកំពូលស្នេហ៏ ស្រស់ប្រិមប្រិយ ថ្វីបើប្រវត្តិគាត់កំសត់បន្តិចក៏ពិតមែន តែបច្ចប្បន្នគាត់នៅពេលនេះ អាចអោយគាត់រស់នៅបានដោយស្រួល ជីវភាពក៏ល្អ អត្តចរិកក៏ល្អ​ ជាមនុស្សដែលអ្នកផងតែងគោរព នឹងស្រលាញ់)
តារា: អញ្ចឹងខ្ញុំទៅវិញ ហើយ (ស្មាមញញឺមប្រុសល្អ អមជាមួយ ថ្ពាល់ខួចទាំងសង ជូនដំនើរខ្ញុំ……..

តាមផ្ឡូជាតិ ស្រប់និងមាត់សមុទ្យ ជំនោដែលមិនចេះអន់ថយ ពិដោនៃក្លិនសមុទ្យ ដែលខ្ញុំមមិនដែលនឹងណាយ ខ្ញុំញញឺមតិចៗដោយមិនដឹងខ្លួន គិតៗទៅ ខ្ញុំ ឡប់ៗតែចឹង មិនយល់ខ្លូនឯងបើសិន ជាខ្ញុំជាក្មេងប្រុសដែលរួសរាយម្នាក់ ឧស្សាហ៏ញញឺម និងលេងច្រើន មិនដឹងល្អយ៉ាងមេចទេ គ្រប់ពេលគង់តែបានបងភារុណ ជាអ្នកបង្ករបរិយាកាស កុំអីស្ងាត់ងាប់​) 
ពិសី: ហ្វាក់ អើ
ដារាអួយ ភ្ញាក់ព្រឺត អ្វី មកពីណា ទៅណាហា​ ទៅឆ្នេរដែរមែន? ចេះមកពញ្ញាក់ចឹងកើត
ពិសី: អើ គ្នាទៅឆ្នេរដែរហ្នឹងហា ម៉ែអោយដឹកទឹកក្រូច និង ស្រាបៀ ទៅ ថែម10កេះ ទៀត ទុកគ្រាន់ដល់ ល្ងាចហ្មង ហើយទើបមកពីណាដែរ ណប់?
ដារាអ ទើបមកពីជួបបងភារុណ មិញហ្នឹង ទៅតឿនគាត់ ខ្លាចគាត់យឺត វីវ អស់គ្រឿងសមុទ្យ យកអោយម៉ែក្រោយគេ អស់អាល្អ គាត់រអ៊ូងាប់
ពិសី: ហ៊ឺម ចង់ទៅជួបបងប្រុសខ្ញុំដឹង ហាហាហាហ? (គ្រាន់តែពិសី និយាយបែបនេះ ខ្ញុំអៀនឡើងមុខក្រហមតែម្តង បើចំៗពេកចឹង ស៊ាំហ្មងហា….តាមពិតទៅពិសី ជាប្អូនស្រីបង្កើតរបស់បងភារុណ នាងជាមិត្តល្អតែម្នាក់របស់ខ្ញុំ ពួកយើងរៀនជាមួយគ្នាតាំងពីថ្នាក់បឋម ពិសិស្គាល់ខ្ញុំ ច្បាស់ បើទោះជាចរិកធម្មជាតិខ្ញុំមិនសូវនិយាយស្តី ច្រើន មិនលេងច្រើន ស្ងប់ស្ងាតច្រើន តែចរិកអៀនព្រាណរបស់ខ្ញុំ ខ្លាំងជាមនុស្សស្រីធម្មតាទៅទៀត គ្រូសារបងភារុណ និង ខ្ញុំ មានស្និតស្នាលគ្នា ច្រើន  ពុកម៉ែជាអ្នកផ្តើម នឹងដឹងនាំ បង្គាប់ ជួយដល់គ្រួសារគាត់ច្រើន មកទល់ពេលនេះ បើទោះជាបងភារុណ មានជីវភាពធូរធារក៏ពិតមែន តែទំនាក់ទំនងគ្រួសារពួកយើងនៅតែដដែល អ្នកផ្ទះបងភារុណ រាប់អានគ្រូសារខ្ញុំ ប្រៀបដូចសាច់ញាតិតែម្នាក់អញ្ជឹង នេះកុំតែខ្ញុំ គ្មានបងស្រីទេ កុំអីម៉ែ ភ្ជាប់សាច់ឈាម គ្នា បាត់ តែមានតែបងកូនប្រុស២នាក់ ខ្ញុំជាកូនប្រុសច្បង បើចង់ភ្ជាប់សាច់ឈាម ជាមួយពិសិបាត់ ហាហាហហ តែទៅមិនរួចទេ)
ដារា: បាន អាយកុំចេះតែយាយ មោះ លឿនឡើងប្រញាប់ទៅ បើយឺត ត្រូវមាត់ទៀតលូវអាយ តោះ អូស្អែក ព្រឺកទៅរៀន ចូលយកខ្ញុំផងហា ខ្ញុំអត់យកម៉ូតូទៅទេ ស្អែកទុកមូតូអោយប៉ា​យកទៅអោយជាងមើរ ព្រោះ ពិបាកជិះណាស់លូវ
ពិសី:  អត់អីទេ តោះ…………………………………………….




………………………………………………………………………………………………………………………

                        រសៀលថ្ងៃជ្រេ  ពន្លឺនៃព្រះទិន្នករ រៀបលិច ចាំងជះ នៅលើផ្ទៃសមុទ្យ ទេសចណ៏ក្មេងចាស់ កំពុងតែរីករាយ ជាមួយនឹងការជួបជុំ ញាតិ មិត្ត ជាមួយ និងអាហារសមុទ្យដ៏សំបូរបែប ជាប់ជាមួយនឹងឆ្នេរ សំលេងកងរំពងនៃការសើចសប្បាយ ស្នាមញញឺមនៃសុភមង្គល រំលេចឡើងនៅរូបរាង ដ៏មានតំលៃ វាក៏ជាអ្វីដែលអ្នករកស៊ីដូចជារូបខ្ញុំ ពេញចិត្តខ្លាំងនៅពេលដែលភ្ញៀវរបស់ខ្លូនពេញចិត្តនៅសេវាកម្មរបស់ខ្លូន……………………
.ម៉ោងជាង ១១យប់ទៅហើយភ្ញៀរក៏ស្បើយ វាជាទម្លាប់ទៅហើយ ដែលគ្រប់គ្នាចូលនិន្រា្ទនាពេលយប់ជ្រៅ ហើយភ្ញាក់ពេលព្រលឹម បើទោះជាខ្លូនមិនចង់ក៏ដោយ…..រាត្រីនេះមានអារម្មណ៏ថាល្វើយ បន្ទាប់ពីរៀបចំឥវ៉ាន់ទុកដាក់រូច តែដោយសារនៅមានភ្ញៀវពីរកន្ទេលទៀតនៅមិនទាន់ ចប់ចឹង មានតែខ្ញុំទេដែលនៅចាំ បងភារុណក៏នៅដែលព្រោះគាត់នៅចាំគិតលុយថ្លៃភេសជ្ជះគាត់ទៀត តែឥលូវ មិនដឹងគាត់ទៅណាបាត់ហើយ…………………………ព្រះច័ន្ទរះខ្ពស់ស្រលះ ពីផែនដែរ ពន្លឺរាត្រី បានកំពុងស្រោបស្រប់ផែនផុសធា​ជាមួយនឹងពន្លឺផ្កាយរាប់ពាន់ ដណ្តើមគ្នា ចែងចាំងបង្អួតសម្រស់ ខ្ញុំ អង្គុយយោលជើង ជាមួយនឹងកាសត្រចៀក ដែលគ្មានសំលេងចំរៀង កំពុងតែបណ្តែតអារម្មណ៏ ជាមួយស្បៃរាត្រី ប្រអប់ដៃមួយគូរដែលមានសភាពក្រើម ដែលធ្លាប់តែទះស្មា លើកចិត្ត ដែលធ្លាប់តែឈ្លីក្បាល ដែលធ្លាប់តែចាប់កាន់ដៃខ្ញុំ បានបិទជិតនៅរង្វង់ភ្នែក តូចៗខ្ញុំ ទាំង២ ជាមួយសំលេង ចំរៀងថ្ងៃកំណើត បើទោះជាមិនប្រាប់ ក៏ខ្ញុំ ដឹងថាដៃអ្នកណាដែរ


ដារា: អរគុណ អរគុណ មេចចឹង? (ខ្ញុំ បែរមកញញឺមទៅកាន់ម្ចាស់រង្វង់ដៃ ដែលកំពុងតែបញ្ចេញស្នាមខូច ដាក់ខ្ញុំ បែរទៅរកអ្នកមានគុណ ដែលកំពុងតែកាន់នំខេកតូចមួយនៅនឹងដៃ តែកាដូរឆ្នាំនេះដូចជាធំពេកហើយ) ម៉ាក់ទិញអោយកូនមែន?
ម៉ាក់: ទាយមើរ ប៉ាឯងយឺតឡានតាមផ្លួវ កុំអីពញ្ញាក់ឯងតាំងពីថ្ងៃ បាត់អាយ ស្រលាញ់ម៉ូតូហ្នឹង អាអី គេ ហ្សូមបឺ អីហ្នឹង សេរី១៨ទៀតហា ខំរៀនហាកូន (គ្រាន់តែគាត់និយាយចប់ គេនាំគ្នាំសើច)
ពិសិ : ហ៊ើយ មីង ហ្សូមើរ អ៊ិចណាមីង មិនមែន ហ្សូមប័រទេ ហាហាហហា តារាហា​ ចឹងស្អែកឯងទៅយកគ្នាទៅរៀន ម្តងត្រូវហេ ?
ដារា  ​​​​: អរគុណម៉ាក់ អរគុណ ទិញធម្មតា ធម្មតាទៅបានហើយ ចាំទៅទាន់សម័យ តា អាគុប ចាស់ផស់ញុមក៏បានដែរ
ភារុណ:​ តោះអុចទៀនម្តងទៀត បន់ស្រន់ហើយផ្លុំទៅណា

            អ្នករាល់គ្នា មើលទៅពិតជារីករាយណាស់ ទាំងនេះសំណាងមួយដែលខ្ញុំ មានមនុស្សល្អៗនៅជុំវិញខ្លួនបែបនេះ ជាពិសេសអ្នកមានគុណទាំងទ្វេរតែម្តង…….ពួកយើងបរិភោគគ្រឿងសមុទ្យជុំគ្នា ទាំង២គ្រួសារម្តង គ្រួសារយើងទាំងពីរ ពិតជាស្អិតរមួតគ្នាណាស់ បំណងប្រាថ្នាខ្ញុំនៅឆ្នាំនេះគឺ សុំអោយអ្នកមានគុណទាំង២ និងម៉ាក់បងភារុណមានសុខភាពល្អ រកស៊ីមានបាន  ទី២គឺសុំអោយខ្លួនឯងអាចញញឺម និងរីករាយបែបនេះ ពេញមួយឆ្នាំទៀត ទី៣គឺ សុំអោយខ្ញុំ អាចនៅក្បែរ និងទទួលអារម្មណ៏សុភមង្គលពីមនុស្សដែលខ្លូនស្រលាញ់ពេញ១ឆ្នាំដូចគ្នា………………………..

                        ម៉ោងជាង២រំលងអាធ្រាតទៅហើយខ្ញុំ នៅតែមិនទាន់គេងទៀត មានអារម្មណ៏ថារសាប់រសល់មេចទេ ស្អែកត្រូវទៅរៀនផង មិនមែនរំភើបហ្នឹងមូតូថ្មីទេ តែខ្ញុំមានអរម្មណ៏រំភើបនឹងបន្តោងសោរខ្យងសមុទ្រតូចមួយពណ៏សរ ដែលមានឈ្មោះខ្ញុំ……

អរគុណ បងប្រុស 
…………………………………………



                        ព្រលឹមថ្ងៃថ្មី ព្រះអាទិត្យនៅតែបន្តររះដដែល នៅលើផែនដីចាស់មួយនេះ មនុស្សម្នារ ក្មេងចាស់ប្រុសស្រីកំពុងតែ មមាញឹក នឹងការងារផ្ទាល់ខ្លួនរបស់ ងាកមកខ្ញុំជាកូនអ្នករកស៊ី មិនដែលបានសម្រាក់ដល់ថ្ងៃចាំងគូទអីទេ ម៉ោង៥ មិនទាន់ដឹងតែឡើង រាបចំផ្ទះ អោយចំនីមាន់ទា ជ្រូក មុនទៅរៀន ជាកូនប្រុសច្បង់ ក្នុងគ្រួសារ គឺបែបនេះ មិនអាចទន់ជ្រាយនោះទេ……





ពិសី : ហេយ មេចអាយប្រឡងមិញ ដារា ធ្វើបានច្រើនហេ ?
ដារា : មានអី បានតើ ហ៊ឺម តាប្រឡងហើយវាកងធំទៀត ឆ្នាំក្រោយប្រឡងបាក់ឌុបទៀត មានអារម្មណ៏ថាពេលវេលា ឆ្ងាយផ្ទះជិតមកដល់អាយ យាយតាមត្រង់គ្នាមិនចង់ទៅរៀននៅភ្នំពេញអីទេ បើសិនមានសាកលវិទ្យាល័យនៅទីនេះមិនដឹងល្អយ៉ាងណាទេហ្ន រៀនបណ្តើរ អាចនៅក្បែរអ្នកផ្ទះបណ្តើរ មែនហេ?
ដារា : ចុម គិតអីចឹង សិស្សពូកែដូចឯង ក៏ចេះគិតឃើញឡប់ៗចឹងដែរ? កុំគិតចឹងអី ១ឆ្នាំទៀតនៅយូណាស់ ខំរៀនទៅ ធ្វើមេចអោយតែប្រឡងជាប់សិនទៅ​ចាំគិតទៀត គេចង់ទៅរៀនបន្តរចង់ស្លាប់ គេមិនបានទៅផង ចុះឯងវិញ បែរជាខ្លាចទៅវិញ នឹកអ្នកផ្ទះ ឬក៏នឹកស្នេហា ហា???? (ពិសិនេះយាយ លលែងសំដី ធ្វើអោយខ្ញុំ​នេះ អៀន ឡើង ថ្ពាល់ក្រហមអស់ហើយ​)
ដារា : តោះទៅផ្ទះវិញ អេទៅវិញឈាងចូលទៅយក បង្គារអោយហើយ ស្រូល ថ្ងៃមិនចាច់មកយកពី បីដង ណោះ
ពិសី : ហ៊ើម មេចក៏បាន មូតូឯងតើ តោះ យើង
(គ្រាន់តែឈានជើងដើរចេញ សម្លេង ស្រែកពីក្រោយ តាម អោយពួកខ្ញំ ឈប់ ទាំងត្រហេប ត្រហប)
រាត្រី: ហេយ ហេយ ឈប់សិន ឈប់សិន
ពិសី : រាត្រីមានការអី រត់ខ្លាំងមេះ មានការអីហ?
រាត្រី: អរ នៀក ដារា ភ្លេចសៀវភៅពុម្ព ក្នុងថតតុ
ដារា : អូរ អរគុណ អរគុណ ប្រហេសមែនខ្ញុំ អរគុណណា (ខ្ញុំ ញញឺមអរគុណ ទៅកាន់មិត្តរួមថ្នាក់ដែលជា កម្លោះសង្ហា ជាកូនអ្នកមាន ធូរធារម្នាក់នៅក្រុងកែបនេះ ម្តាយគេជាវេជ្ជបណ្ឌិត បើកហាងលក់ថ្នាំ ធំមួយ រីឯប៉ាគេវិញជាអ្នកមានមុខមានមាត់នៅក្នុងភ្នំពេញ ក្នុងការមុខរបរជំនួញ តែខ្ញុំ មិនដឹច្បាស់ថាគាត់រើកស៊ិអី ទេដឹងត្រឹមថា គ្រួសារគាត់ជាអ្នកមានតែ គួរអោយគោរព ចំណែករាត្រីវិញ ពិតជាសាមញ្ញណាស់ មិនដែប្រកាន់ខ្លូនថាជាកូនអ្នកមានអីម្តងណា ទេ តាមពិត ពួកខ្ញុំ គ្រាន់តែឧស្សាហ៏ឃើញមុខគ្នា តែមិនដែរនិយាយអីជាមួយគ្នានោះទេ ដោយសារតែពេលឡើងមកថ្នាក់ទី១១នេះ រាត្រីគេដូរវវេន ទើបពួកយើងបានរៀនជាមូយគ្នា ហើយក៏ក្លាយជាមិត្តរួមថ្នាក់ធម្មតាទៅ)
ពិសី : ដារា ហេយ គិតអីហ្នឹង ភ្លឹកមេស ?
ដារា : អត់អីទេ (ខ្ញុំញញឺមបែបគួរសមទៅកាន់រាត្រី បន្ទាប់មកកម្លោះសង្ហា ក៏ដើរចេញទៅ ដោយស្នាមញញឺម) តោះពិសិទៅផ្ទះយើងវិញ…….



…………………………………………………………………………………….
            យប់នេះ មេឃនៅតែស្រឡះដដែល ដារារាប់ពាន់កំពុងតែរះ បញ្ចេញពន្លឺ បង្អួតសម្រស់ នឹងអំណាចនៃ ពន្លឺបស់ខ្លួនបង្អួតទៅកាន់ព្រះច័ន្ទ ដែលកំពុងតែសំញែងខ្លួន ដោយមិនអើរពើរទាល់តែសោះ ថាមានតារាជាច្រើនកំពុងតែ ចោមរោមនោះទេ (ទីត ទីត) កំពុងតែលង់ នឹងសម្រស់រាត្រី ស្រាប់LINE ទូរស៏ព្ទរបស់ខ្ញុំលោតឡើង នៅឈ្មោះ មនុស្សតែម្នាក់ដែលខ្ញុំ កំពុងតែនឹក

LINE
ភារុណ
ហេឡូ ប្រុសក្មេង​

ដារា
បាទ?

ភារុណ

អង្គុយម្នាក់ឯង មិនខ្លាចទេ ហេ? ត្រូការអ្នកកំដរទេ?
           
ដារា
អត់ទេ តែបើបងចង់ចូលមកទីនេះ គឺត្រូវបង់​លុយទើបចូលបាន

ភារុណ
ហាហាហាហ ចឹងផង អូខេ បង់លុយក៏បាន តែលូវសុំជំពាក់សិនណា ចាំពេលក្រោយចាំទូទាត់ សុំបញ្ចាំប្រាណ ទុក និងអូនសិនក៏បាន




            សម្រើបជើងប្រុសសង្ហា ដើរចូលមកកាន់តែជិត ខ្យល់ក៏ធ្លាក់កាន់តែខ្លាំង តែខ្ញុំ មិនមានអារម្មណ៏ ថារងា ដោយសារតែវាយោនេះទេ ឬប្រហែល មកពីខ្ញុំស៊ាំនឹងខ្យល់សមុទ្យ ឬក៏ដោយសារតែបុរសម្នាក់នេះ មិនដឹងទេ គ្រាន់ដឹងថាវិនាទីដែលមានគាត់ អារម្មណ៏ខ្ញុំ ពិតជាសែនកក់ក្តៅមែនទេ……

ភារុណ : ហេឡូ កូនក្មេង ធ្វើអីតែម្នាក់ឯងតិចគេចាប់ទៅបាត់ទៅ គិតមេច
ដារា : មិនដឹងដែរ មានតែតាមហ្នឹងទៅ (ខ្ញុំ បែរទៅសម្លឹងភ្នែក ដឹងអត់ ថាខ្ញុំ ចង់ដឹងថាបើសិនជាបែបនោះមែន តើបងនឹងធ្វើបែបណា?)
ភារុណ : តាមហ្នឹងមិនបានទេ បងនឹងទៅតាមរកទាល់តែឃើញ មិនអោយគេចាប់យកទៅដោយងាយនោះទេ (ប្រុសសង្ហារបស់ខ្ញុំ​ឆ្លើយនៅចម្លើយដ៏សែនពេញចិត្តជាមួយកាយវិការ ដ៏គួរអោយខ្នាញ់ )
ដារា : ម៉េចចឹង? តាមធ្វើអី? (ម្តងនេះជាសំនួរ ដែលខ្ញុំរឹតតែចឹង់ដឹង ទៀតថាគាត់នឹងឆ្លើយបែបណា?)
ភារុណ : យីប្អូនប្រុសទាំងមូល មេចក៏អោយគេចាប់ទៅដោយងាយៗមេចកើត ហាហាហ (វាមិនមែនជាចម្លើយដែលខ្ញុំ ចង់បាននោះទេ វាខុសពីការរពឺង  ខ្ញុំដឹងថាគាត់នឹងនិយាយបែបនេះ ច្រើនឆ្នាំមកនេះ មានតែខ្ញុំម្នាក់ឯងប៉ុននោះដែលគិតច្រើនតែម្នាក់ឯង ជាប្អូន ប្រុសក៏បាន សំខាន់អោយតែខ្ញុំ ជាមនុស្សតែម្នាក់ដែលបងបារម្មណ៏គ្រប់ពេល ក៏បាន )

ដារា : ហ៊ើម គិតអីច្រើនមេះបង វា គ្មានអីទេ ពេលណាពេលនឹងទៅ រឿងថ្ងៃស្អែកគ្មានអ្នកមើលឃើញមុនទេ យប់នេះមានផ្កាយ មានព្រះច័ន្ទ ក៏មិនប្រាកដថាយប់ស្អែក នៅតែបែបនេះនោះទេ អាចថាស្អែកនេះ គ្រប់យ៉ាងនៅតែដដែល តែអ្វដែប្លែកនោះគឺ មិនមានវត្តមានខ្ញុំបន្តរនៅទេ តទៅទៀក៏ថាបាន (គ្រាន់តែនិយាយត្រឹមនេះ ប្រុសល្អរបស់ខ្ញុំ យកដែខាងឆ្វេងរបស់គាត់ មកប្រគៀកនឹងស្មានខ្ញុំជាប់)
ភារុណ : ទេ បងមិនអោយអូទៅណា ចោលបងទេ បងនិងមើលថែរអូនអោយបានល្អ អ្នកណាក៏គ្មានសិទ្ឋធ្វើបាបអូន ដរាបណាបងទីនេះ ដង្ហើមបងនៅដក បងប្រុសម្នាក់នេះ មិនអោយអូនពីបាកនោះទេ ជឿបងចុះ (គាត់និយាយ បណ្តើរ អង្អែលក្បាលខ្ញុំបណ្តើរ ថ្ពាល់ខួចទាំងសង បង្ហាញនៅស្នាមញញឺម ដោយក្តីផ្អែមល្ហែម អរគុណបងបងប្រុស សង្ឃឹមថា គ្រប់យ៉ាង នឹងល្អប្រសើរសម្រាប់យើងទាំងពីរអ្នកទៅចុះ សង្ឃឺមថា គ្រប់យ៉ាងនឹងពៅពេញដោយស្នាមញញឹម និងមិនដូចប្រលោមលោកដែលខ្ញុំ ធ្លាប់បានអាន)


ដារា : ខំរៀនណា កុំគិតច្រើនអី ណា វានឹងមិនមានរឿងមិនល្អកើតឡើងនោះទេ ខំតែរៀនទៅ ឆ្នាំក្រោយអូនត្រូវប្រឡងផង បន្ទាប់មកត្រូវទៅនៅភ្នំពេញ ទៀត នឹងមានរឿងច្រើនដែលអូនត្រូវជួប សង្គមនេះនៅមានរឿងគួរអោយខ្លាចច្រើនទៀត ដែលអូននឹងត្រូវជួបប្រទះ អ្វីដែលបងប្រុសបារម្មណ៏គឺ ខ្លាំចអូន ត្រូវគេបោកប្រាស់ …………
                      អរគុណ នូវការចំនាយកពេលរបស់មិត្តអ្នកអាន ជួបគ្នា នៅវគ្គទី២ ឆាប់ៗនេះណាា...
រីករាយទិវាបុណ្យនៃក្តីស្រលាញ់, ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
FB Page: MSM ប្រលោមលោកស្នេហ៏ 
Date: 14.Feb.2018
Time: Afternoon 







សួរស្តីបាទ ហ៊ា ម៉ាប់មកវិញហើយ បាទ សុំទោសផងចំពោះការយឺតយ៉ាវ តាមពិតទៅ ត្រូវផុសតាំងពីថ្ងៃ សៅរ៏មេះ តែភ្លេចយកឡេបថបមកតាមខ្លួន ដល់បានឡេបថបមកហើយ មានបេសកម្មកម្មទៅកំពត ខ្ញុំទើបមកដល់ភ្នំពេញយប់មិញនេះអែង និយាយហ្សិន លូវនេះ លើកដៃអត់រួចទេ តែបើមិនប្រញាប់ផុសទេ មានតែចាំ២ថ្ងៃសទៀតព្រោះ រសៀលនេះ ត្រូវទៅ កំពង់ចាមបន្តរ បើពន្យាពេលទៀត មិត្តអ្នកអាន ភ្លេច ឈ្មោះតួរអង្គអស់លូវហើយ......តោះចូលទៅអានជាមួយគ្នា ជាមួយភាគទី២នេះ យើងបានដឹងហើយថា តារា និងបងភារុណ កំពុងតែមានទំនាក់ទំនងដែលលើសពីបងប្អូន នឹងគ្នា តែ វានៅចន្លោះស្នេហា និង ការរាប់អាន ចង់ដឹងទេថា នៅជំហានបន្ទាប់ ទំនាក់ទំនងពួកគេទាំង២ និង ក្លាយទៅជាបែបណា វាអាចទៅរួចទេ ថា ពួកគេ អាចជាគូរ? ចុះ​បើមិនមែន ដំនើរនៃសាច់រឿងមួយនេះ តម្រូវអោយតារា គួរដើរ លើផ្លូវមួយណា បន្តរ?

បន្ទុក បេះដូង ភាគទី២

ដោយ: ណារ័ត្នឃូល (ហ៊ា ម៉ាប់)
FB Page: MSM ប្រលោមលោកស្នេហ៏







រំលងទៅមួយអាទិត្យទៅ មួយអាទិត្យ ការប្រឡងក៏ជិតមកដល់  ដើម្បីរក្សារនៅការចង់ចាំ ល្អៗ ក្រុមថ្នាក់របស់ខ្ញុំ ក៏នាំគ្នា បង្កើតដំនើររួមមិត្ត ជាមួយគ្នា ដែលមាន បងភារុណ ចូលរួមផងដែរផ្ទាំងពពក ដ៏សែនក្រាស់ បាំងបំបិទ ព្រះអាទិត្យ ខ្ញុំ ឈរឧបដៃកព្រោះតែអំណាច ធាតុត្រជាក់ នៅលើភ្នំបូកគោ ដែលកា្រលគ្រប់ ដោយពពក មើលអ្វីស្ទើរតែពុំឃើញ ប្រុសសង្ហារបស់ខ្ញុំយកអាវដ៏ក្រាស់ គ្រប់លើស្មាខ្ញុំ គាត់មិនដែលភ្លេចនៅស្នាមញញឺ មកកាន់ខ្ញុំ​ម្តងណាឡើយ………………
ភារុណ : រងារណាស់មែនទេ ?
ដារា : មិនអីទេ (ខ្ញុំញញឺមទៅកាន់ជាគាត់ ដោយបង់ករក្រមា អោយគាត់បណ្តើរ )
ភារុណ : អូបងមិនអីទេ (ប្រុសសង្ហា យកដៃរាខ្ញុំ មិនអោយចង់ )
ដារា : ទេបងក៏រងារដូចគ្នាដែរ តោះទៅកាន់ឡានវិញហី បងចង់នាំអូននទៅកាន់កន្លែងមួយទៀត
(ខ្ញុំញញឺមតបគាត់ ក៏ដើរចេញទៅទាំងពីរនាក់ អាកាសធាតុបែបនេះ ពិតជាគួរអោយចាប់ចិត្ត ត្រជាក់ប្រៀបដូចជាសេអ៊ូលចឹង មិត្តរួមថ្នាក់ខ្ញុំ កំពុងតែឈ្លកវង្វេង និងការសែលហ្វី នេះជាជំនើរកំសាន្ត ជុំគ្នាដ៏រីករាយនៅកំលុងពេលវ៉ាកងធំ ដោយមានបង ភារុណធ្វើជាអ្នកនាំផ្លូវ គឺថា សេវារហ្រ្វីៗ តែម្តង ដោយសារតែមាaនការបញ្ចុះបញ្ជូល ពីខ្ញុំ បន្ទាប់ពីលេងភ្នំបូកគោក មួយព្រឺកហើយ យើងក៏ចុះពីភ្នំទៅញាំបាយ ថ្ងៃត្រង់ នៅរមណីយដ្ឋាន បឹងប្រទាក់ក្រឡា ដែលមានទេសភាពគួយរអោយចង់គយគន់ ជាមួយអាហារដ៏សែនឆ្ងាញ រសៀលបន្តិច យើងក៏បន្តរទៅកានរមណីយដ្ឋានមួយទៀតគឺ ភ្នំឈ្ងោក ទីនោះមានបរទេសច្រើនចូលចិត្តទៅលេង ថ្វីបើខ្ញុំជាអ្នកំពតមែនពិត តែទីនេះជាលើកទីមួយហើយដែរខ្ញុំ បានមក បទពិសិធន៏ឡើងភ្នំ ជិះខ្សែរ៉ត ម្នាក់ៗពិតជារីករាយណាស់ជាមួយដំនើរកំសាន្តមួយនេះ អ្នកគ្រប់គ្នាពិតជាពេញចិត្ត និងបងភារុណ​ នូវការរៀបគម្រោង និងការធ្វើសេចក្តីអធាធិប្បាយរបស់គាត់ )





ភារុណ  : អូខេបន្ទាប់មក បងនឹងនាំប្អូនចូលទៅ លេងខាងក្នុងទៅ ប៉ុន្តែពួកយើងចូលទៅបានត្រឹមតែខាងមុខទេ ដោយសារមេឃរាងរសៀលហើយចឹង កុំចូលទៅខាងក្នុងជ្រៅពេកអី អូខេ
(ម្នាក់ៗ ដើរតាមពីក្រោយ បណ្តើរ ស្តាប់គាត់រៀបរាប់បណ្តើរអំពីប្រវត្តទីនេះ ទាំងខ្ញុំ ទាំងគេពីតជាជក់ចិត្តណាស់ អេដូចជាបាត់ រាត្រី នឹងមិត្តភក្តិគេទៅណាហើយ???)
ដារា  :​ ពិសី បាត់រាត្រី នឹង មិត្តភក្តិគេ២ ៣នាក់ទៀតទៅណាអាយ មិញក្រែងគេដើរចូលមកក្នុងមុនតើ
ពិសី  :​ មិនដឹងដែរ តែមែនតើ  បងភារុណ ដូចជាបាត់គ្នា ៤នាក់ បាត់អាយ មិញមិត្តភក្តិខ្ញុំ ចូលមកក្នុងនេះមុននេះបន្តិច តែលូវមេចអត់អត់ឃើញគេចឹង?
ភារុណ  : ខលរកមើរ (គ្រប់គ្នា ព្យាយាមរក តែខលនៅតែមិនចូល ១០នាទី ហើយនៅតែទាក់ទងមិនបាន ម្តងនេះ បងភារុណ និងគ្រូបន្ទុកថ្នាក់រឺតតែភ័យ ពួកយើងព្យាយាមសម្រូលអារម្មណ៏ សំលេងស្រែកហៅ រកពួកគេ រំពងពេញ រោងភ្នំ ពន្លឺក៏កាន់តែអស់ ម្តងនេះ មិនដឹងធ្វើយ៉ាងណា បងភារុណ សម្រេចចិត្តចូលទៅកាន់រោងភ្នំ តាមចន្លោះតូចមួយទៀត ដែលជាផ្លួវ ដើម្បីដើរចូលទៅកាន់ខាងក្នុង ដោយគាត់សង្ស័យថា ក្មេងៗនោះប្រាកដជានៅក្នុងនោះ ដោយវង្វេងផ្លូវ ចំនែកអ្នកផ្សង ត្រូវអង្គុយរងចាំនៅខាងក្រៅជាមួយលោកគ្រូ ម្តងនេះ មេឃក៏កាន់តែងងឺត អារម្មណ៏កាន់តែលែងស្រួល ទៀត ក្រៅពីរងចាំ គឺមានតែលើកដៃបួងសួង ដល់ម្ចាស់ទឹក ម្ចាស់ដៃ លោកតា អ្នកតាភ្នំ អោយជួយតែប៉ុននោះ )

ភារុណ  : អូនមកតាមបងធ្វើអី មេចមិនចាំជាមួយមិត្តភក្តិ នៅខាងក្រៅទៅ ងងឺតណាស់
ដារា  :​ អត់ទេ ទៅពីរនាក់ បានគ្នា (ខ្ញុំ សំលឹងទៅគាត់កាន់ ដោយមុតមាំ បើទោះជាខ្ញុំជាមនុស្សស្ងប់ស្ងាត់ តែខ្ញុំ មិនមែនជាមនុស្សដែលទន់ជា្រយនោះទេ​ ម៉្យាង ខ្ញុំនឹងមិននៅសោយសុខតែឯងនោះទេ មិនអាចអោយបងមានរឿងអីនោះទេ រាត្រីក៏ជាមិត្តល្អរបស់ខ្ញុំ ដូចគ្នា​ បើសិនជាមានរឿងអីកើតឡើងនោះ អ្នកទីមួយដែលមានបញ្ហា គឺជាបង ដែលជាអ្នកនាំផ្លូវ អញ្ចឹងដាច់ខាត ខ្ញុំ មិនអាចសង្ងំតែឯងនៅទេ )



ភារុណ  : អូនរឹងមែន នៅចាំនៅខាងក្រៅទៅកុំទៅអី បងសុំអង្វរ
ដារា  :​ អត់ទេ ទៅដែរ តោះលឿនឡើង
(នៅតាមច្រកផ្លូវដ៏តូច មួយដែលអាចដើរបានតែម្នាក់ ព្រមជាមួយ នឹងភាពងងឹតផងនោះ ពួកខ្ញុំ ទាំងពីរដើរដោយមានការប្រុងប្រយ័ត្ន​ សម្រាប់បងភារុណ គាត់គ្មានបញ្ហានោះទេ ព្រោះគាត់ស្គាល់ទីនេះច្បាស់ ពិបាកអីតែខ្ញុំទេ មកជាប់ដៃជើងគេមែនតើ នៀក,,,,,,គ្រាន់តែចូលមកដល់ក្នុងបានបន្តិច នៅមានផ្លូវពិបាកមួយទៀត គឺតម្រូវអោយយើង លូនតាមរូងតូចមួយ វាជាផ្លូវតែមួយគត់ដែលនាំពួកយើងចូលទៅខាងក្នុង គ្រាន់តែមកដល់ត្រឹមនេះ សំលេង ស្រែកយំ ចេញពីខាងក្នុងតែម្តង)
ភារុណ  : ក្មេងៗ ពួកឯនៅខាងក្នុងមែនទេ? (ប្រុសល្អរបស់ខ្ញុំ ស្រែកហៅពីខាងក្រៅ ផ្តល់ដឺណឹងដល់អ្នកខាងក្នុង វាពិតណាស់ដែលពួកគេ ប្រកដជានៅខាងក្នុងនោះមែន )
ភារុណ  : អូនចាំបង នៅទីនេះ ហើយ បងចូលទៅ ខាងក្នុងនាំផ្លូវពួកគេចេញមក ត្រូវចាំថា ទោះមានការអីក៏ដោយ ត្រូវនៅទីនេះ បើសិនបងស្រែកអោយរត់ អូនត្រូវត្រឡប់ក្រោយ ហើយទៅត្រងរហួត តាមផ្លូចដែល យើងមកអម្បាញ់មិញ អូខេ??? មានច្រកពីរដែលអូនត្រូវចាំ ទីមួយ គឺផ្លូវដែលយើងពីចំហៀងអបិញមិញហ្នឹងអែង នៅពេលដែលអូនក្រឡែកក្រោយវិញអូន និងឃើញច្រកដល់ទី៤ ដូចនេះអូនត្រូវចំណាំ  ស្ទាប់ដុំពូក ពូកជញ្ជាំងភ្នំ ច្រកទី២ដែលជាប់ជញ្ជាំង ទើបជាផ្លូវត្រូវ  ទី២ គឺផ្លូវដែលយើងលូនអំបិញមិញនេះ នៅពេលអូនត្រឡប់ក្រោយ និងមានផ្លូវ២ មួយគឺរណ្តៅ អូនត្រូវប្រយ័ត្ន អាចនិងរអិលធ្លាក់ទៅក្រោម អូខេ?
ដារា  :​ (ខ្ញុំសម្លឹងមើលមុខគាត់ ដោយចិត្តមិនដាច់ស្រឡះ ពិតជាមិនចង់អោយគាត់ចូលទៅតែ​ឯងនោះទេ តែ……) បាទបង ត្រូវប្រយ័ត្នណា…………………ប្រុសលូនចូលទៅ តិចៗតាមរោងនោះ ចំនែកខ្ញុំ ជាអ្នកបញ្ចាំងភ្លើង សំលេងឆ្លើយតបពីខាងក្នុង ព្យាយាមបង្ហាញយើងពីទីតាំងដែលពួកគេកំពុងតែនៅ…………………)
ភារុណ  : អូយ អូយៗៗៗ
ដារា  :​ បង បង បងកើតអីហ្នឹង បង​(សម្លែងស្រែករបស់ប្រុសល្អពីខាង ក្នុងធ្វើអោយចិត្តខ្ញុំ នេះកាន់តែពុះកញ្រោល ឈរលែងហ្នឹង )
ភារុណ  : អូនចូលមកធ្វើអី ហា (ប្រុសល្អ របស់ខ្ញុំ អង្គុយ​សណ្តូចជើង ត្រង ដៃម្ខាងក្រោបជើងដែលកំពុងតែមានឈាម មើលទៅគាត់ពិតជាឈឺណាស់ហើយ ធ្វើយ៉ាងមេចទៅ ម្តងនេះ ???? ខ្មងជើងគាត់ រយះ​និងថ្មហើយ )
ដារា  :​ ឈាមច្រើនណាស់ មើលទៅមុតជ្រៅណាស់ ឈប់ៗ (ខ្ញុំ ហែកហៅរបស់ខ្ញុំ មករំជើងដើម្បីឃាត់ឈាមគាត់ដែលកំពុងតែហូរ ឃើញគាត់បែបនេះ ខ្ញុំពិតជាឈឺចាប់ណាស់ )
ភារុណ  : បង បងមិនអីទេ អូយ
ដារា  :​ នៅថាអត់អីទៀត?
រាត្រី  :​ បងភារុណ? ដារា? (សម្លេងស្រែករបស់រាត្រី បានបន្លឺឡើង ស្តាប់មើលទៅគេហាក់ដូចជានៅជិតពួកខ្ញុំនោះទេ ប៉ុន្តែដោយសារទីនេះងងឺតពេក ទើបពីបាកមើលបែបនេះ )
ដារា  :​ គឺពួកខ្ញុំ រាត្រី ឯងនៅទីណា មានឃើញ ពន្លឺភ្លើងពិល ទូរស័ព្ទនេះទេ ?
រាត្រី  :​ អត់ទេ ទីនេះងងឺតណាស់ មើលទៅ ខ្ញុំ ប្រហែលជានៅ ក្នុងរោងមួយដែលបិទជិតតែម្តង ហើយ បានជាមើលមិនឃើញបែបនេះ
ភារុណ  : រាត្រី ប្អូន ងើយទៅខាងមើល មានមើលឃើញផ្កាយ តាមចន្លោះថ្មតូចៗទេ ?
រាត្រី  :​ បាទបង ឃើញ ពិតជាស្អាតណាស់ ជាមួយនឹងអំពិលអំពេករាប់ពាន់ក្បាល់
ភារុណ  : ប្អូន កំពុងតែជាន់នៅនឹង ខ្សាច់ ដែលមានគ្រាប់គ្រួសតូច មែនទេ យកដៃស្ទាប់មើរ
រាត្រី  :​ បាទបង មែនហើយ

ភារុណ  : បាទប្អូន បងដឺងហើយ ថាអូន នៅទីណា  ចាំបងនៅទីហើយ កុំបន្តរទៅណាទៀត ឈប់យំទៅ ណា
រាត្រី  :​ បាទបង ពួកខ្ញុំ ចាំបង តែអ្នកយំ មិនមែនខ្ញុំទេ គឺអាពីរ បីនាក់អ្នកនេះទេ
ដារា  :​ ទុកអោយខ្ញុំជាអ្នកទៅរកពួកគេវិញ បងនៅទីនេះហើយ
ភារុណ  : អូនទៅយ៉ាងមេចបើអូនមិនស្គាល់ផ្លូវផងហ្នឹង
ដារា  :​ អូខេទៅទាំងពីរអ្នក (ខ្ញុំលើកគ្រាគាត់ឡើង ទាំងត្រដាបត្រដូស វាមិនមែនជារឿងងាយទេ ដែលក្មេងប្រុសស្គម ស្គមដូជាខ្ញុំ ទៅលើកគ្រាមនុស្ស ខ្ពស់សង្ហា មាឌធំសាច់ដុំបែបនេះនោះ ប៉ុន្តែយ៉ាងណាក៏ល្អដែរ អាចថានេះជាឧកាសដែលអោយពួកយើងកាន់់តែស្និតស្នាល សាច់ដុំដើមទ្រូដ៏កក់ក្តៅ ណែនក្តន់ ទ្រប់មលើស្មាខ្ញុំ ដើមដៃសាច់ដុំ ក្រសោបអោបចង្កេះខ្ញុំ រាងកាយយើងទាំងពីរកាន់តែខិតជិតចូលគ្នា​ ដំនើរត្រេត មួយៗ របស់ពួកយើង បន្លាស់ទី មួយៗ តម្រងទៅកាន់ទីតាំងដែលពួកយើងចង់ទៅរក ប្រុសកំសត់ប្រែពណ៏បបូរមាត់ ឡើងស្លែក ដោយសារតែឈាម ហូរច្រើនពេក តែគាត់ នៅតែញញឺមដ៏ដែល មិនបានត្អូញត្អែរអីមួយមាត់ មើលទៅគាត់ពីជាគួរអោយអានិតណាស់………………..គ្រាន់តែដើរបានប្រហែល ជា១០ជំហាន ពន្លឺនៃដួងតារា និងព្រះច័ន្ទ ជ្រែងបញ្ចេញពន្លឺ តាមចន្លោះថ្មតូចៗ ជាមួយនឹងសម្រប់នៃដួងតារា ដែរ កំពុងប្រជេជែងគ្នា បង្អួតសម្រស់នៃ មាត់រូងភ្នំខាងលើ អមជាមួយ​នឹងអំពិលអំពេក រាប់ពាន់ហោះហើរ ពិតជាគួរអោយចង់គយគយន់ខ្លាំងមែនទេ……………….រស្មី ធារ័ត្ន គ្រាន់តែឃើញបងភារុណភ្លាមស្ទុះ មកអោបតែម្តង ម្នាក់ៗយំឡើងស្លែកមុខអស់ហើយ តែ រាត្រីវិញ គេមើលទៅដូចជាអង់អាចណស់ )
រាត្រី  :​ អូជើងបងកើតអី? ក្នុងការបូបខ្ញុំ មាន មេកាឌីន ទុកអោយខ្ញុំ ឃាតឈាមបងសិន
(ក្មេងប្រុសម្នាក់នេះ ពិតជាអោយសរសើរមែន គេពិតសំជាសុភាពបុរសមែន រាត្រី មិនបានបារម្ភពីសុវត្តិភាពផ្ទាល់ខ្លូន ទាំងដែលខ្លូនផ្ទាល់នៅជាក្នុងរូងភ្នំនេះនៅឡើយ……ជាកូនប្រុសអ្នកស្រីវេជ្ជបណ្ឌិតគឺបែបនេះ មកដើរលេងគឺមានថ្នាំ ជាប់នឹងខ្លួនជានិច្ច ​ ​  ​រាត្រី ស្រាយ ក្រណាត់អាវរបស់ខ្ញុំ ចេញ​ គេលេងរបួសអោយបងភារុណ សារជាថ្មី ព្រមទាំងហែកហៅរបស់ខ្លូន មករំសារជាថ្មី អោយបងភារុណ មើលទៅជំនាញណាស់ គ្រាន់បើជាងការរំរបស់ខ្ញុំ មិញទៀត ថែមទាំងអោយថ្នាំ ប៉ារាទៅកាន់បងភារុណ ផឹកទៀតផង ហ៊ើយគេអើយគេ គេអីក៏មានរបៀបមេះ មកដើរលេងមានថ្នាំសង្កូវ មកទៀត ស្អាតទាំងរូប មានទាំងចំនេះ ថែមទាំងបានទាំងមាយាទទៀត ហើយ ដោះអាវចឹង អ្នកដែលគ្រុនក្តៅនេះ​កឺខ្ញុំទៅវិញលោក​អើយ ឈាមច្រមុះលូវអាយ សុំប៉ារ៉ា ដែលមក)


ដារា :​ អរគុណរាត្រី (គេញញឺមតបមកកាន់ខ្ញុំ ស្នាមញញឹមនេះ បាញ់ចំចិត្តខ្ញុំ ហើយ ពេលនេះ ខ្ញុំយល់កាន់តែច្បាស់ ហេតុអីបានពិសី និងមិត្តភក្តិ តែងសរសើរពីគេ )
រាត្រី  :​ តោះយើងគិតរកផ្លូវចេញទៅវីញ អ្នកនៅខាងក្រៅពិតជាបារម្មណ៏ណាស់ហើយ ទូរស័ព្ទអត់មានសេវាទេនៅខាងក្នុងនេះនោះ តោះ ដារា លើគ្រាបងភារុណ ហើយត្រឡប់ទៅវិញ រស្មី ធារ័ត្ន តោងពួកខ្ញុំ អោយជាប់ ណា កុំភ័យអី
ដារា :​ តោះ អូខេ ចុះបងភារុណ បងទៅរួចទេ?
ភារុណ :​ មិនអីទេ តោះអូន (តាមពីតជាគួរអោយសរសើរនៅ បុរសសង្ហា ទាំងពីរនេះណាស់ ខ្ញុំ និងរាត្រី នាំគ្នា​គ្រា បងភារុណ ម្នាក់មួយជំហៀង សសៀរ សសៀរ ម្តងតិចម្តងតិច អ្វីដែលពិបាកនោះ គឺត្រង់ផ្លូវដែលត្រូវលូន និងត្រូវឆ្លងកាត់ផ្លូវមូទៀត គឺដើរបានតែមួយចំហៀងខ្លួនទេ តាមពីតទៅ នៅពេលដើលយើងដើរចូលមកគឺមានតែផ្លូវតែមួយទេ តែនៅពេលត្រឡប់ទៅវិញ គឺមានផ្លូវជ្រែងគ្នាតែម្តង បើសិនមិនស្គាល់ផ្លូវទេ គឺយើងពិតជាវង្វែងពិតជាមិនខានោះ តែដោយសារតែមានប្រុសសង្ហា មគ្គុទេសន៏ នេះ​ទើបពួកយើងអាចត្រឡប់មកវិញ ដោយ សុវត្តិភាព យ៉ាប់តែបងភារុណ ទេ ជើងគាត់ ស្អែកនេះប្រកដជាហើមមិនខានទេ​



……………..គ្រាន់តែមកដល់ខាងក្រៅភ្លាម ម្នាក់ៗ រួមទាំងលោកគ្រូ រាងធូរទ្រូង……….បន្ទាប់ពីពេលនោះមក ម្នាក់ៗរាងបាក់ស្បាតបន្ទិច គ្រប់គ្នា បំភ្លេចរឿងនេះចោល ដោយមិនបានប្រាប់ដល់ចាស់ទុំឡើយ​ខ្លាចក្រែងពួកលោកព្រួយបារម្ភទៅថ្ងៃក្រោយ តែសម្រាប់ពួកខ្ញុំផ្ទាល់ចាត់ទុកលើកនេះជាបទពិសោធន៏ជីវិតមួយនៃកាផ្សងព្រេង ពេលនោះនឹកឃើញឡើងវិញ សម្រាប់ខ្ញុំផ្ទាល់មិនបានគិតឃើញពីហានិភ័យដែល នឹងកើតឡើង មិនខ្វល់ថា នឹងមានអ្វីកើតឡើង នៅក្នុងររោងភ្នំនោះឡើយ មិនបានគិតពីលទ្ឋផល ត្រឹមគិតនឹងបារម្មណ៏ពីមនុស្សដែលខ្លួនស្រលាញ់ គិតសព្វ សព្វទៅ អំណាចនៃក្តីស្រលាញ់ពិតជាធំធេងកាត់ថ្លៃមិនបាន សូម្បីតែក្តីសុខផ្ទាល់ខ្លួន ក៏មិនខ្វល់ សំខាន់មនុស្សដែលខ្លូនស្រលាញ់ទើបសំខាន់ជាងខ្យល់ដង្ហើមរបស់ខ្លួនឯងជាងទៅទៀត )



កន្លងទៅ ៣ខែក្រោយមក



            ឆ្នាំនេះ ជាឆ្នាំប្រឡងទី១២ ទាំងគេទាំងខ្ញុំពិតជាប្រឺងខ្លាំងណាស់ លៃយ៉ាងណាប្រឡងអោយជាប់ ទើបជាស្ពានដែលអាចនាំអោយពួកយើងបន្តរដំណើរសម្រេចគោលដៅអានាគត់……………….ទំនាក់ទំនងខ្ញុំ និងរាត្រីកាន់តែល្អឡើង យើងចំណាយពេលជាមួយគ្នា ច្រើនជាង៨ម៉ោងក្នុងមួយថ្ងៃ ពួកយើងកាន់តែជិតស្នីទ្ឋិ អ្វីដែលពួកយើងមិនដែលបានធ្វើ ឥលូវនេះវាបានក្លាយជាទម្លាប់ទៅហើយដែលពួកយើងបានទៅណាមកណាជាមួយគ្នា​ ទៅរៀនរដ្ឋ រៀនគួរ រៀនបន្ថែមជាក្រុម ធ្វើលំហាត់នោះទេ……….កាន់តែស្គាល់ កាន់តែជិតស្និទ្ឋ ពេលវេលា បាននាំអោយពួកយើងក្លាយជាមិត្តល្អនឹងគ្នា ពួកយើងក្លាយជាមិត្តល្អ ជាគំរូល្អសម្រាប់មិត្តដ៏ទៃ ដោយសារតែចរិកធម្មជាតិរបស់ពួកយើងដែលជាមនុស្សស្ងប់ស្ងាត់ នឹងនរ ស្រលាញ់ប៊ិច ស្រលាញ់សៀវភៅ ទាំងនេះចំនុចដែលអោយពួកខ្ញុំកាន់តែចូលជិតគ្នាឡើង ការចេញចូលផ្ទះរាត្រីក្លាយជាទម្លាប់ទធម្មតា ចំនែកឯវត្តមានរបស់រាត្រីនៅឯផ្ទះខ្ញុំ វាក្លាយទៅជាភាពធម្មតាទៅហើយ ចាស់ទុំទាំងសងខាង ពិតជាស្រលាញ់និងពេញចិត្តនៅពួកខ្ញុំទាំងពីណាស់ដែលរាប់អានគ្នាជាមិត្តល្អ………………..ប៉ុន្តែទន្ទឹមនឹងនោះ នៅមានរឿងចំលែកមួយទៀត គឹភាពស្និទ្ឋស្នាលរបស់ខ្ញុំ និងបងភារុណប្រែទៅជាអន់ថយ ថ្វីបើ កាសន្ទនា នៅតែដដែល តែពេលវេលាដែលពួកយើងមានជាមួយគ្នា​ កានតែឃ្លាតឆ្ងាយ មិនមែនគាត់មិនបានមកជួបខ្ញុំនោះទេ តែដោយសារតែខ្ញុំ​គ្មានពេលសោះឡើយ មិនសូវបានទៅតូប ជាប់មើលសៀវភៅដល់យប់ ចំពោះឆាត គឺតិច​តិច តែប៉ុននោះ…………………………

                        មិនប៉ុន្មានអាទិត្យទៀតនោះទេ ថ្ងៃប្រឡងធំនឹងមកដល់ វាជាពេលដែលអ្នករាល់គ្នាត្រៀមខ្លួនដើម្បីឈានចូល ក្នុងបន្ទប់ប្រឡង ដើម្បី បញ្ចេញនៅចំនេះ របស់ខ្លួនរៀងៗខ្លួន សម្រាប់សិស្សផ្សេង ខ្ញុំ មិនច្បាស់នោះទេ ប៉ុន្តែកំឡុងពេលនេះ ជាពេលដែលខ្ញុំសម្រាក់ខួរក្បាល ដើម្បីត្រៀមប្រឡង ៣អាទិត្យមិនយូទេ ខ្ញុំមានជំនឿចិត្តលើខ្លួនឯង បើទោះជាមិនបាននិទ្ទេសល្អ ក៏អាចមានសង្ឃឹមជាប់ ដោយពឹងផ្អែកលើសមត្ថភាពរបស់ខ្លួន នឹងនាមជាសិស្សពូកែម្នាក់ផងដែរ មានអារម្មណ៏ថា ខ្លួនដូចព្រះរាជបុត្រអញ្ចឹង ម៉ែ ពុកថ្នមណាស់ ម៉្យាងដែរ​………………..ប៉ុន្តែអារម្មណ៏ពិតរបស់ខ្ញុំនៅពេលនេះ គឺ នឹកដល់មនុស្សម្នាក់ដែលគេកំពុងតែមានអ្នកថ្មីទៅហើយ






ភារុណ:  ដារា ចាំបងយូនៅ អរគុណដែលចេញមកជួបបង ពួកយើងខានជជែកគ្នា យូហើយ រាល់ដងបានត្រឹមតែឃើញមុខ ញញឺមហើយ អូនក៏ទៅសាលាបាត់ ចឹងទេ គឺគេចបាត់តែម្តង មេចចឹង ប៉ុន្មានខែនេះ​មាននឹកបងអត់ ភ្លេចបងទេ ជិតតប្រឡងហើយ តាប្រឡងជាប់ទៅរៀនភ្នំពេញបាត់ ដឹងតែភ្លេចបងបាត់តែម្តងមែនទេ???
 (ប្រុសល្អរបស់ខ្ញុំ នៅតែរក្សានៅស្នាមញញឺមជាប់ជានិច្ច ថ្ពាល់ខួចទាំងសងរបស់គាត់ នៅតែស្រស់ស្អាតដដែល​ ខ្ញុំ​ពិតជាចង់យកដៃទៅអង្អែល តម្រេតក្បាល នៅស្មាដ៏ទូលាយរបស់គាត់ ចង់អោយរង្វង់ដៃដែលពេញដោយភាពកក់ក្តៅរបស់គាត់ត្រងកង់ស្មាខ្ញុំ ចង់អោយប្រអប់ដៃ គ្រើមរបស់គាតត់ មកអង្អែលក្បាលខ្ញុំដូចរាល់ដង ហើយចង់ស្តាប់នៅសម្លេងដែលតែងសួរថា (កើតអីទៀតហើយកូនក្មេង?) តែពេលនេះ ពេលក្រោយ មិនដឹងថាវានិងកើតឡើងម្តងទឿតឬយ៉ាងណានោះទេ…….)

ដារា:  បាទ មិនអីទេ តែកុំយាយអញ្ចឺងអីបង មកពីខ្ញុំ ជាប់រវល់នោះអី ម៉្យាង បងក៏មានអ្នកមើលថែរទៅហើយ ដូចនេះ ខ្ញុំក៏មិនហ៊ាន រំខានបងច្រើននោះដែរ យ៉ាងម៉េចហៅបង ស្នេហាបង ដល់ណាហើយ ស្ងាត់បែកធ្លាយតែម្តង (ខ្ញុំសម្លឹងមើលមុខគាត់ កែវភ្នែកទាំងគូររបស់ខ្ញុំគ្រលៀសចេញ សម្លឺងមើលទៅសមុទ្រដ៏ធំល្វឹងល្វើយ មិនមែនន័យថាខ្ញុំចង់គេច ឬមិនចង់មើលមុខគាត់នោះទេ តែខ្ញុំ មិនហ៊ានប្រឈមនៅស្នាមញញឺមរបស់គាត់ទៅវិញនោះទេ)​
ភារុណ:  ម៉េច អត់មើលមុខបងអញ្ចឹងអូន​អៀនបងមែន?
ដារា:  អត់ផង (ខ្ញុំងាកមកសម្លឹងចំកែវនេត្រាទាំងគូររបស់គាត់)
ភារុណ:  សុំទោសដែលបងមិនបានប្រាប់អូនពីរឿងនេះ ព្រោះគិតថា ចង់អោយវាប្រាកដប្រជាសិន តែដល់ពេលដែលបងចង់ប្រាប់អូន គឺអូនរល់ ហើយរវល់ជានឹងមិត្តកំលោះរបស់អូនទៅវិញ បងគិតថា វាមិនមែនជារឿងសំខាន់ ទើបបងចងបង្ហាញអូណតែម្តងទៅ​ 
ដារា:  វា……(ទីង​ទីង) សម្លេងទូរស៏ព្ទរោទ៏ (ប្រុសល្អរបស់ខ្ញុំ​ញញឺម ផ្តលសញ្ញា អោយខ្ញុំទទូលរស៏ព្ទសិន មុនបន្តរនៅកាសន្ទនានេះ) អាឡូ រាត្រី
រាត្រី:  បាទ អាឡូ នៅណាហ្នឹង នៅសមុទ្រមែនហេ​ លឺសម្លេងខ្យល់
ដារា:  បាទ
រាត្រី:  ញាំអីនៅ ប្រយ័ត្នផ្តាសាយ មេចមិនសំរាកយកកំលាំងទៅ ចុះស្អែកនេះទំនេរទេ??
ដារា:  (ខ្ញុំក្រលែកទៅមើលប្រុសល្អរបស់ខ្ញុំជាថ្មី មុននឹងឆ្លើយតប តែបងភារុណ គាត់បែរជាក្រោកឈរ ហើយបោះជំហាន ដើរចេញទៅកាន់ឆ្នេរខ្សាច់ ប្រហែលជាមិនចង់លឺងនៅការសន្ទនានេះ ឬក៏មានន័យថាគាត់ចង់ទុកពេលវេលានេះ អោយពួកយើងជជែកគ្នា ក៏ថាបាន) ហ៊ើម ហ៊ើម គឺ អត់ផងរាត្រី តែលូវខ្ញុំ កំពុងតែរវល់តិច មានភ្ញៀងចូល ជួយលក់ម៉ាក់តិចណា អូខេបាយ បាយ (ខ្ញុំប្រញាប់ដាក់ទូរស៏ព្ទចុះ ហើយក្រោកដើរសំដៅទៅទីតាំងប្រុសល្អរបស់ខ្ញុំដែលកំពុងតែ ឈរក្រឧបដៃនៅក្បែរនឹងឆ្នេរ)
ភារុណ:  ហាក់ យាយចប់ហើយ លឿនម៉េស មកពីបងនៅទីនេះមែនទេ? សុំទោស មកពីបងហើយដែលកាត់សង្វាក់ ឬធ្វើអោយខាតពេលវេលា សន្ទនាជជែកគ្នា របស់អូន ជាមួយនឹងអានាគត់ លោកវេជ្ជបណ្ឌិតនោះ
ដារា:  អត់ អត់ទេ ម៉េចក៏បងនិយាយចឹង ? (ម្តងនេះ ទឺកភ្នែកខ្ញុំស្ទើរតែច្រាលចេញតើនេះជាសម្តីឌឺ ដង ឬជាប្រយោគនៃការយកចិត្តទុកដាក )
ភារុណ:  បងឃើញចឹង ក៏យាយតាមការមើលឃើញទៅ
ដារា:  ខ្ញុំក៏ដូចគ្នា​ ដោយសារតែប៉ុន្មានខែនេះ ខ្ញុំមើលឃើញចឹង ទើបខ្ញុំស្ងាត់ចឹងដែរ
ភារុណ:  អូនចេះ ផ្លែផ្កា សម្តី អូនសក អោយបង អូនប្លែកហើយ
(ប្រុសល្អ កែវភ្នែកឡើងក្រហម សម្លឹងមកកាន់ខ្ញុំ ដៃក្តាប់ណែន នេះជាលើកទីមួយហើយ ដែលខ្ញុំ ប្រើសម្តីបែបនេះទៅកាន់គាត់ ច្រើនឆ្នាំមកនេះ ខ្ញុំជាក្មេងប្រុសល្អដែល ស្ងប់ស្ងាត់ គ្មានយោបល់ មានតែស្នាមញញឺមតែប៉ុននោះ ហើយនេះ ក៏ជាលើកទីមួយដែរ ដែលឃើញគាត់ បញ្ចេញឬកពារបបែបនេះដាក់ខ្ញុំ)

ដារាគឺខ្ញុំ (គ្រាន់តែហ៊ើប ម៉ាត់មកបានត្រឹមប៉ិននេះ ប្រុសល្អរបស់ខ្ញុំ ស្រវាឧបខ្ញុំយ៉ាងណែន ដោយមិនក្រែង ពីផ្នែកអ្នកដទៃ បើទោះជាពេលនេះ ម៉ោងជាង១០យប់ក្តី តែក៏តែមានភ្ញៀវព្រមទាំងអ្នកលកើដូចគ្នាដែរ តែគាត់មិនបានខ្វល់ឡើយ…..ខ្ញុំគ្រវាសដៃគាត់ចេញ សម្លឹងមើលគាត់ ដោយក្តីងើយឆ្ងល់ ថាគាត់កំពុងតែធ្វើអី ចង់បានអ្វិអោយប្រាកដ????)


ភារុណ: សុំទោស​ សុំទោស​បងធ្លាប់ព្យាយាមទទួលយកអូន បងសារភាពថាបងពិតជាស្រលាញ់អូនពិតមែនតែ បង​ បងនៅតែមិនមែនអាចក្បត់នៅធម្មជាតិរបស់បង ក្តីស្រលាញ់ដែលបងមានត្រឹមតែបងប្រុស តែបងពិតជាមិនសប្បាយចិត្តពិតមែននូវរាល់ពេលដែលអូនព្រងើយនឹងបង ហើយស្និតនឹងអ្នកផ្សេង មិនសប្បាយចិត្តដែលភាពស្និតស្នាលរបស់ពួកយើងកាន់តែឃ្លាតឆ្ងាយទៅ បារម្មណ៏ថាបងនឹងបាត់បងអូន ពួកយើងនិងកាន់តែឃ្លាតឆ្ងាយ ហើយក៏ប្រែជាមនុស្សមិនស្គាល់គ្នា ទំនាក់ទំនងដ័ល្អមួយ នឹងប្រែជាគ្មានន័យ
(គាត់លែងដៃ កែវភ្នែកទាំងសង សម្លឹងមកខ្ញុំ ដោយក្តីអាសូរ ភាពឈឺចាប់ដែលគាត់កំពុងតែទទួលបាន វាមិនស្មើរនឹង អារម្មណ៏ដែលទទួលដឹងពីតំណែងរបស់ខ្លួន​ ដែលនឹងត្រូវគ្មាន សិទ្ឋអ្វីបន្តរទៀត អនុស្សាវរ៏យ៏ ច្រើនឆ្នាំ​ត្រឹមជាមនុស្សជិតដិត ត្រឹមជាប្អូន ប្រុស តែធម្មជាតិនៃយើងទាំងពីរមិនតម្រូវអោយពួកយើង បន្តរដំណើរទៀតបាន…………..)
ដារាខ្ញុំនៅ ដដែល មិនមានអ្វីផ្លាស់ប្តូរនោះទេ បងអាចធ្វើអ្វីដែលបង ចង់ធ្វើ ធ្វើតាមបេះដូងខ្លួនឯង គិតពីអនាគតជាធំ បើទោះជាយ៉ាងណា ក៏ខ្ញុំ នៅតែជាប្អនប្រុសរបស់បងជានិច្ច ពួកយើងនៅតែអាចបន្តរនៅទំនាក់ទំនងជាបងប្អូនល្អ សុំបងកុំគិតវែងឆ្ងាយ ពេកអី គួរយកចិត្តទុកដាក់ទៅលើគូរស្រករអនាគត់បងវិញចុសម្រាប់ខ្ញុំ ខ្ញុំគឺធម្មតាបែបនេះតាំងពីដើមមកហើយ ភាពស្ងប់ស្ងាត់ ភាពឯកការ តែងនៅជាមួយខ្ញុំជានិច្ច តែខ្ញុំនៅតែអាចមើលថែរខ្លួនឯងបានជានិច្ច ខ្ញុំនៅតែបន្តរក្តីស្រមៃរបស់ខ្ញុំ អោយបាន ធ្វើជាគ្រូបង្រៀនដ៏ល្អម្នាក់ 
(ខ្ញុំញញឺមដាក់គាត់ជាមួយកែវភ្នែកដែលពេញដោយការឈឺចាប់ ជាមួយស្នាមញញឺមទៅកាន់ប្រុសល្អ បើទោះជាវាឈឺ ឈឺលើសពីការំពឹងទុកក៏ពិតមែន ទោះយ៉ាងណាក៏គ្មានជម្រើស ក្រៅពីទទួលយកការពិត និស្ស័យនេះ ចាត់ទុកថាអស់ត្រឹមនេះទៅចុះ……..)

អរគុណ បាទ នូវការចំណាយពេល អាន របស់អ្នកទាំងអស់គ្នា ជួបគ្នា នៅភាគបន្ទាប់ទៀតណា មិនយូរទេ និងមកវិញហើយបាទ.......មិនដឹងតារា ទ្រាំទ្រនៅទម្ងន់ស្នេហ៏នេះបានឬទេហ្ន? ស្រលាញ់គ្នា រាប់ឆ្នាំ លូវ​មកយកប្រពន្ឋអីណា ចាំមើលមើរ ដំនើរទៅមុខ និងមានអ្វីប្រែប្រួលឬអត់ ជួបគ្នា ឆាប់ៗនេះ...សុំទោសផងចំពោះឃ្លោងឃ្លា អក្ខរាវិរុទ្ឋ អូចង់បញ្ជាក់ថា ទីតាំមានពិត ខ្ញុំផ្ទាល់ ជាមួយនិងមិត្តភក្តិ ៦នាក់ផ្សេងទៀត គឺជាប់នៅក្នុងនោះពិតប្រាកដមែន ទម្រាំ រកផ្លូវចេញឃើញ គឺ ស្លុតចន្តាអស់ហើយ ហ្នឹងហើយលទ្ឋផល ក្បាលរឹង អត់ស្តាប់ ....បើបានទៅលេងកំពត់ កុំភ្លេចចូលទៅលេង រមណីយដ្ឋានភ្នំឈ្ងោកផងណា សម្រាប់អ្នកចូលចិត្ត ឡើងភ្នំ  ដំនើរកំសាន្តបែបផ្សងព្រេងអីហ្នឹង ដឹងថា ត្រូវចិត្តហើយ...
អរគុណ បាទ 
ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
                       






សុំទោសមិត្តអ្នកអានជាទីស្នេហា ខ្ញុំយឺតទៀតហើយព្រោះតែ ២អាទិត្យនេះ ខ្ញុំរវល់ខ្លាំង ជាមួយការងារ ណនិងមួយទៀត គឺការប្រឡងចេញ Hmmmmmm  មិបាច់រៀបរាប់ច្រើននោះទេ ព្រោះអី ពេលនេះ Admin កំពុងខូចិត្តបែកគ្នាហើយ បែកគ្នា ស្របពេលរវល់ខ្លាំង ស្រប់ពេលប្រឡង បញ្ចប់ឆ្នាំ រ្សប់ពេល ត្រូវ Post នៅ ភាគsad មួយនេះអង្គុយEdit បណ្តើរ Sad បណ្តើរ ……តោះចូលទៅអាន ភាគទី ៣ទាំងអស់គ្នា អានហើយ ឬមិនទាន់អាន ឆ្លៀតពេល សួរសុខទុក្ខ ញុម ផង Admin Brocken Heart  លើកទី៣ ហើយនេះ ចង់រៀង…..
និពន្ឋដោយ: ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
Page: SMS ប្រលោមលោកស្នេហ៏


បន្ទុកបេះដូង ភាគទី៣



យប់រំលង ថ្ងៃយប់បន្តរ គ្រប់យ៉ាងបានប្រែលប្រូលទៅតាមធម្មជាតិ​ខ្ញុំ ប្រឡងជាប់បាក់ឌុប បានដោយសុវតិ្តភាពជាមួយនឹងនិទ្ទេស ពិសីបាននិទ្ទេសចំនែករាត្រី គេក៏បានពួកយើងម្នាក់ៗ ក៏បន្តរទៅរកអនាគត់រាងៗខ្លួនទៅតាមក្តីស្រមៃ របស់ខ្លួន ពិសីនាងរើសយកជំនាញ ធនាគារ ចំនែករាត្រី គេរៀន ផ្នែកវេជ្ជសាស្រ្ត ព្រោះថាគេចង់បន្តរដំនែងឪពុកម្តាយ នឹងមកបើកអោយកាន់តែធំជាងមុនទៀតនៅកំពតតែម្តង រីឯខ្ញុំវិញគឺខ្ញុំចង់ធ្វើជាគ្រូភាសាអងគ្លេស ពួកយើងទាំង៣ មិនសូវមានពេលស្និតស្នាលជាមួយគ្នាទេ ដោយសារតែសាលារៀនផ្សេងគ្នា ហើយ កន្លែងស្នាក់នៅក៏ឆ្ងាយគ្នា។


            ឆ្នាំទី១ជីវិតនៅភ្នំពេញ ពិតជាមិនស្រូលនោះទេសម្រាប់មនុស្សគលឈឺដូចជាខ្ញុំ វារាងពិបាកបន្តិច សម្រាប់អ្នកមកពីខេត្តដូចជាខ្ញុំ ពិសេសរឿងភាសាតែម្តង តែដោយសាខិតខំប្រឺងប្រែង ពេលដែលចូលដល់ឆ្នាំទី២ មានអារម្មណ៏ថាខ្លួនបានប្រសើរច្រើន……..២ឆ្នាំហើយដែលខ្ញំនៅជាមួយសៀវភៅ ជានិច្ចបើទោះជាពេលទៅលេងផ្ទះនៅកំពត ក៏មិបានចេញទៅណាច្រើនក្រៅពីនៅផ្ទះ ជួយលក់ម៉ាក់ ជួនកាលក៏ជួបពិសីសំណេះសំណាលគ្នា​ពីនេះពីនោះ ម្តងម្កាល និងពេលខ្លះបានជួបបងភារុណ ជាមួយ ភរិយារបស់គាត់ ក្រៅពីញញឹមរកគ្នា ពួកយើងដូចគ្មានអ្វីត្រូវឆ្លើយឆ្លងគ្នានោះទេ ចំនែករាត្រីវិញ គឺមិនដែលជួបតែម្តង គេមិនសូវមិនស្រុកទេ ដោយសារតែប៉ាគេនៅភ្នំពេញស្រាប់ ម្តាយគេវិញតែងឡើងទៅលេងជានិច្ច ជីវិតជានិស្សិតពេទ្យមិនមានពេលច្រើនសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ ពេលកំពុងតែសិក្សានោះទេ…..ពេលខ្លះមានអារម្មណ៏ថានឹកគេដែរ នឹកគ្រានៅក្នុងល្អាងភ្នំ នឹកសម្តី នឹងការបង្រៀន ក៏នឹកដល់បងភារុណ នឹកដល់អនុស្សាវរ៏យ៏ ដែលយើងមានកន្លងតែ វាគ្រាន់តែជាការចង់ចាំដ៏ល្អតែប៉ុននោះ………………………..
……………………………………………………………………………………………………………………………………………………………………………….
៣ឆ្នាំក្រោយមក

            ឆ្នាំនេះខ្ញុំជានិស្សិតឆ្នាំទី៤ហើយ នៅមិនយូទៀតទេខ្ញុំ អាចនិងត្រឡប់ទៅស្រុកកំណើតជាមួយនិងចំនេះជំនាញរបស់ខ្ញុំទៅបំពេញក្តីស្រមៃរបស់ខ្ញុំ សព្វថ្ងៃនេះក្រៅពីសិក្សាពេញម៉ោង ខ្ញុំក៏ជាគ្រូបង្រៀនភាសាអង្គគ្លេសមួយរូបដែរនៅសាលាឯកជនមួយផងដែរនៅទីក្រុងភ្នំពេញ ជីវភាពអាចទប់ទល់សម្រាប់ខ្លួនឯងបាន បើនិយាយពីទំនាក់ទនងរប់ខ្ញុំ និងពិសិពួកយើងនៅតែល្អដដែលតែមិនសូវបានជួបគ្នាទេ ព្រោះថាគេក៏រវល់ដែរ លឺថាគេនឹងមានដំណឹងល្អឆាប់ៗនេះផងដែរ រីឯកម្លោះសង្ហារបស់ខ្ញុំ លោកវេជ្ជបណ្ឌិត រាត្រីវិញ គឺថារាងស្និតជាងមុន ពីមិត្តរួមថ្នាក់ធម្មតា ក៏ក្លាយជាមិត្តស្និតស្នាល រហូតក្លាយជាអ្នកយល់ចិត្ត ថ្វីបើពួកយើងមិនសូវមានពេលជាមួយគ្នាព្រោះតែម្នាក់ៗមិនមានពេល តែក៏មើលថែរ ក្តីស្រលាញ់ ដែលយើងមានចំពោះគ្នា និងក្តីនឹករលឺកគឺមានស្ទើរគ្រប់ពេល ចំពោះគ្នា រាត្រីនៅ២ឆ្នាំទៀតទើបចប់ ចំនែកមនុស្សម្នាក់ទៀតគឺបងភារុណ តាមពិតខ្ញុំមិនគួររំលឺកពីគាត់នោះទេ ដោយសារតែគេមានគ្រួសាររួចទៅហើយ វាពិតជាលឿនមែន មួយរយះសោះជិត៤ឆ្នាំទៅហើយ ៤ឆ្នាំដែលយើងបាត់បង់នៅភាពសិ្នតស្នាលជាមួយគ្នា ការទំនាក់ទំនងក៏លែងមាន ជួយបគ្នាម្តងម្កាលត្រឹមញញឹម ហើយក៏គេចមុខ ព្រោះតែមិនដឹងថានិងចាប់ផ្តើមភាសាបែបណាទៅកាន់គ្នា ប៉ុន្តែ ខ្ញុំតែងតែបានដំណឺងគាត់ពីអ្នកផ្ទះខ្ញុំទៅវិញ វាពិតជាសោកស្តាយបំផុតសម្រាប់រឿងដែលកើតឡើងចំពោះគាត់ មនុស្សប្រុសល្អស្លូតត្រងម្នាក់បែរជាជួបមនុស្សស្រីផិតក្បត់ទៅវិញ ដោយសព្វថ្ងៃគាត់ជាអ្នកមើលថែរកូនស្រីអាយុជាង២ឆ្នាំតែម្នាក់ឯង………………….មនុស្សស្មោះតែងរងគ្រោះ ព្រោះតែក្តីស្រលាញ់ជានិច្ច……………..


…………………………………………………..…………………………………………………..


                        ក្រោមបរិយាយកាសដ៏សែនអ៊ូអរ នៅក្នុងភោជនីយដ្ឋានមួយនៅកណ្តាលក្រុងភ្នំពេញ នារសៀលល្ងាចនៃថ្ងៃចុចសប្តាហ៏ វាជាទម្លាប់ទៅហើយ ដែលខ្ញុំនិង បងរាត្រី តែងជួបគ្នា ដើរលំហែរ ហាត់ប្រាណ នៅក្នុងក្រុងភ្នំពេញដើម្បីសុខភាព ហើយបន្ទាប់មកគឺអាហារបួស មានស្នេហាជាពេទ្យអញ្ចឹងអាយ គិតពីសុខភាព ជាចំបង ជានិច្ច

            នៅពីមុខខ្ញុំមានមនុស្សជាច្រើន កំពុងតែពិសាអាហារពេលល្ងាច ជាគូរ ជាក្រុមយ៉ាងរីករាយ តែបុរសសង្ហាដែលកំពុងអង្គុយពីមុខខ្ញុំនេះវីញ បែជាធ្វើមុខជូរ ជូរទៅវិញ………………..

ដារា: បងកើតអីហ្នឹង មុខជូរចឹងថ្ងៃនេះ អត់សប្បាយចិត្តរឿងអី ឬក៏ធុញ និងអូន?
រាត្រីឆ្កួតគ្មានផ្លូវដែលបងធុញនិងអូននោះទេ តែបងកំពុងគិត ហើយក៏មិនសប្បាយចិត្ត ពេលលឺថា បងភារុណ គាត់មកភ្នំពេញ ហើយពឹងអោយអូនជូនគាត់រកទិញ ម៉ាស៊ីន អ៊ុកស៊ីសែន ធ្វើម៊េចទុកចិត្តបាន វី វរ ភ្លើងស្នេហចាស់អាច ដុតរោលម្តងទៀតទៅគិតម៉េច?
            (ខ្ញុំសើចទៅកាន់គាត់ មើលទៅគាត់យូៗទៅ កាន់តែគួអោយចង់សើច សម្បក់ក្រៅអ្នកណាមិនសរសើរពីភាពហ្នឹងធឹង ភាពជាសុភាពបុរស ភាពសង្ហារបស់គាត់ តែធាតុពិត គឺខ្ញុំឯនេះទេ ដែលត្រូវមើលថែរគាត់ ពូកែង ពូកែខឹង ពូកែប្រច៏ន្ទ ជាពេទ្យមែនពិតគិតពីសុខភាព តែអោយតែខឹង គឺអត់ញាំបាយ បើការងារមិនហើយ គឺមិនញាំបាយតែម្តង បើមិនខលទៅតឿន មិនសួរទេ ដឹងថាអត់បាយ តែម្តង តែក៏ល្អដែរដែលមានគាត់ ខ្ញុំមិនមានអារម្មណ៏ថាធុញ ឬក៏មានសំពាធ តែខ្ញុំបែរជាមានអារម្មណ៏សុភមង្គលទៅវិញ ដែលមានមនុស្សម្នាក់ដែលខ្លាច់បាត់បងខ្ញុំទៅវិញ)

ដារា: ងាប់ស្មានថាមិនសប្បាយចិត្តរឿងអី បងគិតអីផ្តេសផ្តាសហ្នឹង មិនមែនទៅ តែ២នាក់ឯណា ពិសីក៏ទៅដែរ សង្សាគេ ក៏ទៅដែរ
រាត្រី: ចឹងមានន័យថាបើទៅតែ២នាក់ នឹងមិនអាចមានរឿងនោះកើតឡើងហើយមែនទេ បងមិនទុកចិត្តទេ បងទៅដែរ
ដារា: (ខ្ញុំសើច) យ៉ាប់ ទៅណា បងត្រូវទៅរៀន មិនអាចសុំច្បាប់ផ្តេស ផ្តាសនោះទេ សម្រាក់តែថ្ងៃ សម្រាកបានហើយ ស្រលាញ់អូន ត្រូវជឿជាក់លើអូន អូខេ ?

រាត្រី: តែបងបារម្មណ៏
ដារា: ញាំបាយ មួយអាទិត្យជួបគ្នាតែ១ល្ងាចផង ដល់ពេលជួបគ្នាបងធ្វើចឹង?
រាត្រី: អូខេ……………………..អូ បងនឹកឃើញអាយ គឺវីឌីអូខល
ដារា: (ម្តងនេះ ខ្ញុំ ឈ្លក់ទឹកតែម្តង អស់សំណើចនឹងគាត់ ចេះតែរកនឹកឃើញតែម្តង ធ្វើមើលតែខ្ញុំ និងស្អាតដាច់គេ ខ្លាចគេមកដណ្តើមយកទៅមែន? ) អូខេ អូខេ ញាំបាយទៅ

           
            ខ្ញុំ​ញាំបាយបណ្តើរមើលមុខគាត់បណ្តើ់រ នឹកឃើញចង់តែសើចទេ លោក ចេះធ្វើចឹងកើត នេះបើខ្ញុំយករឿនេះទៅនិយាយប្រាប់គេគ្មានអ្នកណាជឿថាលោកគ្រូពេទ្យដ័សែនសង្ហា មានចរឹក ឃ្យូតចឹងទេ ហាហាហាហា តែក៏ល្អដែរ។ តាមពិតទៅ​ វាជារឿងចៃដន្យ ជានិស្ស័យ ឬជាអ្វីអោយប្រកដ ក៏មិនដឹងព្រោះខ្ញុំមិនដែលគិតថា ពួកយើងអាចនឹងដើរមកដល់ត្រឹមនេះនោះទេ ខ្ញុំគិតថាពួកយើងនិងកាន់តែឃ្លាតឆ្ងាយពីគ្នាបន្ទាប់ពីពួកយើងផ្លាស់ប្តូរមករៀននៅភ្នំពេញ​ ទូរស័ព្ទ ហ្វេសបុក ឡាញ ក៏មិនសូវទាក់ទងគ្នា ព្រោះតែភាពអៀនខ្មាស់ តែពីមួយថ្ងៃទៅមួយថ្ងៃ មានអារម្មណ៏កាន់តែស្និតស្នាល គេជាមនុស្សម្នាក់ដែលតែងលើកទឹកចិត្តខ្ញុំជានិច្ច កែប្រែរភាពស្ងប់ស្ងាត់ របស់ខ្ញុំ អោយក្លាយជាមនុស្សដែលពេញដោយស្នាមញញឺម ខ្ញុំក៏ដូចគ្នាក្លាយជាមនុស្សទី១ ដែលស្តាប់គាត់រៀបរាប់ពាក្យក្នុងចិត្ត ជាមនុស្សទី១ ដែលគាត់ជជែកជាមួយ និងពិភាក្សា មួយថ្ងៃទៅមួយថ្ងៃយើងក៏កាន់តែស្និតស្នាល់រហូត មិត្តភាពក្លាយជាស្នេហា បែបនេះ ពួកយើងសុទ្ឋតែដឹងពីបញ្ហាប្រឈម តែវាជាក្តីស្រលាញ់ បើទោះជាខំហាមចិត្តបែបណា ក៏ហាមមិនឈ្នះដដែល មានតែដើរមួយជំហាន គិតមួយជំហានដោយរីករាយ ជាមួយពេលវេលា……………………..មិនសង្ឃឹមថាខ្ញុំ អាចនឹងរួមដំណើរមួយជីវិតជាមួយគាត់ តែខ្ញុំសង្ឃឺមថា គ្រប់វិនាទីដែលពួកយើងកំពុងដើរ គឺពេញដោយសុភមង្គល និយាយតាមការពិតទៅខ្ញុំក៏នៅមិនទាន់ប្រកាដក្នុងចិត្តនៅឡើយថានឹងប្រឈមនិងគាត់ដោយរបៀបនៅឡើយ អ្វីដែលពួកយើងធ្លាប់មាន វាបានក្លាយជាអតីតកាលទៅហើយ អ្វីដែលនៅសល់គឺមានតែការចងចាំតែប៉ុននោះ ហើយអ្វីដែលយើងអាចធ្វើគឺទទួលយកការពិត ទាំងប្រឺងញញឺម ទោះជាកន្លងមកវាមានទាំងភាពរីករាយ ភាពសោកសៅ ការតស៊ូ ខូចចិត្តខកចិត្ត តែយើងនៅមានក្តីស្រលាញ់ ការយកចិត្តទុកដាក់ មើលថែរ និងក្តីស្រលាញ់ដ៏បរិសុទ្ឋ  ជំហានបន្ទាប់ គឺមានតែពឹងផ្អែកលើវាសនាទៅចុះ បើទៅជាពួកយើងមិនអាចបន្តរក្នុងក្តីស្រលាញ់ក៏ពិតមែនតែក្នុងចិត្តខ្ញុំ​ ខ្ញុំនៅតែមានគាត់ជាបងប្រុសជានិច្ច ឆ្លងកាត់បទពិសោធន៏ជីវិតស្នេហានេះ ធ្វើខ្ញុំបានយល់ថា ក្តីស្រលាញ់ដ៏ពិតប្រាកដមួយ គឺមិនមែនទាល់តែយើងដណ្តើមយកវាមកថែរក្សាតែម្នាក់ឯង ឬក៏ទាមទារមនុស្សដែលខ្លួនស្រលាញ់មកស្រលាញ់ខ្លួនវិញនោះទេ គឺសម្រប់ នឹងធ្វើតាមការសម្រេចចិត្តរបស់គេ ត្រឹមដឹងថាគេសុខសប្បាយក៏គ្រប់គ្រាន់………………

ហ៊ឺម សង្ឃឹម ថាការជួបគ្នាលើកនេះ ប្រៀបបានដូចជាការចាប់ផ្តើមជាថ្មីម្តងទៀតទៅចុះ តែលើកនេះសន្យា និងខ្លួនឯងថា វាមិនមែនជាក្តីជាស្នេហា និងមិនអាចអោយវាកើតឡើងម្តងទៀតនោះទេ តែនឹងប្រាកដថា វាជាក្តីស្រលាញ់រវាងបងប្រុស និង ប្អូនប្រុសទៅចុះ……………………..

…………………………………………………………………………………………………………………………………………………………………………………….





ប្រហែលជាឆ្ងល់ហើយថាហេតុអីបានជាខ្ញុំទៅវិញ ជាអ្នកចូលខ្លួនទៅជូនបងភារុណទៅរកទិញទៅវិញ​ ព្រោះមនុស្សមិនដែលទាំងទាក់ទងគ្នាយូមកហើយ សូម្បីតែមុខមិនដែលនិហ៊ានមើលផង………..តែចុងក្រោយបន្ទុកនេះត្រូវធ្លាក់មកលើខ្ញុំទៅវិញ ដោយសារតែពិសិហ្នឹងឯង  គ្នាពឹងពាក់ទៅហើយក៏មិនដឹងថាប្រកែកបែបណា ណាមួយមនុស្សមិនដែលស្គាល់គ្នាឯណា តែគ្រាន់តែថា រាងទើសទាល់បន្តិច ព្រោះថានៅមិនទាន់បានត្រៀមចិត្តនៅឡើយនោះទេ ក្នុងការប្រឈមមុខនឹងគាត់ហ៊ឹម មានតែហ្នឹងទៅ……………………………….

កណ្តាលថ្ងៃចេះ ខ្ញុំ និងបុរសសង្ហា សាច់ដុំ ឌុបគ្នាតាមផ្លូវក្នុងទីក្រុងភ្នំពេញពីកន្លែងមួយទៅកន្លែងមួយដើម្បីស៊ើបសួរពត៏មាន មុននឹងសម្រេចចិត្តទិញនៅម៉ាស៊ីនឧកស៊ីសែន​ និងកុហ្មងធុង ក្លាសសេធំ សម្រាប់ស្តុកគ្រឿងសមុទ្យគាត់។ តាមពិតទៅដូចដែរខ្ញុំប្រាប់ បងរាត្រីអញ្ចឹង គឺថាពិសី និងស្នេហាគេក៏មកដែរ តែដោយសារតែពួកគេរវល់ដូចនេះទើបខ្ញុំ មកតែម្នាក់ឯងដើម្បីជូនគាត់ទៅ……………………………គាត់នៅតែសង្ហាដដែល បើទោះជាមើលទៅរាងចាស់ជាងមុនបន្តិច ប៉ុន្តែរូបរាងសង្ហារបស់គាត់មិនប្រែប្តូរសោះ គ្រាន់តែថាមើលទៅគាត់ដូចជាមនុស្សដែលមានទុកកង្វល់ច្រើន។ នៅក្នុងហាងការហ្វេដ៏សែនរ៉ូមែនតិចមួយ ដែលជាមិនសូវជាពេញនិយមប៉ុន្មានសម្រាប់យុវវ័យ តែវាពេញនិយមសម្រាប់យុវចាស់ដូចជាពួកខ្ញុំ សម្រាប់ជជែកគ្នា តាមពិតខ្ញុំដឹងថាគាត់មិនញាំការហ្វេនោះទេ តែមានតែហាងការហ្វេតែប៉ុននោះដែលជាទីសាកសមសម្រាប់យើងពីរនាក់សម្រាក់ និងរកអ្វីបន្ថែមមកប៉ូវកម្លាំង……………………..

ដារា: ហ៊ឹម មេចក៏បងញាំការហ្វេរដែរចឹង​
ភារុណព្រោះតែគ្រប់យ៉ាងបានផ្លាស់ប្តូរតាមពេលវេលា សូម្បីតែចំណូលចិត្តបង (ប្រុសល្អងើយមុខសម្លែងមើលមុខខ្ញុំ រួចញញឺម យ៉ាងទាក់ទាញ ជាមួយកែវភ្នែកដ៏ស្រទន់មកកាន់ខ្ញុំ អាចនិយាយថានេះជាលើកទីមួយនៅកំឡុងពេលជាង៣ឆ្នាំនេះ ដែលខ្ញំមិនបានឃើញនៅស្នាមញញឺម ថ្ពាល់ខួចទាំងសងនេះ)
ដារា: ហ៊ឹម ហ៊ឹម………
ភារុណ​ ម៊េចក៏អៀនបងទៅវិញ មើលទៅអូននៅតែដដែល (សំនួរដែលគាត់បានសួរមកកាន់់ខ្ញុំធ្វើអោយខ្ញុំ ទើរតែម្តង ហេតុអីក៏ខ្ញុំ មានអារម្មណ៏ថា ដូចជារំភើបម្លេះ? ម៊េចក៏មានអារម្មថាស្និទស្នាលម្លេះ មានអារម្មណ៏សុភមង្គល ដូច ដូជាស្នេហាថ្មីថ្មោងម្លេះ? អេ អេ កុំគិតអីផ្តេសផ្តាស)
ដារា: អត់ អត់ មានអីផង មានអៀនណា ………………………………………ចុះបងគិតឡើងទៅវិញរសៀលនេះតែម្តង ឬក៏នៅចាំស្អែកព្រឹក ?
ភារុណ: m បងគិតថាទៅវិញល្ងាចនេះ ព្រោះអី ខ្លាចរចនា យំរកបង
ដារា: បាទ  (ចុមឆាប់មេះ តែ អេយ៉ាងម៊េចចេះ មានអីទាក់ទងនិងខ្ញុំ )
ភារុណ: m រចនា ២ឆ្នាំហើយមិនដែលឃើញពូដារាទៅលេងអីម្តងសោះ បើស្អប់ប៉ារចនា ក៏គួរតែនឹកដល់រចនា ចង់ដឹងថានាង មានសុខភាពបែបណាដែតែនេះ អត់សោះ…….
ដារា: គឺគឺ (សំនួរគាត់ធ្វើអោយខ្ញុំនេះ ស្លាក់តែម្តង ចេះយាយចឹងទៅកើត ខ្លនឯងមានប្រពន្ឋកូនទៅហើយអ្នកណាហទៅហ៊ាន ទាក់ទងរញេរញៃលោក ) ទីង ទីង​ទីង​ទីង (សំលេងFacebook call) ចុម ខលមកមែន
ភារុណ: អ្នកណាគេ លើកទៅ បងមិនរំខានទេ បងទៅបន្ទប់ទឹកបន្តិច
ដារា: (ខ្ញុំ ញញឺមតប រួចក៏ចុចទទួល) អាឡូបាទ លោកគ្រូពេទ្យ ខ្ញុំអត់មានឈឺអីទេ បាទ
រាត្រី:​  ខ្ញុំដឹងបាទ Teacher តែឥលូវនៅណា ជាមួយអ្នកណា មកពីណា ហើយទៅណាទៀត?​​ ចុះឯណាស្នេហា?
ដារា: បើបងនៅតែបញ្ឈឺបែបហ្នឹងទៀត ខ្ញុំឈប់និយាយហើយ
រាត្រី: ចុម​បងលលេងតើ ឥលូវប្រាប់មកនៅណា ជាមួយអ្នកណា ឯណាបងភារុណ?
ដារា: ចង់អោយឆ្លើយមួយណាមុន​បើសំនួរមួយគ គកនៀក
រាត្រី: មួយណាមុនក៏បាន អោយតែឆ្លើយអោយគ្រប់សំនួរជាមួយ និងហេតុផលសមស្រប់ ហាមកុហក ហើយក្បោះក្បាយ
ដារា: (ហ៊ើយពេលខ្លះ មានអារម្មណ៏ថាក្បែរខ្លួនមានទេវបុត្រសង្ហានៅក្បែរខ្លូន ទាំងស្អាត ឆ្លាត ពូកែរ តែពេលខ្លះវិញមានអារម្មណ៏ថា ដូចកំពុងតែនៅក្បែរលោកចៅក្រមកំពុងតែកាត់ក្តីចឹង ត្រូវឆ្លើយនៅគ្រប់សំនួរ ជាមួយអំណះ អំណាងត្រឹមត្រូវ ហើយពេលខ្លះមានអារម្មណ៏ថាខ្លួនឯងដូចម៉ែដោះ ដែលត្រូវមើលតែកុមារាវ័យ២៥ឆ្នាំដែលតែង ចង់នេះ ចង់នោះ ហើយត្រូវផ្គាប់ចិត្ត ទៀត តែបើគេអោយដូរ ទោះល្អលើសហ្នឹង១០ដង ក៏មិនដូរដែរ ព្រោះអីស្រលាញ់ តែមួយហ្នឹង)




……………………………………………..

                        អាត្រាធ កាន់់តែជ្រៅ តាមផ្លូវដ៏សែនត្រជាក់ ក្រោមស្បៃនៃដំនកភ្លៀងតូចតូច ប្រដេញគ្នា ប្រសាចស្រោចស្របមកកាន់ផែនដី ទាំងគេទាំងខ្ញុំ ខំប្រដេញគ្នាទៅកាន់ទីគោលដៅដែលដើម្បីនឹងនឹងបានសំរាកបន្តិច។ ប្រុសល្អដែលមិនមែនជារបស់ខ្ញុំដែលកំពុងតែអង្គុយពីក្រោយ លូកដៃឧបចង្កេះខ្ញុំពីក្រោយ ផ្អិបទ្រូវដ៏សែនណែន ដែលខ្ញុំខានបានស្គាល់ បានប៉ះពាល់ជាង៣ឆ្នាំ មកផ្អិបនឹងខ្នងខ្ញុំ ក្នុងគោលបំណងខ្លាចក្រែងខ្ញុំរងារ ស្នាមនៃសុភមង្គលក៏បានលេចឡើងដោយមិនដឹងខ្លួន  ភ្លេចថាពេលនេះ គាត់ជាបងប្រុសម្នាក់ ភ្លេចថាខ្លួនពេលនេះមានម្ចាស់ទៅហើយ ភ្លេចថាគាត់ជាមនុស្សប្រុស ជាមនុស្សប្រុសម្នាក់ដែលមិនអាចស្រលាញ់ប្រុសដូចគ្នាបាន….ឥទ្ឋិពលនៃទឹកភ្លៀងកាន់តែខ្លាំង តែដំនកទឹកដែលស្រក់នៅលើមុខ ខ្ញុំបែរជាជាមានរស់ជាតិប្រៃទៅ វិញ វាមិនមែនមានន័យថា ខ្ញុំជាតួរកំសត់ ឬនឹករលឹកដល់អនុស្សាហ៏កន្លងនោះទេ តែខ្ញុំ ពិតជាអរគុណ ដល់ព្រហ្មលិខិតដែលអាចអោយពួកយើងអាចចាប់ផ្តើម នៃទំនាក់ទំនងថ្មីម្តងទៀត ទោះត្រឹមជាអ្នកស្គាល់គ្នាធម្មតា វាល្អពេកណាស់ទៅហើយសម្រាប់ខ្ញុំ កុំថាឡើយជាប្អូនប្រុស….​ក្នុងបន្ទប់ជួលតូចល្មម ដែលមិនដែលមាននណាម្នាក់ធ្លាប់មកស្នាក់នៅជាមួយក្រៅពីលោកគ្រូពេទ្យ តែយប់នេះវត្តមានមនុស្សប្រុសម្នាក់ទៀតដែលជាអតីត មកស្នាក់ក្បែរលើគ្រេតែមួយ មនុស្សប្រុសដែលខ្ញុំធ្លាប់ស្នេហ័ បែរប្រែមកស្និតជាមួយគ្នាម្តងទៀត ក្នុងឋាន:ជាប្អូនប្រុស……
                        ដងខ្លួនដ៏ណែក្តន់ជាមួយសាច់ដុំ ដ៏តឹងហាប់ ប្រុសល្អគេងក្នុងឈុតខោខ្លី ដោះអាវដោយគ្មានក្តីអៀនខ្មាស់ តែខ្ញុំនេះ អៀនចង់ងាប់ហើយលោកអើយ…..គាត់គេងម្ខាង ខ្ញុំគេងម្ខាងម្នាក់ៗសុទ្ឋស្ងាត់ៗរៀងៗខ្លួន សំលេងដង្ហើមរបស់គាត់លឺកាន់តែខ្លាំង ចំនែកខ្ញុំនេះវិញ រសេះរសោះអារម្មណ៏មិននៅក្នុងខ្លួនសោះ ប្រអប់ដៃដ៏ធំ បានលូកដាក់លើពោះ ខ្ញុំភ្ញាក់ព្រើតតែម្តង……..

ដារា:​​ បងធ្វើអីហ្នឹង?
(ស្ងាត់ជ្រៀបមិនតអីមួយម៉ាត់ គាត់ខិតកាន់តែជិត ត្រកងខ្ញុំ ឧបខ្ញុំ ផ្អិបជាប់នឹងដើមទ្រូង ខ្ញុំកាន់តែរើគាត់តែរឹត ខ្ញុំ​យល់ពីបំណង ក៏សម្រេចបណ្តោយតាមគាត់ ដោយលូកដៃឧបគាត់តប ប្រុសល្អរបស
ខ្ញុំ​ តបដោយការថើបថ្ងាស់ ស្នាមថើមដំបូងដែល ខ្ញុំ​មិនដែលទទួលបានពីគាត់អស់រាប់ឆ្នាំមកហើយ….)
ភារុណ: សុំទោស (ពាក្យសុំទោសចេញពីម៉ាត់ប្រុសល្អ ដោយសូរគួរអោយអានិត អំណាចនៃពន្លឺនៃព្រះច័ន្ទ ដែលបានចាំងតាមបង្អួច អាចអោយខ្ញុំមើលឃើញនៅស្នាមថ្ពាល់ខួចទាំងសងរបស់គាត់….  )
ដារាហេតុអីបងញញឺម?
ភារុណ: ព្រោះតែបងកំពុងតែមានក្តីសុខ អារម្មណ៏ដែលនៅជិតមនុស្សដែលខ្លូនស្រលាញ់ អារម្មណ៏ដែលបានជួបមនុស្សជាទីស្រលាញ់ ដែលបានបែកមួយរយះធំ អារម្មណ៏នេះពីបាកពិពណ៏រនាណាស់ ដឹងទេ……..
(ស្ថិតក្នុងស្ថានភាពដូចរូបខ្ញុំ​បើសិនជាអ្នក ជារូបខ្ញុំ​ តើអ្នកនឹងធ្វើបែបណា? សម្រេចចិត្តបែបណា? មានអារម្មណ៏បែបណា? នៅបានលឺមនុស្សដែលខ្លួនស្រលាញ់រាប់ឆ្នាំ ពោលពាក្យបែបនេះ ស្រប់ពេលដែលខ្លួនក៏មានមនុស្សម្នាក់ទៀដែលគេក៏ស្រលាញ់យើងខ្លាំងដូចគ្នា ចុះបើគ្រប់យ៉ាងនិងត្រូវឡប់មកដូចដើម តើខ្ញុំ និងត្រូវជ្រើសយកផ្លូវមួយណា​ ចុះ​បើ បើសិនជាគាត់ ចង់ចាប់ផ្តើមជាថ្មី មែន តើ តើ……?)




ទីង ទីង ទីង
(ប្រុសល្អ ប្រលែងដៃចេញពីខ្ញុំ​ សមលែងទូរស័ព្ទ រោទ័ពេញបន្ទប់ សញ្ញាណ ឈ្មោះមនុស្សជាទីស្រលាញ់ កំពុងតែបង្ហាញ ពេញអេក្រង បងភារុណ ញញឺម​ស្មើរ ហុច វាមកអោយខ្ញុំ គាត់ងើបចេញ ដើរទៅ ឈរនៅ​វេរ៉ងដារ ខាងក្រៅតែម្នាក់ឯង ខ្ញុំដឹងពីអារម្មណ៏គាត់ ក៏យល់ពីបំណងគាត់ ដូចគ្នា……………..)
ដារា       អាឡូ​ អាឡូ បង
រាត្រី:​​​    បាទ អូននៅមិនទាន់គេទេ???

ដារា       គេងហើយតែបងខលមក ក៏លើកទូរស័ព្ទសិនទៅ ចុះបងវិញ នៅយូមេស នេះ ម៉ោង ជិត១២ ហើយណា តិចស្អែកទៅសាលាមិនទាន់ទៅលោក គ្រូពេទ្យ
រាត្រី:​​​    បាទ មិនអីទេ តែ បងគេងមិនលក់ កំពុងតែគិត នឹក និងបារម្មណ៏ពីអូន នឹងណា​
ដារា       ខ្ញុំ យល់សំនួរបង
រាត្រី:​​​    អូនយល់ថាមេច? ប្រាប់បងផង​
ដារា       គ្មានអីទេ ទៅគេងទៅ ណា អូនងងុយ ណាស់ ត្រូវទឹកភ្លៀង ផង​មានអារម្មណ៏ថា ល្វើយ ល្វើយ កុំបារម្មណអ៏ណា គ្មាន រឿងអ្វីកើតឡើងនោះទេ គេងទៅ ស្អែកពេលល្ងាចបានជួបគ្នា ហើយ មែនអត់?

រាត្រី:​​​    អញ្ចឹងក៏បាន​ អូខេ រាត្រីសួរស្តីមនុស្ស សំខាន់…….
ដារា    បាទបង អញ្ចឹងក៏បាន បងក៏ដូចគ្នាដែរណា ថែរក្សាសុខភាពផងណា​ ស្អែកល្ងាចជូបគ្នា
(បន្ទាប់ពី បិទទូរស័ព្ទពីគាត់វិញភ្លាម ខ្ញុំ ក៏ក្រឡែកក្រសែភ្នែកទៅកាន់បុរសមាឌធំដែលកំពុងឈរនៅវេរ៉ងដា ខាងក្រៅ ប្រុសល្អកំពុងតែឈរជក់បារី បង្ហើរតាមខ្យល់ មើលទៅគាត់កំពុងតែគិត នៅរឿងអ្វីម៉្យាងដែលដែល គ្រាំចិត្តជាយូមកហើយ )
ដារា: បងចេះជក់បារីទៀត?
ភារុណ:  បងជក់ម្តង់ម្កាលតែប៉ុណោះ មិនជាប់លាប់នោះទេ គ្រាន់តែពេលខ្លះរាងស្មុកបន្តិច ក៏ជក់វាបន្ថយអារម្មណ៏ម្តងម្កាលទៅ សុំទោស រំខានអូនហើយ មានក្លិនមិនល្អមែនទេ? ចាំបងគេង នៅខាងក្រោមក៏បាន កុំអោយ​អូនពិបាក
ដារា: (កែវភ្នែកដ៏ទន់ជា្រយរបស់ខ្ញុំ​បានបាញ់ចំទៅកាន់កែវភ្នែក គាត់ ដោយមិនបានព្រិច ដំណត់ថ្លាឆ្វេង ហូរស្រក់បណ្តេញគ្នា ) បើបងចេះគិតបែបនេះ ម្លេះខ្ញុំនិងមិនពីបាកម្នាក់ឯង រស់នៅជាមួយក្តីស្រលាញ់ម្នាក់ឯង គិតតែឯង ស្រមៃតែឯង បងមិនគួរសោះ មិនគួរមកបង្ហាញមុខនៅពេលនេះ ខ្ញុំ​ខឹងនិងពេលវេលា ដែលអោយពូកយើងមានអនុស្សាវរីយច្រើនដល់ថ្នាក់នេះ ខ្ញុំខឹងនិងពេលវេល ដែលអោយពួកយើងជួបគ្នាជាថ្មីម្តងទៀត ខឹងនិងពេលវេលាដែលអោយពួកយើងមានតែពីរនាក់បែបនេះ តើពេលវេលាចង់លេងសើចនឹងខ្ញុំម្លេះ បើអាចរើសបាន ខ្ញុំ សូមដឹងត្រឹមសុខទុក្ខបងគឺគ្រប់គ្រាន់ ខ្ញុំពិតជាមិនចង់ មិនចង់ប្រឈមមុខជាមួយបងបែបនេះ នោះទេ ខ្ញុំ ពិតជាពិបាក ពិបាកណាស់បងដឹងទេ ?????
 ( ប្រុសល្អ សម្លឹងខ្ញុំមិនដាក់ភ្នែក កែវភ្នែកដ៏ក្រហមឆ្អៅរបស់គាត់ បាញទម្លុះ ចំបេះដូង ពាក្យពាជ្យន៏ក្នុងចិត្តរបស់ខ្ញុំ ដែលបានកប់រាប់រយថ្ងៃ ត្រូវបានទម្លាយនូវរាត្រីនេះ )

ភារុណ:  សុំទោស (គាត់ពោលពាក្យសុំទោស ដោយក្រលៀសភ្នែកចេញ) បងដឹងថាបងខុស ដែលបង មើលរំលងនៅក្តីស្រលាញ់របស់អូន បងដឹងថាបងធ្វើមិនត្រូវដែលបងជ្រើសយក អ្នកផ្សេងមករួមដំនើរជីវិត តែពេលនេះក ម្មពារបានតបហើយ អោយបងរស់នៅជាមួយអតីតកាល ជាមួយវិប្បដិសារី ដែលបាន មើលរំលងអូន តែបើអូនជាបង ទើបអូនយល់ ពីតួនាទីកូនប្រុស ម្ខាងគ្រួសារ ជាកូនប្រុស ដែលមានម្តាយចាស់ជរា បងពិត បងពិតជាមិនចង់ធ្វើអោយគាត់ ខកបំណងនោះទេ​ បងស្រលាញ់អូន តែ បងគ្រាន់តែចង់បំណងម្តាយ តើបងខុសមែនទេ អូនក៏ដឹងពីស្ថានភាពគ្រួសារបងដែរតើ ពេលនោះបងពិតជាកំសាក តែអូនបានដឹងថាបងឈឺប៉ុនណាទេ នៅពេលដែលបងធ្វើពុទជាមិនរវីរវល់ តើអូនមានដែលដឹងទេថាបងត្រូវរៀនរស់លាក់អារម្មណ៏ ម្នាក់ឯង តើងវាឈឺប៉ុនណាទេ? …….











ដារា: (គ្រាន់តែលឺបែបនេះ ខ្ញុំ​ស្រឡាំងកាំង មានន័យថា រឿងទាំងអស់ជាការសំដែង រយះពេលជាង ៣ឆ្នាំ គឺមិនមែនមានតែខ្ញំទេដែលរស់នៅជាមូយភាពឈឺផ្សា? អូព្រះអើយ ទេវ តាអើយ ហេតុអីលេងសើចនិងពួកខ្ញុំ​ម្លេះ?)  មានន័យថា ម្តាយបងគាត់បានដឹងរឿងពួកយើង ? បងធ្វើវាទាំងបង្ខំ ?
(ប្រុសល្អ បែរមុខមកជាថ្មី ដោយមិននិយាយអ្វីមួយម៉ាត់ កែវភ្នែកទាំងគូររបស់គាត់បង្ហាញ់ពីភាពឈឺចាប់……ខ្ញុំ រត់ចូលទៅឧបគាត់ទាំងកម្រោល )
ភារុណ:  អូនពិតជាដាច់ចិត្តណាស់ អូនទុកបងចោល មិនដែលខល សូម្បីតែម្តង បើទោះជាអូនទៅលេងស្រុក ក៏មិនរវល់ នឹងបង ជាង៣ឆ្នាំនេះ ជួបគ្នាម្តងក៏គ្មាន អូនដាច់ចិត្តណាស់ បើទោះជាឋានះ ត្រឹមជាមិត្ត ជាបងប្អូនក៏អូន មិនទុកឧកាសអោយបងដែរ អូនចិត្តដាច់ណាស់
ដារា: សុំទោស អូនមិនចង់ទេ តែបងគិតថាអូនរស់នៅស្រួលណាមែនទេ???
(ប្រុសល្អចាប់មុខខ្ញុំងើយឡើង….)

ភារុណ: តើពួកយើងអាចចាប់ផ្តើជាមួយគ្នាម្តងទៀតបានទេ? បងសន្យា ថាបើទោះជាមានអ្វីកើតឡើងក៏ដោយ បងនឹងមិនបោះបង់អូនឡើយ ម្តងនេះ បងនិងចាប់អូនអោយជាប់
ដារា: តែ តែអ្នកផ្ទះបង ម្តាយ បងគាត់និងគិតបែបណា បើសិនជាបងក្លាយជាបែបនេះ​ម្តងទៀត ចុះ
ភារុណ: លើកទីមួយព្រោះបំពេញចិត្តគាត់ បងបានបំពេញតួនាទីជាកូនប្រុសរួចហើយ អាពាហ៏ពិពាហ៏ធម្មជាតិចុងក្រៅយក៏នៅតែបែកគ្នា ម្តងនេះ បងគួរតែធ្វើតាមបេះដូងខ្លួនឯម្តង ​គាត់ក៏បានយល់ បងគួរណាស់តែស្វែងរកនៅសេចក្តីសុខខ្លួន​ឯងម្តង គួរតែធ្វើតាមបេះដូងខ្លួន អ្នកដែលរស់នៅជាមួយបងររហូតគឺជមនុស្សដែលបងស្រលាញ់ មិនមែនព្រោះតែការ បំពេញតួនាទី​នោះទេ  សូមអូនជឿបងចុះ

ដារា: បើទោះជាពេលនអូនជឿបង ក៏វាយឺតពេលដែរ (ខ្ញុំ​ ចាំប់ដៃគាត់ចេញ ដើរចេញទៅជ្រុងម្ខាង វាយោរាត្រី បោកបកជាមួយទឹកសន្សើម កាន់តែខ្លាំងតែធម្មជាតិនោះមិនបានធ្វើអោយខ្ញុំ មានអារម្មណ៏ថារងារនោះទេ តែភាពឈឺចាប់ទៅវិញទេ ដែលធ្វើអោយ ខ្ញុំ កាន់តែ ខ្លាច នូវក្តីស្រលាញ់ ខ្លាចនៅសេចក្តីស្នេហា ទៅវីញ ) បើទោះជាពេលនេះអូនជឿបង ក៏គ្មានន័យដែរ ព្រោះបងក៏ដឹង ថា អូនមានរាត្រី រាត្រីជាអ្នកមើលថែរអូន រាត្រី ជាមនុស្សតែម្នាក់ដែលនៅជិតអូន លួងលោម និងលើកទឹកចិត្ត គាត់ជាមនុស្សល្អ មានក្តីស្រលាញ់ដ៏បរិសុទ្ឋ តើ តើអោយអូនធ្វើបែបណា គិតបែប ណា អោយអូនបែបពីគេមកស្រលាញ់បងម្តងទៀតអូនពិតជាធ្វើមិនបាន  អូនធ្វើមិនបានពីតមែន អោយអូនធ្វើបានចិត្តមនុស្សល្អម្នាក់ វាដូជាអយុត្តិធម៏សម្រាប់គេពេកហើយ គាត់ពិតជាគ្មានកំហុសនោះទេ សុំទោស សុំទោស តើបងអាចប្រាប់អូនបានទេ ថាអូនគួរធ្វើបែបណា បើរឿងដើរដល់ដំណាក់កាលនេះទៅហើយ…..???​



…………………………………………………………………………………………………………………………………………………………………………..
                        នៅយប់នោះពួកខ្ញុំគេងឧបគ្នាពេញមួយយប់ មិននិយាយ មិនបកស្រាយ ពួកយើងមិនបានធ្វើទាំងអស់ ក្រៅពីគេងឧបគ្នា ស្តាប់ចង្វាក់បេះដូងដែលកំពុងតែលោតព្រមគ្នាជាមួយសំលេងដង្ហើម ដកដណ្ឋើណគ្នា ពេញមួយយប់ ខ្ញុំគេងមិនលក់សោះ ប៉ុន្តែមិនមែនខ្ញុំ មានរឿងកង្វល់ ក៏ព្រោះវាជាអារម្មណ៏កាលពី៤ឆ្នាំ វដែលខ្ញុំ មិនបានរំពឹងទុកថា និងមានយប់នេះ បើទោះជាពេលនេះពួកយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយមិនគួរនិងកើតមានតែ ពួកយើងទាំងពីរ ដឹងត្រឹមថាពេលវេលាដែលពួកយើងកំពុងតែមានជាពេលវាលាដែលមានតម្លៃបំផុត វាជាសេក្តីនឹករលឹក ដែលគ្មានអ្វីមកគណនាបាន យប់នោះបើសិនអាចឃាត់ពេលវេលាបាន ខ្ញំនិងឃាត់ ព្រោះតែចង់អោយវាកាន់តែវែងជាងនេះ តែគ្រប់យ៉ាងត្រូវបានកំណត់ដោយពេលវេលា គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ នៅពេលព្រះទិន្នករចែង ចាំងរស្មីមកលើផែនដីថ្មី វាមានន័យថា ពេលវាលាដែលមានក្តីសុខនេះ ក៏ត្រូវបានរលត់ សំលេងនាលិការោទ៏ហាក់ដូចបានដាស់តឿនពួកយើងអោយក្រោកពីសុបិន្តមកប្រឈមមុខនិងការពីត និងភាពអាត្មានិយម និងការគេចវៀសរបស់ពួកយើង ទាំងនេះជាព្រហ្មលិខិត ឬ ជាការទទួលខុសត្រវរបស់អ្នកណា……………………………?
អរគុណនូវការចំណាយពេល ដ៏មានតម្លៃ របស់មិត្តអ្នកអាន ជួបគ្នា នៅវគ្គក្រោយទៀត។ អធ្យាស្រ័យផងណា ចំពោះកំហុស ឆ្គងផ្សេងៗជួបគ្នា ភាគទី៤ ទៀតណា  មិនយូទេ ឆាប់ៗនេះ ឯង​.

និពន្ឋដោយ: ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
Page: SMS ប្រលោមលោកស្នេហ៏

កំសាក

សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ខាងក្រោមនេះ ជាសំណេរសាច់រឿងមួយរបស់ មិត្តអ្នកអានម្នាក់ បាន​រៀបរាប់មកកាន់ខ្ញុំ នូវអនុស្សាវរីយ៏ ដ៏ល្អដែ...