សួរស្តីមិត្តអ្នកអាន ទាំងគ្នាសុំទោស ផងប្រហែលជាចាំ ខ្ញុំយូពេកហើយមែនទេមួយរយះនេះ រវល់ ច្រើន ម៉្យាងគ្រុន ផង ទើបមិនពេលច្រើនជាមួយនិងការសរសេ. មានមិត្តអ្នកអាន មួយចំនួនប្រហែលជាឆ្ងល់ហើយហេតុ អីខ្ញុំត្រូវបញ្ចប់សាច់រឿងត្រឹមភាគនេះ....លូវ ចេះ មិននិងបកស្រាយ តោះចូលទៅអាន ភាគ បញ្ចប់ជាមួយគ្នា.....
Page: MSM ប្រលោមលោកស្នេហ៏
និពន្ឋដោយ: ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
បន្ទុកបេះដូង (ភាគបញ្ចប់)
ក្រោមស្បៃរាត្រី នៃ ដែលកំពុងតែគ្រប់ដណ្តប់ គ្របយ៉ាង
អោយងងិតស្លុង បិទជិតនៅការពិតទាំងស្រុង ស្រមោលស្លុងៗ
នៃដែលចែងចាំងពីពន្លឹនៃព្រះច៏ន្ទ ជះមកលើបង្អូច
ខ្ញុំម្នាក់ឯងយកដៃច្រត់ ទៅលើចង្រឹងបង្អួច ដកដង្ហើមធំ តាមជំនោនៃវាយោ ទឺកភ្នែកក៏ស្រក់
ហូរម្តងម្កាលដោយមិនដឹងខ្លួន កែវភ្នែករំពៃ មើលទៅលើវេហា ដែលពេញទៅដោយហ្វូងផ្កាយ
កំពុងតែ ប្រណាំង គ្នា ចាយសម្រស់ អម ដួងច័ន្ទ ប្លែកតែខ្ញុំ ម្នាក់ឯងគ្មានអ្នកកំដរ
គ្មានអ្នកលួងលោម គ្មានអ្នកយល់ ចិត្ត ត្រូវគិតតែម្នាក់ឯង សម្រេចចិត្តដោយខ្លួនឯង
បារម្មណ៏ពីគេតែម្នាក់ឯង ទាំងដែរគេ មិនបានដឺងទេថា ការសម្រេចចិត្តតែម្ខាង
របស់គេធ្វើអោយខ្ញុំ នេះ ស្ទើរតែឆ្គួតតែឯង ឧព្រះអើយ
តើខ្ញុំត្រូវសម្រេចចិត្តដើរលើផ្លូវមួយណា តើខ្ញំត្រូវធ្វើបែបបណា
ដើម្បីទាញយកចិត្តមនុស្សដែលខ្ញុំស្រលាញ់ស្មើរជីវិតអោយវិលត្រឡប់មកដូចដើមវិញបាន….ហេតុអី
ក៏ទេវតា ដាច់ព្រះទ័យម្លេះ ដែលអោយពួកខ្ញុំ មកជួបនឹងរឿងបែបនេះទៅវិញ មនុស្សល្អម្នាក់
បែរជាប្រឈម និងជំងឺដ៏កាចសាហានេះ
ស្នេហារបស់ពួកខ្ញុំ ខុសអី បានតម្រូវអោយពួកខ្ញុំ ប្រឈមបែបនេះ
ចុះចំនែកខ្ញុំវិញ មានកម្មពារអ្វី បាន តម្រូវមកអោយខ្ញុំមកជួបបញ្ហាជីវិត
បែបនេះម្តងៗ ហើយម្តងទៀត បានជួបមនុស្សល្អហើយបែរជា មកត្រូវបែកព្រោះគ្រួសារ
បានស្រលាញ់ បានសំបំណងហើយ បែរជាមកប្រឈម និងកម្មវាសនា បែបនេះទៅវិញ សុំ សុំជួយ
បង្ហាញផ្លូវអោយខ្ញុំ តែទោះជាយ៉ាងណា ក៏ខ្ញុំ និងមឲបោះបង រាត្រីបាននោះទេ តារា និងមិនអាចរះ បាន បើសិនជាគ្មានរាត្រី ……សុំទោស
ពិតជាសុំទោស ណស់បងភារុណ សុំទោស ……………………………………..
…………………………………………………………………………………………………………………………………………………………………………………………………………………………………………
ព្រលឹមស្រាងៗ
នៃថ្ងៃថ្មី ដែរ ចាំងរះដោយពន្លឺព្រះអាទិត្យ មកលើផែនដីចាស់ជា ថ្មីម្តងទៀត វាហាក់ដូចជាបានតឿនអោយគ្រប់គ្នា រួតរះ
ក្រោកបំពេញកិច្ចការ បន្តរដំនើរ ជាមួយក្តៅសង្ឃឹម ថ្មីបន្តរទៀត បើទោះជា ខាងមុខ
រាងពិបាក់បន្តិច ក៏មិនត្រូវរាថយ បើទោះជាខាងមុខ មានភាពស្រណុកសុខយ៉ាងណា ក៏មិនត្រូវ
បានចិត្ត ឬ ធ្វេសប្រហែស និងដំណើរជីវិតនេះ គ្មានអ្នកណាមើលឃើញ
ថាជំហានបន្ទាប់ វិនាទី បន្ទាប់ និងមានអ្វីកើតឡើង មានអ្វីប្រែប្រួល
គ្រាន់តែដឹងថាភាពរីករាយ និងមិននៅជាមួយយើងរហូតនោះទេ
តែភាពរីករាយក៏មិនរត់ចោលយើងដែរបើសិនជាយើងចេះស្វែងរកក្តីសុខផ្ទាល់ខ្លួន រីករាយ
និងអ្វីដែលខ្លួនកំពុងតែមាន………….
នៅតាមផ្លូវមានមនុស្សច្រើនហូរហែរ
កំពុងតែធ្វើដំនើរ ទៅប្រកបរបរ និងបំពេញតួរនាទីរៀងៗខ្លួនៗចំនែកខ្ញុំ
ក៏មិនខុសពីអ្នកជុំវិញខ្លួន កំពុងតែរួតរះ ប្រញាប់យកបាយទៅ មន្ទីពេទ្យ
ជួនម្ចាស់ចិត្តដែលកំពុងគេងគ្រុន នៅក្នុងមន្ទីពេទ្យ ………………..ភ្លេចប្រាប់សព្វថ្ងៃនេះ ខ្ញុំលាឈប់ការងារ ហើយ
ដោយសាររកបានការងារថ្មី តែពុំមានប្រាក់ខែទេ ហាហាហាហា និយាយលេងទេ គឺ មានតែសុភមង្គល
និងស្នាមញញឺម ជំនួសប្រាក់ខែ ការងារជាគិលានុបដ្ឋាយិការផ្ទាល់
របស់លោកគ្រូពេទ្យរាត្រី មិនងាយនោះទេ អ្នកផ្សេងមើលមក ឃើញគាត់ដូចម៉ឺងម៉ាត់ ត្រឹម
ត្រូវណាស់ តែធាតុ ចរិកហ្សិន ដូចកូនក្មេង ចឹង ស្រួលមិនស្រួល ង មិនញាបាយ ហ្មង តែ
បើទោះជាយ៉ាងណា ក៏មកនស្តាយ ក្រោយ ដែរ
តារា: ហេឡូបាទ
មកហើយៗ មកហើយ បបរក្តៅៗ
រាត្រី; យូម្លេះ បងចាំអូនយូហើយ
តារា: ស្ទះផ្លូវណាលោកប្រុស ឯណាម៉ាក ប៉ា
រាត្រី; បងអោយគាត់ទៅសម្រាក់ហើយ
តារា: បាទពួកគាត់គួរតែទៅ
ផ្ទះវិញកុំបារម្មណ៏
រាត្រី; អញ្ចឹង ហ បងគិតថា
ស្អែកបងចេញពីពេទ្យបានហើយ មិនដឹងនៅអីយូម្លេះទេ សម្រាក់នៅផ្ទះក៏បាន
ណាមួយបងចង់ទៅធ្វើការវិញ
តារា: No No លោគ្រូពេទ្យ អាងខ្លួនជាពេទ្យ
មិនស្តាប់សម្តីពេទ្យសោះ គេង ២ថ្ងៃ ទៀត តាមដានសុខភាពបងសិនណា លោកគ្រូពេទ្យរូបសង្ហា
នេះគ្រុនពោះវៀនណា មិនមែន ផ្តាសាយទេ បងត្រូវតម ត្រូវស្តាប់បង្គាប់លឺទេ
រាត្រី: Hmmmmmmm Boring
តារា: យីស
នៅតវ៉ាទៀត
ទីងទីងទីង
តារា: អាឡូបង
បាទ នៅបន្ទប់ ២០២បង បាទ
ភារុណ:
សួរស្តីអូន មេចហើយ
រាត្រី: អូរសួរស្តីបង
មិនដឹងទិញអីមកច្រើនម្លេះ នាំតែរំខានទេ បានធូរច្រើនហើយ
តារា: យីស ធូរ
មុខឡើងស្លេក នៅធូរទៀត ពេទ្យ ក៏ចេះនិយាយកុហក
(បងភារុណ សើច…..ពួកយើងទាំង៣ជជែកគ្នាពីនេះ
ពីនោះ ខ្ញុំ បញ្ជុកបបររាត្រីបណ្តើរ ជជែកបណ្តើរ យូរៗម្តង ខ្ញុំលួចមើលពួកគេទាំងពីរ
ដែលកំពុងតែមានភាពស្និតស្នាល និងគ្នា Hmmmmmm មិនដឹងថានេះជាកម្ម ឬជាផលទេដែល អោយអោយពួកយើងទាំង៣
មកប្រទាក់ក្រឡាគ្នាបែប នេះ អ្វីដែលខ្ញុំ ប្រាថ្នាបន្តរគឺ សុំអោយបងភារុណ
មានសុភមង្គល នៅជំហានបន្ទាប់ ក៏សុំអោយអោយមនុស្សដែលខ្ញុំជ្រើសមានសុខភាពល្អ
អាចកំដរគ្នាដល់ចាស់)
ទីងទីងទីង
សិទ្ឋិ: សួរស្តី
រាត្រី: សួរស្តីបង ចូលមកបង
តារា: ហេឡូ
បងសិទ្ឋិ អរគុណ ណាអញ្ជើញ ចូលអង្គុយលេងសិន
សិទ្ឋិ; បាទ អូមានភ្ញៀវដែរ
តារា: នេះ
បងភារុណ បង
សិទ្ឋិ; អរបាទ
(បងសិទ្ឋិចាប់ដៃ បងភារុណ ជាការគួរសម តាមពិតបងសិទ្ឋិ
បានស្គាល់បងភារុណរួចទៅហើយតាមរយះការរៀបរាប់របស់ខ្ញុំ។ ពួកយើង ក៏បន្តរជជែក សួរសុខទុក
ពីភាក្សា តែ បងភារុណ មានការក៏លាទៅវិញមុន ទុកអោយ បងសិទ្ឋិ និងរាត្រីនៅជជែក្នុងបន្ទប់
ចំនែក ខ្ញុំជួនដំនើរប្រុសសង្ហា ចេញ មកខាងក្រៅ។
ពួកយើងដើរបណ្តើរ ជជែកគ្នាបណ្តើរ
ពីនេះ ពីនោះ តាមរបៀបអ្នកស្គាល់គ្នាធម្មតា….ដើរៗ ក៏ដល់បង់សម្រាក់ក្រោមម្លប់ដើមឆ័ត្រ
គាត់សុំអោយខ្ញុំកំដរគាត់បន្តិច )
ភារុណ; អូនហត់ទេ?
តារា: (ខ្ញុំ
ញញឺមតបបាត់ ) ទេ គ្មានបញ្ហាទេសម្រាប់ខ្ញុំ ចុះបង មានសុភមង្គលទេ?
ភារុណ; អូនថាទៅ
តារា: (ខ្ញុំបែរមុខទៅ
កាន់គាត់ ដៃស្តាំ ចាប់យក កំទេចស្លឹកឈឺដែលបានជ្រុះមកទុំនឹងជើងសក់គាត់ ចេញ
ដោយរក្សានៅស្នាមញញឺម) បងប្រាកដជាសុខ
ព្រោះបងបានសន្យានិងខ្ញុំហើយថាបងនិងរស់ដោយសុភមង្គល ជាមួយជាជីវិតថ្មីនេះ មែនទេ
ភារុណ; (គាត់ងាក់មកមើលមុខខ្ញុំ ដោយទឹកភ្នែក រលីរលោង)
សុំទោស
តារា: ទេ
បងត្រូវនិយាយថា ជួយអប់អរផង ដែលចាស់ៗ ព្រមទទួលយកពួកខ្ញុំ វាមិនមែនជារឿង កំសត់
ដែលបងត្រូវសម្រក់ទឹកភ្នែកទេ មែនទេ
ភារុណ; សុំទោស បងសុំទោស
(គាត់ឧបខ្ញុំយ៉ាងណែន តែខ្ញុំ លែងមានទឹកភ្នែកស្រក់ហើយ ខ្ញុំបបោសស្មាគាត់ថ្នមៗ )
តារា: ខ្ញុំ
មិនអីទេ ខ្ញុំ និងរាត្រី និងរស់នៅអោយបានល្អ ពួកយើងនិងថែរទាំសុខភាពអោយ
បងកុំបារម្មណ៏ នៅខែក្រោយ
ពួកខ្ញុំ និងមានវត្តមានក្នុងពិធីមង្គលការប្អូនស្រីបង បងគួរតែបំភ្លេចអតីតចោលទាំងអស់ អូខេ
មើលថែរចនាអោយល្អ សម្លឹងមើលអ្នកដទៃ ហើយរៀនទទួលយកអ្នកថ្មី..…………ចំនែកពួកខ្ញុំទាំងពីរក៏ដូចគ្នា
ពួកខ្ញុំ និងប្រឹងប្រែង ធ្វើអោយ ដំនើរជីវិត នេះប្រសើរជាងនេះ កប់អតីតកាល នេះ ទុកមួយអន្លើរ រក្សាស្នាមញញឹម ខំប្រឹងប្រណាំង
ជាមួយ និងពេលវេលា បន្តរ មិនថាថៃ្ងមុខ មានរឿងអ្វីកើត
ឡើងនោះទេ តែ ខ្ញុំ និងកាន់់ដៃ រាត្រី លុះដល់ដង្ហើមចុងក្រោយ…..
(ក្រោមម្លប់ដ៏ត្រជាក់ ខ្ញុំផ្អែកក្បាលលើ ស្មាគាត់ វាជាឧកាសចុងក្រោយដែលខ្ញុំអាចមានភាពស្និតស្នាលជាមួយគាត់
បន្ទាប់ពី នេះទៅគាត់នឹងក្លាយជាមនុស្សុថ្មី ជាមួយអានាគត់ថ្មី ចំនែកខ្ញុំក៏ដូចគ្នា អ្នកណាអាចមើលឃើញ
ថានៅថ្ងៃស្អែកនឹងមានអ្វីកើតឡើងបន្ទាប់?
អ្វីដែលត្រូវធ្វើគឺត្រូវប្រឈម និងការពិត សម្រាប់ខ្ញុំ ពេលនេះ គឺ
គោលដៅមានតែមួយ គត់ មើលថែររាត្រីអោយបានល្អ សាង អនាគត់គ្រួសារជាមួយគ្នា រស់ជាមួយគ្នា
ស្លាប់ជាមួយគ្នា អ្នករាល់គ្នាប្រហែលជាគិតថា វាពិតជាកំសតពេកហើយដែលមនុស្សល្អ
ដូចជាជារាត្រីមកជួបនឹងជំងឺកាចសាហាវបែបនេះ ទៅវីញ តែយ៉ាងហោចណាស់ ខ្ញុំ គិតថា
វាជារឿងដ៏ល្អឥខ្ចោះណាស់ទៅហើយដែល ចាស់ទុំទាំងសងខាង ព្រមទទួលយកពួកយើង
ស្នេហាមិនមែនជារឿងដ៏មហិមាដែលគ្រប់គ្នា ត្រូវតែផ្គាប់ចិត្ត និងធ្វើតាម
អំពើរចិត្តនោះទេ វាជារឿងដែល ត្រូវតែមានទំនួលខុសត្រូវខ្ពស់ ព្រោះរាល់ការសម្រេចចិត្ត
វាសុទ្ឋតែផលប៉ះពាល់ដល់ជំហានបន្ទាប់ ក្តីសុខ សុភមង្គល ឬទឹកភ្នែកអ្នកណាអាចប្រាកដ?
ជាក់ស្តែងដូចពួកខ្ញុំចឹង ចុងក្រោយបើទោះជាបងភារុណជាមនសុ្សដំបូង តែចុងក្រោយ
គាត់នៅតែមិនជាជារបស់ ប្រុសល្អផ្អែកស្មារមកលើខ្ញុំ យូៗម្តងគាត់ដកដង្ហើមធំ
ខ្ញុំសម្លឺងមើលទៅលើមេឃ បិទភ្នែក ញញឺមតិចៗ ត្រជាក់ផ្ទៀងស្តាប់ចង្វាក់បេះដូងប្រុសល្អ
ដែលកគមពុងតែលោតរន្ថើន តាមទ្រនិចវិនាទី
ដែលកំពុងតែបន្តរ ដើរមុខឥតឈប់ ជំហានបន្ទាប់នេះ ជាផ្លូវជីវិតចុងក្រោយ របស់ពួកយើង
ដែលត្រូវ មិនអាចបក្រោយម្តងទៀត ក៏គ្មានជំរើសទី២ ខ្ញុំបើកភ្នែកឡើង សន្សឹមៗ តិចៗ
ក្រលែកមកមើកប្រុសល្អ ដែលនៅក្បែរខ្ញុំ គាត់ ឧនថើបក្បាលដោយទន់ភ្លន ស្មាមខូចទាំងសង
ដ័សែនសំ បបរមាត់ដ៏ទន់ភ្លន់ កាយវិការដ៏ម៉ឹងម៉ាត់ ជាមួយនឹងកែវភ្នែកដ៏មុតស្រូច
បានចាក់ដោតបេះដូងខ្ញុំ បើទោះជាព្យាយាមយ៉ាងណា ក៏ខ្ញុំ មិនអាចទប់ទឹកភ្នែកជាប់
មានតែបណ្តោយ អោយហូរតាមកំសូល នេះ ចុះ សុំទោស ដែលខ្ញុំ មិនអាចធ្វលតាមបេះ ដូងខ្លួនឯង សុំទោស ដែលខ្ញុំមិនអាចមើលថែរបង សុំទោស
ខ្ញុំមិនអាត្មានិយមទុករាត្រី ចោលនោះទេ ប្រុសល្អយកដៃជូតទឹកភ្នែកខ្ញុំចេញ
គាត់ងើបក្រោកឡើង ដើរចេញដោយមនបានងាកក្រោយ ចំនែកខ្ញុំ វិញ បានត្រឹម បង្ហូរទឹកភ្នែក
សំលឹង មើលមនសុ្សដែលខ្លួនស្រលាញ់ស្មើរ កែវភ្នែក ចាកឆ្ងាយ ឆ្ងាយលើកនេះ និងមិនដូចលើកមុនៗ
ឆ្ងាយលើកនេះ និងគ្មានថ្ងៃស្គាល់ថារីការាយ អារម្មណ៏កក់ក្តៅពីគ្នាទៀតទេ …..ហិហិហិហិ
)
…………………………………………………………………………………..
.៥ឆ្នាំ ក្រោយមក
ប្រុសកំសត់ អង្គុយ យោលជើង នៅក្នុងខ្ទមស្បូរ នៃដំបូលផ្ទះ
ភ្នែកទាំងគូរ រំពៃ មើលទៅ
សមុទ្រ ដៃទាំងគូរ
កាន់ក្តោបនៅ កែវទឹក មានចំហាយក្តៅ ហុយតិច ខ្លួនប្រាណប្រុសសង្ហា គ្រប់ដណ្តប់ដោយអាវក្រាសៗ
បូរមាត់ដែលធ្លាប់តែមានពណ៏ស៊ីជម្ពូរប្រែក្លាយជា សរស្លែក ជាមួយនិងស្បែកស្រអាប់
យូរៗម្តងគាត់ ដង្ហើមធំ ម្តង ខ្ញុំ គ្រហឹមអោយសញ្ញា គាត់ពីចំងាយ…….
តារា: ញ៉ាំបបរអស់ហើយឬនៅលោកគ្រូពេទ្យ
សង្ហា (គាត់ងាមកញញឺម ដាក់ខ្ញុំ
ជាមួយនិងសញ្ញាបង្ហាញ ថា រូចរាល់ហើយបាទ)
រាត្រី; បាទ
តារា; មោះញាំថ្នាំ យ៉ាងម៉េច ហើយ រាងធូរបន្តិចទេ ? ញ៉ាំថ្នាំ
ហើយចូលទៅក្នុងវិញ ណា
បងគួរតែសម្រាក់អោយបានច្រើន ឆាប់ជាណា ម្ចាស់ចិត្ត
រាត្រី; បាទ ៗ ទទួលបញ្ជា
ប្រពន្ឋសម្លាញ់ ចុះ ម៉ាក់ និងប៉ា ?
តារា; ប៉ាម៉ាក់ ចេញទៅ
ភ្នំពេញតាំងពីព្រលឹមម្លេះ ទៅជាជាមួយចំរើនជាអ្នកបើកឡានជូនទៅ នៅតែប្រពន្ឋគេ នៅក្រោមជាមួយក្មេងៗទេ តោះបងចូលទៅសម្រាក់
ញុមចង់ចេញទៅជួយធាវីបន្តិច មានអ្នកជំងឺច្រើន ព្រឹកនេះ ម៉ាក់មិននិងចំរើន មិននៅផង
អត់មានជួយមើលទេ ……
រាត្រី; បាទអូន ទទួលបញ្ជា…
ខ្ញុំញញឺមតបទៅកាន់ប្រុសល្អ ដោយក្តីពេញចិត្ត តាំងពីថ្ងៃ
ដំបូងដែលគាត់ចូលមកជីវិតរបស់ខ្ញុំ គ្រប់យ៉ាងគឺប្រៀបាននឹងពន្លឺរស្មី
នៃជិវិតមួយនេះ អ្វីដែលខ្ញុំ សោកស្តាយបំផុតគឺ
ខ្ញុំមិនអាចចែករំលែកនៅក្តីឈឺចាប់របស់គាត់បាន ៥ឆ្នាំកន្លងមកនេះ យើងកាន់តែយក់ពីគ្នា
កាន់តែស្រលាញ់ កាន់តែខ្លាំងឡើង ថ្វីបើព្រហ្មលិខិត
មិនអានិតនូវក្តីស្រលាញ់មួយនេះ ក៏ពិតមែន តែខ្ញុំគិតថាទេវតា
មិនដាច់ព្រះទ័យពេកទេ ចំពោះស្នេហាមួយនេះ
ពួកខ្ញុំទទួលបាននៅសេចក្តីសណ្តោសប្រណីពីគ្រួសារទាំងសងខាង ថ្វីបើនេះជាស្នេហា ដែលមិនការទទួលស្គាលពីមជ្ឈដ្ឋានទូទៅ
ក៏ពិតមែន តែទៅជាយ៉ាងណា ក៏វាមិនថ្វីពិភពលោករបស់ពួកខ្ញុំ
សុំត្រឹមរស់ក្បែមនុស្សដែលខ្លួនស្រលាញ់ ដល់ដង្ហើមចុងក្រោយ
សុំត្រឹមក្តីស្រលាញ់ពីក្រុមគ្រួសារ ប៉ិននេះ ក៏អស់ចិត្ត ដូចដែលឃើញពេលនេះស្រាប់
ក្នុងគ្រូសារតាំងមូល នេះ អាចយាយបានថា គ្របយ៉ាងមិនល្អបបំផុត តែ វាបានប្រសើរច្រើន
ថ្វីបើបងរាត្រីគាត់មានជំងឺកាចសាវហាវប្រចាំកាយក៏ពិតមែន
តែគាត់ទទួលបានកើកទឹកចិត្តយ៉ាងពិសេសពីក្រុមគ្រួសារ ពិសេស មានអ្នកមើលថែរសង្ហា
ដូចជាខ្ញុំនៅជិតទៀតនោះ សព្វថ្ងៃ ប្អនប្រុសជីដូនមួយរបស់គាត់
ដែលម្តាយឧពុកគាត់បានទំនុកបំរុង អោយរៀន សូត្រដូចកូន ឥលូវបានរៀបការមានប្រពន្ឋ ហើយមករស់ក្នុងផ្ទះជាមួយគ្នា
ដែលប្រព្ឋគេ ក៏ជាគ្រូពេទ្យផងដែរ មុខរបស់ទាំងមូល ត្រូវបាន ចំរើន និងភរិយា
ជាមួយនិងខ្ញុំ ជាអ្នកកាន់កាប់ ចំនែក ម៉ាក បងរាត្រី គាត់ គ្រាន់តែមលពីលើ តែប៉ុននោះ
ម៉ាក និងប៉ាគាត់រាង មានវ័យចំនាស់ទៅហើយ នេះជាពេល ដែលគាត់ត្រូវរីករាយ សម្រាក ភាគច្រើនគឺតែងទៅ បុណ្យទៅទាន ពិសេសជាមួយម៉ាក់
ប៉ាខ្ញុំផ្ទាល់តែម្តង។ ចំនែកប្អូនប្រុសពៅ របស់ខ្ញុំវិញ ពេលនេះគេរៀនឆ្នាំ
ទី២ហើយផ្នែក វេជ្ជសាស្ត្រដូចគ្នា នៅឯភ្នំពេញ ក្រោមទំនុកបំរុងពីខ្ញុំ ភាពស្និតស្នាល
មិនមានតែគ្រួសារពួកខ្ញុំទាំងពីរនោះទេនៅមានគ្រួសារ បងភារុណមួយទៀត ម៉ាក់បងភារុណ
ឈប់ទៅលក់គាត់ នៅផ្ទះមើលថែរ ចៅ និង ដើរធ្វើបុណ្យ ជាមួយ ប៉ាក់ខ្ញុំអីហ្នឹង
ព្រោះអីកូនស្រីគាត់មានគ្រួសារហើយ គេជាអ្នកបន្តរវេន បើនិយាយពីនាងតូចរចនាវិញពេលនេះ
អាយុ ៦ឆ្នាំ ហើយ និយាយពីថា ត្រូវគ្នាជាមួយខ្ញុំ នាងឧស្សាហ៏មកលេងខ្ញុំ
និងបងរាត្រីណា នាងល្អិតនេះ មានអំនោយទៀន ណាស់ ខ្ញុំនិងបងរាត្រី
ស្រលាញ់នាងប្រៀបដូចកូនស្រីបង្កើត ប៉ុន្តែ បងភារុណ វិញ……………………...
…………………………………………………………………………………………………
ពីមួយថ្ងៃ ទៅមួយថ្ងៃ គ្រប់យ៉ាកាន់តែប្រែប្រូល ទៅតាមពេលវា
ប៉ុន្តែចិត្តស្នេហ៏ នៅតែ មិនប្រែប្រួល អនុស្សាវរិ័យនៅតែ ស្ថិតក្នងការចង់ចាំ ដានអាល័យ
នៅ តែមាន ក្នុងអារម្មណ៏ ទឹកដី កែប កំណើតនៃជីវិតខ្ញុំ គ្រប់បទពិសោធន៏ នៃជីវិត
មានទាំង សើច មានទាំងយំ ដានឆ្នារនេះ ហើយ
ដែលខ្ញុំ ធ្លាប់រត់ប្រឡែងជា មួយបងប្រុសល្អ បង់មួយនេះហើយ ដែលខ្ញុំ តែ អង្គុយមើល
លំហសមុទ្រដ៏ធំល្វឹងល្វើយ នៅមានស្មារដ៏ធំ ដែលតៃង អនុញ្ញាតិអោយខ្ញុំផ្អែក មិនរើសពេល
មានទាំងពេលសើច ពេលសប្បាយ ពេលទឹកភ្នែក ពេលអស់សង្ឃឹម ការផ្តល់កំលាំងចិត្ត តែពេលនេះ
គ្រប់យ់ាងត្រូវបានប្តូរផ្លាស់ ប្រែជាថ្មី ស្រឡាង វាប្រៀបដូចជាពិភពថ្មីមួយទៀត ប៉ង់ចាស់ដែលខ្ញុំធ្លាបអង្គុយ ប្រែជាពណ៏ថ្មី ការតុបតែង
ប្រែរលំអរកាន់តែឆើតឆើយ មនុស្សក៏កាន់តែ វ័យជ្រេ ស្នាមជ្រួញ លេចឡើងបន្តរបន្ទាប់
ពីមួយកន្លែង ទៅមួយកន្លែង ខ្ញុំម្នាក់ឯងអង្គុយ លើបង់នេះ ម្នាក់ឯង
បិទភ្នែកស្រូបយកខ្យល់សមុទ្រ
អារម្មណអណ្តែងអណ្តួង នឹកមនសុ្សដែលធ្លាប់ក្បែរ នឹកមនុស្សធ្លាប់ស្នេហ
តែមិនអាចជួប គម្លៀតរវៀងយើងទាំងពីរ ឆ្ងាយ សែនឆ្ងាយ ដាច់អាល័យ ជាតិនេះហួសហើយ បងភារុណ
ខ្ញុំពិតជានឹកបងណាស់ ព្រហ្មលិខិតដាច់ចិត្តណាស់ ឆក់យកជីវិត មនុស្ស ស្លូតត្រងម្នាក់
ចេញពីពិភពលោក នេះ ដោយមិនអាសូរ បើទោះជាពេលនេះ កន្លងទៅច្រើន ឆ្នាំទៅហើយក្តី
តែក្តីអាល័យ ពិតកាត់ថ្លៃមិនបាន សុំទោសគ្រប់យ៉ាង ពិតជាសុំទោស គ្រប់យ៉ាង
ដែលមានអាចជួបជួយអ្វីបងបាន ក្រៅពីសម្ឡ្លឹង មើលរូបថតបង ចង់អោយបងដឹង ការចង់ចាំទាំងឡាយ
និងកំដរដង្ហើមខ្ញុំ ដល់ថ្ងៃអវសាន្តនៃជីវិត នេះ ….ខ្ញុំនិងមើលថែរ ទំនុកបំរុង រចនា អោយបានល្អ
បំផុតប្រៀបដូចកូនបង្កើត សុំវិញ្ញាណបងទៅអោយបាន សុខ………ហិហិហិ
រាត្រី: អូន
អត់អីទេ មែនទេ ? (ប្រុសល្អ របស់ខ្ញុំ យកដៃ ដាក់លើស្មា ខ្ញុំ គាត់ញញឺម រួចក៏ខិត
ទម្លាក់ខ្លន អង្គុយ ក្បែរខ្ញុំ គាត់យកដៃ ដ៏សទន់ល្មើយច្បូតផាត់សក់ចេញពីផ្ទៃមុខ
កែវភ្នែកទាំងគូរ របស់ ប្រុសល្អរបស់ ខ្ញុំ បង្ហាញពន្លឺថ្លាឆ្វេង ដៃខាងស្តាំ
របស់គាត់ ចាប់ផ្តែក ក្បាល់ខ្ញុំ លើស្មារគាត់
សំលេងបេះដូង របស់គាត់ កំពុងតែ លោតរន្ថើន តំនាលគ្នា ) អូន កំពុងនឹក
បងភារុណ មែន? ពិតជាមិនអស់ចិត្តមែន
មនុស្សដែលមានជំងែជាប់ខ្លួនដូចជាបង បែរជានៅមានដ្ហើម ដើរទៅដើរមកកំដរពិភពលោក នេះទៅវិញ
រីឯមនសុ្សល្អរឹងមាំ ម្នាក់បែជាឃ្លាត ឆ្ងាយ ដោយមិនបានព្រាងទុក ភ្លាម ៗ ដោយ
គ្រោះថ្នាក់ចរាចណ៏បែបនេះ សោះ បើសិនពេលបងអាចដូរបានមែន បង សុំអោយអ្នកដលចាកចេញ
គួរតែបង មិនមែនគាត់ទេ…….អូន ធ្លាប់មានអាម្មណ៏ថាស្តាយក្រោយទេ ដែលជ្រើសយកបង
នៅកំដរអ្នកជំងឺម្នាក់នេះ……(គ្រាន់តែគាត់និយាយដល់ត្រឹមនេះ ខ្ញុំយកដៃ ខ្ទប់មាត់គាត់
ជូតទឹកភ្នែកខ្លួនឯងចេញ )
តារា: បងមិនគួរសួរសំនូរទាំងនេះ
នៅពេលនេះ ទេ ច្រើនឆ្នាំ មកនេះ ខ្ញុំ មិនដែលមានអារម្មណ៏ថាសោកស្តាយនោះទេ ដែលជ្រើសយក
បង ខ្ញុំធ្វើតាមបេះដូងខ្លួនឯង ជិវិត នេះ គឺបូជាជូនបង ខ្ញុំសង្ឃឹម ថា ខ្ញុំអាច
នឹងបិទភ្នែកមុនបង ព្រោះខ្ញុំនិងមិនអាចរស់នៅដោយគ្មាបងបានទេ សន្យានិងខ្ញុំ បងត្រូវ
ថែរក្សាសុខភាព ខ្លួនអោយបានល្អបំផុតព្រោះជីវិតអូន ត្រូវការបង តែម្នាក់
(បងរាត្រី យកដៃឧប
ខ្ញុំពេញទំហឹង ក្រោមរសៀល នៃពន្លឺពណ៏មាស រះចាំងចែង និងផ្ទៃសមុទ្រ ជំនោរសៀកៗ
បកផាត់មិនហត់ប៉ះកាយ កែវភ្នែករំពៃមើលទៅ ផ្ទៃមេឃដ៏សែនធំល្វឹងល្វើយ ដែលរៀបនិងអស្ដតង្គ
ងងឹតម្តងបន្តិចៗ ទឺកភ្នែក ហូរស្រក់ដោយមិនដឹងខ្លួន បើទោះជាជាតិនេះ
ខ្ញុំទទួលរងនៅរឿងមិនសប្បាយចិត្ត ខកចិត្ត ខូចចិត្ត តែខ្ញុំ ពិតជាមានអារម្មណ៏ថា
ឆាកជីវិតនេះពេញដោយបទពិសោធន៏ ……ខ្ញុំបានធ្វើរអោយបងភារុណ ចាកឆ្ងាយ ដោយគ្មានថ្ងៃវិលត្រឡប់
សុំទោស ពិតជាសុំទោស ពិតមែន ដរាប់ណា ខ្ញុំ នៅមានដង្ហើម ខ្ញុំ និងមើលថែ រចនា អោយបានល្អបំផុត
)
សុំទោស មិត្តអ្នកអាន ប្រាកដជាខឹង ខ្ញុំ
ថាហេតុអីបានជាខ្ញុំតម្រូវអោយ មានម្នាក់ត្រូវចាកចេញយ៉ាងដូចច្នេះ ទៅវិញ?
អ្នកប្រាកដជាអលោះអាល័យដល់ភារុណ ណាស់មែនទេ? ខ្ញុំក៏ដូចគ្នា
នៅពេលដែលខ្ញុំសរសេរដល់ត្រឹមនេះ ញុមនាអារម្មណ៏ខូច មិនសប្បាយចិត្ត ទើប ខ្ញុំសម្រេច
បិទសាចរឿងត្រឹម នេះ ព្រោះបើបន្តរ ខ្ញុំខ្លួនឯងពីតជាមិនដឹង និងបង្កើត សើចរឿង
បន្តរទៀតបែបណា គួរបន្ទោសលើអ្នកណា ទម្លាក់កំហុសលើអ្នកណា ណាជាអ្នកទទួលខុសត្រូវ មានតែអាស្រ័យលើមិត្តអ្នកអាន ដែលជាអ្នកវិនិច្ឆ័យ
មានធ្លាប់គិត ទេ បើសិនជាភារុណ មិនតាមម្តាយ ហើយ ព្យាយាមជំនះ រស់នៅជាមួយតារា រឿងនេះ
ក៏មិនកើតឡើងមែនទេ?
បើពេលនោះ តារា ជ្រើសយក ភារុណ
នៅពេលដែលគាត់់ត្រឡប់មកវិញ វាពិតជាល្អមែនទេ? ចុះ រាត្រី វិញគាត់ហ្នឹងទៅជាយ៉ាងណា?
ស្នេហាគឺបែបនេះ មែនទេ ដែលតម្រូវ
ត្រូវអោយមានការឈឹចាប់ ជាច្រើនដង ត្រូវប្រឈមនិងការលះបង់ ត្រូវ ត្រៀមខ្លួនទទួលយក នៅរឿងឈឺចាប់ំ្តងហើយ
ម្តងទៀត ? ចុះ បើសិនជាគ្មានស្នេហ៏ វាពិតជាពិតជាល្អ ជាងមែនទេ?