សួរស្តីមិត្តអ្នកអានទាំងអស់គ្នា
ខាងក្រោមនេះ ជាសំណេរសាច់រឿងមួយរបស់ មិត្តអ្នកអានម្នាក់ បានរៀបរាប់មកកាន់ខ្ញុំ
នូវអនុស្សាវរីយ៏ ដ៏ល្អដែលគាត់ធ្លាប់មាន ជាមួយមនុស្សដែលខ្លួនស្រលាញ់ និង
មិត្តល្អរបស់គាត់។
កំសាក
Page: MSM ប្រលោមលោកស្នេហ៏
ណារ័ត្ន ឃូល( Hea Mab)
ញុមមិនដឹងថាត្រូវញញឺម
ត្រូវយំ សង្ងំ លាក់អារម្មណ៏ ឬត្រូវប្រឈមមុខ និងការពិតបែបណា បើពេលនេះ ចិត្តនេះហាក
ជ្រុល ស្រងលែងបានទៅហើយ នៅចិត្តស្រលាញ់ ដ៏ជ្រៀល ជ្រៅមួយនេះ ភាពអ៊ឹមអៀន
កំសាករបស់ខ្ញុំបានបណ្តោយអោយ មនុស្សល្អម្នាក់ដែលខ្ញុំ គោរព ស្រលាញ់ បានទៅ
លើអ្នកដ៏ដទៃ ដែលជាមិត្តល្អ របស់ខ្ញុំ ម្នាក់ជាមនសុ្សដែលខ្ញុំស្រលាញ់
ម្នាក់ជាមិត្តល្អ តាំង ពីវិទ្យាល័យ អ្វិៗ ដែលខ្ញុំអាចធ្វើ បាន មានតែ យំ
យំអោយអស់ទឹកភ្នែក ក្រែងបាន ធូរខ្លះ។
ស្នេហា និងមិត្តភាព បើអោយអ្នក រើស តើអ្នកនឹងរើសយកមួយណា? សំណួរនេះ តែងនៅក្នុងចិត្ត សួរខ្លួនឯងដាស់តឿនខ្លួនឯង ជានិច្ច មនុស្សកំសាក
ដូចញុម ម៊េចនឹងមានសមត្ថភាព ដោះស្រាយនូវសំនួរ នេះ ញុមបានបណ្តែតបណ្តោយ អោយពេលវេលា
ជាអ្នកសម្រេច ចិត្តជំនួសខ្ញុំ ម្នាក់ជាមិត្តល្អ ដែលរាប់គ្នា មករាប់ឆ្នាំ
តាំងពីវិទ្យាល័យ រហូត ដល់រៀន មហាវិទ្យាល័យ មានការងារ ធ្វើ ក្នុងក្រុមហ៊ុនតែ មួយស្និតដូចបង
ដូចប្អូន ដល់ពេលមួយ យើងបែរជា ស្រលាញ់ មនុស្សប្រុស ដូចគ្នា។ សាកគិតមើល
ថាវាពិបាកបែបណា ? ខ្វះ មនុស្សប្រុសណាស់មែនទេ? មានច្រើនតែ គ្រាន់តែ បេះដូងត្រូវការម្នាក់ហ្នឹង។ ញុមបានរៀន រៀន
រៀនច្រើនមែន ទែន ពីការធ្វើចិត្ត គិតពីមិត្តភាព អោយច្រើនជាស្នេហា ព្រោះ ញូមស្រលាញ់មិត្តញុម
ខ្លាំង បើទោះជាញុម មានអារម្មណ៏ថា ត្រូវការគេម្នាក់នោះខ្លាំងប៉ុនណា។ រៀនសើច
ជូនពរមិត្ត រៀនធ្វើ ជាមេអណ្តើកអោយមិត្តភិក្តិ លាក់អារម្មណ៏
គាំទ្រមិត្តភិក្ត នៅពីក្រោយមិត្តខ្នងមិត្តភិក្ត ទុកពេលអោយមិត្តភិក្តិ
ស្តាប់ទៅញុម អស្ចារ្យណាស់ត្រូវហេ ពាន Ocasr គួរតែបានញុមបើពូកែសំដែងហ្មឹង
ៗៗៗ ហាហាហាហហា។ តែញុមពិតជាពូកែមែន ចុង ក្រោយ ពួកគេពិតជាស្រលាញ់គ្នា មែន
ហើយស្រលាញ់ខ្លាំង វត្តមានញុមក៏ចាប់ផ្តើម បាត់ម្តងបន្តិច ម្តងបន្តិច សំលេង Group
Chat ក៏លែងមាន Statur Fun ក៏លែនមាន Meantion
ដូចពីមុន មិត្តល្អជិតដិត ក៏ក្លាយជាមិត្តធម្មតា រហូតដល់ យូ យូ ឆាត
មួយម៉ាត់ ប៉ុន្តែ មិនមែន មកពីគេទាំងពីរនោះ គឺមកការដកខ្លួនរបស់ ខ្ញុំ ខ្ញុំ
បានចាប់ផ្តើ រកការងារថ្មី ខ្ញុំ ចាប់ផ្តើមបដិសេធ កាត់បន្ថយ ការជួបជុំ។
ថាទៅពេលខ្លះ
មកពីមើលគុន ច្រើនខ្លាំងបែប បានបណ្តែតអារម្មណ៏តាមសាច់រឿង បណ្តោយខ្លួនទោរទន់
នឹកខ្លួនឯងដូចតួរឯង តួរឯងមិនបែកទេ តែកំសត់បន្តិច ដល់តែពេលក្រលែក
មើលជាក់ស្តែងនៅជីវិតពិ វាមិនដូចគ្នា ជីវវិតគេ ខ្ញុំពិតជាមិនដឹង តែជីវិតខ្ញុំ
មួយចំនុចទៅមួយចំនុច ញុមត្រូវប្រឹងអោយខ្លាំង តាមតែ ដែលអាចធ្វើទៅបាន ប្រឺងទាំង
ចិត្ត ប្រឺងទាំងកាយ មិនថាការងារ មិនថាស្នេហា មួយណា ក៏ញុមត្រូវតែឬព្យាយាម ទើបយកបាន។
បច្ចុប្បន្នជាបុគ្គលិកផ្នែក Media នៅក្រុមហ៊ុនឯកជនមួយ ជាមួយ តំណែង នឹងបៀវត្សន៏ សំល្មម អាចថាវាសមរម្យមួយ
ទៅនឹងការ ខំប្រឹងប្រែងរបស់ខ្ញុំកន្លងមក វ័យ ២៧ឆ្នាំ ញូមអាចមានសមត្ថភាព បង់ផ្ទះ
រំរលស់ ដោយខ្លួនបាន ឯងមិនទាន់សល់អីជាដុំកំភួន តែអាចទ្រទ្រង់ខ្លួនឯងបាន តែទាំងអស់នេះ
នៅមិនទាន់ស្កប់នៅឡើយទេ ញុមនៅមានគោលបំំនងបន្តរទឿត ដើម្បី ពង្រឹងខ្លួនឯង ទោមុខទៀត
តែពេលខ្លះញុមពិតជាហត់នឿងក្នុងជីវិតស្នេហា ញុមអស់សង្ឃឹម
និងចាប់ផ្តើមនិងជឿទុកចិត្ត។ ពីមុនតែងគិតថា យើងត្រូវ ប្រឺង ពេលយើងមានលំនឹង
មានការងារល្អ ធ្វើ ក៏មានអ្នកល្អ មើលឃើញយើងដូចគ្នា មានបំណង ចង់ផ្តើម ចង់បន្តរ
ចង់រក្សា ស្នេហាអោយបាន ល្អ សាងគ្រួសារ មានផ្ទះមាន ឡាន ជាមួយគ្នា តែដល់ពេលនេះ
ទើបញុមដឹង វាមិនងាយនោះទេ វាគ្រាន់តែ Plan តែ យ៉ាងណា
ក៏ខ្ញុំ មិនតូចចិត្តមិនសោកស្តាយ ព្រោះញុមក៏បានច្នៃជីវិតខ្លូន ញុមអោយបានល្អប្រសើរ
ជាងមុនឆ្ងាយ។ បើទោះជាជិវិតល្អ បែបណា ក៏មនុស្សគ្រប់គ្នា នៅតែប្រាថ្នាស្នេហាកំដរ។
អរគុណ
សម្រាប់ការចំណាយពេល អានរបស់មិត្តអ្នកអានទាំងអស់គ្នា នៅមាន អត្ថបទច្រើនផ្សេងទៀត
ដែលខ្ញុំ កំពុង តែ ឆ្លៀតសរសេរ និងDevelop វាដើម្បីផុសជូន។ ឆ្លៀតឧកាសនេះសុំបញ្ចេញមតិបន្តិច កុំទុកពេលអោយគ្រប់យ៉ាងហួសពេល
កុំបណ្តោយពេលវេលាពេក កុំមហិមាពេក លះបង់ពេក អ្នក ឈឺ
បំផុតអាចយើងខ្លួនឯង ករណ៏នេះ ក៏មិនប្រាកដថាម្នាក់នោះមិនចាប់អារម្មណ៏នឹងយើងដែ
តែមកពីយើង យើងបុិនសម្តែងថាយើងមិនបានលួចស្រលាញ់គេ សម្តែងថាយើង គ្រាន់តែចង់ធ្វើ
មេអណ្តើអោយមិត្តភិក្តិ ទាំងអស់នោះ អាចអោយគេគិតច្រឡំថា យើងពិតជាគ្មានចិត្តលើគេ មែន
តែក្រលែកមកវិញ បើមនុស្សគ្មានចិត្តម៊េច ក៏អាចស្គាល់គ្នាបាន មានទំនាក់ទំនងគ្នាបាន
មានអារម្មណ៏ ល្អនឹងគ្នា បាន អាចទៅណា មកណាជាមួយគ្នាទោះមិនមែន២នាក់ ក៏ដោយ
តែមកពីយើង ជាមេអណ្តើកព្យាយាម ធ្វើ អោយ គេមានមានពេលនៅជាមួយគ្នាហើយយើងដកខ្លួនចេញ
ក៏ថាបាន….បទពិសោធន៏លើកនេះ អាចអោយ យើងយកទៅពិចារណា សម្រាប់ឧកាសក្រោយ មើលឃើញទំនង
អាចទៅរួច បណ្តុះបណ្តាល ហើយ ហ្វឹបៗតែម្តង ទៅ ខុសត្រូវអោយវាដឹង កុំអោយស្តាយ
ស្តាយទាំងចំម្ងល់ លាក់ម្នាក់ឯងបែបនេះទៀត។
Page: MSM ប្រលោមលោកស្នេហ៏
ណារ័ត្ន ឃូល( Hea Mab)